តើ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះជានណា? ធ្វើកិច្ចការអ្វីខ្លះ? អ្នកណាឧបត្ថម្ភថវិការ? ជាក្រុមប្រឆាំងពិសេសជាក្រុមដែលកាំទ្រពីក្រៅប្រទេស ដែលមានបរទេសគាំទ្រ។ ក្រុម នេះ តើតួរជាអ្នកប្រឆាំងរដ្ឋាភិបាល ដូចជាជំនាន់ លន់ នល់ មានលោក ស៊ាន ប៉េងសែ ជារដ្ឋមន្រ្តីឧស្សាហកម្ម តែធ្វើកិច្ចការព្រំដែនគោក ព្រំដែនទឹក ព្រំដែនអាកាសជាមួយ តែវៀតណាម ជាពិសេសរឿងកោះត្រល់។ សម័យឆ្នាំ ១៩៩៣ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រឆាំងជាមួយ បក្សប្រជាជន បក្ស ហ្វុនស៊ិនប៉ិច បក្សសឺនសាន តែត្រូវគ្នាជាមួយ បក្សខ្មែរក្រហម។ សម័យឆ្នាំ ២០០៨ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជាមួយ បក្សប្រជាជន ។ សម័យឆ្នាំ ២០១៣ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជាមួយ បក្ស កឹម សុខា បក្ស សម រង្សី បក្សសង្រ្កោះជាតិ ដោយសារតែការសម្រុះសម្រួល" ចាប់ដៃគ្នា" ព្រោះ គោលការណ៍ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គឺកំទេច បក្សប្រជាជនកម្ពុជា។ ទើបតែចុងឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដោះលែង កឹម សុខា និង លើកលែងការចោទប្រកាន់ សម រង្សី។ ក្រុមនេះតែងតែនិយាយថា ពួកគេមិនមែនជាបក្សប្រឆាំង គឺធ្វើការដើម្បីជាតិ! ធ្វើកិច្ចការគ្រប់សារពើរ មានតាំងពី ព្រំដែន ពន្ធរថយន្ត រឿងកំប៉ុកបំុក ពួករលួយ រំលោភផ្លូវភេទ គ្រោះថ្នាក់់ចរាចរ សិល្បៈ.....
Nokor Koktlork ម៉ែន ណាត 12 August 2015 ·
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកអ្នកធ្វើវិសោធនកម្មមាត្រា២ រដ្ឋធម្មនុញ្ញ "ជាជនក្បត់ជាតិ"
------------------
(VOD, ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី12 សីហា 2015)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវែស បាន លើកឡើងថាគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រង់មាត្រា២ ជាការធ្វើឡើង ដើម្បីតម្រូវតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយចាត់ទុកអ្នកចូលរួម ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ”ជាជនក្បត់ជាតិ”។
មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រ កម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទី ខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែល ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា ចេញផ្សាយនៅថ្ងៃទី១២ ខែសីហានេះ ឲ្យដឹងថាគណៈកម្មាធិការព្រំដែនកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា បាន ផ្ទៀងផ្ទាត់ផែនទីពី៤ប្រភពផ្សេងៗគ្នា (រដ្ឋាភិបាល គណបក្សសង្រ្គោះជាតិ បណ្ណាល័យបារាំង និងបណ្ណាល័យអាមេរិក) ហើយឃើញថា”ដូចគ្នា” ដោយ ពុំមានវត្តមានផែនទីពីអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ ”គោលដៅនៃការផ្ទៀងផ្ទាត់នេះ រដ្ឋាភិបាលកម្ពុជាមានបំណង ជំរុញទៅរក ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដើម្បីតម្រូវតាមខ្សែបន្ទាត់ព្រំដែន ដែលបានបោះបង្គោលជាមួយភាគីវៀតណាម៨៣ភាគរយរួចហើយ ដោយ ផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងផែនទីUTMខ្នាត ១/៥០.០០០”។
បើតាមសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបដិសេធមិន ទទួលស្គាល់ ជាដាច់ខាតនូវរាល់ការយកផែនទីទាំងឡាយណា មកបញ្ជាក់ ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការបោះបង្គោលព្រំដែន ជាមួយភាគី វៀតណាម ដោយគ្មានវត្តមានផែនទីដើមនៅអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បន្តថា៖ ”រដ្ឋាភិបាលត្រូវតែយកយន្តការតាម កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាំមួយវៀតណាម”។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់បន្ថែមថា៖ ”ករណីមានការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២មានន័យថាធ្វើជាតិប្រហារ។ ក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជាសូមចាត់ទុកថា ជាជនក្បត់ជាតិ នូវជនទាំងឡាយណា ដែលនឹងចូលរួមអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២នោះ”។ (...)៕
Nokor Koktlork ម៉ែន ណាត
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសរដ្ឋាភិបាល រឿងបោះបង្គោលព្រំដែន ជាមួយយួន ខណៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ៕
2018-02-21 ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវែស (Norway) អំពាវនាវឲ្យពលរដ្ឋខ្មែរធ្វើពហិការការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីជៀសវាងការផ្ដល់ភាពស្របច្បាប់ដល់របបលោក ហ៊ុន សែន។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកការខំប្រឹងចុះជួបកម្មកររបស់លោក ហ៊ុន សែន នៅមុនពេលបោះឆ្នោតនេះ ថាដើម្បីទិញទឹកចិត្តពួកគេឲ្យចេញទៅបោះឆ្នោតឲ្យបានច្រើនលើសពី ៥០% នៃចំនួនអ្នកបោះឆ្នោត។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា លោក ហ៊ុន សែន ត្រូវការចំនួនអ្នកទៅបោះឆ្នោតច្រើនជាង ៥០% ដើម្បីបង្ហាញលទ្ធផលប្រាប់ទៅសហគមន៍អន្តរជាតិ បើទោះបីជាអ្នកទៅបោះឆ្នោតគូស ឬឆូតលើសន្លឹកឆ្នោតចោលយ៉ាងណាក្តី ក៏គេអាចរាប់បញ្ចូលទៅក្នុងចំនួនអ្នកទៅបោះឆ្នោតបានដែរ។
ក្រុមនេះអះអាងថា ប្រសិនបើចំនួនអ្នកទៅបោះឆ្នោតថយចុះទាបជាង ៥០% មានន័យថា ពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ហើយសហគមន៍អន្តរជាតិ ក៏នឹងមិនទទួលស្គាល់ការបោះឆ្នោតនោះដែរ។ មកទល់ពេលនេះ អាមេរិក និងសហគមន៍អឺរ៉ុប បានផ្អាកជំនួយទាំងស្រុងដល់ការបោះឆ្នោតនៅកម្ពុជា៕
លោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឱ្យការពាររបបឪពុកលោក ប្រឆាំងនឹងក្រុមអ្នកមានទស្សនៈផ្ទុយ
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឱ្យការពាររបបដឹកនាំរបស់ឪពុកលោក និងប្រឆាំងតបតចំពោះសកម្មភាពរបស់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស។ អ្នកឃ្លាំមើលសង្គមយល់ថា លោក ហ៊ុន ម៉ាណែត កំពុងបង្ហាញពីចរឹតកាងកាចដូចឪពុករបស់លោកដែរ ដែលនេះមិនមែនជាបច្ច័យល្អសម្រាប់ជីវិតនយោបាយរបស់លោកទៅថ្ងៃអនាគតឡើយ។
REPORT THIS AD
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ហៅក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ថាជាក្រុមជនអគតិ ជនក្បត់ជាតិ និងជាក្រុមវង្វេងជាតិបម្រើបរទេស។ លោកបានណែនាំកងទ័ពឱ្យប្រឆាំងដាច់ខាត រាល់អំពើរំលោភបំពានច្បាប់ ដែលក្រុមនេះបង្កឡើង និងមិនត្រូវទុកឱ្យក្រុមនេះបន្តបំផ្លាញជាតិតទៅទៀតឡើយ។
លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហាននៅក្នុងពិធីបិទវគ្គយោធា មួយកាលពីថ្ងៃទី ១៩ វិច្ឆិកាថា យោធាត្រូវស្វែងយល់ពីការរីកចម្រើនរបស់ជាតិ និងអនុវត្តដោយម៉ឺងម៉ាត់តាមការដឹកនាំរបស់ឪពុកលោក ព្រមទាំងត្រូវការពាររបបថ្មីដែលកើតចេញពីការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីចុងខែកក្កដា កន្លងទៅ នោះផងដែរ។ ជាពិសេស លោកបានប្រាប់ទៅកងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវការពារនូវអ្វីដែលឪពុករបស់លោក គឺលោក ហ៊ុន សែន ហៅថាជា សុខសន្តិភាព និងការអភិវឌ្ឍនោះ ឱ្យបានជាដាច់ខាត ដោយមិនត្រូវឱ្យជនណាម្នាក់មកបំផ្លាញសមិទ្ធិផលទាំងនេះឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត ថ្លែងថាលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តបញ្ចប់ការសិក្សាពីសាលាយោធាជាន់ខ្ពស់របស់អាមេរិក និងមានការរំពឹងទុកច្រើនថា ជាអ្នកអាចជួយកែទម្រង់របៀបដឹកនាំរបស់ឪពុកលោកបាន។ ក៏ប៉ុន្តែបន្តិចម្តងៗ លោក ហ៊ុន ម៉ាណែត បែរជាបានបង្ហាញថា លោកមានចរឹតកោងកាច និងសាហាវឃោរឃៅ មិនខុសពីពួកខ្មែរក្រហម និងឪពុករបស់លោកឡើយ។
លោក ម៉ែន ណាត ថាលោក ហ៊ុន ម៉ាណែត កំពុងតែសម្លាប់ជីវិតនយោបាយរបស់ខ្លួន នៅថ្ងៃអនាគត នៅពេលលោកបង្ហាញថា អ្នកមានទស្សនៈខុសពីរបបដឹកនាំបច្ចុប្បន្ន គឺជាក្រុមក្បត់ជាតិ និងបម្រើបរទេសបែបនេះ។ ម្យ៉ាងវិញទៀត ការថ្លែងបែបនេះ ក៏រំលោភលើអព្យាក្រឹត្យភាពរបស់កងទ័ព រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ៖ «អ្វីដែល ហ៊ុន ម៉ាណែត លើកឡើង ឆ្លុះបញ្ចាំងអំពីការការពារទ្រព្យសម្បត្តិឪពុកគាត់ កេរដំណែលឪពុកគាត់ទាំងអំណាច និងទ្រព្យសម្បតិ្តទាំងអស់ដែលគាត់បានរាប់ពាន់លានដុល្លារពីការកេងប្រវ័ញ្ចជាតិហ្នឹង។ នេះជាការលើកឡើងរបស់គាត់បែបផ្តាច់ការ ដូចប្រទេសកូរ៉េខាងជើងអ៊ីចឹង បើនិយាយពីប្រទេសក្នុងតំបន់។ ហ៊ុន ម៉ាណែត ថាត្រូវតែការពារអ្វីដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ដោយគាត់មិនខ្វល់ថា តើរបបហ្នឹងអ្នកណាទទួលស្គាល់ ឬមិនទទួលស្គាល់នោះ គឺអត់សំខាន់ទេ។ សំខាន់គាត់ត្រូវតែបន្តអំណាច ហើយប្រើអំណាចយោធាហ្នឹង ដើម្បីគ្រប់គ្រងប្រទេស»។
អ្នកឃ្លាំមើលសង្គមរូបនេះ ថ្លែងថា លោក ហ៊ុន ម៉ាណែត គួរតែកុំបន្តកេរដំណែលផ្តាច់ការរបស់លោក ហ៊ុន សែន បែបនេះទៀត ដោយគួរតែបង្វែរមកគិតរឿង ស្តារស្ថានការណ៍នយោបាយឡើងវិញ ខណៈកម្ពុជាកំពុងប្រឈមនឹងទណ្ឌកម្ម ពីក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច៖ «មានវប្បធម៌ខ្មែរដូចគ្នា យើងគោរពពុទ្ធសាសនាដូចគ្នា យើងអត់ពិបាកទេ ហើយយើងធ្វើការកែតម្រូវទៅ កុំស្តីបន្ទោសពួកអ្នកប្រឆាំង។ គេប្រឆាំងយើងដោយសារឃើញយើងដឹកនាំមិនល្អ ហើយគេប្រឆាំងហ្នឹង គឺជាការផ្តល់យោបល់ (ដូច្នេះ) យើងកែទម្រង់ទៅ។ ហើយអ្វីដែលសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិកគេផ្តល់យោបល់ឱ្យយើងត្រូវតែស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ យើងនាំគ្នាស្តារទៅ។ យើងទៅព្រមានគេធ្វើស្អី? កាលណាយើងព្រមានកាន់តែខ្លាំង វាធ្វើឱ្យគេប្រឆាំងកាន់តែខ្លាំង ដូច្នេះ (ហ៊ុន) ម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយ គួរតែពិចារណាឡើងវិញដែរ។ ករណីកម្ពុជាហ្នឹង យើងត្រូវតែដោះស្រាយដោយខ្លួនឯង»។
លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក ជំនួសលោក មាស សុភា ដែលជាមនុស្សជំនិតរបស់ លោក ហ៊ុន សែន នៅក្រោយការបោះឆ្នោតបែបបង្រ្គប់កិច្ច។ ក្រសួងការពារជាតិថែមទាំងបានផ្ទេរអង្គភាពយោធាសំខាន់ៗ ចំនួន ៥ ដែលធ្លាប់ស្ថិតក្រោមអគ្គបញ្ជាការដ្ឋាននៃកងយោធោពលខេមរភូមិន្ទ ឱ្យស្ថិតក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកវិញ ដែលនេះគឺជាការផ្តល់អំណាចយ៉ាងច្រើនសម្បើមដល់ លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន សែន បានចេញមុខការពារថា ការតែងតាំងនេះដោយសារកូនរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ និងមានសញ្ញាបត្រថ្នាក់បណ្ឌិត។
ទោះជាយ៉ាងណា អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម អះអាងដូចគ្នាថា និន្នាការបែបនេះ គឺជាការប្រមូលផ្តុំអំណាចរបស់ក្រុមគ្រួសារលោក ហ៊ុន សែន និងជាការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសទាយាទស្នងត្រកូលទៅវិញទេ ព្រោះកូនបង្កើត និងកូនប្រសាររបស់លោក ហ៊ុន សែន សុទ្ធតែត្រូវបានតែងតាំងជាមន្ត្រីៗកំពូលក្នុងជួរកងទ័ព ប៉ូលីស ស្ថាប័នស៊ីវិល និងនៅស្ថាប័ននីតិបញ្ញតិ ខណៈត្រកូល “ហ៊ុន” កំពុងក្តោបក្តាប់ជំនួញជាច្រើនមុខនៅកម្ពុជា៕
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអះអាងថាអាជ្ញាធរកំពុងតាមរកចាប់ខ្លួន
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក អៀ ចាន់ណា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី២៣ សីហា ពីប្រទេសន័រវេសន៍ (Norway) ថា អាជ្ញាធរកម្ពុជា កំពុងតាមរកចាប់ខ្លួនលោកពីបទចោទថា លោកបានញុះញង់ប្រជាពលរដ្ឋខ្មែរជុំវិញបញ្ហាផែនទីកម្ពុជា-វៀតណាម ដែលរដ្ឋាភិបាលកំពុងប្រើប្រាស់សម្រាប់បោះបង្គោលខណ្ឌសីមាជាមួយប្រទេសវៀតណាម បច្ចុប្បន្ន។
លោក អៀ ចាន់ណា ថ្លែងថា «ការបញ្ជាហ្នឹងយើងដឹងទាំងអស់គ្នា គឺ ហ៊ុន សែន គាត់ជាអ្នកបញ្ជា ហើយមន្ត្រីរដ្ឋាភិបាលជាអ្នករំឭកហើយរំឭកទៀតទៅដល់ស្ថាប័ន ឥឡូវហ្នឹងគឺទាំងប៉ូលិស ទាំងទាហានគឺបានប្រជុំគ្នា គឺប៉ូលិសនៅតាមខេត្តនានាហ្នឹងគាត់ចាប់ផ្ដើមហៅគ្នាមកប្រជុំផ្សព្វផ្សាយនូវគោលការណ៍របស់ លោក ហ៊ុន សែន ដែលបានដាក់បញ្ជាថា អ្នកណាក៏ដោយដែលនៅតែបន្តនិយាយពីបញ្ហាផែនទីហ្នឹង គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគេចោទថាយើងនិយាយញុះញង់ប្រជាពលរដ្ឋថាផែនទីហ្នឹងក្លែងក្លាយ ហើយឃើញនៅកន្លែងណាលើទឹកដីរបស់ពួកគេ ចង់ថាទឹកដីរបស់ប៉ូលិសដែលឈរជើងនៅប៉ុស្តិ៍ណាក៏ដោយ នៅតំបន់ណាក៏ដោយ គឺឃើញត្រូវចាប់ខ្លួនភ្លាមដោយចោទខ្ញុំពីបញ្ហាការញុះញង់ប្រជាពលរដ្ឋអំពីរឿងផែនទីរបស់រដ្ឋាភិបាលហ្នឹង»៕
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថារដ្ឋាភិបាលកម្ពុជា មានកំហុសធំៗ ២ ក្នុងប្រវត្តិសាស្ត្រ ដែលប្រតិកម្មមេដឹកនាំសាំងហ្កាពួរ រឿងវៀតណាមឈ្លានពានកម្ពុជា
admin June 12, 2019 0 COMMENTS
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស (Norway) ជំរុញរដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ប្រតិកម្មតបតនឹងមេដឹកនាំ សិង្ហបុរី ជុំវិញរឿង វៀតណាមឈ្លានពានកម្ពុជា នៅទសវត្សទី៨០។ ក្រុមប្រឹក្សានេះថា អ្វីដែលរដ្ឋាភិបាលកម្ពុជាត្រូវធ្វើនោះ គឺស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលរបបនេះ បានវាយបំផ្លាញចោល កាលពីពេលកន្លងទៅ។
ក្រមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងការសោកស្តាយ ចំពោះរដ្ឋាភិបាលកម្ពុជា ពុំគួរមានប្រតិកម្ម និងថ្កោលទោសនាយករដ្ឋមន្រ្តីសាំងហ្កាពួរ លោក លី សៀនឡុង (Lee Hsien Loong) ដែលបានរំលឹកពីតួនាទីរបស់សមាគមអាស៊ាន (ASEAN) ក្នុងទសវត្សទី៨០ បានជួយកិច្ចការកម្ពុជា ដើម្បីទប់ស្កាត់ការឥទ្ធិពលឈ្លានពាន ពីសំណាក់ប្រទេសវៀតណាម ចន្លោះឆ្នាំ១៩៧៨-១៩៨៩ (ក្នុងសេណារីយ៉ូនៃក្រុមខ្មែរក្រហមនិយមវៀតណាម និងខ្មែរក្រហមនិយមចិន)។
ក្រមប្រឹក្សាឃ្លាំមើលកម្ពុជា បានធ្វើការគួសបញ្ជាក់ថា ការលើកឡើងរបស់លោក Lee Hsien Loong ជាការរំលឹករឿងពិតក្នុងប្រវត្តិសាស្រ្តខ្មែរកន្លងទៅ ដែលមានសារសំខាន់ណាស់ ជាការដាស់តឿនស្មារតីពលរដ្ឋខ្មែរ និងមេដឹកនាំខ្មែរ ឲ្យចេះធ្វើការពិចារណាត្រឹមត្រូវ ព្រមទាំងសរសេរប្រវត្តិសាស្ត្រឈរលើការពិតទាំងស្រុង។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កត់សម្គាល់ឃើញថារដ្ឋភិបាលដឹកនាំដោយលោក ហ៊ុន សែន មានកំហុស ២ ធំៗក្នុងប្រវត្តិសាស្ត្រ ដែលនាំឲ្យខាតបង់ផលប្រយោជន៍របស់កម្ពុជា ខណៈពេលរបបនេះមិនព្រមទទួលស្គាល់ការពិតរបស់ខ្លួន៖
• កំហុសទី១ គឺគាំទ្រការឈ្លានពានរបស់វៀតណាម នៅកម្ពុជា បើទោះបីកាលនោះអង្គការសហប្រជាតិ (UN) ចាត់ទុករបបក្រុងភ្នំពេញ នៅក្រៅច្បាប់ក្តី។
• កំហុសទី២ គឺនៅតែបន្តអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់នានា ដោយរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងនោះរបប ហ៊ុន សែន ធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែលធ្វើឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដីមួយចំណែក ហើយនឹងបាត់បង់ប្រជុំ «កោះត្រល់» ក្នុងរឿងសន្ធិសញ្ញាព្រំដែនទឹក ឆ្នាំ១៩៨២ ព្រមទាំងផ្តល់ឯកសារស្របច្បាប់ ដល់ជនជាតិយួនខុសច្បាប់នៅកម្ពុជាសព្វថ្ងៃផង។
ជាថ្មីម្តងទៀត ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមអំពាវនាវដល់លោកនាករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទម្លាក់ចោលនូវប្រតិកម្មនានា ជាមួយប្រទេសសាំងហ្កាពួរ ដែលអាចធ្វើឲ្យអារីភាពមួយចំនួន ក្នុងចំណោមសមាជិកអាស៊ានដូចគ្នា។ លោក ហ៊ុន សែន គួរតែអរគុណប្រទេសសាំងហ្កាពួរ ដែលជួយជ្រោមជ្រែងពលរដ្ឋកម្ពុជា ឲ្យទទួលស្គាល់ការពិតក្នុងប្រវត្តិសាស្រ្ត និងជួយជ្រោមជ្រែង ឲ្យមានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងមកទល់សព្វថ្ងៃ។
សូមអំពាវនាវលោក ហ៊ុន សែន ត្រូវប្រញាប់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងត្រូវដោះលែងលោក កឹម សុខា ដើម្បីរក្សាផលប្រយោជន៍របស់កម្ពុជា ក្នុងរឿងរក្សាប្រព័ន្ធអនគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។ រឿងសេសសល់មួយចំនួនទៀត ក្រុមមេដឹកនាំខ្មែរ និងពលរដ្ឋខ្មែរ ត្រូវចេះរួមគ្នាដោះស្រាយ ដើម្បីស្តារកិត្តិជាតិឡើងវិញ៕ ប្រភពះ Fast News Daily
២១ ខែកុម្ភៈ ឆ្នាំ២០១៨ CPP ស្នើក្រសួងពាក់ព័ន្ធពិនិត្យលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានទីតាំងនៅក្រៅប្រទេស ហើយមានសកម្មភាពប្រឆាំងជំទាស់និងរិះគន់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស កុំទៅបោះឆ្នោតថ្នាក់ជាតិខាងមុខ បើគ្មានវត្តមានរបស់បក្សប្រឆាំង។ការអំពាវនាវនេះ បានធ្វើឲ្យអ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បញ្ចេញប្រតិកម្មជាខ្លាំង និងស្នើឲ្យក្រសួងមានសមត្ថកិច្ចពិនិត្យលក្ខន្តិកៈលើក្រុមប្រឹក្សានេះ ដែលបានតាំងខ្លួនជាអ្នកឈឺឆ្អាលលើកម្ពុជា ដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ប្រភព៖ដើមអម្ពិល
លោកសម រង្ស៊ី ក្រុមប្រឹក្សាឃ្លាំមើល កម្ពុជា ស្នើលើកលែងទោសដូចលោកកឹម សុខា
ង៉ែត ជិនបុត្រ ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម
ភ្នំពេញ ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការ អំពាវនាវដោះលែង អ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាព ឡើងវិញ និងស្នើឱ្យមានការលើកលែងទោស សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល កំពុងនិទេសខ្លួននៅក្រៅប្រទេស ឱ្យមានសេរីភាពបានវិលចូលស្រុកវិញ ដូចករណីលោកកឹម សុខា ដែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជា ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោកម៉ែន ណាត ជាប្រធាន មានខ្លឹមសារថា “រដ្ឋាភិបាល និងគណបក្ស សង្គ្រោះជាតិ បានយល់ស្របគ្នាថា ករណីព្រះ–មហាក្សត្រលើកលែងទៅសលោកកឹម សុខា សមាជិកសភា និងជាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ រួចផុតពីបទចោទប្រកាន់មួយរបស់តុលាការ ភ្នំពេញ ក្នុងចំណោមបទចោទប្រកាន់២ផ្សេង ទៀតថា“ជាការបោះជំហានទៅរកឯកភាពជាតិ និងសម្រាលភាពតានតឹងនយោបាយ”។
ដូចទឡ្ហីករណ៍ខាងលើ ក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាល ត្រូវ ទម្លាក់ ចោលបទចោទប្រកាន់នានា និងដោះលែងក្រុមមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រីគ.ជ.ប ១រូប, ឃុំគណបក្សប្រឆាំងខេត្តកំពង់ចាម, សកម្មជនដីធ្លី, មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី, អ្នកតំណាងរាស្ត្រពីគណបក្ស សង្គ្រោះជាតិ លោកអ៊ុំ សំអាន, សមាជិកព្រឹទ្ធសភា លោកហុង សុខហយ, សកម្មជនគណបក្សនយោបាយបក្សប្រឆាំង និងអ្នកទោស មនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌ ដើម្បីវិលមករកការគោរព សិទ្ធិមនុស្ស, ពង្រឹងនីតិរដ្ឋ, និងជួសជុលនយោបាយការទូត លើឆាកអន្តរជាតិ ដែលជា មុខមាត់ធំរបស់រដ្ឋាភិបាល ព្រមទាំងបញ្ជាក់អំពី “ការឯកភាពផ្ទៃក្នុងរបស់កម្ពុជា”។
ករណីស្នើសុំព្រះមហាក្សត្រ លើកលែង ទោសប្រជារាស្ត្ររបស់ព្រះអង្គ រដ្ឋាភិបាល ត្រូវបង្ហាញភាពស្មោះត្រង់ ចៀសវាងនូវលក្ខខណ្ឌ ដោះដូរនានាខាងនយោបាយទៅលើមេដឹកនាំ បក្សប្រឆាំង និងក្រុមគ្រួសារជនរងគ្រោះ ដែល អាចនាំមានភាពសៅហ្មងសម្រាប់ជាតិ, នាំឱ្យ មានការថ្កោលទោស, អាចខូចខាតប្រយោជន៍ ជាតិ និងមិនឆ្លើយតបជំហររដ្ឋាភិបាលខ្លួនឯង ដែលថា ជាការឈានទៅរកគោលដៅឯកភាព ជាតិ”។
មជ្ឈដ្ឋានតាមដានសង្គម មន្ត្រីសិទ្ធិមនុស្ស អ្នកវិភាគ និងគណបក្សប្រឆាំង បានគាំទ្រ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើល កម្ពុជា ខាងលើនេះ ហើយសង្ឃឹមថា អ្នកនយោ– បាយនឹងពិចារណាពីបញ្ហាទាំងអស់នេះ ឆ្ពោះ ទៅរកការឯកភាពជាតិដ៏រឹងមាំ ។
មន្ត្រីសើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិ មនុស្ស លោកអំ សំអាត បានបញ្ជាក់ថា ក្នុង នាមមន្ត្រីសិទ្ធិមនុស្ស លោកសុំអំពាវនាងឱ្យ អ្នកនយោបាយទាំងអស់ ពិចារណាឡើងវិញពី រឿងនេះ ហើយសង្ឃឹមថា នឹងមានការដោះ–លែងសកម្មជនទាំងអស់នោះ។
លោកអំ សំអាត មានប្រសាសន៍ថា “បាទ! ខ្ញុំគិតថា នេះជាសញ្ញាណល្អមួយហើយ ដែល បង្ហាញថា ខ្មែរចេះរួបរួមគ្នា ហើយអ្នកនយោ– បាយខ្មែរចេះដោះស្រាយគ្នា តាមរបៀបខ្មែរ និងខ្មែរ ហើយឆ្លងតាមរយៈការលើកលែងឯក– ឧត្តមកឹម សុខា នេះ ខ្ញុំគិតថា អ្នកនយោបាយ នឹងអាចចរចាជជែកគ្នាទៅ ដើម្បីឱ្យមានការ ដោះលែងសកម្មជនការពារសិទ្ធិមនុស្សអាដ– ហុក៤នាក់ និងមន្ត្រីគ.ជ.ប ក៏ដូចជាអ្នកស្រីទេព វន្នី និងសកម្មជនគណបក្សនយោបាយផ្សេងៗ ទៀត និងអ្នកទោសមនសិការផ្សេងទៀត ដើម្បី រួបរួមគ្នាធ្វើការ ដើម្បីប្រទេសជាតិយើង។ ក្នុង ន័យនេះ យើងជាសង្គមស៊ីវិល យើងធ្លាប់មាន សុទិដ្ឋិនិយមកន្លងមកថា បើសិនជាស្ថានភាព នយោបាយមួយ ដែលធូរស្រាល ហើយអ្នក នយោបាយដោះស្រាយគ្នាតាមបែបខ្មែរនិងខ្មែរ តាមការសន្ទនា ជឿជាក់ថា អ្នកទាំងអស់នោះ នឹងត្រូវបានលើកលែងទោស ឬក៏ត្រូវបានដោះ– លែងឱ្យនៅក្រៅឃុំនោះ។ ដូច្នេះ ខ្ញុំគ្រាន់តែ អំពាវនាវទេ សុំឱ្យអ្នកនយោបាយទាំងអស់ លោកពិចារណាឡើងវិញលើរឿងនេះ ហើយ សង្ឃឹមថា នឹងមានការដោះលែងអ្នកទាំងអស់ ហ្នឹង ហើយពេលក្រោយទៅបញ្ហានយោបាយ យើងដោះស្រាយគ្នាតាមបែបអ្នកនយោបាយ កុំយកប្រជាពលរដ្ឋ សកម្មជនសិទ្ធិមនុស្ស ឬ សកម្មជននយោបាយហ្នឹង ធ្វើជាការដោះដូរ”។
អ្នកវិភាគសង្គម និងនយោបាយ លោក បណ្ឌិតមាស នី បានបញ្ជាក់ថា ការលើកលែង ទោសលោកកឹម សុខា ជាកាយវិជ្ជមានមួយ របស់រដ្ឋាភិបាល ដែលលោករំពឹងថា ក្រៅពី ឈ្លោះគ្នា ខ្មែរនិងខ្មែរនៅតែមានដំណោះស្រាយ សម្រាប់គ្នាទៅវិញទៅមក។ ដូច្នេះ បើសិន កាយវិការវិជ្ជមាននេះនឹងបន្តទៅសម្រាប់អ្នក នយោបាយដទៃទៀត នឹងរឹតតែល្អ។ ពោលគឺ បើសិនជាមានតែការលើកលែងទោសលោក កឹម សុខា ក៏ប៉ុន្តែមិនបានលើកលែងទោសឱ្យ លោកសម រង្ស៊ី នឹងក្លាយជាល្បែងថ្មីមួយទៀត សម្រាប់អ្នកនយោបាយ”។
លោកមាស នី មានប្រសាសន៍ថា“បាទ! យើងរំពឹងថា ការវិវឌ្ឍចុងក្រោយនេះ វាពិត ជាឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីឈាន ទៅរកការឯកភាពជាតិ ហើយពលរដ្ឋខ្មែរ ក៏ យើងមិនចង់ឃើញអ្នកនយោបាយខ្មែរបន្តលេង ល្បែងកខ្វក់បន្តទៅទៀតដែរ។ អ៊ីចឹង នៅក្នុង ដំណាក់កាលនេះកូនខ្មែរគ្រប់រូប កំពុងតែរង់ចាំ ថា បើសិនជាកាយវិការដ៏វិជ្ជមាននេះនឹងបន្តទៅ អ្នកនយោបាយដទៃទៀត សកម្មជនគណបក្ស ប្រឆាំង ដែលនាំគ្នាធ្វើការពីរឿងព្រំដែន ហើយ និងក្រុមមន្ត្រីសិទ្ធិមនុស្សនោះនឹងត្រូវបានដោះលែង ហើយខ្ញុំថា អាចនឹងក្លាយទៅជាកាយវិការ វិជ្ជមានមួយនៅក្នុងនយោបាយរបស់ខ្មែរយើងក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ។ ក្នុង ចំណុចនេះ បើសិនណាជាមានតែការលើកលែង ទោសលោកកឹម សុខា ក៏ប៉ុន្តែមិនបាលើកលែង ទោសឱ្យលោកសម រង្ស៊ី គឺបានន័យថា ពលរដ្ឋ នឹងនាំគ្នាមើលទៅលើផ្លូវមួយទៀត ដែលគាត់ តែងនិយាយថា វាអាចនឹងក្លាយទៅជាមធ្យោ– បាយងងឹតមួយទៀតដែលគណបក្សមួយព្យា– យាមបំបែកលោកសម រង្ស៊ី ចេញពីលោកកឹម សុខា នេះជារឿងដែលពលរដ្ឋខ្មែរចាំទន្ទឹងមើល បើសិនជាលើកលែងទោសមួយ ហើយមួយទៀត មិនបានលើកទេ វាអាចជាល្បែងថ្មីមួយទៀត សម្រាប់អ្នកនយោបាយ”។
ដោយឡែក តំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃ គនបក្សសង្គ្រោះជាតិ លោកជាម ចន្ទនី បាន លើកឡើងថា រឿងទាំងអស់នេះជារឿងនយោ– បាយ ដូច្នេះបើមានការលើកលែងទោសលោក កឹម សុខា ហើយ ក៏ត្រូវតែមានការលើកលែង ទោសសម រង្ស៊ី ព្រមទាំងមានការដោះលែង សកម្មជនទាំងនោះ ឱ្យមានសេរីភាពចេញពី ពន្ធនាគារ។
លោកជាម ចន្ទនី មានប្រសាសន៍ថា “ហ្នឹងហើ! ពីព្រោះរឿងអីទាំងអស់ជារឿង នយោបាយ បើយើងដោះឯកឧត្តមកឹម សុខា ហើយយើងត្រូវតែដោះលែងឯកឧត្តមសម រង្ស៊ី និងអ្នកនៅជាប់ទាំងប៉ុន្មានហ្នឹង យើងលែង ទាំងអស់មក ព្រោះមិនបានទៅធ្វើអីខុសទេ គឺ ជារឿងនយោបាយ។ គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្ស ចាំមើលនឹងបើកិច្ចប្រជុំពីបញ្ហានេះឬ យ៉ាងណា ដោយសារឥឡូវគាត់ (លោកកឹម សុខា) ទើបនឹងចេញមកនៅផ្ទះគាត់អត់ទាន់បាន រៀបចំអីនៅឡើយ។ តែប្រាកដនឹងធ្វើការពិ–ភាក្សាពីបញ្ហានេះ ពីព្រោះជាជោគជ័យមួយដែរ ដែលឯកឧត្តមអនុប្រធានបានចេញមកវិញ។ និយាយទៅ យើងស្នើឱ្យដោះលែង ឱ្យព្រះ មហាក្សត្រធ្វើអន្តរាគមន៍ ឱ្យសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីហ្នឹង ក៏លោកត្រូវតែពិនិត្យមើល ថានេះបើយើងទុកអ៊ីចឹង វាអត់ត្រូវទេ ហើយ ខ្ញុំគិតថានឹងសញ្ញាវិជ្ជមានជាបន្តបន្តាប់ហើយ”។
លោកជាម ចន្ទនី មានប្រសាសន៍បន្តថា “បាទ! ស្ថានការណ៍នយោបាយ សង្ឃឹមថា នឹង ប្រែប្រួលទៅរកផ្លូវល្អ មានការដោះលែងអ្នក នយោបាយជាបន្តបន្ទាប់ ជាពិសេស ឱ្យឯកឧត្តម សម រង្ស៊ី លោកត្រឡប់មកវិញ ដើម្បីចូលរួម ប្រកួតនៅឆ្នាំក្រោយនេះ។ ជារួម ជុំវិញបញ្ហា នេះ ខ្ញុំសូមថ្លែងអំណរព្រះគុណដល់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង នរោត្តម សីហមុនី ដែលបានជួយឱ្យឯកឧត្តមកឹម សុខា បានរួចផុត ពីការដាក់ទោសខាងតុលាការហ្នឹង ទី១. ទី២ ក៏អរគុណសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកបានស្នើទៅព្រះមហាក្សត្រឱ្យលើក– លែងទោសដល់ឯកឧត្តមអនុប្រធាន ហើយក៏ សុំស្នើឱ្យសម្តេចនាយករដ្ឋមន្ត្រីជួយជាបន្តបន្ទាប់ ទៀត ធ្វើម៉េចដើម្បីឱ្យយើងមានសាមគ្គីភាព រវាងខ្មែរនិងខ្មែរ” ។
យ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា បើធ្វើការ ប្រៀបធៀប ករណីលោកកឹម សុខា នឹងលោក សម រង្ស៊ី មានការខុសគ្នា គឺលោកកឹមសុខា បានទទួលទោស ឯលោកសម រង្ស៊ី មិនដែល ទទួលស្គាល់ទោសម្តងណាឡើយ។ ដូច្នេះ ការ ស្នើឱ្យលើកលែងទោសលោកសម រង្ស៊ី ដូចលោក កឹម សុខា ដែរ ត្រូវយល់ពីនីតិវីធីនៃការងារនេះ។
លោកផៃ ស៊ីផាន មានប្រសាសន៍ថា “ទី១ ត្រូវយល់អំពីនីតិវិធីនៃការនេះសិន ហើយ នៅក្នុងហ្នឹងនីតិវិធី ដោយសារឯកឧត្តមកឹម សុខា គាត់ទទួលទោស ចំណែកឯកឧត្តមសម រង្ស៊ី គាត់មិនដែលទទួលទោសផងហ្នឹង លោកនៅតែ ប្រើប្រាសសិទ្ធិក្នុងការតតាំង។ ឯកឧត្តមកឹម សុខា លោកទទួលទោស ហើយនីតិវិធីរបស់ លោកហ្នឹង ត្រូវបញ្ចប់រួចស្រេចទៅហើយ ឯ លោកសម រង្ស៊ី មិនដែលទទួលទោស នៅប្រើ–ប្រាស់សិទ្ធិតតាំងនៅក្នុងសាច់រឿងហ្នឹង។ ដូច្នេះ ករណី២ហ្នឹងខុសគ្នា ដូច្នេះគេអត់អនុវត្តទៅ តាមនីតិវិធីទេ ឯកឧត្តមកឹម សុខា លោកអនុ– វត្តតាមនីតិវិធី ទើបសម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន លោកជួយអន្តរាគមន៍ ២ហ្នឹង ខុស គ្នាតែប៉ុណ្ណឹងទេ។ រហូតដល់ពេលនេះលោកសម រង្ស៊ី អត់ដែលសារភាពថាខ្លួនខុសឯណា អត់ទេ ឯលោកកឹម សុខា បានសារភាពរួចអស់”។
លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា “ខ្ញុំមិនជាអ្នកសម្រេចចិត្តទេ ទី១ សម រង្ស៊ី ត្រូវយល់ពីនីតិវិធីរបស់កម្ពុជា ត្រូវតែទទួល ការសារភាពថា គាត់ធ្វើខុស បើគាត់អត់ធ្វើ អ៊ីចឹង គាត់អត់ឈឺក្បាលទេ រីឯកឹម សុខា គាត់ ទទួលទោសរបស់គាត់។ ដូច្នេះហើយបានការ អភ័យទោស ហើយបើរង្ស៊ី មិនដែលទទួល ទោស ធ្វើម៉េចអភ័យទោសឱ្យបាន? នេះជា លក្ខខណៈបានន័យថា បើយើងមិនដែលទទួល ទោសថា ខុសសោះធ្វើម៉េចអ្នកណាគេអនុគ្រោះ ទោសឱ្យ? តើព្រះកូណា អនុទោសឱ្យអ្នកណា បើមនុស្សដែលទទួលទោសហ្នឹងមិនសារភាព ថាខ្លួនខុសផងហ្នឹង? ចំពោះសកម្មជននោះ នីតិវិធី ដូចគ្នា”៕ ដោយ ៖ កុលបុត្រ
No comments:
Post a Comment