Sunday, December 1, 2019

កឹម សុខ ( គីម សុខ កឹម សុស កឹម សុះ)

  • ឆ្នាំ​១៩៩៨​ លោក​ គឹម សុខ ​បាន​មក​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ ដោយ​បាន​ស្នាក់​អាស្រ័យ​នៅ​វត្ត​លង្កា​ ​តាម​រយៈ​អ៊ំ​របស់​លោក​ដែល​បាន​ជួយ​សុំ​អ្នក​គ្រប់គ្រង​វត្តឲ្យ​បាន​ស្នាក់​នៅ។​
    ឆ្នាំ​១៩៩៩​ លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ។​ ចាប់​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៨​ លោក​បាន​ក្លាយ​ជា​មន្ត្រី​ខុទ្ទកាល័យ​របស់​សម្តេច​ក្រុមព្រះ។​
    ​ឆ្នាំ​២០០០​ ក្រោយ​ពី​រៀន​ត្រៀម​រយៈ​ពេល​ពីរ​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​ ក្នុង ​ឆ្នាំ​២០០០​ លោក​បាន​ទទួល​អាហារូបករណ៍​សិក្សា​បរិញ្ញាបត្រ​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​២០០៤។​ ទោះជា​យ៉ាង​ណា​ ក្នុង​អំឡុង​ពេល​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ លោក​បាន​ក្លាយ​ជា​មនុស្ស​ដែល​សកម្ម​នឹង​បញ្ហា​សង្គម​ ដែល​ក្នុង​នោះ​មាន​តវ៉ា​រឿង​ព្រំដែន​ បញ្ហា​អន្តោប្រវេសន៍​ និង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​ផ្សេងៗ​ទៀត។​
    1.  ​ឆ្នាំ២០០៨  លោក​ គឹម សុខ​ ធ្លាប់​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ក្រសួង​ព័ត៌មាន​ចាប់​ពី ​ឆ្នាំ២០០៨ ​ដល់​ឆ្នាំ​២០១៣​ ​ជា​តួនាទី​មួយ​ ដែល​លោក​ទទួល​បាន​ក្រោយ​ពី​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​សន្យា​ថា​នឹង​រក្សា​តំណែង​រដ្ឋាភិបាល​សម្រាប់​ពួកគេ។ ចំណែក​លោក​ គឹម សេង​ ប្អូន​ប្រុស​របស់​លោក​ គឹម សុខ​ មាន​ប្រសាសន៍​ប្រាប់ ​VOA​ថា៖​ខ្ញុំ​ធ្លាប់​ឃាត់​គាត់​បាន​ម្តង នៅ​ពេល​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ ​ចេះ​តែ​ធ្លាក់​ទៅ ​ខ្ញុំ​សូម​អង្វរ​គាត់​ចាក​ចេញ​ ហើយ​រស់​នៅ​ធម្មតា ​អញ្ចឹង​បាន​គាត់​ចាកចេញ»។​
    2. ​ឆ្នាំ​២០០៨​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ។​ បន្ទាប់​មក​ លោក​បាន​ផ្តោត​ទៅ​លើ​ការងារ​សង្គម​ និង​ធ្វើ​ការងារ​លើ​គម្រោង​មួយ​ចំនួន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។​
    3. លោក​ គឹម សុខ​ បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​២០១១​ជាមួយ​នារី​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​តាកែវ​ដូចគ្នា។​ លោក​មាន​កូនស្រី​ម្នាក់​ដែល​មាន​អាយុ​៥ឆ្នាំ។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​និង​ភរិយា​របស់​លោក​បាន​រស់​នៅ​ផ្សេង​ពី​គ្នា​មក​ដល់​ពេល​នេះ​ បើ​ទោះ​ជា​មិន​មាន​ការ​លែង​លះ​គ្នា​ក៏​ដោយ។​ ក្រុម​គ្រួសារ​លោក​បាន​អះអាង​ថា ​ពេល​រស់​នៅ​ជាមួយ​ភរិយា​ លោក​និង​ភរិយា​របស់​លោក​បាន​ប្រកប​របរ​លក់មាស​ខ្នាត​តូច​ក្នុង​ផ្សារ​តាកែវ។
    4. ​ឆ្នាំ​២០១២​ លោក​ គឹម សុខ​ បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​Beijing Jiaotong ក្នុង​ប្រទេស​ចិន។
    5. ​ឆ្នាំ ​២០១៥​ លោក​បានប្រកប​របរ​លក់​ថ្នាំ​លាប​ជញ្ជាំង​លក្ខណៈ​តូច​ល្មម។​ ​បន្ទាប់​ពី​ការ​រស់​នៅ​បែក​គ្នា​ជាមួយ​ភរិយា​ លោក​បាន​ចាប់​ផ្តើម​ជីវិត​ជា​អ្នក​សកម្ម​ក្នុង​សង្គម​ឡើង​វិញ។​
    6. ឆ្នាំ ២០១៥ ការ បង្កើតក្រុម «កាហ្វេនយោបាយ» ដែលជាវេទិកាមួយដែលអនុញ្ញាតឲ្យយុវជន និងជនទូទៅ អង្គុយនៅតុកាហ្វេ ហើយពិភាក្សាគ្នាពីរឿងនយោបាយ ដោយវប្បធម៌អហិង្សា។ កាលពីឆ្នាំ ២០១១ លោក អ៊ូ រិទ្ធី ដែលបានបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌា បានផ្តួចផ្តើមគំនិតបង្កើតក្រុម «កាហ្វេនយោបាយ» ដែលជាវេទិកាមួយដែលអនុញ្ញាតឲ្យយុវជន និងជនទូទៅ អង្គុយនៅតុកាហ្វេ ហើយពិភាក្សាគ្នាពីរឿងនយោបាយ ដោយវប្បធម៌អហិង្សា។ បើតាមលោក រិទ្ធី គោលបំណងនៃការបង្កើតកាហ្វេនយោបាយ គឺកុំឲ្យយុវជនចំណាយពេលឥតប្រយោជន៍ កាត់បន្ថយការបរិភោគគ្រឿងស្រវឹង ជាពិសេសគឺបង្កើតនូវវប្បធម៌ជជែកពិភាក្សាដេញដោល រវាងគ្នានឹងគ្នា។ មិនត្រឹមតែប៉ុណ្ណោះ យុវជន ក៏អាចមានឱកាស ក្នុងការចែករំលែកចំណេះដឹងជាមួយគ្នាទៅវិញទៅមក និងជាវេទិកាមួយដែលផ្សារភ្ជាប់យុវជនទៅនឹងបញ្ញវន្ត អ្នកជំនាញ ផងដែរ តាមរយៈការចែករំលែកបទពិសោធពីសំណាក់ពួកគេ។ ស្ថាបនិក កាហ្វេនយោបាយ រូបនេះ បានពោលថា៖ «មូលហេតុដែលធ្វើឲ្យខ្ញុំ ផ្តើមគំនិតមួយនេះ គឺពេលដែលខ្ញុំបានអានរបាយការណ៍មួយថា ដើម្បីធ្វើខ្លួនឲ្យចូលចុះនៅក្នុងសង្គម គឺបុរសចំនួន ៩០ ភាគរយ ទទួលទានសុរា ខណៈដែលស្ត្រីមានចំនួន ៧០ ភាគរយ។ ខ្ញុំគិតថា ហេតុអីបានជាមិនផ្លាស់ប្តូរពីការទទួលទានសុរា មកទទួលទានកាហ្វេ ហើយនាំគ្នាអង្គុយពិភាក្សាពីបញ្ហានយោបាយជាជាងនាំគ្នានិយាយអំពី រឿង​ភាគ និយាយដើមគេ?»។ 
    7. ឆ្នាំ ២០១៥ លោក​ គឹម សុខ​ បាន​ចូលរួម​ជាមួយ ​ក្រុម​យុវជន ​Politikoffee ​ដែល​ជាក្រុម​តែង​តែ​ពិភាក្សា​បញ្ហា​សង្គម​និង​នយោបាយ។​ ដោយ​សារ​ភាពសកម្ម​ក្នុង​ការ​ចែក​រំលែក​គំនិត លោក​ត្រូវ​បាន​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ទាក់ទង​ផ្តល់​បទ​សម្ភាសន៍​អំពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃទី​៥-៦​ កក្កដា។ ​បន្ទាប់​មក​ឈ្មោះ​របស់​លោក​ត្រូវ​បាន​សាធារណជន​និងអ្នកសារព័ត៌មាន​ស្គាល់​និង​ទាក់​ទង​​ធ្វើ​បទសម្ភាសន៍​ជា​បន្តបន្ទាប់។​
    8. ឆ្នាំ ២០១៥ លោក​ ហង្ស វិទូ ​សមាជិក​មូលនិធិលោក ​កែម ឡី ​មាន​ប្រសាសន៍​ថា​ លោក​ គឹម សុខ​ បាន​ចូលរួម​ក្នុង​មូលនិធិ​នេះ ​តាម​ការ​ណែនាំ​ពី​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​លោក។ ​លោក​បន្ត​ថា​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ លោក គឹម សុខ ​ជា​ចារកម្ម​និងជា​ជន​បង្កប់ ប៉ុន្តែ​លោក​យល់​ថា ​លោក​ គឹម សុខ​ មិនមែន​ជា​ជន​បង្កប់​នោះ​ ដោយសារ​ការ​វិភាគ​របស់​លោក​មាន​ភាព​ឯករាជ្យ​និង​រិះគន់​ចំៗ​លើ​រដ្ឋាភិបាល។
    9. ឆ្នាំ ២០១៦ ករណីឃាដកម្ម លើក កែម ឡី ។  នៅ​ពេល​លោក​ចាប់​ផ្តើម​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​ត្រូវ​បាន​ណែនាំ​ឲ្យ​ចូលរួម​ក្នុង​មូលនិធិ​អ្នកវិភាគ​ខ្មែរ។ ​ប៉ុន្តែ​បន្ទាប់​មក​លោក​បាន​ចាកចេញ​ពី​មូលនិធិ​នោះ​ ក្រោយ​ លោក​ កែម ឡី ​ត្រូវ​បាន​គេបាញ់​សម្លាប់។
    10. ឆ្នាំ ២០១៦ ដោយសារ​ការ​រិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​ គួបផ្សំ​នឹង​ប្រវត្តិ​នយោបាយ​របស់​លោក លោក​ គឹម សុខ ​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ចារកម្ម​បង្កប់។ ​សមាជិក​ម្នាក់​ដែល​បាន​ចូលរួម​បង្កើត​មូលនិធិ​អ្នកវិភាគ​ខ្មែរ​ លោក​ ហ៊ីង សុខសាន្ត​ មាន​ប្រសាសន៍​ប្រាប់ ​VOA ថា ​លោក​ គឹម សុខ​ បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​បង្កើត​មូលនិធិ​នេះ​បាន​ចំនួន​ពីរ​ដង​ ហើយ​បន្ទាប់​មក​លោក​ក៏​បាន​ឈប់​ ដោយ​ពុំ​មាន​មូលហេតុ​ ក្រោយ​ពី​លោក​ កែម ឡី​ ត្រូវ​បាន​បាញ់​សម្លាប់។​
    11. ២០១៦ កឹម សុស ចាកចេញពី ក្រុម កែម ឡឺ៖ «អញ្ចឹង​មាន​ន័យ​ថា ​គាត់​ចេញ​ពី​ក្រុម​ ដោយ​អត់​មាន​ដំណឹង​ទាំងអស់​ តាំង​ពីហ្នឹង​មក។​ អញ្ចឹង​ហើយ​យើង​គិត​ថា​គាត់​លែង​ចូល​រួម​ការ​បង្កើត​មូលនិធិ​របស់​កែម ឡី ​ហ្នឹង​ហើយ!​ ប៉ុន្តែ​យើង​នៅ​តែ​គិត​ថា ​អ្នក​វិភាគ​ទាំងអស់​នៅ​ស្រុក​ខ្មែរ​គឺ​ជា​បងប្អូន​យើង​ ដើម្បី​យើង​ជជែក​គ្នា​ផ្តល់​គំនិត​ក្នុង​នាម​យើង​ជា​បញ្ញវន្ត»។​លោក​បន្ត​ថា​ មូលនិធិ​បាន​ព្យាយាម​ទាក់ទង​លោក​ គឹម សុខ ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ និង​ចង់​ណែនាំ​ឲ្យ​លោក​មាន​ការប្រុង​ប្រយ័ត្ន​នៅ​ពេល​វិភាគ​ម្តងៗ។ ​ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​នោះ​ទេ។​
    12. ឆ្នាំ ២០១៦ បន្ទាប់​ពី​លោក​ កែម ឡី ​ត្រូវ​បាន​បាញ់​សម្លាប់​ មូលនិធិ​ដែល​ធ្លាប់​មាន​លោក​ កែម ឡី​ ជា​សមាជិក​ ក៏​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា​មូលនិធិ ​កែមឡី។​
    13. ឆ្នាំ ២០១៦ ចលនាខ្មែរឥស្លាមត្រៀមបាតុកម្ម បើមានការចាប់ខ្លួនលោកកឹមសុខា ភ្នំពេញ៖​ ​ប្រធាន​ចលនា​ខ្មែរឥស្លាម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​សមាជិក​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ ត្រៀម​ដើម្បី​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើ​មហា​បាតុកម្មអហិង្សា​ ប្រសិនបើ​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ប​ញ្ចូ​ន​ឲ្យ​តុលាការ​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​។​ នេះ​បើ​យោង​តាម​សេចក្តី​អំពាវនាវ​របស់​ប្រធាន​ចលនា​ខ្មែរឥស្លាម​ចុះ​ថ្ងៃ​ទី​ ០១​ ខែ​ មិថុនា​នេះ​ ។​ តែ​ទោះជា​យ៉ាងណា​ ចលនា​ខ្មែរឥស្លាម​សង្ឃឹមថា​ គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នឹង​បន្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​។​
    14. ឆ្នាំ ២០១៦ ក្រុមចលនាខ្មែរឥស្លាមជួបសួរសុខទុក្ខលោក កឹម សុខា នៅទៅស្នាក់ការបក្ស ស្ថិតនៅសង្កាត់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី ៣១ ឧសភា។ លោក​ អ៊ី​សា​ ឧស្មាន​ ប្រធាន​ចលនា​ខ្មែរឥស្លាម​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នេះ​ គឺ​មិន​ខ្លាច​ការ​ចាប់ខ្លួន​ បើ​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ មែន​នោះ​។​ ​លោក​ អ៊ី​សា​ ឧស្មាន​ និយាយ​ថា៖​«​ខ្ញុំ​មិន​ព្រួយបារម្ភ​ទេ​ ខ្ញុំ​ដាក់ចិត្ត​ដាក់​កាយ​ហើយ​ យើង​ត្រូវ​តែ​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ ព្រោះ​បាតុកម្ម​គឺជា​សិទ្ធិ​មួយ​ដែល​បាន​ចែក​នៅ​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​ច្បាស់​ណាស់​។​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បាតុកម្មអហិង្សា​នៅ​ពេល​ខ្លួន​មិន​ពេញចិត្ត​អ្វីមួយ​ អ​ញ្ចឹ​ង​អ្វី​ដែល​យើង​ធ្វើ​គឺ​បាតុកម្មអហិង្សា​មិន​លើស​ច្បាប់​បាន​កំណត់​ទេ​»​។​ ​លោក​ ឧស្មាន​ បន្ត​ថា​លោក​ កឹ​ម​ សុខា​ បាន​ផ្តាំផ្ញើ​លោក​នៅ​ពេល​លោក​ចូល​ជួប​សួរសុខទុក្ខ​កាលពី​អង្គារ​ទី​ ៣១​ ឧសភា​ ដោយ​ឲ្យ​លោក​ប្រកាន់​ជំហរ​រឹង​មាំ​តស៊ូ​ដើម្បី​ទាមទារ​ការពារ​សិទ្ធិ​របស់​ខ្លួន​។​ លោក​ថា​ លោក​ កឹ​ម​ សុខា​ មិន​រត់គេច​ទៅ​ណា​នោះ​ទេ​ បើ​ទោះបីជា​មានការ​ប៉ុនប៉ង​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ក៏​ដោយ​។​
    15. ឆ្នាំ ២០១៦ ប្រធាន​ចលនា​ខ្មែរ​ឥស្លាម​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ីសា អូស្មាន បាន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ ផែង វណ្ណៈ ថា​ការ​វាយ​របង​ដែល​ខាង​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នោះ គឺ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​ខ្នង៖ «»។ចំណែក​ឯ​សាសនិក​ខ្មែរ​ឥស្លាម​ម្នាក់​ទៀត​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​លើក​ឡើង​ថា ពួក​គេ​នៅ​តែ​រក្សា​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​គម្រោង​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​បឹងកក់​នោះ ហើយ​ពួក​គេ​ទាមទារ​ឲ្យ​សាលា​ក្រុង​ធ្វើ​ផ្លូវ​វាង​តាម​របង​វិហារ​វិញ ដែល​មិន​សូវ​ជិត​វិហារ ហើយ​មិន​រំខាន​ដល់​ការ​ប្រតិបត្តិ​របស់​សាសនា​ឥស្លាម។ លោក​បញ្ជាក់​ថា សំណុំ​រឿង​ធ្វើ​ផ្លូវ​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ឡើយ៖ «»។ការ​ឆ្លើយតប​នេះ បន្ទាប់​ពី​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ផែង វណ្ណៈ ដែល​ធ្លាប់​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក បាន​សរសេរ​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជនជាតិ​ចាម បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ហិង្សា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ឯកជន​នៅ​បឹងកក់​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ។ សំណេរ​នោះ​បន្ត​ថា ជាទូទៅ គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ញុះញង់​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​អភិវឌ្ឍ​គ្រប់​ពេល​គ្រប់​ទីកន្លែង។ ប៉ុន្តែ​សារ​ដែល​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ហ្វេសប៊ុក​ឈ្មោះ ផែង វណ្ណៈ លុប​ចោល​វិញ។
    16. ឆ្នាំ ២០១៧ ភ្នំពេញ  ​ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ ​កឹម សុខា​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ព្រមាន​តាម​ចាប់​ខ្លួន​ជន​បរទេស​មួយ​ចំនួន​ ​ដែល​លោក​ថា​អាច​ពាក់ព័ន្ធ​នឹង​«ការ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល»។ថ្លែង​ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​ឥស្លាម​ក្រុង​កំពង់ចាម​ ​និង​ដោយ​មាន​ការ​ផ្សាយផ្ទាល់​តាម​ទូរទស្សន៍​និង​ទំព័រ​ហ្វេស​ប៊ុក​នា​នា​ ​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បាន​ព្រមាន​ខ្លាំងៗ​ដល់អ្នក​ដែល​ចង់​ជ្រៀត​ជ្រែក​ ​ដល់​ករណី​មេ​បក្ស​ជំទាស់​ ​លោក​ ​កឹម សុខា​ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​ថ្ងៃ​អាទិត្យ​ ​ពាក់ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​«អំពើ​ក្បត់​ជាតិ»។​ ​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​លោក​ក៏​បានឱ្យ​ដឹង​ផង​ដែរ​ថា​ ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​ជន​បរទេស​មួយ​ចំនួន​ផ្សេង​ទៀត​ ​ដែល​ឃុបឃិត​នឹង​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ។​ ​នៅ​ចំពោះ​មុខ​ខ្មែរ​ឥស្លាម​រាប់​រយ​នាក់​ ​លោក​ ​ហ៊ុន សែន​ ​បាន​ហៅ​លោក​ ​កឹម សុខា​ ​ថា​ជា ​«អាយ៉ង​បរទេស»។​
    17. ឆ្នាំ ២០១៧ តុលាការ​កំពូល​បន្ត​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១០ ខែ​មករា។
    18. ឆ្នាំ ២០១៧ ​លោក គឹម សុខ ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ និង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ព្រម​ទាំង​សង​ជំងឺ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៨០០​លាន​រៀល៕
    19. ឆ្នាំ ២០១៧ ព្រះតេជគុណ លួន សុវ៉ាត នាំយកថវិកា 300$ ជាសទ្ធាជ្រះថ្លាជនរួមជាតិខ្មែរអាមេរីកកាំង ដែលមាន Mr Phirak Teing, Mrs Vanny Myers, Mr Choeun Neou ព្រមទាំងញាតិមិត្តនៃសមាជិកអង្គការ សម័្ពន្ធខ្មែរអាមេរីកកាំង ប្រចាំរដ្ឋ CAA Oregon of Cambodia-American Alliiance,ផ្តល់ជាជំនួយជួយដល់ម្តាយលោក គឹម សុខ គឺអ្នកស្រី ជូ សាមិ អាយុ៥៥ឆ្នាំជាកសិកររស់នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលកំពុងក្រីក្ររងគ្រោះព្រោះបញ្ហាសង្គម ដោយកូនរបស់អ្នកស្រី គឺលោក គឹម សុខ កំពុងជាប់ពន្ធនាគារព្រៃស ដោយសារការវិភាគពត៌មាននយោបាយនិងសង្គមតាមវិទ្យុអាស៊ីសេរីស្តីអំពីឃាតកម្មលើលោក បណ្ឌិត កែម ឡី ថា អាចពាក់ព័ន្ធនិងគណបក្សកាន់អំណាច ។ បញ្ជាក់ សមាជិកក្រុមសម្ព័ន្ធខ្មែរអាមេរីកកាំង CAA Oregon និងផ្តល់ជំនួយជួយសង្គ្រោះម្តាយលោក គឹម សុខ ក្នុង១ខែៗចំនួន50$រហូតដល់លោក គឹម សុខ មានសិទ្ធិសេរីភាពនិងយុត្តិធម៌ចេញពីពន្ធនាគារ ។ ២៥មិនា២០១៧
    20. ឆ្នាំ ២០១៨ លោក គឹម សុខ និង​កូន​ស្រី បាន​​សិទ្ធិ​​ជ្រក​​កោន​​នយោបាយនៅ​​ប្រទេស​​ហ្វាំងឡង់
    21. ឆ្នាំ ២០២០ អ្នក​​វិភាគ​​មិន​​សំចៃ​​មាត់​ លោក​ គឹម​ សុខ​ ត្រូវ​​តុលាការ​​កោះ​​ហៅ​​ចូល​​បំភ្លឺ​​ជុំ​វិញ​​បទ​​ចោទ​​ប្រកាន់​​​បរិហារ​​កេរ្តិ៍និង​​ញុះ​ញង់ អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ ដែល​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​រង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ជុំ​វិញ​ការ​បញ្ចេញ​មតិ​នោះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ​នេះ ​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​បរិហារ​កេរ្តិ៍ជាសាធារណៈនិង​បទ​ញុះញង់។ក្នុង​ដីកា​ចេញ​កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ស៊ិត វណ្ណៈ បាន​កោះ​ហៅ​លោក គឹម សុខ ឱ្យ​ចូល​ខ្លួន​​ទៅ​​តុលាការ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ខាង​មុខ​នេះ ដើម្បី​បំភ្លឺ​ជុំ​វិញ​ការ​ចោទ​ពី​បទ​ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» និង ​​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​សន្តិសុខ​សង្គម»។
    22. ឆ្នាំ ២០២១ (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសមួយដោយចាត់ទុកថា លោក គឹម សុខ ជាអ្នកវិភាគសរសៃប្រសាទ ដែលវិភាគតាមការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ។សេចក្តីប្រកាសបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ ដែលរត់គេចខ្លួនពីការអនុវត្តច្បាប់ បានផ្តល់បទសម្ភាសមួយដល់សារព័ត៌មានអនឡាញ The Cambodia Daily កាលពីថ្ងទី១៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ដោយចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថា បានលក់ទីស្តីការក្រសួងមហាផ្ទៃ ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់តាមអារម្មណ៍នេះ ដោយចាត់ទុកថា «ការលើកឡើងរបស់អ្នកវិភាគសរសៃប្រសាទរូបនេះ គឺជាការវិភាគតាម ការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយក មូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ»។អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្តថា៖ «ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្តិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឱ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីបំភ្លេចបំផ្លូចផុត ខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ»។«ម្យ៉ាងវិញទៀត សំដីស្អុយគគុករបស់ គឹម សុខ នេះ ក៏ជាអ្វីដែលសារព័ត៌មាន The Cambodia Daily ដែលអះអាងខ្លួនថាជាសារព័ត៌មានអព្យាក្រិតនោះ តែងនិយមយកមកផ្សព្វផ្សាយ ដែលបង្ហាញឱ្យ ឃើញនូវចរិតជាសារព័ត៌មានមួយដែលខ្វះវិចារណញ្ញាណក្នុងវិជ្ជាជីវៈ ហើយតែងផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បង្កអរិភាពដល់នយោបាយ និងសន្តិសុខសង្គម ព្រមទាំងរំលោភយ៉ាងងងើលលើគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងសង្គមប្រជាធិបតេយ្យ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ខៀវ សុភ័គ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្តីការក្រសួងមហាផ្ទៃ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិ របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះ នូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ៕


    Vnna Hay - ហៃ វណ្ណា តើ​លោក ​គឹម ​សុខ ​ជា​នរ​ណា?​
    អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ និង​នយោបាយ​ លោក គឹម សុខ កើត​នៅ​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​១៩៨០​ ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​ដើម​បេង​ ឃុំ​ក្រ​ពុំ​ឈូក​ ស្រុក​កោះ​អណ្តែត​ ខេត្ត​តាកែវ​។ បច្ចុប្បន្ន​រស់​នៅ​ម្នាក់​ឯង​បន្ទាប់​ពី​លែង​លះ​ប្រពន្ធ​ និង​មាន​កូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ​។ លោក​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ ដែល​មាន​ឪពុក​ម្តាយ​ជា​កសិ​ករ​​ និង​មាន​ប្អូនៗ​៤នាក់​ទៀត​ ប្រុស​២​នាក់​ និង​ស្រី២​នាក់​។ មាន​សប្បុរ​សណ្តែកបាយ មាឌធំល្មម ថ្គាម​ខ្លា​ ចង្កាព្រែក ក្បាលទំពេកចំពីលើ លោកគឹម សុខ កំពុងក្លាយជនល្បីល្បាញផ្នែកនយោបាយ នៅកម្ពុជា នាពេលបច្ចុប្បន្ន បន្ទាប់ពីកែម ឡី។

    លោក គឹម សុខ រៀប​រាប់ប្រាប់​សារ​ព័ត៌​មាន​តោះ​អាន​ថា​ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​គណិ​ត​​វិទ្យា​ នៅសាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ ក្នុង​ឆ្នាំ​២០០៤​។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១១​ លោក​ជាប់​​អា​ហា​រូបករ​ណ៍​​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ (អនុបណ្ឌិត) ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ នៅ​សាកល​វិទ្យា​ល័យ​សា​ធា​រណៈ​ការ​ជាតិ​ប៉េកាំង​ (Beijing Chaothong Tasear) និង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៥​។

    សូម​ក្រឡេក​អាន​ពី​អតីតកាល​​បន្តិច​ លោក​ធ្លាប់​បាន​ចំណាយពេល​ជាង​ ១០ឆ្នាំ​ ក្នុង​ឆាក​ជីវិត​នយោបាយ​ គឺ ពី ឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ​ ២០០៨​ ដោយ​ដុះ​ចិត្ត​គំនិត​ ​បម្រើ​ការ​ងារ​ជា​យុវជន​គណបក្ស​ហ្វ៊ុន​ស៊ីម​ប៉ិច​ រហូត​ប្តូរ​ឈ្មោះ​គណបក្ស​នរត្តម​រា​ណឫទ្ធិ​។ លោក​គឹម សុខ បាន​ឈាន​ជើង​ប្រឡូក​ទៅ​ក្នុង​នយោបាយ​ ដោយ​ផ្តើម​ចេញ​ ពី​អ្នក​សរសេរ​គម្រោង​ឱ្យ​អង្កការ​ក្រៅ​រដ្ឋា​ភិបាល​ ហើយ​ទន្ទឹម​នឹង​ប្រើ​ជីវិត​ សកម្មជន​បក្ស​នយោបាយ​ លោក​គឹម សុខ ក៏​បាន​ឆ្លៀត​ពេល​ប្រឡូក​ប្រឡាក់​ទៅ​ក្នុង​ចលនា​សង្គម​ ដូច​ជាការ​តវ៉ា​បញ្ហា​ព្រំ​ដែន​ជា​មួយ​ក្រុម​និស្សិត​ និង​បញ្ហា​អយុត្តិធម៌​សង្គម​ផ្សេងៗទៀត​។ បន្តិច​ម្តងៗ​ ជីវិត​យុវជន​ គឹម សុខ កាន់​តែ​ខិត​ជិត​ទៅ​រណ្តៅ​ល្បែង​នយោបាយ​ យ៉ាង​ស៊ប់​ជ្រៅ​ ស្ទើរ​ដក​ខ្លួន​ ពួន​អាត្មា​មិន​កើត​។

    មនុស្ស​គិត​ មិន​ដូច​ទេវតា​គិត​នោះ​ទេ​ អ្វីៗ​គ្រប់​យ៉ាង​បាន​ប្តូរ​ផ្លាស់​ មិន​ប្រាប់​មុន​នោះ​ឡើយ​ ក្រោយ​ការ​បោះ​​ឆ្នោ​ត​​ឆ្នាំ​២០០៨​បាន​បញ្ចប់​ទៅ​ ដោយ​គណៈបក្ស​ប្រ​ជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំ​ទ្រ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ ហើយ​គណបក្ស​នរោ​ត្តមរាណឫទ្ធិ​ បាន​ចាញ់​ឆ្នោត​ដោយ​ហៅ​មិន​ឮ​។ ប្រហែល​ដោយ​សារ​ការ​ចាញ់​ម្តង​ហើយ​ម្តង​ទៀត​ របស់​សម្តេច​ក្រុម​ព្រះ​ហើយ​មើល​ទៅ​ បាន​ជា​លោក​គឹម ខុស​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​សង្វៀន​នយោ​បាយ​នៅ​កម្ពុជា​។ ចាប់​តាំង​ពី​ឆ្នាំ ២០០៨​​មក លោក​គឹម សុខ ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​នយោ​បាយ​ ប៉ុន្តែ​នៅ​បន្ត​សកម្មភាព​ចូល​រួម​ការ​ងារ​ជា​មួយ​អង្កការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​ ដោយ​ប្រកប​របរ​ជា​អ្នក​ប្រឹក្សា​គម្រោង​ និង​ចុះ​ស្រាវ​ជ្រាវ​បញ្ហា​សង្គម ​និង​នយោ​បាយ​ ជាថ្នូរ​ជា​មួយ​​កម្រៃ​ក្រៅ​ផ្លូវ​ការខ្លះៗ ដើម្បី​ទុក​លុយ​ដូរ​បាយ​ហូប​។

    យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​ស្ងាត់​បាត់​សំឡេង​គឹម សុខ មូយ​រយៈ​នោះ​ គឺ​លោក​ គឹម សុខ រត់​ទៅ​សង្ងំ​រៀន​ ផ្នែក​ពាណិជ្ជកម្ម​ នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ទេ​តើ​!។ ហើយ​ចិត្ត​ដែល​ស្រឡាញ់​នយោបាយ​ មិន​ទាន់​បាន​ជ្រះ​ស្រ​ឡះ​ចេញ​ពី​ខួរ​ក្បាល​គឹម សុខ ឯ​ណា​។ មិន​យូរ​ប៉ុន្មាន​ លោក​គឹម សុខ បាន​ធ្លាក់​ខ្លួន​ ចូល​ទៅ​ក្នុង​ក្រឡា​នយោបាយ​ម្តង​ទៀត​ ក្រោយ ​ពី​មាន​ឃាតកម្ម​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​​នយោបាយ​ដ៏​ល្បី​ម្នាក់​ គឺ​បណ្ឌិត​ កែម ឡី នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​។

    ការ​លេច​ក្បាល​ម៉ា​ស៊ីន​វាយ​ស្គរ​បន្ទរ​សំឡេង​ ឱ្យ​ហ៊ាន​តវ៉ា​ និង​ទាម​ទារ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ បាន​ទាញ​ដៃ​ ​និង​បេះដូង​លោក​គឹម សុខ ឱ្យ​ត្រឡប់​ចូល​អ្នក​វិភាគ​បញ្ហា​នយោបាយ​វិញ​ម្តង​ទៀត​ តែ​លោក​បដិសេធ​មិន​ធ្វើ​ជា​សកម្មជន​បក្ស​នយោបាយ​នោះ​ទេ​។ មួយ​ជំហាន​របស់​គឹម សុខ លើក​នេះ​ ប្រហែល​ល្បី​ខ្លាំង​មុន ដោយ​សារ​លោក​ គឹម សុខ ហ៊ាន​និយាយ​ចំៗ​ ពី​ភាព​អវិជ្ជាមាន​ខ្លាំងៗ​ របស់​គណៈបក្ស​ប្រ​ជា​ជន​កម្ពុជា​។ នៅ​ស្រប​ពេល​ដែល​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​គេ គេ​ចាប់​ដាក់​គុក​ និង​បាញ់​សម្លាប់​។ ​

    អ្នក​វិភាគ​វ័យ​៣៣​ឆ្នាំ​ លោក គឹម សុខ បាន​ឈាន​ជើង​ចូល​ក្នុង​ការ​ស្វែង​រក​ការ​គាំ​ទ្រ​មតិ​ នយោបាយ​ក្នុង​ស្ថា​ប័ន​​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ ដោយ​ផ្តល់​យោបល់​ចំពោះ​ថ្នាក់​ដឹក​នាំ​អ្នក​ន​យោ​បាយ​ឱ្យ​រួម​គ្នា​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​។

    លោក​អះ​អាង​ប្រាប់ “សារព័ត៌មាន​តោះអាន” ​ទៀត​ថា​ កន្លង​មក​លោក​មិន​បាន​តាំង​ខ្លួន​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ នោះ​ទេ​ តែ​ដោយ​សារ​លោក​បាន​ចុះ​មូល​ដ្ឋាន​ និង​ធ្វើ​ការ​ជា​អ្នក​នយោបាយ​ក្នុង​សហគមន៍​ ទើប​លោក​ពេញ​ចិត្ត​ក្នុង​ការ​បម្រើ​ការ​ងារ​ជា​អ្នក​តស៊ូ​មតិ​នយោបាយ​ និង​ក្លា​ហាន​បក​ស្រាយ​ពី​ចំណុច​ខ្សោយ​របស់​ថ្នាក់​ដឹក​នាំ​ចំៗ​យ៉ាង​ដូច្នេះ​។ លោក គឹម សុខ បាន​អះ​អាង​ថា ក្រោយ​ពេល​មាន​ការ​ប្តឹង​ផ្តល់​ និង​ក្តី​ក្តាំង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​មក​ លោក​ត្រូវ​បាន​សាកលវិទ្យាល័យ​នា​នា​ មិន​អនុញ្ញាត​ឱ្យ​បង្រៀន​ទៀត​នោះ​ទេ​។

    ឆ្លើយ​តប​នឹង​សំណួរ​របស់​លោក​សិរីមុនី​ នាយក​គ្រប់​គ្រង​សារព័ត៌មាន​តោះអាន​ ក្នុង​សម្ភាសន៍​ស្តី​ពី​ “កា​រត្រៀម​ខ្លួន​ចូល​គុក” ដែល​សួរ​ថា តើ​លោក​នឹង​លក់​ក្បាល​ ឬ​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​តំណាង​រាស្រ្ត​គណបក្ស​នយោបាយ​ ណា​មួយ​ទេ​ នៅ​ថ្ងៃ​អនាគត​?

    លោក​គឹម សុខ៖ «ឆ្លើយ​ដោយ​ភាព​ច្បាស់​លាស់​ថា បើ​ចង់​ក្លាយ​ជា​មាន​លុយ​ ឡាន វីឡា លោក​សុខ​ចិត្ត​ទទួល​កា​រងារ​ផ្សេងៗ​ ដែល​ក្រុម​ហ៊ុន​ចិន មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​រាប់​រយ​លាន​ដុល្លារ​ ហើយ​ក្រុម​ហ៊ុន​នោះ​ បាន​ផ្តល់​ជា​ភាគ​ហ៊ុន​ ជូន​លោក​ បើ​សិន​លោក​សម្រេច​ចិត្ត​បំពេញ​ការ​ងារ​ឱ្យ​គេ​»៕
    ដោយ៖ រ័ត្ន សុភក្តិ នៃ Khmer TRNs

    ២៧ ឧសភា ២០២១ Kim Sok ហ៊ុន សែន ប្រាប់ផ្ទៃក្នុងថា «អញនិយាយរឿង ម៉ាណា មានលុយជាងពួកឧកញ៉ា អញនិយាយជាមួយមនុស្សតិចបំផុត ហេតុអីអាស្វាសុខដឹង? សូមសើរើឡើងវិញ ដើម្បីរកមុខអ្នកបញ្ចេញពត៌មាន។ តម្លៃណាក៏ដោយ អញប្រមាញ់យកអាស្វាសុខឲ្យបាន។»។ 
    * តើសម្ដេចប្រុងប្រមាញ់ គឹម សុខ បែបណា? 
    1. វិធីតែមួយគត់ ដែលសម្ដេចអាចប្រមាញ់ខ្ញុំបាន ដោយការប្រមាថជីវិតឬចាប់ដាក់គុក គឺបើកច្រកឲ្យខ្ញុំទៅប្រកួតនៅសមរភូមិនយោបាយកម្ពុជាវិញ។ បើសម្ដេចពិតជាហ៊ាន ខ្ញុំក៏មិនខ្លាចដែរ។ ក្បួនប្រកួតរបស់ខ្ញុំ នឹងអាចធ្វើឲ្យសម្ដេចតេជោ ស្គាល់ខ្ញុំកាន់តែច្បាស់ ថាខ្ញុំហ៊ានធ្វើពលីកម្អនុវត្តន៍ខ្នាតប្រជាធិបតេយ្យជ្រៅប៉ុនណា?
    2. បើសម្ដេចប្រុងប្រមាញ់ជីវិតខ្ញុំ ដោយបញ្ជូនមនុស្សឲ្យមកដល់ប្រទេសហ្វាំងឡង់ ខ្ញុំយល់ឃើញថា សម្ដេចប្រថុយបំផ្លាញខ្លួនឯងពេកហើយ។
    3. បើសម្ដេចប្រើលុយនិងបុណ្យស័ក្ដិទាក់ទាញខ្ញុំ នោះ១០០%ទៅមិនរួចទេ ព្រោះក្នុង​បេះដូង និងព្រលឹងវិញ្ញាណរបស់ខ្ញុំ លុយនិងតំណែងគ្រាន់តែជាសំរាមសម្អុយប៉ុណ្ណោះ។ ប្រជាធិបតេយ្យ ទើបជាគោលដៅពិតរបស់ខ្ញុំ។
    4. 22 May, 2021 Kim Sok ឯកឧត្តម ឧ
    ត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាចជេរប្រមាថខ្ញុំ ដោយប្រើប្រាស់ពាក្យ​«សរសៃប្រសាទ» សមទំនងខ្លះ ប្រសិនបើ ឯកឧត្តម អាចទៅសុំអង្វរករសម្ដេច ហ៊ុន សែន និង លោកជំទាវ ហ៊ុន ម៉ាណា ឲ្យបញ្ឈប់ផែនការលក់ដូរទីស្ដីការក្រសួងមហាផ្ទៃបាន។ បើមិនដូច្នេះទេ ឯកឧត្តម មិនគួរយកចិត្តទុកដាក់និយាយត្រឹមតែពាក្យការពារកូនជើងម៉ាតូ​ចក្រោមគូទរបស់ខ្លួននោះទេ ប៉ុន្តែគួរតែ​ឆ្លៀតហាត់ប្រាណប្រឹងថែទាំសុខភាពផង ដើម្បីអាចសល់ពេលច្រើន រង់ចាំមើលការពិតទាំងអស់គ្នា។ ពេលនោះមកដល់ ខ្ញុំក៏នៅតែរក្សាជំហរ មិនវាយបកចំអកប្រមាថឯកឧត្តម ថាជា«ឧត្តមមន្ត្រីសរសៃប្រសាទ»ឡើយ គឺហៅឲ្យចំខ្លឹមសារថា «រដ្ឋាភិបាលសម្ដេច ហ៊ុន សែន គឺជាស្ថាប័នមិនខ្វះពួកមន្ត្រីសរសៃប្រសាទ លក់ស្អាតសម្បត្តិជាតិ»៕

    2017-10-09 លោក គឹម សុខ ធ្វើ​កូដកម្ម​បង្អត់​បាយ​និង​សាច់​ក្នុង​គុក​ទាមទារ​ដោះលែង លោក កឹម សុខា លោក គឹម សុខ ជា​អ្នកឃ្លាំមើល​ពី​បញ្ហា​សង្គម និង​វិភាគ​នយោបាយ​ឥត​សំចៃ​មាត់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ធ្វើ​នយោបាយ​បំបែកបំបាក់​ជាតិ​ឯង​ជាបន្ទាន់ ដោយ​ងាក​ទៅ​រក​តុ​ចរចា ដើម្បី​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ​នៅ​ឆ្នាំ​២០១៨ ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​បាន​សរសេរ​លិខិត​ពីរ​ច្បាប់​ចេញពី​មន្ទីរឃុំឃាំង​ព្រៃស​ថា លោក ហ៊ុន សែន ចាប់ចង​មេ​បក្ស​ប្រឆាំង និង​ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារតែ​លោក ខ្លាច​ចាញ់​ការបោះឆ្នោត។

    លោក គឹម សុខ ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារតែ​វិភាគ​នយោបាយ​ឥត​សំចៃ​មាត់​នោះ បាន​សរសេរ​លិខិត​ពីរ​ច្បាប់​ដាច់ដោយឡែក​ពី​គ្នា ចេញពី​ពន្ធនាគារ​ដោយ​ប្រកាស​ថា លោក​ធ្វើ​កូដកម្ម​មិន ហូបបាយ និង​សាច់ ឬ​អាហារ​ណា​ដែល​មាន​ជាតិ​សាច់ គឺ​ហូប​តែ​ទឹក​បបរ​ស និង​អំពិល និង​ហូប​បន្លែ​ស្រស់​ទឹក​ក្ដៅ ចាប់​ពី​ពេល​នេះ រហូតដល់​ថ្ងៃ​ដោះលែង​លោក កឹម សុខា​វិញ។

    លិខិត​ពីរ​ច្បាប់​របស់​លោក គឹម សុខ ដោយ​សរសេរ​ដោយ​ដៃ​ផ្ទាល់​របស់​លោក​នេះ ទី​១ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា និង​អ្នកនយោបាយ​ផ្សេងទៀត ទី​២ អំពាវនាវ​ឲ្យ​ពលរដ្ឋ ទាំងអស់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​បោះឆ្នោត​ផ្លាស់ប្ដូរ​មេដឹកនាំ​រដ្ឋាភិបាល។

    លិខិត​ទាំងពីរ​ច្បាប់​នេះ មួយ​សរសេរ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា និង​មួយទៀត​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៧ តុលា។

    នៅ​ក្នុង​លិខិត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា នោះ លោក គឹម សុខ អះអាង​ថា លោក កឹម សុខា មិនមែន​ជា​ជន​ក្បត់ជាតិ​ទេ។ ការ​ចោទប្រកាន់​លោក កឹម សុខា ជា​ជន​ក្បត់ជាតិ ហើយ​ចាប់ ដាក់គុក​ទាំង​យប់ គឺជា​ការ​បង្ករឿង​បំបែកបំបាក់​ជាតិ​ដ៏​អាក្រក់​បំផុត​ក្នុង​ស្ថានភាព​នយោបាយ​ដូច បច្ចុប្បន្ន ដែល​តុលាការ​មិន​ឯករាជ្យ​យុត្តិធម៌ និង​គ្រាន់តែ​ជា​សេនាធិការ​នយោបាយ​ជួយ​ប្លន់​អំណាច ឲ្យ​អ្នកដឹកនាំ។

    លោក គឹម សុខ នៅតែ​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា វិញ ដោយ លោក​អះអាង​ថា តាម​ការស្រាវជ្រាវ​របស់​លោក រក​មិន​ឃើញ​ពី​ចំណុច​ណាមួយ​ពី​សកម្មភាព​នយោបាយ និង​ទាំង​ពី​សម្ដី​ថ្លែង​របស់​គាត់​អាច​បញ្ជាក់​ថា លោក កឹម សុខា ជា​ជន​ក្បត់ជាតិ​នោះ​ទេ។ ប៉ុន្តែ​ជា​អ្នក​នយោបាយ ដែល​តែងតែ​រួមចំណែក​ក្នុង​កិច្ច​ដឹកនាំ​ពុះពារ​ព្យាយាម​នាំ​សេរីភាព​ប្រជាធិបតេយ្យ​មក​បញ្ជ្រាប ក្នុង​បេះដូង​ពលរដ្ឋ​ខ្មែរ​ទូទៅ។ លោក គឹម សុខ បន្ថែម​ថា បើ​តុលាការ​ត្រូវការ​លោក​ទៅ​បំភ្លឺ ផ្អែក​លើ ការ​សិក្សា​របស់​លោក​ជា​មូលដ្ឋាន​ដើម្បី​បង្ហាញ​សក្ខីកម្ម នៃ​សកម្មភាព​ដឹកនាំ​របស់​លោក កឹម សុខា ដែល​ពិតជា​ផ្ទុយ​ស្រឡះ​ពី​ទង្វើ​នៃ​ជន​ក្បត់ជាតិ​នោះ លោក​រីករាយ​សហការ ផ្ដល់​ចម្លើយ​ពន្យល់ យ៉ាង​ក្បោះក្បាយ​គ្រប់​ពេល។

    ប្អូនប្រុស​លោក គឹម សុខ គឺ លោក គឹម សេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ តុលា ថា បងប្រុស​របស់​លោក​ទោះបីជា នៅ​ពន្ធនាគារ​ព្រៃស ហើយ​សរសេរ​លិខិត​បែបនេះ គឺ​លោក គឹម សុខ ឃើញ​ភាព​អយុត្តិធម៌​ច្រើនពេក ហើយ​លោក​ចង់​ជួយ​ជាតិ​តាមរយៈ​ការ​បញ្ចេញមតិ​នេះ ទោះបីជា​លោក​ជាប់​ឃុំឃាំង​ក្ដី។

    ក៏ប៉ុន្តែ​នៅ​ពេល​សួរ​ថា ហេតុអ្វី​បានជា​លោក គឹម សុខ មិន​ទាមទារ​ឲ្យ​ដោះលែង​ខ្លួន​លោក និង​មិន​បារម្ភ​ពី​សុវត្ថិភាព​ខ្លួនឯង​ទេ ដែល​លោក​ហ៊ាន​សរសេរ​លិខិត​អំពាវនាវ​ដូច្នេះ?

    លោក គឹម សេង ឆ្លើយ​ថា តាម​ការយល់​របស់​លោក ទោះបីជា​លោក គឹម សុខ បាន​ចេញ​ពី​មន្ទីរ​ឃុំ ឃាំង​នា​ពេល​បច្ចុប្បន្ន ក៏​មិន​អាច​មានលទ្ធភាព​ធ្វើ​អ្វីៗ ដើម្បី​សង្គ្រោះ​ជាតិ​បាន​ដូច​លោក កឹម សុខា ដែរ ព្រោះថា លោក កឹម សុខា សំខាន់​ជាង​អ្នក​ណាៗ​ទាំងអស់​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​មក​បន្ត ដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​ក្នុង​ការ​ប្រកួតប្រជែង​បោះឆ្នោត។

    លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូបលោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ កាលពី​ខែ​សីហា កន្លងទៅ សាលាដំបូង​រាជធានី ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល ទាក់ទង​ការ​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

    លោក គឹម សេង បញ្ជាក់​ថា ស្ថានភាព​លោក គឹម សុខ នៅ​ក្នុង​ពន្ធនាគារ​ក្នុង​បន្ទប់​តូច ៤​ម៉ែត្រ ៤​ជ្រុង ដែល​គ្នា​ជិត​៣០​នាក់​ក្ដី ប៉ុន្តែ​លោក គឹម សុខ នៅ​តែ​មាន​ស្មារតី​រឹងមាំ​ខ្លាំង​ដដែល។ ក៏ប៉ុន្តែ​លោក​មាន​ជម្ងឺ​ក្រពះ និង​អាសា​ឈឺក្បាល។

    ក្នុង​លិខិត​របស់​លោក គឹម សុខ ដដែល​សរសេរ​បន្ត​ថា គេ​អាច​យកឈ្នះ​លោក កឹម សុខា ជា​បុគ្គល ដោយ​ការ​ប្រើ​កម្លាំងបាយ​ចាប់​គាត់​ដាក់គុក​យូរ​ខែ​ច្រើន​ឆ្នាំ។ តែ​លោក​មាន​ជំនឿ​ថា ឧបាយកល​បែប នេះ​នឹង​ធ្វើ​ឲ្យ​គេ​ចាញ់​យ៉ាង​អាម៉ាស់ នៅ​ចំពោះ​កម្លាំង​ប្រជាធិបតេយ្យ​មិន​បោះបង់​សកម្មភាព​ខ្លាំង​រួម ក្នុង​ឆន្ទៈ​ច្បាស់​ផ្លាស់ប្ដូរ ស្រប​ខ្សែ​ចិត្ត​គ្នា​របស់​ប្រជាពលរដ្ឋ​ជាតិខ្មែរ​ច្រើន​លើសលប់​ទាំង​ក្នុង​និង​ក្រៅ ប្រទេស។

    លោក គឹម សុខ អះអាង​ថា ដើម្បី​ទម្លុះទម្លាយ​ស្ថានការណ៍​ជាតិ​ដ៏​កោលាហល​បែប​នេះ ជា​ជម្រើស ល្អ​បំផុត គឺ​ការ​ដោះលែង​លោក កឹម សុខា និង​អ្នកនយោបាយ​ផ្សេងទៀត ហើយ​ងាក​ទៅកាន់​តុ​ជជែក​គ្នា បើក​ច្រក​ទៅ​រក​ការប្រកួតប្រជែង​យុត្តិធម៌។ ជាក់ស្ដែង​ណាស់ គឺ​មាន​តែ​ការប្រកួត​បោះ ឆ្នោត​ដោយ​យុត្តិធម៌​ប៉ុណ្ណោះ ទើប​ជា​សេណារីយូ នាំ​ផ្លូវ​ខ្មែរ​អាច​យោគយល់​ផ្សះផ្សា​គ្នា​បាន នូវ​គ្រប់ ដំណោះស្រាយ​ជម្លោះ​ខ្វែងគំនិត​នយោបាយ​ផ្ទៃក្នុង​ខ្មែរ។

    នៅក្នុង​លិខិត​មួយ​ច្បាប់​ទៀត​របស់​លោក គឹម សុខ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទៅ​ចុះឈ្មោះ ត្រៀម​ទៅ​បោះឆ្នោត​សង្គ្រោះ​ខ្មែរ។ លោក គឹម សុខ បញ្ជាក់​ថា រឿង​កញ្ជ្រោល​នយោបាយ​ថ្មីៗ ចាំ​តាំងពី​ការ​រំខាន​សកម្មភាព​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ព្រមទាំង​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ទាំង កាសែត​វិទ្យុ និង​ការ​ចាប់​កម្ចាត់​អ្នកនយោបាយ​ខ្មែរ​ជាតិ​ឯង គឺជា​ស្ថាន​ការ​ស្ដែង​បញ្ជាក់​ថា លោក ហ៊ុន សែន ខ្លាច​ការបោះឆ្នោត​ត្រឹមត្រូវ។ បុគ្គល​នេះ​ដឹង​ច្បាស់​ថា បើ​គាត់​ហ៊ាន​ប្រកួតប្រជែង​ដោយ​ចំហ យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​នោះ គាត់​ដឹង​ប្រាកដ​ណាស់​ថា អ្នក​ចាញ់​គឺជា​គាត់។ ហេតុនេះ ល្បិចកល​របស់​លោក ហ៊ុន សែន គឺជា​ការ​រុញ​ឲ្យ​មាន​កោលាហល​នយោបាយ ដើម្បី​កូរ​ឲ្យ​ច្របល់ យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ជា​ឧបាយកល​រាវរក​វិធី​សង្គ្រោះ​អំណាច​របស់​ខ្លួន។

    លោក គឹម សុខ បញ្ជាក់​ថា ល្បិចកល​លោក ហ៊ុន សែន មាន​គោលដៅ ៥​ចំណុច​ដូចជា បង្វែរ​ចំណាប់អារម្មណ៍​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ឲ្យ​ផ្ដោត​តែ​លើ​ការ​ដោះស្រាយ​នយោបាយ​ថ្មីៗ ហើយ​រំសាយ​ពី ការងារ​យុទ្ធនាការ​ជំរុញ​ការបោះឆ្នោត។ ខ្ទប់​សកម្មភាព​ក្រុម​ណា​ដែល​ជា​បង្អែក​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ ដូចជា​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នានា។ សម្លាប់​ស្មារតី​ពលរដ្ឋ​ខ្មែរ ដែល​ពុំ​ទាន​ចុះឈ្មោះ​បោះឆ្នោត។ សម្លាប់​ស្មារតី​ពលរដ្ឋ​ខ្មែរ ដែល​ពុំ​ទាន់​ប្រាកដ​គាំទ្រ​បក្ស​ណាមួយ។ វាយប្រហារ​ស្មារតី​អ្នកបោះឆ្នោត​ខ្មែរ ដែល​ប៉ុនប៉ង​ដូរ​មេដឹកនាំ។

    ជា​សរុប​សេចក្ដី​ទៅ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន មិន​សង្ឃឹមលើ​ការ​ឈ្នះ​ការ​បោះ ឆ្នោត ម្ល៉ោះ​ហើយ ក៏​ព្យាយាម​កូរ​ឲ្យ​ច្របល់​យុទ្ធនាការ​បោះឆ្នោត។ ប៉ុន្តែ វា​គ្មាន​ប្រយោជន៍​ដែល​យើង ត្រូវ​នាំគ្នា​ទៅ​គិត​លេងល្បិច​ល្បែង​កខ្វក់​នេះ​ទេ។ រឿង​ដែល​ត្រូវ​ស្រុះគ្នា​លេង​នៅ​ក្នុង​កាលៈទេសៈ នេះ គឺ​ការ​បបួលគ្នា​ស្រូត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ត្រៀមខ្លួន​សង្គ្រោះ​ខ្មែរ​នៅ​ឆ្នាំ​២០១៨ ដោយ ក្រោយ​ចេញពី​គុក​លោក គឹម សុខ សន្យា​ថា នឹង​សាង​ផ្នួស​សូត្រ​ធម៌​មួយ​ឆ្នាំ ទុកជា​ការ​ដឹង​គុណ ពលរដ្ឋ​រួម​ជាតិ​ទាំងអស់៕

    21 មិនា 2017 សៀវភៅ​អំពី​ទស្សនៈ​នយោបាយ​របស់​លោក​គឹម សុខ​​នឹង​ត្រូវ​បោះពុុម្ព​ឆាប់ៗ​ខាង​មុខ​ លោក​ គឹម សុខ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​លោក​ ហ៊ុន សែន ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម។​ ភ្នំពេញ — លោក ហង្ស វិទូ​ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កំពុង​រៀបចំ​បោះពុម្ព​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«ទស្សនៈ​សង្គម​ និង​នយោបាយ​របស់​លោក​ គឹម សុខ» ​ចំនួន​៥.០០០ក្បាល​ នា​ពេល​ខាង​មុខ។​ សៀវភៅ​នេះ​នឹង​ដាក់​លក់​នៅ​តាម​បណ្ណាគារ​ ​តូប​លក់​សៀវភៅ​ និង​អង្គការ​មួយ​ចំនួន​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ លោក​ គឹម សុខ ​អ្នក​វិភាគ​សង្គម​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្រោម​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ​និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ»​ កាល​ពី​ខែ​កុម្ភៈ​ តាម​ពាក្យ​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ លោក​ គឹម សុខ​ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ។

    10/3/2017 លោក គឹម សុខ ត្រូវបាន​សាកសួរ​បន្ថែម​ ទាក់ទង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ និង​បរិហារកេរ្តិ៍​ ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៧ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ នាំខ្លួន​មក​សាកសួរ​បន្ថែម ​បន្ទាប់ពី​ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ចោទប្រកាន់ចំនួន​២​បទល្មើស ​គឺ​បទញុះញង់ឲ្យប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍ជា​សាធារណៈ។ នៅក្នុង​ដំណាក់កាល​សាកសួរ​បន្ថែម​នេះ ​គេ​មិនអាច​សុំ​ការបញ្ជាក់​ពី​លទ្ធផល​ពី​អ្នកនាំពាក្យ​តុលាការ ឬ​ពី​លោក គឹ​ម សុខ ជា​ជនជាប់ចោទ​បានទេ ។

    នៅក្នុង​កំណត់​ហេតុ​ ស្តីពី​ការឃាត់ខ្លួន​របស់​ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ នៅវេលា​ម៉ោង១៣និង៣០​នាទី ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដើម្បី​បង្ហាញខ្លួន​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​សូម​រំលឹកថា លោក គឹម សុខ ត្រូវបាន​ព្រះរាជអាជ្ញារង នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កោះហៅ​ឲ្យចូល​ឆ្លើយបំភ្លឺ​តាម​ការកំណត់​ នៅវេលា​ម៉ោង​៩ និង០០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកុម្ភៈ​ នេះ ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​មិនមាន​មូលដ្ឋាន​។ ចំពោះ​ការចូលទៅ​បំភ្លឺ​ថ្ងៃនេះ លោក គឹម សុខ បាន​ដើរ​ដង្ហែ​តាមផ្លូវ ដោយមាន​ព្រះសង្ឃ សកម្មជន​ដីធ្លី និង​យុវជន​មួយចំនួន អមដំណើរ​ចេញពី​វត្ត​ចាស់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ធ្វើឲ្យ​លោក​មានការ​យឺតយ៉ាវ​ក្នុង​ការចូល​បំភ្លឺ​រហូតដល់​ជាង ​២​ម៉ោង​។​

    សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ លោក គី តិច មេធាវី​តំណាង​ដោយ​អណត្តិរបស់​សម្តេច បានដាក់​ពាក្យ​ប្តឹង លោក គឹម សុខ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ បន្ទាប់ពី​លោក គឹម សុខ និយាយ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​មិនមាន​មូលដ្ឋាន​។ ចំពោះ​ករណីនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានទាមទារ​សំណង​ជំងឺ​ចិត្ត​ ៥០​ម៉ឺន​ដុល្លារ​ពី​លោក គឹម សុខ​។​

    ក្នុងនោះដែរ លោក គឹម សុខ ក៏ត្រូវ​បាន​ប្តឹង​មួយ​ករណី​ទៀត ដោយ​មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ករណី​ដែល​លោក​បាន​ចោទ​រាជរដ្ឋាភិបាល​កម្ពុ​ជា រៀបចំ​ប្រព័ន្ធ​មួយ ​ដើម្បី​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ៕

    Friday, February 17, 2017 លោកកឹម សុខមិនបានមកបង្ហាញខ្លួននៅ​តុលាការ តាមការកំណត់ពេលកោះ ហៅនៅព្រឹកនេះលោកកឹម សុខដែលវិទ្យុអាស៊ីសេរីដាក់ងារឲ្យជាអ្នកវិភាគនយោបាយនិងសង្គមនោះ នៅព្រឹកនេះ មិនបានមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមការកំណត់ពេលនៃការ កោះហៅរបស់តុលាការជាន់ទាបនេះទេ។ ការអាក់ខានមកមិនទាន់ពេលនេះដោយសារលោកកឹម សុខធ្វើដំណើរដោយថ្មើរជើងចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់សំដៅទៅកាន់តុលាការភ្នំពេញក្នុងចម្ងាយផ្លូវប្រមាណជា៤គីឡូមែត្រ។ ទោះជាយ៉ាងណា លោក កឹម សុខបានមកដល់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោងជាង១១ថ្ងៃ ត្រង់បន្តិច។ នៅពេលមកដល់តុលាការ លោកកឹម សុខត្រូវបានឆ្មាំយាមតុលាការភ្នំពេញអនុញ្ញាត ឲ្យចូលខាងក្នុងបរិវេណនៃអគ្គារសាលាដំបូងរាជធានី ខណះមនុស្សរាប់រយនាក់កំពុងរងចាំលោក នៅខាងក្រៅតុលាការ។ ក្នុងពេលចេញដំណើរពីនៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ គេសង្កេតឃើញអាជ្ញាធរ និង​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ រារាំង​មិន​ឲ្យ​ព្រះសង្ឃ​ប្រមាណ​១០​អង្គដែល អម​ដំណើរ​លោក គឹម សុខ មក​កាន់​សា លាដំបូង​រាជធានី​ភ្នំពេញនោះទេ ។ ការ​រារាំង​នេះ ធ្វើ​ឡើង​នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ នៅ​ពេល​ដែល​លោក គឹម សុខ និង​ព្រះសង្ឃ ធ្វើ​ដំណើរ​ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ សំដៅ​ទៅ​តុលាការ តាម​ការ​កោះ​ហៅ ​ចូល​បំភ្លឺ ក្នុង​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ។ ក៏ប៉ុន្តែនៅ​ម៉ោង​ប្រមាណ​៩ ព្រឹក លោក គឹម សុខ ត្រូវ​បាន​អនុញ្ញាតឲ្យ​បន្ត​ដំណើរ​ជាមួយ​ព្រះសង្ឃ​៣​អង្គ​រូមទាំងព្រះសង្ឃ​ ​ប៊ុត ប៊ុនតិញផងដែរ ដើម្បី​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ខណៈ​ព្រះសង្ឃ​ផ្សេង​ទៀត តម្រូវ​ឲ្យ​ជិះ​ម៉ូតូ​រឺម៉ក​កង់​បី មក​មុន។ អ្វីដែលគួរឲ្យគត់សំគាល់ទៀតនោះ គឺមានអ្នក​សារព័ត៌មាន​ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងព្រះសង្ឍ សរុបប្រមាណ​១០០​នាក់និងអង្គមកចូលរួមក្នុងដំណើរនេះ​ផងដែរ៕

    ៣០ មិថុនា ២០១៨ តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក គឹម សុខ តុលាការកំពូលកាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចឲ្យបន្តឃុំខ្លួនលោក គឹម សុខ អ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គម ពាក់ព័ន្ធលោកចោទថា គណបក្សកាន់អំណាចស្ថិតនៅពីក្រោយឃាតកម្មលើលោកកែម​ ឡី។​

    ក្រោយការបើកសវនាការកាលពីម្សិលមិញ ចៅក្រមសម្រេចតម្កល់សាដីកា កាត់ទោសលោក គឹម សុខ ហើយជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។​ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានី​សម្រេចឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ហើយពេលនេះលោកស្ថិតនៅក្នុងពន្ធនាគារ១៦ខែហើយ។​

    លោកគឹម សុខ ធ្លាប់អត្ថាធិប្បាយចោទគណបក្សកាន់អំណាចថា នៅពីក្រោយករណីសម្លាប់លោក កែម ឡី ហើយក៏ថា បក្សកាន់អំណាចមានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ តុលាការបានចោទប្រកាន់លោក គឹម សុខ​ពី​បទ​ចោទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហារកេរ្ត៍​ជា​សាធារណៈ៕

    04 កញ្ញា 2018 លោក​ គឹម សុខ​ ​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​ ​ក្រោយ​រង​ការ​ព្រមាន​​និង​កោះហៅ​បន្ថែម​ទៀត​ពី​តុលាការ​ភ្នំពេញ លោក​ គឹម សុខ​ អ្នកវិភាគ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​​ មិន​សំចៃ​មាត់​ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​ហៅ​ទៅ​សួរ​ចម្លើយ​ម្តង​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ថ្មី ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះ​លែង ​ក្រោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​ប្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កាលពី​លើក​មុន។

    ភ្នំពេញ — 
    សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​លោក គឹម សុខ​ ​អ្នកវិភាគ​នយោបាយ​ ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ក្រោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារគ្រប់​អាជ្ញាយុកាល​ ចូល​ខ្លួន​ទៅ​តុលាការ​នៅថ្ងៃទី​១៤​ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ ​ដើម្បី​សួរ​ចម្លើយ​ពីបទ​ ​«បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

    ដីកា​បង្គាប់របស់​លោក លាង សំណាត់​ ​ចៅក្រម​ស៊ើប​ ចេញ​នៅ​ថ្ងៃទី​២៨​ ​ខែ​សីហា ឆ្នាំ​២០១៨​ ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ កាលពី​ថ្ងៃទី​២៣ ​ខែ​សីហា​ ​បាន​ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ ​តែ​សំដៅ​លើលោក​ ​គឹម សុខ​ថា ​នឹង​ចាប់​អ្នក​ទើប​ចេញ​ពី​ពន្ធនាគារ​ដាក់​ឃុំ​ម្តងទៀត ​ប្រសិន​បើ​បន្ត​និយាយធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្វី​ដែល​លោក​ហ៊ុន សែន ហៅ​ថា ​ជា​ការ​និយាយប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ​ទៃ។

    យោង​តាមដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នោះ​ ​លោក​ លាង សំណាត់បាន​ហៅ​លោក​ ​គឹម សុខ​ឲ្យ​ចូលតុលាការ​ដើម្បី​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍​នរណា​នោះ​ទេ។

    លោក លាង សំណាត់​បញ្ជាក់​ក្នុង​ដីកា​តាម​ន័យ​ដើម​យ៉ាងដូច្នេះ៖​

    «បង្គាប់​មក​ឈ្មោះ​គឹម សុខ​[…]ឲ្យចូល​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទប់​«ឈ»​ជាន់​ទី៤ថ្ងៃទី​១៤ខែ​កញ្ញាឆ្នាំ​២០១៨​ មក​សាកសួរ​យក​ចម្លើយ​ពី​ដំណើរ​រឿង៖​ ​បរិហាកេរ្ដិ៍​ជា​សាធារណៈ​ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។​ សាម៉ី​ខ្លួន​ត្រូវ​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​នេះ​មកជាមួយ​ផង ​ប្រសិន​បើ​មាន។ ​ក្នុង​ករណីមិនចូល​ខ្លួន​តាម​ការ​កំណត់​ខាង​លើ​នេះ​ទេ ​យើង​នឹង​ចេញ​ដីកា​បញ្ជាឲ្យ​នាំខ្លួន»។​

    លោក​ គឹម សុខ​ ​អ្នកវិភាគ ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ ​និង​កំពុង​រង​ការ​ព្រមាន​ជាបន្ត​បន្ទាប់​ពីលោក​នាយក​រដ្ឋមន្រ្តីកម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន​ សែន​បាន​និង​កំពុង​អនុវត្តផ្ទុយ​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ តាម​រយៈ​ការព្យាយាម​កម្ចាត់​លោក​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ ​ខណៈ​លោក​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ដូច​ពលរដ្ឋ​ជា​ទូទៅ។​

    លោក​បញ្ជាក់​ថា៖​

    «ខ្ញុំ​តែង​តែសួរ​ថា ​សេរី​ភាព​នៅ​កម្ពុជា​យើង​ ​ជាពិសេស​ខ្ញុំ​ហ្នឹង​ មុន​នឹង​និយាយ​ ឬ​ក៏​និយាយហើយ ​ត្រូវ​បង់​លុយ​សិន​ទេ​ ទើប​អាច​និយាយ​បន្ត​ទៀតបាន?​ ​មួយ​ទៀត​ ​ខ្ញុំ​មើល​ឃើញ​ថា​ មើលទៅ​ជាក់ស្តែង​លោក​ហ៊ុន សែនដូច​ជាខ្លាំង​តែ​ពីរ​ចំណុច​ ​ចំណុច​ទី​១ ដើម្បីឈ្នះ​គាត់​ប្រើ​គ្រប់​ឧបាយកល​ ​ទោះបី​អ្នក​ណា​វិនាស​ក៏​ដោយ។​ ចំណុច​ទី២ ​ដើម្បី​គ្រាន់តែ​ឈ្នះ​បាន​អំណាច​របស់​ខ្លួន​ហ្នឹង គឺ​ថា​ ឧបាយ​កល​បែប​ណា​ក៏​ដោយ ​គាត់​ប្រើ​ដោយ​មិនចេះ​អៀន​ខ្មាស»។

    លោក ​គឹម សុខបន្ថែមថា​ ​លោក ​និង​កូន​ស្រី​ទើបតែចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ក្រោយ​រង​ការ​ព្រមាន​ដល់​សុវត្ថិភាព​ជា​បន្តបន្ទាប់។​ ​លោក​បញ្ជាក់​ថា​ ​ការ​ចាក​ចេញ​របស់​លោក​គឺដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​របស់​កូនស្រី​ ​មិនមែន​ដោយ​សារ​ការ​ខ្លាច​ចាប់​ដាក់​ពន្ធនាគារ​ម្តង​ទៀត​នោះ​ទេ។

    VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកសុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

    កាលពី​ថ្ងៃ​ទី​១០​ ​ខែ​សីហា​ ​ឆ្នាំ​២០១៧​ ​លោកគឹម សុខ​ត្រូវ​បាន​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជ​ធានីភ្នំពេញសម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន៨លាន​រៀល ​រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាដើម​បណ្តឹង​ចំនួន៨០០​លាន​រៀល​ ពី​បទ​បរិហារ​កេរ្តិ៍​ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិបទឧក្រិដ្ឋ​ជាអាទិ៍​ ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជាស្ថិត​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​កែម ឡី។

    ក្រោយ​ការ​អនុវត្ត​ទោស​ចប់​ លោក​គឹម សុខត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព ​កាលពី​ថ្ងៃទី​១៧ខែសីហា​ឆ្នាំ​២០១៨។​ ​ក្រោយ​ចេញពី​ពន្ធនាគារ​ អ្នក​វិភាគ​រូបនេះ​នៅ​បន្ត​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ជា​បន្ត​បន្ទាប់។ ​តួយ៉ាង​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័​ត៌មាន​អំពី​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន ​ព្រម​ទាំង​បាន​បង្ហោះ​សារ​ផ្សេងៗ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ពាក់ព័ន្ធ​នឹង​ «ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់»​ដែល​ផ្តើម​បង្កើត​ដោយ​លោក​ហ៊ុន សែន​រវាង​រដ្ឋាភិបាល ​និង​គណ​បក្ស​មិន​ទទួល​បាន​អាសនៈ​សភា​ចំនួន​១៥​ ព្រមទាំង​បាន​រិះគន់​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​«នីតិមាត់»​ក្នុង​ការ​អនុវត្ត​ច្បាប់នៅ​កម្ពុជា។

    ក្រៅពី​ការ​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ​លើ​ករណី​នោះ​ ​លោកហ៊ុន សែន​កាលពី​ថ្ងៃ​ទី​២៩ខែ​សីហា​ឆ្នាំ​២០១៨​នេះ​ ​ក៏បាន​ព្រមាន​ខ្លាំងៗ​ម្តង​ទៀត​ថា ​នឹង​ប្តឹងលោក​គឹម សុខដាក់​ពន្ធនាគារ​វិញ ​ប្រសិន​បើ​លោកគឹម សុខមិន​សង​ប្រាក់​សំណង​ ​៨០០​លាន​រៀល ​ស្មើ​នឹង​ប្រមាណជា​២០​ម៉ឺន​ដុល្លារ​ ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជាលើ​បណ្តឹង​កន្លង​ទៅ​ទេ​នោះ៕

    2018-10-12 លោក គឹម សុខ ទៅដល់​ប្រទេស​ហ្វាំងឡង់​​ក្រោយ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ និង​កូនស្រី​តូច​អាយុ ៦​ឆ្នាំ បាន​ទៅដល់​ប្រទេស​ហ្វាំងឡង់​ដោយ​សុវត្ថិភាព​ហើយ នៅ​ថ្ងៃ​សុក្រ ទី១២ ខែ​តុលា​នេះ ក្រោយពី​រដ្ឋាភិបាល​ប្រទេស​នេះ ផ្ដល់​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ។ ថ្លែងប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ទីក្រុង ហែលស៊ិនគី (Helsinki) នៅមុន​ការផ្សាយ​នេះ​បន្តិច លោក គឹម សុខ ថា ​លោក​ត្រូវ​បន្ត​ដំណើរ​ទៅ​រស់នៅ​ទីក្រុង​មួយ​ផ្សេងទៀត ឈ្មោះ តំប៉េរ៉េ (Tampere) ដែល​ស្ថិតនៅ​ភាគ​នីរតី​នៃ​ប្រទេស​ហ្វាំងឡង់៖ «ខ្ញុំ​បាន​ចុះចត​នៅ​ទីក្រុង​ហែលស៊ិនគី (Helsinki) នៅ​ម៉ោង​ប្រមាណ​ជាង ១២ ជិត ១ ហើយ​មកដល់​ទីនេះ ប្រើ​ពេល​ប្រហែល​មួយ​ម៉ោង​ដើម្បី​បំពេញ​សំណុំ​បែបបទ​មួយ​ចំនួន​ជាមួយ​មន្ត្រី​អន្តោប្រវេសន៍ នៃ​ប្រទេស​ហ្វាំងឡង់ មុននឹង​ធ្វើដំណើរ​តាម​រថយន្តក្រុង​ទីក្រុង​តំប៉េរ៉េ (Tampere) ជាទី​ក្រុង​ទំនើប​មួយ​នៃ​ប្រទេស​ហ្វាំងឡង់ ដែល​ខ្ញុំ​ត្រូវ​ទៅ​រស់នៅ។ ទីក្រុង​នេះ មាន​ចម្ងាយ​ប្រមាណ ១៧០​គីឡូ​ម៉ែត្រ​​ពី​​ទីក្រុង​ហែល​ស៊ិនគី»។

    សំណុំរឿង​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​របស់​លោក គឹម សុខ បាន​ប្រព្រឹត្តទៅ​យ៉ាង​ឆាប់រហ័ស ដោយមាន​កិច្ច​អន្តរាគមន៍ ពី​ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ និង​មន្ត្រី​អន្តោប្រវេសន៍​ថៃ។ លោក គឹម សុខ ថា​ករណី​របស់​លោក ត្រូវ​បាន​មន្ត្រី​ទាំង​នោះ​​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង ហើយ​លោក​មិន​ភ្លេចគុណ អ្នក​ដែល​ខំ​ជួយ​លោក និង​កូនស្រី​ឲ្យ​បាន​រួច​ផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នេះ៖ «ខ្ញុំ​​សូម​​ថ្លែង​អំណរ​គុណ​​យ៉ាង​​ជ្រាលជ្រៅ ដល់​អង្គការ UNHCR និង អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ IOM ដែល​បាន​ជួយ​​ជំរុញ ធ្វើ​​កិច្ច​ការ​​បញ្ជូន​​ខ្ញុំ​​មក​កាន់​ប្រទេស​ទី​បី គឺ​ប្រទេស​ហ្វាំងឡង់​នេះ យ៉ាង​លឿន​បំផុត តែ​ក្នុង​រយៈពេល​បួន​សប្ដាហ៍​ប៉ុណ្ណោះ»។

    មុន​បាន​មកដល់​ប្រទេស​ហ្វាំងឡង់ លោក គឹម សុខ ត្រូវ​បង្ខំចិត្ត​និទ្ទេស​ខ្លួន ជាមួយ​កូនស្រី​របស់​លោក ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា​កន្លង​ទៅ​នេះ មួយ​ថ្ងៃ​ក្រោយ​លោក ហ៊ុន សែន គំរាម​ខ្លាំងៗ ថា នឹង​ប្ដឹង​លោក​​ដាក់​​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​សំណង ៨០០​លាន​រៀល ស្មើនឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ។

    លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោយ​ជាប់​ពន្ធនាគារ ១៨​ខែ គ្រប់​តាម​កាលកំណត់។ លោក​ជាប់​ពន្ធនាគារ ដោយសារតែ​លោក ហ៊ុន សែន ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​និយាយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី។ ទោះបីជា​សំណុំរឿង​ទី​១ នេះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​ដែល​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​តុលាការ​នឹង​បន្ត​ចាត់ការ​ឬទេ។

    សំណុំរឿង​នោះ​គឺ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិន​ឃើញ។ អ្នកច្បាប់​ថា តុលាការ​មិន​អាច​បំបែក​សំណុំ​បែបនេះ​ជា​ពីរ​ទេ ព្រោះ​វា​ជា​ករណី​តែមួយ ឬ​ស្រដៀង​គ្នា ហើយ​លោក គឹម សុខ បាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​នោះ គឺ​ស្រដៀង​គ្នា ធ្វើឡើង​ក្នុង​ពេល​តែមួយ ហើយ​តុលាការ​បាន​កាត់ទោស​គាត់​រួច​ទៅ​ហើយ។ យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បើ​បទល្មើស​ដូចគ្នា​ឬ​ស្រដៀង​គ្នា តុលាការ​អាច​ស្រូប​ទោស ដោយ​កាត់សេចក្ដី​តែមួយ​ដង។ តាមច្បាប់​គេ​មិន​អាច​កាត់ទោស​មនុស្ស​ពីរ​ដង​ទៅលើ​បទល្មើស​ដូចគ្នា​នោះ​ទេ៕

    14, Feb 2017  គឹម សុខ​៖«​ខ្ញុំ​មាន​លុយ​៥០​ម៉ឺ​ន​ដុល្លារ​ពី​ណា​មក​សង​សម្ដេច បើ​ខ្ញុំ​ស្នាក់​នៅក្នុង​បន្ទប់​ជួល​?»ភ្នំពេញ​៖ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ត្រូវបាន​មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន ដាក់ពាក្យ​ប្ដឹង​ទាមទារ​សំណង​៥០​ម៉ឹ​ន​ដុល្លារ ក្រោមហេតុផលថា មួលបង្កាច់​និង ទម្លាក់ កំហុស​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ លោក គឹម សុខ បដិសេធថា លោក​មិនបាន​ចោទ​គណបក្ស​ប្រជាជន​ឡើយ​។ លោក​ថា បណ្ដឹង​របស់​សម្ដេច ហ៊ុន សែន គឺ​គ្រាន់តែ​ចង់​កៀបសង្កត់​លោក​មិន​ឲ្យ​តស៊ូ​មតិ​ក្នុងសង្គម​ប៉ុណ្ណោះ​។

    ខាងក្រោម​នេះ​ជា​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​រវាង​លោក រំដួល ចិ​ត្រា ការី​និពន្ធ​នៃ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ និង​លោក គឹម សុខ ៖

    ​លោក រំដួល ចិ​ត្រា​៖ នៅពេលនេះ​មេធាវី​សម្ដេច ហ៊ុន សែន បាន​ប្ដឹង​លោក ដែល​បាន​បកស្រាយ​នៅក្នុង​វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​ករណី​ស្លាប់​របស់លោក កែម ឡី​។ តើ​លោក​មានការ​ឆ្លើយតប​បែបណា​ចំពោះ​បណ្ដឹង​នេះ​?

    ​លោក គឹម សុខ​៖ មែនទែនទៅ ខ្ញុំ​អត់​បាន​ចោទ​គណបក្ស​ប្រជាជន​ដូច​ពាក្យបណ្ដឹង​នេះ​ទេ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី ខ្ញុំ​បាន​ប្រើពាក្យ​ថា​«​គេ​»​។ ហើយ​បើ​យើង​ពិនិត្យមើល​លើ​អត្ថន័យ​របស់​ខ្មែរ​សព្វនាម «​គេ​» នេះ​គឺ​មិន​សំដៅលើ​នរណាម្នាក់ ឫ​ក្រុម​ណាមួយ​ឡើយ ដូចនេះ​បានន័យថា​ខ្ញុំ​ប្រើពាក្យ​«​គេ​»​នេះ គឺ​អត់​បាន​ចោទ​ទៅលើ​គណបក្ស​ប្រជាជន​ទេ​។ ម្យ៉ាងទៀត​ខ្ញុំ​បាន​ប្រើពាក្យ​ពី​ខាងដើម​ក្នុង​កិច្ច​សម្ភាស​ថា គណបក្ស​ប្រជាជន​មិនបាន​ត្រៀមខ្លួន​ទៅ​ការបោះឆ្នោត​ទេ តែមាន​គម្រោងការ​ប្លន់​យក​អំណាច​…​។ ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​បាន​និយាយ​ពាក្យ​នេះ ប៉ុន្តែ​គាត់​មិនបាន​ប្ដឹង​ត្រង់ចំណុច​នេះ​ទេ គាត់​បែរជា​កាត់ត​ពាក្យ​ខ្ញុំ​ពី​ខាងដើម​ដែលមាន​ប្រើពាក្យគណបក្ស​ប្រជា​ជននេះ មក​ភ្ជាប់​ត្រង់ចំណុច​បាញ់សម្លាប់​លោក កែម ឡី ហើយ​ថា​ខ្ញុំ​ចោទ​គណបក្ស​ប្រជាជន ជា​អ្នក​សម្លាប់​លោក កែម ឡី ទៅវិញ​។ ហើយ​បើ​ពិនិត្យមើល​លើ​ប្រយោគ ដែល​ខ្ញុំ​និយាយ​ទាក់ទង​នឹង​ការបាញ់សម្លាប់​លោក កែម ឡី នោះ គឺ​ខ្ញុំ​និយាយ​ដោយ​គ្មាន​ប្រើ​ប្រធាន​(​ឈ្មោះ​)​ទៀត សូម្បីតែ​ពាក្យ​ថា​«​គេ​»​ក៏​ខ្ញុំ​មិន​ប្រើ​ដែរ​។ ដូច្នេះ​ខ្ញុំ​មានតែ​រង់ចាំ​មើលថា​តើ​អ្នកច្បាប់​ក្នុង​តុលាការ​គេ​បកស្រាយ​យ៉ាងដូចម្ដេចលើ​ខ្លឹមសារ​នៃ​ពាក្យបណ្ដឹង និង​ការបកស្រាយ​របស់ខ្ញុំ​ក្នុង​វិទ្យុ​អាស៊ីសេរី​នេះ​។​

    ​លោក រំដួល ចិ​ត្រា​៖ ក្នុង​បណ្ដឹង​នោះ​មេធាវី​សម្ដេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក រហូតដល់​៥០​ម៉ឺន​ដុល្លារ​។ តើ​ការទាមទារ​សំណង​បែបនេះ​លោក អាច​ទទួលយក​បានទេ​?

    ​លោក គឹម សុខ​៖ ចំពោះ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ​នេះ ខ្ញុំ​គ្មានអ្វី​សង​គាត់​ទេ​។ ខ្ញុំ​មាន​លុយ​មកពីណា​សង​គាត់ បើ​ខ្ញុំ​ជួល​បន្ទប់​គេ​ស្នាក់នៅ​១​ខែ​តម្លៃ​៨០​ដុល្លារ​? ខ្ញុំ​ចាយវាយ​រិះថាំ​មួយខែ​មិន​ឲ្យ​លើសពី​១៥០​ដុល្លារ​ផង​។ ចំណែក​គម្រោង​ការងារ​សង្គម​តាម​សាលារៀន​ក៏​គេ​ឈប់​ជួល​ខ្ញុំ​ឲ្យ​បង្រៀន​ទៀត​។ ក្នុង​ខ្លួន ខ្ញុំ​មានតែ IPad មួយគ្រឿង Iphone​ពីរ​គ្រឿង ដែលជា​អំណោយ​ដែល​គេ​ប្រគល់​ឲ្យ​ខ្ញុំ​ទៀត​។ តែបើ​គាត់​ចង់បាន​យក​ចុះ​! ប៉ុន្តែ​ខ្ញុំ​យល់ថា រឿង​ប្ដឹង​នេះ​វា​គ្រាន់តែ​ជា​គំនាប​នយោបាយ​ដើម្បី​សង្កត់​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​តស៊ូ​មតិ​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ​ប៉ុណ្ណោះ ហើយ​វា​មិនមែនជា​មូលហេតុ​ដែល​គាត់​ឈឺចិត្ត ហើយ​ប្ដឹង​ទាមទារ​ប្រាក់​ដើម្បី​បំពេញចិត្ត​គាត់​នោះឡើយ​។​

    ​លោក រំដួល ចិ​ត្រា​៖ សម្ដេច ហ៊ុន សែន បាន​ផ្ដាំ​លោក​កុំ​ឲ្យ​រត់​ចាក​ចេញពី​ប្រទេស ហើយ​បាន​បញ្ជា​សមត្ថកិច្ច​ឲ្យ​តាមឃ្លាំមើល​រូបលោក​ទៀត​។ តើ​លោក​មានបំណង​ចង់​គេច​ពី​ការប្រឈមមុខ​នឹង​បណ្ដឹង​នេះ​មែន​ទេ ទើបបានជា​សម្ដេច ហ៊ុន សែន ព្រលយ​ពាក្យ​បែបនេះ​?

    ​លោក គឹម សុខ​៖ ខ្ញុំ​មិន​រត់​ទៅណា​ទេ ខ្ញុំ​ច្បាស់​ហើយ​ថា​ខ្ញុំ​មិន​រត់​ឡើយ​។ ហើយ​ខ្ញុំ​ក៏​មិន​អង្វរ​អ្នកណាម្នាក់​ដែរ​។ ខ្ញុំ​នៅ​តតាំង​រឿងក្តី​នេះ​តាមច្បាប់ ព្រោះ​ខ្ញុំ​ជឿ​ច្បាស់​ណាស់​លើ​ទង្វើ​របស់ខ្ញុំ​ពិត និង​សំឡេង​ពិត​ចេញពី​មាត់​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​សំណូមពរ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី​វិញ​ថា កុំ​ដាក់​កងកម្លាំង​ឯកសណ្ឋាន​ស៊ីវិល​ទាំង​ហ្វូង​តាម​រំខាន​ការងារ​ខ្ញុំ​ច្រើនពេក ព្រោះ​វា​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ខ្ញុំ និង​ប៉ះពាល់​ដល់​ការងារ​របស់ខ្ញុំ​។ សម្ដេច​គ្រាន់តែ​ដាក់​ប៉ូលិស​មាន​ឯក​សណ្ដាន​ត្រឹមត្រូវ​ពីរ​នាក់​តាមដាន​ដំណើរ​ខ្ញុំ​ទៅបាន​ហើយ ហើយ​ខ្ញុំ​សន្យា​សហការ​ឲ្យ​បានល្អ​ជាមួយ​គាត់​។ សូម​លេងល្បែង​ផ្លូវច្បាប់​មែនទែន ដោយ​កុំ​ប្រើ​វិធី​បន្លាច​រហូតដល់​មាន​ការប្រើ​កងកម្លាំង​ទៅធ្វើ​សកម្មភាព​ដល់​ស្រុកកំណើត​ខ្ញុំ​ទាំង​មិន​សមជា​ក្រុមមនុស្ស​ចេះ​ច្បាប់​បែបនេះ​។​

    ​លោក រំដួល ចិ​ត្រា​៖ ទាក់ទង​នឹង​សំណេរ​លើ​ហ្វេ​ស​ប៊ុ​កលោក​វិញ លោក​បានសរសេរថា ទោះជា​មានរឿង​អ្វី​ក៏ដោយ វា​គ្រាន់តែ​បាត់បង់​រូបលោក​មួយរយៈ​ពេល ឬ​បាត់បង់​លោក​ម្នាក់​ប៉ុណ្ណោះ​។ ឃ្លា​នេះ​បាន​ន័យ​ដូចម្ដេច​?

    ​លោក គឹម សុខ​៖ ឃ្លា​ថាបើ​បាត់បង់​រូបខ្ញុំ​មួយរយៈ​ពេលនេះ មានន័យ​ថាបើ​ខ្ញុំ​ចាញ់ក្តី គេ​នឹង​ចាប់​ខ្ញុំ​ដាក់គុក ព្រោះនេះ​ជាការ​ប៉ុនប៉ង​របស់គេ​។ ហើយ​បើ​ខ្ញុំ​គ្មាន​លុយ​បង់​ឲ្យ​គេ​ទៀត គេ​នឹង​ចាប់​ដាក់គុក ដូច្នេះ​វា​មានន័យថា​គេច​មិន​រួច​ពី​គុក​ទេ​។ តែបើ​មាន​អ្វី​ធ្ងន់ធ្ងរ​ទៀត​ដល់​បាត់​បង់ជីវិត​នោះ មានន័យថា​វា​អាច​បាត់បង់​ខ្ញុំ​តែ​ម្នាក់​ទេ ហើយ​បើសិន​មានការ​បាត់បង់​ខ្ញុំ​មែន​វា​ក៏​គ្មាន​អ្វីដែល​ត្រូវ​ស្ដាយ​ឡើយ​។ ខ្មែរ​គ្រប់រូប​មិនចាំបាច់​តវ៉ា​អ្វី​ដើម្បី​ខ្ញុំ​ដែរ​។ ប៉ុន្តែ​ខ្មែរ​ទាំងអស់​ត្រូវ​រួមគ្នា ជា​កម្លាំង​ប្រជាធិបតេយ្យ​ឲ្យ​ធំ ហ៊ាន​តស៊ូ​មតិ​ប្រឆាំង​ភាពអយុត្តិធម៌​ក្នុងសង្គម​។ ហើយ​មានតែ​ការផ្លាស់ប្ដូរ​ទៅកាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទើប​ពលរដ្ឋ​រស់នៅ​ដោយ​ភាពថ្លៃថ្នូរ ពលរដ្ឋ​លែង​ជួប​រឿង​យំសោក​។​

    ​លោក រំដួល ចិ​ត្រា​៖ ដូច្នេះ​បានន័យថា លោក គឹម សុខ ដឹងខ្លួន​ថា​នឹង​ចាញ់ក្តី​នេះ ?

    ​លោក គឹម សុខ​៖ ខ្ញុំ​មិន​គិតថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ អាច​ផ្ដល់​យុត្តិធម៌​ដល់​ខ្ញុំ​ទេ ពីព្រោះ​យើង​គិត​ទៅ​មើល​អ្វីៗ​ដែលជា​ដំណើរការ​កន្លងមក គឺ​វា​វិ​វត្ត​ទៅ​តាមតែ​អ្វីដែល​ថ្នាក់ដឹកនាំ​ចង់បាន​ទៅវិញ​ទេ​។ ប៉ុន្តែ​ការបង្ហាញ​ជំហរ​មិន​រត់ចោល​ការទទួលខុសត្រូវ​របស់ខ្ញុំ ការបង្ហាញ​ជំហរ​មិន​រត់ចោល​ការតវ៉ា និង​រក​ខុសត្រូវ​ក្នុង​កាលៈទេសៈ​នេះ​របស់ខ្ញុំ គឺ​ដើម្បី​ប្រាប់​ពលរដ្ឋ​ថា សង្គម​មួយ​បើ​យើង​ចង់បាន​នីតិរដ្ឋ​ពិតប្រាកដ ត្រូវ​ក្លាហាន​នៅ​តទល់ នៅ​តវ៉ា​ប្រឆាំង​សម្ពាធ​ដែល​ធ្លាក់​មកលើ​យើង​។​

    ​លោក រំដួល ចិ​ត្រា​៖ ក្រោយ​រង​បណ្ដឹង​នេះ តើ​លោក​នៅតែ​បន្ត​វិភាគ​ទៀត​ដែរ​ទេ​?

    ​លោក គឹម សុខ​៖ អ្វី​ដែលជា​សម្ពាធ​របស់​គេ គឺ​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​និយាយ មិន​ចង់​ឲ្យ​ខ្ញុំ​ជួប​ពលរដ្ឋ មិន​ចង់​ឲ្យ​ខ្ញុំ​ស្រាវជ្រាវ​នៅក្នុង​សង្គម​កម្ពុជា​នេះ​ទៀត​។ ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ដូច្នេះ កាលណា​យើង​បាក់​ស្មារតី​របៀប​ហ្នឹង មានន័យថា​យើង​កំពុង​បំពេញ​បំណង​នៃ​ការចង់បាន​តាម​ផ្នែក​នយោបាយ​របស់គេ​ហើយ​។ បើ​យើង​បំពេញ​បំណង​ផ្នែក​នយោបាយ​របស់គេ គឺ​យើង​មិនអាច​នាំ​សង្គម​យើង​ឲ្យ​ក្លាយជា​សង្គម​នីតិរដ្ឋ​ពិតប្រាកដ​ទេ​។ ពលរដ្ឋ គឺជា​បេះដូង​ប្រជាធិបតេយ្យ ហើយ​ខ្ញុំ​ចង់បង្ហាញ​ពលរដ្ឋ​ថា ខ្ញុំ​នៅ​បន្ត​ចូលរួម​ទោះបី​ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​៕

     12 តុលា 2018 លោក គឹម សុខ និង​កូន​ស្រី បាន​​សិទ្ធិ​​ជ្រក​​កោន​​នយោបាយនៅ​​ប្រទេស​​ហ្វាំងឡង់ អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ និងកូន​ស្រីអាយុ​ ៦ឆ្នាំ​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​ថៃ ឆ្ពោះ​ទៅ​ប្រទេស​ហ្វាំងឡង់ ដែលជាទីលោក និងកូនស្រី​លោក ទទួលបាន​សិទ្ធិជ្រកកោន​ផ្នែកនយោបាយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែតុលា​ម្សិលមិញនេះ។

    លោក គឹម សុខ បាន​ប្រាប់វិទ្យុ​អាស៊ីសេរីថា​ លោក និង​កូន​ស្រី​ បាន​ទទួល​​កិច្ច​​អន្តរាគមន៍ ពី​​ក្រុម​មន្រ្តី​អង្គការ​​សហប្រជាជាតិ និង​មន្រ្តី​​អន្តោប្រវេសន៍ថៃ ដែលជូនដំណើរ​លោកដល់​ព្រលានយន្ត​ហោះ​សុវណ្ណភូមិ។ លោក គឹម សុខ និង​កូនស្រី បាន​ចាកចេញ​ទៅប្រទេសថៃ កាលពីថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ពោល​គឺមួយ​ថ្ងៃ​បន្ទាប់ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យមេធាវី​គណបក្ស​ប្រជាជន​កម្ពុជា តាមទារ​លុយ​សំណង​ជំងឺ​ចិត្ត ៨០០លាន​រៀល (ប្រមាណ ២០ម៉ឺន​ដុល្លារ)។

    សូម​រំលឹក​ថា លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ២០១៨ ក្រោយ​ជាប់​ពន្ធនាគារគ្រប់ ១៨​ខែ ពីបទ "បរិហាកេរ្ត៍​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទ៍" ដោយសារតែ​លោក​បាន​​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ​ថាជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​លោក កែម ឡី៕

    ពីកន្លែងសុវត្ថិភាព ដែលលោកភៀសខ្លួន លោក គឹម សុខ បានអះអាងថា លោក ហ៊ុន សែន មិនមានអ្វីខ្លាំង ក្រៅតែពីរចំណុច ដែលបុរសខ្លាំងកម្ពុជា បាននិងកំពុងអនុវត្ត ក្នុងពេលសព្វថ្ងៃនេះទេ។ ពីរចំណុច ដែលគ្រប់គ្រាន់ ជាមូលហេតុធ្វើលោក គឹម សុខ ក្លាយខ្លួនជាពលរដ្ឋម្នាក់ទៀត ដែលត្រូវភៀសខ្លួន ចេញពីប្រទេស​កម្ពុជា។លាក់ខ្លួន មិនមានន័យថា លោក គឹម សុខ លាក់សម្លេងនោះឡើយ។ អ្នកវិភាគនយោបាយ និងសង្គម បានបន្តបរិហារនាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន ដោយវាយតម្លៃបុរសខ្លាំងរូបនេះ ថា«មិនមានចំណុចអ្វី ដែលខ្លាំង» នោះទេ។

    ស្រង់សំដី ដោយលោក ជុន ច័ន្ទបុត្រ នាយករង និងជាអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី លោក គឹម សុខ បានលើកឡើង ពីកន្លែងសុវត្ថិភាព ដែលលោកលាក់ខ្លួនថា៖ «លោក ហ៊ុន សែន មានចំណុចខ្លាំងតែពីរប៉ុណ្ណោះ គឺទីមួយ លោកហ៊ានប្រើល្បិចកល អាក្រក់គ្រប់សព្វបែបយ៉ាង ឲ្យតែបានអំណាច និងទីពីរ បានអំណាចហើយ នៅបន្តគំរាមកំហែង ពលរដ្ឋស្លូតត្រង់ទៀត»។

    ការថ្លែងរបស់លោក គឹម សុខ ធ្វើឡើង បន្ទាប់ពីតុលាការរាជធានីភ្នំពេញ តាមរយៈចៅក្រុមស៊ើបសួរ លោក លាង សំណាត់ បានចេញដីកា នៅថ្ងៃចន្ទទី ៣ ខែកញ្ញា នេះ កោះហៅអ្នកវិភាគមិនសំចៃមាត់ ឲ្យចូលខ្លួន មកឲ្យតុលាការសាកសួរ យកចម្លើយ ពីបទបរិហាកេរ្តិ៍​ជា​សាធារណៈ និងញុង​ញង់ ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ទាំងគ្មានអ្នកប្ដឹង។

    ដីកាកោះ ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃចន្ទដដែល បានបង្គាប់ឲ្យលោក គឹម សុខ ឲ្យចូល​ខ្លួន​ មកកាន់​សាលាដំបូង​រាជធានី​ នៅព្រឹក ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខ។ បើមិនចូលខ្លួន តាមដីកាកោះនេះទេ ចៅក្រមស៊ើបសួរខាងលើ នឹងចេញដីកាមួយទៀត ឲ្យនាំខ្លួនលោក។

    នៅដើមខែកញ្ញានេះ មានសេចក្ដីរាយការណ៍ជាច្រើន បានអះអាងថា លោក គឹម សុខ បានភៀសខ្លួន ចេញពីប្រទេសកម្ពុជា ទៅកាន់ទីកន្លែងមួយ ដែលត្រូវបានអះអាងថា មានសុខសុវត្ថិភាព។ ប្រភពពីនគរបាល ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះអាងថា លោក គឹម សុខ បានចាកចេញ ទៅកាន់ប្រទេសថៃ។

    គេមិនដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី លោក លាង សំណាត់ បានកោះហៅលោក គឹម សុខ ក្រោមមូលហេតុអ្វី ឬដោយសារលោក គឹម សុខ បានប្រព្រឹត្តិកំហុសអ្វីនោះទេ ខណៈអ្នកវិភាគរូបនេះ បានចេញពីពន្ធនាគារ កាលពីថ្ងៃទី ១៧ ខែសីហាកន្លងមក បន្ទាប់ពីលោកអនុវត្តិទោស ១៨ ខែ នៅក្នុងពន្ធនាគារ ចប់សព្វគ្រប់។

    យ៉ាងណា ដីកាកោះក្រមសាលាដំបូង ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយការថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន ដែលគម្រាមចាប់លោក គឹម សុខ ដាក់ពន្ធនាគារឡើងវិញ បើលោក គឹម សុខ មិនសងប្រាក់ជំងឺចិត្ត ចំនួន៨០០លានរៀល ដែលតុលាការបានសម្រេច ក្នុងខែសីហា ឆ្នាំ២០១៧ ឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឈ្នះក្ដីលើលោក គឹម សុខ ក្នុងបណ្ដឹងតែមួយនោះ។

    ក្នុងជំនួបជាមួយកម្មករ - កម្មការិនី ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានថ្លែងឡើង ដោយមិនចេញឈ្មោះថា៖ «គណបក្សប្រជាជនកម្ពុជា ត្រូវគេជំពាក់៨០០លានរៀល។ អញ្ចឹងត្រូវរកលុយសង។ បើមិនសងលុយទេ ប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោស រួចតែទោសទេ តែលុយត្រូវសង បើករណីលើកលែងទោស ត្រូវរួចទាំងអស់។»។

    បុរសខ្លាំងកម្ពុជា បានបន្តថា៖ «អញ្ចឹង ត្រូវបែងចែកគ្នាឲ្យច្បាស់ ស្អីនីតិមាត់ ឥឡូវខ្ញុំនិយាយនីតិមាត់ នីតិមាត់ហ្នឹង វាចេញពីនីតិរដ្ឋ។ អ្នកឯងចង់និយាយថា ខ្ញុំនីតិមាត់ ឥឡូវខ្ញុំនិយាយ ចង្អុលនីតិមាត់ ខ្ញុំនិយាយអ្វីដែលយោង ទៅលើទិដ្ឋភាពច្បាប់ អ្នកឯងមិនទាន់បានសងលុយ ដែលជាភាគីរងគ្រោះ ដែលតុលាការបានកាត់ ឲ្យអ្នកឯងសង៨០០លាន អ្នកឯងបានសងឬនៅ? ចឹងមេធាវី របស់គណបក្សប្រជាជន ត្រូវបន្តតាមទារលុយ កុំអាលព្រហើន គុកវានៅរងចាំ គុកវានៅចំហរ។»៕

    · 19 February 2017 · 
     ក្នុងស្ថានភាពសង្គមនិងនយោបាយ កម្ពុជា បច្ចុប្បន្ន ស្របពេលការបោះឆ្នោតជិតចូលមកដល់ មានសំនួរ ជាច្រើនបានលើកឡើង៖

    សំរាប់អ្នកវិគាគ :
    - តើគណបក្សកាន់អំណាចកំពុងធ្វើអ្វី?
    - តើនឹងមានការផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ?
    - តើគណប្សប្រឆាំង គួររៀបចំយុទ្ធសាស្ត្របែបណា ដើម្បីរក្សាទំនុកចិត្តជូនអ្នកគាំទ្រ?
    -តើនឹងអាចមានសង្គ្រាមកើតឡើងដែរឬទេនៅពេលបក្សកាន់អំណាចចាញ់ឆ្នោត?
    - តើការលៈបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត របស់វិរជនស្នេហាជាតិ មួយចំនួន មានតំលៃប៉ុណ្នា? ចុះករណីលោក គឹម សុខ?

    អ្នកដែលធ្លាប់តែគាំទ្រគណបក្សកាន់អំណាច :
    - តើលោកហ៊ុនសែន នឹងនៅតែបន្តរកាន់អំណាចទៀតឬយ៉ាងណា?
    - តើអ្វីដែលបក្សកាន់អំណាចកំពុងធ្វើ វារំលោភច្បាប់
    អមនុស្សធម៍ អគុណធម៍មែនឬទេ?

    សំរាប់សកម្មជនបក្សប្រឆាំង :
    - តើពួកគេត្រូវធ្វើយ៉ាងណា បើបក្សកាន់អំណាចធ្វើទុក្ខបុកម្និញដល់ពួគេឥតស្រាកស្រាន្ត?

    សំរាប់ប្រជាពលរដ្ឋ :
    - តើគួរទៅបោះឆ្នោតដែរទេ?
    - តើទៅបោះឆ្នោតដើម្បីអ្វី បើសិនជាបក្សកាន់អំណាចចាញ់ហើយមិនព្រមចុះចេញពីអំណាច?
    - តើខ្មែររស់បានស្រួលទេ ក្រោមរបបដឹកនាំរបៀបសព្វថ្ងៃនេះ?
    យើងខ្ញុំនឹងព្យាយាម ធ្វើការ វិភាគ បកស្រាយ ទៅនឹងសំនួរខាងលើ ម្តងមួយៗ ។
    សូមស្វាគមន៍ ចំពោះមតិយោបលរបស់ ជនរួមជាតិពីគ្រប់មជ្ឍដ្ឋាន។

    Kim Sok - គឹម សុខ  13 February 2017 · 
    គណបក្សប្រជាជនកម្ពុជាបានប្ដឹងខ្ញុំជាផ្លូវការហើយ ហើយខ្ញុំក៏បានបញ្ជាក់ជំហរនៅតតាំងរឿងក្តីនេះតាមច្បាប់ គឺមិនរត់ទៅក្រៅដែរ។ ខ្ញុំមិននិយាយលេងទេ ច្បាស់ណាស់ទង្វើរបស់ខ្ញុំពិតស្របសម្លេងចេញពីមាត់ខ្ញុំ។ ហេតុនេះ ខ្ញុំសូមសំណូមពរសម្តេចនាយករដ្ឋមន្ត្រី មេត្តាកុំដាក់កម្លាំងច្រើនពេកក្នុងឯកសណ្ឋានជាស៊ីវិលតាមអុកឡុករំខានការងាររបស់ខ្ញុំ។ ជាការងាយបំផុត សម្តេចគ្រាន់តែដាក់ប៉ូលីសឯកសណ្ឋានពីរនាក់តាមដានដំណើរចេញចូលរបស់ខ្ញុំទៅ នោះគ្រប់គ្រាន់ហើយ ហើយខ្ញុំសន្យាសហការយ៉ាងត្រឹមត្រូវជាមួយពួកគាត់។ សូមលេងល្បែងផ្លូវច្បាប់មែនទែន ដោយកុំប្រើវិធីបន្លាចរហូតមានការប្រើកម្លាំងឲ្យទៅធ្វើសកម្មភាពដល់ស្រុកកំណើតខ្ញុំទាំងមិនសមជាក្រុមមនុស្សចេះច្បាប់ បង្កការភ័យខ្លាចដល់បងប្អូនអ្នកស្រុកខ្ញុំនោះ។ សុំប៉ុនហ្នឹងបានទេ!

    Ma Chettra
    · 16 February 2017 · Breaking News: តុលាការមិនអនុញ្ញាតិពន្យាពេលតាមការស្នើសុំរបស់លោក គឹម សុខនោះទេ នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយមុននេះបន្តិច។
    កាលពីព្រឹកមិញនេះ​ លោក គឹម សុខ បានទៅដាក់ពាក្យស្នើសុំពន្យាពេលឡើងតុលាការនៅថ្ងៃស្អែក ដោយសាររូបលោករកមេធាវីមិនទាន់បាន។

    លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ ប្តេជ្ញាថា លោកមិនរត់គេចទេ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងលោកទៅតុលាការ និងបានបញ្ជាឲ្យសមត្ថកិច្ចតាមឃ្លាំមើលលោកគ្រប់ជំហានក៏ដោយ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក គឹម សុខ ដូចតទៅ។

    Kim Sok - គឹម សុខ
    13 February 2017 · 
    គណបក្សប្រជាជនកម្ពុជាបានប្ដឹងខ្ញុំជាផ្លូវការហើយ ហើយខ្ញុំក៏បានបញ្ជាក់ជំហរនៅតតាំងរឿងក្តីនេះតាមច្បាប់ គឺមិនរត់ទៅក្រៅដែរ។ ខ្ញុំមិននិយាយលេងទេ ច្បាស់ណាស់ទង្វើរបស់ខ្ញុំពិតស្របសម្លេងចេញពីមាត់ខ្ញុំ។ ហេតុនេះ ខ្ញុំសូមសំណូមពរសម្តេចនាយករដ្ឋមន្ត្រី មេត្តាកុំដាក់កម្លាំងច្រើនពេកក្នុងឯកសណ្ឋានជាស៊ីវិលតាមអុកឡុករំខានការងាររបស់ខ្ញុំ។ ជាការងាយបំផុត សម្តេចគ្រាន់តែដាក់ប៉ូលីសឯកសណ្ឋានពីរនាក់តាមដានដំណើរចេញចូលរបស់ខ្ញុំទៅ នោះគ្រប់គ្រាន់ហើយ ហើយខ្ញុំសន្យាសហការយ៉ាងត្រឹមត្រូវជាមួយពួកគាត់។ សូមលេងល្បែងផ្លូវច្បាប់មែនទែន ដោយកុំប្រើវិធីបន្លាចរហូតមានការប្រើកម្លាំងឲ្យទៅធ្វើសកម្មភាពដល់ស្រុកកំណើតខ្ញុំទាំងមិនសមជាក្រុមមនុស្សចេះច្បាប់ បង្កការភ័យខ្លាចដល់បងប្អូនអ្នកស្រុកខ្ញុំនោះ។ សុំប៉ុនហ្នឹងបានទេ!

    Kim Sok - គឹម សុខ
    13 February 2017 · 
    អ្នកណាមិនគោរពពាក្យសន្យា?

    លោក ហ៊ុន សែន ធ្លាប់បាននិយាយច្រើនរឿង ហើយមិនគោរពពាក្យសន្យាសោះ ដូចជាការធ្វើមិនសម្រេចផលករណីការពារព្រៃឈើ ការដោះស្រាយមិនបាននូវទំនាស់ដីធ្លីស្ទើរគ្រប់ស្រុកខេត្ត ការប្រឆាំងនឹងជនពុករលួយដែលកាន់តែធ្វើឲ្យអំពើពុករលួយកាន់តែចាក់ឫសជ្រៅរាលដាលធំ និងសម្លេងខ្យល់នៃរឿងការពារទឹកដីជាតិមិនឲ្យបាត់មួយមីលីម៉ែត្រជាដើម។ បញ្ហាអស់នេះ ប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទីទូទាំងពិភពលោក បានស្តាប់ឮគ្រប់គ្នានូវការអះអាងយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី។

    មើលព្រឹត្តិការណ៍ចុងក្រោយនេះវិញ! គេចាំមើលថាតើលោក ហ៊ុន សែន ហ៊ានគោរពពាក្យសន្យាសំខាន់របស់គាត់បានម្តងក្នុងជីវិតដឹកនាំរបស់គាត់ទេ? នោះគឺ គេធ្លាប់ដឹងថា ប្រមុខរដ្ឋាភិបាលបាននិយាយនៅទីសាធារណៈជាញឹកញាប់នៅមុខប្រជារាស្ត្រទាំងយកទៅផ្សាយតាមទូទស្សន៍ ក្នុងសម្តីថា បើចង់ឲ្យគាត់ចុះចេញពីតំណែងតួនាទីនាយករដ្ខមន្ត្រី លុះត្រាតែលោក សម រង្ស៊ី ឈប់ធ្វើប្រធានបក្សប្រឆាំងដែរ។ ឥឡូវ លោក សម រង្ស៊ី លាលែងហើយ!!!

    «មេដឹកនាំគម្រូ ត្រូវផ្តើមចេញពីការចេះគោរពពាក្យសន្យារបស់ខ្លួន ដែលយ៉ាងហោចណាស់ធ្វើឲ្យបានតាមសម្តីនិយាយនៅចំពោះមុខរាស្ត្រ បើមិនដូច្នេះទេ គឺក្បត់រាស្ត្រ»៕

    Kim Sok - គឹម សុខ
    ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ។ តែបើបងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យ យល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ៕

    គឹម សុខ ពី​កូន​កសិករ​ សកម្មជន​នយោបាយ​ និង​ក្លាយ​ជា​អ្នក​វិភាគ​រង​បណ្តឹង លោក គឹម សុខ អ្នក​ឃ្លាំ​មើល​សង្គម​វ័យ​ក្មេង​ម្នាក់​ ត្រូវ​ប្រធាន​គណបក្ស​កាន់អំណាច​ប្តឹង​ ក្នុង​ករណី​ញុះ​ញង់​ និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា។ តុលាការ​សម្រេច​ឃុំ​ខ្លួន​អ្នកវិភាគ​វ័យក្មេង​រូបនេះ​ កាលពី​ថ្ងៃទី​១៧​កុម្ភៈ​។ នៅមុន​ពេល​ចាប់​ខ្លួន ​លោក​ គឹម សុខ ​បាន​ប្រាប់​ពី​ប្រវត្តិ​ខ្លួន​ដល់​វិទ្យុ​បារំាង​អន្តរជាតិ ថា លោក​ជា​កូន​កសិករ​ក្រីក្រ​នៅ​ខេត្តតាកែវ។ ​ជីវិតរបស់​លោក​​បាន​ឆ្លង​កាត់​រស​ជាតិ​ជា​ច្រើន ទម្រាំ​បាន​មក​ដល់​ចំណុច​បច្ចុប្បន្ន​នេះ​។​ តើ​លោក​ កឹម​ សុខ ​មាន​ដំណើរ​ជិវីត​បែប​ណា​? សូមស្តាប់បទយកការណ៍របស់វិទ្យុ​យើង​ដូច​ត​ទៅ។​

    No comments:

    Post a Comment