- ឆ្នាំ ២០០៩ ធ្លាប់មានការពិគ្រោះយល់ក្នុងការសមាហរណកម្មបក្ស សម រង្សី និង បក្សសិទ្ធិមនុស្ស តែមិនចុះសម្រុងលើការដឹកនាំ ថវិការ និង សមាសភាពថ្នាក់់ដឹកនាំ។
- ឆ្នាំ ២០១២ មានព្រឹត្តិការណ៍ ២ គឺ ការបង្កើតចលនាប្រជាធិប្បតេយ្យសង្រ្គោះជាតិ និង មានការប្រកាសថា ជោគជ័យក្នុងការធ្វើសមាហរណកម្មបក្ស សម រង្សី និង បក្សសិទ្ធិមនុស្ស របស់ កឹម សុខា។
- ឆ្នាំ ២០១៣ ជាឆ្នាំ បោះឆ្នោតជាតិ និង បោះឆ្នោត ឃុំសង្កាត់។ លទ្ធផលបោះឆ្នោត ខុសពីការរំពឹងទុក ដោយមានលទ្ធផល បក្សសង្រ្គោះជាតិបាន ៥៥ កៅអី ចំណែក បក្ស ប្រជាជនកម្ពុជា ទទួលបាន កៅអីសរុបដល់ទៅ ៦៨ កៅអី។
- ឆ្នាំ ២០១៣, ឆ្នាំ ២០១៤, ឆ្នាំ ២០១៥ ឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ មានព្រឹត្តិការណ៍ ចលាចលសង្គម ដោយការធ្វើបាតុកម្ម កុប្បកម្ម បដិវត្តន៍ពណ៍ និងមានភស្តុតាងកាន់តែច្រើនឡើងៗទាក់ទងជាមួយ អំពើររំលោភសិទ្ធិស្រ្តីភេទ របស់ បុគ្គល កឹម សុខា និង សម រង្សី តែមហាជនយល់ថា នោះគឺជា រឿង បុគ្គលសុទ្ធសាធ..ក្រោយមាន មានភស្តុតាង ដើរចេញពីសភាជាតិ និង អំពើរក្បត់ជាតិ កាត់ទឹកដី ៤ ខេត្តឲ្យយួន សេរីឈ្មោះ កុក ស រួចឈានដល់ការរំលាយបក្សសង្រ្គោះជាតិតាមផ្លូវ ច្បាប់ និង ហាមឃាត់មនុស្សមួយចំនួនធ្វើនយោបាយ នឹងការបណ្តេញ សម រង្សីចេញ ការចាបឃុំខ្លួនមេបក្ស កឹម សុខាក្នុង គុក និង ក្នុងផ្ទះ ។
- ឆ្នាំ ២០១៧ មានការបង្កើត រណសិរ្សសង្រ្គោះជាតិ និង ចលនាសង្រ្គោះជាតិនៅ ទ្វីបអឺរ៉ុប CNRP Europe ដឹកនាំដោយ សម រង្សី និង ចលនាសង្រ្គោះជាតិ ដឹកនាំដោយក្រុមផ្សេងនៅអាមេរិក CNRP-America ដោយធ្វើសកម្មភាព មិនចូលរួមបោះឆ្នោត "យុទ្ធនាការ/ចលនាដេកផ្ទះឈ្នះឯង" និង ចលនារបស់ បក្ស កឹមសុខា ដែលមាន កឹម មនោវិទ្យាជាតំណាង ប្រឆាំង ចលនាសង្រ្គោះជាតិទាំង ២ផង និង ប្រឆាំងរាជរដ្ឋាភិបាលផង ដោយសុំផ្តាច់ជំនួយ សុំផ្តាច់ EBA.....
- ឆ្នាំ ២០១៨ មានការបោះឆ្នោតជាតិ ដែល ខាងបក្សប្រជាជនមាន បក្សជាសម្ព័ន្ធ ២១ បក្សចូលរួមបោះឆ្នោត និង បក្សប្រឆាំង/បក្សសង្រ្គោះជាតិ មានបក្សចំនួន ២២ បក្សធ្វើពហិការមិនចូលរួមការបោះឆ្នោត។ ជាលទ្ធផល គឺគណបក្សប្រជាជន ទទួលបានកៅអីទាំងអស់ ១២៥ កៅអី នៅសភាពជាតិ និង គ្រប់ភូមិ ឃុំ ស្រុក ខេត្ត !!
- ឆ្នាំ ២០១៩ មានចលនា វិលចូលស្រុកវិញ របស់ សម រង្សី ដោយរៀបចំជា ចលនាហូបនំបញ្ចុក ថ្ងៃទី ៩ មិថុនា និង ចលនាមាតុភូមិនិវត្តន៍សមរង្សី នៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩ សុទ្ធតែត្រូវ បរាជ័យ ដោយរដ្ឋាភិបាលត្រៀមកំលាំង គ្រប់ច្រកល្ហក ក្នុងប្រទេស និងពង្រាយកំលាំងនៅបរទេស ដើម្បីកំទេច រារាំង ពួកដឹកនាំ បដិវត្តន៍ពណ៍ដឹកនាំដោយ ចលនាសង្គ្រោះជាតិ CNRP-Movement . ដោយសារភាពបរាផ្ទូនៗ ក៍មានចលនាបង្រួមបង្រួម គឺ ចលនាសង្រ្គោះជាតិ ទ្វីបអាមេរិក ជាមួយចលនាសង្រ្គោះជាតិទ្វីប អឺរ៉ុប ចេញជា ចលនាថ្មីមួយ គឺចលនាសង្រ្គោះជាតិក្រៅប្រទេស CNRP-O ( CNRP Oversea)។ ចលនា CNRP-O ក៍មិនជោគជ័យ ព្រោះក្រុម កឹម សុខា មិនគាំទ្រ ចំណែកក្រុមនៅអាមេរិគ អូស្រ្តាលី បារាំង កាណាដា គេមិនចង់បាន សម រង្សី ដឹកនាំ។ បច្ចុប្បន្ន ស្ថានការណ៍ គឺ សម រង្សី កំពុងពិចារណាបង្កើតបក្សថ្មីមួយទៀត !
- ឆ្នាំ ១៩៩៣៖ បក្សប្រជាជន CPP ទទួល ៥១ កៅអី បក្ស FUNCINPEC បាន ៥៨ កៅអី
- ឆ្នាំ ១៩៩៨៖ បក្សប្រជាជន CPP ទទួល ៦៤ កៅអី បក្ស FUNCINPEC បាន ៤៣ កៅអី បក្ស សមរង្សី ERP ១៥ កៅអី
- ឆ្នាំ២០០៣៖ បក្សប្រជាជន CPP បាន ៧៣ កៅអី បក្ស FUNCINPEC បាន ២៦ កៅអី, បក្សសមរង្សី SRP បាន ២៤ កៅអី
- ឆ្នាំ ២០០៨៖ បក្សប្រជាជន CPP ទទួល ៩០ កៅអី , បក្ស សម រង្សី SRP បាន ២៦ កៅអី, បក្សសិទ្ធិមនុស្ស Human Rights បាន ០៣ កៅអី
- ឆ្នាំ ២០១៣ បក្សប្រជាជន CPP បាន ៦៨ កៅអី , បក្សសង្រ្គោះជាតិ CNRP បាន ៥៥ កៅអី
- ឆ្នាំ ២០១៨ បក្សប្រជាជន ១២៥ អាសនៈ បក្សសង្រ្គោះជាតិ ០០ អាសនៈ !!!
January 29, 2018 ចលនាសង្រ្គោះជាតិ ត្រូវបានបង្កើតជាផ្លូវការ ទីបំផុត ចលនាសង្រ្គោះជាតិ របស់ លោក សម រង្ស៊ី ត្រូវបានបង្កើតជាផ្លូវការហើយនៅថ្ងៃទី២៩ខែមករានេះ។ ចលនាថ្មីនេះ បានប្រកាសចេញពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ ប៉ុន្តែទន្ទឹមគ្នានឹងការប្រកាសចលនានេះ ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសមិនគាំទ្រចលនានេះទេ ហើយថាការទៅចូលរួមរបស់សមាជិកគណបក្សសង្រ្គោះជាតិមួយចំនួនតូចនៅក្នុងចលនានេះ គឺជាសិទ្ធិបុគ្គលតែប៉ុណ្ណោះ។
នៅក្នុងពិធីប្រកាសជាផ្លូវការនៃការបង្កើតចលនាសង្រ្គោះជាតិនៅក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ានោះ ក្រៅពីលោក សម រង្ស៊ី គេឃើញមានវត្តមាន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ រួមមាន លោកស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយាលោក សម រង្ស៊ី លោក ហូ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក អ៊ុច សេរីយុទ្ធ និងលោកសៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន ជាដើម។
លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ចលនាសង្រ្គោះជាតិនេះ មិនចាំបាច់ចុះឈ្មោះនៅក្រសួងមហាផ្ទៃនោះទេ ហើយក៏គ្មាននរណាអាចរំលាយបានឡើយ។ លោក សម រង្ស៊ី បានអះអាងថាទៀត អ្នកដែលបង្ហាញវត្តមាននៅក្នុងពិធីនោះគឺគ្រាន់តែនិមិត្តរូបប៉ុណ្ណោះ ដោយលោកថាលោកមិនចង់ឲ្យអ្នកគាំទ្រចលនានេះជាច្រើននាក់ទៀតចេញមុខ និងចេញឈ្មោះឡើយ។
លោក សម រង្ស៊ី បានថ្លែងទៀតថា បេសកកម្មរបស់ចលនាសង្រ្គោះជាតិ គឺ “បំផុសបំផុលឲ្យពលរដ្ឋ និងកម្មករធ្វើបាតុកម្មដោយអហិង្សាដើម្បីទាមទារសិទ្ធិសេរីភាព អំពាវនាវឲ្យកងទ័ពកុំស្តាប់បញ្ជាដែលលោក សម រង្ស៊ី ថាជាបញ្ជារបស់ជនផ្តាច់ដើម្បីបាញ់ប្រហារលើពលរដ្ឋស្លូតត្រង់ និងការទាក់ទាញមន្រ្តីគណបក្សប្រជាជនកម្ពុជាមួយចំនួន ដែលលោក សម រង្ស៊ី ថាពួកគេកំពុងតែខឹងនឹង លោក ហ៊ុន សែន និងការបញ្ចុះបញ្ចូលម្ចាស់កម្ចី និងអ្នកជំនួញកុំឲ្យរកស៊ីជាមួយរដ្ឋាភិបាលដែល លោក សម រង្ស៊ី ថាខុសច្បាប់ ”។
លោក រី គា ជាស្ថាបនិកម្នាក់បានអះអាងថា ចលនាសង្រ្គោះជាតិនេះធ្វើឡើងដើម្បីសង្រ្គោះគណបក្សសង្រ្គោះជាតិ និងទាមទារឲ្យដោះលែងអ្នកទោសមនសិការ ជាពិសេស លោក កឹម សុខា ហើយក៏ជំរុញមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ប៉ុន្តែមុនមួយថ្ងៃនៃការប្រកាសបង្កើតចលនាសង្រ្គោះជាតិជាផ្លូវការនេះ លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំសហរដ្ឋអាមេរិក បានប្រកាសមិនគាំទ្រចលនានេះទេ ហើយថាការទៅចូលរួមរបស់សមាជិកគណបក្សសង្រ្គោះជាតិមួយចំនួនតូចនៅក្នុងចលនានេះ គឺជាសិទ្ធិបុគ្គលតែប៉ុណ្ណោះ។
ដូចគ្នានេះដែរ កាលពីចុងសប្តាហ៍មុន លោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារបានប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិនេះទេ។ ប៉ុន្តែលោក សម រង្ស៊ី ដែលជាស្ថាបនិកចលនានេះថា នោះដោយសារតែលោកកឹម សុខា បារម្ភពីសុវត្ថិភាពរបស់ខ្លួន។
ចំណែក លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានជាមុនថា បើមិនចង់មានបញ្ហាដល់ខ្លួន នោះមន្ត្រីអតីតបក្សប្រឆាំងទាំង១១៨នាក់ដែលត្រូវហាមធ្វើនយោបាយ កុំឲ្យចូលពាក់ព័ន្ធនឹងចលនានេះឲ្យសោះ ខណៈលោក ទៀ បាញ់ រដ្ឋមន្រ្តីការពារបានព្រមានកម្ទេចចលនានេះចោល បើធ្វើសកម្មភាពនៅកម្ពុជា៕
ចលនាសង្រ្គោះជាតិកើតឡើងពេលណា នឹងកម្ទេចពេលនោះ
ភ្នំពេញ៖ ការព្រមានជាថ្មីម្តងទៀត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិកើតមានឡើងនៅកម្ពុជាពេលណា នោះកងយោធពលខេមរភូមិន្ទ នឹងកម្ទេចចោល នៅពេលនោះភ្លាមៗតែម្តង។
សម្តេចពិជ័យសេនា បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមបិទសិក្ខាសាលាការងារបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសជាថ្មីយ៉ាងដូច្នេះថា «ចលនាសង្រ្គោះជាតិ កើតចេញនៅប្រទេសកម្ពុជាពេលណា ដូចតាមការអួតរបស់ខ្លួន គឺនឹងកម្ទេចចោលភ្លាម ហើយកងទ័ពមិនបណ្តោយឲ្យពួកទាំងនោះមកបំផ្លិចបំផ្លាញជាតិនោះឡើយ»។
សម្តេចបានបន្តថា «រឿងហ្នឹងដូចជាខ្ញុំបាននិយាយរួមហើយថា អាចលនាស្អីគេ វាហាក់ដូចជាមិនមានស្អីខុសពីអ្វីកន្លងមក ដែលវាបានធ្វើនោះទេ អាចលនាស្អីគេ បើសិនជាវាធ្វើសកម្មភាពមែនទែន ដូចអ្វីដែលវាអួត និងគឺថាវាច្បាស់លាស់ហ្មង គឺវាត្រូវតែត្រូវហ្មង ប៉ុន្តែវាត្រូវស្អី គឺចាំដល់ពេលដែលវាមានមែនទែន ដឹងហើយ !»។
ការព្រមានជាបន្តបន្ទាប់របស់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដោយអះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និង ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះ ត្រូវបាន លោក សម រង្ស៉ី ប្រកាសថា នឹងបង្កើតជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងបុព្វហេតុការថែរក្សាសន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំង មានសមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាឡើយ៕
ព័ត៌មាន ២១ មីនា ២០១៨ ចលនាសង្រ្គោះជាតិ ចំណាយលុយ ២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា (បរទេស)៖ សារព័ត៌មានបរទេសមួយបានចុះផ្សាយថា ក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក របស់លោក សម រង្ស៊ី បានជួល សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។
សារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ ថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen បានផ្ដល់ជូនដល់ក្រុមចលនាសង្រ្គោះជាតិរបស់សម រង្ស៊ី នៅក្រៅស្រុក ធ្វើយ៉ាងណា ទាក់ទាញឲ្យអន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរ មកលើរដ្ឋាភិបាលកម្ពុជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្រូវចំណាយលុយរហូតដល់ទៅ ២៥០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល០៦ខែ។
ចលនាសង្រ្គោះជាតិនៅក្រៅប្រទេសរបស់សម រង្ស៊ី មានគោលដៅចំនួនពីរ៖ ទី១ គឺចង់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទៅកាន់ប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោត ជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទី២ គឺចលនា CNRM កំពុងតែអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិចេញពីពន្ធនាគារ។
កិច្ចព្រមព្រៀងរវាងចលនាសង្រ្គោះជាតិ និងក្រុមហ៊ុន BerlinRosen នោះ ចុះហត្ថលេខាដោយលោកស្រី ជូឡុង សូមួរ៉ា ចែង ថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែគ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនាសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក។
សារព័ត៌មាន Asia Times បានបន្តថា ក្រុមហ៊ុន BerlinRosen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានតួនាទីជាអ្នកបញ្ជូនសារទាំងអស់របស់ចលនាសង្រ្គោះជាតិ ទៅកាន់បណ្តាសារព័ត៌មានធំៗ និងល្បីៗរបស់អន្តរជាតិ។ នៅក្នុងកិច្ចសន្យានោះ ហ៊ុនអាមេរិកមួយនេះ នឹងត្រូវបញ្ចេញនូវអត្ថបទចំនួនពីរ ផ្ញើជូនទៅ «សារព័ត៌មានអន្តរជាតិ ដែលមានប្រសិទ្ធភាពខ្ពស់» ខណៈដែលពួកគេក៏កំពុងជួយចលនាសង្គ្រោះជាតិ ក្នុងការចេញផ្សាយអត្ថបទបន្ថែមទៀត ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើន។
អ្វីដែលសំខាន់បន្ថែមទៀតនោះ ក្រុមហ៊ុន BerlinRosen គឺតម្រូវឲ្យចូលរួមក្នុងការជម្រុញប្រព័ន្ធផ្សព្វផ្សាយសកម្ម ដែលរួមមានទាំងការសរសេរព័ត៌មានជាទៀងទាត់។ អត្ថបទមួយត្រូវបានចេញផ្សាយរួចមកហើយ កាលពីថ្ងៃទី០៩ ខែមីនាដែលបានធ្វើការអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ ដោយមានការសរសេរថា កម្លាំងប្រដាប់អាវុធ បានបាញ់ប្រហារសម្លាប់លើក្រុមបាតុករ ហើយលោក សម រង្ស៊ី ក៍ខិតខំធ្វើព័ត៌មានបំប៉ោងនិងបំផ្លើសនេះដែរ, ដែលនេះក៏ជាផ្នែកមួយនៃការជួលក្រុមហ៊ុន Berlin Rosen នោះផងដែរ។ តែយ៉ាងណា លោកសម រង្ស៊ី មិនទាន់មានប្រតិកម្ម ពីការចុះផ្សាយរបស់ សារព័ត៌មាន Asia Times នេះនៅឡើយទេ៕
១ ខែកុម្ភៈ ឆ្នាំ២០១៨ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានព្រមានជាសាធារណៈថា សម្តេចមិនអនុញ្ញាតឲ្យ មានការបង្កើតតំបន់អប្បគមន៍ សារជាថ្មីនៅក្នុងទឹកដីកម្ពុជា ហើយសម្តេចតេជោ ក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ជាកងទ័ពបង្ក្រាប ទៅលើចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីកម្ពុជា បានទាញភ្ជាប់ចលនាសង្រ្គោះជាតិ ទៅជាប់នឹងចលនាសង្រ្គោះជាតិ ដែលបានបង្កើតកាលពីថ្ងៃទី២៨ មករា កន្លង ដោយអតីតមេបក្សប្រឆាំង ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កាលពីអតីតកាលមានក្រុមមួយក្តាប់តូច បានលបលួចបង្កើតតំបន់អប្បគមន៍ នៅក្នុងទឹកដីខេត្តក្រចេះ ដើម្បីបំបែកចេញ ជារដ្ឋមួយផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារសិក្សា និងតាមដានដឹងក៏បានបង្ក្រាប ទាន់ពេលវេលាផងដែរ ។
សម្តេចបន្តថា ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមមួយដែលបានកាត់សិទ្ធិ ក្នុងការធ្វើនយោបាយ ក៏បានទៅបង្កើតចលនាសង្រ្គោះជាតិ នៅក្រៅទេ ដែលចលនានេះវាខុសច្បាប់ ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “អារឿងការស្រែកឡូឡាប៉ុន្មានថ្ងៃមកនេះ សូមកុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងគួរតែកុំបង្ខំឲ្យគេវៃដែកគោល ទៅលើក្តារមឈូស របស់អ្នកឯថែមទៀត កុំសង្ឃឹមឲ្យសោះ បើនៅក្នុងដៃតុលាការវាជារឿងមួយ ប៉ុន្តែបើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវៃចូលទៅកន្លែងនុងដែរ គេមិនអាចឲ្យប្រទេសនេះ មានអប្បគមន៍សារជាថ្មីទេ សូមទោស ប្រាប់ឲ្យហើយ ខ្ញុំមិននិយាយទេ ប៉ុន្មានថ្ងៃនេះ ខ្ញុំអត់និយាយទេ” ។
សម្តេចបន្តថា ចលនាសង្រ្គោះជាតិដែលបង្កើតឡើង ដោយអតីតមេបក្សប្រឆាំងនោះ សូមបង្កើតទៅ ហើយបើចង់ខ្លាំងអញ្ជើញមកកម្ពុជាមក។ សម្តេចថា ទោះបីជាសម្តេច មិនកាន់កាប់ កងទ័ពដោយផ្ទាល់ក៏ដោយ ប៉ុន្តែសម្តេចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ជាកងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌជាអនុប្រធាន ឧត្តមក្រុមប្រឹក្សាការពារជាតិ ដូច្នេះត្រូវយល់ថា មេទ័ពមួយនេះ (សម្តេចតេជោ) មិនមែនជាមេទ័ពទន់ជ្រាយទេ ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា “ខ្ញុំគ្រាន់តែបង្ហាញផ្លូវអ្នកថា អ្នកមិនគួរយកដែកគោលទៅវៃលើក្តារមឈូស ដែលវាងាប់ទៅហើយ គេយកទៅកប់ទៅហើយថែមព្រនង់ទៅហើយ ហើយធ្វើឲ្យអ្នកសែងក្តារមឈូស ងាប់ទៅទៀតដោយសារតែខ្លួន។ខ្ញុំមិននិយាយទៅចំអ្នកណាទេ នៅចាំទេនៅក្នុងសតវត្សទី២០ មានមួយនោះគេហៅអាឆ្កែឥឡូវ ដល់សតវត្សទី២១ កូនអាមនុស្សដដែលគេហៅអាឆ្កែទៀត” ។
សូមបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលកាលនោះជា ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ អេហ្វអ៊ឹម១០៥ មេហ្គាហឺត ត្រូវចាប់ខ្លួនដោយចោទប្រកាន់ថា ពាក់ព័ន្ធរឿងធ្វើអប្បគមន៍ នៅស្រុកឆ្លូងខេត្ត ក្រចេះ។ ក្នុងនោះមានក្រុមសកម្មជនដីធ្លី យ៉ាងតិច៥នាក់ ត្រូវតុលាការចេញដីការ ចោទប្រកាន់ពីបទធ្វើ អប្បគមន៍ ដោយភ្ជាប់ការពាក់ព័ន្ធនេះ ជាមួយលោក ម៉ម សូណង់ដូ ៕
១២ ឧសភា ២០១៨?ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) និងប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ក្នុងសន្និសីទកាសែតតាមរយៈវីដេអូផ្សាយផ្ទាល់ពីប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។ ការព្រមព្រៀងគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងឈានទៅបង្កើតគណបក្សថ្មីមួយនៅពេលខាងមុខ ដោយរំលាយឈ្មោះគណបក្សទាំងពីរវិញនោះ បន្ទាប់ពីគណបក្សទាំងពីរបានជាប់គាំងក្នុងការបង្រួបបង្រួមគ្នាអស់រយៈពេលជាង ៣ឆ្នាំកន្លងមក។
មេដឹកនាំគណបក្សទាំងពីរ លោក កឹម សុខា និងលោក សម រង្ស៊ី បានឲ្យដឹងថា គណបក្សទាំងពីរមានគម្រោងបង្កើតគណបក្សថ្មីមួយនៅក្នុងពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីគណបក្សទាំងពីរបានចុះហត្ថលេខាបង្កើតចលនាប្រជាធិបតេយ្យសង្រ្គោះជាតិនៅថ្ងៃទី១៧ កក្កដា។
ការថ្លែងដូច្នេះ នៅក្នុងសន្និសីទកាសែតនៅទីស្ដីការគណបក្ស សម រង្ស៊ី តាមរយៈវីដេអូ ខនហ្វឺរិន (Video Conference) ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី១៧ ខែកក្កដា ជាទីកន្លែងដែលមេដឹកនាំទាំងពីរបានទៅជួបគ្នាដើម្បីចរចាគ្នា។
លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សទាំងពីរបានរួបរួមគ្នា និង លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សទាំងពីរបានរួបរួមគ្នា និងកំពុងរៀបចំបង្កើតគណបក្សថ្មីនៅពេលខាងមុខនោះ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានសម្រេចបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងការបង្កើតគណបក្សថ្មីនោះ ស្ថាប័នទាំងពីរនេះ គឺលោក សម រង្ស៊ី ធ្វើជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន។
ទោះបីជាយ៉ាងនេះក្ដី ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី មិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេថា តើគណបក្សបង្កើតថ្មីនោះមានឈ្មោះអ្វី និងបង្កើតនៅក្នុងខែណានោះទេ?
ប៉ុន្តែលោក កឹម សុខា បានបញ្ជាក់ថា គណបក្សថ្មីគឺនឹងបង្កើតក្នុងពេលឆាប់ៗនេះ ដែលកើតចេញពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបច្ចុប្បន្ននេះ មានយន្តការច្បាស់លាស់ គឺខុសពីសម្ពន្ធភាពអ្នកប្រជាធិបតេយ្យ រវាងគណបក្ស សម រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច ពីមុន។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានជាប់គាំងអំពីការបង្រួបបង្រួមគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ បន្ទាប់ពីគណបក្សទាំងពីរបានចុះហត្ថលេខាព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៩ មក។ ទាក់ទងទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានស្វាគមន៍ចំពោះការបង្រួបបង្រួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ លោក ផៃ ស៊ីផាន អះអាងថា ទោះបីជាគណបក្សទាំងពីរបង្កើតចលនាសង្គ្រោះជាតិ ហើយគ្រោងនឹងបង្កើតគណបក្សមួយថ្មីទៀតក៏ដោយ ប៉ុន្តែមិនអាចប្រកួតប្រជែងឈ្នះគណបក្សប្រជាជនកម្ពុជាទេនៅអាណត្តិបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា បានពន្យល់ថា នេះជាជំហានប្រវត្តិសាស្ត្រថ្មីមួយដែលគណបក្សទាំងពីរបានបង្រួបបង្រួមគ្នា។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការបង្រួបបង្រួមគ្នារវាងគណបក្សទាំងពីរនេះ សំឡេងឆ្នោតនឹងកើនឡើង។ ភ្ជាប់ទៅនឹងបញ្ហានេះ គេមិនទាន់ដឹងនៅឡើយទេថា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតនឹងទទួលស្គាល់គណបក្សថ្មី ដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបញ្ចូលគ្នាគ្រោងបង្កើតនោះ ឬយ៉ាងណាទេ? ពីព្រោះថា គ.ជ.ប. កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងបង្កើតច្បាប់មិនអនុញ្ញាតឲ្យទណ្ឌិតមានសិទ្ធិឃោសនាបោះឆ្នោត គឺសំដៅទៅលើលោក សម រង្ស៊ី មិនឲ្យមានសិទ្ធិក្នុងការដឹកនាំគណបក្សរបស់លោកនៅពេលបោះឆ្នោតខាងមុខ។ ឆ្លើយតបនឹងបញ្ហានេះ លោក សម រង្ស៊ី អះអាងថា លោកមិនព្រួយបារម្ភចំពោះបញ្ហានេះទេ ពីព្រោះថា ស្ថានភាពប្រទេសកម្ពុជា នឹងមានការផ្លាស់ប្ដូរនៅពេលខាងមុខ។
មន្ត្រីឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា គណបក្សទាំងពីរត្រូវប្រយ័ត្នប្រយែងចំពោះគម្រោងបង្កើតគណបក្សថ្មី ពីព្រោះថា នៅពេលគណបក្សទាំងពីររំលាយបញ្ចូលគ្នាទៅជាគណបក្សតែមួយ ដោយបង្កើតគណបក្សថ្មីនោះ អាសនៈសភាដែលគណបក្សទាំងពីរមាននាពេលបច្ចុប្បន្នក៏នឹងរលាយដែរ៕
2012-07-30 ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិផ្សព្វផ្សាយគោលដៅរួមថ្នាក់ជាតិលើកដំបូង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ០៣ កក្កដា ២០១២-- បក្សសង្រ្គោះជាតិបង្កើតថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១២ ដែលទើបបង្កើតដោយគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួមគ្នា បានផ្សព្វផ្សាយពីគោលដៅរួមរបស់ចលនានេះទៅដល់សកម្មជនគណបក្សរបស់ខ្លួននៅថ្នាក់ជាតិជាលើកដំបូង នៅថ្ងៃទី៣០ ខែកក្កដា។ ការបង្ហាញពីគោលដៅរួមថ្នាក់ជាតិនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរួមគ្នារវាងសកម្មជនគណបក្សទាំងពីរប្រមាណជាង ៣០០នាក់ មកពីតាមបណ្តាខេត្តក្រុងនានា នៅស្នាក់ការកណ្តាលគណបក្សសិទ្ធិមនុស្ស ក្នុងរាជធានីភ្នំពេញ។
នៅក្នុងពិធីជួបជុំនោះ តំណាងគណបក្ស សម រង្ស៊ី មានលោក គង់ គាំ ប្រធានស្ដីទីគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រខេត្តកំពត អ្នកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ក៏បានបង្ហាញវត្តមានតាមរយៈ Video Conference មកកាន់កិច្ចប្រជុំផងដែរ។ចំណែកខាងគណបក្សសិទ្ធិមនុស្ស មានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និងជាសមាជិករដ្ឋសភាមណ្ឌលព្រៃវែង និងលោក ប៉ែន សុវណ្ណ ប្រធានគណៈកម្មាធិការវិន័យរបស់គណបក្សសិទ្ធិមនុស្ស។លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានពន្យល់ដល់សកម្មជនគណបក្សសិទ្ធិមនុស្ស និងសកម្មជនគណបក្ស សម រង្ស៊ី ពីមូលហេតុនៃការរួបរួមគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។ លោកបានលើកឡើងថា ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សទាំងពីរនៅមូលដ្ឋានកំពុងដើរផ្លូវរួមគ្នាក្នុងការសង្គ្រោះជាតិ ដើម្បីទាញយកសំឡេងឆ្នោត ឬអ្នកគាំទ្រក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។
លោកថ្លែងបន្តថា ការរួមគ្នារវាងគណបក្សទាំងពីរ នឹងមិនប៉ះពាល់អ្វីដល់អាសនៈមេឃុំ ឬចៅសង្កាត់ថ្មី និងបញ្ហាផ្នែកច្បាប់ដែលធ្វើឲ្យគណបក្សទាំងពីរមិនអាចបង្កើតគណបក្សថ្មីមួយទៀតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ ទេ។
អ្វីដែលលោក កឹម សុខា សង្កត់ធ្ងន់នោះ គឺគណបក្សទាំងពីរនឹងបង្កើតគោលការណ៍រួម កម្មវិធីគោលការណ៍រួម និងសាររួមទៅសកម្មជននៅតាមមូលដ្ឋាន ដើម្បីឲ្យអនុវត្ត និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ មុននឹងដំណើរការនីតិវិធីច្បាប់ ស្នើសុំបង្កើតគណបក្សថ្មី នឹងលេចជារូបរាងនៅពេលខាងមុខឆាប់ៗនេះ។
លោក កឹម សុខា៖ «គឺយើងនឹងរៀបចំជាបន្ទាន់នូវលក្ខន្តិកៈនៃគណបក្សថ្មី បទបញ្ជានៃគណបក្សថ្មី ដើម្បីចុះឈ្មោះ។ យើងមិនល្ងង់ទេ យើងស្គាល់ច្បាប់យើងដឹងច្បាប់ យើងអត់ធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ»។
លោក កឹម សុខា និងលោក សម រង្ស៊ី រួមគ្នាបង្កើត សម្ពន្ធភាពចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសង្ឃឹមថា នឹងបង្កើតគណបក្សថ្មីមួយដើម្បីរំដោះជាតិ ក្នុងការទាញយកសំឡេងឆ្នោតនៅឆ្នាំ២០១៣ ដែលគណបក្សប្រឆាំងចាត់ទុកប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅមាត់ជ្រោះនៃរបបកុម្មុយនិស្ត និងជាអាយ៉ងយួន។
លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ក៏បានថ្លែងតាម Video Conference នៅក្នុងកិច្ចប្រជុំលើកដំបូងរវាងសកម្មជនគណបក្សទាំងពីរថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីប្រមែប្រមូលអ្នកប្រជាធិបតេយ្យឲ្យរួមគ្នា។
នៅក្នុងការជួបប្រជុំគ្នានោះ លោក កឹម សុខា ប្រកាសថា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី៣១ ខែកក្កដា។
លោក សម រង្ស៊ី បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក កឹម សុខា នោះ គឺដើម្បីរួមគ្នាជាមួយលោកស្វែងរកការគាំទ្រពីប្រទេសមហាអំណាចមួយចំនួននៅបរទេសឲ្យដាក់សំពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើការ ផ្លាស់ប្ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សប្រឆាំងចាត់ទុកថា មិនមានអព្យាក្រឹត និងជួយឲ្យលោក សម រង្ស៊ី មានសិទ្ធិត្រឡប់មកកម្ពុជាវិញ ឲ្យទាន់ការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោក សម រង្ស៊ី៖ «បេក្ខជននាយករដ្ឋមន្ត្រីដែលយកជាការបាន គឺមានតែ ២ទេ គឺ ហ៊ុន សែន និង សម រង្ស៊ី ដូច្នេះមិនអាចបោះឆ្នោតគ្មានវត្តមានខ្ញុំទេ។ ដូចគូប្រដាល់ឡើងលើសង្វៀន ហើយមាន ២ឡើងប្រដាល់គ្នា ហ៊ុន សែន គាត់អត់ហ៊ានទេ គាត់អត់ហ៊ានប្រដាល់ជាមួយ សម រង្ស៊ី ដាល់ជាមួយ សម រង្ស៊ី សម រង្ស៊ី ដាល់សន្លប់ឥឡូវ»។
នៅក្នុងកិច្ចប្រជុំនេះដែរ គណបក្សសិទ្ធិមនុស្សក៏បានចែកកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ (Printer) ទៅដល់មេឃុំ ដែលជាប់ឆ្នោតថ្មីចំនួន ១៨រូប សម្រាប់ផ្ទុកឯកសារ។ ដោយឡែករថយន្ត ៤គ្រឿងទៀត ក៏ត្រូវបានចែកដល់មេឃុំថ្មីមកពីគណបក្សសិទ្ធិមនុស្សផងដែរ ហើយគណបក្សនេះកំពុងស្វែងរកជំនួយពីបរទេសបន្តទៀត ដើម្បីទិញរថយន្តចំនួន ១៤គ្រឿងបន្ថែម ចែកជូនមេឃុំថ្មីរបស់ខ្លួនទៅតាមការសន្យាពេលឃោសនាបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ។
ការផ្តល់នេះត្រូវបានគេកត់សម្គាល់ថា ជាការទទួលខុសត្រូវនូវការសន្យារបស់គណបក្សនយោបាយដែលកន្លងមកគេមើលឃើញថា អ្នកនយោបាយមួយចំនួនតែងសន្យាចោល ដើម្បីរកសំឡេងឆ្នោតនៅមុនការបោះឆ្នោត៕
វិភាគសង្គម៖ អ្វីខ្លះអ្នកបានយល់លើលទ្ធផលបោះឆ្នោតឃុំ-សង្កាត់២០១៧ ?
(ភ្នំពេញ)៖ ស្របពេលដែលការបោះឆ្នោតបានបញ្ចប់ដោយភាពរលូន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ លទ្ធផលបឋមមិនទាន់ផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅបន្តឈ្នះនាំមុខលើគណបក្សសង្រ្គោះជាតិយ៉ាងច្រើន បើប្រៀបធៀបសម្លេងឆ្នោតកាលពីឆ្នាំ២០១៣។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បែរជាប្រកាសថា ទទួលជោគជ័យលើការបោះឆ្នោតឆ្នាំ២០១៧នេះ។
ដើម្បីពន្យល់អំពីការប្រៀបធៀបដល់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែយល់ច្បាស់អំពីការកើនសម្លេង និងថយសម្លេងឆ្នោត រវាងគណបក្សធំៗទាំងពីរនេះ, លោក ឃុន ប៊ុននី ជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាអតីតមន្រ្តីរបស់អង្គការសហប្រជាប្រជាជាតិ បច្ចុប្បន្នជាអ្នកផ្តល់ការប្រឹក្សាយោបល់ដល់អង្គការសង្គមស៊ីវិល មួយចំនួនធំនៅកម្ពុជា បានចេញមកពន្យល់អំពីលទ្ធផលនេះ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាទីប្រឹក្សាអង្គការសង្គមស៊ីវិលរូបនោះ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖
ជាដំបូងខ្ញុំសូមអបអរសាទរជាមួយគណបក្សធំទាំងពីរ, ខ្ញុំយល់ថា ការសម្រេចចិត្តធំរបស់ប្រជាជនពិតជាត្រឹមត្រូវល្អ ហើយតាមការគិតទុករបស់ខ្ញុំ គណបក្សប្រជាជនកម្ពុជា នៅរក្សាលើស១,១០០ឃុំ-សង្កាត់ ហើយគណបក្សសង្រ្គោះជាតិ អាចក្រោម៥៥០ ឥឡូវមិនគ្រប់ត្រឹម៥០០ផង...មានការលើកឡើងថា ហេតុអ្វីយកមកប្រៀបធៀបឆ្នាំ២០១៣ ចម្លើយខ្លីកាលពីឆ្នាំ២០១២ សង្គ្រោះជាតិ គឺនៅមិនទាន់ចាប់កំណើតនៅឡើយ។
A) សូមមើលទិន្ន័យប្រៀបធៀបឆ្នាំ២០១៣ ជាឆ្នាំសង្គ្រោះជាតិ (មានភាពខុសគ្នារវាងបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិ ប៉ុន្តែយើងអាចសាកល្បង យកមកប្រៀបធៀបរបៀបនេះបាន)៖
* ឆ្នាំ២០១៣ CPP មានអសនៈក្នុងរដ្ឋសភា ៦៨/១២៣ ស្មើ៥៥%
* ឆ្នាំ២០១៣ CNRP មានអសនៈសភា ៥៥/១២៣ ស្មើ៤៥%
CPP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៦៨/១២៣) យក១៦៤៦ x ៥៥% ស្មើ ៩១០ ឃុំសង្កាត់។ លទ្ធផលជាក់ស្តែង២០១៧ CPP បានទទួល១១៦៣ឃុំ មានន័យថា ទទួលបានលើសពីអាណត្តិមុន។
CNRP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៥៥/១២៣) ស្មើ១៦៤៦ x ៤៥% ស្មើ ៧៣៦ ឃុំសង្គាត់។ លទ្ធផលឆ្នាំ២០១៧ ទទួលបានត្រឹម៤៨២ឃុំ មានន័យថា បាត់បង់ច្រើនជាងមុនជិតពាក់កណ្តាល។
B) សាកល្បងវិភាគរួមគ្នាពីលទ្ធផលនៃការយល់ឃើញវិញ៖
១៖ សម្រាប់ខ្ញុំ CPP នៅតែបន្តឈ្នះលើសលប់ នេះមានន័យថា អ្នកដែលប្រជាជនបោះឆ្នោតជូន មិនមែនបោះឲ្យបក្សទេ គឺបោះឲ្យបុគ្គលដែលគាត់ស្រឡាញ់ ដូច្នេះCPP នៅមានមនុស្សជាទីស្រឡាញ់របស់ប្រជាជនច្រើន និងច្បាស់ណាស់ថា ពួកគាត់ពិតជាបានធ្វើកិច្ចការច្រើនជូនប្រជាជនគាត់ហើយ ទើបប្រជាជន នៅមានការគាំទ្រច្រើនលើសលប់បែបនេះ។
២៖ CNRP ទោះចាញ់សម្លេងគាំទ្រឆ្នាំ២០១៣ ប៉ុន្តែគាត់ទទួលបានកៅអីក្នុងឃុំជិត៥០០ដែរ ដែលពីមុនមានតិចបំផុតនោះ នេះវាបង្ហាញពីការជ្រើសរើសថ្មី សម្រាប់ប្រជាជន។ ការជ្រើសរើសនៅពេលនេះ ជារឿងមួយប៉ុន្តែនៅពេលធ្វើកិច្ចការអាចជា រឿងផ្សេងមួយទៀតពិបាកនឹងអនុវត្តតម្រូវចិត្តប្រជាជនបន្តិច ព្រោះថាមេឃុំចៅសង្កាត់CNRPនៅថ្មី អាចខ្វះបទពិសោធន៍។
C) អ្វីដែលជាទ្ធផលនឹងឆ្លុះបញ្ចាំងការបោះឆ្នោតឆ្នាំ២០១៨?
១៖ ចូរចាំថាមេឃុំ CPP គឺជាមេឃុំចាស់ មានបទពិសោធន៍ល្អ និងមានទំនាក់ទំនងល្អរួចជាស្រេចជាមួយ ប្រជាជននិងរដ្ឋ។
២៖ ត្រូវយល់ដែរថា មេឃុំថ្មី CNRP ជាមេឃុំទើបតែជ្រើសរើសនៅថ្មី ខ្វះបទពិសោធន៍ ប៉ុន្តប្រជាជនបានផ្តល់ទំនុកចិត្តហើយ ប៉ុន្តែត្រូវចងចាំដែរថា គាត់ត្រូវទទួល រ៉ាប់រងឆ្លើយតបតម្រូវការប្រជាជនបោះឆ្នោតឲ្យគាត់ក្នុងរយះពេល១ឆ្នាំដំបូង មុននិងដល់ការបោះឆ្នោតជាតិ។ ពិតជាមិនមែនរឿងងាយស្រួលទេ.. ព្រោះជាបន្ទុកដ៏ ធ្ងន់ហើយបទពិសោធន៍នៅតិច និងណាមួយគាត់ស្ថិតក្រោមអំណាចចៅហ្វាយស្រុក, ខេត្ត និងរដ្ឋាភិបាលដែលដឹកនាំដោយ CPP ។ មិនចោទលើការប្រកាន់ បក្សណាទេតែចំណុចនេះអ្នករាល់គ្នាអាចយល់ ព្រោះចង់មិនចង់ការងារមិនមែនរលូនដូចការគិតនោះទេ។
៣៖ ការដោះស្រាយលើបញ្ហានៅមូលដ្ឋាន និងសេវាកម្មនានាដែលជាតម្រូវការប្រជាជន នឹងធ្វើឲ្យមេឃុំ CNRP ថ្មីនឹងជួបបញ្ហាដោយជៀសមិនរួច! រឿងសំរាម លូស្ទះ ប្រឡាយអត់ហូរទឹកលិចផ្លូវ ស្ទះចរាចរចរ និងភូមិឃុំមានសុវត្តិភាព ហើយ និងការបង់ថ្លៃសេវាកម្មរដ្ឋបាលសារធារណៈតាមឃុំសង្កាត់។ល។
និយាយជារួម អ្វីដែលគាត់ធ្លាប់បន្ទោសមេឃុំ CPP ធ្វើមិនកើតបានមកដល់ដំណាក់កាគាត់ធ្វើម្តង ហើយប្រជាជន និង CPP ពួកគេនឹងដើរតួនាទីជាអ្នកថា និងបន្តោសម្តង សម្រាប់មេឃុំថ្មី CNRP ៤៨២នេះ។ ពេលនោះអ្នកធ្វើនិងអ្នកថា បានដូរតួនាទីគ្នាវិញម្តង ហើយពួកគេនឹងដូរតួនាទីគ្នាឆ្លងកាត់កិច្ចការដ៏ច្រើន ហើយអ្នករាល់គ្នាប្រហែលជាច្បាស់ លើលទ្ធផលមិនខាន..។
ពិតណាស់ហើយ ឃុំសង្កាត់ដែលCPPបានបាត់បង់ គឺជាអ្វី១ សំខាន់បំផុតដែលគណៈបក្សនេះ ត្រូវចេះវះកាត់ជៀរចោលនូវសាច់ផុតស្អុយមួយចំនួនជាជាង អោបក្រសោប និងលាក់បាំងនូវចំណុចខ្វះខាតរបស់ពួកគេ។ តាមការមើលលភូមិសាស្ត្រ ភូមិឃុំដែលចាញ់ ស្ទើរតែទាំងអស់ពាក់ព័ន្ធនិងតំបន់កសាងថ្មី និងចាស់ដែរ ដែលសេវាសាធារណៈរដ្ឋមិនត្រូវបានឆ្លើយទាន់ពេលវេលា និងការមិនយកចិត្តទុកដាក់របស់អជ្ញាធរ។ ដូច្នេះវាជាមេរៀនដ៏ឈឺចាប់មួយ ដែលដាច់ខាតគេត្រូវពង្រឹងឡើងវិញ បើសិនសំលឹងទៅរកជោគជ័យលើសលប់នាឆ្នាំ២០១៨នោះ។
៤៖ ការសន្យានៃបក្សសង្គ្រោះជាតិ លើថវិការជួយដល់ឃុំសង្កាត់ នឹងក្លាយជារបៀបវារៈដ៏ពេញនិយមចាប់ពីថ្ងៃនេះតទៅហើយ។ ប្រាក់៥០ម៉ឺនដុល្លារ ដែល CNRP សន្យាជូនមេឃុំ គឺជារឿងបោកប្រាសសុទ្ធសាធ ហើយម្នាក់ៗនឹងបានក្លាយជាសាក្សីគ្រប់ៗគ្នា។ ហេតុអ្វីបោកប្រាស់ព្រោះថា ការទម្លាក់ថវិកាទៅឃុំសង្កាត់ ធ្វើឡើងដោយរដ្ឋាភិបាលដឹកនាំដោយ CPP មិនមែនដោយ CNRP នោះទេ។ ដូច្នេះបើរដ្ឋាភិបាលមិនអនុម័តថវិការនេះ វាមិនមែនជាកំហុសរបស់រដ្ឋាភិបាលដែរ តែជាកំហុស CNRP ដែលខំប្រឹងប្រែងនិយាយឲ្យតែរួចខ្លួន មិនទទួលខុសត្រូវ ហើយភ្លេចគិត ពីបរិបទជាក់ស្តែងបែបវិទ្យសាស្ត្រថា គ្មានថ្ងៃធ្វើទៅបាននោះ។
មានការពន្យល់ថា ៥០ម៉ឺនគឺនៅពេលឈ្នះការបោះឆ្នោតជាតិ នាឆ្នាំ២០១៨តែប៉ុណ្ណោះ។ កាន់តែខុសហើយ !!..បើពិតដូច្នេះមែន ហេតុអ្វីយកមកឃោសនាពេល បោះឆ្នោតឃុំសង្កាត់? សូមឆ្លើយបញ្ជាក់ថា បើទោះជាគាត់ឈ្នះការបោះឆ្នោតជាតិ ទាល់តែ CNRP អាចទទួលបានជ័យជំនះ១០០% ទើបការអនុម័ត៥០ម៉ឺន ជូនឃុំសង្កាត់ គ្មានជួបញ្ហានៅក្នុងសភាជាតិក្នុងរឿងអនុម័តថវិការជាតិពិតណាស់រឿងអាចឈ្នះ១០០% វាមិនអាចទៅរួចសោះឡើយ។
៥៖ ត្រង់ចំណុចវិភាគពី១ដល់៤ វាជាសេណារីអូ ដែលនឹងបញ្ជាក់ជាថ្មីថា CPP នឹងបន្តកាន់តែមានប្រៀបខ្លាំងបន្ថែមលើកិច្ចការខ្លួន ជាពិសេសទាក់ទាញ អ្នកគាំទ្រខ្លួន កាន់តែលើសលប់នាឆ្នាំ២០១៨ ហេតុអ្វី? ដូចជម្រាបជូនខាងលើ មេឃុំចៅសង្កាត់ CPP គាត់មានបទពិសោធន៍ និងស្នារដៃស្រាប់ ដូច្នេះគ្មានការ ប្រឈមនឹងការត្រូវឆ្លើយតបតម្រូវការប្រជាជន និងសេវាសាធារណៈច្រើនទេ ព្រោះគាត់បានធ្វើពីមុនរួចហើយ និងគ្រាន់តែបន្តរក្សាកិច្ចការ កុំឲ្យតែមានការធ្លាក់ចុះវិញ! ១ចំណុចទៀត ការបោះឆ្នោតជាតិឆ្នាំ២០១៨ មិនមែនជាការជ្រើសរើសបុគ្គលដូចបោះឆ្នោតឃុំសង្កាត់ដែរ ប៉ុន្តែជាការជ្រើសបក្ស ជារឿងរបស់សន្តិភាព ការអភិវឌ្ឍ និងអនាគតប្រទេសជាតិ ប្រជាជនអាចមានការពិចារណាខុសគ្នាពីលើកនេះ។
បើត្រូវជ្រើសរើសបុគ្គលនិងបុគ្គលវិញ ពិតណាស់ លោក កឹម សុខា មិនអាចប្រៀបធៀបសម្តេចតេជោបានដែរ ព្រោះតែបទពិសោធន៍
និងស្នារដៃខុសគ្នាមេឃនិងដី។
អត្តបទវិភាគសង្គមគ្រាន់ពិចារណា, ដោយ៖ ឃុន ប៊ុននី

No comments:
Post a Comment