Monday, December 2, 2019

ប្រវត្តិគណបក្សនយោបាយ

  1. រដ្ឋសភាជាតិកម្ពុជាឆ្នាំ២០១៨-២០២២
  2. រដ្ឋសភាជាតិកម្ពុជាឆ្នាំ២០១៣-២០១៨
  3. ២.១ ក្រោយពីរំលាយគណបក្សសង្គោះជាតិ
  4. រដ្ឋសភាជាតិកម្ពុជាឆ្នាំ២០០៨-២០១៣
  5. រដ្ឋសភាជាតិកម្ពុជាឆ្នាំ២០០៣-២០០៨
  6. រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៩៨-២០០៣
  7. រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៩៣-១៩៩៨
  8. រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៩៣
  9. រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៨១-១៩៩៣
  10. រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៧៦
  11. ១០ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៧២-១៩៧៥
  12. ១១ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៦៦-១៩៧២
  13. ១២ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៦២-១៩៦៦
  14. ១៣ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៥៨-១៨៦២
  15. ១៤ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៥៥-១៩៥៨
  16. ១៥ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៥១-១៩៥៣
  17. ១៦ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៤៧-១៩៥១
  18. ១៧ រដ្ឋសភាជាតិកម្ពុជាឆ្នាំ១៩៤៦-១៩៤៧
រូបភាពសង្ខេបព្រឹត្តិការណ៍នយោបាយ ដើម្បីងាយក្នុងការអាន វិភាគពត៍មាន ជាពិសេសសម្រាប់វិភាគបក្សណា មានចារកម្មជាបរទេស ដូចជា ខ្មែរឥស្សរៈ វៀតមិញ ខ្មែរវៀតមិញ ( វៀតមិញ សំដៅកំលាំង ឬ ចលនាទ័ពវៀតណាម ខាងជើង មកពីពាក្យថា វៀតណាម និង ហូ ជីមិញ !!) ចំណែក វៀតកូន ឬ វៀតកុង គឺកំលាំង វៀតណាមខាងត្បូង.........


១៩៤៦៖ គណៈបក្សនយោបាយដំបូងនៅកម្ពុជា
 February 11, 2017 Business បោះឆ្នោតលើកដំបូង, ប្រវត្តិគណបក្ស, សភាពិគ្រោះដំបូង
មាត្រា​៤២​ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​បង្កើត​សមាគម​ និង​ គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​​ច្បាប់។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ អាច​ចូល​រួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​​សមិទ្ធផល​​​ជាតិ​ និង​ សណ្ដាប់​ធ្នាប់​សង្គម។​ ​ស្តែងចេញពីមាត្រានេះ រដ្ឋធម្មនុញ្ញបានចែងក្នុង មាត្រា៥១ថ្មីចែងថា  ព្រះរាជាណា​ចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ តើប្រវត្តិនៃ​គណបក្យ​នយោបាយនៅកម្ពុជាមានតាំងពីពេកណាមក?  ចាប់តាំងពីកកើតរដ្ឋមក កម្ពុជាប្រកាន់ជាប់ជានិច្ចនូវគោលនយោបាយរាជានិយមទេវរាជ ពោលគឺមាន​តែស្តេចតែប៉ុណ្ណោះដែលជាអ្នកដឹកនាំទាំងស្រុង ម្លោះហើយគ្មានគណបក្សនយោបាយ​សេរីពហុបក្សនោះ​ឡើយ។ ប៉ុន្តែយើងមិនអាចសន្និដ្ឋានបានថា នៅកម្ពុជាមិនមានសេរីពហុបក្សនោះទេ ប្រសិនបើ​យើងគិតទៅ​លើការឈ្លោះដណ្តើមរាជ្យរវាងស្តេច និងស្តេច ដែលជាតឹកតាងថាជាបក្សនយោបាយនាសម័យកាលនោះ។

នៅពេលដែលបច្ចាមិត្តរបស់កម្ពុជាកាន់តែហែកហួរកម្ពុជា កាន់តែខ្លាំងទៅៗ ពោលគឺរហូតដល់មាន​ការសន្យាគ្នារវាង​សៀម និងអាណាមឬយួនថានឹងចែកទឹកដីខ្មែរ។ ស្ថិតក្នុងភាពប្រទាញប្រទង់នេះ ព្រះបាទអង្គឌួងបានសរសេរលិតមួយច្បាប់ក្នុងឆ្នាំ១៨៥៣ទៅអធិរាជ្យណាប៉ូឡេអ៊ុងទី៣ នៅពេលដែល លិខិតនោះគ្រាន់តែជាសិទ្ធិសញ្ញាពាណិជ្ជកម្ម និងសម្ព័ន្ធភាពតែប៉ុណ្ណោះ។

បារាំងបានធ្វើអាណានិគមន៍នៅកូស៊ាំងស៊ីននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២។ ប៉ុន្តែរហូតមកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៣ បារាំងបានមកធ្វើអាណានិគមន៍នៅកម្ពុជា។ នៅថ្ងៃទី១១ខែសីហា ឆ្នាំ១៨៦៣ ក៏បាន​ចុះ​ហត្ថលេខា​ជាអាណាព្យាបាលបារាំង ដោយខ្លាចយួនយកទឹកដី ដោយនៅពេលនោះបារាំង​នៅមិន​ទាន់​ធ្វើអាណានិគមន៍នៅយួននៅឡើយ។ មូលហេតុដែលបារាំងព្រមបែបនេះគឺដោយសារតែបារាំង​មិនចង់​អោយអង់គ្លេស​ដែលមានទីតាំងនៅថៃពង្រីកឥទ្ធិពលមកភាគអាគ្នេយ៍បាន។
ចលនាទាមទារឯករាជ្យក៏កើតមានជាបន្តបន្ទាប់របស់អ្នកស្នេហាជាតិទាំងឡាយពីអាណាព្យាបាលបារាំងសេស។ ដោយមានអ្នកស្នេហាជាតិជាច្រើនបានធ្វើចលនា មានដូចជា៖ ១៩៤៦ ចលនាខ្មែរឥស្សរៈមានការទាមទារ​យ៉ាងខ្លាំង ក្រុមខ្លះមានការគាំទ្រពីប្រទេសជិតខាង ហើយក្រុមខ្លះជាក្រុមដែលមានជាតិនិយមពិតប្រាកដ។ ក្រុមលោកស៊ឺន ង៉ុកម៉ិញ ជាសាខាចលនាតស៊ូរបស់វៀតមិញ។ ក្រុមរបស់ ដាប ឈួន ថាមានទំនាក់ទំនង​ជាមួយថៃ ជាមួយអង្គការវៀតមិញផង។ ក្រុមចលនារបស់អ្នកអង្គម្ចាស់នរោត្តមចន្ទរ៉ាំងសី ដើម្បីទាមទារ​ឯករាជ្យពិត​ប្រាកដ ហើយក៏ជាគូប្រជែងដ៏សំខាន់របស់នរោត្តមសីហនុ។  នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ១៩៤២ មហាបាតុកម្មមួយដែលដឹកនាំដោយ អាចារ្យ ហែមជៀវ បុន ចាន់ម៉ុល និងប៉ា ឈឺន និង លោក សឺង ង៉ុកថាញ់ ដើម្បីដេញ​បារាំងរាំងចេញពីកម្ពុជា

នៅកណ្តាលរាជធានីភ្នំពេញ តែត្រូវបារាំងចាប់ទៅដាក់គុគនៅកោះត្រឡាចទាំងអស់លើកលែងតែលោក សឺង ង៉ុកថាញ់ត្រូវបានរត់ទៅជប៉ុន។ ជំលោះជប៉ុន និងបារាំង នៅកម្ពុជា ជប៉ុនបានបង្ខំអោយខ្មែរប្រកាស​ឯករាជ្យ​ពីបារាំង​នៅថ្ងៃទី១២ ខែមិនា ឆ្នាំ១៩៤២ ដើម្បីឱ្យជប៉ុនជាអ្នកគ្រប់គ្រងម្តង។

នៅពេលនោះហើយដែលបារាំងត្រូវបានបញ្ចប់វិវាទរវាងសែរាជ្យវង្សស៊ីសុវត្តិ និងសែវាជ្យវង្សនរោត្តម ក៏បាន​ជ្រើសរើសសម្តេចនរោត្តមរៀបអភិសេកជាក្សត្រាអធិបតីនៅកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៤១។ នៅពេល​ដែលជប៉ុនចាញ់សង្គ្រាមដោយអាមេរិចទម្លាក់គ្រាប់បែកបរិមាណូនៅថ្ងៃទី៦ និងថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ នៅហ៊ីរ៉ូស៊ីម៉ា និងតាកាសាគី ស្ថានភាននយោបាយ បារាំង និងជប៉ុនក៏បានធូស្រាល ពោលគឺ​ជប៉ុន​បាន​ដកចេញ​ពីអាស៊ីតែម្តង។ បារាំងបានចាប់ លោក ស៊ឺង ង៉ុកថាញ់ទៅដាក់គុក​នៅបារាំង​(ដោយលោកគាំទ្រជប៉ុន)នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៤៥។(ព្រះមហាក្សត្របាន​សុំបារាំងឱ្យដោះលែង លោក ស៊ឺង ង៉ុកថាញ់វិញនៅខែតុលា ឆ្នាំ១៩៥១)។

សម្តេចព្រះនរោត្តមស៊ីហនុត្រូវបានបារាំងយាងមកវិញខណៈពេលព្រះអង្គកំពុងតែសាងព្រះភ្នួសនៅវត្តបុទមបតី។ គ្រានោះខ្មែរបានយកបារាំងជាបង្អែកជាថ្មី ប៉ុន្តែឈលើមូលដ្ឋានថ្មី Modus vivendi គឺកិច្ចសន្យាដែលខ្មែរ និងបារាំងត្រូវអត់ឱនគ្នាទៅវិញទៅមកទម្រាំតែស្វែងរកដំណោះស្រាយឃើញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ វាគឺជាកិច្ចសន្យាបណ្តោះអាសន្នមួយ។ ពេលនោះខ្មែរមានអធិតបតេយ្យភាពផ្ទៃក្នុង និងនៅតែស្ថិតក្រោម​សហភាព​ឥណ្ឌូចិនដដែល។ ខណៈវៀតណាមធ្វើចលនាតស៊ូដោយអាវុធ និងមានការគាំទ្រ​ពីបក្សគុំនុយនីស្ត​អន្តរជាតិ​ផងនោះ រីឯកម្ពុជាក៏មានបញ្ញវន្តមួយក្រុមនៅ​បារាំងក្រោមការដឹកនាំរបស់ អ្នកអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធិពង្ស ក៏បានគិតគូណាស់ដែរអំពីឯករាជ្យភាពរបស់ខ្លួនផងដែរ ហើយបញ្ញវន្តដែល​ត្រូវបានគេស្គាល់ជាងគេ គឺមាន​លោក ឈាង វ៉ម ធន់ អ៊ុក ងិន ការ៉េត។

ខែមិនាឆ្នាំ១៩៤៦ គណបក្សប្រជាធិបតេយ្យបានចាប់បដិសន្ធិឡើង​នៅពេលនោះដោយដឹកនាំ​ដោយ​អ្នកអង្គម្ចាស់​យុត្តិវង្ស។ ចលនានេះមានតួនាទីយ៉ាងសំខាន់ក្នុងឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៤៩ ពោលគឺដើម្បី​ជាយុទ្ធិសាស្ត្ររបស់​គណបក្សប្រជាធិបតេយ្យ។

នៅពេលនោះ បន្ទាប់ពីចុះកិច្ចសន្យាបណ្តោះអាសន្នរវាងបារាំង និងខ្មែរនោះមក ប្រទេសកម្ពុជាបាន​បង្កើត​ឱ្យ​​មានស្ថាប័ននយោបាយមួយគឺស្ថាប័នសភាពិគ្រោះ(នៅឆ្នាំ១៩៩១គេហៅថាសភាធម្មនុញ្ញ) ហើយ​បាន​រៀប​​ចំឱ្យមានការបោះឆ្នោតជាលើកដំបូងដើម្បីជ្រើសរើសសភាពិគ្រោះនៅថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ១៩៤៦ ដោយ​មានការចូលរួម​ពីបញ្ញវន្តជាច្រើន ដែលមានដូចជា លោក ស៊ឹម វា លោក អីវ កើស ជាដើម ដើម្បីតាក់តែង​អោយ​មានរដ្ឋធម្មនុញ្ញថ្មី។

ការបោះឆ្នោតសភាពិគ្រោះធ្វើឱ្យបក្សប្រជាធិបតេយ្យយកឈ្នះយ៉ាងសន្ធឹកសន្ធាប់ ៥០អាសនៈ ក្នុងចំណោម​អាសនៈ៦៩។ ជោគជ័យនេះធ្វើឱ្យបារាំងព្រួយយ៉ាងក្រៃលែង។ បារាំងបានជម្រុញអោយអ្នកអង្គម្ចាស់​នរិនដេត​បង្កើតគណបក្សថ្មីមួយទៀតគឺគណៈបក្សសេរីភាព(Partie Libéral)ដើម្បីចូលប្រកួតក្នុង​ការបោះឆ្នោត​សភា។ ​នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ រដ្ឋធម្មនុញ្ញដំបូងគេបានប្រកាសឱ្យប្រើ។  នៅពេលនោះហើយ​ដែលរបបរាជានិយមកទេវរាជ្យបានបិទបញ្ចប់ ហើយដាក់ជំនួសមកវិញ​នូវរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញនោះប្រហាក់ប្រហែលនឹងរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋទី៤​របស់បារាំងផងដែរ។ ការបោះឆ្នោត​ជ្រើសតាំងសភា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧ មានគណបក្សជាច្រើនបានបង្កើតឡើង និងបានចូលរួមដូច​ជាគណៈបក្សប្រជាធិបតេយ្យ គណបក្សសេរីភាព គណបក្សរ៉េណូជាដើម។

ដោយសារតែចលនាខ្មែរ មានការកាប់ចាក់គ្នាជាបន្តបន្តាប់ និងសង្គមគ្មានសណ្តាប់ធ្នាប់ និងចលនាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក យ៉ែម សំបូរបានបើកកាស៊ីណូ វាជាកំហុសយ៉ាងធំ។ ដោយ​រដ្ឋធម្មនុញ្ញបានផ្តល់សិទ្ធិផល់ព្រះមហាក្សត្រមានសិទ្ធិធ្វើអន្តរាគមន៍គ្រប់ពេលវេលា ក្នុងករណីដែល​ព្រះអង្គយល់ថាជាករណីចាំបាច់។ សម្តេចនរោត្តមសីហនុក៏បានរំលាយសភាចោលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៤៩។ ហើយបានតែងតាំងលោក យ៉ែម សំបូរធ្វើជានាយករដ្ឋមន្ត្រីម្តងទៀត។

ដើម្បីរៀបចំរដ្ឋាភិបាលថ្មី ព្រះមហាក្សត្របានណែនាំអោយគណបក្សបញ្ជូនឈ្មោះ​បេក្ខជនពីររូបដើម្បី​ព្រះមហាក្សត្រ​​តែងតាំង​ជានាយកដ្ឋមន្ត្រី។ ពេលនោះមានគណបក្សចំនួន៩ រួមមាន (១)គណបក្សប្រ​ជា​ធិបតេយ្យ ដឹកនាំដោយលោក អ៊ីវ កើស  (២)គណបក្សសេរីភាព ដឹកនាំដោយអ្នកអង្គម្ចាស់ នរិនដេត​​ (៣)គណបក្ស Progressiste ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា  (៤)គណបក្សហនុមាណ លោក យ៉ែម សំបូរ  (៥)គណបក្សប្រជារាស្ត្រ ដឹកនាំដោយលោក សំ ញ៉ាណ  (៦)គណបក្សរ៉េណូខេមរៈ ដឹកនាំ​ដោយ ញឹក យ៉ូឡុង និងលន់ ណុល (៧)គណបក្សរួបរួមជាតិ របស់លោក ឃឹម ទិត្យ (៨)គបក្សបន្ទាយ​មានជ័យ ដឹកនាំ​ដោយ​ លោក ដាប ឈួន និង(៩)គណបក្ស រួបរួមជាតិដឹកនាំដោយលោក ម៉ៅ ចយ។

ពេលនោះព្រះមហាក្សត្រប្រគល់អំណាចជូនគណបក្សដែលដឹកនាំដោយលោក អ៊ីវ កើស ដើម្បីរៀបចំ​គណរដ្ឋមន្ត្រីតែ​ម្តង។ បោះឆ្នោតសភានាខែកញ្ញា ឆ្នាំ១៩៥១ គណបក្សប្រជាធិបតេយ្យយក​ជ័យជំនះ​ជាថ្មីម្តងទៀត។ ដោយសារតែព្រឹត្តិការណ៍ចេះតែកើតមានមិនចេះចប់មិនចេះហើយ ព្រះមហាក្សត្រក៏បាន​ទម្លាក់ចោលការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យនោះតែម្តង ហើយចាប់យកអំណាចតែអង្គឯង។ ពេលនោះហើយដែល និស្សិតខ្មែរនៅបារាំងដូចជា លោក កេង វណ្ណសាក់ បានសរសេរលិខិតថ្កល់​ទោស​សម្តេចនរោត្តមសីហនុយ៉ាងខ្លាំង ដែលមានលោក ហូ យន់ជាអ្នកចុះ​ហត្ថលេខាក្នុងនាមជា​ប្រធាន​សមាគម​(AEK)។  ជាបន្តបន្ទាប់សម្តេចព្រះបាទនរោត្តមសីហនុធ្វើការទាមទារ​រហូតទទួលបានឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោតម្តងទៀតនៅឆ្នាំ១៩៥៥ ហើយក៏ជាការ​ឈានចូលសម័យសង្គមរាស្ត្រនិយមចាប់ពីពេលនោះមក៕

ល.រ រដ្ឋសភា រយៈកាល ចំនួនគណបក្ស ចំនួនអាសនៈ កាលបរិច្ឆេទបោះឆ្នោត
សភាធម្មនុញ្ញ ឆ្នាំ១៩៤៦-១៩៤៧ ពហុបក្ស ៦៧ ០១/០៩/៤៦
រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ ពហុបក្ស ៧៥ ២១-១២-១៩៤៧
រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ ពហុបក្ស ៧៨ ០៩/០៩/៥១
រដ្ឋសភា ១៩៥៥-១៩៥៨ បក្សតែមួយ ៩១ ១១/០៩/៥៥
រដ្ឋសភា ១៩៥៨-១៩៦២ (១ ) បក្សតែមួយ ៦១ ២៣-០៩-១៩៥៨
រដ្ឋសភា ១៩៦២-១៩៦៦ បក្សតែមួយ ៧៧ ១០/០៦/៦២
រដ្ឋសភា ១៩៦៦-១៩៧២ បក្សតែមួយ ៨២ ១១/០៩/៦៦
សភាជាតិនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥ បក្សតែមួយ ១២៦ ០៣/០៩/៧២
សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (២ ) បក្សតែមួយ ២៥០ ២០-០៣-១៩៧៦
១០ រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣ បក្សតែមួយ ១១៧ ០១/០៥/៨១
១១ សភាធម្មនុញ្ញ ១៩៩៣ ពហុបក្ស ១២០ ២៣ . ២៨-០៥-១៩៩៣
១២ រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨ ពហុបក្ស ១២០ ២៣ . ២៨-០៥-១៩៩៣
១៣ រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣ ពហុបក្ស ១២២ ២៦-០៧-១៩៩៨
១៤ រដ្ឋសភានីតិកាលទី ៣ ២០០៣-២០០៨ ពហុបក្ស ១២៣ ២៧-០៧-២០០៣
១៥ រដ្ឋសភានីតិកាលទី ៤ ១៩៩៨-២០០៣ ពហុបក្ស ១២៣ ២៦-០៧-២០០៨
១៦ រដ្ឋសភានីតិកាលទី ៥ ២០១៣-២០១៨ ពហុបក្ស ១២៣ ២៨-០៧-២០១៣


ចលនាបេះបោរ

​ចលនា​បះបោរ ក្នុង​សម័យ​អាណានិគម​ដោយសារតែ​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋការ​អាណាព្យាបាល​បារាំង​ពី​សំណាក់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ និង​ជា​ពិសេស​ពី​សំណាក់​ពួក​បញ្ញវន្ត​ខ្មែរ​ខ្លះ​ទើប​បណ្ដាលឱ្យ​មាន​ផ្ទុះឡើង​នូវ​ចលនា​បះបោរ​ប្រឆាំង​បារាំង​កើតមាន​ជា​បន្តបន្ទាប់​ដូចខាងក្រោម​នេះ​។ ជា​បន្ត​សូម​ស្តាប់​ការពណ៌នា​របស់​គួន សំបូរ​ដែល​ភាគ​បន្ត​ដូចតទៅ​៖

​ក្នុង​សម័យ​អាណានិគម​បារាំង បារាំង​បាន​ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ ទៅលើ​ប្រជាជន​កម្ពុជា ។ មាន​តាំងពី​ពន្ធ​មនុស្ស​ពន្ធ​ដី​ពន្ធ​លំនៅ ពន្ធ​សត្វ​ព​ហនៈ ពន្ធ​យានជំនិះ ពន្ធរ​បើរ​អាជីវកម្ម​ជាដើម​។​ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឱ្យ​បារាំង​កសិករ​ខ្មែរ​បាន​ខិតខំ​ពង្រីក​ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជា​ដើម​ព្រមទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មាន​ស្រូវ ពោត សណ្ដែក​។ ​ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។​ផល​ស្រូវ​ក្នុង​មួយ​ហិច​តា​បាន​ត្រឹមតែ​ពី ១​តោន ដល់ ១.២​តោន​ប៉ុណ្ណោះ​។​ដូចនេះ​ហើយ​កសិករ​ក្រី​ក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់បំណុល​ពួក​ឈ្មួញកណ្ដាល​និង​ឈ្មួញ​បរទេស​។ ចំណែក​ការប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់ ហើយ ការប្រាក់​នេះ​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធំ​សម្រាប​ប្រជាជន​កម្ពុជា​។

​ដោយហេតុ​មានការ​ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ ពី​សំណាក់ អាណានិគម​បារាំង​នេះហើយ បានជា​ធ្វើឲ្យ ចលនា​បះបោរ​សំណាក់​ពួក​បញ្ញវន្ត​ខ្មែរ បាន​ងើបឡើង​តវ៉ា​អាណានិគម​បារាំង​ជា​បន្តបន្ទាប់​ក្នុង​មានដូចជា​៖
​ចលនា​បះបោរ​របស់​អាចារ្យ​ស្វា​(១៨៦៤-១៨៦៦)​។​
​ចលនា​បះបោរ​របស់​ពោធិ​កំបោរ (១៨៦៥-១៨៩១)​។​
​ចលនា​បះបោរ​របស់​ស៊ី​វត្ថា (១៨៦១-១៨៩១)​។​
​ចលនា​តស៊ូ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦)​។​
​ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦)​។​

​ចលនា​បះបោរ​របស់​អាចារ្យ​ស្វា (១៨៦៤-១៨៦៦) ៖ កងទ័ព​អាចារ្យ​ស្វា​បាន​ធ្វើ​ការវាយលុក​ចូល​កាន់កាប់​ខេត្ត​ទ្រាំង (​កំពត តាកែវ​)​រួច​បន្ត​ដំណើរ​មក​កាន់​ក្រុងភ្នំពេញ​។ កងទ័ព​ព្រះបាទ​នរោត្ដម​ដោយ​មាន​ជំនួយ​ពីកង​ទ័ពបារាំង​បាន​វាយកម្ទេច​ចលនា​របស់​អាចារ្យ​ស្វា​ហើយ​ចាប់​អាចារ្យ​បញ្ជូនទៅ​ឃុំ​នៅ​លើ​កោះ​អង់​ទី​កណ្ដាល​មហាសមុទ្រ​។​



​ចលនា​បះបោរ​របស់​ពោធិ​កំបោរ (១៨៦៥-១៨៩១) ៖​កងកម្លាំង​ពោធិ​កំបោរ​មាន​អ្នកចូលរួម​ប្រហែល​មួយ​ម៉ឺន​នាក់​។​ចលនា​នេះ​ធ្វើ​សកម្មភាព​នៅ​ព្រំដែន​ឡាវ តាម​តំបន់​សងខាង​ទន្លេមេគង្គ​និង​នៅ​តំបន់​ចន្លោះ​ទីក្រុង​ឧត្ដុង្គ និង​ភ្នំពេញ​។ នៅ​ខែ មករា ១៨៦៧​កងទ័ព​ពោធិ​កំបោរ បាន​បរាជ័យ​នៅ​ជាយក្រុង​ភ្នំពេញ​។​ពោធិ​កំបោរ​បាន​ទៅ​ពួន​នៅ​កំពង់​ស្វាយ រួច​ត្រូវ​កងទ័ព​បារាំង​ចាប់​ហើយ​សម្លាប់​យក​ក្បាល​មក​ដោត​នៅ​ក្រុង​ឧត្ដុង្គ នៅ​ខែ ធ្នូ ឆ្នាំ ១៨៦៧​។​

​ចលនា​បះបោរ​របស់​ស៊ី​វត្ថា (១៨៦១-១៨៩១) ៖ ស៊ី​វត្ថា​ជា​បុត្រ​ទី​បី​របស់​ព្រះបាទ​អង្គឌួង ។ ចលនា​ស៊ី​វត្ថា​បាន​បង្ក​ការលំបាក​យ៉ាងច្រើន​ដល់​ព្រះមហាក្សត្រ​និង​ពួក​អាណាព្យាបាល​បារាំង​។ ពី​ឆ្នាំ ១៨៦១ ដល់ ១៨៦២​កងកម្លាំង​ស៊ី​វត្ថា​ចូល​កាន់កាប់​រាជធានី​ឧត្ដុង្គ​។ ព្រះបាទ​នរោត្ដម​ភៀសខ្លួន​ទៅ​ប្រទេ​សសៀម ហើយ​យាង​ត្រឡប់​មក​វិញ​បន្ទាប់ពី​ចលនា​បះបោរ​ត្រូវ​បាន​វាយ​បង្ក្រាប​វិញ​នៅ​ឆ្នាំ ១៨៦២​។​ស៊ី​វត្ថា​រត់​រួច ហើយ​ទៅ​ក​ទ័ព​ធ្វើ​ការបះបោរ​បន្តទៀត​។ នៅ​ឆ្នាំ ១៨៨៥​ព្រះមហាក្សត្រ និង​រាជការ​អាណានិគម សាកល្បង​ធ្វើ​ការចរចា​ជាមួយ​ស៊ី​វត្ថា​តែ​ស៊ី​វត្ថា​មិន​ព្រម​ទទួល​លក្ខខណ្ឌ​ហើយ​បន្ត​ធ្វើ​កា​រ​បះ​បោរ​​ទៀត​។ នៅ​ឆ្នាំ​១៨៩១ ស៊ី​វត្ថា​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​។ ចលនា​របស់​ស៊ី​វត្ថា​ក៏​រលំរលាយ​ត្រឹមនេះ​។​

​ចលនា​តស៊ូ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦) ៖​កងទ័ព​របស់​ក្រឡាហោមគង់​ប្រយុទ្ធ​រំដោះ​ខ្លួន​ពី​អំពើ​ជិះជាន់​របស់​ពួក​អាណាព្យាបាល​។ ចលនា​នេះ​មាន​ការគាំទ្រ​អំពី​កសិករ ជនជាតិ​ចិន​មួយចំនួន​និង​ព្រះសង្ឃ​។ នៅ​ឆ្នាំ ១៨៨៦ បារាំង​បាន​ធ្វើ​ល្បិច​អញ្ជើញ​ក្រឡាហោមគង់​មក​ធ្វើការ​ចរចា រួច​ចាប់​លោក​ចង​ផ្អោប​បំពង់ផ្សែង​កប៉ាល់​រហូត​ទទួលមរណភាព​។​



​ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ៖ ក្រុម​របស់​ពិស្ណុលោក​ឈូក​បាន​រួបរួម​ជាមួយ​ក្រុម​របស់​ក្រឡាហោមគង់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អាណាព្យាបាល​ធ្វើឱ្យ​កងទ័ព​បារាំង​មានការ​ខូច​ខាត​​ជា​ដំណំ​។​នៅពេល​ធ្វើដំណើរ​មក​ចូលរួម​កិច្ចចរចា​តាម​សំណើ​ពួក​បារាំង​លោក​បាន​ត្រូវ​គេ​លួច​ធ្វើ​ឃាត​​

​កម្ពុជា​ចុង​សម័យ​អាណានិគម​

​ព្រះបាទ​នរោត្ដម សីហនុ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៤១​គឺ​ចំ​ពេល​ដែល​ភ្លើង​សង្គ្រាមលោកលើកទី​២ កំពុង​ឆាបឆេះ​។ នៅពេល​ដែល​ពួក​យោធានិយម​ជប៉ុន​កំពុង​មាន​ជ័យជម្នះ​នៅ​ចុង​បូ​ព៌ា និង​អាស៊ី​អាគ្នេយ៍​។​បារាំង​ចុះចាញ់​សង្គ្រាម​ហើយ​បាន​ព្រមព្រៀង​ស្ដីពី​កិច្ចការពារ​រួម​លើ​ដែនដី​ឥណ្ឌូចិន​។​ម្ដងនេះ​ប្រទេស​កម្ពុជា បាន​ធ្លាក់ទៅ​នៅ​ក្រោម​របប​ត្រួតត្រា​ពីរ​ត្រួត​គឺ​អាណានិគម​បារាំង និង​របប​យោធា​ជប៉ុន​។​ជប៉ុន​បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​មូលដ្ឋានទ័ព និង​គា​បយក​វត្ថុធាតុដើម​ខាង​កសិកម្ម​ដោយ​តម្លៃថោក​បំផុត​។ តាម​ការទាមទារ របស់​ជប៉ុន​រដ្ឋាភិបាល​បារាំង​បង្ខំ​ឱ្យ​កសិករ​ខ្មែរ​លក់​ផលដំណាំ​បំពេញ​តម្រូវការ​សេដ្ឋកិច្ច​ជប៉ុន​។ នៅ​ឆ្នាំ ១៩៤១ ដល់ ១៩៤៨​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​បាន​ថយចុះ​។​

​ចលនា​តស៊ូ​នៅ​ចុង​សម័យ​អាណានិគម​
​ក្រុម​ដែល​លំអៀង​ទៅខាង​ជប៉ុន​
​មេដឹកនាំ​ក្រុម​នេះ​គឺ​លោក សឹង ង៉ុក​ថាញ់​។ នៅ​ឆ្នាំ ១៩៤៥​ជប៉ុន​បាន​បណ្ដេញ​បារាំង​ចេញពី​ប្រទេស​កម្ពុជា ហើយ​ប្រកាស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ដោយ​លើក សឹង ង៉ុក​ថាញ់ ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដែល​តាម​​ការពិត​រដ្ឋាភិបាល​របស់ សឹង ង៉ុក​ថាញ់​គ្រាន់តែ​ជា​រដ្ឋាភិបាល​ទីងមោង​ប៉ុណ្ណោះ​នៃ​ឯករាជ្យ​ក្លែងក្លាយ​ដែល​ផ្ដល់​ដោយ​ពួក​យោធានិយម​ជប៉ុន​។​ក្រោយពេល​ជប៉ុន​ចាញ់​សង្គ្រាមលោកលើកទី​២​បារាំង​​បាន​វិល​មក​កាន់​កម្ពុជា​ជា​ថ្មី កងទ័ព​របស់ សឹង ង៉ុក​ថា​ញ់​បាន​ប្រឹង​ទប់ទល់​នឹង​បារាំង​ដែរ តែ​ពុំ​អាច​តស៊ូ​នឹង​បារាំង​បាន​ឡើយ​ហើយ​សឹង ង៉ុក​ថាញ់ ត្រូវបាន​ចាប់ខ្លួន​យក​ទៅ​ឃុំ​នៅ​ប្រទេស​បារាំង​។​នៅ​​ឆ្នាំ ១៩៥១ បារាំង​បាន​ដោះលែង សឹង ង៉ុក​ថាញ់​តាម​សំណើ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ នៅ​ដើមឆ្នាំ ១៩៥២ សឹង ង៉ុក​ថាញ់​បាន​រត់​ទៅ​ប្រទេ​សថៃប​ង្កើ​ត​ចលនា​ខ្មែរ​សេរី​។​


* ក្រុម​ដែល​មាន​និន្នាការ​ខាងកុ​ម្មុយ​និ​ស្ត​
​នៅ​ឆ្នាំ ១៩៣០​ចលនា​ប្រជារាស្ត្រ​បាន​រួបរួម​ជាមួយ​ក្រុម​ដែល​មាន​និន្នាការ​ខាងកុ​ម្មុយ​និ​ស្ត​។ បន្ទាប់​ពី​ការមកដល់​នៃ​របប​យោធានិយម​ជប៉ុន​ក្រុម​នេះ​បាន​ក្លាយទៅជា​រណសិរ្ស​អ្នក​ស្នេហា​មាតុភូមិ​ខ្មែរ​ឬ​ហៅ​ខ្មែរ​ឥស្សរៈ​។ ស្ថានភាព​រង្គោះរង្គើ​ខាង​សេដ្ឋកិច្ច​និង​សង្គម​នៃ​ប្រទេស​ផ្ដល់​ឱ្យ​រណសិរ្ស​ខ្មែរ​ឥស្សរៈ ពង្រីក​មូលដ្ឋាន​នយោបាយ​និង​ពង្រីក​ចម្បាំង​ឈ្លប​ទៅលើ​ពួក​អាណានិគម​។​ទោះបី​មាន​ប្រតិ​បត្តិ​ការ​​ការបង្ក្រាប​ដ៏​សាហាវ​អំពី​កងទ័ព​បារាំង​ក៏​ដោយ​ក៏​កងកម្លាំង​ខ្មែរឥស្សរៈ​បាន​វាយប្រហារ​តប​វិញ​ធ្វើឱ្យ​បារាំង​មាន​ការខូចខាត​ដែរ​។​


​ព្រះ​មហាក្សត្រ​សោយរាជ្យ​ក្នុង​សម័យ​អាណានិគម​
​ក្នុង​សម័យ​អាណានិគម​បារាំង មាន​ព្រះមហាក្សត្រ ៤ ព្រះអង្គ ដែល​បាន​ឡើង​គ្រងរាជ្យ​បន្តបន្ទាប់​គ្នា​គឺ​៖
* ព្រះបាទ​នរោត្ដម (១៨៥៩-១៩០៤)
* ព្រះបាទ​ស៊ី​សុវត្ថិ (១៩០៤-១៩២៧)
* ព្រះបាទ​ស៊ី​សុ​វតិ្ថ​មុនី​វង្ស (១៩២៧-១៩៤១)
* ព្រះបាទ​នរោត្ដម សីហនុ (១៩៤១-១៩៥៥)៕

អានបន្ត
ភាគ ៣០. បទសម្ភាសន៍ ជាមួយ ខៀវ សំផន (ង)
នៅក្នុងនាទី “ប្រវត្តិ នៃដំណើរទៅកាន់ វាលមរណៈ” ក្នុងភាគទី ភាគ ៣០ (ង) នេះ វិទ្យុ ឤស៊ីសេរី សូមនាំមកនូវ បទសម្ភាសន៍ រវាង លោក ខៀវ សំផន អតីតប្រធាន គណៈប្រធានរដ្ឋ នៃរបប ខ្មែរក្រហម និង លោក សំ បូរិន្ទ មានសេចក្តី ដូចតទៅ ៖សំ បូរិន្ទ ៖ លោកប្រធាន នៅលើចំណុចនេះ ខ្ញុំបាទ ចង់ធ្វើសេចក្តីបញ្ជាក់ បន្តិចថា នៅក្នុងឆ្នាំ ១៩៦៧ ក្តី ១៩៦៨ ក្តី ជារបបសង្គមនិយម ដែលដឹកនាំដោយ សម្តេចព្រះ ឧបយោវរាជ នរោត្តម សីហនុ ហើយលោកប្រធាន មានប្រសាសន៍ថា ក្រុមឤជ្ញាធរ រាតត្បាតប្រជាពលរដ្ឋ ។ តើជាឤជ្ញាធរ របស់សង្គមរាស្ត្រនិយម ឬក៏យ៉ាងម៉េច ?

ខៀវ សំផន ៖ ឥឡូវនេះ បានយើងឃើញច្បាស់ ពីមុននោះ អត់ទាន់ឃើញច្បាស់ទេ ។ នៅក្នុង សង្គមរាស្ត្រនិយម ហ្នឹង វាមាននិន្នាការចម្រុះគ្នា ច្រើនណាស់ អ្នកដែលមកចូល ក្នុង សង្គមរាស្ត្រនិយមហ្នឹង គឺចេញមកពី គណបក្សផ្សេងៗទៀត ហ្នឹងណា៎ គណបក្ស ប្រជាធិបតេយ្យ គណបក្ស នាងគង្ហីង គណបក្ស រ៉េណូ គេប្រើពាក្យគេ ហ្នុងណា៎ ចូលទៅក្នុងហ្នឹង ច្រើនណាស់ ។ ហើយការពិតទៅ ម្នាក់ៗ វានៅរក្សាគំនិតដើម របស់ខ្លួនអ៊¥ចឹង ភាគច្រើន ឤហ្នឹងហើយ ដែលវានាំឱ្យមាន និន្នាការច្រើនគ្នា ។ ហើយអ្នកដែលគេ វ៉ៃតប់ខ្ញុំពេលហ្នុង ក៏គេមិនទាន់យល់ ទាំងអស់គ្នា នៅឡើយទេ ទើបតែក្រោយមកទេ ដែលគេស្រាវជ្រាវទៅ ដឹងនោះ ។

កាលហ្នឹងទាំងអស់គ្នា និយាយអំពីថា គេស្អប់ខ្ញុំ ជាខ្មែរក្រហម គេថា អ្នកក្រីក្រធម្មតា អ្នកធាក់ស៊ីក្លូទេ ដែលស្អប់ខ្ញុំ មកវ៉ៃខ្ញុំនោះ ។ កាលណោះ គ្មាននរណាដឹងថា ប៉ូលិសអីវ៉ៃទេ ការពិត ។ ប៉ុន្តែ កាលហ្នឹង លោក គូ រុន... លោកធ្វើជារដ្ឋមន្ត្រី ខាងប៉ូលិសសម្ងាត់ ឬ ប៉ូលិសពិសេស ។ គាត់បានរូបថត ក៏យកទៅបង្ហាញ គេឯង អួតសើចកំប្លែងលេងអី គ្រប់តែគ្នាហ្នឹង នាំឱ្យគេដឹង ។ ពីមុន គេមិនស្មានថា អ៊¥ចឹងណា៎ គេស្មានតែ អ្នកស៊ីក្លូ ស្អប់ខ្ញុំ វ៉ៃខ្ញុំ ។ ដល់ពេលគាត់ បានរូបថត នៅនឹងដៃគាត់ហើយ គាត់យកទៅអួតបង្ហាញ គេឯងគ្រប់គ្នា បានគេយល់ថា អូ អ៊¥ចឹងទេ ខាងលោក គូ រុន ទេតើ វ៉ៃ ។

ហើយគេស្រាវជ្រាវមកទៀត រឹតតែច្បាស់ឡើងហើយ ឤហ្នឹង ។ ដូច្នេះ ខ្ញុំក៏មិនបានជា គិតទៅរាយការណ៍ ទៅស្អីទេ ព្រោះ វាមិនទាន់ច្បាស់ វាមិនទាន់អី ហើយ វាមិនចង់លើករឿង ឱ្យវាមានការស្មុគស្មាញច្រើន ដល់ស្រុកទេសផង ។ ណ្ហើយ យើងចេះតែខំធ្វើការ តាមការគិតគូរបស់ខ្លួន ប៉ុណ្ណឹងទៅ មិនឱ្យមានរឿងរ៉ាវអី ច្រើនទេ ។ ពេលហ្នឹង វានៅអ៊¥ចឹង អត់មានបញ្ហាអី ទេកាលហ្នឹង ។

សំ បូរិន្ទ ៖ ខ្ញុំបាទចង់ជម្រាបសួរ លោកប្រធាន ថា ក្នុងឋានៈជាសមាជិក នៃគណបក្ស សង្គមរាស្ត្រនិយម តើទំនាក់ទំនងរវាង សមាជិកបក្ស ជាមួយប្រធានបក្ស នៅក្នុងឱកាសនោះ យ៉ាងម៉េចដែរ ?

ខៀវ សំផន ៖ បើតាមខ្ញុំចាំ ខ្ញុំមិនច្រឡំទេ អត់មានទេ គេអត់មានហៅទៅ... ។ ព្រះអង្គក៏លោក ឤចស្មានថា មានអ្នកស្អប់ខ្ញុំអី គេមកវ៉ៃខ្ញុំ ព្រោះខ្ញុំអង្កាល់នោះ គេចោទថា ជាខ្មែរក្រហម កាលខ្ញុំទៅធ្វើ កាសែតហ្នឹង ។ ហើយលោក គូ រុន ហ្នឹង ក៏ធ្លាប់ហៅខ្ញុំ ទៅសួរដែរ šម៉េចបានចេញ ពីរៀនមក បានសញ្ញាបត្រខ្ពង់ខ្ពស់ ជាបណ្ឌិត ខាងសេដ្ឋកិច្ចហើយ ម៉េចក៏មិនទៅដាក់ឈ្មោះ សុំធ្វើការរាជការអី នឹងគេទៅ ? ម៉េចក៏មកធ្វើ កាសែតវិញ ? មកពីប្រឆាំងនឹង សង្គមរាស្ត្រនិយម ឬ យ៉ាងម៉េច ?› ។

ហើយខ្ញុំកាលណោះ ខ្ញុំបានរៀន នៅស្រុកបារាំង មានឥទ្ធិពល មានបរិយាកាស នៅស្រុកបារាំង អ្នកដែលចេញពី សាលាខ្ពស់ធំៗអ៊¥ចឹង ក៏គេចេញមកធ្វើ កាសែត អ៊¥ចឹងដែរ វាដូច ជាធម្មតាទេ ។ ហើយការសម្រេច ជ្រើសរើស មកធ្វើកាសែតនេះ ខ្ញុំកំណត់ថា ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំរស់នៅ ជាបញ្ញាជន ដែលធ្លាប់នៅក្នុង មជ្ឈដ្ឋាន ជាមនុស្សធម្មតា អ៊¥ចឹង វាទាក់ទងគេ ឮសូរមតិ ផ្សេងច្រើនណាស់ ហើយមតិកាលណោះ បែងចែក វាមានពីរផ្នែកទៅចុះ ។

មួយផ្នែក គឺថា រំភើប នឹងឮសូរ ចេញពីចលនា ដែលមានប្រជុំ នៅប្រទេសឤស៊ី ឤហ្វ្រិក នៅបានឌុងហ្នឹង វាបង្កើត បង្ហាញនូវផ្លូវមួយ សម្រាប់ប្រទេសកំពុងតែរីកចម្រើន គឺផ្លូវកណ្តាល ខាងផ្នែកឤមេរិក ក៏មិនរណប ខាងផ្នែកសង្គមនិយម គឺខាងប្លុកសូវៀត ក៏មិនរណប ។ ដូច្នេះ វាមានលោកសង្ឃ អ្នករដ្ឋការតូចតាច ហើយពិសេស គ្រូបង្រៀន បញ្ញាជន មកពីក្រៅអីៗ ក៏ស្រឡាញ់ផ្លូវហ្នឹងណាស់ ។ ខ្ញុំក៏ពេញចិត្ត ផ្លូវហ្នឹងដែរ ទីមួយ ។

ទីពីរ ខ្ញុំសង្កេតឃើញថា វាមានមួយផ្នែកទៀត នៅក្នុង សង្គមហ្នឹង គឺថា មានដូចជា នាយទាហាន ខាងខេមរភូមិន្ទ យើងហ្នឹង ក៏មិនពេញចិត្តនឹង ព្រះករុណា ។ លោកដូចថា ចេះតែមានរឿងរ៉ាវ ដោយសារ នយោបាយ អព្យាក្រឹតហ្នឹង នាំឱ្យមានរឿងរ៉ាវ ជាមួយ ឤមេរិក ហើយក៏ទៅចូល ខាងផ្នែកអ្នកតស៊ូ ពិសេស អ្នកតស៊ូយៀកណាមហ្នឹង ។ ដូច្នេះ មិនមែន អព្យាក្រឹតទេ ។ អ៊¥ចឹងហើយ ដែលនាំឱ្យឤមេរិក មិនសូវសប្បាយចិត្ត វាចេះតែមាន រឿងរ៉ាវរឤក់រអួល ជាមួយ ឤមេរិកហ្នឹងច្រើន ។ តាំងពីនោះមក គេឃើញហើយ គេឃើញថា ផ្នែកខាង មេទាហានអីហ្នឹង គេត្រូវការជំនួយ អ្នកដែលត្រូវការ ជំនួយពីឤមេរិកនោះ កាន់តែ ច្រើនឡើងៗហើយ មិនត្រឹមតែ ទាហានទេ ។ មានផ្នែក អ្នករកស៊ីច្រើនដែរ ក៏ចេះតែត្រូវការ ជំនួយច្រើនឡើងៗ ហើយចេះតែ រអ៊ូរទាំនឹង នយោបាយ អព្យាក្រឹតហ្នឹង ។

ដូច្នេះ វាមានបែងចែក ជាពីរផ្នែកអ៊¥ចឹង ។ ឥឡូវ ផ្នែកខាងបញ្ញាជន ដែលបានទៅរៀន នៅស្រុកបារាំង ដូចគ្នាហ្នឹង ក៏បែងចែកជាពីរផ្នែក ។ ផ្នែកមួយ គាំទ្រ នយោបាយអព្យាក្រឹត តាមដំណើរ ដែលមានប្រជុំ នៅបានឌុងហ្នឹង ហើយ ឃើញចង្អុលផ្លូវថា មានផ្លូវកណ្តាលហ្នឹង ដើរបានដែរ មានរួមកម្លាំងគ្នា ច្រើនពី ប្រទេសឤហ្វ្រិកឤស៊ី មក ។ មិនរណប ខាងឤមេរិក ក៏មិនរណប មិនរណបខាងប្លុក សង្គមនិយម ក៏មិនរណប ។ យើងត្រូវដើរ ជាមួយគ្នា ដែលជាប្រទេសក្រីក្រ ដូចគ្នា ។

ហើយកាលណោះ ខ្ញុំភ្លេចជម្រាប គឺកាលឆ្នាំ ១៩៥៩ ហ្នឹងណា៎ វាមានរឿង ដាបឈួន ដែលទទួលឤវុធ ពីវៀតណាមខាងត្បូង ហើយក៏ជួលមាស ២៧០ គីឡូ ពីខាងវៀតណាមខាងត្បូង ចង់ធ្វើសកម្មភាព បំបែកខែត្រខាងជើង ខាងពាយ័ព្យកម្ពុជាហ្នឹង ផ្តាច់ចេញពីកម្ពុជា ប៉ុន្តែ រឿងហ្នឹង គេស្រាវជ្រាវរក ទាន់ពេលវេលា គេក៏វ៉ៃកម្ទេចផែនការ ទាន់ពេលវេលា ។ ប៉ុន្តែ មតិខាងជាតិ យើងឃើញថា ឤហ្នឹង វាមិនទាន់ចប់ ត្រឹមប៉ុណ្ណឹងទេ វាមានការដែលត្រូវ គិតគូរតទៅទៀត ត្រូវមើលការដែលមាន ការបះបោររបៀប ដាបឈួន អ៊¥ចឹង ហើយបះបោរ ដោយមានការគាំទ្រឤវុធ ពីខាងផ្នែក យៀកណាមខាងត្បូង មកនេះ វាទាក់ទង រឿងឤមេរិកហើយ ។

ឤមេរិក ឤចប្រើជំនួយរបស់គេ ហើយប្រមូលមនុស្ស សម្រាប់ឱ្យប្រឆាំង នយោបាយអព្យាក្រឹត ។ មតិហ្នឹង វាជាមតិមួយ ដែលស្របនឹង ដំណើរសន្និសីទ បានឌុង គេរួមគ្នា គេថា គេដើរផ្លូវមួយ ដែលមិនមែន ផ្លូវឤមេរិក ផ្លូវសង្គមនិយម ក៏មិនមែន ។ ប៉ុន្តែ ឥឡូវ វាមានមតិមួយទៀត ខាងបញ្ញាជនដែរ ។ គេយល់ឃើញថា ផ្លូវរស់របស់ស្រុកខ្មែរ គឺផ្លូវ រៀបចំឱ្យមានសាធារណរដ្ឋ ប៉ុន្តែ មួយផ្នែកទៀតហ្នឹង យល់ឃើញថា រៀបចំឱ្យមាន សាធារណរដ្ឋ តែយកកម្លាំង ពីណាមក ? ទាល់តែផ្នែកលើ ឤមេរិកហើយ ដើម្បីនឹងរំលាយ របបរាជានិយម រៀបចំ សាធារណរដ្ឋ ។

ដូច្នេះ បញ្ហាវាដូចជាមិនស្រួល ត្រូវតែលើកបញ្ហាហ្នឹង យកមកចេញជា ប្រធានបទមួយ ដើម្បី ពិគ្រោះពិភាក្សាគ្នា រកហេតុរកផល ចំណេញខាតទៅ ។ ស្តាប់សំឡេងអ៊¥ចឹង ខ្ញុំក៏ដូចថា បើអ៊¥ចឹង ខ្ញុំចេញកាសែតទៅ ដើម្បីបញ្ចេញសំឡេង ខាងផ្នែកដែលគាំទ្រ អព្យាក្រឹតហ្នឹង ។ ហើយយ៉ាងម៉េចៗ យើងជជែកគ្នាទៅ ដើម្បីរកចំណេញ រកខាត ហ្នឹងហើយ ដែលខ្ញុំ ធ្វើកាសែតហ្នឹង ។

ហើយបានជាទៅមាន រឿងថា ម៉េចក៏ខ្ញុំ ទៅធ្វើកាសែត ? ម៉េចក៏ខ្ញុំ មិនទៅសុំធ្វើជារដ្ឋមន្ត្រី ជាស្អីទៅវិញ ? មានតែខ្ញុំប្រឆាំង ព្រះករុណា ។ ខ្ញុំអត់មានប្រឆាំង ព្រះករុណាទេ ការពិតទៅ កាសែតហ្នឹងនៅ នៅឡើយទេ យកមក មើលទាំងអស់គ្នាទៅ ឃើញហើយ ។ ប៉ុន្តែ ធ្វើម៉េច ពេលហ្នឹង វាទៅចេញ អ៊¥ចឹងហើយ ដែលកើតឱ្យមានរឿង វ៉ៃតប់ហ្នឹងណា៎ ។

សំ បូរិន្ទ ៖ លោកប្រធាន នៅពេលមានប្រសាសន៍អំពី មូលហេតុ នៃការដែលនាំឱ្យមាន កាសែត នៅសម័យនោះ មានចំណុចមួយ ទាក់ទងនឹង ចំណុចបណ្តាលហេតុ នៃការខ្វែងយោបល់គ្នា រវាងអ្នកគាំទ្រសេរីនិយម និង អ្នកគាំទ្រ ខាងសង្គមនិយម ។ មូលហេតុមួយ នៅក្នុងចំណោម មូលហេតុទាំងឡាយ លោកប្រធាន បានមានប្រសាសន៍ថា មានក្រុមមួយនោះ មើលឃើញថា ភាពអព្យាក្រឹត ដែលបានមក តាមរយៈសន្និសីទ នៅបានឌុង ពុំត្រូវបានអនុវត្ត ប្រាកដប្រជា នៅក្នុង ប្រទេសកម្ពុជា សម័យនោះទេ ។

មានមូលហេតុថា បានអនុញ្ញាតឱ្យ កងទ័ពបរទេស ជាពិសេស ខាងកងទ័ព វៀតណាម ឱ្យមកតាំងទីនៅលើ ទឹកដីអធិបតេយ្យភាព នៃប្រទេសកម្ពុជា ។ នៅក្នុងឋានៈ លោកប្រធាន ជាសមាជិក នៃរដ្ឋសភា ក្នុងគណបក្ស សង្គមរាស្ត្រនិយម តើលោកប្រធាន ឃើញបញ្ហានេះ យ៉ាងម៉េចដែរ ?

ខ្ញុំបាទចង់សាកសួរនៅចំណុចនេះ នៅចំពេលដែល លោកប្រធាន បានក្លាយទៅជា អ្នកនយោបាយ ហើយជាសមាជិក នៃគណបក្ស សង្គមរាស្ត្រនិយម រួចហើយនោះ នៅពេលឃើញ បញ្ហាទាំងអស់នេះ នៅក្នុងចំណុច ដូចដែលខ្ញុំបាទ បានលើក អម្បាញ់មិញ តើលោកប្រធាន ពេលនោះ បានជូនយោបល់ ទៅរដ្ឋសភា ឬក៏ ប្រធានគណបក្ស យ៉ាងណាដែរ ?

ខៀវ សំផន ៖ តាមខ្ញុំចាំ គឺយើងមានជជែកគ្នា ជជែកគ្នា នៅក្នុងសភា ម៉្យាងហ្នឹងហើយ ហើយ ជជែកគ្នាផ្ទាល់មាត់ រវាងតំណាងរាស្ត្រ និង តំណាងរាស្ត្រគ្នាឯងហ្នឹង បញ្ញាជនដូចគ្នាហ្នឹង ហើយ យើងពិនិត្យទៅ តាមពិតទៅ មិនមែនព្រះករុណា លោកទទួលបើក ឱ្យគេមកនៅក្នុង ទឹកដីយើងទេ ។ គឺថា ក្នុងសង្គ្រាមវៀតណាម ខាងវៀតណាម គេតស៊ូ រំដោះប្រទេសគេ បង្រួបបង្រួម ប្រទេសគេ ។

ប៉ុន្តែ ពេលតស៊ូ អ៊¥ចឹងទៅ វាត្រូវតែជួបប្រទះនឹង ការប្រឆាំងវិញ ពីផ្នែកឤមេរិក ដែលគាំទ្រ ខាងរដ្ឋការ វៀតណាមខាងត្បូង ។ ហើយកាលណោះ ការប្រៀបធៀបកម្លាំង គឺឤមេរិក ខ្លាំងខាងយោធា ។ ដល់អ៊¥ចឹង ខាងវៀតណាម តស៊ូនេះ បង្ខំចិត្តរត់គេចខ្លួន មកជ្រកពួន នៅតាមព្រំដែនយើង ។ ហើយបើយើងពិនិត្យ ឱ្យច្បាស់មែនទែនទៅ ព្រះករុណា លោកក៏ដឹងថា ផ្នែកយោធា ក៏យើងមិនមានកម្លាំងអី ទៅដេញគេបានទេ ។ បើដេញទៅ វាមានតែ រឿងរ៉ាវប្រទូស្ត ថែមទៀត ។

បើអ៊¥ចឹង លោកក៏ធ្មេចព្រះនេត្យ ឱ្យគេនៅអ៊¥ចឹងចុះ ។ ប៉ុន្តែ លោកក៏មានវិធី របស់លោកដែរ គឺទាមទារឱ្យយៀកណាម ដែលមកពួនស្នាក់នៅ លើទឹកដីកម្ពុជាហ្នឹង ទទួលស្គាល់ព្រំដែន បច្ចុប្បន្ន របស់កម្ពុជា ។ ហើយមិនមែន ទាមទារតែ ខាងយៀកណាមតស៊ូទេ ទាមទារខាងផ្នែក យៀកណាមខាងត្បូង ទាមទារ ខាងផ្នែកឤមេរិក ទាមទារ ខាងផ្នែក យៀកណាមខាងជើង ទាមទារឱ្យ ប្រទេសផ្សេងៗ ដទៃទៀត ទទួលស្គាល់ អធិបតេយ្យភាពកម្ពុជា បូរណភាពទឹកដីកម្ពុជា ក្នុងព្រំដែនបច្ចុប្បន្ន របស់ខ្លួននេះឯង ។

ដូច្នេះ បើយើងនិយាយ ឱ្យតាមពិតៗ ចរិតយុត្តិធម៌ទៅ ឃើញថា លោកអត់មានទៅលក់ទឹកដីអី ឱ្យទៅវៀតណាម ដូចដែល មតិបញ្ញាជនយើងខ្លះ និយាយនោះទេ ៕
អានបន្តបុត្រស៊ីសុវត្ថិ
ព្រះបរមរាជឱរសទាំង ១៩អង្គនៃហ្លួង សិរីសុវត្ថិ
ក្នុងចំណោមព្រះបរមរាជឱរសទាំង ១៩អង្គនៃព្រះករុណា ព្រះបាទសិរីសុវត្ថិ នៃយើង គឺមានតែ ពីរ អង្គបុ៉ណ្ណោះដែល មានព្រះឆាយាលក្ខ័ណ៍ សម្រាប់បង្ហាញក្មេងជាន់ក្រោយអោយបានស្គាល់ និងពីរ បីអង្គផ្សេងទៀត ដែលមានព្រះជន្មវស្សាវែង ។ ខាងក្រោមនេះ យើងនឹងរៀបរាប់រាយនាមដូចតទៅ ៖
  1. ១. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍនាវង្ស ( ប្រសូត គ.ស. ១៨៥៨ – ១៩០៧ ) សុគត ក្នុងជន្មាយុ ៤៩ ព្រះវស្សា
  2. ២. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឥស្សរ៉ាវង្ស ( ១៨៥៨ – ១៩០៦ ) ៤៨ ព្រះវស្សា
  3. ៣. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពង្សសីសារ៉ា ( ១៨៦០ – ១៩០៥ ) ៤៥ ព្រះវស្សា
  4. ៤. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ណុប្ផាកៅ ( ១៨៦០ -១៩៣០ ) ៧០ ព្រះវស្សា
  5. ៥. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ត្រលុច ( ១៨៦១ -១៨៩៧ ) ៣៦ ព្រះវស្សា
  6. ៦. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រដ្ឋានី ( ១៨៦១ -១៩០៧ ) ៤៦ ព្រះវស្សា
  7. ៧. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចរណៃ ( ១៨៦១ -១៩០៩ ) ៤៨ ព្រះវស្សា
  8. ៨. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពេជ្រ យ៉ារ៉ាក់ ( ១៨៦៤ -១៩០៤ ) ៤០ ព្រះវស្សា
  9. ៩. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួង មធុរ៉ា ( ១៨៧៣ -១៩០៨ ) ៣៥ ព្រះវស្សា
  10. ១០. ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជា ( ២៧ ធ្នូ ១៨៧៥ -២៤ មេសា ១៩៤១ ) ក្នុងព្រះជន្មាយុ ៦៦ ព្រះវស្សា
  11. ១១. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួង លក្ខិណា ( ១៨៧៦ -ទី ០១ កក្កដា ១៩៥៣ ) ៧៧ ព្រះវស្សា
  12. ១២. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កន្នារក្ស ( ១៨៧៦ – ១៩២៧ ) ៥១ ព្រះវស្សា
  13. ១៣. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កាង៉ុយ ( ១៨៨៦ -១៩០១ ) ១៥ ព្រះវស្សា
  14. ១៤. សម្តេចក្រុមហ្លួង សុីសុវត្ថិស៊ីសុវត្ថិ សុផានុវង្ស ( ១៨៨៦ -កក្កដា ១៩៥៥ ) ៦៩ ព្រះវស្សា
  15. ១៥. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរតន៍ ( ១៨៨៥ -១៩១២ ) ២៧ ព្រះវស្សា
  16. ១៦. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វង្សខាត់ ( ១៨៨៧ -ទី ២៩ មករា ១៩៤៨ ) ៦១ ព្រះវស្សា អ្នកម្នាង សយ សង្វាន គឺជាមហេសីរបស់ទ្រង់
  17. ១៧. ព្រះអង្គម្ចាស់ស៊ីសុវត្ថិ រក្សសាស្ត្រា (?,? )
  18. ១៨. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ែង ( ?,? )
  19. ១៩. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ណាន ( ?,? )


ព្រះរាជ​ជីវប្រវត្តិ ​ភាគទី៨ ៖ ​ព្រះមហាក្សត្រ​និង​ពួក​អ្នកប្រជាធិបតេយ្យ​ (តពីលេខមុន)
(ថ្ងៃទី 01 October 2013 ម៉ោង 11:06 am)

​    ​យោងតាម​លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃទី​១៥ ខែធ្នូ ១៩៤៦ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ យុ​ត្តិ​វង្ស ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ថ្មី ដែល​ឈ្នះឆ្នោត​។ ជាមួយគ្នា​នោះ​លោក អៀវ កើ​ស ត្រូវបានតែងតាំង​ជា​ប្រធានរដ្ឋសភា​។​
​    ​នៅក្នុង​រដ្ឋសភា​តំណាងរាស្ត្រ​ដ៏​ច្រើន​លើសលុប មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាននាំគ្នា​ធ្វើ វិសោធនកម្ម​លើ​ពង្រាង​រដ្ឋធម្មនុញ្ញ ដែល​តាក់តែងឡើង​ដោយ​រាជរដ្ឋាភិបាល​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​រ៉េត ស្ទើរតែ​ទាំងស្រុង ព្រោះ​ពួកគេ​យល់ថា ពង្រាង​រដ្ឋធម្មនុញ្ញ​នោះ ហួស​សម័យ​ទៅហើយ​។ ពួកគេ តាក់តែង​រដ្ឋធម្មនុញ្ញ​មួយ ដែល​អំណាច​ស្ទើរតែ​ទាំងអស់ ស្ថិតនៅក្នុង​ដៃ​រដ្ឋសភា​។ ឯ​ស្ថាប័ន​ព្រះមហា ក្សត្រ ពួកគេ​ទុក​អំណាច​ឲ្យ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដោយ​ពួកគេ​មិន​ខ្វល់​ពី​មាត្រា​២១ ដែល​បានចែង ច្បាស់​ថា​« អំណាច​ទាំងអស់​បានមកពី​ព្រះមហាក្សត្រ​» នោះឡើយ​។​
​    ​បញ្ហា​នេះហើយ ដែលជា​ដើមហេតុ​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ និង​គណបក្ស​ប្រជាធិបតេយ្យ ចាប់ផ្តើម ប្រទាញប្រទង់​គ្នា​។ បន្ទាប់ពី​ព្រះអង្គម្ចាស់​យុ​ត្តិ​វង្ស​បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​មក នៅឯ​ដំណាក់​ព្រះ អង្គ​ម្ចាស់ មុនី​រ៉េត ប្រែជា​ស្ងាត់ជ្រងំ ព្រោះ​ពួក​មន្ត្រី​ឡេមឡឺម​អែបអប​ទាំង​ប៉ុន្មាន​បាននាំគ្នារ​ត់ទៅ​លត់ ក្រាប​ឱបដៃឱបជើង​ព្រះអង្គម្ចាស់​យុ​ត្តិ​វង្ស ដើម្បី​ស្វែងរក​បុណ្យស័ក្តិ លាភសក្ការៈ​ផ្សេងៗ រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ព្រះអង្គម្ចាស់ មុនី​រ៉េត មានការ​តូច​ព្រះទ័យ​និង​ខឹងសម្បា​យ៉ាងខ្លាំង រហូតដល់​ទ្រង់ បាន​និយាយ ចាត់ទុក​ព្រះមហាក្សត្រ​នរោត្តម​សីហនុ​ថា ទ្រង់​យុ​ត្តិ​វង្ស​មិន​ត្រឹមតែ​ចង់បាន​ត្រឹមតែ​តំណែង​នាយក រដ្ឋមន្ត្រី​ទេ គឺ​ថែមទាំង​ប្រាថ្នា​ចង់បាន​រាជបល្ល័ង្ក​ទៀតផង​។ អ្វីដែល​គណបក្ស​ប្រជាធិបតេយ្យ​បានបញ្ជាក់ ថា ការកាត់បន្ថយ​អំណាច​ពី​ព្រះមហាក្សត្រ ដើម្បី​លើកស្ទួយ​អំណាច​ប្រជារាស្ត្រ​នោះ ព្រះមហាក្សត្រ ឈ្វេង​យល់ថា នេះ​ជាការ​ឃោសនា​បោកប្រាស់​ទាំងស្រុង តាមពិត​ពួកគេ​ដែល​កាត់​បន្ថយអំណាច​ព្រះ មហាក្សត្រ តាមរយៈ​ការតាក់តែង​រដ្ឋធម្មនុញ្ញ​នោះ គឺ​គ្រាន់តែ​យក​អំណាច​ទៅ​បំពោក​ឲ្យ​ទ្រង់​យុ​ត្តិ​វង្ស និង​បក្ខពួក​តែប៉ុណ្ណោះ ពុំមែន​ដើម្បី​លើកស្ទួយ​អំណាច​ប្រជារាស្ត្រ ដូច​ពួកគេ​ឃោសនា​ទេ​។​
​    ​ដោយ​ក្តៅក្រហាយ​នឹង​នយោបាយ​ប្រជា​ភិ​ថុ​តរបស់​ទ្រង់​យុ​ត្តិ​វង្ស និង​ធ្លាក់​តំណែង​ពី​នាយក រដ្ឋមន្ត្រី​ផង ទ្រង់​មុនី​រ៉េត ក៏បាន​បង្កើត​កាសែត​មួយ​ឈ្មោះ​ក្របីព្រៃ ដើម្បី​សរសេរ​អត្ថបទ​ផ្សេងៗ​រិះគន់ និង​វាយប្រហារ​ទ្រង់​យុ​ត្តិ​វង្ស​និង​គណបក្ស​ប្រជាធិបតេយ្យ​។​
​    ​នៅលើ​ទំព័រ​កាសែត​ក្របីព្រៃ​នោះ ព្រះមហាក្សត្រ ក៏បាន​ចូលរួម​ជាសម្ងាត់​ក្នុង​ក្រុម​អ្នកនិពន្ធ កាសែត​នេះដែរ ដោយ​ព្រះអង្គ​ទ្រង់​ប្រើ​ព្រះនាម​ក្លែងក្លាយ​មួយ គឺ​នរោត្តម​ថុល នៅ​ចុងក្រោយ​អត្ថបទ ទាំងឡាយ​ជា​ស្នា​ព្រះហស្ត​និពន្ធ​ដោយ​ព្រះអង្គ​ផ្ទាល់​។ ប៉ុន្តែ​ការពិត​ឈ្មោះ​ថុល នេះ​គឺជា​ព្រះនាម​ដែល​ព្រះ អ​យ្យិ​កោ​របស់​ព្រះអង្គ គឺ​ព្រះបាទ​មុនី​វង្ស បាន​ប្រទាន​ឲ្យ​តាំងពី​ព្រះអង្គ​នៅ​វ័យ​កុមារ​មកម្ល៉េះ តែ​ដល់​ព្រះ អង្គ​ពេញវ័យ ក៏​ឈប់​ប្រើ​ទៅ​។ ដោយមាន​ការសង្ស័យ​ពួក​អ្នកប្រជាធិបតេយ្យ ក៏​នាំគ្នា​ងឿងឆ្ងល់​និង ព្យាយាម​ស្រាវជ្រាវ​ចង់ដឹងថា តើន​រណា​ដែល​ប្រើ​ឈ្មោះ​នរោត្តម​ថុល នៅលើ​ទំព័រ​កាសែត​ក្របីព្រៃ​នោះ ដែរ​។ តែ​ពួកគេ​បែរជា​យល់ច្រឡំ​ថា រហស្សនាម​«​នរោត្តម​ថុល​»​នេះ គឺជា​ព្រះអង្គម្ចាស់​នរោត្តម​កន្តុ​ល​ទៅ វិញ​។​
​    ​ព្រះមហាក្សត្រ​នរោត្តម​សីហនុ និង​ទ្រង់​មុនី​រ៉េត ជា​ព្រះ​បិតុលា ត្រូវដង​ត្រូវផ្លែ​គ្នា​ខ្លាំងណាស់ ក្នុង ការសរសេរ​អត្ថបទ​វាយប្រហារ​បក​អាក្រាត នយោបាយ​ប្រជា​ភិ​ថុ​ត បោកប្រាស់​របស់​ពួក​មេដឹកនាំ​គណ បក្ស​ប្រជាធិបតេយ្យ​។​
​    ​ទាក់ទង​ដល់​ការ​ក្លែង​ព្រះនាម​ក្នុងការ​សរសេរ​អត្ថបទ​នៅលើ​ទំព័រ​កាសែត​ដោយ​លួចលាក់​នេះ គេ សង្កេតឃើញថា នៅពេលដែល​សម្តេច នរោត្តម​សីហនុ មុន​ឡើង​គ្រង​រាជសម្បត្តិ​ជា​លើក​ទី​២ ក្រោយ លទ្ធផល​បោះឆ្នោត​ឆ្នាំ​១៩៩៣ ព្រះអង្គ​បាន​ប្រើ​ឈ្មោះ​រួម រិត សរសេរ​អត្ថបទ​រិះគន់​ចំពោះ​មេដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា​ជា​ហូរហែ​ដែរ មុនពេល​ព្រះអង្គ​ប្រកាស​ចូលនិវត្តន៍​ពី​ព្រះមហាក្សត្រ តែ​មេ​ដឹក នាំ​គណបក្ស​ប្រជាជន​បាន​ស្រាវជ្រាវ​រហូត​បានដឹង​ការពិត​។​
​    ​ឯ​ទ្រង់​យុ​ត្តិ​វង្ស​វិញ ក្រោយពេល​បាន​ឡើងជា​នាយករដ្ឋមន្ត្រី មិនបាន​ប៉ុន្មាន​ខែ​ផង ជីវភាព​របស់ ទ្រង់​បាន​ឡើង​ខ្ពស់កប់ពពក​។ មិនតែប៉ុណ្ណោះ​ទ្រង់​បានស្នើ​ឲ្យ​ព្រះមហាក្សត្រ ប្រគល់​ព្រះរាជដំណាក់ មួយ​របស់​ព្រះអង្គ​នៅ​ទី​ក្រុងកែប ក្នុង​ខេត្តកំពត និង​ព្រះរាជដំណាក់​មួយទៀត នៅ​ទន្លេបាទី ក្នុង​ខេត្ត តាកែវ ដើម្បី​ទុកជា​កម្មសិទ្ធិ​របស់​ទ្រង់ គ្រាន់​ទៅ​សម្រាក​លំហែកាយ​ម្តងៗ​ទៀតផង​។ តែ​ទោះបី​យ៉ាង ណា ក៏​នៅ​ថ្ងៃទី​៦ ខែឧសភា​ឆ្នាំ​១៩៤៧ ព្រះមហាក្សត្រ បានប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ដែល​តាក់តែង ដោយ​ពួក​អ្នកប្រជាធិបតេយ្យ​ជា​ផ្លូវការ ដែល​រដ្ឋធម្មនុញ្ញ​នេះ​ជា​រដ្ឋធម្មនុញ្ញ​ដំបូងបង្អស់​សំរាប់​ប្រទេស កម្ពុជា​។​
​    ​នៅ​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​១៩៤៧ ទ្រង់​យុ​ត្តិ​វង្ស​ដែល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី បាន ប្រមាណ​៨​ខែ​ប៉ុណ្ណោះ ក៏បាន​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម​៣៥​វស្សា​។ ពួក​អ្នកប្រជាធិបតេយ្យ​បានដាក់​ការ ចោទប្រកាន់ថា ការ​សោយ​ទិវង្គត​នេះ គឺជា​រឿង​ឃាតកម្ម​នយោបាយ​។ តែ​ព្រះមហាក្សត្រ​និង​ពួក​មន្ត្រី បារាំង​ជឿជាក់ថា ទ្រង់​សោយ​ទិវង្គត​ដោយសារ​ជំងឺរបេង ព្រោះ​ទ្រង់​បាន​ចូល​មន្ទីរពេទ្យ​ឲ្យ​គ្រូពេទ្យ ជំនាញ​របស់​បារាំង​ព្យាបាល​ជំងឺ​នោះ អស់​រយៈពេល​២-៣​សប្តាហ៍​មកហើយ ទើប​ទ្រង់​ផុត​ព្រះជន្ម​។​
​    ​អស់ពី​ទ្រង់​យុ​ត្តិ​វង្ស​ទៅ ២​សប្តាហ៍​ក្រោយមក ដោយសារ​ព្រះ​តំរិះ​ព្រះមហាក្សត្រ​ផងដែរ ព្រះអង្គ ម្ចាស់​ស៊ីសុវត្ថិ វ​ឌ្ឍ​ឆាយា​វង្ស ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី ឯ សឺ​ន សាន ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ដឹកនាំ​គណៈរដ្ឋមន្ត្រី​នោះ បន្តទៀត​។​
​    ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩៤៧ គឺជា​ព្រះ​រាជពិធី​ខួប​២៥​វស្សា​របស់​ព្រះមហាក្សត្រ​។ ក្នុង ឱកាស​នោះ លោក​លូ បេ​ត៍ ស្នងការ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​បារាំង បាន​អញ្ជើញ​មកជា​កិត្តិយស​និង ថ្លែង​សុន្ទរកថា ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​។​
​    ​តាម​ទម្លាប់​តំណាង​ប្រទេស​បារាំង ដែល​ត្រូវ​មក​ចូលរួម​ក្នុង​ពិធី​នេះ ត្រូវ​ផ្ញើ​ខ្លឹមសារ​ទាំងស្រុង​នៃ សុន្ទរកថា ទោះ​មក​ថ្វាយ​ព្រះមហាក្សត្រ​ជាមុនសិន ដើម្បី​ទុក​ឱកាស​ថ្វាយ​ព្រះអង្គ​ទត​និង​ពិចារណា​ពី ខ្លឹមសារ​សុន្ទរកថា នោះ ដើម្បី​រៀបចំ​ព្រះរាជ​សង្កថា ឆ្លើយតប​ទៅ​តំណាង​ប្រទេស​បារាំង​វិញ ឲ្យ​បាន សមស្រប​។ ពេលនោះ​សុន្ទរកថា របស់លោក លូ បេ​ត៍ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការខឹង​សម្បា​របស់លោក ចំពោះ​អត្ថបទ​ទាំងឡាយ​របស់​ពួក​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ទៅវិញ​។ លោក​ចាត់ទុកថា អត្ថបទ​ទាំងនោះ គឺជា​អំពើ​វិទ្ធង្សនា​របស់​ពួក​អ្នកប្រជាធិបតេយ្យ ដែល​បាន​សរសេរ​ដៀលត្មះ​ប្រទេស បារាំង​ថា កម្ពុ​ជាមាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហើយ បារាំង​នៅតែ​បន្តធ្វើ​អាណានិគម​លើ ប្រទេស​កម្ពុជា​បន្តទៀត ខណៈដែល​ប្រទេស​អង់គ្លេស​បានប្រគល់​ឯករាជ្យ​ដល់​ប្រទេស​ឥណ្ឌា​និង​ភូមា ទៅហើយនោះ​។​
​    ​លោក​លូ បេ​ត៍ បាន​ថ្លែង​បញ្ជាក់ថា ប្រទេស​កម្ពុជា​នឹង​លែងមាន​ការអភិវឌ្ឍ​តទៅទៀត ហើយ សកម្មភាព​អនាធិបតេយ្យ​នឹង​កាន់តែ​រីក​រាល​ឡើង ប្រសិនបើ​បារាំង​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​វិញ ក្នុង ពេល​ប្រទេស​នេះ មិនទាន់មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្នែក​ស៊ីវិល​និង​យោធា ដែលមាន​សមត្ថភាព​គ្រប់ គ្រាន់ និង​ពុំទាន់​មាន​អ្នកបច្ចេកទេស​ជំនាញៗ​ក្នុង​ការកសាង​ប្រទេស​នៅឡើយ​នោះ​៕

អានបន្ត
​ឯកសារពិគ្រោះ នយោបាយ​ទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា(ត)
(ថ្ងៃទី 5 ឧសភា 2011, ម៉ោង 04:54:PM) | ដោយ: នរោត្តម​ ​សីហនុ ក- ក ក+ | Print ​ឯកសារពិគ្រោះ នយោបាយ​ទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា(ត) ភ្នំពេញ: ​សេចក្តី​ឆ្លើយ​ចំពោះ​ពាក្យ​ចោទ​នៃ សម សារី និង ង៉ុ​ក​-​ថា​ញ់​ ខ្ញុំ​សូម​ជូន​ជនរួមជាតិ​វិនិច្ឆ័យ​ចំពោះ​ពាក្យ​ចោទ​របស់​សម សារី និង ង៉ុ​ក​-​ថា​ញ់ ដែល​បានធ្វើ​ឃោសនា​ជូន​បងប្អូន​យើង​នៅ​កម្ពុជា​ក្រោម​ឲ្យ​ជឿថា : ខ​១- ខ្ញុំ ន​.​សីហនុ ជា​អ្នក​បំបាត់​លទ្ធិប្រជាធិបតេយ្យ ដើម្បី​តាំងខ្លួន​ជា​ស្តេចត្រាញ់ ។​ ខ​២- ខ្ញុំ​ជាម​នុស្ស​អយុត្តិធម៌ ។​ ខ​៣- ខ្ញុំ​ជាម​នុស្ស​ប្រឆាំងនឹង​សាមគ្គីភាព​របស់​ជាតិ គឺ​ចេះតែ​បំបែកបំបាក់​ខ្មែរ ឲ្យ​ធ្វើ​សត្រូវ​នឹង​គ្នា ឲ្យ​ស្អប់​គ្នា ឲ្យ​កាប់សម្លាប់​គ្នា ។​ ខ្ញុំ​សូម​ជូន​ដល់​អស់លោក​-​អ្នក​ដែល​អាន “​អ្នក​ជាតិនិយម​” នូវ​សម្ភារៈ សម្រាប់​ពិចារណា​និង​វិនិច្ឆ័យ ដូចតទៅ​នេះ : ខ​១- បើ​ខ្ញុំ​ហើយ​ធ្វើ​ស្តេចត្រាញ់ ជិះជាន់​សង្កត់សង្កិន បៀតបៀន​ជនរួមជាតិ​មែន ព្រះសង្ឃ​ក្តី រាស្ត្រ​ទូទៅ​ក្តី ពុំ​អាច ធន់​ទ្រាំ​នឹង​ខ្ញុំ​រហូតដល់​ទៅ ១៨​ឆ្នាំ​បានទេ​(​គឺ​ពី​ឆាំ្ន​១៩៤១ មកទល់នឹង​ឆ្នាំ​១៩៥៩​នេះ ដែល​ជាតិ​រមែងតែ​ទុក​ខ្ញុំ​ជា​បិតា​របស់ខ្លួន ជា​មគ្គុទ្ទេសក៍​របស់​មា​តុ​ភូមិ​) ។​ ពី​ឆ្នាំ​១៩៤៥ មកទល់នឹង​ឆាំ្ន ១៩៥៤ ជនជាតិ​យើង​មានឱកាស​ច្រើនណាស់​ដែល​បើកដៃ​ឲ្យ​ដោះខ្លួន​បាន​អំពី “​នឹម​” អំពី “​ការជិះជាន់​” របស់ខ្ញុំ បើជា​មាន​នឹម​និង​ការជិះជាន់​នោះ​មែន ! ព្រោះ​ក្នុង​ឆ្នាំ​១៩៤៥ ទ័ព​មហាអំណាច​ជប៉ុន​បាន​ជួយ​ពួក “​សាធារណរដ្ឋ​” ង៉ុ​ក​-​ថា​ញ់ និង ប៉ាច​-​ឈឹ​ន ឲ្យ​ធ្វើ​រដ្ឋប្រហារ​ម្ដង​ទៅហើយ (៩ ខែសីហា​) ក្នុងឱកាស​នោះ​ពួក ង៉ុ​ក​-​ថា​ញ់ និង ប៉ាច ឈឹ​ន ដើរ​បាច​ខិត្តប័ណ្ណ​បំបះបំបោរ​រាស្ត្រ​យើង​ឲ្យ​ទម្លាក់​ខ្ញុំ​ពី​រាជបល្ល័ង្ក តែ​គ្មាន ពលរដ្ឋ​ណា ១ តាម​សេចក្តី​បំបះបំបោរ​នេះ​សោះ ។​ ​ពី​ឆ្នាំ ១៩៤៧ ទៅ ១៩៥៤ ពពួក​ខ្មែរ​ឥ​ស្សៈ និង យួន​-​យៀកមិញ បាន​ខិតខំ​ធ្វើ​ឃោសនា​ផង កំហែង គំរាម​ព្រះសង្ឃ​និង​រាស្ត្រ​ផង កាប់សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ផង ដើម្បី​ឲ្យ​លះបង់​រាជនិយម និង​បះបោរ​នឹង​ខ្ញុំ តែ​រាស្ត្រ​សុខចិត្ត​ស្លាប់​ក្នុង​ការការពារ​មហាក្សត្រ (​ឧទាហរណ៍ ជីវពល នារីក្លាហាន​) ។​ ​ក្រោយ​ដែល​ខ្ញុំ​បាន​សុំ​បារាំងសែស​ឲ្យ​លើកទោស​ជូន​លោក ង៉ុ​ក​-​ថា​ញ់ ហើយ​ឲ្យ​លោក​នេះ​បាន​វិល​មក​មាតុប្រទេស​វិញ (​ឆាំ្ន ១៩៥១) ង៉ុ​ក​-​ថា​ញ់ បានធ្វើ​សកម្មភាព ៤ ឆ្នាំ​គត់ ដើម្បី​ញ៉ាំង​ប្រជាជាតិ​ខ្មែរ​ឲ្យ​បំបាត់​ស្តេច គឺ​ខ្លួន​ខ្ញុំ​នេះ​ចោល ដោយ​គេ​ចោទថា ក្បត់ជាតិ ក្បត់​លទ្ធិប្រជាធិបតេយ្យ ។ មានកូន​សិស្ស​មធ្យមសិក្សា និង​និស្សិត​នៅ​ប្រទេស​បារាំង​ខ្លះ បាន​ដើរ​តាម ង៉ុ​ក​-​ថា​ញ់ ប្រឆាំងនឹង​ខ្ញុំ តែ​ព្រះសង្ឃ​យើង ៩០ ភាគរយ ទាហាន​យើង ១០០ ភាគរយ រាស្ត្រ​យើង​ទាំងអស់ វរជន ៩០ ភាគរយ បាន​កាន់ជើង​ខ្ញុំ បាន​ការពារ​ខ្ញុំ ។ ក្នុង​ហ្វូង​ពពួក​ឥស្សរៈ​ទៀត ៨០ ភាគរយ​បាន​ចុះចូល​ថ្វាយខ្លួន​ដល់​ខ្ញុំ ។​ ​អស់លោក​-​អ្នក​ដែល​នៅក្នុង​ប្រទេស​ខ្មែរ (​កម្ពុជា​លើ​) ហើយ​ដែលជា​សាក្សី​ស្រាប់ អាច​យល់បាន​ដោយ​ងាយ​ថា សេចក្តីស្នេហា​របស់​ជន​រួម​ជាតិ ៩០ ភាគរយ​ចំពោះ​ខ្លួន​ខ្ញុំ​នេះ ពុំ​អាច​កើតមានឡើង​បានទេ បើ​ខ្ញុំ​គ្រប់គ្រង​ដែនដី​ខ្មែរ​ជា ស្តេចត្រាញ់ ពុំមាន​ម្លប់​ជូន​ជាតិ​ជ្រក ពុំបាន​ផ្តល់​សិទ្ធិ​និង​សេរីភាព ព្រមទាំង​យុត្តិធម៌​ជូន​រាស្ត្រ ។​ ​មុន​សមាជជាតិ​ទី​៨, ១ ឬ ២ សបា្តហ៍ៈ វិទ្យុ​ពួក ង៉ុ​ក​-​ថា​ញ់ និង សម​-​សារី បាន​ស្រែក​ក្តែ​ងៗ​ឲ្យ​លោក​សេរី មាន​អាមេរិកាំង កត់ត្រា​បាន ថា​ខ្ញុំ​ជា​មនុស្ស​តែលតោល ពុំមាន​ជំហរ​មាំ​ប៉ុន្មាន​ទេ​ក្នុង​អំណាច ព្រោះ​ព្រះសង្ឃ​ពុំ​អាច​ស្រឡាញ់​កាន់ជើង​ខ្ញុំ ដោយ​ខ្ញុំ​ជា​មនុស្ស​សង្កត់សង្កិន​សាសនា ជា​មនុស្ស​ជិះជាន់​ព្រះសង្ឃ ។ សម្តេចព្រះសង្ឃរាជ​ទាំង ២ គណៈ ព្រះអង្គ​បាន​ជ្រាប​នូវ​ពាក្យ​បង្កាច់​នេះ​ភ្លាម ក៏បាន​សរសេរ​សារលិខិត​មកកាន់​សមា​ជ​ជាតិ​ភ្លាម ជូនជ្រាប​ជា​ឧឡា​រឹក​ថា​ ​សេចក្តី​ថ្លែង​របស់​វិទ្យុ ង៉ុ​ក​-​ថា​ញ់ នេះ ជា​ពាក្យ​ប្រកបដោយ មោហៈ ទោសៈ មុសាវាទ​ពេញទី គឺជា​ពាក្យ​របស់​ជន​ក្បត់ មិន​តែ​រាជបល្ល័ង្ក​ទេ ថែមទាំង​ក្បត់​សាសនា​ថែម​ទៀតផង ។​ ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​វិញ ខ្ញុំ​ពុំដែល​ចង់ ឬ​ហ៊ាន​ដកសិទ្ធិ​អំពី​រាស្ត្រ​ដែលជា​ទី​ស្នេហា​ស្មើនឹង​ឪពុក​-​ម្តាយ​-​កូនបង្កើត​របស់ខ្ញុំ ។​ ​ដែល​ខ្ញុំ​ទាស់ទែង​ខ្វែង​យោ​លប​ល់​ជាមួយ​រដ្ឋសភា​ខ្លះ គឺ​ដោយសារ​ខ្ញុំ​សុខចិត្ត​បណ្តោយ​ឲ្យ​អ្នកតំណាងរាស្ត្រ​ខ្លះ​ក្បត់​ឆន្ទៈ ក្បត់ ប្រយោជន៍​យ៉ាង​ធំ​របស់​រាស្ត្រ​ពុំ​កើត ឧទាហរណ៍ រាស្ត្រ​សូម​សន្តិភាព អ្នកនយោបាយ​ខ្លះ​រកហេតុ​នឹង​បង្កបង្កើត​អសន្ដិសុខ​ឲ្យ​រាស្ត្រ ។ អ្នកនយោបាយ​នោះ​ចូល​ដៃជើង​ជាមួយនឹង​ពួក​ដុត​ផ្ទះ​រាស្ត្រ ប្លន់​រាស្ត្រ កាប់សម្លាប់​រាស្ត្រ ហើយ​ថែមទាំង​គ្មាន​ហ៊ាន​ច្បាំង​នឹង​បារាំង​ដោយ​ក្លាហាន​សោះ ពូកែ​តែ​ធ្វើ​ឲ្យ​ជាតិ​ឯង​អន្តរាយ​គ្រប់បែបយ៉ាង ។ ​ចំពោះ​តំណាងរាស្ត្រ​ជា​សមាជិក​សង្គមរាស្ត្រនិយម ដែលជា​កូនចៅ​បង្កើត​របស់ខ្ញុំៗ​ក៏​គ្មាន​សេចក្តី​ត្រា​ប្រណី បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​ឲ្យ​ខូចខាត​ឧ​ត្ត​ម​ប្រយោជន៍​រាស្ត្រ​ដែរ ។​ ​ដោយហេតុ​នេះហើយ បានជា​ខ្ញុំ​និង​រដ្ឋាភិបាល​សហជីវិន ស៊ិ​ម វ៉ា បាន​សូម​ព្រះរាជា​រំលាយ​រដ្ឋសភា​ទី ១ នៃ​សង្គម​។​ ​ង៉ុ​ក​-​ថា​ញ់ និង​សារី ពោលថា​ប្រទេស​យើង​គ្មាន​ប្រជាធិបតេយ្យ​ទេ ព្រោះ​មេ​សង្គម​ពុំមែន​រាស្ត្រ គឺជា​ក្សត្រ ហើយ​នៅក្នុង​រដ្ឋសភា​មាន​គណបក្ស​តែមួយ គឺ​សង្គម​នេះឯង ។​ ​ខ្ញុំ​ជា​ស្តេច​មែន តែ​រាស្ត្រ​រួម​ជាតិ​បាន​បោះឆ្នោត​ឲ្យ​ខ្ញុំ​ដោយ​ពេញលក្ខណៈ​ច្បាប់ បោះឆ្នោត​សកល ដោយ​គ្មាន​ទទួល​បានការ កំហែង គំរាម អំពីខ្ញុំ ហើយដោយ​គណៈកម្មការ​អន្តរជាតិ​ហ្សឺ​ណែវ (Geneve) ជា​កសិណសាក្សី​ស្រាប់​នៃ ភាពត្រឹមត្រូវ​របស់​កា​របោះ​ឆ្នោត​យើង ។​ ​មេ (​នាយ​) គណបក្ស​ខ្មែរ​មុនៗ ក៏​សុទ្ធតែ​ស្តេច​ដែរ ព្រោះ​រាស្ត្រ​យើង​ស្រឡាញ់​ស្តេច​របស់​ជាតិ​ខ្លួន ដោយ​រាជបល្ល័ង្ក និង​រាជវង្សានុវង្ស​ធ្លាប់តែ​ជា​ម្លប់ ជា​ជំនួយ ជាទី​ពុំនាក់ ជា​អ្នកការពារ​នៃ​ប្រជាជាតិ ។​ ​កាល​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ​-​យុ​ត្តិ​វង្ស ត្រួតត្រា​ដោយ​ពេញ​អំណាច​នូវ​ផែនដី​ខ្មែរ​ក្នុងឋានៈ​ព្រះ​អង្គជា​នាយករដ្ឋមន្ត្រី និង​ជា​មេគណបក្ស​ប្រជាធិបតេយ្យ​ដែល​ឈ្នះឆ្នោត​ពេលនោះ​ពុំមាន​អ្នកណា​ចោទប្រកាន់ថា​ប្រទេស​ខ្មែរ​ពុំមែន​“​ប្រជាធិបតេយ្យ​” ផង​ទេ ។​ ​កម្ម​អ្វី​តែ​ខ្ញុំ ដែល​ត្រូវ​ពួក ង៉ុ​ក​-​ថា​ញ់ តាម​ព្យាបាទ បង្កាច់បង្កិន​ចោទប្រកាន់​មិនចេះ​ឈប់ មិនចេះ​ឈរ​សោះ​ប៉ុន្មាន​ឆាំ្ន​នេះ​។ ខ្លួន​ខ្ញុំ​បានប្រកាស​ច្រើនលើក​ច្រើនគ្រា​ហើយ ប្រគេន​ព្រះសង្ឃ​ជ្រាប ជូន​ប្រជាជាតិ​ជ្រាបថា ខ្ញុំ​ពុំមែន​ចង់​តោង​កៅអី​នាយក​នេះ​ទេ ។​ ​បើ​បងប្អូន កូនចៅ​រួម​ជាតិ​មេត្តា​ខ្ញុំ អនុញ្ញាត​ឲ្យ​ខ្ញុំ​និរាស​ចាកចេញ​ផុត​អំពី​ជីវភាព​នយោបាយ​ទៅ ខ្ញុំ​នឹងមាន​សេចក្តី អំណរ​សប្បាយ​ណាស់ ដោយ​មិន​ពិបាក​ព្រួយ​នឹង​ស្លាប់ ដោយ​សត្រូវ​ដែល​វា​មាន​ប្រាក់​បរទេស​សម្រាប់​ធ្វើឃាត​កម្ម​គ្រួសារ​ខ្ញុំ និង ខ្លួន​ខ្ញុំ​នេះ​ផង ។​ ​តែ​ល្គឹកណា​រាស្ត្រ​ត្រូវការ​ខ្ញុំ​ឲ្យ​ការពារជាតិ ខ្ញុំ​ដែលជា​ស្តេច មាន​កាតព្វកិច្ច​បំពេញ​ពលិកម្ម​តាម​តម្រូវការ ទោះបី​ត្រូវ ស្លាប់​ដោយសារ​បេសកកម្ម​ដែល​ប្រជាជាតិ​ប្រគល់​មក​ឲ្យ​បំពេញ​នេះ​ក្តី ។​ ​រីឯ​សង្គមរាស្ត្រនិយម​វិញ បានជា​អង្គុយ​លើ​កៅអី​នៃ​រដ្ឋសភា​តែម្នាក់ឯង ព្រោះ​រាស្ត្រ​អធិបតេយ្យ​បានសម្រេច​យ៉ាង​ដូច្នេះ​ក្នុងការ​បោះឆ្នោត ។​ ​ក្នុង​ឆ្នាំ ១៩៥៥ គណបក្ស​ប្រជាធិបតេយ្យ​បានទទួល​ឆ្នោត​ពី​រាស្ត្រ ១៣ ភាគរយ​ដែរ តែ​បេក្ខជន​របស់​គណបក្ស​នោះ​ចាញ់ឆ្នោត​បេក្ខជន​សង្គម​គ្រប់​មណ្ឌល ។​ ​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរ ដែល​ឲ្យ​នាម​ថា “​ប្រជាជន​” ទៀត ក៏មាន​សេរីភាព​ចូល​ប្រឡង​ក្នុងការ​បោះឆ្នោត​ពេញទី គឺ​ក្នុង​ឆ្នាំ ១៩៥៥ ម្ដង (​បាន​ឆ្នោត​តែ ៣ ភាគរយ​) ឆ្នាំ ១៩៥៨ ម្តង (​បាន​សំឡេង​តែ ១ ភាគរយ​) ។​ ​បើ​និយាយថា ចាញ់​សង្គម ព្រោះ​សង្គម​មាន​ទាហាន​-​ប៉ូលិស​ជួយ​ដើរ​គំរាម​ពលរដ្ឋ តើ​ហេតុអ្វី​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ក៏​ចាញ់​សង្គម​ដែរ ? ​ព្រោះ​នៅ​រាជធានី ឧបមា​ថា​សង្គម​មាន​ទាហាន ឬ​ប៉ូលិស​ចាំ​ជួយ ក៏​ទាហាន​និង​ប៉ូលិស​នោះ​ពុំ​អាចជួយ​កណ្តាល​ក្រុង​ធំ​បានទេ ព្រោះ​មាន​អ្នកសង្កេតការណ៍​បរទេស​ច្រើន​ប្រទេស​ណាស់ ហើយ​ថែមទាំង​នៅក្នុង​គណៈកម្មការ​អន្តរជាតិ ហ្សឺ​ណែវ (Geneve) ដែលមាន​សិទ្ធិ​ត្រួតត្រា​មើល​ការបោះឆ្នោត (​ឲ្យ​ពលរដ្ឋ​បាន​បោះ​ដោយ​សេរី​គ្រប់ គណបក្ស​) នោះ មាន​តំណាង​ប្រទេស​ប៉ូឡូញ កុ​ម្មុយ​និ​ស្ត​ចាំ​ការពារ “​កូនចៅ​ខ្មែរ​” របស់គេ​ផង ! ​សម សារី និង ង៉ុ​ក​-​ថា​ញ់ ទិតៀន​លទ្ធិប្រជាធិបតេយ្យ​របស់​ជាតិ​យើង ជា​មនុស្ស​កំប្លែង​ណាស់ ព្រោះ : ​ក​- ខ្លួន​ទាំង ២ នាក់​នេះ កាលដែល​ធ្វើ​ធំ​នៅក្នុង​កម្ពុជរដ្ឋ ធ្លាប់តែ​ឲ្យ​តម្រាប់​គេឯង​ខាង​របប​ស្តេចត្រាញ់ (​លទ្ធិផ្តាច់ការ​) ។​ ​ង៉ុ​ក​-​ថា​ញ់ ឡើង​ធ្វើ​នាយក ដោយ​ឲ្យ​បរិវារ​និង​ជប៉ុន​ធ្វើ​រដ្ឋប្រហារ ចាប់​រដ្ឋមន្ត្រី​នៃ​មហាក្សត្រ​ដាក់គុក បាន​បាញ់​ឯកឧត្តម​. នង គិ​មនី ផង ហើយ​យក​កាំភ្លើង​មក​ភ្ជង់​ក​មហាក្សត្រ “​សុំ​” អំណាចរដ្ឋាភិបាល ។​ ​ដល់​ចៅហ្វាយ​(​ជប៉ុន​)​របស់ខ្លួន​បរាជ័យ​ចាញ់​បារាំង​ទៅ ង៉ុ​ក​-​ថា​ញ់ ដោយ​ចង់​ឲ្យ​ពួក​សម្ព័ន្ធមិត្ត​ខាងលិច (Allies occidentaux) គោរព​ខ្លួន ទុក​ខ្លួន​ជា នាយក​តទៅ ក៏​បង្គាប់​ឲ្យ​ពលរដ្ឋ​បោះឆ្នោត (​ប្រជាមតិ​) ឲ្យ​ខ្លួន ហើយ​នៅលើ​សន្លឹកឆ្នោត​នៃ​ប្រជាពលរដ្ឋ​ម្នាក់ៗ ពលរដ្ឋ​នោះ​ត្រូវ​ស៊ីញេ​ឈ្មោះ ត្រូវ​សរសេរ​អាសយដ្ឋាន​គឺ​ទីលំនៅ (Adresse) មុខងារ ៘​ ​មនុស្ស​ណា​ហ៊ាន​ជំទាស់​នឹង​ខ្លួនៗ​បញ្ជូន​ឲ្យ​ទៅ​ស្លាប់​នៅលើ​ភ្នំ ក្នុងព្រៃ​ពេជ្រនិល (damp de concentration) ។ អំពី សម សារី ខ្ញុំ​ពុំ​ចាំបាច់​និយាយ​ច្រើន​ទេ ។​ ​អស់លោក​-​អ្នករាជការ​ជ្រាប​ស្រាប់​ហើយ ថា​មនុស្ស​នេះ​បានធ្វើ​ធំ ចូលចិត្ត​ជិះជាន់​គេ ធ្វើបាប​អ្នកតូច ជេរ​បញ្ចោរ ប្រមាថ ទិតៀន​គេ (​ទាំង​ខ្លួន ទាំ​ប្រពន្ធ​ខ្លួន​) វាយតប់​គេ​យ៉ាងណាខ្លះ ។​ ​អ្នក​ដែល​រងគ្រោះថ្នាក់​ដោយ​អ​យុ​តិ្ត​ធម៌ នឹង​អំពើ​កំណាច​របស់ សម សារី រាប់មិនអស់​ទេ ហើយ​មាន​សាក្សី​ច្រើនណាស់ ហើយ​ធ្លាប់​ពោល​ថែមទៀត (​គ្រប់ៗ គ្នា​) ថា អាសា​រី និង​ប្រពន្ធ​វា​នេះ វា​ធ្វើ​ឫក វា​ធ្វើបាប​គេ វា​ប្រមាថ​គេ​ជាង​ស្តេច​ណា ដែល​កាច​ជាទីបំផុត​ទៅទៀត ហើយ​យើង​ពុំដែល​ទាំង​ចាំ​ផង​ទេ ថា​មាន​ស្តេច​អង្គណា ១ កោងកាច​ដូច​អាឥត​ពូជ​នេះ ដែល​វា​ជាតិរ​ច្ផា​ន​សុទ្ធសាធ ។​ ​ពាក្យ​បែបនេះ អស់លោក​-​អ្នក​ដែល​អាន​អត្ថបទ​ខ្ញុំ ក៏​ពុំលែង​បាន​ជ្រាប បានឮ ឬមួយ​បាន​ពោល​ដោយ​ខ្លួនឯង​ទេ ។​ ​សូម្បីតែ​អ្នកនាង​ដែលជា​សិស្សសាលា (Lycee, College) ស្ត្រី​ក៏​ពុំទាន់​ភ្លេច​ដែរ​នូវ​សេចក្តី​ជេរ​បញ្ចោរ​ចំអាស​និង​ការ​វាយ​របស់​លោកស្រី សម សារី ឯ​ស្ត្រី​ក្សត្រ​ពុំដែល​ហ៊ាន​ប៉ះពាល់​ប្រមាថ​កូនចៅ​យ៉ាងនេះ​ទេ កូនចៅ​ជ្រាប​ស្រាប់​ហើយៗ​អា​ចរក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន ថា​តើ​ខ្ញុំ ឬ​ពួក​សារី​, ង៉ុ​ក​-​ថា​ញ់ ដែល​ក្បត់​លទ្ធិ (​គំនិត​និង​អត្ថបទ​) ប្រជាធិបតេយ្យ ។​ ​រឿង​ម្យ៉ាងទៀត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហួស​សំណើច គឺ​សម សារី និង ង៉ុ​ក​-​ថា​ញ់ ចេះ​ហ៊ាន​យក​លទ្ធិ​លោក​សេរី​ដែល​ខ្លួន​ជា​កញ្ជេះ​គេ​នោះ មក​ប្រៀបធៀប​នឹង​លទ្ធិ​ជាតិ​យើង ដោយ​ទិតៀន​លទ្ធិ​ជាតិ​ឯង​ថា​មិនមែនជា “​ប្រជាធិបតេយ្យ​” ដូចដែល​ប្រទេស​ខាង​លោក​សេរី​កាន់ ។​ ​ក្នុង​លោក​សេរី​នេះ មាន​សហរដ្ឋអាមេរិក និង​រាជាណាចក្រ​អង់គ្លេស​មែន ដែល​គេ​ជា​ប្រជាធិបតេយ្យ សូម្បី​ប្រធានាធិបតី អាមេរិកាំង​មានអំណាច​ជាង​ហ្លួង​យើង ១ ជា ១០ ក្តី ។ តែ​សម សារី និង ង៉ុ​ក​-​ថា​ញ់ ពុំមែន​រស់នៅក្នុង​មហា​ប្រទេស​ធំ​នោះទេ ហើយ សម សារី និង ង៉ុ​ក​-​ថា​ញ់ អាច​ឃើញ​នៅ​ភ្នែក​រាល់ថ្ងៃ ថា​មាន​ប្រទេស​លោក​សេរី​ច្រើនណាស់​ដែល​ប្រធានាធិបតី ឬ​រដ្ឋាភិបាល​ពុំបាន​ទទួល​អំណាច​ពី​រាស្ត្រ​ដោយ​ការបោះឆ្នោត​សេរី​នោះទេ គឺ​ច្រើនតែ​បាន​ដោយ​រដ្ឋប្រហារ ដោយ​មធ្យោបាយ​និង​កម្លាំង​បរទេស​ជួយ ដោយ​បំបិទ​សិទ្ធិ​មិន​ឲ្យ​ពួក​គណបក្សប្រឆាំង (​មាន​ពួក​កុ​ម្មុយ​និ​ស្ត​ជាដើម​) អាច​ចូល​ប្រឡង​បោះឆ្នោត​បាន​ផង ។​ ​ការបោះឆ្នោត​នៅក្នុង​ប្រទេស “​លោក​សេរី​” បែប​នោះ គឺ​ដូច​ការបោះឆ្នោត​នៅ​ប្រទេស “​លោក​កុ​ម្មុយ​និ​ស្ត​” បេះបិទ ត្រង់​ដែល បំបិទមាត់ ចងដៃ​ជើង​ពួក​ប្រឆាំង​មិន​ឲ្យ​ប្រឡងប្រជែង ទិតៀន​ខ្លួន​បាន ។​ ​ឯ​នៅ​ប្រទេស​ខ្មែរ​យើង អ្នកសង្កេតការណ៍​បរ​ទេស​ឃើញស្រាប់​ហើយ​ថា គណបក្ស ឬ​សង្គម​ស្រឡាញ់​ស្តេច ក៏​ហ៊ាន បើក​សិទ្ធិ​ឲ្យ​ពួក​កុ​ម្មុយ​និ​ស្ត​ទ្រុស្ត​រាជ​ធ្វើ​ជំទាស់ ប្រឆាំង (Opposition) ដោយ​សរសេរ និយាយ និង​បោះឆ្នោត​ដែរ ។​ ​សម​សារី និង ង៉ុ​ក​-​ថា​ញ់ ក្អេងក្អាង​ណាស់ ដូច​ក្អាត់ ជួយ​ធ្វើ​ឃោសនា​ឲ្យ​ចៅហ្វាយ (​បរទេស​) របស់ខ្លួន ជួយ​ស្រែកច្រៀង​គេ ដោយ​ខំ​ដំឡើង​សំឡេង​ឲ្យ​ឮ​ខ្លាំងជាងគេ (​ផ្គាប់​គេ​) ថា​ប្រទេស​ខ្មែរ​ពុករលួយ​ដោយ​កុ​ម្មុយ​និ​ស្ត​អស់​ទៅហើយ ។​ ​ដើម្បី​ឲ្យ​ដឹង​មែនទែន​ថា យើង​ដែលជា​អព្យាក្រឹត ឬ​ប្រទេស​ខ្លះ​ដែលជា​លោក​សេរី​ប្រឆាំង​យ៉ាង​សម្បើម​ចំពោះ​កុ​ម្មុយ​និ​ស្ត​នេះ ពុករលួយ​ណា​ជាង​ណា យើង​សូម​ឲ្យ​យោបល់ (Suggerer) ថា​ ​គួរ​ប្រឡង​គ្នា​ជា​កីឡា (epreuve sportive) ១​ទៅ​ចុះ គឺ​សូម​យើងទាំងអស់គ្នា បើក​សិទ្ធិ​ឲ្យ​ពួក​កុ​ម្មុយ​និ​ស្ត​ដែល​នៅក្នុង​ប្រទេសជាតិ​យើង វា​ចេញមុខ ហើយ​ប្រឡង​បោះឆ្នោត​នឹង​យើង ។ ដល់​បោះឆ្នោត​រួច ចូរ​យើង​ប្រៀបផ្ទឹម (Comparer) លទ្ធផល​របស់​យើង​រៀងខ្លួន តើ​ប្រទេស​ខ្មែរ​អព្យាក្រឹត ឬ ប្រទេស​លោក​សេរី​នោះ​មាន​ចំនួន​ភាគរយ (pourcentage de communistes) នៃ​មនុស្ស​កុ​ម្មុយ​និ​ស្ត​ច្រើនជាង ។​ ​ខ្ញុំ​សូម​ជនរួមជាតិ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ចំពោះ​ពាក្យ​ចោទ​របស់​សត្រូវ​នៃ​ខ្ញុំ នឹង​អព្យាក្រឹតភាព​ជាតិ ដែល​គេ​ធើ្វ​ឃោសនា​ឲ្យ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ជឿថា លទ្ធិ​របស់ខ្ញុំ ជា​លទ្ធិ​អ​យុ​តិ្ត​ធម៌ និង​ពុករលួយ ។​ ​អយុត្តិធម៌ : សម​-​សារី បាន​តែង​អត្ថបទ មានន័យថា ខ្ញុំ​-​សង្គម និង​រាជបល្ល័ង្ក ចូលចិត្ត​ប្រើតែ​មនុស្ស​ដែល​គ្មាន​ចំណេះវិជ្ជា ដែល​ពុករលួយ ដែល​មិន​ការពារ​ប្រយោជន៍​ជាតិ ឲ្យ​តែម​នុស្ស​នោះ​ចេះ​បញ្ជោរ​បញ្ចើច​-​ប្រចុប ។​ ​វា​ហ៊ាន​កុហក​ជនរួមជាតិ ដែល​រស់នៅ​ប្រទេសជិតខាង ថា​ស្តេច​ខ្មែរ​មើលងាយ​រាស្ត្រ​របស់ខ្លួន​ណាស់ ដោយ​ឲ្យ​ឯកសិទ្ធិ បុណ្យស័ក្ដិ​ទៅ​តែ​រាជវង្សានុវង្ស ។​ ​ប្រជារាស្ត្រ​រួម​ជាតិ​ដែល​ស្ថិតនៅក្នុង​កម្ពុជរដ្ឋ​ជ្រាប​ច្បាស់​នូវ​ការពិត ដែលមាន​ភាពផ្ទុយ​នឹង​សេចក្តី​ចោទ​ដោយ​អ​សុទ្ធចិត្ត​របស់ សម​-​សារី ។​ ​សម សារី​នេះ វា​ហ៊ាន​និយាយប្រាប់​និ​សិ​ត្ស​និង​ជនរួមជាតិ​ដែល​នៅ​បរទេស​ថា បានជា​ខ្ញុំ​មិន​ឲ្យ​វា​ធ្វើ​នាយករដ្ឋមន្ត្រី ដូច​សម្ដេចចៅហ្វា ប៉ែន នុត ដូច​សហជីវិន ស៊ិ​ម វ៉ា សហជីវិន សាន យុន ព្រោះ​ម្យ៉ាង​ខ្ញុំ​ច្រណែន​ឫស្សា​នឹង​វា​ដែលមាន ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជាង​ខ្ញុំ​ឆ្ងាយ​ហួសពេក ដូច​មេឃ​និង​ដី ម្យ៉ាងទៀត ដោយ​វា​ចង់​ការពារ​រាស្ត្រ​តូចតាច ការពារ​មនុស្ស​មិនចេះ​ប្រចុប ហើយ​មិនចេះ ពុករលួយ ការពារ​ប្រជាធិបតេយ្យ ហើយ​មិន​ចង់​ឲ្យ​ខ្ញុំ​ទទូច​ធ្វើ​ស្តេចត្រាញ់ ! ​សេចក្តី​ក្លៀវក្លា​ដ៏​លាមក​របស់ សម សារី​នេះ មាន​ទំហំ​ទំហាត់​សម្បើម​អស្ចារ្យ​ណាស់ គួរ​ឲ្យ​កោត​ស្ងើច​វា​ដែរ ដែល ពូកែ​បំភាន់​យោបល់​មនុស្ស​យ៉ាង​ដូច្នេះ ។​ ​សម សារី ថា​ខ្ញុំ​មានចិត្ត​ច្រណែន​និន្ទា​ចំពោះ​វិជ្ជា​វា ។ វិជ្ជា​នេះ​គ្មាន​ខ្ពស់ជាង​វិជ្ជា​របស់​វរជន​ខ្មែរ​សម័យថ្មី​សោះ មានតែ ទាប​ជាង​របស់​សហជីវិន​ដែលជា​សហការី​នៃ​ខ្ញុំ​ក្នុង​បច្ចុប្បន្ននេះ គឺ​លោក ហ៊ូ យន់ លោក ទ្រឿ​ង កាង ៘​ ​សម សារី ហ៊ាន​ភូតភរ​ខ្មែរ​នៅ​ប្រទេសក្រៅ គឺ​នៅ​អឺរ៉ុប នៅ​ថៃឡង់ នៅ​វៀតណាម ថា​ខ្លួន​មិន​គាប់​នឹង​ស្តេច ដោយ​ខ្លួន​ជា​មនុស្ស​ស្អាតស្អំ (​មិនចេះ​គិតដល់​ប្រយោជន៍​ផ្ទាល់ខ្លួន គិតតែ​ការពារ​រាស្ត្រ​តូចតាច ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ការពារ​លទ្ធិប្រជាធិបតេយ្យ ! ) ខ្មែរ​ដែល​ពុំបាន​នៅរស់​ក្នុង​កម្ពុជរដ្ឋ​ចាប់​តាំង​អំពី​កំណើត​ខ្លួន​មក អាច​ជឿ​ពាក្យភូតភរ​នេះ​បាន​ខ្លះ តែ​ខ្មែរ​ដែលមាន​កំណើត​នៅ​ប្រទេស​យើង ដូច​និ​សិ​ត្ស​យើង​ដែល​អញ្ជើញ​ទៅ​រៀនសូត្រ​នៅ​បរទេស សុទ្ធសឹង​ដឹង​គ្រប់ៗ​គ្នា​ថា សម សារី នេះ​ជា​និមិត្តរូប​ដ៏​សំខាន់ (par excellence) នៃ : ​ខ​១- ភាពពុករលួយ (​ឧទាហរណ៍​រឿង​កា​ម្ញ៉ុ​ង Camions ១៩) រឿង​រត់គយ​ដោយ​ម្រេច ការ​ឧ​ប​ត្ថ​ម្ត​អំពើ​ក្បត់​ថវិកាជាតិ របស់​អ៊ូច សមសែម រឿង​ខ្សែ​សូត្រ​ដែល​ប្រែ​ក្លាយទៅជា​រឿង​ត្រី​យៀវ​ហ៊ឺ ៘​ ​ខ​២- នៃ​អយុត្តិធម៌ អំពី​អ​យុ​តិ្ត​ធម៌​នេះ សូម​លោកអ្នក​ដែល​អាន អ្នក​ជាតិនិយម​ខ្ញុំ មេ​តា្ត​សាកសួរ​មន្ត្រី​ដែល​ធ្លាប់​ធ្វើការ​ក្រោមបង្គាប់ សម សារី ឬ​ធ្លាប់​ទាក់ទង​នៅក្នុង​ការងារ​ខ្លួន​ជាមួយនឹង​មនុស្ស​នេះ ដែល​ជួយ​ច្រាន​ទៅរក​បុណ្យ​-​ស័​ក្កិ​-​លុយកាក់ តែ​បក្ខ​ពួកក្រុម​ខ្លួន រីឯ​អ្នក​ឯទៀត​ខិតខំ​បម្រើរាជការ ដោយ​សមត្ថភាព​បរិបូរណ៍​និង​ស្អាតស្អំ​យ៉ាងណាក្តី ក៏​សម សារី ធ្វើបាប បង្កាច់បង្កិន​ឲ្យ​គ្នា​វិនាស ។​ ​អ្នករាជការ​ណា​ដែល​មិន​ព្រមធ្វើ​ខ្ញុំកញ្ជះ​ខ្លួន និង​លោកជំទាវ​ប្រពន្ធ​នៅផ្ទះ​ខ្លួន អ្នករាជការ​ណា​ដែល​ចេះតែធ្វើ​ការជូន​ជាតិ មិនចេះ​រក​ប្រយោជន៍​ឲ្យ​គ្រួសារ​ខ្លួន អ្នកនោះ​ត្រូវ​ទទួលទោស​យ៉ាង​ធ្ងន់ ។​ ​រឿងហេតុ​អស់ទាំង​នេះ មនុស្ស​ដែល​បាន​រងគ្រោះថ្នាក់​អំពី​អយុត្តិធម៌​របស់ សម សារី ពុំ​ភ្លេច​ទៅ​កើត​ទេ អាច​អធិប្បាយ​ជម្រាប​លោកអ្នក ដោយ​ក្បោះក្បាយ​ជាង​ខ្ញុំ ។​ ​ខ​៣- នៃ​លទ្ធិផ្តាច់ការ សម សារី​ក្តី ង៉ុ​ក​-​ថា​ញ់​ក្តី ពុំដែល​បានបង្ហាញ​ដោយ​អំពើ​របស់ខ្លួន​ណា​១ ថា​ខ្លួន​ជា​អ្នកទ្រទ្រង់ លទ្ធិប្រជាធិបតេយ្យ​សោះ ។​ ​អំពី​រឿងនេះ​សូម​លោក​-​អ្នកអាន​អត្ថបទ​ដែល​ខ្ញុំ​បាន​សរសេរ​នៅក្នុង “​អ្នក​ជាតិនិយម​” លេខ​២ ។​ ​ខ​៤- នៃ​ការ​ក្បត់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ បម្រើ​ប្រយោជន៍​បរទេស ។​ ​ពេលនេះ ង៉ុ​ក​-​ថា​ញ់ និង សារី ជូន​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នូវ​ភស្តុតាង​នៃ​ការ​ក្បត់ជាតិ មាតុភូមិ​ខ្លួន ដោយ​គួរ​ឲ្យ​សាកលលោក (​សូម្បីតែ​ចៅហ្វាយ​បរទេស​វា​ក៏​) ខ្ពើម​ល្អើ​ម ! ​តែ​សារី​នេះ​បម្រើ​ប្រយោជន៍​បរទេស​យូរ​ឆ្នាំ​ហើយ (​ឧទាហរណ៍​ក្នុងពេលដែល​ខ្លួន​ធ្វើ​ឧ​ត្ត​ម​ប្រឹក្សា​រាជរដ្ឋាភិបាល ។ អំពី​រឿងនេះ សូម​អស់លោក​-​អ្នក មេត្តា​នឹក​ទៅដល់​សេចក្តី​ដែល​ខ្ញុំ​បាន​ថ្លែង​ក្នុង​សន្និសីទ ធ្វើ​នៅ​កំពង់ចាម ដើមឆ្នាំ ១៩៥៩ នេះ​) ។​ ​នៅក្នុង​ឆ្នាំ ១៩៥៦ សម សារី បាន​ទៅ​ព្យាបាល​ខ្ទង់ច្រមុះ​ដែល​បាក់​ដោយ​បើក​យន្តហោះ​ធ្លាក់ ព្យាបាល​រួច​ក៏​វិល​មក​ក្រុងប៉ារីស ។​ ​នៅ​ទីក្រុង​នោះ សារី​បាន​ជួបនឹង​ខ្ញុំ ហើយ​សូម​ឲ្យ​ខ្ញុំ​នាំយក​ខ្លួន​ទៅ​ទស្សនា​ប្រទេស​រុស្ស៊ី​ផង ។ ខ្ញុំ​ព្រមយក​ទៅតាម ។ នៅ​កណ្តាល​ប្រទេស​រុស្ស៊ី ឈ្មោះ សម សារី នេះ​ខំប្រឹង​ខ្នះខ្នែង​ទិតៀន​ដ៏​ឧឡា​រិ​កនូវ​លទ្ធិ​កុ​ម្មុយ​និ​ស្ត ហើយ​សរសើរ​លទ្ធិ​លោក​សេរី ។ ខ្ញុំ​-​លោក​ឧ​ត្ត​ម​សេនីយ៍ ង៉ោ​-​ហ៊ូ ស្តេច​ក្រុមហ្លួង (​ដែល​ទ្រង់​សោយ​ទិវង្គត​ទៅក្រោយ​ទស្សនាការ​នោះ​) មាន​សេចក្តី​ព្រួយបារម្ភ ភ័យ​ណាស់ ដោយ​សារី វា​ហ៊ាន​ធ្វើ​សកម្មភាព​ឲ្យ​ខូច​មិត្តភាព​ខ្មែរ​-​រុស្ស៊ី នៅ​កណ្ដាល​ប្រទេស​រុស្ស៊ី ។ យើងខ្ញុំ​បាននាំគ្នា​ប្រដៅ​ផង អង្វរ​ផង​ឲ្យ​ឈប់​ធ្វើ យ៉ាងហ្នឹង​ទៅ សម សារី វា​ឆ្លើយ​មក​យើងខ្ញុំ​វិញ​ថា វា​ពុំមែន​ទិតៀន​ទេ វា​គ្រាន់តែ​សង្កេតការណ៍​និង​ជួយ​បំភ្លឺ​រាស្ត្រ​រុស្ស៊ី​ឲ្យ​ស្គាល់​កំហុស​ខ្លួន ដើម្បី​កែកុន​លទ្ធិ​ខ្លួន​ឲ្យ​បានល្អ​ឡើង ។​ ​រឿងនេះ អស្ចារ្យ​ពេក មិនគួរ​ឲ្យ​ជឿ តែ​សូម​លោក​-​អ្នក​សួរ​ទៅ​វរជន​ទាំ​ឡាយ​ដែល​បាន​ហែ​ខ្ញុំ​ទៅ​រុស្ស៊ី ក្នុង​ឆ្នាំ ១៩៥៦ អាច​ជ្រាប​នូវ​ការណ៍​នេះ​ច្បាស់ ។ វរជន​នោះ (​លោក អ៊ុំ ឈាង ស៊ុន លោក ង៉ូ -​ហ៊ូ ឯកឧត្តម ឃឹម​-​ទិ​ត ទ្រង់​មេ​ថា​វី ៘​) មិនទាន់​ភ្លេច​នៅឡើយ​ទេ នូវ​អំពើ​ឆ្គាំឆ្គង​របស់ សម សារី ជាពិសេស​នៅក្នុង​អយស្ម័យយាន ឡេ​និ​ន​ក្រា​ដ ម៉ូស្គូ (train Leningrad-Moscou)​។​ ​ ​ ​ ​ ​សូម​ជនរួមជាតិ​វិនិច្ឆ័យ​ចុះ : ​បើ​ខ្ញុំ​និង​រាជបល្ល័ង្ក ហើយ​ជា​អ្នក​អប់រំ​គតិ​អ​យុតិធម៌ មនុស្ស​ល្ងង់ និង​មនុស្ស​ពុករលួយ សង្គម​ពុំ​អាច​ស្គាល់​នូវ​ការ​ចម្រើន​ជឿន​ទៅមុខ ក្នុង​ផ្លូវ​បង្រួបបង្រួម​ជាតិ បញ្ចុះបញ្ចូល​អ្នកនយោបាយ (​មាន​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ជាដើម​) និង​យុវជន (​មាន អតីត​និស្សិត​ដែលមាន​សញ្ញាបត្រ​ខ្ពង់ខ្ពស់​) បានទេ ។​ ​ជ័យជម្នះ​របស់​រាជបល្ល័ង្ក និង​សង្គម កើតឡើង​ដោយសារ​ការអប់រំ​គតិយុត្តិ​ធម៌ ចំពោះ​ជនរួមជាតិ​ទូទៅ​ដោយ​ពុំ​រើសមុខ : ​ខ​១- យុត្តិធម៌​ក្នុងការ​ជ្រើសរើស​វរជន​ឲ្យ​កាន់អំណាច កាន់ការ​ខុសត្រូវ​ធំៗ បញ្ជាការ​រដ្ឋ ដើម្បី​ជាតិ សាសនា មហាក្សត្រ ។​ ​ក្នុងការ​ជ្រើសរើស​នេះ ពុំមែន​សំដៅ​រកតែ​រាជវង្សានុវង្ស ឬ​មន្ត្រី​ធំៗ​ជំនាន់​ចាស់​ដូច សម សារី វា​ចោទ​នោះទេ វរជន​ក្មេង​-​ចាស់ ដែល​ធ្លាប់​ប្រឆាំងនឹង​រាជបល្ល័ង្ក ឬ សង្គម​យ៉ាងខ្លាំង​ក្តី បើ​ពិនិត្យ​ទៅ​ឃើញថា គេ​មាន​ចរិយា​ស្អាតស្អំ មានចំណេះ​ខ្ពស់ មាន​សមត្ថភាព​ច្រើនជាងគេ រាជបល្ល័ង្ក​ហៅរក​-​ប្រើប្រាស់​-​ច្រាន​ឲ្យ​គេ​ទៅមុខ​ក្នុង​លំដាប់​ស័​ក្កិ​និង​តំណែង (Hierarchie) នៃ​រដ្ឋ (​សូម​អស់លោក​មេត្តា ពិនិត្យមើល​សមាសភាព​រាជរដ្ឋាភិបាល​-​រដ្ឋសភា និង​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ព្រះរាជា​ចុះ​) ។​ ​ខ​២- យុត្តិធម៌​ក្នុងការ​បោសសម្អាត ។ វរជន​ណា​ដែលជា​អ្នក​ស្និទ្ធស្នាល​នឹង​រាជបល្ល័ង្ក ឬ​ខ្លួន​ខ្ញុំ ឬ ជា​សហជីវិន​ចាស់​របស់ សង្គម ក៏​ពុំដែល​ទទួល​នូវ​ឯក​សិ​ទិ្ធ​ខុស​អំពី​គេឯង​ទេ រមែងតែ​ទទួលទោស​ពៃរ៍​តាមច្បាប់​និង​គតិ​យុត្តិធម៌ បើ​ខ្លួន​ប្រព្រឹត្ត ខុស​ឆ្គាំឆ្គង​ចំពោះ​ជាតិ​-​រាជការ ។​ ​អស់លោក​-​អ្នកសង្កេតការណ៍​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិនដែល​កាន់ជើង​សហជីវិន​ចាស់ ឬ​សេនា​បរិពារ​ខ្ញុំ​ទេ ទោះ បី​ជិតស្និទ្ធ​យ៉ាងណាក៏ដោយ បើ​មាន​គេ​ប្តឹង ខ្ញុំ​រមែងតែ​ដក​ភ្លាម​អំពី​មុខងារ​-​តំណែង ហើយ​ឲ្យ​តុលាការ ឬ ក្រសួង​បោសសម្អាត ជម្រះ ។​ ​មន្ត្រី​ដែលជា​កូនចៅ​ស្និទ្ធជិត ឬ សហជីវិន​ចាស់​គ្នា​បានទទួល​រងគ្រោះថ្នាក់​ខ្លះ​ដោយសារតែ​សំបុត្រ​អនាមិក ដែល​គ្មាន​ឲ្យ​ភស្តុតាង​សោះ នោះ ក៏​ខ្ញុំ​ឲ្យ​ដក​សហជីវិន​ខ្ញុំ​អំពី​តំណែង​ដើម្បី​ជូន​រាជការ​ជម្រះ​ដែរ ។ សហជីវិន​ទាំងនោះ​តូចចិត្ត​នឹង​ខ្ញុំ​ពន់ពេក​ណាស់ ។​ ​ញាតិសន្តាន មីង​បង្កើត​របស់ខ្ញុំ ក៏​ខ្ញុំ​ពុំដែល​កាន់ជើង​ដែរ ។​ ​បើ​ខ្ញុំ​ហើយ​ការពារ​តែ​មនុស្ស​ល្ងង់ (​លើក​ឲ្យ​ធ្វើ​ធំ​) តែ​មនុស្ស​ស្អុយ តែ​មនុស្ស​ចេះ​ប្រចុប​មែន ពពួក​គណបក្ស​ប្រជាធិបតេយ្យ គេ​មិន​ចាកចោល គេ​មិន​រំលាយ​គណបក្ស​ធំ​របស់​គេ​មក​ចុះចូល​ខ្ញុំ ធ្វើជា​សហជីវិន​សង្គម​ទេ ។​ ​ក្នុង​រដ្ឋសភា​និង​រដ្ឋាភិបាល​សព្វថ្ងៃ បើ​រាប់​សហជីវិន​ចាស់​ដែល​ជិតស្និទ្ធ​នឹង​ខ្ញុំ មាន​យ៉ាងច្រើន ៤-១០​នាក់ ហើយ ៤-១០ នោះ​ទៀត​សុទ្ធសឹងតែ​មនុស្ស​មា​នស​ម​ត្ថ​ភាព​បរិបូរណ៍ និង​ចរិយា​ត្រឹមត្រង់ ។​ ៨​ភាគ​ដប់​នៃ​អ្នក​ដែល​ខ្ញុំ​ប្រគល់​ចង្កូត​រដ្ឋ​ឲ្យ​គេ​កាន់​(​ក្នុង​នីតិបញ្ញត្តិ​និង​នីតិប្រតិបត្តិ​) សុទ្ធតែ​មនុស្ស​ខ្ញុំ​ពុំបាន​ស្គាល់​គេ​យូរយារ ជា​មិត្តភក្តិ ហើយ​ដែល​ខ្ញុំ​ហៅរក​ដោយ​តែ​ចំណេះវិជ្ជា​-​ចរិយា​-​អតីត​ភាពល្អ​របស់គេ ។​ ​ខ​៣- យុត្តិធម៌ សច្ចៈ ក្នុងការ​បម្រើ​ជាតិ ។​ ​ក្នុង​រឿងនេះ សូម​អស់លោក​-​អ្នក​វិនិច្ឆ័យ​ចុះ ថា​តើ ង៉ុ​ក​-​ថា​ញ់ សម សារី វា​កាន់​យុ​តិ្ត​ធម៌ ឬទេ បើ : ១- ប្រទេសជាតិ​របស់​វា​កំពុងតែ​ប្រកបដោយ​សន្តិភាព​សុខសាន្ត​ត្រាណ វា​ទាំង​២ បញ្ចូល​ពួកក្បត់​ជាតិ​និង​ទាហាន​យួន ឲ្យ​មក​បង្កបង្កើត​អសន្តិសុខ​ក្នុង​អាណាចក្រ​ទាំងមូល (​ចាប់ផ្ដើម​ពី​ខេត្ដ កំពត​-​តាកែវ​-​ស្វាយរៀង​-​ស្ទឹងត្រែង​) ។​ ២- ជាតិ​កំពុងតែ​ស្រុះស្រួល​គ្នា​កសាង​ប្រទេស​ឲ្យ​រីកចម្រើន​គ្រប់​តំបន់ ពួកវា​ទាំង​២​នាក់​នេះ​ធ្វើ​សកម្មភាព​និង​ឃោសនា​ចង់​បំបែកបំបាក់​ខ្មែរ​សាមគ្គី ។​ ៣- ប្រទេស​កាន់​អព្យាក្រឹតភាព បានទទួល​ការ​រាប់រក​ដ៏​វិសេស​អំពី​ប្រទេស​ទាំងឡាយ​នៃ​ពិភពលោក​(​គឺ​ពួកលោក​សេរី ពួកលោក​កុ​ម្មុយ​និ​ស្ត ពួកលោក​កណ្តាល​អព្យាក្រឹត​) វា​ដើរ​ញុះញង់​លោក​សេរី​ឲ្យ​ប្រើ​វា ដើម្បី​កម្ចាត់​អព្យាក្រឹតភាព​ឯករាជ្យ​របស់​ជាតិ​វា ដោយ​វា​រំលឹក​នូវ “​គ្រោះថ្នាក់​កុ​ម្មុយ​និ​ស្ត​” ! ​ប្រទេស​ខ្មែរ​បាន​សុខ​សប្បាយ បាន​ថ្កុំ​ថ្កើ​ន បាន​ចម្រើន បាន​មូល​វង្ស​ត្រកូល​គ្នា បាន​រួច​អំពី​គ្រោះថ្នាក់​កុ​ម្មុយ​និ​ស្ត​យាយី ង៉ុ​ក​-​ថា​ញ់​និង​សារី វា​ហ៊ាន​ប្រកាសប្រាប់​លោក​សេរី​ថា​ប្រទេស​ប្រទេស​ខ្មែរ​ពុករលួយ ស្គាល់​មហន្តរាយ​ដោយសារ សីហនុ លើក​ស្រុក​ឲ្យ​កុ​ម្មុយ​និ​ស្ត ! ​ប្រទេស​ខ្មែរ​មាន​ស្ថាន​ភាពល្អ​ជាង​ប្រទេសជិតខាង ថា​ញ់​ហើយ​និង​សារី វា​ខិតខំ​ធ្វើ​ឃោសនា​ជួយ​ប្រទេសជិតខាង​ដែល​ចូលក្នុង​បក្ខ​ពួកលោក​សេរី ដោយ​ប្រកាសថា​គេ​បាន​សុខ បាន​ឯករាជ្យ​ជាង​ខ្មែរ​ទៅវិញ ! ​ប្រទេស​ខ្មែរ​មាន​សមាជជាតិ​ផ្តល់​ឲ្យ​ជនជាតិ​នៅក្នុង​ដែនដី​ខ្លួន នូវ​សេរីភាព​ធំ​ទូលាយ​ជាងគេ ថា​ញ់​ហើយ​និង​សារី វា​ហ៊ាន សម្អុយ​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​វា ដោយ​សរសើរ​ប្រទេស​ដទៃ (​ដែល​ខំ​បិទ​សិទ្ធិ​រាស្ត្រ​) ថា​គេ​កាន់​លទ្ធិប្រជាធិបតេយ្យ បរិសុទ្ធ​ជាង​រាជាណាចក្រ​ខ្មែរ ! ​ក្នុង​រឿងនេះ សារី វា​យក​ការ​រលាយ​នៃ​គណបក្ស​វា​ឈ្មោះ “​រា​ស្ត្រា​ធិបតេយ្យ​” ជា​ឧទាហរណ៍ នៃ “​លទ្ធិផ្តាច់ការ​របស់ សីហនុ !” ​ខ្ញុំ​សូម​រំលឹកថា គណបក្ស​របស់​សម សារី​នេះ រាជរដ្ឋាភិបាល​ពុំបាន​រំលាយ​ទេ ។​ ​បើ​រាជរដ្ឋាភិបាល​បំបាត់​សិទ្ធិ​របស់​គណបក្សនយោបាយ​បាន​(​ដូច​សារី​វា​ចោទប្រកាន់​មែន​) ម្ល៉េះ​គណបក្ស “​ប្រជាជន​” (​កុ​ម្មុយ​និ​ស្ត​) បាត់បង់​ខ្លួន​មុន​គណបក្ស “​រា​ស្ត្រា​ធិបតេយ្យ​” យូរ​ឆ្នាំ​ហើយ ! ​តាម​ការពិត គណបក្ស “​រា​ស្ត្រា​ធិបតេយ្យ​” (​ដែល​គ្មាន​រាស្ត្រ​ណា​ចូល​ដៃ​សោះ គឺមាន​តែ​ពួក​អា​មនុស្ស​ខូច​ដែល​រាជ​ការដេញ ហូតងារ​ដោយ concussion ស៊ីសំណូក​-​លួច​ប្រាក់​រាជការ​-​ពុករលួយ​ដូច​សម សារី ធ្វើជា​សមាជិក​នោះ​) រលាយ​ទៅ​តែ​ខ្លួនឯង ដោយសារ complot (​ការរួម​គំនិត​ជាមួយ​បរទេស​ក្បត់ជាតិ​ឯង​) ដែល​រាជការ​បាន​ចាប់​ភស្តុតាង គ្រប់គ្រាន់​លើ​ខ្លួន “​កូនចៅ​” សម​-​សារី (​មានឈ្មោះ​ស៊ី​-​វុ​ធ​ថៃ ជាដើម​) ហើយ​នៅលើផ្ទះ​សម សារី និង​ដាប​-​ឈួន ។​ ​សរុបសេចក្តី​ទៅ គណបក្ស​របស់​សម សារី បាត់បង់​ខ្លួន​ដោយ​បទឧក្រិដ្ឋ ក្បត់ជាតិ ដែល​រាជ​ការចាប់​ភស្តុតាង​បាន ពុំមែន​ដោយ​ធ្វើ (opposition democratique) (​ក្រុម​ខាង​ប្រឆាំង​តាមច្បាប់​ប្រជាធិបតេយ្យ​) នោះឡើយ ។​ ​ សម​-​សារី ចោទ​រាជបល្ល័ង្ក ម្យ៉ាងទៀត : ​វា​ថា វា​អស់បុណ្យ​ស័​ក្កិ​ដោយ​កំហុស​យ៉ាង​តូច គឺ​បាន​វាយ​បាវ​ស្រី​ម្នាក់ ហើយ​វាយ​នោះ​ទៀត គឺ​បានធ្វើ​ដោយសារតែ​ស្រឡាញ់​បាវ​វា !! ​រឿង​សម សារី នៅ (Londres) (​រាជធានី​អង់គ្លេស​) ដែល​បានធ្វើ​ឲ្យ​ស្អុយឈ្មោះ​ដល់​ប្រទេស​ខ្មែរ ឯករាជ្យ​ខ្មែរ និង​លទ្ធិ ប្រជាធិបតេយ្យ​ទាំងមូល​លើ​ផ្ទៃរាប​សកលលោក អស់លោក​-​អ្នក​ជ្រាប​នូវ​លក្ខណៈ​សព្វគ្រប់​ហើយ អាច​វិនិច្ឆ័យ​ថ្វាយ​រាជ្យ​បល្ល័ង្ក ឲ្យ​រដ្ឋាភិបាល​យើង​បាន ។​ ​ជា​អវសាន ខ្ញុំ​សូម​តែ​សួរ​ទៅ​សម សារី​ថា តើ​ការដែល​វា​ផ្ញើ​គ្រាប់បែក​យ៉ាង​សម្បើម​មក​សម្លាប់​ម្តាយ​ខ្ញុំ (​សម្តេចព្រះ មហាក្សត្រី​យា​នី​) ដែលជា​សត្រី ឥត​សា​ស្រា្ត​វុ​ធ​ការពារ​(femme saus defense) នោះ ជា​អំពើ​ធ្វើ​ដោយ​គោរព​និង​ស្រឡាញ់​រាប់អាន​ព្រះអង្គ​ដែរឬទេ ? ​ ​និពន្ធ​ដោយ​សម្តេចព្រះ នរោត្តម​-​សីហនុ នាយករដ្ឋមន្ត្រី ក្នុង​សារព័ត៌មាន អ្នក​ជាតិនិយម លេខ ១-២ និង ៣។

ប៉ាង សុខឿន - Khmer Sovannaphumi
3 March 2017 · 
ដើមកំណើតនៃបក្សកុម្មុយនីស្តកម្ពុជា ឬបក្សប្រជាជនកម្ពុជា (បក្សឆ្កែយួនសំលាប់ខ្មែរ)
................................
ដោយ សេង ឌីណា RFI៖ មុននឹងក្លាយទៅជាបក្សមួយឯករាជ្យ ចលនាកុម្មុយនីស្តខ្មែរគឺជាសាខាមួយរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលរួមមាន វៀតណាម កម្ពុជា និងឡាវ។ ក្រោយពីបំបែកខ្លួនចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន ចលនាកុម្មុយនីស្តខ្មែរបានទៅបង្កើតបក្សកុម្មុយនីស្តឯករាជ្យមួយ ដោយដាក់ឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។

លទ្ធិកុម្មុយនិស្តបានរីកសាយនៅទូទាំងពិភពលោក តាមរយៈចរន្តប្រឆាំងនឹងអាណានិគម នៅក្រោយសង្រ្គាមលោកលើកទីពីរ។ នៅឥណ្ឌូចិន រួមមានប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនីស្តមួយដែរ គឺ បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៣០ ហើយប្រមូលផ្តុំចលនាកុម្មុយនិស្តដែលមកពីប្រទេសទាំងបីនៅឥណ្ឌូចិននេះ។

នៅកម្ពុជា សាខាបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤២ ដោយអាចារ្យមៀន ហៅ សឺនង៉ុកមិញ។ យោងតាមលោកស្រី Elizabeth Becker ឈ្មោះ សឺនង៉ុកមិញ នេះ គឺជាការច្របាច់បញ្ចូលគ្នារវាង សឺនង៉ុកថាញ់ និងហូជីមិញ។ ការធ្វើបែបនេះ គឺក្នុងគោលដៅឆ្លៀតយកចំនេញពីប្រជាប្រិយភាពរបស់សឺនង៉ុកថាញ់ ដែលជាប្រមុខដឹកនាំចលនាប្រឆាំងបារាំងដ៏ល្បីល្បាញមួយ គឺចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺនង៉ុកថាញ់ មិនមែនជាជនកុម្មុយនិស្តនោះទេ។

បក្សប្រជាជនបដិវត្តន៍ខ្មែរ

នៅឆ្នាំ ១៩៥១ សឺនង៉ុកមិញ ថែមទាំងបានបង្កើតចលនាប្រដាប់អាវុធមួយ ដោយដាក់ឈ្មោះថា សមាគមខ្មែរឥស្សរៈ ទៀតផង ដែលជាហេតុនាំឲ្យមានការភ័ន្តច្រលំ មិនដឹងមួយណាជាខ្មែរឥស្សរៈកុម្មុយនិស្ត និងមួយណាមិនមែនកុម្មុយនិស្ត។ នៅឆ្នាំដដែលនេះដែរ វៀតណាមបានសម្រេចបំបែកបក្សកុម្មុយនិស្តឥណ្ឌូចិនឲ្យទៅជាបក្សកុម្មុយនិស្តផ្ទាល់របស់ប្រទេសនិមួយៗវិញ។ ក្រុមខ្មែរកុម្មុយនិស្តក៏សម្រេចបង្កើតបក្សកុម្មុយនិស្តផ្ទាល់របស់ខ្លួន ដោយដាក់ឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។ បក្សនេះដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សបណ្តោះអាសន្នមួយដែលមាន សឺនង៉ុកមិញ ជាប្រធាន ទូ សាមុត ជាអនុប្រធាន និងសៀវ ហេង ជាអគ្គលេខាធិការ។ ក៏ប៉ុន្តែ ពីឆ្នាំ១៩៥១ រហូតដល់ឆ្នាំ១៩៦០ ក្រុមខ្មែរកុម្មុយនិស្តមិនបានរៀបចំធ្វើសន្និបាតបង្កើតបក្សជាផ្លូវការទេ ដែលជាហេតុនាំឲ្យបក្សប្រជាជនបដិវត្តន៍ខ្មែរមិនមានភាពឯករាជ្យដាច់ស្រឡះពីបក្សកុម្មុយនិស្តឥណ្ឌូចិន។ សូម្បីតែលក្ខន្តិកៈរបស់បក្សក៏វៀតណាមជាអ្នកសរសេរឲ្យដែរ រួចទើបយកមកបកប្រែជាភាសាខ្មែរ។ ទោះជាយ៉ាងនេះក៏ដោយ គណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នជាគណបក្សកាន់អំណាចនៅកម្ពុជា បានកំណត់យកបក្សប្រជាជនបដិវត្តន៍ខ្មែរថាជាប្រភពដើមរបស់ខ្លួន ហើយកំណត់យកថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ថាជាថ្ងៃកំណើតបក្ស។

ក្រោយពីសន្និសីទក្រុង Genève ខែកក្កដា ឆ្នាំ១៩៥៤ ដែលមានចុះកិច្ចព្រមព្រៀងហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធនៅលើទឹកដីកម្ពុជា បក្សប្រជាជនបដិវត្តន៍ខ្មែរក៏បែកខ្ញែកគ្នាជាបីក្រុម។ មួយក្រុម ដែលរួមមាន សឺនង៉ុកមិញ កែវ មុន្នី ម៉ី ផូ រ័ត្ន សាមឿន ប៉ែន សុវណ្ណ ជាដើម បានរត់ទៅប្រទេសវៀតណាម។ ក្រុមទីពីរ រួមមាន ទូ សាមុត សៀវ ហេង នួន ជា សោ ភឹម ជាដើម នៅបន្តសកម្មភាពជាសម្ងាត់នៅក្នុងប្រទេសកម្ពុជា។ ចំណែកក្រុមទីបី ដែលរួមមាន កែវ មាស នន សួន ប៉ែន យុទ្ធ ជាដើមបានបង្កើតជាគណបក្សស្របច្បាប់មួយ ដាក់ឈ្មោះថា ប្រជាជន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ក៏ប៉ុន្តែ ក្រុមទាំងបីនេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។

បក្សពលករកម្ពុជា

រហូតដល់ខែកញ្ញា ឆ្នាំ១៩៦០ ទើបបក្សប្រជាជនបដិវត្តន៍ខ្មែរបានរៀបចំធ្វើសន្និបាតដោយលួចលាក់មួយ ក្នុងគោលដៅបង្កើតជាផ្លូវការនូវគណបក្សកុម្មុយនិស្តមួយផ្ទាល់របស់កម្ពុជា ប៉ុន្តែបានប្តូរឈ្មោះបក្សទៅជា បក្សពលករកម្ពុជា វិញ។ បក្សថ្មីនេះ មាន ទូ សាមុត ជាលេខាបក្ស នួន ជា ជាលេខារង ហើយ សាឡុត ស គឺជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សាឡុត ស គឺជាឈ្មោះដើមរបស់ ប៉ុល ពត។ អៀង សារី ដែលជាមិត្តភក្តិរបស់ សាឡុត ស ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សថ្មីនេះដែរ។ សម្រាប់ក្រុមខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត សន្និបាតខែកញ្ញា ឆ្នាំ១៩៦០នេះ ទើបជាការចាប់ផ្តើមពិតប្រាកដនៃចលនាកុម្មុយនិស្តរបស់ខ្លួន ហើយបដិសេធមិនទទួលស្គាល់ថាខ្លួនមានកំណើតចេញពីបក្សប្រជាជនបដិវត្តន៍ខ្មែរនោះទេ។ ពួកខ្មែរក្រហមធ្វើបែបនេះក្នុងចេតនាផ្តាច់បដិវត្តន៍របស់ពួកគេឲ្យដាច់ស្រឡះពីបក្សកុម្មុយនិស្តឥណ្ឌូចិន  ដើម្បីកុំឲ្យមានជាប់ជំពាក់វាក់វិនជាមួយប្រទេសវៀតណាម។ តាមពិត ការមិនចុះសម្រុងគ្នា និងការដែលចលនាខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ ដោយពាក់កណ្តាលរត់ទៅប្រទេសវៀតណាម និងពាក់កណ្តាលទៀតនៅក្នុងប្រទេសកម្ពុជាដូចនេះហើយ ដែលនាំឲ្យមានការកាប់សម្លាប់គ្នារវាងសមាជិកបក្ស នៅកំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ រហូតដល់ខ្មែរកុម្មុយនិស្តមួយក្រុមរត់ភៀសខ្លួនទៅវៀតណាម ហើយនាំទ័ពវៀតណាមមកវាយខ្មែរកុម្មុយនិស្តក្នុងស្រុក ដែលជាអតីតសហការី។

បក្សកុម្មុយនិស្តកម្ពុជា

នៅក្រោយពេលដែលទូ សាមុត បានបាត់ខ្លួន នៅឆ្នាំ១៩៦៣ សាឡុត ស ក៏បានឡើងមកកាន់តំណែងជាលេខាបក្សពលករកម្ពុជា រំលងនួន ជា ដែលជាលេខារង។ ក្នុងអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស បានទៅធ្វើទស្សនកិច្ចនៅវៀតណាម និងនៅចិន។ ក្រោយពីបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសចិន សាឡុត ស ក៏បានផ្តាច់ខ្លួនបន្តិចម្តងៗពីឥទ្ធិពលវៀតណាម។ នៅខែកញ្ញា ឆ្នាំ១៩៦៦ សាឡុត ស បានប្តូរឈ្មោះបក្សពលករកម្ពុជា មកជា "បក្សកុម្មុយនិស្តកម្ពុជា" វិញ។

ត្រលប់មកនិយាយអំពីបក្សពលករកម្ពុជាវិញ បើទោះជាបានបង្កើតជាផ្លូវការហើយក៏ដោយ ក៏បក្សនេះស្ថិតនៅជាសម្ងាត់ដដែល ដោយមិនប្រកាសឲ្យដឹងជាសាធារណៈនោះទេ។ ពួកកុម្មុយនិស្តនៅតែបន្តធ្វើការតស៊ូផ្នែកនយោបាយ ជាពិសេស ចូលរួមក្នុងការបោះឆ្នោតជាតិ ដោយប្រើឈ្មោះគណបក្សប្រជាជនដដែល៕

No comments:

Post a Comment