Monday, December 2, 2019

ផ្ទៃដី កូសាំងស៊ីន

  1. គ្មានអ្នកណាម្នាក់អាចបដិសេធន៍បានថាទឹកដីខ្មែរកម្ពុជាក្រោមមិនមែនជាទឹកដីរបស់ខ្មែរនោះទេ។ ប្រជារាស្ត្រខ្មែរជាអ្នកកាប់ខ្លាក្ដៅព្រែកសាងទឹកដីកម្ពុជាក្រោម មុនគេបង្អស់។ ប្រជារាស្ត្រខ្មែរមិនមែនជាជាតិសាសន៍រសាត់អណ្ដែតតាមទូកតាមកាណូតវាតទីយកទឹកដីនៃប្រទេសជិតខាងនោះទេ គឺមានកំណើតកើតនៅលើទឹកដីកម្ពុជាក្រោមតែម្តង។| កម្ពុជាក្រោម កាលពីដើមឡើយហៅថា នគរហ្វូណន មានព្រះមហាក្សត្រីយានី លីវ យី និងព្រះបាទហ៊ុន ទៀន សោយរាជ្យជាបឋមក្សត្រដំបូងបង្អស់នៃរាជវង្សខ្មែរ រហូតដល់បង្កើតបានទៅជាព្រះរាជាណា​ចក្រកម្ពុជា នៅក្នុងគ្រឹស្តសករាជ ៥៥០ ក្រោមព្រះរាជកិច្ចដឹកនាំនៃការបង្រួបបង្រួមរបស់ព្រះករុណាព្រះបាទភវវរ្ម័ន រវាងន៍គរចេនឡា និង ហ៊ុន គេពុំទាន់មានឃើញវត្តមាននៃជនជាតិយួននៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាថ្មីនេះនៅឡើយទេ។ រហូតដល់ឆ្នាំ១៦១៨ ក្នុងរជ្ជកាលព្រះបាទ ជ័យជេដ្ឋាទីទើបឃើញមានវត្តមានជនជាតិយួនដំបូងបង្អស់នៅលើទឹកដីខ្មែរ គឺតាមរយៈការរៀបអភិសេកព្រះបាទជ័យជេដ្ឋាទី ២ ជាមួយកូនស្រីទី ៩ របស់ស្ដេចយួនឈ្មោះ ង្វៀង ស្លាយរឿង។កាលពីថ្ងៃទី០៥ និងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៥ថ្មីនេះ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថាន-ទូតវៀតណាម ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានថ្លែងបំភ្លេការពិតនៃប្រវត្តិសាស្ត្រខ្មែរថា ទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមយូរហើយ ហើយដែលថាបារាំងបានកាត់ទឹកខ្មែរកម្ពុជាក្រោម ឲ្យវៀតណាមពុំមានមូលដ្ឋានឡើយ។ នេះជាភាសាអ្នកការទូតវៀតណាមមើលងាយប្រជារាស្ត្រខ្មែរយ៉ាងខ្លាំង ដែលយើងមិនអាចទទួលបានជាដាច់ខាត។ដើម្បីកុំឲ្យមានការបំភ្លែបំថ្មីសប្រវត្តិសស្តតទៅទៀត អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បាន ក្នុងក្រងឯកសារដ៏សង្ខេបនេះជាភស្តុតាងបញ្ជាក់ជូនសាធារណមតិជាតិ-អន្តរជាតិ ជាពិសេសរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរពិតប្រាកដមិនអាចប្រកែកបាន ការត្រួតត្រារបស់អាជ្ញាធរវៀតណាមសព្វថ្ងៃ គឺវាការពិតត្រាបែបអាណានិគមបន្ដពីអាណានិគមបារាំងតែប៉ុណ្ណោះ ។ ប្រជារាស្ត្រខ្មែរនៅតែចាត់ទុកថា ទឹកដីខ្មែរកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរ យួនកាន់កាប់សព្វថ្ងៃគឺជាការខុសច្បាប់។អង្គការ-សមាគមខ្មែរកម្ពុជាក្រោម សូមអភ័យទោសចំពោះការមិនបានលើកយកភស្តុតាងនានាដ៏ច្រើនរាប់មិនអស់មកបញ្ជាក់ក្នុងឯកសារនេះ ដោយសារពេលវេលា និងលទ្ធភាព។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវថែមទៀត ដើម្បីបោះពុម្ពជាសៀវភៅឲ្យបានល្អនៅពេលអនាគត៕រាជធានីភ្នំពេញ, ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤គណៈកម្មការស្រាវជ្រាវលោក ថាច់ សេដ្ឋា ប្រធាន លោកគឹម សកល , លោក សឺន ឈឿង សមាជិក លោក សឺន ជុំជួន, ព្រះតេជគុណ ពេជ្រ ប៊ុនថន,ព្រះតេជគុណឡាយ ឡាត, លោក គឹម ខាយ, លោក ថាច់ ធី, លោកថាច់ ខ្មែរលោក ស៊ីន ស៊ីថា អ្នស្រី ព្រំ យ៉ាងទីស្នាក់ការផ្តួលេខ ៧២ ផ្លូវលេខៈ ៨២៦A ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្សែនសុខ រាជធានីភ្នំពីទូរស័ព្ទលេខៈ (៨៥៥) ១២៩០៨ ៨៨២ /៩៣ ៨៧ ៨៧_oE-mail: thachsethal3@gmail.com Website: http//khmerkromngo.org
  2. បុរេប្រវិត្តសាស្រ្តទឹកដីកម្ពុជាក្រោមកាលណានិយាយពីទឹកដីកម្ពុជាក្រោម យើងមិនអាចកាត់ផ្តាច់ ដោយមិននិយាយពីព្រះរាជាណាចក្រកម្ពុជាបាននោះទេ ព្រោះកាលពីដើមឡើយ ទឹកដីកម្ពុជាក្រោមជាទឹកដីកម្មសិទ្ធិរបស់ព្រះរាជាណាចក្រកម្ពុជា។លោក Dauplin Meullicr អនុប្រធានសមាគមភូមិស្តាំស្ត និងសេដ្ឋកិច្ចបារាំង បានសរសេរអំពីបុរេប្រវត្តិសាស្ត្រខ្មែរថា ប្រជារាស្ត្រកម្ពុជា ដែលគេស្គាល់ថាជាប្រជារាស្ត្រខ្មែរនោះ បានបង្កើតឡើងដោយក្រុមអូស្ត្រអាស៊ីយ៉ាទឹក (Austro Asiatique) ហើយបានតាំងលំនៅក្នុងឧបទ្វីបឥណ្ឌូចិនប្រហែលជាអៃសតវត្សរ៍មុនគ្រឹស្តសករាជ។ លោក Dauphin Manier បានសរសេរបញ្ជាក់ថា ប្រជារាស្រ្តទាំងឡាយនៅឥណ្ឌូចិនមានតែប្រជារាស្ត្រខ្មែរទេ ដែលបានតាំងទីលំនៅមុនគេបង្អស់។ លុះដល់សតវត្សរ៍ទី១៣ ទើបឃើញមានជនជាតិអណ្ណាម សៀម និងភូមា។លោក Andre Migot បានចម្លងឡើងវិញនូវផែនទីប្រវត្តិសាស្ត្រនិងបុរាណវិទ្យាបង្ហាញពីភាពអស្ចារ្យ មហាចក្រភពខ្មែរ ឬហៅថា កាំប៊ុយដេសា (Empire Ker Karahujadeca) នៅសតវត្សរ៍ ទី១១-១២-១៣ ដែលបានកាន់កាប់ស្ទើរតែទាំងស្រុងក្នុងឧបទ្វីបឥណ្ឌូចិន និងមួយភាគធំនៃទឹកដីសៀម ។ លោកAnklre Migot បានសរសេរបន្តថា ភាពខុសគ្នាដែលបានកើតមានឡើង រវាងប្រទេសវៀតណាម និងប្រទេសខ្មែរ មិនមែនជាភាពចៃដន្យនៃមជ្ឈដ្ឋាន ភូមិសាស្ត្រនោះទេ។ ការពិតជាក់ស្តែងជួរភ្នំអណ្ណាមបានខណ្ឌចែកតំបន់ពីរដាច់ដោយឡែកពីគ្នារួចទៅហើយ ហើយមនុស្ស ភាសា វប្បធម៌ សាសនា និងការរស់នៅខុសគ្នាទាំងស្រុងតែម្តង។ មានន័យថា មានពិភពពីរដាច់ដោយឡែកពីគ្នា គឺប្រទេសវៀតណាមthពិភពចិន ប្រទេសខ្មែរជាពិភពឥណ្ឌា។ចាប់តាំងពីសតវត្សរ៍ទី ២ រហូតដល់ទី៦ នៃគ្រឹស្តសករាជ គឺជាសម័យកាលមួយហៅថា សម័យកាល Proto-Khmer បានផ្សាយគ្រប់ទិសទី។ សម័យនេះហើយ ក្រុមប្រវត្តិវិទូបានសរសេរថា ជាសម័យកាលអារ្យខ្មែរដ៏រុងរឿង និងរីកចម្រើនដ៏អស្ចារ្យ (សម័យហ្វូណន។ ពេលនោះពុំទាន់មានព្រះរាជាណាក្រកម្ពុជានៅឡើយទេ គេស្គាល់តែ នគរហ្វូណន ឬប្រទេសហ្វូណន ប៉ុណ្ណោះ។ ហេតុដូចម្តេចបានជានគរហ្មណ៍ដ៏ល្បីល្បាញខ្លាំងម៉្លេះ ហ៊ាលសម័យនោះ?| លោក Louis Mallcret ឬពណវិទូដ៏ឆ្នើម បានសរសេរ និងបោះពុម្ពផ្សាយដោយសាលាបារាំងចុងបូព៌ាប្រទេសថា ហ្វូណនមានកំពង់ផែដ៏សំខាន់មួយនៅ អូរ កែវ បារាំងហៅថា អុក អែវ ជាទីប្រជុំនៃអ្នកជំនួញមកពីគ្រប់ទិសទី នៃពិភពលោក។ កំពង់ផែនេះ មិនត្រឹមតែទទួលសំពៅមកពីប្រទេសចិន ម៉ាឡេស៊ីនិងឥណ្ឌាប៉ុណ្ណោះទេ ក៏មានមកពីប្រទេសហូល្លង់ផងដែរ។កំពង់ផែអូរ កែវ ស្ថិតនៅខេត្តពាមបន្ទាយមាស កម្ពុជាក្រោម យួនបានប្តូរទៅជាខេត្តហាទៀង ទៅជា កៀង យ៉ាង នៅជាប់ព្រំដែនខេត្តកំពត បច្ចុប្បន្នក្លាយជាកូនភ្នំតូចមួយមានរាងចតុកោណកែង មានទទឹង ១គីឡូម៉ែត្រកន្លះ បណ្តោយ ៣គីឡូម៉ែត្រ។ ស្ថិតនៅទិសអាគ្នេយ៍ជើងភ្នំបាថេ។លោក Louis Malleret បានសរសេរទៀតថា អូរ កែវ មិនមែនត្រឹមតែបុរីសមុទ្រនោះទេ តែជារាជធានីដ៏ទំនើបរបស់ហ្វូណន ឬនគរភ្នំ ទៀតផង។ ដោយសារការរីកចំរើន្តនេះហើយ ទើបព្រះមហាក្សត្រខ្មែរបានសាងរាជធានីនៅព្រៃគ ឬព្រៃនគរ យួនបានប្តូរជា សៃហ្គន បច្ចុប្បន្នជាទីក្រុងហោជីមិញ។ បើដូរកងលោក Sylvestre ដែលបានសរសេរនៅក្នុងសៀវភៅរបស់លោកឈ្មោះ អាណាចក្រអណ្ណាមក្សត្រខ្មែរទាំងឡាយបានសោយរាជ្យនៅរាជធានីព្រៃនគរប្រហែល ២៨៩ឆ្នាំ មុនគ្រឹស្តសករា៖
  3. ឆ្នាំ១៩២០ ក្រុមបូរាណវិទ្យាមួយក្រុមបានថតទិដ្ឋភាពទឹកដីកម្ពុជាក្រោមទាំងមូលពីលើអាកាសហើយបានឃើញតំបន់ អូរ កែវ មាន ព្រែកជីកជាច្រើន ហើយកន្លែងខ្លះមានសណ្ឋានជាទីក្រុងទៀតផង។រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៤៨ លោក Louis Malleret បូរាណវិទូបារាំង បានធ្វើការសិក្សាស្រាវជ្រាវទៅលើសំណង់ចាស់ៗទាំងនោះឡើងវិញ ហើយបានកាយជីករុករក ដើម្បីរកវត្ថុបុរាណទាំងឡាយនៅទីនោះ យកអ្នកធ្វើការពិសោធន៍។លោក Louis Malleret បានសរសេររៀបរាប់ថា អូរ កែវ ប្រហែលជាទីក្រុងវ៉ែនឹស (Venice របស់ហ្វូណន ដែលជាទីក្រុងដ៏ធំបំផុតនៅអាស៊ីនេះហើយ ព្រោះជាបុរីដ្ឋានមួយនៅជាប់មាត់ទឹក ដែលមានសង់ជាគេហដ្ឋានតំរៀបជាជួរដោយសម្ភារៈស្រាលៗទៅតាមការប្រែប្រលនៃថាវាស្រ្តធម្មជាតិ។ ដោយការខិតខំប្រឹងប្រែងស្រាវជ្រាវយ៉ាងសកម្ម ក្រុមអ្នកបុរាណវិទូ បានកាយរកឃើញគ្រឹះព្រះវិហារធ្វើអំពីថ្មនៅសេសសល់កប់យ៉ាងជ្រៅក្នុងស្រទាប់ដី។ រកឃើញឧបករណ៍ថ្មរំលីង គ្រឿងចានឆ្នាំងធ្វើពីដី គុជ ខ្សែក កងដៃធ្វើអំពីកែវ អំពីថ្មដ៏មានតម្លៃ រូបចម្លាក់សរណវត្តធ្វើអំពីសណបាំង វត្ថុធ្វើអំពីដែក អំពីមាសប្រនាណ២៣០០មុខ ទម្ងន៍ ១១ ២០គីឡូក្រាម។ដោយកំណាយឃើញជាក់ស្តែងបែបនេះ សារព័ត៌មានរបស់យួនឈ្មោះ Le Journal (I'Extrême-Ørint ចេញផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៦២ បានចុះផ្សាយនូវសេចក្តីថ្លែងការណ៍ជាផ្លូវការមួយរបស់អាជ្ញាធរយួននៅខេត្តពាមបន្ទាយមាស (យួនប្តូរទៅជា ហា សៀង ទៅជា កៀង យ៉ាង) ដោយបានវាយតម្លៃនិងទទួលស្ពាល់យ៉ាងច្បាស់ថា អូវ កែវ ពិតជាទីក្រុងវ៉ឺនីស (Veរំដែ)។ នេះ បញ្ជាក់ឲ្យឃើញច្បាស់ថាយួន៏បានទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រ ជាទឹកដីខ្មែរយ៉ាងពិតប្រាកដ។ចំណែកលោក Dauphiny Meunier បានសរសេរសើបការងាររបស់ពួកឯកទេវស្រាវជ្រាវរកឃើញអូរ កែវ ថាផ្នែកកសិកម្មក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។ ព្រះមហាក្សត្រខ្មែរទាំងឡាយនៃនគរ​ហ្វូណន បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះកសិកម្ម។ ព្រះអង្គបានត្រាស់បង្គាប់ឲ្យប្រជានុរាស្ត្រកសាង និងថែរក្សាអាងទឹក ជីកប្រឡាយបញ្ចូលទឹកសាបបានជាង ២០០គីឡូ​ម៉ែត្រ។ ព្រះអង្គបានប្រែក្លាយទឹកដីហ្វូណនទៅជាទឹកដីមានជីវជាតិសម្រាប់កសិកម្ម។ ជាមួយគ្នានេះ លោកបេសកជនចិនបានដ៏ទានរៀបរាប់ថា ព្រះមហាក្សត្រខ្មែរទាំងឡាយនៃនគរហ្វូណន មានការប៉ិនប្រសប់ខ្លាំងណាស់ក្នុងនយោបាយកសិកម្ម ព្រះអង្គបានប្រែក្លាយទឹកដីហ្វូណន ជាទឹកដីភូសិកម្មដ៏ប្រណិត មានការរីកចម្រើនយ៉ាងក្រៃលែង។ថ្មីៗនេះ លោក ង្វៀង មិញ សាង Nguyen Minh Sang ប្រធានមន្ទីរវប្បធម៌ខេត្តមាត់ជ្រូក (យួនប្តូរជាអាង យ៉ាង) នៃអាជ្ញាធរវៀតណាមកុម្មុយនិស្ត បច្ចុប្បន្ន បានទទួលស្គាល់ដោយគ្មានអល់អែកថា វប្បធម៌អូរ កែវ ឬរុក កែវ គឺជាមរតកវប្បធម៌របស់ខ្មែរយ៉ាងពិតប្រាកដ ដែលមានតាំងពីសតវត្សរ៍ទី ១ មកម្ល៉េះ។លោក ង្វៀង មិញ សាង Nguyeni Minh Sang បានបន្តទៀតថា កេរតំណែលនៃវប្បធម៌ខ្មែរនេះ ត្រូវបានរកឃើញនៅគ្រឹស្តសករាជ១៩៤២ ហើយបានចាប់ធ្វើការស្រាវជ្រាវនៅគ.ស១៩៤៨ រហូតដល់ ឆ្នាំ១៩៨៣ ។នៅក្នុងការសិក្សាស្រាវជ្រាវគាស់កភាយនេះ បានរកឃើញវត្ថុបុរាណមួយចំនួន ដូចជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ថ្មចម្លាក់ លឹង្គព្រះឥសូ គ្រឿងអលង្ការ ឧបករណ៍តន្ត្រីយ៍ សម្លៀកបំពាក់ និងឥដ្ឋសម្រាប់ប្រើប្រាស់ជាសំណង់ផ្សេងៗជាដើម។ លោក ង្វៀង មិញសាង បានបញ្ជាក់ទៀតថា មរតកវប្បធម៌អូរ កែវដែលបានតម្កល់ទុកនៅសារមន្ទីរវប្បធម៌ខេត្តមាត់ជ្រក Chau Doc មានជាង ១០.០០០មុខ ហើយមន្តពីខ្ញុំរដ្ឋាភិបាលសាធារណរដ្ឋសង្គនិយមវៀតណាម ទទួលស្គាល់ជាថ្នាក់ជាតិនៅឆ្នាំ១៩៩៩។ 
  4. ។អំពីប្រទេស ហ្វូណន និងអាណាចក្រភ្នំតាមការសិក្សាស្រាវជ្រាវរបស់យើងបានឲ្យឃើញថា ពាក្យហ្វូណន ឬ អាណាចក្រភ្នំ គឺជាពាក្យតែមួយសម្រាប់ហៅប្រទេសខ្មែរកាលពីសម័យដើម។ ក្រៅពីឈ្មោះ ហ្វូណន ឬអាណាចក្រភ្នំ ប្រជារាស្ត្រខ្មែរបានហៅម្យ៉ាងទៀតថា គោកធ្លក ឬ នគរគោកធ្លក។ ក្រុមអ្នកឯកទេសខាងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានសរសេរថា នៅដើមគ្រឹស្តសករាជ អាណាចក្រភ្នំ គឺជាប្រទេសមួយដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ ពាក្យហ្វូណន ត្រវបានក្រុមអ្នកប្រវត្តិសាស្តុកត់ត្រាជាឈ្មោះនៃទឹកដីខ្មែរតាំងពីសម័យដើមនៃគ្រឹស្តសករាជជារៀងរហូតមក។លោក (icDrge័zxls ប៉ាន់សរសេរក្នុងសៀវភៅរបស់លោកឈ្មោះ The Indianized States ofSoutheast Asia, A.D.1968, A.D. 1975, first published in A.D. 1948 as Les états Hindouisés d'Indochine etd'Indo»ásie ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៦៤ថា ពាក្យហ្វូណន ត្រូវនឹងពាក្យខ្មែរបូរាណថា { ដែលសព្វថ្ងៃបានហៅក្លាយមកវាភ្នំ។ លោក j0tge ីឧds ៖បញ្ជាក់ថា ព្រះមហាក្សត្រកាលពីសម័យនោះគេហៅថា ស្ដេចភ្នំ ពាក្យខ្មែរបូរាណហៅថា កុរុងវ្នំ ត្រូវនឹងពាក្យសំស្ក្រឹតថា បពតភូបាល ឬ សែលរាជ។ក៏ jerge Cadb s បានសរសេរបន្តទៀតថា ឯករោរចិនបាននិយាយយ៉ាងច្បាស់ថា ព្រះមហាក្សត្រដែលសោយរាជ្យនៅអាណាចក្រភ្នំ មានឋានន្តរនាមថា គូឡុង គឺក្រុង ដូចសព្វថ្ងៃមានន័យថា ស្តេចសោយរាជ្យ ។ ដូច្នេះហ្វូណន ចិនហៅតាមឋានន្តរនាមរបស់ព្រះមហាក្សត្រអាណាចក្រភ្នំ គឺកុរុងភ្នំ។| សរុបសេចក្តីមក អ្នកសិក្សាស្រាវជ្រាវ និងប្រវត្តិវិទូទាំងឡាយបានយល់ស្របគ្នាថា ហ្វូណន ឬនគរភ្នំ ស្ថិតនៅត្រង់វាលទំនាបនៃទន្លេមេគង្គ គឺកម្ពុជាក្រោមនេះឯង។ការបង្រួបបង្រួម ហ្វូណន និងចេនឡាតាមឯកសារប្រវត្តិសាស្ត្រនៃពង្សាវតាខ្មែរបានសរសេរថា ព្រះមហាក្សត្រខ្មែរព្រះនាម ព្រះនាងលីវយី ឬសោមា ជាបឋមក្សត្រខ្មែរបានឡើងសោយរាជ្យគ្រប់គ្រងទឹកដីកម្ពុជាក្រោមដំបូងបង្អស់។ ទឹកដីកម្ពុជាក្រោមកាលពីសម័យនោះមានឈ្មោះថា នគរហ្វូណន ។ ការសោយរាជ្យសម្បត្តិនៃរាជវង្សខ្មែរបានបន្តនៅលើទឹកដើកម្ពុជាក្រោមរហូតដល់ឆ្នាំ ៥១នៃគ្រិស្តសករាជ ទើបមានការបង្រួបបង្រួមដ៏ធំមួយនៃវាជាណាចក្រហ្វូណន និងចេនឡាលើ (ចេនឡាដីគោក) ទៅជាព្រះរាជាណាចក្រកម្ពុជា។ ស្ថាបនិកដ៏ឆ្នើមនៃការបង្រួបបង្រួមបង្កើតបានទៅជាព្រះរាជាណាចក្រកម្ពុជា រហូតបច្ចុប្បន្ន ដែលអ្នកប្រវត្តិសាស្រ្តកំពូលៗបានទទួលស្គាល់នោះ គឺព្រះបាទភវវរ្ម័ន ។ចាប់តាំងពីកកើតទឹកដីនៃរាជាណាចក្រខ្មែរ ទាំងនគរហ្វូណនី ចេនឡាក្តី រហូតដល់មានការរូបរួមបង្កើតបានទៅជាព្រះរាជាណាចក្រកម្ពុជាក្ដី ពុំដែលឃើញមានវត្តមានជនជាតិយួននៅលើទឹកដីខ្មែរទេ។ រហូតដល់ឆ្នាំ១៦២៣ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ២ ទើបឃើញវត្តមានជនជាតិយួនដំបូងបង្អស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺតាមរយៈវាជាភិសេកព្រះបាទជ័យជេដ្ឋាទី២ វាមួយបុត្រីនៃរាជវង្ស័យរួន ។| មានន័យថា មុននឹងមានការបង្រួបបង្រួមប្រទេសទាំងពីរ ហ្វូណន និងចេនឡា ព្រះរាជវង្សនៃបឋមក្សត្រខ្មែរបានសោយរាជ្យនៅនគរហ្វូណន ដំបូងគេរហូតដល់មានការបង្រួបបង្រួមទៅជាព្រះរាជាណាចក្រកម្ពុជា ក្នុងគ.ស៥ ៥០។ ក្នុងនោះមាន ព្រះនាង លីវ យី ឬសោមា, ព្រះបាទហ៊ុន ទៀន ឬហ៊ូ ហ្វាន់ លឿន, ព្រះបាទន់ ហ្វាន, ព្រះបាទហ្វាន់ ម៉ាន់, ព្រះបាទហ្វាន់ចន្ទ, ព្រះបាទហ្វាស៊ីន-
  5. ព្រះបាទ ជូ ចិន្តាន, ព្រះបាទសុទ្រវរ្ម័ន, ព្រះបាទ ស្រីសត្ថវរ្ម័ន, ព្រះបាទកោណ្ឌញ្ញវរ្ម័ន, ព្រះបាទរុទ្រវរ្ម័ននិងព្រះបាទភវវរ្ម័ន (ព្រះមហាក្សត្របង្រួបបង្រួមប្រទេសមុនគេ ។ភស្តុតាងសក្ការៈវត្ថុនៅកម្ពុជាក្រោម ( ហ្វូណន)ដោយពុំមានលទ្ធភាព និងកង្វះឯកសារ យើងសូមលើកយកតែកន្លែងសំខាន់ៗខ្លះមកបញ្ជាក់ថាភស្តុតាងតែប៉ុណ្ណោះ។នៅខាងត្បូងភ្នំខ្លោ និងភ្នំបាថេ ឃើញមានចារឹកថ្មបីដុំ ដែលសុទ្ធតែចែងអំពីប្រវត្តិរបស់ស្តេច ជាហេតុធ្វើឲ្យយើងសន្និដ្ឋានបានថា ជាកន្លែងព្រះមហាក្សត្រខ្មែរជំនាន់ដើមគង់នៅ។នៅភ្នំសំ នួយ សំ) យើងឃើញព្រះទេវរូបសិវៈមួយព្រះអង្គ និងព្រះសុរង្គស្ដេចគំលង់ដែលយើងធ្លាប់ប្រទះឃើញនៅអង្គរវត្តមួយព្រះអង្គផងដែរ។នៅព្រែកឬស្សី (ឹង បើ) យើងឃើញរូបព្រះសិវៈដ៏ល្អប្រណិតមួយព្រះអង្គធ្វើអំពីទង់ដែង។នៅកៅ ឡាញ់ យើងឃើញព្រះពុទ្ធរូបមួយព្រះអង្គមុនសម័យអង្គរធ្វើអំពីឈើ។នៅខាងក្រោមទន្លេបាសាក់ នៅពីខាងជើងទីរួមខេត្តឃ្លាំង ចម្ងាយប្រហែល ១០គីឡូម៉ែត្រ យើងឃើញមាន់កន្លែងតាំងបូរាណវត្ថុជាង ២០កន្លែង និងមានរូបចម្លាក់មួយមិនសម័យអង្គរទៀតផង។នៅសារមន្ទីរទីក្រុងព្រៃនគរ យើងឃើញមានវត្ថុបូរាណយ៉ាងច្រើន ទាំងមុនសម័យអង្គរនឹងក្រោយសម័យអង្គរ។ភស្តុតាងនៃប្រាសាទខ្មែរនៅកម្ពុជាក្រោមលោក Etielle Edmond Lune Is I ajonquire ប៉ានិសរសេរនៅក្នុងសៀវភៅរបស់លោក ភាគទី ៣ទំព័រ ៤៦៨ ទៅ ៤៨១ថា ដោយហេតុថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ ដូច្នេះសម្បូរទៅ ដោយប្រាសាទនិងសិល្បៈប្រកបដោយទេពកោសល្យដ៏ខ្ពង់ខ្ពស់ដូចគ្នានិងសិល្បៈនៃប្រាសាទទាំងឡាយនៅព្រះវាជាណាចក្រកម្ពុជានេះដែរ។ ប្រាសាទទាំងនោះ គឺ៖ប៉មចុតម៉ាត់ឬបាបូ(Tour le Chot Mat gu Ba Boប្រាសាទនេះសង់អំពីឥដ្ឋសម័យដើម មានពីរជានំរាងដូចជាប៉ម ឬសើន។ ក្បាច់រចនាមិនសូវសម្បរណ៍ទេ គឺគ្រាន់តែជាប៉មមួយ ដែលមានសណ្ឋានដូចប្រាសាទតូចៗខ្លះនៅអង្គរធំ។នៅខេត្តរោងដំរី (តី នីញ) នៅខេត្តរោងដំរីមានភ្នំមួយហៅថា ភ្នំជើងបាវែង បច្ចុប្បន្នយួនប្តូរទៅជាភ្នំបាខែង។ នៅលើភ្នំនេះមានវត្តព្រះពុទ្ធសាសនាខ្មែរមួយមានអាយុរាប់ពាន់ឆ្នាំ គឺតាំងពីសម័យមហា អំណាចឱម ត្រីតត្រាដែនដីសុវណ្ណភូមិម៉្លេះ។ នៅទីនោះ យើងប្រទះឃើញលឹង្គព្រះឥសូវធ្វើពីថ្មសម្លៀងមួយយ៉ាងធំ មានបដិមាទេពធីតាមួយព្រះអង្គ ដើមដៃទេវរូបមួយកំណាត់ មុខលឹង្គព្រះឥសូរមួយកំណាត់បដិមាព្រះបាទអាសោករាជមួយ ព្រះបដិមាព្រះសិវៈមួយព្រះអង្គ ដែលមានបល្ល័ង្គទ្ររូបមនុស្សប្រុសមួយ បដិមាព្រះវិស្ណតូចមួយព្រះអង្គ ។ល។នៅបុង ឃឹន (Buang Binh) នៅច្រាំងម្ខាងនៃព្រែកព្រៃនគរ យើងឃើញមានសំណល់ប្រាសាទមួយទើបបែកបាក់។សិលាចារឹកនៅភូ ហ៊ុយ នៅភូ ហ៊ុយ មានវត្ថុដ៏សំខាន់បំផុត ដែលបានបញ្ជាក់អំពីសីល្បៈ និងអារ្យធម៌ខ្មែរនៅទីនោះ គឺមានសិលាចារឹកមួយផ្ទាំង ដែលសរសេរជាភាសាសំស្រ្កឹតពីរបន្ទាត់ និងជាភ ។១៥បន្ទាត់។នៅទៀ អឺ ហូ Tea I llo មានប្រាសាទមួយនៅសល់នៅឡើយ។ ប្រាសាទនេះសាងអំខែហើយET..
  6. មានទេវរូបព្រះវិស្ណុមួយព្រះអង្គតាំងនៅក្នុងប្រាសាទផងដែរ។នៅភ្នំបាថេ មានបុរាណវត្ថុជាច្រើន ដែលជាសក្ខីកម្មបញ្ជាក់អំពីសិល្បៈរបស់ខ្មែរឥតប្រកែកបាននិងមានឃើញសំណល់ប្រាសាទមួយ និងសិលាចារឹកពីរផង ។ល។ភស្តុតាងផ្នែកលើអត្ថបទជាឯកសារតាមការស្រាវជ្រាវឯកសារទាំងឡាយ ទាំងជាភាសាខ្មែរក្ដី ភាសាវៀតណាម ភាសាបារាំងក្ដី សុទ្ធសឹងឃើញថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរ មិនអាចប្រកែកបាន។ វត្តមានយួននៅលើទឹកដីខ្មែរដំបូងបង្អស់ គឺនៅក្នុងឆ្នាំ១៦១៨ តាមរយៈព្រះរាជអគ្គមហេសីព្រះបាទជ័យជេដ្ឋាទី២ ឈ្មោះកូជីន (ព្រះ នាងទី៩) ជាបុត្រីស្ដេចយួនឈ្មោះ ង្វៀង សាយ រឿង។នៅឆ្នាំ១៦២៣ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ២ដដែលព្រះចៅក្រុងវ៉ ង្វៀង សាយ រឿង បានបញ្ជូនគណៈប្រតិភូមួយក្រុមមកគាល់ព្រះចៅក្រុងកម្ពុជានៅ រាជធានីឧត្តង្គ។ ក្រៅពីការលើកសរសើរបញ្ចើចបញ្ចើព្រះបាទជ័យជេដ្ឋាទី ២ គណៈប្រតិភូយួនក៏បានស្នើ សុំកោះក្របី (ព្រៃនគរ) ដើម្បីហ្វឹកហាត់កងទ័ពច្បាំងជាមួយយចិន ឯកសារខ្លះថា ដើម្បីធ្វើគ្រឹះស្ថានជំនួញក្នុងរយៈពេល ៥ឆ្នាំ។ (សៀវភៅ "អំពីព្រៃនគរ" របស់លោក Jean Boticlhot ទំព័រទី១២)។ឆ្លើយតបនឹងសំណើរបស់ព្រះចៅក្រងេះ ព្រះបាទជ័យជេដ្ឋាទី២ បានយល់ព្រមអនុញ្ញាតឲ្យព្រះចៅក្រុងវេ ខីដីព្រៃនគរចំនួន ៥ឆ្នាំ។លោក៏ Perus I can Baptiste និង Truang-Vinal-Ky បានសរសេរក្នុងសៀវភៅរបស់លោកឈ្មោះមេរៀនប្រវត្តិសាស្តយួន ភាគ២ ក្បាលទី ៥ ទំព័រ ១៣៥ - ១៣៦ (Cours Tistoire & its \'T -ះ ។L'usage Des Ecoles De La Basse-Cochinchine (1875) (French Edition) Vol 11 Torme S, pages 153 - 1360នៅមុនឆ្នាំ១៦៥៨ មានពួកមនុស្សជាច្រើនបានចូលមកកម្ពុជាក្រោមយ៉ាងអនាធិបតេយ្យ មានពួកចោរប្លន់មានពួកទាហានរត់ចោលជួរពួកយួន មកនៅលាយឡំជាមួយនិងប្រជារាស្ត្រខ្មែរតាមស្រកស្រែចំការ រួចហើយតាំងទីលំនៅទីនោះតែម្តង។ ជាពិសេសពួកយួនទាំងនោះក្តាប់យកផ្នែកកសិកម្ម គឺនៅ ម៉ូ ស៊យ ក្នុងខេត្តព្រះសួគ៌ា (បារៀ) ខេត្តដូន ណៃ (ដុង ណាយ) និងខេត្តកំពង់ស្រកាត្រី (ប៉េងហ្វា។ ដូច្នេះហើយទឹកដីខ្មែរកម្ពុជាក្រោម បានធ្លាក់ទៅកណ្តាបំដៃពួកយួនបន្តិចម្តងៗចាប់ពីពេលនោះរហូតមក។លោក Jean BDIclot ក្នុងសៀវភៅរបស់លោកអំពីព្រៃនគរ ត្រង់ទំព័រ ១៦ និងលោក Muraត្រង់ទំព័រ៦៤ បានសរសេរថា នៅឆ្នាំ១៦៧៥ រដ្ឋាភិបាលអាណ្ណាម បានប្រគល់មកឲ្យព្រះរាជាណាចក្រកម្ពុជា វិញនូវខេត្តមួយចំនួន ដែលខ្លួនបានដណ្តើម យក ដូចជា ខេត្តព្រះស្ដាំ, ខេត្តកំពង់ស្រកាត្រី និងខេត្តនានា មួយចំនួនទៀត ដែលខ្លួនបានរុករានទន្ទ្រានយកក្នុងពេលដែលខ្មែរមានវិបត្តិផ្ទៃក្នុង។នៅក្នុងសៀវភៅ យ៉ាឌីន ទុងជី (Gia Dinh thng chi) របស់លោក ត្រឹង ហ្វាយនឺក Trinh Iloii Zic(1765 - 1 $25) ដែលជាប្រវត្តិវិទូដ៏ល្បីរបស់យួន ក្នុងឆ្នាំ១៨៣០បានសរសេរទទួលស្គាល់យ៉ាងច្បាស់ថា ទឹកដីទាំងអស់នៃខេត្តមំ ស៊យ (យួនហៅថា Mo Xoai) និងខេត្តដូនណៃ (យួនហៅថា Dong Nai) ត្របាន ពួកអណ្ណាមអាវាសែចូលកាន់កាប់ៗ ហើយពួកអណ្ណាមអាវាសែទាំងនោះ បានទាំងចូលទៅរស់នៅលាយឡំជាមួយប្រជារាស្ត្រខ្មែរទៀតផង។លោក ត្រឹង ហ្វាយឳក បានគូសបញ្ជាក់ទៀតថា ពូកអណ្ណាមទាំងនោះក្ដោបក្ដាប់ផ្នែកកសិកម្ម។ខ្មែរពេលនោះខ្លាចសន្តិវង្សអណ្ណាមជាទីបំផុត មិនហ៊ានងើបតវ៉ាឬប្រឆាំងពួកអណ្ណាមដែលធ្វើអាពលើទឹកដីរបស់ខ្លួនឡើយ។*
  7. ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទអង្គឌួង បានផ្ញើព្រះរាជសារជាច្រើនច្បាប់ ដើម្បីទាក់ទងព្រះទៅណាប៉ូឡេអុងទី៣ Napoleon នៃប្រទេសបារាំងឲ្យជួយអន្តរាគមន៍យកកម្ពុជាក្រោមមកវិញ។ក្នុងនោះឃើញមានព្រះរាជសារមួយច្បាប់នៅខែវិច្ឆិកា ឆ្នាំ១៨៥៥ បានថ្វាយព្រះចៅអធិរាជ ណាប៉ូឡេអុងទី៣ តាមរយៈឯកអគ្គរាជទូតបារាំងនៅសិង្ហបុរី Singapore គឺលោក Louis Charles de Montigny ដើម្បីទាក់ទង ជាមិត្តភាព និងសហប្រតិបត្តិការ និងស្នើសុំជំនួយពីស្តេចណាប៉ូឡេអុងទី៣ ក្នុងកិច្ចការពារព្រះរាជាណាចក្ររបស់ព្រះអង្គ។ ជាពិសេស ជួយវាយយកកម្ពុជាក្រោមមកវិញ។ ស្តេចណាប៉ូឡេអុង មិន ឆ្លើយតបនឹង រាជនេះទេ។នៅឆ្នាំ១៨៥៦ ព្រះអង្គបានថ្វាយស្តេចណាប៉ូឡេអុងមួយច្បាប់ទៀត ។ ព្រះរាជសារបានបញ្ជាក់អំពីសិទ្ធិរបស់ព្រះរាជាណាចក្រកម្ពុជានៅលើទឹកដីកម្ពុជាក្រោម ហើយសុំកុំឲ្យស្តេចណាប៉ូឡេអុងទទួលយកទឹកដីនៃផ្នែកណាមួយនៅកម្ពុជាក្រោម ដែលស្ដេចអណ្ណាមយឲ្យសោះ ព្រោះជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាទេ។ ជាមួយនោះ ព្រះអង្គបានថ្វាយនូវដំរីការពារ ៥ក្បាល, ស្នែងរមាស ២,ថ្នាំគួតំនូរពណ៍លឿងចំនួន ៥០Picals, ស្ករ ឪFicus, ម្រេច ៤Piculs ដល់ស្តេចណាប៉ូឡេអុង ផងដែរ។នៅឆ្នាំ១៨៥៧ ព្រះករុណាព្រះបាទអង្គឌួង បានស្នើសុំវាថ្មីទៀត តាមរយៈ Moilseigher cal-Claude Miche សុំឲ្យព្រះចៅណាប៉ូឡេអុងទី៣ បញ្ជូនទ័ពបារាំងមកវាយយកទឹក ដីព្រៃនគរ ឲ្យខ្មែរ ដោយព្រះអង្គសន្យាថា នៅពេលដែលវាយដណ្ដើមបាន ព្រះអង្គនឹងប្រទានប្រាក់ចំនួន ៥០០ណែនជាសគុណ។ចំណែកព្រះអង្គ រៀបចំទ័ពវាយយកខេត្តទ្រាំង ខេត្តឃ្លាំង ព្រះត្រពាំង,ក្រមួនស,មាត់ជ្រែកពពវតាតំកល់នៅព្រះបរមរាវាំង ទំព័រ ៧៥៥ Annales depose au Palais Royal, page 755)។នៅពេលសង្គ្រាមលោកលើកទី ២ ជប៉ុនបានកាន់កាប់កម្ពុជាក្រោមទាំងមូល។ ពេលនោះព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានផ្ញើព្រះរាជសារមួយច្បាប់ជូនអធិរាជជប៉ុន ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ១៩៤៥ បញ្ជាក់ជូនអធិរាជជប៉ុនអំពីសិទ្ធិរបស់កម្ពុជានៅលើទឹកដីកម្ពុជាក្រោម ។នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៨ ព្រះករុណា នរោត្តម សីហនុ បានផ្ញើព្រះរាជសារ ១ច្បាប់ ជូនស្នង*រជាន់ខ្ពស់បារាំង ក្នុង ការប្រឆាំងជំទាស់មិនឲ្យបារាំងទទួលស្គាល់សំណើរបស់ស្តេច បៅ ងាយ ក្នុងការស្នើឲ្យមានការរួបរួម Ky ទាំង ៣ គឺ ពឹង គី, បាក់ គឺ និងណាង គឺ (Trung Ky, B\c Ky, Nam Ky)។ មានន័យថា យួនកណ្តាល, យួនខាងជើង និងយួនខាងត្បូង ជាប្រទេសយួន តែមួយ។ តែក្នុងព្រះរាជសាររបស់ព្រះអង្គបានប្រឆាំងដាច់ខាត ដោយបានលើកឡើងប្រាប់បារាំងថា យួនពុំមានទឹកដីណាយកទៅរបរម ទេ គឺយយកទឹកដីខ្មែរ ដែលយួនហៅថា ណាម គឺ ទៅរូបរួមតែប៉ុណ្ណោះ។ងបទអន្តរាគមន៍របស់សម្តេចបវរសេដ្ឋា សឺន សាន ក្នុងឋានៈតំណាងប្រទេសកម្ពុជា ថ្លែងចំពោះមុខក្រមប្រឹក្សាជាន់ខ្ពស់នៃសហភាពបារាំង ក្នុងសម័យប្រជុំថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ១៩៥១ ដោយបានរំលឹកអំពីលក្ខខ័ណ្ឌទាំងឡាយដែល ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ បានធ្វើឡើងជាសាធារណៈក្នុងឋានៈជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលរបស់ព្រះអង្គអំពីសិទ្ធិស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានៅលើទឹកដីកម្ពុជាក្រោម ។ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី១២ ឆ្នាំ១៩៥៧ លើកទី១៥ ឆ្នាំ១៩៦០លើកទី១៦ ឆ្នាំ១៩៦១។ និក្ខេបបទរបស់ប្រទេសកម្ពុជាស្តីអំពីទឹកដីខ្មែរ (កម្ពុជាក្រោម) នៅវៀតណាមខាងត្បូង បានប្រគល់ជូនគណៈប្រតិភូបណ្តាប្រទេសជា សមាជិកទាំងអស់ ក្នុងមហាសន្និបាតលើកទី១២)។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានគូសបញ្ហា មហាគឺ។
  8. សន្និបាតថា កូសាំងស៊ីន(កម្ពុជាក្រោម)បច្ចុប្បន្នវៀតណាមខាងត្បូង ជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាដែលវៀតណាមបានដណ្តើមយកកាន់កាប់នៅពេលដែលបារាំងបានមកដល់នៅពាក់ កណ្តាលសតវត្សរ៍ទឹ១៩។ភស្តុតាងសំអាងលើផែនទី១-ផែនទីឥណ្ឌូចិននៅសតវត្សទី៧ និង ទី៨តាមផែនទីទាំងនេះយើងបានមើលឃើញយ៉ាងច្បាស់លាស់បំផុតអំពីទីតាំងរបស់ប្រទេសកម្ពុជាដោយនិយាយប្រៀបធៀបទៅនឹងប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសសៀម ប្រទេសលាវប្រទេសអណ្ណាមនិងនគរចម្ប៉ា ។ នៅក្នុងសៀវភៅ ប្រវត្តិសាស្ត្រកម្ពៗ ត្រង់ទំព័រទី ១១ (Histoire du Cambodge, ClaudiusMadrolle, A.D.180 - A.D.1949) លោក មាំដែល បានសរសេរថា ផ្នែកដែនដីរួមនៅក្នុងព្រំដែន ព្រះរាជាណាចក្រកម្ពុជានេះហើយគឺជាផ្នែកទាំងស្រុងមួយនៃបូរណភាពទឹកដីរបស់ខ្មែរ គឺជារបស់ខ្មែរទាំងស្រុង។២-ផែនទីឥណ្ឌូចិន ឥណ្ឌាខាងកើតគួរនៅឆ្នាំ១៥៩៣ ដកស្រង់ពីសៀវភៅផែនទីភូមិសាស្ត្របrelia(ជំនួយស្មារតីឯកសាររបស់ក្រសួងការបរទេសនៃប្រទេសកម្ពុជា ស្តីអំពី ជនជាតិភាគតិចកម្ពុជា) ដែលគេបានគូរជា ថ្មីឥតមានកែប្រែ គំនូស(Traces) របស់ផែនទីគូរនាសតវត្សទី៧ នោះ កូសាំងស៊ីនក្រោម ដែលកើតឡើងដោយ ដីដុះនិង ល្បប់ទន្លេមេគង្គជាទីតាំងបន្តនៃព្រះរាជាណាចក្រកម្ពុជានៅលើដីដុះធម្មជាតិ (Continuation cologiqរឬ<icologicalContinuation) នៃប្រទេស គោកធ្លក ។៣-ផែនទីឥណ្ឌូចិនគួរនៅឆ្នាំ១៦៣៥ចំនួន៣ ឬឆ្នាំក្រោយមកទៀត គេបានគូវផែនទីមួយទៀត ដែលបានបង្ហាញយ៉ាងច្បាស់ថា "សាំងស៊ីន បច្ចុប្បន្នដែលជាដែនដីប៉ែកសមុទ្ររបស់កម្ពុជា នៅតែជាផែនដីទាំងមូលរួមក្នុងប្រទេសកម្ពុជា លាតសន្ធឹងតែម្នាក់ឯងគត់ ហូតដល់សមុទ្រ ជាព្រំដែនខាងត្បូង និងអាគ្នេយ៍របស់ប្រទេសនេះ” ។៥-ផែនទីមហាអាស៊ីបូព៌ាផែនទីមហាអាស៊ីបូព៌ា (ដែលសម្គាល់តំបន់សមុទ្រប៉ែកខ្លាងត្បូង) គូរនៅក្នុងសម័យបារាំងរុករានអាស៊ី បានដាក់ព្រំដែនយ៉ាងច្បាស់លាស់បំផុត ។ ផែនទីនេះបានទាំងបង្ហាញយ៉ាងច្បាស់ពីប្រទេសកម្ពុជាដែលលាតសន្ធឹងចាប់ពីព្រំប្រទល់នៃប្រទេសលាវរហូតដល់សមុទ្រ (តាមខ្សែទន្លេមេគង្គ) ដោយក្រសោបកម្ពុជាក្រោមទាំងស្រងមួយរបស់ព្រះរាជាណាចក្រខ្មែរ ។៨-ផែនទីឥណ្ឌូចិនរបស់លោក រ៉ូបែរ គួរក្នុងឆ្នាំ១៧៧ផែនទីមួយទៀត ដែលគួរដោយលោក រ៉ូបែរ (Robert) ក្នុងឆ្នាំ១៧១៧ នៅក្នុងសៀវភៅ "ឥណ្ឌូចិន(Indochine) ទំព័រ ១១៧ ក្បាលទី ១ បានផ្តល់ឯកសារថ្មីមួយទៀតថា កម្ពុជាក្រោមជាដែនដីរបស់ប្រទេសកម្ពុជា ។៦-ផែនទីរបស់លោក វីល Durville ឆ្នាំ១៧៥៥ពេលខាងក្រោយបន្តិចមក គឺមុនសន្ធិសញ្ញាក្រងវែរសៃ Versailles ឆ្នាំ១៧៨៧ ដែលចុះហត្ថលេខារវាងលោក អេវើក ជាជ្រង់ (EvEq\le Adrin) ជាតំណាងប្រទេសអណ្ណាមនិងប្រទេសបារាំង ហើយដែលតាមសន្ធិសញ្ញានេះ លោក អេវើក វាម៉ង់ បាននាំទាំងហានបារាំងមួយក្រមចូលមកវាយយកកម្ពុជាទឹកដីទាំងស្រុងរបស់ប្រទេសកម្ពុជា (សៀវភៅឥណ្ឌូចិន...ក្បាលទី១ ទំព័រទី ១៣៥ (L'Indoceneppc I 15 ។ល។
  9. ការរៀបចំរដ្ឋបាលគ្រប់គ្រងដែនដីកម្ពុជារបស់ព្រះមហាក្សត្រខ្មែរព្រះបាទអង្គចន្ទទី១ បានរៀបចំឡើងវិញនូវរដ្ឋបាលគ្រប់គ្រងដែនដីកម្ពុជាក្រោម ដូចខាងក្រោម៖នៅឆ្នាំ១៥២៨ ព្រះបាទអង្គចន្ទទី១ បានតែងតាំងពញ្ញាទែនឲ្យធ្វើជាចៅហ្វាយស្រុកបាសាក់ ដែលមានងារជា “ពញ្ញាអាធិកវង្សទែន " ។ ចៅហ្វាយស្រុកបាសាក់បានទទួលមរណភាពនៅឆ្នាំ១៥៥១ នៅក្នុងអាយុ ៧៣ឆ្នាំ។ ព្រះអង្គចន្ទ បានតែងតាំងពញ្ញាជាតិ ឲ្យបន្តវេនពីពញ្ញាទែន និងបានទទួលងារជាស្និទ្ធ ភូបាលតាត។ នៅក្នុងពេលនោះ ចៅហ្វាយខេត្តថ្មីរបានសាងសង់នូវបន្ទាយទាំងឡាយ និងបានរៀបចំស្រកបាសាក់ឡើងវិញ និងខេត្តទាំងអស់នៅកម្ពុជាក្រោម ។នៅក្នុងស្រុកទ្រាំង ពញ្ញាតាត បានកសាងបន្ទាយមួយដូចបន្ទាយលង្វែក ដោយមានស្នាមភ្លោះនិងជញ្ជាំងធ្វើអំពីឬស្សី ។ ក្រោយពីមានទឹកជំនន់មួយមកស្និទ្ធភូបាលតាត បានបញ្ជាដល់ទាហានរបស់លោកឲ្យកសាងនូវជង្រុកស្រវមួយនៅក្នុងទីក្រុងនៃស្រុកទ្រាំង ដើម្បីផ្នែកស្រាវសម្រាប់អ្នកស្រកទទួលទាន ក្នុងករឈឺដែលមានការរាំងស្ងួត ឬគ្រោះទុក្ស “ ។ គឺចាប់ពីសម័យនោះមក អ្នកស្រុកបានហៅស្រុកទ្រាំងថា ជាស្រេកឃ្លាំងៗរហូតសព្វថ្ងៃ ។នៅឆ្នាំ១៥៣៣ ស្និទ្ធភូបាលតាត បានបង្កើត “វត្តឃ្លាំង។ ជាកន្លែងដែលគាត់បានរក្សាទុក នូវអ្វីទាំងអស់ ដែលគាត់សរសេរ ឬកត់ត្រាទុកអំពីសមិទ្ធិផលនានារបស់គាត់ ដែលរួមមាន- ការកែប្រែស្រែកទ្រាំងទៅជាស្រេកឃ្លាំង- ការបែងចែកស្រេកឃ្លាំង (កម្ពុជាក្រោម) ទៅជា ៥ខេត្ត ។- ការរៀបចំកងទ័ពជើងគោក និងកងទ័ពជើងទឹក ។- ការកំណត់បញ្ជារដ្ឋបាល និងគ្រឿងសព្វាវុធរបស់ទាហ៊ាន ។- ទំនៀមទម្លាប់នៃ ការចូលឆ្នាំខ្មែរ- ពិធីច្រត់ព្រះនង្គ័លសម្រាប់ដំណាំនៅក្នុងរដូវក្តៅ- ល្បែងរបស់អ្នកចម្បាំង- ពិធីបុណ្យអុំទូក,ស្និទ្ធភូបាលគាត់ បានបែងចែកស្រេកឃ្លាំង (កម្ពុជាក្រោម ទៅជា ៥ខេត្ត គឺ១-នៅកណ្តាល ជាខេត្តឃ្លាំង ជាមួយនឹងទីក្រុងនៃស្រុកទ្រាំង ឬឃ្លាំង ធ្វើជាទីរួមខេត្ត ។២-ខេត្តព្រះត្រពាំង ដោយមានចៅហ្វាយស្រុកម្នាក់បានទទួលងារជា “មន្ត្រីសេនា បូរ័ក្សទេស” ។៣-ខេត្តពលលាវ ដោយមានចៅហ្វាយស្រុកម្នាក់មានងារជា “មន្ត្រីអាជិកសេនា” ។៤-ខេត្តក្រមួន ស ដោយមានចៅហ្វាយស្រុកម្នាក់មានការងារជា “មន្ត្រីពិជិតស្សនា” ។៥-ខេត្តបារាំច ដោយមានចៅហ្វាយស្រុកម្នាក់មានងារជា “មន្ត្រីសេនាពជ័យសង្គ្រាម”។ស្និទ្ធភូបាលបានទទួលមរណភាពនៅក្នុងអាយុ ៩៨ឆ្នាំ ។កូនប្រុសរបស់លោកឈ្មោះ ឧកញ៉ា អាធិកវង្ស ឡុង បានបន្តវេនពីលោក ការបន្តវេនបានធ្វើពីឪពុកមកកូនដោយមានការយល់ព្រមពីព្រះមហាក្សត្រ ។ឆ្នាំ១៥៥៦ នៅក្រោមរជ្ជកាលរបស់ព្រះបរមឥន្ទ្រារាជ (គ.ស.១៥៥៦ - គ.ស.២៥៦៧) ឡុង ជាកនិប្រសរបស់ស្និទ្ធភូបាលតាត ត្រូវបានតែងតាំងជាចៅហ្វាយខេត្ត ឬអនុក្សត្រ នៅកក្កជាក្រោមទួលងារជា “ឧកញ៉ា អាធិកវង្សា ឡងៗ ងាររបស់ចៅហ្វាយខេត្តកម្ពុជាក្រោមនេះ បាន ស្ថិនតែអ្នកបន្តវេនផ្សេងៗទៀតរបស់ឧកញ៉ា ឡុង ដោយរាប់តាំងពីសម័យនោះមក ។
  10. លោកឧកញ៉ា ឡង បានទទួលមរណភាពនៅក្នុងអាយុ ៨៥ ឆ្នាំ នៅក្រោមរជ្ជកាលរបស់ព្រះបាទជ័យជេដ្ឋាទី២ (គ.ស.១៦១៨) លោកពុំមានកូនប្រសបន្តវេនទេ ។លោក ម៉ឺន ជ័យ ជាអ្នកបន្តវេន។ ម៉ឺន ជ័យ ត្រូវបានតែងតាំងជាចៅហ្វាយស្រុកបាសាក់ក្រោមងារជាឧកញ៉ា ទេសវង្សា តែងតាំងដោយព្រះបាទជ័យជេដ្ឋាទី២ ដើម្បីជំនួសឧកញ៉ា ឡុង ។ឧកញ៉ា ទេសវង្សា ម៉ឺន ជ័យ បានទទួលមរណភាពនៅក្នុងជន្មាយុ ៨៣ឆ្នាំ នៅក្រោមរជ្ជកាលរបស់ព្រះអង្គចន្ទ ម៉ឺន ជ័យ បានតែងតាំងប្អូនប្រុសរបស់ខ្លួន ចៅពញ្ញាពេជ្រ ធ្វើជាចៅហ្វាយខេត្តបាសាក់នៅក្នុងឆ្នាំ១៦៥៥ ។ ចៅពញ្ញាពេជ្រ បានរស់នៅខ្វែងខ្សាច់ក្នុងខេត្តពលលាវ។ លោកបានទទួលមរណភាព នៅក្នុងជន្មាយុ ៧៥ឆ្នាំ ។ចៅពញ្ញា ម៉ៅ បានបន្តវេនពីឪពុករបស់ខ្លួន ចៅពញ្ញាពេជ្រ នៅក្រោមរជ្ជកាលព្រះបាទ បុទុមរាជាទី៣ (គ.ស.១៦២០- គ.ស.១៦៧២)។ ចៅពញ្ញាម៉ៅ បានទទួលមុខងារជាឧកញ៉ាមាធិកវង្សានឹងបានកសាងនូវបន្ទាយសីមាមួយទៀតនៅ "ពុតធ្ល" នៅក្នុងខេត្តពលលាវ ។ លោកបានទទួលមរណភាពនៅក្នុង អាយុ៩៨ឆ្នាំ ដោយបានបន្សល់ទុកកូនប្រសម្នាក់ឈ្មោះ ម៉ឺន តាត វាអ្នកបន្តវេន ។ម៉ឺន តាត ជាមន្ត្រីស្ថិតក្នុងរជ្ជកាលព្រះបាទ ស្រីធម្មាវាជា ក្នុងឆ្នាំ១៧៦៦ ម៉ឺន តាត ដែលត្រូវបានតែងតាំងជាចៅហ្វាយខេត្តបន្ទាប់ពីឪពុករបស់ខ្លួននោះ បានបង្ខំចិត្តផ្លាស់ទីក្រុងរបស់ខ្លួននៅពុតធ្លោ ខេត្តពលលាវ ទៅនៅឃ្លាំងវិញ ដែលជាអតីតទីក្រុងរបស់ស្និទ្ធភូបាល តាត ទីនោះមានយុទ្ធសាស្ត្រល្អវែង ។ម៉ឺន តាត បានធ្វើឲ្យប្រទេសមានសន្តិភាព យកចិត្តទុកដាក់ នឹងការងារសង្គម និងសាសនា និងការរៀបចំទឹកដី ។ លោកបានអញ្ជើញមកកម្ពុជា ដើម្បីនិមន្តព្រះសង្ឃ ដែលមានការចេះដឹងជ្រៅជ្រះ ដើម្បីបង្រៀន *ធម្មវិន័យរ” ដល់ព្រះពុទ្ធសាសនិកជននៅកម្ពុជាក្រោម ។"ម៉ឺន តាត" បានទទួលមរណភាព នៅក្នុងអាយុ ៥០ឆ្នាំ បន្សល់ទុកកូនប្រសម្នាក់ឈ្មោះ សួរ ។ម៉ឺន សួរ ជំនួសឪពុករបស់លោកនៅឆ្នាំ១៧៥៨ នៅក្រោមរដ្ឋកាលរបស់ព្រះស្រីសុរិយោពណ៌ព្រះឧទ័យទី២ គ.ស.១៧៥៨ - គ.ស.១៧៧៥) ។ ម៉ឺន សូរ បានតវ៉ាប្រឆាំងការលុកលុយរបស់អណ្ណាម នៅក្នុងតំបន់បាយឆៅ និងបានធ្វើរបាយការណ៍ទៅថ្វាយព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដើម្បីទទួល បាននូវកំម្លាំងបន្ថែម ដើម្បីប្រឆាំងជាមួយពួកអណ្ណាម ។ លោកបានទទួលមរណភាព នៅក្នុងអាយុ ៧១ឆ្នាំ ។ កូនប្រសរបស់លោកឈ្មោះ ម៉ឺន ណែម បានជំនួសលោកនៅឆ្នាំ១៧៩៦ នៅពេលព្រះបាទអង្គអេង (គ.ស.១៧៩៦ - គ.ស.១៨៦) ពេលនោះប្រទេសកម្ពុជា បានឆ្លងកាត់នូវដំណាក់កាលដ៏លំបាក ដែល បានបន្តដល់ក្នុងរជ្ជកាលព្រះបាទអង្គចន្ទទី២ (គ.ស.១៨៦ - .ស .១៨៣៤) និងនៅក្រោមរជ្ជកាលម្ចាស់ក្សត្រីយ៍អង្គម៉ី (គ.ស.១៨៣៤ - គ.ស.១៨៤១)។ ម៉ឺន ណែម ដែលបានរក្សាការតស៊ូទល់នឹងកងទ័ពអណ្ណាម នោះ• បានទទួលមរណភាពនៅក្នុងអាយុ ៨៥ឆ្នាំ ។អំពីការវាតទីទឹកដីរបស់យួន ចូលមកទឹកដីកម្ពុជាក្រោមដើមកំណើតនៃជនជាតិយួនជនជាតិយួនមានដើមកំណើតនៅប្រទេសចិនប៉ែកខាងត្បូង ក្នុងខេត្តយូនណាន តាមវាលទំនាបនៃទន្លេរ៉ង់សេ Yang Tse ។ ពួកនេះមានិឈ្មោះដើមហៅថា ណាមវៀត (Nam Viet} វ៉ានណាម, ណាមយ៉, អាណ្ណាម ដាយវៀត ឬយូអើ (Yue) ដែលខ្មែរយើងហៅថាឈ្មោះថា យួនៗនោះ។ ពូជសាសន៍គ្មានជាប់ពូជ អំបូរជាមួយខ្មែរមុនទេ។ យួនបានប្តូរឈ្មោះទៅជាវៀតណាមរហូតសព្វថ្ងៃ ក្នុងរយ៉ាឡុង ឆ្នាំ១៨០២ ហើយត្រូវបានចិនទទួលស្គាល់ក្នុងឆ្នាំ១៨០៤ ។
  11. ការរាតត្បាតនៃជាតិយួនមកលើដែនតុងកឹងដៃនតុងកឹង ឬដីទំនាបទន្លេក្រហម (Delta du fleuve Rouge ឬ R¢l River Delta) ដែលយួន ហៅថា "បាក់កី” (Bac KY) ឬដែលយួនកុម្មុយនិស្តនិយមហៅថា "បាក់បូ” (Bac IBo) ជាដីរបស់កុល សម្ពន្ធ័ម៉េវ(Mo) ម៉យ (Mois) ថៃ (Thai) មិន (Man) ។ ល ។លុះដល់ឆ្នាំ១១១ មុនគ.ស ទើបជនជាតិយួនវាតីមកលើតំបន់នេះ។ គេតាំងរាជធានីមួយឈ្មោះថា ក្រងដុងគិញ (Dong Kinh) ដែលក្រោយមកប្តូរមកជា ហាណូយ រហូតសព្វថ្ងៃ។ ចំណែកឯជនជាតិដើមក៏នាំគ្នាភៀសខ្លួនឡើងទៅនៅលើភ្នំអស់ទៅ។ តុងកឹង ឬបាក់កីនេះ ស្ថិតនៅក្រោមការត្រួតត្រាចិនប្រហែល ១០០០ឆ្នាំ គិតពីឆ្នាំ១១១ មុនគ.ស រហូតដល់ឆ្នាំ៩៣៩ នៃគ.ស ។ការវាតទីរបស់ជនជាតិយួនមកលើនចំប៉ានតចោម ឬចំបាំនេះ លាតសន្ធឹងតាមឆ្នេរសមុទ្រចិន ចាប់តាំងពីខេត្តក្វាងចិញ (Quang Binh)រហូតដល់ខេត្តថាន់ ចៀក (Phang T1nict} ។ ជនជាតិយួនបានវាតទី យកនគរចំប៉ាពីចាម ចាប់តាំងពីពី គ.ស ៦០រហូតត, វ ១៥៧០ តែប្រែ ឈ្មោះហៅថា អាណ្ណាម ឬ ដែលយួននិយមហៅថា "កី” (Trung Ky) ពួកកុម្មុយនិស្តហៅថា “ទ្រងឬ” (Trung Bo) ដែលមានវាជធានីឈ្មោះ ងវេ (Hue) ។ ទឹកដីចាម ត្រូវបានពួកយួនទន្រ្ទានយកទាំងស្រុង នៅក្នុងសតវត្សរ៍ទី១៧។ការវាតទីរបស់យួនមកលើទឹកដីកម្ពុជាក្រោមក្នុងមហិច្ឆតាលេបត្របាក់យកទឹកដីខ្មែរកម្ពុជាក្រោម យួន ប្រើមធ្យោបាយជាយុទ្ធសាស្ត្រច្រើនជាងយកទឹកដីចំប៉ា។ យួនបានអនុវត្តយុទ្ធសាស្ត្រយូរអង្វែងរហូតជាង ៣០០ឆ្នាំ គឺពីឆ្នាំ១៦១៨ ដល់ ឆ្នាំ១៩៤៩ទើបយកកម្ពុជាក្រោមបាន ប៉ុន្តែមិនមែនមានន័យថា យួនយកទឹកដីខ្មែរកម្ពុជាក្រោមស្របច្បាប់នោះទេ ។យុទ្ធសាស្រ្តទី១ យកស្រីស្អាត បុណ្យសក្តិ លុយកាក់ មកទាក់ទាញស្ដេចខ្មែរ និងមន្ត្រីខ្មែរយុទ្ធសាស្ត្រទី២ បង្គរចូលនៃជនជាតិយួន រួចបញ្ឆោតតាំងទីលំនៅលើទឹកដីខ្មែរយុទ្ធសាស្រ្តទី៣ កកូរកកាយផ្ទៃក្នុងឲ្យមានជម្លោះ រួចមកជួយធ្វើអន្តរាគមន៍ល្បិចកលហោជីមិញ ក្នុងការវាតទីយកទឹកដីខ្មែរកម្ពុជាក្រោមដើម្បីយកទឹកដីខ្មែរកម្ពុជាក្រោមឲ្យបានពេញលេញ ហាជីមិញ (មេដឹកនាំដ៏ល្បីល្បាញបំផុតរបស់យួន) បាន ប្រើល្បិចកលដ៏ប៉ិនប្រសព្វក្នុងរូបភាពនយោបាយ ឯកភាពជនជាតិវៀតណាម ឯកភាពទឹកដីវៀតណាម (Unitlcation des Ky ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ដែលមានហោជីមិញជាប្រធាន។ នយោបាយទុច្ចរឹតដែលហៅជីមិញធ្វើដើម្បីយកដីខ្មែរគឺ១-ទាមទារឯករាជ្យ ឯកភាពជនជាតិយួន។២-ដេញបារាំងចេញពីឥណ្ឌូចិន ។៤- ត្រួតត្រាឥណ្ឌូចិនជំនួសបារាំងហូជីមិញបានដើរតួរជាតំណាងប្រជាពលរដ្ឋទាំងឡាយនៅឥណ្ឌូចិន តាំងពីឆ្នាំ១៩១៩។ នាឡែនហូជីមិញបានធ្វើញត្តិមួយក្នុងនាម ឥណ្ឌូចិន សុំចូលជួបលោកប្រធានាធិបតីអាមេរិក រៀលសឹងxxWilson, ៤ មីនា ១៩១៣ - ៤ មីនា ១៩២១) នៅក្រុងប៉ារីស ។
  12. ប្រវត្តិសង្ខេបនៃគណក្សកុម្មុយនិស្តឥណ្ឌូចិនទី១-សមាគមយុវជនបដិវត្តន៍យួន (ASSOciation de la Jeunessc Révolutioflflaire clu Vietnam)ហោជីមិញ កាលនោះមានឈ្មោះថា ង្វៀង ហៃ ប៉ាក NguyEn Ái Quác ឬ Nguyên Tát Thanh បានដឹកនាំអ្នកស្នេហាជាតិយួន ដើម្បីបង្កើតសមាគមនេះឡើងនៅក្រុងកុងតុង ក្នុងប្រទេសចិនក្នុងគ.ស១៩២៥ ។សមាគមនេះបង្កើតឡើងក្នុងគោលបំណងអប់រំជនជាតិយួនឲ្យមានស្មារតីជាតិនិយម។ សមាជិកសំខាន់ៗដែលបង្កើតសមាគមនេះមាន ហោជីមិញ, ហូទឹងមាំ, ឡូ ហុងសុង ដាំ វ៉ាន់ដុង ។ល។លុះដល់ឆ្នាំ១៩២៧ លោក ជៀង កែ ចៀក Chiang Kai-shek បានដេញពួកអ្នកជំនាញការរុស្ស៊ីហើយនិងហៅជីមិញឲ្យទៅម៉ូស្កវិញ។ សូម្ចាជិកសំខាន់ៗខ្លះទៀតត្រវពួកចិនីចាប់បាន ហើយដាក់គុក ។ដល់ឆ្នាំ១៩២ ៩ ឡៃ ហុងសុង ជាអ្នកទទួលខុសត្រូវចំពោះសមាគមជំនួសហូជីមិញ។ សមាគមនេះក៏ត្រូវរលាយនៅពេលនោះទៅ ។ សមាជិកទាំងប៉ុន្មានបែកគ្នាជា ៣ក្រម ហើយបានបង្កើតជាគណបក្ស ៣ខុសៗគ្នា។ទី១-គណបក្សកុម្មុយនិស្តឥណ្ឌូចិនទី២-គណបក្សកុម្មុយនិស្តអាណ្ណាមីតទី៣-សហភាពកុម្មុយនិស្តឥណ្ឌូនចិនដំណឹងបាក់បែកគ្នានេះបានឮទៅដល់ ង្វៀង អែ ី រ ។ នោះ ង្វៀង អែហ្វឹកឬហៅជីមិញតំពុងពូន៏សម្ងំនៅប្រទេសសៀម ។ គាត់ក៏កោះប្រជុំ មេបក្សធំៗទាំង ៣ ដែលទើបបានបង្កើតនោះ ហើយសុំឲ្យមេគណបក្សធំៗទាំង ៣ លុបតំណ៌បក្សរបស់ខ្លួនចោលទាំងអស់ ហើយបង្កើតគណបក្សថ្មីមួយជំនួសវិញ។គណបក្សថ្មីនោះ មានឈ្មោះថា គណបក្សកុម្មុយនិស្តវៀតណាម ដែលមានទីស្នាការនៅក្រង ហៃហ្មង។ដើម្បីឲ្យបានសម្រេចគោលបំណងរបស់គេ ដែលចង់ត្រួតត្រាឥណ្ឌូចិនទាំងមូលនោះ ង្វៀង សៃ ញឹក បានសម្រេចជាមួយនឹងសហការីជំនិតៗខ្លះ ដូចជា ដាំ វ៉ាន់ ដុង យ៉ ង្វៀង យ៉ាប់ វែង ថៃ ម៉ៃ វាដើម ប្តូរឈ្មោះពីបក្សកុម្មុយនិស្តវៀតណាមមភជាបក្សកុម្មុយនិស្តឥណ្ឌូចិនវិញ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ ។ទៀង អាយ ក បានលួចឆ្លងទៅប្រទេសចិន ត្រូវបានអង់គ្លេស ចាប់ដាក់គុកនៅក្រុង ហុងកុង ក្នុងឆ្នាំ១៩៣១ ។ ដូច្នេះពេលនោះយើងឃើញថា គណបក្សកុម្មុយនិស្តឥណ្ឌូចិន ស្ទើរតែរលាយរូប ។ទៀង មៃ ភ្លឹក ដែលគេស្មោះនីថា តែស្លាប់ កាល្អពីឆ្នាំ១៩ ៣២ នៅក្រុងហុងកុងនោះ ក៏បានលេចមកក្នុងផ្នែកនយោបាយវិញ ដោយផ្លាស់ឈ្មោះជាហោជីមិញ ។ នៅឆ្នាំ១៩៤១ ហាជីមិញបានកោះហៅ សហការីសំខាន់ៗរបស់គាត់នៅក្នុងគណបក្សកុម្មុយនិស្តឥណ្ឌូចិនទៅប្រជុំរោសមាជនៅក្រុងស៊ីនស៊ី នៃប្រទេសចិន។ សមាជនេះបានសម្រេចបង្កើតរណសិរ្យមួយ ដែលមានឈ្មោះជាអក្សរកាត់ថាវណសិរ្យយៀកមិញ។គោលបំណងរបស់គេ គឺប្រមូលជនជាតិយួនគ្រប់ជាន់ថ្នាក់ ដើម្បីទី១-រាតត្បាតលុកលុយកម្ពុជាក្រោម ប្រទេសខ្មែរ និង ប្រទេសលាវ ។ទី២-ច្បងកំចាត់បារាំង ហើយនិងជប៉ុន ។ដូច្នេះយើងឃើញថា ពួកកុម្មុយនិស្តឥណ្ឌូចិនម៉ានីអង្គការប្រយុទ្ធខាងនយោបាយផង និងខាងយោឆាផង។ ដោយសាររណសិរ្សយៀកមិញនេះ ពួកកុម្មុយនិស្តយួនបានរាតត្បាតពេញប្រទេសទាំង ឡាយនៅឥណ្ឌូចិន "យួន កម្ពុជាក្រោម ខ្មែរ លាវ " ។
  13. ក្រោយមកនៅថ្ងៃទី០២ កញ្ញា ១៩៤៥ ក្រោយដែលជប៉ុនបានប្រកាសចុះចាញ់ក្នុងសង្គ្រាមលើកទី២ ហូជីមិញបានប្រកាសឯករាជ្យឲ្យប្រទេសវៀតណាម និងប្រកាសបង្កើតសាធារណរដ្ឋប្រជាតេយ្យវៀតណាម ។ ចំណែកឯព្រះចៅបៅដាយសុខចិត្តលះបង់រាជសម្បត្តិប្រគល់អំណាចទាំងអស់ឲ្យហោជីមិញ ។ ហោជីមិញក៏បានតែងតាំងស្តេចបៅដាយ ជាទីប្រឹក្សាជាន់ខ្ពស់នៃសាធារណរដ្ឋថ្មីនេះៗលនោះ ដើម្បីឲ្យមានការគាំទ្រពីប្រទេសអាមេរិកាំង អង់គ្លេស និងពលរដ្ឋយួន ដែលមិនស្រឡាញ់លទ្ធិកុម្មុយនិស្តនោះ ហាជីមិញក៏បានប្រកាសលុបគណបក្សកុម្មុយនិស្តឥណ្ឌូចិនចោលកាលពីខែវិច្ឆិកា ១៩៤៥។ តែដើម្បីឲ្យរុស្ស៊ី និងចិនកុម្មុយនិស្តរបស់ ម៉ៅ សេទុង និង “សមមិត្ត។បស់គាត់មានការទុកចិត្តហោជីមិញបានបង្កើតសមាគមមួយជំនួសគណបក្សកុម្មុយនិស្តឥណ្ឌូចិន ។ សមាគមនោះមានឈ្មោះ សមាគមឥណ្ឌូចិនnamirnogún (Association Indochinoise pour les Études Marxistes y Indochinese Associationfor Marxist Studies) ដែលមានសកម្មភាពដូចគណបក្សកុម្មុយនិស្តឥណ្ឌូចិន ដដែល ។ម្យ៉ាងទៀត អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រជាច្រើន គេបានសំគាល់ថាឆ្នាំ១៩៤១គឺជាឆ្នាំដែលឥណ្ឌូចិនចាប់ផ្តើមផ្ទុះសង្គ្រាមឡើងជាដំបូង ដោយហេតុថា ពួកយៀកមិញបានធ្វើការលុកលុយប្រទេស ទាំងឡាយនៅឥណ្ឌូចិន ។ ខែមករា ១៩4 ៦ ហោជីមិញបានជាប់ឆ្នោតជាប្រធានាធិបតីវៀតណាម ។ ពេលនោះ ហោះជីមិញ បានរៀបចំធ្វើវារណសិរ្សបងបងមជាតិមួយឈ្មោះថា រណសិរ្សរៀងវៀត Lien Vict គណបក្សនយោបាយធំៗឯទៀតជាច្រើនបានចូលទៅក្នុងរណសិរ្សលៀងវៀតនេះផងដែរ ។ចាប់តាំងពីពេលនេះមកហើយ ដែលគេឃើញរដ្ឋាភិបាលរបស់ហោជីមិញចាប់ផ្តើមរៀបចំអនុវត្តន៍នូវនយោបាយរបស់ខ្លួនឲ្យស្របតាមកម្មវិធីនយោបាយរបស់គណបត្សកុម្មុយនិស្តឥណ្ឌូនចិនគឺ ៖- ទាមទារដីកម្ពុជាក្រោម- ឯករាជ្យនិងឯកភាពវៀតណាម• ដេញបារាំងពីឥណ្ឌូចិន- ត្រួតត្រាឥណ្ឌូចិនជំនួសបារាំងក្នុងការទាមទារទឹកដីខ្មែរកម្ពុជាក្រោមនេះ ហោជីមិញបានប្រើកលល្បិចយ៉ាងប៉ិនប្រសព្វបំផុត ។ហៅជីមិញបានចុះហត្តខ្លាលើសេចក្តីព្រមព្រៀងជាមួយបារាំងចំនួន ៣លើករួចជាស្រេចទៅហើយ គឺសេចក្តីព្រមព្រៀងនៅក្រុងហាណូយចុះថ្ងៃទី៦ មិនា ១៩៤៦ (Accord Franco-Vietnamien du 6 Mars | 946en Hanoi y Accord Between France and the Democratic Republic of Vietnam, 6 March 1946)7 Ionuព្រៀងនេះជាលទ្ធផលនៃការចថាយ៉ាងស្វិតស្វាញរវាងហោជីមិញ និងបារាំង អំពីបញ្ហាបញ្ចូលទឹកដី ខ្មែរកម្ពុជាក្រោមទៅជាឯកភាពទឹកដីជាមួយវៀតណាម (យកទឹកដីខ្មែរបញ្ចូលជាទឹកដីយួន) ។ល។ សេចក្តីthumanongna qalgaudium 98 db (Accord de Dalat du 24 April 1946 y Agreement of 24April 1946 Between France and the Democratic Republic of Vietnam in Dalat)'INGO 18:chលទ្ធផលនៃសន្និសីទក្រុងដាឡាក់ រវាងគណៈប្រតិភូបារាំង និងគណ ប្រតិភូយៀកមិញ ស្តីអំពីការអនុវត្តន៍នូវសេចក្តីព្រមព្រៀងចុះថ្ងៃទី០៦ មិនា ១៩៤៦ ។សទ្ធិសញ្ញាបណ្តោះអាសន្ននៅទីក្រុងហ្មងតែណីឬ ចុះថ្ងៃទី១៤ កញ្ញា ១៩៨៦ (Modus Vivendi du14 Scptember 194t a fcontainchlcau) សន្ធិសញ្ញាបណ្តោះអាសន្ននេះ បានមកពីសន្និសីទមួយយ៉ាងយូរ និងយ៉ាងលំបាករវាងយួន និង បារាំង ស្តីអំពីបញ្ហាកម្ពុជាក្រោម ឯករាជ្យនិងឯកភាពវៀតណាម បញ្ញាសហព័ន្ធឥណ្ឌូចិន (Tcdcral Indochinoise ឬ Indochinese Federation) ។ល។សេចក្តីព្រមព្រៀង ឬសទ្ធិសញ្ញាបណ្តោះអាសន្នទាំង ៣ លើកនេះសុទ្ធតែជាបញ្ហាដែលទាក់ឆ្លងនឹងប្រទេសខ្មែរយើងទាំងអស់ ប៉ុន្តែគេចុះហត្តលេខាមិនឲ្យខ្មែរយើងចូលរួមជាមួយផងទេ។ អ្នកអង »ល្បិចរបស់កុម្មុយនិស្តឥណ្ឌូចិនក្នុងការរៀបត្រួតត្រាប្រទេសទាំងអស់នៅឥណ្ឌូនចិន ។
  14. ម្យ៉ាងទៀតដោយហេតុថា គោលបំណងរបស់គេខាងលើនេះ មិនបានសម្រេច ពួក​យួនកុម្មុយនិស្តក៏បានចាប់ផ្តើមវាយបារាំងចេញមុខមែនទែន តាំងពីថ្ងៃទី១៩ ធ្នូ ១៩៤៦ ។ក្នុងការប្រយុទ្ធជាមួយបារាំងនេះ រណសិរ្សលៀងវៀត បានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសយួនចំណែកឯពួកយៀកមិញវិញ គេខំប្រឹងប្រែងយ៉ាងសម្បើមនៅកម្ពុជាក្រោម នៅប្រទេសខ្មែរនិងលាវ ។ចម្បាំងរវាងបារាំងនិងយួនបានចប់ (ក្រោយដែលបារាំងចាញ់សង្គ្រាមនៅដៀងបៀងភូកាលពីថ្ងៃទី៧ ឧសភា ១៩៥៤) ដោយសន្និសីទហ្សឺណែវ ស្តីអំពី បញ្ហាឥណ្ឌូចិន ដែលបានបញ្ចប់កិច្ចការរបស់ខ្លួននៅថ្ងៃទី ២០កក្កដា១៩៥៨ដោយចែកប្រទេសយួន៏ជា ២ តាមបណ្តោយខ្សែស្របទី១៧ ។ តែអ្វីដែលគេធ្វើបានសម្រេចជោគជ័យតាមផែនការយុទ្ធសាស្ត្ររបស់គេនោះគឺ- យកបានទឹកដីកម្ពុជាក្រោមជាស្ថាពរ- ប្រទេសយួនបានឯករាជ្យពេញលេញ- បារាំងប៉ាក់ចេញពីឥណ្ឌណចិន- ឯកភាពជាតិ និងឯកភាពទឹកដីរបស់យួន (យកទឹកដីខ្មែរបញ្ចូលជាទឹកដីយួន)ចំពោះយុទ្ធសាស្ត្រ សហព័ន្ធឥណ្ឌូចិនកុំពុងអនុវត្តសព្វថ្ងៃ។អំពីអាណានិគមបារាំងកាត់ទឹកដីខ្មែរឲ្យយួនមុននឹងដកអាណានិគមរបស់ខ្លួនចេញពីទឹកដីកម្ពុជាក្រោម បារាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សែនឈឺចាប់បំផុត ធ្វើឲ្យប្រជារាស្ត្រខ្មែរកម្ពុជាក្រោមទទួលរងទុក្ខវេទនាដ៏សែនខ្លោចផ្សា នោះគឺ ធ្វើច្បាប់លេខ ៤៩-៧៣ ៣ កាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យយួន។ខ្លឹមសារនៃច្បាប់ទាំងស្រងមានដូចតទៅ ៖Loi No. 49-733 du 4 Juin 1949 modifiant le statut de la Cochinechine dans l'Union française.Après avis de l'Assemblée nationale de l'Union française, L'Assemblée nationale et le Conseil de laRépublique ont délibéré, L'Assemblée nationale à adopté, Le Président de la République promulguele loi dont la teneur suit:Art. 1er - Dans le cadre fixé à L'article 60 le la Constitution de la République francaise et aprèsl'avis émis, dans sa séance du 23 april 1949, par l'Assemblée territoriale de Cochinchine, le statutde la Cochinchine est modifié dans les conditions prévues à l'article ci-après.Atr. 2.- Le territoire de la Cochinchine est rattaché à l'Etat associé du Viet-Nam suivant les termesde la declaration commune du 5 juin 1948 et de la declaration du Gouvernement française du 19aout 1948. La Cochinchine cesse en conséquence d'avoir le statut de territoire d'outre-mer.Art. 3- En cas de changement du statut du Viet-Nam, le statut de la Cochinchine fera l'objet d'unenouvelle deliberation des assemblées prévues à l'article 75 de la Constitution (Titre VIII: De l'Unionfrançaise).La présente loi sera execute comme loi de l'Etat. Fait à Toulon, le 4 Juin 1949.VINCENT AURIOLHENRI QUEUILLE. PAUL COSTE-FLORALe Président de la République Le president du conseil des ministres, Le Ministère de la Fronte'outf-merrol
  15. បកប្រែក្រៅផ្លូវការច្បាប់លេខ ៤៩-៧៣ ៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៩យោង. មតិរដ្ឋសភានៃសហភាពបារាំង រដ្ឋសភា និងក្រុមប្រឹក្សានៃសាធារណរដ្ឋបារាំងបានសម្រេច និង អនុម័ត ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ប្រកាសឲ្យប្រើច្បាប់ដូចតទៅ ៖មាត្រា១ - យោងមាត្រា៦០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋបារាំង និងយោងមតិ សភាកូសាំងស៊ីន នាសម័យប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៤៩ លក្ខន្តិកៈទឹកដីកូសាំងស៊ីន ត្រូវបានកែប្រែតាមមាត្រា ដូចមានចែងខាងក្រោម ។មាត្រា២ -ទឹកដីកូសាំងស៊ីន ត្រូវបានភ្ជាប់ទៅរដ្ឋចំណេះវៀតណាម យោងតាមសេចក្តីប្រកាសរួមកាលពីថ្ងៃទី០៍ ខែមិថុនា ឆ្នាំ១៩៩៨ និងសេចក្តីប្រកវបស់រដ្ឋាភិបាលបារាំងពីថ្ងៃទី១៩ ខែ អ្នក១៩៤៨ ទឹកដីកូសាំងស៊ីន ឈប់ស្ថិតនៅក្នុងលក្ខន្តិកៈ ជាទឹកដីរបស់បារាំង ឯនាយសមុទ្រទៀតហើយ។៣ -ក្នុងករណ៏លក្ខន្តិកៈប្រទេសវៀតណាម ត្រូវកែប្រែ ទឹកដីកូសាំងស៊ីន ពីវទ្យុវាកម្មវត្ថុនៃវសម្រេចរបស់សភាខាងលើ ដូចមានចែងក្នុងមាត្រា៧៥ ជំពូក នៃរដ្ឋធរួនុញ្ញសហភាព បារាំង ។ច្បាប់នេះ នឹងត្រូវអនុវត្ត ដូចជាច្បាប់រដ្ឋ។ធ្វើនៅទ្ធឡុង, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៩ហង្ការងសង់ អរីយ, ហង់រីហើយល ភស្តែតប្រជានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រយួនកាន់កាប់ទឹកដីខ្មែរកម្ពុជាក្រោម សព្វថ្ងៃ គឺជាការខុសច្បាប់​វៀតណាម​ពុំដែលបានធ្វើចម្បាំងដណ្តើមយក (Conquer)ទឹកដីកម្ពុជាក្រោមម្តងណាសោះឡើយ ។ការជ្រៀតចូលនៃជនជាតិយួនក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជានេះ បានត្រូវធ្វើឡើងដោយ​សារតែចម្បាំងក្នុងស្រុករវាងព្រះរាជវង្សានុវង្សនិងក្សត្រគ្រងរាជ្យ គឺចម្បាំងដែលស្តេចបះបោរទៅពឹងយួនឲ្យមក ជួយអន្តវាគមន៍តែប៉ុណ្ណោះ ។ ដូចជាការជ្រៀតចូលទឹកដីខ្មែរដំបូងបង្អសំ គឺផ្តើមឡើងដោយកល្បិចរបស់ស្រីយួនដែលត្រូវជាមហេសីរបស់ស្តេចជ័យជេដ្ឋាទី ២ជាមេគំនិត។ក៏ប៉ុន្តែដំបូងឡើយគឺគ្រាន់តែជាសេចក្ដីអនុញ្ញាត(Autorisation ឬ Authorization) ដែលព្រះបាទជ័យជេដ្ឋាទី២ បានប្រទានឲ្យយួនខ្ចីចំនួន ៥ឆ្នាំ ដើម្បីតាំងហាងជំនួញនៅផ្នែកចុងខាងត្បូងបំផុតរបស់ប្រទេសកម្ពុជា គឺនៅកំពុងក្របី (បច្ចុប្បន្ន ព្រៃនគរ) និង ម៉ូយស៊ុយ (Moi Xi) តែប៉ុណ្ណោះ ។ ដោយអាស្រ័យមានសេចក្ដីអនុញ្ញាតបែបនេះ មហេសី ព្រះបាទជ័យជេដ្ឋាទី ២ បានដឹកនាំឲ្យជនវាតិយួនចូលមកប្រទេសកម្ពុជាផ្នែកនោះ ហើយតាំងទីលំនៅ យ៉ាងស្រល ។ ចាប់ពីពេលនោះមក បញ្ហាកំពង់ក្របី និង ម៉ូយ ស៊ុយ បានក្លាយទៅជាបញ្ហាមួយដោះ ស្រាយពុំរួច ។ តាមចុតប្បាយរបស់ក្សត្រីយួនរូបនេះ បានឲ្យដឹងថា ប្រទេសអណ្ណាមបានសុំប្រើប្រាស់ ដីនេះតែក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ ដោយប្រទេសអណ្ណាមបានលើកហេតុផលថា ខ្លួនត្រូវការឲ្យទ័ព របស់ខ្លួនសំចត ដើម្បីស្ឋអាវុធច្បាំងជាមួយចិន (អញ្ជើញអានពង្សាវតារប្រទេសកម្ពុជា ក្បាលទី ៣២)។ក្រោយមក ស្តេចប្រទេសខ្មែរបានសុំឲ្យស្តេចប្រទេសអណ្ណាមប្រគល់ដីកោះក្របី និងម៉ូយ ស៊ុយមកឲ្យខ្មែរវិញចំនួនពីរលើក លើកទី១ នៅឆ្នាំ១៦៥៥ ធ្វើឡើងដោយព្រះបាទពញ្ញាតូ (ពង្សាវតារប្រកម្ពុជាច្បាប់ស្លឹករិត ក្បាលទី ៣ ២)និងលើកទី២ នៅក្នុងឆ្នាំ១៦៥៣ ធ្វើឡើងដោយព្រះបាទអង្គច្នេះ ។ការតម្រូវឲ្យប្រគល់សងខ្មែរវិញលើកទីមួយ ក្សត្រីជាតិយួនមេម៉ាយពីព្រះបាទជ័យជេដ្ឋាទី២៨ឆ្លើយ• ១៥»
  16. ថា ប្រទេសអណ្ណាមកំពុងជាប់ច្បាំងជាមួយប្រទេសចិន មានសេក្តីត្រូវការជាចំបាច់ចំពោះដីនោះ ហើយអង្វរស្ដេចខ្មែរឲ្យទុកដីនោះឲ្យយួនប្រើប្រាស់សិន ។ ក្សត្រីជាតិសាសន៍យួននេះបានសន្យាយ៉ាងជាក់លាក់ថា នឹងប្រគល់ដីទាំងនោះមកឲ្យខ្មែរវិញ ពេលណាអធិរាជអាណាចក្រអណ្ណាមលែងត្រូវការ។ក្រោយមកព្រះបាទអង្គចន្ទ ក៏បានស្នើឲ្យយួនប្រគល់ដីទាំងអស់នោះមកឲ្យខ្មែរម្តងទៀត។ លើកនេះ ក្សត្រីមេម៉ាំយជាតិរួនអណ្ណាមដដែលបានសុំឲ្យព្រះអង្គចន្ទីឲ្យទុកដីកោះក្របីនិងម៉ូយស៊ុយ នេះ ជាចំណែកផ្តាច់មុខរបស់យួន ព្រោះព្រះនាងមានឋាន:ជាក្សត្រីយានីប្រទេសខ្មែរ (មហេសីក្សត្រ សោយរាជ្យព្រះបាទជ័យជេដ្ឋានទី ២)។ដូច្នេះដីទាំងពីរចំណែកដ៏ធំ គឺម៉ូយ ស៊ុយ និង កោះក្របី (ព្រៃនគរ) ដែលបានធ្លាក់ចូលទៅក្នុងដៃរបស់យួនអណ្ណាម គឺដោយល្បិចកលទុច្ចរឹតរបស់យួន ។ ពុំមែនស្ដេចខ្មែរប្រគល់ឲ្យយួននោះទេ។ក្រោយមកទៀត ពួកយួនបានពង្រីកទឹកដីនៅប៉ែកខាងក្រោមនេះឥតឈបំឈរ ដោយពួកវាបានឆ្លៀតធ្វើការនៅក្នុងពេលណា ដែលស្ដេចខ្មែរឈ្លោះទាស់ទែងច្បាំងដណ្តើមរាជ្យគ្នា ។នៅឆ្នាំ១៧៥៥ យួនបានលើកទ័ពចំនួន ២.០០ឮនាក់មកជួយច្បាំងឱ បូរាជ នន់ ទល់ នឹងព្រះអង្គសួរ។ បន្ទាប់ពីព្រះអង្គម្ចាស់ សួរ ទទួលបរាជ័យ ពួកកងទ័ពយួនទាំងនោះ បានចូលទៅតាំងទីលំនៅដោយស្រលនៅកម្ពុជាក្រោម ។ពេលដែលយួនបានមកតាំងទីលំនៅបានចំនួនច្រើនល្មមហើយ ពួកយួនទាំងនោះក៏ចាប់ផ្តើមចែកទឹកដីជាស្រែកតូចៗ ថិតនៅក្រោមការត្រួតត្រារបស់មេទ័ពយួនកាន់កាប់អំណាចស៊ីវិល និង ឆាតាំងនៅព្រៃនគរ ទោះបីពេលនោះ នៅបណ្តាខេត្តចំនួនច្រើនបានកាន់កាប់ជាផ្លូវការដោយមន្ត្រីខ្មែរ ដែលមាន់ងារថា ចៅហ្វាយស្រុក ឬក្រឡាពាសក៏ដោយ។ ជាឧទាហរណ៍មួយទៀត ដូចជាការវាតទីចូលកាន់កាប់ (prisc pcVssession) ខេត្តមីថរ និង វិញឡង ។ យួនអណ្ណាមបានបន្លំធ្វើទ័ពខ្មែរចូលកាន់កាប់ខេត្តទាំងពីរនេះអស់ពីរលើក លុះមិនសម្រេចស្តេចយួន៏ក៏ចេញមុខឲ្យទ័ពយួនដណ្តើមខេត្តទាំងនោះតែម្តង ។ រឿងរបៀបនេះត្រឹវយួនប្រើទៀតក្នុងឆ្នាំ១៧៨៥ ក្នុងការដណ្តើមយកខេត្តស្រុកទ្រាំង ។ដូច្នេះពីដំណាក់ការមួយជាបន្តបន្ទាប់ ប្រជារាស្ត្រខ្មែរបានបះបោរក្រោកឡើងប្រឆាំងនឹងយួនគ្មានរប់ឈរជាការបញ្ជាក់យ៉ាងច្បាស់ថា គ្មានស្ដេចខ្មែរអង្គណាមួយ គ្មានរាស្ត្រខ្មែរណាម្នាក់បាន់ប្រគល់ឬព្រមបោះបង់ចោលទឹកដីកម្ពុជាក្រោម ឲ្យពួកយួនឡើយ រហូតដល់ធ្វើឲ្យលោក មូរ៉ា (Moura) ប្រវត្តិវិទូជនជាតិបារាំងដ៏ល្បីល្បាញបានសរសេរយ៉ាងក្បោះក្បាយពីទឹកចិត្តដ៏អង់អាចក្លាហាននៃប្រជារាស្ត្រខ្មែរដែលយើងសូមដកស្រង់ខ្លះៗមកជូនជ្រាបដូចតទៅ៖បើខ្មែរបានបណ្តោយឲ្យគេពន្លះស្បែក ដណ្តើមដី) ដោយគ្មានពាក្យអ្វីតវ៉ានោះ យើងគ្មានពាក្យអីត្រវនិយាយទេ តែប្រជារាស្ត្រខ្មែរមិនដែលនៅសៀមឬបោះបង់ការតវ៉ាទាមទារទេដូច្នេះទៅអនាគតខ្មែរនឹងទាមទារមកវិញ។ វិធានស្តីអំពីអាជ្ញាយុកាលមិនអាចផុតរលត់ទេ ។ ការទាមទារមកវិញជាការសមរម្យចំពោះយួន ដែលតែងតែបានគំរាមកំហែងយកដីកម្មសិទ្ធិរបស់អ្នកជិតខាង។ទឹកដីកម្ពុជាក្រោមបច្ចុប្បន្នកម្ពុជាក្រោម ជាអតីតទឹកដីនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅខាងកើតឆៀងខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នជាចំណែកមួយនៃទឹកដីសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ែកខាងតុង្គ(South Vietnam) ។ កម្ពុជាក្រោមត្រូវអាណានិគមបារាំងកាត់ផ្តាច់ពីកម្ពុជាផ្តល់ទៅឱ្យអាជ្ញាធរ
  17. ធ្វើជាអាណានិគមបន្តរហូតដល់សព្វថ្ងៃក្រោមច្បាប់អាណានិគមបារាំង លេខ ៤៩-៧៣៣ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៨៩ នៅទីក្រុង Toulon នៃប្រទេសបារាំង ។កាលពីសម័យដើម ទឹកដីកម្ពុជាក្រោម គេហៅថា កម្ពុជាទឹកលិច ឬកម្ពុជាក្រោម (កម្ពុជាប៉ែកខាងក្រោម)ហើយគេអាចហៅបានម្យ៉ាងទៀតថា ដែនដីសណ្ដទន្លេមេគង្គ (Mekong Delta)។ នៅសម័យអាណានិគមបារាំងត្រួតត្រាឥណ្ឌូចិន ទឹកដីកម្ពុជាក្រោមត្រូវបានបារាំងហៅថា Basse Cochinchine (កូសាំងស៊ីនក្រោម) ។ចំពោះផ្ទៃដី និងចំនួនប្រជារាស្ត្រខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ នៅមានបញ្ហាស្មុគស្មាញណាស់ ពីព្រោះពុំមានវិជ្ជាស្ថានជាតិណាមួយបានធ្វើជំរឿនឬកំណត់ឱ្យបានច្បាស់លាស់ទេ ។ទោះបីជាយ៉ាងនេះក៏ដោយ យើងបានធ្វើការសិក្សាស្រាវជ្រាវតាមឯកសារដើមសម័យអាណានិគមបារាំងត្រតត្រាឥណ្ឌូចិន បានបង្ហាញឱ្យឃើញថា ទឹកដីកម្ពុជាក្រោមមានទំហំផ្ទៃដី ៦៨.៩៦៥គីឡូម៉ែត្រក្រឡា។តួលេខនេះគិតតាមឯកសារបារាំងក្នុងឆ្នាំ​១៩៤៥​ព្រោះនៅពេលេនោះអាណានិគមបារាំងបានបែងចែកទឹកដី នៅឥណ្ឌូចិនចំនួន ៥​ប្រទេស ដើម្បីងាយស្រលក្នុងការត្រួតត្រា គឺៈ១ ប្រទេសយួន មានផ្ទៃដី ១០៣.០០០គីឡូម៉ែត្រ ។២ ប្រទេសចម្ប៉ា មានផ្ទៃដី ១៤៨,០០០គីឡូម៉ែត្រ ។៣ ប្រទេសលាវ មានផ្ទៃដី ២៣៦០០០គីឡូម៉ែត្រ ។៤ ប្រទេសកម្ពុជា មានផ្ទៃដី ១៨៥,០០០គីឡូម៉ែត្រ ។៥ កម្ពុជាក្រោម មានផ្ទៃដី ៦៥,០០០គីឡូម៉ែត្រ ។បច្ចុប្បន្ន ប្រទេសកម្ពុជាប្រកាសជាផ្លូវការថាមានផ្ទៃដី ១៨១.០៣៥​គីឡូម៉ែត្រ។ ដូច្នេះទឹកដីកម្ពុជាក្រោម ត្រូវកើនបន្ថែមចំនួន ៣.៩៦៥គីឡូម៉ែត្រ បូកនឹង ៦៥.០០០​គីឡូម៉ែត្រ ត្រូវជា ៦៨.៩៦៥គីឡូម៉ែត្រ(185.000គីឡូម៉ែត្រ - 181.035គីឡូម៉ែត្រ + 65.000 គីឡូម៉ែត្រ = 68.965គីឡូម៉ែត្រ) ។រីឯចំនួនប្រជារាស្ត្រខ្មែរនៅកម្ពុជាក្រោមវិញ យើងបានជំរឿនដោយផ្អែកទៅលើឯកសារចំនួន ៥ ដូចខាងក្រោម:ទី១ តួលេខសម្រង់ស្ថិតិខ្មែរកម្ពុជាក្រោម​របស់រដ្ឋាភិបាលអាណានិគមបារាំងនៅឆ្នាំ១៩២៤ មាន ៨០.០០០ (ប្រាំបីម៉ឺននាក់ ។|ី ២ តួលេខស្រង់ស្ថិតិរបស់រណសិរ្សរំដោះកម្ពុជាក្រោមនៅឆ្នាំ១៩៦២ មាន ៤.០៤២.៥០០ (បួន​លានបួនម៉ឺនប្រាំពីរពាន់ប្រាំរយនាក់ ។ទី៣ សេចក្តីថ្លែងការណ៍ផ្ទាល់មាត់របស់លោកប្រធានាធិបតីវៀតណាម ង្វៀន វ៉ាន ធីវ នៅទីក្រុងព្រែកឬស្សីក្នុងឆ្នាំ១៩៦៥ថា ប្រជារាស្ត្រខ្មែរកម្ពុជាក្រោមមានប្រមាណជាង ៤.០០០.០០០ (បួនលាននាក់ទី៤ ឯកសារសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំងឆ្នាំ១៩៦៩ បានសរសេរថា ខ្មែរនៅកម្ពុជាក្រោមមានចំនួន ៤.៥០០.០០០ (បួនលានប្រាំសែននាក់ ។ទី៥ តួលេខបូកសរុបប្រជារាស្ត្រខ្មែរវបស់រដ្ឋាភិបាលខ្មែរនៅសាលសន្និសីទចតុម្មុខក្នុងឆ្នាំ១៩៧០ឃើញប្រជារាស្ត្រខ្មែរនៅកម្ពុជាក្រោមមានចំនួន ៤.៥០០.០០០នាក់ ។ រីឯនៅកម្ពុជានាពេលនោះ ពលរដ្ឋខ្មែរមានចំនួនជិត ៧.០០០.០០០ (ប្រាំពីរលាននាក់ ។ដូច្នេះ បានសេចក្តីថា សព្វថ្ងៃនេះ ពុំមានឯកសារណាមួយ ឬប្រភពណាមួយបានធ្វើជំរឿនជារាស្ត្រ ខ្មែរកម្ពុជាក្រោមឱ្យបានច្បាស់លាស់ពិតប្រាកដទេ ។ ប៉ុន្តែ បើផ្អែកតាមតួលេខខាងលីនយកជាការបាននោះ គិតមកដល់ដំណាច់ឆ្នាំ២០១៤ ឃើញថា នៅកម្ពុជាក្រោម មានប្រស្រ្តខ្មែរ
  18. នៅប្រមាណជាង ១៤លាននាក់ ដូចនៅកម្ពុជាដែរ ។ របៀបធ្វើជំរឿនប្រជាជន (RecelIcement de laPopulation ឬ Population census) គឺគិតកំណើនប្រជារាស្ត្រក្នុង ២០ឆ្នាំម្តង បានសេចក្តីថា ២០ឆ្នាំក្រោយមកឆ្នាំ១៩២៥ - ១៩៨៥ មាន ១.៦០០.០០០នាក់ (៨០.០០០ x ២០ = ១.៦០០.០០០)។ ២០ឆ្នាំក្រោយមកទៀតឆ្នាំ១៩៨៤ ដល់ ១៩៦៤ មាន ៣.២០០.០០០នាក់។ល។ គិតមកដល់ឆ្នាំ២០១៤ប្រជារាស្ត្រខ្មែរកម្ពុជាក្រោមមានចំនួនជាង ១៤លាននាក់ ប្រហាក់ប្រហែលគ្នានឹងប្រជារាស្ត្រខ្មែរនៅកម្ពុជានេះដែរ។ប្រជារាស្ត្រខ្មែរកម្ពុជាក្រោម ៩៥% ជាកសិករ ៣% វាអ្នករដ្ឋការ ២% វាអ្នកជំនួញ។ ៨៥% មិន ចេះអក្សរស្ដី ៩៩% មិនចេះអក្សរខ្មែរ។ តំបន់ដែលប្រជារាស្ត្រខ្មែររស់នៅច្រើនជាងគេ គឺខេត្តព្រះត្រពាំង (TraVinh)ខេត្តឃ្លាំង (Soc Trang) ពលលាវ (Bac Lieu) មាត់ជ្រូក (Chau Doc) ក្រមួនស (Kien Giang) ពាម (Ha Tin)ព្រែកឬស្សី (Can Tho) និងខេត្តទឹកខ្មៅ (Ca Mau)។ ប្រជារាស្ត្រខ្មែរកម្ពុជាក្រោម ៨៥% មិនចេះអក្សរ ។អំពីសង្គមសាស្ដ្រប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម វាជាតិសាសន៍ស្លូតត្រង់ គោរពជំនឿព្រះពុទ្ធសាសន៍ ៩៩% ។ ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មានទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដូចប្រជាពលរដ្ឋខ្មែរនៅកម្ពុជា ១០០% គ្រាន់តែខុសគ្នាត្រង់សម្លៀកបំពាក់និងសំនៀងភាសាបន្តិចបន្តួចតែប៉ុណ្ណោះ។ នៅកម្ពុជាក្រោម មានវត្តព្រះពុទ្ធសាសនាខ្មែរជាង ៥ ៦៧វត្ត មានព្រះសង្ឃគង់នៅជាង ២០,០០០អង្គ ។ វត្តព្រះពុទ្ធសាសនានិងព្រះសង្ឃជាព្រលឹងនៃជាតិខ្មែរកម្ពុជាក្រោម។ វត្ថុជាទីប្រជុំជន ជាកន្លែងអប់រំសីលធម៌ ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស វាកន្លែងផ្តល់ព័ត៌មានផ្សព្វផ្សាយព័ត៌មាន។ល។ ការទាក់ទងភ្នាក្នុងសង្គមខ្មែរកម្ពុជាក្រោម គឺជាភាសាខ្មែរនិងអក្សរខ្មែរ។ រីឯការប្រើប្រាស់ជាផ្លូវការ គឺភាសានិងអក្សរសាស្ត្រវៀតណាម។Tអំពីវប្បធម៌មជ្ឈមណ្ឌលផ្សាយវប្បធម៌សំខាន់បំផុតនៅកម្ពុជាក្រោម គឺស្ថិតនៅក្នុងវត្តព្រះពុទ្ធសាសនាទាំង៥៦០វត្ត។ វត្តព្រះពុទ្ធសាសនាទាំងនេះហើយដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការការពារពូជសាសន៍ វប្បធម៌អក្សរសាស្ត្រ ភាសាសាស្ត្រនិងទំនៀមទម្លាប់ ប្រពៃណីខ្មែរនៅកម្ពុជាក្រោមឱ្យរស់រានមានជីវិតហូតដល់សព្វថ្ងៃ។ ការសិក្សារៀនសូត្រ វប្បធម៌ អក្សរសាស្ត្រខ្មែរ គឺមានតែក្នុងវត្តអារាមប៉ុណ្ណោះ។ អាជ្ញាធរអា ណានិគមវៀតណាមមិនអនុញ្ញាតឱ្យមានសាលារៀនភាសាខ្មែរនៅតាមភូមោស្រកឡើយ ។ពលរដ្ឋខ្មែរកម្ពុជាក្រោមគោរពទំនៀមទម្លាប់វប្បធម៌របស់ខ្លួនយ៉ាងខ្ជាប់ខ្លួនបំផុតដូចជាពិធីអាពាហ៍ពិពាហ៍ បុណ្យបូជាសព បុណ្យក្នុងព្រះពុទ្ធសាសនា បុណ្យចូលឆ្នាំ ភ្នំបិណ្ឌ អកអំបុក សំពះ ព្រះជាដើម។រីឯសម្លៀកបំពាក់មានការប្រែប្រលច្រើន ដោយសារអាណានិគមវៀតណាម បានបង្ខំឱ្យ ប្រជារាស្ត្រខ្មែរកម្ពុជាក្រោមស្លៀកពាក់តាមបែបប្រពៃណីវៀតណាម។ ដូចនេះ ការស្លៀកពាក់តាមបែប ប្រពៃណីខ្មែរមានតិចតួចបំផុត ស្ទើរតែគ្មានតែម្តង ។អំពីសេដ្ឋកិច្ចសេដ្ឋកិច្ចសំខាន់បំផុតនៅកម្ពុជាក្រោម គឺកសិកម្ម ។ ប្រវារាស្ត្រខ្មែរកម្ពុជាក្រោម ៩៥% ជាកសិករប៉ុន្តែពុំបានធ្វើឱ្យជីវភាពរបស់ពួកគេធូរធារឡើយ ដោយសារថា កសិផលទាំងនោះត្រូវបិតគ្រឿងអលត្រួតត្រារបស់អាណានិគមវៀតណាមយ៉ាងតឹងរ៉ឹងបំផុត ។នៅឆ្នាំ១៩៧៥ ពួកកុម្មុយនីស្តវៀតណាមបានត្រួតត្រាអំណាចនៅលើទឹកដីវៀតទាំង ។
  19. ចាប់ពីពេលនោះមកអាជ្ញាធរអាណានិគមវៀតណាមបានរឹបអូសយកដើស្រែប្រជាពលរដ្ឋខ្មែរទាំងស្រុងមកខុកជាសម្បត្តិរួមបង្កើតទៅជាសហករណ៍ ។ ទន្ទឹមនឹងនោះ រដ្ឋអំណាចអាណានិគមវៀតណាម បាន ចាប់ផ្តើមកេណ្ឌមនុស្សជីកព្រែកខ្វាត់ខ្វែង ដែលពួកអាណានិគមយួនហៅថា នយោបាយទឹកដើម្បីស្រោចស្របដំណាំកសិកម្ម ។ ផ្ទុយទៅវិញក្រោយពីជីកព្រែករួច អាជ្ញាធរអាណានិគមវៀតណាមបែរជាបញ្ជូនប្រជាជនយួនទៅរស់នៅតាមភ្លឺព្រែកទាំងនោះ ហើយក៏ចាប់ផ្តើមចែកដីស្រែជាថ្មីឡើងវិញ។ ពេលនោះ ហើយដែលប្រជាពលរដ្ឋខ្មែរត្រូវធ្លាក់ខ្លួនក្រីក្រវេទនាជាទីបំផុត ព្រោះពុំមានដីស្រែចំការ និង មុខរបរពិត ប្រាកដហើយក៏បង្ខំចិត្តដើរស៊ីឈ្នួលប្រជាជានយួនតាមតំបន់ផ្សេងៗ ។ រីឯជនជាតិយួនវិញ គេបាន៍ប្រជ្រៀតចូលរស់នៅក្នុងតំបន់ខ្មែរ និងមានដីស្រែចំការយ៉ាងច្រើនក្រាស់ក្រែលថែមទៀត ។ បច្ចុប្បន្ន នៅពេលប្រជារាស្ត្រខ្មែរធ្លាក់ខ្លួនក្រីក្រ ពួកជនជាតិយួន (មិនដឹងបានប្រាក់មកពីណា) បានដើរទិញដីស្រែ ចំការរបស់ប្រជាពលរដ្ឋខ្មែរ ដែលនៅសេសសល់បន្តិចបន្តួចជាដង្ហើមចុងក្រោម។ ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវក្លាយជាទាសករ នៅលើទឹកដីកំណើតរបស់ខ្លួនយ៉ាងវេទនាបំផុត ។ ចំណែកឯក្រុមហ៊ុន សិប្បកម្ម រោងចក្រ ពិសេសរោង ចក្រកាត់ដេរសម្លៀកបំពាក់ អាជ្ញាធរអាណានិគមវៀតណាម មិនបានពង្រីកទៅ ដល់តំបន់ប្រជារាស្ត្រខ្មែរ រស់នៅឡើយ ។- - -ជធានីភ្នំពេញ, ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៤៕

No comments:

Post a Comment