Showing posts sorted by relevance for query ជ័យជេដ្ឋាទី២. Sort by date Show all posts
Showing posts sorted by relevance for query ជ័យជេដ្ឋាទី២. Sort by date Show all posts

Wednesday, July 19, 2017

ព្រះ​នាម​​របស់​​ស្ដេច​ខ្មែរ​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ

ព្រះ​នាម​​របស់​​ស្ដេច​ខ្មែរ​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ
ល.​រ ព្រះមហាក្សត្រ ព្រះនាម​​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  1. ព្រះនាង សោមា លីវយី និង ចិន​បុរាណ​ហៅ​នាងនាគ ដើម​សតវត្ស​ទី​​មួយ
  2. កៅណ្ឌិន្យ ហ៊ុន ទៀន ចិន​បុរាណ​ហៅ​ព្រះ​ថោង ៦៨
  3. មិន​ស្គាល់​ព្រះនាម មិន​ស្គាល់​ព្រះនាម សតវត្ស​ទី​២
  4. មិន​ស្គាល់​ព្រះនាម ចិន​ហៅ ហ៊ុន ប៉ាន់ហួង សតវត្ស​ទី​២
  5. មិន​ស្គាល់​ព្រះនាម ចិន​ហៅ ហ្វាន់ហ្វាន់ ដើម​សតវត្ស​ទី​៣
  6. ស្រី​ម៊ារ៉ា? ចិន​ហៅ ហ្វាន់​ចេម៉ាន់ ២០៥-២២៥
  7. មិន​ស្គាល់​ព្រះនាម ចិន​ហៅ Fan Chin-Sheng ២២៥
  8. មិន​ស្គាល់​​ព្រះនាម ចិន​ហៅ ហ្វាន់ចាន់ ២២៥-២៤០
  9. មិន​ស្គាល់​ព្រះនាម ចិន​ហៅ ហ្វាន់​ស៊ីយន់ ២៤០-២៨៧
  10. ១០ មិន​ស្គាល់​ព្រះនាម មិន​ស្គាល់​ព្រះនាម សតវត្ស​ទី​៣
  11. ១១ មិន​ស្គាល់​ព្រះនាម ចិន​ហៅ តៀនជូចាន់តាន សតវត្ស​ទី​៤
  12. ១២ មិន​ស្គាល់​ព្រះនាម មិនស្គាល់​ព្រះនាម សតវត្ស​ទី​៤
  13. ១៣ កៅណ្ឌិន្យ​ទី​២ ចិន​ហៅ ចាវចិនជូ ?-៤៣៤
  14. ១៤ ស្រី​ឥន្ទ្រវរ្ម័ន ចិន​ហៅ Che-li-pa-mo ឬ Shih-li-t’o-pa-mo ៤៣៤-៤៣៥
  15. ១៥ មិន​ស្គាល់​ព្រះនាម មិន​ស្គាល់​ព្រះនាម មិន​ស្គាល់​រជ្ជកាល
  16. ១៦ មិន​ស្គាល់​ព្រះនាម មិន​ស្គាល់​ព្រះនាម មិន​ស្គាល់​រជ្ជកាល
  17. ១៧ កៅណ្ឌិន្យ​ជ័យវរ្ម័ន ចិន​ហៅ She-yeh-pa-mo ៤៨៤-៥១៤
  18. ១៨ រុទ្រវរ្ម័ន ចិន​ហៅ Liutao Pamao ៥១៤-៥៥០
  19. សង្គ្រាម​រវាង​ហ្វូណន និង​ចេនឡា៖ ៥៥០-៦២៧
  20. ១៩ Sarvabhauma មិន​ស្គាល់​ព្រះនាម ៥៥០-?
  21. ២០ មិន​ស្គាល់​ព្រះនាម មិន​ស្គាល់​ព្រះនាម ៥៥០-៦២៧

អាណាចក្រ​ហ្វូណន៖ ៦៨-៦២៧
អាណាចក្រ​ចេនឡា៖ ៥៥០-៨០២
ល.រ ព្រះមហាក្សត្រ ព្រះ​នាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  1. ២១ ស្រី​ភវវរ្ម័ន​ទី​១ ភវវរ្ម័ន ៥៥០-៦០០
  2. ២២ ស្រី​មហេន្ទ្រ​វរ្ម័ន ចិត្រ​សេនា ៦០០-៦១៦
  3. ២៣ ឦសាន​វរ្ម័ន​ទី១ ឦសាន​វរ្ម័ន ៦១៦-៦៣៥
  4. ២៤ ស្រីភវវរ្ម័ន​ទី២ ភវវរ្ម័ន ៦៣៩-៦៥៧
  5. ២៥ ជ័យវរ្ម័ន​ទី​១ ជ័យវរ្ម័ន ៦៥៧-៦៨១
  6. ២៦ ព្រះនាង​ជ័យវតី ជ័យវតី ៦៨១-៧១៣
  7. ចេនឡា​ចែក​ជា​ពីរ៖ ចេនឡា​ដី​គោគ (ចេនឡា​ខាង​ជើង) និង​ចេនឡា​ទឹកលិច (ចេនឡា​ខាងត្បូង)៖ ៧០៦-៨០២

ការឈ្លានពាន​របស់​ជ្វា ៧៧៤-៨០២
អាណាចក្រ​អង្គរ ៨០២-១៤៣១
ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  1. ២៧ ជ័យវរ្ម័ន​ទី​២ ជ័យវរ្ម័ន ៨០២-៨៥០
  2. ២៨ ជ័យវរ្ម័ន​ទី​៣ ជ័យវធន ៨៥០-៨៧៧
  3. ២៩ ឥន្ទ្រវរ្ម័ន​ទី​១ ឥន្ទ្រវរ្ម័ន ៨៧៧-៨៨៩
  4. ៣០ យសោវរ្ម័ន​ទី​១ យសោវរ្ម័ន ៨៨៩-៩០០
  5. ៣១ ហស៌វរ្ម័ន​​ទី​១ ហស៌វរ្ម័ន ៩០០-៩២៥
  6. ៣២ ឦសាន​វរ្ម័ន​ទី​២ ឦសានវរ្ម័ន ៩២៥-៩២៨
  7. ៣៣ ជ័យវរ្ម័ន​ទី​៤ ជ័យវរ្ម័ន ៩២៨-៩៤១
  8. ៣៤ សហ៌វរ្ម័ន​ទី​២ ហស៌វរ្ម័ន ៩៤១-៩៤៤
  9. ៣៥ រាជេន្ទ្រវរ្ម័ន​ទី​២ រាជេន្ទ្រវរ្ម័ន ៩៤៤-៩៦៨
  10. ៣៦ ជ័យវរ្ម័ន​ទី​៥ ជ័យ​វរ្ម័ន ៩៦៨-១០០១
  11. ៣៧ ឧទយាទិត្យវរ្ម័ន​ទី​១ ឧទយាទិត្យវរ្ម័ន ១០០២
  12. ៣៨ ជ័យវីរវរ្ម័ន ជ័យវីរវរ្ម័ន ១០០២-១០០៦
  13. ៣៩ សុរិយាវរ្ម័ន​ទី​១ សុរិយាវរ្ម័ន ១០០៦-១០៥០
  14. ៤០ ឧទយាទិត្យវរ្ម័ន​ទី​២ ឧទយាទិត្យវរ្ម័ន ១០៥០-១០៦៦
  15. ៤១ ហស៌វរ្ម័ន​ទី៣ ហស៌វរ្ម័ន ១០៦៦-១០៨០
  16. ៤២ នរិន្ទ្រវរ្ម័ន នរិន្ទ្រវរ្ម័ន ១០៨០-១១១៣
  17. ៤៣ ជ័យវរ្ម័ន​ទី​៦ ជ័យវរ្ម័ន ១០៨០-១១០៧
  18. ៤៤ ធរណិន្ទ្រវរ្ម័ន​ទី​១ ធរណិន្ទ្រវរ្ម័ន ១១០៧-១១១៣
  19. ៤៥ សុរិយាវរ្ម័ន​ទី​២ សុរិយាវរ្ម័ន ១១១៣-១១៥០
  20. ៤៦ ធរណិន្ទ្រវរ្ម័ន​ទី​២ ធរណិន្ទ្រវរ្ម័ន ១១៥០-១១៥៦
  21. ៤៧ យសោវរ្ម័ន​ទី​២ យសោវរ្ម័ន ១១៥៦-១១៦៥
  22. ៤៨ Tribhuvanidityavarman Tribhuvanidityavarman ១១៦៥-១១៧៧
  23. ការឈ្លានពាន​របស់​ចាម៖ ១១៧៧-១១៨១
  24. ៤៩ ជ័យវរ្ម័ន​ទី​៧ ជ័យវធន ១១៨១-១២១៨
  25. ៥០ ឥន្ទ្រវរ្ម័ន​ទី​២ ឥន្ទ្រវរ្ម័ន ១២១៨-១២៤៣
  26. សៀម​កើតឡើង​នៅ​ឆ្នាំ ១២៣៨ រជ្ជកាល​ព្រះបាទ​ឥន្ទ្រវរ្ម័ន ដោយ​ព្រះចៅ​ឥន្ទ្រាទិត្យ នៅ​សុខោទ័យ ខែត្រ​មួយ​របស់​កម្ពុជា
  27. ៥១ ជ័យវរ្ម័ន​ទី​៨ ជ័យវរ្ម័ន ១២៤៣-១២៩៥
  28. ៥២ ឥន្ទ្រវរ្ម័ន​ទី​៣ ស្រី​ឥន្ទ្រវរ្ម័ន ១២៩៥-១៣០៧
  29. ៥៣ ស្រីជ័យវរ្ម័ន ស្រីជ័យវរ្ម័ន ១៣០៧-១៣២៧
  30. ៥៤ ជ័យវរ្ម័ន​ទី​៩ ជ័យវរ្ម័ន​បរមរាជា ១៣២៧-១៣៣៦
  31. ៥៥ ត្រសក់​ផ្អែម ពញាជ័យ ១៣៣៦-១៣៤០
  32. ៥៦ និព្វានបទ និព្វានបទ ១៣៤០-១៣៤៦
  33. ៥៧ លំពង្សរាជា លំពង្សរាជា ១៣៤៦-១៣៥១
ការឈ្លានពាន​របស់​សៀម៖ ១៣៥២-១៣៥៧ សូម​មើល​បន្ថែម​ទី​នេះ
  1. ៥៨ សុរិយាវង្ស សុរិយាវង្ស ១៣៥៧-១៣៦៣
  2. ៥៩ បរមរាជា​ទី​១ បរមរាជា ១៣៦៣-១៣៧៣
  3. ៦០ ធម្មាសោក ធម្មាសោក ១៣៧៣-១៣៩៣
  4. ការឈ្លានពាន​របស់​សៀម៖ ១៣៩៣ (៥​ខែ)
  5. ៦១ បរមរាជា​ទី​២ ពញាយ៉ាត ១៣៩៣-១៤៦៣
  6. ព្រះរាជាណាចក្រ​កម្ពុជា សម័យ​ក្រោយ​អង្គរ៖ ១៤៣១-១៨៦៣
  7. ព្រះរាជាណាចក្រ​ចតុម្មុខ៖ ១៤៣១-១៥២៥
  8. ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  9. ៦១ បរមរាជា​ទី​២ ពញាយ៉ាត ១៣៩៣-១៤៦៣
  10. ៦២ នារាយណ៍រាជា​ទី​១ នារាយណ៍រាជា ១៤៦៣-១៤៦៩
  11. ៦៣ ស្រីរាជា ស្រីរាជា ១៤៦៩-១៤៧៥
  12. ៦៤ ស្រីសុរិយាទ័យ សុរិយាទ័យ ១៤៧៥-១៤៨៥
  13. ៦៥ ធម្មោរាជា​ទី​១ ធម្មោរាជា ១៤៨៥-១៥០៤
  14. ៦៦ ស្រីសុគន្ធបទ ពញា​ដង្ខត្តិយរាជា ១៥០៤-១៥១២
  15. ៦៧ ស្រីជ័យជេដ្ឋាធិរាជ្យ ស្ដេច​កន ១៥១២-១៥២៥

សង្គ្រាម​ស៊ីវិល៖សង្គ្រាម​រវាង​ពញា​ច័ន្ទ និង​ស្ដេច​កន៖ ១៥១៦-១៥២៥
ព្រះរាជាណាចក្រ​លង្វែក៖ ១៥២៥-១៥៩៣
ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល

  1. ៦៨ បរមរាជា​ទី​៣ ពញាច័ន្ទ ១៥១៦-១៥៦៦
  2. ៦៩ បរមរាជា​ទី​៤ បរមរាជា ១៥៦៦-១៥៧៦
  3. ៧០ បរមរាជា​ទី​៥ សត្ថា ១៥៧៦-១៥៨៦
  4. ៧១ ជ័យជេដ្ឋា​ទី​១ ជ័យជេដ្ឋា ១៥៨៦-១៥៩៣
ការឈ្លានពាន​របស់​សៀម៖ ១៥៩៣ (៣​ខែ)
ព្រះរាជាណាចក្រ​ស្រីសន្ធ៖ ១៥៩៤-១៦២០
ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  1. ៧២ រាមាជើងព្រៃ រាមាជើងព្រៃ ១៥៩៤-១៥៩៦
  2. ៧៣ បរមរាជា​ទី​៦ ពញាតន់ ១៥៩៦-១៥៩៩
  3. ៧៤ បរមរាជា​ទី​៧ ពញាអន ១៥៩៩-១៦០០
  4. ៧៥ កែវហ្វ៊ា​ទី​១ ពញាយោម ១៦០០-១៦០៣
  5. ៧៦ បរមរាជា​ទី​៨ ស្រីសុរិយោពណ៌ ១៦០៣-១៦១៨
ព្រះរាជាណាចក្រ​ឧត្ដង្ក៖ ១៦២០-១៨៦៣ ឬ​សម័យ​ខ្មៅ​ងងឹត
ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  1. ៧៧ ជ័យជេដ្ឋា​ទី​២ ពញាយោម ១៦១៨-១៦២៨
  2. ៧៨ ធម្មោរាជា​ទី​២ ពញាសូរ ១៦២៩-១៦៣៤
  3. ៧៩ អង្គទងរាជា ពញានូ ១៦៣៥-១៦៣៩
  4. ៨០ បទុមរាជា អង្គនន់ ១៦៣៩-១៦៤១
  5. ៨១ រាមាធិបតី​ទី​១ អង្គច័ន្ទ ១៦៤១-១៦៥៩
  6. ៨២ បរមរាជា​ទី​៩ ពញាសូរ ១៦៥៩-១៦៧២
  7. ៨៣ ជ័យជេដ្ឋា​ទី​២ ស្រីជ័យជេដ្ឋា ១៦៧២-១៦៧៣
  8. ៨៤ កែហ្វ៊ា​ទី​២ អង្គជ័យ ១៦៧៣-១៦៧៥
  9. ៨៥ ជ័យជេដ្ឋា​ទី​៦ ពញាសូរ ១៦៧៥-១៦៩៥, ១៦៩៦-១៦៩៩, ១៧០០-១៧០២, ១៧០៣-១៧០៦,
  10. ៨៦ រាមាធិបតី​ទី​២ អង្គយ៉ង ១៦៩៥-១៦៩៦
  11. ៨៧ កែវហ្វ៊ា​ទី​៣ អង្គឯម ១៦៩៩-១៧០០, ១៧១០-១៧២២
  12. ៨៨ ធម្មោរាជា​ទី​៣ ធម្មោរាជា ១៧០២-១៧០៣, ១៧០៦-១៧០៩, ១៧៣៨-១៧៤៧
  13. ៨៩ សត្ថា​ទី​២ អង្គជ័យ ១៧២២-១៧២៩, ១៧៤៩
  14. ៩០ ធម្មោរាជា​ទី​៤ អង្គឯម ១៧៤៩
  15. ៩១ រាមាធិបតី​ទី​៣ អង្គ​ទង ១៧៤៧-១៧៤៨, ១៧៥៦-១៧៥៧
  16. ៩២ ជ័យជេដ្ឋា​ទី​៥ អង្គ​ស្ងួន ១៧៤៩-១៧៥៥
  17. ៩៣ នារាយណ៍រាជា​ទី​២ អង្គតន់ ១៧៥៨-១៧៧៥
  18. ៩៤ រាមរាជា អង្គនន់ ១៧៧៥-១៧៧៩
  19. ៩៥ នារាយណ៍រាជា​ទី​៣ អង្គអេង ១៧៧៩-១៧៩៦
  20. ៩៦ ឧទ័យរាជា អង្គច័ន្ទ ១៧៩៦-១៨៣៤
  21. ៩៧ ក្សត្រី​អង្គមី អង្គមី ១៨៣៤-១៨៤០
  22. ៩៨ ស្រីសុរិយោពណ៌ អង្គឌួង ១៨៤០-១៨៥៩
ប្រទេស​កម្ពុជា​ក្រោម​អាណានិគម​បារាំង៖ ១៩៦៣-១៩៥៣
ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  1. ៩៩ នរោត្ដម អង្គវត្តី ឬ​អង្គច្រឡឹង ១៨៥៩-១៩០៤
  2. ១០០ ស៊ីសុវត្តិ ស៊ីសុវត្តិ ១៩០៤-១៩២៧
  3. ១០១ ស៊ីសុវត្តិ​មុនីវង្ស ស៊ីសុវត្តិ​មុនីវង្ស ១៩២៧-១៩៤១
  4. ១០២ នរោត្ដម​សីហនុ នរោត្ដម​សីហនុ ១៩៤១-១៩៥៥(រជ្ជកាល​ទី​១)
រាជានុសិទ្ធិ
ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  1. ១០៣ នរោត្ដម​សុរាម្រឹត នរោត្ដម​សុរាម្រឹត ១៩៥៥-១៩៦០
  2. ព្រះរាជាណាចក្រ​កម្ពុជា៖ ១៩៩៣-បច្ចុប្បន្ន
  3. ល.រ ព្រះមហាក្សត្រ ព្រះនាម​ផ្ទាល់​ព្រះអង្គ រជ្ជកាល
  4. ១០២ នរោត្តម​សីហនុ នរោត្តម​សីហនុ ១៩៩៣-២០០៤ (រជ្ជកាល​ទី​២)
  5. ១០៤ នរោត្តម​សីហមុនី នរោត្ដម​សីហមុនី ២០០៤-បច្ចុប្បន្ន

Sunday, February 18, 2024

សម័យ ឧត្តុង្គ ១៦២០-១៨៦៣

កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science  និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration 

  1. សម័យកាល មុន នគរភ្នំ 👉 👉 👉
  2. សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
  3. សម័យកាល ចេនឡា 👉 👉 👉
  4. សម័យកាល មហាអង្គរ 👉 👉 👉
  5. សម័យកាល ចតុមុខ 👉 👉 👉
  6. សម័យកាល លង្វែក 👉 👉 👉
  7. សម័យកាល ឧត្តុង 👉 👉 👉
  8. សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉


* សម័យឧត្ដុង(១៦២០ ១៨៦៣ គស) មានការខុសប្កែកគ្នា ក្នុងការកត់ត្រាប្រវត្តិសាស្រ្ត ឬ ជាសញ្ញា នៃការ បែងចែងទឹកដី ដោយសារ រាជវាំង្គ ឧត្តុង្គ ស្ថិតក្រោមអំណាច សៀម  រាជវាំង្គ ឧត្តុង្គ ស្ថិតក្រោមអំណាច សៀម ចម្បារ និង យួន ដែល រជ្ជកាល រយៈពេល ២៤០ ឆ្នាំ ដែលមានស្តេចសោយរាជ្យ ៣៧ អង្គ ស្មើរ ៨ ឆ្នាំ/អង្គ

រាជធានីឧដុង្គ ជា​អតីត​រាជធានី​របស់ខ្មែរយើង នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ដែលព្រះបាទនរោត្តម បានបោះបង់ចោល នៅ​​ឆ្នាំ​១៨៦៦ ដើម្បីផ្លាស់​រាជធានី​​ទៅ​​​​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត ​​មាន​​ទីតាំងនៅភាគពាយ័ព្យ ពីភ្នំពេញ ប្រហែល ​៤០​គីឡូម៉ែត្រ ​​ក្រោយមក ​មាន​ការ​ទាក់ទាញចំណាប់អារម្មណ៍សា​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​ នៅ​​លើ​​កំពូល​​ភ្នំ​នេះ នៅ​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត ​ស្ថិត​នៅ​ក្នុង ឃុំផ្សារដែក​ និង ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ អ្នកស្រុក បានហៅភ្នំនេះ ដោយ​ឈ្មោះ​បី​ គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង ​ភ្នំ​អដ្ឋរស្ស។

ផែនទី តំបន់ភ្នំ ឧត្តុង្គ


តាម​ឯកសារ​ រឿង​ព្រេង​ខែ្មរ ​ភាគ​៥ របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខែ្មរ បញ្ជាក់​ថា ទី​ក្រុង​ឧដុង្គ​ បានត្រូវក​សាង​ឡើង​ ក្នុង​សតវត្សរ៍​ទី​១៧ ក្នុង​រជ្ជកាល ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២ ។ ក្នុង ​ពស ២១៦៤ គស​ ១៦២០ ព្រះ​បាទ​​ជ័យ​ជេដ្ឋា ដែល​គង់​នៅ រាជ​វាំង​ល្វាឯម បាន​យាង ចេញ​ទៅ​ប្រពាត​នៅ តំបន់​អូរ​ក្រុង​លាយ ក្នុង​ខេត្ត​សំរោងទង ​ក្រសាល​នៅ​តាដុង​យាយជ័យ បានទតឃើញ​ទី​ទួល​មួយ​ នៅតំបន់​ស្រះ​កែវ ថាជា​ទី​​​មាន​​ទេស​ភាព​​ល្អ​​ ក៏​​ចាប់ព្រះ​ទ័យ​ចង់​សាង​ព្រះរាជ​វាំង​គង់​នៅ​ទី​នេះ ហើយក៏​ចាត់​ឧក​ញ៉ា​ក្រឡាហោម​ កែវ ឲ្យ​ជា​ មេចំណាត់​ការ​កសាង​ព្រះរាជវាំង ​នៅ​តំបន់​ស្រះកែវ​នេះ នៅ​ថៃ្ង​៥កើត ខែ​ផល្គុន ឆ្នាំ​វក ទោ​ស័ក​ ពស​២១៦៤ គស​១៦២០ បាន​​តាំង​​នាម​​នគរ (ទីក្រុង)​ ថ្មី​ នោះ​ថា ព្រះ​បរម​រាជ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ។


បើ​​សម្លឹង​​ពីកំពូលភ្នំទៅ​ក្រោម គេនឹង​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា មាន ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ, បើ​មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង, ​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​​ផ្សារឧដុង្គ, និង ​ខាង​ត្បូង​ ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញ ​​យ៉ាង​​​វែង​​បី​​ដូច​​ខែ្ស​​ពួរ​មួយ​ចង្វាយ ។ ភ្នំនេះ មានទី​កនែ្លង​ ជាទី​សក្ការ​បូជា ​សម្រាប់អង្គុយ​លំហែកាយ ​និងមានផ្សារលក់​ម្អូប​ចំណី ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​។

ភ្នំ​នេះ​ជា​ទី​កនែ្លង​ សម្រាប់​តំកល់ អដ្ឋិធាតុ​​រាជវង្សានុវង្ស ​ដែល​គេ​ចំណាំហៅថា "ភ្នំ​ព្រះរាជ​ទ្រព្យ" មានកំពស់​មិន​ខ្ពស់​ពេក មិនទាបពេក ។ ​បើដើរឡើងតាមជណ្តើរខាង​ជើង ​ដែល​ទើបសង់ថ្មី​ ​ចំនួន ៥០៩​កាំ ​គេនឹង​បាន​ឃើញ ព្រះ​សក្យ​មុនី​ចេតិយ៍​ដ៏ធំស្រស់ស្អាត មាន​កម្ពស់ ៤០​ម៉ែត្រ ដែលបានទទួលការបញ្ចុះ​បឋម​សិលា នា​​ថៃ្ង​ព្រហស្បតិ៏ ៩​រោច ខែ​ទុតិយាសាធ ឆ្នាំ​ជូត អដ្ឋស័ក ពុទ្ឋ​សករាជ ២៥៤០ ត្រូវ​នឹង​ថៃ្ង​៨ ខែ​សីហា ឆ្នាំ​១៩៩៦៕


សម័យ ឧត្តុង្គ ១៦២០-១៨៦៣ ផែនទី សមរភូមិសង្រ្គាម ខ្មែរ សៀម និង ការបាត់បង់ទឹកដី កម្ពុជា ២ ខេត្ត ដោយសារ នយោបាយខ្ចីទ័ពបរទេស របស់ ជ័យជេដ្ឋា ២ លើក

សម័យ ឧត្តុង្គ ១៦២០-១៨៦៣

ព្រះរាជាសោយរាជ្យនៅសម័យឧដុង្គ(១៦២០-១៨៦៣) លេខរៀងព្រះនាមសម្រាប់រាជ្យព្រះនាមផ្ទាល់រជ្ជកាល
០១ ជ័យជេដ្ឋាទី២ ជ័យជេដ្ឋា ១៦១៩-១៦២៧
០២ ឧទ័យរាជាទី១ ឧទ័យ ១៦២៧-១៦៤២
០៣ ធម្មរាជាទី២ រឺ រាជសំភារ ពញាតូ ១៦២៧-១៦៣២ ( ១៦២៩ ដល់ ១៦៣៤)
០៤ អង្គទងរាជា ពញានូរ ១៦៣២-១៦៤០
០៥ បទុមរាជាទី១ អង្គនន់ទី១ ១៦៤០-១៦៤២ អង្គច័ន្ទ អ៊ីប្រាហ៊ីម  (អង្គនន់ ១៦៣៩- ១៦៤១)
០៦ រាមាធិបតីទី២ ពញាចន្ទ រឺ អង្គចន្ទទី២ ១៦៤២-១៦៥៨ កម្ពុជាក្រោមអំណាច ចម្ប៉ា
០៧ បរមរាជាទី៨ អង្គសូរទី១ ១៦៥៩-១៦៧២
០៨ រាមាធិបតីទី៣ អង្គតន់ទី១ ១៦៦៤-១៦៧៤
០៨ បទុមរាជាទី២ ស្រីជ័យជេដ្ឋទី១ ១៦៧២-១៦៧៣
១០ កែវហ៊្វាទី២ អង្គជីទី១ ១៦៧៣-១៦៧៧
១១ បទុមរាជាទី៣ អង្គនន់ទី២ ១៦៧៤-១៦៩១ ( អង្គជ័យ ១៦៧៣-១៦៧៤)
១២  ជ័យជេដ្ឋាទី ៣ (១៦៨៨ ដល់ ១៦៩៥ រាជ្យទី១) អង្គសូរទី២ ១៦៧៧-១៦៩៥
១៣ អ្នកម្នាងទៃ ទៃ ១៦៨៨ (៣ខែ)
១៤ រាមាធិបតីទី៤ អង្គយ៉ង ១៦៩៥-១៦៩៦
១៥ឃ ជ័យជេដ្ឋាទី៣ (រាជ្យទី២) អង្គសូរទី២ ១៦៩៦-១៧០០
១៦ កែវហ៊្វាទី៣ (រាជ្យទី១) អង្គឥមទី១ ១៧០០-១៧០១
១៧ ជ័យជេដ្ឋាទី៣ (រាជ្យទី៣) អង្គសូរទី២ ១៧០១-១៧០២
១៨ ធម្មរាជាទី៣ (រាជ្យទី១) ជ័យជេដ្ឋាទី៤ ១៧០២-១៧០៤
១៩ ជ័យជេដ្ឋាទី៣ (រាជ្យទី៤) អង្គសូរទី២ ១៧០៤-១៧០៧
២០ ធម្មរាជាទី៣ (រាជ្យទី២) ជ័យជេដ្ឋាទី៤ ១៧០៧-១៧១៤
២១ កែវហ៊្វាទី៣ (រាជ្យទី២) អង្គឥមទី១ ១៧១៤-១៧២២
២២ សត្ថាទី២ (រាជ្យទី១) អង្គជីទី២ ១៧២២-១៧២៩
២៣ កែវហ៊្វាទី៣ (រាជ្យទី៣) អង្គឥមទី១ ១៧២៩ (៧ខែ)
២៤ បរមរាជាទី១០ (រាជ្យទី២) អង្គជីទី២ ១៧២៩-១៧៣៨
២៥ ធម្មរាជាទី៣ (រាជ្យទី៣) ជ័យជេដ្ឋាទី៤ ១៧៣៨-១៧៤៧
២៦ ស្រីធម្មរាជា អង្គឥមទី២ ១៧៤៧-១៧៤៨
២៧ រាមាធិបតីទី៥ (រាជ្យទី១) អង្គទង ១៧៤៨-១៧៤៩
២៨ ស្រីជ័យជេដ្ឋទី២ អង្គស្ងួន ១៧៤៩-១៧៥៥
២៩ រាមាធិបតីទី៥ (រាជ្យទី២) អង្គទង ១៧៥៦-១៧៥៧ (សង្រ្គាមស៊ីវិល វៀតណាម)
៣០ នារាយណ៍រាជាទី២ ឧទ័យរាជាទី២ រឺ អង្គតន់ទី២ ១៧៥៨-១៧៧៥
៣១ រាមាធិបតីទី៦ អង្គនន់ទី៣ ១៧៧៥-១៧៧៩ ក្រកូលទាំង ៣ នៅវៀតណាម
៣២ នារាយណ៍រាជាទី៣ អង្គអេង ១៧៧៩-១៧៩៦
អន្តររជ្ជកាល: ១៧៩៦-១៨០៥
៣៣ ចៅហ៊្វាប៉ុក ១៧៩៦-១៨០៥
៣៤ ឧទ័យរាជាទី៣ អង្គចន្ទទី៣ រឺ ឧទ័យរាជា ១៨០៦-១៨៣៤
៣៥ អង្គម៉ី អង្គម៉ី ១៨៣៤-១៨៤៧ កម្ពុជាក្រោមអំណាច យួន
៣៦ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ១៨៤៨-១៨៦០

ដោយ វង់្សសុធារ៉ា ឧទ័យរាជា ១៦២៧-១៦៤២
បេីពិនិត្យរបាយការណ៍​​​របស់​​​ពួក​​​អឺរ៉ុប​​​ដែល​​​ហៅ​​​ ឧភយោរាជ​​​ឧទយរាជា ​​​ថា​​​ ​​​ស្តេច​​​ចាស់​​​ ​​​ហៅ​​​ធម្មរាជា ​​​ថា​​​ ស្តេចក្មេង​​​ និងវិភាគ​​​បញ្ហា​​​ដែល​​​ធម្មរាជា​​​មិន​​​តាំងរាជវាំង​​​នៅ​​​ ឧដុង្គ​​​ ​​​បែរ​​​ជាមកនៅ ​​​កោះឃ្លោក​​​ បាន​​​ន័យ​​​ថា​​​ ​​​ធម្មរាជា​​​ជា​​​ព្រះ​​​មហាក្សត្រ​​​ដែល​​​គ្មាន​​​អំណាច​​​ ​​​ទេីប​​​រក​​​វិធី​​​ដណ្តេីម​​​យក​​​អំណាច​​​មក​​​វិញ​​​ ​​​ដោយ​​​ដក​​​ខ្លួន​​​ថយ​​​ពី​​​ឧដុង្គ និង​​​ពឹង​​​ពាក់​​​ពួក​​​ អតីមេទ័ព​​​ចិន​​​ ដែល​​​បាន​​​និរទេស​​​ខ្លួន​​​មក​​​ស្រុក​​​ខ្មែរ​​​ឲ្យ​​​ជួយ​​​ព្រះអង្គ​​​ ​​​នៅ​​​ពេល​​​ដែល​​​ឧទយរាជាជាឧបរាជ​​​នៅ​​​តែ​​​ឲ្យ​​​អំណាច​​​ ​​​​​​ពង្រឹងអំណាច​​​នៅ ​​​ឧដុង្គ​​​ដោយ​​​រក្សា​​​ទំនាក់​​​ទំនង​​​ជមួយ​​​ពួក ​​​អឺរ៉ុប ។ចន្ទវតី​​​ ​​​ឬ​​​បុប្ផាវតី​​​ ​​​គ្រាន់​​​តែ​​​ជា​​​លេស​​​តូច​​​មួយ​​​ដែល​​​អ្នក​​​នយោបាយ​​​កំពូល​​​ទាំងពីរ​​​យក​​​មក​​​ធ្វេី​​​ជា​​​ឈ្នួន​​​សង្គ្រាម​​​ប៉ុណ្ណោះ​​​។

ស្ដេច​ដែល​ឡើង​សោយរាជ្យ​នៅ​កម្ពុជា បន្ទាប់​ពី​ព្រះបាទ​ជ័យជេដ្ឋាទី២ គឺ​ព្រះរាជ​សម្ភារពញាតូ ដែល​ជា​បុត្រ​ច្បង​របស់​ព្រះអង្គ។ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​ ១៦២៩ រហូត​ដល់​ព្រះអង្គ​ត្រូវ​បាន ​ទាហាន​ព័រទុយហ្គាល់ បាញ់​សម្លាប់​ឲ្យ​ធ្លាក់​ពី​លើ​ចុង​ត្នោត នៅ​ឆ្នាំ​១៦៣៤ ក្រោម​បញ្ជា​របស់​ពូ​បង្កើត​របស់​ព្រះអង្គ គឺ​ព្រះ​ឧទ័យរាជា។ នេះ គឺ​ជា​សោកនាដកម្ម​មួយ​នៃ​ព្រះរាជវាំង​ដែល​កើត​ចេញ​ពី​ទំនាស់​ស្នេហា​រវាង​ពូ និង​ក្មួយ ដោយ​ដណ្ដើម​គ្នា​ស្រឡាញ់​តែ​ស្រី​ម្នាក់។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​របស់ លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ៖

គ.១៧ ព្រះរាជ​សម្ភារពញាតូ (ឆ្នាំ​១៦២៩-ឆ្នាំ​១៦៣៤) និង​សោកនាដកម្ម​នៃ​ព្រះរាជវាំង

ក្រោយ​ពី​ព្រះរាជឱង្ការ​ព្រះជ័យចេស្តា ឬ​ជ័យជេដ្ឋាទី២ ទ្រង់​សោយ​ទិវង្គត​ទៅ នៅ​ឆ្នាំ​១៦២៨ នោះ រាជ្យ​សម្បត្តិ​ត្រូវ​បាន​ទៅ​ចៅពញាតូ ជា​ព្រះរាជ​បុត្រ​ច្បង​ជា​អ្នក​សោយរាជ្យ​ស្នង។ ប៉ុន្តែ​នៅ​ពេល​នោះ ព្រះពញាតូ ទ្រង់​កំពុង​នៅ​បួស​ជា​ព្រះ​ភិក្ខុ​សង្ឃ មិន​អាច​ទាន់​ឡើង​គ្រងរាជ្យ​បាន​នៅ​ឡើយ។ ដោយ​មិន​អាច​ទុក​រាជបល្ល័ង្គ​ឲ្យ​នៅ​ទំនេរ​បាន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ក៏​យាង​ព្រះឧទ័យ ជា​ព្រះអនុជ​របស់​ព្រះជ័យជេស្តា ឲ្យ​ឡើង​គ្រងរាជ្យ តែ​ព្រះអង្គ​មិន​យល់​ព្រម​ទទួល​ឡើង​គ្រងរាជ្យ​ទេ តែ​ទ្រង់​យល់​ព្រម​ ទទួល​កាន់​កិច្ចការ​រាជការ​ជំនួស ក្នុង​ពេល​ដែល​ព្រះពញាតូ កំពុង​សាង​ផ្នួស​នោះ។

ក្នុង​ឱកាស​ដែល​ព្រះឧទ័យ ទ្រង់​កាន់​កាប់​កិច្ចការ​ប្រទេស​ជាតិ​ជំនួស​ចៅពញាតូ នោះ ព្រះឧទ័យ ជា​មា​បាន​កួច​ចិត្ត​ស្រឡាញ់​ ព្រះអង្គ​ច័ន្ទវតី ជា​គូ​ដណ្ដឹង​របស់​ព្រះពញាតូ ដែល​ព្រះ​បិតា​របស់​ព្រះអង្គ​បាន​ទ្រង់​ផ្សំផ្គុំ​ទុក​ដាក់​តាំង​ពី​ព្រះរាជ​កុមារ​មក​ម៉េ្លះ​នោះ។ ព្រះឧទ័យ ជា​មា​បាន​លើក​ព្រះអង្គ​ច័ន្ទវតី ឲ្យ​ឡើង​ជា​ព្រះទេពី (គឺ​ប្រពន្ធ) មាន​ងារ​ជា​សម្ដេច​ព្រះអង្គ​ម៉ែយួរច័ន្ទវតី ថែម​ទៀត​ផង។

នៅ​ទី​បំផុត ដោយ​មាន​ការ​ទទូច​សុំ​យាង​ជាច្រើន​សា​ពី​ពួក​សេនាបតី​នាម៉ឺន​មន្ត្រី និង​ព្រះរាជវង្សានុវង្ស​ផង ព្រះពញាតូ ក៏​ទ្រង់​យល់​ព្រម​ចាក​ផ្នួស ហើយ​ឡើង​សោយរាជ្យ​នៅ​ រាជធានី​ឧដុង្គ ក្នុង​ឆ្នាំ​១៦២៩ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​ស្រីធម្មរាជារាមាធិបតី ដែល​អ្នក​ប្រវត្តិ​វិទូ​និយម​ហៅ​ព្រះនាម​ព្រះអង្គ​ថា ព្រះរាជ​សម្ភារពញាតូ។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ ដោយ​ទ្រង់​ខ្ញាល់​នឹង​ពួក​សៀម ដែល​បាន​ចូល​មក​លុក​លុយ​ប្រទេស​ខ្មែរ​ដល់​ទៅ​បី​ដង​នៅ​ក្នុង​រាជ្យ​ព្រះបិតា​ព្រះអង្គ​នោះ នៅ​ឆ្នាំ​១៦៣០ ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៦៣៣ ព្រះរាជ​សម្ភារពញាតូ ទ្រង់​បញ្ជា​ឲ្យ​លើក​ទ័ព​ទៅ​វាយ​យក ​ខេត្ត​នគររាជ ពី​សៀម មក​វិញ ប៉ុន្តែ​យក​មិន​បាន ក៏​ទ្រង់​ឲ្យ​កៀរ​យក​គ្រូ​សៀម មក​ជាច្រើន។

ព្រះបាទ​សម្ដេច​ព្រះស្រីធម្មរាជា​ព្រះរាជ​សម្ភារពញាតូ នេះ ជា​ព្រះមហាក្សត្រ​ទ្រង់​ជក់​ព្រះទ័យ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ណាស់ ព្រះអង្គ​បាន​និពន្ធ​ស្នាព្រះហស្ត​ជាច្រើន​ដូចជា​រាជសព្ទ ច្បាប់​រាជសម្ភារ (គ.ស ១៦២២) ហេមន្តមាស (គ.ស ១៦២៩) កាព្យ​និរាស (គ.ស ១៦៣០) ហិនលក្ខណ៍សល (គ.ស ១៦៣០) ជាដើម។

ថ្វី​ត្បិត​តែ​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ផែនដី​ក៏ដោយ ក៏​ព្រះរាជ​សម្ភារពញាតូ ទ្រង់​នៅ​មាន​ព្រះទ័យ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា​ស្រាវជ្រាវ​អក្សរសាស្ត្រ​ខ្មែរ​ជានិច្ច។ ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​ឧដុង្គ តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ដល់​ប្រមាណ​ឆ្នាំ​១៦៣១ ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ រាជវាំង​កោះ​ឃ្លោក កោះ​ខ្សាច់​ កណ្ដាល សព្វថ្ងៃ ដើម្បី​នឹង​បំពេញ​កិច្ច​ក្នុង​អក្សរសាស្ត្រ ទុក​កិច្ចការ​ផែនដី​ថ្វាយ​ព្រះឧទ័យ ជា​មា ក្នុង​ងារ​ជា​មហា​ឧបយោរាជ ដែល​គង់​នៅ​រាជធានី​ឧដុង្គ មើល​កិច្ចការ​ជំនួស។

ព្រឹត្តិការណ៍​មួយ​ដែល​កើត​មាន​ក្នុង​រាជ្យ​ព្រះរាជ​សម្ភារពញាតូ នេះ ជា​ចំណុច​ដ៏​ជូរចត់​បំផុត​មួយ​ក្នុង​ចំណោម​ចំណុច​ជូរចត់​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា។ នោះ គឺ​ជា​ទំនាស់​ស្នេហា​មួយ​រវាង​ព្រះឧទ័យ ជា​មា និង​ព្រះរាជ​សម្ភារពញាតូ ជា​ក្មួយ ដណ្ដើម​គ្នា​ស្រឡាញ់​ស្រី​តែ​ម្នាក់ គឺ​ព្រះម៉ែយួរច័ន្ទវតី ដែល​ពី​ភាគ​ខាង​ដើម​ជា​គូ​កំណាន់​ចិត្ត​របស់​ព្រះរាជ​សម្ភារ តែ​ក្រោយ​មក​បាន​ក្លាយ​ជា​ទេពី​របស់​ព្រះឧទ័យ ជា​មា។ ទំនាស់​នេះ បាន​ក្លាយ​ទៅ​ជា​សង្គ្រាម​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ រវាង​មា និង​ក្មួយ យ៉ាង​កាច​សាហាវ​ឃោរឃៅ រហូត​ដល់​ព្រះឧទ័យរាជា ដែល​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង​ក្នុង​កិច្ចការ​ព្រះ​នគរ ក្នុង​នាទី​ជា​ឧបយោរាជ ប្រើប្រាស់​កម្លាំង​បរទេស គឺ​ទាហាន​ព័រទុយហ្គាល់ ក្នុង​ការ​តាម​កម្ទេច​ព្រះរាជ​សម្ភារ ជា​ក្មួយ ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដឹង​អំពី​រឿង​សហាយស្មន់​រវាង​ព្រះទេពី គឺ​ព្រះម៉ែយួរច័ន្ទវតី ជាមួយ​នឹង​ព្រះរាជ​សម្ភារ។

ព្រះម៉ែយួរច័ន្ទវតី ថ្វី​ត្បិត​តែ​បាន​ក្លាយ​ជា​ប្រពន្ធ​របស់​ព្រះឧទ័យ រួច​ទៅ​ហើយ​នោះ​ក្តី បាន​ចាប់​ផ្ដើម​ទាក់ទង​ស្នេហា​គ្នា​សាជាថ្មី​ជាមួយ​ព្រះរាជ​សម្ភារ អតីត​គូ​ដណ្ដឹង ក្រោយ​ពេល​ដែល​ទ្រង់​បាន​ចាក​ផ្នួស​ត្រឡប់​មក​សោយរាជ្យ​វិញ។ អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​គូ​ស្នេហ៍​លួច​លាក់ ហើយ​តែង​រក​ល្បិចកល​ជួប​គ្នា​ជា​រឿយៗ។ ឯកសារ​ខ្លះ​រៀបរាប់​ថា មាន​ពេល​ខ្លះ ព្រះអង្គ​ម៉ែយួរច័ន្ទវតី បាន​ធ្វើ​កល​ជា​សុំ​ព្រះឧទ័យ ជា​ស្វាមី ដង្ហែ​កឋិន​ពី​ រាជធានី​ឧដុង្គ ទៅ​នគរវត្ត ដើម្បី​បាន​ឱកាស​ជួប​ជាមួយ​ព្រះរាជ​សម្ភារ។

ពេល​មួយ​នោះ ព្រះឧទ័យ ជា​មា ទ្រង់​ប្រឈួន​ជា​ទម្ងន់ ព្រះរាជ​សម្ភារ ជា​ក្មួយ ទ្រង់​ទៅ​សួរ​សុខ​ទុក្ខ​ឪពុកមា​នៅ​ចំពោះ​មុខ​ព្រះម៉ែយួរច័ន្ទវតី ជា​សង្សារ។ ដោយ​ទ្រង់​យល់​ច្រឡំ​ថា ព្រះឧទ័យ ជា​មា​ឈឺ​ធ្ងន់ មិន​អាច​រស់នៅ​បាន​យូរ​ទេ ព្រះរាជ​សម្ភារ ទ្រង់​លាន់​ព្រះឧស្ឋ​ថា “បាយ​ស្រូវ​ជា​ភ័ព្វ​ឆ្មា ប្រពន្ធ​ផង​មា​ជា​ភ័ព្វ​ក្មួយ” តែ​ត្រូវ​ព្រះឧទ័យ ឮ ហើយ​បើក​ភ្នែក​ឡើង រួច​ឆ្លើយ​ថា “ដំរីសារ​ស្លាប់​ជា​ភ័ព្វ​ក្មួយ ប្រពន្ធ​ផង​ក្មួយ​ជា​ភ័ព្វ​មា”។

ក្រោយ​មក ព្រះ​មហា​ឧបយោរាជ​ព្រះឧទ័យ ក៏​បាន​ជា​សះ​ស្បើយ​ព្រះ​រោគ​ឡើង​វិញ។ កាល​បើ​បាន​ឃើញ​ថា ព្រះ​ស្វាមី​បាន​ជា​សះ​ស្បើយ​ហើយ សម្ដេច​ព្រះម៉ែយួរច័ន្ទវតី បាន​ធ្វើ​ឧបាយកល​ថា​ត្រូវ​ដង្ហែ​យក​រណ្ដាប់​ភស្តុភារ គ្រឿង​សក្ការៈ “ផ្កា​ប្រាសាទ​ដប់” ទៅ​លា​បំណន់​ត្បិត​ព្រះនាង​បាន​បន់ស្រន់​ព្រះពុទ្ធ​នៅ​វត្ត​ព្រះ​វិហារសួគ៌ សុំ​ឲ្យ​ព្រះ​ភស្ដា​បាន​ជា​សះ​ស្បើយ នៅ​ពេល​ដែល​ស្វាមី​ទ្រង់​ប្រឈួន​នោះ។ កាល​ហែ​ផ្កា​ចេញ​ពី​ឧដុង្គមានជ័យ​ហើយ ហើយ​ដោយ​យក​លេស​ថា​យក​ផ្កា​ទៅ​ថ្វាយ​ព្រះ​នៅ​វត្ត​មេស ជា​មុន​សិន សឹម​ត្រឡប់​មក​ វិហារសួគ៌ ជា​ក្រោយ​នោះ ពេល​ឆ្លង​កាត់ ​ព្រះរាជវាំង​កោះ​ឃ្លោក ​របស់​ព្រះរាជ​សម្ភារ នោះ ព្រះម៉ែយួរច័ន្ទវតី ក៏​ឡើង​ទៅ​ជួប​ព្រះអង្គ ហើយ​គង់​ជាមួយ​ព្រះអង្គ​ក្នុង​វាំង​នោះ​ទៅ។

ក្រុម​មន្ត្រី​វាំង និង​មន្ត្រី​គ្រប់​ក្រសួង​ដែល​ដង្ហែ​តាម​ទៅ ចាំ​បាត់​ដល់​ទៅ​បី​ថ្ងៃ​មិន​ឃើញ​ព្រះម៉ែយួរច័ន្ទវតី យាង​ត្រឡប់​មក​វិញ ហើយ​ឃើញ​នាយ ​ទាហាន​ចិន-ខ្មែរ ដែល​ជា​ទ័ព​របស់​ព្រះរាជ​សម្ភារ រៀប​ក្បួន​ទ័ព​ជើង​ទឹក និង​ជើង​គោក​ផង ហើយ​រាយ​កាំភ្លើង​ធំ​ដាក់​លើ​ក្បាល​បន្ទាយ​សព្វ​ប្រការ​ដូច្នោះ ក៏​នាំ​ដំណឹង​នេះ​ទៅ​ទូល​ថ្វាយ​ព្រះឧទ័យ ឯ​ក្រុង​ឧដុង្គ វិញ។ ព្រះ​មហា​ឧបយោរាជ ក៏​ទ្រង់​បញ្ជា​ឲ្យ​លើក​ទ័ព​ខ្មែរ-ព័រទុយហ្គាល់ ដ៏​ធំ ទៅ​ព័ទ្ធ​បន្ទាយ ​កោះ​ឃ្លោក

កងទ័ព​ខ្មែរ-ចិន របស់​ព្រះរាជ​សម្ភារ និង​កងទ័ព​ខ្មែរ-ព័រទុយហ្គាល់ របស់​ព្រះឧទ័យ បាន​ច្បាំង​គ្នា​គគ្រឹកគគ្រេង ស្លាប់​ពល​ទាហាន​អស់​ច្រើន​សន្ធឹក។ ទី​បំផុត ទ័ព​ខ្មែរ-ព័រទុយហ្គាល់ របស់​ព្រះ​មហា​ឧបយោរាជ ព្រះឧទ័យ ក៏​ទទួល​បាន​ជ័យជម្នះ ដោយ​វាយ​បែក​បន្ទាយ​កោះ​ឃ្លោក របស់​ស្ដេច​ផែនដី រួច​ចាប់​ព្រះម៉ែយួរច័ន្ទវតី នាំ​យក​ទៅ​ឧដុង្គមានជ័យ ដាក់​ទោស​ប្រហារ​ជីវិត​ទៅ។ ចំណែក​ឯ​ព្រះរាជ​សម្ភារពញាតូ ក៏​ទ្រង់​ភៀស​ព្រះអង្គ​តាម​ទូក​រហូត​ដល់ ​ស្រុក​កញ្ជរ ខេត្ត​ក្រចេះ តែ​ត្រូវ​ពួក​ទាហាន​ព័រទុយហ្គាល់ តាម​ប្រកិត ហើយ​ទី​បំផុត ព្រះអង្គ​ទ្រង់​ឡើង​ទៅ​ពួន​នៅ​លើ​ចុង​ត្នោត។ ទាហាន​ព័រទុយហ្គាល់ ឃើញ ក៏​តម្រង់​កាំភ្លើង ​រៀប​នឹង​បាញ់​ព្រះអង្គ តែ​ត្រូវ​ព្រះអង្គ​រា​ព្រះហស្ដ​សុំ​អនុញ្ញាត​ទុក​ពេល​ថ្វាយ​ព្រះអង្គ ដក​កាំបិត​ស្នៀត​កាត់​កំពូល​ត្នោត​ចារ​លើ​ស្លឹក​ត្នោត​នូវ​ដំបូន្មាន​ចុង​ក្រោយ​របស់​ព្រះអង្គ ជា​បណ្ដាំ​កុំ​ឲ្យ​ជន​ទាំង​ឡាយ ​វង្វេង​ក្នុង​កាម​តណ្ហា​ដូច​ព្រះអង្គ​ទៀត។ លុះ​ចារ​ចប់​សព្វគ្រប់​ហើយ ទ្រង់​បាន​ទម្លាក់​ចំណារ​នោះ​មក​ដី ហើយ​ពួក​ទាហាន​ព័រទុយហ្គាល់ ក៏​បាញ់​ព្រះអង្គ​ធ្លាក់​ពី​លើ​ចុង​ត្នោត​សុគត​នៅ​ក្នុង​ឆ្នាំ​១៦៣៤ នៃ​គ.ស នោះ​ទៅ។

ឯកសារ​ខ្លះ​និយាយ​ថា ទាំង​ព្រះរាជ​សម្ភារពញាតូ ទាំង​ព្រះម៉ែយួរច័ន្ទវតី ទ្រង់​សុគត​ដោយ​កាំភ្លើង​ទាំង​ពីរ​អង្គ​នៅ​ស្រុក​កញ្ជរ ខេត្ត​ក្រចេះ នោះ៕

រជ្ជកាលព្រះជ័យជេដ្ឋាទី៣ រជ្ជកាលទី២ : ១៦៨៨ - ១៦៩៥

នៅគ.ស. ១៦៨៩ នាម៉ឺន​ឈ្មោះ​ចៅ​ពញា​នូរ និង ​ចិន​ឈ្មោះ​តាន់​ចុង​អៀ ដោយ​តូច​ចិត្ដ​មិន​បាន​បុណ្យ​សក្ដិ ក៏​រត់​ទៅ​ចូល​ខាង​ អង្គ​នន់ ព្រះ​អង្គ​អោយ​លើក​ទ័ព​មក​ច្បាំង តាំង​បន្ទាយ​នៅ ​ជ្រោយ​ចង្វារ​ ។ ប៉ុន្ដែ​មន្រ្ដី​ទាំង​ពីរ​ត្រូវ​ចាប់​បាន​ហើយ​យក​ទៅ​ប្រហារ​ជីវិត​បង់​។

នៅ​ឆ្នាំ​ដដែល ព្រះ​ជ័យ​ជេដ្ឋា​ដែល​បាន​គ្រង​រាជ​អស់​រយៈ​ពេល ១៣​ឆ្នាំ​មក​ហើយ ក៏​ទ្រង់​ធ្វើ​រាជ​ពិធី​ប្រាប្ដា​ភិសេក ដោយ​យក​នាម​សំរាប់​រាជ​ថា សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​បរម​សុរិន្ទ​រាជា​ធិ​រាជ​រាមា​អិសូរ លើក​អង្គ​លី (អង្គ​អី​?) ជា​អគ្គ​មហេសី ហៅ​ថា​សម្ដេច​ព្រះ​ភគ​វតី​សិរី​ចក្រ​ពត្ដិ​មហា​ក្សត្រី​។ ពេល​នោះ​ព្រះ​អង្គ​នន់ បាន​ភៀស​ទៅ​សុំ​ជំនួយ​ ទ័ព​យួន​ មក​ច្បាំង​នឹង​ព្រះ​អង្គ​ទៀត​។ ទ័ព​យួន​ពីរ​ម៉ឺន​នាក់​បាន​លើក​មក​ដល់​ក្រុង​ភ្នំ​ពេញ តែ​ត្រូវ​បរា​ជ័យ​ថយ​ទៅ​ស្រុក​វិញ​អស់​។ ចំណែក​អង្គនន់ ទ្រង់​រត់​ចូល ​បន្ទាយ​ស្រី​សន្ធរ​ ការ​ពារ​ខ្លួន​។ ក្រោយ​មក​ដោយ​ឈឺ​ព្រះ​ទ័យ​ព្រោះ​បរាជ័យ​ច្រើ​ន​ដង​ពេក​ក៏​សុគត​ទៅ​ក្នុង​ព្រះ​ជន្មាយុ ៣៧​វស្សា​។

ចពោះ​ប្រតិ​បត្ដិ​ការ​ណ៍​សឹក​របស់​យួន​លើក​នោះ អែក​សារ​យួន​បាន​ផ្ដល់​ពត៌​មាន​ថា ដោយ​យួន​វាយ​សន្ធាប់​ខ្លាំង​ពេក ព្រះ​អង្គ​ស៊ូ​ទ្រង់​បាន​ថយ​ចូល​​​ការ​ពារ​ក្នុងប​ន្ទាយ ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាសា Nac Sa(?) នាំ​គ្រឿង​បណ្ណា​ការ​ទៅ​ជួន​មេ​ទ័ព​យួន​ឈ្មោះ ម៉ាយ​វ៉ាន​-ឡុង (Mai Van Long) តែ​រាជ​ទូត​នោះ​ត្រូវ​ចាប់​ឃុំ​ជា​ឈ្លើយ​។ ដោយ​ហេតុ​នោះ​ព្រះ​អង្គ​បាន​បញ្ជា​ស្រ្ដី​រូប​ឆោម​ម្នាក់​ឈ្មោះ ជាម​ដៅ​លូអាត Chiêm Dao Luât(?) ជា​អ្នក​មាន​វោ​ហារ​ថ្វី​មាត់​អោយ​យក​វត្ថុ​មាន​តំលៃ​ដូច​មាស​ប្រាក់​ជា​ដើម​ ទៅ​ជូន​មេ​ទ័ព​យួន​ទៀត​។ មេទ័ព​នោះ​នៅ​តែ​តឿន​អោយ​ព្រះ​អង្គ​លើក​សួយ​សារ​អាករ​ទៅ​ថ្វាយ​។​ ព្រះ​អង្គ​បាន​បញ្ជា​ស្រ្ដី​ដដែល​នោះ អោយ​យក​មាស​ប្រាក់​ទៅ​សូក​ប៉ាន់​ថែម​ទៀត និង​សុំ​អោយ​រង់ចាំ​។ មេ​ទ័ព​ Van Long ជឿ​ពាក្យ​សន្យា មិន​ព្រម​លើក​ទ័ព​ចូល​វាយ​សោះ​។ មេ​ទ័ព​ម្នាក់​ទៀត​ឈ្មោះ​ង្វៀង ថាំង​សឺន (Nguyên Thang Son) ថ្វាយ​ដំណឹង​ទៅ​ស្ដេច​យួន​។ ព្រះ​អង្គ​ទ្រង់​ខ្ញាល់​ខ្លាំង ចាត់​អោយ​មេ​ទ័ព​ង្វៀង​ហ៊ីវ ហាវ (Nguyên Huu Hao) ទៅ​ជំនួស​។ មេ​ទ័ព​នោះ​បាន​លើក​ទ័ព​ទៅ​ បោះ​ជំរំ​នៅ Bich-Dôi(?) នៅ​គ.ស ១៦៩០។ ពេល​នោះ​ស្ដេច​យួន​បញ្ជូន​ទូត​អោយ​មក​ប្រាប់​ថា : «ប្រសិន​បើ​អង្គ​ស៊ូ ចង់​រួច​ទោស​ត្រូវ​លើក​សួយ​សា​មាន​ដំរី​ឈ្មោល ៥០ មាស ៥០០​តំលឹង ប្រាក់ ២០០០​តំលឹង កុយ​រមាស​៥០ ថ្វាយ​យ៉ាង​ប្រញាប់ បើ​ពុំ​នោះ​ទេ​ត្រូវ​លើក​ទ័ព​ចូល​វាយ​លុក​ភ្លាម»​។ ព្រះ​អង្គ​ស៊ូ​ទ្រង់​បាន​បញ្ជា​អោយ​យក​ដំរី​តូច​២០ ក្បាល មាស ១០០​តំលឹង ប្រាក់​៥០០​តំលឹង ទៅ​ជូន​ង្វៀង ហ៊ីវ​ហាវ​។ មេ​ទ័ព​យួន​ភាក​ច្រើន​យល់​ថា ព្រះ​អង្គ​ស៊ូ មិន​ស្មោះ​ត្រង់​សុំ​ចូល​វាយ​លុក តែ​ព្រះ​អង្គ​បាន​បញ្ជា​អោយ​នាង​ ដៅ​លូ​អាន(?) ទៅ​អង្វ​រ​ករ​សុំ​អោយ​ពន្យារ​ពេល​ទៀត​។ មេ​ទ័ព​ង្វៀង​ហ៊ីវ​ហាវ យល់​ថា​យួន​មិន​បាច់​ច្បាំង​ក៏ស្ដេច​ខ្មែរ​ព្រម​ចំនុះ​ទៅ​ហើយ ដូច្នេះ​មិន​បាច់​វាយ​លុក​ធ្វើ​អ្វី​។ ចាប់​ពី​ពេល​នោះ​មក​ពួក​មេ​ទ័ព​យួន​បែក​បាក់​គ្នា​។ ព្រះ​អង្គ​ស៊ូ ទ្រង់​បញ្ជា​អោយ​នាង​ដៅ​លូអាន យក​ដង្វាយ​មាន​ដំរី​តូច ១០​ក្បាល កុយ​រមាស​៦ មាស​៥០​តំលឹង ប្រាក់ ១០០​តំលឹង​ទៅ​ជូន​បន្ថែម​ទៀត​។ ដោយ​ហេតុ​នោះ ទោះ​បី​ពួក​សេនា​សុំ​វាយ​លុក​យ៉ាង​ណា​ក៏​ដោយ​ក៏ ង្វៀង ហ៊ីវ​ហាវ ដ​កទ័​ពថយ​ទៅ​នៅ​ត្រង់​បារា​។ ស្ដេច​យួន​ខ្ញាល់​ខ្លាំង ទ្រង់​ដក​ហូត​បុណ្យ​សក្ដិ​ពី​មន្រ្ដី​រូប​នោះ​។

អែក​សារ​យួន​បាន​បញ្ជាក់​ទៀត​ថា ប្រតិ​បត្ដិ​ការណ៍​សឹក​នោះ​ឃើញ​ថា​បាន​ទទួល​ផល​ល្អ ដោយ​ព្រះ​អង្គ​ស៊ូ​ព្រម​ចំនុះ និង​ព្រម​លើក​សួយ​សារ​អាករ​ថ្វាយ​។ ជន​ជាតិ​យួន​ចូល​ទៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​។ ទ័ព​យួន​យក​ដី​នោះ (បៀង​វ៉ា យ៉ា​ឌិញ) ចែក​ជា​តំបន់ ហើយ​ចាត់​មន្រ្ដី​អោយ​ឈរ​ត្រួត​ត្រា ​តែ​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ (៣៧)​។ នៅគ.ស ១៦៩០ ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​មាន​បុត្រ​ជា​មួយ​អង្គលី (អង្គ​អី) នាម​ធម្ម​រាជា លើក​អង្គ​យ៉ង បុត្រ​ព្រះ​អង្គ​ជី​អោយ​នាម​ថា ឧទ័យ​រាជា ហើយ​ផ្សំ​​ផ្គំ និង​ព្រះ​សុជាតិ​ក្សត្រី (បុត្រី​អង្គ​នន់) ជា​ជាយា​។ ព្រះ​ឧទ័យ​រាជា​មាន​បុត្រ​នាម​អង្គ​តន់ ដែល​ត​មក​ទៀត​មាន​នាម​ថាអង្គ​ទង​។

លុះ​ស្រុក​បាន​សន្ដិ​ភាព​ឡើង​វិញ​ហើយ ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​បញ្ជា​អោយ​សើ​រើ​ច្បាប់​សំរាប់​រដ្ឋ ហើយ​រៀប​ចំឡើង​វិញ ដោយ​មាន​ការ​បន្ធូ​បន្ថយ​ទណ្ឌ​កម្ម​ដែល​លក្ខណ​ធ្ងន់​ហួស​ប្រមាណ និង​ការ​បំបាត់​ចោល​នូវ​ទោស​ប្រហារ​ជីវិត​បង់​ផង​។ ម្យ៉ាង​ទៀត​ព្រះ​អង្គ​ក៏​ទ្រង់​បាន​រៀប​ចំអោយ​មាន​រូប​មន្ដ​សំរាប់​ធ្វើ​សច្ចា​ប្រណិ​ធាន​ខាង​នយោបាយ និង​ខាង​តុលាការ​។

នៅ​គ.ស. ១៦៩២ ស្ដេច​ចាម​នាម បា​ត្រាញ់ មិន​ព្រម​លើក​សួយ​សារ​អាករ​ថ្វាយ​ស្ដេច​យួន​។ ស្ដេច​ង្វៀង តុក​ជូ បញ្ជា​អោយ​មេទ័ព​ង្វៀង ហ៊ីវ​គិញ លើក​ទ័ព​ទៅ​វាយ​ហើយ​ចាប់​បាន​។ រាជ​វង្សា​នុវង្ស​ចាម​នៅ ​បឹង​វិច បឹង​រាំង ​ដោយ​មាន​បរិវារ ៥០០០​នាក់ បាន​ភៀស​ចូល​សុំ​ជ្រក​កោន​នឹង​ព្រះ​ជ័យ​ជេ​ដ្ឋា​។ ព្រះ​អង្គ​ក៏​ទ្រង់​សន្ដោស​អោយ​ទៅ​នៅ​ត្បូង​ឃ្មុំ​ខ្លះ ស្ទឹង​ត្រង់​ខ្លះ ជ្រោយ​ចង្វា​ខ្លះ ព្រែក​ប្រា​ខ្លះ​។ នៅ​គ.ស ១៦៩៥ ព្រះ​អង្គ​ទ្រង់​បង្វែរ​រាជ​សម្បត្ដិ អោយ​ទៅ​ព្រះ​ភាគិនេយ្យ (ក្មួយ) ព្រះ​ឧទ័យ​រាជា (បុត្រ​អង្គជី)​។
សម័យ ឧត្តុង្គ ១៦២០-១៨៦៣


សម័យ ឧត្តុង្គ ១៦២០-១៨៦៣ ផែនទី ដាយ ណាម ឆ្នាំ ១៨៣៨

សម័យ ឧត្តុង្គ ១៦២០-១៨៦៣ ប្រទេសវៀតណាម រាជវង្ស ដាយវៀត


សម័យ ឧត្តុង្គ ១៦២០-១៨៦៣ ប្រទេសកម្ពុជាក្រោមអំណាច ចាម ឆ្នាំ ១៦៥០


សម័យ ឧត្តុង្គ ១៦២០-១៨៦៣ ផែនទី សង្រ្គាមស៊ីវិលវៀតណាម ឆ្នាំ ១៧៥៧


សម័យ ឧត្តុង្គ ១៦២០-១៨៦៣ គ្រួសាររាជវង្ស ជ័យជេដ្ឋា

សម័យ ឧត្តុង្គ ១៦២០-១៨៦៣ បញ្ជីរាយនាមព្រះមហាក្សត្រ

សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣
សម័យ ឧត្តុង្គ ១៦២០-១៨៦៣

Sunday, July 30, 2017

រាជសំភារចៅពញាតូ ១៦២៩ - ១៦៣៤


  1. នៅពេលព្រះបាទជ័យជេដ្ឋាទី ២ យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ (បងព្រះជ័យជេដ្ឋាទី ២) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទី ២ (ការដណ្ដើមរាជ្យរវាងក្មួយនឹងមា បានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដកម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះ តរៀងមក) ។
  2. ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញនៅឆ្នាំ ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទី ២ ជាព្រះរាជបិតា អប់រំយ៉ាងហ្មត់ចត់  ។ ចៅពញាតូមានគូដណ្ដឹងម្នាក់ គឺព្រះនាង អង្គវត្តី  ។ ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី  ។
  3.  ក្រោយមក, ចៅពញាតូចាកព្រះផ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង  ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ  ។ នៅឆ្នាំ ១៦៤០ ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់  ។ ពីរឆ្នាំក្រោយមក ចៅពញាចន្ទ(កូនទី ៣ របស់ជ័យជេដ្ឋាទី ២) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់  ។ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀត រហូតទល់នឹងរាជ្យជ័យជេដ្ឋាទី ៤  ។ចៅពញាចន្ទ ទ្រង់ព្រះនាម ព្រះរាមាចូលសាសន៍ មានអគ្គមហេសីជាជាតិជ្វា  ។
  4.  ចំណែកព្រះបទុមរាជាវិញ (កូនរបស់ព្រះឧទ័យ) កាលបើឃើញចៅពញាចន្ទធ្វើគត់បិតានិងព្រះរៀមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ  ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី ២ ដែលជាជាតិយួនឲ្យជួយច្បាំង  ។ ក្សត្រីជាតិយួននេះ ធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព (ជនជាតិយួន) ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង  ។ លនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែក រួចបន្ទាប់មកទ្រង់សុវណ្ណគត់  ។ ព្រះបទុមរាជាឈ្នះសង្គ្រាម (ដោយសារយួនជួយ) ក៏ឡើងសោយរាជ្យហើយទ្រង់សុវណ្ណគត់នៅឆ្នាំ ១៦៧២  ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជសម្បត្តិ  ។ ប៉ុន្តែ ក្រោយមក ព្រះអង្គជីត្រូវយួនធ្វើគត់ ដើម្បីលើកអង្គនន់ ជាឧបរាជ  ។ 
  5.  ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះ ឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទី ៤  ។កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ  ។ ប្រទេសដែលហៅថា វៀតណាមខាងត្បូង គឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី ១៧ ឆ្ពោះទៅប៉ែកខាងជើង  ។ ចំណែកប្រទេសកម្ពុជាក្រោម ឬ កូសាំងស៊ីន គឺជាដែនដីស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមខាងត្បូង ចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម  ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះ គឺប្រទេសកម្ពុជា  ។
  6. ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដី បានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច  ។ ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩ (ក្នុងរយៈពេលអាណានិគមនិយមបារាំងសែសត្រួតត្រាដែនដីកម្ពុជាក្រោមពេញបន្ទុក)  ។នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី ១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថា យួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ  ។

ជ័យជេដ្ឋាទី២​ ១៦១៨ - ១៦២៨


  1. ប្រវត្ដិក្នុងរាជវង្សខ្មែរ និងការជ្រៀតជ្រែករបស់យួន មកដល់សតវត្សទី១៧ ប្រទេសខ្មែបានបើកទំព័រប្រវត្ដិសាស្រ្ដថ្មីមួយ ដែលពោរពេញទៅដោយមេរៀនជូរចត់ សំរាប់ អោយបច្ឆាជនខ្មែរយកទៅត្រិះរិះពិចារណារកហេតុផល ហើយទាញយកការពិសោធន៍ពីសកម្មភាពរបស់ដូនតា ខ្លួន ក្នុងបំនងធ្វើយ៉ាងណាកុំអោយធ្លាក់ទៅក្នុងរឿងចាស់ដដែលទៀត។
  2.  ប្រតិកម្មប្រឆាំងសៀម និង ចំនងមេត្រីភាពជាមួយយួន ព្រះបរមរាជាទី៨ ស្រីសុរិយោពរ ១៦០៣ – ១៦១៨ រួចមកហើយ យើងបានឃើញប្រភបអឺរ៉ុប និង ប្រភពខ្មែរបានផ្ដល់ពត៌មានប្លែកគ្នាបន្ដិចអំពីការដែលព្រះស្រីសុរិ យោពរ វិលត្រលប់ចូលមាតុប្រទេសវិញ។ ប៉ុន្ដែរាជពង្សាវតារខ្មែរទាំងអស់បាននិយាយស្របគ្នាថា ដែលព្រះស្រី សុរិយោពរ បានធ្វើមាតុភូមិនិវត្ដន៍នោះ គឺដោយសារការមានសំនូមពរពីព្រះ​អយ្យការរបស់ព្រះអង្គចំពោះព្រះ ចៅសៀម ក្នុងបំនងអោយស្ដេចអង្គនេះបានមកគ្រប់គ្រងអានាប្រជារាស្រ្ដជាជំនួស ព្រះកែវហ្វាចៅពញាញោម ដែលជាស្ដេចមិនប្រកបដោយទសពិធរាជធម៌។ កាលដែលព្រះស្រីសុរិយោពរ យាងដល់ប្រទេសភ្លាម ព្រះអង្គយាងទៅគង់នៅកោះស្លាកែត (ទល់មុខនឹងជ្រាយ អំពិលសព្វថ្ងៃ)។
  3.  សម្តេចព្រះទេវីក្សត្រី សម្តេចព្រះកែវហ្វា និងព្រះរាជវង្សានុវង្សក៏បានយាងទៅគង់នៅទីនោះ ដែរ។ ឯកសារខ្មែរខ្លះនិយាយថា ព្រះស្រីសុរិយោពរ ទ្រង់បានបញ្ជាអោយលើកទ័ពទៅបង្ក្រាប ស្រុកតូច ស្រុកធំ ខ្លះក៏ព្រមចុះចូល ខ្លះក៏នៅ។ ចំនែកឯកែវព្រះភ្លើង ដេលបានបះបោរតាំងពីរាជ្យព្រះកែវហ្វាចៅពញាញោម នោះត្រូវ តេជោមាស លើកទ័ពទៅចាប់បាន។ តមកព្រះស្រីសុរិយោពរ ទ្រង់នាំសារទៅក្រុង ស្រីអយុធ្យា ទទួលព្រះចៅសៀមសូមព្រះរាជបុត្រទាំងពីរ គឺព្រះជ័- យជេដ្ឋា និង ព្រះ អុទ័យ អោយត្រលប់មកប្រទេសខ្មែរវិញ។ ព្រះស្រីសុរិយោពរទ្រង់បានបញ្ជាព្រះរាជបុត្រទាំង ពីរអង្គអោយលើកទ័ពចេញប្រាមប្រាប់អស់ស្រុកតូចធំដែលមិនទាន់ចុះចូល។ គួរគប្បីបញ្ជាក់ថាការដែលស្រុកទេ សធ្លាក់ទៅក្នុងស្ថានភាពវិកវរដូច្នេះ គឺមកពីអំនាចកន្ដាលក្នុងរជ្ជកាលមុនៗ មានភាពទន់ខ្សោយ។ ម៉្លោះហើយពួក ស្ដេចត្រាញ់ ក៏តាំងខ្លួនជាធំរៀងៗខ្លួន ដូចជាព្រះរាមបាទី ព្រះរាមទ្រាំង ព្រះរាមត្បូងឃ្មុំ ព្រះរាមបាភ្នំ។ នៅឆ្នាំខាលសំរិទ្ធិស័ក សម្តេច​ព្រះកែវហ្វា ដែល សម្តេចទេវីក្សត្រី បានបន្ថយចេញពីការគ្រងរាជសម្បត្ដិនោះដោ យមានព្រះទ័យគុំគួន បានអោយស្ម័គ្របក្សពួកមកបំរុងធ្វើគតព្រះស្រីសុរិយោពរ តែពុំបានសំរេចហើយត្រូវព្រះបិ តុលាចាប់បានយកទៅប្រហារជីវិតតាមទោសប្រពៃណី។
  4.  នៅគ.ស.១៦១៣ ព្រះស្រីសុរិយោពរ ទ្រង់បានទទួលអភិសេកអោយឡើងសោយរាជសម្បត្ដិដោយមានព្រះនាម សំរាប់រាជថា សម្តេចព្រះរាជអោង្ការព្រះស្រីសុរិយោពរបរមរាជា (បរមរាជាទី៨)។ តាមឯកសារខ្លះថា ព្រះអង្គ មានព្រះនាមសំរាប់រាជថា ព្រះបាទសម្តេចព្រះបរមរាជាធិរាជរាមាធិបតី(៣៦)។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបរមរាជាស្រីសុរិយោពរ ទ្រង់ព្រះភូសាសឿគ្រុយ (អាវផាយ) បែបថៃ ហើយទ្រង់ បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីធំតូច នាយមហាតលិក នាយពលធ្វើសឿគ្រុយពោក់ មិនបានរុំសំពត់ស្បៃដូចកាលនៅ ក្រុងលង្វែកទេ រួចព្រះអង្គទ្រង់បញ្ញាត្ដិទូល អោយឆ្លើយថា ព្រះស្រីសពេជសម្តេចនរនាថ ហើយព្រះអង្គបញ្ញត្ដិ អោយបន្ដាខុនណាងអ្នកស្រីហៅថា ឪពុក អោយហៅសម្តេច​ព្រះអគ្គមហេសីថា ម៉ែ បន្ដាស្ដេចក្រៅអំពីស្ដេច ទ្រង់រាជថា ព្រះបាទអម្ចាស់(៣៦)។ ដូច្នេះយើងឃើញថាព្រះ បរមរាជាស្រីសុរិយោពរ ទ្រង់បានធ្វើសន្ដិភាវកម្មអោយប្រទេសបានរាបទាបឡើងវិញ ក៏ប៉ុន្ដែប្រទេសខ្មែរត្រូវទទួលឥទ្ធិពលយ៉ាងខ្លាំងពីពួកសៀម។
  5.  ប្រតិកម្មមួយបានផ្ទុះឡើងប្រឆាំងនឹងការទទួលយក ទំនៀមទំលាប់សៀមមកបង្ខំអោយខ្មែរប្រើជាហេតុបណ្តាលអោយព្រះរាជាទ្រង់ដាក់រាជនៅគ.ស.១៦១៨ ថ្វាយទៅ ព្រះរាជបុត្រច្បង គឺព្រះជ័យជេដ្ឋា។ ទំនាក់ទំនងជាមួយយួន ប៉ុន្ដែគួរគប្បីបញ្ជាក់ដែរថា ទោះបីព្រះអង្គទ្រង់បានបញ្ជូលឥទ្ធិពលសៀមមកក្នុងប្រទេសខ្មែរក៏ដោយ ក៏ព្រះបរម រាជាស្រីសុរិយោពរ ទ្រង់បាននឹកគិតទសដល់អនាគតរបស់ប្រទេជាតិដែរ។ ព្រះអង្គទ្រង់បានឈ្វេងយល់ថា ឥទ្ធិ ពលរបស់សៀមមកលើប្រទេសព្រះអង្គនោះមានទំងន់ខ្លាំងក្លាណាស់។
  6.  ម៉្លោះហើយ ដើម្បីដោះប្រទេសអោយ ចេញផុតពីក្រញ៉ាំឥទ្ធិពលសៀមនោះ ព្រះអង្គពុំបានធ្វើការទាក់ទងជាមួយជនជាតិអឺរ៉ុបដូចព្រះរាជាមុនៗទៀតទេ តែព្រះអង្គបានទៅចងស្ពានមេត្រីជាមួយយួនម្ដងវិញដោយទ្រង់មានបំនងយកឥទ្ធិពលយួននេះទៅទប់ទល់នឹង ឥទ្ធិពលសៀម។ គួរគប្បីជ្រាបថា ក្រោយពីបានរំដោះខ្លួនចេញផុតពីនឹមចិនអស់រយៈពេលជាងមួយពាន់ឆ្នាំមក (១១១មុន គ.ស. គ.ស.៩២៣) ស្ដេចយួនក្នុងរាជវង្សលី បានផ្ដើមការវាយលុកប្រទេសចំប៉ាចាប់ពីសតវត្សទី១១ តទៅ។ នៅគ.ស ១៤៧០ ស្ដេចយួនព្រះនាម លេ ថាញ់ទោ ទ្រង់វាយយកបានរាធានី វិជ័យ របស់ចាមដែលនៅពេលនោះមានពល ទាហានស្លាប់ដល់ទៅ ៤០០០០នាក់។ ជោគជ័យដ៏ធំសំបើមនេះរបស់ជនជាតិយួនបានរុញច្រាន ព្រំប្រទល់ប្រទេ សចំប៉ា ចុះឆ្ងាយមកទិសខាងត្បូងទៀតគឺមកដល់ជ្រោយ វារេល្លា។
  7.  នៅគ.ស១៦០០ ប្រទេសយួនត្រូវបាត់បង់ឯក ភាពរបស់ខ្លួន ទឹកដីត្រូវបែងចែកជាពីរ ខាងជើងជារបស់រាជវង្សលេ ដែលមានពួកស្ដេចត្រាញ់ ទ្រិញ ជាអ្នកគាំទ្រ ខាងត្បូងត្រូវបានទៅពួកស្ដេចត្រាញ់ ង្វៀង។ ប៉ុន្ដែទោះបីមានវិបត្ដិផ្ទៃក្នុងក៏ដោយក៏ពួកង្វៀង បានបន្ដការវាយ ដន្ដើមយកទឹកដីប្រទេសចំប៉ា ទាល់តែអស់រលីង។
  8.  ក្នុងក្របខ័ណ្ឌពង្រីកទឹកដីនេះ យួនបានវាយយក • ភូយេន នៅគ.ស ១៦១១ • ខាញ់វា នៅគ.ស.១៦៥១ • ប៊ិញធ្វឹង នៅគ.ស ១៦៩៣ ដូច្នេះយើងឃើញថានៅស.វទី១៧នេះ យួនបានក្លាយជាមហាអំនាចមួយជាអ្នកនៅជិតខាងរបស់ខ្មែរយើង។ គឺ ក្នុងកាលទេសៈនោះហើយដែលព្រះបរមរាជាស្រីសុរិយោពរ បានទៅចងសម្ព័ន្ធមេត្រីជាមួយយួនដោយស្ដីដន្ដើង បុត្រីស្ដេចយួន ដើម្បីរៀបរាជាអភិសេកជាមួយព្រះរាជបុត្រច្បងនាមជ័យជេដ្ឋា។
  9.  តាមរាជពង្សាវតារខ្មែរ ក្សត្រី យួនអង្គនេះមាននាមថា អង្គចូវ ហើយនេះជាព្រឹត្ដិការណ៍មួយមានសារៈសំខាន់ខ្លាំងណាស់ផង តែគួរអោយស្ដា យ!. ព្រោះឯកសារយួនពុំមានកត់ត្រា រឿងនេះអោយបានច្បាស់លាស់សោះ។ បើតាមប្រវត្ដិសាស្រ្ដយួនម្នាក់ ថា ក្នុងឯកសារមួយឈ្មោះ លីយេត ទ្រុយែនចែនប៊ិយេន ត្រង់វគ្គនិយាយពីក្សត្រីបាននិយាយថា ស្ដេច ហ៊ី តុង មានបុត្រី ៤នាក់ ក្នុងចំនោមនោះបុត្រី ២នាក់គឺនាង ង៉ុក លៀន និង ង៉ុក ដាញ់ គេឃើញមានកត់ត្រាច្បាស់លាស់ ពីប្រវត្ដិ ប្ដី និង កូន។ ចំនែកឯបុត្រី២នាក់ទៀតគឺ ង៉ុក វាន និង ង៉ុក ខ្វា គេមិនស្គាល់ពីប្រវត្ដិប្ដី និង កូនយ៉ាងណា ទេ។ អ្នកប្រវត្ដិសាស្រ្ដរូបនោះបានចោទសួរនៅទីបញ្ចប់ថា បើដូច្នោះ តើនាងណាមួយត្រូវជាមហេសីរបស់ជ័យ ជេដ្ឋាទី២ ? (៣៧)។
  10.  ប៉ុន្ដែបើតាមអ្នកនិពន្ធយួនម្នាក់ទៀត លោកអះអាងថា ជ័យជេដ្ឋាទី២ បានរៀបអភិសេក ជាមួយនាង ង៉ុក វានជាបុត្រីរបស់ស្ដេច ង្វៀង សៃវឿង ដែលបានសោយរាជពីគ.ស. ១៦១៣ ដល់ ១៦៣៥(៣៨) ត្រង់នេះគួរគប្បីបញ្ជាក់ថា នៅតំបន់ ធ្វឹង វា នៅក្រុងវេសម័យនោះ មានស្ដេចមួយអង្គសោយរាជពីគ.ស ១៦១៣ ដល់១៦៣៥ ពិតមែន។ ស្ដេចអង្គនេះនៅមាននាមមួយទៀតថា ង្វៀង ភុកង្វៀង ហើយពេលឡើងសោយរាជទ្រ ង់មានព្រះនាមថា ហ៊ីតុងហៀនវាន់វាងជេ ។ បើដូច្នោះ មហេសីរបស់ ជ័យជេដ្ឋា គឺពិតជាបុត្រីរបស់ស្ដេចអង្គ នេះហើយ តែយើងមិនហានសន្និដ្ឋានថា ត្រូវនឹងនាងណាមួយក្នុងចំនោមនាងទាំងពីរ គឺ ង៉ុក វាន និង ង៉ុកខ្វា។ មានចំនុចមួយទៀតដែលគួរអោយបញ្ជាក់ដែរថា បើតាមឯកសារយួន (៣៧) គឺជ័យជេដ្ឋាអង្គឯងទេ ដែល បានទៅស្ដីដន្ដឹងបុត្រីស្ដេចយួនដោយសង្ឃឹមថា នឹងបានការគាំទ្រពីស្ដេចក្រុងវេ ដើម្បីទប់ទល់ នឹងការគំរាមគំ ហែងរបស់សៀម។
  11.  ការអះអាងនេះ ឃើញថាសមហេតុសមផលគួរអោយជឿបានដែរ ព្រោះរាជភិសេករវាង ព្រះជ័យជេដ្ឋា និងក្សត្រីយួនមានប្រារព្វធ្វើឡើងនៅគ.ស.១៦២០ គឺនៅពេលព្រះអង្គទ្រង់ឡើងសោយរាជបាន២ ឆ្នាំហើយ(១៦១៨)។ ប្រភពដដែលបានបន្ថែមទៀតថា ដែលស្ដេចយួនព្រមលើកបុត្រីថ្វាយ ជ័យជេដ្ឋាព្រោះព្រះ អង្គបានគិតវែងឆ្ងាយណាស់!.. ទំនាក់ទំនងជាមួយជនជាអឺរ៉ុប ជំពោះទំនាក់ទំនងជាមួយជនជាតិអឺរ៉ុប ខ្មែរបានស្គាល់ជនជាតិអង់គ្លេសជាលើកដំបូងនៅគ.ស ១៦១២ ព្រោះ នៅឆ្នាំនោះជនជាតិអង់គ្លេសទី១ ឈ្មោះ ភេធើរ ហ្លូរីស បានធ្វើដំនើរតាមដងទន្លេមេគង ហើយបានមកដល់ក្រុ ងភ្នំពេញនៅខែកក្កដា។ ក៏ប៉ុន្ដែរហូតមកដល់គ.ស.១៦៥១ ទើបក្រុមហ៊ុនឈ្មោះ East India Company (ក្រុម ហ៊ុនអង់គេ្លសនៅប្រទេសឥណ្ឌា​ខាងកើត) បានយកចិត្ដទុកដាក់ខ្លាំង ក្នុងការធ្វើជំនួញជាមួយប្រទេសខ្មែរ(៣៩) ព្រះបាទជ័យជេដ្ឋាទី២ ១៦១៨ – ១៦២៨ ព្រះជ័យជេដ្ឋា បានឡើងសោយរាជនៅគ.ស. ១៦១៨ ដោយមានព្រះនាមសំរាប់រាជថា សម្តេចព្រះរាជអោង្ការ ព្រះជ័យជេដ្ឋាធិរាជរាមាធិបតី អ្នកប្រវត្ដិសាស្រ្ដនិយមហៅព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។
  12.  ព្រះអនុជត្រូវបានតែង តាំងជាមហាអុបរាជ ហើយទទួលព្រះនាមថា ព្រះអុទ័យបរមរាជា។ ឯព្រះបិតាលោកគង់នៅជាអុភយោរាជ ប៉ុន្ដែនៅឆ្នាំនោះព្រះអង្គក៏សោយទីវង្គតទៅក្នុងជន្មាយុ ៦៤វស្សានៅព្រះរាជវាំងល្វាអែម។ ព្រះបាទជ័យជេដ្ឋាទី ២ទ្រង់បានបោះបង់ចោលនូវទំនៀមទំលាប់សៀម ហើយលើកយកទំនៀមទំលាប់ខ្មែរមកប្រើជំនួសវិញ ហើយ ដើម្បីបង្ហាយអោសៀមឃើញថាព្រះអង្គមិនទទួលស្គាស់នូវអំនាចរបស់សៀមមកលើប្រទេសខ្មែរទេ ព្រះអង្គក៏ លើករាជធានីពីល្វាអែម ទៅតាំងនៅក្រុងឧដុង្គនៅគ.ស ១៦២០។
  13.  នៅគ.ស១៦២៣ ព្រះអង្គទ្រង់បញ្ជាអោយសា ងព្រះចេតិយធំឈ្មោះ ព្រះចេតិយត្រៃត្រឹង នៅលើភ្នំព្រះរាជទ្រព្យដើម្បីតំកល់ព្រះអដ្ឋិធាតុព្រះបិតា។ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីធំតូច និង បន្ដាមហាតលិក នាយពល អោយទូលឆ្លើយថា សម្តេចព្រះនារាយណ៍នរនាថ។
  14. ព្រះអង្គទ្រង់លើកអ្នកអង្គចូវព្រះរាជបុត្រីយួនអោយឡើង ជាអគ្គមហេសីហៅ សម្តេចព្រះភគវតីព្រះស្រីវរក្សត្រី។ ក្នុងរជ្ជកាលរបស់ព្រះអង្គមានផ្ទៀងផ្ទាត់រៀបរៀង​ ព្រះរាជក្រិត២៤ក្រម មាន ក្រម សុភាធិបតី ក្រម ទសភរិយា ក្រម ចែកពល ក្រម អុទេន ក្រម​ សុរងសង្ឃ ក្រម ពលទេពក្រមសួស្ដី៘(២៩)។ 
  15. កាលដែលមិនទាន់សោយរាជព្រះជន្មបាន ២៦វស្សាព្រះ ជ័យជេដ្ឋាមានព្រះរាជបុត្រ៖ - ចៅពញាតូ ជាមួយអ្នកម្នាងសុខ - ចៅពញានូ ជាមួយអ្នកម្នាងទង លុះលោយរាជបាន២ឆ្នាំព្រះអង្គមានបុត្រ៖ - ចៅពញាចន្ទ ជាមួយ អ្នកម្នាងលាវឈ្មោះប៊ុស រាជពង្សាវតារខ្មែរខ្លះនិយាយថា ព្រះអង្គមានបុត្រី២អង្គទៀត - ចន្ទវតីក្សត្រី ជាមួយអ្នកម្នាងនង - បុប្ផាវតី ជាមួយអគ្គមហេសីយួន(?) ចំនែកឯព្រះ អុទ័យបរមរាជា មហាអុបរាជ ព្រះអង្គទ្រង់បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីទូល និងឆ្លើយថា ព្រះភូធរ នរនាថ។ ស្ដេចមានម្នាង៣នាក់ទៀត ហើយមានបុត្រ ៤អង្គដូចតទៅ៖ - អ្នកអង្គនន់ បុត្រជាមួយ អ្នកម្នាងសន - អ្នកអង្គសូរ បុត្រជាមួយ អ្នកម្នាងសួស - អ្នកអង្គតន់ បុត្រជាមួយ អ្នកម្នាងសួស - អ្នកអង្គអិម បុត្រជាមួយ អ្នកម្នាងអិន 
  16. ទំនាក់ទំនងជាមួយសៀម (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) ដោយព្រះបាទជ័យជេដ្ឋាទី២ ពុំព្រមទទួលស្គាល់អំណាចរបស់សៀម មកលើប្រទេសខ្មែរ ព្រះចៅសៀមក៏លើកទ័ព ចូលវាយខ្មែរនៅគ.ស.១៦២២។ ទ័ពសៀមបានលើកមកដល់ភ្នំចុង្គាង(បរិបូរ) ព្រះអង្គនាំទ័ពទៅតស៊ូប្រឆាំងនឹង កងទ័ពខ្មាំង។ សៀមបាក់ទ័ព ត្រូវខ្មែរចាប់បានជាឈ្លើយអស់ជាច្រើន ហើយព្រះអង្គអោយហៅឈ្លើយទាំង នោះថា សៀមចុង្គាង។
  17.  នៅគ.ស.១៦២៣ សៀមលើកទ័ពមកវាយខ្មែរម្ដងទៀតក្រោមបញ្ជាការរបស់ព្រះចៅស្រី ធម្មរាជា។ លើកនេះ ទ័ពជើងទឹករបស់សៀមបានមកដល់ស្រុក ពាម ហើយបានពើបប្រយុទ្ធនឹងទ័ពរបស់ព្រះអុ ទ័យដែលចេញពីក្រុងឧដុង្គមានជ័យ។ សៀមចាញ់បាក់ទ័ពថយទៅវិញអស់ទៀត។ រាជពង្សាវតារខ្មែរខ្លះបញ្ជាក់ ថា ក្រោយមកព្រះចៅសៀមទ្រង់ចាត់អោយបុត្រនាមព្រះជេដ្ឋា លើកទ័ពតាមជើងទឹកមកវាយខ្មែរម្ដងទៀត។ព្រះ អុទ័យត្រូវចាត់អោយចេញតទល់ទៀត សៀមមិនហ៊ានច្បាំងលើកទ័ពថយ។ ព្រះអុទ័យទ្រង់សុំចូលវាយស្រុកសៀម តែព្រះ ជ័យជេដ្ឋាទី២ ទ្រង់មិនអនុញ្ញាត។ 
  18. ទំនាក់ទំនងជាមួយយួន (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) សៀវភៅប្រវត្ដិសាស្រ្ដយួនបានបញ្ជាក់ថា ប្រទេសខ្មែរ(ចឹងឡាប) ដែលស្ថិតនៅត្រង់វាលទំនាមខាងក្រោមនៃទន្លេ មេគង្គ ជាប្រទេសមួយសំបូរទៅដោយផ្លូវទឹក ឯដីធ្លីស្រែចំការក៏មានច្រើនណាស់ដែរ។ 
  19. ចំនែកឯប្រទេស អាណ្ណាម ឯណោះប្រជារាស្រ្ដត្រូវពើបប្រទះនឹងទុរភិក្សជារឿយៗ។ ដោយស្រែចំការពុំបានផ្ដល់ផលអោយគ្រប់ គ្រាន់ ម្យ៉ាងទៀតនៅពេលនោះ ពួកស្ដេចក្រាញ់ ទ្រិញ និង ង្វៀង កំពុងតែវាយប្រហារគ្នា ម៉្លោះហើយមានជនជា តិយួនច្រើនបានលបលួចចូលនៅក្នុងទឹកដីខ្មែរត្រង់បារា និង ដូនណៃ ដើម្បីឆ្ការព្រៃយកធ្វើស្រែ(៤០)។ 
  20. នៅគ.ស ១៦២៣ គណបេសកកម្មទូតយួនមួយត្រូវបានបញ្ជូនមកក្រុងឧដុង្គ ក្នុងគោលបំនងសូមព្រះរាជាខ្មែរអនុ ញ្ញាតអោយយួនបង្កើតគ្រិះស្ថានជំនួញ នៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ ព្រៃគរ (ព្រៃនគរ) កំពង់ក្របី ព្រ មទាំងសុំអនុញ្ញាតអោយមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង។ ស្ថានការណ៍នេះហើយជាកត្ដាជំរុញ អោយព្រះជ័យជេដ្ឋាទី២ ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្ដីសុំស្នើរបស់គេ។
  21.  ចំពោះរឿងនេះអ្នកប្រវត្ដិសាស្រ្ដ បរទេសខ្លះយល់ឃើញថា «ជាការវាយដណ្តើមយកមណ្ឌលពាណិជ្ជកម្មមួយរបស់ខ្មែរដោយលាក់មុខ» (៤១)។ចាប់ តាំងពីពេលនោះមក ហើយដោយមានការលើកទឹកចិត្ដពីព្រះចៅក្រុងវេផង ជានជាតិយួនបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលនៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ បន្ទាប់មកទៀត ដោយយកលេសថា ដើម្បីជួយអាជ្ញាធមរ ខ្មែររក្សាសន្ដិសុខអោយមានប្រសិទ្ធិភាព ព្រះចៅក្រុងវេ ទ្រង់បានបញ្ជូនមេទ័ពម្នាក់អោយទៅឈរនៅតំបន់នោះ ទៀត។ គួរគប្បីជ្រាបថា ដែលហៅថា ព្រៃគរ (ព្រៃដើមគរ) នៅពេលនោះគឺត្រូវនឹងតំបន់ ចំលឹង សព្វថ្ងៃ ឯកន្លែងក្រុង ព្រៃនគរសព្វថ្ងៃ ពីដើមហៅថា កំពង់ក្របី។ 
  22. ចំពោះការដែលយួនលើកគ្នាចូលមករស់នៅក្នុងទឹកដីខ្មែរជាលើកដំបូងនេះ មានរាជពង្សាវតារខ្មែរខ្លះនិយាយថា ស្ដេចយួនបានចាត់ទូតអោយមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ, កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចំបាំងជាមួយចិន ហើយនឹងបង្វឹលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ។ 
  23. គួរគប្បីជ្រាបថា ពួកយួនចំនូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ ច្រើនតែរស់នៅត្រង់កន្លែងណា ដេលមានជីជាតិល្អ ដូចជានៅតាមច្រាំងទន្លេ និង ស្ទឹងទាំងឡាយ ដែលជាមូលហេតុបណ្តាលអោយជនជាតិខ្មែរ សុខចិត្ដលះបង់ចោលនូវទ្រព្យសម្បត្ដិ មានស្រែចំការផ្ទះសំបែង ស្រុកភូមិ ដើម្បីថយខ្លួនទៅរស់នៅឯកន្លែងផ្សេ ង ព្រោះពុំអាចរស់នៅជាមួយពួកចំនូលថ្មី ដែលមានទំនៀមទំលាប់ របៀបរស់នៅខុសប្លែកពីគ្នាពេក។
  24.  នៅពេលដែលព្រះជ័យជេដ្ឋា សោយទីវង្គតទៅ នៅគ.ស.១៦២៨ ភូមិភាគចាប់ពីព្រៃនគរ បារា និង ដូនណៃ(កំពង់ ស្រកាត្រី) ទៅទល់នឹងអាណាចក្រ ចំប៉ា មានសុទ្ធតែជនជាតិយួនមកនៅពាសពេញអស់ទៅហើយ។ ទំនាក់ទំនងជាមួយអឺរ៉ុប (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) ចាប់ពីសត្ដវត្សទី១៧ តទៅ ខ្មែរបានទាក់ទងជាមួយជនជាតិអឺរ៉ុបថ្មីៗទៀត ជាពិសេសជនជាតិ ហុល្លង់ នេះឯង។ 
  25. ផ្ទុយពីពួកព័រទុលកល និង អេស្ប៉ាញ ដែលមានបំនងធំក្នុងការផ្សាយសាសសនានៅអាស៊ី ពួកហុល្លង់ធ្វើសកម្មភា ពតែខាងជំនួញ។ ចាប់តាំងពីគ.ស ១៥៩៥ ពួកនេះបានផ្ដើមធ្វើប្រតិបត្ដិការសឹកឆ្ពោះទៅ កោះជ្វា ហើយបន្ទាប់ មកបានដណ្តើមយកពីពួកព័រទុយកល និង អេស្ប៉ាញ នូវអានានិគមទាំងអស់លើកលែងតែ ម៉ាកៅ ចេញ ហើយបា នបង្កើតគ្រិះស្ថានជំនួញនៅប្រទេសឥណ្ឌា នៅកោះសេរីលង្កា នៅម៉ាលាកា នៅប្រទេសសៀម និងនៅប្រទេស ជប៉ុន។ 
  26. នៅគ.ស ១៦២០ ពួកហុល្លង់បានចូលមកធ្វើការទាក់ទងជាមួយខ្មែរជាលើកដំបូង នៅថ្ងៃទី២២ ខែសីហា ឈ្មួញ ឈ្មោះ Jacob Gaerman ជិះកប៉ាល Galias បានមកដល់ពាមទន្លេមេគង្គ ហើយបានធ្វើដំនើរអស់រយៈពេល ៤ខែ ទើបមកដល់ក្រុងភ្នំពេញ។ បីឆ្នាំក្រោយមកទៀតពួកនេះបានបង្កើតគ្រិះស្ថានជំនួញជាលើកដំបូងនៅកំពង់ ហ្លូងជិតរាជធានី ឧដុង្គ។ ប៉ុន្ដែឯកសារមួយទៀត(៣៩)បាននិយាយថាការបង្កើតគ្រិះស្ថានដំបូងនេះ គឺនៅគ.ស ១៦៣៧ ទៅវិញដោយ ក្រុមហ៊ុនឥណ្ឌាខាងកើត នៅខាងជើង ពញាលឺ បន្ដិច។ តាំងពីពេលនោះមក ពួកហុល្លង់តែ ងតែព្យាយាមរកលេសមួលបង្កាច់ និង ដាក់កំហុសលើពួកព័រទុយកល ដោយមានជំនួយពីពួកជប៉ុន។ ប៉ុន្ដែទោះបី ពួកលហុល្លង់ខិតខំយ៉ាងណាក៏ដោយ ក៏គេមិនអាចកំចាត់ពួកចិនបានទេ ដែលនៅទីបំផុតទៅក្លាយជាឈ្មួញជើង ឯកនៅតំបន់អាស៊ីអគ្គេយ៍យើងនេះ។
  27.  ព្រះបាទស្រីធម្មរាជាទី២ រឺ ព្រះរាជសំភារ ចៅពញាតូ ១៦២៩ – ១៦៣៤ កាលព្រះជន្ម ២១វស្សា ចៅពញាតូ បានយាងទៅបួសនៅឯ នគរវត្ដ។ ព្រះបិតាទ្រង់បានទំនុកបំរុងផ្សំផ្គំជាមួយ បុត្រីនាម ចន្ទវតី អោយជា ជាយាកំនាន់ព្រះទ័័យ ទ្រង់គិតថា នឹងបង្វែររាជសម្បត្ដិថ្វាយនៅពេលណាដែលចាក សិក្ខាបទមក។ ត្រង់ចំនុចនេះ ឯកសារខ្លះនិយាយថា បុត្រីដែលព្រះអង្គបានផ្សំផ្គំអោយចៅពញាតូនោះគឺ បុប្ផាវ តី គឺជាបុត្រីជាមួយ អង្គចូវ(?) ទៅវិញ។
  28.  កាលដែលព្រះបាទជ័យជេដ្ឋា សោយទីវង្គតទៅ ពួកនាម៉ឺនបានយាងព្រះអនុជរបស់ព្រះអង្គគឺព្រះអុទ័យ អោយ ឡើងសោយរាជ្យសម្បត្ដិ តែព្រះអង្គប្រកែកពុំព្រមសោះឡើយ ព្រះអង្គគ្រាន់តែបានទទួលឋានៈជាអុភយោរាជ កាន់កាប់អំណាចបន្ដោះអាសន្ន ទំរាំមានព្រះរាជាឡើងសោយរាជ្យ (១៦២៨ – ១៦២៩)។ ជាអកុសលព្រះអុទ័យ បានគួចព្រះហរិទ័យប្រតិព័ទ្ធលើរូបនាង ចន្ទវតី (រឺបុប្ផាវតី?) ដែលត្រូវជាគរកំនាន់របស់ចៅពញាតូ ទៅវិញ។ ចំនែកឯចៅពញាតូ ដែលកំពុងតែបួសនៅវត្ដ នគរវត្ដ នោះទាល់តែមាននាម៉ឺនទៅសូមយាងអស់ច្រើនលើក ទើប ព្រមចាកសិក្ខាបទមកទទួលរាជាភិសេកឡើងសោយរាជស្នងព្រះបិតាដោយយកព្រះនាមថា ព្រះបាទសម្តេចព្រះ ស្រីធម្មរាជាធិរាជរាមាធិបតី នៅរាជធានី កោះឃ្លោកខ្សាច់កណ្តាល។
  29.  នៅគ.ស.១៦៣៣ ព្រះបាទធម្មរាជាទី២ ទ្រង់បានលើកទ័ពទៅវាយលុកចូលក្រុង នគររាជសិមា តែយកមិនបាន ហើយក៏កៀរគ្រួសារខ្លះនាំចូលស្រុកខ្មែរវិញ។ ក្នុងរជ្ជកាលរបស់ព្រះអង្គមានការតែងតាំងចិន ៤នាក់ជាមន្រ្ដី និង ការបង្ហាត់ចិនអោយទៅជាទាហានក្រុមរក្សាព្រះអង្គ។ គួរគប្បីជ្រាបថា ព្រះបាទធម្មរាជាទី២ ចៅពញាតូ ជាក្សត្រ មួយអង្គមានប្រាជ្ញាយកព្រះទ័យទុកដាក់នឹងអក្សសាស្រ្ដ។ ព្រះអង្គទុកស្នាព្រះហស្ថជាច្រើនក្នុងវិស័យនេះដូចជា - រាជស័ព្ទ ច្បាប់រាជសំភារ គ.ស. ១៦២២ - ហេមន្ដមាស គ.ស.១៦២៩ - កាព្យនិរាស គ.ស.១៦៣០ - ហិនលក្ខណ៍សល គ.ស.១៩៣០ ប៉ុន្ដែព្រះអង្គពុំបានសោយរាជអោយបានយូរអង្វែងដើម្បីផ្សព្វផ្សាយ និង ឧបត្ថម្ភវិស័យអក្សរសាស្រ្ដនេះអោយ បានទូលំទូលាយ និងបានរឹងប៉ឹងទេ ព្រោះព្រះអង្គមានទំនាស់វិបត្ដិជាមួយនឹងព្រះបិតុលាក្នុងរឿងស្នេហា! យ៉ាង ណាមិញ ភ្លើងកាមតណ្ហាបានដុតរោលព្រះអង្គអោយចាប់ព្រះទ័យប្រតិព័ទ្ធនាង ចន្ទវតី (រឺបុប្ផាវតី?) ឡើងវិញ។
  30.  គូសង្សារទាំងពីរបានសរសេរលិខិតឆ្លើយឆ្លងគ្នា។ នាងចន្ទវតី (រឺបុប្ផាវតី?) បានធ្វើឧបាយធ្វើកឋិនទៅនគរវត្ដដើ ម្បីបានអោកាសជួបគ្នា។ ក្រោយមក នាងធ្វើឧបាយជាទៅបន់ស្រន់ព្រះពុទ្ធនៅ វត្ដព្រះវិហារសួរ អោយព្រះ ភស្ដាបានជាសះស្បើយ កាលដែលព្រះអង្គប្រឈួន ដល់ពេលចេញដំនើរក៏ចូលទៅកោះឃ្លោក ជួបព្រះធម្មរាជា ទៀត។ ពួកមន្ដ្រីចាំបាត់យូរពេក ត្រលប់មកទូលព្រះអុទ័យ ព្រះអង្គលើកទ័ពទៅដោយមានពួកព័រទុយកលទៅជា មួយផង។
  31. ខាងព្រះធម្មរាជា ក៏លើកទ័ពចេញទទួលច្បាំង តែទន់ដៃជាងក៏រត់ចូលបន្ទាយ បន្ទាយត្រូវវាយបែកទៀត។ ព្រះធម្ម រាជាទ្រង់ភៀសព្រះអង្គតាមទូកទៅដល់ស្រុកកញ្ជរ រត់ទៅពួនលើចុងត្នោត ហើយត្រូវពួកព័រទុយកលបាញ់ធ្លាក់មក ដី តែមុននឹងសុគត (គ.ស.១៦៣៤) ទ្រង់បានសុំអនុញ្ញាតទុកពេលចារលើស្លឹកត្នោតនូវដំបូន្មាន ទុកអោយបច្ឆាជន ជាន់ក្រោយកុំល្មោភក្នុងកាមតណ្ហាដូចព្រះអង្គទៀត។
  32. ចំនែកនាងចន្ទវតី (រឺបុប្ផាវតី?) ត្រូវទទួលទោសប្រហារជីវិត បង់។ ព្រះបាទអង្គទងរាជា ចៅពញានូ ១៦៣៥ – ១៦៣៩ ចៅពញានូ ជាព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី២ ព្រះជនបាន២៣វស្សា បានឡើងសោយរាជសម្បត្ដិស្នងព្រះ រៀមនៅក្រុង ឧដុង្គមានជ័យ ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសម្តេចព្រះអង្គទងរាជាធិរាជរាមាធិបតី នៅគ.ស. ១៦៣៨ នៅស្រុក រលាំងគ្រើស មានការបះបោរ ព្រះអង្គបានបញ្ជាអោយបង្ក្រាបស្ងប់អស់ទៅវិញ។
  33. ទំនាក់ទំនងជាមួយហុល្លង់ ក្នុងរាជព្រះអង្គទង នៅគ.ស. ១៦៣៥ ពួកហុល្លង់បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកពេញដោយទំនិញក្នុងដែនទឹក Macassar។ ព្រះអង្គទងរាជា ទ្រង់បានតវ៉ា ពួកហុល្លង់ក៏បានលែងសំពៅនោះមកវិញ។ នៅឆ្នាំបន្ទាប់ កប៉ាល់ហុល្លង់ពីរគ្រឿង មកពីក្រុង បាតាវ្យា (គឺក្រុង ចក្កតាសព្វថ្ងៃ) បាននាំសំបុត្ររបស់លោកទេសាភិបាល ស្នើលក់កាំភ្លើងធំអោយខ្មែរ ។ ជាអកុសលកប៉ាល់មួយគ្រឿងឈ្មោះ Woordwych ត្រូវគឿងជាប់លើខ្សាច់ត្រង់មាត់ពាមទន្លេមេគង្គ។ ព្រះ រាជាទ្រង់បានបញ្ជាអោយរិបអូសយកកាំភ្លើងធំ ៣០ដើម និងស្ដាន់ ៥០០ហាបពីកប៉ាល់នោះ។ នៅថ្ងៃទី ២៦ ខែ មិនា១៦៣៧ លោកទេសាភិបាល ហុល្លង់នៅក្រុងបាតាវ្យា បានបញ្ចូលឈ្មួញឈ្មោះ ហិនដ្រិក ហាហ្គេនហាអារ ជាមួយនឹងកប៉ាល ៤គ្រឿងទៀត មកក្នុងឋានៈជាទូតដើម្បីផ្សះផ្សាវិវាទខាងលើ។ តែលុះមកដល់ទន្លេមេគង្គនៅ ថ្ងៃ ១១ខែអុសភា លោកហាហ្គេនហាអារ បានជួបប្រទះនឹងកប៉ាល់ព័រទុយកលមួយគ្រឿង ហើយក៏បានរិបអូស យកកប៉ាល់នោះទៅជាហេតុបន្ដាលអោយព្រះរាជាស្ដីបន្ទោសលោកយ៉ាងខ្លាំងនៅពេលដែលលោកថ្វាយសារ តាំងចំពោះព្រះអង្គ។
  34. នៅគ.ស. ១៦៣៨ គណៈបេសកម្មថ្មីមួយទៀតត្រូវបញ្ជូនមកឧដុង្គ ក្រោមកិច្ចដឹកនាំ របស់ លោកប៉ូលូស ក្រុក ហើយលោក យោហាននែស វានហាហ្គេន បានមកជំនួសលោក Jan Galen ជាមេគ្រិះស្ថា នហុល្លង់។ ពួកមកថ្មីនេះក៏ពុំបានទទួលផលល្អក្នុងកិច្ចការរបស់ខ្លួនដូចពួកមកមុនៗដែរ។ ប៉ុន្ដែ ពួកនេះបានធ្វើ អោយព្រះអុទ័យ យកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងពានិជ្ជកម្ម និង ហិរញ្ញវត្ថុជាមួយពួកហុល្លង់។ នៅគ.ស.១៦៣៨ ព្រះអង្គទ្រង់បានអោយក្រុមហ៊ុន ឥណ្ឌាខាងកើត ខ្ចីប្រាក់ និង លក់ម្រក្សណ៍ ឈើខ្លឹមចន្ទន៍ និង ភ្លុកដំរីអោយពួកហុល្លង់(៩)។ ទំនាក់ទំនងជាមួយយួន ក្នុងរាជព្រះអង្គទង រាជពង្សាវតារខ្មែខ្លះបាននិយាយថា នៅគ.ស.១៦៣៨ (?) ព្រះអង្គទងរាជា ទ្រង់បានតឿនទារយកដី ព្រែនគរ -កំ ពង់ក្របី មកវិញ ប៉ុន្ដែអគ្គមហេសីយួនរបស់ ព្រះជ័យជេដ្ឋាទី២ទ្រង់បានធ្វើអន្ដរាគមន៍សុំអោយពន្យារពេលអោ យបានយូរបន្ដិចទៀត។
  35. ប្រវត្តិ​ជនជាតិ​យួន​ដឹក​កូន​ចៅ​បោះ​ទីតាំង​ជា​អចិន្ត្រៃយ៍​នៅ​ទឹក​ដី​កម្ពុជា​ក្រោមទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​ព្រះ​ចៅ​យួន ក្រុង​វ៉េ ខ្ចី​បុត្រ​ប្រសា​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យជេស្តា ឬ​ជ័យជេដ្ឋាទី២ នៅ​ដើម​សតវត្ស​ទី​១៧។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ ដែល​ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ទីនោះ​កាន់​តែ​ច្រើន​ឡើងៗ ហើយ​បោះ​ទីតាំង​នៅ​ទីនោះ​ជា​អចិន្ត្រៃយ៍​តែ​ម្តង។ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដំណាក់​កាល​នោះ​ដូច​ត​ទៅ៖
  36. ព្រះរាជ​ឱង្ការ​ព្រះ​ជ័យជេស្តា (ឆ្នាំ​១៦១៨-ឆ្នាំ​១៦២៨) ក្រោយ​ពី​ព្រះរាជ​ឱង្ការ​ព្រះស្រីសុរិយោពណ៌​បរម​រាជា ជា​ព្រះបិតា​ទ្រង់​ដាក់​រាជ្យ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​ល្វាឯម ក្នុង​ឆ្នាំ​១៦១៨ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ជ័យជេស្តា​បរម​រាជា។ ខ្លះ​ទម្លាប់​ហៅ​ព្រះ​នាម​ព្រះអង្គ​ថា ព្រះ​ជ័យជេដ្ឋាទី២។ កាល​ពី​ព្រះស្រីសុរិយោពណ៌ ជា​ព្រះ​បិតា​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ព្រះអង្គ​ទ្រង់​ចូល​ស្តី​ដណ្ដឹង​បុត្រី​ព្រះ​ចៅ​យួន ក្រុង​វ៉េ ឲ្យ​ធ្វើ​ជា​ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ។ ការ​ភ្ជាប់​សម្ព័ន្ធ​មេត្រី​ជាមួយ​នគរ​យួន នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​កម្លាំង​ជាមួយ​ប្រទេស​នៅ​ជាប់​ព្រំដែន​ខាង​កើត​មួយ​នេះ ទៅ​ទប់ទល់​នឹង​ប្រទេស​នៅ​ព្រំដែន​ម្ខាង​ទៀត គឺ​ប្រទេស​សៀម។
  37. បន្ទាប់​ពី​បាន​ឡើង​គ្រងរាជ្យ​ហើយ ព្រះបាទ​ជ័យជេស្តា ទ្រង់​លើក​ព្រះទេពី​អង្គ​ចូវ បុត្រី​ស្ដេច​យួន ជា​ព្រះ​អគ្គមហេសី ដោយ​ថ្វាយ​នាម​ជា​សម្ដេច​ព្រះភគវតី​ព្រះស្រី​វរៈ​ក្សត្រី។
  38. ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​ល្វាឯម នេះ​បាន​ពីរ​ឆ្នាំ។ ដោយ​ទី​នេះ​តូច​ចង្អៀត​ផង និង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា​ផង ព្រះអង្គ​ក៏​ទ្រង់​ផ្លាស់​រាជធានី​ទៅ​តាំង​នៅ​ក្រុង​ឧដុង្គមានជ័យ វិញ នៅ​ក្នុង​ឆ្នាំ​១៦២០ នៃ​គ្រិស្តសករាជ។ ព្រះអង្គ​បាន​ព្រះ​បញ្ជា​ឲ្យ​សាង​ចេតិយ​ធំ​មួយ​ឈ្មោះ ចេតិយ​ត្រៃត្រិង្ស នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ ដើម្បី​តម្កល់​ព្រះ​អដ្ឋិធាតុ​ព្រះ​បិតា​ព្រះអង្គ។
  39. នៅ​ឆ្នាំ​១៦២២ មាន​ការ​បះបោរ​ផ្ទៃ​ក្នុង​មួយ​ដឹក​នាំ​ដោយ​អ្នក​សិល្ប៍​ម្នាក់ ដែល​តាំង​ខ្លួន​ជា​ស្ដេច​សំរែ “ព្រះ​សំរែ​រាជាធិរាជ” តែ​ត្រូវ​វាយ​បង្ក្រាប​បាន។
  40. នៅ​ក្នុង​រាជ្យ​ព្រះអង្គ សៀម មិន​ពេញ​ចិត្ត​នឹង​ខ្មែរ​ដែល​បែរ​ទៅ​ទាក់ទង​ជាមួយ​យួន ហើយ​ព្រងើយ​កន្តើយ​នឹង​ខ្លួន​នោះ​ទេ។ សៀម ដែល​ធ្លាប់​តាំង​ចិត្ត​ថា​ជា​អាណាព្យាបាល​លើ​ខ្មែរ​ផង​នោះ ក្នុង​ឆ្នាំ​១៦២២ នោះ ព្រះ​ចៅ​ដៃណា ស្ដេច​សៀម ដែល​បាន​ឡើង​សោយរាជ្យ​នៅ​ឰយុធ្យា ដោយ​បាន​ធ្វើ​គត់​ព្រះចៅឯកាទេសរដ្ឋ ព្រះ​អនុជ​ព្រះ​នរេនសូរ នោះ បាន​លើក​ទ័ព​យ៉ាង​ធំ​មាន​ពល​រាប់​សែន​នាក់ ឲ្យ​ចូល​មក​វាយ​លុក​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ទ័ព​សៀម ដ៏​ធំ​មួយ​ដែល​លើក​មក​តាម​ផ្លូវ​គោក ត្រូវ​ទ័ព​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​ព្រះរាជា​ជ័យជេស្តា វាយ​កម្ទេច​ឲ្យ​បែក​បាក់​ខ្ចាត់ខ្ចាយ​អស់​នៅ​ខេត្ត​បរិបូរណ៍ ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​បឹង​ទន្លេសាប។
  41. ឯ​ទ័ព​សៀម ធំ​មួយ​ទៀត​ដែល​ដឹក​នាំ​ដោយ​ចៅស្រី​ធម្មរាជា ឆ្នាំ​១៦២៣ ដែល​លើក​តាម​ផ្លូវ​ទឹក​មក​ដល់​ខេត្ត​បន្ទាយមាស ត្រូវ​កម្ទេច​ដោយ​ទ័ព​ខ្មែរ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ឧទ័យ​មហា​ឧបរាជ ព្រះ​អនុជ​របស់​ព្រះ​ជ័យជេស្តា។ ឆ្នាំ​ក្រោយ​មក សៀម បាន​លើក​ទ័ព​ជើង​ទឹក​ក្រោម​បញ្ជា​ការ​រាជបុត្រ​ស្ដេច​សៀម នាម​ព្រះជេដ្ឋា មក​វាយ​ខ្មែរ​ទៀត តែ​ត្រូវ​ទទួល​បរាជ័យ ហើយ​ដក​ថយ​ទៅ​វិញ​ទៀត។
  42. ចំណែក​ខាង​យួន វិញ ឯកសារ​ខ្លះ​បាន​រៀបរាប់​ថា ដោយ​ពេល​នោះ​ប្រទេស​យួន មាន​ចំបាំង​ជាមួយ​ចិន នៅ​គ្រិស្ដសករាជ​១៦២១ គណៈ​បេសកកម្ម​ទូត​របស់​យួន មួយ បាន​នាំ​សំបុត្រ​ពីរ​ច្បាប់​របស់​ព្រះ​ចៅ​អណ្ណាម មួយ​ច្បាប់ មក​ថ្វាយ​ព្រះ​ជ័យជេស្តា ជា​កូន​ប្រសា និង​មួយ​ច្បាប់​ទៀត​ថ្វាយ​ព្រះភគវី​អង្គ​ចូវ ឲ្យ​ជួយ​ទូល​ព្រះ​ស្វាមី​សុំ​ខ្ចី​ដី​ខេត្ត​កំពង់ក្របីព្រៃនគរ (ព្រៃនគរ) ដើម្បី​បង្ហាត់​សេនា​ទាហាន​យួន។ លិខិត​នោះ​បញ្ជាក់​ថា ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ​មាន​រយៈពេល ៥​ឆ្នាំ គ្រប់ ៥​ឆ្នាំ​នឹង​សង​ថ្វាយ​វិញ។
  43. ឯ​ឯកសារ​ខ្លះ​ថា ឆ្នាំ​១៦២៣ យួន បាន​សុំ​ព្រះរាជា​ខ្មែរ​បង្កើត​គ្រឹះស្ថាន​ជំនួញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ខ្មែរ​ភាគ​ខាង​ត្បូង ត្រង់​តំបន់​កំពង់ក្របីព្រៃនគរ ព្រម​ទាំង​សូម​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​កាន់​កាប់​ក្រសួង​គយ នៅ​តំបន់​នោះ​ផង។
  44. ព្រះ​ជ័យជេស្តា ដោយ​យោគយល់​ដល់​ព្រះ​បិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូវ ផង ក៏​ទ្រង់​ព្រម​អនុញ្ញាត​តាម​ការ​ស្នើសុំ​នេះ។ គឺ​ចាប់​តាំង​ពី​ពេល​នោះ​មក​ហើយ ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ។ ម៉្យាង​ទៀត ដោយ​យក​លេស​ថា​ដើម្បី​ជួយ​អាជ្ញាធរ​ខ្មែរ​ក្នុង​ទី​នោះ រក្សា​សន្តិសុខ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រះ​ចៅ​យួន ក្រុង​វ៉េ បាន​បញ្ជូន​មេទ័ព​របស់​គេ​ម្នាក់​ឲ្យ​មក​ឈរ​កាន់​កាប់​នៅ​តំបន់​នោះ​ទៀត​ផង។ សម្ព័ន្ធ​ភាព​ខ្មែរ​យួន ដែល​យើង​អាច​និយាយ​បាន​ថា ជា​សម្ព័ន្ធ​ភាព​យក​ក​ខ្មែរ​ទៅ​ល​អន្ទាក់ ឬ​យក​ពង​មាន់​ទៅ​ផ្ញើ​ក្អែក​នេះ បាន​ក្លាយ​ទៅ​ជា​ចំណេះ​ជិះ​ក​ឯង។
  45. យ៉ាង​ណា​មិញ ខ្មែរ​ដែល​ចង់​គេច​ឲ្យ​ផុត​ពី​មេរៀន​ដ៏​ជូរចត់​នៃ​ការ​បាត់​បង់​ទឹក​ដី​ភាគ​ខាង​លិច​ដ៏​ធំ​ធេង​នោះ បាន​ចាប់​ផ្ដើម​ជំរុញ​ឲ្យ​បាត់​បង់​ដី​ភាគ​ខាង​ត្បូង​ទៀត ពោល​គឺ​ក្រោយ​ពី​ព្រះបាទ​ជ័យជេស្តា សុគត​ទៅ​នៅ​គ្រិស្ដសករាជ​១៦២៨ នោះ ទឹក​ដី​ខ្មែរ​ភាគ​ខាង​ត្បូង​ចាប់​ពី​ព្រៃនគរ បារា និង​ដូនណៃ កំពង់ស្រកាត្រី ទៅ​ទល់​នឹង​ព្រំ​ប្រទល់​អតីត​អាណាចក្រ​ចំប៉ា មាន​សុទ្ធតែ​ជនជាតិ​យួន មក​នៅ​ពាស​ពេញ ហើយ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​យួន រួច​ទៅ​ហើយ​ទៀត​ផង៕

Saturday, February 24, 2024

សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស

សម័យឧត្ដុង(១៦២០ ១៨៦៣ គស) មានការខុសប្កែកគ្នា ក្នុងការកត់ត្រាប្រវត្តិសាស្រ្ត ឬ ជាសញ្ញា នៃការ បែងចែងទឹកដី ដោយសារ រាជវាំង្គ ឧត្តុង្គ ស្ថិតក្រោមអំណាច សៀម ចម្បារ និង យួន ដែល រជ្ជកាល រយៈពេល ២៤០ ឆ្នាំ ដែលមានស្តេចសោយរាជ្យ ៣៧ អង្គ ស្មើរ ៨ ឆ្នាំ/អង្គ ដើម្បីដឹងថា កម្ពុជា ក្រោម អាណានិគម ចាម យួន សៀម សូមអាច ប្រទេស ចម្ប៉ារ
ផែនទីប្រទេសកម្ពុជាឆ្នាំ ១៧៧០

ផែនទីកម្ពុជា ឆ្នាំ ១៧៧០

ផែនទី ខ្សែព្រំដែន រដ្ឋ សៀម ជាមួយ ឥណ្ឌូចិន បារាំង ឆ្នាំ ១៨០៥

សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស បញ្ជីព្រះរាជាសម័យ ឧត្តុង្គ


សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស
ប្រភពឯកសារយោង  សម័យឧដុង្គ ចាប់ផ្ដើមក្រោយពីព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បានឡើងសោយរាជ្យពីព្រះបិតាគឺព្រះស្រីសុរិយោពណ៌ ដែលទ្រង់បានផ្សំផ្គុំព្រះជ័យជេដ្ឋាទី២ នឹង បុត្រីស្ដេចត្រាញ់យួន ដើម្បីធ្វើជាសម្ព័ន្ធមិត្តទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀម។ សម័យកាលនោះមេទ័ពដែលល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រ គឺ តេជោមាស និង តេជោយ៉ត។ ឧដុង្គបើតាមរឿងនិទានយកឈ្មោះតាម តាចាស់ ម្នាក់ឈ្មោះតាដុង្គ រឿងតំណាលថានៅពេលនោះមានក្សត្រមួយអង្គ បានពេញចិត្តនឹងកូនស្រីរបស់គាត់ទើបក្រោយពីរៀបអភិសេកនឹងបុត្រីលោក ហើយព្រះរាជាកតាំងឈ្មោះនៅត្រង់នោះថា ឧដុង្គមានជ័យ លុះក្រោយមកទៀតក៏នៅហៅថា ឧដុង្គ ដូចសព្វថ្ងៃនេះ។

ព្រះមហាក្សត្រខ្មែរដែលឡើងសោយរាជ្យនិងព្រះរាជ្យវង្សានុវង្សខ្មែរដែលទទួលបានគោរមងារដោយមានការគាំទ្រព្រមទាំងជ្រោមជ្រែងពីសំណាក់សៀមមានព្រះនាមដូចតទៅៈ
ខ្សែរាវង្សអាណាចក្រទិសខាងលិច
  1. ១.ព្រះបាទធម្មរាជា (អង្គចន្ទទី ១ ) ១៤៨៦-១៥០៤
  2. ២.ព្រះពញ្ញាអុង(ញាតិវង្ស)សៀមតែងតាំងជាចៅហ្វាយខេត្តសុវណ្ណខ័តលោក
  3. ៤.ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨
  4. ៥.សម្តេចព្រះកែវហ្វាអង្គអឹម រាជ្ជកាលទី១ ១៦៩៩-១៧០០
  5. (រាជ្ជកាលទី២ ១៦១០-១៧២២ រាជ្ជកាលទី៣ ១៧២៩
  6. ៦.ព្រះរាមាធិបតីព្រះអង្គនន់ អង្គនន់ទី២ [១៧៧៥-១៧៧៩]
  7. ៧.ព្រះនារាយ៍រាមាធិបតីព្រះអង្គអេង [១៧៧៩-១៧៩៦]
  8. ៨.ព្រះឧទ័យរាជាអង្គចន្ទ (អង្គចន្ទទី២) ១៨០៦-១៨៣៤
  9. ៩.ព្រះអង្គស្ងួន(ព្រះញាតិវង្ស)សៀមតែងតាំងជាមហាឧបរាជ
  10. ១០.ព្រះអង្គអឹម(ព្រះញាតិវង្ស) សៀមតែងតាំងជាមហាឧបរាជ
  11. ១១.ព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង ១៨៤០-១៨៥៩


ការយាងត្រឡប់របស់ព្រះស្រីសុរិយោពណ៌ ប្រភពឯកសារយោង 

នៅឆ្នាំ ១៦០១ ព្រះបាទស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យា ចូលមកតាមច្រកកំពតមកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់បីកើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកាកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។ ក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ ១៦០៣ ដល់ ១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សា។ ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជបុត្រពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺព្រះបាទជ័យជេដ្ឋា និងឧទ័យ។ ឆ្នាំ ១៦០៥ ជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ដែលបានត្រួតត្រាលើខេត្តបារា និងដូនណៃ តាំងពីរជ្ជកាលស្ដេចអង្គតន់មកម្ល៉េះ។


ការបាក់បែកក្រុងលង្វែកឆ្នាំ ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀម។

ការលូកដៃ កកូរតាមល្បិចកល និងធ្វើអន្តរាគមន៍ឥតឈប់ឈរដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលៗរបស់សត្រូវសៀម។ ដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយស្ដេចយួន។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែលអូសបន្លាយអស់រយៈពេល ២ សតវត្សកន្លះ ទម្រាំដល់ពេលដែលពួកអាណានិគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរ។

ព្រះរាជាសោយរាជ្យនៅសម័យឧដុង្គ(១៦២០-១៨៦៣) លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល រយៈពេល ២៤០ ឆ្នាំ ដែលមានស្តេចសោយរាជ្យ ៣៧ អង្គ ស្មើរ ៨ ឆ្នាំ/អង្គ

👉 ០១ ជ័យជេដ្ឋាទី២ ជ័យជេដ្ឋា ១៦១៩-១៦២៧
👉 ០២ ឧទ័យរាជាទី១ ឧទ័យ ១៦២៧-១៦៤២
👉 ០៣ ធម្មរាជាទី២ រឺ រាជសំភារ ពញាតូ ១៦២៧-១៦៣២
👉 ០៤ អង្គទងរាជា ពញានូរ ១៦៣២-១៦៤០
👉 ០៥ បទុមរាជាទី១ អង្គនន់ទី១ ១៦៤០-១៦៤២
👉 ០៦ រាមាធិបតីទី២ ពញាចន្ទ រឺ អង្គចន្ទទី២ ១៦៤២-១៦៥៨  កាន់សាសនាឥស្លាម
👉 ០៧ បរមរាជាទី៨ អង្គសូរទី១ ១៦៥៩-១៦៧២
👉 ០៨ រាមាធិបតីទី៣ អង្គតន់ទី១ ១៦៦៤-១៦៧៤
👉 ០៨ បទុមរាជាទី២ ស្រីជ័យជេដ្ឋទី១ ១៦៧២-១៦៧៣
👉 ១០ កែវហ៊្វាទី២ អង្គជីទី១ ១៦៧៣-១៦៧៧
👉 ១១ បទុមរាជាទី៣ អង្គនន់ទី២ ១៦៧៤-១៦៩១
👉 ១២១ ជ័យជេដ្ឋាទី៣ (រាជ្យទី១) អង្គសូរទី២ ១៦៧៧-១៦៩៥
👉 ១៣ អ្នកម្នាងទៃ ទៃ ១៦៨៨ (៣ខែ)
👉 ១៤ រាមាធិបតីទី៤ អង្គយ៉ង ១៦៩៥-១៦៩៦
👉 ១៥២ ជ័យជេដ្ឋាទី៣ (រាជ្យទី២) អង្គសូរទី២ ១៦៩៦-១៧០០
👉 ១៦១ កែវហ៊្វាទី៣ (រាជ្យទី១) អង្គឥមទី១ ១៧០០-១៧០១
👉 ១៧៣ ជ័យជេដ្ឋាទី៣ (រាជ្យទី៣) អង្គសូរទី២ ១៧០១-១៧០២
👉 ១៨១ ធម្មរាជាទី៣ (រាជ្យទី១) ជ័យជេដ្ឋាទី៤ ១៧០២-១៧០៤
👉 ១៩៤ ជ័យជេដ្ឋាទី៣ (រាជ្យទី៤) អង្គសូរទី២ ១៧០៤-១៧០៧
👉 ២០២ ធម្មរាជាទី៣ (រាជ្យទី២) ជ័យជេដ្ឋាទី៤ ១៧០៧-១៧១៤
👉 ២១២ កែវហ៊្វាទី៣ (រាជ្យទី២) អង្គឥមទី១ ១៧១៤-១៧២២
👉 ២២ សត្ថាទី២ (រាជ្យទី១) អង្គជីទី២ ១៧២២-១៧២៩
👉 ២៣១ កែវហ៊្វាទី៣ (រាជ្យទី៣) អង្គឥមទី១ ១៧២៩ (៧ខែ)
👉 ២៤ បរមរាជាទី១០ (រាជ្យទី២) អង្គជីទី២ ១៧២៩-១៧៣៨
👉 ២៥៣ ធម្មរាជាទី៣ (រាជ្យទី៣) ជ័យជេដ្ឋាទី៤ ១៧៣៨-១៧៤៧
👉 ២៦ ស្រីធម្មរាជា អង្គឥមទី២ ១៧៤៧-១៧៤៨
👉 ២៧១ រាមាធិបតីទី៥ (រាជ្យទី១) អង្គទង ១៧៤៨-១៧៤៩
👉 ២៨ ស្រីជ័យជេដ្ឋទី២ អង្គស្ងួន ១៧៤៩-១៧៥៥
👉 ២៩២ រាមាធិបតីទី៥ (រាជ្យទី២) អង្គទង ១៧៥៦-១៧៥៧
👉 ៣០ នារាយណ៍រាជាទី២ ឧទ័យរាជាទី២ រឺ អង្គតន់ទី២ ១៧៥៨-១៧៧៥
👉 ៣១ រាមាធិបតីទី៦ អង្គនន់ទី៣ ១៧៧៥-១៧៧៩
👉 ៣២ នារាយណ៍រាជាទី៣ អង្គអេង ១៧៧៩-១៧៩៦
អន្តររជ្ជកាល: ១៧៩៦-១៨០៥
👉 ៣៣ ចៅហ៊្វាប៉ុក ១៧៩៦-១៨០៥
👉 ៣៤ ឧទ័យរាជាទី៣ អង្គចន្ទទី៣ រឺ ឧទ័យរាជា ១៨០៦-១៨៣៤
👉 ៣៥ អង្គម៉ី អង្គម៉ី ១៨៣៤-១៨៤៧
👉 ៣៦ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ១៨៤៨-១៨៦០

សម័យឧដុង្គចូលមកដល់ ប្រភពឯកសារយោង 

ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯម ក្នុងព្រះជន្ម ៣៤ វស្សា។ ព្រះអង្គមានមហេសីនាមអង្គចូវជាបុត្រីស្ដេចយួន។ នៅឆ្នាំ ១៦២០ ព្រះអង្គបានលើករាជធានីពីល្វាឯមមកឧដុង្គ។ ព្រះរាជកិច្ចដំបូងគឺ កំណែទម្រង់ច្បាប់នៅក្នុងប្រព័ន្ធតុលាការខ្មែរ ដោយយល់ឃើញថាមានក្រមមួយចំនួនមិនទាន់មានភាពយុត្តិធម៌នៅឡើយ។ ព្រះអង្គបានកែប្រែក្រមបានចំនួន ២៤។ ប៉ុន្តែការងារនេះត្រូវរំខាន ដោយសារការឈ្លានពានរបស់សៀមពីរលើក គឺនៅឆ្នាំ ១៦២១ និង ១៦២២។ ច្បាប់ដែលពិនិត្យរួចត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ ១៦២៤ នៅក្នុងតុលាការ។

ផែនទី សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស

ផែនទី សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស

ជាលើកទី១ ចាប់តាំងពីរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ រហូតដល់ជ័យជេដ្ឋាទី២ ពួកសៀមបានធ្វើការសាកល្បង ដើម្បីដាក់ខ្មែរជាចំណុះម្ដងទៀត។ នៅឆ្នាំ ១៦២១ ស្ដេចសៀមឈ្មោះសុងថាម បានលើកទ័ពដោយផ្ទាល់ជាពីរផ្នែក មួយផ្នែកចូលតាមខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ចេញតាមខេត្តចន្ទបុរី។ មួយផ្នែកទៀតជាទ័ពជើងទឹក ចូលមកតាមខេត្តកំពត និងបន្ទាយមាសក្នុងបំណងវាយយកខេត្តទ្រាំង ប៉ុន្តែទ័ពសៀមត្រូវបរាជ័យម្ដងទៀត ដោយសារខ្មែរបំពុល។ មួយឆ្នាំក្រោយមក គឺឆ្នាំ ១៦២២ សៀមបានសាកល្បងលើកទ័ពមកម្ដងទៀត ប៉ុន្តែត្រូវបរាជ័យ។ ចាប់តាំងពីពេលនោះមក រហូតដល់ដំណាច់សតវត្សទី១៧ សៀមពុំបានបញ្ចេញសកម្មភាពគាបសង្កត់ខ្មែរគួរឲ្យកត់សម្គាល់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពួកយួនបានចាប់ផ្ដើមកកេរទឹកដីខ្មែរបន្តិចម្តងៗ ពីខាងកើត។ ការរៀបអភិសេករវាងជ័យជេដ្ឋាទី២ និងក្សត្រីអង្គចូវ បានធ្វើឲ្យប្រទេសខ្មែរជាប់ជំពាក់រឿងចម្រូង​ចម្រាស់យ៉ាងខ្លាំង នៅពេលដែលពួកយួនបានលេបយកទឹកដីចាម្ប៉ាទាំងស្រុងនៅសតវត្សទី​១៧។ នៅឆ្នាំ ១៦២៣ គណៈបេសកកម្មទូតយួន បានលើកសំណើសុំឲ្យយួនបង្កើតគ្រឹះស្ថានជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរពីរ មានខេត្តព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅទីនោះផង។ ចំណុចនេះអ្នកប្រវត្តិសាស្ត្របានចាត់ទុកថា ខ្មែរចាញ់កលល្បិចបោកបញ្ឆោតរបស់យួន ដែលសុំត្រួតពិនិត្យពន្ធដារ និងរស់នៅជាបណ្ដោះអាសន្ន។

ផែនទី ឆ្នាំ ១៦០៥ ការបះបោរផ្តាច់ខ្លួន ភាគខាង កើត


ផែនទី ឆ្នាំ ១៦០៥ ការបះបោរផ្តាច់ខ្លួន ភាគខាង កើត

កាលដែលមិនទាន់សោយរាជ្យ ព្រះជ័យជេដ្ឋាទី២ មានព្រះជន្ម ២៦ វស្សា មានបុត្រពីរអង្គ នាមចៅពញាតូ និង ចៅពញានូ។ លុះសោយរាជ្យបាន ២ ឆ្នាំ ព្រះអង្គមានបុត្រនាមចៅពញាចន្ទ និងបុត្រីនាម ចន្ទវតី (ឬបុប្ផាវតី)។ ឯព្រះឧទ័យរាជា មានបុត្រ៤អង្គ គឺ អ្នកអង្គនន់ទី១ អ្នកអង្គសូរ អ្នកអង្គតន់ និងអ្នកអង្គអិម

ផែនទី ឆ្នាំ ១៦០៣ វត្តមាន ពាណិជ្ជកម្មជប៉ុន នៅ ក្រុងឧត្តុង្គ និង ឈ្មោះទន្លេជប៉ុន (ទន្លេ បាសាក់ ទន្លេ មេគង្គក្រោម ) ជំលោះពាណិជ្ជកម្ម រវាង អឺរ៉ុប កាន់សាសនាគ្រឹស្តិ និង ចាម ជ្វា ម៉ាឡេស៊ី ដែលគ្រប់គ្រង ដណ្តើមរាជ្យ នៅ ឧត្តុង្គ


វិបត្តិក្នុងរាជវង្សខ្មែរ  ប្រភពឯកសារយោង 
ក. ព្រះបាទស្រីធម្មរាជាទី២ ឬរាជសំភារចៅពញាតូ (១៦២៩ - ១៦៣៤)

នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីដើម្បីសតវត្សទី១៧ រហូតដល់សតវត្សទី១៩ ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាព។ ហេតុការណ៍នេះបណ្ដាលមកពីការលូក កកូរកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ពីសំណាក់សត្រូវជិតខាងទាំងពីរ។ ឆ្នាំ ១៦២៦ ព្រះធម្មរាជា ឬព្រះរាជសំភារបានសាងព្រះផ្នួសនៅវត្តមួយក្នុងខេត្តមហានគរ។ កាលដែលព្រះបាទជ័យជេដ្ឋាទី២ សោយទិវង្គតទៅ កិច្ចការប្រទេសជាតិត្រូវប្រគល់ឲ្យព្រះឧទ័យជាឧបរាជដែលមានមហេសីឈ្មោះនាងចន្ទវតី (ឯកសារខ្លះបាននិយាយថា បុប្ផាវតី) ដែលត្រូវជាគូដណ្ដឹងរបស់ពញាតូ។ កាលដែលព្រះបាទជ័យជេដ្ឋាសោយទិវង្គតទៅ ពួកនាម៉ឺនបានយាងព្រះឧទ័យជាព្រះអនុជឲ្យឡើងសោយរាជសម្បត្តិ តែព្រះអង្គប្រកែក។ ព្រះធម្មរាជាបានយល់ព្រមឡើងសោយរាជ្យនៅឆ្នាំ ១៦២៩ នៅរាជវាំងកោះឃ្លោក នៅប៉ែកឦសានជ្រោយចង្វា។ នៅឆ្នាំ ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយសៀម ក្នុងបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះសៀមបានលើកទ័ពជើងទឹកចូលតាមកំពតក្នុងបំណងវាយយកខេត្តភាគ​ខាងត្បូងនៃប្រទេសកម្ពុជា។ ព្រះធម្មរាជាត្រូវសុគតយ៉ាងអណោចអធមនៅឆ្នាំ ១៦៣៤ ដោយស្នាដៃទាហានរបស់ព្រះឧទ័យ និងទាហានព័រទុយហ្គាល់។ ឃាតកម្មនេះបណ្ដាលមកពីរឿងស្នេហារវាងចន្ទវតី និងព្រះធម្មរាជាកាលនៅវ័យជំទង់។ ស្នេហានេះបានត្រូវបំភ្លេចម្ដងរួចមកហើយ នៅពេលដែលធម្មរាជាបានឃ្លាតចាកទៅសាងព្រះផ្នួស លុះដល់ធម្មរាជាឡើងសោយរាជ្យទើបរឿងស្នេហានេះបានឆាបឆេះឡើងវិញ បណ្ដាលឲ្យឧទ័យត្រូវជាស្វាមីព្រះនាងមានការក្រេវក្រោធជាខ្លាំង ក៏លើកទ័ពតាមប្រហារ។

ស្រីធម្មរាជាជាស្ដេចមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ព្រមទាំងមានចំណេះជ្រៅជ្រះខាងអក្សរសាស្ត្រ។ ព្រះអង្គបានទុកស្នាដៃជាច្រើនសម្រាប់ទូន្មានកូនខ្មែរ។

ខ. ព្រះបាទអង្គទងរាជា ចៅពញានូ (១៦៣៥ - ១៦៣៩  ប្រភពឯកសារយោង 

បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ (នាមសម្រាប់រាជ្យ ព្រះបាទសម្ដេច ព្រះអង្គទង រាជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា (ឬ ព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ (១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ (១៦៤១ - ១៦៥៩)។ នៅឆ្នាំ ១៦៤៤ ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិចទន្លេសាប ចម្ងាយ ១០ គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍ (ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។

ប្រទេសកម្ពុជាក្រោមអាណាព្យាបាលយួន  ប្រភពឯកសារយោង 

នៅឆ្នាំ ១៦៥៥ អង្គសូរដែលមានបង្អែកពីក្សត្រីអង្គចូវ បានទៅពឹងទ័ពយួនដើម្បីវាយជាមួយទ័ពព្រះរាម (ពញាចន្ទ)។ ឆាកសង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួន ដែលបញ្ជាដោយឧត្តមសេនីយអុង-ហ៊ាងធូ (អុង-បៀងធូ) និងទ័ពព្រះរាមនៅព្រែកតាទែន។ ព្រះរាមត្រូវទ័ពយួនចាប់បានហើយបញ្ជូនទៅឃុំឃាំងនៅក្រុងវ៉េ។ ដោយដឹងជាមុននូវគម្រោងការរបស់យួន ដើម្បីវាយយកក្រុងឧដុង្គព្រមទាំងមានបំណងចង់ត្រួតត្រាប្រទេសកម្ពុជាទាំងមូល ទើបអង្គសូរ និងអង្គតន់រៀបចំទ័ពដើម្បីទប់ទល់ នៅក្រុងឧដុង្គដូចគេស្មានមែន ប៉ុន្តែត្រូវបរាជ័យ ដកទ័ពទៅវិញ។ ឧត្ដមសេនីយយួនអុង-ហ៊ាងធូ មានការក្ដៅក្រហាយ ព្រោះវាយយកក្រុងឧដុង្គមិនបាន ក៏ចុះទៅប្រទេសយួន ដើម្បីក្រាបបង្គំថ្វាយស្ដេចយួន អំពីភាពរមិលគុណរបស់ខ្មែរ លុះជ្រាបដូចនេះហើយ ស្ដេចង្វៀងក៏បានបញ្ជាឲ្យគេដោះលែងព្រះរាម ឲ្យមកច្បាំងជាមួយអង្គសូរ និងអង្គតន់វិញ ប៉ុន្តែចៃដន្យអាក្រក់ ស្ដេចអង្គនេះត្រូវសុគតនៅតាមផ្លូវដោយជំងឺ។

អង្គសូរបានឡើងសោយរាជ្យចាប់ពីឆ្នាំ ១៦៥៩ ដល់ ១៦៧២។ ស្ដេចអង្គនេះត្រូវព្រះរាជសុណិសានាមស្រីជ័យជេដ្ឋា (បុត្រអង្គនន់ទី១) ធ្វើឃាតហើយឡើងសោយរាជ្យ (១៦៧២ - ១៦៧៣) ដោយយកអង្គឡីជាមហេសីអង្គសូរ ដែលត្រូវជាព្រះមាតុច្ឆាធ្វើជាមហេសី។ ប៉ុន្តែបទុមរាជាបានត្រូវមហេសីអង្គសូរទៅពឹងចាមឲ្យមកធ្វើឃាតម្ដងវិញ។ ប្រទេសខ្មែរកើតវឹកវរដោយវិបត្តិផ្ទៃក្នុង ដែលបណ្ដាលមកពីការល្មោភអំណាចឥតឈប់ឈរ។ ប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមឥតស្រាកស្រាន្ត។
ពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នាំរត់ចោលហាងទំនិញ។ ឆ្លៀតឱកាសនេះ សៀមបានទាក់ទាញក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេសឲ្យមករកស៊ីនៅក្នុងប្រទេសសៀមវិញ ព្រោះប្រទេសសៀមមានសន្តិភាពល្អ។

នៅពេលដែលអង្គសូរសុគត ក្សត្រអង្គតន់ដែលជាអនុជ និងអង្គនន់ជាក្មួយ (កូនអង្គអិម) បានចុះទៅប្រទេសយួនដើម្បីសុំជំនួយទ័ព។ នៅពេលត្រឡប់ពីប្រទេសយួនមកវិញក្នុងឆ្នាំ ១៦៧៣ ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជីដែលត្រូវជាបុត្រច្បងរបស់អង្គសូរ កំពុងស្ថិតនៅក្នុងរាជសម្បត្តិនៅឡើយ ក៏កើតក្ដីត្រេកអរឥតឧបមា ព្រោះឃើញក្រុមញាតិវង្សរបស់ទ្រង់បានឡើងសោយរាជ្យ។ តែផ្ទុយទៅវិញ អង្គជីបែរជាមិនសប្បាយព្រះទ័យកើតក្ដីព្រួយបារម្ភព្រោះខ្លាចក្សត្រទាំងពីរលើកទ័ពយួនមក​ក្នុងពេលនេះដើម្បីដណ្ដើមរាជ្យសម្បត្តិទៅវិញ។ ការភ័ន្តច្រឡំនេះ បានតម្រូវឲ្យស្ដេចអង្គជីលើកទ័ពច្បាំងជាមួយអង្គតន់ជាមា និងអង្គនន់ជាប្អូន។ ទ័ពទាំងសងខាងបានប៉ះទង្គិចគ្នាយ៉ាងសាហាវ។ សង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់។ ចំណែកឯអង្គតន់បានប្រឈួនជាទម្ងន់ហើយក៏សុគតទៅ ដោយទុកឲ្យអង្គនន់ជាក្មួយបញ្ជាទ័ពជំនួស។ ឯស្ដេចអង្គជីក៏បានសុគតនៅឆ្នាំ ១៦៧៥ រួចព្រះអនុជនាមអង្គស៊ូក៏បានឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួនបរាជ័យ ហើយអង្គនន់ក៏បានរត់ទៅជ្រកកោនក្នុងប្រទេសយួនវិញ។ ប្រាំឆ្នាំក្រោយមក អង្គនន់បានត្រឡប់មកតាំងទីបន្ទាយជាថ្មីនៅជ្រោយចង្វាទល់មុខភ្នំពេញ រួចទើបចាប់ផ្ដើមវាយរំខានទីក្រុងឧដុង្គឥតឈប់ឈរ ប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយ។ អង្គស៊ូ បានទៅគង់នៅក្នុងរាជវាំងសំរោងទងដែលស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែតពីឧដុង្គ ទុកតែព្រះមាតាឲ្យគង់នៅក្រុងឧដុង្គ។ អង្គនន់បានវាយចូលឧដុង្គបាននៅឆ្នាំ ១៦៨៤ រួចក៏ចាប់មាតាអង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វារ។ ប៉ុន្តែក្រោយមកអង្គស៊ូបានចូលទៅរំដោះមាតាចេញដោយគ្មានការបង្ហូរឈាម។

ព្រះបាទអង្គអេង (១៧៧៩ - ១៧៩៦)  ប្រភពឯកសារយោង 

នៅចុងឆ្នាំ ១៧៧៩ ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម​ ៧ ព្រះវស្សា។ ប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ្វ៊ាមូទាំងអស់។
ក្នុងឆ្នាំ ១៧៩៤ ព្រះអង្គអេងបានរៀបអភិសេកនៅក្នុងព្រះជន្ម ២២ វស្សានៅទីក្រុងបាងកកគ្រឿងបញ្ចក្សេតជាពិសេសគឺព្រះខ័ឌ្គរាជ្យដែលចៅហ្វ៊ាបែនបានលួចយកទៅឲ្យសៀម ក៏ត្រូវបង្វិលមកឲ្យខ្មែរវិញ នៅដើមខែ មីនា ១៧៩៤។ ព្រះអង្គអេងទ្រង់យាងចូលមកក្នុងនគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង អស់រយៈពេល ២១ ថ្ងៃ។ នៅសងខាងផ្លូវមានប្រជារាស្ត្រឈរទទួលស្វាគមន៍ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ នៅរាជវាំងឧដុង្គ ពួកមន្ត្រីបាននាំគ្នារៀបចំពិធីទទួលយ៉ាងអឹកធឹក ដើម្បីទទួលព្រះមហាក្សត្រថ្មី។ ប៉ុន្តែមានមន្ត្រីក្បត់ខ្លះដូចជា បែន កែប និងកន ដូចជាពុំសូវពេញចិត្ត ក៏ធ្វើជាទទួលរាក់ទាក់ទាំងបង្ខំចិត្ត។ នៅក្នុងរជ្ជកាលព្រះអង្គ ប្រជារាស្ត្រនៅក្នុងនគរហាក់ដូចជាបានសុខស្រួល លើកលែងតែខេត្តភាគខាងត្បូង រាស្ត្រខ្មែរត្រូវរងទុក្ខវេទនាដោយសារគូបដិបក្ខយួន គឺពួកចលនាតៃសឺន និងពួកស្ដេចង្វៀនតែងតែយកប្រទេសខ្មែរធ្វើជាសមរភូមិ។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទ័ព ដោយសារស្ដេចខ្មែរកែនទៅជួយយួន ខ្មែរជាអ្នកផ្ដល់ស្បៀង និងដឹកជញ្ជូនឲ្យយួន។ បក្សពួកយួនដែលឈ្លោះគ្នានៅលើទឹកដីខ្មែរ បានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ដុតបំផ្លាញផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរឥតឈប់ឈរ។ ជួនកាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សា នាំឲ្យការស្ទូងដករាំងស្ទះ បណ្ដាលឲ្យខ្មែរដាច់ស្បៀងគ្មានអ្វីចិញ្ចឹមគ្រួសាររហូតដល់ដាច់ពោះស្លាប់ក៏មាន។

ការលេបយកខេត្តភាគខាងលិចដោយពួកសៀម  ប្រភពឯកសារយោង 

ឆ្នាំ ១៧៨៣ ស្ដេចសៀមបានតែងតាំងមន្ត្រីបីនាក់ មានឈ្មោះ បែន កែប និងកន ដោយខុសច្បាប់ ឲ្យធ្វើជាចៅហ្វាយខេត្តបាត់ដំបង និងពោធិ៍សាត់។ ដើម្បីបំពេញបំណងចៅហ្វាយសៀម មន្ត្រីទាំងនោះក៏បានសរសេរសំបុត្រមួយដោយចាត់ឲ្យមន្ត្រីសៀមយកមកថ្វាយព្រះអង្គអេងនៅឧដុង្គ មានសេចក្តីថា យើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារមកឲ្យស្ដេចស្រុកខ្មែរ ដើម្បីបញ្ចូលខេត្តបាត់ដំបង មហានគរ និងចុងកាល់ ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀម ដែលបានចិញ្ចឹមបីបាច់ថែរក្សាព្រះអង្គ (អង្គអេង) នៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុកសៀម។ លុះអានសំបុត្រនោះចប់ហើយ ព្រះអង្គអេង មានការក្ដុកក្ដួលក្នុងព្រះទ័យដោយនឹកស្ដាយទឹកដីយ៉ាងក្រៃលែងរួចក៏បាន​ផ្ញើរសារត្រឡប់ទៅឲ្យសៀមវិញដែលមានសេចក្តីថា ខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា បើខ្មែរលើកខេត្តទាំងនោះទៅឲ្យព្រះចៅសៀម នោះប្រទេសកម្ពុជានៅសល់តែចម្រៀកដីមួយដ៏តូច មិនសក្ដិសមឈ្មោះជាប្រទេសឡើយ។ ចម្លើយរបស់ស្ដេចអង្គអេង ធ្វើឲ្យព្រះចៅរាមាទី១ ក្រេវក្រោធជាខ្លាំង រួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថា បើមហាក្សត្រខ្មែរមិនព្រមកាត់ខេត្តទាំងនោះទៅឲ្យសៀមទេនោះ ប្រទេសយើងទាំងពីរនឹងក្លាយជាសត្រូវនឹងគ្នា។

ប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាព និងស្មោះត្រង់ ចំណែកឯវិស័យការពារប្រទេស យើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់នឹងការវាយលុកណាមួយពីខាងក្រៅ។ ចំណែកឯវិស័យសេដ្ឋកិច្ចទៀតសោត បានធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុក។ កត្តាអស់ទាំងនេះដែលធ្វើឲ្យព្រះអង្គពុំហ៊ានតបតនឹងការលោភលន់របស់សៀម ក៏សូមអង្វរឲ្យព្រះចៅសៀមយកខេត្តទាំងនោះតែក្នុងខណៈដែលព្រះចៅសៀម (រាមាទី១) មានព្រះជន្មនៅឡើយ។ លុះដល់ព្រះអង្គសុគត ខ្មែរសុំយកខេត្តនេះមកបញ្ចូលក្នុងនគរកម្ពុជាដូចដើមវិញ។ ខេត្តទាំងនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ ១៧៩៥ ដោយសារមន្ត្រីក្បត់ជាតិល្ងង់ខ្លៅឆ្កួតវង្វេងនឹងបុណ្យសក្តិ ភ្លេចគិតដល់កំណើតខ្លួន។

ខែ មីនា ១៧៩៦ ព្រះអង្គអេងបានផ្ទេរកិច្ចការប្រទេសទៅឲ្យឧបរាជប៉ុក រួចក៏យាងទៅកាន់រាជធានីបាងកក ក្នុងបំណងសុំឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញ។ តែស្ដេចសៀមធ្វើឫកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្ដីទទូចអង្វរឡើយ។ បន្ទាប់ពីគង់នៅប្រទេសសៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញ នៅខែ ឧសភា ឆ្នាំ ១៧៩៦។ ប្រាំពីរខែក្រោយមក ព្រះអង្គក៏សុគតនៅរាជធានីឧដុង្គដោយជំងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ ១៧៩៦ ដល់ ១៨០៥ មក កិច្ចការប្រទេសស្ថិតនៅក្នុងដៃចៅហ្វ៊ាប៉ុក។ មន្ត្រីប៉ុកបានបញ្ជាឲ្យគេសង់ចេតិយ៍នៅលើកំពូលភ្នំឧដុង្គប៉ែកខាងកើតសម្រាប់ដាក់​អដ្ឋិធាតុព្រះអង្គអេង។ ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គចន្ទជារាជបុត្រទើបតែមានព្រះជន្មបាន ៦ វស្សា ដូចនេះកិច្ចការប្រទេសជាតិត្រូវមន្ត្រីប៉ុកជាអ្នកទទួលបន្ទុក។

អន្តរាគមន៍របស់ខ្មែរដើម្បីជួយសៀម និងយួន  ប្រភពឯកសារយោង 

នៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រីប៉ុកបានលើកទ័ពទៅជួយសៀម នៅពេលដែលស្ដេចភូមាឈ្មោះ ប៉ូដាវប៉ាយា វាយលុកប្រទេសសៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ ១៧៨២ - ១៨១៩។ ស្ដេចយួនក៏បានបញ្ជាឲ្យខ្មែរកែនទ័ពចំនួន ១០ ពាន់នាក់នៅឆ្នាំ ១៧៩៩ នៅតាមខេត្តព្រៃវែង បាភ្នំ រំដួល និងស្វាយទាប បញ្ជាដោយឧកញ៉ាវាំងឈ្មោះឡុង ដើម្បីជួយស្ដេចង្វៀង ប្រឆាំងនឹងចលនាតៃសឺន។ ទ័ពខ្មែរធ្វើដំណើរកាត់ប្រទេសទៅទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជំងឺគ្រុនចាញ់ រួចចុះមកតាមទិសខាងជើងក្នុងខេត្តង៉ែអាន ដោយបានធ្វើឲ្យទ័ពតៃសឺនបរាជ័យ រួចក៏ត្រឡប់មកប្រទេសវិញនៅឆ្នាំ ១៨០២។

ព្រះអង្គចន្ទ (១៨០៦ - ១៨៣៤)  ប្រភពឯកសារយោង 

ព្រះអង្គចន្ទដែលជាបុត្ររបស់ព្រះបាទអង្គអេង បានរៀបអភិសេកនៅឆ្នាំ ១៨០៦ នៅទីក្រុងបាងកក ដែលមាននាមសម្រាប់រាជ្យថាឧទ័យរាជា។ ព្រះអង្គត្រូវយាងមកសោយរាជ្យនៅឧដុង្គវិញ។ នៅស្រុកសៀមឯនោះវិញ ស្ដេចសៀមឈ្មោះតាកស៊ីនបានចូលទិវង្គតនៅឆ្នាំ ១៨០៩។ រាជសម្បត្តិត្រូវប្រគល់ឲ្យបុត្រឈ្មោះរាមាទី២។ ព្រះអង្គចន្ទទ្រង់បានចាត់ព្រះអនុជ និងមន្ត្រីខ្មែរខ្លះទៅចូលរួមក្នុងពិធីបុណ្យសពស្ដេចសៀម។ ចំណែកឯនៅខេត្តបាត់ដំបងឯណោះវិញ អភ័យធីបែសបែនបានស្លាប់នៅឆ្នាំ ១៨០៩ ដែរ។ ព្រះចៅរាមាទី២ បានតែងតាំងកូនប្រុសមន្ត្រីបែន ឈ្មោះវិបុលរាជបែន ជាចៅហ្វាយខេត្តបាត់ដំបងជំនួសឪពុក។ ការតែងតាំងមន្ត្រីថ្នាក់ខេត្តនេះបានស្ដែងឲ្យឃើញការកាន់កាប់ខេត្តភាគខាងលិចយ៉ាងស៊ប់ ដោយបង្កើតបែបផែនរដ្ឋបាលតាមបែបសៀម។ នៅឆ្នាំ ១៨១០ ព្រះអង្គចន្ទបានទទួលដំណឹងពីអយ្យកោថា មានមន្ត្រីពីរនាក់ឈ្មោះក្រឡាហោមមឿង និងចក្រីកែប បានផ្សំគំនិតគ្នាដើម្បីធ្វើឃាតព្រះអង្គ។ ជ្រាបដូចនេះហើយ ស្ដេចអង្គចន្ទបានប្រគល់កិច្ចការទៅឲ្យមន្ត្រីតីរៀបចំផែនការសម្លាប់មន្ត្រីទាំងពីរនាក់។ ពេលនោះតីបានទៅពឹងជ្វាម្នាក់ឈ្មោះទួនវ៉ា។ រឿងអាស្រូវនេះបានលេចឮទៅដល់ប្រជារាស្ត្រទូទាំងនគរ ដែលកើតក្ដីអាណិតអាសូរដល់មន្ត្រីទាំងពីរនេះ ព្រោះគេយល់ថាជាមន្ត្រីល្អ។ ការធ្វើឃាតនេះនាំឲ្យមានការសន្និដ្ឋានពីរយ៉ាង៖អាចនិយាយបានថាមន្ត្រីតីធ្វើនេះដើម្បីបុណ្យសក្តិ ជារឿងមួលបង្កាច់មន្ត្រីស្មោះត្រង់។

ម្យ៉ាងទៀតអាចនិយាយថា រឿងនេះជាការពិត ព្រោះកាលនៅបាងកកប្រហែលជាមន្ត្រីទាំងពីរនេះបានរួមគំនិតគ្នា ធ្វើឃាតព្រះអង្គចន្ទ ដើម្បីលើកក្សត្រអង្គស្ងួនឲ្យឡើងសោយរាជ្យ។ ដោយសាររឿងនេះធ្វើឲ្យចៅហ្វាយខេត្តខ្លះ ដូចជាកំពង់ស្វាយ និងបាត់ដំបង ដែលជាសត្រូវនឹងអង្គចន្ទបានរៀបចំទ័ព ដើម្បីទប់ទល់ការវាយប្រហារណាមួយរបស់ទ័ពព្រះរាជា។

ប្រទេសកម្ពុជាក្រោមអាណានិគមយួន  ប្រភពឯកសារយោង 

នៅក្នុងរជ្ជកាលព្រះអង្គចន្ទ មានព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ចាម។ យួនឈ្មោះឧត្ដមសេនីយអុងតាគុនបានបញ្ជាឲ្យអង្គចន្ទកាប់ឈើហ៊ុបល្អៗ នៅភ្នំហាន់ជ័យ ដើម្បីយកទៅស្រុកយួន។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទាំងមនុស្ស ទាំងសត្វដើម្បីយកទៅកាប់ឈើ ចាំងឈើ និងដឹងជញ្ជូន។ យួនបានប្រើខ្មែរដោយវាយវាត់នឹងរំពាត់ បង្ខំឲ្យធ្វើការតាំងពីព្រលឹមទល់ព្រលប់ ទាំងមនុស្សទាំងសត្វអស់រយៈពេលពី ៥ ទៅ ៦ ខែ រហូតងាប់សត្វពាហនៈអស់។ ចំណែកឯមនុស្សវិញ អ្នកខ្លះក៏ស្លាប់ដោយជំងឺគ្រុនចាញ់ និងរាករូស អ្នកខ្លះត្រូវឈឺបាក់កម្លាំង ដោយសារការងារធ្ងន់ធ្ងរពេក។ នៅចំពោះមុខទារុណកម្មនេះ គេពុំឃើញមានស្ដេច ឬមន្ត្រីណាហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ។

ព្រឹត្តិការណ៍មួយទៀតដែលគួរឲ្យខ្មែរឈឺចាប់ គឺយួនបានកែនកម្មករខ្មែរឲ្យជីកព្រែកពីរនៅឆ្នាំ ១៨១៥ ឧត្ដមសេនីយអុងតាគុនបានបញ្ជាព្រះអង្គចន្ទកែនរាស្ត្រខ្មែរឲ្យជីកព្រែកវិញតេ ខ្មែរហៅថាព្រែកជីកព្រែកយួនដែលភ្ជាប់ពីមាត់ជ្រូក ទៅពាម ទម្លាក់ទៅក្នុងសមុទ្រចិនមានប្រវែង ៥៣ គីឡូម៉ែត ទទឹង ៣៣ ម៉ែត។ ព្រែកជីកមួយទៀត ឈ្មោះព្រែកវិញអាន ខ្មែរហៅថាឡុងសែន ភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមានប្រវែង ១៤ គីឡូម៉ែត។ យួនបានបែងចែករាស្ត្រខ្មែរជាក្រុម ហើយបង្ខំឲ្យខ្មែរធ្វើការតាំងពីព្រលឹមទល់ព្រលប់មិនអាចឈប់សម្រាកបាន។ នៅពេលនោះហើយ ដែលគេហៅថាសម័យតែអុង ព្រោះយួនយកខ្មែរទៅកប់ទាំងរស់យកក្បាលធ្វើជាមុំចង្ក្រាន។ រីឯបាយទឹកដាំនឹងទឹកមានជាតិកំបោរ ធ្វើឲ្យមានជំងឺរាករូសរហូតដល់ស្លាប់។ ដោយខ្វះទឹកស្អាតទទួលទាន ខ្មែរមួយចំនួនត្រូវស្លាប់នៅលើការដ្ឋានគួរឲ្យអាណោចអាធ័ម។ ពេលជីកព្រែករួច យួនក៏បង្ហូរទឹកចូលមិនឲ្យខ្មែរដឹង បណ្ដាលឲ្យខ្មែរស្លាប់ជាច្រើនដោយសារលង់ទឹក។ រឿងដែលគ្រោះថ្នាក់ចំពោះប្រទេសជាតិ គឺនៅក្រោយពេលស្ដេចអង្គចន្ទសុគតនៅឆ្នាំ ១៨៣៤ ព្រោះស្ដេចអង្គនេះគ្មានបុត្រាដើម្បីស្នងរាជ្យមានតែបុត្រី ៤ អង្គ គឺក្សត្រីអង្គប៉ែន អង្គម៉ី អង្គពៅ និងអង្គស្ងួន ដែលមិនអាចមានកម្លាំងទប់ទល់នឹងល្បិចលេបត្របាក់ទឹកដីរបស់យួនបាន។ ចំណែកព្រះអង្គអឹម និងអង្គឌួងត្រូវសៀមនាំយកទៅឃុំឃាំងនៅបាងកក។

យួនបានលើកក្សត្រីអង្គម៉ី (១៨៣៤ - ១៨៤០) ឲ្យឡើងសោយរាជ្យនៅកោះស្លាកែត។ ប៉ុន្តែកិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅក្នុងដៃឧត្ដមសេនីយយួន ឈ្មោះទ្រឿងមិញយ៉ាង។ យួនបានរៀបចំប្រព័ន្ធរដ្ឋបាលខ្មែរជាថ្មីទៅតាមបែបផែនរដ្ឋបាលយួន តាំងពីថ្នាក់ខេត្តដល់ស្រុក ព្រមទាំងយកពន្ធដារធ្ងន់ធ្ងរពីប្រជារាស្ត្រខ្មែរ។ ខេត្តខ្មែរនីមួយៗត្រូវប្ដូរឈ្មោះពីខ្មែរទៅយួន គ្រប់គ្រងដោយចៅហ្វាយខេត្តខ្មែរម្នាក់ និងអមដោយមន្ត្រីយួនម្នាក់ ដើម្បីងាយស្រួលក្នុងការអនុវត្តតាមផែនការលេបទឹកដី។

ឧទាហរណ៍ ខេត្តសំរោងទង ទៅជា ឡុងតូន ឧដុង្គទៅជាបាកកូណាម ស្រុកឃ្លាំង ទៅជាស្រុកត្រាំង ភ្នំពេញទៅជាណាមវ៉ាង។ យួនអនុវត្តផែនការលុបបំបាត់ប្រពៃណី និងវប្បធម៌ខ្មែរចោលដូចជាបង្ខំខ្មែរឲ្យស្លៀកពាក់អាវផាយ បំបាត់ព្រះពុទ្ធសាសនាបែបហីនយាន ឲ្យមកកាន់មហាយានដូចយួនដែរ គឺកោរសក់ទុកចិញ្ចើម ប្ដូរចីពរទៅស្លៀកពាក់ខោអាវផាយពណ៌ឈាមជ្រូក ពេលសូត្រធម៌មានវាយត្រដោកផង ដែលខ្មែរតែងហៅថា វាយក្បាលត្រី។ ពេលនោះមានមន្ត្រីខ្មែរ និងអ្នកស្នេហាជាតិខ្មែរបានងើបបះបោរ ហើយត្រូវយួនសម្លាប់ឥតញញើតដៃ។ យួនបានចាប់ក្សត្រីទាំងបីអង្គយកទៅខេត្តលង់ហោរ។ ចំណែកឯក្សត្រីអង្គប៉ែនត្រូវយួនធ្វើឃាតដោយចោទថាចូលដៃនឹងសៀម។ ដំណឹងនេះមិនស្ងាត់ឡើយ ខ្មែរក្នុងនគរនាំគ្នាបះបោរព្រោះយល់ថាយួន ចង់រំលាយនគរខ្មែរឲ្យសាបសូន្យ រួចក៏នាំគ្នាទៅកាប់សម្លាប់យួនអស់ជាច្រើន។ ដោយយល់ស្ថានភាពប្រទេសជាតិធ្លាក់ក្នុងភាពអស់សង្ឃឹម ទើបពួកនាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្របានមូលមតិគ្នាយាងក្សត្រអង្គឌួងឲ្យវិលពីប្រទេសសៀមចូលព្រះនគរ ដើម្បីបង្រួបបង្រួមជាតិ និងកសាងប្រទេសឡើងវិញ។

រជ្ជកាលព្រះបាទអង្គឌួង  ប្រភពឯកសារយោង 

ឆ្នាំ ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមជាព្រះរាជាដែលគិតដល់អាយុជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅពេលទ្រង់ជ្រាបថាមានទឹកដីខ្មែរជាច្រើនបាត់បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ និងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុង ទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាងទៀត ដើម្បីរំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួន និងសៀម មានតែមធ្យោបាយមួយគឺពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។ ស្នាព្រះហស្ថរបស់ព្រះបាទអង្គឌួងមាន៖


នៅក្នុងរជ្ជកាលព្រះអង្គឌួង គេបានបោះពុម្ពប្រាក់ថ្មី ឈ្មោះប្រាក់ប្រាសាទ ដែលមានបួនប្រភេទ។ ប្រាក់ប្រាសាទមានរូបម្ខាងហង្ស និងម្ខាងទៀតមានរូបប្រាសាទអង្គរវត្ត

ការសាងសង់ទំនប់ និងផ្លូវ  ប្រភពឯកសារយោង 

នៅឆ្នាំ ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ការពាររាជធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង ៦៤០០ ម៉ែត។ នៅលើចិញ្ចើមផ្លូវមានកសាងសាលាសំណាក់ជាច្រើន សម្រាប់ឲ្យប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់នឿយ។ ដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកកំពង់ផែក្រុងភ្នំពេញ ព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀត។ ប្រទេសខ្មែរក្នុងសម័យអង្គរមានផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះត្រូវគេបោះបង់ចោល មិនបានថែរក្សា។ ចាប់ពីឆ្នាំ ១៨៤៧ ពួកយួនបានគាបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់ ទើបព្រះអង្គបានសម្រេចព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពត ដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ ជាមួយគ្នានេះដែរ ព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពត ដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែ និងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមក។

ផ្នែកព្រះពុទ្ធសាសនា[ ប្រភពឯកសារយោង 

ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ នៅឆ្នាំ ១៨៥៣ ព្រះអង្គ​ទ្រង់​បាន​ចាត់​រាជប្រតិភូ​មួយ​ក្រុម ដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និង ឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរមួយអង្គព្រះនាម ព្រះមហាប៉ាន មក​ពង្រឹង​ព្រះពុទ្ធ​សាសនា ដែលត្រូវធ្លាក់ចុះដោយសារសង្គ្រាមប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ (រាមាទី៤) ទទួល​រាក់ទាក់​ព្រោះ​យល់​ថា​ជា​ឱកាស​មួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម។ ដូចនេះព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ​ តាមបែបសៀម បាន​ត្រូវ​នាំ​ចូល​ប្រទេស​កម្ពុជា​ចាប់តាំងពីពេលនោះមក។ ចំណែកឯពុទ្ធសាសនា​និកាយ​ថេរវាទ​ផ្នែក​មហានិកាយ គឺជានិកាយ​មួយ​ចម្បង​នៅ​ក្នុង​ប្រទេស​ខ្មែរ។

ព្រះបាទអង្គឌួង គឺ​ជា អ្នកនិពន្ធ​ខ្មែរល្បីល្បាញ​មួយ​រូប។ ព្រះអង្គពូកែខាងកំណាព្យកាព្យឃ្លោង។ ព្រះអង្គ​បាននិពន្ធ​រឿង​ជា​ច្រើន​ដូច​ជា រឿងចំប៉ាថោង នៅ​ឆ្នាំ ​១៨១០, រឿងកាកី​ នៅ​ឆ្នាំ ១៨១៥ និង ច្បាប់ស្រី ​នៅ​ឆ្នាំ ១៨៣៧ ជាដើម។ ព្រះបាទអង្គឌួង​ទ្រង់​សុគត​នៅ​ក្នុង​រាជវាំង​ឧដុង្គដោយជំងឺ នៅក្នុងឆ្នាំ ១៨៥៩។

រឿងតាដុងយាយជ័យ ប្រភពឯកសារ

មានសេចក្ដីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គ មហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ ពង នោះចោលក្នុងព្រៃ

 ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។ ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានវិង ឃើញចំលែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះ ត្រាតែធំ បានដាក់ឈ្មោះថា “ប្រមាញ់ វិងស៊ុង” ។ ចៅប្រមាញ់ វិងស៊ុង លុះចំរើនវ័យឡើង មានរូបឆោមលោមពណ៌ល្អ ឆើតឆាយ លើសលុបបុរសទាំងពួង ចៅប្រមាញ់ វិងស៊ុង បានហាត់ថ្នឹកខាងដើរបរបាញ់សត្វជាមួយព្រានវិង ជាឪពុក អ្នកស្រុកភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។

 ស្លេះរឿងព្រានវិង និទានពី តាដុង យាយជ័យ ។ តាយាយនេះគាត់មានកូនស្រីក្រមុំមួយឈ្មោះនាង “ត្រចើល ដោះក្រាល”  មានរូបឆោមលោមពណ៌ល្អស្រស់លើសនារី ទាំងពួងសាច់ស បបូរមាត់ដឹតស្លា ភ្នែកទាំងគូរភ្លឺដូចនិល ចិញ្ចើមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមព្រឿងៗ ដោះ ទាំងគូរឡើងក្បំណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូស ឱ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់សមឬកពារ ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។ តាដុងយាយជ័យបានសង់ផ្ទះនៅជាមួយនិងកូន លើដីទួលមួយមានទឹកព័ទ្ធជុំវិញ ការពារកុំឱ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុងយាយជ័យសង់ផ្ទះនោះនៅមានជាដំណែលមកដល់ សព្វថ្ងៃ ស្ថិតនៅមុខក្លោងទ្វារចូល វត្ដទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ៥ ចំងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ នៅក្នុង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។ តាដុងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះ នាងទែន នៅភូមិស្រែរនោង តាយាយបាននាំនាងត្រចើលដោះក្រាល ទៅលេងផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងផ្ទះម្ដាយមីង នាង តែងដើរកាត់ភូមិ កាន់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ បានទៅជាកន្លែងមានឈ្មោះថា ភូមិ ឃុំញ៉ែងញ៉ង ដល់សព្វថ្ងៃ ។

 លុះនាងដើរមក ដល់កន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថា សស្គុស ទើបមានជាប់ពាក្យ សរសើររាល់ពេលវេលា ដែលនាងមកដងទឹកជាប់ពាក្យហៅមកដល់សព្វថ្ងៃថា “ភូមិគូស”ឃុំញ៉ែងញ៉ង និង ឃុំគូស នេះ នៅជិតជាប់គ្នាក្នុង ស្រុកត្រាំកក់ ខេត្ដតាកែវ ។ ពេលនោះនាងនៅលេងនិងផ្ទះម្ដាយមីងពីរបីថ្ងៃ តាដុងយាយជ័យ ក៏មក យកនាងវិលទៅកាន់លំនៅវិញ ។ តាដុង យាយជ័យ និងនាង ត្រចើល ដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះមាន លោះខែតិចណាស់ ថ្ងៃមួយតានិងយាយ បាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវបានជួប និង ព្រានវិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ។ ដោយព្រានវិង និងតាដុងយាយជ័យនោះបានស្គាល់គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏ មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើឃើញ គ្នាហើយ ចេះតែគយគន់គ្នាទៅវិញទៅមក។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ដុះដាលឡើង ពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឬកពារទៅវិញទៅមកលុះត្រាតែ ដឹងចិត្ដគ្នា។ ឯតាដុងយាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុង មានរូបល្អក៏នឹកក្នុងចិត្ដថា បើបានធ្វើជា គូស្វាមី ភរិយាកូនអញ សក្ដិសមគ្នាណាស់ ។ តានិងយាយក៏សួរទៅព្រានវិងថា “អ្នកកំលោះនោះត្រូវជាអ្វីនិងលោក?” ព្រានវិងឆ្លើយប្រាប់ថា “កូន” ។ ដោយពេញចិត្ដនិងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឱ្យគូ ស្នេហាទាំងពីរនាក់នោះ និយាយឆ្លើយឆ្លងគ្នាតាមចិត្ដ ។ លុះចប់ការសន្ទនានិងគ្នាហើយ អ្នកដំណើរទាំងពីរក៏លាបែក ចាកគ្នាចេញទៅ ដោយញំយកទាំងសេចក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។

 ចៅប្រមាញ់វិញស៊ុង បានដឹងដំណើររឿង ត្រចើលដោះក្រាល មកលេងផ្ទះនាងទែនជាញឹកញាប់ក៏ចេះតែដើរកាត់ស្វែងរកជួបនិងនាងនៅផ្ទះនាងទែនជានិច្ចមកដែរ។ ឯព្រានវិង និងមេបាខាងនាង ក៏ពេញចិត្ដនិងគូរស្នេហ៍ទាំងពីរនោះ ចាំតែពេលចូលស្ដីដណ្ដឹង និងរៀបការផ្សំផ្គុំឱ្យ ប៉ុណ្ណោះ ។ លុះនៅយូរទៅសេចក្ដីស្នេហា ក៏រីកដុះធំឡើងតែរាល់ថ្ងៃ តែដោយហេតុតាដុងយាយជ័យពុំបានជូននាងមក លេងផ្ទះ នាងទែនជាញឹកញាប់ដូចកាលមុន ព្រោះគាត់មានការរវល់ច្រើន នាងក៏លបលួចមកផ្ទះនាងទែនតែម្នាក់ឯង ។ 

ថ្លែងពីព្រះរាជាដែលគង់សំចត នៅ ព្រះពន្លាលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍ មានសេនា៤នាក់ដង្ហែព្រះអង្គ ទៅផង លុះចូលទៅដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះនាងត្រចើលដោះក្រាល ដើរត្រាច់តែម្នាក់ឯង។ ត្រង់ព្រៃដែល ស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា “ព្រៃប្រទះនាង” ដែលសព្វថ្ងៃគេហៅក្លាយមកថា “ប្រទះឡាង” ទៅវិញ។ ព្រះអង្គបានទតឃើញនាងមានរូបឆោមលោមពណ៌ល្អដូចទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះ យាងសំដៅទៅរក រូបនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ នាងត្រចើលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានឆ្លើយ អ្វីទៅព្រះរាជទេ នាងបែរជារត់ត្រលប់មកក្រោយវិញ។ ពេលនោះព្រះរាជា និងសេនា៤នាក់ក៏រត់ដេញតាមនាង។ ដោយកំលាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយឃើញព្រះរាជាដេញ ក៏ខិតជិតណាស់មកផង នាងបានឃើញ ដំបូកមួយនៅក្នុងព្រៃពីខាងមុខ នាងក៏លើកដៃបួងសួង “ថាបើខ្លួននាងពិតជាគូរនិងចៅប្រមាញ់វិងស៊ុង សូមឱ្យនាងចូល ទៅពួនលាក់ខ្លួននៅដំបូកនោះឱ្យបាត់” បួងសួងហើយ នាងក៏រត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជានិងសេនា ៤នាក់ ក៏រត់ទងមើលពីចំងាយមក ឃើញនាងចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងមិនឃើញ បានជាមានពាក្យហៅទីនោះថា “ដំបូងមានលក្ខណ៍។ កន្លែងនោះក្រោយមក អ្នកស្រុកបានសាងវត្ដ ហៅ វត្ដដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នោះគេហៅថា “ត្រពោក មានលក្ខណ៍។ ពេលនោះព្រះរាជាទ្រង់ឆ្ងល់ និងដំណើរនាងដែលរត់បាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះនិងសេនា ។ សេនាទាំងបួននាក់តបវិញថា “ស្ដ្រីដែល មានរូបល្អអំបាញ់មិញនេះ បានរត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរនិងលាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះអង្គដេញចាប់បង្ខំនាង ប្រហែលជាមានទេវតាជួយយកអាសារនាងជាមិនខាន” ។

 ហើយសេនាទូលថែមទៀតថា “បើព្រះអង្គសព្វព្រះរាជហឬទ័យនិងរូបនាង សូមព្រះអង្គយាងចូលទៅស្ដីដណ្ដឹង ដល់ ឪពុកម្ដាយនាងតាម ប្រពៃណីវិញ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចុះធ្វើម្ដេចនិងបានស្គាល់ទីកន្លែងឪពុកនាង?” សេនាក្រាបបង្គំទូលថា “បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គ និងបានសំរេចតាម ព្រះរាជបំណងមិនខាន” ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង៤នាក់សព្វគ្រប់ហើយ ទ្រង់ យាងត្រលប់ចូលព្រះពន្លាវិញ។ ចាប់តាំងពីថ្ងៃនោះមក សេនា៤នាក់ក៏ព្យាយាមស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកអស់ពេលជាយូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរក មិនឃើញនោះ ។

 ព្រះរាជាក៏ប្រជុំអស់ពួលសេនា ទ្រង់មានព្រះរាជបញ្ជាថា “ឱ្យរៀបធ្វើពិធីប្រណាំងទូកងឱ្យអ្នកស្រុក មើលក្រែងបានប្រទះនាង ហើយពួកយើងដើរតាមមើលឱ្យស្គាល់ទីលំនៅរបស់នាង។ សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹង ដល់អ្នកស្រុកភូមិជនបទជិតឆ្ងាយ ឱ្យមកមើលប្រណាំងទូក។ លុះដល់ថ្ងៃប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូរឆរមីដេរដាស ដើរពពាក់ពពូនគ្នាទៅមើលដោយសេចក្ដីរីករាយ ។ ចំណែកនាងត្រចើលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំស្គាល់ជាស្ដេចទេ លុះស្ដេចយាងចេញផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញពីដំបូកនោះ ត្រលប់ទៅផ្ទះនាងវិញ។ នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនាង នៅហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយ ថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាងដ៏លើសលប់ទៅលើចៅប្រមាញ់ វិងស៊ុង។ ឪពុកម្ដាយបានដឹងចិត្ដកូនសព្វគ្រប់អស់ ហើយក៏មានចិត្ដអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។ ពេលដែលអ្នកស្រុកផ្អើលឈូរឆរទៅ មើលប្រណាំងទូក តាដុងយាយជ័យក៏នាំនាងត្រចើលដោះក្រាលទៅមើលនិងគេដែរ ។

 លុះដើរទៅដល់កន្លែងប្រណាំងទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសំរស់របស់នាងត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮទៅដល់សេនា របស់ព្រះរាជាដែលកំពុងដើរត្រាច់រកមើល នាង។ សេនាទាំងបួននាក់បានដើរមកឃើញផ្ទាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើរនាងត្រលប់ទៅផ្ទះវិញ។ លុះពិធី ប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រលប់ទៅទីលំនៅរៀងខ្លួន ។ សេនា៤នាក់លួចធ្វើដំណើរតាមក្រោយតាដុងយាយ ជ័យ លុះបានស្គាល់ទីលំនៅនាង និងឪពុកម្ដាយនាងហើយ ក៏ត្រលប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយ និងសេនា៤នាក់ ។ តាដុងយាយជ័យបានឃើញព្រះរាជាទ្រង់ស្ដេច យាងមកដល់ផ្ទះខ្លួនក៏រៀបទីកន្លែងទទួលព្រះអង្គ។ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនិងតាដុងយាយជ័យ សូម យកដណ្ដឹងយកនាងត្រចើលដោះក្រាល ជាអគ្គមហេសី ហើយព្រះអង្គបញ្ជាក់ថា សូមឱ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់។ ពេលនោះតាដុងយាយជ័យបានស្គាល់ទឹកចិត្ដកូនច្បាស់ តែមិនទាន់ហ៊ាន សំរេចចិត្ដថា ថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្ដកូនសិន។ លុះសួរទៅនាងត្រចើលដោះក្រាល នាងប្រកែកចំពោះ ឪពុកម្ដាយនាងថា “នាងមិនទទួលយកស្ដេចទេនាងស៊ូស្លាប់ជាមួយចៅប្រមាញ់វិងស៊ុង ជាគូរបណ្ដូលចិត្ដនាងហើយ ” ។

 តាដុងយាយជ័យ ឮកូនប្រកែកតឹងរ៉ឹងដូច្នេះក៏ពិគ្រោះគ្នា ពីរនាក់ប្ដីប្រពន្ធថា “បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខ ជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្ដកូនយើងដែលគ្នាស្រលាញ់ទៅ លើចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្ដយើងដែរទៅហើយ បើដូច្នោះយើងបង្គាប់ព្រះរាជាឱ្យធ្ងន់ កុំឱ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គច្បាស់ជា ចាត់ការធ្វើមិនទាន់ដែរ” ។ លុះគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តាយាយក៏មកទូលព្រះរាជាថា “មិនហ៊ានបង្គាប់ ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល” ។ ព្រះរាជាមានព្រះបន្ទូលថា “ព្រះអង្គហ៊ានទទួលទាំងអស់ ឱ្យតែលើកនាងថ្វាយព្រះអង្គចុះ” ។ តាយាយក៏បង្គាប់ព្រះរាជាថា “សូមព្រះអង្គលើក ផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឱ្យបានស្រេចតែមួយរាត្រី បើមិនហើយទូលព្រះបង្គំមិនលើកនាងថ្វាយទេ ”។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថា ការនោះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឬទ័យ លើរូបនាងត្រចើលដោះក្រាលលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុង យាយជ័យ។ លុះព្រះអង្គថយទៅវិញទ្រង់ប្រាប់ពលរេហ៍មកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា “ចូរសេនារេហ៍ពល ទាំងអស់ លើកផ្លូវថ្នល់មួយចាប់ពីព្រះពន្លារហូតដល់ផ្ទះឪដុងម៉ែជ័យ ធ្វើតែមួយយប់ឱ្យហើយស្រេច” ។ 

ពាក្យដែលហៅ ថាឪដុង ម៉ែជ័យ តែក្រោយមកគេហៅក្លាយជា “ឪដុងមានជ័យ ” ។ គ្រានោះសេនាពលរេហ៍លើកផ្លូវថ្នល់ក្នុងមួយរាត្រី នោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជាប់គ្នា បានជាមានពាក្យហៅថា “ភូមិថ្នល់ដាច់” នៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ តាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា បើព្រះអង្គលើកផ្លូវថ្នល់ក្នុងមួយយប់ហើយមែន នឹងនាំនាងត្រចើលដោះក្រាលទៅតែម្ដង ។ លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនទាន់ហើយ តានិងយាយត្រេកអរ ណាស់ក៏ចូលចតទូក ត្រង់កន្លែងផ្លូវថ្នល់ដាច់នោះ តាដុង និង យាយជ័យឡើងទៅមើលផ្លូវថ្នល់ ។ គាត់កំពុងពិនិត្យមើល ផ្លូវថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាស្ដេច យាងមកទតមើល។ តាដុងយាយជ័យ ឮដំណឹងថាស្ដេចយាង មកហើយក៏បបួលគ្នារត់ចុះទូកកុំឱ្យស្ដេចឃើញមុខ ។

 ពេលនោះយាយជ័យប្រពន្ធតាដុង ភ័យញីញ័ររត់ចុះទៅទូកមិនកើត ក៏វាចុះតាមច្រាំជង្ហុកទទួលនិងសេនាស្ដេចមក ដល់ក៏ស្រែកឃាត់ថា “យាយកុំវាចុះទូកអីស្ដេចយាងមកដល់ឥឡូវហើយ” ។ យាយជ័យមិនស្ដាប់សោះ ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ។ កន្លែងដែលយាយជ័យវានោះ ពីដើមគេហៅថា កំពង់យាយវារ តែសព្វថ្ងៃគេហៅ ថា កំពង់ជវារស្ថិតក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ លុះស្ដេចមកដល់ទតឃើញទូកតាដុង យាយជ័យ ចេញពីកំពង់ឆ្ងាយ ហើយព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុង ម៉ែជ័យ មុខជាខឹងព្រះអង្គលើកផ្លូវថ្នល់ មិនហើយហើយ បានជាមិនចាំជួបព្រះអង្គ ព្រះរាជាក៏ចាត់សេនា៤នាក់ទៅ តាមក៏តាមទៅជួបនិងតាដុងយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ ហើយសេនា ទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាង ព្រះនាមព្រះមហាក្សត្រថា “ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពី របស់ព្រះអង្គ។ គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចជានាងទេពធិតា ក៏លុតជង្គង់សំពះប្រណម្យ ទៅសេនាទាំង៤នាក់វិញថា “នាងខ្ញុំសូមក្រាបថ្វាយបង្គំ ទូលព្រះរាជាថា “នាងខ្ញុំមិនសុខចិត្ដទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបនាងខ្ញុំជារាស្ដ្រ បើព្រះអង្គនៅតែបង្ខំ យកនាងខ្ញុំ នាងខ្ញុំនឹងសំលាប់ខ្លួនជាមិនខាន” ។

 ខណៈនោះតាដុងយាយជ័យ បាននិយាយទៅកាន់សេនាទាំង៤នាក់ថា “សូមលោកទូលព្រះរាជាផង កុំឱ្យព្រះអង្គបង្ខំពេកចាំខ្ញុំលួងលោមចិត្ដកូនស្រីឱ្យបានស្រួលសិន” ។ សេនា៤នាក់ក៏លា ថយត្រលប់ទៅវិញ។ ចំណែកតានិង យាយក៏នាំនាងចូលក្នុងផ្ទះ ។ ពេលរាត្រីនោះតាដុងយាយជ័យ នាំនាងត្រចើល ដោះក្រាល រត់បណ្ដោះទៅទុកនៅផ្ទះនាងទែន នៅភូមិស្រែរនោង ហើយតាដុងយាយជ័យនិយាយប្រាប់នាងទែនជាប្អូន តាមរឿងសព្វគ្រប់ និង ប្រាប់ឱ្យហៅព្រានវិង ឱ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសពេលការឱ្យហើយទៅ។ តាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសារនិងស្ដេច ។ ត្រង់កន្លែងសេនា៤នាក់មកអង្វរ តាដុងយាយជ័យ សុំនាងត្រចើលដោះក្រាល ធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងបានសំពះប្រណម្យទៅសេនាវិញ ថា នាងមិនសុខចិត្ដទៅទេនោះ គេហៅថាទេពធិតាប្រណម្យ ដែលឥឡូវមានវត្ដមួយឋិតនៅកន្លែងនោះឈ្មោះថា “វត្ដទេពប្រណម្យ” គឺពីដើមគេហៅថា “វត្ដទេពធីតាប្រណម្យ” តែក្រោយមកទៅជាវត្ដទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល សព្វថ្ងៃនេះ ។

 គ្រានោះព្រះរាជា លុះទ្រង់សណ្ដាប់សេនាទាំង៤នាក់ថា ចាំឪដុងម៉ែជ័យអង្វរ លួងលោមចិត្ដកូនឱ្យបានស្រួលសិន ដូច្នោះតាំងពីថ្ងៃនោះមក ព្រះអង្គទ្រង់ចាត់ឱ្យសេនាមកស្ដាប់ដំណឹងនៅផ្ទះ ឪដុងម៉ែ ជ័យជារាល់ថ្ងៃ។ ឯតាដុង យាយជ័យចេះតែដោះសារ “ចិត្ដនាងពុំទាន់ស្រួលនៅឡើយទេ” ។ ចំណែកនាងទែនកាល បើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ហៅព្រានវិង និងចៅប្រមាញ់វិងស៊ុង ឱ្យចូលមកស្ដីដណ្ដឹងនាង ត្រចើលដោះក្រាល រួចឱ្យអាចារ្យមើលវេលាការបានហើយ ក៏ឱ្យដំណឹងទៅបងឱ្យមករៀបការកូន។ តាដុងយាយជ័យ មិនទាន់បានមកដល់ភ្លាមទេ ព្រោះនៅជាប់ដោះសារនិងស្ដេច លុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរ តាមផ្លូវក្នុងព្រៃ មានសេចក្ដីព្រួយជានិច្ច ក្រែងស្ដេចមកតាម។ ការគិតរបស់តានិងយាយច្រើនពេករហូតធ្វើឱ្យគាត់ ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃ រកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ 

ទទួលពេលនោះតានិងយាយបានជួបនិងក្មេង គង្វាលក្របីម្នាក់ តាយាយស្រែកសួរថា “អើអាវ៉ា ! ផ្លូវណាទៅវាំងពន្លូស ផ្លូវណាទៅគុស ទៅស្រែរនោង?។ ក្មេង គង្វាក្របីគិតថា បើអញចង្អុរបង្ហាញប្រាប់ផ្លូវតែម្ដងទៅ វាគ្មានប្រយោជន៍ អ្វីមកដល់អញសោះ បើដូច្នេះអញប្រាប់ឱ្យ តានិងយាយនេះ បន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឱ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង។ ក្មេងគង្វាលក្របីគិតដូច្នេះហើយ ក៏ឆ្លើយតបទៅតានិងយាយថា “បើតានិងយាយចង់រកផ្លូវឱ្យឃើញដូចបំណង សូម ឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយក៏មានទាំងក្មេងប្រគំភ្លេងបទខ្ទោរខ្នងភ្នំ របងមាស បន្ទាយប្រាសាទទឹកទប់ ជ្រង់ជ្រងសំងាត់ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ” ។ តាដុងយាយ ជ័យឮពាក្យក្មេងកង្វាលក្របីបង្គាប់ឱ្យធ្វើដូច្នេះក៏ជឿធ្វើតាម ហើយតានិងយាយ ក៏ឡើងទៅបន់អ្នកតា លើខ្នងភ្នំលុះចុះ មកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅផ្ទះនាងទែន ។ កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញ បងស្ទុះមកទទួល តាដុងយាយជ័យក៏និយាយប្រាប់ពីហេតុវង្វេងផ្លូវហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ ។

 ពេលនោះលោកអាចារ្យបាន ឮថាតាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងមង្គលការដែលជិតបង្ហើយ មានជាប់បំណន់ដូច្នោះ ក៏ឃាត់ផ្អាក ដំណើរតាយាយឱ្យឈរនៅក្រៅរបងសិន មិនឱ្យជាប់បំណន់ចូលមកក្នុងមង្គលការនោះឡើយ។ លោកអាចារ្យប្រាប់ មេបាទាំងសងខាងថា “ឱ្យរៀបសំណែនមានទាំងភ្លេង យកទៅប្រគំលា បំណន់អ្នកតាឱ្យហើយសិនទើបអាចចូលមកក្នុង មង្គលការនេះបាន។ នាងទែនបានចាត់ចែងរៀបចំសំណែន មានបង្អែមចង្អាប ព្រមទាំងភ្លេងយកទៅប្រគំបទខ្ទោរខ្នង ភ្នំ របស់មាសបន្ទាយប្រាសាទ ទឹក ទប់ ជ្រង់ ជ្រង សំងាត់ដោះក្រាល កន្ទែន ព្រមទាំងភ្លេង៩បទនេះ ក៏បានចូលមក នៅក្នុងទំលាប់ ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យបានឱ្យនាំកូនប្រុសស្រីយកមកផ្ទឹមឱ្យពរជ័យ ។ ថ្លែងពីព្រះរាជាដែលគង់នៅ ព្រះពន្លាបន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុថា តាដុងយាយជ័យលួចពង្រាត់ នាងត្រចើលដោះក្រាលយកទៅរៀបការ នៅឯផ្ទះនាងទែន នៅស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនា សំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ ព្រះអង្គទតឃើញនាងត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង កំពុងតែក្រោបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ដោយទ្រង់ទតឃើញគូរស្វាមីភរិយាទាំងពីរអ្នកនោះ មានរូបសម្ផស្ស ល្អសក្ដិសមគ្នា ទ្រង់ក៏បណ្ដោយឱ្យគេធ្វើកិច្ចផ្ទឹម នោះឱ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឱ្យសេនាទាំងសងខាង ព្រមទាំងសាមីខ្លួនទាំងពីរនាក់មកជួបជុំចំពោះមុខ ព្រះភក្ដ្រព្រះអង្គ។ អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យ ញាប់ញ័ររន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិង ស៊ុងថា“អ្នកឯងជាកូនអ្នកណា? បានជាហ៊ានរៀបការ និងនាងត្រចើលដោះក្រាលជាគូដណ្ដឹងរបស់យើង?។ 

ពេលនោះ ចៅប្រមាញ់វិងស៊ុង ក៏ក្រាបទូលតបវិញថា “ទូលព្រះបង្គំជាកូនព្រានវិង ” ហើយចង្អុរទៅព្រានវិងជាឪពុករបស់ខ្លួន ព្រះរាជាទតឃើញព្រានវិង ជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា “ព្រានឯងមានកូនប្រុសពីកាលណាមក? បានជា យើងមិនដែលឃើញ?” ។ ព្រានវិងឱនសិរសា ក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា “កូនប្រុសនេះមិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចិម ព្រោះកាលថ្ងៃមួយនោះ ទូលបង្គំទៅបរបាញ់ សត្វក្នុងព្រៃបានប្រទះស៊ុតមួយធំ ចំលែកលើសសត្វទាំងអស់លើកទី១ ដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញ ហើយក៏រើសយកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើងស្រាប់តែចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូន ចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំបានឱ្យឈ្មោះថា “ចៅប្រមាញវិងស៊ុង។ ព្រានវិងក្រាបទូលហើយ ក៏ចង្អុរទៅចៅ ប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះព្រះភក្ដ្រព្រះអង្គ ។ ចៅប្រមាញ់វិញស៊ុង ក៏ភ្ញាក់ខ្លួនពេល នោះថាខ្លួនកើតពីពង។ ខណៈនោះព្រះរាជាក៏ស្ទុះទៅឱក្រសោប ចៅប្រមាញ់វិងស៊ុង ទ្រង់ហៅថា “ឱកូនសំលាញ់ឪពុក! ពុកនេះហើយជាឪពុករបស់កូន” ។

 ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតព្រះរាជបុត្រទៅជាស៊ុត ក៏កាយដីកប់ក្នុងព្រៃទៅ ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយ ព្រះរាជាក៏ទ្រង់ចាត់ចែង ឱ្យដង្ហែព្រះរាជបុត្រ ព្រមទាំងព្រះនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់ វិងស៊ុង និងនាងត្រចើលដោះក្រាល ឱ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដី ដំណរពីព្រះអង្គក្នុងពេលនោះទៅ ហើយ ព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា តាដុងម៉ែជ័យជាប់រហូតមក ។ ទីក្រុងឧដុង្គមានជ័យ មានព្រះមហាក្សត្រ គង់នៅអស់ថេរវេលាជាង ២សតវត្ស គឺ២៤៣ឆ្នាំ។ បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គរជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យនៅព.ស ២២៧៣-២២៧៩ គ.ស ១៧៣០ - ១៧៣៦ ស្ដេចចាកចេញពីក្រុង ឧដុង្គមានជ័យ ទៅគង់នៅទី ក្រុងលង្វែក ជាទីក្រុងចាស់ដែលធ្លាប់មានមកហើយ ។ មុនពេលព្រះបាទអង្គរជ័យស្ដេច គង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ ២០ ឆ្នាំ ក្រោយពី២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ ។
គំនូសបំព្រួញខ្សែរាជវង្ស នៃ ព្រះរាជាណាចក្រកម្ពុជា សម័យឧត្តុង្គ

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងនិទានខ្មែរ