Saturday, February 17, 2024

អង្គច័ន្ទអ៊ីប្រាហ៊ីម (១៦៤១ និង​ឆ្នាំ​១៦៥៩)

 ស្តេច​ចៅពញា​ច័ន្ទ កាត់​ចុង​លិង្គ ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ ដែល​ជា​ព្រះមហាក្សត្រ​សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៦៤១ និង​ឆ្នាំ​១៦៥៩ ជា​ព្រះរាជា​ខ្មែរ​តែ​មួយ​អង្គ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ដែល​ទ្រង់​ចូល​សាសន៍​កាន់​សាសនា​ឥស្លាម។ តើ​រឿងរ៉ាវ​នេះ​មាន​ដំណើរ​ដើម​ទង​យ៉ាងណា? សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​របស់ លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម (ឆ្នាំ​១៦៤១- ឆ្នាំ​១៦៥៩) និង​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ខ្មែរ​របស់​យួន ជា​លើក​ដំបូង ក្រោយ​ពី​ធ្វើ​គត់​ព្រះ​មហា​ឧបយោរាជ​ឧទ័យ ជា​មា និង​ព្រះ​បទុមរាជា​អង្គ​នន់ ជា​បង​ជីដូន​មួយ​រួច​ហើយ សម្ដេច​ចៅ​ពញា​ច័ន្ទ ក៏​បាន​ទទួល​ពិធី​ប្រាប្ដាភិសេក​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​ រាជធានី​ឧដុង្គ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​រាមាធិបតី។ ប៉ុន្តែ​អ្នក​ប្រវត្តិវិទូ​ជាច្រើន​និយម​ហៅ​ព្រះនាម​ព្រះអង្គ​ថា ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ព្រោះ​ព្រះអង្គ​ជា​មហាក្សត្រ​ខ្មែរ​តែ​មួយ​អង្គ​គត់ ដែល​ទ្រង់​បាន​ចូល​សាសន៍​កាន់​សាសនា​ឥស្លាម។

 ឯកសារ​ខ្លះ​សរសេរ​ថា ព្រះអង្គ​ច័ន្ទ ទ្រង់​បាន​ចូល​សាសន៍ និង​កាន់​សាសនា​ឥស្លាម នេះ បន្ទាប់​ពី​ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ស្ត្រី​ជា​ជនជាតិ​ចាម ម្នាក់ ដែល​ព្រះអង្គ​បាន​ជួប​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពី​ក្រសាល​ទន្លេ​ធំ​ពី​ ខេត្ត​ក្រចេះ។ នៅ​ពេល​នោះ ព្រះអង្គ​ទ្រង់​ឆៀង​ចូល​ពិនិត្យ​រាជធានី​ចាស់ ​ស្រីសន្ធរ ហើយ​យាង​មក​ដល់​ខាង​ត្បូង​កំពង់លួង វិញ ព្រះអង្គ​ក៏​បាន​ជួប​នឹង​នារី​ចាម ដ៏​មាន​រូប​រាង​ល្អ​ស្អាត ចរិយា​ល្អ​ប្រពៃ​ម្នាក់ ចុះ​មក​ដង​ទឹក។ នាង​ក្រមុំ​ចាម នោះ​ឈ្មោះ នាង​វ៉ះ ជា​កូន ចៃសុន និង​នាង​ម៉ា ជា “ព្រះ​រាជវង្ស​ចាម” ។ ព្រះអង្គ​ទ្រង់​ព្រះ​ស្នេហា​នឹង នាង​វ៉ះ ក្រមុំ​ចាម នោះ​ខ្លាំង​ណាស់ ហើយ​ក៏​បាន​ទាក់ទង​រួម​មេត្រី រួច​លើក​នាង​ជា​ព្រះ​ស្នំឯក។

ឯកសារ​ខ្លះ​បាន​រៀបរាប់​ថា ដោយ​ព្រះអង្គ​ចង់​គេច​ឲ្យ​ផុត​ពី​បាបកម្ម​ដែល​ព្រះអង្គ​បាន​ធ្វើ​គត់ ​ព្រះ​ឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ ទៅ​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា និង​ដោយ​គោរព​តាម​ប្រពៃណី​នៃ​ជនជាតិ​ចាម ផង ព្រះអង្គ​ក៏​ព្រម​ចូល​កាន់​សាសនា​ឥស្លាម ដោយ​កាត់​ចុង​អង្គ​ជាតិ និង​យក​ព្រះនាម​ថា អ៊ីប្រាហ៊ីម។ ស្បែក​ចុង​អង្គ​ជាតិ​របស់​ព្រះអង្គ​នោះ ត្រូវ​បាន​ឯកសារ​ខ្លះ​អះអាង​ថា ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម មួយ ខាង​ត្បូង​កំពង់លួង ដែល​បាន​ប្ដូរ​ឈ្មោះ​ទីនោះ​ជាប់​ជា​ភូមិ​ឃ្លាំងស្បែក ជា​រៀង​រហូត​មក។ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លះ​ទៀត​និយាយ​ផ្សេង​ពី​នេះ​ទៅ​វិញ ដោយ​អះអាង​ថា ប្រការ​ដែល​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម សុខ​ចិត្ត​ចូល​សាសន៍ និង​កាន់​សាសនា​ឥស្លាម នេះ គឺ​ប្រហែល​មក​ពី​ព្រះអង្គ​ចង់​សង​គុណ​ពួក​ចាម ដែល​ព្រះអង្គ​បាន​ពឹងពាក់​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះ​មហា​ឧបយោរាជ​ឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ ជា​បង​ជីដូន​មួយ។ 

កាល​បើ​បាន​ឡើង​គ្រងរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ប្រោស​ប្រណី ​ពួក​ចាម​ជ្វា លើក​ជា​មន្ត្រី​ធំ ហើយ​លើក​ចៃសុន ជា​ព្រះ​បិតា​ក្មេក ឲ្យ​ឡើង​ជា​សម្ដេច​បរទេស​រាជ ឲ្យ​ត្រួត​អស់​លើ​ពួក​ចាម​ជ្វា ថែម​ទៀត​ផង។ នៅ​ក្នុង​រាជ្យ​ព្រះអង្គ គឺ​ក្នុង​ឆ្នាំ​១៦៤៣ មាន​ព្រឹត្តិការណ៍​ទាស់ទែង​គ្នា​ដ៏​ធំ​មួយ​រវាង​ពួក​ហូល្លង់ដ៍ ដែល​ពី​ខាង​ដើម​បាន​គាំទ្រ និង​អបអរ​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​បាន​កម្ចាត់​ស្ដេច​ជ្រែក​រាជ្យ គឺ​ព្រះ​ឧទ័យ និង​ព្រះ​អង្គ​នន់ បាន​នោះ។ ហើយ​ពួក​ហូល្លង់ដ៍ នេះ ឈ្លោះ​ជាហើយ​ពួក​ហូល្លង់ដ៍ នេះ ឈ្លោះ​ជាមួយ​ពួក ​ព័រទុយហ្គាល់ ដែល​ជា​សម្ព័ន្ធ​របស់​ឈ្មួញ​ចាម​ជ្វា ជាច្រើន​នាក់ ដែល​ជា​បរិវារ​របស់​ព្រះអង្គ​ច័ន្ទ។ ព្រះអង្គ​បាន​បណ្តោយ​ឲ្យ​ពួក​ចាម​ជ្វា និង​ព័រទុយហ្គាល់ កាប់​សម្លាប់​ឈ្មួញ​ហូល្លង់ដ៍ ស្លាប់​អស់​ជាច្រើន​នាក់ ហើយ​រឹប​អូស​យក​កប៉ាល់ និង​ទំនិញ​របស់​ពួក​នេះ​ដែល​ចត​នៅ​កំពង់លួង ផង។ ហើយ​ក្រោយ​នោះ​បន្តិច កប៉ាល់​ហូល្លង់ដ៍ មួយ​ទៀត​មក​ពី​កោះ​តៃវ៉ាន់ ដែល​ពួក​ព័រទុយហ្គាល់ ហៅ​ថា ហ្វ័រមូហ្សា (Formosa) ក៏​ត្រូវ​គេ​រឹប​អូស​ទៀត។ ដើម្បី​ជា​ការ​សង​សឹក ទេសាភិបាល​ហូល្លង់ដ៍ នៃ​ក្រុង​បាតាវ្យា ក្រុង​ហ្សាការតា (Jakarta) បាន​បញ្ជូន​កប៉ាល់​៥ ទាហាន ១៦០​នាក់ និង​នាវិក​ជាតិ​អឺរ៉ុប ២៤០​នាក់ ចេញ​ដំណើរ​មក​កម្ពុជា។ កប៉ាល់​នេះ​មក​ដល់​ចតុមុខ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ហើយ​ចត​នៅ​ទីនោះ​រហូត​ដល់​ខែ​មករា ឆ្នាំ​១៦៤៥។ ដោយ​គ្មាន​បាន​ទទួល​សំណង​អ្វី​ពី​ព្រះអង្គ​ច័ន្ទ មេបញ្ជាការ​កប៉ាល់​នោះ ក៏​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​បន្ត​ដំណើរ​ឡើង​ទៅ​ដល់​ក្រុង​ឧដុង្គ។ ជម្លោះ​ទាស់ទែង​វាយ​តប់​គ្នា ក៏​កើត​មាន​ឡើង។ ទ័ព​ខ្មែរ​បាន​យក​សម្រាស់ និង​ក្បូន​ឫស្សី​យ៉ាង​ច្រើន ទៅ​ដាក់​ឃាំង​រាំង​ផ្លូវ​ទឹក ហើយ​យក​កាំភ្លើង​ធំ​តម្រៀប​ហើយ​ពួក​ហូល្លង់ដ៍ នេះ ឈ្លោះ​ជាមួយ​ពួក​ព័រទុយហ្គាល់ ដែល​ជា​សម្ព័ន្ធ​របស់​ឈ្មួញ​ចាម​ជ្វា ជាច្រើន​នាក់ ដែល​ជា​បរិវារ​របស់​ព្រះអង្គ​ច័ន្ទ។ ព្រះអង្គ​បាន​បណ្តោយ​ឲ្យ​ពួក​ចាម​ជ្វា និង​ព័រទុយហ្គាល់ កាប់​សម្លាប់​ឈ្មួញ​ហូល្លង់ដ៍ ស្លាប់​អស់​ជាច្រើន​នាក់ ហើយ​រឹប​អូស​យក​កប៉ាល់ និង​ទំនិញ​របស់​ពួក​នេះ​ដែល​ចត​នៅ​កំពង់លួង ផង។ ហើយ​ក្រោយ​នោះ​បន្តិច កប៉ាល់​ហូល្លង់ដ៍ មួយ​ទៀត​មក​ពី​កោះ​តៃវ៉ាន់ ដែល​ពួក​ព័រទុយហ្គាល់ ហៅ​ថា ហ្វ័រមូហ្សា (Formosa) ក៏​ត្រូវ​គេ​រឹប​អូស​ទៀត។ ដើម្បី​ជា​ការ​សង​សឹក ទេសាភិបាល​ហូល្លង់ដ៍ នៃ​ក្រុង​បាតាវ្យា ក្រុង​ហ្សាការតា (Jakarta) បាន​បញ្ជូន​កប៉ាល់​៥ ទាហាន ១៦០​នាក់ និង​នាវិក​ជាតិ​អឺរ៉ុប ២៤០​នាក់ ចេញ​ដំណើរ​មក​កម្ពុជា។ កប៉ាល់​នេះ​មក​ដល់​ចតុមុខ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ហើយ​ចត​នៅ​ទីនោះ​រហូត​ដល់​ខែ​មករា ឆ្នាំ​១៦៤៥។ ដោយ​គ្មាន​បាន​ទទួល​សំណង​អ្វី​ពី​ព្រះអង្គ​ច័ន្ទ មេបញ្ជាការ​កប៉ាល់​នោះ ក៏​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​បន្ត​ដំណើរ​ឡើង​ទៅ​ដល់​ក្រុង​ឧដុង្គ។ ជម្លោះ​ទាស់ទែង​វាយ​តប់​គ្នា ក៏​កើត​មាន​ឡើង។ ទ័ព​ខ្មែរ​បាន​យក​សម្រាស់ និង​ក្បូន​ឫស្សី​យ៉ាង​ច្រើន ទៅ​ដាក់​ឃាំង​រាំង​ផ្លូវ​ទឹកហើយ​យក​កាំភ្លើង​ធំ​តម្រៀប​ភ្ជង់​ពី​លើ​ច្រាំង​ទាំង​សង​ខាង។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង មេបញ្ជាការ​ហូល្លង់ដ៍ ត្រូវ​ស្លាប់ ទាហាន និង​នាវិក ១២០​នាក់​ទៀត ក៏​ត្រូវ​ស្លាប់​ដែរ ប៉ុន្តែ​ទីបំផុត នាវា​ទាំងអស់​នោះ​បាន​រំដោះ​ខ្លួន​បាន។

 ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ កប៉ាល់​ហូល្លង់ដ៍ មួយ​ទៀត ធ្វើ​ដំណើរ​តាម​ទន្លេ​បាសាក់ ក៏​ត្រូវ​វាយ​ប្រហារ​ដោយ​នាវា​ខ្មែរ ដែល​គ្រប់គ្រង​ដោយ​ពួក​ព័រទុយហ្គាល់ និង​ដឹក​នាំ​ដោយ​ព្រះរាជា​ផ្ទាល់​ព្រះអង្គ។ នាវា​ហូល្លង់ដ៍ នេះ ខូចខាត​ជា​ទម្ងន់ ប៉ុន្តែ​ទីបំផុត​អាច​ធ្វើ​ដំណើរ​វិល​ទៅ​សមុទ្រ​វិញ​បាន។ ដល់​ខែ​កក្កដា ឆ្នាំ​១៦៥២ ពួក​ហូល្លង់ដ៍ បាន​សុំ​ចរចា​រក​សន្តិភាព​ជាមួយ​ខ្មែរ ហើយ​កិច្ច​ព្រមព្រៀង​មួយ​បាន​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ខែ​កក្កដា ឆ្នាំ​១៦៥៣។ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ បាន​អធិប្បាយ​ថា ឆ្នាំ​១៦៥៥ ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ទ្រង់​បាន​ទាមទារ​យក​ដី​កំពង់ក្របី​ព្រៃ​នគរ ដែល​ព្រះចៅ​អណ្ណាមកុក ស្រុក​យួន បាន​ខ្ចី​ធ្វើ​ជា​មូលដ្ឋាន​បង្ក​ទ័ព​ត​តាំង​ច្បាំង​នឹង​ចិន នោះ​មក​វិញ ព្រោះ​ចំបាំង​នោះ​បាន​ស្ងប់ស្ងាត់​ឡើង​វិញ​ហើយ។ ប៉ុន្តែ​ត្រូវ​បាន​ព្រះ​ទាវ​ធីតា​អង្គ​ចូវ អង្វរ​សុំ​ឲ្យ​យួន នៅ​បន្ត​ទៅ​ទៀត​សិន។ ដល់​ឆ្នាំ​១៦៥៦ ព្រះ​ទាវ​ធីតា​អង្គ​ចូវ ដែល​ប្រហែល​ជា​មិន​សប្បាយ​ព្រះ​ទ័យ​នឹង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​បាន​ទទូច​ទាមទារ​ដី​ខ្មែរ​មក​វិញ​នោះ បាន​សុំ​លា​ព្រះអង្គ​ច័ន្ទ ជា​ស្ដេច​ផែនដី ដក​ព្រះអង្គ​ចេញ​ពី​រាជធានី​ឧដុង្គ ទៅ​គង់​នៅ​ភ្នំពេញ​វិញ ដោយ​នាំ​យក​ទាំង​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ជា​បុត្រ​របស់​ព្រះ​ឧទ័យ ទៅ​ជាមួយ​ផង។ បាន​ឱកាស​ល្អ​ហើយ នៅ​ឆ្នាំ​១៦៥៨ ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដែល​ជា​បុត្រ​ព្រះ​ឧទ័យ និង​ជា​ព្រះអនុជ​របស់​ព្រះអង្គ​នន់ ដែល​ត្រូវ​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ធ្វើ​គត់​នោះ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ព្រះអង្គ​ចូវ បុត្រី​ស្ដេច​យួន ផង បាន​ចាត់​មន្ត្រី​សម្ងាត់​ឲ្យ​ទៅ​បញ្ចុះបញ្ចូល​រាស្ត្រ​ក្នុង​ខេត្ត​ជាច្រើន ហើយ​លើក​ទ័ព​ជាច្រើន​ទៅ​ច្បាំង​នឹង​ព្រះអង្គ​ច័ន្ទ ដែល​កាល​នោះ​ទ្រង់​សោយរាជ្យ​បាន ១៧​ព្រះ​វស្សា តែ​ត្រូវ​ទទួល​បរាជ័យ។ ទីបំផុត បុត្រ​ព្រះ​ឧទ័យ ទាំង​ពីរ បាន​សុំ​ឲ្យ​ព្រះ​ទាវ​ធីតា​អង្គ​ចូវ បុត្រី​ស្ដេច​យួន ធ្វើ​លិខិត​ទៅ​សុំ​ទ័ព​យួន មក​ជា​ជំនួយ។

 ស្ដេច​យួន បាន​ចាត់​ទ័ព​ច្រើន​ពាន់​នាក់​ឲ្យ​មក​រួម​ជាមួយ​ទ័ព​ព្រះអង្គ​សូ និង​ព្រះ​អង្គ​តន់ ច្បាំង​ត​តាំង​នឹង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម។ ទីបំផុត ព្រះអង្គ​ច័ន្ទ ទទួល​បរាជ័យ ហើយ​ត្រូវ​យួន ចាប់​ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ស្រុក​យួន ទៅ។ ចំណែក​ខាង​ព្រះអង្គ​អឹម ដែល​ជា​បុត្រ​ព្រះ​ឧទ័យ ដែរ តែ​ចូល​ខាង​ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម នោះ ក៏​ក្ស័យ​ព្រះជន្ម​ក្នុង​សមរភូមិ​នោះ​ទៅ។ចំណែក​ខាង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​យួន ចាប់​ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ស្រុក​យួន នោះ ឯកសារ​ខ្លះ​អះអាង​ថា យួន វា​ឃុំ​ព្រះអង្គ​នៅ​ក្វាងប៉ិញ រហូត​ដល់​មួយ​ឆ្នាំ​ក្រោយ​មក ព្រះអង្គ​ទ្រង់​សុគត​នៅ​ទីនោះ​ទៅ។ ឯ​ឯកសារ​ខ្លះ​ទៀត​និយាយ​ថា ព្រះអង្គ​ត្រូវ​ពួក​យួន ដែល​អាក់អន់​ចិត្ត​នឹង​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដោះ​លែង​ព្រះអង្គ​នាំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ តែ​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្ដាល​ផ្លូវ ព្រះអង្គ​ទ្រង់​ប្រឈួន ហើយ​សុគត​នៅ​ត្រង់​ស្រុក​បត់ចិញ្ចៀន នេះ​ទៅ៕

 ​ស្តេច​ចៅពញា​ច័ន្ទ កាត់​ចុង​លិង្គ  ក្រោយ​សតវត្សរ៍​ទី​១៦៖ អាណាចក្រ​ខ្មែរ ជាមួយ​អាណ្ណា​ម និង សៀម ភាគ ៤ (​ស្តេច​ចៅពញា​ច័ន្ទ កាត់​ចុង​លិង្គ ចូល​សាសនា​អ៊ីស្លាម​ដូច​មហេសី និង ឱ្យ​នគរ​ខ្មែរ​កាន់​អ៊ីស្លាម​) ​កំណត់សំគាល់ តួអង្គ​សំខាន់ៗ​ក្នុង​និង ក្រោយ​រជ្ជកាល​ជ័យជេដ្ឋា​ទី​២ កើតសង្គ្រាម​ជា​បន្ត និង​ការបាត់បង់​ទឹកដី ៖ -​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ ចូល​ទីវ​ង្គ​ត់​ឆ្នាំ ១៦២៨ ព្រះជន្ម ៥២​វស្សា សោយរាជ្យ​សម្បត្តិ​បាន ១០​ឆ្នាំ​ -​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ យក​ព្រះ​នាង ចូ​វ ជាម​ហិ​សី​ចូ​វ ដែល​ព្រះរាជ​បុត្រី អាណ្ណា​មរ​បស់​ស្តេច សាយ វួ​ង នៅក្នុង​រាជវង្ស ង្វៀង (​រៀប​អភិសេក នៅ​ឆ្នាំ ១៦២៣) -​នៅ​ឆ្នាំ ១៦២៤ ព្រះ​ជ័យជេដ្ឋា​ទី​២ និង​ក្ស​ត្រី ចូ​វ បាន​ប្រសូត្រ បាន​បុត្រី​មួយអង្គ​ឈ្មោះ "​ញ៉ា​ក្ស​ត្រី "​។​ - ព្រះបាទ​ជ័យជេដ្ឋា​ទី​២ មាន​បុត្រា បី​អង្គ​ជាមួយ​ម​ហិ​សី​ផ្សេងទៀត​គឺ ទី​១ ចៅ ពញាតូ​, ទី​២ ចៅ ពញា នូ​, ទី​៣ ចៅ ពញា ច​ន្ទ័​- ព្រះបាទ​ជេដ្ឋា​ទី​២ មាន​ប្អូនប្រុស​ឈ្មោះ ឧទ័យ ។ ឧទ័យ​ត្រូវជា​ឪពុកមា ចៅពញា​តូ ពញា នូ និង​ពញា ច​ន្ទ័ ។​ ​ព្រះ​ឧទ័យ​មាន​បុត្រា​៤​អង្គ​ក្នុងនោះ មួយអង្គ​ឈ្មោះ ពញា ន​ន់ បាន​សោយរាជ​ហើយ​ត្រូវបាន ពញា ច​ន្ទ័ សម្លាប់ និង​៣ អង្គ​ទៀត​គឺ​ព្រះអង្គ​សូ ព្រះអង្គ តន់ ព្រះអង្គ អឹម ។ _​ព្រះបាទ​ជ័យ ជេដ្ឋា​ទី​២ មាន​បុត្រី​ឈ្មោះ បុ​ប្ជា​វ​ត្តី​ដែល​ត្រូ ព្រះ​ឧទ័យ​(​ត្រូវជា​ពូ​) យក​ធ្វើ​ម​ហិ​សី តែ​វ​ត្តី​គឺជា​គូ ដណ្តឹង​និង ពញាតូ ហើយក៏​កើត​ចម្បាំង​គ្នា​រវាង​ពូ និង​ក្មួយ ។​_​ព្រះបាទ ជ័យជេដ្ឋា​ទី​២ គឺជា​ឈ្មោះ​មានន័យថា​បុត្រា​បង​ទី​២ របស់ ព្រះបាទ​សុ​រិ​៦​យោ​ពណ៌ ។ សោយរាជ​នៅ​លង្វែក ។​” _​អ្នក​ស្នង​រាជ​ពី​ព្រះបាទ​ជ័យជេដ្ឋា​ទី​២​មក មាន​៖ ព្រះ​ឧទ័យ (​ប្អូន​) ព្រះអង្គ​ចៅពញា​តូ តែ​ពញាតូ បាន​ចូល ទីវ​ង្គ​ត់ ដោយ​ព្រះ​ឧទ័យ​សម្លាប់​រឿង​ដណ្តើម ម​ហិ​សី​គ្នា ។ _​ព្រះអង្គ ចៅពញា​នូ ជា​ប្អូន បាន​សោយរាជ្យ ៥​ឆ្នាំ ក៏​ចូល​ទីវ​ង្គ​ត់ ដោយ​ជំងឺ ។

 _​ព្រះ​ឧទ័យ​ជា​ពូ​ក៏​លើក​បុត្រ ខ្លួន​ឈ្មោះ ព្រះអង្គ​ន​ន់ សោយរាជ្យ រំលង​ព្រះអង្គ​ពញា ច័ន្ទ ដែលមាន​រាជា​នុ​សិទ្ធ ស្នងរាជ្យ​ព្រះអង្គ​ច័ន្ទ​ខ្ញាល់ ក៏​កើតការ​ធ្វើឃាត ព្រះ​ឧទ័យ និង​ព្រះអង្គ ន​ន់ ដើម្បី​ដណ្តើម​រាជ្យ ដែលជា​របស់​គ្រួសារ​ទ្រង់​មកវិញ ។​  ​ព្រះ​បទ​ម​រាជា​ទី ២ នាម​ដើម​ចៅ ពញា​ច័ន្ទ ដែលជា​ស្តេច​សោយរាជ្យ​ថ្មី​របស់​ប្រទេស​កម្ពុជា បាន​បញ្ជូន​សារ​មួយច្បាប់​ទៅជូន​ឧ​ត្ត​ម​សេនីយ៍ HOLLAND ជា​មេបញ្ជាការ​ត្រួតត្រា​លើ​ពួក​ក្រុមហ៊ុន ទាំងអស់​របស់​ប្រទេស HOLLAND ដែល​តាំង​ក្នុងប្រទេស​ឥណ្ឌា​ផ្នែក​បូព៌ា និង ចុង​បូព៌ា នៅឯ​កោះ​ជ្វា​នោះ សំដែង​ឆ​ន្ទះ​របស់​ទ្រង់​ចង់​ដាក់​ភ្ជាប់​ចំណងទាក់ទង​មិត្តភាព​ឱ្យ​បានល្អ​ជាមួយនិង ក្រុមហ៊ុន HOLLAND ទាំងនោះ ។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​វិញ​ដែល​បានដឹង ថា​អ្នកការទូត​របស់លោក​មិនទាន់​បានទទួល​សវនាកា​រ​ចូលគាល់​ព្រះរាជា ព្រះមហាក្សត្រ​ខ្មែរ​នៅឡើយ​ទេ ប៉ុន្តែ​ខាង​ពួក​ESPAGNOL ហើយ​និង PORTUGAIS បានទទួល​សាវ​នា​ការប្រកប​ដោយ​យកចិត្តទុកដាក់​។ ហើយ​មិនតែប៉ុណ្ណោះ​ព្រះមហាក្សត្រ​ខ្មែរ​ទាំង​បាន​បញ្ជូន​ដំរី​ពីរ​ក្បាល ទៅជូន​អភិបាលក្រុង MANIL នៃ​ប្រទេស PHILLIPINE ម្នាក់​ទៀតផង ក៏​ចាត់​បញ្ជូន​មេ​ពាណិជ្ជករ​ជាតិ HOLLAND ម្នាក់​ឈ្មោះ CORNEIL CLERQUE នៅ​ខែឧសភា ឆ្នាំ​១៦៤២ ដោយ​នាំយក​នាវា​ពីរ​គ្រឿង​ផ្ទុក​ឥ​វ៉ាន់​ទៅ​ផង មេ​ពាណិជ្ជករ CORNEIL CLERQUE នេះ​បានទទួល​បញ្ជា​ឱ្យ​ទៅសុំ​ថ្លែងអំណរគុណ​ព្រះមហាក្សត្រ​កម្ពុជា ចំពោះ​ការដែល​ទ្រង់​បាន​ជោគជ័យ​ពីស​ត្រូវ​ពី​ព្រះអង្គ ន​ន់ប​ទម​រាជា​ទី ១ ដែល​បាន​ដណ្តើម​រាជ​យក​សិទ្ធិ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​នៃ​ការឡើង​គ្រង​រាជសម្បត្តិ ហើយ​ទាំង​សូម​អបអរសាទរ ចំពោះ​ដែល​ព្រះមហាក្សត្រ​ខ្មែរ បាន​បំផ្លាញចោល​នូវ​ស្តេច​ដណ្តើម​រាជ្យ​នោះ ។ក្រៅពីនោះ​មេ​ពាណិជ្ជករ​នេះ​ក៏បាន​ទទួល​ភារកិច្ច​ឲ្យ​បញ្ចុះបញ្ចូល​ព្រះមហាក្សត្រ​ពញា​ច័ន្ទ ឲ្យ​ប្រុងប្រយ័ត្ន​តទល់ នឹង​ល្បិច​របស់​ពួក PORTUGAIS ពីព្រោះ​តែ​ពួក PORTUGAIS ទាំងនោះ​ព្យាយាម​បំពុល​ក្សត្រ​ប្រទេស BORNEO ព្រមទាំង​ប្រជារាស្ត្រ​ប្រទេស​នោះ​ចំនួន​ច្រើន​ទៀត រួច​ហើយក៏​បញ្ជា​ឲ្យ​មេ​ពាណិជ្ជករ​នេះ​អំពាវនាវ​ព្រះមហាក្សត្រ នៃ​ប្រទេស​កម្ពុជា​ឲ្យ​ព្រះអង្គ​រក្សាទុក​មិត្តភាព​ឲ្យ​បានល្អ​ប្រសើរ ជាមួយ និង ជនជាតិ HOLLAND ជាពិសេស គឺ​ជនជាតិ HOLLAND ដែល​បាន​បញ្ចេញ​ឲ្យ​ឃើញ​មិត្ត​ភាពល្អៗ ជាមួយនិង​ព្រះមហាក្សត្រ នៃ​ប្រទេស​នានា​បានទទួល​ស្វាគមន៍​យ៉ាង​រ៉ា​ក់ទា​ក់ នៅ​ចំពេល​កំពុង​ធ្វើ​កិច្ចចរចារ​គ្នា​នោះ​។ ក្នុងសម័យ​នៃ​ឆ្នាំ​ជាមួយគ្នា​នោះ ព្រះមហាក្សត្រ នៃ​ប្រទេស​កម្ពុជា ដែលមាន​មហេសី​ជា​ជនជាតិ​ម៉ាឡាយូ (​ម៉ាឡេស៊ី​) ហើយ​ទាំង​មហា​ម៉េ​ឌី​ន អ្នក​កាន់សាសនា​អ៊ីស្លាម​ថែម​ទៀតផង ទ្រង់​បាន​ផ្លាស់ប្តូរ​ជំនឿ សាសនា ពី​សាសនាព្រះពុទ្ធ ទៅ​ចូលក្នុង​ជំនឿ​សាសនា អ៊ីស្លាម ទៅវិញ​។

 ការផ្លាស់ប្តូរ​ជំនឿ​សាសនា​បែបនេះ គឺ​ប្រហែល​ស្តេច ពញា​ច័ន្ទ នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បំពេញចិត្ត​មហេសី​របស់​ទ្រង់ ហើយ​និង​បំពេញ​ការ ស្រឡាញ់​រាប់អាន​ដល់​ជន​ម៉ាឡាយូ និង​ជនជាតិ​ចាម ដែល​បាន​ជួយ​ក្នុងការ​ច្បាំង ដណ្តើមយក​រាជ​ល្ល័​ង្គ​ពី​ព្រះអង្គ ន​ន់ (​ប្អូនជីដូនមួយ​) មកវិញ​។ ចៅពញា​ច័ន្ទ​បុ​ទម​រាជា​ទី​២ នេះ ទាំង​បានធ្វើ​ពិធី (​កាត់​ចុង​) និង​បានប្រកាស​ខ្លួន​ជា​ឧបាសក​នៃ​សាសនា អ៊ីស្លាម ដែល​តាម​ពាក្យ ARABE ហៅថា មហា​ម៉េ​ឌី​ន រួចហើយ​ផ្លាស់​ព្រះនាម​ថា អ៊ីប្រាហ៊ីម ដូច​ច្នេះ​ទៅវិញ ឬ​អង្គ​ច័​ន្ត​មហាម៉ាត់​។​ ​អ្នកប្រវត្តិសាស្ត្រ​ជាតិ HOLLAND ឈ្មោះថា រ៉ា​វ៉ែ​វុ​ស​ស្តុក បាន​និពន្ធ​ថា ស្តេច​អង្គ​នេះ​បាន​ថែទាំ​មើល​ខុសត្រូវ​យកចិត្តទុកដាក់ និង​ក្រុង​ជន​មហា​ម៉េ​ឌី​ន ដែលជា​អ្នក​កាន់សាសនា​នៅ​រួមគ្នា ជាមួយនឹង​ទ្រង់​នោះ​ដោយហេតុ​ដូច្នេះហើយ ទើប​វា​ពិតជា​មិនបាន​បញ្ជាក់​ឲ្យ​ប្រជារាស្ត្រ​ជឿទុកចិត្ត គឺ​មិន​ធ្វើ​ឲ្យ​គេ​ពេញចិត្ត​ស្រឡាញ់​ដោយ​គេ​ហៅ​ព្រះនាម​អង្គ​នេះ​ថា ស្តេច​ចេញ​សាសនា ឬ​ហៅថា ស្តេច​ចូល​សាសនា​ជា្វ អង្គ​ច័ន្ទ​មហាម៉ាត់​។​​ហើ​តាម​សៀវភៅ​ឯកសារ​មហា​បុរស​ខ្មែរ ដែល​លោក អេង សុទ្ធ បាន​បោះ​ពុ​ម្ភ​ឡើង ដែល​យកតាម​លំនាំ​ដើម​សុទ្ធសាធ ចម្លង​ចេញពី​សាស្ត្រា​ស្លឹក​រិត មានចែង​ខុសគ្នា​ស្រឡះ​ពី​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា របស់លោក Adhemard Le clere អំពី​ការ​បរិច្ឆេទ នៃ​ការឡើង​សោយរាជ្យ​សម្បត្តិ នៃ​ចៅ ពញា​ច័ន្ទ​។ ឯកសារ​មហា​បុរស​ចែងថា អង្គ ពញា​ច័ន្ទ សោយរាជ​ពី គ​.​ស ១៦៥៣ ដល់ ១៦៥៦ ប៉ុន្តែ​ឯកសារ​របស់លោក Adhemard Le clere ប្រាប់ថា ពី គ​.​ស​. ១៦៤២ ដល់គ​.​ស​. ១៦៥៩ ។ តាម​ឯកសារ​មហា​បុរស​ខ្មែរ បន្ទាប់ពី​បាន​ឡើង​សោយរាជ្យ នៅ​ក្រុង​ឧដុង្គ​មានជ័យ ព្រះ អង្គ​ច័ន្ទ ទ្រង់​បាន​នឹក​ក្នុង​ព្រះ​ហ​ឬ​ទ័យ ចង់​យាង​ទៅ​ក្រសាល​សប្បាយ​នៅ​ស្រុក​ទន្លេធំ និង​ចង់​ទត​មើល​ទីក្រុង​ស្រី​សន្ធរ​នោះ​ផង ទើប​បញ្ជា​ឲ្យ​គេ​រៀបចំ​ទីតាំង​នាវា និង ក្បួន​ព្យូហ់​នាវា​នៅឯ​ផែ​កំពង់ហ្លួង ហើយ​ទ្រង់​បាន​នាំ​រាជ​សេវ​កា​មាត្រ ចុះទៅ​កំពង់ហ្លួង គង់​ក្នុង​ព្រះទីនាំង​នាវា​តាម​ទន្លេសាប និង ទន្លេធំ រហូតដល់​ខេត្តក្រចេះ ដែល​នៅ​ទីនោះ​មាន​ចៅហ្វាយស្រុក​គ្រប់​ស្រុក​និង​ខេត្ត​ចូលមក​ក្រាបបង្គំ​គាល់ និង ថ្វាយ​គ្រឿង​បណ្ណាការ​ជាច្រើន ។


បន្ទាប់មក​ទ្រង់​ឲ្យ​ក្បួន​នាវា​ចែវ​ចូលទៅ​ទត​ក្រុង​ស្រី​សន្ធរ​ទើប​ទ្រង់​ត្រឡប់​ក្បួន​ហែ​មក​ក្រុង​ឧដុង្គ​មានជ័យ​វិញ​។ លុះ​យាង​មកដល់​ភូមិ​មួយ នៅ​ខាងត្បូង​ក្រុង​កំពង់ហ្លួង​ទ្រង់​ក្រឡេក​ព្រះ​នេត្រ​ទត​ទៅ​ឃើញ កូនស្រី​ក្រមុំ​ចាម​ម្នាក់ ឈ្មោះ​នាង ហ្វា​ស់ ចុះមក​ដងទឹក​នៅ​កំពង់​មាត់ទន្លេ​នោះ ។ នាង​ហ្វា​ស់ មាន​រូបឆោម​លោម​ពណ៌​ល្អ​ឆើតឆាយ ទាំង​ឬ​ក​ពារ​កិរិយា​ក៏​រម្យទម ទ្រង់​បានចាប់ផ្តើម​ប្រតិព័ទ្ធ ទើប​ត្រាស់​ឲ្យ​គេ​ហៅ​ព្រះ​វង្ស​ស្តេច​ចាម​ឈ្មោះ បោ​ចៃ មក​សួរថា នាង​នោះ​ជា​កូន​អ្នកណា​? ពួក​បោ​ចៃ​ទូល​ថា នាង​នោះ​ជា​កូន​របឹស់ ចៃ​ស៊ុន និង​នាង ម៉ា ចៅ ពញា​ច័ន្ទ​ក៏​បញ្ជា​ឲ្យ​ពួក បោ​ចៃ គិតគូរ សុំ​ឲ្យ​នាង​ហ្វា​ស់ ធ្វើជា​ស្រីស្នំ​ពេលនោះ​ព្រះរាជ​វង្ស​ស្តេច​ចាម បោ​ចៃ ព្រមទាំង ចៃ​ស៊ុន និង នាង ម៉ា ក្រាបទូល​ថា បើ​ទ្រង់​ព្រម​ចូលសាសន៍​ប្តូរ​ជំនឿ​សាសនា ទើប​ថ្វាយ​តាម​ព្រះទ័យ​ទៅបាន កុំថាឡើយ​ត្រឹម​នាង ហ្វា​ស់ មួយ​នេះ​រហូត​ទៅដល់ ១០ ឬ ២០ ក៏​ថ្វាយ​តាម​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​បានដែរ ទើប​ព្រះ​បទុម​រាជា​ទី​២ ចៅ ពញា​ច័ន្ទ ទ្រង់​ព្រះ​ចិន្តា​ថា​ពួក​ខ្មែរ​ទាំង​ប៉ុន្មាន បាន​ចុះចូល​ព្រះអង្គ​សព្វគ្រប់​អស់ហើយ នៅឡើយ​តែ​ពួក​ចាម ជ្វា ទាំងនេះ ពុំទាន់​ដឹង​ចរិត​ស្លូតត្រង់​សោះ​ទេ​បើ​អញ​ចូល​តាម​សាសនា​ចាម​ហើយ នាង ហ្វា​ស់ ក៏​អញ​បាន ពួក​ចាម ជ្វា ទាំង​ប៉ុន្មាន ក៏​នឹង​បានជា​ចិត្ត​មួយ​ថ្លើម​មួយ និង អញ ថែមទៀត​។ ម្យ៉ាងទៀត​បើទុកជា​បុត្រ​របស់ ព្រះ​ឧ​ប​យោ​វ​រាជ ព្រះ​ឧទ័យ ទាំងបី​ព្រះអង្គ គឺ​ព្រះអង្គ សូរ ព្រះអង្គ តន់ និង​ព្រះអង្គ អឹម គិត​ក្បត់​និង​អញ ពួក​ចាម ជ្វា ទាំងនោះ​ក៏​នឹង​បានជា​កម្លាំង​ជួយ​អញ​ដែរ​។ ទ្រង់​ព្រះតម្រិះ​ឈ្វេង​ឃើញថា បុត្រ​ទាំងបី​របស់​ព្រះ​ឧ​ប​យោ​វ​រាជ និង​អាច​កម្រើក​ឡើង​ជាមិនខាន រួចហើយ​ទ្រង់​ក៏​សម្រេច​ថា "​នឹង​ចូល​សាសនា​អ៊ីស្លាម​” ។

 បន្ទាប់មក ចៃ​ស៊ុន និង​នាង​ម៉ា ព្រមទាំង​មាមីង​របស់​នាង ហ្វា​ស់ បាន​ឮថា​ព្រះមហាក្សត្រ​បាន​យល់ព្រម​ចូលសាសន៍​ដូច្នេះហើយ ក៏​ទៅ​ទៅ​គូរ នឹង ឪពុកធំ ឪពុកមា និង បងប្អូន​នាង ហ្វា​ស់ នោះ​ទៀត​ដេ​ល​មាន​ឈ្មោះថា ទួន​សាហាស​សែ​អ៊ី​ន ទួន​យ៉ា​លីន​យ៉ា​ទី​ស ឲ្យ​ធ្វើ​មន្ត​មហា​ស្នេហ៍ ស្រោច​ទឹក​ឲ្យ​នាង ហ្វា​ស់ រួចហើយ​គេ​នាំ​នាង ហ្វា​ស់ នោះ ទៅ​ថ្វាយ​នៅឯ​កឹង ព្រះទីនាំង​នាវា ។ ព្រះមហាក្សត្រ​ទ្រង់​ក៏​រួម​សង្វាស ហើយ​ព្រះទ័យ​ប្រតិព័ទ្ធ​ស្នេហា​កាន់តែខ្លាំង​ឡើងៗ លុះ​គ្រប់​បី​ថ្ងៃ​សង្គ្រាច​ចាម បួន​នាក់ ចូលមក​ក្រាប​សុំ​ធ្វើ​ពិធី​ចូលសាសន៍ ប៉ុន្តែ​ចៅ ពញា​ច័ន្ទ នៅតែ​មិន​ព្រម​យល់​តាម សង្គ្រាច​ចាម​ចេះតែ​មកសុំ​ឲ្យ​ស្តេច​ចូលសាសន៍​ច្រើនដង​។​ ​បន្ទាប់ពី​សង្គ្រាច​ចាម​បួន​នាក់ បង្ខំ​ឲ្យ​ចៅ ពញា​ច័ន្ទ ចូលសាសន៍​ជាច្រើន​ដង​មក ថ្ងៃមួយ​ចៅ ពញា​ច័ន្ទ កំពុងតែ​ស្នេហ៍​ប្រតិព័ទ្ធ និង នាង ហ្វា​ស់ ពន់ប្រមាណ ពេលនោះ​ទ្រង់​ក៏​នឹក​ព្រួយព្រះទ័យ​ខ្លាំង​ណាស់ដែរ គឺ​នឹក​ភ័យ និង ទោសកំហុស​ដែល​ទ្រង់​បាន​ធ្វើគ​ត​ព្រះ​បិតុលា (​ពូ​) ព្រះ​ឧទ័យ និង ព្រះ​ជេដ្ឋា ព្រះអង្គ ន​ន់ (​ប្អូនជីដូនមួយ​) ទទួល​ជា​សង្គ្រាច​ចាម ចូលមក​តឿន​ស្តេច​ម្តង​ហើយ​ម្តងទៀត ហើយ​ទ្រង់ ក៏​រិត​តែ​វិត​ក្ត​ខ្លាំង​ឡើងៗ ទើប​ទ្រង់​សួរ​ទៅ​ស្តេច​សង្ឃ​ព្រះ​សុគន្ធា​មហា​សង្ឃរាជា និង ព្រះរាជា​គណៈ​ថា ទោស​នៃ​សម្លាប់​មនុស្ស​ដែល​ទូលបង្គំ​ធ្វើ​នោះ តើ​ត្រូវ​ធ្វើបុណ្យ​អ្វី អាច​ឲ្យ​កាត់កង​សង​គ្នា​បាន ដើម្បី​ចាក​ទុក្ខទោស​នោះ​? សម្តេចព្រះ​សុគន្ធា​សង្ឃរាជ និង ព្រះ​រាជាគណៈ​ទាំងអស់ ថ្វាយព្រះពរ​ថា បុណ្យ និង បាប កាត់កង​សង​គ្នា ដូច​បំណុល​បុល​ជំពាក់​គ្នា​នោះ ពុំ​បានទេ ពីព្រោះ​បុណ្យ និង បាប ជា​អំពើ​ផ្ទាល់ខ្លួន​របស់​មនុស្សម្នា​ក់ៗ​ជា​អំពើ​ដោយឡែក​ប្លែក​ពីគ្នា​ស្រឡះ​។ 

អំពើ​បុណ្យ​និង​បាប​របស់​អ្នកណា ផល នៃ​អំពើ​បុណ្យ និង បាប នោះ​គ្មាន​អ្នកណាម្នាក់​ដទៃទៀត​ទទួល​ជំនួស​បានទេ ដូច​ស្រមោល​តែង​អន្ទោលតាមប្រាណ​របស់​ម​នុស្ស​ម្នាក់ៗ​អញ្ចឹង​ដែរ​។​ ​សង្គ្រាច​ចាម​ទាំង​បួន​នាក់ ក៏​នៅ​អង្គុយ​គាល់​ក្នុង​ទីនោះ​ដែរ​លុះ​បានឮ​សេចក្តី​ដែល​ព្រះមហាក្សត្រ​ខ្មែរ ជំនុំ​ជាមួយ​ព្រះមហា​សង្ឃរាជ សង្គ្រាច​ចាម​ទាំងនោះ​ក៏​ក្រាបទូល​ថា ចំណែក​សាសនា​មហាម៉ាត់​បាន​សំដែង​ថា បើ​អ្នកណា​បាន​ចូលសាសន៍ គាប់​គុណ​ល្អ​ហើយ ព្រះមហា​ម៉ាត់​អាច​ទទួល​ជួយ​បាន​ទាំងអស់ ។ បើ​ជន​ជា​បរិស័ទ​នោះ ធ្វើអំពើ​បាប ព្រះមហា​ម៉ាត់​អាច​ទទួលទោស​ទាំងអស់​នោះបាន​។ ម្យ៉ាងទៀត​បើ​សិស្សានុសិស្ស​ណា​ចូល "​សូត្រធម៌​” ក្នុង​ព្រះវិហារ ហើយ​គោរព​វិន័យ​ព្រះមហា​ម៉ាត់​បាន​ត្រឹមត្រូវ​លោក​សន្ម​ត់​ថា សិស្ស​នោះ និង រក​ដួង​កែវ​កំណើត​ឃើញ​វិញ​ជា​ប្រាកដ ហើយ​បើ​បុរស​នោះ​ធ្វើបាប ១០០​ដង​ក្តី ១០០០​ដង​ក្តី ផល​បាប​នោះ​និង អន្ទោល​តាម​ពុំទាន់ គឺ​ពុំបាន​ដិតដាម​សៅហ្មង​ដល់​ខ្លួន​បុរស​នោះ​សោះឡើយ​។​ ​ក្សត្រ​ខ្មែរ​អង្គ​នេះ លុះ​ឮ​ដូច្នោះ​ហើយ ក៏​ត្រេកអរ​ខ្លាំងណាស់​ទ្រង់​បញ្ជា​ឲ្យ​នាម៉ឺន មន្ត្រី ចូលកាន់​ពិធី​សាសន៍ កាត់​ចុង​អង្គ​ជាតិ​តាម​ព្រះអង្គ​ពេលនោះ មន្ត្រី​ណា​ដែល​ចង់បាន​សេចក្តី​គាប់គួរ ក៏​កាត់​ចុង​អង្គ​ជាតិ​តាម​ព្រះអង្គ​ទាំងអស់​។ រួចហើយ​សង្គ្រាច​ចាម​ទាំង​បួន​នាក់ ស្រោច​ទឹក​ថ្វាយ និង ប្រក់ព្រំ​មន្ត​ស្នេហ៍​ថែមទៀត​។ (​ឯ​ស្បែក​ដែល​គេ​កាត់​) ចេញពី​ចុង​អង្គ​ជាតិ​នោះ សង្គ្រាច​ចាម​ទាំង​៤​នាក់ បាន​យកទៅ​តំកល់ទុក​ក្នុង​ព្រះវិហារ​ចាម ហើយ​ដុត​ខ្លឹម​ច័ន​ក្រិ​ស្នា​បូជា ហើយ​សន្មត​ព្រះវិហារ​នោះ​ថា ព្រះវិហារ​ឃ្លាំង​ស្បែក​ដែល​សព្វថ្ងៃនេះ ភូមិ​ព្រះវិហារ​ឃ្លាំង​ស្បែក​នោះ ហៅថា ភូមិ​ឃ្លាំង​ស្បែក​រហូតមកដល់​សព្វ​ថ្ងៃ​។ 

ឯ ចៃ​ស៊ុន និង​នាង ម៉ា ជា​មាតាបិតា​របស់​នាង ហ្វា​ស់ ខំ​រិះរក​មន្ត​ស្នេហ៍​ដាក់​បន្ថែម​ដោយ​ប្រើ​ទឹកមន្ត​និង​ក្រមួន​ឲ្យ​បាន​ច្រើន​ជានិច្ច​។ ក្សត្រ​អង្គ​នេះ​ត្រូវ​ស្នេហ៍ ក៏​រិត​តែ​ធ្វេសប្រហែស បណ្តោយ​ឲ្យ​ទន់​ព្រះទ័យ​តាម​សេចក្តី​ស្នេហ៍ របស់​បាន ហ្វា​ស់ នោះ ភ្លេច​នឹក​គិតពី​ការវិលត្រឡប់​ទៅ​ក្រុង​ឧដុង្គ​មានជ័យ​ព្រះរាជ​ធានី​វិញ​។ ឯ​នាម៉ឺន​មុខមន្ត្រី​ទាំងអស់ ក៏​មិន​ហ៊ាន​វិលត្រឡប់​ទៅផ្ទះ​សម្បែង​គេ​វិញ​ដែរ ទោះបីជា​គេ​នឹក​ប្រពន្ធ​កូន​យ៉ាងណាក៏ដោយ ។ ទើប​គេ​រក​ឧបាយកល​ក្រាបទូល​ថា ព្រះអង្គ​នោះ​បង់​ចោល​ព្រះរាជវាំង​មក​យូរណាស់​ហើយ ប្រសិនបើ​បុត្រ​ទាំងបី​របស់​ព្រះ​ឧ​ប​យោ​វ​រាជ គិត​ក្បត់​ប្រទូសរ៉ាយ និង ព្រះអង្គ ព្រះអង្គ​ពិ​កបាក​គេច​ឲ្យ​ផុតពី​គ្រោះ​ថា្នក់ ហើយ​ទាំង​នាំ​ឲ្យ​ស្លាប់​ដល់​អាណាប្រជានុរាស្ត្រ​ផង​។​ ​បន្ត​ពី​ការ​ស្នេហ៍​ប្រតិព័ទ្ធ​របស់​ចៅ ពញា​ច័ន្ទ ដែលមាន​នាម​ជា​ស្តេច​ថា ព្រះ​បទ​ម​រាជា​ទី​២ ជាមួយនិង​នាង ហ្វា​ស់ អំពី​ការធ្វើ​ពិធី​ចូលសាសន៍ ពីព្រោះ​ទ្រង់​យល់​ជឿជាក់​តាម​សាសនា​អ៊ីស្លាម​ថា អំពើ​បាប​របស់​ទ្រង់​ទាំង​ប៉ុន្មាន​នោះ ព្រះមហា​ម៉ាត់ ទទួលយក​លបាប​នោះបាន​ទាំងអស់​។ ដោយ​ខ្លាច​ផល​បាប​តាម​ទាន់ ទ្រង់​សម្រេច​ចូលសាសន៍​ព្រមទាំង​បញ្ចុះបញ្ចូល ឲ្យ​នាម៉ឺន មន្ត្រី​ឯទៀតៗ​ធ្វើតាម​ហើយ ធ្វើ​ពិធី​កាត់​ចុង​តាម​សាសន៍​ចាម​ផង ដែល​សង្គ្រាច​ចាម​ទាំង​៤​នាក់ យក​ស្បែក​ចុង​នោះ​ទៅ​តម្កល់ទុក​ក្នុង​ព្រះវិហារ​មួយ ហៅថា ព្រះវិហារ ឃ្លាំង​ស្បែក រហូតមកដល់​សព្វថ្ងៃ​នេះ​។​។ រួចហើយ​ទ្រង់​ភ្លេច​នឹកគិត​ដល់​ព្រះរាជវាំង ដោយ​ទ្រង់​គង់នៅ​ក្នុង​កឹង​ព្រះទីនាំង​នាវា អស់​ជាច្រើន​ថ្ងៃខែ​រហូតដល់​ក្រុម​បរិវារ​តឿន​រំលឹក​ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង​ឧដុង្គ​មានជ័យ​វិញ​។ ប៉ុន្តែ​ដោយ​ខ្លាច​បុត្រា​ទាំងបី របស់​ព្រះ​ឧទ័យ ដណ្តើមយក​ព្រះរាជបល្ល័ង្គ ទើប​ទ្រង់​សម្រេច​ត្រឡប់​ទៅ​ក្រុង​ឧដុង្គ​មានជ័យ​វិញ​។​ ​លុះ​ទ្រង់​បាន​ស្តាប់​សេចក្តី​ក្រើន​រំ​ឮ​ក របស់​នាម៉ឺន​មន្ត្រី​ទាំងនោះ​ហើយ ទ្រង់​ក៏​នាំ​នាង ហ្វា​ស់ និង ស្រីស្នំ​ក្រមការ​ឡើង​ព្រះទីនាំង​នាវា លីលា​ត្រឡប់​ទៅ​ព្រះរាជវាំង​ក្រុង​ឧដុង្គ​មានជ័យ​វិញ​។ (​នៅមាន​ភាគ​ត​) ហាម​យក​អត្ថបទ​ពី វេ​ប​សាយ ដំណឹង​ថ្មី www.dnt-news.com ដោយ​គ្មាន​ការអនុញ្ញាតិ

No comments:

Post a Comment