នៅក្នុងអារម្មណ៍មនុស្សខ្មែរគ្រប់រូប គ្មានអ្នកណាម្នាក់អាចបំភ្លេចបានឡើយនូវព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលលេចត្រដែតគួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ សតវត្សទី១២ (គ.ស ១១៦២-១២០១)។ ព្រះបរមនាម និងស្នាព្រះហស្ថរបស់ព្រះអង្គល្បីរន្ទឺមិនត្រឹមតែនៅក្នុងកម្ពុជាទេ ប៉ុន្តែធ្វើឲ្យរញ្ជួយខ្ទរខ្ទារដល់អ្នកប្រវត្តិវិទូល្បីៗនៅលើលោកថែមទៀត។
ព្រះជីវប្រវត្តិសង្ខេប
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរនិន្ទ្រវរ្ម័នទី២ (១១៥០-១១៦០) ព្រះមាតាព្រះនាម ចុឌាមុនី ដែលជាព្រះរាជបុត្រីព្រះបាទហសិវរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីដូនមួយនិងព្រះបាទសុរិយាវរ្ម័នទី២។ ព្រះអង្គបានរៀបអភិសេកជាមួយនិងព្រះនាងជ័យរាជទេវីជាព្រះអគ្គមហេសី ហើយមានព្រះព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្រិន្ទ្រវរ្ម័ន។ ព្រះបាទជ័យវរ្ម័នទី៧ ដើមឡើយឈ្មោះជ័យធន ប្រសូតប្រមាណឆ្នាំ ១១២៥ ហើយព្រះអង្គឡើងគ្រងរាជ្យក្នុងគ.ស ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានផ្ទៃនគរធំទូលាយខាងកើតទល់និងប្រទេសចាម ខាងត្បូងទល់និងសមុទ្រ ខាងលិចទល់និងភូមា ខាងជើងទល់និងប្រទេសចិន ពោលគឺប្រទេសយើងពុំទាន់បែកបាក់នៅឡើយ។ ភាពធំធេងនៃនគរខ្មែរ នាសម័យនោះ ពុំមែនជាលទ្ធផលនៃវាតទីនិយមទេ ព្រះអង្គគ្រាន់តែកាន់កាប់ដោយពង្រឹងតំបនន់នានា ដែលជាអតីតទឹកដីខ្មែរតែប៉ុណ្ណោះ។
ព្រះកេសព្រះបាទជ័យវរ្ម័នទី៧ សារមន្ទីរហ្គីមេ ប្រទេសបារាំង (ម.ត ២០០៦)
ព្រះអង្គជាស្តេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានចាត់ឲ្យបង្ក្រាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ ដែលនៅក្រោមការត្រូតត្រារបស់ព្រះអង្គ អោយដើរផ្លូវតែមួយតាមដង្ហែព្រះអង្គ។ ក្រោយពីការបង្ក្រាបពួកបះបោរ និងបង្រួបបង្រួមជាតិបានហើយ ព្រះអង្គបានបញ្ជាឲ្យលើកទ័ពទៅវាយចម្ប៉ានៅវិជ័យ ក្នុងការវាយបកសងវិញ ដែលចាមបានវាយឈ្លានពានក្នុងរាជ្យរបស់បិតាព្រះអង្គ។
នៅពេលដែលព្រះអង្គកំពុងជាប់ដៃច្បាំងនៅប្រទេសចម្ប៉ានោះ បិតារបស់ព្រះអង្គក៏សុគតទៅ។ នៅឆ្នាំ ១១៦៥ ពេលដែលព្រះបាទយសោវរ្ម័នទី២ ត្រូវមន្ត្រីម្នាក់ធ្វើគុត នោះព្រះអង្គក៏ទ្រង់ត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយសង្គ្រោះព្រះបាទទ័យវរ្ម័នទី២។ ប៉ុន្តែជាការឥតប្រយោជន៍ ព្រោះព្រះបាទត្រីភូវនាទិត្យវរ្ម័នបានឡើងគ្រងរាជ្យផុតទៅហើយ។ ដូច្នេះហើយបានជាព្រះអង្គត្រូវសម្ងំមួយរយៈសិន ដើម្បីរង់ចាំឱកាសល្អប្រហែល១២ឆ្នាំ គឺរហូតមកដល់ឆ្នាំ១១៧៧ ឆ្លៀតពេលដែលពួកចាមចូលមកលុកលុយ និងដុតបំផ្លាញរាជធានីអង្គរ ហើយបានធ្វើគុតព្រះបាទត្រីភូវនាទិត្យវរ្ម័ន ពេលនោះរាជបល្ល័ង្គនៅទំនេរ ព្រះអង្គយល់ថា ជាឱកាសល្អមកដល់ហើយ ដើម្បីព្រះអង្គ ឡើងគ្រងរាជ្យ។ ប៉ុន្តែមុននឹងប្រកាសព្រះអង្គជា ព្រះចៅក្រុងកម្ពុជា ព្រះអង្គត្រូវកំចាត់ទ័ពចាមឈ្លានពានឲ្យអស់ពីទឹកដីជាមុនសិន។ ដូចនេះហើយ ទើបព្រះអង្គចាប់ផ្តើមធ្វើសកម្មភាពនយោបាយ ដើម្បីស្រោចស្រង់ប្រទេសកម្ពុជាឡើងវិញ ព្រះអង្គបានអំពាវនាវ និងប្រមូលខេមរជន ដើម្បីវាយទៅលើប្រទេសចាមវិញ។
ស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧
ការកសាងអង្គរធំ ឬអង្គរទី៣ : ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលមានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិ ដោយបានធ្វើការរំដោះទឹកដីអោយផុតពីការត្រួតត្រារបស់បរទេស ក្រៅពីព្រះអង្គទ្រង់ជាស្តេចសឹកសង្គ្រាម ព្រះអង្គក៏ទ្រង់ជាព្រះរាជាខ្មែរមួយអង្គដែលកសាងសមិទ្ធផលច្រើនជាងគេបំផុត ជាពិសេសគឺអង្គរទី៣ ឬអង្គរធំ។ សិលាចារឹកមួយនៅសាយហ្វុង (ទល់មុខវៀងចាន់ ប្រទេសលាវ) ក៏បានបង្ហាញអោយឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រខ្លាំងណាស់ដែរ ដោយសារតែការខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្តីសុខទុក្ខរបស់ប្រជារាស្ត្រ ដោយព្រះអង្គយល់ឃើញថា “ទុក្ខសោករបស់រាស្ត្រ គឺជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត”។
នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ទឹកដីមានទំហំធំទូលាយជាងក្សត្រអង្គណាៗទាំងអស់។ ក្រោយពីព្រះនាងជ័យរាជទេវីសុគតទៅព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងឥន្ទ្រទេវី ដែលជាបងបង្កើតរបស់ព្រះនាងជ័យរាជទេវី។ ព្រះនាងឥន្ទ្រទេវី ជាក្សត្រីដែលសម្បូរដោយតំរិះវិជ្ជាការ ត្រូវបានតែងតាំងជាសាស្ត្រាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ។
កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ព្រអង្គ គ.ស ១១៨១ គឺការកសាងរាជធានីអង្គរធំ ដើម្បីជំនួសរាជធានីយសោធបុរៈ ដែលត្រូវបានពួកចាមដុតបំផ្លាញចោល។ ដើម្បីការពារទីក្រុងនេះ ព្រះអង្គបានកសាងកំផែងថ្មព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គ.ម។ នៅចំកណ្តាលរាជធានី ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា។
បាយ័នគឺជាប្រាសាទភ្នំ ដែលសាងនៅក្នុងរជ្ជកាលរបស់ព្រះអង្គនៅក្នុងប្រាង្គកណ្តាល មានតម្កល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គដែលមានកំពស់ជិត ៩ម៉ែត្រ។ ត្រង់នេះសរឲ្យឃើញថា ព្រះអង្គមានទេពកោសល្យចេះសម្របសម្រួលអ្វីដែលជារបស់ចាស់ (ប្រាសាទភ្នំ) អោយទៅជារបស់ថ្មី (ពុទ្ធរាជ) ដើម្បីជាកម្លាំងចិត្តដល់ពួកព្រាហ្មណ៍ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រមួយអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា (លោកេស្វរៈ) បន្តអំពីព្រះបិតារបស់ព្រះអង្គ។ គេពុំដឹងថា តើព្រះអង្គសុគតនៅឆ្នាំណាទេ ព្រះអង្គក៏បាត់បង់ដំណឹងពីអង្គរនៅរវាងឆ្នាំ ១២០២ និង១២០៨។ ក្រៅពីព្រះអង្គជាស្តេចសឹកដ៏ខ្លាំងពូកែនោះ ព្រះអង្គក៏ជាស្តេចដែលសាងប្រាសាទច្រើនជាងគេបំផុត និងជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រ ដោយព្រះអង្គបានសាងនូវមន្ទីរពេទ្យព្យាបាលរោគជាច្រើនពាសពេញនគរ។
ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី (អង្គរធំ) ឬ អង្គរទីបីនោះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ ១១៩១ សម្រាប់ជាទីរំឮកដល់ព្រះវរបិតា ប្រាសាទតាព្រហ្មនៅឆ្នាំ ១១៨៦ សម្រាប់តំកល់បរមរូបនៃព្រះវរមាតា និងរូបសម្តេចព្រះគ្រូនៅប្រាសាទបន្ទាយឆ្មារ ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ស្រិន្ទ្រកុមារ និងជនក្បត់រាហូ។
នៅតំបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទនគរ ប្រាសាទតាព្រហ្ម ប្រាសាទចោមព្រះ (នៅសុរិន្ទ្រ ស្រុកសៀម) ប្រាសាទសិង្គ (នៅកញ្ជនៈបុរី ស្រុកសៀម) ប្រាសាទកំផែងតូច (ស្រីស្លាកេត ស្រុកសៀម) ប្រាសាទនាងរាំ (នគររាជសីមា) ដែលជាមន្ទីរពេទ្យ។ ដើម្បីបុព្វហេតុផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ព្រះអង្គថែមទាំងជួសជុលឡើងវិញនូវប្រាសាទចាស់ៗ ដែលទ្រុឌទ្រោម ឬក៏បានសាងសង់នូវប្រាសាទថ្មី រចនាប័ថ្មបាយ័ននៅលើគ្រឹះនៃទេវស្ថានចាស់ៗ ដូចជានៅប្រាសាទគោ នៅខេត្តកំពង់ធំជាដើម ជាហេតុដែលនាំឲ្យយើងឃើញនៅមាត់ទ្វារនៃប្រាសាទគោនេះ ដែលបានសាងឡើងដោយព្រះហស្ថរបស់ព្រះអង្គ នូវវត្តមាននៃក្បាច់ផ្តែរ នាសតវត្សទី៧ ដែលជារចនាប័ថ្មសម្បូរណ៍ព្រៃគុក។ ប្រាសាទនីមួយៗមានវត្ថុប្រើប្រាស់ដ៏មានតម្លៃជាច្រើនដូចជា នៅប្រាសាទតាព្រហ្ម មានចានមាសមួយដែលមានទម្ងន់ជាងប្រាំរយគីឡូក្រាម ចានប្រាក់ចំនួន ៣៥គ្រាប់គជ់ចំនួន ៤០៦២០គ្រាប់ ត្បូងចំនួន ៤៥៤០គ្រាប់ ផ្តិលមាសរនាំងពីស្រុកចិនចំនួន ៨៧៦ ក្លស់ ៥២៣ និងគ្រែសូត្រចំនួន ៥១២។
ដើម្បីការពារ និងថែរក្សាប្រាសាទទាំងអស់នេះ ព្រះអង្គបានបង្កើតឲ្យមានភូមិចំណុះជាច្រើន និងចាត់ឲ្យមានរៀបចំកិច្ចការរដ្ឋបាល និងបុគ្គលិក ប្រចាំការជាច្រើននាក់ទៀតដូចជាមាន អធិការមានអ្នកចាំគាល់បំរើ និងមានស្រីរបាំផង។ ក្រៅពីការកសាងប្រាសាទ ព្រះអង្គបានយកចិត្តទុកដាក់ចំពោះប្រជានុរាស្ត្រ ដោយបានសាងសាលាសំណាក់ ១២១ សម្រាប់អ្នកដំណើរ វត្តអារ៉ាមសម្រាប់ទុកទទួលនិស្សិត សាសនិកជនឲ្យចូលរៀនវិជ្ជាផ្សេងៗ។
ក្រៅពីនេះ ព្រះអង្គបានរៀបចំឲ្យមានក្រសួងសុខាភិបាលដោយបង្កើតអោយមានមន្ទីរពេទ្យចំនួន ១០២ នៅពាសពេញនគរមានបុគ្គលិក មានគ្រូពេទ្យ បង្កើតឲ្យមានគ្រឿងបរិភោគ និងមានឱសថគ្រប់យ៉ាង មនុស្សគ្រប់វណ្ណៈ អាចចូលព្យាបាលបាននៅក្នុងមន្ទីរពេទ្យដូចគ្នា។ ក្នុងមួយឆ្នាំៗ ក្រសួងសុខាភិបាលរបស់ព្រះអង្គ បានចាយវាយស្រូវ អង្ករ អស់ ១១១៩២តោន ល្ងអស់ ២១២៤គ.ក្រ ក្រវ៉ាញ ១០៥គ.ក្រ ខ្លឹមច័ន្ទន៍ ៣៤០២គ.ក្រ ថ្នាំគ្រុន ៤០០០គ្រាប់ ថ្នាំឫសដូងបាត ១៩៦០ប្រអប់។
ក្រៅពីនេះ ឃ្លាំងព្រះរាជទ្រព្យ បានបើកឲ្យនូវវត្ថុធាតុដើមសម្រាប់ផ្សំឱសថ ដូចជាទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួនជាដើម ចំនួនបីលើកក្នុងមួយឆ្នាំៗ។ ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៧ សុគតទៅ សំណងប្រាសាទនានាត្រូវបានបញ្ឈប់ ប៉ុន្តែអានុភាពរបស់ខ្មែរ នៅតែរុងរឿងនៅឡើយ រហូតដល់ចុងសតវត្សទី១៣ មុនការបែកបាក់មហានគរខ្មែរដោយសារភ្លើងសង្គ្រាមវាតទីនិយម៕ (ម.ត្រាណេ)

No comments:
Post a Comment