ព្រះ បាទជ័យវរ្ម័នទី៧ បានធ្វើអោយអាណាចក្រខ្មែរឡើងដល់ចំណុចកំពូលនៃអំណាច។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ជនជាតិខ្មែរបានគ្រប់គ្រងទឹកដីកម្ពុជា និងទឹកដីថៃបច្ចុប្បន្នទាំងមូល គ្រប់គ្រងទឹកដីវៀតណាមផ្នែកខាងត្បូង ទឹកដីផ្នែកខ្លះរបស់ឡាវ ភូមា និងឧបទ្វីបម៉ាឡេនៃប្រទេសម៉ាឡេស៊ីផងដែរ…។
ក្នុង ប្រវត្តិសាស្ត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដែលបានសង់ប្រាង្គប្រាសាទច្រើនជាងគេ។ ប្រាសាទទាំងនេះភាគច្រើនស្ថិតនៅជិត ឬក្នុងរង្វង់នគរធំ។
ស្នាដៃព្រះបាទជ័យវរ្ម័នទី៧
-ប្រាសាទ តាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយក្តី ប្រាសាទតាសោម ប្រាសាទនាគព័ន្ធ ប្រាសាទភិម័យ (ប្រទេសសៀម)…។
-មន្ទីរពេទ្យចំនួន១០២ ត្រូវបានព្រះអង្គសាងសង់ឡើងនៅក្នុងអាណាចក្រខ្មែរ
-ធម្មសាលា ឬសាលាសំណាក់ ទាំងអស់១២១
-និងស្នាដៃជាច្រើនទៀត…។
សិលា ចរិកខ្មែរបានរំលឹកអំពីទឹកចិត្ត និងទុក្ខព្រួយរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសង្កត់យ៉ាងធ្ងន់ថា “ព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ ដោយសារទុក្ខព្រួយរបស់ប្រជានុរាស្ត្រ ខ្លាំង ហើយធ្ងន់ជាងការឈឺចាប់របស់ព្រះអង្គផ្ទាល់ទៅទៀត។ គឺទុក្ខព្រួយរបស់ប្រជារាស្ត្រ ដែលនាំមកនូវក្តីឈឺចុកចាប់ដល់ព្រះមហាក្សត្រ”។
ទ្រឹស្តីរបស់ព្រះបាទជ័យវរ្ម័នទី៧
ទ្រឹស្តីនយោបាយរបស់ព្រះអង្គ ត្រូវបានកត់សម្គាល់ឃើញដូចតទៅ៖
១-ការគោរពច្បាប់ ជាបញ្ញត្តិធំបង្អស់សម្រាប់អ្នកដឹកនាំប្រទេសជាតិ
២-និយមសន្តិភាព ជៀសវាងមិនបង្កបង្កើតសង្គ្រាមក្នុងស្រុក
៣-ការពារជាតិ មាតុភូមិ ក្នុងគ្រាអាសន្នដែលសត្រូវបរទេសចូលឈ្លានពាន
៤-ដើម្បីឡើងកាន់អំណាច ត្រូវចេះលាក់ខ្លួន អត់ធ្មត់ និងរង់ចាំពេលវេលា
៥-ដើម្បី យកជ័យជំនះលើសត្រូវដែលមានកម្លាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីវាយឆ្មក់ ឬមួយទុកអោយសត្រូវវាយប្រយុទ្ធនិងសត្រូវមួយទៀត ទើបចាត់ការតាមក្រោយ។
៦-យកបញ្ហាអាយុជីវិត អនាគតរាស្ត្រជាធំមុនអំណាច និងប្រយោជន៍ផ្ទាល់ខ្លួន។
៧-ការដណ្តើមអំណាចជារឿងមួយ ការរំដោះជាតិជារឿងមួយ ហើយការកសាងជាតិអោយរុងរឿងជារឿងមួយទៀត។
នៅក្រោម រាជ្យព្រះបាទជ័យវរ្ម័នទី៧ អាណាចក្រខ្មែរមានវិសាលភាពធំទូលំទូលាយនៅអាស៊ីអគ្នេយ៍ ហើយមានអំណាចទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្ថាបត្យកម្ម និងយោធា។ អាណាចក្រជិតខាងរបស់ខ្លួន គោរពកោតខ្លាច និងខ្លះទៀតស្ថិតនៅជាចំណុះខ្មែរ។ កិត្យានុភាពខ្មែរ ល្បីរន្ទឺឮពេញទ្វីបអាស៊ី និងទ្វីបដទៃទៀតនាសម័យកាលនោះ។
ប៉ុន្តែ នៅពេលព្រះអង្គសោយទីវង្គត់នៅឆ្នាំ១២១៨ អាណាចក្រខ្មែរចាប់ផ្តើមធ្លាក់ចុះដុនដាបបន្តិចម្តងៗ អស់រយៈពេលយ៉ាងយូរ។ ជនជាតិអណ្ណាម នៅវៀតណាមភាគខាងជើង បានជម្រុលចុះមកភាពខាងត្បូង និងបានទន្ទ្រានកាន់កាប់អាណាចក្រចម្ប៉ា។ អរិយធម៌មួយដែលមានឈ្មោះថា ឡាន់ សាង នៅឡាវភាគខាងជើង ចាប់ផ្តើមរឹបអូសយកទឹកដីពីអាណាចក្រខ្មែរ។ ប៉ុន្តែការគំរាមកំហែងធំបំផុតចំពោះអាណាក្រខ្មែរ គឺអាណាចក្រតូចៗនានានៅភាគខាងលិចដែលមានពូជសាសន៍ចំរុះ សៀម-ខ្មែរ ដែលងើបឡើងបះបោរប្រឆាំងនិងអាណាចក្រខ្មែរ។
អាណាចក្រភាគខាងលិច ដែលមានអំណាចបំផុត គឺមានឈ្មោះថា សុខោទ័យ។ អាណាចក្រនេះត្រូវបានបង្កើតឡើងដោយកូនប្រសារម្នាក់របស់ព្រះបាទ ជ័យវរ្ម័នទី៧ ដែលបានរៀបអភិសេកជាមួយក្សត្រីសៀមមួយអង្គ។ នៅឆ្នាំ១២៣៨ អាណាចក្រសុខោទ័យ បានរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់ខ្មែរ។ ចាប់តាំងពីពេលនោះមក អាណាចក្រសៀមនានាកាន់តែរីកធំធាត់ឡើង ហើយមានចិត្តចង់ពង្រីកការគ្រប់គ្រងរបស់ខ្លួន។
ទីបំផុត អាណាចក្រតូចៗទាំងនេះ បានរួមគ្នាបង្កើតជាអាណាចក្រតែមួយដែលមានឈ្មោះថា អាណាចក្រសៀម ហើយចាប់ផ្តើមដាក់សំពាធនៅតាមព្រំដែនខ្មែរ។ សៀមបានរឹបអូសយកអង្គរនៅឆ្នាំ ១៤៣១។ ហើយមេដឹកនាំខ្មែរពេលនោះត្រូវបានផ្លាស់ប្តូររាជធានីមកកាន់ ភ្នំពេញ។

No comments:
Post a Comment