Saturday, June 9, 2018

៩ មិថុនា ២០១៩

កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរនៅក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិត​ជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្យ ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។

ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា៕

ព្រឹត្តិការណ៍ ៩ មិថុនាហូបនំបញ្ចុកសាមគ្គីភាពជាតិជាលើកទី១ ក្នុងប្រវត្តិសាស្ត្រចាប់តាំងពីមាននំបញ្ចុកខ្មែរ

(ភ្នំពេញ)៖ ក្រោយពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះពាក្យថា «នំបញ្ចុក» ត្រូវបានសរសេរ និងនិយាយយ៉ាងច្រើន ហើយនៅថ្ងៃទី៩ ខែមិថុនានេះ ពាក្យថា «ហូបនំបញ្ចុក» ក៏ត្រូវបានប្រើប្រាស់ច្រើនអមដោយរូបភាពយ៉ាងអធឹកអធម នៃការជួបជុំរបសើបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ហូបនំបញ្ចុកមានទឹកសម្លរខ្មែរដ៏ល្ងុយឆ្ងាញ់ ត្រូវបានបង្ហោះព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយភាពនៅកម្ពុជា។ នៅគ្រប់ទីកន្លែង គេនាំគ្នានិយាយតែនំបញ្ចុក និងហូបនំបញ្ចុក ហើយតែងតែដណ្តឹងសួរគ្នាថា តើបានហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិខ្មែរហើយឬនៅ?

ថ្ងៃទី៩ មិថុនា ជាថ្ងៃដែលពលរដ្ឋខ្មែរហូបនំបញ្ចុករួមគ្នាជាលើកទី១ ក្នុងប្រវត្តិសាស្ត្រចាប់តាំងពីមាននំបញ្ចុកខ្មែរ ហើយក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៅកម្ពុជា និងនៅលើពិភពលោកដែរដែលមានប្រជជនរាប់លាននាក់ហូបនំបញ្ចុកក្នុងថ្ងៃតែមួយលើសពីសព្វមួយដង។

ព្រឹត្តិការណ៍ហូបនំបញ្ចុកដ៏ធំដែលកម្ពុជាបានបង្កើតឡើងនៅពេលនេះដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្រប់ជាតិសាសន៍នេះបង្កប់នូវអត្ថន័យដ៏ធំធេងសម្រាប់ ជាតិនិងប្រជាជនកម្ពុជាគឺបង្ហាញនូវសាមគ្គីជាតិ ឯកភាពជាតិខ្មែរជាធ្លុងមួយ និងជាការរួបរួមកម្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរកាន់តែមានភាពរឹងមាំ ថែមទៀតនៅជុំវិញរាជរដ្ឋាភិបាលកម្ពុជា ជុំវិញថ្នាក់ដឹកនាំជាតិដើម្បីបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។

ព្រឹត្តិការណ៍ហូបនំបញ្ចុកថ្ងៃទី៩ មិថុនា ក៏ជាការរួមកម្លាំងសាមគ្គីជាតិខ្មែរប្រឆាំងនឹងក្រុមប្រឆាំងដែលដឹកនាំដោយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី យកនំបញ្ចុកដែលជាអាហារប្រពៃណីជាតិខ្មែរមកបំបែកបំបាក់ជាតិខ្មែរ និងប្រើប្រាស់ជានិមិត្តរូបបដិវត្តន៍បះបោរប្រឆាំងនឹងសេចក្តីសុខរបស់ពលរដ្ឋខ្មែរ។ ប៉ុន្តែល្បិចកលទុច្ចរិតនេះត្រូវបាន វាយបំបាក់។ ក្រុមប្រឆាំងបានទទួលបរាជ័យដ៏អាម៉ាស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ហូបនំបញ្ចុកដ៏ធំសម្បើមនេះបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរប្រឆាំងដាច់ខាតនយោ​បាយ​បំផ្លាញជាតិ ហើយយល់ច្បាស់ពីការរួបរួមកម្លាំងសាមគ្គីជាតិខ្មែរទប់ស្កាត់ និងបង្ក្រាបអំពើក្បត់ជាតិ និងការបំបែកបំបាក់ជាតិតាមរយៈនំបញ្ចុក។

ព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គីភាពនិងឯកភាពជាតិខ្មែរ ៩ មិថុនា អាចនឹងក្លាយជាទិវាអាហារជាតិខ្មែរមួយ ដើម្បីរក្សាអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក បន្លែបង្ការ និងអង្ករខ្មែរ។ ព្រឹត្តិការណ៍ថ្ងៃទី៩ មិថុនា នេះក៏ជាឱកាសមួយ ជួយផ្សព្វផ្សាយឱ្យពិភពលោកស្គាល់នំបញ្ចុកខ្មែរកាន់តែច្បាស់ និងបានឃើញសាមគ្គីភាពរបស់បបរជាពលរដ្ឋខ្មែរដែលមានជាប្រពៃណីយូរយារ ណាស់មកហើយ។ សូមអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបាន ផ្តួចផ្តើមឱ្យមានព្រឹត្តិការណ៍ហូបនំបញ្ចុកមហាសាមគ្គី និងឯកភាពជាតិខ្មែរនៅថ្ងៃនេះ! ជានំបញ្ចុកសន្តិភាព នំបញ្ចុកឯកភាពជាតិ និងនំបញ្ចុកអត្តសញ្ញាណជាតិខ្មែរ!៕

ដោយ៖ ចៅចាក់ស្មុក រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩

VOD Khmer
9 June 2019 ·

នៅថ្ងៃទី ៩ មិថុនា ២០១៩ ថ្នាក់ដឹក​នាំគណបក្ស​ប្រជាជន​កម្ពុជា​និង អតី​តគណបក្សសង្រ្គោះ​ជាតិ ខេត្តបាត់ដំបង បានរៀប​ចំពិធី​ហូប​នំបញ្ចុក​សាមគ្គី​ជាតិ​នៅតាម​ទីតាំង​មួយ​ចំនួនរៀងៗខ្លួន ក្នុងបរិយាកាស​រីករាយ ដោយ​មិនមានបញ្ហា​ប្រឈម​នោះឡើយ។

អ្នកចូល​រួមពិធី​ហូបនំបញ្ចុក​នៅខេត្តនេះមួយចំនួន ស្នើឱ្យអ្នកដឹកនាំ​ខ្មែរ​បង្កើត​បរិយាកាស​សាមគ្គីភាព និងរួបរួមជាតិ​ពិតប្រាកដ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិជាធំ ក្រោយ​ពេល​បញ្ចប់​ព្រឹត្តិការណ៍​ហូប​នំបញ្ចុក​សាមគ្គីភាព និងស្នេហា​ជាតិ​នៅថ្ងៃនេះ។ ក្រោយ​ទិវា​ហូប​នំ​បញ្ចុក​៖ មេធាវី​ស្នើ​តុលា​ការ​ខេត្ត​បាត់​ដំបង​កុំ​ចាត់​ការ​សំណុំ​រឿង​សកម្មជន​អតីត​បក្ស​ប្រឆាំង​

ទិវា​ទទួល​ទាន​នំបញ្ចុក​នៅ​ថ្ងៃទី០៩ មិថុនា ដែល​មាន​ការ​ចូល​រួម​ទាំង​សមាជិក​គណ​បក្ស​កាន់​អំណាច និង អតីត​បក្ស​ប្រឆាំង​បាន​បញ្ចប់​ជាមួយ​រូបភាព​វិជ្ជមាន​សម្រាប់​សំណុំ​រឿង​ក្រុម​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​។ មេធាវី​ការពារ​សកម្មជន​ទាំង​នេះ បាន​អះអាង​ថា ការ​ជួប​ជុំ​ហូប​នំបញ្ចុក​នេះ​មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ។ ដូច្នេះ​ហើយ លោក​ស្នើ​ឱ្យ​តុលាការ​ខេត្ត​បាត់ដំបង់​តម្កល់​ទុក​មិន​ចាត់​ការ​សំណុំ​រឿង​ពួកគេ​ដែល​ត្រូវ​តុលាការ​កោះហៅ​ទៅ​សាក​សួរ​រឿង​ជួប​ជុំ​ហូប​នំបញ្ចុក​នេះ​។ 
ផ្សាយពាណិជ្ជកម្ម

សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​២៦​នាក់ ដែល​ភាគ​ច្រើន​ជា​អតីត​មេឃុំ និង​ចៅ​សង្កាត់​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង​បញ្ចប់​ការ​សាក​សួរ និង មិន​បាន​ចោទ​ប្រកាន់​អ្វីទេ​កាល​ពីខែ​មុន​។ ចំណែក​សកម្មជន​ចំនួន​៩នាក់​ទៀត ត្រូវ​បាន​តុលាការ​លើក​ពេល​សាក​សួរ​ដោយ​មិន​កំណត់​ពេល​វេលា ដោយ​ប្រាប់​ឱ្យ​រង់ចាំ​កោះ​ហៅ​ជា​ថ្មី​ពី​សំណាក់​តុលាការ​។

យ៉ាង​ណា​មិញ រហូត​មក​ដល់​ពេល​នេះ ពោល គឺ​បន្ទាប់​ពី​ទិវា​ហូប​នំបញ្ចុក​រួម​គ្នា​៩ មិថុនា បាន​បញ្ចប់​ទៅ​ហើយ​ ក៏​តុលាការ​ខេត្ត​បាត់​ដំបង នៅ​មិន​ទាន់​បាន​កោះហៅ​សកម្មជន​ទាំង​៩នាក់​នោះ​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំគ្នា​ហូប​នំបញ្ចុក​សម្តែង​ការ​គាំទ្រ​សកម្មភាព​របស់​លោក​សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ​ដែរ​។

លោក សំ សុគង់ មេធាវី​ការពារ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា តុលាការ​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​បែប​នេះ​តទៅ​ទៀត​ទេ គឺ​គួរ​តែ​សម្រេច​តម្កល់​មិន​ចាត់​ការ​សំណុំ​រឿង​របស់​ពួក​គេ ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​ខុស​ច្បាប់​។ មិន​បាន​ធ្វើ​ខុស​ច្បាប់ ព្រោះ​លោក​មេធាវី​សំអាង​ថា ការ​ជួប​ជុំ​គ្នា​ទទួល​ទាន​នំបញ្ចុក​កាល​ពីថ្ងៃទី០៩ មិថុនា តាម​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន គឺ​ជា​ការ​ជួប​ជុំហូប​នំបញ្ចុក​សាមគ្គី​ភាព និង​ឯក​ភាព​ជាតិ ដែល​មិន​មែន​ជា​រឿង​ខុស​ច្បាប់​។ ដូច​នេះ​ហើយ ការ​ជួប​ជុំ​ហូប​នំបញ្ចុក​របស់​ក្រុម​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង ក៏​មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ដែរ​។

សម្រាប់លោកមេធាវី សំ សុគង់ ប្រសិនបើតុលាការមិនសម្រេចលើសំណុំរឿងរបស់ពួកគេទេ គឺពួកគេមិនទាន់មានសេរីភាពពេញលេញឡើយ ពោលគឺនៅតែមានការព្រួយបារម្ភ និង ខ្វល់ចិត្តមិនជ្រះស្រឡះដែលធ្វើឱ្យប៉ះពាល់ការប្រកបរកស៊ីប្រចាំថ្ងៃរបស់ពួកគេ។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​សកម្មជន​អតីត​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ សកម្ម​ជន​ចំនួន​៣៥​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ធំ ក៏​ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន​ហៅ​ទៅ​សួរ​នាំ​រឿង​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក​សម្តែង​ការ​គាំ​ទ្រ​ដល់​សកម្មភាព​លោក​សម រង្ស៊ី នៅ​ក្រៅ​ស្រុក​ផង​ដែរ​។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​បញ្ជាក់​ថា ការ​ហូប​នំបញ្ចុក គឺ​ជា​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​។ ប៉ុន្តែ​លោក​ថា ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ទូលំ​ទូលាយ​ក្នុង​ការ​ហូប​នំបញ្ចុក​ដោយ​គ្មាន​ការ​ព្រួយ​បរម្ភ​អ្វី​ឡើយ​ កុំ​ឲ្យ​តែ​យក​នំបញ្ចុក​មក​ធ្វើ​ជា​ខែល​បិទ​បាំង ដើម្បី​នាំ​គ្នា​គាំទ្រ​លោក​សម រង្ស៊ី​៕

No comments:

Post a Comment