Friday, August 17, 2018

ផែនការ ក៥ / យុទ្ធនាការ ក៥

ការសរសេរប្រវត្តិនេះមានបំណង រក្សាទុកជាឯកសារ ថា សង្គមខ្មែរសព្វថ្ងៃកំពុង ហែកហូររឿងដណ្តើមអំណាចគ្នា ដោយការអូសទាញ យុវជនក្មេងៗ និស្សិតក្មេងៗ ដែលទើបកើត ! ឲ្យធ្វើការបេះបោរ តាមនយោបាយ ឬ យោធា យកអំណាចមកឲ្យក្រុមខ្លួន (ក្នុងស្រុក) និង បរទេស។ ពួកគេមានបំណង គ្រប់គ្រងខ្មែរ ដោយយកខ្មែរ សំលាប់ខ្មែរ ឧ សៀម និងថៃ គេច្បាំងគ្នា តែពួកវា យកខ្មែរសេរី ( ពួកសឺនសាន ពួក សាក់ ស៊ុតសាខន នួនជា អិនតាំ...)ដាក់តាមព្រំដែន ថៃ ការពារប្រទេសថៃ!។ ចំណែកពួកវៀតណាមខាងជើង និង វៀតណាមខាងត្បូងគេប្រឆាំងគ្នាដែរ តែគេបង្កើត ខ្មែរសេរីដាក់តាមព្រំដែន និងក្នុងប្រទេសខ្មែរ សម្រាប់ការពារប្រទេសវៀតណាម ដូចជា ពួកប៉ែន សុវណ្ណ ពួក យូ យន់​ ពួក ខៀវ សំផន ពួក សុន សេន...) ប្រទេសឡាវ គេចិញ្ចឹមខ្មែរសេរីផង ខ្មែរឥស្សរៈ ខ្មែរកុម្មុយនីស្តតាមព្រំដែនឡាវ ទុកការពារប្រទេសឡាវដែរ។


ពេលពួកគេយករឿង ផែនការ ក៥ មក ឃោសនាពេលបោះឆ្នោត ជាពិសេស កាល ប៉ែន សុវណ្ណ នៅរស់ គាត់បើកបក្សនយោបាយ រួចសរសេរឿង ផែនការ ក៥នេះ ក៍កើតមានសំនួរថា ផែនការ ក៥ ជាអ្វី នណាជាអ្នករៀបចំ (Project Management) ? ហេតុអ្វី? ខ្ញុំកើតតាំងពីឆ្នាំ ១៩៧២ ជំនាន់ ក៥ ឆ្នាំ ១៩៨៤ និង ១៩៨៥ ខ្ញុំរៀនថ្នាក់ទី ៥ ម្តាយខ្ញុំទៅ កាប់ព្រៃនៅ ផ្លូវជាតិលេខ ៥៦ ក្រវ៉ាញ ពោធិសាត់ ពុកខ្ញុំជា សេនាជន ចំណែកខ្ញុំជា សិស្ស....ដូច្នេះខ្ញុំអាចបកស្រាយអំពី ផែនការ ក៥ ដូចតទៅ៖
ក១= ការពារ
ក២= ការពារ សាង
ក៣= កង កំលាំង ស៊ើបការណ៍ប្រដាប់អាវុធ
ក៤= សាង ងទ័ព ដើម្បីអូសទាញ និង ឯកោរ កំលាំងខ្មែរក្រហម
ក៥= កំលាំង កាប់ឆ្ការព្រៃ ការពារព្រំដែន ម្ពុជា
ខ្ញុំអាចបកស្រាយចំពោះ អ្នកនយោបាយមកពី ពួកខ្មែរក្រហមក្តី ខ្មែរសេរី ដែលប្រឆាំង ស្តេចសីហនុ ខ្មែរសីរីដែលបំរើវៀតណាម ខ្មែរសេរីដែលបំរើជប៉ុន ខ្មែរសេរីដែលបំរើឡាវ ខ្មែរសេរីបំរើអាមេរិក..ថា ខ្មែរជាតិនិយម គេសំដៅខ្មែរ ដែលព្យាយាម មិនសំលាប់ខ្មែរ ឬសំលាប់តិចបំផុតដើម្បីការពារទឹកដី ប្រជាជនខ្មែរ វប្បធម៍ខ្មែរ ។ ប៉ែនសុវណ្ណ ពេលប្រឆាំងបារាំង គឺប្រឆាំងសម្តេចតា សីហនុ។ របបខ្មែរ ក្រហម ប៉ែន សុវណ្ណ ប្រឆាំងទៀត ព្រោះបែន សុវណ្ណជា បក្សពួកខ្មែរសរី!!។ របប សាធារណរដ្ឋប្រជាមានិតកម្ពុជា ១្នាំ ១៩៧៩ ដល់ ១៩៨៩ ប៉ែន សុវណ្ណប្រឆាំងទៀត!! ឆ្ងល់ទេ? ប៉ែន សុវញ្ណជានណា? ។ ពេលរំដោះក្រុងភ្នំពេញឆ្នាំ ១៩៧៩ មានកងទ័ពខ្មែរ ២០,០០០នាក់ មកពី ២៥ រណសិរ្ស ដែលមាន រណសិរ្សរបស់ ប៉ែនសុវណ្ណដែរ តែពេលនាំទ័ពចូលរំដោះស្រុកខ្មែរ គ្មានឈ្មោះប៉ែន សុវណ្ណនាំទ័ព បែរជាមាន ឈ្មោះជា នាយករដ្ឋមន្រ្តី! និងជា ប្រធាន បក្ស!! អាចឹង បានជាគេឆ្ងល់ ហ្នឹង ថា ប៉ែន សុវណ្ណ ជានណា?។ ថ្ងៃ ១៤ មករា ១៩៧៩ អង្គការសហប្រជាជាតិ UN គេប្រជុំ រឿង កងទ័ពវៀតណាម ២០ ម៉ឺននាក់ចូលឈ្លានពានកម្ពុជា តែមានអ្នករាយការណ៍ថា គេចូលទៅរំដោះប្រជាពលរដ្ឋខ្មែរដែលពួកខ្មែរ ក្រហមរំដោះ! ដល់ចឹង គេសួរថា អ្នកណាជាអ្នកដឹកនាំរដ្ឋាភិបាលហ្នឹង? គេថា ម្នាក់ហ្នឹងឈ្មោះ ប៉ែន សុវណ្ណ !! សម្តេចតា សីហនុ គាត់ថា មិនស្គាល់? សម្តេច សឺន សាន ថា មិនស្គាល់ ខៀវសំផន ថា អត់ស្គាល់ដែរ សូរមកខាង ជា ស៊ីម ហេង សំរិន គេថា អត់ស្គាល់ដែរ !!! ហាាស​ហាហស ខិ ខិ ដូច្នេះ UN ដែលមាន ចិន សូវៀត អាមេរិក បារាំង អគ្លេស គេសំរេចត្រូវតែ វាយឲ្យ វៀតណាម ដកទ័ពចេញពីកម្ពូជាដោយគ្មានអែអង់!
បើចឹងម៉េចថា ប៉ែន សុវណ្ណស្នេហារជាតិ? បើ ប្រពន្ធ ប៉ែន សុវណ្ណ ជាកូនរបស់ ផាំ វាន់ដុង មេដឹកនាំ វៀតណាមហ្នឹង? ម៉េចប៉ែន សុវណ្ណ សរសេររឿង ផែនការ ក៥ កើត? --- នេះជាការនិពន្ធរបស់ប៉ែន សុវណ្ណ ព្រោះ
  • ប៉ែនសុវណ្ណថា ៖ មេទ័ពវៀតណាមសំឡុតគាត់ថា អ្នកឯងដឹងទេ សព្វថ្ងៃនេះ ទ័ពវៀតណាម ១៨ ពាន់នាក់កំពុងនៅ កម្ពុជា ( ១៨ ពាន់ = ១៨,០០០នាក់ !! ) នេះជាតួរលេខ កុហក ដោយសារ តួរលេខខ្មែរក្រហមថា វៀតណាម ប្រើទ័ព ១២ម៉ឺនាក់ ស្មើរ ១២ កងពលធំ វាយចូលមក គ្រាខ្មែរក្រហមមានទ័ព ៣៧០,០០០នាក់ ចំណែក អ្នកជំនាញយៅធាបរទេស CIA, NATO, Thailand....គេថា វៀតណាម ប្រើទ័ពប្រមាណ ២០០,០០០នាក់ ឬ ២០ កងពលធំ!!
  • គេសម្រេចប្រើផែនការ ក៥ មកពី កាលណោះ មានខ្មែរ ៣៧០,០០០នាក់រស់ក្នុងទឹកដីថៃ និង ជាង ១៨០,០០០នាក់រស់តាមបន្ទាត់ព្រំដែន។ ពួកខ្មែរក្រហម មានទ័ព ៤០,០០០នាក់ និង ឈ្លប shooter ចំនួន ១០,០០០នាក់ ដូច្នេះ ពួកខ្មែរក្រហម សហការណ៍ជាមួួយ ពួកទ័ពថៃ ប្រមូលផ្តុំទ័ពច្រកណាមួយជាចំហរ ឯទ័ពរដ្ឋកម្ពុជានិង វៀតណាមចល័តទៅទបច្រកនោះ ជាឪកាស ឲ្យ ទ័ពខ្មែរក្រហមដែលមាន ចិនជួយ ចល័តចូលមកក្នុងប្រទេសតាម ច្រក ផ្សេង!! ព្រោះចំងាយ ជាង ១០០០ គម គ្មានកំលាំងណាពង្រាយសពអស់ទេ កកើតចេញជា  ផែនការ ក៥ គឺ កាប់ព្រៃ ពង្រាយចំរ៉ូង ធ្វើផ្លូវទៅព្រំដែន កសាងលេណដ្ឋាន។ ជាលទ្ធផល គឺ មានរបាយការណ៍សំងាត់ថា កំលាំងខ្មែរក្រហម ១០០នាក់ចូលក្នុងប្រទេស ចំណាយពេល ១ខែដើរកាត់ព្រៃ និង ចូលទៅដីថៃ វិញបានតែ ២០នាក់ ឬ ២០% ដោយសារ ជួបជាមួយទ័ព សឺនសាន ទ័ពសីហនុ ទ័ពរដ្ឋកម្ពុជា សុទ្ធតែស្អប់ខ្មែរក្រហម ឬ ពួកគេចុះចូលដោយមិនប្រយុទ្ធស្លាប់រស់។
  • ដូច្នេះអ្នកដែលប្រឆាំង ផែនការ ក៥ មិនមែនទើបមានឆ្នាំ ១៩៩៣-២០១៨ នេះទេ មានតាំងពី ១៩៧៩ ដល់ ១៩៨០ កាលណោះមាន ជាង ៥០ បក្ស នៅបង្កប់ខ្លួនក្រុងភ្នំពេញ -- រួមទាំង ប៉ែន សុវណ្ណដែរ។ ព្រោះឆ្នាំ ១៩៩១ តាមកិច្ចព្រមព្រងបារីស ប៉ែន សុវណ្ណ អរគុណ សឺន សាន ដែលជួយគាត់ចេញពី គុក (តាមពិតគាត់ជាប់គុក ដូចជា អ៊ុង សានស៊ូជី នៅភូមារ គឺមានផ្ទះស្អាត នៅលើកោះទេសចរណ៍ មានសន្តិសុខ មានអ្នកយាម មានប្រពន្ធជា កូនប្រធានាធិបតី យួន..) មិនមែន គុក ងងឹត អីទេ។ ក្រៅពីជាង ៥០បក្ស នៅមាន រដ្ឋាភិបាលត្រីភាគី និងមានជាង ៤០បក្ស ឆ្នាំ ២០១៨នេះ ដែលមិនពេញចិត្តជាមួយ បក្សប្រជាជនកម្ពុជា--- ចឹងបានថា ប្រឆាំងចុះតែ ត្រូវគិតរឿងជាតិ កុំប្រឆាំងៗៗ ស្រាប់តែ ជនជាតិចាមឡើងជាមេដឹកនាំ ជាស្តេច ឬ មេដឹកនាំជាចិន (អាំងហ្គិចអៀវ ហៅឌុច) ឬ មេដឹកនាំធំជាជនជាតិ សៀម ដូចជា នួន..៕
ខាងក្រោមនេះជាឯកសារ ប៉ែន សុវណ្ណ សរសេរឿង ក៥

No comments:

Post a Comment