Update Chan Born ងាកមើល ២៣ តុលា ១៩៩១៖ កម្ពុជាកាលណោះមាន ០៤ រដ្ឋាភិបាល គឺ ភ្នំពេញគាំទ្រដោយ សូវៀត, ខ្មែរក្រហម គាំទ្រដោយចិន, សីហនុ គាំទ្រដោយ NATO សឺនសាន គាំទ្រដោយ អាមេរិក។ គោលបំណង នៃសង្រ្គាម គឺ ប្រទេសថៃ និង វៀតណាម កាត់កម្ពុជា ជា ០២ ផ្នែកត្រឹមទន្លេមេគង្គ ដើម្បី ផ្តាច់ទឹកដី ម្ខាងជា ខ្មែរសេរី ម្ខាងជាខ្មែរកុម្មុយនីស្ត ដូច្នេះ ប្រទេស មហាអំណាច គ្មានមួយណាចំណេញពី សង្រ្គាមនេះ ទើបពួកគេ ចរចារគ្នាបើផ្លូវឲ្កម្ពុជា ឈានទៅរកតុចរចារសន្តិភាព ដូចជា នៅ តូក្យូ ជប៉ុន ហ្សាកាតាឥណ្ឌូនេស៊ី ធ្វើបែបនេះ ក៍កម្ពុជាមិនអាចចុះសម្រុងគ្នា ប្រទេស ឥស្លាមដូចជា ម៉ាឡេ ឥណ្ឌូនេស៊ី គឺជាប្រទេសឥស្លាមដែល គ្រប់គ្រងកម្លាំងទ័ពច្រើន នៅកម្ពុជា (ចលនាខ្មែរ ឥស្លាម) ដែល ទាំង វៀតណាម និង ថៃ សុទ្ធតែមិនគាំទ្រ ព្រោះ ASEAN គឺជាកម្លាំងទ័ពឥស្លាម។ កិច្ចព្រមព្រៀង បារីស Accord de Paris គឺជាចំណុច ដែល ភាគី ទាំង ០៤ អាចទទួលយកបាន គឺ កម្ពុជាជាអតិត ដែនដីអាណានិគមបារាំង ប្រជាជននិយាយភាសាបារាំង បារាំងធ្លាប់ការពារទឹកដីកម្ពុជា ដែលរារាំង មហិច្ឆិការបស់ វៀតណាម និង ថៃ !!៕
ថ្ងៃស្អែកទី ២៣ តុលា ២០២៣ ក្រុមប្រឆាំងកម្ពជា អំពាវនាវឲ្យមានការជួបជុំ រំលឹកខួប ២៣ តុលា ១៩៩១ ដើម្បី ឲ្យ អន្តរជាតិ ជាហត្ថលេខី កិច្ចព្រមព្រៀងប៉ារីស បារាំង គៀបសង្កត់ រដ្ឋាភិបាល កម្ពុជា ឲ្យងាកទៅគោរពកិច្ចព្រមព្រៀងក្នុង ប៉ារីសឡើងវិញ។ គោលបំណងសំខាន់របស់ ភាគី ខ្មែរ ចតុភាគី គឺ បោះឆ្នោត បង្កើត របប រដ្ឋកម្ពុជា ( យកលំនាំ រដ្ឋកម្ពុជា) ជាគោល តែខ្លឹមសារជា របប សាធារណរដ្ឋខ្មែរ របស់ លន់ នល់ ដោយសារ សាធារណរដ្ឋខ្មែរ មាន រដ្ឋចម្បារ ដឹកនាំឲ្យ ជនជាតិ ខ្មែរឥស្លាម រដ្ឋកម្ពុជាក្រោម ដឹកនាំឲ្យ ខ្មែរវៀតណាម តែ មេដឹកនាំ រដ្ឋាភិបាល សម្តេច តា សីហនុ និង សម្តេច ហ៊ុនសែន បានបង្វែរទៅជា ព្រះរាជាណាចក្រកម្ពុជាទី ២ គឺ របបរាជានិយម នេះជា ស្នូលដែលនាំឲ្យមាន បញ្ហាដល់ថ្ងៃនេះ គឺ ការចោទប្រកាន់ថា កម្ពុជា បាត់បង់ទឹកដី បាត់បង់កោះត្រល់ ប្រឆាំងការបោះបង្គោលព្រំដែន ប្រឆាំង មកនាំយកទៅវិញ ជនជាតិវៀតណាមខុសច្បាប់ជាង ១ លានននាក់នៅកម្ពុជា....
ប្រវត្តិសាស្រ្តខ្មែរ៖ ប្រទេសយើងសព្វថ្ងៃកំពុងរីកចម្រើនជាបណ្តើរៗ ដោយសារមាន សន្តិភាព យើងបានសន្តិភាព ដោយសារ យើងឈ្នះសង្រ្គាម។ សង្រ្គាមប្រើអាវុធ គេហៅសង្រ្គាមក្តៅ សង្រ្គាមនយោបាយ គេហៅសង្រ្កាមត្រជាក់។ ខ្មែរយើងវិនាស ជាង ៥០០ ឆ្នាំ ដោយសារ យើង មហាអំណាចខ្មែរ ធ្វើសង្រ្គាម ជាមួយ មហាអំំណាច ចាម ( សូមមើលផែនទី) មហាអំណាចចាម ដួលរលំ ដូច្នេះ មហាអំណាចខ្មែរ ក៍សន្លប់ធំដែរ !។ ចាមស្ថិតនៅ លើទីតាំងល្អជាង ខ្មែរ ពេល ចិនចុះមក ចាមចិន សហការណ៍វាយខ្មែរ ពេល វៀតណាមចុះមក វៀតណាមចាម វាយខ្មែរទៀត ពេលបារាំងចូលស្រុក ចាមបង្កើតរដ្ឋាភិបាលចាមបារាំង ជិះជាន់ខ្មែរទៀត ពេលអាមេរិកចូលស្រុក ចាមអាមេរិក ធ្វើសង្រ្កាមសម័យលន់ នល់។ សម័យខ្មែរក្រហម ចាមវៀតណាម ប្រឆាំងកម្ពុជា។ ពេលតស៊ូនៅព្រំដែនខាងលិច ទ័ពនគរចំម្បារ បូកទ័ពសៀម ធ្វើសង្រ្កាមប្រឆាំង រដ្ឋកម្ពុជាទៀត...ថ្ងៃ ២៣ តុលា ១៩៩១ កិច្ចព្រមព្រៀងបារីស ចាម នៅតែបន្តសង្រ្គាមត្រជាក់នៅកម្ពុជា....ដូច្នេះ សន្តិភាព និង សង្រ្កាមនៅក្បែរៗគ្នាណាស់ ដែលទាមទារ ការសិក្សាវិភាគ...៕
វិបត្តិសព្វយ៉ាង គឺមកពីថ្ងៃ ២៣ តុលា ១៩៩១ -- ប្រវត្តិ អ្នកស្និតពិភពឥស្លាមគេទាញទៅ ហ្សាកាតា១ ហ្សាកាតា ២...អ្នកស្និតជប៉ុន គេទាញទៅរក សន្ធិសញ្្ញានៅ តូក្យូ ចុងក្រោយ ខ្មែរ១ក្រុមនៅ បារាំង ទទួលជោគជ័យ ព្រោះឈានដល់ សន្ធិសញ្ញាក្រុងបារីស ២៣ តុលា ១៩៩១ ត្រូវបង្កើតរដ្ឋាភិបាលចម្រុះ ដែលគិតជា កូតាបារាំង អាមេរិក អូស្រា្តលី កាណាដា..ដល់ចឹង ក្រុមខ្មែរតស៊ូនៅជាយដែនរាប់ឆ្នាំ អតបានឡើងធំ ព្រោះអត់ចេះអក្សរ អត់ចេះបារាំង អគ្លេស សោះ ក៍ក្លាយជា ជម្លោះផ្ទៃក្នុង ចោទរឿងព្រំដែន !! រឿងមិនគោរពកិច្ចព្រមព្រៀងក្រុងបារីស !! អ្នកអាមេរិកខឹងអ្នកបារាំង ព្រោះខ្លួននៅបារាំងសោះ ជិះយន្តហោះទៅយកសញ្ជាតិអាមេរិក បានក្លាយជាមន្រ្តីធំជំនាន់ អ៊ុនតាក់ដែរ !! នេះហើយ ២៣ តុលា..
Bunthan Ros យេីងធ្វេីបាតុកម្ម ដេីម្បីទាមទារឱ្យគោរពឬអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍ ២៣ តុលា ឱ្យបានត្រឹមត្រូវ ៖ ១) ស្តារប្រជាធិបតេយ្យ ២) គោរពសិទ្ធិមនុស្សនៅកម្ពុជា ៣) ទាមទារយួន គោរពដែនអធិបតេយ្យខ្មែរ គឺយួនត្រូវឈប់បន្តប្លន់ដីខ្មែរ ។ ល។
- ២៣ តុលា ២០២១ ប្រយុទ្ធ -លោក ហ៊ុន ម៉ានី : ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២ រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភ្នំពេញ : លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរនៅក្នុងហ្វេសប៊ុកថា ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២ រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។ លោក ហ៊ុន ម៉ានី បានបន្តថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរ របស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ឈរមកទល់ពេលបច្ចុប្បន្ន បន្តទៅថ្ងៃអនាគត លោកបញ្ជាក់ថា ជាក់ស្តែង ធនប័ត្រអនុស្សាវរីយ៍ ៣០០០០រៀល ដែលមានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់ជាផ្លូវការ ក្នុងឱកាសអបអរខួប ៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាពេលថ្មីៗនេះ គឺជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ ។
- ២៣ តុលា ២០២១ Sin Rozeth គួរឱ្យសោកស្តាយថ្ងៃ២៣ តុលា ថ្ងៃដែលខ្មែរចាប់ផ្តើមទទួលបានជំនួយបរទេសមកអភិវឌ្ឍប្រទេស ត្រូវបានលុបចេញពីថ្ងៃបុណ្យជាតិ ខ្មែរជំនាន់ក្រោយអាចនឹងមិនបំភ្លេច។
- ២៣ តុលា ២០២១ Um Sam An លោក ហ៊ុន សែន បានបំផ្លាញនិងជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយគាត់បានសម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មិនរក្សាអព្យាកិត្យភាព (លំអៀងទៅរកចិននិងវៀតណាម) និងមិនបានការពារបូរណភាពទឹកដី (យកមកប្រើប្រាស់នូវសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលជាសន្ធិសញ្ញាវៀតណាមរៀបចំអោយ សម័យវៀតណាមត្រួតត្រាកម្ពុជា ដើម្បីបោះបង្គោលព្រំដែនជាមួយវៀតណាម)។ លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសតាមរបៀបផ្តាច់ការដោយឯកបក្សដូចមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
- ២៣ តុលា ២០២១ Ir Channa ក្នុងថ្ងៃតែមួយ គឺថ្ងៃសុក្រទី ២២តុលា ឆ្នាំ២០២១នេះ ពលរដ្ឋខ្មែរនៅប្រទេសមហាអំណាចលោកសេរីពីរផ្សេងគ្នា នៃទ្វីបពីរផ្សេងគ្នា មួយនៅទីក្រុងប៉ារីសប្រទេសបារាំង ទ្វីបអឺរ៉ុប មួយនៅទីក្រុងវ៉ាសុីងតោនឌីសុី សហរដ្ឋអាមេរិក ទ្វីបអាមេរិក បានធ្វេីបាតុកម្មទាមទាអោយមានការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣តុលា និងទាមទាអោយរបបក្រុងភ្នំពេញដោះលែងអ្នកទោសនយោបាយទាំងអស់ដោយឥតលក្ខខ័ណ្ឌ។ ពលរដ្ឋខ្មែរចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
- ២៣ តុលា ២០២១ Jean-François Tain កិច្ចព្រមព្រៀងទីក្រុងប៉ារីសជារបត់ប្រវត្តិសាស្ត្រមួយប្រកែកមិនបាន… 1. កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលា១៩៩១ មានចំណាស់៣០ឆ្នាំគត់។ ពិធីចុះហត្ថលេខាលើឯកសារនេះ កាលពី៣០ឆ្នាំមុន ជាព្រឹត្តិការណ៍អន្តរជាតិមួយធំធេង។ ពីព្រោះម្យ៉ាង វាស្តែងឱ្យឃើញថា ក្រោយពីចំណាយពេលចរចាគ្នាអស់២ឆ្នាំ២ខែនិងជាង២០ថ្ងៃ ពួកមហាអំណាចត្រូវរ៉ូវគ្នា។ ពីព្រោះម្យ៉ាងទៀត វាក៏ស្តែងឱ្យឃើញដែរថា នៅទីបំផុត ខ្មែរនិងខ្មែរ ត្រូវរ៉ូវគ្នាហើយ។ គឺជាការត្រូវរ៉ូវគ្នា ដើម្បីបញ្ចប់មហាសោកនាដកម្មរបស់ប្រទេសកម្ពុជា ដែលលង់ខ្លួនក្នុងសង្គ្រាមឥណ្ឌូចិនទី៣ នៅពេញមួយទសវត្សរ៍១៩៨០។ សង្គ្រាមឥណ្ឌូចិនទី១ គឺជាសង្គ្រាមជាមួយអាណានិគមបារាំងដែលបានបញ្ចប់ទៅ នៅឆ្នាំ១៩៥៤។ សង្គ្រាមឥណ្ឌូចិនទី២ ដែលបានបញ្ចប់ទៅនៅឆ្នាំ១៩៧៥ គឺជាចំហាយនៃសង្គ្រាមត្រជាក់ រវាងនៅម្ខាង របបនយោបាយដែលគាំទ្រដោយអាមេរិក រួមមានវៀតណាមខាងត្បូង, កម្ពុជារបស់ លន់ នល់, របបនៅប្រទេសឡាវសម័យនោះ និងនៅម្ខាងទៀត ទ័ពកុម្មុយនីស្តវៀតណាមខាងជើង, ខ្មែរក្រហម, និងទ័ពព្រៃPathet Lao ដែលគាំទ្រដោយចិនឬដោយសូវៀត។ រីឯសង្គ្រាមឥណ្ឌូចិនទី៣ ក្នុងទសវត្សរ៍១៩៨០ ក៏ជាចំហាយនៃសង្គ្រាមត្រជាក់ដែរ តែលើកនេះ វាមានភ្ជាប់មកជាមួយនូវជម្លោះរវាងកុម្មុយនីស្តចិននិងកុម្មុយនីស្តសូវៀត ព្រមទាំងមានការចូលដៃគ្នារវាងចិននិងអាមេរិកដើម្បីប្រឆាំងសូវៀត។ នៅម្ខាងមាន សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលកាន់កាប់ដោយវៀតណាមរណបសូវៀត។ នៅម្ខាងទៀត មានចលនាខ្មែរអ្នកតស៊ូទាំង៣ក្រុមដែលទ្រទ្រង់ដោយចិននិងអាមេរិក គឺខ្មែរអ្នកសីហនុនិយម, ខ្មែរអ្នកស៊ឺនសាននិយម, និងខ្មែរក្រហម។
- ២៣ តុលា ២០២១ Jean-François Tain 2. នៅចុងទសវត្សរ៍១៩៨០ នៅពេលដែលសហភាពសូវៀតកំពុងត្រដរខ្យល់និងលែងចង់ទាស់ទែងគ្នាជាមួយអាមេរិកនិងជាមួយចិន សង្គ្រាមឥណ្ឌូចិនទី៣ត្រូវអស់ន័យ។ អ៊ីចឹងហើយ បានជានៅដើមឆ្នាំ១៩៨៩ ចិននិងអាមេរិកដែលជាអ្នកផ្តល់អាវុធឱ្យចលនាខ្មែរអ្នកតស៊ូ និង សហភាពសូវៀតដែលជួយប្រទេសវៀតណាមអ្នកកាន់កាប់ប្រទេសកម្ពុជា បានផ្តើមចុះសម្រុងគ្នាចង់ដោះស្រាយបញ្ហាខ្មែរ។ ទន្ទឹមនេះ ដូចគ្នា ចាប់ពីចុងទសវត្សរ៍១៩៨០ទៅ ខ្មែរនិងខ្មែរ ពិសេសមេដឹកនាំកំពូលទាំងសងខាងនៃគូបដិបក្ខសម័យនោះ គឺសម្តេច សីហនុ និង លោក ហ៊ុន សែន បានជួបចរចាគ្នា ដើម្បីស្វែងរកការចុះសម្រុងគ្នា និងការស៊ីចង្វាក់គ្នា។ ចាប់ពីខែមិថុនា១៩៨៩ទៅ សមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានរួមប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីតាក់តែងសេចក្តីព្រាងសន្តិភាពមួយឡើង។ ទីបំផុត នៅថ្ងៃ២៦វិច្ឆិកា១៩៩០ ឯកសារមួយដែលមានកម្រាស់ជាង៥០ទំព័រ បានលេចចេញជារូបរាង។
- ២៣ តុលា ២០២១ Jean-François Tain 3. ម៉្លោះហើយ មិនមែនចៃដន្យឡើយ ដែលកាលពី៣០ឆ្នាំមុន ដើម្បីបញ្ចប់សង្គ្រាមឥណ្ឌូចិនទី៣ដែលឆេះសន្ធោសន្ធៅនៅលើទឹកដីខ្មែរ ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានរហូតដល់ទៅ១៩ប្រទេស គឺ ១៨ប្រទេស+កម្ពុជា។ កាលសម័យនោះ កម្ពុជាត្រូវបានតំណាងដោយ៤ភាគី (រួមបញ្ចូលគ្នានៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់) នោះគឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា ស៊ឺន សាន និង ខ្មែរក្រហម។ រីប្រទេសហត្ថលេខី១៨ផ្សេងទៀត រួមមាន សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ (អាមេរិក, អង់គ្លេស, បារាំង, ចិន និងសហភាពសូវៀត) ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៨ (ឥណ្ឌូណេស៊ី, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និងប៊្រុយណេ) ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធតំណាងដោយ យូហ្គោស្លាវី, និងប្រទេស៤ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី។
- ២៣ តុលា ២០២១ Jean-François Tain 4. កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ (មានកិច្ចព្រមព្រៀង២ និងសេចក្តីថ្លែងការណ៍១) ជាឯកសារប្រវត្តិសាស្ត្រ សំខាន់ណាស់ សម្រាប់ជោគវាសនានៃកម្ពុជា។ នៅត្រង់ថា គោលដៅទីមួយរបស់វា គឺរៀបចំឱ្យមានសន្តិភាពនៅស្រុកខ្មែរ។ បានន័យថា ជាគោលការណ៍ កិច្ចព្រមព្រៀងសន្តិភាពនេះតម្រូវឱ្យទ័ពបរទេសចាកចេញពីកម្ពុជា(គឺទ័ពវៀតណាម ដែល ជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រយុទ្ធជាមួយនឹងចលនាតស៊ូនៅជាយដែនខ្មែរ-ថៃ) ហើយតម្រូវឱ្យមានការឈប់បាញ់រវាងភាគីជម្លោះខ្មែរ ការរំសាយទ័ព និង ការធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញ របស់ជនភៀសខ្លួនខ្មែរ នៅជាយដែនខ្មែរ-ថៃ។ ៣០ឆ្នាំក្រោយមក ការអនុវត្តន៍គោលដៅទីមួយនេះ ជាជោគជ័យមួយប្រកែកមិនបាន ដ្បិតតាំងពីចុងឆ្នាំ១៩៩៧មក និងក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន សន្តិភាពពេញលេញបន្តគ្របដណ្តប់លើទឹកដីកម្ពុជា។ គោលដៅទីពីរ គឺ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ បានន័យថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស កំណត់ច្បាស់ណាស់ គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា នោះគឺលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងនីតិរដ្ឋ។ នៅឆ្នាំ១៩៩៣ ក្រោមអាណត្តិរបស់អ៊ុនតាក់ កម្ពុជាបានរៀបចំបោះឆ្នោតសភាធម្មនុញ្ញមួយ ដែល ក្រោយពីអនុម័តរដ្ឋធម្មនុញ្ញមួយហើយ បានកា្លយទៅជារដ្ឋសភាជាតិ។ ជាការពិត តាំងពីឆ្នាំ១៩៩៣មក គោលការណ៍ប្រជាធិបតេយ្យធំៗ ត្រូវបានដាក់បញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញ និងមានហើយ គ្រឹះប្រជាធិបតេយ្យធំៗ នៅកម្ពុជា។ ជារួម បើប្រៀបធៀបទៅនឹងហ្វីលីពីន និង ឥណ្ឌូណេស៊ី លទ្ធិប្រជាធិបតេយ្យកម្ពុជា មិនប្រសើរជាងគេទេ ហើយក៏មិនអន់ជាងគេដែរ តែបើប្រៀបធៀបទៅនឹងបណ្តាលទ្ធិប្រជាធិបតេយ្យនៅអាស៊ីបូព៌ា ដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ កម្ពុជាឋិតនៅឆ្ងាយនៅឡើយ។ ម៉្លោះហើយ លទ្ធិប្រជាធិបតេយ្យ ត្រូវតែនៅជាគោលដៅមួយធំដែលកម្ពុជាគួរដើរឱ្យដល់ ទោះត្រូវប្រើពេលយូរទៅមុខទៀតក្តី។ វាត្រូវការឱ្យមានការចាក់ឫសពីក្នុងមកវិញជាងសម្ពាធពីក្រៅ។ ការចាក់ឫសពីខាងក្នុងមកវិញ មានន័យថា ត្រូវការសុឆន្ទៈពិតប្រាកដរបស់ថ្នាក់ដឹកនាំ បណ្តាបក្សប្រឆាំងប្រកបដោយស្មារតីទទួលខុសត្រូវ សកម្មភាពចម្រុះនិងគ្មាននិន្នាការនយោបាយរបស់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយមួយដែលស្គាល់តួនាទីពិតប្រាកដរបស់ខ្លួន និងពិសេស ប្រជារាស្ត្រមួយដែលចេះដឹងជ្រៅជ្រះ។ រីឯគោលដៅទីបីវិញនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព អព្យាក្រឹតភាព ឯកភាពជាតិ និងភាពពុំអាចរំលោភបំពានទឹកដីបានឡើយនៃប្រទេសកម្ពុជា។ បន្ថែមពីលើនេះ បណ្តាប្រទេសហត្ថលេខីទាំង១៨នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សន្យាផ្តល់ជំនួយ ដើម្បីជួយស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
- ២៣ តុលា ២០២១ Jean-François Tain 5. ៣០ឆ្នាំក្រោយមក និយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសអស់សុពលភាពទៅហើយពីព្រោះខ្លឹមសារជាសារវន្តរបស់វាត្រូវបាន ដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ គឺជាការមើលមិនវែងឆ្ងាយ។ តទៅអនាគត ជាគោលការណ៍ ឯកសារប្រវត្តិសាស្ត្រមួយនេះ នឹងអាចបន្តផ្តល់ឧត្តមប្រយោជន៍ដល់ប្រទេសកម្ពុជា ពិសេសក្នុងករណីណាដែលមានការឈ្លានពានពីបរទេស ទាំងបរទេសជិតខាង និងទាំងបរទេសមកពីឆ្ងាយ។ យ៉ាងណាមិញ ទាមទារចង់កោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ ក្រោមមូលហេតុថា លទ្ធិប្រជាធិបតេយ្យកម្ពុជាដើរយឺតឬដើរថយក្រោយ គឺជាការស្រមើស្រមៃខ្វះភាពប្រាកដនិយម៕
២៣ តុលា ១៩៩១៖ មានក្មេង មានចាស់ជាច្រើនព្យាយាមបំភ្លៃថ្ងៃ ២៣ តុលា ១៩៩១។ ពួកអ្នកបំភ្លៃ គេទាមទារ វិលទៅរកថ្ងៃ ២៣ តុលា ១៩៩១ វិញ ហេតុអ្វី? ២៣ តុលា គឺជាថ្ងៃដែល រដ្ឋាភិបាល ០៤ ចុះកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីចូលបោះឆ្នោតជាតិឆ្នាំ ១៩៩៣។ ដល់ពេលបោះឆ្នោត អ្នកកាន់កាំភ្លើងតាមព្រំដែន តិចតួចបានឡើងធ្វើធំ ក្លាយជាមន្រ្តី ភាគច្រើនគឺ អ្នករត់តាស៊ី កម្មករ អ្នកនយោបាយនៅក្រៅប្រទេស គាត់បានពាក់ក្រវ៉ាត ក !! ក្លាយជានាហ្វឺន ជាមន្រ្តី ចំណុចនេះ ដែលនាំដល់ការ បែកបាក់ផ្ទៃក្នុងបក្ស ឈ្លោះគ្នា ហើយអ្នកដែល មិនបានឡើងធំ ពួកគាត់ ចង់ឲ្យគោរពស្មារតី ថ្ងៃ ២៣ តុលា វិញ ព្រោះកាលណោះ ពួកគាត់ជាអ្នកតំណាង រដ្ឋាភិបាល នីមួយ ៗ !! សម្រាប់ខ្ញុំជា រាស្រ្តសាមញ្ញ ថ្ងៃ ២៣ តុលា គឺបាន ចូលរៀនឡើងវិញ គេលែងចាប់ទាហាន ខ្ញុំសប្បាយរីករាយ អាចដើរសេរី....៕
នៅថ្ងៃ២៣ តុលា ១៩៩១ ប្រទេសជិតខាងទទួលស្គាល់និងគោរពបូរណភាពទឹកដីខ្មែរ។ ដូច្នេះទឹកដីដែលខ្មែរមាននៅថ្ងៃ២៣ តុលា ១៩៩១នោះ ជារបស់ខ្មែរហើយ។
វិបត្តិសព្វយ៉ាង គឺមកពីថ្ងៃ ២៣ តុលា ១៩៩១ -- ប្រវត្តិ អ្នកស្និតពិភពឥស្លាមគេទាញទៅ ហ្សាកាតា១ ហ្សាកាតា ២...អ្នកស្និតជប៉ុន គេទាញទៅរក សន្ធិសញ្្ញានៅ តូក្យូ ចុងក្រោយ ខ្មែរ១ក្រុមនៅ បារាំង ទទួលជោគជ័យ ព្រោះឈានដល់ សន្ធិសញ្ញាក្រុងបារីស ២៣ តុលា ១៩៩១ ត្រូវបង្កើតរដ្ឋាភិបាលចម្រុះ ដែលគិតជា កូតាបារាំង អាមេរិក អូស្រា្តលី កាណាដា..ដល់ចឹង ក្រុមខ្មែរតស៊ូនៅជាយដែនរាប់ឆ្នាំ អតបានឡើងធំ ព្រោះអត់ចេះអក្សរ អត់ចេះបារាំង អគ្លេស សោះ ក៍ក្លាយជា ជម្លោះផ្ទៃក្នុង ចោទរឿងព្រំដែន !! រឿងមិនគោរពកិច្ចព្រមព្រៀងក្រុងបារីស !! អ្នកអាមេរិកខឹងអ្នកបារាំង ព្រោះខ្លួននៅបារាំងសោះ ជិះយន្តហោះទៅយកសញ្ជាតិអាមេរិក បានក្លាយជាមន្រ្តីធំជំនាន់ អ៊ុនតាក់ដែរ !! នេះហើយ ២៣ តុលា...
Kim Sok 28 July · ប្រទេសកម្ពុជានឹងធ្លាក់ក្នុងស្ថានភាពគ្រប់គ្រងបែប ប៉ុល ពត ៥០% + របបយួន/ចិន ៥០% ប្រសិនបើ ៖
១. មន្ត្រីជាន់ខ្ពស់នៃCNRP មិននាំគ្នាចូលធ្វើសកម្មភាពក្នុងស្រុក ក្នុងកម្លាំងរួបរួម ហើយនៅតែឆ្លើយតបសើៗល្វើយៗលំៗពីក្រៅកម្ពុជាដូចសព្វថ្ងៃ។
២. សហគមន៍អន្តរជាតិ ទាំងអង្គការសហប្រជាជាតិUN, សហរដ្ឋអាមេរិកUSA, សហភាពអឺរ៉ុបEU, ជប៉ុន... នៅតែបង្ហាញប្រតិកម្មស្ទើរៗដូចបច្ចុប្បន្ន។
* លទ្ធផល ៖ កម្ពុជានឹងជួបវិបត្តិអាណោចអាធ័ម ជាងសម័យទសវត្សរ៍ទី៨០ ក្រោមយួនគ្រប់គ្រងដោយផ្ទាល់ទៅទៀត ពីព្រោះ ៖ ~ ពេលនោះ ពិភពលោកស្គាល់មុខចោរប្លន់ប្រទេសកម្ពុជាច្បាស់ ហើយគ្រប់គ្នាយល់ឃើញអំពីផ្លូវដូចគ្នាតែមួយនៃដំណោះស្រាយ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍PPA ២៣ តុលា ១៩៩១។
~ ប៉ុន្តែពេលនេះ ពួកឈ្មួញអំណាចអាចបំភ្លៃបន្តរដ្ឋបាលរបស់ពួកគេ លើមាគ៌ាបំផ្លាញជាតិខ្មែរ ក្រោមឈ្មោះរដ្ឋធម្មនុញ្ញរបស់ប្រជាជាតិអធិបតេយ្យមួយ ដែលចោរធំពិតមិនចាំបាច់ចេញមុខ សម្ញែងសាច់ដុំនោះទេ៕
២៣ តុលា ១៩៩១ ការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា
ច្បាប់អន្តរជាតិ គឺជាគ្រឹះដ៏រឹងមាំរបស់កម្ពុជាក្នុងការទាមទារយកកោះត្រល់ត្រឡប់មកវិញ បន្ទាប់ពីការឯកភាពជាតិខ្មែរជាធ្លុងមួយរបស់អ្នកនយោបាយខ្មែរកើតមានរួចហើយ។
ឱកាសសម្រាប់កម្ពុជាក្នុងការទាមកោះត្រល់ត្រឡប់មកវិញ #មិនមានថ្ងៃបញ្ចប់នោះទេ ប៉ុន្តែកម្ពុជា គួរតែរៀបចំខ្លួន និងប្រមូលឯកសារផ្លូវការ ស្របតាមលក្ខណៈវិទ្យាសាស្ត្រឲ្យបានរួចរាល់ ច្បាស់លាស់ និងត្រឹមត្រូវ នៅមុនពេលដាក់ប្ដឹងទៅតុលាការអន្តរជាតិ។
មុនពេលដាក់បណ្ដឹងទៅតុលាការក្រុងឡាអេ កម្ពុជាយកឯកសារដែលបានចងក្រងរួចរាល់ យកទៅពិភាក្សាជាមួយវៀតណាម (លក្ខណៈទ្វេរភាគី) បន្ទាប់មកលក្ខណៈត្រីភាគី (កម្ពុជា វៀតណាម បារាំង) និងពហុភាគី (យោងលើកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១) ជាមួយគ្នាសិន រួចចងក្រងលទ្ធផលនេះ ដាក់ទៅតុលាការអន្តរជាតិ ក្នុងករណីភាគីវៀតណាមមិនឯកភាពដោយហេតុផលអ្វីមួយ។
កម្ពុជា ត្រូវធ្វើការទាមទារដោយខ្លួនឯង តាមយៈការប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិ និងការឯកភាពជាតិខ្មែរ ក្នុងនយោបាយកម្ពុជា៕
តើធ្វើម៉េចអាចបង្រួមបង្រួមខ្មែរបាន? តាមរឿង យីកេ ល្ខោន គេដោះស្រាយការកាប់សម្លាប់គ្នាបានលុះណាមាន អ្នកខ្លាំងពូកែ មានបុណ្យ ចុះមក បកអាក្រាត ដេញព្រលឹង យក្ស ចេញពី តួរស្តេចឬ មន្រ្តីទាំងនោះ ទើបដឹងថា អ្វីៗគឺជាស្នាដៃរបស់ យក្សដែលវាចូលមកសណ្ឋិត !។ ខ្ញុំអង្គុយមើលឯកសារពួក បាតុដៃទី ៣ ឃើញថា ពួកនេះ សុទ្ធតែជា ខ្មែរកាត់ចិន ជាបញ្ញវន្ត នៅបារាំង នៅអាមេរិក...តែសារជាតិ សាហាវ ឃោរឃៅហួសថ្លែង ! ពួកគាត់ រៀបចំឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ដែលក្នុងនោះគឺ ដកកាំភ្លើង រំសាយទ័ពរបស់បក្សប្រជាជន កំទេចបក្សនេះចោល។ ឆ្នាំ ១៩៩៤ មានការបែក រដ្ឋជា ២ គឺខាងកើតទន្លេមេគង្គ និង ខាងលិច សម្តេចតា សីហនុ លោកមិនចង់ឲ្យមានសង្រ្គាមសម្លាប់គ្នាតាមការចង់បានរបស់ ពួក បាតុដៃទី ៣ តែពួកបាតដៃទី ៣ វាជេរ វាដៀលសម្តេចតា រហូតដល់សព្វ នៅតែតាមជេរស្តេច....នេះហើយជា ព្រលឹងអសុរកាយរបស់ បាតុដៃទី ៣៕
អបអរសាទរខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០១៧ ដែលនាំមកនូវសន្តិភាពសម្រាប់កកម្ពុជា សូមថែរក្សាសន្តិភាព ដើម្បីកកម្ពុជាកាន់តែអភិវឌ្ឍន៍ និងរីកចម្រើនទៅមុខ ។
ពិតប្រាកដណាស់ ប្រជាពលរដ្ឋខ្មែរ ចងចាំនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ ។ ទន្ទឹមនឹងដំណោះស្រាយសន្តិភាព ដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ដែលធ្វើអោយខ្មែរគ្រប់និន្នការឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះនេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងអោយកម្ពុជា បានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍន៍ដែរ ៕
សម្តេចតេជោ ហ៊ុន សែន រំលឹកក្នុង ហ្វេសប៊ុក ពីដំណើរការចរចារ រហូតសម្រេចបានជាកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥)
ថ្ងៃ ១៩ តុលាសម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវកាលប្បវត្តិ ស្តីពី ការស្វែងរកការចរចាជាមួយព្រះ នរោត្តម សីហនុ ដំណាក់កាលនានានៃការចរចា រហូតដល់សម្រេចបានជា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅថ្ងៃ ២៣ តុលា ១៩៩១ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
នៅប៉ុន្មានថ្ងៃទៀតទេ ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥) នឹងឈានមកដល់។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានរំលឹកខ្លះៗ ពីប្រវត្តិពាក់ព័ន្ធទៅនឹងដំណើរការរកសន្តិភាពនៅកម្ពុជា។
ដោយយល់ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនាសម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ។ ដើម្បីសម្រេចបាននូវដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។
ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជួយរៀបចំដោយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង នាពេលនោះ។ ប៉ុន្តែ ជំនួបនេះត្រូវបានអាក់ខានអាស្រ័យដោយប្រទេសមួយចំនួន និងក្រុមខ្មែរក្រហមជំទាស់។
បន្ទាប់ពី ខ្ញុំព្រះករុណាខ្ញុំ ក្លាយជានាយករដ្ឋមន្រ្តី នាខែ មករា ឆ្នាំ ១៩៨៥ ខ្ញុំព្រះករុណាខ្ញុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងសារជាថ្មីម្តងទៀត ក្នុងការស្វែងរកការចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ។ ការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិបរទេស និងឥស្សរជនខ្មែរមួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេ ក្នុងទំនាក់ទំនងរវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះនរោត្តម សីហនុ មកខ្ញុំព្រះករុណាខ្ញុំ ព្រមទាំងជួយខ្ញុំព្រះករុណាខ្ញុំយ៉ាងច្រើនពេលចរចានៅទីក្រុងប៉ារីស។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងស្រី ពុង ឈីវហ្កិច ដែលបានធ្វើការងារពាក់ព័ន្ធនឹងសន្តិភាពនៅកម្ពុជា។
ទោះបីមានការលំបាកដោយសារប្រទេសមួយចំនួន និងភាគីខ្មែរក្រហម ព្រមទាំងភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរជំទាស់ ប៉ុន្តែ សម្តេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យធ្វើការចរចាជាមួយខ្ញុំព្រះករុណាខ្ញុំ។ ការចាប់ផ្តើមការចរចាដំបូង គឺនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួម ដែលឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងខ្ញុំព្រះករុណាខ្ញុំ (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ការចរចា សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។
ចាប់ផ្តើមពីជំនួបបើកផ្លូវរវាង សីហនុ-ហ៊ុន សែន ទាំងពីរលើក ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង វេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនូន ដូចជា JIM1, JIM2, IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើតាំងពីខែ កក្កដា និងខែ សីហា ឆ្នាំ ១៩៨៩ តែពុំមានលទ្ធផល។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវរកមធ្យោបាយ ដើម្បីធ្វើការជាមួយសម្តេចព្រះនរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដែលចែកចេញជា ៣ ដំណាក់កាល៖
ដំណាក់កាលទី ១៖ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះរោត្តម សីហនុ និងខ្ញុំព្រះករុណាខ្ញុំ នៅទីក្រុងបាងកក។
ដំណាក់កាលទី ២៖ ថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចុះហត្ថលេខារវាង សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន ក្នុងនាមនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ តែពហិកាដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាមួយខ្ញុំព្រះករុណាខ្ញុំ បង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត ៦+៦ ឬ ៦+២+២+២=១២ មានន័យថា ត្រីភាគី ក្នុងមួយភាគីដាក់មនុស្ស ២ នាក់ ឯរដ្ឋកម្ពុជាដាក់មនុស្ស ៦ នាក់។
ដំណាក់កាលទី ៣៖ ថ្ងៃទី ០៩-១០ ខែ កញ្ញា ឆ្នាំ ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំ បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពេលនោះ ភាគីហ្វ៊ុនស៊ិនប៉ិច ពុំមានព្រះនាមសម្តេចព្រះនរោត្តម សីហនុ នោះទេ ព្រោះព្រះអង្គពុំបានយាងទៅហ្សាកាតានោះទេ ហើយត្រូវជំនួសដោយ សម្តេចចៅ សែន កុសល។
ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ធ្វើឡើងនៅទី ១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប៉ុន្តែការប្រជុំនេះពុំមានលទ្ធផលសូម្បីតែបន្តិច។
បន្ទាប់ពីមានការជ្រោមជ្រែងប្រទេសធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរៀបចំជាពង្រាងកិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ប៉ុន្តែ ដំណើរនៅតែមិនទៅមុខ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ បានខិតខំសារជាថ្មី នៅថ្ងៃទី ០២ និងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ ដោយសម្តេចព្រះនរោត្តម សីហនុ, សម្តេចម៉ែ, រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជា ដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញ, ទង់ជាតិ, ភ្លេងជាតិរបស់រដ្ឋកម្ពុជា, សម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯខ្ញុំព្រះករុណាខ្ញុំ នៅតែជានាយករដ្ឋមន្ត្រី តែព្រះអង្គបានស្នើឲ្យបង្កើតឡើងនូវគណៈប្រធានជាតិ ដែលព្រះអង្គជាប្រធាន ខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធាន ខ្ញុំព្រះករុណាខ្ញុំ បានឯកភាពលើសំណើនេះ។ សម្តេចព្រះនរោត្តម សីហនុ បានមានបន្ទូលម្តងហើយម្តងទៀត ប្រាប់ខ្ញុំព្រះករុណាខ្ញុំថា ទោះមាន ឬគ្មានដំណោះស្រាយនយោបាយ ក៏ខ្ញុំត្រូវតែវិលត្រឡប់ទៅនៅជាមួយឯកឧត្តម ហ៊ុន សែន ដែរ ព្រោះមិនអាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេ។
ការសម្ងាត់ត្រូវបានបែកធ្លាយនៅទីក្រុងបាងកក ប្រទេសថៃ វាជាសម្ពាធខាងនយោបាយដ៏ធំមួយ សម្រាប់ ពួកខ្មែរក្រហម និងបរទេសខ្លះ។ ដើម្បីកុំឲ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកកម្ពុជាតែអង្គឯង ក្រៅដំ ណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំង តាមរយៈការដាក់បញ្ចូលសម្តេចព្រះនរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅ សែន កុសល។ ចាប់ពីពេលនោះមក អ្វីៗគឺដើរលឿនណាស់ នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានប្រជុំឡើង វិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិន មែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីភាគីរឹងរុះមួយនេះ។
ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩១ ប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេលនោះហើយដែលខ្ញុំព្រះករុណាខ្ញុំបានជួបជាសម្ងាត់ជាមួយសម្តេចព្រះនរោត្តម សីហនុ និងថ្វាយព្រះរាជតួនាទីព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលឡាយព្រះហស្ដលេខា និងហត្ថលេខា ដោយខ្ញុំព្រះករុណាខ្ញុំ លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងដោយមានការយល់ព្រមពីសម្តេចព្រះនរោត្តម សីហនុ។ (នឹងមានភ្ជាប់ជាមួយនូវសេចក្តីប្រកាសរួមនេះ)។
អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បូកប្រទេសធំទាំង ៥ សហប្រធាន សន្និសីទទីក្រុងប៉ារីស ដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់អគ្គលេខាអង្គការសហប្រជាជាតិបានបន្តធ្វើពីថ្ងៃទី ២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។
ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចា រួមមាន៖
ទី ១៖ ការឈប់បាញ់ និងការរំសាយកងទ័ព ការឈប់បាញ់ យើងបានឯកភាពឈប់បាញ់នៅនឹងកន្លែង ភាគីណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាក គឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយ លោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២ ០០០ នាក់ តាមរូបមន្តនេះ ត្រីភាគីនឹង រក្សាទុកបានកងទ័ពចំនួន ៦,០០០ នាក់ដែលតាមការប៉ាន់ស្មានពេលនោះ កងទ័ពទាំង ៣ ភាគីមានមិនដល់ ៤០, ០០០ នាក់ ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ ភាគរយ។ ឯរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០,០០០ នាក់ និងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ ក៏រក្សាកងទ័ពបាន ២,០០០ នាក់ ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ ខ្ញុំព្រះករុណាខ្ញុំបានពិគ្រោះជាមួយឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាពរំសាយកងទ័ព ៧០ ភាគរយ បន្ទាប់ពីការពិគ្រោះគ្នាហើយ នាថ្ងៃបន្ទាប់ខ្ញុំព្រះករុណាខ្ញុំ បាន អញ្ជើញប្រធានគណៈប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីសមកស្រស់ស្រូបពេលព្រឹក ហើយខ្ញុំព្រះករុណាខ្ញុំ បានសួរទៅកាន់ប្រធានប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន ៧០ ភាគរយ តើប្រទេសធំទាំង ៥ យល់យ៉ាងណា? ប្រធានប្រតិភូបារាំងបានឆ្លើយតបមកខ្ញុំព្រះករុណាខ្ញុំវិញថា ច្បាស់ជាមានការគាំទ្រ។ ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់ទៅប្រធានប្រតិភូបារាំងថា លោក ខៀវ សំផន និងលោក សឺន សាន រង់ចាំតែជំទាស់នឹងការស្នើរបស់ខ្ញុំ។ ដូច្នេះ សូមឯកឧត្តមទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថាប្រទេសធំទាំង ៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលសម្តេចព្រះនរោត្តម សីហនុ លើកឡើងខ្ញុំនឹងគាំទ្រភ្លាម។
អ្វីៗដូចគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះនរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មាន បំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលនោះខ្ញុំព្រះករុណាខ្ញុំ បានប្រកាសគាំទ្រភ្លាម បន្ទាប់ទៅ លោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះមានន័យថា នំរបស់ ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ មកឱ្យ ហ៊ុន សែន ទទួលទានវិញឆ្ងាញ់ពិសារ។
ដូច្នេះ ប្រធានបទលើការឈប់បាញ់ និងរំសាយកងទ័ពត្រូវបានដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ។
ទី ២៖ អំពីប្រព័ន្ធបោះឆ្នោត ពង្រៀងប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជាស្នើ ឡើងនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ាទេ ខ្ញុំព្រះករុណាខ្ញុំ បានមក ពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉ក ពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃ ១៤-២១ ខែកញ្ញា ឆ្នាំ ១៩៩១។ ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូតដល់សព្វថ្ងៃនេះ។
ទី ៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ ពង្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅអោយប្រធានអាជ្ញាធរអាសន្នរបស់ អង្គការសហប្រជាជាតិហៅកាត់ថា « អ៊ុនតាក់» ឯខ្ញុំព្រះករុណាខ្ញុំ ខាងភាគីរដ្ឋកម្ពុជាចង់ថ្វាយសិទ្ធិសម្រេច ចុងក្រោយនេះទៅសម្តេចព្រះនរោត្តម សីហនុ ក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅប៉ាតាយ៉ាទេ តែត្រូវបានដោះស្រាយនៅទីស្នាក់អង្គការសហប្រជាជាតិ ដែលពេលនោះខ្ញុំព្រះករុណាខ្ញុំប្រៀបបានដូចជា កស្ថិតនៅលើជ្រុញ ព្រោះនៅពេលចូលដល់កន្លែងប្រជុំអង្គការ សហប្រជាជាតិ ខ្ញុំព្រះករុណាខ្ញុំ បានឃើញព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ នៅលើតុផ្ញើជូន ឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលនោះ ដោយមានន័យថាសិទ្ធិ សម្រេចចុងក្រោយដោយប្រធាន អេស អ៊ិន ស៊ី ឬប្រធាន អ៊ុន តាក់អាស្រ័យលើ ឯកឧត្តម ហ៊ុន សែន ជាអ្នកសម្រេច។ ខ្ញុំព្រះករុណាខ្ញុំ គ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗដែលត្រូវដោះស្រាយរួច រាល់នៅពេលដែល អេសអ៊ិនស៊ី ចូលកាន់កាប់អង្គការសហប្រជាជាតិ ក្នុងខែ កញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់ យកថ្ងៃទី ២១ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។
យោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាព វាមានការលំបាកតែវាប្រសើរជាងការបន្ត សង្រ្គាម។ យើងបានឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ដំណាក់កាលវាយផង ចរចាផង និងដំណាក់ កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេល ដែលអ៊ុន តាក់ដកចេញ បានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុង ក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺការដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះៗដែលបានអនុវត្តដ៏ជោគជ័យពីឆ្នាំ ១៩៩៦-១៩៩៨ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយ ខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំ ដែលកម្ពុជា ជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញាមួយ មានមហាក្សត្រមួយ មានរាជរដ្ឋា ភិបាលតែមួយមានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សា នូវសន្តិភាពនេះ៕
ភ្នំពេញ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ច ព្រមព្រៀងគ្នា ដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា នៅទីក្រុ ងប៉ារីស ប្រទេសបារ៉ាង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រុំារៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង ២ ទសវត្សរ៍មក ។
កិច្ចព្រមព្រៀង ២៣ តុលា នោះឯងហើយ ទើបកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជា ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបប រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឲ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ ។
ដោយត្រូវបានទទួលស្គាល់ជាទូទៅថា ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន អនេកពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ប៉ុន្តែក្រុមអ្នកនយោបាយប្រឆាំង លើកឡើង ជាញឹកញាប់ថា ស្មារតី នៃកិច្ចព្រមព្រៀង ២៣ តុលា មិនទាន់ត្រូវបានអនុវត្តឱ្យបានល្អ នៅឡើយ ជាពិសេសក្នុងវិស័យនយោបាយ និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ។
ប្រភពសង្គ្រាមនៅកម្ពុជា៖
ជាការពិតណាស់ ជម្លោះ ឬសង្គ្រាមនៅកម្ពុជា គឺជាការជះឥទ្ធិពលពីសង្គ្រាមនៅឥណ្ឌូចិន ដែលមានមេលទ្ធិកុម្មុយនិស្ត និងលទ្ធិសេរី ពោលគឺមហាអំណាចពិភពលោក និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ ជាប្រភព ។
រដ្ឋប្រហារ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ទម្លាក់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ កាលពីថ្ងៃពុធ ទី១៨ ខែ មីនា ឆ្នាំ១៩៧០ បានបញ្ឆេះភ្លើង សង្គ្រាមស៊ីវិល ឱ្យឆាបឆេះយ៉ាងរាលដាលពាសពេញប្រទេសកម្ពុជា។ ដោយមានសម្តេចឳ នរោត្តម សីហនុ ជាព្រះប្រមុខ របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម បានចូលកាន់កាប់ ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើង នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ១៩៧៨ ហើយរណសិរ្ស ២ ធ្នូ បានផ្តួលរំលំ របបខ្មែរក្រហម នៅថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្ត វៀតណាម ។
ចាប់ពីពេលនោះទៅ សង្គ្រាមនៅកម្ពុជា ហាក់ដើរដល់របត់ ឬដោយសារ ហេតុផលថ្មីមួយទៀត គឺសង្គ្រាមពេលនោះ ដោយសារជម្លោះរបស់ភាគីធំៗចំនួន ៤ គឺទី១. ភាគីរដ្ឋកម្ពុជា ឬរបបក្រុងភ្នំពេញ របស់រណសិរ្យ ២ ធ្នូ ដែលមានការជ្រោមជ្រែងពី កងទ័ពវៀតណាម, ២.ភាគីចលនាអ្នកតស៊ូខ្មែររាជានិយមហ្វ៊ុនស៊ុនប៉ិចរបស់សម្តេច សីហនុ, ៣.ភាគីរណស្សិជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន និង ៤. ភាគីកម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម ។ ភាគីទាំង ៣ ឬត្រីភាគី ហាក់ឈរនៅលើទស្សនៈស្របគ្នា ដោយពួកគេ លើកហេតុផលថា ពួកគេធ្វើសង្គ្រាមប្រឆាំងរបបក្រុងភ្នំពេញគឺដើម្បីបណ្តេញ កងទ័ពវៀតណាម ចេញពីកម្ពុជា។ ចំណែករបបក្រុងភ្នំពេញ លើកហេតុផលថា ធ្វើសង្គ្រាមប្រឆាំងភាគីទាំង ៣ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យ ពូជសាសន៍ ។
គ្រាប់ពូជ នៃសន្តិភាព៖
ដោយនឿយណាយនឹងសង្គ្រាម ដែលបានបំផ្លិចបំផ្លាញ និងនាំមកនូវទុក្ខសោកវិនាស ព្រាត់ប្រាស់ ហិនហោចខ្លោចផ្សារ ដល់ប្រជាពលរដ្ឋ អស់រយៈពេលជិត ២០ ឆ្នាំមក ក៏មានជំនួបរវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគី និងសម្តេច ហ៊ុន សែន តំណាងភាគីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុង ហ្វែរអង់តាដឺន័រ ប្រទេសបារាំង ។
ជំនួបលើកទី១ នោះ បានបើកផ្លូវឱ្យមានជំនួបជាបន្តបន្ទាប់ទៀត រវាងភាគីជម្លោះទាំង ៤ ជាពិសេសរវាងសម្តេច ហ៊ុន សែន ដែលកាលណោះកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋកម្ពុជាផង និង សម្តេចឳ នរោត្តម សីហនុ ។
តួអង្គដ៏សំខាន់មួយទៀត ដែលគេមិនអាចបំភ្លេចបានក្នុងការសម្របសម្រួលដំណើរស្វែង រកសន្តិភាពជូនកម្ពុជានេះ គឺសម្តេចព្រះមហាឃោសនន្ទ គឺជាភិក្ខុបណ្ឌិតសង្ឃពុទ្ធសាសនា ដែលមានព្រះនាមដើមថា វ៉ យ៉ាវ ។
ក្រោយពីជួបគ្នាលើកទី១ នៅទីក្រុង ហ្វែរអង់តាដឺន័រ នោះមក កិច្ចចរចារវាង សម្តេច ហ៊ុន សែន ដែលជាអ្នកដឹកនាំវ័យក្មេងជាងគេ ប៉ុន្តែត្រូវបានគេទទួលស្គាល់ថា ជាមនុស្សវាងវៃ និងសម្តេចឳ នរោត្តម សីហនុ ដែលជាអ្នកដឹកនាំដ៏មានបទពិសោធន៍ ត្រូវបានធ្វើឡើង ជាបន្តបន្ទាប់ រហូតឈានដល់កិច្ចចរចារកសន្តិភាពទីក្រុងប៉ារីស លើកដំបូង ចាប់ផ្តើមជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ១៩៨៩ ។
មួយខែក្រោយមក គឺនៅខែកញ្ញា ឆ្នាំ១៩៨៩ ដដែលនោះ ការដកកងទ័ពវៀតណាមចេញពី កម្ពុជា ត្រូវបានធ្វើឡើង ដែលបានសេចក្តីថា ខាងត្រីភាគី គួរតែអស់ហេតុផលអ្វី ដើម្បីធ្វើសង្គ្រាមទៀតហើយ ពោលគឺសង្គ្រាមនៅកម្ពុជា គួរតែត្រូវបានបញ្ចប់នាពេលនោះ ។
ពេលនោះ ភាគីក្រុងភ្នំពេញ អះអាងថា កងទ័ពវៀតណាម ដកចេញពីកម្ពុជា អស់ហើយ ប៉ុន្តែភាគី ៣ ផ្សេងទៀត បានទទូចថា កាលរលើកឡើងរបស់របបក្រុងភ្នំពេញ គឺជាភាព មិស្មោះត្រង់ ពោលគឺពួកគេអះអាងថា នៅតែមានវត្តមានកងទ័ព និងអ្នកជំនាញ ការរបស់វៀតណាម នៅលើកទឹកដីកម្ពុជា នៅឡើយ ។
ហេតុនេះ ទើបខាងត្រីភាគី មិនបានបញ្ឈប់សង្គ្រាមប្រឆាំងរបបក្រុងភ្នំពេញឡើយ ទើបសង្គ្រាមនៅកម្ពុជា នៅតែបន្ត ហើយខាងភាគីក្រុងភ្នំពេញ លើកឡើងថា ខាងត្រីភាគី ធ្វើសង្គ្រាមប្រឆាំងនឹងប្រជាជនកម្ពុជាខ្លួនឯង ហើយថា ខាងត្រីភាគីប៉ុនប៉ងនាំយករបប ប្រល័យពូជសាសន៍ មកកម្ពុជាវិញ ។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា៖
បន្ទាប់ពីការធ្វើសង្គ្រាមប្រឆាំងគ្នា ទៅវិញទៅមក មិនឈ្នះមិនចាញ់មួយរយៈទៀតមក ភាគីជម្លោះទាំង ៤ បានព្រមគ្នា វិលចូលតុចរចារកសន្តិភាពម្តងទៀតនៅឆ្នាំ១៩៩១ ដោយមានការជំរុញពីមហាអំណាចទាំង ៥ និង មានប្រទេសផ្សេងៗ ជាសាក្សី ។ ទីបំផុត ភាគីជម្លោះទាំង ៤ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ផ្សេងទៀត ធ្វើជាសាក្សី ក្នុងនោះប្រទេសបារាំង និង ឥណ្ឌូនេស៊ី ធ្វើជាសហប្រធាន នៃសន្និសីទនោះ។
ជាការពិតណាស់ ការសម្រេចបាននូវដំណោះស្រាយជម្លោះ នៅកម្ពុជា នាពេលនោះ ត្រូវបានគេពណ៌នាថា មានការលំបាកយ៉ាងខ្លាំង និង បានចំណាយពេលវេលាជាច្រើនឆ្នាំ ហើយការសម្រេចបានពេលនោះ គឺដោយសារកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ ។ អ្វីដែលជាកត្តាសំខាន់ជាងគេមួយទៀតនោះ គឺដោយសារកិច្ចខិតខំប្រឹងប្រែង ប្រកបដោយទេពកោសល្យនយោបាយ របស់សម្តេចឪ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ។
សម្តេចតេជោ ហ៊ុន សែន បានដង្ហែសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុប្រទេសវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយកម្ពុជា បានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ បើទោះបីជាភាគីកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម មិនបានចូលរួមក៏ដោយ ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មី សម្រាប់កម្ពុជា បញ្ចប់ទាំង ស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំសន្តិភាពពេញលេញ និងគ្មានការបែងចែកទឹកដីកម្ពុជា ជាពីរ ចាប់តាំងពីចុងឆ្នាំ១៩៩៨ មក តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ។
ខ្លឹមសារសំខាន់ៗ នៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៖
ស្មារតី ឬខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ មានជាអាទិ៍ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធ នៅក្នុងជួរ ទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការ សហប្រជាជាតិ នៅកម្ពុជា (អ៊ុនតាក់ = UNTAC)រៀបចំការបោះឆ្នោត សកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់ប្រទេសកម្ពុជា។
លើសពីនេះទៅ គឺការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈ ការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងភាពពុំអាចរំលោភ បំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃ ប្រទេសកម្ពុជា ៕ ដោយ: មេសា
តើកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា១៩៩១មានចែងអំពីអ្វីខ្លះ?ថ្ងៃពុធ ២៣តុលានេះ គឺជាថ្ងៃគម្រប់ខួប២២ឆ្នាំ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលចុះកាលពីថ្ងៃទី២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងចង់ត្រឡប់មករំឭកត្រួសៗឡើងវិញ អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។សំណួរ-តើអ្នកណាខ្លះជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស?
ហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស មាន ១៨ប្រទេស + កម្ពុជា។ ក៏ប៉ុន្តែ នៅពេលនោះ កម្ពុជាត្រូវបែងចែកជា ៤ភាគី គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម ដែលរួមបញ្ចូលគ្នា បង្កើតជា “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់”។
ប្រទេសជាហត្ថលេខី ១៨ ផ្សេងទៀត រួមមានមាន៖
សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. (៥ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធានសន្និសីទ), ចិន និងសហភាពសូវៀត ប្រទេសនៅអាស៊ីអាគ្នេយ៍ (៨ប្រទេស)៖ ឥណ្ឌូណេស៊ី (សហប្រធានសន្និសីទ), វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និងប៊្រុយណេ ពោលគឺ ប្រទេសក្នុងអាស៊ានបច្ចុប្បន្ន លើកលែងតែភូមាចេញ។
ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ តំណាងដោយ យូហ្គោស្លាវី
ប្រទេស៤ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី
សំណួរ-តើកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ចែងអំពីអ្វីខ្លះ?
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយទេ គឺមានកិច្ចព្រមព្រៀង២ និងសេចក្តីថ្លែងការណ៍មួយ។
កិច្ចព្រមព្រៀងនេះ មានសុពលភាពជាចម្បងទៅលើភាគីទាំង ៤ នៅក្នុងសង្រ្គាមស៊ីវិលខ្មែរ (រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម)។ ក៏ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ននេះ គូភាគីជម្លោះផ្ទៃក្នុងកម្ពុជា និងដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានរំលាយអស់ទៅហើយ ដោយខ្លះត្រូវបានរលាយបាត់រូបទាំងស្រុង (ភាគីកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម) ហើយខ្លះទៀតត្រូវរំលាយខ្លួន ហើយបង្កើតទៅជាគណបក្សនយោបាយ (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច)។
ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ រួមមាន៖
ការឈប់បាញ់រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ
ការកាត់រំសាយទ័ព
ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយនឹងចលនាតស៊ូ នៅជាយដែន)
ការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ
ការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង
ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរ ជាពិសេស ពីជំរំជនភៀសខ្លួននៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ
កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា (រួមមានដូចជា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម)
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងប្រទេសជាហត្ថលេខីផ្សេងទៀត មានកាតព្វកិច្ចគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យគ្នាទៅវិញទៅមក។
តាមរយៈសេចក្តីថ្លែងការណ៍នេះ ប្រទេសហត្ថលេខីសន្យាផ្តល់ជំនួយ ដើម្បីជួយស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
សំណួរ-ក្នុងករណីមានការរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស តើកិច្ចព្រមព្រៀងនេះមានចែងអំពីវិធានការអ្វីខ្លះ?
នៅក្នុងករណីមានការរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស គេអាចកោះប្រជុំប្រទេសហត្ថលេខីឡើងវិញបាន ដើម្បីស្វែងរកវិធានការសមស្រប។
យោងតាមមាត្រា ២៩ នៃកិច្ចព្រមព្រៀងទី១ (ស្តីពីការដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា) អ្នកដែលអាចកោះប្រជុំបាន គឺសហប្រធាននៃសន្និសីទក្រុងប៉ារីស (បារាំង និងឥណ្ឌូណេស៊ី) ក៏ប៉ុន្តែ ការកោះប្រជុំនេះអាចធ្វើទៅបានលុះត្រាតែមានសំណើពីអគ្គលេខាធិការអ.ស.ប.។
ចំណែក នៅក្នុងកិច្ចព្រមព្រៀងទី២វិញ (ស្តីពីឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា) ត្រង់មាត្រា ៥ ចែងថា៖
១-នៅក្នុងករណីមានការរំលោភ ឬគំរាមរំលោភអធិបតេយ្យ, ឯករាជ្យ, បូរណភាព (...) ហត្ថលេខីនៃកិច្ចព្រមព្រៀងត្រូវធ្វើការប្រជុំជាបន្ទាន់ ដើម្បីចាត់វិធានការសមស្រប (...)។
២-វិធានការសមស្របទាំងនេះអាចជា ការប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ឬវិធានការផ្សេងទៀត ដែលមានចែងក្នុងមាត្រា ៣៣ នៃធម្មនុញ្ញសហប្រជាជាតិ (ចរចា, ស៊ើបអង្កេត, សម្របសម្រួល, ផ្សះផ្សា, មជ្ឈត្តកម្ម, ដំណោះស្រាយតាមផ្លូវតុលាការ, ..., NDLR)។
No comments:
Post a Comment