Saturday, September 29, 2018

ព្រឹត្តិការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក

សេចក្តីកំណត់៖ ខ្ញុំមិនមែនជាអ្នកសារពត៍មានទេ តែជាអ្នកសរសេរប្រវត្តិសាស្រ្តម្នាក់ចំណោមខ្មែរ រាបពាន់នាក់ដែល សរសេរប្រវត្តិសាស្រ្ត។ ថ្ងៃនេះខ្ញុំចង់យកប្រធានបទ ដែលខ្មែរកំពុងឆ្ងល់ថា ហេតុអី នយោបាយខ្មែរជួប្រទៈបញ្ហាច្រើនម្ល៉?

ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ កៅអីប្រទេសកម្ពុជា អង្គការសហប្រជាជាតិ គឺ ពួកខ្មែរក្រហមកាន់កាប់ ដោយកាលណោះ បក្សខ្មែរក្រហមគាំទ្រដោយ មហាអំណាចចិន បក្សសឺនសាន និង បក្សហ្វុនស៊ិនប៉ិច គាំទ្រដោយ អាមេរិក និង អ៉ឺរ៉ុប
  1. ឆ្នាំ ១៩៩៣-១៩៩៨ គណបក្សប្រជាជន គ្រប់គ្រងរដ្ឋាភិបាល និង កាន់កាប់កៅអីនៅ UN
  2. ឆ្នាំ ១៩៩៨-២០០៣ គណបក្សប្រជាជន គ្រប់គ្រងរដ្ឋាភិបាល និង កាន់កាប់កៅអីនៅ UN
  3. ឆ្នាំ ២០០៣-២០០៨ គណបក្សប្រជាជន គ្រប់គ្រងរដ្ឋាភិបាល និង កាន់កាប់កៅអីនៅ UN
  4. ឆ្នាំ ២០០៨-២០១៣ គណបក្សប្រជាជន គ្រប់គ្រងរដ្ឋាភិបាល និង កាន់កាប់កៅអីនៅ UN
  5. ឆ្នាំ ២០១៣-២០១៨ គណបក្សប្រជាជន គ្រប់គ្រងរដ្ឋាភិបាល និង កាន់កាប់កៅអីនៅ UN
  6. ឆ្នាំ ២០១៣-២០២៣ គណបក្សប្រជាជន គ្រប់គ្រងរដ្ឋាភិបាល និង កាន់កាប់កៅអីនៅ UN
ក្នុងន័យនេះ ដែលបក្សប្រឆាំង ដឹកនាំដោយ សម រង្សី កឹម សុខា សហការគ្នា ធ្វើបដិវត្តន័នៅកម្ពុជា និងការកាត់ខេត្តចំនួន ០៤ ឲ្យទៅពួកយួនសេរី។  ក្រុមអ្នកគាំទ្របក្សប្រឆាំងគេថា ធ្វើបែបនេះគឺជា គតិបណ្ឌិត ដើម្បីបោកយួន កាលណាឈ្នោះឆ្នោតគេនឹងលុបកិច្ចព្រមព្រៀងនោះចោលវិញ !! តាមប្រវត្តិសាស្រ្ត មិនដែលមាន ខ្មែរ បោកយួន មានតែ យួនបោកខ្មែរ ! ចំណុចនេះ ទើបមានការប្តេជ្ញាចិត្តក្នុងជ័ួរអ្នកនយោបាយត្រូវតែ ចាប់ខ្លួនមេបក្សប្រឆាំង និង រំលាយបក្សសង្រ្គោះជាតិចោល រហូតដល់អាណត្តិក្រោយ ២០២៣។ ទោះបីមានការរំលាយបក្សសង្រ្គោះជាតិ តែបក្ស សមរង្សី និង បក្សកឹមសុខា (សិទ្ធិមនុស្ស) មិនបានរំលាយចោលទេ  តែពួកគេមិនយកបក្សទាំង ២ ចូលបោះឆ្នោត ថែមទាំង គៀងគរ បក្ស ២១ផ្សេងទៀត មិនឲ្យចូលរួមបោះឆ្នោត បើយុទ្ធនាការ ដេកផ្ទះឈ្នះស្អាត..

ក្នុងពេលដែល UN កំពុងប្រជុំមហាសន្ធិបាត សម រង្សីប្រកាសដឹកនាំបាតុកម្មនៅអាមេរិក តែដោយ នយោបាយអាមេរិក ខុសពី នយោបាយអឺរ៉ុប ដែលគាំទ្របក្សប្រឆាំង-- អាមេរិកគាំទ្ររដ្ឋាភិបាល ដូច្នេះ សម រង្សី បង្វែទៅជាការ បញ្ជាបាតុកម្មពីចម្ងាយ។ គេឃើញមាន បាតុកម្ម ២ ក្រុម គឺ ១ក្រុមគាំទ្ររដ្ឋាភិបាលចេញពីបោះឆ្នោត គាំទ្រនាយករដ្ឋមន្រ្តី។ ១ក្រុមទៀតប្រឆាំងរដ្ឋាភិបាល ប្រឆាំងនាយករដ្ឋមន្រ្តី ទាមទារការបោះឆ្នោតឡើងវិញ និង មិនទទួលស្គាល់រដ្ឋាភិបាលនៅកម្ពុជា។

តើមាន បាតុករប៉ុន្មាននាក់? ពត៍មានខ្លះថា បក្សប្រឆាំងមានជាង ២០០នាក់ បក្សគាំទ្រមានគ្នាប្រមាណ ៥០០នាក់។ ប្រជាជនខ្មែរនៅអាមេរិក មាន ២៨០,០០០នាក់ ក្នុងនោះ ខ្មែររៀបការជាមួយខ្មែរមាន ២៣១,៦១៦នាក់ ខ្មែរកាត់អាស៊ី ២៣,៨១៨នាក់ ខ្មែរកាត់សាសន៍ផ្សេង ១៨,២២៩ ខ្មែរកាតច្រើនសាសន៍ !! មាន ២,៩៤១ នាក់. ចំនួនបាតុករនេះ មិនស្មើរនឹងកម្មករក្នុងរោងចក្រកាត់ដេរមួយនៅស្រុកខ្មែរផងទេ !!!!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយបណ្តាមេដឹកនាំប្រទេសសំខាន់ៗមួយចំនួនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ក្នុងនាមកម្ពុជាជាអនុប្រធាននៃមហាសន្និបាតអសប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដែលបង្ហាញអោយពិភពលោកបានឃើញនឹងដឹងកាន់តែច្បាស់ថា ប្រជាជាតិកម្ពុជាកំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជាគឺជាករណីជោគជ័យដ៏សំខាន់មួយ ដែលប្រទេសនេះពីមុនធ្លាប់ត្រូវបានញាំញីដោយសង្រ្គាមហើយដែលពេលនេះសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។

កម្ពុជាពីមុនជាប្រទេសមួយដែលគេធ្លាប់ស្គាល់ថាជាវាលពិឃាត ជាតំបន់អសន្តិសុខដោយសារជម្លោះប្រដាប់អាវុធ និងកំណប់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសដែលមានសេដ្ឋកិច្ចអន់ថយផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង។ ប៉ុន្តែកម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញនិងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនិងទាក់ទាញបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសនាំចេញនូវស្បៀងអាហារ។ ទន្ទឹមនឹងនេះគឺកម្ពុជាមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រនិងការកែលម្អលឿន និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោកដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ចំពោះការបោះឆ្នោតជាតិកន្លងទៅថ្មីៗនេះគឺបានធ្វើឡើងដោយសេរី ហើយគ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែងឡើយ។

រាជរដ្ឋាភិបាលកម្ពុជានឹងអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះនូវ«គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»ដែលត្រូវបានធ្វើជាតូបនីយកម្មពេញលេញហើយយើងនឹងប្រើប្រាស់គោលដៅទាំងអស់នេះដើម្បីតម្រង់ទិសគោលនយោបាយនិងផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់កម្ពុជា។ កម្ពុជាគឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាពចំពោះនិម្មាបនកម្មសន្តិភាពនិងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ជាក់ស្តែងរយៈពេល១២ឆ្នាំកន្លងមកនេះកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុនមកដោយតួអង្គមិនមែនរដ្ឋបានបង្កសង្គ្រាមពួកគេវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់យើងបណ្ដាលឲ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ យើងជំពាក់គុណដ៏ធំធេងចំពោះពលីកម្មរបស់វីរៈបុរសថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិយើងទាំងអស់នេះ។ យ៉ាងណាក្តីមរណភាពនិងពលិកម្មរបស់ពួកគេពុំបានកែប្រែនូវការប្ដេជ្ញាចិត្តរបស់យើងក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថាចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុគឺជាធាតុផ្សំសំខាន់មួយទៀតសម្រាប់ជោគជ័យនៃរបៀបវារៈឆ្នាំ២០៣០ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់និងមិនបែកខ្ញែកពីសំណាក់សហគមន៍សកល។ កម្ពុជាគាំទ្រពេញទំហឹងចំពោះភាពជាអ្នកដឹកនាំជាសកលរបស់អង្គការសហប្រជាជាតិព្រមទាំងប្ដេជ្ញាអនុវត្តនូវការទទួលខុសត្រូវរួមរបស់យើងក្នុងកិច្ចការប្រឹងប្រែងកសាងសង្គមមួយនៃមនុស្សជាតិប្រកបដោយសន្តិភាពសមធម៌ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

នៅព្រឹកថ្ងៃទី២៨ កញ្ញានេះដដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។

លោក Alexander Feldman បានសម្តែងនូវក្តីសប្បាយរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ។ លោកស្នើសុំឲ្យកម្ពុជាបន្តនូវគោលនយោបាយសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយថែមទៀត។ ដោយសារកម្ពុជា គឺជាសមាជិករបស់អាស៊ាន គឺលោកចង់ឲ្យកម្ពុជាបន្តការគាំទ្រនឹងជួយជំរុញការកសាងសមត្ថភាព ពិសេសការបង្កើនគុណភាពនៃការអប់រំក្នុងក្របខណ្ឌអាស៊ាន។ លោកបានវាយតម្លៃខ្ពស់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែគាំទ្រដល់បណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងការទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលកន្លងមកមានដូចជាក្រុមហ៊ុន Ford និងក្រុមហ៊ុន Coca-Cola ជាដើម។ លោកប្រធានក៏បានវាយតម្លៃខ្ពស់ ផងដែរអំពីកម្លាំងនិងសមត្ថភាពយុវជនកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការកើនឡើងស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល ដែលលោករំពឹងថា សម្តេចតេជោនិងមានការចាប់អារម្មណ៍ខ្ពស់ទៅលើអនាគតដ៏ល្អជាមួយនឹងការប្រកួតប្រជែងរបស់កម្ពុជា។

តាមរយៈនៃជំនួបពិភាក្សាគ្នានោះដែរ គឺលោកចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូបដែលយល់ច្បាស់ពីអាស៊ីបូព៌ា។

សម្តេចតេជោ ហ៊ុន សែន​ បានស្វាគមន៍ ព្រមទាំងបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលនៅរក្សាកំណើនសេដ្ឋកិច្ចក្នុងអាត្រាជាង៧% ដែលកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨នេះកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ៧,២%។ សម្តេចតេជោផ្ទាល់ គឺចង់ឃើញគឺការអនុវត្តរូបមន្តមួយបូកមួយពោលគឺបណ្តាក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគក្នុងប្រទេសអាស៊ាន ក្នុងនោះរួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកផងដែរមានលទ្ធភាពអាចទៅបង្កើតរោងចក្រនៅប្រទេសកម្ពុជា ឧទាហរណ៍ប្រទេសថៃបូកមួយ មានន័យថាក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការក្នុងប្រទេសថៃក៏អាចមកបើករោងចក្រក្នុងប្រទេសកម្ពុជាបានដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ របស់ប្រទេសកម្ពុជា គឺផ្តោតសំខាន់ទៅលើវិស័យបីសំខាន់ៗ គឺទី១)វិស័យកសិកម្ម ទី២)វិស័យឧស្សាហកម្ម និង ទី៣)វិស័យសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍ ដោយមិនពឹងផ្អែកតែទៅលើវិស័យណាមួយនោះទេ ពោលគឺការរីកចម្រើនលើពហុវិស័យក្នុងភាពរឹងមាំ ពិសេសលើផ្នែកឧស្សាហកម្មដែលមានលក្ខណៈទ្រង់ទ្រាយជាសកល ពោលគឺការផលិតក្នុងប្រទេសកម្ពុជា រួចធ្វើការចែកចាយជាសកល តាមតម្រូវការនៃសេដ្ឋកិច្ចពិភពលោក។

ចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក សម្តេចតេជោមានប្រសាសន៍ថា គឺរូបសម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ គឺកម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក។ សម្តេចបន្តថា នៅពេលខាងមុខ អ្វីដែលសម្តេចចង់ឃើញនោះគឺការទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកនឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចនឹងបន្តជួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅពេលដែលគណះប្រតិភូអញ្ជើញទៅកាន់ប្រទេសកម្ពុជា៕

Cambodia
H.E. Mr. Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister
28 September 2018
SAMDECH AKKA MOHA SENA PADEI TECHO HUN SEN, Prime Minister of Cambodia, said his country was a clear example of the successful transition from war to peace, adding that the country was enjoying the dividends of stability and rapid development.  Previously infamous for its killing fields, Cambodia is now a peaceful tourist destination and is recognized as one of the world’s fastest growing economies.  The country is governed by the rule of law and respect for multiparty, liberal democratic principles.  In July, nearly 7 million Cambodians freely cast their vote to determine their political future.  Twenty political parties participated in the election which clearly demonstrated legitimate representation of pluralistic politics.  The legitimate results of the election are not subject to question or debate, he said, adding that external ambitions to interfere in the electoral process are an assault on the will of Cambodians.

Drawing attention to the vitality of the United Nations Charter, he said it was crucial to avoid interfering in, damaging or disrupting the sovereignty of independent States.  He voiced regret that human rights have become a mission to impose specific politics and a pretext for interference by powerful nations.  As a result, sanctions have become a popular weapon among certain States.  Big countries must not attempt to install their administrative system on small countries because those small countries also possess sovereignty and legitimate aspirations. 

He voiced deep concern over tensions resulting from the actions of a “first world super-Power” and over that State’s brash decision to withdraw from international mechanisms, adding that such actions undermine State‑to‑State relations.  In an interconnected world, reverting to protectionism effectively closes the door on trade and investment, two paths to prosperity.  Unilateralism will make all countries poorer and render them unable to implement the Sustainable Development goals, he said.  With a small economy, he said that Cambodia believes in the benefits of rules‑based international cooperation, adding that global trade must not be hindered through the imposition of tariffs.  Together, States must maintain and strengthen the principle of multilateralism.

Peace without development is not sustainable, he assured, adding that the Sustainable Development Goals can guide the world towards prosperity.  The Goals are an important opportunity to mobilize efforts to reduce poverty and promote inclusive development.  The Cambodia Sustainable Development Goals will soon be approved and that will guide medium‑ and long‑term policymaking.  Conflict prevention is also a precondition for long‑lasting peace, he said, noting that United Nations peacekeeping efforts play a vital role in global peace efforts.  Cambodia welcomes the Secretary‑General’s vision for the Organization’s peacebuilding and peacekeeping initiatives and his focus on conflict prevention.

Terrorism represents a severe and complicated threat and a barrier to long‑lasting peace, he said.  Terrorist groups disintegrate communities, worsen conflict and weaken the stability of whole regions.  As terrorists turn to cyberspace, counter‑terrorism efforts are forced to become more complex and go through modernization efforts.  The cross‑border nature of terrorism requires States to foster concerted cooperation initiatives that include preventive measures.  Climate change is another threat standing in the way of implementation of the 2030 Agenda.  He pointed to the Paris Agreement as the foundation for action on climate change and asserted Cambodia’s commitment to participate in climate‑related mechanisms.  Cambodia fully supports United Nations global leadership and commits itself to implementing its shared responsibility to build a peaceful and equitable world, he stated.
រូបថតនានាទាក់ទងនឹងបាតុកម្ម

No comments:

Post a Comment