Monday, September 3, 2018

ស្រីឥន្ទ្រាទិត្យ ឆ្នាំ១២៣៨ (នគរស្យាម ឬ សៀម)

អំពី សុខោទ័យ៖ ក្នុងនាមជាអ្នករៀបរៀងប្រវត្តិសាស្រ្ត ខ្ញុំសូមធ្វើការបកស្រាយអំពីកំហុសរបស់ ខ្មែរ ក៍ដូចជា បរទេស។ សុខោទ័យ មានន័យថាម៉េច? បើសៀម គេសរសេរថា Sokhornthai ហ្នឹង។ នេះជាការបកប្រែគ្មាន វិជ្ជាជីវៈ ចេះតែចម្លងដោយគ្មានការគិត វិភាគ។ សុខន ថៃ គឺជា នគរថៃ មិនមែនជា នគរសៀមទេ សូមមើលផែនទី។ ក្រោយរដ្ឋប្រហារឆ្នាំ ១៩៣២ គេដូរឈ្មោះប្រទេស​ទៅជា ប្រទេសថៃ Thai-land or Thailand. បើអ្នកបកប្រែមិនចេះភាសាសៀម គួរតែចេះភាសា អគ្លេស ឬ បារាំងដែរ!! បើអ្នកសរសេរប្រវត្តិមានពេលវេលា គួរអាន បញ្ជីឈ្មោះជនជាតិ ឬ ពួជសាសន៍ ឬ​ភាសា នៅថៃ នៅឡាវ នៅ វៀតណាម នៅកម្ពូជា នោះគេនឹងដឹង ការធ្វើសង្រ្គាម ការកាប់សំលាប់គ្នា គឺរឿងរក្សាពួជសាសន៍ !!! 
ខាងក្រោមនិងលើកយកព្រឹត្តិការណ៍នៅ សៀម នៅនគរខ្មែរ និង សភាពការណ៍កងទ័ព
ការបង្កើត​ព្រះរាជវង្សានុវង្ស​ថៃ ពោលគឺ​របប​រាជាធិបតេយ្យ​ថៃ​ដំបូង​នៅ​ខេត្ត​សុខោទ័យ​នៅ​ចុង​សតវត្ស​ទី​១៣ និង​ដើម​សតវត្ស​ទី​១៤ គឺ​ត្រូវបាន​ធ្វើឡើង​តាម​លំនាំ​នៃ​របប​រាជាធិបតេយ្យ​ខ្មែរ  ហើយ​បើ​យើង​ប្រៀបធៀប​របប​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ របប​គ្រប់គ្រង ដែលមាន​ស្តេច​ជា​ប្រមុខ​ដឹកនាំ​នៅ​កម្ពុជា មាន​ចំណាស់​ចាស់​ជាង​របប​នៅ​ថៃ ពោលគឺ​ប្រមាណ​ជា​១៣០០​ឆ្នាំ ។ យ៉ាងណាមិញព្រះរាជាណាចក្រ​ថៃ ដែល​បានប្រសូត​ចេញ​នោះ ក៏មាន​អាយុ​តិចជាង​ព្រះរាជា ណាចក្រ​កម្ពុជា​ផងដែរ ដោយ​កត្តា​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ.
តើ​ការកកើត​នូវ​ព្រះរាជវង្សានុវង្ស​ថៃ​ដំបូងបង្អស់ និង​ព្រះរាជាណាចក្រ​ថៃ ធ្វើឡើង​តាមរបៀប​ណា ?

ជាបឋម ជាមួយ​លោក ហ្ស​ក ស៊ឺ​ដេ​ស យើង​សូម​រំលឹកថា ការបង្កើត​ព្រះរាជាណាចក្រ​ថៃ ឬ​រដ្ឋ​ថៃ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋប្រហារ​ដោយ​កម្លាំង​ទ័ព​ប្រឆាំង នឹង​អភិបាលខេត្ត​ខ្មែរ នៅ​ខេត្ត​សុខោទ័យ និង ស​ជ្ជ​ន​ល័យ ដែលជា​ខេត្ត​ភ្លោះ ។ មួយវិញទៀត​សោត​ការបង្កើត​ព្រះរាជាណាចក្រ​ថៃ​ខាងលើនេះ គឺ​ត្រូវ បានធ្វើ​ឡើង​ដោយ​ការអនុវត្ត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ទ្ធ​នយោបាយ បែប​រាជានិយម​ដែលមាន​ព្រះរាជា ឬ​មហាក្សត្រ​ជា​ប្រមុខ​ដឹកនាំ ។ ខាងលើនេះ ការគ្រប់គ្រង​សង្គមជាតិ ដែលមាន​ខាងលើនេះ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការកកើត​នៃ​ព្រះរាជវង្សានុវង្ស​ថៃ​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ផងដែរ ។​ ​ខាងលើនេះ គឺជា​ព្រឹ​ត្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ​ឥត​ប្រកែក​បាន ដែល​អ្នក​ប្រវត្តិវិទូ គ្រប់​សញ្ជាតិ​បាន​កត់ត្រា និង​ចងចាំ​យ៉ាង​ជាក់ច្បាស់ ។​

ចំពោះ​ព្រឹ​ត្ត​ការណ៍​នយោបាយ​នេះ លោក ហ្ស​ក ស៊ឺ​ដេ​ស បាន​ឲ្យ​ដឹងថា នៅក្នុង​រវាង​ឆ្នាំ​១២៣០ មេទ័ព​ថៃ​ម្នាក់​ឈ្មោះ ហ្វា មឿង ដែល​ធ្លាប់ជា​មេទ័ព​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សុរិយា​វ​រ័​ន្ម​ទី​២
(១១១៣ – ១១៥០ នៃ​គ​.​ស​) បានធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​អភិបាលខេត្ត​ខ្មែរ នៅ​ស្រុក​សុខោទ័យ
ហើយ​បន្ទាប់មកទៀត មេទ័ព​នេះ​ក៏បាន​ក្លាយជា​ស្តេច​ថៃ​ដំបូងបង្អស់ នៅ​សុខោទ័យ ដោយ​យក​គោរមងារ​ខ្មែរ ថា​ព្រះបាទ​ឥន្ទ្រា​ទិ​ត្យ ។​ ​​គឺ​លទ្ធផល​នៃ​ការបះបោរ​ប្រឆាំងនឹង​រដ្ឋអំណាច​ខ្មែរ ដែលជា​ម្ចាស់​ទឹក ម្ចាស់​ដី​នេះហើយ គឺ​បានផ្តល់​លទ្ធភាព​ឲ្យ​ពួក​ថៃ និង​អ្នកដឹកនាំ​របស់ខ្លួន ក្នុងការ​បង្កើត​ព្រះរាជាណាចក្រ​ថៃ​ដំបូងបង្អស់​ផងដែរ​នៅលើ​ទឹកដី​របស់​ ខ្មែរ ។ គឺ​លើ​មូលដ្ឋាន​នេះ​ផងដែរ ដូច​ទើប​ពោល ដែល​ព្រះរាជវង្សានុវង្ស​ថៃ​ដំបូងបង្អស់​ត្រូវបាន​ប​ង្កើ​ត​ឡើង​ដែរ តាម​លំនាំ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្លាប់​តែមាន​ពីមុន​នៅ​ទឹកដី​ដ៏​បវរ​ របស់​មហានគរ ។​ ​ ​ម្យ៉ាងវិញទៀត​, ក្រៅពី​ព្រះនាម ជា​ភាសាសំស្ក្រឹត​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ថៃ ព្រះមហាក្សត្រ​ថៃ ក៏បាន​យក​ស័ព្ទ​ខ្មែរ​មួយចំនួន​មកប្រើប្រាស់​ផងដែរ ដូចជា​ព្រះបាទ​រាម​កំហែង និង​ព្រះបាទ​ឮ​ថៃ​ជាដើម ។ ពាក្យ​កំហែង គឺជា​ពាក្យ​ខ្មែរ​កើតចេញពី​ពាក្យ​ខែង សំដៅ​មហិទ្ធិឫទ្ធិ​របស់​ហនុមាន ។ រីឯ​ពាក្យ​ឮ គឺ​មានន័យថា ថៃ ដែលមាន​ឈ្មោះ​ល្បីល្បាញ ឮ​រន្ទឺ ៕ ​ប្រវត្តិដែនដីសុខោទ័យអ្នកប្រាជ្ញជាតិ-អន្តរជាតិនានាអះអាងថាព្រះបាទជ័យវរ្ម័នទី៧ ជាមហាវីរក្សត្រដ៏អង់អាច ក្លាហានគួរឲ្យ គោរពស្រលាញ់ហើយក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេស​ជាតិ​មាន​ការរីកចំរើន​រុងរឿង​ដល់​កំរិត​​កំពូល នា​សម័យមហានគរ​​ដែល​គ្រងរាជ្យ​សម្បត្តិ​ពី​គស ១១៨១ ​ដល់​ ១២២០។ ប៉ុនែ្ត​លោកអតីតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ក្នុង​បទ​សំភាសន៍​តាម​វិទ្យុអាស៊ីសេរី​ថា​ព្រះបាទជ័យវរ័្មនទ៧ ​បាន​ប្រគល់​ដីសុខោទ័យ ឲ្យ​សៀម លុះ​នៅ​​ពេល​ព្រះអង្គ​សោយ​ទិវង្គត ដែនដី​នេះ​ក៏​ប្រកាស​ផ្តាច់ខ្លួន​ចេញពី កម្ពុជា​តែម្តង។ បញ្អានេះ បើ​ផែ្អក​ទៅ​តាម​សៀវភៅ​ប្រវត្តិសាស្រ្ត​​របស់​លោក​រស់ ចន្រ្តាបុត្រ បញ្ជាក់ថា បន្ទាប់​ពី​ព្រះបាទជ័យវរ័្មនទី៧ សោយទិវង្គតបុត្ររបស់ព្រះអង្គព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើង​គ្រងរាជ្យ​សម្បត្តិ​បន្ត ប្រទេស​​ជាតិ​មាន​ការរីក​ចំរើន​រុងរឿង និង​គ្មាន​ព្រឹត្តិការណ៍​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ។ លុះ​ចូល​មក​​ដល់ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គស​១២៤៣​-១២៩៥​) មាន​ការចលាចល​រង្គោះ​រង្គើ​នៃ​អាណាចក្រខែ្មរ ដោយ​សារ​ព្រះអង្គ​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនា បញ្ជា​ឲ្យ​គេ​កំទេច​ព្រះពុទ្ធ​រូប​វត្តអារាម ដែល​បន្សល់​ទុក​ពី​សម័យ​មុនចោល​ទាំងអស់ ធ្វើ​ឲ្យ​នា​ម៊ឺន​សព្វ​មុខ​មន្រ្តី និង​រាស្រ្ត​មិន​សូវ​សប្បាយ​​ចិត្ត បង្កើត​ជាបក្សពួក ប្រឆាំង​ដោយកនែ្លង។ ចំណែក​ពួកថៃ ដែល​ខែ្មរ​ហៅថា សៀម​ធ្លាប់រស់នៅខេត្តយូណាន់ ប្រទេសចិន ហើយ​ដែលបានមកជ្រកកោន​លើទឹក​ដី​ខែ្មរ ក៏ផ្សំគំនិតគ្នា រួម​ដៃ​​ជា​មួយ​សេ្តចនាម៊ឺន​មុខមន្រ្តី មេទ័ពខែ្មរ រៀបចំជាកងទ័ពពលសេនា ធ្វើសង្រ្គាមប្រកាសឯករាជ្យ នៅរដ្ឋសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃឈ្មោះ​ណាន់​ឆាវ​ស្ថិត​នៅ​ពាយ័ព្យ​នៃ​​ប្រទេសភូមា ដោយមាន សង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបានក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះបន្តិចម្តងៗ ទៅទិសខាងត្បូង ដោយ​មួយ​ពួក​សំដៅ​មក​ប្រទេសភូមា និង​មួយ​ពួក​សំដៅ​មក​ស្រុកខែ្មរ។ ដំណើរ​សន្សឹមៗ​វាតទី​របស់ថៃ​មក​លើ​ទឹកដីខែ្មរ និង​ភូមា​បាន​ចាប់ផ្តើម​ក្នុង​សតវត្សទី​១២ នៅ​ក្នុង ភូមិ​ភាគ​អាស៊ីអាគេ្នយ៍​ នៅ​មាន​ដំណើរ​ចុះ​មក​ទិស​ខាងត្បូង​ទីបី​មួយ​ទៀត គឺ​ការវាត​ទី​ទឹកដី​របស់​យួន​សំដៅ យក​ប្រទេសចាម។ ដំណើរ​ថៃ​ចុះ​មក​វាត​ទី​លើ​ទឹកដី​ខែ្មរ មាន​សភាព​ដូច​ជាស៊ីសង្វាក់​គ្នា​រវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយ ជនជាតិថៃ​បាន​ដាក់​ខ្លួនទទួល​យកវប្បធម៌‌ និង​អរិយធម៌‌ខែ្មរមកធ្វើជាកេរមរតកសម្បតិ្ត​ជាតិសាសន៍ខ្លួន។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម។ ក្នុងសតវត្សទី១៣ សង្រ្គាម​ប្រយុទ្ធ​គ្នា​រវាង​ខែ្មរនិង​សៀមចាប់ផ្តើមជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើន ដល់ប្រទេសជាតិ ហើយកាលនោះសេ្តចខែ្មរ មួយអង្គព្រះនាមរាមាកំហែង
បានផ្តាច់ទឹកដីខែ្មរយក ទៅបង្កើតនគរសៀម និង​បាន​យក​​ទីក្រុងខែ្មរសុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះអង្គបុត្រីបានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ ឲ្យ​ស្វាមី​ជា​មេទ័ព​ដ៏​សំខាន់​ក្នុង​មហានគរ​ដែល​ព្រះខ័ន​តំណាង​ឲ្យ​អំណាច និងរាជ្យសម្បត្តិ ។

ដូចេ្នះរាជបុត្រ របស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្កក៏លែងមានសិទ្ធិគ្រប់គ្រងនគរដែរ ។ ចំណែក​បុគ្គល​មាន​​ព្រះខ័ន​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់ ហើយព្រះបាទជ័យវរ្ម័នទី៨​ ក៏សំរេច​ព្រះទ័យ​ដាក់រាជ្យ​ក្នុង គ្រិស្តសករាជ​១២៩៥ រីឯបុត្រព្រះអង្គក៏បង្កទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែ​ត្រូវ​បរាជ័យ​ដោយ​ត្រូវ​​​ព្រះបាទឥន្រ្ទវរ័្មនទី៣ចាប់បានធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំង​ប្រចាំ​ប្រទេសកម្ពុជា​ បញ្ជាក់​​ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ ធំៗមួយចំនួនបានកើតឡើងពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុក​លាវ ត្រង់ហ្លួងប្រាបាង នៅម៉ង់ឈៀងម៉ៃបង្កើតជារដ្ឋសាវនិងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់សេ្តចខែ្មរ មាន​រាជធានី​នៅ​ស័ង្ខ​លោក​នា​ពាក់​កណ្តាលសតវត្ស​ទី១១ បន្ទាប់មកបាននៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ពួក មនខែ្មរ ឬឡាតាំង ។ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មក នៅ​អយុធ្យា​​ដែល​ពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួនកែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម លើកពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ ចិន​ហៅ​រដ្ឋ​ខាង​ជើង​ថា សៀន​ឡូមាន​រាជធានីនៅឡាហ្វាង និងរដ្ឋខាងត្បូងថា ឡូហ៊ូ ហើយក្រោយមកប្រទេសថៃ គឺសៀន ឬសៀម បានឯករាជ្យផុតពីកម្ពុជា ក៏ប៉ុនែ្តឡូហ៊ូស្ថិតនៅក្រោមការត្រួតត្រាដដែល។ នៅ​សម័យ​​នោះ​ហើយ​ដែលលេចព្រះរោង ឬរាមាកំហែង ចេញមកជាមេឬចៅនៃទឹកដីសុខោទ័យដែលមិនដឹងថា ជ្រែករាជ្យ ឬយ៉ាងណានោះទេ តែជាអ្នកកសាង សន្តិវង្ស​សេ្តច​ស្រី​សញ្ជនា​លយៈ​សុខោទ័យ។ព្រះរោង​នេះតាមរឿងនិទានខែ្មរចាត់ទុកថា ជាមេកងខាង ដឹកជញ្ជូនទឹកសុទ្ធចេញពីល្អាងភ្នំស័ក្តិសិទ្ធិមួយកនែ្លង មកកាន់រាជធានីឥន្ទបត្តនិងជាអ្នកនាំគេឯងធ្វើ កញើ្ជល្អី លាបល័ក្ខ ប៉ុនែ្ត​​ក្រោយ​មក​ក៏​គេច​ខ្លួនទៅសៀន។ នៅឯសៀនគឺជាមេបះបោរ ហើយក្រោយមកមានឋានៈជាចៅបន្ទាប់ពីបានជ័យជំនះលើទ័ពសៀន និងខែ្មរក៏ឡើងសោយរាជ្យ។ ចំណែក​រឿង​សៀម​ថា ព្រះអង្គ​​ជាបុត្រសេ្តច ឬ​បុត្រចិញ្ចឹមហើយរៀបអភិសេកជាមួយក្សត្រីរជ្ជទាយាទរបស់នគរសុខោទ័យ ម៉្លោះលហើយក៏ក្លាយជាព្រះរាជា ជាស្វាមីរបស់ព្រះក្សត្រី ។ តាម​សិលាចារឹក​សុខោទ័យ​បញ្ជាក់​ថា បើសិន ជា​មាន​ការ​ប្រដូចព្រះរាមាកំហែងទៅនឹងព្រះរោងពិតប្រាកដមែននោះព្រះអង្គគឺជាបុត្ររបស់មេទ័ពជា មេក្រុម ប្លន់រីករាយ និងជាសេ្តច។ ព្រះអង្គ​គឺ​ជា​អ្នក​រំដោះ​ប្រទេស​ឲ្យ​បាន​ឯករាជ្យ មិនប្រកាន់នគរសៀនដែលសោយរាជ្យនៅ ឆ្នាំ១២៩៦ត្រូវនឹងមហាសករាជ១២១៨។យោងតាមឯកសារប្រវត្តិសាស្រ្តនានា ក៏ដូចសិលាចារឹក និងរឿងព្រេងនិទានអាចសន្និដ្ឋានថា ទឹកដីសុខោទ័យមិនបានបាត់បង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ទេ ពីព្រោះ​ក្នុង​សម័យ​ព្រះអង្គ​មាន​អំណាច ខ្លាំងក្លាហើយប្រទេសជាតិមានការរីកចំរើនរុងរឿងដល់កំរិតកំពូលទៀត ការបាត់បង់ទឹកដីនោះវាកើត មាននៅក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៨ដែល​កាល​នោះ​មាន​ចលាចល​ខ្លាំង​ពេលដែលបុត្រីលួច ព្រះខ័ន រាជ្យឲ្យទៅស្វាមី ហើយចំពេលដែលពួកថៃប្រកាសឯករាជ្យទាមទារដីសុខោទ័យធ្វើរាជាណាចក្រ ម៉្លោះ ហើយគ្មានលទ្ធភាពត្រួតត្រាទឹកដីសាមន្តរាជរបស់ខ្លួនបាន ។


ឥទ្ធិពល​ខ្មែរលើ​ជនជាតិ​ថៃ​សម័យ​សុខោទ័យ​

ព្រះ​កេស​ព្រះពុទ្ធ​អង្គ​សិល្បៈ​ថៃ ឥទ្ធិពល​ខ្មែរ​នៅ​ខេត្ត​លពបុរី ចុង​ស​.​វ​ទី​១៣ ដើម​ស​.​វ​ទី​១៤ ( ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​) ដើម្បី​ជា​ឧទាហរណ៍​មួយ​អំពី​ការកាន់កាប់​ទឹកដី​ខេត្ត​សុខោទ័យ ដែល​បាន​ក្លាយទៅជា​ប្រទេស​សៀម​ដំបូងបង្អស់​នៅ​ចុង សតវត្សរ៍​ទី​១៣គ្រិស្ដ​សករាជ យើង​អាច​លើកយក​វត្តមាន​របស់​ប្រាសាទខ្មែរ​មួយ​ក្នុង​រចនាបថ​បាពួន ឈ្មោះ​ប្រាសាទ ភ្នំ​ពូ​ចា នា​សតវត្សរ៍​ទី​១១ ដែល​ត្រូវ​គេ​រកឃើញ​ឆ្នាំ​១៩៩៤ នៅ​ចង្កេះភ្នំ​ពូ​ចា ក្នុង​ខេត្ត​សុខោទ័យ មក​ធ្វើការ​ពិពណ៌នា ។​ ​

​ការ​ដែល​យើង​លើកយក​ឥទ្ធិពល​ខ្មែរលើ​ជនជាតិ​ថៃ​នា​សម័យ​សុខោទ័យ​ មក​បញ្ជាក់ ពី​ព្រោះនេះ​ជា​ចំណុច​ជា​វិជ្ជមាន​បង្ហាញថា អតីត​ខេត្ត​ខ្មែរ​ផ្សេងៗ​ឯ​ទៀត​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន គឺជា​ទឹកដី​របស់​ខ្មែរ​សុទ្ធសាធ មុន​ការកាន់កាប់ ភូមិភាគ​នេះ​ដោយ​ប្រជាជន​ថៃ​ចាប់តាំងពី​ពី​ចុង​សតវត្សរ៍​ទី​១៣ ដោយ​ព្រះបាទ​រាម​កំហែង (​អតីត​ផ​ឃុន​បាន​មឿង​) កូន​របស់​ស្ដេច​ស្រី​ឥន្ទ្រ​ទិត្យ ។ ’​សិល្បៈ​បាយ័ន​មាន​ឥទ្ធិពល​លើ​សិល្បៈ​ស្ថាបត្យកម្ម​ថៃ​ដំបូងបង្អស់ នៅ​សុខោទ័យ​និង​ទីប្រជុំជន​ធំ​ពីរ​ទៀត គឺ​ស្រី​សជ្ជន​ល័យ និង​កំពែង​ពេជ្រ (​កំផែង​ភេត​) ពោល​គឺ​ផ្ដើមចេញ​ពី​សិល្បៈ​បាយ័ន​សុទ្ធសាធ​” ។​
 ​
ជាធម្មតា កាលណា​ជនអន្ដោប្រវេសន៍ ឬ​អ្នកស្រុក​ចំណូល​ថ្មី​ដូច​ថៃ ដែល​ទើបតែ​តាំង​ទីលំនៅ​ស្ថាន​លើ​ដែន​ដី​ចាស់​អ៊ីចឹង ពួកគេ​មិន​ទាន់​បង្កើត​សិល្បៈ​របស់​ខ្លួន​បាន​នៅឡើយ​ទេ ពួកគេ​តែងតែ​យក​គំរូ​តាម ’​សិល្បៈ​ខ្មែរ​” ជានិច្ច ។ ផ្អែក​តាម​ករណី​ខាងលើ​នេះ​បានឲ្យដឹង​ទៀតថាតាមរយៈ​ចម្លាក់​មួយចំនួន​បែប​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​នេះ​ហើយ​ដែល​យើង​អាច​ស្គាល់ ឬ​កំណត់​ឥទ្ធិពល​របស់​ខ្មែរលើ​ជនជាតិ​ថៃ ជាពិសេស​ចម្លាក់​ព្រះ​សិវៈ ឬ​ឥ​ស្វរៈ​និង​ព្រះ​ពុទ្ធអង្គ ។ តឹកតាង​នេះ​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​បដិមា​កម្ម​ដែល​គេ​បាន​រកឃើញ​នៅ តាម​បណ្ដា​ទីប្រជុំជន​បុរាណ​ខាងលើនេះ ឧទាហរណ៍​ចម្លាក់​សំរឹទ្ធិ​មួយ​យ៉ាង​ធំ តំណាង​ព្រះ​ឥសូរ​នៅ​វត្ដ​ស្រី​ស្វាយ និង​ព្រះ​ប្រក​នាគ​នៅចេ​ត្យី​ចេត​កែវ ។​

;​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​ថា នៅក្នុង​បរិវេណ​ខេត្ត​ដ៏​ធំធេង​ខាងលើនេះ គេ​ក៏​បាន​រកឃើញ​នូវ​លំនៅស្ថាន និង​វត្ថុ​បុរាណ ខ្មែរ​មួយចំនួន​ដែល​មាន​អាយុ​កាលពីដើម​សតវត្សរ៍​ទី​៣ ដល់​សតវត្សរ៍​ទី​៦ ពោល​គឺ​ក្នុង​សម័យ​វប្បធម៌​បុរេ​អង្គរ ។ ហេតុនេះហើយ គេ​សង្កេតឃើញ​មាន​វត្តមាន​របស់​សិល្បៈ​ខ្មែរ តាំងតែ​ពី​សម័យ​នគរ​ភ្នំ​ដល់​សម័យ​អង្គរ ជាពិសេស​សម័យ​វប្បធម៌​បាយ័ន ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជយ​វរ្ម័នទី​៧ ។
សរុបសេចក្ដី​មក បើ​យើង​ធ្វើ​ការប្រៀបធៀប​ចម្លាក់​ទេវរូប​ថៃ​ខាងលើ​ទៅ​នឹង​ចម្លាក់​ខ្មែរ​នា​ សម័យ​បាយ័ន ជាពិសេស​ពពួក​យក្ខ និង​ទេវតា​ដែល​ភាគច្រើន​ជា​ទ្វារបាល​(​យាម​ទ្វារ​) យើង​ពិតជា​ទទួល​ស្គាល់​នូវ​ឥទ្ធិពល​ខ្មែរ​ដ៏​ក្រាស់ ក្រែល​ពុំខាន​ឡើយ ។ មានន័យ​ថា ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការបង្កើត​សិល្បៈ​សៀម​ដែល​ជា​ជនអន្ដោប្រវេសន៍ ពួកគេ​បាន​ខ្ចី​រូបមន្ដ​សិល្បៈ​ខ្មែរ​យ៉ាង​ប្រាកដ ៕ ​ទំព័រ​ប្រវត្តិសាស្ត្រ​បានឲ្យដឹងថាខេត្ត​សុខោទ័យ​ដើមឡើយ​ជា​ខេត្ត​របស់​ខ្មែរ ហើយ​ខេត្ត​នេះ​ត្រូវបាន​ជនជាតិ​ថៃ​ដណ្ដើម​បាន​ពី​អាជ្ញាធរ​ខ្មែរ នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​១៣រវាង​ឆ្នាំ ១២២០ និង ១២៣៨ នៃ​គ​.​ស ហើយ​នៅ​ឆ្នាំ ១២៨៧ នៃ​គ្រិស្តសករាជ ក្នុង​រជ្ជកាល​របស់​ព្រះរាម​កំហែង ខេត្ត​នេះ​ក៏​បាន​ក្លាយទៅជា​
រាជធានី​ថៃ​មួយ​យ៉ាងសំខាន់​បំផុត ។​

ការបាត់បង់​ខេត្ត​នេះ​បណ្ដាលមកពី​ថ្នាក់ដឹកនាំ​ថៃ ដែល​បាន​មក​ជ្រកកោន ក្នុង​ទឹកដី​ខ្មែរ​ខាងលើនេះ បាន​វាយ​ដណ្តើម​ខេត្ត​នេះ​ពី​ខ្មែរ​ហើយ បង្កើត​រដ្ឋ​ថៃ​មុន​ដំបូង​គេ​បង្អស់ គឺ​ព្រះរាជាណាចក្រ​សុខោទ័យ ប្រកប​ដោយ​វឌ្ឍនភាព​ខ្ពង់ខ្ពស់​បំផុត ។​ ​​ការកាន់កាប់​ខេត្ដ​នេះ ដោយ​ជនជាតិ​ថៃ​បាន​ធ្វើឲ្យ​ភូមិសាស្ត្រ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ទេស​ត្រូវ​ប្រែប្រួល រីឯ​លក្ខណៈ​សង្គម​ខ្មែរ​ក៏​ដូច្នេះ​ដែរ ។ ជនជាតិ​ខ្មែរ​ដែរ​ជា​ម្ចាស់​ស្រុក​ដើម​បាន​រលត់រលាយ​ហើយ​ក្លាយទៅជា​ជនជាតិ​ ថៃ​ដោយ គ្រាន់តែ​បន្សល់ទុក​នូវ​សំណង់​ស្ថាបត្យកម្ម​ស្ថាន​នាម​មួយចំនួន​តែប៉ុណ្ណោះ ។ ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក​នេះ ការសិក្សា​ស្រាវជ្រាវ​របស់​បុរាណ​វិទូ​ថៃ បានបង្ហាញ​បញ្ជាក់​នូវ​វត្តមាន​នៃ​ស្ថាបត្យកម្ម​ខ្មែរ​យ៉ាង​ច្រើន នា​សម័យមុន​អង្គរ និង​អង្គរ ដែល​ដូនតា​ខ្មែរ​បាន​សាងសង់ ក្នុង​អតីតកាល​ដ៏​យូរលង់ មុន​ការមកដល់​នៃ​ជនជាតិ​ថៃ​ក្នុង​ភូមិភាគ​នេះ ។ ដូច​ករណី​របស់​ប្រាសាទ​មួយ​ឈ្មោះ ប្រាសាទ​ពូ​តា​ ។
 ​

​បច្ចុប្បន្ន​ប្រាសាទ​ឥដ្ឋ​នេះ​មាន​ការខូចខាត​ច្រើន ដោយសារ​ការជីក​កកាយ​រក​វត្ថុ​បុរាណ ។ ផ្ទៃ​ជញ្ជាំង​មាន​រាង​ចតុកោណ ដោយ​មាន​ទទឹង​ប្រមាណ ៥,៨០ ម៉ែត្រ ។ រីឯ​តួអង្គ​នៃ​ប្រាង្គ​ទាំងមូល​ទៅដល់ ១០ ម៉ែត្រ ។ ដូច​ប្រាសាទខ្មែរ​ដទៃៗ​ទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​ប្រាសាទ​នេះ​មាន​ទ្វារបញ្ឆោត​បី​និង​ ទ្វា​ពិត​មួយ​បែ​ទៅ​ទិសខាងកើត ក៏ប៉ុន្ដែ​ត្រូវ​បាន​គេ​គាស់​បំផ្លាញ​អស់ ២ ផ្នែក ។ ប្រាសាទ​បុរាណ​នេះធ្វើឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា ដូចជា​សំណល់ ទេវរូប​និង​ព្រះ​សិវលិង្គ​ជា​សក្ខីកម្ម​ស្រាប់ ។​​ការ​ពិនិត្យ​ទៅលើ​សាច់​ឥដ្ឋ​នៃ​ប្រាសាទ យើង​អាច​សន្និដ្ឋាន​ថា ឥដ្ឋ​ប្រាសាទ​លាយឡំ​ដោយ​គ្រាប់​ខ្សាច់​គ្រើម​ជាច្រើន ដែល​ត្រូវ​គេ​រៀប​ដោយ​ខាត់​ឥដ្ឋ​ឲ្យ​រាបស្មើ ដោយ​ដាក់​ចូល​ចិត្ត​ជិតគ្នា ដោយ​ផ្ដុំ​ប្រដេញ​ឡើង​រកគ្នា​ទាំង ៤ ផ្នែក រហូត​ដល់​កំពូល​តែ​ម្ដង ។ បច្ចេកទេស​រៀប​ឥដ្ឋ​នេះ ត្រូវ​គេ​កត់សម្គាល់​នា​សម័យ​វប្បធម៌​នគរ​ភ្នំ និង​ចេនឡា ។ ដូច​ពោល​ខាងលើ​ក្រៅពីនេះ​គេ​បាន​រកឃើញ​ផ្ទាំង​យោនី​សម្រាប់​ដាក់​បន្តុប​នូវ ​ព្រះ​សិវលិង្គ​ពីលើ ព្រមទាំង​ព្រះ​កេស​ទេវរូប ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​យក​តម្កល់​នៅ​សរ​មន្ទីរ​ខេត្ត​សុខោទ័យ​។ ដោយ​ការប្រៀបធៀប​លក្ខណៈ​សិល្បៈ យើង​អាច​ដឹងថា ប្រាសាទ​នេះ​ស្ថិត​ក្នុង​រចនាបថ​បា​ពួន ពោល​គឺ​សតវត្សរ៍​ទី​១១ នៃ​គ្រិស្ដសករាជ ក្នុង​ខណៈ​ដែល​តំបន់​នោះ​ស្ថិតក្នុង​ឥទ្ធិពល​ព្រហ្មញ្ញសាសនា​នៅឡើយ ។​
 ​
​តាមរយៈ​ភស្តុតាង​ប្រវត្តិសាស្ត្រ​ខាងលើ យើង​អាច​បញ្ជាក់​ថា ជនជាតិ​ខ្មែរ​នៅ​ខេត្ត​សុខោទ័យ​នា​សតវត្សរ៍​ទី​១១ នៃ​គ្រិស្ដសករាជ មាន​ជំនឿ​លើ​លទ្ធិ​ព្រហ្មញ្ញ​និកាយ​សិវៈ ច្រើន​ជាង​លទ្ធិ​ព្រះពុទ្ធសាសនា ហើយ​បន្ទាប់មក​ក៏​បាន​និយម​និកាយ​មហាយាន ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ។​ ​​គួរបញ្ជាក់​ថា ជនជាតិ​ថៃ​ពុំ​បាន​កាន់​ព្រា​ហ្ម​ញ្ញ​សាសនា​ដូច​ខ្មែរ​ទេ ហើយ​សាសនា​របស់​រដ្ឋ​សុខោទ័យ គឺ​ព្រះពុទ្ធសាសនា ថេរវាទ ឬ​ហិន​យាន ដែល​មាន​ភាពរុងរឿង​ថ្កុំថ្កើន​អស្ចារ្យ​នា​សម័យ​នោះ ៕​

ស្តេច ឝ្រីឥន្ទ្រាទិត្យ បានបំបែករដ្ឋ ពី ខ្មែរ ឆ្នាំ 1238


រាជវង្សឝ្យាមដំបូងគេក្នុងប្រវត្តិសាស្ត្រ ហើយក៏មានការអះអាងលើសពីឋានៈនេះ: ថា អរិយធម៌ ច្បាស់លាស់មួយក្នុងតំបន់ចំណាំតែហៅដោយជនបរទេសថា "សៀម"ៗ (ខ្មែរ:ស្យាម, ចិន: សៀន, ។ល។) ហើយក៏ជារាជវង្សមួយដែលបានរំដោះមឿងថៃជាច្រើនពីច្រវាក់នឹម អាណានិគម របស់ខ្មែរ ផងដែរ។
ដើមឡើយគេស្គាល់ថា ពុកឃុនបាងក្លាងហ្វា ប្រែថា លោកម្ចាស់គ្រងមេឃភាពចំរូងចំរាស់ជុំវិញព្រះនាមនេះបង្ហាញនូវភាពមានកំរិតនៃអភិលេខន៍ (ចារឹកលេខន៍ រឺ ចារឹកសាស្ត្រ)។ វិទ្យាសាស្ត្រនេះសិក្សាអំពីចារឹក រឺអភិលេខន៍ជាសំណេរ ដើម្បីកំណត់លេខតា បញ្ជាក់អត្ថន័យ បញ្ជាក់ពីរបៀបប្រើប្រាស់តាមរយៈកាលបរិច្ឆេទ និងបរិបទវប្បធម៌។អត្ថបទនានាដែលបានចារលើសិលាចារឹកជារឿយៗបានបាត់បង់ផ្នែកខាងលើ រឺ ខាងក្រោម ត្រង់កន្លែងមួយដែលគេគិតថាមានកាលកំណត់ជារឿងលំបាកក្នុងការទាញសេចក្ដីសន្និដ្ឋានអំពីសំណេរ និង អ្នកនិពន្ធ។អ្វីដែលបានទាញចេញជាពិសេសពីចារឹកលេខន៍គឺជាចំណុចសំខាន់ខាងប្រវត្តិសាស្ត្រនៃចារឹក ប្រៀបដូចជាឯកសារមួយហើយវាក៏ជាតំលៃសិល្បៈនៃបទតែងសេចក្ដីខាងអក្សរសាស្ត្រ។ភាពស្មុគស្មាញទាំងនេះនាំអោយគេយល់ថាអ្នកដឹកនាំនៅគ្រាដំបូងនៃឆាកជីវិតជាធម្មតាបានយកងារជា ហ្វា (หาว)។

ព្រះអង្គធ្លាប់ជាម្ចាស់នៃសាមន្តរដ្ឋ បាងយាង ទឹកដីដែលជាកម្មសិទ្ធិរបស់តំបន់ចុងខាងលិចបំផុតនៃអធិរាជាណាចក្រខ្មែរ (រជ្ជកាលព្រះបាទឥន្ទ្រវរន្ម័ទី២ និង ជយវរន្ម័ទី ទី៩) នៅពេលនោះ ទឹកដីនេះនាពេលឥឡូវលាតសន្ធឹងនៅជុំវិញបរិវេណខាងជើងភាគកណ្ដាលនៃប្រទេសថៃ។
ឃុនបាងក្លាងហ្វា រួមជាមួយ និង ឃុនផាមឿង ដែលជាព្រះចៅនៃរ៉ាដ បានសំរេចចិត្តបះបោរ និង ប្រកាសឯករាជ្យពី អង្គរ។ ការត្រួតត្រានិងការយកពន្ធដារហួសហេតុពេករបស់ខ្មែរ គឺជាកត្តាជំរុញយ៉ាងខ្លាំងនាំឱ្យមានការបះបោរ។ភាពមហាវក់វីរបស់ខ្មែរជាមួយសំណង់ស្ថាបត្យកម្មធំៗ បានបន្សោយ សមត្ថភាព និង ការប្រុងជើងការការពារ របស់ខ្មែរដែលជួយនាំឱ្យមានការបះបោរនេះឡើង។ ឃុនបាងក្លាងហ្វាបានកាន់កាប់បាន ឝ្រីសជនាល័យ ហើយប្រគល់ទឹកដីនេះឱ្យទៅផាមឿង។ផាមឿងក៏បានប្រគល់សុខោទ័យអោយទៅទ្រង់ជាការតបស្នងវិញ។ឃុនបាងក្លាងហ្វា ក្រោយមកបានប្រកាសអង្គឯងជាក្សត្រនៅសុខោទ័យ ដោយយកព្រះនាមចេញពីសំស្ក្រឹតថា ឝ្រីឥន្ទ្រាទិត្យ ដែលប្រែថា"អ្នកគ្រប់គ្រង លើព្រះអាទិត្យ ខ្មែរ ហៅថា ម្ចាស់នៃ ផែនដី "។ មន្តវិជ្ជាការ និងភាពក្លាហានរបស់ទ្រង់មាន ការចាប់ចិត្តយ៉ាងខ្លាំងដោយប្រជារាស្ត្រក្នុងព្រះនគរ ដែលបានចាត់ទ្រង់ដូច្នោះថា ព្រះរោង(ព្រះអង្គម្ចាស់នៃភាពរុងរឿង)។ គោរម្យងារនេះត្រូវបានផ្ដល់ដោយក្សត្រចំណុះនៃសុខោទ័យដូចនោះហើយវាក៏ផ្ដល់ជាកំណើតដល់រាជវង្សសៀមដំបូងគេឡើង ហៅថា រាជវង្សព្រះរោង។ឝ្រីឥន្ទ្រាទិត្យ និង ព្រះមហេសី ព្រះនាងសឿង មានព្រះរាជបុត្រាបីអង្គ។ បុត្រច្បងសុគតនៅវ័យកុមារ បុត្រទីពីរមានព្រះនាមថា បានមឿងនិង បុត្រទីបីបានបង្ក្រាបព្រះអង្គម្ចាស់ខ្មែរមួយអង្គក្នុងចំបាំងលើ ខ្នងដំរី ទ្រង់បានថ្វាយព្រះនាមដល់បុត្រពៅថា រាមកំហែងជាតឹកតាងនៃភាពអង់អាចក្លាហានរបស់ទ្រង់។ ឝ្រីឥន្ទ្រាទិត្យបានសោយទិវង្គតប្រហែលឆ្នាំ១២៧០ហើយត្រូវស្នងរាជ្យបន្តដោយព្រះរាជបុត្ររបស់ទ្រង់ បានមឿង។

និទានក្នុងពង្សាវតារខ្មែរ

ថ្ងៃមួយ ​ ​ព្រះបាទ ​បទុមវរវង្សបាន ​នាំ​អស់​ពលរេហ៍​សេនាមុខ​មន្ដ្រី​តូច​ធំ​ ​យាង​ទៅ​ប្រពាត​ព្រៃ​កំសាន្ដ​នៅ​តាម​ដង​ទន្លេ​ក្នុង​តំបន់​បាសាន្ត​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ​ស្រីសន្ធរ​សព្វថ្ងៃ​ ​ត្រង់​ចន្លោះ​ទន្លេមេគង្គ​ ​និង​ទន្លេតូច។ ​ ​ទីនោះ​មាន​ទេសភាព​ ​និង​ដីខ្សាច់​សក្បុស​ល្អ​ណាស់ ។​ ​ខណៈនោះ​ព្រះ​អង្គ​បាន​ជួប​ប្រទះ​ឃើញ​នាង​នាគ​មួយ​អង្គ​ ​ដែល​ដំណែង​ខ្លួន​ជា​នារី​យ៉ាង​ល្អ​ឥត​ខ្ចោះ​ស្រស់ប្រិមប្រិយ​ ​មាន​សម្ផស្ស​សោភ័ណភាព​ ​លើស​ផុត​អស់​ស្រី​ទាំងពួង​ ​នាង​មាន​សាច់​សម្បុរ​ពណ៌​ស​ស្អាត។​ នាងនាគ​បាន​ធ្វើ​ដំណើរ​ចេញពី​ ស្ថាន ​ភុជង្គនាគ​ ​មក​កំសាន្ដ​លេង​ត្រង់​ឆ្នេរ​ខ្សាច់​នោះ​ដែរ​ ​គ្រាន់តែ​បាន​យល់​ឃើញ​នាងនាគ​ភ្លាម​ ​ព្រះបាទ​បទុមវរវង្ស​ ពុំ​អាច​ទប់ចិត្ដ​ ​មិន​ប្រតិព័ទ្ធ​ស្នេហា​ព្រះ​នាង​បាន​ឡើយ​ ​ព្រះ​អង្គ​ក៏​ស្ទុះ​យាង​ចូល​ទៅ​សុំ​សេចក្ដី​ស្នេហា​ ​ហើយ​សួរ​ស្ដីដណ្ដឹង​រៀបចំ​អភិសេក​ព្រះ​នាង​ជា ​អគ្គមហេសី។ ​ ​នាងនាគ​ក៏​យល់ព្រម​ ​សុខចិត្ដ​សុខកាយ​ ​លុះ​ទៅ​ដោយ​សេចក្ដី​ស្នេហា​លួងលោម​របស់​ព្រះមហាក្សត្រ។​ ​បន្ទាប់​មក​ ​ព្រះ​អង្គ​ក៏​នាំ ​នាម៉ឺន​មន្ដ្រី​បរិវារ​ពល​សេនា​ ​វិល​ត្រលប់​ចូល​ព្រះ​មហានគរ​វិញ​ ​ព្រះ​អង្គ​បាន​ ប្រទាន​ឋានៈ​ជា​ព្រះ​អគ្គមហេសី​ ​ធំ​ខ្ពស់​លើស​ អស់​ស្រីស្នំ​ទាំងពួង។​ ​នាងនាគ​បាន​ទទួល​ព្រះ​នាម​ថា​ ​ព្រះ​ទេវត្តីសេរីរតន៍​
កញ្ញា​មហាក្សត្រី។ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​បទុមវរវង្ស ​បាន​ចេញ​បញ្ជា​ឲ្យ​រាជការ​មុខមន្ដ្រី​ ​និង​ប្រជានុរាស្ដ្រ​ទាំងអស់​ក្នុង​ព្រះរាជ​អាណាចក្រ​​ដាក់​ឈ្មោះ​ ​និង​ហៅ​កន្លែង​ដែល​ព្រះ​អង្គ​បាន​ជួប​ស្នេហា​នាងនាគ​ថា​ ​ស្រីសឈរ។ ឈ្មោះ​កន្លែង​នេះ​បាន​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​ស្រីសន្ធរ​ ​រហូត​មក​ដល់​សព្វថ្ងៃ។ ​ក្នុង​កាយវិការ​នេះ​ ​ព្រះ​បទុមវរវង្ស​ចង់​លើកទុក​អនុស្សាវរីយ៍​ស្នេហា​ព្រះ​អង្គ​ចំពោះ​នាងនាគ​ ឲ្យ​ស្ថិត​នៅ​ជា​អមតៈ​ជា​និច្ច។​

យូរ​ថ្ងៃខែ​កន្លង​មក​ ​ព្រះ​នាងនាគ​ក៏​ទ្រង់​គភ៌​ គំរប់គ្រប់​១០​ខែ ព្រះ​នាង​ប្រសូត​បាន​ពង​មួយ។​ ​ដោយ​ភ័យ​ខ្លាច​មានការ​អាម៉ាស់​មុខ​អាប់​កិត្ដិយស​ ​និង​ខ្លាច​មាន​ចលាចល​ក្នុង​ព្រះ​នគរ​ព្រះមហាក្សត្រ​ ​និង​ព្រះ​អគ្គមហេសី​ក៏​សម្រេច​ចិត្ដ​យក​ពង​នោះ​ទៅ​កប់​ចោល​ក្នុង​ឆ្នេរ​ ខ្សាច់​​នា​តំបន់​គីរិន្ដបូរ​ ​គឺ​ស្រុក​បរិបូណ៌​ ​ក្នុង​ខេត្ដពោធិសាត់​សព្វថ្ងៃ។​នា​សម័យ​កាលនោះ​នៅ​ក្នុងស្រុក​ខ្មែរ​មាន​សៀម​ម្នាក់​ឈ្មោះ​គង់​ ​ដោយ​គាត់​មាន​ពុកចង្កា​ស្រមូវ​ ​អ្នកផង​ទាំងពួង​នាំ​គ្នា​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា​ ​គង់​ស្រមូវ​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​សៀម​មេក្រុម​កំណែន​មានឈ្មោះ​ ​គង់​ដែរ​ ​តែ​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​គង់​ពុកចង្កា​អង្កាញ់។​ ​ពង្សាវតារ​ព្រះ​អង្គ​ម្ចាស់​នព្វរតន៍​​បាន​សរសេរ​ថា​ ​គង់​នេះ​ត្រូវ​ហៅ​គង់​ស្រមូវ​ ​ឬ​គង់​ក្រៅ)។ គាត់​ជា​មេក្រុម​ពួក​កំណែន​សៀម​ ​ដែល​រៀង​រាល់​ឆ្នាំ​ ​ត្រូវ​តែ​ដឹកនាំ​សួយសារអាករ​ ​តាម​រទេះ​ ​មានទឹក​ ​និង​ត្រី​កន្ធរ​ហាល​មក​ថ្វាយ​ស្ដេច​ខ្មែរ។​ ​ថ្ងៃមួយ​ ​បំពេញភារៈកិច្ច​ផ្នែក​កំណែន​ រួច​ហើយ​ ​គង់​
ស្រមូវ​រៀបចំ​ឥវ៉ែឥវ៉ាន់​គ្រប់​បែប​យ៉ាង​សព្វសារពើរ​ ​ផ្ទុក​ដាក់​ក្នុង​រទេះ​ ​សំរាប់​យក​ទៅ​លក់ដូរ​ឯ​ស្រុកភូមិ​វិញ​ ​ក្បួន​ រទេះ​សៀម​គង់​ស្រមូវ​ ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​តំបន់​បរិបូណ៌​ ​នៅ​តាម​ផ្លូវ​ ​កន្លែង​មួយ​ដែល​មាន​ដី​ទួល​ខ្ពស់​ខុស​អំពី​ធម្មតា​ ​បាន​ធ្វើ​ឲ្យ​គាត់​មានការ​មន្ទិល​សង្ស័យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​ ​គាត់​ក៏​ចុះ​ពី​រទេះ​ស្ទុះ​ទៅ​ជីកដី​ទួល​នោះ។​ ​ជីក​បាន​មួយសន្ទុះ​គាត់​សង្កេត​ក្រឡេក​មើលទៅ​​ឃើញច្បាស់​ជា​ពង​មួយ​ដ៏​ធំ​ អស្ចារ្យ​ខុស​ប្លែក​ពី​ធម្មតា​ ​គង់​ស្រមូវ​ខំ​លើក​បី​ពង​នោះ​ដោយ​ថ្មមៗ​ ​ហើយ​លើកដាក់​រទេះដឹក​ជញ្ជូន​យក​ទៅ​ស្រុកភូមិ​ជាមួយ​ ​គាត់​ថែរក្សា​ទុកដាក់​ពង​នោះ​ដោយ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​នៅ​ពេល​ទៅ​ដល់​ម្ដុំ​ស្រុក​បរិបូណ៌​ ​គង់​ស្រមូវ​បានឃើញ​ពង​នោះ​កំពុង​តែ​ញាស់​រួច​ស្រេច​ទៅ​ហើយ)។

គ្រប់ ​កាល​គ្រប់​វេលា​កាលណា​ ​ពង​នោះ​ញាស់​ចេញ​ជា​ទារក​ប្រុស​មួយ​ ​មាន​រូបរាង​ស្រស់​ល្អ​ស្អាត​សក្ដិ​សម​ ​ដែល​គង់​ស្រមូវ​ដាក់​ឈ្មោះ​ឲ្យ​ថា​នាយ​រង។​ ​គាត់​ស្រឡាញ់​ថ្នាក់ថ្នម​បីបាច់​ថែរក្សា​ចិញ្ចឹម​ទំនុកបំរុងទារក​នោះ​ដូចជា​កូនបង្កើត។

ពេញវ័យចំណែកឯ​នាយ​រោង​ វិញ​ក៏​បាន​ពេញវ័យ​ដែរ​ ​ក្រោយ​ដែល​គង់​ស្រមូវ​បាន​ចូល​មរណៈកាល​ទៅ​ ​នាយ​រោង​បាន​ឡើង​ឋានៈ​ជំនួស​ឪពុក​ ​ជា​មេក្រុម​កង​កំណែន​ដឹក​ជញ្ជូន​ទឹក​ ​និង​ត្រី​កន្ធរ​ ​យក​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ។​ ​ថ្ងៃមួយ ដល់​ពេលវេលា​ដែល​ត្រូវ​តែ​នាំ​ពល​កំណែន​ទៅ​ដងទឹក​យក​ទៅ​ថ្វាយ​ស្ដេច​ខ្មែរ​ ​នាយ​រោង​បាន​បញ្ជា​ឲ្យ​ក្រុម​កំណែន​ទាំងនោះ​ ​ត្បាញ​កញ្ជើ​ឲ្យ​ញឹក​ល្អិត​ជាទី​បំផុត​ ​ហើយ​ឲ្យ​នាំ​គ្នា​ដងទឹក​យក​ទៅ​ចាក់​ដាក់​ក្នុង​កញ្ជើ​ទាំងនោះ​ ​កញ្ជើ​នោះ​មានឈ្មោះ​ជាប់​មក​ថា​ ​ជាល​ភ្នែក​ក្រួច។ ​ ​បន្ទាប់​មក នាយ​រោង​និយាយ​បង្គាប់​ទៅ​កាន់​ជាល​ទាំងនោះ​ឲ្យធ្វើ​ដូច​ម្ដេច​កុំឲ្យ​ទឹក​ លេច​ចេញ​សោះ។​ ​ទិព្វ​ដូច​មាត់​មែន​ ​ទឹក​ឥត​មាន​ជ្រាប​លេច​បន្ដិច​ឡើយ។​ ​ទឹក​ទាំង​ប៉ុន្មាន​ត្រូវ​បាន​នាយ​រោង​ដឹក​ជញ្ជូន​យក​ទៅ​ថ្វាយ​ព្រះ​ បទុមសូរ្យវង្ស​នៅ​ឯ​ព្រះ​មហានគរ ។​

ពញា​រោង​ ​កាល​អាយុ​១១​ឆ្នាំ បើ​តាម​ពង្សាវតារ​ ​របស់​ព្រះ​អង្គ​ម្ចាស់​នុព្វរតន៍​កូន​ព្រះបាទ​អង្គឌួង​នា​ឱកាស​អុំទូក​ លេង​កំសាន្ដ​នៅ​ជិត​ផ្ទះ​ ​ធ្លាប់​ត្រូវ​បាន​ខ្សែទឹក​ហូរ​យ៉ាង​ខ្លាំង​ ​ទាញ​នាំ​ទូក​រក​អុំ​បញ្ច្រាស​ទឹក​ឡើង​ត្រលប់​មក​ផ្ទះ​វិញ​មិន​រួច។​ ​គ្រានោះ​ដោយ​អស់កំលាំងកំហែង ​ ​ពញា​រោង​ក៏​ស្រែក​បញ្ជា​ឲ្យ​ទឹក​ហូរ​បញ្ច្រាស​ត្រលប់​ឡើង​លើ​វិញ​ ​ដើម្បី​នាំ​ទូក​ខ្លួន​យក​ទៅ​ដាក់​ឲ្យ​ដល់​ផ្ទះ។​ ​រំពេច​នោះ ទឹក​ក៏​ហូរ​បញ្ច្រាស​ឡើង​ទៅ​លើ​វិញ​មែន​ ​ហើយ​នាំ​ទូក​ពញា​រោង​ទៅ​ដល់​ផ្ទះ​ដូច​សេចក្ដី​ប្រាថ្នា​ ​យស់​ឃើញ​ភាព​អច្ឆរិយៈ​អស្ចារ្យ​ដូច្នេះ​ ​ពញា​រោង​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ឫទ្ធានុភាព​មានបុណ្យ​បារមី​មាន​មាត់ទិព្វ​ ​ពី​ថ្ងៃ​នោះ​មក​ ​ពញា​រោង​ខំ​ចិញ្ចឹម​លាក់​អាថ៌​កំបាំង​នេះ​ជា​រៀង​រហូត។​

ចំណែក ​ព្រះបាទបទុមសុរិយវង្សដោយសារ ​មាន​ព្រះ​នេត្រ​ទិព្វ​ ​ព្រះ​អង្គ​បានដឹង​បាន​យល់​នូវ​អស់​ព្រឹត្ដិការណ៍​ ​ព្រះ​អង្គ​បានដឹង​ថា​ ​អ្នកមាន​បុណ្យ​មាត់ទិព្វ​បាន​កើតឡើង​ហើយ​ ​ព្រះ​អង្គ​នឹកគិត​ឃើញ​ថា​ ​មិន​ងាយ​នឹង​ចាប់​ពញា​រោង​នេះ​ឡើយ។​ ​ព្រះ​អង្គ​កោះ​ប្រជុំ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ។​ ​ព្រះ​អង្គ​យល់​ឃើញ​ថា​តទៅ​អនាគត​ ​ប្រទេស​សៀម​នឹង​មាន​ស្ដេច​មួយ​អង្គ​ ​ដែល​គេ​ពុំ​អាច​កំទេច​បាន​ឡើយ។​ ​ដូច្នេះ​គេ​ត្រូវ​តែ​ចាត់​ទុក​ស្រុក​សៀម​ដោយ​ឡែក​ ​ដោយ​មិន​ចាំ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ស្រុក​ខ្មែរ​ដូច​សព្វ​ដងនោះ​ ទៀត​ទេ។​

ទំនាស់ជាមួយស្ដេចខ្មែរ

បើ​យោល​ទៅ​តាម​ឯកសារ​ខ្លះ​ទៀត​ ​បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះរាជា​ខឹង​ខ្ញាល់​ចេញ​បញ្ជា​ចាប់​ពញា​រោង​នោះ ​គឺ​មក​អំពី​នាយ​រោង​បាន​ប្រមាថ​មាក់ងាយ​ចេស្ដា​ព្រះ ​អង្គ​ ​ដោយ​គ្មាន​ញញើតញញើម​ហ៊ាន​ចូល​មក​ឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ​ ​ចំ​ពីមុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ ​ពេល​ដែល​ចូល​មក​នាយ​រោង​បាន​បំបាំង​ខ្លួន​ ​មិន​ឲ្យ​នាម៉ឺន​មន្ត្រី​ពល​សេនា​ម្នាក់​មើលឃើញ​ឡើយ។​ ​មាន​តែ​ព្រះមហាក្សត្រ​ព្រះ​បទុមសូរ្យវង្ស​មួយ​អង្គ​គត់​ ដែល​យាង​ចូល​មក​ដល់​ទើប​មើលឃើញ។ ​អាកប្បកិរិយា​ព្រហើន ​ច្រលោង​ខាម​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ខ្ញាល់​​ចេញ​បញ្ជា​រក​ចាប់​នាយ​រោង។​ ​ឃើញច្បាស់​ជាក់​នឹង​ភ្នែក​ ​ថា​ព្រះមហាក្សត្រ​ខ្មែរ​មាន​មហិទ្ធិឫទ្ធិ​តេជៈ​បារមី​ ​មិន​អន់​ខ្សោយ​ដូចដែល​ខ្លួន​នឹក​ស្មាន​ ​ពញា​រោង​ក៏​រត់​ភៀសខ្លួន​បាត់​ស្រមោល​ទៅ។​ ​ឧកញ៉ា​មន្ដ្រី​ចៅពញា​តេជោតំឌិន​ត្រូវ​នាំ​ពល​សេនា​ចំនួន​៣០០​នាក់​ ​ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅ​ឯ​ស្រុក​សុខោទ័យ។​ ​កងទ័ព​តេជោដំឌិន ;​ វិញ​ដេញ​តាម​ចាប់​ប្រកិត​ពីក្រោយ​ពញា​រោងរ​ត់ទៅ​ដល់​ស្រុក​ពីជិត​ ​ហើយ​ឡើង​កាត់​សំដៅ​ទៅ​តំបន់​ស្រុក​សុខោទ័យ​មក​ដល់ទី​នេះ​ ​ពញា​រោង​រត់​ចូល​ទៅពួន​លាក់ខ្លួន​ក្នុង​វត្ដ​ពុទ្ធថៃ​សុំ​លោក​ចៅអធិការ​សាង​ផ្នួស​បួស​ជា​សាមណេរ។​

រសៀល​ថ្ងៃមួយ នៅ​ពេល​ដែល​នេន​រោង​កំពុង​តែ​បោសសំអាតទីធ្លា​មុខ​ព្រះ​វិហារ​ ​ស្រាប់តែ​ចៅពញា​តេជោដំឌិន ​ជ្រែក​ដី​លេច​ចេញ​មក​ពាក់កណ្ដាល​ខ្លួន​ចំ​ពីមុខ​ តែ​ម្ដង​ ​ដោយ​មិន​បានដឹង​ថា​នេន​នេះ​ជា​ពញា​រោង​ ​តេជោដំឌិន;​ក៏​ទូល​សុំ​សួរ​លោក​រក​ពញា​រោង។​ ​នេន​រោង​ស្គាល់​ច្បាស់​ថា​គេ​មក​រក​ចាប់ខ្លួន​​បាន​មាន​ពុទ្ធ​ដីកា​ឆ្លើយ​តប​ទៅ​វិញ​ ​សូម​ឧបាសក​ រង់ចាំ​នូវ​ទី​នេះ​សិន​ចុះ​ចាំ​អាត្មា​ទៅ​រក​ជូន​​ភ្លាម​នោះ​ដែរ​ ​រូបរាង​កាយ​តេជោដំឌិន ​ប្រែ​ទៅ​ជា​រឹង​បន្ដិចៗ​ម្ដង ​ហើយ​ក្លាយ​ទៅ​ជា​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ។​ ​មេទ័ព​ពល​សេនា​នៅ​សល់​ប៉ុន្មាន​ ​ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី​ដោយ​តេជោដំឌិន ;បាន​នាំ​គ្នា​ដកថយ​ត្រលប់​ចូល​ នគរ​ទៅ​រាយការណ៍​ថ្វាយ​ព្រះរាជា​តាម​ហេតុការណ៍។​

ក្រោយ ​ដែល​ស្ដេច​សៀម​នៅ​សុខោទ័យ​ចូល​ទិវង្គត​ ​នេន​រោង​បាន​ចាក​សិក្ខាបទ​ ​ហើយ​បាន​ឡើង​គ្រប់គ្រង​ស្រុក​សៀម​ពី​ពេល​នោះ​មក។​ ​ពញា​រោង​បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះ​បរម​នាម​ជា​ព្រះមហាក្សត្រ​ថា​​ព្រះបាទ​ចន្ទ្រាធិបតី​ ​ស្ដេច​សៀម​ថ្មី​អង្គ​នេះ​ ​ដែល​គេ​និយម​ហៅ​តែ​ពញា​រោងៗ​ ​បាន​ប៉ុនប៉ង​ធ្វើ​គត់​ព្រះ​បទុមសូរ្យវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​ពីរ​លើក​ទៀត។

លើក​ទី​មួយ ពញា​រោង​បាន​ធ្វើ​ដំណើរ​លួច​មក​ស្រុក​ខ្មែរ​ ​ដោយ​មាន​នាំ​មក​ជាមួយ​នូវ​ពល​រេហ៍​ចំណានៗ​ ​និង​មាន​លាក់​ដាវ​ពីរ​ដាក់​ជាប់​ក្នុង​ខ្លួន​ផង​ ​មក​ដល់​ព្រះ​មហានគរ​ ​ពញា​រោង​បាន​នាំ​គ្នា​បន្លំ​ខ្លួន​ដើរ​សំដៅតំរង់​ចូល​ទៅ​ក្នុង​ព្រះ​ បរមរាជវាំង។ ​ពេល​នោះ​​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ទាំង​តូច​ទាំង​ធំ​ ​ទាំង​មនុស្ស​ទាំង​នាគ​ ​កំពុង​តែ​នាំ​គ្នា​មក​ប្រជុំ​ក្នុង​ព្រះ​បរមរាជវាំង​រង់ចាំ​ទទួល​គោរព​ ​និង​គាល់​ព្រះមហាក្សត្រ​ព្រះបាទ​បទុមសូរិយវង្ស​ ​ព្រះរាជា​យាង​គង់​លើ​បល្លង្ក​រាជ្យ​ ​ហើយ​ទ្រង់​ត្រាស់​មាន​បន្ទូល​ថា​ ​«តើ​មាន​មនុស្ស​ក្រៅ​ឯណា​ចូល​មក​ក្នុង​ទី​នេះ​ឬទេ?» នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ឆ្លើយ​តប​ទូល​ព្រម​គ្នា​ទៅ​វិញ​ថា​ ​គ្មាន​បាន​ឃើញ​មនុស្ស​ចំលែកឯណា​ទេ​ ​ព្រះរាជា​ក៏​មាន​បន្ទូល​តទៅ​ទៀត​យ៉ាង​ខ្លាំងៗ​
ថា​ ​ជនជាតិ​សៀម​ឯង​ ​ដែល​មានចិត្ដ​ថ្លើមធំ​ចូល​មក​ដល់ទី​នេះ​តើ​ឯង​មាន​គោលបំណង​ដូច​ម្ដេច​ដែរ?

ពញា​រោង ដែល​អាង​ទៅ​លើ​មន្ដ​វិជ្ជាការ​សិល្ប៍​សាស្ដ្របំបាំង ​ខ្លួន​ ​លុះ​ព្រះមហាក្សត្រ​ខ្មែរ​មើលឃើញ​​ដឹង​ស្គាល់​យល់​អំពើ​អស់​គ្រប់​សកម្មភាព​កាយវិការ​របស់​ខ្លួន​ ​ក៏​កើត​ភ័យ​ស្លន់ស្លោ​តក់ស្លុត​របូត​ដាវ​ទាំង​ពីរ​ធ្លាក់​ពី​ដៃ​ ​ពញា​រោង​ខំ​ប្រើ​មាត់ទិព្វ​ដែរ​ ​តែ​គ្មាន​ប្រសិទ្ធភាព​ ​ប្រើ​មិនកើត។​ ​គ្រានោះ​ ​ពញា​រោង​ដឹង​ច្បាស់​ណាស់​ថា​មហិទ្ធិឫទ្ធិ​តេជៈ​របស់​ខ្លួន​មិន​អាច​នឹង​ យកជ័យ​ជំនះ​លើ​ព្រះ​បទុមសុរិយវង្ស​បាន​ឡើយ​ ​ភ្លាម​នោះ​ដែរ​ ​ព្រះមហាក្សត្រ​យាងចុះ​ពីលើ​រាជបល្លង្ក​​ដក​ដាវ​ដើរ​សំដៅ​ទៅ​រក​ប្រហារជីវិត ​ពញា​រោង​ ​ពញា​រោង​ដឹង​ថា​ខ្លួន​អស់​ផ្លូវ​អស់​ច្រកចេញ​ ​ក៏​លុតជង្គង់​ គ្រឹប​ក្រាបថ្វាយបង្គំ​សុំ​ខមាទាន​ទោស​ព្រះ​បទុមសុរិយវង្ស​ ​ព្រះ​អង្គ​យល់ព្រម​លើក​លែង​ទោស​​ឲ្យ​រួច​រស់រាន​មានជីវិត​ដោយ​ព្រមទាំង​មាន ​បន្ទូល​ថា​ «មិន​ពិតប្រាកដ​ច្បាស់​ជាមហិទ្ធិឫទ្ធិ​ឯង​ខ្លាំងពូកែ​នោះ​ទេ​!»។

បន្ទាប់មក​ ​ពញា​រោង​ក៏​ក្រាប​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ​ខ្មែរ​ដើម្បី​វិល​ត្រលប់​ទៅ ​ស្រុក​សៀម​វិញ​ ​ប៉ុន្ដែ​ក្នុង​ចិត្ដ​ពញា​រោង​មិន​ដែល​ព្រម​ដាក់ខ្លួន​ចុះចាញ់​ស្ដេច​ខ្មែរ​ ឡើយ​ ​ពញា​រោង​គុំ​ទុក​ជាប់​ក្នុង​ក្រអៅ បេះដូង​ថា​ថ្ងៃ​ល្អ​ណាមួយ​នឹង​ធ្វើឃាត​ សំលាប់​ស្ដេច​ខ្មែរ​ដណ្ដើម​យក​រាជសម្បត្ដិ​ឲ្យ​ទាស់​តែ​បាន។​

លើ​ទី​២​ ​ឆ្លៀត​ឱកាស​ល្អ​ពញា​រោង​បាន​រៀ​បចំ​ខ្លួន​ ​និង​ក្រុម​បក្សពួក​ធ្វើ​ដំណើរ​ចូល​មក​មហានគរ​​ក្នុង​គោលបំណង​លួច​ ប្រហារជីវិត​ស្ដេច​ខ្មែរ​ ​ថ្ងៃ​នោះ ព្រះ​បទុមសុរិយវង្ស​ដោយ​មាន​ព្រះ​ខ័ន​ជាប់​នឹង​ខ្លួន​​បាន​យាងចុះ​មក​ក្រសាល ​លេង​នៅ​ទីធ្លា​ក្នុង​បរមរាជវាំង។​ ​ពញា​រោង​ ​ដែល​អាង​ទៅ​លើ​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​របស់​ខ្លួន​ ​ជិះ​លើ​ដំរីសារ​មួយ ​យ៉ាង​ធំ​ បំបាំង​ខ្លួន​ហើយ​បំបោល​ដំរី​នោះ​លឿន​ស្លេវ​សំដៅ​ចូល​ទៅ​ក្នុង​វាំង​ ​ដើម្បី​ជាន់ឈ្លី​សំលាប់​ព្រះមហាក្សត្រ​​នៅ​ចំពោះ​មុខ​ហេតុភេទ​ដូច្នេះ គ្មាន​នាម៉ឺន​មន្ដ្រី​ពល​សេនា​ណា​ម្នាក់​មើលឃើញ​ពញា​រោង​ឡើយ។​ ​តែ​ព្រះ​បទុមសូរ្យវង្ស​ដែល​មាន​ភ្នែក​ទិព្វ​​បាន​ក្រឡេក​មើលឃើញ​ទាន់​ ​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ហើយ​ស្រែ​កសន្ធាប់​ថា​ ​«អា​សៀម​នេះ​ ​វា​ប្រមាថ​មាក់ងាយ​យើង​ជ្រុល​ពេក​ហើយ​! វា​គិត​អាង​មហិទ្ធិឫទ្ធិ​របស់​វា​ខ្លាំងពូកែ​ម្ដងនេះ​ ​យើង​លែង​អត់ឱន​លើកទោស​ឲ្យ​ទៀត​ហើយ​!»។

ពញា​រោង​ខំ​បំបោល​ដំរី​ឲ្យ​សំរុក​រឹង​រឹត​តែ​លឿន​ឡើង​ទៅ​ជាន់​សំលាប់​ ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ប៉ុន្តែ​មក​ដល់​មុខ​ព្រះ​បទុមសុរិយវង្ស​កាលណា​ដំរី​នោះ ​ទប់​ជើង​ឈប់​ងក់​ហើយ​បែរជា​លុតជង្គង់​ថ្វាយបង្គំ​សំពះ​ព្រះ​អង្គ​ទៅ​វិញ​​ ដោយ​មិន​បាន​សំរេច​ជោគជ័យ​ដូចដែល​ប៉ង​ ​ពញា​រោង​ភ័យ​ណាស់​លោត​ចុះ​ពីលើ​ខ្នង​ដំរី​​មក​ក្រាបថ្វាយបង្គំ​ព្រះមហាក្សត្រ​ខ្មែរ​សុំ​ឲ្យ​ព្រះ​អង្គ​លើកលែងទោស​ពៃ​​ឲ្យ ​រួច​រស់រាន​មានជីវិត​បន្ដ​ទៅ​ទៀត។​ ​ពញា​រោង​ប្រកាស​ជា​ឧឡារិក​ថា​ ​អំណឹះ​តទៅ​លែង​ហ៊ាន​ប្រមាថកាតទាន​លើ​រូប​ព្រះ​អង្គ​ទៀត​ហើយ​ ​ព្រះ​បទុមសុរិយវង្ស​ ​ដែល​ដឹង​អំពី​ប្រវត្ដិ​ពញា​រោង​មាន​ជាប់​សាច់ឈាម​ជា​បងប្អូន​បង្កើត​ ​ព្រះ​អង្គ​ក៏​សុខចិត្ដ​សន្ដោស​ប្រោសប្រណី​លើកលែងទោស​ ​ហើយ​ថែម​ទាំង​កាត់​ផ្ដាច់​ទឹកដី​មួយ​ចំណែក​ប្រគល់​ឲ្យ​ទៀត។​

ក្នុងសម័យ​នោះ​ ​ព្រំប្រទល់​ដែនទឹក​ដី​ខ្មែរ​នៅ​ទិស​ខាងលិច​​ត្រូវ​ថយ​រួញ​មក​នៅ​ត្រឹម​​បស្ចិម​បុរី​ (បឝ្ចិមបុរ)  ​ដែល​សព្វថ្ងៃ​សៀម​ដាក់​ឈ្មោះ​ថា​ ​ប្រជិនបុរី​ ​ឬ​ខេត្ដ​ខាងកើត​ ​និង​ខាងជើង​ត្រឹម​នគររាជ​សីមា​ ​ដែល​សៀម​កាឡៃ​ប្ដូរ​ឈ្មោះ​ដាក់​ជា​ ​កូរ៉ាត (គោរាជ)​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ព្រះ​បទុមសុរិយវង្ស​បាន​ដាក់​កំណត់​លក្ខខណ្ឌ​ឲ្យ​គ្រប់​ស្ដេច​សៀម​ត្រូវ​ តែនាំ​ផ្កា​មាស​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​ម្ដង​ ​បន្ទាប់​មក​ពញា​រោង​ក្រាប​ថ្វាយបង្គំ​ព្រះរាជា​សុំ​អនុញ្ញាត​វិល​ត្រលប់​ ទៅសុខោទ័យ​វិញ។​ ​ពញា​រោង​ បាន​ទស្សទ៍​ទាយ​ ​ដាក់​ទំនាយ​ស្រុក​ខ្មែរ​ថា​ ​នឹង​រលត់​រលាយ​វិនាស​ខ្ចាត់ខ្ចាយ​ ​នៅ​ថ្ងៃ​ដែល​រូបសំណាក​ចៅពញា​តេជោដំឌិន  ​ត្រូវ​បាក់បែក​ខ្ទេចខ្ទី​អស់។ ​( ស្រាវជ្រាវ និង ចងក្រង ដោយ លោក សយ សុធា) 

ជាឆ្នាំ រដ្ឋសៀមប្រកាសឯករាជ្យ ផ្តាច់ចេញពីខ្មែរ។ ជាឆ្នាំ កំណើតកងទ័ពសៀម។

បើតាពង្សាវតាសៀម មានស្ដេច៤សោយរាជ្យនៅអាណចក្រសុខោទ័យគឹ÷
ស្រីឥន្ទ្រាទិត្យ ពីឆ្នាំ១២៣៨ ដល់ ១២៥៧
រាមកំហែង ពីឆ្នាំ១២៧៩ ដល់ ១២៩៩
មហាធម្មារាជាទី១ ពីឆ្នាំ១៣៤៧ ដល់ ១៣៦៨
មហាធម្មារាជាទី៤ ពីឆ្នាំ១៤១៩ ដល់ ១៤៣៨

តើជនជាតិសៀម និងជនជាតិតៃ(ថៃខាងជើង)ជាមនុស្សតែមួយ ឬយ៉ាងណា? តើសៀមមានជាប់ទាក់ទងនិងជនជាតិខ្មែរ ឬទេ?
April 9, 2014 by samnangyenagriculture Leave a comment

ជនជាតិតៃបានផ្ដាច់ខ្លួនពីអង្គរ  និងបានបង្កើតរដ្ឋផ្ទាល់ខ្លួននៅ      សុខោទ័យនៅឆ្នាំ ១២៣៨ (ថៃ​ភាគខាងជើង)។     ចំណែកអយុធ្យាបានផ្ដាច់ខ្លួនពីអង្គរនៅឆ្នាំ ១៣៥០ (ជារាជវង្សខ្មែរតាំងពីស.វទី៧ យោងតាមសិលាចារឹក)។   សិលាចារឹកខ្មែរនៅប្រាសាទអង្គរវត្តឆ្នាំ ១១១៣ ដល់ ១១៥០ស្យាំគឺមកពីតំបន់ល្វោ (លុពបុរី)។ ចំនែកឯកសាឆ្នាំ ១២៨០ សៀន/សៀម នៅជិតបាងកកសព្វថ្ងៃ និងសៀន-លូ នៅឆ្នាំ១៣៤៩។   ឆ្នាំ១២៩៦ សៀម ស្ថិតនៅភាគនារតីនៃទីក្រុងអង្គរ ។      ក្រោយឆ្នាំ ១៣៤៩    ចិនហៅ  សៀន-លូ    ដែលរួមបញ្ចូលតំបន់អយុធ្យា  និងល្វោ (លុពបុរី)។  នៅឆ្នាំ ១៥៦៩ រាជវង្សនៅសុខោទ័យ បានជួយភូមាវាយយកអយុធ្យា រួចភូមាឈ្នះហើយរាជវង្សនៅសុខោទ័យបានមកគ្រប់គ្រងនៅអយុធ្យា។   នេះមានន័យថា ជនជាតិតៃ បានបន្តសៀម    (រាជវង្សងខ្មែរ)     ហើយក៏ហៅខ្លួនថា សៀមទាំងអស់គ្នារហូតមកដល់សព្វថ្ងៃ។ ដូចនេះ  ជនជាតិសៀម និង ជនជាតិតៃ គឺជាក្រុមមនុស្សពីរផ្សេងគ្នាមួយនៅសុខោទ័យ និងមួយទៀតនៅអយុធ្យា។         ក្រោយមកសុខោទ័យ បានបន្តពីអយុធ្យាហើយក៏ប្រើឈ្មោះ សៀម=ស្យាម រហូតមក។

យោងតាមឯកសារប្រវត្តិសាស្ត្រ ជនជាតិថៃ (សៀម) គឺស្ថិតនៅក្នុងអម្បូរ ថៃ-វៀត (Thai-Viet) ដែលខុសពីជនជាតិខ្មែរស្ថិតនៅក្នុង មន-ខ្មែរ ឬ ខ្មែរ-មន (Mon-Khmer)។ ក្រោមការវាយលុករបស់មេទ័ពម៉ុងហ្គោល (Mongol) បានធ្វើឲ្យជនជាតិថៃនិរទេសខ្លួនពីនគរណានចៅ (Nan Chao) ស្រុកចិនខាងត្បូង មកកាន់ភូមិភាគឥណ្ឌូចិន ដែលដើមឡើយជាទឹកដីរបស់ខ្មែរទេ។នៅក្នុងការភៀសខ្លួននេះ មេទ័ពថៃដ៏ខ្លាំងពូកែជាច្រើននាក់ ដែលចាញ់សង្គ្រាមដោយការវាយលុកពីសំណាក់កងទ័ពរបស់គូលីបាយខាន់ ត្រូវបង្ខំចិត្តចាកចេញពីស្រុកចិនខាងត្បូង ហើយក៏ជ្រកកោនក្នុងទឹកដីខ្មែរ។ ជនភៀសខ្លួនទាំងនោះ ក្នុងដំណាក់កាលដំបូង បានស្ថិតនៅក្រោមការត្រួតត្រារបស់ ព្រះបាទសុរិយាវរ្ម័នទី២ ដែលជាម្ចាស់ផែនដី និងជាស្ថាបនិកប្រាសាទអង្គរវត្តដ៏ធំមហិមាក្នុងលោក។នៅក្នុងការរស់នៅជាជនភៀសខ្លួននោះ ជនជាតិថៃស្ថិតនៅក្នុងស្ថានភាពទាបជាងជនជាតិខ្មែរ ដែលជាម្ចាស់ទឹកដី ហើយត្រូវរស់នៅដោយការស៊ីឈ្នួលឲ្យម្ចាស់ទឹកដី។ ហេតុនេះហើយបានជាគេឃើញចម្លាក់ជាប្រវត្តិសាស្ត្រនៅប្រាសាទអង្គរវត្ត មេទ័ពសៀមស៊ីឈ្នួលក្នុងជួរទ័ពខ្មែរ ដែលពេលឆ្លាក់ចំឡាក់នោះ ជនជាតិសៀមមិនទាន់មានប្រទេសនៅឡើយទេ និងក៏ពុំទាន់មានអក្សររបស់ខ្លួនដែរ។ ពោល គឺមុនបង្កើតរដ្ឋនៅសុខោទ័យ និងការសាងសង់អយុធ្យានៅឆ្នាំ ១៣៥០ នៃគ្រិស្តសករាជ។ត្រង់ចំណុចនេះហើយ ដែលសឲ្យឃើញចំណាស់នៃខឿននៃវប្បធម៌ជនជាតិខ្មែរជាជនជាតិខ្លាំងពូកែ ក្នុងពេលដែលជនជាតិ សៀមជាទាហានស៊ីឈ្នួលខ្មែរនៅឡើយ។[រូបតំណាង] នៅក្នុងចំណោមជនជាតិថៃទាំងនោះ គេឃើញមានចំនួនស្ត្រីភេទតិចជាងបុរស។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន សមត្ថភាពនិងទេពកោសល្យនៃមេដឹកនាំថៃនៅសុខោទ័យ ដែលមានឥទ្ធិពលខ្លាំងពូកែជាងកុលសម្ព័ន្ធថៃដទៃទៀត ដូចជានៅអយុធ្យា សុផានាបុរី ជាដើម។ បានធ្វើឲ្យជនជាតិថៃបន្តិចម្តងៗ ក្លាយទៅជាមហាអំណាច ហើយរហូតត្រួតត្រាខ្មែរវិញបានថែមទៀត។ឧទាហរណ៍ជាក់ស្តែងគឺ នៅឆ្នាំ ១៣៨៩ កងទ័ពថៃបានវាយលុកព្រះរាជធានីអង្គរវត្ត គឺអង្គរធំដោយជោគជ័យហើយចាប់ប្រជាពលរដ្ឋខ្មែរធ្វើជាឈ្លើយសឹកចំនួនជិត ១សែននាក់ នាំទៅទីក្រុងអយុធ្យា ដែលជាទីក្រុងចាស់ររបស់ខ្មែរដែរ តែត្រូវថៃដណ្តើមបាននៅឆ្នាំ ១៣៥០ នៃគ្រិស្តសករាជ ដោយព្រះបាទអ៊ូថង ជាមហាក្សត្រថៃជំនាន់នោះ។ទន្ទឹមនឹងនេះ ទ័ពថៃក៏បានដឹកជញ្ជូនព្រះពុទ្ធបដិមាធ្វើអំពីមាស ប្រាក់ សំរឹទ្ធ កែវកង ក្បួនខ្នាត ទ្រព្យសម្បត្តិខ្មែរជាជ័យភណ្ឌផងដែរ។ ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងដែរថា នៅឆ្នាំ ១២៣៨ មេទ័ពថៃដ៏ខ្លាំពូកែមួយរូបឈ្មោះ ស្រីជន្ទ្រាអាទិត្យ បានបម្រើក្នុងជួរទ័ពខ្មែរ ក្រោមការដឹកនាំរបស់ ព្រះបាទសុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរ បានដណ្តើមខេត្តសុខោទ័យពីខ្មែរ។ អំឡុងពេលដែលជនជាតិថៃ ស្ថិតនៅជាចំណុះជាអ្នកស៊ីឈ្នួលច្បាំងឲ្យខ្មែរនោះ គេបានឆ្លាក់រូបមេទ័ព និងទ័ពថៃជាច្រើននៅលើជញ្ជាំងប្រាសាទអង្គរវត្ត ដូចដែលនៅសល់ជាសក្ខីភាពស្រាប់ សម្រាប់បញ្ជាក់នូវប្រវត្តិសាស្ត្រនេះ ហើយតាមរយៈប្រវត្តិសាស្ត្រនេះ ហាក់បីដូចជាបានដាស់សតិសម្បជញ្ញៈខ្មែរឲ្យដឹងថា ដូនតាខ្លួនធ្លាប់ជាមហាអំណាច ហើយធ្លាប់មានទឹកដីដ៏យ៉ាងទូលំទូលាយអស្ចារ្យ។រូបចម្លាក់ទ័ពសៀម ឬថៃបច្ចុប្បន្ន បានបង្ហាញឲ្យយើងឃើញនូវឥទ្ធិពលរបស់ព្រះមហាក្សត្រខ្មែរសម័យបុរាណ មិនត្រឹមតែអាចសង់ ប្រាសាទអង្គរវត្ត បានប៉ុណ្ណោះទេ ក៏ប៉ុន្តែបានបង្ហាញនូវកម្រិតវឌ្ឍនភាពកប់កំពូលរបស់ខ្លួនដែរ ដោយមានមេទ័ពបរទេសមកស៊ីឈ្នួលច្បាំងនឹងនគរចម្ប៉ាដែលមកបៀតបៀនកម្ពុជាផង។ ការស្តារខឿនវប្បធម៌មួយប្រកបដោយភាពរុងរឿងថ្កុំថ្កើងបាន គឺដោយសារតែពលិកម្មនិងការតស៊ូរបស់ដូនតាខ្មែរយើង។ស្នាដៃជាច្រើនរបស់ព្រះមហាក្សត្រខ្មែរ មានទ្រង់ទ្រាយជាការបង្កើតលោកតាមទេវកថា ព្រហ្មញ្ញសាសនា ដូចជាការកូរសមុទ្រទឹកដោះឆ្លាក់លើប្រាសាទថ្មជាដើម ដើម្បីស្វែងរកនូវទឹកអមតៈ ឬទឹកអម្រិត ប្រភពនៃសុភមង្គលរបស់ប្រជារាស្ត្រខ្មែរក្នុងព្រះរាជនគរទាំងមូល។ តាមទស្សនៈនេះហើយ ដែល ព្រះបាទសុរិយាវរ្ម័នទី២ បានបញ្ជាឲ្យគេឆ្លាក់នូវរឿងកូរសមុទ្រទឹកដោះ ឬក៏ក្បួនទ័ពសៀមនិងខ្មែរ ដែលមកពីបណ្តាខេត្តនានានៅលើប្រាសាទរបស់ព្រះអង្គដែលជាម្ចាស់ដែនដី៕
ប្រភព៖ អាចារ្យធំ នគររាជ

ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងដែរថា នៅឆ្នាំ ១២៣៨ មេទ័ពថៃដ៏ខ្លាំពូកែមួយរូបឈ្មោះស្រីជន្ទ្រាអាទិត្យ បានបម្រើក្នុងជួរទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះបាទសុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរ បានដណ្តើមខេត្តសុខោទ័យពីខ្មែរ ។
 អំឡុងពេលដែលជនជាតិថៃស្ថិតនៅជាចំណុះជាអ្នកស៊ីឈ្នួលច្បាំងឲ្យខ្មែរនោះ គេបានឆ្លាក់រូបមេទ័ពនិងទ័ពថៃជាច្រើននៅលើជញ្ជាំងប្រាសាទអង្គរវត្តដូចដែលនៅសល់ជាសក្ខីភាពស្រាប់ សម្រាប់បញ្ជាក់នូវប្រវត្តិសាស្ត្រនេះ ហើយតាមរយៈប្រវត្តិសាស្ត្រនេះ ហាក់បីដូចជាបានដាស់សតិសម្បជញ្ញៈខ្មែរឲ្យដឹងថា ដូនតាខ្លួនធ្លាប់ជាមហាអំណាច ហើយធ្លាប់មានទឹកដីដ៏យ៉ាងទូលំទូលាយអស្ចារ្យ ។
 រូបចម្លាក់ទ័ពសៀមឬថៃ បានបង្ហាញឲ្យយើងឃើញនូវឥទ្ធិពលរបស់ព្រះមហាក្សត្រខ្មែរបុរាណ មិនត្រឹមតែបានសង់ប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែបានបង្ហាញនូវកម្រិតវឌ្ឍនភាពកប់កំពូលរបស់ខ្លួនដែរ ដោយមានមេទ័ពបរទេសមកស៊ីឈ្នួលច្បាំងនឹងនគរចម្ប៉ាដែលមកបៀតបៀនកម្ពុជាផង ។ ការស្តារខឿនវប្បធម៌មួយប្រកបដោយភាពរុងរឿងថ្កុំថ្កើងបាន គឺដោយសារតែពលិកម្មនិងការតស៊ូ ។

១២៣៨ មេកន្ទ្រាញថៃទាំងពីរនៅឯបុរីសុខោទ័យ បានប្រកាសការបង្កើត និងឯករាជ្យភាពនៃនគរសុខោទ័យ ។

(12) កាំភ្លើង = កាំ (គ្រាប់) ភ្លើង ។ ត្រូវដឹងថាអ្នកចុងបូព៌ាប្រទេសបានស្គាល់ និងប្រើប្រាស់រំសេវជាច្រើនសតវត្សរ៍ណាស់មកហើយ មុនពួកអឺរ៉ុបមានកាំភ្លើងធំតាំងពីសតវត្សរ៍ទី១៤ ហើយខ្មែរបានស្គាល់អាវុធនេះយូរហើយ ។ នៅក្នុងឆ្នាំ១៣៩៨ ពួកតាមែរឡង់ បានប្រើកាំភ្លើងធំនៅក្នុងសង្គ្រាមដណ្ដើមទឹកដីរបស់ពួកហិណ្ឌូ ហើយនៅអង្គរធំមានកន្លែងមួយមានឈ្មោះថា «ឃ្លាំងគ្រាប់កាំភ្លើង» 

លោក វ៉ូស៊ីយុស បានអះអាងថា ចិនមានកាំភ្លើងធំធ្វើអំពីសំរឹទ្ធ និងដែកតាំងពីឆ្នាំ១០៥៥ ហើយចេះធ្វើគ្រាប់បែកតាំងពីឆ្នាំ១២៣២ ដែលអាចសម្លាប់មនុស្សដែលស្ថិតនៅក្នុងរង្វង់១០ម៉ែត្របាន ។

ជីវ តាក្វាន់ បាននិយាយថា នៅក្នុងឆ្នាំ១២៩៥ នៅអង្គរធំមានគេចេះធ្វើកាំជ្រួច និងផាវ កាំជ្រួចខ្លះហោះខ្ពស់អាចឱ្យគេមើលឃើញបានពីចម្ងាយ៤០គីឡូម៉ែត្រ កាំជ្រួចខ្លះទៀតធំដូចដុំថ្មហើយផ្ទុះលាន់រំពង ធ្វើឱ្យរញ្ជួយទូទាំងរាជធានី ។

អ្នកនិពន្ធ ខ្លះបាននិយាយអំពីការប្រើប្រាស់កាំភ្លើងធំដោយសូលីម៉ាន ក្នុងការវាយយកទីក្រុងបែលក្រាដនៅឆ្នាំ១០៧៣ និងដើម្បីការពារទីក្រុងសេវីលនៅឆ្នាំ១២៤៧ ។ ហើយវាប្រាកដណាស់ថា មេរបស់ពួកម័រឈ្មោះថា អ៊ីស្មាអែល បានវាយយកទីក្រុង បេហ្សា របស់អេស្ប៉ាញ នៅក្នុងឆ្នាំ១៣២៥ ដោយសារប្រើកាំភ្លើងដែរ ។


ជាឆ្នាំសំខាន់ ដោយសារជាឆ្នាំ សៀម ប្រកាសឯករាជ្យ ជាឆ្នាំនគរសៀម Siam រួមជាមួយ ជនជាតិថៃ នគរថៃ ប្រកាសជារដ្ឋឯករាជ្យ ហៅថា សុខនថៃ សំខាន់ ដោយសារ អ្នកប្រវត្តិវិទូខ្មែរ បកប្រែខុសទំនង ទៅជា សុខនទ័យ Sukhornthai នាំឲ្យបាត់បង តម្លៃពណ៍មានចារកម្ម intelligence information .  ពត៍មានចារកម្ម គឺពត៍មាន សំងាត់នៃជនជាតិណា? សាសនាណា? អំបូរអ្វី? បើនគរមួយមានជនជាតិ តែ១ តើយោធាខ្មែរទប់ទល់បែបណា?
  • * អាណាចក្រសុខោទ័យ (រាជវង្ស Naw Numthom Dynasty)
  • ១៖ ស្តេច Pho Khun Sri NawNumthom (គ្មានព័ត៌មានស្តីពីឆ្នាំចាប់ផ្តើមសោយរាជ្យ) សោយរាជ្យរហូតដល់ឆ្នាំ១១៨១ ជាស្តេចដែលបង្កើតអាណាចក្រ Sukhothai និង Sri Satchanalai។
  • ២៖ ស្តេច Khom Samat Klon Lamphong ទទួលបញ្ជាពីស្តេចខ្មែរទៅគ្រប់គ្រង Sukhothai (គ្មានព័ត៌មានស្តីពីឆ្នាំចាប់ផ្តើមសោយរាជ្យ) សោយរាជ្យរហូតដល់ឆ្នាំ១២៣៨។
  • * រាជវង្ស Phra Ruang (ឆ្នាំ១២៣៨-១៤៣៨)
  • ១៖ ស្តេច Pho Khun Sri Indraditya ប្រសូតនៅឆ្នាំ១១៨៨ សោយរាជ្យសម្បតិ្តពីឆ្នាំ១២៣៨ ដល់១២៧០ សោយទីវង្គត់ក្នុងវ័យ៨០វស្សា ជាព្រះរាជាទីមួយរបស់អាណាចក្រសុខោទ័យ។
  • ២៖ ស្តេច Pho Khun Ban Mueang សោយរាជ្យពីឆ្នាំ១២៧០ ដល់១២៧១ ជាបុត្ររបស់ព្រះបាទ Pho Khun Sri Indraditya។
  • ៣៖ ស្តេច Pho Khun Ram Khamhaeng សោយរាជ្យសម្បត្តិពីឆ្នាំ១២៧៩ ដល់១២៩៨ ជាអនុជរបស់ព្រះអង្គ Ban Mueang និងជាបុត្ររបស់ស្តេច Pho Khun Sri Indraditya
  • ៤៖ ស្តេច Praya Sai Songkhram សោយរាជ្យពីឆ្នាំ១២៩៨ ដល់១២៩៩ ជាអ្នកដឹកនាំប្រទេសថៃ ក្នុងសម័យសុខោទ័យ ក្នុងពេលដែលព្រះម្ចាស់ Ram Khamhaeng ធ្លាក់ខ្លួនឈឺ។
  • ៥៖ ស្តេច Phaya Loethai សោយរាជ្យពីឆ្នាំ១២៩៨ ដល់១៣២៣ ជាបុត្ររបស់ Ram Khamhaeng ។
  • ៦៖ ស្តេច Phaya Nguanamthom សោយរាជ្យពីឆ្នាំ១៣២៣ ដល់១៣៤៧ ជាអយ្យកោមួយរបស់ Phaya Loethai និងជាបុត្ររបស់ Ban Mueang។
  • ៧៖ ស្តេច Phaya Lithai សោយរាជ្យសម្បត្តិពីឆ្នាំ១៣៤៧ ដល់១៣៦៨ ជាអយ្យកោមួយរបស់ស្តេច Phaya Nguanamthom និងជាបុត្ររបស់ Lerthai ។
  • ៨៖ ស្តេច Phaya Lue Thai សោយរាជ្យសម្បត្តិពីឆ្នាំ១៣៦៨ ដល់១៣៩៩ ជាបុត្ររបស់ Lithai ។
  • ៩៖ ស្តេច Phaya Saileuthai សោយរាជ្យសម្បត្តិពីឆ្នាំ១៤០០ ដល់ឆ្នាំ១៤១៩ ជាបុត្ររបស់ Lue Thai។
  • ១០៖ ស្តេច Phaya Borommapan សោយរាជ្យសម្បត្តិពីឆ្នាំ១៤១៩ ដល់ឆ្នាំ១៤៣៨ ជាបុត្ររបស់Saileuthai។


* អាណាចក្រអាយុធ្យា 
* រាជវង្ស Uthongទីមួយពីឆ្នាំ១៣៥០ដល់១៣៧០៖
១៖ ស្តេច Somdet Phra Chao Uthong សោយរាជ្យសម្បត្តិពីឆ្នាំ១៣៥០ ដល់ឆ្នាំ១៣៦៩ជាស្តេចដំបូងក្នុងសម័យអាយុធ្យា។
២៖ ស្តេច Somdet Phra Ramesuan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៦៩ ដល់ឆ្នាំ១៣៧០ ជាបុត្ររបស់Uthong។

* រាជវង្ស Suphannaphum ទីមួយពីឆ្នាំ១៣៧០ដល់១៣៨៨៖
១៖ ស្តេច Somdet Phra Borommarachathirat I សោយរាជ្យសម្បត្តិពីឆ្នាំ១៣៧០ ដល់១៣៨៨ ជាបងថ្លៃរបស់ Uthong និងជាស្តេចជ្រែករាជ្យ។
២៖ ស្តេច Somdet Phra Chao Thong Lan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៨៨ ដល់ឆ្នាំ១៣៨៨ ជាបុត្ររបស់ Borommarachathirat I។

* រាជវង្ស Uthong ទីពីរពីឆ្នាំ១៣៨៨ដល់១៤០៩៖
១៖ ស្តេច Somdet Phra Ramesuan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៨៨ ដល់ឆ្នាំ១៣៩៨ ជាបុត្ររបស់ Uthong ។
២. ស្តេច Somdet Phra Rama Ratchathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៣៩៥ ដល់ឆ្នាំ១៤០៩ ជាបុត្ររបស់ Somdet Phra Ramesuan។

* រាជវង្ស Suphannaphum ទីពីរពីឆ្នាំ១៤០៩ដល់ឆ្នាំ១៥៦៩៖
១៖ ស្តេច Somdet Phra Intha Racha សោយរាជ្យសម្បត្តិពីឆ្នាំ១៤០៩ ដល់ឆ្នាំ១៤២៤ ជាក្មួយរបស់ Borommarachathirat I។
២៖ ស្តេច Somdet Phra Borommarachathirat II សោយរាជ្យសម្បត្តិពីឆ្នាំ១៤២៤ ដល់ឆ្នាំ១៤៤៨ ជាជាបុត្ររបស់Intha Racha។
៣៖ ស្តេច Somdet Phra Boromma Trailokanat សោយរាជ្យសម្បត្តិពីឆ្នាំ១៤៤៨ ដល់ឆ្នាំ១៤៨៨ ជាបុត្ររបស់Borommarachathirat II។
៤៖ ស្តេច Somdet Phra Borommarachathirat III សោយរាជ្យសម្បត្តិពីឆ្នាំ១៤៨៨ ដល់ឆ្នាំ១៤៩១ ជាបុត្ររបស់ Trailokanat ។
៥៖ ស្តេច Somdet Phra Ramathibodi II សោយរាជ្យសម្បត្តិពីឆ្នាំ១៤៩១ ដល់ឆ្នាំ១៥២៩ ជាអនុជរបស់ Somdet Phra Borommarachathirat III។
៦៖ ស្តេច Somdet Phra Borommarachathirat IV សោយរាជ្យសម្បត្តិពីឆ្នាំ១៥២៩ ដល់ឆ្នាំ១៥៣៣ ជាបុត្ររបស់ Somdet Phra Ramathibodi II។
៧៖ ស្តេច Phra Ratsadathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៣៣ ដល់ឆ្នាំ១៥៣៣ ជារបស់ Somdet Phra Borommarachathirat IV។
៨៖ ស្តេច Somdet Phra Chairacha សោយរាជ្យសម្បត្តិពីឆ្នាំ១៥៣៣ ដល់ឆ្នាំ១៥៤៦ ជាមារបស់ Phra Ratsadathirat។
៩៖ ស្តេច Phra Yodfa សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៦ ដល់ឆ្នាំ១៥៤៨ ជាបុត្រ របស់ Somdet Phra Chairacha។
១០៖ ស្តេច Khun Worawongsathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៨ ដល់ឆ្នាំ១៥៤៨ ជាស្តេចជ្រែករាជ្យដែលមិនត្រូវបានទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រថៃឡើយ។
១១៖ ស្តេច Somdet Phra Maha Chakkraphat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៨ ដល់ឆ្នាំ១៥៦៤ និងជាបុត្ររបស់ Ramathibodi II ។
១២៖ ស្តេច Somdet Phra Mahinthrathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៦៤ ដល់ឆ្នាំ១៥៦៩ ជាបុត្ររបស់ Maha Chakkrapat ។

* រាជវង្ស Sukhothai ពីឆ្នាំ១៥៦៩ ដល់ឆ្នាំ១៦២៩៖
១. ស្តេច Somdet Phra Maha Thammarachathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៦៩ ដល់ឆ្នាំ១៥៩០(ក្នុងពេលនោះសៀមស្ថិតនៅជាចំណុះរបស់ភូមា។
២. ស្តេច Somdet Phra Naresuan សោយរាជ្យសម្បត្តិពីឆ្នាំ១៥៩០ ដល់ឆ្នាំ១៦០៥ ជាបុត្ររបស់ Maha Thamaracha   ។
៣. ស្តេច Somdet Phra Ekathotsarot សោយរាជ្យសម្បត្តិពីឆ្នាំ១៦០៥ ដល់ឆ្នាំ១៦២០ ជាបុត្ររបស់Maha Thammarachathirat ។
៤. ស្តេច Somdet Phra Si Saowaphak សោយរាជ្យសម្បត្តិពីឆ្នាំ១៦២០ ដល់ឆ្នាំ១៦២០ ជាបុត្ររបស់ Ekathotsarot ។
៥. ស្តេច Somdet Phra Songtham សោយរាជ្យសម្បត្តិពីឆ្នាំ១៦២០ ដល់ឆ្នាំ១៦២៨ ជាបុត្ររបស់ Ekathotsarot ។
៦. ស្តេច Somdet Phra Chetthathirat II សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៨ ដល់ឆ្នាំ១៦២៩ជាបុត្ររបស់ Songtham។
៧. ស្តេច Phra Athittayawong សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៩ ដល់ឆ្នាំ១៦២៩ ជាបុត្ររបស់ Songtham។

 * រាជវង្ស Prasat Thong ពីឆ្នាំ១៦៣០ ដល់ឆ្នាំ១៦៨៨៖
១. ស្តេច Somdet Phra Chao Prasat Thong សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៩ ដល់ឆ្នាំ១៦៥៦ តាមពាក្យចចាមរ៉ាទ្រង់ជាបុត្ររបស់ Ekathotsarot ។
២. ស្តេច Somdet Chao Fa Chai សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ១៦៥៦ ជាបុត្ររបស់ Prasat Thong។
៣. ស្តេច Somdet Phra Si Suthammaracha សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ១៦៥៦ ជាស្តេចជ្រែករាជ្យ និងជាមារបស់ Somdet Chao Fa Chai។
៤. ស្តេច Somdet Phra Narai សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ១៦៨៨ ជាបុត្ររបស់ Prasat Thong ។

 * រាជវង្ស Ban Phlu Luang  ពីឆ្នាំ១៦៨៨ ដល់ឆ្នាំ១៧៦៧៖
១. ស្តេច Somdet Phra Phetracha សោយរាជ្យសម្បត្តិពីឆ្នាំ១៦៨៨ ដល់ឆ្នាំ១៧០៣ ជាស្តេចជ្រែករាជ្យ និងអយ្យកោមួយរបស់ Narai។
២. ស្តេច Somdet Phra Suriyenthrathibodi សោយរាជ្យសម្បត្តិពីឆ្នាំ១៧០៣ ដល់ឆ្នាំ ១៧០៩ជាបុត្ររបស់ Narai(ពាក្យចចាមរ៉ាម)។
៣. ស្តេច Somdet Phra Chao Yu Hua Thai Sa សោយរាជ្យសម្បត្តិពីឆ្នាំ១៧០៩ ដល់ឆ្នាំ១៧៣៣ ជាបុត្រ របស់ Suriyenthrathibodi ។
៤. ស្តេច Somdet Phra Chao Yu Hua Boromakot សោយរាជ្យសម្បត្តិពីឆ្នាំ១៧៣៣ ដល់ឆ្នាំ១៧៥៨ ជាបុត្រ របស់ Suriyenthrathibodi ។
៥. ស្តេច Somdet Phra Chao Uthumphon សោយរាជ្យសម្បត្តិពីឆ្នាំ១៧៥៨ ដល់ឆ្នាំ ១៧៥៨ជាបុត្ររបស់ Boromakot ។
៦. ស្តេច Somdet Phra Chao Ekkathat សោយរាជ្យសម្បត្តិពីឆ្នាំ១៧៥៨ ដល់ឆ្នាំ១៧៦៧ ជាព្រះរាមរបស់ Somdet Phra Chao Uthumphon។

* អាណាចក្រ ធុនបុរី
* រាជវង្ស ធុនបុរីពីឆ្នាំ១៧៦៨ ដល់ឆ្នាំ១៧៨២៖

១៖ ស្តេច Somdet Phra Chao Taksin សោយរាជ្យសម្បត្តិពីឆ្នាំ១៧៦៧ ដល់ឆ្នាំ១៧៨២ ជាស្តេចតែមួយគត់ក្នុងសម័យធុនបុរី(ទ្រង់ត្រូវស្លាប់ដោយការប្រហារជីវិត)។

* អាណាចក្រ រតនៈកូស៊ីន (សៀម) (ប្រទេសថៃ)
* រាជវង្ស Chakri ពីឆ្នាំ១៧៨២ ដល់បច្ចុប្បន្ន៖ 
១. ស្តេច Phrabat Somdet Phra Buddha Yodfa Chulaloke (Rama I) ថ្ងៃប្រសូត២០មីនា១៧៣៧ សោយរាជ្យសម្បត្តិពីឆ្នាំ១៧៨២ ដល់ឆ្នាំ១៨០៩ជាស្តេចទីមួយរបស់អាណាចក្ររតនៈកូស៊ីន។
២. ស្តេច Phrabat Somdet Phra Buddha Loetla Nabhalai (Rama II) ថ្ងៃប្រសូត២៤កុម្ភៈ សោយរាជ្យសម្បត្តិពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨២៤ ជាបុត្ររបស់ (Rama I) ។
៣. ស្តេច Phrabat Somdet Phra Paramintharamaha (Rama III) ថ្ងៃប្រសូត៣១មីនា សោយរាជ្យសម្បត្តិពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៨៥១ ជាបុត្ររបស់ (Rama II) ។
៤. ស្តេច Phrabat Somdet Phra Paramentharamaha Mongkut (Rama IV) ថ្ងៃប្រសូត១៨តុលា១៨០៤ សោយរាជ្យសម្បត្តិពីឆ្នាំ១៨៥១ ដល់ឆ្នាំ១៨៥១ជាបុត្ររបស់(Rama II)។
៥. ស្តេច Phrabat Somdet Phra Pinklao Chaoyuhua (Rama IV front palace) ថ្ងៃប្រសូត០៤កញ្ញា១៨០៨ សោយរាជ្យសម្បត្តិពីឆ្នាំ១៨៥១ ដល់ឆ្នាំ១៨៦៦ជាបុត្ររបស់  (Rama II)។
៦. ស្តេច Phrabat Somdet Phra Paramintharamaha Chulalongkorn (Rama V) ថ្ងៃប្រសូត២០កញ្ញា១៨៥៣ សោយរាជ្យសម្បត្តិពីឆ្នាំ១៨៦៨ ដល់ឆ្នាំ១៩១០ ជាបុត្ររបស់ (Rama IV)។
៧. ស្តេច Phraentharamaha Vajiravudh (Rama VI) ថ្ងៃប្រសូត១មករា១៨៨១ សោយរាជ្យសម្បត្តិពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩២៥ ជាបុត្ររបស់ (Rama V)។
៨. ស្តេច Phrabat Somdet Phra Paramintharamaha Prajadhipok Phra Pok Klao Chao Yu Hua (Rama VII) ថ្ងៃប្រសូត៨ វិច្ឆិកា១៨៩៣ សោយរាជ្យសម្បត្តិពីឆ្នាំ១៩២៥ ដល់ឆ្នាំ១៩៣៥ ជាបុត្ររបស់ (Rama V)។ 
៩. ស្តេច Phrabat Somdet Phra Paramentharamaha Ananda Mahidol Phra Atthama Ramathibodin (Rama VIII) ថ្ងៃប្រសូត២០ កញ្ញា ១៩២៥ សោយរាជ្យសម្បត្តិនៅឆ្នាំ១៩៣៥ដល់ឆ្នាំ១៩៤៦ ជាក្មួយរបស់ (Rama VII)។
១០. ស្តេច Phrabat Somdet Phra Paramintharamaha Bhumibol Adulyadej (Rama IX) ថ្ងៃប្រសូត៥ ខែធ្នូ ១៩២៧ សោយរាជ្យសម្បត្តិពីឆ្នាំ១៩៤៦ ដល់ឆ្នាំ២០១៦ (មានរយៈពេល៧០ឆ្នាំ) ជាអនុជរបស់ (Rama VIII)។
១១. ស្តេច Phrabat Somdet Phra Paramenthara Maha Vajiralongkorn (Rama X) ថ្ងៃប្រសូត ២៨កក្កដា១៩៥២ សោយរាជ្យសម្បត្តិ និងស្នងរាជ្យបន្តពីព្រះអង្គម្ចាស់ Bhumibol Adulyadej ។

សម័យកាលសុខោទ័យ (១២៣៨-១៣៧៨គ.ស)
ជនជាតិថៃចាប់ផ្តើម មានអំណាចខ្លាំង នៅក្នុងសតវត្សទី៏១៣ នៅពេលដែលពួកគេប្រកាសឯករាជ្យពីចក្រភព ខ្មែរ-មន។

អ្នកដឹកនាំថៃបានប្រសិទ្ឋិនាមសម៍យនោះថាជាយុគមាសនៃប្រវត្តិសាស្ត្រថៃ ឫជាសម័យកាលមានសុភមង្គលដែលគ្រប់គ្រងដោយស្តេច រាមាកំហែងមហារាជ ។យ៉ាងណាមិញនៅក្នុងឆ្នាំ១៣៥០ រដ្ឋអាយុធ្យាដ៏មានអំណាចខ្លាំង បានពង្រីកឥទ្វិពលរបស់គេទៅលើរដ្ឋសុខោទ័យ ។

ប្រវត្តិ ខេត្តសុខោទ័យ 
ខេត្តសុខោទ័យ ជាអាណាខេត្តរបស់អាណាចក្រវ្នំ បន្តមកដល់ អាណាចក្រចេនឡា រួចបន្តមកដល់ អាណាចក្រអង្គរ លុះមកដល់ ចុងអាណាចក្រអង្គរ ក្រោយរាជ្យព្រះបាទជយវម៌្មទី៨ ឆ្នាំ ១១៨១ ដល់ ១២១៨ នគរខ្មែរចាបនផ្ដើមចុះខ្សោយ នៅក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី២ ក្នុងខណៈនោះសុខោទ័យចង់បំបែករដ្ឋមាន ស្រីឥន្ទ្រាទិត្យ ដែលថៃហៅថា ពុក ឃុន ជាអ្នកគ្រប់គ្រងនាគ្រានោះ។ បានឲ្យដឹងថា នៅក្នុងរវាងឆ្នាំ១២៣០ មេទ័ពថៃម្នាក់ឈ្មោះ ហ្វា មឿង ដែលធ្លាប់ជាមេទ័ពក្នុងរាជ្យរបស់ព្រះមហាក្សត្រខ្មែរ គឺព្រះបាទសុរិយាវរ័ន្មទី២ (១១១៣ – ១១៥០ នៃគ.ស) បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីអភិបាលខេត្តខ្មែរ នៅស្រុកសុខោទ័យ ហើយបន្ទាប់មកទៀត មេទ័ពនេះក៏បានក្លាយជាស្តេចថៃដំបូងបង្អស់ នៅសុខោទ័យ ដោយយកគោរមងារតាមបែបខ្មែរ ហៅថាព្រះបាទឥន្ទ្រាទិត្យ ។ ក្រៅពីព្រះនាម ជាភាសាសំស្ក្រឹតនាគ្រាបឋមនៃប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រថៃ ព្រះមហាក្សត្រថៃ ក៏បានយកស័ព្ទខ្មែរមួយចំនួនមកប្រើប្រាស់ផងដែរ ដូចជាព្រះបាទរាមកំហែង និង ព្រះបាទឮថៃជាដើម ។ ពាក្យកំហែង គឺជាពាក្យខ្មែរកើតចេញពីពាក្យខែង សំដៅមហិទ្ធិឫទ្ធិរបស់ហនុមាន ។ រីឯពាក្យឮថៃ គឺមានន័យថា ថៃ មានឈ្មោះល្បីល្បាញ ឮរន្ទឺ ៕ ថ្វីដ្បិតតែ ឯកសារប្រវត្តិសាស្ត្រខ្មែរដែលសំអាងលើសិលាចារឹកជាចម្បង ព្រមទាំងការវិភាគពីសំណាក់ប្រវត្តិវិទូអន្តរជាតិជាច្រើនក្តី ក៏អ្នកប្រវត្តិសាស្ត្រថៃ នៅតែអះអាងថា សៀមបានបង្កើតឡើង នៅឆ្នាំ១២៤៩ អំឡុងរជ្ជកាលរបស់ព្រះរាជាខ្មែរព្រះនាមព្រះបាទ ឥន្ទ្រវរ្ម័នទី២ (១២២៣-១២៤៣) ។ នៅឆ្នាំ១២៤៩ មាន័យថា ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៨ (១២៤៣-១២៩៥)ឯណោះទេ ។ ???. (..នេះជាកំហុសរបស់អ្នកប្រវត្តិសាស្ត្រថៃ) ។ ប្រវត្តិសាស្ត្រថៃ បានសរសេរថា ការកកើតរាជាណាចក្រថៃ ដោយជនម្នាក់ឈ្មោះ ពុកឃុន ដែលមាននាមក្នុងរាជថាព្រះបាទ ស្រីឥន្ទ្រាទិត្យ។ រីឯ រាមកំហែង ជាបុត្រាទីពីរ ក្នុងរាជទីបី(រាជបន្ទាប់ពីព្រះជេដ្ឋា) ឯណោះទៅវិញ។ (ម.ត្រាណេ)។ នៅឆ្នាំ ១២៣៨ ដល់ឆ្នាំ ១២៥៧ សៀមទទួលស្គាស់ថា អាចាក្រសុខោទ័យកកើតនៅចន្លោះឆ្នាំនេះ ហើយបានបង្កើតរដ្ឋនៅឆ្នាំ១២៣៨។ព្រះបាទជ័យវរ័្មនទី៧ សោយទិវង្គត បុត្ររបស់ព្រះអង្គព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើងគ្រងរាជ្យសម្បត្តិបន្ត ប្រទេសជាតិមានការរីកចំរើនរុងរឿង និងគ្មានព្រឹត្តិការណ៍អ្វីដែលគួរឲ្យកត់សំគាល់ទេ។ លុះចូលមកដល់ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គស១២៤៣-១២៩៥) មានការចលាចលរង្គោះរង្គើនៃអាណាចក្រខែ្មរ ដោយសារព្រះអង្គប្រកាន់លទ្ធិព្រហ្មញ្ញសាសនា បញ្ជាឲ្យគេកំទេចព្រះពុទ្ធរូបវត្តអារាម ដែលបន្សល់ទុកពីសម័យមុនចោលទាំងអស់ ធ្វើឲ្យនាម៊ឺនសព្វមុខមន្រ្តី និងរាស្រ្តមិនសូវសប្បាយចិត្ត បង្កើតជាបក្សពួក ប្រឆាំងដោយកនែ្លង។ ចំណែកពួកថៃ ដែលខែ្មរហៅថា សៀមធ្លាប់រស់នៅខេត្តយូណាន់ ប្រទេសចិន ហើយដែលបានមកជ្រកកោនលើទឹកដីខែ្មរ ក៏ផ្សំគំនិតគ្នា រួមដៃជាមួយសេ្តចនាម៊ឺនមុខមន្រ្តី មេទ័ពខែ្មរ រៀបចំជាកងទ័ពពលសេនា ធ្វើសង្រ្គាមប្រកាសឯករាជ្យ នៅរដ្ឋសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះណាន់ឆាវស្ថិតនៅពាយ័ព្យនៃប្រទេសភូមា ដោយមាន សង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះបន្តិចម្តងៗ ទៅទិសខាងត្បូង ដោយមួយពួកសំដៅមកប្រទេសភូមា និងមួយពួកសំដៅមកស្រុកខែ្មរ ។ ដំណើរសន្សឹមៗវាតទីរបស់ថៃមកលើទឹកដីខែ្មរ និងភូមាបានចាប់ផ្តើមក្នុងសតវត្សទី១២ នៅក្នុង ភូមិភាគអាស៊ីអាគេ្នយ៍នៅមានដំណើរចុះមកទិសខាងត្បូងទីបីមួយទៀត គឺការវាតទីទឹកដីរបស់យួនសំដៅ យកប្រទេសចាម។ ដំណើរថៃចុះមកវាតទីលើទឹកដីខែ្មរ មានសភាពដូចជាស៊ីសង្វាក់គ្នារវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយ ជនជាតិថៃបានដាក់ខ្លួនទទួលយកវប្បធម៌‌ និងអរិយធម៌‌ខែ្មរ មកធ្វើជាកេរមរតកសម្បតិ្តជាតិសាសន៍ខ្លួន។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម។ ក្នុងសតវត្សទី១៣ សង្រ្គាមប្រយុទ្ធគ្នារវាងខែ្មរ និងសៀមចាប់ផ្តើមជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើន ដល់ប្រទេសជាតិ ហើយកាលនោះសេ្តចខែ្មរ មួយអង្គព្រះនាមរាមាកំហែង បានផ្តាច់ទឹកដីខែ្មរយក ទៅបង្កើតនគរសៀម និងបានយកទីក្រុងខែ្មរសុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះអង្គបុត្រី បានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ ឲ្យស្វាមីជាមេទ័ពដ៏សំខាន់ក្នុងមហានគរដែលព្រះខ័នតំណាងឲ្យអំណាច និងរាជ្យសម្បត្តិ ។ ដូចេ្នះរាជបុត្រ របស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្កក៏លែង មានសិទ្ធិគ្រប់គ្រងនគរដែរ ។ ចំណែកបុគ្គលមានព្រះខ័នមានសិទ្ធិអំណាចគ្រប់គ្រាន់ ហើយព្រះបាទជ័យវរ្ម័នទី៨ក៏សំរេចព្រះទ័យដាក់រាជ្យក្នុង គ្រិស្តសករាជ១២៩៥ រីឯបុត្រព្រះអង្គក៏បង្កទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែត្រូវបរាជ័យដោយត្រូវព្រះបាទឥន្រ្ទវរ័្មនទី៣ ចាប់បានធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំងប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ ធំៗមួយចំនួនបានកើតឡើង ពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុកលាវ ត្រង់ហ្លួងប្រាបាង នៅម៉ង់ឈៀងម៉ៃបង្កើតជារដ្ឋសាវ និងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់សេ្តចខែ្មរ មានរាជធានីនៅស័ង្ខលោកនាពាក់កណ្តាល សតវត្សទី១១ បន្ទាប់មកបាននៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ពួក មនខែ្មរ ឬឡាតាំង ។ ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មក នៅអយុធ្យាដែលពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួន កែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម លើកពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ សៀមចាត់ទុក សេ្ដច រាមា កំហែង ជាស្ដេចដែលបានបង្កើតយុគមាសនៃរដ្ឋសុខោទ័យ និងបានបង្កើតព្យព្ជានៈនៃភាសាថៃ ដែលបានគ្រងរាជ្យពីឆ្នាំ១២៧៩ ដល់ ឆ្នាំ១២៩៩។ ជាពេលដែលខ្មែរបាត់បង់អាណាខេត្តសុខោទ័យ និងអំណាចចុះខ្សោយមិនអាចគ្រប់គ្រងខេត្តអយុធ្យា និង ប្រទេសចម្ប៉ា បានដូចមុន ហើយក៏មានការបោះបោរជាបន្តបន្ទាប់។ មកដល់ពេលបច្ចុប្បន្នប្រទេសថៃ(សៀម) នៅតែដាក់ឈ្មោះខេត្តសុខោទ័យ สุโขทัย ដដែល។

No comments:

Post a Comment