២៨ សីហា ២០១៨ ភ្នំពេញៈ លោក សូ ណារ៉ូ បច្ចុប្បន្ន កំពុងរស់នៅ ប្រទេសអាមេរិច ដែលគាំទ្រ គណះបក្ស សង្គ្រោះជាតិ បានធ្វើការ អំពាវនាវឲ្យសមាជិក និងអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ចូលរួមជាមួយគណបក្សប្រឆាំងដើម្បីផ្តួលគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។ លោក សូ ណារ៉ូ បានអំពាវនាវនៅលើហ្វេសប៊ុកលោក កាលពីថ្ងៃច័ ន្ទ ឲ្យសមាជិក និងអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ដែលធ្លាប់ចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញជួយ សម្តេច ហ៊ុន សែន បង្កើតរដ្ឋាភិបាលជាកញ្ចប់ជាមួយរដ្ឋសភាដែលឥឡូវត្រូវបានចាប់ខ្លួនដោយអាជ្ញាធររបស់សម្តេច ហ៊ុន សែន ឲ្យរួមកម្លាំងជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំគណបក្សប្រជាជន។លោក សូ ណារ៉ូ បានបន្តថា តាមពិតការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ធ្វើឲ្យមានអ្នកគាំទ្រលោក ញឹក ប៊ុនឆៃ យើងបានឃើញថាគាត់នៅតែមានអ្នកគាំទ្ររាប់ម៉ឺននាក់ ពិសេសនៅខេត្តបន្ទាយមានជ័យពួកគេមានការខកចិត្តយ៉ាងខ្លាំង។ជាមួយគ្នានោះលោក សូ ណារ៉ូ បានអំពាវនាវឲ្យអ្នកទាំងនោះកុំចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចដោយលោក ចោទថាគណបក្សនេះគ្រាន់តែជាបក្សដើម្បីពង្រឹងអំណាចគណះបក្សប្រជាជនកម្ពុជា តែ ប៉ុណ្ណោះ។លោកបានបន្ថែមថា មានសមាជិកគណបក្សប្រជាជនខ្លះមិនចង់នៅជាមួយ លោក ហ៊ុន សែន ទេ ប៉ុន្តែពួកគេខ្លាចមិនហ៊ានចាកចេញ។ មិនអាចសុំការបំភ្លឺពី អ្នកនាំពាក្យ គណះបក្សប្រជាជនកម្ពុជា បានទេ ពាក់ពន្ធ័ការលើកឡើងរបស់ លោក សូ ណារ៉ូ ។សូមបញ្ជាក់ថា លោក សូ ណារ៉ូ អតីតជំនួយការសម្តេច ហ៊ុន សែន ដែលឥឡូវនេះកំពុងនៅអាមេរិកគាំទ្រ បក្សសង្គ្រោះជាតិ ដែល តែងតែ និយាយធ្វើការ រិះគន់ មកលើ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ សីហាពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ ២០០៧ ខណៈមតិជាច្រើនថាជារឿងនយោបាយបន្ទាប់ពីគណបក្សប្រជាជនចោទគាត់ថាមិនស្មោះត្រង់។
May 3, 2016 សូ ណារ៉ូ ថាអាចមានការចាប់ខ្លួនលោក កឹម សុខា ឆាប់ៗ ភ្នំពេញៈ អតីតទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិកបានព្រមានថាលោក កឹម សុខា នឹងប្រឈមការចាប់ខ្លួនដោយប្រាប់ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិរូបនេះថាពេលវេលារបស់គាត់ «គឺជាពេលវេលាខ្លី»។
លោក សូ ណារ៉ូ អតីតនិពន្ធនាយកកាសែត និងជាទីប្រឹក្សាលោកនាយករដ្ឋមន្រ្តីបានថ្លឹងថ្លែងលើវិបត្តិនយោបាយក្នុងឃ្លីបវីដេអូដែលទើបតែបង្ហោះនាពេលថ្មីៗនេះលើគណនីហ្វេសប៊ុករបស់លោក។ ក្នុងឃ្លីបនោះលោកបានថ្លែងទៅកាន់លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិថាត្រូវបន្តរក្សាភាពស្ងៀមស្ងាត់ក្នុងការទប់ទល់នឹងគណបក្សប្រជាជនដែលកំពុងកាន់អំណាច និងដែលកំពុងប្រើអំណាចរដ្ឋមកលុបបំបាត់គណបក្សប្រឆាំង។
ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2019 TOP NEWS: អ្នកវិភាគក្រុមប្រឆាំងបើកការពិភាក្សាវាយតម្លៃនយោបាយហិង្សារបស់ សម រង្ស៊ី ថាបរាជ័យ និងដល់ទីបញ្ចប់ហើយ!(ភ្នំពេញ)៖ សារព័ត៌មានអនឡាញ The Cambodia Daily បានរៀបចំវេទិកាតុមូល២ថ្ងៃជាប់គ្នា ដែលចូលរួមដោយ លោក សូ ណារ៉ូ, លោក ហុង លីម, លោក ប៉ាង ងួនទៀង, លោក គឹម សុខ, លោក ម៉ែន ណាត, លោក ហ៊ីង សុខសាន្ត ដែលកិច្ចពិភាក្សាបានវាយតម្លៃយ៉ាងចុកឈាមជារួមថា៖ «សម រង្ស៊ី អន់ណាស់»។
កិច្ចពិភាក្សាក៏បានសន្មត់ថា ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី គឺបរាជ័យជាស្ថាពរ ដោយសារមានកត្តាច្រើនចំណុច ជាពិសេស គណៈកម្មាធិការរៀបចំផែនការ គឺអន់បំផុត។ លើសពីនេះ លោក ហុង លីម ទាមទារជាថ្មីឲ្យទណ្ឌិត សម រង្ស៊ី លាឈប់ពីនយោបាយ ដែលបរាជ័យបន្តបន្ទាប់២៥ឆ្នាំមកនេះ ដើម្បីទុកឱកាសឲ្យអ្នកថ្មីវិញ។
Swift News សូមដកស្រង់សង្ខេបជូននូវខ្លឹមសារ កិច្ចពិភាក្សានេះដូចតទៅ៖
លោក សូ ណារ៉ូ ដែលជាអ្នកគាំទ្រ សម រង្ស៊ី មួយរូបបាននិយាយបកអាក្រាតថា៖ «សម រង្ស៊ី ដាក់ចេញសារនយោបាយក្តៅពេក គឺជានយោបាយបែបឧទ្ទាម ដូចជាការនិយាយឲ្យកងទ័ពបែរចុងកាណុង ឬទាមទារឲ្យព្រះមហាក្សត្រដាក់រាជ្យជាដើម ដែលនេះធ្វើឲ្យបាត់បង់យ៉ាងធំផ្នែកការទូត និងការគាំទ្រ។ សម រង្ស៊ី ខ្លួនឯងអួតអាងថា ជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែដល់តែដាក់ចេញសារនយោបាយក្តៅបែបនេះ គឺនាំឲ្យខាតបង់ធំ ហើយគេដកខ្លួនចេញ មិនគាំទ្រ។ អ៊ីចឹងហើយដែលធ្វើឲ្យអាជ្ញាធរនៃប្រទេសមួយចំនួនមិនទទួលយកបានចំពោះសកម្មភាពឧទ្ទាម ឬពួកក្រៅច្បាប់នៅក្នុងប្រទេសគេ»។
លោក សូ ណារ៉ូ លើកឡើងចំណុចមួយទៀតថា បរាជ័យរបស់ សម រង្ស៊ី គឺការប្រើពេលវេលានៃការចេញដំណើរគៀកពេក ដែលនាំឲ្យបាត់បង់ឱកាស ហើយធ្វើឲ្យអ្នកគាំទ្រខកចិត្ត។ សំខាន់បំផុត គឺផែនការនេះ បង្ហាញឲ្យឃើញថា សម រង្ស៊ី មិនក្លាហានតែម្តង។ លោក សម រង្ស៊ី គួរចេញដំណើរតាំងពីថ្ងៃទី១ វិច្ឆិកា ដើម្បីមានពេលរៀបចំគ្រប់គ្រាន់។
លោក សូ ណារ៉ូ សង្កត់បញ្ជាក់ថា ឈប់និយាយពីផែនការ ៩ វិច្ឆិកា តទៅទៀត ពីព្រោះវាបានបរាជ័យហើយ។
ចំណែកលោក ប៉ាង ងួនទៀង ជាអ្នកគាំទ្រក្រុមប្រឆាំងមាននិន្នាការលោក កឹម សុខា ដែលជាភ្ញៀវក្នុងកិច្ចពិភាក្សានេះដែរ បានលើកឡើងថា ផែនការ ៩ វិច្ឆិកានេះ លោកបានមើលឃើញថា ទៅមិនរួចតាំងពីដើមទីមកម្ល៉េះ។ ភាពទៅមិនរួចនោះ គឺដោយសារលោកមិនមានជំនឿលើភាពជាអ្នកដឹកនាំ និងគ្មានការឯកភាពផ្ទៃក្នុងរបស់ក្បាលម៉ាស៊ីន។
លោក ប៉ាង ងួនទៀង បានលើកឡើងថា ផែនការធំបែបនេះ ត្រូវមានការរៀបចំលម្អិត ទាំងផែនការសកម្មភាព ទាំងសារនយោបាយ និងយុទ្ធសាស្ត្រព័ត៌មាន ហើយត្រូវមានការឯកភាពគ្នា។ ប៉ុន្តែ បែរជាម្នាក់និយាយយ៉ាងនេះ ម្នាក់និយាយយ៉ាងនោះ រហូតបែកការណ៍។ សម រង្ស៊ី និយាយថា ផែនការលម្អិតនឹងលាតត្រដាងឲ្យដឹងនៅ៣ថ្ងៃមុន។ ផ្ទុយទៅវិញ លោកស្រី មូរ សុខហួរ លាតត្រដាងផែនការថា នឹងចូលតាមច្រកប្រទេសថៃ ហើយដើរចូលតាមប៉ោយប៉ែត។
លោក គឹម សុខ ជាអ្នកមាននិន្នាការប្រឆាំងដែរបាននិយាយថា៖ «ភាសាដែលនិយាយថា លោក ហ៊ុន សែន ខ្លាច សម រង្ស៊ី ឬលោក ហ៊ុន សែន ខ្លាច កឹម សុខា គឺជាភាសានិយាយឥតប្រយោជន៍។ ការពិតវាមិនមែនអ៊ីចឹង។ ការពិត គឺត្រូវគិតពីសេនារីយោនយោបាយជាក់ស្តែង អ្វីធ្វើបានជោគជ័យ អ្វីបរាជ័យ?»។
លោក គឹម សុខ បានចំអកឲ្យ សម រង្ស៊ី ថា «ប្រសិនខ្ញុំមានអ្នកគាំទ្រត្រឹម ១ភាគ៣ ឬ១ភាគ៥នៃ សម រង្ស៊ី គឺខ្ញុំមិនកំសាក មិនហ៊ានចូលស្រុកបែបនេះទេ»។
រីឯលោក ម៉ែន ណាត បាននិយាយថា៖ «លោក សម រង្ស៊ី ធ្វើរឿងមែនទែន ឲ្យទៅជារឿងលេងសើច។ លោក សម រង្ស៊ី និយាយថា ថ្ងៃ៩ វិច្ឆិកា នឹងមានមន្ត្រីអឺរ៉ុប តំណាងរាស្ត្រ ហែរហមចូលមកកម្ពុជា។ ផ្ទុយទៅវិញគ្មានអីម្នាក់។ បែរទៅជាគេដេញលោកស្រី មូរ សុខហួរ គ្រប់ទីកន្លែង រហូតត្រូវគេឃុំខ្លួនមួយរយៈ»។
លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី បាននិយាយថា៖ «យើងមិនគួរបន្តនិយាយក្នុងទិសដៅចាញ់រួចហើយរបស់ សម រង្ស៊ី នោះទេ។ ដូច្នេះឥឡូវនេះ មិនគួរផ្តោតខ្លាំងពេកលើរឿង សម រង្ស៊ី នោះទេ។ នយោបាយរបស់ សម រង្ស៊ី ធ្វើឲ្យពលរដ្ឋចាញ់គ្រប់តែពេល ហើយប្រគល់ជ័យជម្នះឲ្យទៅលោក ហ៊ុន សែន គ្រប់តែពេល។ ដូច្នេះ គួរបញ្ចប់ដំណើរលោក សម រង្ស៊ី ពីពេលនេះតទៅ។ ផ្តាច់ សម រង្ស៊ី ចេញពីក្រុមអ្នកតស៊ូពីពេលនេះទៅ បើមិនអ៊ីចឹងទេ នៅតែបន្តចាញ់ទាំងអស់គ្នាជារៀងរហូត។ ដំណើរទៅមុខ គឺឲ្យស្គាល់អ្នកណាជាមិត្ត អ្នកណាជាសត្រូវ អ្វីជាគោលដៅដែលយើងចង់ទៅ? អ្នកណាបាននាំយើងទៅធ្លាក់ទឹក? អ្នកណាធ្វើខុស? បើទៅមិនដល់គោលដៅ មិនស្គាល់គោលដៅ ច្រឡំផ្លូវ ហើយនៅតែមិនដឹងខ្លួន គឺយ៉ាប់ហើយ។ មិនខ្វះទេ មេដឹកនាំ! ល្មមឈប់នាំគ្នាជឿលើមេដឹកនាំ ដែលនាំយើងឲ្យបរាជ័យនោះតទៀតទៅ»។
លោក ហ៊ីង សុខសាន្ត សកម្មជនប្រឆាំង តំណាងចលនាយុវជន បាននិយាយថា៖ «ខ្ញុំខកចិត្ត និងមិនគួរឲ្យជឿសោះថា ជីវិតនយោបាយលោក សម រង្ស៊ី ធ្លាក់ចុះលឿនយ៉ាងនេះ។ លោក សម រង្ស៊ី អាយុ៧០ឆ្នាំ គួរមានពេល៥ឆ្នាំទៀត។ តែឥឡូវ អស់ពេលហើយ។ ម្យ៉ាងទៀតក្រុមអាមាត្យ សម រង្ស៊ី មិនដែលគោរពគោលការណ៍បក្ស ធ្វើឲ្យបែកបាក់ផ្ទៃក្នុង ក៏ល្មមឈប់ហៃអើដែរទៅ។ ទង្វើលោក សម រង្ស៊ី មិនត្រឹមតែមិនបានឈ្នះ គឺថែមទាំងខាតបង់ ធ្វើឲ្យមានអ្នករងគ្រោះថ្នាក់រហូតជាប់គុក ហើយមុខមាត់របស់ក្រុមប្រឆាំងប៉ះពាល់ខ្លាំង»។
ជាមួយគ្នានេះ លោក ហ៊ីង សុខសាន្ត ក៏បានលាតត្រដាងអំពីការមិនឯកភាពគ្នារវាងលោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ថា នៅពេលប្រជុំសួរយោបល់ គឺសម្រេចយ៉ាងនេះ។ ដល់តែអនុវត្តធ្វើផ្សេង ដែលនេះមានន័យថា ធ្វើអ្វីដោយអត្តនោម័ត។ ជាមួយគ្នានេះ សូម្បីតែផ្ទៃក្នុង និងសកម្មជនក្មេងៗ គឺអត់មានគំនិតថ្មីទេ ធ្វើតែតាមការញុះញុង មានតែការជេរប្រមាថ កាត់តរូបលោក មកជេរប្រមាថគ្នាឯងជាង២ឆ្នាំមកនេះគ្មានឈប់ឈរ។ គួរតែនាំគ្នាទាញលោក សម រង្ស៊ី ឲ្យងាកមកផ្លូវត្រូវវិញ។ សូម្បីលោកស្រី រ៉ូណា ស្មីត មន្ត្រីអង្គការសហប្រជាជាតិ ក៏មិនគាំទ្រនយោបាយហិង្សារបស់ លោក សម រង្ស៊ី នោះទេ។
លោក ហុង លីម អ្នកគាំទ្រក្រុមប្រឆាំងនៅអូស្ត្រាលីបាននិយាយផ្លែផ្កាចំអកឲ្យទណ្ឌិត សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ដែលចូលចិត្តល្បែងធ្វើឲ្យបាត់បង់ជំនឿ ហើយធ្វើឲ្យបាត់លុយជំនួយដល់បក្សទៅទៀត។
លោក ហុង លីម បានបន្តថា៖ «អ្នកដឹកនាំត្រូវតែស្គាល់ពេល ស្គាល់វេលាដែលកន្លងផុត។ អ្នកគាំទ្រសមទទួលបានមេដឹកនាំថ្មី មានវាសនាល្អជាងនេះ។ ប្រហែលជាដល់ពេលដែលត្រូវរៀបចំមេដឹកនាំថ្មីហើយ។ ខ្ញុំសូមអំពាវនាវដោយអង្វរកសុំឲ្យលោក សម រង្ស៊ី ហ៊ានចុះចេញដោយកិត្តិយស ព្រោះមិនអាចធ្វើអ៊ីចឹងបន្តទៀតទេ ត្រូវទុកឱកាសឲ្យអ្នកថ្មី ដែលមានកម្មវិធីនយោបាយច្បាស់លាស់ មិនមែននាំគ្នាចេះតែនិយាយ ហើយនាំគ្នាស្រែកតាមថា ឈ្នះហើយៗ នោះទេ។ រួចហើយប្រមូលលុយទៅបាត់។ ២៥ឆ្នាំអត់មានឃើញអីបន្តិចសោះ។ យើងមិនត្រូវបណ្តោយឲ្យមនុស្សរបៀបហ្នឹង [សម រង្ស៊ី] បន្តរបៀបនេះទៀតទេ។ ជាតិយើងត្រូវតែមានមនុស្សល្អ ត្រូវតែមានមនុស្សថ្លៃថ្នូរជាងនេះ។
ភាពកំសាករបស់ សម រង្ស៊ី និងការបរាជ័យផែនការ ៩ វិច្ឆិកា ពិតជាការខកចិត្តធំធេងចំពោះចាស់ទុំក្នុងនិន្នាការប្រឆាំង ហើយពួកគេមិនត្រឹមសម្តែងការខកចិត្ត គឺថែមទាំងឈប់ឲ្យតម្លៃលើការដឹកនាំរបស់ សម រង្ស៊ី ថែមទៀតផង។
ផ្អែកតាមកិច្ចពិភាក្សានេះ សម រង្ស៊ី បានបាត់បង់ទាំងការគាំទ្រ បាត់បង់ជំនឿនយោបាយ បាត់បង់តម្លៃ ហើយនឹងលែងទទួលបានគ្រប់យ៉ាង រួមទាំងហិរញ្ញវត្ថុ ពីខ្មែរនៅក្រៅប្រទេស។
កិច្ចពិភាក្សាចេញពីការវាយតម្លៃរបស់សកម្មជនលេចធ្លោរបស់ក្រុមប្រឆាំង គឺអាចសន្មត់បានថា សម រង្ស៊ី ប្រែថា ចប់។ ក៏ប៉ុន្តែ បើ សម រង្ស៊ី និងក្រុមអាមាត្យនៅបន្តទាមទារឲ្យ សម រង្ស៊ី ស្ថិតក្នុងជួរដឹកនាំ គឺបក្សប្រឆាំងនឹងបែកជាបំណែកកាន់តែច្រើន ដែលគ្មានថ្ងៃផ្សះផ្សាបានឡើយ ហើយជាក្រុមប្រឆាំង ដែលទន់ខ្សោយជាប្រវត្តិសាស្ត្រ៕
លោក ណារ៉ូ ជឿជាក់ថាលោកនាយករដ្ឋមន្រ្តីកំពុងព្យាយាមលុបបំបាត់លោក កឹម សុខា ដោយប្រើអង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំដោយលោក ឱម យ៉ិនទៀង អតីតទីប្រឹក្សាម្នាក់ទៀតរបស់លោកនាយករដ្ឋមន្ត្រី។ លោក ណារ៉ូ បានបន្ថែមថាលោកបានដឹងតាំងពីចេញផ្សាយសំឡេងលោក កឹម សុខា និង ស្រីមុំ ដោយគ្មានប្រភពច្បាស់លាស់ដែលលោកចាត់ទុកថាការចេញផ្សាយនេះគឺខុសច្បាប់ដោយលួចថតសំឡេងលោក កឹម សុខា ដើម្បីបំផ្លាញប្រជាប្រិយភាពរបស់លោក កឹម សុខា។ លោកបញ្ជាក់ថា៖ «លោក ឱម យ៉ិនទៀង កំពុងជាប់រវល់... ក្នុងរឿងក្តីប្រឆាំងនឹងលោក កឹម សុខា ដូច្នេះ លោក កឹម សុខា ជិតអស់សេរីភាពហើយ...គេនឹងឃុំគាត់នៅពេលណាមួយ»។
លោក ណារ៉ូ បានចំអកថា៖ «តាមពិតថ្មីៗនេះលោក ឱម យ៉ិនទៀង បានលើកឡើងថាលោកធ្វើការភ្លេចបាយភ្លេចទឹកដើម្បីទៅចាប់មេឃុំនៃគណបក្ស សម រង្ស៊ី ពាក់ព័ន្ធនឹងប្រាក់ ៥០០ ដុល្លារ។ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយធ្វើការសកម្មក្នុងការបម្រើជាតិបែបនេះមិនដឹងថាប្រទេសជាតិយើងជឿនលឿនយ៉ាងណាទេ»។
លោកចង្អុលបង្ហាញថាប្រាក់រាប់លានដុល្លារពាក់ព័ន្ធនឹងអំពើពុករលួយការកាប់បំផ្លាញព្រៃឈើប្រាក់រាប់លានដុល្លារពាក់ព័ន្ធនឹងអំពើពុករលួយក្នុងក្រសួងនេះក្រសួងនោះគឺមានច្រើនណាស់ប៉ុន្តែគ្មានអង្គភាពប្រឆាំងអំពើពុករលួយជាប់រវល់ធ្វើកិច្ចការច្រើនទាំងនេះទេ។ លោកបញ្ជាក់ថា៖ «ដូច្នេះ [គណបក្សសង្គ្រោះជាតិ] ត្រូវតស៊ូដោយអហិង្សាហើយត្រូវទៅពន្ធនាគារទាំងអស់គ្នា។ នេះគឺពិភពលោកនឹងជួយយើង។ ឥឡូវនេះសាលក្រមឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារហើយបន្តិចទៀតលោក កឹម សុខា នឹងទៅជាប់ពន្ធនាគារហើយចំនួនច្រើនថែមទៀត និងអ្នកផ្សេងទៀត...»។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ផ្តើមស៊ើបអង្កេតលើបញ្ហាសេ្នហារវាងលោក កឹម សុខា និងស្រ្តីអ៊ុតសក់អាយុ ២៤ ឆ្នាំ គឺនាង ខុម ចាន់តារ៉ាទី ដែលនាងម្នាក់នេះដំបូងឡើយបានបដិសេធថាពុំមានទំនាក់ទំនងជាមួយនឹងលោក កឹម សុខា ទេ។ នៅពេលក្រោយមកនាងបានប្រែក្រឡាស់វិញថានាងជាស្រីកំណាន់របស់លោក កឹម សុខា ហើយបានចោទសមាជិកសង្គមស៊ីវិលជាច្រើននាក់ និងក្រុមប្រឹក្សាឃុំមកពីគណបក្សប្រឆាំងដែលឥឡូវនេះត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីហើយត្រូវបានបញ្ជូនទៅឃុំខ្លួន។
ថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យលោក កឹម សុខា មិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងរឿងអាស្រូវនេះទេដោយលោកនិយាយថាទោះបីជាមាន «ព្យុះធំ» មកលើគណបក្សសង្គ្រោះជាតិក៏លោកនឹងនៅតែបន្តនៅជាមួយនឹងអ្នកគាំទ្រ។
លោក ឱម យ៉ិនទៀង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថ្លែងថាលោក ណារ៉ូ មិនដែលកោតសរសើររដ្ឋាភិបាលទេដូច្នេះជារឿងធម្មតាសម្រាប់អ្នកប្រឆាំង។ នៅពេលសួរថាតើលោក កឹម សុខា អាចនឹងត្រូវចាប់ខ្លួនឬអត់ លោក ឥសាន ថ្លែងថាជាសមត្ថកិច្ចរបស់តុលាការ។ «ប្រសិនបើលោក កឹម សុខា ប្រព្រឹត្តបទល្មើស ឬមានពិរុទ្ធភាព តុលាការនឹងចាត់វិធានការតាមច្បាប់»៕ TK
Sep 3, 2017 លោកសូណារ៉ូ និយាយទាំងអួលដើមក អំពីករណីការចាប់ខ្លួន លោកកឹម សុខា មានវីដេអូ លោកសូណារ៉ូ និយាយទាំងអួលដើមក អំពីករណីការចាប់ខ្លួន លោកកឹម សុខា មានវីដេអូក្នុងនោះផងដែរ នាយ-ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស គាំទ្រចំណាត់ការាជរដ្ឋាភិបាល និងថ្កោលទោសទង្វើក្បត់ជាតិ លោក កឹម សុខា ឃុបឃិតបរទេសប៉ុនប៉ងដណ្តើមអំណាច ៕
May 19, 2018 - លោក សូ ណារ៉ូ អំពាវនាវអោយសកម្មជនសង្គ្រោះជាតិ បេីកផ្លូវឈាម
May 18, 2018 អគ្គលេខា គណបក្សខ្មែរក្រោក ចាត់ទុកសម្ដី សូណារ៉ូ ជាពាក្យញុះញុងបដិវត្តន៍ ពាក្យថាលទ្ធិប្រជាធិបតេយ្យស្តែងចេញដំបូងបង្អស់ តាមរយៈការប្រើសិទ្ធិរបស់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត មិនមែនតាមរយៈការបង្កចលាចល ការបះបោរ ការធ្វើបដិវត្តពណ៌ និងការធ្វើបាតុកម្មនោះទេ ហើយថាទង្វើទាំងនោះផ្ទុយទាំងស្រុងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសជាទង្វើខុសច្បាប់ត្រូវទទួលទោសទណ្ឌ។ជាមួយនឹងគ្នានេះដែរ អគ្គលេខាធិការ គណបក្សខ្មែរក្រោក កញ្ញា ឈុនលី នារីរត្ន័ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក សូណារ៉ូ និងចាត់ទុកសម្ដីរបស់លោក ជាពាក្យញុះញុងបដិវត្តន៍ ។
November 13, 2019 (ភ្នំពេញ)៖ លោក ទឹម សុជា ដែលគេស្គាល់ក្នុង Facebook ឈ្មោះ «រាជបុត្រ សូរ្យកាយ្យ» បានវាយប្រហារលោក សម រង្ស៉ី មេចលនាឧទ្ទាមយ៉ាងចាស់ដៃថា ជាអ្នកនយោបាយសន្យាហើយមិនដែលធ្វើ ហើយកំពុងបំផ្លាញទឹកចិត្តអ្នកគាំទ្រ ក្រោយពេលដែលមេដឹកនាំរូបនេះ មិនបានត្រឡប់មកប្រទេសកម្ពុជា តាមការសន្យា ហើយពន្យារពេលដោយមិនកំណត់។
«រាជបុត្រ សូរ្យកាយ្យ» បានផ្តល់បទសម្ភាសន៍ដល់កាសែត The Cambodia Daily ១ថ្ងៃក្រោយការមិនវិលត្រឡប់របស់ លោក សម រង្ស៉ី ដោយសម្តែងការឆ្អែតចិត្ត ទៅនឹងការសម្តែងឆាកល្ខោនរបស់ លោក សម រង្ស៉ី និងបក្ខពួក អំពីការត្រឡប់មកកម្ពុជា។
លោកអះអាងយ៉ាងដូច្នេះថា៖ «ពេលឮដំណឹងនេះតែងតែគិតថា ដំណឹងនេះជាការពិត ព្រោះដំណឹងនេះមិនមែនចេញពីកូនក្មេងអាយុ៣ឆ្នាំ ក៏មិនមែនឮចេញពីអ្នកគ្មានសញ្ញាបត្របាក់ឌុបដែរ គឺឮចេញពីអ្នកមានសញ្ញាបត្រត្រឹមត្រូវ និងចេញពីមនុស្សចាស់ម្នាក់ដែលជាគម្រូនៃបុគ្គលរាប់នាក់ អញ្ចឹងសម្តីនេះ ខ្ញុំមិនអាចចាត់ទុកថាជាសម្តីកូនក្មេង ក៏មិនដែលគិតថា ជាសម្តីរបស់មនុស្សធម្មតា ខ្ញុំទុកថាជាសម្តីវីរៈបុរសក្នុងដួងចិត្តខ្ញុំ ហើយខ្ញុំជឿថា សម្តីនេះកូនខ្មែរទាំងអស់នឹងគិតដូចខ្ញុំ ក៏ប៉ុន្តែឥឡូវគម្រោងនេះត្រូវបានពន្យារពេលដោយសារតែហេតុផលមួយចំនួន ដែលបានលើកឡើងយន្តហោះគាត់ត្រូវបានគេពន្យារ លោក ហ៊ុន សែន បិទមិនឱ្យចូលស្រុកខ្មែរ អញ្ចឹងក្តីសង្ឃឹមនៅតែជាក្តីសង្ឃឹម មិនដែលថ្ងៃណាក្តីសង្ឃឹមនេះបានសម្រេច»។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញពីតំណែង។
ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញ លោកបានប្រកាសពន្យារពេលដោយមិនកំណត់ ដោយប្រើប្រាស់លេសមួយចំនួន។
លោក ទឹម សុជា ដែលគេស្គាល់ក្នុង Facebook ឈ្មោះ «រាជបុត្រ សូរ្យកាយ្យ» បានបន្តទៀតថា «គាត់នៅមានអ្នកគាំទ្រមួយចំនួនដែលផ្កាប់មុខ បើសិនជាយើងរិះគន់គាត់ គឺអ្នកគាំទ្រគាត់មកជេរយើងហើយថាយើងក្បត់ជាតិថាយើងលក់ក្បាលឱ្យ លោក ហ៊ុន សែន ប៉ុន្តែក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ជាអ្នកគាំទ្រ(អតីត) គណបក្សសង្រ្គោះជាតិ៦ឆ្នាំហើយ ខ្ញុំមិនចង់បានក្តីសង្ឃឹមក្លែងក្លាយទេ ខ្ញុំចង់បានក្តីសង្ឃឹមពិតប្រាកដ»។
លោកបន្តទៀតថា៖ «ប្រសិនបើខ្ញុំជាលោក សម រង្ស៉ី អ្វីដែលខ្ញុំនិយាយ ខ្ញុំធ្វើប៉ុន្តែបើខ្ញុំចូលស្រុកខ្មែរមិនបាន គឺខ្ញុំមិនសន្យាជាមួយអ្នកគាំទ្រខ្លួនឯងទេ ពីព្រោះអ្នកគាំទ្រមួយចំនួនក៏ដូចជាសកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួន កំពុងតែជាប់គុកដោយសារតែសារនយោបាយ២-៣ម៉ាត់របស់គាត់នេះ អញ្ចឹងខ្ញុំចង់ឱ្យ លោក សម រង្ស៉ី ធ្វើអ្វីទៅតាមសម្តីនយោបាយរបស់គាត់ ពីព្រោះគាត់គឺជាគម្រូ វីរៈបុរសរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ប្រសិនបើគាត់និយាយដដែលៗហើយ គាត់មិនអាចធ្វើបានទេ គឺមានន័យថា គាត់កំពុងតែបំផ្លាញទឹកចិត្តដល់អ្នកគាំទ្រខ្លួនឯងបន្តិចម្តងៗ»។
នាថ្មីៗនេះ ក៏មានតំណាងរាស្ត្រអូស្ត្រាលី អ្នកវិភាគសង្គម និងតំណាងសង្គមស៉ីវិល ចំនួន៤រូបផងដែរ បានចេញមុខរិះគន់យ៉ាងខ្លាំងក្លាចំពោះលោក សម រង្ស៉ី បន្ទាប់ពីបរាជ័យផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ម្សៀលី សុខា រស់នៅម៉ុងត្រអ៊ាល់ ប្រទេសកាណាដា ជាមេក្លោងវាយប្រហារ លាបពណ៌ អ្នកស្នេហាជាតិ(អ្នកដើរធ្វើកិច្ចការទូត) ដែលរិះគន់ សម រង្សុី ។ ម្នាក់នេះមានពាក់ព័ន្ធនឹង CPP យ៉ាងជិតស្និទ្ធ ។ ម្សៀលី សុខា ធ្វើកិច្ចសហប្រតិបត្តការជាមួយចារកម្មយួន សូ ណារ៉ូ ដើម្បីបំផ្លាញ គណបក្សសង្គ្រោះជាតិ
No comments:
Post a Comment