Monday, December 2, 2019

អ៊ាព គឹមសេង- អ៊ាប គឹមសេង

លោក អ៊ាបគឹមសេង អតីតចលនាយុវជនខ្មែរដើម្បីប្រជាធិបតេយ្យនាឆ្នំា២០០០នឹងសព្វថ្ងៃជាវិស្វករនៅសហរដ្ធអាមេរិក។ អ៊ាបគឹមសេង កំពុងធ្វើនយោបាយបែប បក្សសង្រ្គោះជាតិនិយម គឺមិនគាំទ្រ បក្សកឹមសុខានិយម មិនគាំទ្រ សម រង្សីនិយម និង CNRP-O និយម។ អ៊ាបគឹមសេង  មានភារកិច្ចធ្វើកិច្ចការជាតំណាង CNRP នៅប្រទេសថៃ ជាទីដែលមាន អង្គការចាត់តាំង ២ផ្សេងគ្នា គឺ អង្គការពលករខ្មែរនៅប្រទេសថៃ ដឹកនាំដោយ អ៊ាបគឹមសេង និង អង្គការជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ដែលមាន តោ និមល ជាប្រធានមកពីខាង CNRP-O។ មូលហេតុដែលគេដឹងថា CNRPA, CNRPO , CNRPM ជាក្រុមប្រជាធិប្បតេយ្យបែប ISIS/ISIL សាហាវជាងបក្សប្រឆាំង ដោយសារក្រុមនេះ ប្រមូលកំលាំងគ្រប់ទិសទី ប្រឆាំងរាជការ (មិនមែនមានតែ កឹម សុខា និង សមរង្សីទេ គឺមានច្រើនណាស់) 

តេីបងប្អូន​រួម​ឈាម​ខ្មែរ​មាន​ឆ្ងល់​ដែរ​ទេ​ថា​ ហេតុអ្វី​បាន​ជា​សមាជិក​ភាគ​ច្រើន​នៃក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​(SMD) ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​បោះសម្លេង​​ល្បី​រន្ទឺ​ថា​ ​ហ៊ាន​ពលី​ជីវិត​ លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ​ចេញ​មុខ​តតាំង​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ ហ៊ុន​ សែន​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​នោះ​ មិន​អាច​មាន​លទ្ធភាព​​ជួយ​ជ្រោមជ្រែង​លោក​ប្រធាន​ស្តីទី​ សម​ រង្ស៊ី​ និង​គណបក្សសង្គ្រោះ​ជាតិបាន​? ខ្ញុំ​សុំ​ឆ្លេីយដោយ​សង្ខេប​ថា​ :
  1. ១.​ មាន​មនុស្ស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​បក្សសង្រ្គោះជាតិ​​ មិន​ចង់​ឲ្យ​ក្រុម​ SMD មាន​កំលាំង​ខ្លាំង​ជាង​ក្រុម​ខ្លួន​។
  2. ២.​ សមាជិក​គាគច្រេីន​នៃ​ក្រុម​SMD ​មាន​ជំហរ​ប្រាកដ​និយម​ច្បាស់​លាស់​មិន​ផ្កាប់​មុខ​ ហើយ​មាន​គំនិត​ជាតិនិយម​ដោយ​គិត​ផលប្រយោជន៍​ជាតិ​​ធំ​ជាង​ប្រយោជន៍​ក្រុម​។
  3. ៣.​ សមាជិក​ភាគ​ច្រើន​នៃ​ក្រុម​ SMD មិនសូវ​ចេះ​អែបអប​យកតំណែងតួនាទី​ ហ៊ាន​ស៊ី​គឺ​ហ៊ាន​សង​ ហ៊ាន​ថាគឺ​ហ៊ាន​ធ្វើ​ មិន​ចេះ​តែ​ហៃអើៗ​តាម​ព្រឹត្តិការណ៍​ដោយ​ខ្វះ​ការ​ពិចារណា​ឡេីយ។
​ទោះ​ជា​ស្ថានការណ៏​បែប​ណា​ក៏​ដោយ​​ ក្នុង​នាម​ជា​ស្ថាបនិក​ម្នាក់​របស់​SMD​​ ខ្ញុំ​នឹង​រិះរក​គ្រប់​មធ្យោបាយ​ពង្រឹង​សាមគ្គី​ភាព​រវាង​ក្រុម​SMD​ ជាមួយ​អ្នក​ប្រជាធិបតេយ្យ​គ្រប់​និន្នាការ​ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ជូន​ជាតិ​មាតុភូមិ​ខ្មែរ​ដ៏​កំសត់​យេីង​ឲ្យ​បាន​៕ អ៊ាប​ គីមសេង

19 November at 09:25 សារនយោបាយ​ដាក់​ចេញ​ដោយ​ក្រុម​អ្នក​យុទ្ធសាស្ត្រ​របស់​CNRP-O ដែល​បាន​ផ្សព្វផ្សាយ​មុនពេល​ដំណើរ​​មាតុភូមិ​និវត្តន៍​ថ្ងៃ​៩វិច្ឆិកា​ គឺ​ជា​សារ​​សម្លាប់​ជីវិត​នយោបាយ​លោក​ប្រធាន​ស្តីទី​ សម​ រង្ស៊ី​ ។ ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​ទាំង​គេ​ទាំង​ខ្ញុំ​ បាន​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ប្រធាន​ស្តីទី​ សម​ រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​៩វិច្ឆិកា​ឆ្នាំ​២០១៩គឺ​ជា​ថ្ងៃដែល​ប្រជារាស្ត្រ​ខ្មែរ​ ទូទាំង​ប្រទេស​ហ៊ាន​ក្រោកឈរ​ប្រេីប្រាស់​សិទ្ធិ​ស្រប​ច្បាប់​ជា​សិទ្ធិ​ពលរដ្ឋ​​ ដេីម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​របប​ផ្តាច់​ការ​និង​ស្តារ​ស្តារលិទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជា​ជាតិ​ខ្មែរ។ ប៉ុន្តែ​ ការ​ចេញ​សារ​នយោបាយ​របស់​ក្រុម​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ដំណើរ​មាតុភូមិ​និវត្តន៍​នេះ​ដូចជា​ (យើង​ចូល​ទៅ​ចាប់​ហ៊ុន​ សែន​ យេីង​ចូល​ទៅ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​ហ៊ុន​ សែន​ និង​យេីង​រៃអង្គាស​ថវិកា​ដើម្បី​ជួប​ឧបត្ថម្ភ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្តាច់​ខ្លួន)​ បាន​ដេីរ​ចូល​អន្ទាក់​នយោបាយ​របស់​លោក​ ហ៊ុន​ សែន​ ទៅវិញ​

លោក​ហ៊ុន​ សែន​ ដែល​កំពុង​នៅ​ស្ងៀម​គ្មាន​ផ្លូវ​តប​ត​ ឬក៏​កំពុង​​ដេក​ឈឺ​ ដោយ​បាន​ឮ បាន​ឃើញ​ការគាំទ្រ​​នយោបាយ​ការ​ទូត​លោក​ប្រធាន​ស្តីទី​ សម​ រង្ស៊ី​ ពី​គ្រប់ទិសទី​​ផ្លូកទឺក​ផ្លូកដី​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ ដេីម្បី​ជួយ​ស្តារលិទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​ខ្មែរ​ ស្រាប់​តែ​ងេីប​ក្រូស​មាន​កំលាំង​ខ្លាំងក្លា​វា​យប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​យ៉ាង​ចាស់​ដៃ​ ក្រោយ​ពី​គាត់​បាន​ឮ​សារនយោបាយចូល​ទៅ​ចាប់​គាត់​ ចូល​ទៅ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​គាត់​ រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​បែកណុង​ប្រឆាំង​គាត់​​ របស់​ក្រុម​អ្នក​យុទ្ធសាស្ត្រ​នៃ​ដំណើរ​មាតុភូមិ​និវត្តន៍​ថ្ងៃ​៩វិច្ឆិការ។

កំហុស​នៃ​សារនយោបាយ​ទាំង​នេះ​ ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ :
  1. ១.​ លោក​ ហ៊ុន​ សែន​ អាច​ចោទប្រកាន់​លោក​ប្រធាន​ សម​ រង្ស៊ី​ និង​ក្រុម​ការងារ​ ពី​បទ​ក្បត់​ជាតិ​រួម​គំនិត​ផ្តួលរំលំ​រដ្ឋាភិបាល​។
  2. ២.​ មាន​ការ​កាត់​បន្ថយ​ការ​គាំទ្រ​របស់​អន្តរជាតិ​មក​លើ​លោក​ប្រធាន​ សម​ រង្ស៊ី​ ដូច​ជា​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រី​ រ៉ូ​ណា​ ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​។
  3. ៣.​ លោក​ ហ៊ុន​ សែន​ អាច​បង្ហាញ​កំលាំង​ទ័ព​ដេីម្បី​បំបាក់​ស្មារតី​អ្នក​គាំ​ទ្រ​ CNRP ក៏​ដូច​ជា​ក្នុង​ជួរ​ ​CPP របស់​គាត់​ផដែរ។
  4. ៤.​ លោកប្រធាន​ស្តីទី​ សម​ រង្ស៊ី​ និង​ក្រុម​ការងារ​ដែល​ជាប់​ចោទ​ នឹង​ស្ថិត​នៅ​ក្រៅ​កញ្ចប់​នៃ​ការ​ចរចា​ ប្រសិន​បើ​មាន​ការ​សម្របសម្រួល​ណា​មួយ​ពី​អន្តរជាតិ​ដេីម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​វិវាទ​នយោបាយ​នៅ​កម្ពុជា​ ហេីយ​លោកប្រធាន​​ កឹម​ សុខា​ ក៏​គ្មាន​ជម្រើស​​ដែរបេី​អន្តរជាតិ​គេ​យល់​ព្រម​​។
  5. ៥.​ លោក​ ហ៊ុន​ សែន​ នឹង​នៅ​តែ​កាន់​កាប់​អំណាចជា​បន្ត​ បេីទោះជា​គាត់​យល់​ព្រម​ផ្ដល់​និតិសម្បទាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ ពី​ព្រោះលោក​ប្រធាន​ សម​ រង្ស៊ី​ និង​ក្រុម​ការងារ​ដែល​ជាប់​ចោទ​មិន​អាច​ចូល​រួម​ក្នុង​បក្ស​សង្គ្រោះ​ជាតិ​ ដេីម្បី​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ​​បាន​ឡើយ​។
រឿង​ដែល​ប្រាកដ​បំផុត​នោះ​ គឺ​លោក​ ហ៊ុន​ សែន​ មិន​អនុញ្ញាត​ឲ្យ​លោក​ប្រធាន​ស្តីទី​ សម​ មាន​ វត្តមាន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ​☝️ប៉ុន្តែ​​យ៉ាងណា​ណា​ក៏​ដោយ​ ការ​ចេញ​សារ​នយោបាយ​បែប​នេះ​ទំនង​ជា​ចង់​បង្វឿង​ស្ថានការណ៍​មិនចង់​​ចូល​ស្រុក​ គ្រាន់​តែ​ធ្វេី​ឲ្យ​លោក​ហ៊ុន​​ សែន​ ខឹង​​បង្ហាញ​កំលាំង​ទ័ព​ ដេីម្បី​ផ្គាប់​ភ្នែក​ជាតិ​និង​​អន្តរជាតិ​ជាតិ​ប៉ុណ្ណោះ​។ បើ​គម្រោង​មាតុភូមិ​និវត្តន៍​នេះ​មាន​ភាព​ជាក់​លាក់​មែន​ គ្មាន​អ្នក​យុទ្ធសាស្ត្រ​ណា​ចេញ​សារ​នយោបាយ​គោះ​ព្រៃ​បង្អេីល​ខ្លា​អញ្ចឹង​ទេ​។

ជា​លទ្ធផល​ ជោគជ័យ​បាន​ដល់​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​តែ​ប៉ុណ្ណោ​ព្រោះ​ពួក​គេ​បាន​ផល​សមតាមបំណង​ដែល​ពួកគេ​ចង់​បាន​។ ប៉ុន្តែ​ ភាព​បរាជ័យ​នោះ​គឺ​ មិន​អាច​ធ្វើ​បាន​តាម​ការ​សន្យា​​ បំបាក់​ស្មារតី​និង​ជំនឿ​ចិត្ត​អ្នក​គាំទ្រ​ ហើយ​និង​បញ្ចប់​ជីវិត​នយោបាយ​លោក​ប្រធាន​ សម​ រង្ស៊ី​😥😥😥
បញ្ជាក់​ :​ អ្នក​រៀប​ចំ​យុទ្ធសាស្ត្រ​ដែល​ចេញ​សារ​នយោបាយ​បែប​នេះ​ បេី​មិន​ក្បត់​ក៏​ល្ងីល្ងើ​ក្នុង​ផ្លូវ​នយោបាយ​ដែរ​៕

ទូរទស្សន៍ព្រះអាទិត្យកម្ពុជា Cambodia SUNTV was live.Like Page
28 October 2019
សូមជូនមាតិការព័ត៌មានដូចតទៅ
  1. លោកប្រធានស្តីទិ សម រង្ស៊ី បានប្រាប់បរទេសថាប្រហែលលើកចុងក្រោយហើយ អ្នកឃើញរូបខ្ញុំ
  2. ពលករខ្មែររាប់ពាន់នាក់សម្រុកចេញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង
  3. របបលោក ហ៊ុន សែន បន្តរគម្រាមកំហែង និង ចាប់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិ
  4. ហ៊ុន សែន មានចរិកមានៈ គិតថាខ្លួនមិន ដែលខុស
  5. វេទិការទូរទស្សន៍ព្រះអាទិត្យ(ទឹកចិត្តសមកម្មជនរបស់គណបក្សសង្រ្កោះការពារជំហរមិនចូលសារភាព)
ផ្សាយផ្ទាល់ល្ងាចថ្ងៃ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩

Nokor Koktlork ម៉ែន ណាត
20 November at 16:17 · 
លោក អ៊ាប គឹមសេង (Eab Kimseng) មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ (CNRP-O) ប្រកាសលាឈប់ ក្រោយមាតុភូមិនិវត្តន៍លោក សម រង្ស៊ី ទទួល​បរាជ័យ។ (រាយការណ៍ដោយលោក ហាស់ សាន្ត នៃ The Cambodia Daily)

khmer news Kimseng Eab 03/12/2018,ចំណាប់អារម្មណ៍​ផ្សេង​ៗ​ នៅ​ក្នុង​សន្និសីទ​ពិភពលោក
លោក កឹម សុខា មិន​គាំ​ទ្រ​សន្និសីទ​ពិភពលោក​របស់​អតីត​បក្ស​ប្រឆាំង​នៅ​អាមេរិក តែ​អ្នក​រៀប​ចំ​ថា​នឹង​នៅ​តែ​ធ្វើ ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក​កឹម សុខា តាម​រយៈ​មេធាវី​បាន​អះអាង​ថា លោក​មិន​គាំទ្រ​នូវ​ការ​រៀប​ចំ​សន្និសីទ​ពិភពលោក​របស់​សាខា​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ទី១ និងទី២ ខែធ្នូ នៅ​អាមេរិក​ឡើយ​។ ប៉ុន្តែ​បើ​ជា​បែប​នេះ​ក្តី អ្នក​រៀប​ចំ​សន្និសីទ​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សន្និសីទ​ពិភពលោក​នឹង​នៅ​តែ​បន្ត​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​ដដែល​។ 

មេធាវី​ម្នាក់​របស់​លោក​កឹម សុខា គឺ​លោក​ចាន់ ចេន បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា លោក កឹម សុខា ​ប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ មិន​បាន​ដឹង​ឮ​ពី​គម្រោង​រៀប​ចំ​សន្និសីទ​ពិភពលោក​របស់​សាខា​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ហើយ​ថា លោក​ក៏​មិន​គាំទ្រ​ដែរ​ចំពោះ​សកម្មភាព​នេះ​។ លោក​មេធាវី ចាន់ ចេន បាន​នាំ​ពាក្យ​លោក​កឹម សុខា មក​ប្រាប់​ដូច្នេះ បន្ទាប់​ពី​លោក​បាន​ចូល​ជួប​លោក​កឹម សុខា ដោយ​ផ្ទាល់​នៅ​ក្នុង​គេហដ្ឋាន​លោក កាល​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ​

ក៏​ប៉ុន្តែ លោក អ៊ុង រិទ្ធី តំណាង​សាខា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​អាមេរិក និង ជា​អ្នក​រៀប​ចំ​សន្និសីទ​ពិភពលោក​នេះ មិន​ទទួល​ស្គាល់​ការ​នាំ​ពាក្យ​របស់ លោក កឹម សុខា ដោយ​លោក​មេធាវី ចាន់​ ចេន នេះ​ឡើយ​។ លោក​ថា បើ​សិន លោក កឹម សុខា ចង់​មាន​មតិ​យោបល់​លើ​បញ្ហា​នេះ លោក​នឹង​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង​មិន​ចាំ​បាច់​មាន​មេធាវី​នាំ​ពាក្យ​ទេ​។

តែ​ទោះ​ជា​យ៉ាង​ណា លោក អ៊ុង រិទ្ធី គូស​បញ្ជាក់​ថា គម្រោង​សន្និសីទ​ពិភពលោក​នៅ​អាមេរិក នឹង​នៅ​តែ​បន្ត​ធ្វើ​ឡើង​ដដែល ដោយ​ហេតុ​ថា គម្រោង​នេះ​មិន​បាន​សម្រេច​រៀប​ចំ​ឡើង​ដោយ​ថា្នក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ​។ ពោល​គឺ​បាន​សម្រេច​រៀប​ចំ​ឡើង​ដោយ​តំណាង​សាខា​អតីត​បក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស រួម​មាន អាមេរិក កាណាដា ប៊ែល​ហ្ស៊ិក ស្វីស អូទ្រីស អ៊ីតាលី ហូឡង់ អាល្លឺម៉ង់ ស៊ុយ​អែត ហ្វាំង​ឡង់ ន័រវ៉េ ដាណឺម៉ាក អូស្រ្តាលី ណូវែល សេឡង់ ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ថៃ​។ សន្និសីទ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ និងទី២ ខែធ្នូ ខាង​មុខ​នៅ​ទីក្រុង អាត្លង់តា សហ​រដ្ឋអាមេរិក​។ សន្និសីទ​ពិភពលោក​លើក​ទីមួយ​របស់​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​កំណត់​យុទ្ធសាស្រ្ត​នយោបាយ ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

លោក អ៊ុង រិទ្ធី បាន​អះអាង​បន្ថែម​ថា សន្និសីទ​ពិភពលោក​នេះ ក៏​នឹង​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាម​ទារ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ​ផង​ដែរ​។ បើ​តាម លោក អ៊ុង រិទ្ធី ក្រុម​អ្នក​រៀប​ចំ​បាន​ធ្វើ​លិខិត​អញ្ជើញ​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះជាតិ អតីត​តំណាងរាស្រ្ត​ទាំង​៥៥​នាក់ និង​លោក សម រង្ស៊ី ឲ្យ​ចូល​រួម​ផង​ដែរ​។ លោក​ថា មក​ដល់​ពេល​នេះ លោក សម រង្ស៊ី និង​អតីត​តំណាង​រាស្រ្ត​មួយ​ចំនួន​បាន​បញ្ជាក់​ឲ្យ​ដឹង​ហើយ​ថា នឹង​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ពិភពលោក​នេះ​៕

04 ធ្នូ 2018 VOA ក្រុម​អ្នក​គាំទ្រ​លោក​កឹម សុខា​ ច្រានចោល​ការ​តែងតាំង​លោក​សម រង្ស៊ី​ជា​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ
ក្រោយ​សន្និសីទ​ពិភពលោក​ដែលបាន​បញ្ចប់​ដោយ​សម្រេច​ឲ្យ​លោក​ ​សម​ ​រង្សី​ ​ធ្វើជា​ប្រធាន​ស្តីទី​គណបក្ស​ ​គេ​ឃើញ​ថា​ លោក​ ​កឹម​ ​សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ​ព្រមទាំង​មន្រ្តី​មួយ​ចំនួន​ទៀត​ ​នៅ​តែ​ប្រកាន់​ជំហរ​មិន​គាំទ្រ​សន្និសីទ​នោះ។

ភ្នំពេញ — 
ក្រុម​អ្នក​គាំទ្រ​លោក​ ​កឹម សុខា​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ច្រាន​ចោល​ការ​ប្រកាស​តែងតាំងអតីត​ប្រធាន​បក្សជំទាស់​ ​ដែល​និរទេស​ខ្លួន​ ​គឺ​លោក​ ​សម រង្ស៊ី​ ​ជា​ប្រធាន​ស្តីទី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។​នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​អ្នក​គាំទ្រ​ លោក​ ​កឹម សុខា។​

នៅ​ថ្ងៃទី២​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨ ក្រុម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង​លោក​ ​សម រង្ស៊ី​ ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ​បាន​ជួបជុំ​គ្នា​ធ្វើសន្និសីទ​ពិភពលោក​មួយ​នៅ​ទីក្រុង​អាត្លង់តា ​រដ្ឋ​ Georgia​ ​សហរដ្ឋ​អាមេរិក។​ ​ក្នុង​សន្និសីទ​នោះ​ ​លោក​ ​សម​ ​រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ ​បាន​ប្រកាស​ទទួល​យក​ឋាន:​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ដែល​លោក​ ​កឹម សុខា​ ​នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​ ​ទៅតាម​ការ​ស្នើ​របស់​តំណាង​ដែល​ចូលរួម​សន្និ​សីទ​ពិភព​លោក​នោះ។

លោក​ ​សម រង្ស៊ី​ ​បាន​ផ្តល់​សម្ភាសន៍​ដល់​ ​VOA​ Khmer ​ក្រោយ​បញ្ចប់​សន្និសីទ​នា​ថ្ងៃទី២​ ​ធ្នូ​នោះ​ ​ដោយ​លើក​ឡើង​ថា​ ​ការ​យល់​ព្រម​ទទួល​យក​ឋានៈ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ដើម្បី​បង្រួប​បង្រួម​ ​និង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ក្បាល​ម៉ាស៊ីន​ក្នុង​ការ​ដឹកនាំ។​ ​លោក​បន្ថែម​ថា​ ​ឋានៈ​ជា​ប្រធាន​ស្តីទី​គណបក្ស​នេះ​នឹង​ត្រូវ​បញ្ចប់​ ​នៅ​ពេល​ដែល​លោក​ ​កឹម សុខា​ ​ទទួល​បាន​សេរីភាព​ពេញលេញ។​

លោក​បញ្ជាក់​ថា៖​

​«ពេល​ណា​លោក​ ​កឹម សុខា​ ​មាន​សេរីភាព​ពេញលេញ​ ​មក​ដើរ​តួ​នាទី​ជា​ប្រធាន​ពេញលេញ​ដែរ​ ​តួនាទី​របស់ខ្ញុំ​ជា​ប្រធាន​ស្តីទី​របស់ខ្ញុំ​ចប់​ត្រឹមហ្នឹង។​ ​ហើយ​ទី៣​ ​គឺ​ស្មារតី​នៃ​ការ​បំពេញ​តួនាទី​ខ្ញុំ​បណ្តោះ​អាសន្ន​នេះ​ ​គឺ​ស្មារតី​បង្រួបបង្រួម​ ​មិនមែន​សម្រាប់​ក្រុម​នេះ​ក្រុម​នោះ​ទេ​ ​គឺ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ ​ហើយ​ជា​និមិត្តរូប​ ​គឺ​ពាក្យស្លោក​ ​សម​ ​រង្ស៊ី​ ​និង​កឹម​ ​សុខា​ ​គឺជា​មនុស្ស​តែមួយ»។​

នៅ​មុន​បន្តិច​នៃ​ការប្រកាស​ថា​ ​លោក​ ​សម រង្ស៊ី​ ​ត្រូវ​ធ្វើជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ ​លោក​ ​កឹម សុខា​ ​ប្រធាន​បច្ចុប្បន្ន​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ​បាន​បញ្ជាក់​ជាថ្មី​តាមរយៈ​មេធាវី​របស់​លោក​ថា​ ​លោក​មិន​ទទួល​ដឹង​ឮ​ ​មិន​គាំទ្រ​ការ​រៀបចំ​ណាមួយ​ក្នុង​សន្និសីទ​ដែល​រៀបចំ​ដោយ​ក្រុម​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

លោក​ ​កឹម សុខា​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ​លោក​បាន​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​ការ​ពារ​ក្តី​របស់​លោក​ ​ក្នុង​ការ​នាំពាក្យ​ ​និង​ការ​បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​ ​តាមរយៈ​មេធាវី​ទៅ​តាម​បញ្ញត្តិ​ច្បាប់។​

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ចេញ​នៅ​ថ្ងៃទី២​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

​«ជាថ្មី​ម្តង​ទៀត​ ​នៅ​ថ្ងៃទី២​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ចំពោះ​មុខ​សហ​មេធាវី​ការពារ​ក្តី​ ​ឯកឧត្តម​ ​កឹម​ ​សុខា​ ​នៅតែ​រក្សា​ជំហរ​ដដែល​គឺ​គាត់​មិន​ទទួល​ដឹង​ឮ​ ​និង​មិន​គាំទ្រ​នូវ​ការ​រៀបចំ​ ​និង​ការ​សម្រេច​ណាមួយ​នៃ​សន្និសីទ​ថ្ងៃទី១ ទី២​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​នៅ​ទីក្រុង​អាត្លង់តា ​សហរដ្ឋ​អាមេរិក​ ​របស់​ក្រុម​គាំទ្រ​ឯកឧត្តម​ ​សម​ ​រង្ស៊ី​ ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នោះ​ទេ»។​

ចំណែក​ក្រុម​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ដែល​មាន​ទំនោរ​គាំទ្រ​លោក​ ​កឹម សុខា​ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ក៏​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ទៅ​នឹង​ការ​ធ្វើ​សន្និសីទ​ពិភពលោក​របស់​មន្រ្តី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក​ ​សម​ ​រង្ស៊ី​ ​ហើយ​ថា​ ​ទង្វើ​នេះ​អាច​នឹង​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ។​

ពាក់ព័ន្ធ​នឹង​ការប្រកាស​របស់​លោក​ ​កឹម សុខា​ ​មិន​គាំទ្រ​សន្និសីទ​ពិភព​លោក​នោះ​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ​លោក​ ​កឹម​ ​សុខា​ ​កំពុង​ស្ថិត​ក្នុង​សម្ពាធ​នៃ​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ដូច្នេះ​លោក​ថា​ ​ការ​លើក​ឡើង​ណា​មួយ​របស់​លោក​ ​កឹម សុខា​ ​គឺ​មិន​អាច​ចាត់​ទុក​ថា​បាន​ការ​នោះ​ទេ។​

ក្រោយ​ការ​បញ្ចប់​សន្និសីទ​នោះ​គេ​ឃើញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ប្រឆំាង​នឹង​ការ​តែងតាំង​ លោក​ ​សម រង្ស៊ី​ ​ជា​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ចែក​រំលែក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រុម​អ្នក​គាំទ្រ​ ​លោក​ ​កឹម សុខា។​

សេចក្តី​ថ្លែង​ការណ៍​បង្ហោះ​ដោយ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ​ដូច​ជា​លោក​ ​ហ៊ីង សុខសាន្ត​ ​អតីត​ប្រធាន​ក្រុម​យុវជន​សង្គ្រោះជាតិ​ ​បាន​អះអាង​ថា​ជា​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បញ្ជាក់​ថា ការ​សម្រេច​របស់​សន្និសីទ​ ​នៅថ្ងៃ​ទី​២ ខែធ្នូ​ ​ដោយ​ក្រុម​គាំទ្រ​លោក​ ​សម រង្ស៊ី​ ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះជាតិ​ ​គឺ​ផ្ទុយទាំង​ស្រុង​ពី​លក្ខន្តិកៈ​ ​គណ​បក្ស​សង្រ្គោះជាតិ​ ​និង​មិនអាច​យក​ជា​ការ​បាន​ជា​ដាច់ខាត។​

ក្នុង​សេច​ក្តីថ្លែង​ការណ៍​ដដែល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«អ្នក​ចូល​រួម​ក្នុង​សេចក្តី​សម្រេច​នេះ​មិន​មាន​នីតិសម្បទា​ ​ដែល​មាន​សិទ្ធិ​ជា​អ្នក​ស្នើ​ ​ឬ​អ្នក​សម្រេច​ជ្រើសរើស​ ​ឬជ្រើស​តាំង​ប្រធាន​ស្តីទី​គណបក្ស​ឡើយ។​ ​ដូច្នេះ​សេចក្តី​សម្រេច​នេះ​គ្រាន់​តែ​ជាមតិ​យោបល់​របស់​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ»។​

យ៉ាងណា​ក៏​ដោយ​មិនទាន់​មាន​ការ​បញ្ជាក់​ជា​ថ្មី​បន្ថែម​ទៀត​ចំពោះ​ជំហរ​របស់​លោក​ កឹម សុខា​ ​នៅ​ក្រោយ​ការ​ប្រកាស​ទទួល​របស់​លោក​ ​សម រង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ​នោះ​ទេ។

​លោក​ ​ផែង ហេង​ ​មេធាវី​ការពារ​ក្តី​ឱ្យ​ ​លោក​ ​កឹម សុខា​ ​បញ្ជាក់​ថា​លោក​ ​មិនទាន់​ជួប​លោក​ ​កឹម សុខា​ ​នៅឡើយ​នោះ​ទេ​ ​ចាប់តាំងពី​ការ​ជួបគ្នា​ដើម្បី​បញ្ជាក់​ជំហរ​ចុងក្រោយ​របស់​លោក​ ​កឹម សុខា​ ​កាលពី​ថ្ងៃ​អាទិត្យ​នោះ។​

ភាព​ចម្រូងចម្រាស​ក្នុង​ការ​ធ្វើ​សន្និសីទ​ជ្រើសរើស​លោក​ ​សម រង្ស៊ី​ ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ស្រប​ពេល​ដែល​លោក​ ​កឹម​ ​សុខា​ ​ប្រកាស​មិន​គាំទ្រ​ ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​លើកឡើង​ថា​ គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នេះ​ ​កំពុង​ឈាន​ទៅ​រក​ភាព​បែកបាក់​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​អ្នក​សារព័ត៌មាន​តាមរយៈ​សារ​អេឡិចត្រូនិច​តេឡេក្រាម​នា​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ការ​ប្រើ​មធ្យោបាយ​ណាមួយ​ក៏​ដោយ​ ​ក៏​មិន​អាច​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​បាន​ដែរ។​

លោក​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​តាំងពី​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧​មក​ម៉្លេះ​ ​ដោយសារ​ទង្វើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ។ ម៉្យាងទៀត​ទណ្ឌិត​ ​សម​ ​រង្សី​ ​ដែល​ជា​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ក៏បាន​លាលែង​ពី​សមាជិក​បក្ស​ ​និង​ពី​ប្រធាន​បក្ស​ជា​យូរ​រួចហើយ​ដែរ។​ ​ដូច្នេះ​ឧបាយកល​ប៉ុនប៉ង​ចង់​ធ្វើឲ្យ​ខ្មោច​អតីត​បក្ស​ប្រឆាំង​នេះ​រស់​ឡើងវិញ​ គឺ​មិន​អាច​ទៅរួច​ទាល់​តែសោះ។​ ​ហើយ​ឧបាយកល​ចង់​ប្រោសព្រំ​យក​ទណ្ឌិត​ ​សម​ ​រង្សី​ ​មក​ដឹកនាំ​អតីត​បក្ស​នេះ​ក៏​អត់​បានការ​ដែរ»។​

លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ ​និង​ជា​អតីតអ្នក​ផ្តល់​ប្រឹក្សា​ដល់​លោក​ ​កឹម សុខា​ ​ប្រាប់​ ​VOA​ ​ថា​ក្រុម​អ្នក​គាំទ្រ​លោក​ ​សម រង្ស៊ី​ ​និង​ក្រុម​អ្នកគាំទ្រ​លោក​ ​កឹម​ ​សុខា​ ​គួរតែ​រួមគ្នា​ពង្រឹង​គណបក្ស​ជាជាង​ការ​គាំទ្រ​បុគ្គល​ម្នាក់ៗ។​

លោក​មាន​ប្រសាសន៍​ថា៖​

​«មាន​ការ​មូល​មាត់​គ្នា​ឲ្យ​ច្រើន​ ​ហើយ​គឺ​ការ​ប្រើ​ប្រាស់​មនុស្ស​ដើម្បី​ធ្វើ​សកម្ម​ភាព​ ​ឬ​តាម​សមត្ថភាព​ ​កុំ​យក​តាម​ជំនឿ​ផ្កាប់មុខ​ទោ​លើ​បុគ្គល​ជា​មេដឹកនាំ​អី​ហ្នឹង»។​

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។​ គណបក្ស​ជំទាស់​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ ​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន។​ ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ ​តុលាការ​កំពូល​ក៏បាន​ព្យួរ​សិទ្ធិ​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន១១៨នាក់​ ​ទាំង​អ្នក​ដែល​កំពុង​ស្ថិតនៅ​ក្នុង​និង​ក្រៅប្រទេស​ ​មិន​ឲ្យ​ធ្វើនយោបាយ​ម្នាក់ៗ​ចំនួន៥ឆ្នាំ។​

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ធំ​បាន​ភៀសខ្លួន​ទៅបរទេស​ ​ខណៈ​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​ស្ថិត​នៅ​បរទេស​ស្រាប់​នា​ពេលនោះ​ ​បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ។​

មុន​បន្តិច​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​ដែល​ជា​គណបក្ស​ទទួល​បាន​ការ​គាំទ្រ​ជាង​៤០ភាគរយ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​កន្លងទៅ​ ​លោក​ ​កឹម​ ​សុខា​ ​ប្រធាន​គណបក្ស​នេះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ក្បត់ជាតិ​ដូចគ្នា។ បច្ចុប្បន្ន​ ​លោក​ ​កឹម​ ​សុខា​ កំពុង​ស្ថិត​ក្នុង​ការ​ដាក់ឲ្យ​ឃុំខ្លួន​ក្នុង​ផ្ទះ​ ​ដោយមាន​ការ​ឃ្លាំមើល​ពី​តុលាការ​ ​ក្រោយ​លោក​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​១ឆ្នាំ។​

ការ​រំលាយ​ ​និង​ការ​ដក​បក្សជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ចេញ​ពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​ ​កាលពី​ថ្ងៃទី២៩​ ​ខែ​កក្កដា​ ​បាន​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ ​និង​គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស៕

លោក យ៉ែម បុញ្ញឫទ្ធិ និងកញ្ញា កឹម មនោវិទ្យា៖ សន្និសីទសម្រេចឱ្យ សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ ក្រុមមនុស្សជំនិតរបស់ លោក កឹម សុខា ដែលរួមមាន លោក យ៉ែម បុញ្ញឫទ្ធិ និងកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ផ្ទាល់តែម្តង បានចាត់ទុកថា សន្និសីទដែលសម្រេចឱ្យ លោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ។

កញ្ញា កឹម មនោវិទ្យា បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិ យ៉ាងដូច្នេះថា៖ «ពួកខ្ញុំមានការសោកស្តាយជាខ្លាំង មិនមែនសោកស្តាយ នឹងគាត់ធ្វើជាប្រធានស្តីទីទេ គឺសោកស្តាយចំពោះនីតិវិធីដែលធ្វើនេះ មិនបានគោរពតាមលក្ខន្តិកៈរបស់ (អតីត) គណបក្សសង្រ្គោះជាតិ យើងស្តាយដោយសារការធ្វើនេះ មិនបានពិភាក្សាជាមួយភាគីម្ខាងទៀតនៃ (អតីត) គណបក្សសង្រ្គោះជាតិ»។

កញ្ញា បានបន្តទៀតថា «វាច្បាស់ណាស់ នៅពេលដែលយើងផ្លាស់ប្តូរថ្នាក់ដឹកនាំ អង្គភាពណាមួយ យើងត្រូវតែធ្វើតាមលក្ខន្តិកៈរបស់អង្គភាពនោះ បើក្នុងរដ្ឋគេហៅថា រដ្ឋប្រហារតែបើក្នុងបក្សគឺគេហៅថាបក្សប្រហារ ពីព្រោះយើងសោកស្តាយដែលអត់ធ្វើតាមលក្ខន្តិកៈ»។

ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតមន្រ្តីជាន់ខ្ពស់របស់ អតីតគណបក្សសង្រ្គោះជាតិ ក៏សម្តែងការមិនពេញចិត្តចំពោះសន្និសីទនេះផងដែរ។ លោកចាត់ទុកថា ជាការធ្វើបក្សប្រហារដោយសារតែមានការរៀបចំរចនាសម្ព័ន្ធឡើងវិញខុសពីលក្ខន្តិកៈគណបក្ស។ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការរៀបចំក្បាលម៉ាស៊ីន ឬរចនាសម្ព័ន្ធមួយនេះ គឺអាចចាត់ទុកថា ជាបក្សប្រហារទៅហើយ ពីព្រោះជាការបំពាននូវលក្ខន្តិកៈ មិនគោរពលក្ខន្តិកៈ ដូច្នេះមានន័យថា កិច្ចការនោះគឺធ្វើប្រាសចាកផ្ទុយពីគោលការណ៍គណបក្ស»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ក្រុមអ្នកនិយមគាំទ្រ លោក សម រង្ស៉ី នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ បានរៀបសន្និសីទមួយនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មីរបស់ខ្មោចគណបក្សសង្រ្គោះជាតិ។ សន្និសីទនេះបានចេញសេចក្តីសម្រេចមួយ ទទួលយក លោក សម រង្ស៉ី ឱ្យធ្វើជាប្រធានស្តីទី (អតីត)គណបក្សសង្រ្គោះជាតិ។ ទោះជាយ៉ាងនេះក្តី លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត។ ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏បានចាប់ផ្តើមផ្ទុះកំហឹងដាក់គ្នាយ៉ាងខ្លាំងក្លាបន្ទាប់សន្និសីទផ្តល់អំណាចឡើងវិញដល់ លោក សម រង្ស៉ី នេះផងដែរ៕ ប្រភព៖ Fresh News

CNRP ខេត្តកំពង់ឆ្នាំង is with Mao Chandara.
តើការសម្រេចឱ្យលោកសម រង្ស៊ីធ្វើជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិក្នុងអន្តរកាលរបស់សន្និសីទពិភពលោករបស់សាខាបក្សជាការមិនគប្បីឬយ៉ាងណា?
មុននឹងឈានទៅការបកស្រាយនេះយើងសូមលើកយករឿងរ៉ាវខ្លះៗពីអតីតកាលមកនិយាយដើម្បីជាទុនក្នុងការពិចារណាចៀសវាងការវាយតម្លៃទាំងងងឹតងងុលដោយអគតិទាំងបួន។ដោយមានការឈ្វេងយល់មើលឃើញយ៉ាងច្បាស់របស់លោកសម រង្ស៊ីថា បក្សកាន់អំណាច់នឹងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយសង្កត់ធ្ងន់ទៅលើមេបក្សណាជាទណ្ឌិតបក្សនោះនឹងត្រូវរំលាយ លោកសម រង្ស៊ីដែលជាប់បណ្តឹងដ៏អយុត្តិធម៌ជាច្រើននោះដឹងថាបក្សកាន់អំណាចមានបំណងរំលាយបក្សគសជនោះលោកសម រង្ស៊ីក៏បានពិភាក្សាក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ថាលោកនឹងលាលែងពីប្រធានបក្សនិងពីសមាជិកបក្សដើម្បីកុំឱ្យបក្សកាន់អំណាចរកល្បិចរំលាយបក្សបាន លោកធ្វើនេះដើម្បីបក្សរស់ តែការសម្រេចនានាគឺគណបក្សសួរយោបល់នឹងផ្តល់ការសម្រេចពីលោកសម រង្ស៊ីទាំងអស់ហើយបានសម្រេចចេញសេណារីយូរៀបចំឱ្យមានអនុប្រធានបក្សបីរូបដើម្បីទប់ទល់នឹងបក្សកាន់អំណាច។ម្យ៉ាងវិញទៀតដោយលោកសម រង្ស៊ីគឺជាមនុស្សតែមួយជាមួយលោកកឹម សុខានោះលោកសម រង្ស៊ីមិនខ្លាចអីនឹងលាលែងនោះទេដើម្បីបក្សរស់ហើយក៏មិនខ្វល់ពេលត្រឡប់មកដឹកនាំបក្សវិញទេព្រោះលោកកឹម សុខានឹងគាត់គឺជាមនុស្សតែមួយ។ មួយទៀតលោកសម រង្ស៊ីត្រូវធ្វើប្រធានបក្សពីរអណត្តិរដ្ឋសភាឥឡូវមិនទាន់ទាំងបានមួយអណត្តិផងដូច្នេះលោកសម រង្ស៊ីនៅតែអាចធ្វើជាប្រធានបក្សដដែល។ចំនុចចុងក្រោយយើងឃើញថាក្នងស្ថានភាពដែលគណបក្សគ្មានមេដឹកនាំច្បាស់លាស់គឺមានភាពរញ៉េរញ៉ៃគ្មានអ្នកណាស្តាប់អ្នកណា គ្មានយុទ្ធសាស្ត្រច្បាស់លាស់ ប្រទាញប្រទង់គ្នាផ្ទៃក្នុងបក្ស។ ដោយឡែកអ្វីដែលជនមួយចំនួនមិនពេញចិត្តនិងសេចក្តីសម្រេចនេះដោយសារ÷ទីមួយពួកគេបាត់បង់បង្អែក(ជនអេបអប ឡេមឡឺម ជំពាក់ការសន្យា សម្លឹងផលប្រយោជន៍គិតលាភសក្ការៈជាធំ មិនគិតពីជាតិ)និងក្រុមមួយទៀតគឺជាមនុស្សរបស់CPPដែលបង្កប់ហើយដើរតួជាអ្នកសង្រ្គោះជាតិដែលខ្លះមិនមានទាំងតួនាទីក្នុងបក្សផង។

អីចឹងរួមសេចក្តីមកដើម្បីឱ្យគណបក្សដំណើរការឡើងវិញនោះការសម្រេចរបស់សន្និសីទពិភពលោករបស់សាខាបក្សគឺជាការត្រូវត្រូវដែលបានជ្រើសរើសលោកសម រង្ស៊ីឱ្យដឹងនាំបក្សក្នុងអន្តរកាលនេះព្រោះលោកសម រង្ស៊ីមានសមត្ថភាពដើម្បីកំណត់យុទ្ធសាស្ត្រនយោបាយ ឱ្យទទួលជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ៕

Heng Kim Lay មានមនុស្សមួយចំនួនបានសួរខ្ញុំថាតើគណបក្សសង្រ្គោះជាតិបែកជា២កង់ឬ?
ខ្ញុំបានប្រាប់ទៅពួកគាត់ថា សូមកុំគិតនិងខ្វល់រឿងបែក ឬមិនបែកអី វាសឹងតែលែងសំខាន់ហើយព្រោះវាជាយុទ្ធសាស្រ្តនិងជាអន្ទាក់ចុងក្រោយរបស់លោកហ៊ុន សែនដែលគាត់លែង និងដាកនៅខណះដែលគាត់មិនអាចទប់បាននឹងស្ថានការណ៏នយោបាយក្តៅងំក្នុងប្រទេសរួមមានផ្ទៃក្នុងរបស់គាត់ និងអារម្មណ៏ស្អប់របស់រាស្រ្តខ្មែរលើទង្វើររបស់លោកហ៊ុន សែន និងគូកនរបស់គាត់ និងសម្ពាធកាន់តែខ្លាំងរបស់អន្តរជាតិលើរដ្ឋាភិបាលរបស់CPP រួមនឹងគណបក្សសង្រ្គោះជាតិមានក្បាលម៉ាស៊ិនស្តីទីដឹកនាំនាវានេះ។
ចឹងដើម្បីដោះទ័ល ឬចំណង លោកហ៊ុន សែន បានរុញអោយក្រុមឆ្វេងនិយមក្នងគណបក្សសង្រ្គោះជាតិមួយក្រុមតូចដែលដឹកនាំដោយកូនស្រីរបស់លោកកឹម សុខា និងលោកយ៉ែម ប៉ុញ្ញឬទ្ធិ និងមនុស្សមួយដំបរស្វារផ្សេងទៀតអោយក្រឡុកសភាពការណ៏ដោយអោយបង្វែរទៅជាប្រយុទ្ធក្នុងសមរភូមិគ្នាឯងដើម្បីទុកឱកាសអោយលោកហ៊ុន សែនមានពេលដកដង្ហើម និងគិតពីយទ្ធសាស្រ្តដកថយ និងទប់កែកុនស្ថានការណ៏ទាំងនៅក្នុងស្រុក និងនយោបាយការទូតលើឆាកអន្តរជាតិ។ ឥចឹងហើយបានជាគាត់ប្រញាប់កែប្រែច្បាប់ស្តីពីគណបក្សនយោបាយដើម្បីទុកចន្លោ និងបានផ្តល់អំណាចអោយគាត់មានសិទ្ធិស្នើសុំព្រះមហាក្សត្រលើកលែងទោសមន្រ្តីមួយចំនួនក្នុងចំណោម១១៨ ដើម្បីអោយមកធ្វើសកម្មភាពពេញមុខប្រឆាំងនឹងសន្និសិទថ្មីៗនេះ និងភាពជាអ្នកដឹកនាំរបស់លោកសម រង្ស៊ីដើម្បីបំបែកបំបាក់គ្នាមុនពេលលោកហ៊ុន សែនព្រមតាមលក្ខខ័ណ្ឌរបស់អន្តរជាតិ។
លោក ហ៊ុន សែនបានបាញ់គ្រាប់ត្រូវសត្វដល់៤គឺ=
  1. 1-សម្រួលស្ថានភាពតឹងតែងរវាងដ្ឋាភិបាលជាមួយសហគមន៏អន្តរជាតិ
  2. ដោយមើលឃើញក្រុមឆ្វេងនិយម ដែលដឹកនាំដោយកូនស្រីរបស់លោកកឹម សុខា និងយ៉ែម ប៉ុញ្ញឬទ្ធិ បានបង្វែរសមរភូមិមឆ្បាំងនឹងគ្នាឯង ដើម្បីចង់តម្រូវចិត្តលោកហ៊ុនសែន ដើម្បីដោះលែងលោក កឹម សុខា នោះ លោក ហ៊ុន សែន ក៏បានប្រញាប់ប្រើយទ្ធសាស្រ្តថ្មីដោយកែប្រែមាត្រាទី៤៥ស្ទួនបៃច្បាប់ស្តីពីគណបក្សនយោបាយផ្តល់អំណាចអោយគាត់អាចស្នើទៅព្រះមហាក្សត្រលើកលែងទោស ១១៨ តែទិសដៅលើកលែងតែក្រុមរបស់លោក កឹម សុខាដែលជាក្រុមឆ្វេងនិយម ដើម្បីចេញមកធ្វើសកម្មភាពនយោបាយជាចំហដោយគ្មានទោស ក្នុងបំណងគឺជំទាស់ និងប្រឆាំងនឹងលោក សម រង្ស៊ី និងក្រុមរបស់គាត់ ហើយដណ្តើមយកបក្សទាំងមួលដោយមានការជួយជាសម្ងាត់ពីលោកហ៊ុន សែន(បែកបាក់ដូចគណបក្សលោកតាសឺន សាន និង Funcinpec )
  3. ខ្ចីដៃក្រុមឆ្វេងនិយមរបស់កូនលោកកឹម សុខា កំចាត់កលោកប្រធានសម រង្ស៊ី និងមន្រ្តីមួយចំនួនធំដែលគាំទ្រលោក សម រង្ស៊ីដែលជាក្រុមរឹងត្អឹងដែលលោកហ៊ុន សែនចាត់ទុកថាជាក្រុមពិបាកបំបែក និងពិបាកទិញទឹកចិត្ត។
  4. នៅពេលណាមានការបែកបាក់ពិតប្រាកដមែន នោះរាស្រ្ត និងអ្នកគាំទ្រលែងគាំទ្រសង្រ្គោះជាតិ ហើយ CPP នឹងបន្តឈ្នះរហូតទៀត។
ល្បិចនេះអាចអោយក្រុមកូនលោកកឹម សុខាដឹកនាំបក្សមួយរយះសិនប្រសិនដណ្តើមបាន ហើយនឹងដោះលែងលោកកឹម សុខាអោយមកដឹកនាំបន្ទាប់។ តែក្រុមឆ្វេងនិយម នឹងត្រូវបណ្តាសាររបស់ខ្មែរម្ចាស់ឆ្នោតដូចជាប្រធានគណបក្សFuncinpec ឥចឹង។ ដូច្នេះយើងកុំចំណាយពេលខ្វល់រឿងបែក ឬមិនបែកអីព្រោះវាជាអន្ទាក់ និងល្បែងចុងក្រោយរបស់លោកហ៊ុន សែនទេ។ សំខាន់យើងរួមគ្នាដដែល លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់មេដឹកនាំរបស់យើងហើយនាំគ្នាដើរទៅមុខ។
  • ខ្មែររួម ខ្មែរខ្លាំង ខ្មែរខ្លាច ខ្មែរស្លាប់ បើលោកប្រធានសម រង្សីមានចិត្តក្បត់លោកប្រធានគឹម សុខានោះ លោកប្រធានសម រង្សី គាត់សុខចិត្តលាលែងពីតំណែងមេបក្ស អោយលោកប្រធាន​គឹម សុខាកាន់ធ្វើអី😍
  • Vanthy Neang លោកប្រធានទាំងពីរមានតំលៃមិនអាចកាត់ថ្លៃបានដែលខ្មែរទូទាំងប្រទេសគោរពដូចព្រះ! មិនគួរណាមានអ្នកនយោបាយស្ទើភ្លើងមួយចំនួនវៃប្រហារមេខ្លួនឯងសោះ​ខណៈដែលលោកទាំងពីរមិនដែលបាននិយាយគ្នាសូម្បីតែមួយមាត់! វាពិតជាកូនចោរម្សៀត​មែន!
  • ធ្វើជាមនុស្សប្រុស កុំមានស្រីក្បត់ប្រពន្ធ នេះគ្រាន់តែជាមតិរបស់ខ្ញុំទេ ខ្ញុំឧទាហរណ៍មួយថាពស់បើអត់ក្បាលគឺវាទៅមុខអត់កើតទេត្បិតថាលោកប្រធានកឹមសុខាគាត់នៅក្នុងស្រុកមែនតើគាត់ទៅធ្វើអ្វីបានបើគេឃុំគាត់នៅតែក្នុងផ្ទះអញ្ចឹងសម្បីតែដើរហើរមិនបានផងចុះអោយគាត់មានពេលឯណាទៅដឹកនាំបក្សកើតនោះបើមិនចង់អោយពលរដ្ធខ្មែរពិបាកជាងនិងគួរសាមគ្គីគ្នាទៅកុំលាបពណ៍គ្នាអីចំពោះខ្ញុំមានលោកកឹមសុខាអត់លោកសមរង្សីក៏មិនគាំទ្រមានសមរង្សីអត់កឹមសុខាក៏ខ្ញុំមិនគាំទ្រដូចគ្នាដែរ។​
  • ស្មោះសង្រោះជាតិរស់ ខ្ញុំជារាស្រ្តសាមញតែខ្ញុំយល់ជាងពួកមីុថោកអាថោកប៉ុន្មាននាក់ដែលវានិយាយមកសុទតែប្រហាបក្សវានិយាយចេញមករួច ប្រធានមិនប្រធានវាសំខាន់អី សំខាន់អោយបក្សវារស់ឡើងវិញ លោកកឹម សុខាលេងមកវិញធើប្រធាន ឬអនុប្រធានឡើងវិញបានវាត្រូវ
  • ថុ នា មាត់ថាវាផ្សេង.តែក្នុងចិត្តវាផ្សឹង.អ្នកថាទាំងឡាយអើយ.ម្តេចក៏ថា.សម.រង្ស៊ី.កឹ សុខា.ជាមនុស្សតែមួយ?បើសិនជាសួរក្មេងៗថ្នាក់ទី៣.ក៏វាឆ្លើយថា.ជាមនុស្ស២នាក់នោះដែរ។តែបើអ្នករៀបរាប់.ន័យថា.ចិត្តដូចគ្នានោះ.កាន់តែយ៉ាប់ទៀតហើយ.ម៉ែអាថ្លែនអើយ.ប្តី.ប្រពន្ធ.ដេកអោបគ្នារាល់ថ្ងៃផង.នៅតែមានចិត្តមិនដូចគ្នា.ចុះទម្រាំ.រស់នៅទីទៃពីរគ្នា.មានអំណាចខុសគ្នា.រឿងអីដែរអ្នកហ៊ាននិយាយថា.ជាមនុស្សតែ១.(គំនិតធូរថ្លៃ)

No comments:

Post a Comment