- ចំណុចសំខាន់ៗគួរដឹង៖ ផ្ទៃក្រឡាប្លង់សេ បូកធ្មឹម ២មែត្រការ៉េ ទម្ងន់ ២,៤ តោន ដូច្នេះ បើផ្ទះមានទទឹង ២៦ មែត្រ បណ្តាយ ២០ មែត្រ បានន័យថា ប្លង់សេ មានទម្ងន់ ៦៧២ តោន/សន្លឹក។
- តាមសាក្សីនៅរស់ បញ្ជាក់ថា មានការរយះបែកសរសេរនៅជាន់់ទី ៣ ពេលនោះ គាតក៍លោតចុះ នេះមានន័យថា ទម្ងន់សរុប គឺ ៦៧២ តោន X ៣សន្លឹក =ទម្ងន់ ២០១៦ តោន
- សំណង់ទ្រេត៖ បច្ចុប្បន្នមានបច្ចេកទេសប្រើខ្សែកាបសម្រាប់ទាញរឹតធ្នឹម សរសេរឪ្យមាំ និង ត្រង់...ករណីធ្នឹមជាន់ទី១ លំអៀង បន្តិច រហូតដល់ជាន់ទី ៧ កម្រិតលំអៀងនឹងរីកធំ ដូច្នេះ អាគារក្លាយជាទ្រេត ឬ ផ្អៀង ដែលងាយនឹងបាក់រលំ
- បច្ចេកទេស៖ ដែកធ្មឹម និង ដែកសរសេរមានទំហំតូចជាង ស្តង់ដា បទដ្ឋានសំណង់ ចំណែកអាយុប្លង់សេ ខ្លីពេក ទើបតែបាន ១០ថ្ងៃ ក៍ដកក្តាពុម្ព ជើងទម្រ...
ជុំវិញការបិទបញ្ចប់ជាស្ថាពរប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះពីគំនរអគារបាក់រលំកម្ពស់៦ជាន់ នៅខេត្តកែប តុល្យការចុងក្រោយ ជនរងគ្រោះ៥៩នាក់ ស្លាប់៣៦នាក់ នៅមានជីវិត២៣នាក់ ការប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ " ស្មេីនិង៤៣ម៉ោង២០នាទី " ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១:៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ ស្រី២២នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣៦នាក់ ស្រី១៤នាក់ ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ ក្មេងស្រី២នាក់ និងរងរបួសចំនួន២៣នាក់ ស្រី០៨នាក់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល២ថ្ងៃ២យប់ រួមទាំងបានឧបត្ថម្ភជាសម្ភារៈថវិកា ពិសេសសម្តេចតេជោពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករជាជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូនគ្រប់ក្រុមការងារទាំងអស់ ដែលចូលរួមក្នុងបេសកកម្មករកជនរងគ្រោះ ដោយឧបទ្ទវហេតុដ៏សែនអាក្រក់នេះ។
រំលែកទុក្ខដល់គ្រួសារស្លាប់ផង! ជនរងគ្រោះ៥៩នាក់ ស្លាប់៣៦នាក់, នៅមានជីវិត២៣នាក់ ក្រោយប្រតិបត្តិការបញ្ចប់…រដ្ឋបាលខេត្តកែប នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ។ រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។ រដ្ឋបាលខេត្តកែបបញ្ជាក់ទៀតថា ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុម គ្រួសារមកបំពេញឯកសារ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញចុះត្រួតពិនិត្យ ដឹកនាំ បញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល២ថ្ងៃ២យប់ និងបានឧបត្ថម្ភជាសម្ភារៈថវិកាផងនោះ គឺពិតជាបានបង្ហាញនូវការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករជាជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូន គ្រប់ក្រុមការងារ ទាំងអស់ ដែលចូលរួមក្នុងបេសកកម្មករកជនរងគ្រោះ ដោយឧបទ្ទវហេតុដ៏សែនអាក្រក់នេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមការងារជួយសង្គ្រោះទាំងអស់ ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុង ការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ៕
រូបភាពផ្សេងៗ
No comments:
Post a Comment