Rasmei Kampuchea Daily ក្រសួងមហាផ្ទៃ បានប្រកាសថាៈ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនា មាតាធម្មជាតិ បានកំពុងធ្វើសកម្មភាព ដែលមានចរិកបំផុស ញុះញង់ ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរ ក្នុងសង្គម ៕
BAYON Radio មេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ម្នាក់ទៀតហើយត្រូវចាប់ខ្លួន ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីដែលជាមេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយដើរហែរក្បួនស្រែកតវ៉ាទាមទារពីទីលានប្រជាធិបតេយ្យមកស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
ស្ត្រីឈ្មោះ អេង ម៉ាឡៃ ហៅ សូ មេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្តុំព្រែកប្រា ខណ្ឌច្បារអអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនមេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ចំនួន ៥នាក់ហើយ នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តត្បូងឃ្មុំ។ មេក្លោងទាំង៥នាក់ ដែលចាប់ខ្លួនមានដូចជាៈ ទី១. ឈ្មោះ គង់ សំអាន ចាប់នៅខេត្តត្បូងឃ្មុំ ទី២. ឈ្មោះ មាន ព្រហ្មមុនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ។ ៣. ឈ្មោះ កើត សារ៉ាយ ។ ទី៤. ឈ្មោះ ថា ឡាវី ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ និងទី៥. ឈ្មោះ អេង ម៉ាឡៃ ហៅ សូ មេត្តា ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
Chhun Vean Khmer ក្ដៅៗ ព័ត៌មាន .! ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កញ្ញា ឈឿន ដារ៉ាវី ជាយុវជនស្នេហាជាតិ ការពារសង្គមជាតិ ស្មោះត្រង់ជាមួយជាតិ ។ស្ត្រីម្នាក់ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ដែលសកម្មក្នុងការតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ត្រូវបានអាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួននៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
១៣ សីហា ២០២០ លោក ហ៊ុន វណ្ណៈ សមាជិកក្រុមខ្មែរយុវជនថាវរៈ មានប្រសាសន៍ថា កញ្ញា ឈឿន ដារ៉ាវី សមាជិកក្រុមយុវជនខ្មែរថាវរៈ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ឃាត់ខ្លួននៅម៉ោងជិត៤រសៀលនេះ ខណៈដែលកញ្ញា រួមនឹងយុវជនជាង១០នាក់ទៀត ប្រមូលផ្តុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា ដើម្បីរង់ចាំទាមទារយកកាបូបរបស់កញ្ញាដែលអាជ្ញាធរខណ្ឌបានចាប់យកកាលពីព្រឹកមិញនោះមកវិញ។
កញ្ញា ស៊ូ មេត្តា សមាជិកយុវជនខ្មែរថាវរៈម្នាក់ទៀត បានឱ្យដឹងដែរថា កម្លាំងអាជ្ញាធររាជធានីភ្នំពេញជាច្រើននាក់ ក៏បានទៅតាមដាន និងឃ្លាំមើលពួកគេ នៅផ្ទះយុវជនខ្មែរថាវរៈដែរ នៅរសៀលនេះ។ តែយ៉ាងណា អធិការខណ្ឌ៧មករា លោក នេត ស៊ីថុន បានប្រាប់វីអូឌីថា លោកពុំបានដឹងរឿងចាប់ខ្លួនកញ្ញា ឈឿន ដារ៉ាវី នេះទេ។ កាលពីថ្ងៃទី៣ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដោយគូសបញ្ជាក់ថា៖ «រាល់សកម្មភាពជួបប្រជុំប្រមូលផ្តុំដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកជាទង្វើខុសច្បាប់ [ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី] ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការតាមច្បាប់ជាធរមាន»។
គួរបញ្ជាក់ថា នៅព្រឹកមិញនេះ ក្រុមយុវជនខ្មែរថាវរៈ សាច់ញាតិលោក រ៉ុង ឈុន និងសកម្មជនប្រមាណ៥០នាក់ រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យស្ថាប័នមួយនេះដោះលែងលោក រ៉ុង ឈុន ប៉ុន្តែត្រូវបានអាជ្ញាធរនិងសន្តិសុខខណ្ឌ៧មករា រារាំងនិងរុញច្រានចេញពីទីនោះ។
ក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ កញ្ញា ឈឿន ដារ៉ាវី អាយុ២៩ឆ្នាំ បានអះអាងថា ក្រុមសន្តិសុខខណ្ឌ បានទាញយកកាបូបរបស់គាត់ទៅបាត់ ដោយក្នុងកាបូបនោះមានលុយនិងសម្ភារមួយចំនួន ទើបនៅរសៀលនេះពួកគេនៅបន្តរង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារយកកាបូបនោះមកវិញ៕
Khmer Thavrak - ខ្មែរថាវរៈ m.me/479695148889399 khmerthavrak@gmail.com http://www.khmerthavrak.com Non-profit organisation
១២ សីហា ២០២០ យុវជនខ្មែរថាវរៈផ្លាស់ប្តូរពីយុទ្ធនាការទាមទារដោះលែងលោក រ៉ុង ឈុន ទៅផ្សព្វផ្សាយឱ្យពលរដ្ឋស្រឡាញ់ជាតិ កញ្ញា ខាន់ លក្ខិណា
ម៉ោង ១១:២៩ ក្រុមយុវជនខ្មែរថាវរៈនិងគ្រួសារលោក រ៉ុង ឈុន ប្រមាណ២០នាក់ នៅព្រឹកនេះ បានធ្វើយុទ្ធនាការដើរជាក្បួននៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំណាយពេលប្រមាណ៣នាទីសម្រាប់គោរពទង់ជាតិជារៀងរាល់ថ្ងៃ។
ពួកគេបានប្រមូលផ្តុំគ្នានិងបានដើរផ្សព្វផ្សាយជុំវិញនិងនៅក្នុងផ្សារអូរឡាំពិក ខណ្ឌបឹងកេងកង ក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរនិងសន្តិសុខខណ្ឌប្រមាណ១០០នាក់។ គិតមកដល់ម៉ោង១១ព្រឹកនេះ ការធ្វើយុទ្ធនាការនោះក៏មានការរុញច្រាននិងប៉ះពាក្យសម្តីគ្នាផងដែរ រវាងក្រុមអ្នកដើរហែក្បួននិងអាជ្ញាធរខណ្ឌ។
លោក ហ៊ុន វណ្ណៈ យុវជនខ្មែរថាវរៈ បាននិយាយថា កន្លងមក ពួកគាត់បានធ្វើយុទ្ធនាការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធររារាំងនិងប្រើហិង្សាទៅលើពួកគេជាបន្តបន្ទាប់ ដោយលើកហេតុផលថាមិនបានសុំច្បាប់អនុញ្ញាត ទើបពួកគេផ្លាស់ប្តូរមកធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្រឡាញ់ជាតិវិញ។ លោកថា៖ «ពួកយើងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ ស្រឡាញ់ជាតិនិងចំណាយពេលគោរពទង់ជាតិដោយនាំគ្នាឈរគោរពទង់ជាតិ[ជារៀងរាល់ថ្ងៃ]»។
អាជ្ញាធរខណ្ឌបឹងកេងកងដែលមិនបញ្ជាក់ឈ្មោះ បានណែនាំទៅក្រុមអ្នកដើរហែក្បួនឱ្យបញ្ឈប់សកម្មភាពនេះ ដោយលើកហេតុផលថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការកកស្ទះចរាចរណ៍។ លោកថា៖ «បើបងប្អូនប្រើភាសាស្រឡាញ់ជាតិ មិនមែនមកបំពុល[សង្គម] ពួកខ្ញុំមករៀបចំសណ្តាប់ធ្នាប់កុំឱ្យស្ទះចរាចរណ៍នេះ តើពួកខ្ញុំខុសមែនទេ»។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រោមបទចោទថា ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
ក្នុងយុទ្ធនាការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន កាលពីថ្ងៃទី៥ ខែសីហា យុវតី២នាក់ក្នុងចំណោមពលរដ្ឋទាំង២០នាក់នេះ បានរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាម្តងរួចមកហើយ ជាមួយអាជ្ញាធរខណ្ឌនៅក្បែរវត្តមហាមន្ត្រី ខណៈដែលពួកគេព្យាយាមដើរឆ្ពោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន៕
៩ សីហា២០២០ លិខិតមិត្តអ្នកអាន៖ ក្រុមជ្រុលនិយមកំពុងអនុវត្តផែនការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់បង្កចលាចលចេញពីការតវ៉ាឱ្យដោះលែង រ៉ុង ឈុន2020-08-09 02:26pm
(ភ្នំពេញ)៖ ក្រុមជ្រុលនិយម និងចៅហ្វាយនាយបរទេសរបស់ពួកគេមិនបោះបង់ចោលគំនិតយាយីបំផ្លាញកម្ពុជាឡើយ។ ពួកគេនៅតែបន្តអនុវត្តផែនការឧបាយកលចាស់ប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈរដ្ឋប្រហារ ឬបដិវត្តន៍ពណ៌ដោយប្រើអំណាចប្រជាជនដដែលទោះបីជាត្រូវបានបរាជ័យជាច្រើនលើកច្រើនសា ហើយក៏ដោយ។ នៅប៉ុន្មានថ្ងៃមកនេះ ក្រុមជ្រុលនិយមបាននិងកំពុងប្រើប្រាស់លេស នៃការទាមទារដោះលែង រ៉ុង ឈុន ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះ អាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាការប្រមូលផ្តុំកម្លាំង កសាងបណ្តាញខុសច្បាប់ឡើងវិញ និងអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងកម្ពុជា ដោយធ្វើសកម្មភាពតាមការរៀបចំ ណែនាំបញ្ជារបស់មេរដ្ឋប្រហារ សម រង្ស៊ី និងមេសមគំនិតផ្សេងទៀតដូចជា អេង ឆៃអ៊ាង មូរ សុខហួរ ដែលកំពុងរត់គេចពីសំណាញ់ច្បាប់នៅកម្ពុជា។
មេរដ្ឋប្រហារទាំងនេះ តាមរយៈវិទ្យុអាស៊ីសេរី និងបណ្តាញទំនាក់ទំនងសង្គមជាឧបករណ៍ឃោសនានយោបាយបោកប្រាស់របស់ខ្លួន បាននិងកំពុងអនុវត្តផែនការផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន ដោយ ប្រើការញុះញង់កម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជា ញុះញង់ពលរដ្ឋឱ្យបះបោរប្រឆាំងរាជការសាធារណៈ បង្កើតភាពវឹវរចលាចលធ្ងន់ធ្ងរក្នុងសង្គមដែលស្ថិតក្នុងផែនការ ផ្តួលរំលំរបបដឹកនាំរបស់ពួកគេ។
ការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ពួកគេនេះ ត្រូវបានកត់សម្គាល់ជាមួយការបង្កើតព្រឹត្តិការណ៍ជាបន្តបន្ទាប់ហើយសុទ្ធតែដឹកនាំដោយ រ៉ុង ឈុន ជនដ៏សកម្មរបស់ខ្មោចគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំង នយោបាយរបស់បដិវត្តន៍ពណ៌ដែលត្រូវបានរំលាយ ក្នុងចេតនាឆ្លៀតយកវិបត្តិនៃការឆ្លងជំងឺកូវីដ ១៩ ដើម្បីកកូកកាយបំបែកបំបាក់សង្គមខ្មែរកាន់តែខ្លាំងដោយ៖
*ទី១៖ ពួកគេបានចាប់ផ្តើមផែនការសាជាថ្មីនៅដើមខែមិថុនា ឆ្នាំ២០២០ ពេល រ៉ុង ឈុន បានឃុបឃិត និងសហការជាមួយចលនាមាតាធម្មជាតិ ដឹកនាំជនជាតិអេស្បាញឈ្មោះ អាឡិច ហ្គង់សេឡេស ដាវីតសុន ដោយប្រើយុវជនមួយចំនួនជាខែលនយោបាយក្នុងការប្រឆាំងនឹងគម្រោងអភិវឌ្ឍកោះកុងក្រៅដោយសាកល្បងប្រើពាក្យថា «សង្គ្រោះ» ដើម្បីរំឭកឈ្មោះខ្មោច បក្សសង្គ្រោះជាតិឡើងវិញ។
*ទី២៖ ការចេញរបាយការណ៍ម្តងហើយម្តងទៀតរបស់សមាគមធាងត្នោត អង្គការលីកាដូ និងអង្គការសង់ត្រាល់លើបំណុលប្រជាពលរដ្ឋជំពាក់មីក្រូហិញ្ញវត្ថុ អមដោយការធ្វើបាតុកម្ម និងតវ៉ារបស់ចលនាខ្មែរថាវរៈដែលជាចលនាមិនស្ថិតក្រោមច្បាប់ បង្កើតឡើងដើម្បីបង្កភាពអនាធិបតេយ្យក្នុងសង្គម និងញុះញង់មិនឱ្យពលរដ្ឋសងបំណុល។
*ទី៣៖ រ៉ុង ឈុន បានដឹកនាំធ្វើបាតុកម្មញុះញង់កម្មករកម្មការិនីឱ្យទាមទារផ្សេងៗ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាដែលបង្កឡើងដោយវិបត្តិកូវីដ១៩ និងបានទម្លាក់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជួយជីវភាពកម្មករ និងគ្រួសារប្រជាជនក្រីក្រផ្សេងទៀតនៅកម្ពុជា។
*ទី៤៖ រ៉ុង ឈុន បានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយបានតាំងខ្លួនជាអ្នកជំនាញព្រំដែន ជិះម៉ូតូដើរវាស់ដីព្រំដែននៅកន្លែងដែលអ្នកបច្ចេកទេស ប្រទេសកម្ពុជា-វៀតណាមបានបញ្ចប់ការវាស់វែងរួចទៅហើយ និង រ៉ុង ឈុន ដើរញុះញង់ដុតកំហឹងប្រជាពលរដ្ឋលើបញ្ហាព្រំដែនដោយការចេញសេចក្តីថ្លែងការណ៍បំភ្លៃការពិត បង្កចលាចលសង្គម។
*ទី៥៖ ការយកបញ្ហា រ៉ុង ឈុន ជាប់គុកមកដុតកំហឹងសង្គមទាំងមូលក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល។
នេះជាការប៉ុនប៉ងបញ្ឆេះភ្លើងញុះញង់លើបញ្ហារសើបនានាៗក្នុងសង្គមដើម្បីចិញ្ចឹមទំនាស់យូរអង្វែងផង និងបង្កើតការក្តៅក្រហាយក្នុងសង្គមផងអំឡុងពេលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមនឹងពិភពលោកជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពួកគេឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយប្រើអំណាចប្រជាពលរដ្ឋ ស្របតាម ឧបាយកល នយោបាយទុច្ចរិតដែល មេរដ្ឋប្រហារ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង បានរៀបចំឡើង។ ប៉ុន្តែកលល្បិចនយោបាយទុច្ចរិតប៉ុនប៉ងធ្វើរដ្ឋប្រហារជាលើកទី២ ក្រោយបរាជ័យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រូវបានទប់ស្កាត់ សាជាថ្មីតាមរយៈការលេចធ្លាយជាបន្ត បន្ទាប់នូវផែនការសម្ងាត់របស់ពួកគេដូចជាសំឡេងបញ្ជាពីក្រៅប្រទេសមកសកម្មជនក្នុងស្រុក ការឃុបឃិតគ្នាជាប្រព័ន្ធក្នុង ការរៀបចំផែនការក្នុងចំណោមបណ្តាចលនា និងអង្គការសង្គមស៊ីវិល សហជីព កម្មករជាដើមដើម្បីឆ្លៀតយកការតវ៉ាលើករណី រ៉ុង ឈុន ជាប់ឃុំធ្វើជាការបំផ្ទុះ ផែនការរដ្ឋប្រហារ បដិវត្តន៍ពណ៌ជាថ្មី។
នៅសបា្តហ៍នេះ អតីតមន្ត្រីខ្មោចគណបក្ស សង្គ្រោះជាតិ ៤នាក់ ក្នុងនោះត្រូវបានចាប់ខ្លួនដែលក្នុងនោះ២នាក់រួមមាន៖ ឈ្មោះ ទុំ វុទ្ធី អតីតសមាជិកគណៈកម្មការប្រតិបត្តិខេត្តស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ និងឈ្មោះ ឈួរ ផេង ត្រូវបានបញ្ជូន ទៅតុលាការពាក់ព័ន្ធនឹងការទទួលផែនការពីខាងក្រៅដើម្បីធ្វើការតវ៉ាឱ្យមានការដោះលែងរ៉ុង ឈុន។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គមតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ចំណែកអតីតសមាជិកខ្មោចបក្សសង្គ្រោះជាតិ ២នាក់ទៀត ត្រូវបានសមត្ថកិច្ចអប់រំ ហើយឱ្យត្រឡប់ទៅផ្ទះ វិញដែលរួមមានស្ត្រីឈ្មោះ ឈិន សុវណ្ណា មុខរបរកម្មការិនីរោងចក្រ និងឈ្មោះ អ៊ុក សំអូន អតីតចៅសង្កាត់ដង្កោនៃអតីត គណបក្សសង្គ្រោះជាតិ។ ដោយសារតែការតវ៉ាទាមទារដោះលែង រ៉ុង ឈុន ធ្វើឡើងដោយបង្កប់របៀបវារៈ នយោបាយទុច្ចរឹត មានអង្គការចាត់តាំង ត្រឹមត្រូវ និងមានចេតនាបង្កចលាចលសង្គមឈានដល់ផែនការអនុវត្តផែនការ រដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ទើបគេ សង្កេតឃើញការតវ៉ានេះស្ថិតក្នុងរូបភាព រៀបចំឡើងដោយមានអ្នកស្រែកបញ្ចេញ សារនយោបាយដុតកំហឹង ការលើកបដា និងធ្វើសកម្មភាពដោយមានអង្គការចាត់តាំងច្បាស់លាស់ដឹកនាំដោយអតីតសមាជិកខ្មោចបក្សសង្គ្រោះជាតិ ប៉ុនប៉ងប្រែក្លាយការតវ៉ាទាមទារនេះជា ចលនាបញ្ឆេះកំហឹង សង្គមប្រជាពលរដ្ឋ។ ក្រុមកម្លាំងយុវជន ដែលតាំងខ្លួនមកពីចលនាមាតាធម្មជាតិ ចលនាខ្មែរថាវរៈ បណ្តាញយុវជនកម្ពុជា សហគមន៍សហព័ន្ធកសិករកម្ពុជា សហជីពកម្មករ បានឃុបឃិតគ្នាអនុវត្តផែនការ រៀបចំឡើងដោយមេរដ្ឋប្រហារ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ដើរអុកឡុកតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ។
រហូតដល់ពេលខ្លះ ពួកគេបានបង្កើតរូបភាពក្លែងក្លាយយកមនុស្សមានអវៈយវៈល្អពេញលេញមកធ្វើជាមនុស្សមានពិការភាពដើម្បីទាក់ ទាញសមានចិត្តសាធារណជនថា សូម្បីពិការក៏មានឆន្ទៈចូលរួមតវ៉ាដើម្បី រ៉ុង ឈុន។ តាមពិតជារូបភាពបោកប្រាស់ប៉ុណ្ណោះ! ស្ត្រីម្នាក់នេះមារូបរាង្គកាយធម្មតា។ ដើម្បីតែសម្រេចមហិច្ឆតាអំណាចរបស់ខ្លួន ពួកគេគ្មានភាពអៀនខ្មាសបន្តិចណាឡើយក្នុងការបំភ្លៃការពិត បន្លំភ្នែក សាធារណជន។ តែពួកគេពិតជាមិនអាច បោកប្រាស់ពលរដ្ឋខ្មែរបានឡើយ ផែនការរបស់ពួកគេត្រូវបានបកអាក្រាត ហើយប្រឈមមុខនឹងការអនុវត្តច្បាប់។ ទង្វើដ៏ស្មោគគ្រោករបស់ពួកគេនឹងមិនត្រូវបានបកស្រាយដោយក្រុមអង្គការសង្គម ស៊ីវិលលម្អៀងថាជាសិទ្ធិបញ្ចេញមតិ សេរីភាពនៃការធ្វើបាតុកម្មឡើយ ប៉ុន្តែវាជាការអនុវត្តផែនការរដ្ឋប្រហាររបស់ជនក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។
សរុបសេចក្តី អ្វីៗដែលក្រុមជ្រុលនិយម បាននិងកំពុងធ្វើជ្រកក្រោមស្លាកនៃការតវ៉ាទាមទារឱ្យដោះលែង រ៉ុង ឈុន គឺជាការអនុវត្តបទបញ្ជាបង្កចលាចលវឹកវរធ្ងន់ធ្ងរ ដល់សង្គមជាតិដើម្បីពួកគេឈាន ដល់ធ្វើរដ្ឋប្រហារ ឬបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល។ រ៉ុង ឈុន មេខ្លោងនៃការអនុវត្តផែនការញុះញង់បញ្ឆេះកំហឹងពលរដ្ឋត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ចំពោះមុខតុលាការទៅហើយ ប៉ុន្តែផែនការពួកគេគឺប្រែក្លាយកំហឹងនៃការជាប់គុករបស់ រ៉ុង ឈុន ជាការបំផ្ទុះផែនការបំផ្លាញកម្ពុជាសាជាថ្មីក្រោមការរៀបចំនិងបញ្ជាដោយមេរដ្ឋប្រហារ។ អ្នកដែលចូលរួមអនុវត្តផែនការរដ្ឋ ប្រហារនេះ មិនអាចលើកលែងបានឡើយហើយអាជ្ញាធររដ្ឋាភិបាលមានភាពចាំបាច់ត្រូវអនុវត្តច្បាប់តឹងរឹងដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាដើម្បី ថែរក្សានិងការពារសន្តិភាពឱ្យបានគង់វង្ស៕
ដោយ៖ ចៅចាក់ស្មុក ស្រុកកំចាយមារ ខេត្តព្រៃវែង
១០ ឧសភា ២០២០ ស្នងការនគរបាលខេត្តបាត់ដំបងថាការតវ៉ារបស់ក្រុមយុវជនចលនាខ្មែរថាវរៈគ្មានការអនុញ្ញាតិច្បាប់ចេញពីក្រសួងមហាផ្ទៃ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់អ្នកលែងតាមបណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង៩នាទីព្រឹក មានក្រុមយុវជនរួមទាំងព្រះសង្ឃផង (ក្រុមយុវជនចលនាខ្មែរថាវរ:) បានប្រមូលផ្តុំគ្នាដោយមានកាន់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរតាមដងផ្លូវសំដៅទៅកាន់បរិវេណរដ្ឋបាលខេត្តបាត់ដំបងក្នុងគោលបំណងធ្វើការតវ៉ាដោយអហិង្សាដើម្បីស្នើសុំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកការបង់សងប្រាក់កម្ចី អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយការរីករាលដាលជាសាកលនៃវីរុសកូវីដ១៩ ។ -នៅពេលបន្ទាប់រដ្ឋបាលក្រុងបាត់ដំបង ដែលមានលោកអភិបាលក្រុងបានជួបសាកសួរពួកគាត់ពីគោលបំណងនិងសកម្មភាពដែលគាត់កំពុងធ្វើនេះព្រោះថារដ្ឋបាលក្រុងបាត់ដំបងមិនបានដឹងជាមុននូវសកម្មភាពនេះក្នុងនោះតំណាងក្រុមយុវជនខាងលើបានឲ្យដឹងថា(ក្រុមយុវជនចលនាខ្មែរថាវរ:)របស់គាត់បានដាក់ពាក្យស្នើសុំមួយចូលទៅរដ្ឋបាលខេត្តបាត់ដំបងក្នុងបំណងប្រមូលផ្តុំយុវជននិងព្រះសង្ឃផង ធ្វើធម្មយាត្រារួមទាំងអង្គុយសមាធិបង្អត់អាហារក្នុងបំណងសម្តែងការទាមទារឲ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងរាជរដ្ឋាភិបាលក្នុងការពន្យាពេលបង់ការប្រាក់ដែលប្រជាពលរដ្ឋជំពាក់នៅក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺឆ្លងCovid-19។ -ដោយស្តាប់បានពីគោលបំណងនេះ ហើយលោកអភិបាលក្រុងបាត់ដំបងបានទទួលព័ត៌មានច្បាស់ថារដ្ឋបាលខេត្តបាត់ដំបងមិនបានទទួលពាក្យស្នើសុំធ្វើសកម្មភាពពីមុនរបស់(ក្រុមយុវជនចលនាខ្មែរថារៈ)នេះទេដូច្នេះការធ្វើសកម្មភាពរបស់(ក្រុមយុវជនចលនាខ្មែរថាវរៈ)នៅពេលនេះចាត់ទុកថាជាការធ្វើសកម្មភាពដោយមិនមានការអនុញ្ញាតហើយម៉្យាងទៀតឈ្មោះថា(ក្រុមចលនាយុវជនខ្មែរថាវរៈ)នេះមិនមានការចុះបញ្ជីផ្លូវការឬមានការទទួលស្គាល់ជាផ្លូវការណាមួយពីក្រសួងមហាផ្ទៃនោះឡើយ រីឯការប្រមូលផ្តុំមនុស្សនៅក្នុងដំណាក់កាលដែលមានការរីករាលដាលនៃជម្ងឺឆ្លងCovid-19គឺជារឿងដែលគួរចៀសវាងផងដូច្នេះលោកស្នើសុំឲ្យក្រុមចលនានេះបញ្ឈប់សកម្មភាពរបស់ខ្លួនសិន ពេលនោះក្រុមយុវជនរួមទាំងព្រះសង្ឃផងក្នុងចលនានេះបានយល់ព្រមចាកចេញពីបរិវេណនោះបាត់ទៅ។ -រហូតដល់វេលាម៉ោង១៨ និង៤៥នាទីថ្ងៃខែឆ្នាំដដែលក៏ ស្រាប់តែលេចចេញនូវសកម្មភាពរបស់យុវជនក្នុងចលនាដដែលនេះធ្វើដំណើរកាន់ទង់ជាតិនៅ ក្នុងមូលដ្ឋានសង្កាត់ទួលតាឯកក្រុងបាត់ដំបងជាថ្មីម្តងទៀត ហើយទិដ្ឋភាពនៅពេលនោះបានបង្កឲ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជនមួយចំនួនដែលមិនបានដឹងច្បាស់លាស់អំពីសកម្មភាពរបស់ក្រុមយុវជនចលនានេះ ។ នៅព្រលប់ថ្ងៃដដែលនេះថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននរបស់ខេត្តបាត់ដំបងបានឲ្យនគរបាលក្រុងបាត់ដំបងអញ្ជើញពួកគាត់មកសាកសួរបំភ្លឺអំពីមូលហេតុដែលពួកគាត់មិនបានបញ្ឈប់សកម្មភាពដែលរដ្ឋបាលក្រុងបាត់ដំបង បានជម្រាបជូនគាត់ពីថ្ងៃរួចហើយនោះ ។ -នៅពេលសាកសួរពួកគាត់នៅបរិវេណអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដោយមន្រ្តីនគរ បាលពួកគាត់បាន(បដិសេធមិនឆ្លើយបំភ្លឺអ្វីទាំងអស់)ដល់មន្រ្តីនគរបាលដោយពួកគាត់បាន បញ្ជាក់ប្រាប់មន្រ្តីនគរបាលថាលុះត្រាតែមេធាវី របស់ពួកគាត់មកដល់បរិវេណនេះទើបពួកគាត់អាចឆ្លើយនឹងសំណួររបស់មន្រ្តីនគរបាលបាន ។ -ដោយមិនមានការរង់ចាំវត្តមានមេធាវីរបស់ពួកគាត់អញ្ជើញមកនៅវេលាម៉ោង២១និង ៣១ នាទីនាថ្ងៃខែឆ្នាំដដែលមន្ត្រីនគរបាលបានអនុ ញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅវិញដោយសំណូមពរដល់ពួកគាត់ថានៅពេលណាដែលទទួល បានការអនុញ្ញាតជាផ្លូវការចំពោះការចុះបញ្ជីបង្កើត(ក្រុមយុវជនចលនាខ្មែរថាវរៈ)នេះពីក្រ សួងមហាផ្ទៃ និងបានការអនុញ្ញាតធ្វើសកម្មភាពពីរដ្ឋបាលខេត្តបាត់ដំបងជាមុនសិននោះសូមអញ្ជើញពួកគាត់ធ្វើសកម្មភាពចុះហើ់យមន្រ្តីនគរបាលនឹងរក្សាសន្តិសុខ សុវត្ថិភាពជូនពួកគាតថែមទៀតផង ។ មន្ត្រីនគរបាលបានប្រកាស់ជាសារធារណ:ប្រាប់អ្នកនិយម ប្រើប្រាស់បណ្តាញសង្គមនាពេលនេះគឺដើម្បីចៀសវាងនូវការភាន់ច្រឡំពីមជ្ឈដ្ឋានទូទៅជា ពិសេសពីមជ្ឈដ្ឋានមួយចំនួនដែលតែងតែឆ្លៀតឱកាសគេងចំណេញខាងនយោបាយ ដោយពួកគាត់មិនបានយល់ឬធ្វើជាមិនយល់ចំពោះកិច្ចប្រតិបត្តិការរបស់មន្រ្តីនគរបាលឬរដ្ឋបាលនៅមូលដ្ឋានក្នុងការការពារថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះសូមជម្រាបបញ្ជាក់ជូនថាការអញ្ជើញពួកគាត់នៅតាមទីសាធារណៈមកធ្វើការសាកសួរព័ត៌មាននៅបរិវេណអធិការដ្ឋាននគរបាលក្រុងបាត់ដំបងមន្រ្តីនគរបាលយើងបានអនុវត្តស្របទៅតាមសិទ្ធិអំណាចនិងតួនាទីភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ដែលច្បាប់បានកំណត់ តែមិនមែនជាការ(ឃាត់ខ្លួនឬចាប់ខ្លួនពួកគាត់)ដូចដែលប្រពន័្ធផ្សព្វផ្សាយឬបណ្តាញសង្គមមួយចំនួនបានលើកឡើងនោះទេ ម៉្យាងទៀតក៏សូមធ្វើការអំពាវនាវចំពោះមជ្ឈដ្ឋានទូទៅដែលមាន បំណងចង់បង្កើតចលនាឬអង្គការសមាគមនណាមួយសូមអញ្ជើញដាក់ពាក្យស្នើសុំបង្កើតជាផ្លូវការទៅក្រសួងមហាផ្ទៃ ក្រោយពីបានការអនុញ្ញាតជាផ្លូវការហើយសូមមេត្តាធ្វើសកម្មភាពស្របតាមលក្ខ័ខន្តិក:និងច្បាប់ដែលបានអនុញ្ញាត ។
សូមរម្លឹកថាកាលពីព្រឹកថ្ងៃដដែល សមាជិកក្រុមយុវជនចំនួន៦នាក់នៃខ្មែរថាវរៈ ក្នុងនោះមានសកម្មជនសិទ្ធិមនុស្ស លោក ហ៊ុន វណ្ណៈ ត្រូវបានឃាត់ខ្លួន នៅខេត្តបាត់ដំបង កាលពីយប់មិញ ខណៈដែលកំពុងធ្វើដំណើរត្រឡប់មកពីតវ៉ាដោយអហិង្សាដើម្បីស្នើសុំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកការបង់សងប្រាក់កម្ចី អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយការរីករាលដាលជាសាកលនៃវីរុសកូវីដ១៩ ។ ព្រះសង្ឃ៥អង្គដែលបានចូលរួមក្នុងការតវ៉ានេះ ក៏ត្រូវបានរងការគំរាមកំហែងបណ្ដេញចេញពីវត្តផងដែរ លុះត្រាតែព្រះអង្គផ្ដិតមេដៃលើកិច្ចសន្យាមួយថា នឹងបញ្ឈប់ភាពសកម្មរបស់ព្រះអង្គ ជំនួសអ្នកខ្ចីប្រាក់តទៅទៀត ។ ក្រុមអ្នកតវ៉ាត្រូវបាននគរបាលឃាត់ខ្លួននៅតាមដងផ្លូវខាងក្រៅវត្តដំរីស នៅពេលពួកគាត់កំពុងធ្វើដំណើរមកពីការដើរហែក្បួនដែលមានផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម នៅចំពីមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដូចជា ប្រាសាក់ និងអេអឹមខេ (AMK) ជាដើម ។ អ្នកទាំង៦នាក់ក្នុងនោះមាន ស្ត្រី៣នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីដាក់ឱ្យស្ថិតនៅក្នុងបន្ទប់ឃុំឃាំងអស់រយៈពេលជាច្រើនម៉ោង ។ ពួកគាត់បានបញ្ចេញមតិយោបល់នៅក្នុងការផ្សាយផ្ទាល់បន្ទាប់ពីត្រូវបានដោះលែងថា នគរបាលបានឱ្យពួកគាត់ចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយអាជ្ញាធរក្នុងតំបន់ ប៉ុន្តែក្រុមរបស់ពួកគាត់បានបដិសេធមិនឆ្លើយសំណួរ ឬធ្វើសកម្មភាពអ្វីទាំងអស់ដោយគ្មានការប្រឹក្សាយោបល់ផ្លូវច្បាប់នោះទេ។ លោក ហ៊ុន វណ្ណៈ អតីតអ្នកការពារបរិស្ថានជាមួយអង្គការមាតាធម្មជាតិ ធ្លាប់បានជាប់ពន្ធនាគាររយៈពេល៥ខែ បន្ទាប់ពីថតវីដេអូស្ដីពីសកម្មភាពបូមខ្សាច់នៃឆ្នេរខ្សាច់កម្ពុជា ។ អ្នកតវ៉ាបានទាមទាររកដំណោះស្រាយមួយ ឆ្លើយតបទៅនឹងការកើតឡើងគ្រប់ទីកន្លែងនៃការជាប់ជំពាក់បំណុលច្រើនលើសលុបនៅកម្ពុជា ខណៈដែលប្រជាពលរដ្ឋជាង ២លាន៥សែននាក់ មានជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ច្រើនជាង ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ទោះបីជា ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យធ្វើការពន្យាពេលបង់សងប្រាក់ តាមករណីជាក់ស្ដែងនីមួយៗក៏ដោយ ក៏សង្គមស៊ីវិលជាង១៣៥ស្ថាប័ន នៅតែបន្តស្នើសុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសង្គមស៊ីវិលជាង១៣៥ស្ថាប័ន នៅតែបន្តស្នើសុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ឱ្យជួយផ្អាកការបង់សងប្រាក់ដើម និងការប្រាក់ សម្រាប់រយៈពេលយ៉ាងតិច៣ខែ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ ។ ទោះជាយ៉ាងណាក៏ដោយប្រទេសប្រជាធិបតេយ្យគឺគេអោយតំលៃទៅលើប្រជាពលរដ្ឋ ។ពលរដ្ឋគឺជាម្ចាស់ឆ្នោត ជាម្ចាស់អំណាចមានសិទ្ធិបញ្ចេញមតិមានសិទ្ធប្រមូលផ្ដុំ មានសិទ្ធទាមទារមានសិទ្ធធ្វើការតវ៉ាដោយអហឹង្សា ដោយមិនចាំសុំច្បាប់ពីរដ្ឋាភិបាលឡើយនិងមានសិទ្ធទទួលបានការរស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរថែមទៀត៕
១២ ឧសភា ២០២០ ក្រោយពីត្រូវបានដោះលែងក្រុមយុវជនខ្មែរថាវរៈ ហៅការចាប់ខ្លួនពួកគេជាការបំភិតបំភ័យដោយសារបញ្ហាកូវីដ១៩វ៉ាស៊ីនតោន — សមាជិកម្នាក់នៃក្រុមយុវជនខ្មែរថាវរៈ បានចាត់ទុកការឃាត់ខ្លួនសមាជិករបស់ខ្លួនថា ជាការបំភិតបំភ័យពលរដ្ឋ កុំឲ្យហ៊ានសួរនាំឬតវ៉ាទាមទារឲ្យអាជ្ញាធររកដំណោះស្រាយចំពោះវិបត្តិកូវីដ១៩ ទៅលើជីវភាពរស់នៅរបស់ពួកគេ។
លោក ហ៊ុន វណ្ណៈ សមាជិកនៃក្រុមយុវជនស្ម័គ្រចិត្តនេះ បានថ្លែងប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃច័ន្ទទី១១ខែឧសភានេះ យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលដូចជាមិនគាំទ្រឲ្យមានអ្នកណានិយាយពីរឿងហ្នឹង ឬក៏បង្ហាញគំរូឲ្យគេហ៊ាននិយាយ ហ៊ានតវ៉ាអារឿងវិបត្តិបង់លុយធនាគារហ្នឹងទេ»។
សមាជិក៦នាក់នៃក្រុមយុវជននេះរួមទាំងលោក ហ៊ុន វណ្ណៈ ដែលជាអតីតសកម្មជនម្នាក់នៃអង្គការមាតាធម្មជាតិ (Mother Nature, Cambodia) ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនមួយរយៈពេលខ្លីនិងក្រោយមកបានដោះលែងវិញ បន្ទាប់ពីពួកគេ រួមជាមួយព្រះសង្ឃខ្មែរចំនួន៥អង្គផង បាននាំគ្នាតវ៉ាតាមដងផ្លូវសាធារណៈនិងនៅមុខអគារធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួនក្នុងក្រុងបាត់ដំបងកាលពីថ្ងៃសៅរ៍ទី៨ ខែឧសភា។
ក្រុមយុវជននេះបានធ្វើការតវ៉ា ទាមទារដោយអហិង្សា សុំឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្អាកការបង់សងប្រាក់កម្ចីដល់ធនាគារឬមីក្រូហិរញ្ញវត្ថុក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ នេះបើយោងតាមអង្គការលីកាដូ ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុក។
លោក ហ៊ុន វណ្ណៈ ប្រាប់វីអូអេថា៖ «ដូចដែលខ្ញុំគិត គឺទំនងភាគរយច្រើនណាស់ដែលរដ្ឋាភិបាលចង់បំភិតបំភ័យពលរដ្ឋទាំងអស់ដែលរងគ្រោះថា អត់អីហូបក៏អត់ទៅ ទ្រាំទៅ មិនបាច់ហ៊ានតវ៉ា មិនបាច់អីទេ»។ ប៉ុន្តែ អាជ្ញាធរបានអះអាងថា ក្រុមយុវជននេះបានធ្វើសកម្មភាពតវ៉ារបស់ពួកគេដោយគ្មានការអនុញ្ញាតជាមុន៕
៩ កក្កដា ២០២០ ក្រុមយុវជននិងព្រះសង្ឃបន្តការដើរផ្សព្វផ្សាយអំពីលោក កែម ឡី ខណៈប៉ូលិសព្យាយាមរារាំង ភ្នំពេញ — ក្រុមយុវជននិងព្រះសង្ឃ នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តការដើរក្នុងខេត្តតាកែវ ដើម្បីផ្សព្វផ្សាយអំពីលោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់កាលពី ៤ឆ្នាំមុន ដោយមានការឃ្លាំមើលនិងការព្យាយាមរារាំងពីប៉ូលិសជាបន្តបន្ទាប់។
ក្រុមយុវជនដែលមានទាំងព្រះសង្ឃផងនោះ ប្រមាណ ២៥ អង្គនាក់ មកពី ក្រុមយុវជនខ្មែរថាវរៈ សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សកម្មជនបរិស្ថានN1M និងយុវជនមាតាធម្មជាតិផង។ នេះជាថ្ងៃពីរហើយនៃការដើរជាក្រុម ដើម្បីចូលរួមរំឭកព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី។
កាលពីថ្ងៃពុធ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំ និងធ្វើពិធីអ្វីនៅស្ថានីយប្រេងសាំងកាល់តិចស្តុបបូកគោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ជាកន្លែងលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោក ហ៊ុន វណ្ណៈ អាយុ ៣៨ ឆ្នាំ ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមយុវជនបានដើរពីផ្ទះលោក កែម ឡី ក្នុងខេត្តតាកែវតាមដងផ្លូវ ដើម្បីចែកសៀវភៅអំពីលោក កែម ឡី និងចែកបន្តោងសោ ដែលមានរូបលោក កែម ឡី ផងដែរ។ លោកបន្តថាគោលបំណងនៃការដើរនេះគឺដើម្បីផ្សព្វផ្សាយអំពីវីរភាពរបស់លោក កែម ឡី មុនថ្ងៃគម្រប់ខួប ៤ឆ្នាំនៃមរណភាពរបស់លោក ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ។
លោក ហ៊ុន វណ្ណៈ បន្ថែមថា ការដើរនេះត្រូវបានតាមដានដោយកម្លាំងប៉ូលិសរាប់សិបនាក់ ហើយពួកគេបានព្យាយាមឃាត់ក្រុមយុវជនចំនួន ៥ដង តែមិនអាចទប់ស្កាត់បាន។ លោកបញ្ជាក់ថា ក្រុមរបស់លោកធ្វើសកម្មភាពនេះត្រឹមត្រូវតាមច្បាប់ ដោយសារនេះជាសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ខណៈអាជ្ញាធរទាមទារលិខិតអនុញ្ញាតការធ្វើសកម្មភាពនេះ។ លោកមានប្រសាសន៍ថា៖ «អាជ្ញាធរដែលជាអ្នកកាន់ច្បាប់ អត់យល់ច្បាប់។ បែរជាប្រជាពលរដ្ឋវិញ អ្នកពន្យល់ច្បាប់ទៅគាត់។ ហើយទីពីរអាជ្ញាធរខ្លួនឯង អ្នកកាន់ច្បាប់ទៅរំលោភរដ្ឋធម្មនុញ្ញ»។ ក្នុងការព្យាយាមទប់ស្កាត់កុំឲ្យក្រុមយុវជនដើរនោះ កម្លាំងសមត្ថកិច្ចក៏កាន់កាំភ្លើងវែងផងដែរ។ VOA មិនអាចសុំការអត្ថាធិប្បាយពីលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានទេនៅថ្ងៃព្រហស្បតិ៍នេះ៕
១៨ កក្កដា ២០២០ ក្រុមយុវជនបន្តលក់អាវមានរូបនិងទស្សនៈលោកកែម ឡី យុវជនមួយក្រុមប្រកាសបន្តបោះពុម្ពអាវយឺតដែលមានរូប និងទស្សនៈលោក កែម ឡី លក់ឱ្យសាធារណជន តាមការស្នើសុំរបស់អ្នកដែលស្រលាញ់ និង ចង់បានអាវនេះទាំងនៅក្នុងរាជធានី និងខេត្ត។
យុវតី ឈឿន ដារ៉ាវី ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ លើកឡើងថា ការបោះពុម្ពលក់នេះ ធ្វើឡើងទៅតាមការស្នើសុំពីសាធារណជនហើយក៏ចង់ឱ្យមានការចងចាំការលះបង់របស់លោក កែម ឡី។
ក្នុងអំឡុងខួប៤ឆ្នាំនៃការសម្លាប់លោក កែម ឡី ក្រុមយុវជននេះបានចែកអាវ ដែលមានរូប និងទស្សនៈលោក កែម ឡី ទៅសាធារណជនដោយឥតគិតថ្លៃ ប៉ុន្តែអាវចែកអស់ អ្នកនៅតែបន្តចង់បាន ក៏ស្នើឱ្យមានការបោះពុម្ពបន្ត ដោយពួកគាត់សុខចិត្តចំណាយលុយទិញដើម្បីបានអាវនេះ។ យុវតី ដារ៉ាវី បន្តថា អាវថ្លៃ៣៥ ០០០រៀល ហាក់ថ្លៃបន្តិច ដោយសារតែពួកគាត់ជ្រើសរើសយកអាវដែលមានសាច់ក្រណាត់ល្អឱ្យសម តម្លៃលោក កែម ឡី។
យុវតី ដារ៉ាវី៖«ការលក់នេះ មិនចំនេញច្រើនទេ ដោយសារការបោះនេះ យើងយកសាច់ ក្រណាត់ល្អ។ យើងគិតថា គុណតម្លៃគាត់មិនចង់បោះជាមួយអាវដែលធូរថ្លៃអីទេ។ ចង់ឱ្យថ្លៃសមជាមួយកិត្តិយសគាត់»។
ដារ៉ាវី បន្តថា ថវិកាដែលបានពីការលក់នេះ ចំនេញតិចតួចរក្សាទុកដើម្បីចំណាយលើសកម្មភាពក្រុមបន្តទៀត។ កាលពីខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី យុវជន២រូបត្រូវសមត្ថកិច្ចចាប់ខ្លួនគឺឈ្មោះ សួង នាគព័ន្ធ និង គង់ រ៉ៃយា ដោយសារតែការចែកចាយអាវ និងទស្សនៈលោក កែម ឡី៕
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ យុវជនសកម្មជន ត្រូវបានឃាត់ខ្លួន ខណៈដែលអាជ្ញាធររារាំងព្រះសង្ឃសូត្រធម៌ឧទ្ទិសដល់បណ្ឌិត កែម ឡី យុវជនជាសកម្មជនម្នាក់ ត្រូវបានឃាត់ខ្លួន នៅពេលដែលព្យាយាមចូលទៅស្ថានីយប្រេងឥន្ធនៈ កាល់តិច បូកគោ ដើម្បីចូលរួមរំលឹកខួប ៤ឆ្នាំ នៃការធ្វើឃាតលើលោកបណ្ឌិត កែម ឡី ។ ការឃាត់ខ្លួន ត្រូវបានធ្វើឡើង នៅខណៈដែលសកម្មជន និងព្រះសង្ឃមួយក្រុម ត្រូវបានកងកម្លាំងចម្រុះ ដែលមាន នគរបាល និងកងសន្តិសុខ រារាំង ដោយមិនឱ្យចូលទៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលជាកន្លែងលោកបណ្ឌិត ត្រូវបានគេបាញ់សម្លាប់ ។
សកម្មជនម្នាក់ ដែលមានពាក់អាវយឺតមានរូបលោក កែម ឡី ត្រូវបានឃាត់ខ្លួនដោយនគរបាល ភ្លាមៗនៅពេលដែលលោកមកដល់ទីតាំងរំលឹកខួប ។ លោក ត្រូវបានអាជ្ញាធរដោះលែងវិញ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាជាមួយអាជ្ញាធរ ។
កងកម្លាំងចម្រុះ បានស្រាក់ដៃគ្នា ដើម្បីរារាំងសកម្មជន និងព្រះសង្ឃទាំងនោះ ដោយមិនឱ្យចូលទៅស្ថានីយ ដែលជាកន្លែងលោកបណ្ឌិត ត្រូវបានគេបាញ់សម្លាប់ ខណៈដែលលោកកំពុងទទួលទានកាហ្វេនៅព្រឹកមួយកាលពីថ្ងៃ ១០ ខែកក្កដា ឆ្នាំ២០១៦ ។
ក្រុមយុវជន ដែលរួមមាន ក្រុមយុវជនខ្មែរថាវរៈ ក្រុមយុវជន Not1More និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ និងក្រុមព្រះសង្ឃ បានបង្ខំចិត្តសូត្រធម៌ឧទ្ទិសកុសលជូនលោកបណ្ឌិត ពីចម្ងាយប្រមាណ ១០០ ម៉ែត្រពីទីតាំងស្ថានីយប្រេងឥន្ធនៈ ជាកន្លែងដែលលោក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ។
កាលពីឆ្នាំមុន អាជ្ញាធរ បានឃាត់ខ្លួនពលរដ្ឋ ៧នាក់ អស់រយៈពេលពីរថ្ងៃ នៅពេលដែលអ្នកទាំងនោះព្យាយាមចូលទៅរំលឹកខួបនៃការស្លាប់របស់លោកបណ្ឌិត។ អ្នកទាំងនោះរួមមាន លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដែលអ្នកទាំងពីរ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ លោក រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ហើយទោសត្រូវតុលាការព្យួរកាលពីខែមិថុនា ឆ្នាំ២០២០ ។
ទោះបី លោក អឿត អាង ដែលជាអតីតទាហាន ត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធនាគារមួយជីវិត ក្នុងករណីឃាតកម្មលោកបណ្ឌិត កាលពីឆ្នាំ ២០១៧ ក៏ដោយ ក៏ការស៊ើបអង្កេតត្រូវបានសាធារណជនជាតិ និងអន្តរជាតិអះអាងថាមានភាពមិនប្រក្រតី និងមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ។ អ្នកគាំទ្រលោកបណ្ឌិត ក៏ដូចជាក្រុមសិទិ្ធមនុស្សជាតិ និងអន្តរជាតិ នៅតែអំពាវនាវ សូមឲ្យមានការស៊ើបអង្កេតឯករាជ្យទៅលើករណីឃាតកម្មនេះ ៕
៥ មថុនា ២០២០ អាជ្ញាធរកោះកុងនៅមិនទាន់ប្រគល់កង់ឲ្យក្រុមយុវជនដែលជិះកង់ទាមទារការអភិរក្សកោះកុងក្រៅនៅឡើយទេ
-June 5, 2020
អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក Licadho អះអាងថា ការរារាំង និងសាកសួរអស់ជាច្រើនម៉ោងទៅលើសមាជិកចលនាមាតាធម្មជាតិ យុវជន១០០រាត្រី និងយុវជនខ្មែរថាវរៈ គឺជាការបំភិតបំភ័យមួយដល់យុវជន ដែលស្រលាញ់ និងចង់ការពារធនធានធម្មជាតិ ។
យុវជន ជាសកម្មជនបរិស្ថានមួយក្រុម ត្រូវបានរំខាន និងសាកសួររយៈពេលជាងមួយថ្ងៃ មុនពេលដែលអ្នកទាំងនោះ ត្រូវបានអាជ្ញាធរដោះលែងកាលពីរសៀលថ្ងៃព្រហស្បតិ៍។ សកម្មជនទាំងនេះ ត្រូវបាននគរបាលរារាំង ដោយមិនឱ្យបន្តការជិះកង់ពីទីក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដែលការជិះកង់នេះ ជាផ្នែកមួយនៃយុទ្ធនាការ “សង្គ្រោះកោះកុងក្រៅ” របស់អ្នកទាំងនោះ។
ក្រុមយុវជនទាំងនេះត្រូវបានអាជ្ញាធរក្នុងតំបន់ចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអតីតគណបក្សជំទាស់ ដែលបច្ចុប្បន្នត្រូវបានតុលាការកំពូលរំលាយ ។ ជាងនេះទៅទៀតមន្ត្រីនគរបាលថ្នាក់ខេត្ត បានឃាត់ទុកកង់របស់ក្រុមយុវជន កាលពីម្សិលមិញ ដើម្បីរារាំងក្រុមយុវជនពីការបន្តជិះកង់មកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិអំពាវនាវឱ្យដាក់តំបន់កោះកុងក្រៅ ជាតំបន់អភិរក្ស ឬឧទ្យានជាតិ ។
នៅពេលដែលក្រុមយុវជនព្យាយាមបន្តដំណើរដោយថ្មើជើង អ្នកទាំងនោះ ត្រូវបានអាជ្ញាធររារាំងនៅពេលយប់ ដោយឱ្យយុវជនទាំងនោះប្រគល់ញត្តិជូនអាជ្ញាធរទាំងពាក់កណ្តាលយប់ ។ បន្ទាប់ពីបដិសេធ ដោយមិនប្រគល់ញត្តិ ក្រុមយុវជនជាសកម្មជន បរិស្ថានទាំងនោះ បានត្រឡប់ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះកុង កាលពីព្រឹកមិញ ដើម្បីទាមទារកង់របស់អ្នកទាំងនោះមកវិញ ។ ក៏ប៉ុន្តែនៅអធិការដ្ឋាន ក្រុមយុវជន ត្រូវបានអាជ្ញាធរសាកសួរអស់ជាច្រើនម៉ោង។អាជ្ញាធរ នៅតែទាមទារម្តងហើយម្តងទៀត ដោយចង់ដឹងអំពីអ្នកដែលនៅពីក្រោយការធ្វើយុទ្ធនាការ មូលហេតុដែលអ្នកទាំងនោះប្រើប្រាស់ពាក្យ “សង្គ្រោះ” នៅក្នុងយុទ្ធនាការ និងប្រភពថវិកាដែលអ្នកទាំងនោះយកមកធ្វើយុទ្ធនាការ ។
ក្រោយពីធ្វើការសាកសួរ នគរបាលបានរឹបអូសយកអាវយឺតរបស់អ្នកទាំងនោះ ដែលមានសរសេរអក្សរថា “សង្គ្រោះកោះកុងក្រៅ” ដោយលើកមូលហេតុថាពាក្យ “សង្គ្រោះ” គឺដូចទៅនឹងឈ្មោះគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ។ សកម្មជនទាំងនោះ គ្រោងនឹងត្រឡប់មកភ្នំពេញ ដោយជិះរថយន្ត ដើម្បីមកដាក់ញត្តិ ។
នគរបាល នៅតែបដិសេធ ដោយមិនប្រគល់កង់របស់យុវជនទាំងនោះត្រឡប់មកវិញទេ ហើយថានឹងប្រគល់សងវិញ នៅក្រោយថ្ងៃទី៦ ខែមិថុនា ក្រោយទិវាបរិស្ថានពិភពលោក ។
អង្គការការពារសិទ្ធិមនុស្សលីកាដូចាត់ទុកការឃាត់ទុកកង់របស់ក្រុមយុវជននេះ ធ្វើឲ្យអាកខានការធ្វើយុទ្ធនាការជិះកង់ដោយអហិង្សា មកកាន់រាជធានីភ្នំពេញ ។
យុទ្ធនាការ “សង្គ្រោះកោះកុងក្រៅ” ត្រូវបានចាប់ផ្តើមកាលពីដើមខែកក្កដា ឆ្នាំមុន ដើម្បីអំពាវនាវដល់ក្រសួងបរិស្ថានដាក់តំបន់កោះកុងក្រៅជាតំបន់ឧទ្យានជាតិ ។ សកម្មជនបរិស្ថាន ទាំងនេះសម្តែងក្តីបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនអាចការពារតំបន់នេះបានទេ នោះកោះកុងក្រៅនឹងជួបគ្រោះមហន្តរាយផ្នែកបរិស្ថានធ្ងន់ធ្ងរ នៅពេលណាធនធានធម្មជាតិក្នុងតំបន់នេះ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជន ៕
៥ សីហា ២០២០ អាជ្ញាធរបញ្ជូនព្រះសង្ឃខ្មែរថាវរៈ ៨អង្គ ទៅខេត្តបាត់ដំបងវិញ រីឯ ២អង្គទៀតគ្មានដំណឹង មន្ត្រីសង្ឃនិងអាជ្ញាធរបានបញ្ជូនព្រះសង្ឃខ្មែរថាវរៈចំនួន ៨អង្គ ត្រឡប់ទៅខេត្តបាត់ដំបងវិញ នៅរសៀលថ្ងៃទី៥ សីហា ស្របពេលដែលព្រះសង្ឃ ២អង្គផ្សេងទៀតបានបាត់ដំណឹង បន្ទាប់ពីអាជ្ញាធរឃុំព្រះកាយព្រះអង្គមួយយប់នៅរាជធានីភ្នំពេញ។ ក្រុមយុវជនចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ព្រះសង្ឃដោយខុសច្បាប់។
តំណាងយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ថ្លែងថា អាជ្ញាធរនិងមន្ត្រីសង្ឃរាជធានីភ្នំពេញ បានឃុំព្រះកាយព្រះសង្ឃខ្មែរថាវរៈចំនួន ៨អង្គនៅវត្តបទុមវតីអស់ជាច្រើនម៉ោង ទើបបញ្ជូនព្រះអង្គតាមរថយន្តទៅខេត្តបាត់ដំបងវិញ។ លោកបន្តថា អាជ្ញាធរនិងមន្ត្រីសង្ឃរាជធានីភ្នំពេញបានដកហូតទូរស័ព្ទរបស់ព្រះសង្ឃទាំង ៨អង្គ ទុកនៅវត្តបទុមវតី ហើយព្យាយាមរារាំងពួកលោកមិនឱ្យចូលទៅមើលព្រះអង្គក្នុងវត្តនេះឡើយ៖ «ហើយបន្ទាប់មកយើងបានសួរអាជ្ញាធរថា មានឃើញព្រះសង្ឃនៅក្នុងហ្នឹងគាត់អត់បានឆ្លើយឆ្លងទេ ប៉ុន្តែគាត់រុញច្រានគាត់ព្យាយាមបណ្ដេញពួកយើងចេញ ហើយមានការប្រតាយប្រតប់ជាមួយយុវជនយើងទៀត ហើយក្ដិចគាត់ឡើងជាំដៃ។ រដ្ឋាភិបាលដូចឥទ្ធិពលរបស់ព្រះសង្ឃក្នុងការស្វែងរកយុត្តិធម៌ជូនសង្គមហ្នឹងហើយក៏ប្រើប្រាស់គ្រប់មធ្យោបាយ ជាពិសេស ក្រសួងធម្មការ និងសាសនាហ្នឹង ដើម្បីដាក់សម្ពាធសព្វបែបយ៉ាងកុំឱ្យព្រះសង្ឃចូលរួមការងារសង្គម ជាពិសេសទាមទារឱ្យដោះលែងលោករ៉ុង ឈុន ហ្នឹង»។
លោក ហ៊ុន វណ្ណៈ ឱ្យដឹងទៀតថា មានព្រះសង្ឃឯករាជ្យ ២ អង្គ គឺព្រះតេជគុណ ប៊ូ បេត និងព្រះអង្គ សុវណ្ណឌី បានបាត់ដំណឹងតាំងពីយប់រហូតមកដល់ម៉ោង ៤រសៀលថ្ងៃទី៥ សីហា ពុំដឹងអាជ្ញាធរបញ្ជូនព្រះអង្គទៅកន្លែងណានៅឡើយទេ។
មន្ត្រីសង្ឃរាជធានីភ្នំពេញ បានឃាត់ព្រះកាយព្រះសង្ឃទាំង ៨អង្គនៅវត្តប្រយូរវង្ស ក្នុងខណ្ឌចំការមន នៅពេលព្រះអង្គកំពុងគង់នៅភ្នំពេញ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយក្រុមយុវជន ទាមទារឱ្យអាជ្ញាធរដោះលែងលោក រ៉ុង ឈុន វិញ។
ទាក់ទងនឹងបញ្ហានេះ ជំនួយការព្រះមេគុណ រាជធានីភ្នំពេញ ព្រះតេជគុណ សំអូន មានថេរដីកាថា ព្រះអង្គពុំបានដឹងថា បណ្ដាញព្រះសង្ឃឯករាជទាំង ២អង្គនោះ គង់នៅកន្លែងណានោះទេ។ ចំណែកព្រះសង្ឃ ខ្មែរថាវរៈ ទាំង ៨អង្គ ត្រូវបានមន្ត្រីសង្ឃបញ្ជូនទៅខេត្តបាត់ដំបងវិញដោយសុវត្ថិភាពហើយ។ ព្រះអង្គ បញ្ជាក់ថា មូលហេតុដែលបញ្ជូនព្រះសង្ឃទាំងនោះទៅខេត្តបាត់ដំបងវិញ ដោយសារព្រះអង្គបានចាកចេញពីវត្តនៅក្នុងរដូវចូលព្រះវស្សា៖ «អាត្មាដឹងតែ ៨អង្គនេះទេ ណែនាំអប់រំធម៌វិន័យរបស់អ្នកបួសក្នុងកិច្ចចូលព្រះវស្សា ដោយមិននិមន្តទៅទី អគោចរ ដោយមិនមានការនិមន្ត ហើយមិនអាចសុំនិមន្តទៅដើរលែងអីបានទេ។ ទាល់តែមានកិច្ចរវល់ដូចជាញោមឈឺ ឬព្រះឧបជ្ឈាឈឺអីជារឿងសំខាន់ ឬកិច្ចរាជការនិមន្តអី បានអាចនិមន្តបានក្នុងវស្សា លើកសត្តាហៈករណីយបាន»។
អាស៊ីសេរីមិនអាចទាក់អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ដើម្បីសុំអត្ថាធិប្បាយជុំវិញបន្ថែមពីការបាត់ព្រះកាយព្រះសង្ឃនេះបានទេ នៅរសៀលថ្ងៃទី៥ សីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់ទុកការឃាត់ព្រះកាយព្រះសង្ឃដោយសារតែក្រុមព្រះសង្ឃចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន នេះថា ជាការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ព្រោះការតវ៉ានេះ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ដូច្នេះ ព្រះសង្ឃទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់ឡើយ៖ «ការដែលលើកឡើងអំពីថានេះការចូលព្រះវស្សាការអីហ្នឹងខ្ញុំគិតថា នេះគ្រាន់តែជា លេសទេមិនមែនជារឿងពិតទេ។ រឿងពិតគឺថា វាមានមូលហេតុរបស់វា គឺដោយសារព្រះសង្ឃលោកចូលក្នុងការទាមទារ ទើបមានបញ្ហាហ្នឹងកើតឡើងអ៊ីចឹង ខ្ញុំគិតអ្វីដែលធ្វើនេះ ជាការមួយសំដៅដល់ការរឹតត្បិតទៅដល់សេរីភាពរបស់ព្រះសង្ឃហើយ»។
ព្រះសង្ឃខ្មែរថាវរៈទាំង ៨អង្គ គង់នៅខេត្តបាត់ដំបង បាននិមន្តទៅចូលធ្វើបាតុកម្មជាមួយក្រុមយុវជនប្រមាណ ១០០នាក់ទាមទារឱ្យតុលាការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន តាំងពីថ្ងៃទី២ សីហារហូតមក៕
៧ សីហា ២០២០ សាច់ញាតិនិងយុវជន ដើរដាក់ញត្តិតាមស្ថានទូត សុំអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន ទោះរងការព្រមាន តែយុទ្ធនាការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មិនត្រូវបានបញ្ឈប់ឡើយ។ ក្រោយមិនអាចទៅទាមទារនៅមុខតុលាការរាជធានីភ្នំពេញ ដោយសារតែអាជ្ញាធររារាំង សាច់ញាតិ យុវជន និង ប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាយកញត្តិទៅដាក់នៅតាមស្ថានទូតនៃប្រទេសធំៗ ដូចជា ស្ថានទូតអាមេរិក ស្ថានទូតបារាំង និង ស្ថានទូតសហភាពអឺរ៉ុប ជាដើម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យមានការដោះលែងលោក រ៉ុង ឈុន។ ទាំងសាច់ញាតិ ទាំងប្រជាពលរដ្ឋទាំងនោះ ភាគច្រើន គឺពាក់អាវស ដែលមានរូបលោក រ៉ុង ឈុន។ ពួកគេ មិនត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរដោយថ្មើរជើងឡើយ ក្នុងការយកញត្តិទៅដាក់នៅតាមស្ថានទូត។ ចេញពីស្ថានទូតមួយ ទៅស្ថានទូតមួយ អាជ្ញាធរ តម្រូវឲ្យពួកគេ ជិះម៉ូតូកង់បី ដោយអាជ្ញាធរ សុខចិត្តចេញថ្លៃឲ្យ។ អ្នកណា ដែលមានយានជំនិះផ្ទាល់ខ្លួន ដូចជា ម៉ូតូ គឺអាចជិះយានជំនិះរបស់ខ្លួន។
កម្លាំងអាជ្ញាធរ បាននៅជាមួយពួកគេ ជាប់ជានិច្ច។ ពេលស្ថិតនៅមុខស្ថានទូតបរទេស ក៏មានកម្លាំងអាជ្ញាធរ ហើយនៅពេលពួកគេ ធ្វើដំណើរដោយម៉ូតូកង់បី យកញត្តិទៅដាក់នៅស្ថានទូតបរទេសផ្សេងទៀត កម្លាំងអាជ្ញាធរ ក៏ជិះម៉ូតូអមតាមពួកគេដែរ។
«ដោះលែង រ៉ុង ឈុន! ដោះលែងលោក រ៉ុង ឈុន! ដោះលែងលោកគ្រូ រ៉ុង ឈុន»។ នេះជាសម្រែករបស់សាច់ញាតិនិងក្រុមយុវជន ពេលនៅមុខស្ថានទូតបរទេស ហើយពេលធ្វើដំណើរតាមម៉ូតូកង់បី ពួកគេ ក៏នាំគ្នាស្រែកដូច្នេះដែរ។
យ៉ាងណា ក្នុងការដាក់ញត្តិនេះ ក្រុមយុវជននិងកម្លាំងអាជ្ញាធរ មិនបានប៉ះទង្គិចគ្នាឡើយ
កាលពីថ្ងៃទី៥ ខែសីហា ក្រុមយុវជននិងកម្លាំងអាជ្ញាធរ បានប៉ះទង្គិចគ្នា នៅម្តុំវត្តមហាមន្រ្តី ដែលបណ្តាលឲ្យយុវតី២នាក់រងរបួស។ ពេលនោះ ក្រុមយុវជន ធ្វើដំណើរដោយថ្មើរជើង ទៅដល់វត្តមហាមន្រ្តី ឆ្ពោះទៅតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។ តែពួកគេ មិនបានទៅដល់មុខតុលាការរាជធានីភ្នំពេញឡើយ ដោយត្រូវអាជ្ញាធរ រារាំង នៅត្រឹមវត្តមហាមន្រ្តី។
លើសពីនេះ មានមនុស្ស៤នាក់ (ស្រីម្នាក់) ដែលចូលរួមក្នុងយុទ្ធនាការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី៤ ទី៥ និង ទី៦ ខែសីហា។ ប៉ុន្តែ ក្នុងចំណោមពួកគេ មានបុរសម្នាក់និងស្ត្រីម្នាក់ ត្រូវបានដោះលែងវិញ ខណៈបុរសទាំង២នាក់ទៀត ត្រូវអាជ្ញាធរ បន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ថែម។
ក្រៅពីនេះ មានព្រះសង្ឃមួយចំនួនទៀត ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ និមន្តពីខេត្តបាត់ដំបង បម្រុងនឹងចូលរួមជាមួយសមាជិកផ្សេងទៀតនៃក្រុមយុវជនខ្មែរថាវរៈ ដើម្បីទៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន តែត្រូវបានអាជ្ញាធរ ឃាត់ព្រះកាយមួយរយៈពេលខ្លី នៅវត្តបទុមវតី កាលពីថ្ងៃទី៥ ខែសីហា។ ក្រោយមក ព្រះសង្ឃ៨អង្គ ដែលត្រូវឃាត់ព្រះកាយ ទទួលបានការអនុញ្ញាតឲ្យចេញពីវត្តបទុមវតី ហើយអាជ្ញាធរ បាននិមន្តព្រះអង្គ ឲ្យត្រឡប់ទៅខេត្តបាត់ដំបងវិញ។
នៅថ្ងៃទី៣ ខែសីហា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ទៅកាន់ក្រុមអ្នកតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។
តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមានថា ការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន គឺមិនមែនជាទង្វើត្រឹមត្រូមតាមច្បាប់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វា ជាការដាក់សម្ពាធលើស្ថាប័នតុលាការ «ដែលអាចប្រឈមមុខនឹងការចោទកាន់» តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌកម្ពុជា។ អ្នកនាំពាក្យ ចាត់ទុកសកម្មភាពរបស់ក្រុមអ្នកទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថា «ខុសច្បាប់» ហើយអំពាវនាវឲ្យពួកគេ បញ្ឈប់ជាបន្ទាន់ «មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ»។
ចំណែកលោក ឃួង ស្រេង ចាត់ទុកសកម្មភាពជួបជុំ ហើយទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ថាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ការធ្វើចរាចរណ៍ និង ប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។ លោក បន្តថា ទន្ទឹមនឹងនេះ សកម្មភាពប្រមូលផ្តុំគ្នា ក្នុងដំណាក់កាលរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ គឺផ្ទុយពីវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។
ក្នុងសេចក្តីណែនាំរបស់ខ្លួន លោកអភិបាលរាជធានីភ្នំពេញ តម្រូវថា រាល់ការជួបជុំឬការប្រមូលផ្តុំទាំងអស់ ត្រូវជួនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ។ លោក ព្រមានថា រាល់ការជួបជុំឬការប្រមូលផ្តុំ ដែលគ្មានការជូនដំណឹង «ត្រូវចាត់ទុកជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់»។
លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយតុលាការ ចោទថា លោក បំភ្លៃខុសការពិតពីបញ្ហាព្រំដែន។ បច្ចុប្បន្ន លោក កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
តុលាការ ចាត់ទុកបទល្មើសរបស់លោក ថាជាបទល្មើសជាក់ស្តែង។ កាលពីថ្មីៗនេះ លោក រ៉ុង ឈុន បានចុះទៅដើរមើលតាមតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋជាង១០០គ្រួសារ។ ក្រោយមក លោក ក៏ចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រជាពលរដ្ឋមួយចំនួន បានបាត់បង់ដីធ្លី ដោយសារតែអាជ្ញាធរវៀតណាម រំលោភយក ហើយការបោះបង្គោលព្រំដែនខ្លះ គឺបានឈានចូលមកដីខ្មែរ។
គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយវិញ ដោយបានច្រានចោលទាំងស្រុង ចំពោះខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន។ គណៈកម្មាធិការកិច្ចការព្រំដែន មើលឃើញថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន គឺបំភ្លៃខុសការពិត និងមានចេតនាវាយប្រហារដល់កិច្ចការផ្នែកព្រំដែនរបស់រដ្ឋាភិបាល។
ទាំងអង្គការជាតិនិងអង្គការអន្តរជាតិនានា ចេញមកជាបន្តបន្ទាប់ អំពាវនាវឲ្យទម្លាក់បទចោទនិងដោះលែងលោក រ៉ុង ឈុន តែមិនទាន់ទទួលបានលទ្ធផលអ្វីឡើយ៕
ក្រុមយុវជន ចលនាខ្មែរថាវរៈ ជាក្រុម ១ ចំំណោមជាង ២០០ ក្រុម។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ ១០៤ (ភ្នំពេញ)
៣. សហគមន៍១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៥. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៦. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៧. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៨. សហគមន៍អន្លង់រុន (បាត់ដំបង)
៩. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
១០. សហគមន៍អង្គស្វាយ (កំពត)
១១. សហគមន៍អភិវឌ្ឍន៍ថ្មី (ភ្នំពេញ)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. សមាគមអ្នកបម្រើការងារតាមផ្ទះ (AWD)
១៤. សមាគមគាំពារស្ពឺងាយរងគ្រោះ (ASVW)
១៥. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. អង្គការបន្ទាយស្រី
១៨. សហគមន៍ប្លកកាន់វ៉ាថ្មី (ភ្នំពេញ)
១៩. សហគមន៍បឹងឈូក (ភ្នំពេញ)
២០. សហគមន៍បឹងឈូក A (ភ្នំពេញ)
២១. សហគមន៍បឹងឈូកមានជ័យថ្មី១ (ភ្នំពេញ)
២២. សហគមន៍បឹងឈូកនិរោធ (ភ្នំពេញ)
២៣. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
២៤. សហគមន៍បឹងប្រាំ (បាត់ដំបង)
២៥. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៦. សហគមន៍បុស្សស្មោះ (កំពង់ចាម)
២៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
២៨. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៩. សហគមន៍ប្រស្រែ (ព្រៃវែង)
៣០. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៣១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
៣២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៣៣. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៣៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣៥. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៣៦. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣៧. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៣៨. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៤០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៤១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៤២. សហភាពការងារកម្ពុជា (CLC)
៤៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៤៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CFSWF)
៤៥. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៤៦. បណ្ដាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
៤៧. បណ្តាញយុវជនកម្ពុជា (CYN)
៤៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤៩. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
៥០. សហគមន៍ចម្រើន (ភ្នំពេញ)
៥១. សហគមន៍ចង្កម ១ (ត្បូងឃ្មុំ)
៥២. សហគមន៍ចង្កមកណ្តាល (ត្បូងឃ្មុំ)
៥៣. សហគមន៍ដីធ្លីសាមគ្គីចេកមាស (ស្វាយរៀង)
៥៤. សហគមន៍ឆេកូ (ភ្នំពេញ)
៥៥. សហគមន៍ជើងឯកក្រម ៣ (ភ្នំពេញ)
៥៦. សហគមន៍ជើងឯកក្រម ៤ (ភ្នំពេញ)
៥៧. សហគមន៍ជើងព្រៃ (កំពង់ចាម)
៥៨. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៥៩. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៦០. សហគមន៍ឈូកស (ភ្នំពេញ)
៦១. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៦២. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនៈគិរី)
៦៣. សហគមន៍ចុងអំពុល (ព្រៃវែង)
៦៤. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៦៥. សហគមន៍ សេ អឹ ប្រាំ (ព្រះសីហនុ)
៦៦. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៦៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៦៨. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៦៩. សហគមន៍ដើមមភ្លៅ (ភ្នំពេញ)
៧០. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៧១. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៧២. អង្គការសមធម៌កម្ពុជា (EC)
៧៣. សហគមន៍នេសាទ (កោះកុង)
៧៤. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)
៧៥. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៧៦. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៧៧. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៧៨. សហគមន៍ហោងសំណ៌ (កំពង់ស្ពឺ)
៧៩. ក្រុមយុវជនជនជាតិដើមភាគតិច (រតនៈគិរី)
៨០. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨១. បណ្ដាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៨២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៨៣. សហគមន៍កុំប្រើស (ត្បូងឃ្មុំ)
៨៤. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
៨៥. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៨៦. សហគមន៍ឃុំស្រករជ្រូកឬស្សី (កំពង់ធំ)
៨៧. ខ្មែរថាវរៈ KT
៨៨. សហគមន៍ឃុំដា (កំពង់ចាម)
៨៩. សហគមន៍ខ្វា (ភ្នំពេញ)
៩០. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៩១, សហគមន៍កុកតារៀ (តាកែវ)
៩២. សហគមន៍ដីធ្លីកោះស្ដេច (កោះកុង)
៩៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៩៤. សហគមន៍ក្រីក្រ (ភ្នំពេញ)
៩៥. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៩៦. សហគមន៍ដីធ្លី (ប៉ៃលិន)
៩៧. សហគមន៍លំទូក (សៀមរាប)
៩៨. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៩៩. សហគមន៍មានជ័យ (ស្វាយរៀង)
១០០. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
១០១. មាតាធម្មជាតិកម្ពុជា (MNC)
១០២. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
១០៣. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
906. Not 1 More (N1M)
១០៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
១០៦. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
១០៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
១០៨. សហគមន៍អូរដំរី (ព្រះសីហនុ)
១០៩. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
១១០. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
១១១. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
១១២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
១១៣. អង្គការស្ពានសន្តិភាព (PBO)
១១៤. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
១១៥. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP)
១១៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
១១៧. សហគមន៍ភ្នំក្រោម (សៀមរាប)
១១៨. សហគមន៍ភ្នំទទឹង (កំពត)
១១៩. សហគមន៍ភ្នំត្នោត (កំពត)
១២០. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
១២១. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
១២២. សហគមន៍ភូមិ ៣ (ភ្នំពេញ)
១២៣. សហគមន៍ភូមិ ១៧ (ភ្នំពេញ)
១២៤. សហគមន៍ភូមិ ២១ (ភ្នំពេញ)
១២៥. សហគមន៍ភូមិអណ្តូង (ភ្នំពេញ)
១២៦. សហគមន៍ភូមិបាគូ (ភ្នំពេញ)
១២៧. សហគមន៍ភូមិបរឡយ (រតនៈគិរី)
១២៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
១២៩. សហគមន៍ភូមិកោះនរា (ភ្នំពេញ)
១៣០. សហគមន៍ភូមិព្រែកពន្លា (ភ្នំពេញ)
១៣១. សហគមន៍ភូមិសមុទ្រក្រោម (រតនៈគិរី)
១៣២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
១៣៣. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
១៣៤. សហគមន៍ភូមិទឹកថ្លា (ភ្នំពេញ)
១៣៥. អង្គការពន្លកខ្មែរ (PKH)
១៣៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
១៣៧. សហគមន៍ព្រែកតាគង់៣ (ភ្នំពេញ)
១៣៨. សហគមន៍ព្រែកតាគង់៦០ម៉ែត (ភ្នំពេញ)
១៣៩. សហគមន៍ព្រែកតាដូវ (ភ្នំពេញ)
១៤០. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១៤១. សហគមន៍ព្រែកត្រៃ (ភ្នំពេញ)
១៤២. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
១៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១៤៤. សហគមន៍នេសាទព្រៃពាយ (កំពត)
១៤៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១៤៦. សហគមន៍ពន្លឺខេមរា (ភ្នំពេញ)
១៤៧. សហគមន៍ទន្លង (កំពង់ចាម)
១៤៨. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១៤៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១៥០. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១៥១. សហគមន៍រីកចម្រើន (ភ្នំពេញ)
១៥២. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១៥៣. សហគមន៍រំដួលស្វាយរៀង (ស្វាយរៀង)
១៥៤. សហគមន៍រួមមិត្ត (ភ្នំពេញ)
១៥៥. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១៥៦. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១៥៧. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១៥៨. សមាគមធាងត្នោង (STT)
១៥៩. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១៦០. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១៦១. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១៦២. អង្គការសាមគ្គី
១៦៣. សហគមន៍សំរោងមានជ័យ (ភ្នំពេញ)
១៦៤. សហគមន៍សំរោងត្បូង (ភ្នំពេញ)
១៦៥. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១៦៦. សហគមន៍ស៊ាង ហ្វូង (ព្រៃវែង)
១៦៧. សហគមន៍ស្តីឃ្លាំងសាំង (ភ្នំពេញ)
១៦៨. សហគមន៍សែនរីករាយ (ភ្នំពេញ)
១៦៩. សហគមន៍ស្មរស្មាន (ភ្នំពេញ)
១៧០. សហគមន៍នេសាទសម្រស់កោះស្ដេច (កោះកុង)
១៧១. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១៧២. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៧៣. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១៧៤. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
១៧៥. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១៧៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៧៧. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៧៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៧៩. សហគមន៍ដីធ្លីតានូន (កោះកុង)
១៨០. សហគមន៍តាពេន (សៀមរាប)
១៨១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្ត្រីភេទ
(NGO-CEDAW)
១៨២. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៨៣. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៨៤. សហគមន៍ថ្មគោល (ភ្នំពេញ)
១៨៥. សហគមន៍ដីធ្លីខ្ទង់ (កោះកុង)
១៨៦. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៨៧. សហគមន៍ទួលសំបូរអភិវឌ្ឍន៍ (ភ្នំពេញ)
១៨៨. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៨៩. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១៩០. សហគមន៍ត្រពាំងអញ្ចាញ (ភ្នំពេញ)
១៩១. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៩២. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១៩៣. សហគមន៍ត្រពាំងសង្កែ (ភ្នំពេញ)
១៩៤. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៩៥. សហគមន៍ត្រពាំងរពៅ (កំពត)
១៩៦. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
១៩៧. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈហ្វរ្ម័ន(ខេមបូឌា) លីមីតធីតសៀមរាប (USWAMC)
១៩៨. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
១៩៩. សហជីពកម្មករចំណីអាហារ និងសេវាកម្មនៃក្រុមហ៊ុន ខេមបូឌា ដេវេរេដ ខេមប៉ានី លីមីតធីត
២០០. សមាគមឥន្ទ្រទេវី (IDA)
២០១. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
No comments:
Post a Comment