Sunday, September 6, 2020

សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ

VOD Khmer 11m · សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនយុវជនម្នាក់ជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម។ លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាបងប្រុសរបស់លោក មួង សុភ័ក្រ ចាត់ទុកករណីចាប់ខ្លួនសមាជិករបស់ខ្លួនថា ជាការរំលោភសិទ្ធិមនុស្ស។

ឯកសារ៖ សមាគម​និស្សិត​បញ្ញវន្ត​ថា កម្ពុជា​​​បាត់​​ដី​​រាប់​​រយ​​ហិកតារ ​នៅតំបន់​ចំពុះទា ​ខេត្ត​ស្វាយរៀង ទៅ​វៀតណាម​៖ ក្រុម​យុវជន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ ​បង្ហាញ​ថា កម្ពុជា បាន​បាត់បង់​ដី​រាប់​រយ​ហិកតារ ទៅ​ប្រទេស​វៀតណាម ចាប់ពី​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១៩៤ ដល់​បង្គោល​ព្រំដែន​លេខ ​១៩៩ ស្ថិត ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ ការ​រក​ឃើញ​នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះទៅ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ ក្នុង​យុទ្ធនាការ “១០០​រាត្រី​” បន្ត​ពី​បណ្ឌិត កែម ឡី អ្នកវិភាគ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ សង្គម ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់។ រីឯ​មន្ត្រី​របប​ក្រុងភ្នំពេញ ច្រានចោល​របាយការណ៍​នេះ​ថា ជា​របាយការណ៍​មិន​ត្រឹមត្រូវ។

របាយការណ៍​បឋម​ក្នុង​រាត្រី​៣៩ របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៩​ ទំព័រ បាន​ដាក់​ចំណងជើង​ថា “​ការបាត់បង់​ដី​នៅ​ព្រំដែន​ច្រមុះ​ជ្រូក ឬ​ចំពុះទា ទៅ​វៀតណាម​រាប់រយ​ហិកតារ”។ ព្រំដែន​ចំពុះទា​នេះ ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤ ដល់​បង្គោល​ព្រំដែន​លេខ​១៩៩ ក្នុង ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជាប់​ជាមួយ​ស្រុក​មុខវ៉ា ខេត្ត​ឡុងអាន ប្រទេស​វៀតណាម ដែល​ក្រុម​យុវជន បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ រយៈពេល ៣​ថ្ងៃ ដែល​ទើប​ចេញផ្សាយ នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ។

របាយការណ៍​បង្ហាញ​ថា មាន​ហេតុផល​ចំនួន ៥​ចំណុច ​ដែល​សំអាង​ថា កម្ពុជា បាត់បង់​ដី​រាប់រយ​ហិកតារ ទៅ​វៀតណាម គឺ៖
  1. – ចំណុចទី​១ ការ​បោះ​បង្គោល​ថ្មី​កាលពី​ឆ្នាំ​ ២០០៩ ចំនួន​ ៦ ​បង្គោល​​គឺ​បង្គោល​លេខ ១៩៤, ១៩៥, ១៩៦, ១៩៧, ១៩៨ និង​បង្គោល​លេខ​ ១៩៩ បាន​បោះ​បង្ខិត​ចូល​ទឹកដី​កម្ពុជា ​ឆ្ងាយ​ពី​បង្គោល​ចាស់ ដែល​សល់​ពី​សម័យ​បារាំង គឺ បង្គោល​លេខ ​១៣៥, ១៣៦, ១៣៧, ១៣៨, ១៣៩ និង​បង្គោល​លេខ ​១៤០។ ជាក់ស្តែង បង្គោល​ថ្មី​ ១៩៩ បោះ​ឆ្ងាយ​ពី​បង្គោល​ចាស់​ ជាង​ ២ ​គីឡូម៉ែត្រ។
  2. – ចំណុច​ទី​២ របាយការណ៍ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​នៅ​ជាប់​ព្រំដែន បាន​បាត់បង់​ដីស្រែ​ចម្ការ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ក្រោយពី​វៀតណាម ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន កាលពី​ឆ្នាំ ​២០១៥ ដោយ​គ្មាន​ដំណោះស្រាយ ​និង​យកចិត្តទុកដាក់ ពី​របប​ក្រុងភ្នំពេញ​នោះ​ទេ។
  3. – ចំណុច​ទី​៣ រដ្ឋាភិបាល​វៀតណាម បាន​រៀបចំ​យុទ្ធសាស្ត្រ​ឈ្លានពាន​កម្ពុជា​ជា​បន្តបន្ទាប់ តាមរយៈ បញ្ជូន​ចារកម្ម ឲ្យ​ស៊ើបការ​តាម​ភូមិ​-​ឃុំ​ខ្មែរ និង​បន្ទាប់មក​រដ្ឋាភិបាល​វៀតណាម បាន​បន្លំ​យក​ដី​ខ្មែរ តាម​ខ្សែបន្ទាត់​ព្រំដែន​ធ្វើជា​ដី​សង្គមកិច្ច​ ចែក​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម​ក្រីក្រ​ មកពី​ខេត្ត​ឆ្ងាយៗ​រស់នៅ ហើយ​រដ្ឋ​ជួយ​ឧបត្ថម្ភ​គ្រប់​បែបយ៉ាង​ ដូចជា​ធ្វើ​ផ្ទះ ធ្វើ​ផ្លូវ មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ផ្ដល់ ប្រាក់កម្ចី​យក​ទៅ​រកស៊ី​ ដោយ​មិន​គិត​ការ​ប្រាក់​ជាដើម។
  4. – ចំណុច​ទី​៤ ក្រោយ​ពី​ផ្ទុះ​រឿង​វៀតណាម​យក ដី​ខ្មែរ​នោះ​អាជ្ញាធរ​ខ្មែរ និង​វៀតណាម បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ចូល​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ជាក់ស្ដែង​នោះ​ទេ។
  5. – ចំណុច​ទី​៥ ទោះបីជា​តំបន់​ព្រំដែន ចំពុះទា​នោះ ជា​ភូមិសាស្ត្រ​លិច​ទឹក​ក្ដី ក៏​រដ្ឋាភិបាល​វៀតណាម ខិតខំ​អភិវឌ្ឍន៍​តំបន់​នោះ​យ៉ាង​លឿន ដូចជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​ជួយ​សម្រួល​ការ​រស់នៅ​របស់ ប្រជាពលរដ្ឋ​គេ​ថែម​ទៀត​ផង ដែល​ខុស​ឆ្ងាយ​ពី​កម្ពុជា​ដែល​គ្មាន​ការអភិវឌ្ឍន៍​នៅ​តាម​ព្រំដែន និង ទុក​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​វេទនា​និង​ឯកោ​បំផុត​ជាដើម។
ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ផ្អែកលើ​ហេតុផល​​ទាំង ៥ ​ចំណុច​ខាងលើ​នេះ ធ្វើ​ឲ្យ​ពួកគេ​ហ៊ាន​សន្និដ្ឋាន​ថា កម្ពុជា ពិតជា​បាត់បង់​ទឹកដី​រាប់​រយ​ហិកតារ ​ទៅ​ភាគី​វៀតណាម។ លោក​បញ្ជាក់​ថា ក្នុង​ការ​ចុះ​ស្រាវជ្រាវ​នោះ លោក​បាន​ជួប​សម្ភាសន៍​ផ្ទាល់ ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ពលរដ្ឋ​វៀតណាម និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​បាន​ថត​ជា​វីដេអូ​ទុកជា​ឯកសារ ទៀត​ផង។៖ «ពេល​ដែល​វៀតណាម​ ចាក់​ដី​ធ្វើ​ផ្លូវ​ឈ្លានពាន​យក​ដី​ខ្មែរ​រាប់រយ​ហិកតារ​ថែមទៀត​នោះ គឺ​យើង​ឃើញ​ថា អាជ្ញាធរ​ជាតិ​ មក​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន បាន​ចុះទៅ​ពិនិត្យ​ដោះស្រាយ​ដែរ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ដោះស្រាយ​មិនបាន​ជោគជ័យ​ ហើយ​គេ​នៅតែ​យក​ដី​យើង​ បាន​ដដែល​។ បន្ទាប់​មក​ទៀត​ផ្លូវ​នោះ បាន​ធ្វើ​រួចហើយ​ដោយ​គ្មាន​ការ​តវ៉ា​ពី​អាជ្ញាធរ​កម្ពុជា​ទៀត​ទេ ហើយ​ពលរដ្ឋ​ខ្មែរ ដែល​ខ្លះ​បាត់បង់​ដី ១០​ហិកតារ ហើយ​ខ្លះ​មាន​ដី​ដែរ តែ​ដី​នោះ​ក្លាយ​ជា​តំបន់​ស​ដូច្នេះ​ពលរដ្ឋ​អត់​ហ៊ាន​តវ៉ា​អី​ទាំងអស់​ដោយសារ​មាន​ការ​គាប់​សង្កត់»។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ជាច្រើន​លើក នៅ ថ្ងៃ​ទី​២៣ ខែ​ធ្នូ តែ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

រីឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង លើកឡើង​ថា លោក​ មិនឈឺក្បាល​ ជាមួយ​របាយការណ៍​ស្រាវជ្រាវ​របស់​យុវជន ១០០​រាត្រី​ទាំងនេះ​ទេ ហើយ​លោក​ និយាយ បែប​ព្រមាន​ថា បើ​មិន​ដឹង​ច្បាស់ កុំ​ចេះ​តែ​ធ្វើ​ការចោទប្រកាន់​ផ្ដេសផ្ដាស។ លោក វ៉ា គឹមហុង បញ្ជាក់​ថា ទឹកដី​ខ្មែរ​នៅ​ចំណុច​ចំពុះទា​នោះ គឺ​គ្មាន​ការបាត់បង់​នោះ​ទេ គឺ​លោក​ ជា​អ្នក​ចរចា​ជាមួយ​វៀតណាម​កន្លងមក ដើម្បី​រក្សា​នៅ​ដដែល ​ដូច​ផែនទី​ផ្លូវការ​ខ្នាត​មួយ​លើ​១​រយ​ពាន់ (១/១០០.០០០)៖ «ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ថា កន្លែង​ហ្នឹង​ហ្អា បើ​មិន​ដឹង​រឿង​ទេ កុំ​ចេះតែ​ចោទ​អញ្ចេះ​ចោទ​អញ្ចុះ កន្លែង​នោះ​គឺជា​ចំពុះទា។ ចំពុះទា​នេះ គឺ​យើង​វាស់​តាម​រាងរៅ​ចំពុះទា តាំងពី​ជំនាន់​បារាំង មកដល់​យើង​ចរចា​សព្វថ្ងៃ ​បោះ​បង្គោល​ក៏​នៅ​រក្សា គឺ​វាង​ចំពុះទា​ដដែល ដូច្នេះ​លោកអ្នក​ថា ឲ្យ​ប្រាកដប្រជា កុំ​ចេះតែ​ចោទ​ផ្ដេសផ្ដាស។ ខ្ញុំ​គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង​ទេ បាទ»។

លោក មួង សូនី យល់ថា របប​ក្រុងភ្នំពេញ តែងតែ​អួតអាង​ថា ខ្លួនឯង​បាន​អនុវត្ត​ត្រឹម​ត្រូវជា​រៀងរហូត និង​ពុំ​ទទួលយក​មតិយោបល់​ប្រជាពលរដ្ឋ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ល្អ​ឡើងវិញ​នោះ​ទេ៖ «ខ្ញុំ​ប្រាប់​ទៅ​រដ្ឋាភិបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​គាត់​ដឹង​លឺជា​ព័ត៌មាន ហើយ​បើ​គាត់​ថា មិន​បាត់​ទេ គឺជា​រឿង​របស់​គាត់។ ប៉ុន្តែ​ខ្ញុំ​សូម​សំណូមពរ​មួយ​ទៀត​ថា សូម​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​ថា កម្ពុជា មិនបាន​បាត់បង់​ដី​មែន ហើយ​មាន​មូលហេតុ​អី។ សូម​បញ្ជាក់​ដោយ​ត្រឹមត្រូវ​។​មួយទៀត សូម​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ អភិវឌ្ឍ​ព្រំដែន​ឲ្យ​បាន​លឿន ហើយ​យើង​ក៏​អ៊ីចឹង​​ដឹង​ថា ការ​អភិវឌ្ឍ​នោះ ប្រើ​ពេល​យូរ​ប៉ុណ្ណា ទំហំ​ប៉ុណ្ណា និង​ប្រើ​សាច់ប្រាក់​ប៉ុណ្ណា ក្នុង​ការ​អភិវឌ្ឍ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​បន្ថែម​ពី​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច នោះ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក ​មិន​អាច​ទាក់ទង​បាន។

មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា វៀតណាម​ ពិតជា​បាន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​តក់ក្រហល់​មែន កាលពី​ឆ្នាំ​ ២០១៥ នៅ​ចំណុច​ចំពុះទា។ លោក​បន្ត​ថា កាលណោះ ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​គណបក្ស​ប្រឆាំង និង​អាជ្ញាធរ​ខ្មែរ ក៏បាន​តវ៉ា​ជាមួយ​វៀតណាម​ដែរ ដើម្បី​រក​ដំណោះស្រាយ​រួម ប៉ុន្តែ​ដោយសារ​កម្ពុជា​ជួបប្រទះ​បញ្ហា​នយោបាយ​ក្នុងស្រុក​ជា​ហូរហែ និង​ដោយសារ​មានការ​ព្រមាន​ពី​របប​ក្រុងភ្នំពេញ​មិន​ឲ្យ​និយាយ​អំពី​បញ្ហា​ព្រំដែន​នោះ ធ្វើ​ឲ្យ​កម្ពុជា​ភ្លេច​អំពី​រឿងរ៉ាវ​ចម្រូងចម្រាស នៅ​តាម​តំបន់​ព្រំដែន​ជាមួយ​វៀតណាម​រហូត​មក។ លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ សុទ្ធតែ​ដឹង​ថា កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម និង​ដឹង​ថា ភាគី​ខាង​ណា​ខាត ខាង​ណា​ចំណេញ​ពេល​បោះ​បង្គោល​ព្រំដែន​ម្ដងៗ ប៉ុន្តែ​ថា​តើ អាជ្ញាធរ​ជំនាញ​របស់​របប​ក្រុងភ្នំពេញ មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ព្រំ​ដែរ​ដែរ​ឬ​ទេ៖ «គាត់​ជា​យុវជន​របស់​ខ្មែរ នៅ​ពេល​គាត់​រាយការណ៍​មក​អ៊ីចឹង គឺ​ក្នុងនាម​ជា​រដ្ឋាភិបាល កុំអាល​បដិសេធ កុំ​ឲ្យ​អាល​អី​គាត់ យើង​ទទួល​ព័ត៌មាន​ហើយ យើង​ឲ្យ​គណៈកម្មការ​ចុះទៅ​ពិនិត្យ​មើល​ថា តើ​ដូច​អ្វី​ដែល​យុវជន​រាយការណ៍​ដែរ​ឬ​អត់ ហើយ​បើ​សិន​ដូច​មែន គឺ​ត្រូវ​រក​ដំណោះស្រាយ ជាមួយ​វៀតណាម​ទៅ ។ បើ​មិន​ដូច​ទេ​ក៏​ហើយ​ទេ ព្រោះ​វា​គឺជា​ព័ត៌មាន​តើ ឬក៏​ជូន​ព័ត៌មាន​ទៅ​ឲ្យ​គាត់​វិញ​ថា អូន​ឯង ច្រឡំ​ហើយ ឬ​អញ្ចេះៗ ដើម្បី​ឲ្យ​អ្នករាយការណ៍​មក​នោះ គេ​អស់ចិត្ត»។

កន្លងទៅ​ភាគី​វៀតណាម បាន​សាងសង់​ប៉ុស្តិ៍ និង​ជីក​ស្រះ​លើ​តំបន់​ហាមឃាត់ ឬ​ហៅថា​តំបន់​ស និង​កសាង​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​ជាដើម ដោយ​មិន​អើពើ​ទៅ​នឹង​កំណត់​ទូត​របស់​កម្ពុជា ម្ដង​ហើយ​ម្ដងទៀត​នោះ​ទេ។ មក​ដល់​ពេល​នេះ ផែនការ​របស់​វៀតណាម​ត្រូវ​បាន​ធ្វើ​ដោយ​ជោគជ័យ។ ភាគី​កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ដោយ​បាន​ឯកភាព​ថា ភាគី​ទាំងពីរ​ត្រូវ​រក្សា​ស្ថានភាព​ដដែល​នៅ​តាម​ព្រំដែន ដោយ​មិន​ត្រូវ​ធ្វើ ឬ​សាងសង់​អ្វី​ដែល​ថ្មី​ឡើយ។

ក្រុម​យុវជន​១០០​រាត្រី ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ ផ្ដល់​សេរីភាព និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ និង យុវជន ចូលរួម​ការពារ​ព្រំដែន​ទាំងអស់​គ្នា បញ្ឈប់​ការ​គំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ និង​ជួយ​ពន្លឿន​ការអភិវឌ្ឍន៍​នៅ​តាម​បណ្ដោយ​ព្រំដែន​ឲ្យ​ឆាប់​រហ័ស​ដូច​ភាគី​វៀតណាម ដើម្បី​លើក ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ឲ្យ​បាន​ច្រើន។ លើស​ពី​នេះ លោក​ក៏​ចង់​ឃើញ របប​ក្រុងភ្នំពេញ​បង្កើត​ក្រុមការងារ​មួយ​ដែល​មាន​ជំនាញ​ច្បាស់លាស់ ជាង​ក្រុមការងារ​លោក​បណ្ឌិត សុខ ទូច ដើម្បី​សិក្សា​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​ទាំងអស់ រួចហើយ​ចងក្រង​ជា​ឯកសារ ដាក់ពាក្យ បណ្ដឹង​ទៅ​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​ទឹកដី​កម្ពុជា​ដែល​បាត់បង់​នោះ​មក​វិញ៕

លោក មួង សូនី៖ ក្រុម​យុវជន​ចង់​ឃើញ​រដ្ឋាភិបាល​ខ្មែរបង្ហាញ​តម្លាភាព​ក្នុង​សំណុំ​រឿង​ព្រំដែនភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នា​រាត្រីនេះ​គឺ លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​។ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨​មករា ​កន្លង​ទៅ​នេះ លោក មួង សូនី បាន​ដឹក​នាំ​យុវជន​ប្រមាណ​៣០​នាក់ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ ១៤៧-១៤៨ ​ស្ថិត​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង​។ ជា​លទ្ធផល លោក មួង សូនី រក​ឃើញ​ថា វៀតណាម​បោះ​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​លោក​ចង់​ឃើញ​​រដ្ឋាភិបាល​ក្រុង​ភ្នំពេញបង្ហាញ​តម្លា​ភាព​ជូន​ពលរដ្ឋ​នៅ​ក្នុង​សំណុំ​រឿង​នេះ​។


សមាជិក​ក្រុម​ការងារ ១០០រាត្រី​ ម្នាក់​បាត់​ខ្លួន សមាជិក​គ្រួសារ​សង្ស័យ​ថា សមត្ថកិច្ច​ចាប់​ខ្លួនសមាជិក​ក្រុម​ការងារ ១០០រាត្រី​ម្នាក់​បាត់​ខ្លួន នៅ​វេលា​ប្រមាណ ២រសៀល ​ថ្ងៃ​ទី១០ កញ្ញា។ រហូត​មក​ទល់​ម៉ោង​ផ្សាយ​នេះ ក្រុម​គ្រួសារ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាត់​ខ្លួន​នៅ​ឡើយ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែល​ជា​បង​ប្រុស​យុវជន មួង សុភ័គ្រ ដែល​បាត់​ខ្លួន​នោះ ឲ្យ​ដឹង​ថា ប្រុស​របស់​លោក​បាន​បាត់​ខ្លួន​នៅ​ម្ដុំ​សាលា​បឋមសិក្សា​សុធារស ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ នៅ​ពេល​ប្អូន​ប្រុស​របស់​លោក​បាន​យក​ម៉ូតូ​ទៅ​ឲ្យ​ប្អូន​ប្រុស​របស់​លោក មាន​ព្រហ្មមុនី​សកម្មជន​ព្រំដែន ដែល​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ លោក មួង សូនី សង្ស័យ​ករណី​បាត់​ខ្លួន​ប្អូន​ប្រុស​របស់​លោក​នេះ​ថា ប៉ូលិស​អាច​ចាប់​យក​ទៅ​ឃុំ​ខ្លួន​ស្ងាត់ៗ៖ «

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ជា​ច្រើន​លើក ដើម្បី​សួរ​អំពី​ករណី​បាត់​ខ្លួន​យុវជន មួង សុភ័គ្រ នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ។

យុវជន មួង សុភ័គ្រ មាន​អាយុ ២៤ឆ្នាំ លោក​ជា​យុវជន​សកម្ម ដែល​ចូលរួម​តវ៉ា​យ៉ាង​សកម្ម​ជាមួយ​ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​យុត្តិធម៌​សង្គម។ លោក មួង សូនី អំពាវនាវ​ទៅ​អាជ្ញាធរ បើ​សិន​ជា​ចាប់​ខ្លួន​ប្អូន​ប្រុស​របស់​លោក​មែន​នោះ សូម​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​លោក​បាន​ដឹង​ផង៕

No comments:

Post a Comment