បច្ចុប្បន្នភាព Update 14 June, 2022
Vann Saray BREAKING: កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ
DAP News ប៉ូឡូញ អំពាវនាវឲ្យសម្ព័ន្ធមិត្ត ជួយបំពេញឃ្លាំងអាវុធ ដែលខ្លួនបានផ្តល់ឲ្យ អ៊ុយក្រែន នោះមកវិញ
VOD Khmer 📃 កញ្ញា សេង ធារី ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅពន្ធនាគារភ្លាមៗ ក្រោយតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទរួមគំនិតក្បត់ [English Below]សមត្ថកិច្ចរាជធានីភ្នំពេញប្រមាណ៥០នាក់ បានចាប់ខ្លួនកញ្ញា សេង ធារី បញ្ជូនទៅពន្ធនាគារភ្លាមៗនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយផ្ដន្ទាទោសដាក់ពន្ធនាគារកញ្ញា រួមនឹងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយជាច្រើនរូបទៀត ក្នុងម្នាក់ៗចន្លោះពី៥ឆ្នាំទៅ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់»។
RFA Khmer #BreakingNews អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ ព្រមទាំងជាអ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គម កញ្ញា #សេងធារី ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមចោទប្រកាន់កញ្ញា ៦ឆ្នាំ ពីបទរួមគំនិតក្បត់ នៅព្រឹកថ្ងៃទី១៤ មិថុនា។
HENG KimHong កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បប្រភពពី VOD and Chork Sopheap.
Hout Songhakកញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ2022-06-14 10:57am(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានយើងឲ្យដឹងនៅមុននេះបន្តិច ថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី ធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។សូមជម្រាបថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កញ្ញា សេង ធារី គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលជាអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានតុលាការបើកសវនាការ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់៕
Chak Sopheap សេរីភាព យុត្តិធម៌ តុលាការ! ថ្ងៃនេះជាថ្ងៃប្រកាសសាលក្រមលេីករណីរបស់អ្នកនាង សេង ធារី ដែលរងបទចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ! បេីតាមការតាមដានសវនាការរបស់ខ្ញុំកន្លងមក ក្នុងចំណោមភស្តុតាង៩ ប្រឆាំងនឹងអ្នកនាង សេង ធារីមានមួយដែលមេធាវីការពារក្តីនិងអ្នកនាងធារីផ្ទាល់បដិសេធនិងស្នេីឱ្យមានការត្រួតពិនិត្យពីលទ្ធភាពនៃការចូលជ្រៀតបន្លំ(Hacking)លេីគណនីរបស់អ្នកនាង។ ក្នុងនោះមានការដេញដោលពីបច្ចេកទេសចូលយកទិន្នន័យឬការបង្កេីតក្រុមសន្ទនា(Chat Group) ឬការបញ្ជាក់អំពីសកម្មភាពបង្ហោះ ចែករំលែក ឬសារក្នុងកិច្ចសន្ទនាជាដេីម។ ក្នុងសវនាការមួយចៅក្រមបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះការប្រេីពាក្យធ្ងន់ៗកន្លងមករបស់អ្នកនាងធារីចំពោះតុលាការ និងស្នេីឱ្យអ្នកនាងគោរពតុលាការ និងគួរយល់ថាជាខ្មែរដូចគ្នា។ មេធាវីគឺលោក ជួង ជួងី ការពារកូនក្តីថា ថ្វីបេីពាក្យកូនក្តីខ្លួនដែលតុលាការថាបានប្រេីប្រាស់ធ្ងន់ៗតែការប៉ះពាល់គឺត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែការចោទប្រកាន់បទឧក្រិដ្ឋមកលេីកូនក្តីខ្លួន និងការបន្តឃុំខ្លួនបុគ្គលមួយចំនួនទៀតគឺបានដកហូតសេរីភាពរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។ ចំណុចនេះ ខ្ញុំធ្លាប់បានលេីកកន្លងមកដែរថា ខ្មែរតែមួយ ហេតុអ្វីបានចោទចាប់ចងគ្នាអំពីបទក្បត់ជាតិ ញុះញង់គ្នាជាដេីម។ ខ្មែរធ្វេីបានគួរចេះយោគយល់ ស្តាប់ និងធ្វេីការជាមួយគ្នា មិនមែនបន្តលាបពណ៌ ចាប់ ចោទ ចង នោះឡេីយ! ជារួម សកម្មជនទាំងនេះមិនគួរត្រូវបានចោទប្រកាន់ ចាប់និងបន្តឃុំខ្លួនដោយសារតែនិន្នាការនយោបាយឬការអនុវត្តន៍សិទ្ធិសេរីភាពមូលដ្ឋាននោះឡេីយ។ សូមអ្នកនាងសេរីភាពទទួលបានការរួចផុតពីការចោទប្រកាន់បែបនយោបាយនេះ!
Ma Chettraខ្ញុំ ជា អ្នកនាង សេរីភាព!ខ្ញុំ ជា ដង្ហើម របស់ បងប្អូន!បងប្អូន មិនអាច រស់នៅ ស្រួល ដោយគ្មានខ្ញុំ បានទេ!ខ្ញុំ ជា ចម្រុះពណ៌ ដ៏រស់រវើក ដែលធ្វើឱ្យ ជីវិតបងប្អូន មានន័យ!ខ្ញុំ ជា តន្ត្រីពិរោះ ដែលចិញ្ចឹម ព្រលឹងបងប្អូន!ខ្ញុំ ជា អុកស៊ីសែន ដែលបងប្អូន ដកដង្ហើម!របបផ្តាច់ការនេះ ចង់រារាំង បងប្អូន មិនឱ្យ ដកដង្ហើម; របបផ្តាច់ការនេះ ចង់ឡោមព័ទ្ធឃុំ សេរីភាព!ដោះលែង សេរីភាព! ជ័យោ សេរីភាព!នេះជាសាររបស់កញ្ញាសេង ធារី ដែលត្រូវឡើងសវនាការនៅព្រឹកនេះ។
១៤ មិថុនា ២០២២សេរីភាព និង យុត្ដិធម៌ជារឿងរបស់មនុស្សគ្រប់រូប! ! !
មានសំណួរជាច្រើនកំពុងចោទសួរគ្នាតាមបណ្តាញសង្គម ថា តើក្រុមមនុស្សទាំងនោះ និងចូលខ្លួនមកដែរឬទេ? ព្រោះ ខ្លះថា គេគ្មានយន្តហោះជិះ ខ្លះថាកំពុងសុំឲ្យមានការលើកលែងទោសសិន ទើបពួកគេចូលមក ខ្លះថា គ្មានខ្លាចទេ កំពុងរៀបចំខ្លួនចូលមកតតាំង ខ្លះថា មិនខ្លាច មិនញញើតទេ ព្រោះតុលាការគ្មានភស្តុតាង..ខ្លះលើកទឹកចិត្តថា ស៊ូ ៗៗ ...ដើម្បីងាយយល់តាមដានសភាពការណ៍ ចូរមើលប្រក្រតិទិននៃការ ជូនដំណឹងរបស់ តុលាការ។ បើយោងតាមប្រក្រតិទិននេះ ឃើញថា អ្នកមានឈ្មោះក្នុងបញ្ជីមិនហ៊ានចូលមកកម្ពុជាទេ ដោយសារថ្ងៃទី ២០វិច្ឆិកា នៅតែមិនទាន់ឃើញ មួយណាចេញមុខ មកដល់ភ្នំពេញនៅឡើយ។
អ្នកវិភាគថា ព្រឹត្តិការណ៍វិលចូលស្រុក៩វិច្ឆិកា ជាកាដូដ៏ល្អសម្រាប់លោក ហ៊ុន សែន ចាប់ហែកសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា អ្នកវិភាគនៅក្រៅសុ្រកអះអាងថា ការកាត់លោក សម រង្ស៊ី ជាពិសេស ក្រុមមន្ត្រីជាន់ខ្ពស់៨នាក់ផ្សេងទៀត ដែលស្និទ្ធនឹងលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារពី២០ឆ្នាំដល់២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺកើតឡើង ដោយសារបុព្វហេតុសារនយោបាយក្ដៅៗអំឡុងព្រឹត្តិការណ៍៩វិច្ឆិកា២០១៩នោះឯង។
អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២ មីនាថា ការកាត់ទោសលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់លោក គឺជាការបង្ហាញយ៉ាងច្បាស់ថា ល្បែងមាតុភូមិនិវត្តន៍៩វិច្ឆិកា ២០១៩ គឺជាកាដូយ៉ាងពេញលេញ សម្រាប់លោកហ៊ុន សែន ប្រើប្រាស់នូវលេសមួយនេះ ចាប់ញែកចំណងសម្ព័ន្ធភាព«សម រង្ស៊ី~កឹម សុខា» ឬហែកគណបក្សសង្គ្រោះជាតិតែម្តង។
ការហែកសម្ព័ន្ធភាពនេះ គឺមានប្រសិទ្ធភាពលើសលប់ជាងទ្រឹស្ដីដែលគណបក្សប្រឆាំងធ្លាប់ប្រើប្រាស់កន្លងមក គឺ«សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» ខណៈការបោះឆ្នោតកាន់តែកៀក ។
លោក គឹម សុខ អះអាងថាលោកមិនគាំទ្រល្បែងមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩ របស់ក្រុមលោក សម រង្ស៊ី ដែលប្រើប្រាស់សារនយោបាយ«ចូលចាប់ ចូលចង ចូលផ្ដួលរំលំ លោក ហ៊ុន សែន ជាដើមនោះទេ ព្រោះលោកមើលឃើញថា នោះជាយុទ្ធនាការនយោបាយលេងៗ ដែលនាំផលវិបាក និងជាគ្រោះកាន់តែធំថែមទៀត ដល់គណបក្សសង្គ្រោះជាតិ។
ការអះអាងនេះ ធ្វើឡើង ក្រោយពេលតុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម កាត់ទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោក៨រូបទៀត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ពីបទឧប្បឃាត ឬប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាល តាមរយៈផែនការវិលចូលស្រុកកាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩។
សាលក្រមនេះ បានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ។ ដោយឡែក អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវជាប់ពន្ធនាគារ២២ឆ្នាំ។ រីឯភរិយាលោក សម រង្ស៊ី គឺអ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ។
ក្រៅពីជាប់ពន្ធនាគារ មេដឹកនាំបក្សប្រឆាំងទាំង៩រូប ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវបានបានដកសិទ្ធពលរដ្ឋមួយចំនួនរួមមានសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ។ បន្ថែមពីនេះ ពួកគេទាំងនោះ ត្រូវបង់ប្រាក់រួមគ្នាចំនួន១៨០០លានរៀល ឬស្មើជាង៤៤ម៉ឺនដុល្លារ ចូលទៅថវិការដ្ឋផងដែរ។
ពាក់ព័ន្ធនឹងសាលក្រមនយោបាយនេះដែរ សហភាពអឺរ៉ុបកាលពីថ្ងៃទី២ខែមីនាបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវជាថ្មីទៀត ឲ្យអាជ្ញាធរកម្ពុជា ចាប់ផ្តើមដំណើរការផ្សះផ្សារជាតិឡើងវិញ តាមរយៈកិច្ចសន្ទនាដ៏ប្រាកដប្រជាជាមួយគ្នា រវាងបក្សកាន់អំណាច និងបក្សសង្រ្គោះជាតិ។
ក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យសហភាពអឺរ៉ុប កត់សម្គាល់ថា តុលាការ បានបើកសវនាការកាត់ទោសមេដឹកនាំក្រុមប្រឆាំងទាំង៩រូប ទាំងដែលពួកគេ នៅក្រៅស្រុក មិនអាចវិលមកចូលរួមសវនាការបាន។ ការកាត់ទោសបែបនេះ អឺរ៉ុប ចាត់ទុកថា ជាការបំពាននីតិវិធីទាំងស្រុង។ ជាមួយគ្នានេះ អឺរ៉ុបជំរុញឱ្យអាជ្ញាធកម្ពុជា ត្រូវធានាថា សិទ្ធិចូលរួមជីវភាពនយោបាយ និង សិទ្ធិជាមូលដ្ឋាន ដូចជា ការបញ្ចេញមតិ ការជួបជុំ ជាដើម ត្រូវបានគោរពយ៉ាងពេញលេញ៕
តើមានមូលហេតុអ្វីខ្លះដែលកញ្ញា សេង ធារី ជ្រើសរើសយកការតតាំងតាមផ្លូវតុលាការនេះ?
កញ្ញា សេង ធារី ឬឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ សេង ចន្ទធារី ដែលជាមេធាវី និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ អះអាងថា នឹងចូលទៅតុលាការតាមពេលកំណត់ គឺ នៅវេលាម៉ោង៨ និង៣០នាទី នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា។
កញ្ញាសម្អាងហេតុផលថា ពុំមានកំហុសដូចការចោទប្រកាន់ឡើយ រាល់ការចោទប្រកាន់របស់តុលាការរបបគ្រប់គ្រងដោយ លោក ហ៊ុន សែននោះគឺជាការចោទប្រកាន់ដោយពុំមានមូលដ្ឋាន ជាការបំភ្លៃការពិត ជាការគំរាមកំហែង ធ្វើបាបដល់អ្នកគាំទ្រគណបក្សប្រឆាំង៖ «ចា៎!ជាក់ស្ដែងខ្ញុំនឹងមានវត្តមាននៅថ្ងៃហ្នឹង ពីព្រោះខ្ញុំចង់បង្ហាញថា គាត់អត់អាចបំភិតបំភ័យខ្ញុំបាន។ ខ្ញុំនឹងឆ្លើយតបដោយមានវត្តមាន ហើយខ្ញុំចង់បង្ហាញថា ខ្ញុំអត់ខ្លាចអ្វីដែលជាអាវុធនយោបាយ ដោយការប្រើតុលាការមកលើរូបខ្ញុំនេះទេ»។
ព្រះរាជាអាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក សេង ហៀង បានចេញដីកាកាលពីថ្ងៃទី២០ ខែតុលា កោះហៅមនុស្សមួយក្រុមដាក់ក្នុងបញ្ជីរួមមានចំនួន៤៦នាក់ ក្នុងនោះមានកញ្ញា សេង ធារី ផង អោយចូលទៅសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
នៅពេលអះអាងថា នឹងចូលទៅបំភ្លឺនេះ កញ្ញា សេង ធារី បានការគាំទ្រពីមេធាវីអាមេរិកាំងល្បីឈ្មោះម្នាក់ការពារក្ដីសិទ្ធិមនុស្សអន្តរជាតិ ដែលនឹងការពារក្ដីអោយកញ្ញាដោយមិនគិតប្រាក់ គឺលោក ហ្ស៊ែរ៉េដ ហ្ស៊ិនស៊ើ (Jared Genser )។ លោកគឺជាមេធាវី ការពារក្ដីអោយជនជាតិអាមេរិកាំងក្នុងរឿងក្ដីនយោបាយក្នុងប្រទេសមិនតិចជាង២៥ប្រទេសនៅក្នុងពិភពលោក។
នៅពេលចោទសួរថា តើហេតុអ្វីចាំបាច់ស្វែងរកមេធាវីពូកែបែបនេះនៅពេលដែលរឿងនេះត្រូវកញ្ញាចាត់ទុកថាជាការគំរាមកំហែង ជារឿងនយោបាយសុទ្ធសាធហើយនោះ? កញ្ញាឆ្លើយថា អ្វីដែលកញ្ញាធ្វើនឹងបង្ហាញថា សច្ចភាពគឺជាអំណាច៖ «សេចក្ដីពិតក៏ជាអំណាច ក៏ជាអាវុធមួយ ហើយខ្ញុំមានអំណាចក្នុងការនិយាយការពិតទាញអារម្មណ៍ពលរដ្ឋក្នុងស្រុក ហើយពួកម៉ាកក្នុងឆាកអន្តរជាតិដែលស្រឡាញ់យុត្តិធម៌ ស្រឡាញ់សេចក្ដីពិតមកជួយគាំទ្រខ្ញុំនៅក្នុងការឆ្លើយតបនេះ»។
លើសពីនេះកញ្ញាថាគួរតែទម្លាក់ចោលបទចោទប្រកាន់លើរូបកញ្ញា រួមទាំងមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងផ្សេងទៀតដែរ៖ «ខ្ញុំមិនមែនទាមទារយុត្តិធម៌សម្រាប់តែខ្លួនខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំធ្វើនេះក្នុងការឆ្លើយតបនឹងភាពអយុត្តិធម៌លើខ្ញុំនេះ នឹងជួយជះជាពន្លឺលើភាពអយុត្តិធម៌ លើប្រជាពលរដ្ឋខ្មែរទាំង ស្រុងតែម្ដង»។
មិនខុសគ្នានេះដែរ លោកមេធាវី ហ្ស៊ែរ៉េដ ហ្ស៊ិនស៊ើ (Jared Genser )បានសរសេរសារបង្ហោះតាមធ្វីតធឺ (Tweeter) របស់លោកកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា មិត្តរួមថ្នាក់របស់លោក គឺកញ្ញា ធារី ដែលក្លាហាន ហ៊ានរិះគន់ លោក ហ៊ុន សែន មិនសំចៃមាត់នោះកំពុងប្រឈមនឹងបទចោទប្រកាន់ក្លែងក្លាយថា រួមគំនិតក្បត់ ដែលបទចោទប្រកាន់នេះគួរតែត្រូវទម្លាក់ចោល។
កញ្ញា ធារី គឺជាមេធាវីម្នាក់ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិកជាទីដែលកញ្ញាបានទៅរស់នៅតាំងពីឆ្នាំ១៩៧៩ ដោយរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហម។ កញ្ញាបានវិលទៅកម្ពុជាជាស្រុកកំណើតរបស់កាលពីឆ្នាំ១៩៩៥។ កញ្ញាបានធ្វើការងារសង្គមជាច្រើនជួយទៅដល់ការកសាងសន្តិភាព អប់រំពីច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងធ្លាប់ធ្វើជា ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ កញ្ញាក៏ធ្លាប់ជាប្រធានសមាគមជនរងគ្រោះនៃរបបខ្មែរក្រហម ដែលកញ្ញាក៏ជាបណ្ដឹងម្នាក់ដែរ ដោយសារខ្មែរក្រហមបានសម្លាប់ឪពុកម្ដាយរបស់កញ្ញា និងរូបកញ្ញាផ្ទាល់ក៏ត្រូវចាប់ដាក់គុករយៈពេល ៥ខែនៅគុកបឹងរៃ ក្នុងខេត្តស្វាយរៀង។ ពេលនេះកញ្ញាជាប្រធានស្ថាបនិកនៃអង្គការតស៊ូមតិឈ្មោះថាមជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ ហៅកាត់ថា ស៊ីវីខើស (CIVICUS)។
ជាមេធាវីម្នាក់ និងជាអ្នកធ្វើការងារផ្នែកសង្គម ដោយមានមិត្តភ័ក្ដិ មានអ្នកជួយគាំទ្រច្រើនដែលភាគច្រើនជាអ្នកច្បាប់អន្តរជាតិល្បីៗ និងមិត្តខ្លះកំពុងកាន់ការផ្នែកច្បាប់នៅអង្គការច្បាប់អន្តរជាតិផង ធារី មើលឃើញថារឿងក្ដីរបស់កញ្ញា នៅតុលាការក្រុងភ្នំពេញនេះកំពុងតែមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន ឬអាចនិយាយបានថា ពិភពលោកកំពុងសម្លឹងមើលរឿងនេះ។
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបង្ហោះសារនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា កំពុងតាមដានដោយយកចិត្តទុកដាក់ករណីកើនឡើងនូវបណ្ដឹងតាមផ្លូវតុលាការទៅលើអ្នកសកម្មការងារសង្គម អ្នកសារព័ត៌មាន និងអ្នកគាំទ្រគណបក្សនយោបាយធំជាងគេមួយគឺគណបក្សសង្គ្រោះជាតិនេះ និងថាអាជ្ញាធរត្រូវចាត់វិធានជាក់លាក់ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងលំហសេរីភាពសម្រាប់ពលរដ្ឋឡើងវិញ។
អតីតនាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃឹះ កត់សម្គាល់ថា ជារឿងគួរឱ្យសោកស្ដាយ ដែលអាជ្ញាធររបបក្រុងភ្នំពេញ ជ្រើសរើសយកការប្ដឹងប្តល់ស្ត្រីដែលមានភាពក្លាហានដូចកញ្ញា សេង ធារី នេះ។ អ្នកស្រីជឿជាក់ថា រឿងនេះនឹងប៉ះពាល់ដល់មុខមាត់កម្ពុជា នៅក្នុងឆាកអន្តរជាតិ៖ «រឿងតុលាការមិនយុត្តិធម៌ រឿងតុលាការបានធ្វើដោយរំលោភសិទ្ធិពលរដ្ឋក្នុងការអនុវត្តសិទ្ធិជ្រើសរើស(ផ្នែកនយោបាយ)ហ្នឹងវាមួយរួចទៅហើយ ក៏ប៉ុន្តែកញ្ញា ធារី គាត់មានទំនាក់ទំនងច្រើនទៅលើពិភពលោកនៅខាងក្រៅ អ៊ីចឹងទៅវាធ្វើឱ្យរឿងរ៉ាវហ្នឹងវាកាន់តែខ្ចរខ្ចាយទៅទៀត ដែលវាធ្វើឱ្យប្រទេសកម្ពុជាយើងជួបបញ្ហាមិនស្រួលវាកាន់តែច្រើនទៀត»។
អ្នកស្រីថាគួរតែបញ្ឈប់ការចោទប្រកាន់បែបនេះ ហើយងាកមកជំរុញលើកទឹកចិត្តស្ត្រីក្លាហាន និងមានសមត្ថភាពឱ្យបំពេញការងារជួយដល់សង្គម នឹងធ្វើជាគំរូភាពដល់ក្មេងស្រីផ្សេងទៀត។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលត្រូវតុលាការកោះហៅដែរ ប៉ុន្តែស្ថិតនៅក្រៅប្រទេស និងត្រូវរារាំងគ្រប់មធ្យោបាយពីអាជ្ញាធរក្រុងភ្នំពេញមិនអាចវិលទៅកម្ពុជាវិញបានផ្ញើសារលើកទឹកចិត្ត កញ្ញា សេង ធារី ពីចម្ងាយ។ អ្នកស្រីរំពឹងថា នឹងមានអ្នកចូលរួមគាំទ្រ និងតាមដានរឿងក្ដីនេះ ជាពិសេសនៅថ្ងៃដែលពួកគេត្រូវចូលទៅបំភ្លឺ នៅថ្ងៃទី២៦ ខាងមុខ៖ «ខ្ញុំអំពាវនាវឱ្យទាំងអស់គ្នាទៅជួយកញ្ញា សេង ធារី មិនមែនជួយតែបុគ្គលនាងទេ គឺជួយទៅដល់អ្នកដែលមានឧត្ដមគតិដូចគ្នា។ យើងត្រូវតែយកពេលវេលាមួយចំណែកណាមួយ ដើម្បីទៅរួមជាមួយហ្នឹងការប្រយុទ្ធ ដើម្បីឱ្យមានយុត្តិធម៌ មិនមែនទុកឱ្យអ្នកប្រយុទ្ធហ្នឹងគាត់ប្រយុទ្ធតែម្នាក់ឯងទេ»។
បើទោះជាយ៉ាងណាផ្ទុយពីការចោទប្រកាន់ថា តុលាការជាអាវុធរបស់អ្នកនយោបាយកាន់អំណាចនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានចេញមុខការពារជាច្រើនលើកច្រើនសាមកហើយថា តុលាការកម្ពុជាជាស្ថាប័នឯករាជ្យ រាល់បណ្ដឹងតាមផ្លូវតុលាការគឺជាការអនុវត្តច្បាប់ចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់
ចំពោះកញ្ញា សេង ធារី កញ្ញានៅតែសង្ឃឹមថាតុលាការ នឹងទម្លាក់ចោលបទចោទប្រកាន់ ដើម្បីលុបចោលនូវរាល់ពាក់ចោទប្រកាន់ ដែលថាតុលាការនេះមិនអាចផ្ដល់យុត្តិធម៌ដល់ពលរដ្ឋបាន។ បើពុំនោះសោតតុលាការមួយនេះនឹងនៅតែត្រូវចាត់ទុកថាជាអាវុធនយោបាយរបស់គណបក្សកាន់អំណាចជាពិសេសគឺលោក ហ៊ុន សែន៖ «បើអ៊ីចឹងយើងប្រើពាក្យតុលាការ ប៉ុន្តែជាតុលាការអាវុធ អយុត្តិធម៌ មិនមែនជាតុលាការ ដែលអាចផ្ដល់យុត្តិធម៌បានទេ។ ជាតុលាការបាយឡុកបាយឡ ជាស្ថាប័នអេតចាយ»។
កញ្ញាលើកឡើងទៀតថា គួរតែដល់ពេលហើយដែល លោក ហ៊ុន សែន បញ្ឈប់ធ្វើទុក្ខបុកម្នេញខ្មែរគ្នាឯងហើយងាកមកអភិវឌ្ឍន៍ប្រទេសឱ្យបានត្រឹមត្រូវ៖ «គាត់បានចោទប្រកាន់លើពួកខ្ញុំថាយើងក្បត់ជាតិ នេះគឺគួរឱ្យអស់សំណើច ពីព្រោះអ្វីដែលគាត់កំពុងធ្វើលើប្រទេសយើងនេះគឺគាត់ទេដែលកំពុងសម្លាប់ជាតិក្នុងការបើកចំហឱ្យចិន អោយយួនមកយកប្រទេសយើងទាំងស្រុងជាពិសេសចិន»។
ក្រៅតែពីបានការគាំពារផ្នែកច្បាប់ដើម្បីទៅតតាំងក្នុងសវនាការ ពេលនេះកញ្ញា សេង ធារី ក៏ទទួលបានការគាំទ្រផ្នែកថវិកាដែរ ដោយមានមនុស្សជាច្រើនចាប់ផ្ដើមផ្ដល់ថវិកាតាមរយៈយុទ្ធនាការកៀរគរថវិកា ដែលកញ្ញាបានបង្កើតតាមអនឡាញកាលពីថ្ងៃទី១៩ វិច្ឆិកា។ បើតាម កញ្ញា ធារី លើសពីថវិកា ដែលបានផ្ដល់មកអ្វីដែលកញ្ញាទទួលបានពីយុទ្ធនាការនេះគឺជាទឹកចិត្តនៃការគាំទ្រ ជួយឱ្យកញ្ញារឹងមាំតតាំងរឿងក្ដីនេះ។
កញ្ញា សេង ធារី បញ្ជាក់ថា បទពិសោធន៍ ដែលធ្លាប់ជាប់គុកខ្មែរក្រហមបានធ្វើឱ្យកញ្ញាគ្មានការភ័យខ្លាចចំពោះការប្រឈមនឹងជាប់ពន្ធនាគារនៅក្រោមរបបលោក ហ៊ុន សែន នៅពេលនេះទាល់តែសោះ៕
២០២០ វិច្ឆិកា ២០២០
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើសារលើកទឹកចិត្តកញ្ញា សេង ធារី និងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលស្នេហាយុត្តិធម៌ ស្នេហាលទ្ធិប្រជាធិបតេយ្យ ដែលមានឧត្ដមគតិដូចគ្នា ទៅជួយគាំទ្រកញ្ញា សេង ធារី ក្នុងសវនាការថ្ងៃទី ២៦ វិច្ឆិកា ខាងមុខ។ គួររំលឹកថាកញ្ញា សេង ធារី បានតាំងចិត្ត ថានឹងទៅបង្ហាញខ្លួន និងតតាំងក្តីនៅតុលាការ បើទោះបីជាកញ្ញាចាត់តុលាការកម្ពុជា ថាគ្មានឯករាជ្យ និងជាអាវុធដ៏មានឥទ្ធិពល ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង។
តាំងពីកញ្ញា សេង ធារី បញ្ជាក់ជំហរចូលខ្លួនបំភ្លឺក្នុងសវនាការថ្ងៃទី ២៦ វិច្ឆិកា ខាងមុខនេះ កញ្ញាទទួលបានការគាំទ្រពីមជ្ឈដ្ឋានទូទៅ នៅទូទាំងពិភពលោក ដែលជួយរៃអង្គាសថវិកា ដើម្បីជួយកញ្ញា ក្នុងការតតាំងក្តីនៅតុលាការ និងមានមេធាវីអន្តជាតិល្បីមួយរូប ស្ម័គ្រចិត្តជួយការពារក្តីនេះផងដែរ។
ប្រភព៖ RFA Khmer
The Phnom Penh Post
ប្រទេសកម្ពុជា ជួបនូវការបាត់បង់ដ៏ធំធេងមួយ ជាមួយនឹងការលាឈប់របស់សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ លោក Laurent Kasper-Ansermet។ វាជាការបាត់បង់ ជាមួយនឹងភាពស្មុគស្មាញបំផុត ហើយមិនមែនត្រឹមតែសម្រាប់អង្គជំនុំជម្រះវិសាមញ្ញ នៃតុលាការកម្ពុជា និងសំណុំរឿង ០០៣ និង ០០៤ ប៉ុណ្ណោះទេ។
ការលាលែងរបស់លោក Kasper-Ansermet មានផលវិបាកយ៉ាងធំធេងដល់សង្គមខ្មែរសម័យក្រោយរបបប្រល័យពូជ សាសន៍ជារួម និងកិច្ចខិតខំប្រឹងប្រែង របស់យើង ដើម្បីបញ្ជ្រាបយុត្តិធម៌ និងប្រយុទ្ធប្រឆាំងវប្បធម៌និទ្ទណ្ឌភាព។ យើងមានក្តីរន្ធត់ ចំពោះឃាតកឈាមត្រជាក់ សម្លាប់សកម្មជនបរិស្ថាន ឈុត វុទ្ធី ប៉ុន្តែយើងមិនគួរភ្ញាក់ផ្អើលទេ។ យើងហាក់ដូចជាគិតគូរបញ្ហានិទ្ទណ្ឌភាពតាមវិធីសើៗ ដោយសារតែភាពញឹកញាប់របស់វា នៅក្នុងសង្គមនេះ។
នោះមានន័យថា យើងនិយាយអំពីវា ហើយប្រតិកម្មចំពោះវាតាមឥរិយាបថមានកម្រិត ដោយផ្អែកលើការបែងចែកវាទៅតាមផ្នែក នៃការងាររបស់យើងរៀងៗខ្លួន ដូចជា នីតិប្បញ្ញត្តិ ការការពារបរិស្ថាន សិទ្ធិមនុស្ស ឬក៏នយោបាយជាដើម។
ខណៈពេលយើងបែងចែកនិទ្ទណ្ឌភាពនេះ យើងក៏បានបញ្ជ្រាបវាទៅតាមអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំជាតិជាដើម។ វាក៏មាននូវការបញ្ជ្រាប រវាងពិភពក្នុងប្រទេស និងពិភពអន្តរជាតិផងដែរ។ សហគមន៍អន្តរជាតិ ត្រូវបានចាត់ទុកថា ស្ថិតនៅពីលើបញ្ហានេះ ទោះបីវាជាស្ថាប័នសំខាន់ នៅក្នុងការធ្វើឲ្យចេញរូបរាង នូវព័ត៌មាន និងរបៀបវារៈ និងនៅក្នុងការផ្តល់ហិរញ្ញវត្ថុដល់អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល ECCC និងលទ្ធិប្រជាធិបតេយ្យក្តី។ ប៉ុន្តែដូចដែលយើងបានដឹងស្រាប់ហើយ និទ្ទណ្ឌភាព មិនមែនជាជំងឺមហារីកស៊ីរូងទេ បើសិនសហគមន៍អន្តរជាតិមិនជំរុញវា ជាមួយនឹងទឹកប្រាក់រាប់ពាន់លានរបស់ខ្លួន និងការសំងំស្ងៀមមិនហាស្តី របស់ខ្លួនចំពោះទង្វើអយុត្តិធម៌ដ៏ព្រៃផ្សៃម្តងហើយម្តងទៀតនោះ។
ដូច្នេះ វាមានទំនាក់ទំនងផ្ទាល់យ៉ាងកៀក រវាងអ្វីដែលបានកើតឡើង ចំពោះលោក ឈុត វុទ្ធី ជា វិជ្ជា និងជនរងគ្រោះនៃអំពើហិង្សា របស់កម្លាំងប្រដាប់អាវុធកាលពីពេលថ្មីៗនេះ និងអ្វីដែលកំពុងកើតមានឡើងនៅ ECCC ហើយទំនាក់ទំនងនោះគឺនិទ្ទណ្ឌភាព។
បើសិនលោក មាស មុត សូ មេត អ៊ឹម ឆែម តា ទិត្យ និង តា អាន អាចគេចរួចទោស ពីការកាប់សម្លាប់ពលរដ្ឋកម្ពុជារាប់រយពាន់នាក់នោះ តើវាចាំបាច់អ្វីទៅស្វែងរកឃាតក សម្លាប់មេដឹកនាំសហជីពនោះ? ឬសម្លាប់សកម្មជនម្នាក់ដូចជា ឈុត វុទ្ធី នៅក្នុងព្រៃនោះ?
អ្វីជានិទ្ទណ្ឌភាព តែជាការបដិសេធយុត្តិធម៌ បន្តតាមទម្លាប់ ការអនុញ្ញាតឲ្យធ្វើអាក្រក់ ការរួចខ្លួនពីការដាក់ពិន័យ ការមិនឲ្យទទួលខុសត្រូវ ការគេចពីការដាក់ឲ្យមានគណនេយ្យភាព ការក្រអឺតក្រទមនិងការធានាថា ឃាតកអាចគេចរួចខ្លួនបាន?
និទ្ទណ្ឌភាព ជាបទដ្ឋានសង្គម នៅកម្ពុជា ហើយបទដ្ឋាននេះ ដែលជំរុញដោយទឹកប្រាក់រាប់ពាន់លានដុល្លារពីសហគមន៍អន្តរជាតិ ត្រូវបានជំរុញដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ហើយបណ្តាលឲ្យពលរដ្ឋសាមញ្ញរងគ្រោះ។
តើយើងត្រូវធ្វើដូចម្តេច?
យើងទាំងពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ អាចចាប់ផ្តើមតាមរយៈការជួយគាំទ្រ និងលើកទឹកចិត្តបុគ្គលដូចជាលោក Laurent Kasper-Ansermet។
តើយើងនឹងធ្វើអ្វីនៅពេលយើងគាំទ្រគាត់? យើងនិយាយថា យើងឈរខាងការអនុវត្តច្បាប់ កិត្តិយស និងយុត្តិធម៌ ជាតម្លៃ និងកត្តា ដែលខ្វះនៅក្នុងសង្គមនេះ ហើយជាអាវុធពិតប្រាកដ ប្រឆាំងនឹងនិទ្ទណ្ឌភាព (មិនមែនទឹកប្រាក់រាប់ពាន់លានយ៉េន អឺរ៉ូ ដុល្លារ និងយន់ទេ)។
ផ្ទុយទៅវិញ C. S. Lewis បានលើកឡើងថា៖«តាមប្រភេទនៃភាពសាមញ្ញ យើងកាត់ចេញនូវឧបករណ៍ ហើយទាមទារឲ្យមានដំណើរការ»។ «យើងបង្កើតមនុស្សគ្មានចិត្ត ហើយរំពឹងពីពួកគេនូវតម្លៃ និងការត្រៀមខ្លួនជាស្រេច»។
«យើងសើចចំអក នឹងកិត្តិយស ហើយតក់ស្លុតនឹងឃើញអ្នកក្បត់។ យើងធ្វើឲ្យសេះទន់ខ្សោយ ហើយរំពឹងសេះនោះឲ្យធ្វើបានល្អ»។ តើយើងត្រូវធ្វើដូចម្តេច?
យើងត្រូវចងចាំថា យុត្តិធម៌គឺមិនមែនទាំងភាពមិនលម្អៀង ហើយក៏មិនមែនជាភាពអព្យាក្រឹតទេ។
យុត្តិធម៌ នៅជាមួយភាពគ្មានទោសកំហុស វាផ្តល់នូវប្រយោជន៍ដល់អ្នកក្រ និងអ្នករងការគាបសង្កត់ ស្ត្រីមេម៉ាយ និងក្មេងកំព្រា អ្នកទន់ខ្សោយ និងអ្នកងាយរងគ្រោះ។ ដូចសុភាសិតរបស់ជនជាតិជី្វហ្វ បានលើកឡើងថា៖«វាមិនល្អទេ ដែលមានភាពលម្អៀង ទៅរកមនុស្សអាក្រក់នោះ អ៊ីចឹងហើយ វាធ្វើឲ្យអ្នកគ្មានទោស ពុំទទួលបានយុត្តិធម៌»។
តើយើងត្រូវធ្វើដូចម្តេច?
យើងអាចអនុវត្តបានទាំងអស់នូវអ្វីដែលអ្នកទ្រឹស្តីនយោបាយ Hannah Arendt ហៅថា«វិធីទូលំទូលាយ នៃការគិតពិចារណា»។ ឬអ្វីដែលអ្នកទ្រឹស្តីមកពីសាកលវិទ្យាល័យ Yale លោក Miroslav Volf ហៅថា ការមើលឃើញទាំងសងខាង នៅពេលយើងពង្រីកការគិតរបស់យើង ដោយអនុញ្ញាតឲ្យមតិ និងគំនិត នៃអ្នកដែលយើងប្រហែលមិនចុះសម្រុងជាមួយ មានស៊ាំនៅក្នុងខ្លួនយើង ដោយអនុញ្ញាតឲ្យវាជួយយើងឲ្យឃើញវាក៏ដូចជាខ្លួនយើង តាមទស្សនៈរបស់ពួកគេ។ ពុំមានអ្វីអាចធានាបានជាមុនថា ទស្សនៈទាំងនោះ នៅចុងក្រោយនឹងរលាយចូលគ្នា ហើយការព្រមព្រៀងគ្នាអាចនឹងសម្រេចឡើងនោះទេ។ យើងអាចនឹងយល់ថា យើងត្រូវច្រានចោលគំនិតរបស់អ្នកដទៃ។ តែ យើងគួរតែខិតខំមើលបញ្ហាតាមទស្សនៈរបស់ពួកគេ ដោយសង្ឃឹមថា យុត្តិធម៌ទាំងស្រុង អាចនឹងក្លាយជាយុត្តិធម៌រួម ហើយចុងក្រោយ មានការស្រុះស្រួលគ្នា។
តើយើងត្រូវធ្វើដូចម្តេច?
យើងត្រូវយល់ថា និទ្ទណ្ឌភាពជាអំណាច ដែលគេមិនរំពឹងទុក។ យើងត្រូវស្តារអំណាច តាមរបៀបរបស់លោក Martin Luther King Jr ដែលបានលើកឡើងថា៖ «អំណាច ជាសេចក្តីស្រឡាញ់ ដែលទាមទារយុត្តិធម៌។ យុត្តិធម៌ជាសេចក្តីស្រឡាញ់ ដែលកែប្រែអ្វីៗដែលជំទាស់នឹងសេចក្តីស្រឡាញ់»។
លោក Laurent Kasper-Ansermet គាត់ពិតជាគួរឲ្យគោរពសម្រាប់សហគមន៍អន្តរជាតិទាំងមូល នៅកម្ពុជា ហើយសមនឹងទទួលការផ្តល់កិត្តិយសណាស់។ អរគុណចំពោះកិច្ចប្រឹងប្រែង និងការបំពេញការងាររបស់លោកនៅទីនេះ។ អាណត្តិរបស់លោកខ្លី តែមានន័យជាងការនៅបំពេញការងារពេញអាណត្តិទៅទៀត ហើយលោកបន្សល់ទុកនូវកេរដំណែលកិត្តិយស និងការគោរព ដែលយើងត្រូវការនិងចង់បានយ៉ាងខ្លាំង៕ CR
សេង ធារី ជាប្រធានស្ថាបនិកនៃ CIVICUS (មជ្ឈមណ្ឌលអប់រំពលរដ្ឋកម្ពុជា) និងសមាគមជនរងគ្រោះខ្មែរក្រហមនៅកម្ពុជា។
អតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឈន៍ឋសង្គមលោកស្រី សេង ធារី បានបង្ហាញមុខជាញឹកញាប់នៅលើវេទិកាសាធារណៈ របស់គណបក្សសង្គ្រោះជាតិ នៅពេលគណបក្សនេះធ្វើបាតុកម្មម្តងៗ។ តើពេលនេះ សកម្មជនសិទ្ធិមនុស្សម្នាក់នេះក្លាយជាសមាជិកគណបក្សសង្គ្រោះជាតិហើយឬ? ឆ្លើយសំនួរនេះ ខ្មែរសញ្ជាតិអាមេរិកកាំងរូបនេះ បាននិយាយថា គាត់នៅតែធ្វើការងារក្នុងជួរអង្គការក្រៅរដ្ឋាភិបាលដដែល ចាប់តាំងពីមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គមត្រូវបានបែកបាក់ តាំងពីឆ្នាំ២០០៩មក។ ចំពោះការបង្ហាញមុខជាមួយគណបក្សប្រឆាំង ដោយសារតែលោកស្រីស្រឡាញ់គោលនយោបាយគណបក្សនេះតែប៉ុណ្ណោះ។
អតីតជនរងគ្រោះខ្មែរក្រហមម្នាក់ ប្រកាសប្តឹងមេខ្មែរក្រហមពីរនាក់ទៀត កញ្ញា សេង ធារី ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការផ្សះផ្សារ និយាយនៅថ្ងៃច័ន្ទនេះថា នាងគ្រោងនឹងដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងអតីតមេដឹកនាំយោធាជាន់ខ្ពស់ខ្មែរក្រហមអតីតកុមារអ្នកទោសខ្មែរក្រហមម្នាក់បានប្រកាសដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអតីតប្រធានយោធាខ្មែរក្រហមចំនួនពីរនាក់ ដែលកំពុងរស់នៅភាគពាយព្យនៃប្រទេសកម្ពុជា។
កញ្ញា សេង ធារី ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌ និងការផ្សះផ្សារ និយាយនៅថ្ងៃច័ន្ទនេះថា នាងគ្រោងនឹងដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងអតីតមេដឹកនាំយោធាជាន់ខ្ពស់ខ្មែរក្រហមចំនួនពីរនាក់ គឺលោកមាស មុត និងលោកស៊ូ ម៉េត ខណៈដែលជនសង្ស័យទាំងប្រាំនាក់ក្នុងសំណុំរឿងទាំងពីរនេះកំពុងស្ថិតក្នុងអាថ៌កំបាំងនៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងភាគីកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហមបានបដិសេធការស៊ើបអង្គេតតាមចាប់ជនសង្ស័យបន្ថែមសម្រាប់សំណុំរឿងពីរចុងក្រោយនេះដោយសំអាងលើហេតុផលនៃការបារម្ភអំពីការបង្កឲ្យមានបញ្ហាអសន្ដិសុខសង្គម។
លោកមាស មុត អតីតមេបញ្ជាការកងពលលេខ ១៦៤ នៃកងទព័ជើងទឹកខ្មែរក្រហម រីឯលោក ស៊ូ ម៉េត ធ្លាប់ជាមេបញ្ជាការកងពលលេខ៥០២ នៃកងទព័អាកាសរបស់ពួកខ្មែរក្រហម។
ឯកសារនានាបង្ហាញការសង្ស័យថា អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមទាំងពីរទទួលខុសត្រូវចំពោះការចាប់ខ្លួន និងការសម្លាប់ប្រជាពលរដ្ឋដោយពួកកងទព័ ដែលស្ថិតក្រោមបញ្ជារបស់ពួកគេ។
កញ្ញា សេង ធារី លើកឡើងថា បណ្ដឹងរបស់នាងនឹងជួយជំរុញល្បឿនសំណុំរឿងចុងក្រោយដែលត្រូវគេលើកឡើងពីការខ្ទាស់ដោយសារការជ្រៀតជ្រែកនយោបាយនោះ។ នាងថ្លែងដូច្នេះថា៖
«ខ្ញុំចង់ទាមទារយុត្តធម៌ឲ្យមានភាពពេញលេញ ពីព្រោះខ្ញុំដឹងថា រឿងនេះ នយោបាយបានជ្រៀតជ្រែកចូល។ ខ្ញុំចង់លើកទឹកចិត្តឲ្យជនរងគ្រោះផ្សេងៗគ្នាចូលរួមនៅក្នុងការដាក់ពាក្យបណ្តឹង នៅក្នុងករណី០០៣ និង០០៤ ដែលថ្នាក់នយោបាយបានជ្រៀតជ្រែក បានប្រកាសថា គាត់អត់ចង់ឲ្យ ដំណើរការទៅមុខ»។
អតីតនាយិការមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម កើតនៅឆ្នាំ ១៩៧១។ នាងធ្លាប់ជាអតីតអ្នកទោសកុមារ ម្នាក់នៅក្នុងខេត្តស្វាយរៀង។ ឪពុកម្ដាយរបស់នាងត្រូវពួកខ្មែរក្រហមសម្លាប់ចោល។ កញ្ញា សេង ធារី មានប្រសាសន៍ថា លោកមាស មុត និងលោកស៊ូ ម៉េត ត្រូវមានការទទួលខុសត្រូវផ្នែកផ្លូវច្បាប់ចំពោះជនរងគ្រោះខ្មែរក្រហមដោយសារតែគាត់បានចូលរួមក្នុងការផ្ដល់គំនិតមួយចំនួន ដែលបណ្ដាឲ្យមានការកាប់សម្លាប់។ ផ្ទុយទៅវិញ លោកឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមបានលើកឡើងថា ការលើកឡើងរបស់កញ្ញាសេង ធារី ទាក់ទងនឹងអតីតមេបញ្ជាការកងទព័ខ្មែរក្រហម គឺគ្រាន់តែជាការប៉ាន់ប្រមាណទុកតែប៉ុណ្ណោះ ហើយក៏ជាការមិនទទួលខុសត្រូវមួយ។ លោកបន្តទៀតថា៖
«នេះជាការប៉ាន់ប្រមាណគិតទុក ហើយវាផ្ទុយទៅនឹងដំណើរការផ្លូវច្បាប់»។
លោក រោង ឈង ប្រធានអង្គភាពគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា លោកមិនទាន់បានឃើញបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់កញ្ញាសេង ធារី នៅឡើយ នៅថ្ងៃនេះ ក៍ប៉ុន្ដែលោកបានទទួលអ៊ីម៉េលរបស់កញ្ញា សេង ធារី ដែលប្រកាសសុំតាំងខ្លួនជា ដើមបណ្ដឹងរដ្ឋប្បវេណី។
ដោយឡែក លោក ជូង ជូងី មេធាវីរបស់កញ្ញាសេង ធារី បានឲ្យដឹងថា លោកមិនទាន់បានយកឯកសារណាមួយរបស់កូនក្ដីខ្លួនទៅកាន់សាលាក្ដីខ្មែរក្រហមនៅឡើយទេ។
លោកមាស មុត និងលោក ស៊ូ ម៉េត សុទ្ធតែមានអាយុជាង ៧០ ឆ្នាំរៀងៗខ្លួនទៅហើយ។ លោក មាស មុត ធ្លាប់បានប្រាប់វីអូអេខ្មែរ សំឡេងសហរដ្ឋអាមេរិកថា លោកមិនបានធ្វើអ្វីខុសនៅក្នុងសម័យខ្មែរក្រហមនោះទេ ហើយការចោទប្រកាន់ណាមួយទៅលើរូបលោកដោយសាលាក្ដីខ្មែរក្រហមគឺជាការមិនអាចទទួលយកបានទេ។ សូមបញ្ជាក់ថា កញ្ញាសេង ធាវី ក៏ជាដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿង០០២ សំណុំ រឿងនេះ ដែលនឹងត្រូវកាត់ទោសនៅក្នុងអំឡុងខែមិថុនាឆ្នាំនេះដែរ ៕
ប្រសិនបើលោកស្រី សេង ធារី ទទួលបានការអនុញ្ញាត ក្បួនសរសេរភាសាខ្មែរ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ នឹងត្រូវកែប្រែទាំងស្រុង ដោយការដកឃ្លានឹងត្រូវណែនាំឲ្យប្រើនៅចន្លោះពាក្យ ហើយកណ្ដកសញ្ញា ឬសញ្ញាក្បៀស (,) របស់បស្ចិមប្រទេសប្រើដើម្បីឲ្យកាន់តែងាយស្រួលយល់។
លោកស្រីគឺជាជនភៀសខ្លួនម្នាក់ដែលបានរត់គេចពីសង្គ្រាមស៊ីវិលទៅកាន់សហរដ្ឋអាមេរិកតាំងពីក្មេងនៅឆ្នាំ១៩៧៩ និងបានវិលត្រឡប់មកវិញនៅឆ្នាំ១៩៩៥ ហើយចាប់តាំងពីពេលនោះមក លោកស្រីបានក្លាយជាមនុស្សតែម្នាក់គត់ដែលគាំទ្រជ្រោមជ្រែងគំនិតសរសេរភាសាខ្មែរ មួយបែបដែលចាត់ទុកជាទម្រង់ទុកចោលជាយូរមកហើយ ដែលជាញឹកញាប់មិនអាចភ្ជាប់ឃ្លាស្មុគស្មាញឲ្យបានច្បាស់លាស់។
គូសបញ្ជាក់ពីភាពច្បាស់លាស់ក្នុងភាសាអង់គ្លេស ពេលប្រើប្រាស់សញ្ញាក្បៀស(ដូចជា, នាងកត់សម្គាល់ថា, ភាពខុសគ្នាដ៏សំខាន់រវាងឃ្លា “តោះញ៉ាំ, ម៉ាក់យាយ” និង “តោះញ៉ាំម៉ាក់យាយ”) លោកស្រី សេង ធារី និយាយថា វាត្រូវបានប្រើប្រាស់បន្ទាប់ពីលោកស្រីត្រឡប់មកប្រទេសកម្ពុជាវិញ ភ្លេចភាសាកំណើតរបស់ខ្លួនមួយចំនួនធំ។
លោកស្រីបានលើកឡើងតាមរយៈសារអេឡិកត្រូនិកកាលពីម្សិលមិញថា “បញ្ហានេះបានកើតឡើងចំពោះខ្ញុំជាពិសេសពីរចំណុច៖ គឺការត្រូវរៀនភាសាខ្មែរ ឡើងវិញពេលពេញវ័យ និងការជម្នះពលរដ្ឋខ្មែរ ដែលមានការអប់រំខ្ពស់ដើម្បីបញ្ចេញសំឡេងជាភាសាខ្មែរ”។
ថ្ងៃ ពុធ ទី ២៧ ខែ សីហា ឆ្នាំ ២០០៨ ៖ សេង ធារី ត្រូវបានបញ្ឈប់ពីការងារតែមានអ្នកកាង ភ្នំពេញៈ កញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមត្រូវបានក្រុមប្រឹក្សាភិបាលបញ្ឈប់ពីការងារចំនួនពីរលើករួចមកហើយ ដោយសារតែមិនគោរពទៅតាមកិច្ចសន្យាដែលបានទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាល ហើយនៅតែបន្តការងារទៅទៀតមិនខ្វល់ចំពោះការបញ្ឈប់របស់ក្រុមប្រឹក្សាភិបាលដែលជាអ្នកផ្ដល់កំណើតឱ្យខ្លួនឡើយ។
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា មានអ្នកសារព័ត៌មានជាច្រើនបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមដោយសារព័ត៌មានទាំងនោះបានទទួលទូរស័ព្ទថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមមានរៀបចំធ្វើសន្និសីទសារព័ត៌មានប៉ុន្តែនៅពេលអ្នកសារព័ត៌មានទៅដល់បែរជាឃើញមានការរារាំងមិនឱ្យអ្នកកាសែតចូលទៅវិញ។
លោក វីហុយ ប្រធានក្រុមប្រឹក្សាភិបាលបានប្រាប់កម្ពុជាថ្មីកាលពី រសៀលថ្ងៃទី២៦ ខែសីហាថា កាលពីព្រឹកថ្ងៃទី២៦ ខែសីហានេះក្រុមប្រឹក្សាភិបាលមានបំណងធ្វើសន្និសីទសារព័ត៌មានមួយស្ដីអំពីការបញ្ឈប់កញ្ញា សេង ធារី ពីការងារប៉ុន្តែមានការសំណូមពរតើអ្នកគាំទ្រកញ្ញា សេង ធារីឱ្យពិភាក្សា ហើយទុកកញ្ញា សេង ធារី ជាប្រធានមជ្ឈមណ្ឌលតទៅទៀត។
លោកវី ហុយបន្តថា កញ្ញា សេង ធារី ត្រូវបានបញ្ឈប់ពីការងារជាង៦០ថ្ងៃហើយ ប៉ុន្តែគេមិនព្រមចេញឡើយ។ លោកបញ្ជាក់ថា ខាងក្រុមប្រឹក្សាភិបាលបានទាក់ទងទៅកាន់ម្ចាស់ជំនួយមួយចំនួនប៉ុន្តែខាងម្ចាស់ជំនួយបានប្រាប់ថានៅក្នុងដំណាក់កាលនេះសូមឱ្យស្ងប់ស្ងាត់សិនហើយបើសេង ធារីមិនព្រមរួបរួមជាមួយក្រុមប្រឹក្សាភិបាលនោះទេ និងអត់ លុយឱ្យប្រាក់ខែបុគ្គលិកព្រមទាំងថ្លៃផ្ទះ។
នៅព្រឹកថ្ងៃទី២៦ ខែសីហានេះបន្ទាប់ពីមានបុគ្គលិកចេញមកចែកឯកសារដល់អ្នកកាសែត និងប្រាប់ឱ្យអ្នកកាសែតអង្គុយចាំនៅក្រៅរបងនោះមិនឃើញអ្នកណាអើតក្បាលចេញមកប្រាប់ឫផ្ដល់បទសម្ភាសន៍ឱ្យអ្នកកាសែតទេធ្វើឱ្យអ្នកយកព័ត៌មានទាំងខ្មែរ និងបរទេសអង្គុយចាំរហូតដល់ម៉ោងជាង១១ទើបនាំគ្នាចាកចេញ។
ក្រុមអ្នកសារព័ត៌មានទាំងនោះបាននាំគ្នានិយាយថា ប្រហែលជាបុគ្គលិកមជ្ឈមណ្ឌលសង្គមទាំងនោះហៅអ្នកកាសែតទៅឱ្យអង្គុយចាំស្ដាប់ពួកគេឈ្លោះគ្នាបានជាពួកគេមិនព្រមផ្ដល់បទសម្ភាសន៍ហើយមិននិយាយអ្វីទាំងអស់។
តាមការឱ្យដឹងពីបុគ្គលិកមួយចំនួនបានលើកឡើងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមចាប់ផ្ដើមមានរឿងរ៉ាវជម្លោះផ្ទៃក្នុងតាំងពីក្រោយការក្ដោបអំណាចរឹងមាំរបស់កញ្ញាសេង ធារីម្ល៉េះ។ ពួកគេបន្តថាក្រោយពីក្រុមប្រឹក្សាភិបាលតែងតាំងសេង ធារីឡើង ជាប្រធានភ្លាមកញ្ញាសេង ធារីចាប់ផ្ដើមក្ដោបអំណាចហើយនៅពេលបានរឹងមាំក៏ទាត់ក្រុមប្រឹក្សាដែលតែងតាំងខ្លួនឱ្យឡើងជាប្រធាននោះចោលហើយបង្កើតក្រុមមួយទៀតដែលគាំទ្រខ្លួនជាក្រុមប្រឹក្សាភិបាលធ្វើឱ្យមានការប្រេះឆា និងច្របូកច្របល់យ៉ាងខ្លាំង។
មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ដែលគេដឹងថាជាអង្គការធ្វើការផ្នែកច្បាប់នៅកម្ពុជានោះ បាននិងកំពុងមានបញ្ហាផ្ទៃក្នុង យ៉ាងក្តៅគគុកដោយក្រុមព្រឹក្សាភិបាលកំពុងព្យាយាមដកកញ្ញា សេង ធារី ចេញពីប្រធាន ចំណែកឯក្រុមមួយទៀតបានរារាំង ដែលសង្ស័យថា ដោយសារតែ ទទួលបានផលប្រយៅជន៍រៀងៗខ្លួន។
សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៨ មានអ្នកកាសែតជាតិ អន្តរជាតិជាច្រើន បានទទួលទូរស័ព្ទថា នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍មានរៀបចំសន្និសីទ សារពត៌មានមួយនៅវេលាម៉ោង៩នាទីព្រឹក។ ប៉ុន្តែ ខណៈដែលអ្នកកាសែតជាច្រើនបានទៅ ដល់មន្ត្រី ព្យាយាមរារាំងក្រុមមួយទៀត ព្រមទាំងអ្នកកាសែតផង មិនឲ្យចូលទៅខាងក្នុង ដោយពួកគេប្រើពាក្យថាក្រៅពីបុគ្គលិកមិនឲ្យចូលទេ។ នៅពេលសួរថា តើមជ្ឈមណ្ឌលមានរៀបចំ ធ្វើសន្និសីទសារពត៌មានដែរទេ? ក្រុមអ្នករារាំងនោះនិយាយថា មិនមានរៀបចំសន្និសីទទេគ្រាន់តែរៀបចំប្រជុំផ្ទៃក្នុង បន្តិចបន្តួចប៉ុណ្ណោះ។
ប្រភពនោះបញ្ជាក់ថា បន្តិចក្រោយមក ក៏មានបុគ្គលិករបស់មជ្ឈមណ្ឌល យកសេចក្តីប្រកាសធ្វើសន្និសីទ មកចែកជួនអ្នកសារពត៌មាន ហើយប្រាប់ថា “សូមរង់ចាំបន្តិចសិន”។ ការឲ្យរង់ចាំនោះបានធ្វើឲ្យក្រុមអ្នកកាសែត អង្គុយចាំខាងក្រៅរបងរហូតម៉ោង១១ថ្ងៃត្រង់ ទើបមានព័ត៌មានថា មិនមានធ្វើសន្និសីទកាសែតទេ។
ប្រភពផ្ទៃក្នុងរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបាន បង្ហើបថា កញ្ញា សេង ធារី ត្រូវបានក្រុមប្រឹក្សាភិបាលតែងតាំងឲ្យធ្វើជាប្រធាន ប៉ុន្តែ ក្រោយមកបន្ទាប់ពីក្តាប់អំណាចពេញដៃកញ្ញា សេង ធារី បានទាត់ចោលក្រុមព្រឹក្សាភិបាលដែលតែងតាំងខ្លួននោះ ហើយបង្កើតក្រុមមួយទៀត ធ្វើឲ្យមជ្ឈមណ្ឌលច្របូកច្របល់យ៉ាងខ្លាំង។
ប្រភពបន្តថា អ្នកដែលស្មោះស្ម័គ្រជាមួយកញ្ញា សេង ធារី ទទួលប្រាក់ខែជិត១០០០ដុល្លារក្នុងមួយខែ។ ចំណែកអ្នកផ្សេង ទទួលបានប្រមាណពាក់កណ្តាលប៉ុណ្ណោះ។
កញ្ញា សេង ធារី មិនអាចទំនាក់ទំនងបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ។ ប៉ុន្តែមានបុគ្គលិកខ្លះនិយាយថា កញ្ញា សេង ធារី ទៅប្រទេសអាមេរិកជាង១អាទិត្យមកហើយ។
សម្លេងយុវជនខ្មែរ សូមចុះផ្សាយលិខិតប្រកាស ធ្វើសន្និសីទសារពត៌មាន ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៨ ទាំងស្រុង ដូចខាងក្រោមនេះ
កញ្ញា សេង ធារី ត្រូវបានបញ្ឈប់ពីការងារជាលើកទីមួយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ និងជាលើកទី២ ដោយក្រុមព្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨។
ក្រុមព្រឹក្សាភិបាល មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ក៏ធ្លាប់បានព្រមានកញ្ញា សេង ធារី ចំនួនពីលើកមកហើយ។ លើកទី១ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៧ និងលើកទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៧។
កញ្ញាសេង ធារី ត្រូវបានជួលឲ្យមកធ្វើការ ខែមិនា ឆ្នាំ២០០៦។ ក្នុងអំឡុងពេលធ្វើការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម កញ្ញា សេង ធារី បានចូលរួមប្រជុំជាមួយក្រុមព្រឹក្សាភិបាលតែ៤ដងប៉ុណ្ណោះក្នុង ចំណោមអង្គប្រជុំក្រុមព្រឹក្សាភិបាលចំនួន៩ដង។
កញ្ញា សេង ធារី មិនគោរពកិច្ចសន្យាដែលកញ្ញាបានព្រមទទួលខុសត្រូវ ដោយផ្ទាល់ចំពោះក្រុមព្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអភិវឌ្ឍន៏សង្គម។
កញ្ញា សេង ធារី បានបង្កើតក្រុមព្រឹក្សាភិបាល ដោយខ្លួនឯងមួយក្រុមនៅពេលដែលកញ្ញា កំពុងនៅធ្វើការក្រោមការគ្រប់គ្រងរបស់ក្រុមព្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម។ សមាជិកក្រុមព្រឹក្សាភិបាលថ្មី ចំនួន១១រូប។
កញ្ញា សេង ធារី បានច្រានចោលនូវអនុសាសន៍មួយដែលសុំឲ្យមានការរៀបចំ រចនាសម្ព័ន្ធលក្ខន្តិកៈ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ដែលបានឧបត្ថម្ភដោយអង្គការអុកស្វាមអាមេរិក។ សកម្មភាពនេះ បានធ្វើឲ្យបាត់បង់នូវមូលនិធិពីអង្គការអុកស្វាមអាមេរិក។
កញ្ញា សេង ធារី មិនបានសហការដោយពេញលេញជាមួយអាជ្ញាកណ្តាលពីររូបៈ ១រូប អញ្ជើញមកពីម្ចាស់ជំនួយសំខាន់មួយ និងមួយរូបទៀត ជាស្ថាបនិកមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម។ ជាលទ្ធផលមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានបាត់បង់ថវិកា ពីម្ចាស់ជំនួយសំខាន់មួយ។
កញ្ញា សេង ធារី បានស្នើសុំឲ្យមានការសម្របសម្រួលមួយប៉ុន្តែ ការស្នើសុំនោះគឺដើម្បីឲ្យក្រុមព្រឹក្សាភិបាល ធ្វើទៅតាមអ្វីដែលកញ្ញា សេង ធារី ចង់បានប៉ុណ្ណោះ។ កញ្ញា បានឲ្យក្រុមព្រឹក្សាភិបាលជ្រើសរើស នូវជម្រើសពីរ គឺ”ព្រម” ឬ “មិនព្រម”។ ក្រុមព្រឹក្សាភិបាលបានស្នើទៅវិញថា ឲ្យមានការជួបប្រជុំជំពោះមុខដើម្បីដោះស្រាយសំណើរបស់កញ្ញាសិន ក៏ប៉ុន្តែកញ្ញាបានចាត់ទុកសំណើនោះជាចម្លើយថា “មិនព្រម” ហើយបន្តធ្វើសកម្មភាពតាមរបៀបរបប របស់កញ្ញាគឺបានផ្សព្វផ្សាយ ក្រុមព្រឹក្សាភិបាលថ្មីមួយក្រុមទៀត នៅក្នុងវេបសាយ របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម។
អស់រយៈពេល៦៣ថ្ងៃហើយដែលក្រុមព្រឹក្សាភិបាលបានបញ្ឈប់កញ្ញា សេង ធារី។ ការមិនព្រមចាកចេញពីតំណែងដ៏យូរលង់នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម និងប្រភពមូលនិធិ។ មិនតែប៉ុណ្ណោះមូលនិធិឯទៀតៗ នឹងមិនត្រូវបានគេបន្តឲ្យសារជាថ្មីទៀតចាប់ពីខែតុលា ឆ្នាំ២០០៨ខាងមុខនេះ។
នៅត្រង់ចំណុចនេះក្រុមព្រឹក្សាភិបាល សូមស្រង់យកនូវសេក្តីថ្លែងការណ៏រួម ពីលោកស្រីអតីតសមាជិកក្រុមព្រឹក្សាភិបាល១រូបដូចតទៅៈ
“ជាការមួយដ៏លំបាក ចំពោះភស្តុតាង ដែលខ្ញុំឃើញផ្ទាល់ភ្នែក ដែលថា នាយិកាប្រត្តិបត្តិមិនគ្រាន់តែរឹងទទឹង ក្នុងការមិនមានឆន្ទៈ និងគោរពទស្សនៈ និងក្តីកង្វល់ របស់ក្រុមព្រឹក្សាភិបាលប៉ុណ្ណោះទេ កញ្ញាថែមទាំងបានសម្រេចចិត្តរួចមកហើយថា ក្នុងការបណ្តេញចោលក្រុមព្រឹក្សាភិបាល ដែលកញ្ញាបានសរសេរនៅក្នុងលិខិតតិះដៀលចំនួន ១១ទំព័រដែលសរសេរឡើង ដើម្បីប្រឆាំងនៅក្នុងអង្គប្រជុំមួយនៃក្រុមព្រឹក្សាភិបាល”។
លោកស្រីអតីត សមាជិកក្រុមព្រឹក្សាភិបាលរូបនោះ បានបន្តទៀតថាៈ “ការខិតខំប្រឹងប្រែងទាំងអស់គឺជាការខាតបង់ ពេលវេលាមួយហើយដែលគួឲ្យសោកស្តាយណាស់ទៅទៀត ហាក់ដូចជា ការនាំការជួយ ការប្រជុំបន្ទាន់ ការគាំទ្ររាប់មិនអស់ដល់កញ្ញា ក្លាយទៅជាការឥតប្រយោជន៍” ។ ហើយលោកស្រី មានប្រសាសន៍ទៀតថា”ហាក់ដូចជាឥឡូវនេះ យើងមានបញ្ជាការនាវាម្នាក់ បើកទៅបុកដុំទឹកកកដ៏មួយដោយងងឹតងងល់ ទោះបីត្រូវបានគេព្រមានថា នឹងមានគ្រោះថ្នាក់ជាក់ជាមិនខានក៏ដោយ ក៏ប៉ុន្តែ ការព្រមាននោះ បានធ្លាក់ចូលទៅក្នុងត្រចៀកថ្លង់ទៅវិញ។ ដូច្នេះប្រសិនបើយើងបន្តឲ្យអ្នកនោះ នៅតែជាមេបញ្ជាការនាវាដដែល នាវានោះនឹងត្រូវបែកខ្ទេចយ៉ាងឆាប់រហ័សជាមួយនឹងជីវិតអ្នកនៅលើនាវានោះជាច្រើន”។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើង ក្រុមព្រឹក្សាភិបាល សូមប្រកាសជាបន្ទាន់ នូវគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នមួយ ដើម្បីគ្រប់គ្រងការអនុវត្តន៍ការងារប្រចាំថ្ងៃ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម៕
Cambodian-Americans support nomination of Theary Seng to NEC សូម គោរពជំរាប់ជូន ជាយោបល់ៈ
-លោកប្រធាន សម រង្ស៊ី
-លោកអនុប្រធាន កឹម សុខា
-គណកម្មាធិការអចិន្រ្តៃ
យើងខ្ញុំ, គណកម្មការសាខារគណបក្សសង្រ្គោះជាតិ ប្រចាំទីក្រុងឡងប៊ិច រដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក។
សូម ស្នើដាក់ជូន ជាយោបល់ មកលោកប្រធាន, លោកអនុប្រធា,ន និងគណកម្មាធិកា អចិន្រ្តៃ
តាមកំរិតវិជ្ជា កិត្តិយស និងការសោធន៍ របស់ កញ្ញា សេង ធារី គួរត្រូវ បានលោក ប្រធាន, លោក អនុប្រធាន, និងគណកម្មា ធិការអចិន្រ្តៃ លើកយក មកពិនិត្យ ពិចារណាជ្រើសរើស ឧ្យឈរឈ្មោះ ជាសមាជិក នៅក្នុងគណកម្មា ធិការបោះឆនោត ជាតិ(គជប)។
អាស្រ័យហេតុនេះ សូម លោក ប្រធាន, លោក អនុប្រធាន, និងគណកម្មការ អចិ ន្រ្តៃពិនិត្យ តាមការគួរ។
គួរ ពុំគូរ សូម អភ័យទោស,
វ៉ាន់ ប្រសើរ
ថ្ងៃសុក្រ ទី ១០ មីនា ២០១៧ លិខិតមិត្តអ្នកអាន៖ ជម្លោះរវាងនិកាយសមរង្ស៊ីនិយម និងនិកាយកឹមសុខានិយម កំពងកក្រើកឡើងកាន់តែខ្លាំង!
ថ្មីៗនេះបន្ទាប់ពីលោក កឹម សុខា ក្តោបបក្សសង្គ្រោះជាតិបានសម្រេច តាមការទទួលយកផែនការ និងការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកំចាត់លោក សម រង្ស៊ី រួចមក ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅមើលឃើញថា បក្សសង្គ្រោះជាតិបាន និងកំពុងកើតមានវិបត្តិធ្ងន់ធ្ងរ រង្គោះរង្គើរដល់ឬសកែវ តាំងពីក្បាលដំបូល រហូតដល់ជើងក្រោមថ្នាក់មូលដ្ឋាន ហើយប្រការនេះបានជំរុញឱ្យថ្នាក់ដឹកនាំ និងសកម្មជនជាច្រើន ដែលមិនពេញចិត្តហ៊ានចេញមកធ្វើការរិះគន់វាយប្រហារចំៗ ក្នុងនោះក៏មានសកម្មជនខ្លះឆ្អែតចិត្តពេក ហែកស្លាកបក្សសង្គ្រោះជាតិ ជាន់កម្ទេច ដុតចោលហើយដើរចេញ។
ក្រោយទំនាក់ទំនងជាសម្ងាត់រវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកណែនាំបង្គាប់បញ្ជាបានលាតត្រដាងតាមរយៈខ្សែរអាត់សម្លេងបែកធ្លាយរួចមក ធ្វើឱ្យអតីតគូសត្រូវស៊ីសាច់ហុតឈាម និកាយសមរង្ស៊ី និងនិកាយសិទ្ធិមនុស្ស សង្គ្រឺតធ្មេញដាក់គ្នាសារជាថ្មី បន្ទាប់ពីដឹងថា លោក កឹម សុខា ជាដង្កូវក្នុងសាច់។ មន្ត្រីធំៗខាងសមរង្ស៊ីនិយម និងខាងកឹមសុខានិយម ចាប់ផ្តើមចែកជាបក្សពួកវាយប្រហារគ្នា ដណ្តើមអំណាច ប្រជែងយកតំណែង តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន យ៉ាងអាណាធិបតេយ្យ។ ប៉ុន្តែការដណ្តើមអំណាច និងប្រជែងយកតំណែងក្នុងបក្សក្នុងកាលៈទេសៈនេះ គឺមិនដូចលើកមុនៗនោះទេ ព្រោះកូតាសមរង្ស៊ី អន់សាច់ អស់ខ្នងបង្អែកទៅហើយដោយសារទណ្ឌិត សម រង្ស៊ី លែងជាប្រធានបក្សដូចមុន ថែមទាំងបាត់បង់សិទ្ធិធ្វើនយោបាយទៀត។ ហេតុដូច្នេះហើយទើបបេក្ខជនមេឃុំ-ចៅសង្កាត់ ក្នុងអាណ្ណត្តិនេះ ខាងកូតាសមរង្ស៊ីភាគច្រើនត្រូវបានលេប និងគ្របដណ្តប់ដោយមនុស្សកូតាសិទ្ធិមនុស្សវិញ ដែលធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសកម្មជនសំខាន់ៗមុនៗ ដែលខិតខំតស៊ូ និងលះបង់ទ្រព្យសម្បិត្តជាច្រើនជូនបក្សប្រឆាំង។
ជាក់ស្តែងថ្មីៗនេះ មានចលនាងើបដើរចេញដូចទឹកបាក់ទំនប់ ពីបក្សសង្គ្រោះជាតិដូចជា នៅរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តរតនគិរី ខេត្តព្រៃវែង ជាដើម។ល។ ដោយសារ បញ្ហាពុករលួយស៊ីសំណូកសូកប៉ាន់ទិញតំណែង បញ្ហាបក្ខពួកនិយម អយុត្តិធម៌ហួសហេតុពេក ធ្វើឱ្យពួកគាត់ឆ្អែតចិត្ត ទប់កំហឹងមិនបាន រហូតនាំគ្នាដើរកាច់បង្គោលស្លាកបក្សសង្គ្រោះជាតិទម្លាក់ចុះ រួចហែកដុតកម្ទេចចោល នៅក្នុងមូលដ្ឋានរបស់ពួកគាត់ និងខ្លះទៀតសរសេរពាក្យចំអកនៅលើស្លាកបក្សប្រឆាំងថា លាហើយបក្សសង្គ្រោះជាតិ-ចាត់ចែងអយុត្តិធម៌ណាស់ ហើយមួយចំនួនទៀតបានលាឈប់ដោយសារអស់ជំនឿទាំងខ្លួនជាបេក្ខជនលេខរៀងទី១ ទី២ សម្រាប់ការបោះឆ្នោតខាងមុខនោះទៀតផង។
ចំណែកឯសកម្មជនថ្នាក់លើវិញក៏ឆ្អែតចិត្ត តឹងទ្រូងមិនចាញ់ថ្នាក់ក្រោមប៉ុន្មានដែរ បន្ទាប់ពីដឹងថាលោក កឹម សុខា គឺជាអ្នកដណ្តើមតំណែងលោក សម រង្ស៊ី ដោយមានលោកនាយករដ្ឋមន្ត្រី ជាអ្នកនៅពីក្រោយខ្នងបញ្ជា និងណែនាំ។ ជាក់ស្តែង៖
១- លោក សួង សុភ័ណ្ឌ មន្រ្តីសកម្មជនដ៏សំខាន់មួយរូបរបស់បក្សប្រឆាំង ជាអតីតប្រធានក្រុមការងារ ជាបេក្ខជនតំណាងរាស្ត្រខេត្តប៉ៃលិន និងជាអតីតប្រធានចលនាយុវជនគ្រប់ជាន់ថ្នាក់របស់គណបក្សសម រង្ស៊ី បាន ទាមទារឱ្យលោក កឹម សុខា ចុះចេញពីតំណែងប្រធានគណបក្សសង្គ្រោះជាតិជាដាច់ខាត ដោយអះអាងថា «សំណើសុំលាលែងពីគណបក្សសង្រ្គោះជាតិរបស់ខ្ញុំ, ដោយមូលហេតុ ខ្ញុំតាមដាន និងសង្កេតដោយផ្អែកលើភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា និងលោក ហ៊ុន សែន ជាមនុស្សតែមួយ។ លោក កឹម សុខា ធ្វើការតាមបញ្ជារបស់លោក ហ៊ុន សែន ដោយរៀបចំផែនការបំបែកលោក សម រង្ស៊ី ឲ្យចេញក្រៅសង្វៀននយោបាយនៅកម្ពុជា»។ សម្លេងដែលបែកធ្លាយនោះត្រូវបានលោក ហ៊ុន សែន ទទួលស្គាល់ថាជាសម្លេង និងជាសម្តីពិតរបស់លោក ១០០% ហើយបើផ្ទៀតផ្ទាត់តាមអត្ថន័យនៃការណែនាំ និងទង្វើរបស់លោក កឹម សុខា គឺបញ្ជាក់ថាលោក កឹម សុខា ពិតជាធ្វើតាមការណែនាំរបស់លោក ហ៊ុន សែន ពិតប្រាកដមែន។
២- អ្នកស្រី សេង ធារី អតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម CSD ហើយជាសកម្មជនដ៏សំខាន់មួយរូបផងដែររបស់គណបក្សសមរង្ស៊ី បានស្នើឱ្យដាក់លោកគង់ គាំ ជាប្រធានគណបក្សសង្គ្រោះជាតិវិញ ដោយយល់ថាលោក គង់ គាំ មានឆន្ទៈដូចទណ្ឌិត សម រង្ស៊ី។ អ្នកស្រី សេង ធារី ហាក់បង្ហាញអារម្មណ៍ខឹងសម្បា និងចោទប្រកាន់ទៅក្រុមរបស់លោក កឹម សុខា ថាប្រកាន់បក្ខពួក និងគ្រួសារនិយម ដែលតែងតែធ្វើសេចក្តីសម្រេចចិត្តបែបបក្ខពួកនិយម ជាពិសេសមានការមិនពេញចិត្តជាច្រើនក្នុងបក្សអំពីការតែងតាំងកូនស្រីជម្លើយរបស់គាត់គឺឈ្មោះនាង កឹម មនោវិទ្យា ឱ្យកាន់តំណែងធំក្នុងបក្ស។
៣- សកម្មជនបក្សសង្គ្រោះជាតិនិកាយបក្សសមរង្ស៊ីនៅប្រទេសជប៉ុន ហៃ វណ្ណា បានផ្ញើលិខិតចំហរជូនគណៈកម្មការវិន័យគណបក្សសង្គ្រោះជាតិ ឱ្យដកនាង កឹម មនោវិទ្យា កូនស្រីសំណប់ចិត្តរបស់លោក កឹម សុខា ឱ្យចេញពីថ្នាក់ដឹកនាំបក្ស ដោយសារឃើញថាមានការចម្រូងចម្រាស់គ្នារវាងអ្នកគាំទ្របក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេសទាក់ទងនឹងរឿងបក្សពួកនិយម។ បន្ថែមពីលើនេះថែមទាំងបាននិយាយចំៗទៅនាងថា មានចរិតក្រអឺតក្រទម អាងខ្នងរបស់ឪពុក។
និយាយឱ្យខ្លីការបែកបាក់ រង្គោះរង្គើរបស់បក្សសង្គ្រោះជាតិនៅពេលនេះ គឺកើតឡើងមកពីការលោភលន់ស្រេកឃ្លានអំណាចហួសហេតុរបស់មេបក្សទាំងពីរ រហូតហ៊ានក្បត់គ្នាដើម្បីអំណាច ប្រៀបបានដូចជា ល្បិចពាលស៊ីពាល។ ការពិតត្រូវបានលាតត្រដាងអស់ហើយថា លោក កឹម សុខា ពិតជាក្បត់ទណ្ឌិត សម រង្ស៊ី ហើយការបានឡើងកាន់តំណែងប្រធានបក្ស គឺដោយសារមានលោក ហ៊ុន សែន នៅជួយពីក្រោយ។ ការឡើងកាន់តំណែងជាប្រធានបក្សនៅពេលនេះគឺជាជោគជ័យរបស់លោក កឹម សុខា ប៉ុន្តែជាការបរាជ័យក្នុងបក្សសង្គ្រោះជាតិទាំងមូល ព្រោះទំហំនៃការបែកបាក់បានកើតមានយ៉ាងខ្លាំង ដែលបាននិងកំពុងពន្លឿនចរន្តនៃការចាកចេញរបស់សកម្មជនជាច្រើនដែលទទួលរងភាពអយុត្តិធម៌ក្នុងបក្សប្រឆាំងមួយនេះ។ គេអាចប៉ាន់ប្រមាណគិតទុកជាមុនថា បក្សប្រឆាំងបានដើរដល់មាត់ជ្រោះមរណៈហើយ ពោលគឺក្បាលត្រូវបានពុះបំបែកជាពីរ ដើមទ្រូង និងដងខ្លួនក៏ពុះហែកជាពីរ ហើយជើងទាំងពីរក៏ចាប់ផ្តើមហែកចេញពីគ្នាដែរ។
ក្នុងស្ថានភាពដ៏ត្រដាបត្រដួស និងខ្សោះខ្យល់នេះ ពិបាកនឹងរកអ្នកជំនាញជាន់ខ្ពស់ផ្នែកសង្គ្រាមចិត្តសាស្ត្រណាមកសង្គ្រោះបានឡើយ ព្រោះ៖ ១- ឥទ្ធិពលរបស់ប្រធានទេវតាដែលប្រៀបបាននឹង «សក្កទេវរាជ» បាន និងកំពុងគ្របសង្កត់ពីលើជុំវិញព្រះអាទិត្យជុំជិត។ ២-កម្លាំងខ្យល់កួចកំពុងបក់បោកខ្លាំងក្នុងបន្ទាយព្រះអាទិត្យ ដែលកន្លងមកភ្លឺដោយសារពន្លឺទាននោះ ឥឡូវពន្លឺទានបានរលត់ទៅហើយដែរ។ ក្តីស្រមៃរបស់ប្រធានភ្លើងទានដែលចង់ប្រកួតប្រជែងជាមួយ សក្កទេវរាជ ត្រូវបរាជ័យរួចទៅហើយ គឺទណ្ឌិតរូបនោះបានប្រកាសលាឈប់ និងលើកទង់ជ័យសចុះចាញ់ដោយខ្លួនឯង។ អរគុណនូវម្ចាស់យុទ្ធសាស្ត្រ «មានសែនអត់ស៊ី មានស៊ីអត់សែន» ឥឡូវបាបកម្មនេះបានធ្លាក់ទៅលើអ្នកចាញ់សម្បថ។ បក្សសង្គ្រោះជាតិនៅពេលនេះ កំពុងស្ថិតក្នុងស្ថានភាពខ្សោះខ្យល់ ដោយសារចរន្តចាកចេញពីបក្សយ៉ាងគំហុកដូចទឹកបាក់ទំនប់ ដែលបណ្តាលមកពីបញ្ហាបក្ខពួកនិយម គ្រួសារនិយម ភាពអយុត្តិធម៌ក្នុងបក្ស និងមួយទៀតកំពុងមានភាពវឹកវរច្របូកច្របល់ក្នុងបក្ស ដោយសារការក្បត់គ្នា ដណ្តើមអំណាច ប្រជែងយកតំណែង រវាងនិកាយ សម រង្ស៊ី និងនិកាយ កឹម សុខា៕
ដោយ៖ ជ័យ កម្ពុជា
Cambodia National Rescue Party reception and meetings in Australia
November 3, 2020 តុលាការកោះ ហៅសម រង្ស៊ី និងបក្ខពួកចូល សវនការថ្ងៃទី២៦ វិច្ឆិកា ភ្នំពេញ៖ តុលាកាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការ កោះហៅលោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ និងបក្ខពួកចូលសវនា ការនៅថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមបទល្មើស«រួមគំនិតត្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍»។
យោងតាមដីការ ដែលសមត្ថកិច្ចជិត១០នាក់ បានយកទៅបិទនៅមុខ អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ នៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ បានបញ្ជាក់ថា៖យើង សេង ហៀង ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញបានឃើញដីការសម្រេចបញ្ចូនរឿងទៅជំនុំជម្រះ លេខ៥៦៥៧«ម» ដ.ដ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ឈ្មោះ សម រង្ស៊ី ពីបទ«រួមគំនិតត្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកន្លែ ងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុង និ ងផ្ទន្ទាទោសតាមបញ្ញាត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥នសក្រមព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា។
ដីការបានសម្រេចបង្គាប់ឲ្យលោក សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនD០០០២១៩០ ទីកន្លែងកំណើតនៅសង្កា ត់លេខ ២ ក្រុងភ្នំពេញ ឲ្យមកកាន់សាលាសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹកនៅជាន់ទី១ សវនាការទី១។
ដីការបានលើកឡើងទៀតថាសមភាពក្រុមប្រឹក្សាជំនុំជម្រះ មាន៖លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កើត សាំង ចៅក្រមប្រឹក្សាជំនុំជម្រះ លោក អ៊ឺម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំ បូង រាជធានីភ្នំពេញ និងលោក ឌី លីឡាក្រឡាបញ្ជី។
បើតាមសមត្ថកិច្ចដែលចុះបិទដីការបានឲ្យដឹងថាចំពោះសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»របស់អតីតបក្សប្រឆាំងនេះបានបិទ ដីកាកោះចូលសវនាការមានចំនួន១៤នាក់ និង៤៧នាក់ទៀត នឹងបញ្ជូនទៅដល់ដៃ ឬដល់គេហដ្ឋានផ្ទាល់។
ក្នុងនោះមានតាមបណ្ដាខេត្តចំនួន៨ ដូចជាខេត្តកណ្ដាល, កំពង់ចាម, ព្រះសីហនុ, បាត់ដំបង, ព្រៃវែង, បន្ទាយមានជ័យ, តាកែវ និងខេត្តកំពង់ស្ពឺ ហើយមានអ្នកខ្លះកំពុងតែ រស់នៅប្រទេសថៃ, ប្រទេសកាណាដា, សហរដ្ឋអាមេរិក, កូរ៉េ និងជប៉ុន ដែលសមត្ថកិច្ចជំនាញ នឹងធ្វើការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ចាត់ទុកជាការផ្សព្វផ្សាយ ជូនដំណឹងដល់ សាម៉ីខ្លួន។
សូមជម្រាបថាដីការត្រូវបានសមត្ថកិច្ចយកបិទដោយរាយឈ្មោះផ្សេងៗនិងដាច់ដោយឡែកពីគ្នា ៕ដោយ ស សំណាង
កោះហៅអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរួមគំនិតក្បត់ ចំនួន៦៨នាក់ បន្ថែមទៀត នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានយកដីកាកោះហៅ អ្នកពាក់ព័ន្ធក្នុងសំណុំរឿងរួមគំនិតក្បត់ចំនួន៦៨នាក់បន្ថែមទៀត ទៅបិទនៅអតីតស្នាក់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យចូលសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។
បើតាមដីកា ដែលសមត្ថកិច្ចនគរបាលយកទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះ គឺសុទ្ធតែពាក់ព័ន្ធសំណុំរឿង “រួមគំនិតក្បត់” និង “ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៩។សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ដដែលនេះ សមត្ថកិច្ចបានយកដីការកោះហៅ ទណ្ឌិត សម រង្ស៊ី និងបក្សពួកប្រមាណជិត៥០ នាក់ ទៅបិទនៅអតីតទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ ផងដែរ ដើម្បីចូលរួមសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខ នៅក្នុងសំណុំរឿង រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
មេដឹកនាំសំខាន់ៗ ដែលកោះហៅនៅក្នុងសំណុំរឿងនេះ មានដូចជា លោក សម រង្ស៊ី, លោក លី រតនរស្មី, លោក មោញ សារ៉ាត់, លោកអ៊ូ ច័ន្ទឫទ្ធិ, លោក ម៉ែន សុថាវរិន្ទ្រ, អ្នកស្រី យក់ នាង, លោក ឡុង រី , លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក អ៊ុំ សំអាន, លោក អ៊ីសា ឧស្មាន, លោក តុ វ៉ាន់ចាន់ និងលោក ហូរ វ៉ាន់ ជាដើម សរុប៤៧ រូប។
សមាសភាពចៅក្រមជំនុំជម្រះនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន : លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក កើត សាំង ចៅក្រមប្រឹក្សាជំនុំជម្រះ, លោក អឹម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ។
លោក សម រង្ស៊ី ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទរួម គំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី២០ ទី២១ ទី២២, ២៥, ២៦ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ កោះកែវ
រូបភាពថ្មីៗបន្ថែមឆ្នាំ ២០២២
No comments:
Post a Comment