Wednesday, June 30, 2021

ម៉ក់ ហឺន Mr. Mok Heun

មនុស្សណាក៏ដោយបើមិនផ្នែកទៅលើទស្សនៈប្រវត្តិសាស្ត្រ ខ្ញុំនៅតែឲ្យពិន្ទុ​ថាអាល្ងង់ទូដដែល ព្រោះ​បើអ្នកឯងមិនទទួលស្គាល់ថាសង្គ្រាមឆ្នាំ ១៩៧០ ដល់ ១៩៧៥ បង្កវិនាសកម្មប៉ុណ្ណាផង អត់ទទួលស្គាល់ថា ប៉ុល ពត កាប់សម្លាប់មនុស្សប៉ុណ្ណាផង ហើយផលវិបាកនៃរបប ប៉ុល ពត បន្សល់ទុកឲ្យមានកុមារកំព្រា​ ស្ត្រីមេម៉ាយ ការព្រាត់ប្រាសនានា​ សង្គ្រាមមកបន្តរហូតមកបញ្ចប់នៅឆ្នាំ ១៩៩៨ តាមរយៈនយោ​បាយឈ្នះឈ្នះ(យ៉ាងណាផង) អ្នកឯងអត់ទាំងទទួលស្គាល់អាហ្នឹងផង អ្នកឯងច្បិចយកតែសភាពការណ៍សព្វថ្ងៃមួយគត់មកវិភាគ ទោះបីអ្នកឯងមានបណ្ឌិតដឹកទាំងឡាន ក៏ខ្ញុំនៅតែហៅអ្នកឯងអាល្ងង់ទូដែរ។ ប៉ុន្តែលោកពូ ម៉ក់ ហឺន មិនស្ថិតនៅក្នុងហ្នឹងទេ។ ហោចណាស់លោកពូបានវិភាគមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់វា។

2022 Vann Saray សម្តេចតេជោ ហ៊ុន សែន ជួបអ្នកវិភាគលើបណ្តាញសង្គមនៅអាមេរិក។ លោក ម៉ក់ ហឺន និងលោក Brady Nuy Young ពីដំបូងសុទ្ធសឹងជាអ្នកដែលវាយប្រហារមិនសំចៃមាត់នោះឡើយ ទៅលើសម្តេចតេជោ។ តែពេលនេះពួកលោក បានយល់ច្បាស់ពីកិច្ចប្រឹងប្រែងក្នុងការកសាងជាតិរបស់សម្តេចតេជោ ហើយក៏ប្រែក្លាយមកទទួលស្គាល់នូវការពិតនៃកិច្ចប្រឹងប្រែងនេះ។

សម្តេចតេជោ មិនដែលចាត់ទុកបងប្អូនអ្នកវិភាគជាសត្រូវនោះឡើយ។ សម្តេចអាចជួបជជែកដោយភាតរៈ នៅពេលដែលបងប្អូនផ្តល់សច្ចភាពដល់កិច្ចប្រឹងប្រែងរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ក្រុមវិភាគបណ្តាញសង្គម នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា


លោកពូ ម៉ក់ ហឺន មិនមែនល្ងង់ទូ អញ្ចឹងបានជាយកឱកាសនេះឆ្លើយទៅ លោកពូ ម៉ក់ ហឺន។ លោកពូ ម៉ក់ ហើន គាត់ចេញ Clip មួយចុងក្រោយគាត់ថា គាត់វិភាគបែបហ្នឹងតើ គាត់ស្ថិតនៅក្នុងអាល្ងង់ទូឬអត់? ព្រោះប្រហែលគាត់ស្តាប់ខ្ញុំធ្លាប់និយាយ មានទស្សនវិទូ មានប្រវត្តិវិទូ មានសេដ្ឋវិទូ ប៉ុន្តែក៏មានអាល្ងង់ទូដែរ។ អញ្ចឹងប្រហែលជាគាត់ធ្លាប់ស្តាប់ខ្ញុំ អញ្ចឹងគាត់ថា តើគាត់វិភាគបែបហ្នឹង លោក ហ៊ុន សែន ដាក់គាត់ជាអាល្ងង់ទូឬអត់? ខ្ញុំសុំជម្រាបលោកពូ ព្រោះចុងក្រោយ គាត់ថា ឲ្យឆ្លាក់រូបគាត់ម៉េចយកមកដាក់ក្រោមវិមានឯករាជ្យ។ លោកពូមិនស្ថិតនៅក្នុងចំណោមអ្នកអាល្ងង់ទូទេ ដោយសារលោកពូបានវិភាគយកផ្នែកមួយនៃផ្នែកទាំង ៣ ដែលហ៊ុន សែន ប្រើ នោះគឺទស្សនៈប្រវត្តិសាស្ត្រ។

វិធីសាស្ត្រ ៣ វិភាគ វាយតម្លៃ និងព្យាករសភាពការណ៍ ខ្ញុំប្រើវិធីសាស្ត្រ ៣ គួបផ្សំគ្នា។ ជានិច្ចជាកាល ហ៊ុន សែន ប្រើវិធីសាស្ត្រ ៣ វិធីសាស្ត្រទី ១ គឺវិធីសាស្ត្រប្រវត្តិសាស្ត្រ។ វិធីសាស្ត្រទី ២ គឺវិចារវិទ្យា។ វិធីសាស្ត្រទី ៣ គឺ logic ឬកត្តវិជ្ជា។ ជានិច្ចកាល ហ៊ុន សែន ប្រើវិធីសាស្ត្រ ៣ គួបផ្សំគ្នា ដើម្បីវិភាគសភាពការណ៍ វាយតម្លៃសភាពការណ៍ និងព្យាករសភាពការណ៍នៅពេលខាងមុខ។ ប៉ុន្តែសុំជូនទៅលោកពូ ម៉ក់ ហឺន បន្តិច និយាយបើកវង្វង់ក្រចក មាន clip មួយនោះ លោកពូបាននិយាយខុស ២ ចំណុច ដែលសុំផ្តាំទៅលោកពូ។ ទី ១ លោកពូថា ហេង សំរិន ហ៊ុន សែន​ ទាល់ច្រក អាពត ប្រុងខ្វៃហើយបានរត់។ ចំណុចនេះសុំលោកពូញែកឲ្យដាច់។ ខ្ញុំជាមួយនឹងសម្តេច ហេង សំរិន អត់នៅជាមួយគ្នាទេ។ ខ្ញុំបានចេញទៅកសាងកងទ័ពតាំងពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ឯណោះ។ ឯសម្តេច ហេង សំរិន គឺនៅឆ្នាំ ១៩៧៨ គឺមួយឆ្នាំក្រោយ។ ខ្ញុំជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមែនគ្រាន់តែមេបញ្ជាការទេ គឺជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធនេះតែម្តង។ ហ្នឹងគឺខ្ញុំមិនមែនស្ថិតក្នុងស្ថានភាពទាល់ច្រកទេ គឺជាអ្នកស្វែងរកផ្លូវសង្គ្រោះជាតិ។ (គេ)អាចនឹងវាយក្នុង YouTube (ដោយ)ដាក់ពាក្យថា “ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ” នឹងចេញមកហើយនូវខ្សែភាគយន្តឯកសារ។ ចំណុចនោះសម្ដេចពិជ័យសេនា ទៀ បាញ់ រៀបចំនូវវិមានសន្តិភាពផង រៀបចំនូវទីកន្លែងដែលខ្ញុំបានឆ្លងកាត់ទាំងប៉ុន្មាន ដូចដែលយកជីវិតធ្វើដើមទុនដើម្បីដោះស្រាយ។

ឯចំណុចទី ២ លោកពូ ម៉ក់ ហឺន ថា ហ៊ុន សែន ដូចជាមិនដឹងមកពីត្រង់ណា? ដល់ឆ្នាំ ១៩៨២ ហើយបានគេដឹង ដូចជាអាយុជាង ២០ ឆ្នាំ។ គាត់និយាយថា គេស្គាល់តែ ហេង សំរិន ជា ស៊ីម ប៉ែន សុវណ្ណ តែប៉ុណ្ណឹង គេអត់ដែលស្គាល់ ហ៊ុន សែន ទេ។ ហ៊ុន សែន មិនដឹងចេញមកពីត្រង់ណា។ ខ្ញុំគ្រាន់តែផ្ដាំទៅលោកពូថា បើសិនជាលោកពូមិនស្គាល់ ហ៊ុន សែន ទេ ស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត ព្រោះអ្វីៗ ហ៊ុន សែន មានវត្តមានទាំងអស់ (និង)ចារជាប្រវត្តិតែម្ដង។ បើនិយាយពីឈ្មោះរណសិរ្សវិញ ឈ្មោះ ហ៊ុន សែន អ្នកស្នើឡើង ដោយសារអី? កងទ័ពដែល ហ៊ុន សែន កសាង បង្កើត គឺឈ្មោះថា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មានរូបថតជាសម្អាង។

អញ្ចឹង ដល់ពេលបង្កើតរណសិរ្ស ដើម្បីចៀសវាងនូវការកែឈ្មោះកម្លាំងប្រដាប់​អាវុធ យើងក៏ត្រូវនិយាយទៅដល់សុំស្នើឈ្មោះហ្នឹងតែម្ដង។ ជាភ័ព្វសំណាងដែលភាគីផ្សេងទៀតទទួលយក។ កុំភ្លេចថា កម្ពុជាមាន ៥ ភាគី ចាប់ផ្ដើមដំបូង។ ប៉ុន្តែ ភាគីបង សាយ ភូថង និង ទៀ បាញ់ នៅក្នុងប្រ​ទេស​ថៃ មិនអាចចេញមុខបានទេ។ ភាគី ៤ ផ្សេងទៀត ចេញមុខបាន។ ភាគី ១ គឺដឹកនាំដោយសម្ដេច ហេង សំរិន ប្រធាន សម្ដេច ជា ស៊ីម អនុប្រធាន។ ភាគីមួយទៀត ដឹកនាំដោយ ប៉ែន សុវណ្ណ ប្រធាន និង ម៉ុក សុគន្ធ អនុប្រធាន។ ភាគីមួយទៀតដឹកនាំដោយ ប៊ុន មី ប្រធាន ប៊ូ ថង អនុប្រធាន។ ភាគីមួយទៀត ហ៊ុន សែន ប្រធាន ហែម សាមិន អនុប្រធាន។ អញ្ចឹង​មាន ៤ ភាគី ក្នុងចំណោម ៤ ភាគី មានភាគី ហ៊ុន សែន ជាភាគីដែលមានកម្លាំងប្រដាប់អាវុធ។ អានេះរឿងប្រវត្តិសាស្រ្តវាអញ្ចឹង។ សូមផ្ដាំទៅលើកពូ ម៉ក់ ហឺន លឺថាមិនស្គាល់ ហ៊ុន សែន។ បើមិនស្គាល់ ហ៊ុន សែន ស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត។ ខ្ញុំមិនថា មិនស្គាល់អង្គរទេ ថាមិនស្គាល់ស្ករត្នោត។ ប៉ុន្តែ គាត់នៅតែនិយាយឈ្មោះ ហ៊ុន សែន។

សិក្ខាសាលា​នៅ​ទីក្រុង​ឡុងប៊ិច​នេះ មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ទៀត គឺ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស អ្នក​តំណាងរាស្ត្រ ហូ វ៉ាន់ និង អ៊ូ ច័ន្ទរិទ្ធ។ ក្រៅ​ពី​នេះ​ក៏មាន​ការចូលរួម​ពី​វាគ្មិន​ដែល​មាន​ឈ្មោះ​ល្បី​មួយ​ចំនួន ដូចជា​ព្រះ​តេជព្រះគុណ ប៊ុត ប៊ុនតិញ លោក​ព្រឹទ្ធាចារ្យ ម៉ក់ ហឺន និង​បណ្ឌិត សូ ណារ៉ូ ជាដើម។ អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ក៏​មាន​វត្តមាន​ក្នុង​សិក្ខាសាលា​នោះ​ដែរ។

លោក ម៉ក់ ហឺន អ្នកអត្ថាធិប្បាយនយោបាយតាមបណ្តាញសង្គមហ្វេសប៊ុក និងលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជជែកដេញដោលគ្នាពាក់ព័ន្ធនឹងការបង្កើតគណបក្សនយោបាយថ្មីរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ គឺលោក អ៊ូ ច័ន្ទរ័ត្ន។

No comments:

Post a Comment