សម្តេច ប៉ែន នុត (១ មេសា ១៩០៦ – ៨ ឧសភា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរម្នាក់។ សម្តេចបានចូលបម្រើការជានាយករដ្ឋមន្រ្តីដំបូងនៅក្នុងសម័យអាណានិគមបារាំង ហើយជានាយករដ្ឋមន្រ្តីម្តងទៀតខណៈពេលកម្ពុជាបានទទួលឯករាជ្យពីបារាំង (១៩៥៣)។ នៅក្នុងសម័យសង្គមរាស្រ្តនិយម គាត់បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាបាន ៤ អាណត្តិថែមទៀត (១៩៥៤–១៩៥៥, ១៩៥៨, ១៩៦១, ១៩៦៨–១៩៦៩)។
បន្ទាប់ពីសីហនុត្រូវលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងជាប្រមុខរដ្ឋនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, សម្តេចប៉ែន នុតក៏បានរត់ទៅជ្រកកោនជាមួយសីហនុហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចម្រុះថ្មីដែលមានឈ្មោះថារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។[១] ក្រោយពីខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, លោកប៉ែន នុតក៏បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាជាលើកចុងក្រោយ ប៉ុន្តែមិនមានអំណាចឥទ្ធិពលអ្វីឡើយ។ ប៉ែន នុតត្រូវបានពួកខ្មែរក្រហមដកចេញពីតំណែងនៅដើមឆ្នាំ១៩៧៦ ដោយមានលោកខៀវ សំផនឡើងកាន់តំណែងជំនួសបន្ត។ ដូច្នេះហើយ សម្តេចក៏ធ្វើចំណាកស្រុកទៅរស់នៅឯប្រទេសបារាំង។
សម្តេចប៉ែន នុតបានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាសរុបបាន ៧ អាណត្តិដាច់ៗពីគ្នា (រយៈពេល ៥ឆ្នាំ និង ២២២ថ្ងៃ) ដែលជាហេតុធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេទីពីរនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាបន្ទាប់ពីសម្តេចហ៊ុន សែន។
មាស ម៉ុង / Meas Mong ជីវប្រវត្តិសម្តេច ប៉ែន នុត មន្ត្រីជាន់ខ្ពស់សម័យសង្គមរាស្ត្រនិយម ស្និតនឹងសម្តេច សីហនុ សម្តេច ប៉ែន នុត គឺជាអ្នកនយោបាយមានឈ្មោះបោះសំឡេងម្នាក់។ លោកគឺជាឥស្សរជនម្នាក់របស់ប្រទេសកម្ពុជា គឺជារដ្ឋមន្ត្រី, ចៅហ្វាយខែត្រ, អភិបាលរាជធានី និងបានក្លាយជានាយករដ្ឋមន្ត្រីអស់រយៈពេលជាច្រើនដង រួមទាំងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។
១.ប្រវត្តិ
- នាម និង គោត្តនាម ៖ ប៉ែន នុត [អានថា៖ ប៉ែន-នុត]
- សញ្ជាតិ ៖ ខ្មែរ
- ថ្ងៃ ខែ ឆ្នាំ កំនើត ៖ ១៥ ខែមេសា ១៩០៨ (ឯកសារខ្លះថា ឆ្នាំ១៩១០)។
- ទីកន្លែងកំនើត ៖ ក្រុងភ្នំពេញ។
- ប៉ែន នុត ក្នុងគ្រួសារមន្ត្រីជាន់ខ្ពស់ម្នាក់។
- បិតានាម ប៉ែន និងមាតានាម លាភ។
២.ជីវិតអាពាហ៍ពិពាហ៍
- ឯកឧត្ដម ប៉ែន នុត បានរៀបអាពាហ៍ពិពាហ៍ និងមានបុត្រចំនួន៤នាក់។
៣.ការសិក្សា
- កុមារ ប៉ែន នុត បានចូលសិក្សានៅសាលាបឋមសិក្សាខ្មែរបារាំង នាឆ្នាំ១៩១៨ រួចបន្តការសិក្សានៅសាលារដ្ឋបាលបារាំងក្រុងភ្នំពេញ។
- ឆ្នាំ១៩២៩ លោកបានបញ្ចប់ការសិក្សាដោយទទួលបានចំណាត់ថ្នាក់លេខ៥ និងបានកាន់តំណែងជារដ្ឋបាលជាន់ខ្ពស់នៅឆ្នាំ១៩៣៥
- នាខែកញ្ញា ឆ្នាំ១៩៣៨ លោកបានទៅបន្តការបណ្ដុះបណ្ដាលនៅទីក្រុងប៉ារីស, នាក្រសួងអាណានិគម ដើម្បីបញ្ចប់ការបណ្ដុះបណ្ដាលនេះ។
៤.ការចូលបម្រើរាជការ
- បន្ទាប់ពីសង្គ្រាមលោកលើកទី២កើតឡើង នាខែកញ្ញា ឆ្នាំ១៩៣៩ លោកបានវិលត្រឡប់មកតំណែងរដ្ឋបាលនៅប្រទេសកម្ពុជាវិញ ដោយធ្វើជាចៅហ្វាយខេត្តរងខេត្តកណ្ដាល ដោយមានលោក អ៊ឹង ហ៊ី ជាចៅហ្វាយខេត្ត។
- នៅចុងឆ្នាំ១៩៤០ លោកត្រូវបានតែងតាំងជាប្រធានបុគ្គលិក ក្រោមការគ្រប់គ្រងរបស់លោក អ៊ឹង ហ៊ី ដែលបានក្លាយជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកិច្ចការសាសនា។
- នៅក្នុងរដ្ឋការព្រះមហាក្ស័ត្រិយ៍ នរោត្ដម សីហនុ នៅខែមេសា ឆ្នាំ ១៩៤១ លោកនៅបន្តជាប្រធានបុគ្គលិក តែលោក អ៊ឹង ហ៊ី បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុ, វប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះបរមរាជវាំង។
- នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៤៥ នៅពេលជប៉ុនបានរំលំរដ្ឋបាលអាណានិគម លោក អ៊ឹង ហ៊ី បានក្លាយជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ នរោត្ដម សីហនុ និងលោក ប៉ែន នុត បានក្លាយជាអនុរដ្ឋមន្ត្រីក្រសួងនេះ រួចបានក្លាយជារដ្ឋមន្ត្រីបន្ទាប់ពី លោក សឺង ង៉ុក ថាញ់ បានក្លាយជានាយករដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥។
- ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥ លោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តកំពង់ចាម។
- ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៤៦ លោកត្រឡប់មកក្រុងភ្នំពេញវិញ នឹងត្រូវបានតែងតាំងជាអភិបាលក្រុងនេះ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៦។
- លោកក៏បានធ្វើជានាយករដ្ឋមន្ត្រីពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៨ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៤៩។
- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៤៨ លោកបានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងព័ត៌មាន ហើយលោកបានលាលែងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៤៩។
- ចាប់តាំងពីឆ្នាំ១៩៥០ លោកបានធ្វើជាទីប្រឹក្សាព្រះមហាក្ស័ត្រិយ៍ ដោយមានតំណែងស្មើនឹងរដ្ឋមន្ត្រី។
- លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ១៩៥០។
- នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ ក្នុងរយៈពេលការទាមទារឯករាជ្យរបស់សម្ដេចព្រះ នរោត្ដម សីហនុ លោក ប៉ែន នុត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី និងមេបញ្ជាការកងភូមិន្ទខ្មែរ មុនពេលដែលលោកនិរទេសទៅប្រទេសសៀម។
- នៅក្នុងសម័យសង្គមរាស្ត្រនិយម លោកជាអ្នកនយោបាយដ៏មានឈ្មោះម្នាក់ និងបានធ្វើជានាយករដ្ឋមន្ត្រីជាច្រើនដង, ១៨ មេសា ១៩៥៤ ដល់ ២៦ មករា ១៩៥៥ និងពី ១៧ មករា ១៩៥៨ ដល់ ២៤ មេសា ១៩៥៨។
- នាខែមិថុនា ឆ្នាំ១៩៥៨ លោកបានក្លាយជាឯកអគ្គរាជទូត ប្រចាំទីក្រុងប៉ារីស រហូតដល់ខែមករា ឆ្នាំ១៩៦១ នៅពេលដែលលោកត្រឡប់មកវិញ ក្លាយជានាយករដ្ឋមន្ត្រីពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦១ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១។
- លោកបានក្លាយជានាយករដ្ឋមន្ត្រីជាលើកទី៦ ពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៩។
- បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ លោកបានចូលរួមជាមួយសម្ដេច នរោត្ដម សីហនុ។
- បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនាឆ្នាំ១៩៧៥ លោកបានកាន់តំណែងចុងក្រោយរបស់លោកជានាយករដ្ឋមន្ត្រី រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧៦ តែលោកមិនមានអំណាចអ្វីទេ តែត្រូវបានដាក់ឲ្យជាប់ឃុំឃាំងក្នុងផ្ទះ បន្ទាប់ពីថ្ងៃរំដោះលោកបានត្រឡប់ទៅប្រទេសចិនវិញ។
៥.គ្រឿងឥស្សរិយយស
- លោកបានទទួលងារជា «សម្ដេច»។
៦.មរណភាព
- លោកបានធ្វើអន្តប្រវេសន៍ទៅប្រទេសបារាំង ដោយដំបូងទៅ Champs-sur-Marne និងបន្ទាប់មកទៅ Châtenay-Malabry ដោយទទួលបានឋានៈជនភៀសខ្លួន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៨១ និងបានទទួលមរណភាពនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨៥។
គាត់បានសិក្សានៅ សាលាបារាំងខ្មែរ និង សាលានីតិរដ្ឋបាលកម្ពុជា ។ គាត់បានចំណាយពេលមួយឆ្នាំហ្វឹកហាត់ការងារនៅ ក្រសួងអាណានិគម នៅ ក្រុងប៉ារីស (ពីឆ្នាំ ១៩៣៨ ដល់ឆ្នាំ ១៩៣៩) ហើយបានបម្រើការផ្នែករដ្ឋបាល ទាំងមុននិងក្រោយសម័យ ឯករាជ្យ ។
គាត់ជាទីប្រឹក្សាដ៏ជិតស្និទ្ធរបស់ សម្ដេច នរោត្ដម សីហនុ ហើយបានកាន់តំណែងជា នាយករដ្ឋមន្ត្រី ជាច្រើនដងចាប់ពីឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៦៩ ។ គាត់ក៏ជាព្រឹទ្ធបុរសក្រុមប្រឹក្សារាជបល្ល័ង្ក (Privy Council) ជាឧកញ៉ាចៅហ្វាវាំង (រដ្ឋមន្ត្រីក្រសួងបរមរាជវាំង) រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងវិចិត្រសិល្បៈ អភិបាលក្រុងភ្នំពេញ និង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសបារាំង ។
ក្រោយពេលដែល សម្ដេច នរោត្ដម សីហនុ ត្រូវបានទម្លាក់ពីអំណាចដោយ ឧត្តមសេនីយ៍ លន់ ណុល គាត់ត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាភៀសខ្លួននៅ ក្រុងប៉េកាំង នៅខែឧសភា ឆ្នាំ ១៩៧០ ។ គាត់ទទួលមរណភាពនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៩៨៥ នៅ ប្រទេសបារាំង ។
ចាយវាយជារូបិយបណ្ណ ដូចជាក្រដាស់ប្រាក់រូបគោ និងប្រដាសប្រាក់ ផ្សេងៗទៀត ក៏ត្រូវអង្គការយកទៅសម្លាប់ចោលក្នុងទន្លេសាបដែរ។ ដល់មកឥឡូវនេះ អង្គការយើងយកសម្តេច នរោត្តម សីហនុ និង ខៀវ សំផន មកដាក់គុកនៅទីនេះទៀត អីចឹងពួកមិត្តត្រូវធ្វើរបងនេះឲ្យមាំ ឲ្យជាប់។ តាមប្រវត្តិរបស់បង សារូ និងបង ជីម ធ្លាប់ បានដឹកសម្តេចន រោត្តម សីហនុ ពេលដែលព្រះអង្គយាងមកទស្សនកិច្ចទតនៅក្នុងទឹកដី តំបន់រំដោះកាលពីឆ្នាំ១៩៧៣ ពេលនោះផ្លូវរលាក់ផង ផុងដីខ្សាច់ផងបង សារូ ជាន់ ហ្គាឡានគ្មានប្រណីទេ ពេលនោះសម្តេច សីហនុ ក៏ត្រូវទង្គិចបែកឈាមមាត់ សម្តេចក៏ មានបន្ទូលថា សម្តេចបានបូជាឈាមស្រស់ ជូនមាតុភូមិកម្ពុជាខ្ញុំហើយ។ នេះតាមគាត់ តំណាលរឿងប្រាប់ខ្ញុំ គាត់ក៏អស់សំណើចហើយបន្តថា គ្រាន់តែឈាមមាត់បន្តិចក៏មាន បន្ទូលថា បូជាឈាមស្រស់ជូនមាតុភូមិដែរ រួចហើយក៏នាំគ្នាសើច។ យើងធ្វើការរួចក៏មក ហូបបាយនៅផ្ទះសម្តេចហ៊ុន សែន សព្វថ្ងៃ ផ្នែកខាងជើងដែលកាលណោះសម្តេច ប៉ែន នុត ស្នាក់នៅ។ រីឯផ្ទះបាយ នៅផ្ទះសម្តេច ស ខេង ដែលប្រពន្ធសម្តេច ប៉ែន នុត ធ្វើចុង ភៅដោយផ្ទាល់។ គាត់មានសម្បុរស ហើយនៅក្មេង ចំណែកសម្តេច ប៉ែន នុត ចាស់ ហើយ។ នាសម័យកាលនោះ មានតែអ្នកបើកបររថយន្តនៅក្នុងមន្ទីរក-១២ នេះទេ ដែលមានសេរីភាព បានដើរតាមបណ្តាភូមិភាគ តំបន់ ស្រុក ទូទាំងប្រទេស ក៏ដូចជានៅ ក្នុងទីក្រុងភ្នំពេញ។
លោកយ៉ែម សំបូរ យកលេសរឿងដេញថ្លៃឡូត៍នេសាទមួយ មិនមានតម្លាភាព ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកប៉ែន នុត ស្រាវជ្រាវដោយឈឹម សេរីភួន ៖ ទោះបីលោកយ៉ែម សំបូរ ត្រូវបាត់ឈ្មោះពេលលោកប៉ែន នុត បានឡើងជានាយករដ្ឋមន្ត្រី ក៍ពិតមែន ក៍លោកយ៉ែម សំបូរ នៅតែមានលទ្ធភាពប្រមូលបក្សពួក ផ្ដួលរំលំរដ្ឋាភិបាលលោកប៉ែន នុត ដោយយកករណីលោកមៀច គន្ធ រដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់លោកនាយករដ្ឋមន្ត្រីប៉ែន នុត ប្រើឥទ្ធិពលរបស់ខ្លួន ឃុបឃិតឱ្យសាច់ញាតិរបស់គាត់ដេញថ្លៃយកបានឡូត៍នេសាទមួយមិនមានតម្លាភាព និងមិនមានយុត្តិធម៍នោះ មកធ្វើជាលេស ។ ក្រោយពីមានរឿងអាស្រូវនោះមក ព្រះមហាក្សត្រនរោត្ដម សីហនុ ស្នើតែងតាំងលោកយ៉ែម សំបូរ ឲ្យធ្វើជានាយករដ្ឋមន្ត្រីជំនួសលោកប៉ែន នុត ម្ដងវិញ ។ ប៉ុន្តែត្រូវបានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យភាគច្រើនធ្វើពហិការមិនព្រមចូលប្រជុំអនុម័តបង្កើតរាជរដ្ឋាភិបាលថ្មីនេះ ។
លោកយ៉ែម សំបូរ ដឹងច្បាស់ថា គាត់ត្រូវបានគេដាក់នៅខាងក្រុមភាគតិចនៅក្នុងសភា ហើយសមាជិកសភាភាគច្រើ់នធ្វើពហិការមិនព្រមចូលប្រជុំសភាទៀតនោះ លោកក៏សំណូមពរទៅព្រះមហាក្សត្រឲ្យរំលាយរដ្ឋាសភា និងរៀបចំឲ្យមានការបោះឆ្នោតជាថ្មី ប្រសិនបើសភាមិនព្រមអនុម័តឲ្យគាត់ធ្វើជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលថ្មីនោះទេ ។
ស្ថិតនៅក្នុងសភាពការណ៍ដ៏ចម្រូងចម្រាសនេះ លោកអៀវ កើស ដែលពេលនោះប្រធានគណបក្សប្រជាធិបតេយ្យ និងជាប្រធានរដ្ឋសភា តាំងពីឆ្នាំ ១៩៤៦ មកនោះ បានព្យាយាមរកវិធីគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានទំនាស់ជាមួយព្រះមហាក្សត្រនរោត្ដម សីហនុ លោកបានប្រឹងប្រែងបញ្ចុះបញ្ចូលសមាជិកសភាទាំងអស់មកពីគណបក្សប្រជាធិបតេយ្យ ឲ្យយល់ព្រមចូលប្រជុំអនុម័តគាំទ្រតែងតាំងលោកយ៉ែម សំបូរ ឲ្យឡើងធ្វើនាយករដ្ឋមន្ត្រី តាមសំណើរបស់ព្រះមហាក្សត្រដោយរលូនទៅ ព្រោះរាជសំណើនេះ ក៏សមស្របតាមមាត្រា១ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថាអំណាចគ្រប់យ៉ាង បានមកពីព្រះមហាក្សត្រ ផងដែរ ។
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ១៩៤៩ លោកយ៉ែម សំបូរ ក៏ត្រូវបានសភាយល់ព្រម អនុម័តឲ្យឡើងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ផងដែរ ដឹករាជរដ្ឋាភិបាលថ្មីនេះ រួមមាន៖ លោកស៊ុម ហៀង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការ , លោកហ៊ុយ ម៉ោង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ , លោកស្វាយ សូ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ , លោក កុសល ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , លោកផ្លែក ភឺន ជារដ្ឋមន្ត្រីកសិកម្ម សាធារណការ និងគមនាគមន៍ , លោកមាស សាអែម ជារដ្ឋមន្ត្រីក្រសួងអប់រំជាតិ , លោករ៉ាយ ល្មុត ជារដ្ឋមន្ត្រីក្រសួងឧហ្សាកម្ម ពាណិជ្ជកម្ម និងផ្គត់ផ្គង់ , លោកឃុត ឃឿន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងលោកនាល ផ្លែង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសង្គមកិច្ច
សមាសភាពគណៈរដ្ឋមន្ត្រីរបស់គណប្សក្រប្រជាធិបតេយ្យថ្មី ដែលដឹកនាំដោយលោកយ៉ែម សំបូរ នេះ ត្រូវបាត់ឈ្មោះលោកសឺន សាន , លោកប៉ែន នុត , លោកឈាន វ៉ន , លោកហ៊ុយ កន្ធុល និងលោកទេព ផន ៕
ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានកាន់អំណាចក្រោមឈ្មោះ “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដែលកាលណោះ មានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ និង ប៉ែន នុត ជានាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបានបាត់ឈ្មោះ ចាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។
យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ៥ឆ្នាំ។ នួន ជា គឺជាប្រធាន និង ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។
គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
យោងតាមលោក Raoul Jennar រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មានរចនាសម្ព័ន្ធដូចតទៅ៖
ប្រមុខរដ្ឋ
ខៀវ សំផន
សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុប្រធាន
រដ្ឋាភិបាល
ប៉ុល ពត ជានាយករដ្ឋមន្រ្តី
ឈឹម សាមោក ជានាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី
ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស
សុន សេន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
វន វ៉េត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធរបស់ អៀង សារី) ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
យុន យ៉ាត (ប្រពន្ធរបស់ សុន សេន) ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងអប់រំ
ជួន ជឿន រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ជួន ម៉ុម រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្ត
កង ចាប រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ចេង អន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តីក្រសួងកសិកម្ម
កុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
តូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ
ក៏ប៉ុន្តែ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អង្គការដែលមានអំណាចលើសអ្វីៗទាំងអស់នោះ គឺបក្សកុម្មុយនិស្តកម្ពុជា ដែលមកទល់នឹងពេលនោះត្រូវពួកខ្មែរក្រហមខ្លួនឯងដាក់ឈ្មោះថា “អង្គការបដិវត្តន៍” ហើយត្រូវបានគេស្គាល់ជាទូទៅថាជា “អង្គការ”។
នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈកម្មាធិការ ដែលមានសិទ្ធិអំណាចធំបំផុត ក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា អនុម័តគោលនយោបាយរដ្ឋាភិបាល និងលក្ខន្តិកៈផ្សេងៗនោះ គឺគណៈអចិន្រ្តៃយ៍បក្ស ដែលមានសមាជិក៥រូប គឺប៉ុល ពត ជាលេខា នួន ជា ជាអនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជាសមាជិក។
បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និង តាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
រចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា
គណៈអចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខាបក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក
គណៈកម្មាធិការមជ្ឈិមបក្ស (១០រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក
នៅក្នុងចំណោមសមាជិកគណៈកម្មាធិការមជ្ឈិមបក្សដ៏មានអំណាចនេះ មានតែនួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ។ អ្នកផ្សេងទៀតបានស្លាប់បាត់អស់ទៅហើយ។ វន វ៉េត និងញឹម រស់ ត្រូវបានគេយកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។ សោ ភឹម បានសម្លាប់ខ្លួនឯងនៅឆ្នាំ១៩៧៨។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧។ ក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវបានពួកខ្មែរក្រហមគ្នាឯងចាប់ខ្លួនយកមកកាត់ទោសឲ្យជាប់គុកអស់មួយជីវិតពីបទធ្វើឃាតលើ សុន សេន នេះ។ ប៉ុល ពត បានស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកតាម៉ុកវិញ ស្លាប់ដោយជម្ងឺនៅឆ្នាំ២០០៦ ក្រោយពីបានជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធាកម្ពុជា អស់រយៈពេលប្រមាណ៧ឆ្នាំ។
ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សប្រចាំភូមិភាគក៏ជាមនុស្សដែលមានអំណាចខ្លាំងដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ពួកខ្មែរក្រហមបានធ្វើការបែងចែកទឹកដីប្រទេសកម្ពុជាជាភូមិភាគ តាំងពីមុនឆ្នាំ១៩៧៥ម៉្លេះ។ ភូមិភាគនីមួយៗ គឺជាការយកខេត្តពីរឬច្រើន ឬកាត់យកខេត្តនេះខ្លះ ខេត្តនោះខ្លះ មកដាក់បញ្ចូលគ្នា។ ភូមិភាគនីមួយៗត្រូវបែងចែកជាតំបន់ ហើយតំបន់នីមួយៗត្រូវបែងចែកជាស្រុក ឃុំ និងសហករណ៍បន្តទៀត។
នៅតាមភូមិភាគនីមួយៗ លេខាបក្សប្រចាំភូមិភាគគឺជាអ្នកមានអំណាចសម្រេចលើអ្វីៗទាំងអស់នៅក្នុងភូមិភាគរបស់ខ្លួន។ អ្នកដែលមានអំណាចបន្ទាប់ពីភូមិភាគ គឺសហករណ៍។ សហករណ៍នីមួយៗដឹកនាំដោយ ប្រធានសហករណ៍មួយរូប និងសហការី២រូបផ្សេងទៀត។ យោងតាមលោក David Chandler សហករណ៍មានអំណាចធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់នៅក្នុងរង្វង់ដែនដីរបស់ខ្លួន ដូចជា ការកំណត់របបចំណីអាហារ ទំហំការងារដែលប្រជាជនត្រូវបំពេញ ឬ កំណត់ថាកុមារណាដែលត្រូវដាក់បញ្ចូលទៅក្នុងកងចល័ត ជាដើម។ល។
ផែនទីភូមិភាគ នៃរបបកម្ពុជាប្រជាធិបតេយ្យ
ផែនទីភូមិភាគ នៃរបបកម្ពុជាប្រជាធិបតេយ្យ RFI/Dyna Seng
កម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជា៧ភូមិភាគ (ភូមិភាគកណ្តាល ជាភូមិភាគទី៧ ដែលទើបនឹងបង្កើត នៅឆ្នាំ១៩៧៧) រួមមាន ៣២តំបន់។
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥
យោងតាមលោកស្រី Elizabeth Becker ភូមិភាគនិរតីគឺជាភូមិភាគធំជាងគេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ភូមិភាគនេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០
លេខាភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣
ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ភូមិភាគនេះដឹកនាំដោយ កុយ ធួន ហៅ ធុច។ ក្រោយពី កុយ ធួន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានតែងតាំងជាលេខាភូមិភាគនេះជំនួស កុយ ធួន។ នៅឆ្នាំ១៩៧៧ ភូមិភាគឧត្តរនេះ ត្រូវបានប្តូរឈ្មោះទៅភូមិភាគកណ្តាលវិញ។ ចំណែកភូមិភាគភូមិភាគឧត្តរចាស់ត្រូវបានរើទីតាំងទៅតាំងនៅខេត្តខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ។ ភូមិភាគឧត្តរថ្មីនេះដឹកនាំដោយ កង ចាប។
ទី៥ ភូមិភាគកណ្តាល
គឺជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ។ ភូមិភាគនេះត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។ លេខាភូមិភាគកណ្តាល គឺ កែ ពក។
ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១
ភូមិភាគនេះដឹកនាំដោយ ជូ ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ភូមិភាគនេះបែងចែកជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
ទី៧ ភូមិភាគឦសាន ឬភូមិភាគ១០៨
ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឦសានរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦។ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួសវិញ។ ភូមិភាគឦសានរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
នៅក្នុងរបបខ្មែរក្រហម តំបន់មួយចំនួនត្រូវបានដាក់ជាតំបន់ស្វយ័ត ដោយមិនចំណុះឲ្យភូមិភាគណាមួយ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឦសាន។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយ័តដែរ៕
(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាខួប៦៨ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។
ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។
ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។
បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។
សូមជំរាបថា បារាំងបានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ - ៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមន៍របស់បារាំង លើដែនដីកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី បានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោក ក្នុងសម័យនោះមួយនេះបានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាមេរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឲ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេសដណ្តើមយក។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន បារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅតំបន់អាហ្វ្រិក និងអាស៊ី។
នៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិន ភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបុព្វជិតកាតូលិចចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជន ដែលកាន់សាសនាយេស៊ូ។
បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទីពីរ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មី របស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។
ការឈានជើងរបស់បារាំងលើទឹកដីកម្ពុជាពេលនោះ មិនមែនកម្ពុជា ហៅមកដូចរជ្ជកាលព្រះបាទអង្គឌួង ដើម្បីជួយការពារប្រទេសពីការឈ្លានពានរបស់សៀមនោះឡើយ។ បារាំងមកដោយសំឡឹងឃើញប្រយោជន៍ ដែលខ្លួនបានបាត់បង់ដែនដីអាណានិគមមួយចំនួន គួបផ្សំនឹកឃើញកម្ពុជា ធ្លាប់អញ្ជើញគេមកធ្វើអាណាព្យាបាលផងដែរ។
ការវិលមកកាន់ដែនដីកម្ពុជានាពេលនេះ បារាំង និងកម្ពុជា ឈានដល់ការចុះសន្ធិសញ្ញារួមគ្នាមួយហៅថា សន្ធិសញ្ញាកម្ពុជា និងបារាំង ដែលធ្វើឡើងថ្ងៃទី១១ សីហា ១៨៦៣។ សន្ធិសញ្ញានេះមានខ្លឹមសារថា៖
* ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថា នឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។
* ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា និងបើកសិទ្ធិឲ្យបារាំង កាប់ឈើក្នុងព្រៃ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅស្ថាបនាកប៉ាល់។
ទោះបីខាងភាគី ខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញា ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣បាន ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។
សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះ ត្រូវបានសៀម ដែលជាគូប្រជែងនឹងបារាំងប្រឆាំងយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាប ទៅឲ្យសៀម ដែលក្រោយមកទាមទារបានមកវិញ។ នៅដើមឆ្នាំ១៨៦៤ បារាំងបានគាបសង្កត់រាជរដ្ឋាភិបាលបាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យរាជរដ្ឋាភិបាលបាងកកបញ្ជូនត្រាព្រះខ័នរាជ្យ និងមកុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទ នរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀម មានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។
ម្យ៉ាងទៀតបរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងចិន គឺចលនាថៃភិញ (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន) ងើបឡើងប្រឆាំងនឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង។ សន្ធិសញ្ញា ថ្ងៃទី១៥ កក្កដា ១៨៦៧ មានន័យថា បារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀតបារាំងសន្យាថា មិនបញ្ចូលប្រទេសខ្មែរ ជាអាណានិគមដូចកម្ពុជាក្រោមឡើយ។
ក្នុងការត្រួតត្រាដំបូង បារាំងធ្វើវិធីត្រជាក់។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ បារាំងបានឡោមព័ទ្ធរាជវាំង ហើយគំរាមកំហែង ព្រះបាទ នរោត្តម បង្ខំឲ្យព្រះអង្គចុះព្រះហស្តលេខាលើអនុសញ្ញាមួយ ដែលបានដកហូតអំណាចទាំងឡាយរបស់ព្រះអង្គ។ ដំណាក់កាលចុងក្រោយបារាំង បានធ្វើឲ្យកម្ពុជាក្លាយ ជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្មឲ្យបារាំង ដោយបញ្ចូលកម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។
បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរមានតាំងពីពន្ធមនុស្សពន្ធដី ពន្ធលំនៅដ្ឋានពន្ធសត្វពាហនៈ ពន្ធយានជំនិះពន្ធរបរអាជីវកម្ម។ល។ ដើម្បីបង់ពន្ធជាប្រាក់កាស ឲ្យបារាំង កសិករបានខិតខំពង្រីក ដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក។ល។ ប៉ុន្តែទិន្នផលដំណាំ មិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់២តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺពី ១០០ភាគរយ ដល់១៥០ភាគរយជួនកាល ២០០ភាគរយក្នុងមួយឆ្នាំ។
ដោយសារការកេងប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេកប្រជារាស្ត្រខ្មែរ បានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ។ ទោះបីចលនាតស៊ូទាំងនេះ ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងទ័ពបារាំងក៏ដោយតែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) និងបន្តមកដល់រជ្ជកាលព្រះបាទ នរោត្តម សីហនុ ក្នុងរាជ្យទី១ (១៩៤១-១៩៥៥)។
ព្រះបាទ នរោត្តម សីហនុ បានសោយរាជ្យក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២។ នៅអំឡុងពេលនៃសង្រ្គាមលោកលើកទី២នោះ ជប៉ុនមានជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រារបស់ជប៉ុនផងដែរ ដូច្នេះកម្ពុជាបានរស់ក្រោមអាណាគមន៍ពីរជាន់គឺបារាំង និងជប៉ុន។ ក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាងជប៉ុន មានលោក សឺង ង៉ុកថាញ់ ជាមេដឹកនាំ។ នៅដើមឆ្នាំ១៩៥២ លោក សឺង ង៉ុកថាញ់ បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុម្មុយនីស បានក្លាយជារណសិរ្ស អ្នកស្នេហា មាតុភូមិខ្មែរហៅកាត់ថាខ្មែរឥស្សរៈ មានលោក ទូ សាមុតជាប្រធាន។
ដើម្បីឯករាជ្យជាតិនៅឆ្នាំ១៩៤៥ ជប៉ុន បានធ្វើរដ្ឋប្រហារបណ្តេញបារាំងចេញពីកម្ពុជា។ ពេលនោះជប៉ុនបានលើកលោក សឺង ង៉ុកថាញ់ ធ្វើការប្រយុទ្ធប្រឆាំងកងទ័ពបារាំង ដោយសហការជាមួយចលនាតស៊ូនៃជនជាតិ លាវ (ឡាវ) និងវៀតណាម។ ព្រះបាទ នរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាព ដើម្បីរំដោះប្រទេសជាតិពីអាណានិគមបារាំងជានិច្ច។ ចំណែកបារាំងបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើន ដើម្បីទប់ទល់ការបះបោរ។ អសន្តិសុខកើតមានទូទាំងផ្ទៃប្រទេស ធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាម។
ដោយយល់ថា ការទាម ទារឯករាជ្យដោយអាវុធបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។
ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និង១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ ព្រះរាជាណាចក្រកម្ពុជា។
ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនជាតិមាតុភូមិ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។
ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តម នៃការទាមទារឯករាជពីអាណានិគមបារាំងនេះ វិមានឯករាជ្យត្រូវបានកសាង និង សម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យនេះ ក៏ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ផងដែរ។
ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ។
បើទោះបីព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង បានយាងចូលទិវង្គតអស់រយៈពេល ៤ឆ្នាំទៅហើយក្តី តែព្រះស្នាព្រះហស្ថ ដ៏ជាញជ័យក្នុងការនាំមកនូវសិទ្ធិសេរីភាពពីប្រទេសបារាំង បានធ្វើ ឲ្យប្រជារាស្រ្តរបស់ព្រះអង្គនៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជព្រះបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ។
ខាងក្រោមនេះ គឺជាប្រវត្តិព្រះរាជបូជនីយកិច្ចមួយចំនួនរបស់ព្រះមហាវីរក្សត្រខ្មែរក្នុងការទាមទារឯករាជ្យពីអាណានិគមន៍លើកម្ពុជាអស់ រយៈពេល ៩០ឆ្នាំ៖
១៖ តាមសិទ្ធិសញ្ញាចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យនៅកម្ពុជា។
២៖ ជាគោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ កម្ពុជាទទួលបានមែន ប៉ុន្តែចំពោះការអនុវត្តន៍ជាក់ស្ដែងឯករាជ្យនេះ នៅខ្វះវិស័យជាច្រើនទៀត ដូចជាអធិបតេយ្យខាងយុត្តិធម៌ នគរបាល អំណាចបញ្ជាការយោធា ការទូត ការប្ដូរ និងការចាយធនប័ត្រ ដើម្បីឱ្យមានឯករាជ្យទាំងស្រុង។
៣៖ តាមសេចក្ដីប្រកាសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានសន្យាជាឱឡារិក ចំពោះប្រជារាសស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹងដណ្ដើមយកឯករាជ្យទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល ០៣ឆ្នាំយ៉ាងយូរបំផុត។
៤៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទាឯករាជ្យរបស់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង។
៥៖ នៅណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានផ្ញើព្រះរាជ្យសារលិខិតមួយច្បាប់ ជូនចំពោះលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណៈរដ្ឋបារាំង បញ្ជាក់ពីភាពចាំបាច់សំដៅធ្វើឱ្យបារាំងពង្រីកក្របខ័ណ្ឌឯករាជ្យខ្មែរ។
ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការសិក្សាគ្រប់គ្រាន់ ដោយទឡ្ហីករណ៍សម្អាងបញ្ជាក់ពីការទាមទាររបស់សម្ដេច និង ការផ្ដល់យោបល់ពីបែបបទផ្ទេរអំណាចជាយថាហេតុ ។
នៅណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅ ហ្វុងតែនណាប្លូ ថ្ងៃទី០៣ ខេមេសា ឆ្នាំ១៩៥៣ ព្រះករុណា សម្ដេចព្រះ នរោ ត្តម សីហនុ បានសរសេរព្រះរាជសារលិខិតចំនួន២ច្បាប់បន្តទៀត ផ្ញើជូនលោក វ៉ាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើទស្សនៈរបស់ព្រះអង្គ ទាក់ទងទៅនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំង ប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ។
៦៖ នៅចំពោះមុខ ការលាក់លៀមរបស់រដ្ឋភិបាលបារាំង ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះ ព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្ដីថ្លែងការណ៍របស់ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំ «ញីវយ៉កថែម» នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ ព្រមធ្វើការចរចាជាមួយតំណាងរបស់ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ តំណាងនេះគឺលោក ប៉ែន នុត។
៧៖ ការចរចានៅប៉ារីស បានឈានដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបារាំង យល់ព្រមផ្ដល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ លោក ប៉ែន នុត បានអញ្ជើញវិលត្រឡប់មកកម្ពុជាវិញ ដើម្បីទូលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផលដែលទទួលបាននៅប៉ារីស។ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ វ័រ្មន បានយាងមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។
៨៖ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយសចំពោះព្រះអង្គជាអ្នកទទួលជ័យជម្នះ និងជាវីរបុរសនោះ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានសន្យាយ៉ាងឱឡារិក នៅក្នុងព្រះសុន្ទរកថា មួយដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទឆាយាថា «ព្រះអង្គនឹងបូជាជីវិត ដើម្បីដណ្ដើមយកឯករាជ្យឱ្យបាន ១០០ភាគរយ»។
៩៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្ដីប្រកាសមួយ ដែលទាក់ទាញពិភពលោក ស្ដីពីការមិនពេញចិត្ត និងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជាតិខ្មែរ។ ការមិនពេញចិត្តនេះអាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ ទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។
១០៖ ក្រោពីបានដឹងថា គ្រប់ប្រជាជាតិមានការយោគយល់ ចំពោះការទាមទាឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅកម្ពុជា ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញ ហើយបានយាងទៅគង់នៅតំបន់ស្វយ័ត ដែលរួមមានខេត្ត សៀមរាប បាត់ដំបង និងកំពង់ធំ។
ស្វយ័តភាពផ្នែកយោធា នៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យកម្ពុជា ដោយមានការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្តបាត់ដំបង ។
ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានប្រកាសថា ព្រះអង្គនឹងចូលរាជធានីវិញ នៅពេលណាបារាំង ព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញ នូវកេតនភ័ណ្ឌចុងក្រោយ នៃឯករាជ្យ។
ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានបង្កើតកងកម្លាំងជីវពល និង នារីក្លាហាន ដែលក្រោយមកមានតួនាទីយ៉ាងធំធេង។
លោក ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា។
១១៖ ការចរចារដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំរបស់លោក ប៉ែន នុត បានសម្រេចជោគជ័យទាំងស្រុង។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់នគរបាល នៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្ដូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំង ចំពោះកំណត់មួយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣) ដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំងលេខ ៣៩៣អ៊ែ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៥៣ លិខិតទទួល និងភាពត្រឹមត្រូវលើការអនុវត្តន៍កិច្ចព្រមព្រៀង ដូចមានចែងនៅក្នុងកំណត់មួយសម្រាប់រាជរដ្ឋាភិបាលដែលប្រគល់ជូនអគ្គស្នងការនៃសាធារណរដ្ឋបារាំង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ ៦៧ ប៉េ.សេ.អឹម.អេស.អឹម។
១២៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ស្ដេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ ៣០០គ.ម ដែលព្រះអង្គធ្វើដំណើរប្រជារាស្ត្រខ្មែរក្នុងក្ដីរំជួលចិត្ត បានធ្វើឱ្យព្រះអង្គទទួលនូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុន សន្និសីទក្រុង ហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ ឡង់ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។
កងទ័ព និងអគ្គសេនាធិការរបស់ប្រទេសបារាំងបានដកថយពីព្រះរាជាជានចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់។
ពពកខ្មៅចុងក្រោយដែលបិតបាំមិត្តភាពកម្ពុជា-បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីបារាំង នៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យតាំងមូលរបស់ប្រទេសកម្ពុជា លើវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
គណៈប្រតិភូខ្មែរ ដែលបញ្ជូនទៅក្រុងប៉ារីស ដោយព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីស្នើឱ្យបារាំងទទួលស្គាល់ជាផ្លូវការ គឺដឹកនាំដោយលោក ចាន់ ណាក បន្ទាប់ពីលោកបានទទួលមរណៈភាពនៅទីក្រុងប៉ារីសនោះ គណៈប្រតិភូខ្មែរត្រូវបានដឹកនាំដោយលោក ញឹក ជូឡុង និងចុងក្រោយបង្អស់ ដឹកនាំដោយលោក អូ ឈីន ដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រី និងចូលរួមអមដោយលោក សឺន សាន ។
១៣៖ នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ ហ្សឺណែវ ប្រព្រឹត្តិទៅដោយរួមបញ្ចូលគូបដិបក្ស ដែលមានវិវាទនៅឥណ្ឌូចិន។
នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្របានបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយលោក ទេព ផន នៅពេលនោះជារដ្ឋមន្ត្រីការបរទេស និងលោក ញឹក ជូឡុង លោក នង គីមនី លោក សឺន សាន ដែលក្រោមការណែនាំពីព្រះមហាក្សត្របានដឹងថា សន្និសីទប្រកាសដកទ័ពរបស់ប្រទេសជិតខាងមួយចេញពីព្រះរាជាណាចក្រកម្ពុជា។
ប្រទេសកម្ពុជាចេញពីសន្និសីទ ហ្សឺណែវ នេះ «កក្កដា-១៩៥៤» ដោយគ្មានអ្វីខូតខាតទាំងអស់។ ផ្ទុយពីប្រទេសឡាវ និងវៀតណាម ព្រះរាជាចក្រកម្ពុជា អាចជៀសវាងការបែងចែកទឹកដី។
១៤៖ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ យ៉ាងតិច៣ឆ្នាំ ទើបអាចបំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះ ប្រជារាស្ត្រ។ ប្រជារាស្ត្រខ្មែរ បានថ្វាយព្រះឋានៈចំពោះព្រះអង្គថា «ជាព្រះបិតាឯករាជ្យជាតិ» ហើសំណូមពររបស់ តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិ រាជរដ្ឋាភិបាលបានលើព្រះអង្គជា «វីរៈបុរសជាតិ» ស្របតាមព្រះមហា កិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ៕
http://m.freshnewsasia.com/index.php/en/localnews/219160-2021-11-08-17-35-15.html
No comments:
Post a Comment