Tuesday, May 31, 2022

លោក អៀ ចាន់ណា

Fresh News BREAKING: លោក អៀ ចាន់ណា តំណាងយុវជនអតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសន័រវេ ត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងបទ «រួមគំនិតក្បត់» (ភ្នំពេញ)៖ លោក អៀ ចាន់ណា ដែលជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ នេះបើតាមការបញ្ជាក់របស់ ក្រុមមន្រ្តីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ បន្ទាប់ពីមានការឃាត់ខ្លួននេះ លោក អៀ ចាន់ណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាការព្រៃស ក្រោមការចោទប្រកាន់ពី បទរួម «គំនិតក្បត់» ប្រព្រឹត្តទៅកាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលចេញកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលចេញដោយ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ អៀរ ចាន់ណា ភេទប្រុស កើតថ្ងៃទី១៨-០៥-១៨៨៦ បានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ដល់ស ណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសន្តិសុខសង្គម ពិសេសបានធ្វើឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ ដីកាបង្គាប់ឱ្យចាប់ខ្លួននោះ បានបញ្ជាក់ទៀតថា ជនត្រូវចោទមានតម្រុយពិរុទ្ធភាព និងត្រូវបានចោទប្រកាន់ផ្ដន្ទាទោសដាក់ពន្ធនាគារ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៦០២៧ អ.យ.ន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ម៉ែន ណាត បានភៀសខ្លួន ទៅ​រស់នៅប្រទេស​ន័រវ៉េស៍ (Norway) ដើមឆ្នាំ ​២០០៦ ដោយសារតែ​រដ្ឋាភិបាល ហ៊ុន សែន គំរាមកំហែង និងតាមចាប់ខ្លួន បន្ទាប់ពីរូប​លោក ជាមួយសមាជិកឯទៀត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម នា​ខែ​តុលា ឆ្នាំ ២០០៥ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន និងវៀតណាម បាន​ផ្តល់ច្ចាប័ន​ទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញាកំណត់​ដែន​រដ្ឋ ឆ្នាំ​១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់ ដែល​វាផ្ទុយពី​មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និងផ្ទុយពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។ (ចុចត្រង់នេះ វីដេអូឯកសារ ២០០៥៖ លោក ហ៊ុន សែន បញ្ជាចាប់ខ្លួន រ៉ុង ឈុន, ជា មុន្នី, ម៉ែន ណាត, អៀ ចាន់ណា /Khmer border activists)។ ភ្ជាប់ឯកសារតវ៉ារឿងជម្លោះ ប្រាសាទព្រះវិហារ ឆ្នាំ ២០០៩ ជាមួយថៃ (ភាសាអង់គ្លេស – CWCI Cambodia Mr Men Nath)។​ ភ្ជាប់បន្ថែមជាមួយលិខិតលោក ម៉ែន ណាត ផ្ញើទៅ អង្គការ UNESCO រឿងប្រាសាទព្រះវិហារ

Friday, June 21, 2013

ដោយៈ ឆាំ ឆានី ១៩ មិថុនា ២០១៣លោក អៀ ចាន់ណា សកម្មជនព្រំដែន និងជាអុ្នកវិភាគនយោបាយរបស់វិទ្យុខ្មែរប៉ុស្តិ៍ បានធ្វើដំណើរទៅ​ភ្នំពេញ កាលពីថ្ងៃទី ១៨ មិថុនា ២០១៣ ។ លោកបានសំរាកនៅទីក្រុងភ្នំពេញមួយយប់ ព្រឹកថ្ងៃទី ១៩ ខែមិថុនា ២០១៣ លោកបានបន្តរដំណើរទៅស្រុកកំណើតរបស់លោក នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។ ក្នុងដំណើរទៅកាន់ភូមិកំណើតដើម្បីជួបជុំគ្រួសារ​លោក អៀ ចាន់ណា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញមានប៉ូលីស ទាហ៊ាន ជាង៥០​នាក់ តាមឃ្លាំមើល និងពទ្ធ័ចាប់ខ្លួនដល់លំនៅឋាន ។ តែការព្យារបស់អាជ្ញាធរ ត្រូវខកខាន ដោយមានកិច្ចអន្តរាគមន៍ពីស្ថាបន័ទួត និងអង្គការសង្គមស៊ីវីល ព្រមទាំងប្រជាពលរដ្ឋជាអ្នក​ជួយការពារលោក អៀ ចាន់ណា ផងដែរ ។

សូមបញ្ជាក់ថា លោក អៀ ចាន់ណា ជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមមេ​ដឹកនាំក្រុមប្រឹក្សា​ឃ្លំាមើល​កម្ពុជា ដែលត្រូវរដ្ឋាភិបាលក្រុងភ្នំពេញ តាមចាប់ខ្លួនកាលពីឆ្នាំ២០០៥ ព្រោះតែប្រឆាំងនិងការ​ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ដែលក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាយល់ថា សន្ធិសញ្ញា​បំពេញបន្ថែម នេះបានធ្វើឲ្យខ្មែរបាត់បង់ទឹកដី។ ពេលនេះលោក អៀ ចាន់ណា កំពុងស្នាក់នៅកន្លែងមានសុវត្ថិភាព ៕

Ir Channa ២០១៦ ខ្ញុំ អៀ ចាន់ណា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរផ្តាច់ការរបស់លោក ហ៊ុន សែន ដែលបានបញ្ជាឲ្យនគរបាលចាប់ខ្លួនលោក អ៊ុំ សំអាន ទាំងបំពានច្បាប់កំពូលរបស់ជាតិ។

SUNDAY, 23 AUGUST 2015 ហ៊ុន សែន បញ្ជាអោយបន្តតាមចាប់ អ្នកដែលហ៊ាននិយាយ រិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាអោយមានការតាមចាប់ខ្លួនជាបន្តបន្ទាប់ នូវអ្នកទាំងឡាយណាដែល ហ៊ាននិយាយថា "ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សំរាប់ការបោះបង្គោលព្រំដែនជាមួយប្រទេសយួន ជាផែនទីក្លែងក្លាយ"។ គួរបញ្ជាក់ថានៅថ្ងៃទី ១៨ សីហា ២០១៥ មន្រ្តីអង្គការសហប្រជាជាតិ បាននាំយកផែនទីកម្ពុជាខ្នាត UTM ចំនួន ១៨ ផ្ទាំងមកអោយកម្ពុជាខ្ចីប្រើតាមការស្នើសំុរបស់នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន។ ហើយនៅថ្ងៃទី ២០ សីហា ក៏មានពិធីចុះហត្ថលេខា ប្រគល់នឹងទទួលផែនទី១៨ផ្ទាំង នៅវិមានសន្តិភាព។ សូមអានព៌តមានបន្ថែម នៅទីនេះ


នៅក្រោយពីការផ្ទៀងផ្ទាត់ផែនទី រដ្ឋាភិបាល និង ផែនទី ១៨ ផ្ទាំងរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលបានប្រកាសថា ផែនទី ទាំងពីរ (រដ្ឋាភិបាល និង UN) គឺដូចគ្នាទាំងស្រុង។ ហើយលោក សុខ ទូច ក៏បានអះអាង ថា មានតែផែនទីរបស់រដ្ឋាភិបាលទើបអាចប្រើដើម្បីបោះបង្គោលជាមួយប្រទេសវៀតណាមបាន

ភ្លាមៗក្រោយពីការផ្ទៀងផ្ទាត់ រកឃើញថា ផែនទីរបស់រដ្ឋាភិបាល ដូចគ្នានឹងផែនទីរបស់ UN ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើរសារតាមទូរស័ព្ទ ដោយប្រើពាក្យសំដីធ្ងន់ៗ ដាក់លោក សម រង្សី ដែលកំពុងបំពេញទស្សនៈកិច្ចនៅប្រទេស​អូស្រ្តាលី។ ខាងក្រោមនេះ ជាសារគំរាមរបស់លោក ហ៊ុន សែន ដែលដកស្រងចេញពីទំព័រ ហ្វេសប៊ុក មួយ៖

No comments:

Post a Comment