ការចំណាយក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាចចន្លោះ ៥ ទៅ ១០ លានដុល្លា។
Thmey Thmey នាឡិកាដៃអាស៊ាន តម្លៃជាង២ម៉ឺនដុល្លារ ក្នុងមួយគ្រឿងនាឡិកាដៃអាស៊ាន «Made in Cambodia» មានតម្លៃជាង ២ម៉ឺនដុល្លារក្នុងមួយគ្រឿង។ នេះបើតាមសម្តេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១៣វិច្ឆិកានេះ នៅវិមានសន្តិភាព។ មានន័យថាកម្ពុជាបានចំណាយប្រមាណជាង ៥០ម៉ឺនដុល្លារ លើការផលិតនាឡិកាទាំង២៥គ្រឿង សម្រាប់ចែកជូន មេដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិនានា ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី៨ ដល់១៣ វិច្ឆិកា ។
NP សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការយល់យោគពីអ្នកវិភាគខ្លះ ដែលលើកឡើងថា នេះអាចជា«ឧបាយកល» ខណៈបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះសុខភាពមេដឹកនាំនានាដែលមកចូលរួមប្រជុំកំពូលអាស៊ាន
កម្មវិធី កាលបរិច្ឆេទមកដល់ 🛬
ថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២២
- ម៉ោង០៨ :៣០ នាយករដ្ឋមន្រ្តីវៀតណាម
- ម៉ោង១៩:៤០ នាយករដ្ឋមន្រ្តីចិន
ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២២
- ម៉ោង១៤ :៥០ ព្រះចៅស៊ុលតង់ប៊្រុយណេ
- ម៉ោង១៦:៣០ ប្រធានាធិបតីឥណ្ឌូណេស៊ី
- ម៉ោង១៧:២០ នាយករដ្ឋមន្រ្តីឡាវ
- ម៉ោង១៨:៥០ ប្រធានាធិបតីហ្វីលីពីន
ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២២
- ម៉ោង០៨ :៤៥ នាយករដ្ឋមន្រ្តីថៃ
- ម៉ោង១៧:៤៥ នាយករដ្ឋមន្រ្តីសឹង្ហបុរី (Singapore Airlines)
ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២២
- ម៉ោង១៣:១០ ប្រធានាធិបតីកូរ៉េ
- ម៉ោង១៤:៤៥ អគ្គលេខាធិការ UN (Bangkok Airways)
- ម៉ោង១៥:៥០ អនុប្រធានាធិបតីឥណ្ឌា
- ម៉ោង១៧:៣០ នាយករដ្ឋមន្រ្តីអូស្រ្តាលី
- ម៉ោង១៩:៣០ នាយករដ្ឋមន្រ្តីជប៉ុន
ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២២
- ម៉ោង០៤:៥០ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី
- ម៉ោង០៨:០៥ ប្រធានាធិបតីសហរដ្ឋអាមេរិក
- ម៉ោង១២:១៥ នាយករដ្ឋមន្រ្តីកាណាដា
- ម៉ោង១៦:២៥ នាយករដ្ឋមន្រ្តីញូហ្សែលេន
🛫 កាលបរិច្ឆេទចាកចេញ 🛫
ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២
-ម៉ោង១២:៤៥ នាយករដ្ឋមន្រ្តីចិន
-ម៉ោង១៣:១៥ នាយករដ្ឋមន្រ្តីវៀតណាម
-ម៉ោង១៣:៣០ ប្រធានាធិបតីកូរ៉េ
-ម៉ោង១៤:០៥ នាយករដ្ឋមន្រ្តីសឹង្ហបុរី (Singapore Airline)
-ម៉ោង១៤:២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក
-ម៉ោង១៤:៣០ អនុប្រធានាធិបតីឥណ្ឌា
-ម៉ោង១៥:០០ នាយករដ្ឋមន្រ្តីជប៉ុន
-ម៉ោង១៥:៣០ ប្រធានាធិនតីឥណ្ឌូណេស៊ី
-ម៉ោង១៦:០០ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី
-ម៉ោង១៦:១៥ នាយករដ្ឋមន្រ្តីឡាវ
-ម៉ោង១៨:៣០ នាយករដ្ឋមន្រ្តីថៃ
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២
-ម៉ោង០៩:០០ នាយករដ្ឋមន្រ្តីញូហ្សែឡែន
-ម៉ោង០៩:២៥ នាយករដ្ឋមន្រ្តីកាណាដា
-ម៉ោង១១:០០ អគ្គលេធិការUN
-ម៉ោង១៤:០០ ព្រះចៅស៊ុលតង់ប្រ៊ុយណេ
-ម៉ោង១៤:២០ នាយករដ្ឋមន្រ្តីអូស្ត្រាលី
-ម៉ោង២០:៣០ ប្រធានាធិបតីហ្វីលីពីន
កិច្ចប្រជុំកំពូលអាស៊ាន តើកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានសម្រេចលទ្ធផលផ្លែផ្កាសំខាន់ៗអ្វីខ្លះ? ជំនួបកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយ កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃដដែលនោះ ក៏បានប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ីផងដែរ ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន / ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា៖ ក្នុងរយៈពេលកិច្ចប្រជុំកំពូល៤ថ្ងៃដែលមានជំនួបកំពូលសរុប ១៦ អាស៊ាន និងដៃគូទាំងអស់បានអនុម័ត និងកត់សម្គាល់ឯកសារសមិទ្ធផល និងសេចក្តីប្រកាសសរុបចំនួន ៧០ ដែលសុទ្ធសឹងតែគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់អាស៊ាន។
ក្រៅពីនោះ អាស៊ានបានអនុម័តក្របខណ្ឌមួយចំនួនផ្សេងទៀតជាមួយនិងដៃគូរសន្ទនា ជាក់ស្តែង ការដាក់បញ្ចូល អ៊ុយក្រែន ជាសមាជិកទី ៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីគ្នេយ ឬ TAC ខណៈកាលពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងខែ សីហា បានដាក់បញ្ចូល ៦ ប្រទេស ផងដែរ រួមមាន ដាណាម៉ាក ក្រិច ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម។
ដោយឡែក សមិទ្ធផលគួរកត់សម្គាល់មួយចំនួនទៀតដែលសម្រេចបានរួមមាន ការសម្រេចជាគោលការណ៍របស់មេដឹកនាំអាស៊ានក្នុងការដាក់ប្រទេស ទីម័រលេស្តឬទីម័តខាងកើត ជាសមាជិកទី១១ របស់អាស៊ាន និងបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុម័តជាផ្លូវការឱ្យទីម័រក្លាយជាកូនពៅពេញសិទ្ធិរបស់អាស៊ាន។
យ៉ាងណាមិញ ទោះបញ្ហានៅមីយ៉ាន់ម៉ា ក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា មិនមានវឌ្ឍនភាពលើដំណោះស្រាយ ៥ ចំណុចជាឯកច្ឆន្ទក៏ពិមែន ប៉ុន្តែមេដឹកនាំអាស៊ាន បានធ្វើការវាយតម្លៃ និងសម្រេចចិត្តចំនួន ១៥ ចំណុចថែមទៀត សំដៅជំរុញឱ្យមីយ៉ាន់ម៉ាបំពេញឱ្យបានគោលការណ៍ទាំង ៥ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនខ្លួន។
គួរកត់សម្គាល់ថា នៅចុងបញ្ចប់នៃប្រសាសន៍ថ្លែង សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសគោរពអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ មកចូលរួមពិធីបើកកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដោយឡែក នៅក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ សម្តេចតេជោ ក៏បានធ្វើសន្និសីទព័ត៌មានជាមួយនឹងអ្នកសារព័ត៌មាននៅវិមានសន្ដិភាពផងដែរ ដោយក្នុងនោះ សម្តេចបានអះអាងថា ការបិទបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានរៀបចំឡើងជាច្រើនថ្ងៃមកនេះ គឺមិនមែនជាងរឿងងាយស្រួលនោះទេ។ មិនងាយស្រួល ក៏ដោយសារតែ កិច្ចប្រជុំនេះ ធ្វើឡើងនៅចំពេលដែលពិភពលោក កំពុងជួបបញ្ហាប្រឈមក្ដៅៗជាច្រើន ដោយក្នុងនោះ សម្តេចបានគូសបញ្ជានូវបញ្ហារសើបៗ ជាច្រើនដែលបានលើកឡើងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលក្នុងរយៈពេល ៤ថ្ងៃមកនេះ រួមមាន បញ្ហាដ៏ស្មុគស្មាញនៃ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាដ៏រសើបនៅសមុទ្រចិនខាងត្បូង វិបត្តិសង្គ្រាមចាក់ស្រេះនៅអ៊ុយក្រែន និងបញ្ហាក្ដៅនៅឧបទ្វីបកូរ៉េជាដើម។
បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាកិច្ចប្រជុំកំពូលដ៏ក្ដៅបំផុតមួយនៅក្នុងកិច្ចប្រជុំកំពូលៗផ្សេងៗទៀត ប៉ុន្ដែ កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅតែអាចសម្របសម្រួល កិច្ចប្រជុំនេះបានយ៉ាងល្អ ដោយមិនមានការជជែកតឹងសសៃកដាក់គ្នា ឬអ្នកងើបដើរចេញ ពេលអ្នកផ្សេងទៀតកំពុងថ្លែងនោះឡើយ។ ទោះយ៉ាងណា កិច្ចប្រជុំមួយនេះ មិនមានការថតរូបជុំគ្នា នៅក្រោយការបញ្ចប់កិច្ចប្រជុំនោះឡើយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏មិនបានបញ្ជាក់លម្អិត អំពីរឿងនេះដែរ។ ប៉ុន្ដែ គេអាចដឹងបានថា វាទំនងជាដោយសារតែ ភាពមិនចុះសម្រុងគ្នានៃទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ដ្បិតថា កិច្ចប្រជុំនោះ ក៏មានរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ចូលរួមផងដែរ។
សូមជម្រាបថា បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជារួចមិនបានប៉ុន្មានថ្ងៃផង សម្តេចតេជោ ហ៊ុន សែន នឹងបន្តបេសកកម្ម ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬហៅកាត់ថា G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងបន្តចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងប្រទេសថៃ រាប់ចាប់ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២៕
Samdech Hun Sen, Cambodian Prime Minister ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។សូមអរគុណមិត្តឥណ្ឌូនេសុីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើងនិងសូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20បាន។សូមអរគុណបងប្អូនជនរួមជាតដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ការហោះរយៈពេល៣ម៉ោង៣០នាទីដែលខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ៕
Khmer People News សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព។ សូមជម្រាបថា សម្ដេចតេជោបានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្ពោះទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ វិច្ឆិកា ម្សិលមិញ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក៏ប៉ុន្តែដោយសារតែការធ្វើតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់មន្ត្រីនៃប្រទេសឥណ្ឌូនេស៊ីដែលបានយកចិត្តទុកដាក់ចំពោះសម្ដេច និងគណៈប្រតិភូ និងសូមអរគុណដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់សម្ដេច។ សម្ដេចតេជោបានមានប្រសាសន៍ថា ទោះបីជាការធ្វើតេស្តបង្ហាញលទ្ធផលវិជ្ជមានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពេលនេះសុខភាពរបស់សម្ដេច គឺធម្មតា មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ទោះបីជាសម្ដេចវិជ្ជមានកូវីដ-១៩ក៏ដោយ ក៏ការងារមួយចំនួន សម្ដេចនៅតែបន្តធ្វើលើកលែងតែការងារដែលត្រូវជួបភ្ញៀវតែប៉ុណ្ណោះ៕
Commemorative ASEAN Summit Watches Cost $500,000, Cambodian PM Says Hun Sen commissioned the 25 luxury tourbillon watches in order to showcase his country’s “scientific and technical progress.” The timepieces were meant to show the world what “Khmers can do,” he said. “We want to show Cambodia’s ability to produce watches.”Hun Sen knows of what he speaks. As VICE News detailed in a 2020 story, Hun Sen has amassed a collection of luxury watches including a Patek Philippe Sky Moon Tourbillon “with a hand-engraved white gold bezel and blue leather strap” ($1.2 million) and a “rare limited edition Richard Mille Tourbillion Sapphire Dragon,” worth some $950,000. RFA estimates the value of Hun Sen’s watch collection to be around $13 million.
BY DAVID KIHARA Total Cost of Asean Summit Not Yet Known
The government is expected to spend well over $5 million for the upcoming Asean summit—a cost that includes the organization of the historic meeting as well as the expenses for delegation heads, officials said. While officials from the ministries of Finance and Foreign Affairs would not provide exact figures or estimates on the total cost of the summit, officials in other sectors gave their own unofficial estimates.“The summit should cost about $5 million—that’s how much the Asean summit in Brunei was,” one official with the Embassy of Brunei said on Thursday.While Cambodia is expected to pay the cost of road cleaning and basic upkeep, the government must also pay for the accommodation, transportation, food and other conveniences for the heads of each delegation as “a courtesy.”“It’s reciprocal—the [Asean host countries] do the same for Cambodian delegations when they go to their country,” one expert on Asean affairs said.It is this cost that the Ministry of Finance still is not aware of and therefore cannot complete the total bill for the summit, Ministry of Finance Deputy Secretary General Hon Chhun Narun said on Wednesday.“We have itemized lists of all the expenses, but the Ministry of Finance cannot release it because [delegations] are still withdrawing money,” Hon Chhun Narun said.The Phnom Penh municipality is spending about 30,000,000 riel (about $7,500) on cleaning roads, said Phnom Penh Governor Chea Sophara. He said this is the main cost to the city for the summit.While some leaders, such as opposition leader Sam Rainsy, said in the past that the summit could cost “millions,” one top ministry official said on Wednesday that the total cost for the summit should only be about $1 million.“The main costs are things like hotel rooms, telephone lines, local transportation,” the official said. “But the Ministry of Finance already has 50 cars in its fleet for delegations, so it’s not like they will need to rent more cars.”
The Bureau of the Budget has provided guidelines for adjusting the disbursement plan Transfer money between government agencies to other agencies, which emphasizes on adjusting the existing budget. If it is not enough and necessary Make a budget allocation request from the central budget. After members of the National Legislative Assembly (NLA) approved the budget framework for Thailand's ASEAN chairmanship and other meetings. Related For 15 agencies, the latest amount of 1,198,110,900 baht has allocated additional budgets for the Ministry of Natural Resources and Environment. It is the cost of organizing the ASEAN Summit.
Sourioudong SundaraLearning Information "Friday morning, November 11, 2020, after the reception ceremony of the ASEAN leaders, Mr Somdet Akhamhasenabadee Tejo Hun Sen, Prime Minister of the Kingdom of Cambodia, Asian President along with Asian leaders attended the opening ceremony of the People's Revolutionary Assembly. 20-21st Asian Summit and Related Conference at Sokaphanompenh Hotel, Kingdom of Cambodia".At the official opening ceremony of the 21st Asian Summit, in addition to Asian leaders, there were also numerous invitations of Asian secretaries, delegates from various countries including national and international journalists and a large number of performing arts.After the opening ceremony of the 20-21st Asian Summit, Asian leaders and delegates from various countries visited the Asian Handicraft Exhibition that was exhibited ahead of the 20th Asian Summit.The summit that was going on for 03 days includes:
1. 20th and 21st Asian Summit;
2. The 02nd Asian-China Summit;
3. The 3rd Asian-Japan Summit;
4. Asian-Summit conference. Korea for the 04th time ;
5. The 3rd Asian Summit;
6. 30th anniversary Asian summit indian negotiation partner;
7. The 10th Asian-American Summit;
8. The 3rd Asian-Australia Summit;
9. Asian-Canada Relations Summit;
10. Asian-Summit conference. New Zealand's 12th round.
No comments:
Post a Comment