Tuesday, April 25, 2023

ស៊ន ដារា ស៊ន តារា

ស៊ន ដារា ស៊ន តារា មិនមែនជា មនុស្សរបស់ កឹម សុខា ក៍មិនមែនជាមនុស្ស របស់ សម រង្សីដែរ  តើជាមនុស្សរបស់ អ្នកណា? ចម្លើយ គឺ ស៊ន តារា ជាមនុស្សរបស់ អាមេរិក អឺរ៉ុប IRI/ NDI ព្រោះ នៅ អ៊ុយក្រែន គេរកឃើញថា គណបក្សថ្មីៗ ទទួលបានសម្លេងគាំទ្រច្រើន ជាប់ឆ្នោត ទទួលបាន អាសនៈ បើធៀបជាមួយ គណបក្សចាស់ ដែល អ្នកបោះឆ្នោត មានការមិនពេញចិត្ត ឬ គេស្គាល់អស់ គ្មានអ្វី ទាក់ទាញ។

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រាប់​ទៅ​លោក ស៊ន តារា សមាជិក​សកម្ម​មួយ​របស់​ក្រុមប្រឆាំង​ឱ្យ​ល្មម​ធ្វើ​អ្នកចេះ​អ្នកដឹង​ខ្លះ​ដោយ​កុំ​វិភាគ​ខុស​ខ្លាំង​ពេក​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​ពល​ខ្មែរ​ជិត​២​ពាន់​នាក់​នៅ​ទ្វីបអឺរ៉ុប នា​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា​៖ «​អា​ក្មួយ ស៊ន តារា​អើយ ! ហ្អែ​ង​ល្មម​ធ្វើ​អ្នកចេះ​អ្នកដឹង​ខ្លះទៅ​ដល់​អ​ញ្ចឹ​ង​ៗ​ពេក ហ្អែ​ង​យ៉ាប់​ណាស់​»​។

សម្តេច​បាន​លើក​ឡើង​ថា មនុស្ស​ភាគច្រើន​បាន​មើលទៅ​លោក ស៊ន តារា ជា​មនុស្ស​គ្មាន​បាន​ការណ៍​។​ប៉ុន្តែ​សម្តេច​មិន​បាន​ប្រើប្រាស់​ពាក្យអសុរស​ចំពោះ​លោក ស៊ន តារា នោះ​ទេ ដោយសារ​តែ​លោក ស៊ន តារា ក៏​មិន​បាន​ប្រើប្រាស់​ពាក្យអសុរស​ចំពោះ​សម្តេច ដូច​លោក គឹ​ម សុខ នោះ​ឡើយ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​រំលឹក​អំពី​ពាក្យ​សម្តី​មិន​សមរម្យ​របស់ លោក គឹ​ម សុខ កាល​នៅ​ជា​យុវជន​គណបក្ស​នរោត្តម​រណឫទ្ធិ​។ សម្តេច​បាន​ចាត់​ទុក​ថា មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​នោះ​រលំរលាយ ដោយសារ​តែ​មាន​សមាជិក​បែប​នេះ​។​នៅ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទ្វីបអឺរ៉ុប​ដែល​មក​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្តាំ​ទៅ​លោក ស៊ន តារា ផង​ដែរ​ថា កុំឱ្យ​យក​ត្រកូល ហ៊ុន ធ្វើ​ជាស​ត្រូវ​ដោយសារ​តែ​ត្រកូល ហ៊ុន មាន​បញ្ញវ័ន្ត​ច្រើន​ណាស់ និង​មាន​ចំនួន​ច្រើន​ផង​ដែរ​។

សម្តេច​បញ្ជាក់​ថា​៖«​ដាក់​ចេញ​គោលដៅ​កម្ចាត់​ត្រកូល​ហ៊ុន គឺ​ខុសឆ្គង​ខាង​យុទ្ធសាស្ត្រ​ហើយ​ក្មួយ បើ​អ្នកឯង​កម្ចាត់​គណបក្ស​ប្រជាជន​បាន ទើប​អ្នកឯង​ជីក ឫសគល់​ត្រកូល​ហ៊ុន​បាន​ហើយ​កុំ​ស្រមើល​ស្រមៃ​ថា នៅ​ជួរ​គណបក្ស​ប្រជាជន​មក​គាស់​រំលើក​ត្រកូល​ហ៊ុន​ចេញ​នោះ​គេ​មិន​ល្ងង់​រហូត​ដល់​ស​ម្លា​.​ប់​ខ្លួន​ដូច​ក្រុម​អ្នកឯង​ទេ​»​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បាន​បន្ត​ថា​៖ «​កុំ​ស្រមើល​ស្រមៃ​ថា ស ខេ​ង នឹង​ដណ្តើម​យក​អំណាច​ពី​ហ៊ុន សែន កុំ​សង្ឃឹម​ឥឡូវ​ស ខេ​ង កំពុង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ស្តីទី ហើយ​កុំ​ចេះ​តែ​ថា ហ៊ុន សែន មក​ហ្នឹង​អត់​ផ្ទេរអំណាច​ឱ្យ​ស ខេ​ង​»​។

សម្តេច​បាន​ចាត់​ទុក​ថា អ្នក​ទាំងនោះ​មិន​ទាន់​ចេះ​ធ្វើ​ការងារ​រដ្ឋ ខណៈ​សម្តេច​បាន​ចេញ​សេចក្តីសម្រេច​បែងចែក​តួនាទី និង​ការ​ទទួលខុសត្រូវ​ជូន​ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​តាំងពី​ដើម​អាណត្តិ​ម្ល៉េះ ដោយ​ក្នុង​នោះ សម្តេច​ក្រឡាហោម ស ខេ​ង ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ពេល​អវត្តមាន​សម្តេច​នៅ​ក្នុង​ប្រទេស​។

សូម​ជម្រាប​ថា ការ​ណែនាំ​ទៅ​កាន់​សមាជិក​ក្រុមប្រឆាំង​មួយ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​សង្កេត​ឃើញ​ថា លោក ស៊ន តារា វិភាគ​ខុសឆ្គង​ជា​ច្រើន​រឿង​កន្លង​មក ក្នុង​នោះ​មានរឿង​សម្តេច​មិន​បាន​ចូលរួម​ប្រជុំ G20 នៅ​ឥណ្ឌូ​នេ​ស៊ី​កន្លង​ទៅ​ដោយសារ​តែ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​រឿង​មិន​ប្រារព្ធ​បុណ្យអុំទូក​កន្លង​ទៅ​ជាដើម​៕


គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ គ្រោង​នឹង​ប្តឹង លោក ស៊ន តារា សាស្ត្រាចារ្យ​ទស្សនវិជ្ជា នៃ​សាកលវិទ្យាល័យ​មួយ នៅ​ខេត្តសៀមរាប ពាក់​នឹង​ការចោទប្រកាន់​របស់លោក ស៊ន តា​រា ចំពោះ​មេគណបក្ស​នេះ​ថា លោក ខឹម វាសនា ​បាន​ផ្តល់ប្រាក់​ជូន​គ្រួសារ​សព ហើយ​យក​ពិធីនេះ ​ចូលទៅក្នុង​កម្មវិធី​របស់​បក្សខ្លួន​ ។ ការ​ចោទ​ប្រកាន់​សំអាង​ទៅ​លើ​គ្រួសារ​សពប្រាប់រូប​លោក ។ តែ​លោក ស៊ន តា​រា បាន​ស្វាគមន៍​គម្រោង​ប្តឹង​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ។

ភាព​ក្តៅគគុក​នៃ​សង្គ្រាមពាក្យសម្តី រវាង​គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ និង​លោក ស៊ន តារា សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ទស្សនវិជ្ជា នៅ​សកល​វិទ្យាល័យ​មួយ​ក្នុង​ខេត្តសៀមរាប​បាន​ឈានដល់​ការប្រកាស​គម្រោង​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ។លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ អះអាងថា គណបក្ស​នេះ កំពុងតែ​រៀបចំ​ប្រមូល​ឯកសារ​និង​ភស្តុតាង​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ក្នុងពេលឆាប់ៗនេះ។ លោក ខឹម វាសនា បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាងនេះ​ថា៖ «LDP បាន​ទាក់ទង​នឹង​មេធាវី​ដើម្បី​ពិភាក្សា​ផ្លូវច្បាប់​រួចហើយ ។LDP សម្រេចចិត្តថា​នឹង​ប្តឹង​លោក ស៊ន តា​រា ហើយ ។LDP នឹង​បន្ត​ចាត់ការ​តាម​មធ្យោបាយ​សមស្រប​ចំពោះ​គ្រប់​បុគ្គល​ដែល​យើង​យល់ថា​សមគួរ​នឹង​ចាត់ការ» ។ ការសរសេររបស់លោក ខឹម វាសនា នៅលើទំព័រហ្វេសប៊ុក មានបង្ហោះអមដោយពាក្យពេចន៍ចោទលោក ខឹម វាសនា នៅលើហ្វេសប៊ុកពីសំណាក់លោក ស៊ន តារា ​ផងដែរ ។

បន្ថែម​ពីលើ​នេះ លោក កូវ គា អ្នកនាំពាក្យ​គណបក្ស​ស​ម្ព័​ន​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រាប់​សារពត៌មានថ្មីៗថា រឿង​ដែល​គណបក្ស​នេះ គ្រោង​នឹង​ប្ដឹង​លោក​ស៊ន តារា គឺ​ទាក់ទង​ទៅនឹង​ការ​លាប​ពណ៌​គណបក្ស ពី​លោក​ស៊ន តារា ម្តង​ហើយ​ម្តងទៀត ។ តែ​លោក កូវ គា បញ្ជាក់ថា រឿង​ដ៏​ធ្ងន់ធ្ងរ​មិនអាច​ទទួលយកបានរ​ហូត​ដល់​គណបក្ស​សម្រេច​ថា​គ្រោង​នឹង​ប្តឹង​លោក ស៊ន តារា​នោះ គឺ​ទាក់ទង​ទៅនឹង​ការចោទប្រកាន់​របស់លោក ស៊ន តា​រា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មកលើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ជុំវិញ​មរណភាព​យុវជន បុប្ផា សិលា​អតីត​សកម្មជន​ដ៏​ស្និទ្ធ​មួយរូប​នៃ​គណបក្ស​នេះ ដែល​លោក កូវ គា ចាត់ទុកថា លោក ស៊ន តារា កំពុង​លាប​ពណ៌​គណបក្ស​ខ្លួន និង​ប្រមាថ​ទៅលើ​សព​យុវជន​ សិលា ។ តែ​យ៉ាងណា​លោក កូវ គា​មិនទាន់​អាច​បញ្ជាក់​ពីបទ​ល្មើស​ពិតប្រាកដ ដែល​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ នឹង​ប្តឹង​លោក ស៊ន តា​រ៉ា នោះទេ ព្រោះ​ពេលនេះ​មេធាវី​គណបក្ស​កំពុងតែ​ពិនិត្យមើល​អង្គ​ហេតុនេះ។

សូមបញ្ជាក់ថា ក្រោយ​មរណភាព​របស់​សកម្មជន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ យុវជន បុប្ផា សិលា លោក ស៊ន តា​រា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាងនេះ​ថា៖ «សាច់ញាតិ​គ្រួសារ​សព​ប្អូនប្រុស បុប្ផា សិលា​បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅថ្ងៃនេះ​សុំ​ឲ្យ​ខ្ញុំ​ជួយ​បង្ហោះ​ពាក្យ​របស់​ពួកគាត់។ ពួកគាត់​ផ្តាំ​ថា ខឹម វាសនា​បាន​ផ្តល់ប្រាក់​ជូន​គ្រួសារ​សព ហើយ​គ្រប់គ្រង​បុណ្យ​នោះ​ដោយ​ទាញ​ចូលទៅក្នុង​កម្មវិធី​បក្ស។ ការស្លាប់​របស់​សិលា មិន​ពាក់ព័ន្ធ​នឹង​បេសកកម្ម​បក្ស​ទេ គឺជា​ទំនាស់​ធម្មតា ។ការ​លូកដៃ​របស់​ជួង ធ្វើ​ឲ្យ​ប្អូន​សិលា​ទទួល​ការ​ស្អប់ខ្ពើម​ពី​មហាជន​យ៉ាង​អយុត្តិធម៌​ព្រោះ​គេ​គិតថា​ដោយសា​តែ​វប្បធម៌​ជេរប្រមាថ​អសីលធម៌ ទើប​បណ្តាល​ឲ្យ​ប្អូន​ស្លាប់ ប្រែក្លាយ​ពី​ទុក្ខសោក​ស្តាយ ទៅជា​ត្រេកអរ​ពី​មហាជន​ទៅវិញ»។

ទាក់ទង​នង​បញ្ហា​នេះ សារព័ត៌មានថ្មីៗ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ស៊ន តា​រា បាន​នោះទេ តែ​បន្ទាប់ពី គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​គ្រោង​ប្តឹង​ខ្លួន លោក ស៊ន តារា ក៏បាន បង្ហោះ​ឆ្លើយតប​វិញ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាងនេះ​ថា៖ «ស្វាគមន៍​ចំពោះ​វិធានការ​នេះ។ ខ្ញុំ​បាន​ត្រៀមខ្លួន និង​រៀបចំ​ឯកសារ​ភស្តុតាង​និង​សាក្សី រួចជាស្រេច មាន​ទាំង​វីដេអូ​ផង ដើម្បី​តប​ត្រឡប់​ទៅវិញ»៕


ឪពុកលោក ស៊ន តារា ចេញមកលាតត្រដាងពីចរិតកូន និងអង្វរឱ្យឈប់វាយប្រហារសម្តេចតេជោ ហ៊ុន សែន ភ្នំពេញ៖ លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា បានចេញមកទទូចអង្វរកូនប្រុស ឱ្យឈប់វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបន្តទៀត ព្រោះសម្តេច ជា អ្នក មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន។ លោក សុខ ស៊ុនណារ៉េត បច្ចុប្បន្នជាមន្ត្រីយោធាមានតួនាទីជានាយរងសេនាធិការ នៃតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ស្ពឺ។ លោក សុខ ស៊ុនណារ៉េត ក៏ជាមន្ត្រីគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ស៊ុនណារ៉េត បានអះអាងថា តាំងពីឆ្នាំ១៩៧៩មក លោក បានស្ម័គ្រស្មោះជាមួយគណបក្ស ប្រជាជនកម្ពុជា ហើយធ្វើសកម្មភាពជាច្រើនជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូឃ្លីបរយៈពេលជាង២នាទី លោក សុខ ស៊ុនណារ៉េត បានរៀបរាប់ថា លោក បានព្យាយាមអប់រំ និងទូន្មានលោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា ចេះមិនដល់ខ្លួនថែមទៀតផង។

លោក សុខ ស៊ុនណារ៉េត បានរំលឹកពីពាក្យសម្តីដែលកូនប្រមាថ និងមើលងាយខ្លួនយ៉ាងដូច្នេះ «ខ្ញុំនិយាយទៅ វា [ស៊ន តារា] និយាយថា ប៉ាឯងចេះមិនដល់ខ្ញុំទេ។ ប៉ាឯងមិនបាច់និយាយ ជាមួយខ្ញុំទេ។ ប៉ាឯងរៀនមិនដូចខ្ញុំទេ។ មិនបាច់និយាយជាមួយខ្ញុំទេ»។ លោក សុខ ស៊ុនណារ៉េត បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំ ដែល ស៊ន តារា ចេញទៅរស់នៅក្រៅប្រទេស លោកមិនដែលទាក់ទងទៀតនោះឡើយ។ បន្ថែមពីលើនេះ លោក ក៏មានការឆ្អែតចិត្តចំពោះកូនប្រុស ដែលទូន្មានមិនស្តាប់ ហើយត្រូវកូនប្រមាថ និងមើលងាយខ្លួន។ បើទោះបីជាបច្ចុប្បន្នហាក់ឃ្លាតកាន់តែឆ្ងាយ និងគ្មានក្តីរំពឹងថាកូនស្តាប់យ៉ាងណាក្តី ក៏លោក សុខ ស៊ុនណារ៉េត បន្តអំពាវនាវឱ្យកូនឈប់វាយប្រហារលើសម្តេចតេជោ ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា៕

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃអង្គារ ទី2 មិថុនា 2015 លោក ស៊ន តារា ស្នើសុំ​លើក​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ លោក ស៊ន តារា ដែល​ត្រូវបាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ប្ដឹង​ពី​បទ​បរិហារកេរ្ដិ៍ និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង បាន​ស្នើ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​លើក​ពេល​ចូល​បំភ្លឺ ដោយ​លោក​អះអាង​ថា​ដើម្បី​ទុក​ពេល​សិក្សា​ផ្លូវច្បាប់ និង​ស្វែងរក​មេធាវី ។​

​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះហត្ថលេខា​ដោយ​ព្រះរាជអាជ្ញារង លោក ខាំ សុ​ផា​រី នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា បាន​បង្គាប់​ឲ្យ​លោក ស៊ន តារា សាស្ដ្រាចារ្យ​ទស្សនវិជ្ជា ចូល​បំភ្លឺ​នៅ​តុលាការ ថ្ងៃ​អង្គារ​នេះ វេលា​ម៉ោង​២​រសៀល ។ 

​លោក ស៊ន តារា ប្រាប់​VOD​នៅ​ព្រឹក​នេះ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​លើក​ពេល​ចូល​បំភ្លឺ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដើម្បី​លោក​ធ្វើការ​ស្រាវជ្រាវ​ស្វែងយល់​អំពី​នីតិវិធី​ច្បាប់​បន្ថែម និង​ក៏​ដូចជា​ស្វែងរក​មេធាវី​ការពារ​រូប​លោក​រឿងក្ដី​នេះ​ផងដែរ ។ ប៉ុន្ដែ គ្រូ​ទស្សនវិជ្ជា​រូប​នេះ​មិន​បានដឹងថា តើ​លោក​នឹង​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ណា​វិញ​នោះ​ទេ ដោយ​លោក​ថា​វា​អាស្រ័យ​ទៅលើ​ការកោះហៅ​ជា​ថ្មី​របស់​តុលាការ ។​


​លោក ស៊ន តារា មានប្រសាសន៍ថា «​សុំ​ពន្យារពេល​ដើម្បី​ទុក​ពេល​សិក្សា​ផ្លូវច្បាប់ និង​រក​មេធាវី យើង​អត់​ទាន់​មាន​មេធាវី​»​។ 

​គួរបញ្ជាក់​ថា លោក ស៊ន តារា ត្រូវ​លោក ឆឺ​យ ប៊ុនធឿន ក្នុងនាម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្ដឹង​ពី​បទ​បរិហារកេរ្ដិ៍ និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង និង​ទាមទារ​ប្រាក់​សំណង​៣​ម៉ឺន​ដុល្លារ ទាក់ទិន​នឹង​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ចោទប្រកាន់​គណបក្ស​នេះ​ថា​កេងចំណេញ​នយោបាយ​នៅក្នុង​ពិធី​បុណ្យ​សព​សកម្មជន​របស់ខ្លួន ។​

 កម្រង ឯកសារ ស៊ន ដារា ស៊ន តារា



លោកសាគាល និយាយរឿង សម្តេចហ៊ុនសែន ប្រដៅ ស៊ន ដារា ឲ្យកាត់សក់.
លោកស៊ន ដារា ដាក់ចំៗ មួយឃ្លីបនេះព្រឺរោមខ្ញាក.
ស៊ន ដារា​ និយាយថា ឡេង ណាវ៉ាត្រា ថ្វាយបង្គំសម្តេច ដូចជាទាសករ មិនមែនជាឧកញ៉ា.
ឪពុក ស៊ន តារា ចេញលាតត្រដាងពីចរិតកូន និងអង្វរឱ្យឈប់វាយប្រហារសម្តេចតេជោ.
ស្វាគមន៍ លោកគ្រូស៊ន ដារា មកកាន់ទឹកដី អាមេរិក.
លោកស៊ន ដារា និយាយពី លោកហ៊ុនម៉ាណែត សញ្ញេផ្តល់លុយឲ្យ សម្តេចពុក
ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន ស្នើ ស៊ន តារា ឱ្យកាត់សក់ និងកោរពុកមាត់
លោកគ្រូស៊ន ដារា ជួយជុំបងប្អូនខ្មែរនៅវត្តភ្នំសេរី អាមេរិក
ស៊នតារា និងពួកមកពីថៃគ្មានជួយអ្វីសោះ_SakilHuy reaction to SornDara
លោកស៊ន ដារា ទម្លាយរឿងទាំងអស់ តោះស្តាប់ទាំងអស់គ្នា
លោកស៊ន ដារា ទម្លាយរឿងទាំងអស់ តោះស្តាប់ទាំងអស់គ្នា
លោកស៊ន ដារា និង ព្រះសង្ឃប៊ុត ប៊ុនទិញ និយាយអំពី ការលុបចោល វិទ្យុVOD
លោកស៊ន ដារា និង ព្រះសង្ឃប៊ុត ប៊ុនទិញ និយាយអំពី ការលុបចោល វិទ្យុVOD
មិនបានមើលប្រយ័ត្នស្ដាយក្រោយ!!! ស៊ន ដារ៉ា នៅក្នុងហ្វូង LDP - LONGVEK
លោកគ្រូ ស៊ន តារា ថាសមត្ថភាពនាយក្រឹម មិនអាចព្រៀបជាមួយនិងក្រុមនាយពាក់មី ខុសគ្នាដូចមេឃហើយនិងដី
RFA Khmer, RFA News, ស៊ន​ ដារា 13 01 2023 ប្លន់​ផ្ទះគង់ គាំ បង្ហាញ​ថាហ៊ុន សែន​មិនស្គាល់ខ្លួនឯងជានរណា
ដំណឹងបន្ទាន់! សម្តេចខឹង ស៊ន ដារ៉ា ខ្លាំងណាស់!!!!!!
ស៊ន តារា ដើរស្រាតបើឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន នៅដើរបាន
ស៊ន តារា ចប់ហើយនៅឡុងប៊ិច _ Sakil Huy talks about Sorn Dara the end in Long Beach
ស៊ន ដារា និយាយពី សម្តេច ហៅព្រះសង្ឃប៊ុត ប៊ុនទិញ អាខ្មៅ
ស៊ន តារា ថាកញ្ចក់រថយន្ដខ្លួនត្រូវបានវាយបំបែក
រូបថត ស៊ន ដារា ស៊ន តារា

No comments:

Post a Comment