សង្ខេបព្រឹត្តិការណ៍ប្រវត្តិសាស្ ៖ កងទ័ពសម័យចុងអង្គរ សន្ធិដ្ឋានបានថាជា កងទ័ព ដែលមហាអន់ខ្សោយណាស់ ដោយសារ ពេលទ័ពសៀម រាយចូល ក្រុងអង្គរ កម្ពុជាសម័យនោះ គ្មានកងទ័ពធ្វើសង្រ្គាមក្រុង Urban Wafare ទេ គឺ កែនប្រជាជនតាមផ្សារ ទៅច្បាំងដោយប្រើតែ កាំបិទប័ងតោ ! មួយទៀត កម្ពុជា គ្មានកងទ័ពការពារព្រំដែនទេ ព្រោះ ទ័ពសៀមចូលមក ដោយប្រជាជន មន្រ្តីរាជការក្នុងក្រុង អត់បានដំណឹងជាមុន។ ស្ថានភាពពេលនោះ ដែល ស្តេច សម្រេចចិត្ត ដកកកងទ័ពចេញពី អង្គរ មក តាំងនៅ ចតុមុខ។ ផែនទី ខាងក្រោម បង្ហាញអំពី ក្រុងទាំង ១២ សំដៅថា ដឹកនាំ បញ្ជាដោយស្តេចត្រាញ់។ ស្តេចត្រាញ់បែបនេះ ជាសញ្ញានៃការ ចុះខ្សោយ រដ្ឋបាលក្រុង អង្គរ ជារដ្ឋបាលមជ្ឈឹម។
Heng Sothy ហេង សុធីរ រូបសំណាក់មេទ័ពខ្មែរ សម័យអង្គរ ទាំង១២រូបនេះ គឺត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ អំពីប្រវត្តិ ស្នាដៃ រួមទាំងរចនាបថ ដោយដកស្រង់ចេញអំពីសិលាចារឹក ផ្ទាំងចម្លាក់នៅតាមបណ្តាប្រាង្គប្រាសាទនានាជាច្រើន មុននឹងត្រូវបានសាងសង់ចេញជារូបសំណាកស្ពាន់ដ៏ប្រណិត ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។
រូបសំណាក់មេទ័ពខ្មែរសម័យអង្គរទាំង១២រូបនេះ មានឈ្មោះដូចជា៖
- ១.ព្រះកំស្តេចអញ ស្រីលក្ម្សីបតីវម៌្ម (កំណើតនៅ នគរ បាភ្នំ (គ.ស.១០០៦-១០៥០)
- ២.មហាសេនាបតីសង្គ្រាម
- ៣.ព្រះកម្រតេងអញ ស្រីវីរេន្ទ្រាធិបតីវម៌្ម
- ៤.ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវម៌្ម
- ៥.ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវម៌្ម
- ៦.ព្រះកម្រតេងអញមហាសេនាបតី វីរេន្ទ្រវម៌្ម
- ៧.ព្រះកម្រតេងអញ ស្រីជ័យសិង្ហវម៌្ម
- ៨.ព្រះកម្រតេងអញ ស្រីស្រិន្រ្ទកុមារ
- ៩.អ្នកសញ្ចក ស្រីទេវ
- ១០.ព្រះកម្រតេងអញ ធនញ្ច័យ
- ១១.អ្នកសញ្ចក ស្រីធរទេវបុរ និង
- ១២.អ្នកសញ្ចក ស្រីវទ្ធីន។
ការបង្កើតកងទ័ព នៅប្រទេស អឺរ៉ុប ឆ្នាំ ១៤០០ ខណៈកម្ពុជា មានតែ ទ័ពថ្មើជើង ទ័ពសេះ និងទ័ពដំរី ចំែកប្រទេស សៀម ជាសត្រូវរបស់់ ខ្មែរ ប្រើទ័ពកាំភ្លើងធំ ទ័ពក្រុង។
Hout Songhak មកស្គាល់ឈ្មោះ និងស្នាដៃរបស់មេទ័ពខ្មែរសម័យអង្គរ ១២រូប ត្រូវបានសង់រូបសំណាកនៅសួនព្រះរាជដំណាក់ក្រុងសៀមរាប(សៀមរាប)៖ ក្រសួងព្រះបរមរាជវាំងបានកសាងរូបសំណាកមេទ័ពសម័យអង្គរចំនួន១២រូប នៅក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដែលសុទ្ធតែជាមេទ័ពនិងរាជវង្សានុវង្សដ៏អង់អាចក្លាហាន និងមានស្នាដៃ/ស្នាព្រហស្ដយ៉ាងធំធែងចំពោះព្រះនគរកម្ពុជា ពិសេសនៅសម័យកាលបាពួន សម័យកាលអង្គរវត្ត និងសម័យកាលបាយ័ន។រូបសំណាកមេទ័ពខ្មែរទាំង១២រូបដែលត្រូវបានស្ថាបនាឡើងនោះ រួមមាន៖
- ១. ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវម៌្ម ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ (គ.ស.១០០៦-១០៥០)។ ព្រះស្រីលក្ស្មីបតីវម៌្ម ក៏ជាអ្នកជាប់សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ បាភ្នំ ខេត្តព្រៃវែង) ផងដែរ ហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ (ក្រុងអង្គរ) ឱ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារតីរបស់ពួករាមន្យ (ជនជាតិមន)។ គួរជម្រាបថា «ព្រះកំស្ដេងអញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលាការ បុព្វជិតសាសនាជាដើម។
- ២. មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបក្នុងរាជ្យព្រះបាទឧទិយាត្យវម៌្មទី២ (គ.ស.១០៥០-១០៦៦) ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។ ដូនតាវង្សត្រកូលរបស់លោកក៏ជាអ្នកបម្រើរាជការនិងកងទ័ពច្រើនជំនាន់មកហើយ ពោលគឺតាំងពីរាជ្យព្រះបាទជយវម៌្មទី២ (គ.ស.៨០២-៨៣៤) មកម្ល៉េះ។ គួរជម្រាបថា «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ។
- ៣. ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវម៌្ម ជាអ្នកសញ្ជកកវីស្វរៈ និងជាមេទ័ពដែលមានតួនាទីនិងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវម៌្មទី២(គ.ស.១១១៣-១១៥០)។ គួរជម្រាបថា «ព្រះកម្រតេងអញ» ជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រី ដែលមានន័យថា «ព្រះបាទ»។ ពាក្យ «កម្រតេងអញ» ជាពាក្យខ្មែរបុរាណ ដោយពាក្យ «កម្រតេង» មានន័យថា «ម្ចាស់» រីឯពាក្យ «អញ» មានន័យថា «ខ្ញុំ» ដូច្នេះពាក្យ «កម្រតេងអញ» គឺមានន័យថា «ម្ចាស់របស់ខ្ញុំ ឬ លោកម្ចាស់របស់ខ្ញុំ»។
- ៤. ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវម៌្ម ជាមេទ័ពជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចិះ (?) និងជាមន្ត្រីបម្រើរាជការតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) រហូតដល់រាជ្យព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨)។
- ៥. ព្រះកម្រតេងអញ ស្រីស្រិន្ទ្រកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) ជាមួយព្រះនាងជយរាជទេវី។ ព្រះរាជបុត្រអង្គនេះបានដឹកនាំទ័ពចេញច្បាំងជួយព្រះបិតា (កាលមិនទាន់សោយរាជ្យ) ក្នុងការទប់ទល់នឹងកងទ័ពចាម និងបានច្បាំងតទល់នឹងជនក្បត់ ភរតរាហូ ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ហើយក៏បានពលីជីវិតក្នុងសង្គ្រាមជាមួយមេទ័ពដទៃទៀត។ ដោយសារព្រះរាជបុត្រាមានស្នាដៃការពារព្រះនគរយ៉ាងដូច្នេះ ទើបព្រះបាទជយវម៌្មទី៧បានត្រាស់បង្គាប់ឱ្យកសាងប្រាសាទបន្ទាយឆ្មារដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ទ្រង់ ហើយក៏បានកសាងរូបបដិមាទេពមួយអង្គនាម «ព្រះកម្រតេងជគតស្រីស្រិន្ទ្រទេវ» ជាតំណាងឱ្យព្រះស្រីស្រិន្ទ្រកុមារនៅឋានទេវលោក តម្កល់ទុកនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះ។
- ៦. ព្រះកម្រតេងអញ ធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថា អ្នកសញ្ជក អជ៌ន ជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ អ្នកសញ្ជក អជ៌ន បានចេញច្បាំងការពារព្រះរាជបល្ល័ង្កព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ទប់ទល់នឹងពួកក្បត់ដឹកនាំដោយ ភរតរាហូ រហូតដល់ពលីបាត់បង់ជីវិត។ដោយសារការពលីការពារព្រះនគរនេះហើយ ទើបព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) បានប្រទានងារដល់លោកជា «អំតេង» និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងជគតអជ៌នទេវ» តម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន ខេត្តសៀមរាប។ គេក៏ឃើញមានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យ ឬអ្នកសញ្ជក អជ៌ន នេះ នៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២ ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្ត នេះបញ្ជាក់ថា លោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ផងដែរ។ គួរជម្រាបថា «អំតេង» ជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតីដែលមានភក្តីភាពចំពោះព្រះមហាក្សត្រ ខណៈឋានន្តរនាមនេះគឺឃើញមានប្រើក្នុងរាជ្យព្រះបាទជយវម៌្មទី៧ សតវត្សទី១២ ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែលបានច្បាំងស្លាប់ក្នុងសមរភូមិការពារព្រះនគរ និងរាជបល្ល័ង្កស្របច្បាប់។
- ៧. អ្នកសញ្ជក ស្រីវទ៌្ធន ជាមេទ័ពដ៏សំខាន់មួយរូបតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គេឃើញមានចម្លាក់រូបលោកនៅលើភ្នំសិវបាទ និងនៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២។ អ្នកសញ្ជក ស្រីវទ៌្ធន មានបងប្អូនម្នាក់ឈ្មោះ ស្រីទេវ ហើយបានប្ដេជ្ញាចេញច្បាំងការពារព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាម រហូតដល់ពលីបាត់បង់ជីវិតទាំងពីរនាក់តែម្ដង។ ព្រះបាទជយវម៌្មទី៧បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីវទ៌្ធនទេវ» តម្កល់ទុកនៅក្នុងប្រាង្គពាយ័ព្យនៃប្រាសាទបន្ទាយឆ្មារ។
- ៨. អ្នកសញ្ជក ស្រីទេវ ជាមេទ័ពនិងជាបងប្អូនរបស់មេទ័ព ស្រីវទ៌្ធន ដែលបានចេញច្បាំងជួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចាម្ប៉ា ហូតដល់ពលីបាត់បង់ជីវិត។ ព្រះបាទជយវម៌្មទី៧បានប្រទានគោរម្យងារដល់លោកជា «អំតេង» ដូចបងប្អូនរបស់លោកដែរ និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងអញជគតស្រីទេវ» ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ។
- ៩. អ្នកសញ្ជក ស្រីធរទេវបុរ ជាមេទ័ពដែលបម្រើការពារព្រះនគរក្រុងយសោធរបុរៈ ដោយបានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជក អជ៌ន (ទី៥) ចេញច្បាំងទប់ទល់នឹងពួកក្បត់ ភរតរាហូ ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី២។ ក្នុងសង្គ្រាមការពារព្រះនគរនេះ អ្នកសញ្ជកស្រីធរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ។ ដោយសារស្នាដៃនិងការលះបង់ចំពោះជាតិយ៉ាងដូច្នេះហើយ ទើបព្រះបាទជយវម៌្មទី៧បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីធរទេវបុរ» ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារ។ គួរជម្រាបថា «អ្នកសញ្ជក» គឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកព្រះទ័យ ជាជំនិតរបស់ព្រះរាជា ដោយសារពួកគេមានភក្តីភាពរហូតដល់ហ៊ានពលីបូជាជីវិតដើម្បីការពារព្រះរាជា តួយ៉ាងដូចជាអ្នកសញ្ជកនាសម័យអង្គរទាំងឡាយនេះជាដើម។
- ១០. ព្រះកម្រតេងអញ ស្រីជយសិង្ហវម៌្ម ជាមេទ័ពជាប់សែស្រឡាយព្រះរាជវង្ស និងមានគោរម្យងារជា «ខ្លោញវលល្វោ» ដែលជាមេទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពីតំបន់ល្វោ (ទ្វារវតី)។
- ១១. ព្រះកម្រតេងអញ ស្រីវិរេន្ទ្រធិបតីវម៌្ម ជាមេទ័ពគ្រប់គ្រងនៅតំបន់ឆោកព្កុល (?) ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) ទើបគេឃើញមានរូបចម្លាក់លោកនៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២ដែលចុះពីភ្នំសិវបាទ (ភ្នំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)។
- ១២. ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវម៌្ម។
លោកស្រីបានបន្តថា ក្នុងពេលវេលាបន្តបន្ទាប់មកនេះ ក្រុមការងារបានសាងសង់រូបសំណាក មេទ័ពសម័យអង្គរចំនួន១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ផងដែរ។ មុននឹងបង្កើតរូបមេទ័ពទាំងនេះ ក្រសួងបានបង្កើតក្រុមការងារសហការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា អក្សសាស្ត្រ និងសិលាចារឹក ជាមួយសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្ប: ដោយបានស្រាវជ្រាវនូវឯកសារសារជាច្រើន និងចុះទៅពិនិត្យរូបចម្លាក់មេទ័ពនៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រាសាទបន្ទាយឆ្មារ ប្រាសាទបាពួន ប្រាសាទបាយ័ន ប្រាសាទអង្គរវត្តជាដើម ដើម្បីស្វែងយល់និងកត់ត្រាប្រមូលទិន្នន័យពីប្រវត្តិមេទ័ពដែលមានស្នាដៃ ជាពិសេសមេទ័ពដែលមានឥទ្ធិពលធំធេងសម្រាប់ជាតិ។ ក្នុងការសិក្សាស្វែងយល់នោះ ក្រុមការងារបានកត់សម្គាល់ឃើញមានមេទ័ពជាង៣០រូបដែលបានបម្រើរាជការនៅសម័យអង្គរ ហើយក៏ត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។លោករដ្ឋលេខាធិការបានបន្តទៀតថា តាមរយៈអង្គសិក្ខាសាលាពាក់ព័ន្ធនឹងការស្រាវជ្រាវនេះធ្វើឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកសិប្បកម្ម ក្រុមការងារបានពិភាក្សាជ្រើសរើសយកមេទ័ពបានចំនួន១២រូប ដែលកើតនិងបម្រើការាជការនៅសម័យបាពួន២រូប សម័យអង្គរវត្ត៧រូប និងសម័យបាយ័ន៣រូប ដែលមានប្រវត្តិអង់អាចក្លាហាន និងមានទិន្នន័យគ្រប់គ្រាន់ ដើម្បីចងក្រងជាឯកសារ និងបានសាងសង់រចនាឱ្យចេញជារូបរាងឡើង ហើយយកមកដាក់តាំងក្នុងបរិវេណសួននេះ។ផ្អែកទៅលើតឹកតាងសិលាចារឹក និងរូបភាពនៅតាមជញ្ជាំងប្រាសាទ សិក្ខាសាលាបានកំណត់យករូបចំនួន១២ ដែលមានទិន្នន័យច្រើនជាងគេនៅក្នុងសិលាចារឹក និងចម្លាក់តាមជញ្ជាំងប្រាសាទមកដាក់តាំងបង្ហាញហើយការកំណត់យកចំនួន១២រូបនេះ គឺជាលេខដែលខ្មែរយើងតែងប្រើញឹកញាប់ និងតំណាងនៃនគរទាំង១២របស់ប្រវត្តិសាស្ត្រខ្មែរជាមួយនោះ ទាំងរូបរាង សម្លៀកបំពាក់ អាវុធបរិក្ខារ ម៉ូដសក់នៃមេទ័ពទាំង១២ ត្រូវបានស្មូន និងរចនាឡើងទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។ រូបសំណាកទាំង១២ត្រូវបានសាងសង់ឡើងអំពីលោហៈស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណៈ និងទ្រង់ទ្រាយពេញលេញ មានកម្ពស់២ម៉ែត្រ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និងមានទម្ងន់ពី២០០ទៅ៣០០គីឡូក្រាម ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខារនៃរូបនីមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូននិងច្នៃឡើងតាមទម្រង់មុខ អត្តចរិតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបម្រើការរាជការតាមរយៈរូបភាពនិងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងបើតាមការអះអាងរបស់លោកស្រី គង់ បញ្ញា ថ្វីដ្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មីប៉ុន្តែស្នាដៃដែលលេចឡើងនេះត្រូវបានរក្សានិងអនុលោមទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ៕
រូបមេទ័ព ១២ ក្នុងចំណោមជាង ៣០ ត្រូវបានសូនរូបតាំងបង្ហាញនៅសួនព្រះរាជដំណាក់ខេត្តសៀមរាម
រូបសំណាកមេទ័ពសំខាន់ៗ និងល្បីៗចំនួន ១២ រូបដាក់តាំងបង្ហាញក្នុង «សួនច្បារព្រះរាជដំណាក់» នៅខេត្តសៀមរាប។ រូបថត រាជវាំង
សៀមរាបៈ យ៉ាងហោចណាស់រូបសំណាកមេទ័ពសំខាន់ៗ និងល្បីៗចំនួន ១២ រូប ក្នុងចំណោមមេទ័ពជាង ៣០ រូប ដែលត្រូវបានក្រុមសិក្សាស្រាវជ្រាវរកឃើញក្នុងសម័យអង្គរ ត្រូវបានធ្វើសំណាក និងដាក់តាំងបង្ហាញក្នុង «សួនច្បារព្រះរាជដំណាក់» នៅខេត្តសៀមរាប ដើម្បីឱ្យសាធារណជនបានស្គាល់ លើសពីអ្នកបុរាណវិទ្យាដែលមានសមត្ថភាពសិក្សាលើសិលាចារឹកនានា។
យោងការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងដែលបានផ្តួចផ្តើមសម្រាប់ការកសាងនេះ បានអះអាងថា ការស្ថាបនារូបសំណាកមេទ័ពនេះឡើង បន្ទាប់ពីការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញផ្នែកវប្បធម៌និងវិចិត្រសិល្បៈនិងឆ្លងកាត់ការធ្វើសិក្ខាសាលាកាលពីឆ្នាំ២០២១ ដើម្បីកំណត់អត្តសញ្ញាណលក្ខណៈមេទ័ពដែលត្រូវសូនរូបពីស្ពាន់សុទ្ធមានទម្ងន់ចន្លោះពី២០០ទៅ៣០០គីឡូក្រាមសម្រាប់រូបសំណាកនីមួយៗ។ រូបនីមួយៗមានកម្ពស់២,១ម៉ែត្រដូចគ្នា ប៉ុន្តែទម្ងន់ខុសគ្នា ដោយសារ រូបភាព កាយវិការ សម្លៀកបំពាក់ និង អាវុធដែលមេទ័ពនោះកាន់។
លោកស្រី បានបន្តថា ក្រោយពីការសិក្សាស្រាវជ្រាវបានបញ្ចប់ទាំងផ្នែកសិលាចារឹកផង និងការចុះទៅមើលរូបផ្សេងៗដែលមាននៅលើប្រាសាទនានា ដូចជាប្រាសាទបន្ទាយឆ្មា ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ជាដើម ដោយកំណត់បានទិន្នន័យចំនួនមេទ័ពជាង៣០ ដែលបានកើតនិងបម្រើរាជការក្នុងសម័យអង្គរ។
លោកស្រី គង់ បញ្ញា បានអះអាងផងដែរថា មេទ័ពទាំង១២ដែលបានលើកយកមកតាំងបង្ហាញក្នុងសួនច្បារព្រះរាជដំណាក់នេះ គឺផ្អែកទៅលើប្រវត្តិដែលត្រូវបានសរសេរទុកច្រើន ដោយមិនត្រឹមតែមានប្រវត្តិនៅលើសិលាចារឹកនោះទេ ប៉ុន្តែត្រូវបានឆ្លាក់ទាំងរូបនៅលើផ្ទាំងប្រាសាទតែម្តង។ ប្រវត្តិមេទ័ពទាំងនេះក៏ផ្អែកតាមការសម្រេចបានស្នាដៃធំៗបំផុតសម្រាប់ជាតិផងដែរ។
លោកស្រី គង់ បញ្ញា ពន្យល់ថា៖«មូលហេតុអ្វីបានជាយើងដាក់តែ១២ គឺដោយសារតែមានប្រវត្តិសាស្រ្តធំដុំក្នុងសម័យមុន មាននគរទាំង១២ ក៏ដូចជាប្រវត្តិសាស្ត្រផ្សេងៗដែលខ្មែរយើងប្រើលេខ១២នេះ។ ដូចនេះ ចំនួនមេទ័ពទាំង១២ យើងបានជ្រើសរើសក្រោយសិក្ខាសាលាមួយដែលបានរៀបចំឡើងនៅឆ្នាំ២០២១»។
លោកស្រី បន្តថា៖«យើងបង្កើតក្រុមការងារមួយដើម្បីសិក្សាថាតើមេទ័ពក្នុងសម័យអង្គរមានប៉ុន្មាននាក់ដែលស្នាដៃពិសេសៗឬថាមានស្នាដៃធំៗសម្រាប់ជាតិ?»។
តាមការពន្យល់របស់មន្ត្រីព្រះបរមរាជវាំងដែលផ្តួចផ្តើមឱ្យមានការកសាងនេះ មេទ័ពទាំង១២រូបនោះ មាន២រូបបានកើតក្នុងសម័យកាលប្រាសាទបាពួន មេទ័ព៧រូបកើតក្នុងសម័យអង្គរ និងមេទ័ព៣រូបត្រូវបានជ្រើសរើសក្នុងសម័យកាលប្រាសាទបាយ័ន។
តាមការពន្យល់នោះ ការរៀបចំតុបតែងរូបមេទ័ពគឺធ្វើឡើងតាមសម័យកាល និងភ័ស្តុតាងដែលបន្សល់ទុកនៅលើជញ្ជាំងប្រាសាទ។ ដោយឡែក ការតុបតែងភ្នួងសក់ អាវុធដែលបំពាក់តាមមេទ័ពនីមួយៗ និងសម្លៀកបំពាក់ ត្រូវបានរៀបចំឡើងដោយយោងទៅតាមសម័យកាលដែលមេទ័ពទាំងនោះរស់នៅ។ សម័យប្រាសាទបាពួន ភ្នួងសក់ត្រូវបួងឡើងលើ ចំណែកសម័យអង្គរភ្នួងសក់ត្រូវបួងទៅក្រោយ
លោកស្រី គង់ បញ្ញា ថ្លែងថា៖«វាជាស្នាដៃសម័យថ្មី តែយើងព្យាយាមរក្សាឯកសារប្រវត្តិសាស្រ្តជាឯកសារយោងជានិច្ច ដោយមិនបង្កើតថ្មីចាកឆ្ងាយពីប្រវត្តិសាស្រ្តរបស់យើងនោះទេ»។
មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំងរូបនោះបានឱ្យដឹងថា ព្រះរាជដំណាក់និងសួនច្បារព្រះរាជដំណាក់ ត្រូវបានជួសជុល ពង្រីក កែលម្អរបង និងសួនផ្កាបន្ថែមនេះ ដោយបង្វែរទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ ដោយសារតែព្រះរាជដំណាក់មានទីតាំងនៅកៀកជិតនឹងផ្លូវជាតិ ម្យ៉ាងទៀតចំណុចតំបន់នេះ ជាទីតាំងប្រវត្តិសាស្ត្រ ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យជូនជាតិមាតុភូមិពីអាណានិគមបារាំងនៅក្នុងព្រះរាជដំណាក់តូចនេះផងដែរ៕
ឈ្មោះមេទ័ពខ្មែរក្នុងក្បួនកងទ័ព ព្រះបាទ សុរិយវរ្ម័នទីពីរ ក្នុងសៀវភៅ និយាយពីប្រាសាទអង្គរវត្ត។ អ្នកនិពន្ធ ឈ្មោះ Eleanor Mannikka បានបង្ហាញឈ្មោះមេទ័ពរបស់ព្រះបាទសុរិយវរ្មន័ទីពីរ ក្នុងចម្លាក់និយាយពីក្បួនទ័ពព្រះអង្គ នៅជញ្ជាំងខាងត្បួង ប៉ែកខាងលិចនៃប្រាសាទ ( ជាន់ទីមួយ) ។ អ្នកបុរាណវិទូ បានបង្ហាញថា នៅជិតមេទ័ព និមួយៗ គេមានចារឹកឈ្មោះ មេទ័ពនោះ។ ខ្ញុំសាកល្បងសរសេរឈ្មោះទាំងនោះ ជាភាសាខ្មែរ ( តាមបែបបាលី)ដូចខាងក្រោមនេះ៖
១. ស្រី ជយសិង្ហវរ្ម័ន ( Sri jayasimhavarman)
២. ស្រី រាជសិង្ហវរ្ម័ន ( Sri Rajasimhavarman)
៣. ស្រី វឌ្ឍនា ( Sri Vardhana)
៤. ធនញ្ជ័យ ( Dhanan Jaya)
៥. ស្រី នរិបតិន្រ្ទាវរ្ម័ន( Sri Narapatindravamarn)
៦. ស្រី ជយេន្រ្ទាវរ្ម័ន( Sri Jayendravarman)
៧. ស្រី វិរិន្រ្ទាធិបតិ វរ្ម័ន ( Sri Virendradhipati Varman)
៨. ស្រី ជយយុទ្ធវរ្ម័ន ( Sri Jayayudhavarman)
៩. ស្រី សុរធិបតិវរ្ម័ន ( Sri Suradhipai varman)
១០. អនៈ សញ្ជក ត្រៃលោកបុរៈ( Anak Sanjak Trailokyapura)
១១. ស្រី រាជេន្រ្ទវរ្ម័ន ( Sri Rajendravarman)
១២. ស្រី សិង្ហវរ្ម័ន(Sri Simhavarman)
១៣. ស្យាមកុក ( leader of Siam kok)
១៤. មហាសេនាបតិ ស្រីវិរិន្រ្ទវរ្ម័ន ( Mahasenapati srivirendravarman)
១៥. ស្រី រណវិរវរ្ម័ន ( Sri Ranaviravarman)
១៦. ស្រី វិរយុទ្ធវរ្ម័ន ( Sri Virayudhvarman)
១៧. ស្រី មហាបតិន្រ្ទវរ្ម័ន ( Sri Mahapatindravarman)
១៨. ស្រី ព្រឹទិ្ធនរេន្រ្ទ ( មកពីពាក្យ ព្រឹទ្ធ និង ឥន្រ្ទ) ( Sri Prithinarendra)
រូបភាពមេទ័ពខ្មែរសម័យអង្គរ តាំងនៅសារមន្ទីរ សព្វទស្សន៍អង្គរ ខេត្តសៀមរាប ( Angkor Paramount Museum)
Source : Angkor Wat , Time , space and kingship
Eleanor Mannika
កងទ័ពខ្មែរ ការរៀបចំកងទ័ព
ក្នុងសម័យនោះ កងទ័ពខ្មែរត្រូវបែងចែកជា ២ គឺ កងទ័ពជើងគោក និងកងទ័ពជើងទឹក ។
១- កងទ័ពជើងគោក ស្ថិតនៅក្រោមអំណាចដឹកនាំរបស់ ឧកញ៉ាចក្រី ហើយត្រូវបែងចែកជា ៤ ពួក:
- ក. ពួកទ័ពដំរី១៖ ទ័ពដំរី៖ ដំរីជាសត្វពាហនៈដ៏សំខាន់១ ។ ក្នុងសម័យបុរាណ គេអាចប្រៀបសត្វដំរី ទៅនឹងរថក្រោះសព្វថ្ងៃនេះ។ ក្នុងពេលធ្វើចម្បាំង គេប្រើសត្វដំរី ក្នុងការដឹកនាំ និងក្នងការលុក ចូលវាយទ័ពខាងសត្រូវ ។ តាំងពីបុរាណរៀងដរាបមក ខ្មែររមែងតាំងភ្នាក់ងារ១ក្រុមហៅថា ក្រុមដំរី មានមុខងារជាអ្នកថែរក្សា ដំរីព្រះរាជទ្រព្យទាំងអស់ និងទាក់ដំរីព្រៃ យកមកផ្សាំងបង្ហាត់ ទុកសម្រាប់ប្រើក្នុងរាជការ ។
- ខ. ពួកទ័ពសេះ១៖ ទ័ពសេះ និង ទ័ពរថ ៖ ទ័ពទាំងពីរប្រភេទនេះ ចាប់បដិសន្ធិឡើង ស្មើនឹង សេនាបតីជើងគោកជាមួយគ្នា ។ សេះ ជាសត្វពាហនៈ១ ដែលគេនិយមប្រើណាស់ ក្នុងការធ្វើសង្គ្រាម ព្រោះវាមានល្បឿន ចាត់ការបានឆាប់ ទាន់ពេលវេលា ។ ទ័ពរថ ប្រើរថទឹមសេះក៏មាន ប្រើរទេះទឹមគោក៏មាន ។
- គ. ពួកទ័ពរថ១
- ឃ. ពួកទ័ពថ្មើរជើង១៖ ទ័ពថ្មើរជើង ៖ គឺសំដៅយកពួកសេនាទាហាន ដែលមិនត្រូវជិះដំរី សេះ ឬរថ
ទ័ពទាំង៤ពួកនេះ រួមគ្នាទៅ ហៅថាចតុរង្គ ហើយត្រូវបាន រាជការចិញ្ចឹម ទុកអោយនៅប្រចាំការជានិច្ច ។ ទ័ពទាំង៤ពួក ខាងលើនេះសុទ្ធតែ បានទទួលការបង្វឹកបង្ហាត់ ក្នុងក្បួនយុទ្ធវិធី តាមសម័យនិយមយ៉ាងជំនាញៗ ។ ឯកសារខ្មែរមួយ បានសរសេរថា ការហាត់យុទ្ធវិធីនៅជំនាន់នោះ មានការហាត់គុនដាវ គុនល្បុក្កតោ គុនដំបង ហាត់កាប់ដោយដាវ ដោយផ្គាក់ ហាត់ចាក់ដោយលំពែង ហាត់បាញ់ដោយធ្នូ ហាត់ដាល់ ហាត់ចំបាប់ ហាត់ជិះដំរី ជិះសេះ ជិះរថ ហាត់ក្បាច់អាវុធលើខ្នងដំរី ខ្នងសេះ និងរៀនប្រសិទ្ធិមន្តអាគម ដូចជាបញ្ចុះមន្តអាគម-យ័ន្ត នៅខ្លួន នៅអាវ នៅកន្សែងសម្រាប់ជួតក្បាល និង ផឹកថ្នាំគង់ជាដើម ដែលជាកម្រិតសិក្សាក្នុងក្បួនកលយុទ្ធ មានតម្រាពិជ័យសង្គ្រាមជាដើម សឹងប្រកបដោយយុទ្ធវិធីផ្សេងៗជាច្រើន បម្រុងទុកសម្រាប់ ប្រើការក្នុងពេលមានសឹក សង្គ្រាម ។
ក្រៅពីទាហាន ដែលប្រចាំការ ទាំង៤ពួកខាងលើនេះ នៅមានទាហានក្រៅតំណែង ជាច្រើនទៀត ។ ប្រភពដដែលខាងលើ បានអោយពត៌មានថា ទាហានក្រៅតំណែងនេះ សំដៅយកយុវជន ដែលនៅក្នុង ព្រះរាជាណាចក្រទាំងមូល។ គេមិនបានកេណ្ឌពួកនោះ មកអោយនៅប្រចាំការទេ។ គេច្រើនអនញ្ញាត អោយនៅធ្វើការរកស៊ី តាមទីលំនៅរៀងខ្លួន តែបានដាក់អោយជាភារៈ របស់អ្នករាជការ ដែលគ្រប់គ្រងនិគម ស្រុកខេត្តនោះ ចាត់ការបណ្ដុះបណ្ដាលវិជ្ជាខាងទាហាន និងអោយមាននិស្ស័យចិត្ត ជាទាហានទូទៅ ក្នុងប្រទេសតាមរបៀ បដូចមានពោលហើយខាងដើម។ ទាហានពួកនេះ ពិតមែនតែក្រុមនេះ មិនបានជាប់កំណេណ្ឌ មកនៅប្រចាំការ តែមានព្រះរាជកំណត់ ត្រាទុកថា ត្រូវកែនមកធ្វើការ។ សមយុទ្ធ ក្នុងក្រុងថ្វាយព្រះករុណាម្ចាស់ផែនដីទត នឹងការធ្វើ ពិធីបង្កក់ប្រសិទ្ធិ ពិធីផឹកទឹកពិភទ្ទសច្ចា មានប្រារព្ធរាល់ៗឆ្នាំ ក្នុង១ឆ្នាំ២ដង ។
កងទ័ពជើងទឹក
ទ័ពប្រភេទនេះ ត្រូវស្ថិតនៅក្រោម ការដឹកនាំរបស់ ឧកញ៉ាក្រឡាហោម ។ រៀងរាល់ឆ្នាំ ទ័ពនេះ ត្រូវប្រជុំធ្វើសមយុទ្ធ ដូចទ័ពជើងគោកដែរ ប៉ុន្តែ មករៀងមកដល់សម័យបច្ចុប្បន្ន បែរក្លាយទៅជាការប្រណាំងទូក សម្រាប់មើលលេង ក្នុងឱកាសបុណ្យបណ្ដែតប្រទីប បូជាព្រះពុទ្ធបាទ និង ងបុណ្យបូជាព្រះចន្ទទៅវិញ ។
ចំណែកទ័ព តាមឯកសារខ្លះ និងតាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រខ្មែរ ជាពិសេស ការស្រាវជ្រាវខាងប្រវត្តិសាស្ត្រខ្មែរ យើងអាចដឹងពីការបែងចែកទ័ពខ្មែរ ទោះខាងជើងគោកក្ដី ខាងជើងទឹកក្ដីដូចតទៅ:
- ពួក : នេះជាឯកភាពតូចបំផុតនៃកងទ័ព មានមេពួកម្នាក់ ជាអ្នកគ្រប់គ្រង ។
- ក្រុម : មានមេ ឬ នាយក្រុម ម្នាក់ជាអ្នកគ្រប់គ្រង ។
- កងរយ : មានទាហានចំនួន១០០នាក់ ប្រៀបបាននឹងអនុសេនាធំ១ ក្នុងពេលសព្វថ្ងៃមាន មេបង្គាប់ ម្នាក់ជាអ្នកគ្រប់គ្រង ។
- កងពាន់ : មានទាហានចំនួន១០០០នាក់មានមេបង្គាប់ការ ម្នាក់ជាអ្នកគ្រប់គ្រង ។
- កងទ័ពតូច ឬ កងពល : មានទាហានចំនួន១០០០០នាក់មាន មេបញ្ជាការកងពល ម្នាក់ជាអ្នកគ្រប់គ្រង ។
- កងទ័ព ឬ កងទ័ពធំ ឬ កងទ័ពហ្លួង : មានទាហានចំនួនមួយសែននាក់ មាន មេបញ្ជាការកងទ័ព ម្នាក់ជាអ្នកគ្រប់គ្រង ឬ ព្រះរាជាអង្គឯងជាមេបញ្ជាការ ។
- ទ័ពបិសាច
ក្នុងករណីខ្លះ ដោយទ័ពមនុស្ស មានចំនួនមិនគ្រប់គ្រាន់ គេអាចពឹងពាក់ ដល់ពួកទ័ពបិសាច អោយមកជួយយកអាសាបាន ។ រឿងនេះ មានលក្ខណៈអស្ចារ្យបន្តិច ប៉ុន្តែសាវតារខ្មែរ បានកត់ត្រាទុកមកហើយ នូវលំនាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្មែរពិតប្រាកដ ។ នៅគ.ស.១៥១៦ ទ័ពខាងស្ដេចកន បានដេញតាមទ័ពព្រះចន្ទរាជា ហើយទៅឡោមព័ទ្ធបន្ទាយពោធិ៍សាត់ អស់រយៈពេល១២ខែ តែវាយលុកចូលពុំបានសោះ ។
ដោយ កែវ ច័ន្ទបូរណ៍
No comments:
Post a Comment