Thursday, May 4, 2023

វិញ្ញាសារ បង្ហាញ ក្បាច់គុន ល្បុក្កតោ

កម្ពុជា ទទួលបាន មេដាយ មាស ០៣ គ្រឿង ពីការ បង្ហាញ ក្បាច់គុន ល្បុក្កតោ ។ មិនមែនជាការប្រយុទ្ធ តែជាការ​បង្ហាញក្បាច់គុន ជាមួយ បណ្តាកីឡាក មកពី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមារ 
ល្បុក្កតោ (Sanskrit: Labokator) (អង់គ្លេស: Bokator) គឺជាក្បាច់គុនប្រយុទ្ធដូចសត្វតោ (English mean: The Lion Boxing) ការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ ។

ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរ (អង់គ្លេស: Kun Khmer Martial Arts) ដែលត្រូវបានគេជឿថា​កើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើត ច្បាប់កងទ័ព ដែលបែងចែកកងទ័ព ជាច្រើនក្រុម ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ ផ្សេងៗ... ទាំងនេះហើយ ដែលជាឬសគល់នៃការបង្កើតសម័យកាលចក្រភពអង្គរ ក្នុងការគ្របគ្រងរបស់ព្រះអង្គ ។[១] ពាក្យ "ល្បុក្កតោ​" ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយ​ជាផ្លូវការ​ណ៍ ឆ្នាំ1938 បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ដូចនេះពាក្យ ល្បុក្កតោ មិនគួរត្រូវបានកែប្រែជាពាក្យ បុក្កតោ បុកកាតោ ដែលផ្ទុយពីវចនានុក្រមជាតិឡើយ ។​

No comments:

Post a Comment