បរមរាមាទី៣ ឬ ពញ្ញាអន (អង់គ្លេស: Borom Reamea III) or (Ponhea On) (ប្រ.ស|គ.ស ០០០០-១៦០០) រជ្ជកាលគ្រងរាជ (គ.ស ១៥៩៩-១៦០០) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីស្រីសន្ធរ ព.សករាជ ២១៤៣ ត្រូវនិង គ.សករាជ ១៥៩៩ ត្រូវនិង មហាសករាជ ១៥២២ ទ្រង់មានព្រះនាមហៅថា "ព្រះបាទ សម្ដេចព្រះបរមរាមាធិបតី" ។ ពញ្ញាអន ទ្រង់ជាបុត្រាពៅ នៃ ព្រះបរមរាជាទី២ និងត្រូវជាសម្ដេចមារ (ពូ) នៃអង្គពញ្ញាតន់ ដែលសោយទីវង្គត់ដោយការលបធ្វើឃាតពីពួកចាម ក្នុងឆ្នាំ ១៥៩៩ នៃគ.សករាជ ក្នុងអំឡុងពេលដែលកងទ័ពសៀមវាយបែកក្រុងលង្វែក អង្គពញ្ញាអន មិនបានយាងទៅក្រុងវៀងច័ន្ទន៍ នគរឡាវនោះទេ ទ្រង់បានភៀសខ្លួនហើយមកស្នាក់នៅត្រឹម ខេត្តស្ទឹងត្រែង ប៉ុនណោះ ។
ការសោយទីវង្គត់ ព្រះបរមរាមាទី៣ Death of Borom Reamea III
អង្គពញ្ញាអន បានឡើងសោយរាជ បន្តពីអង្គពញ្ញាតន់ ដែលមានព្រះនាមក្នុងរាជថា បរមរាមាធិបតី ព្រះអង្គជាស្ដេចដែលចូលចិត្តភាពស្បាយ ទ្រង់តែងតែយាងដើរកំសាន្តក្រៅព្រះរាជវាំង និង មានចំនូលចិត្តដើរបរបាញ់សត្វព្រៃ ថ្ងៃមួយដែលអង្គពញ្ញាអន បានចាប់ចិត្តស្រលាញ់ស្រីម្នាក់ ដែលជាប្រពន្ធ របស់លោក ពញ្ញាថី ឈ្មោះថា នាងទាវ ទ្រង់បានចូលទៅចែចូវនាងជាច្រើនលើកច្រើនសារ តែនាងបដិសេធ មិនស្រលាញ់ព្រះមហាក្សត្រនោះទេ ដោយយល់ថាខ្លួនជាព្រះមហាក្សត្រទៅហើយ នៅមានអ្នកបដិសេធ ដោយសេចក្ដីចង់ឈ្នះ អង្គពញ្ញាអន បានបញ្ជារឱ្យពលសេនា តាមទៅចាប់នាងទាវ ឱ្យបាន ដើម្បីយកនាងមកក្នុងព្រះបរមរាជវាំង ។ ការចាប់បង្ខំប្រពន្ធរបស់អ្នកដទៃ យកមកធ្វើជាប្រពន្ធរបស់ខ្លួន ជាការឆ្គាំឆ្គង នៅក្នុងសង្គមជាតិកម្ពុជា ដែលអង្គព្រះមហាក្សត្រ មិនប្រកបទៅដោយក្រមសីលធម៌ បានបណ្ដាលឱ្យប្រជានុរាស្ត្រនិយាយនិន្ទារស្ដេចអង្គនេះជាខ្លាំង នាងទាវដែលជាប្រពន្ធដែលមានភក្ដីភាពចំពោះស្វាមី នាងបានបង្អត់អាហារខ្លួនឯងរហូតដល់ស្លាប់ ពញ្ញាថីដែលជាប្ដីរបស់នាងខឹងនិង ព្រះមហាក្សត្រជាខ្លាំង ក៏បានយកទ្រពរបស់ខ្លួនទាំងអស់ ទៅជួបនិង ពញ្ញាកែវ ដែលជាមន្ត្រីជំនិត និង អង្គពញ្ញាញោម ដែលជាបុត្រព្រះសត្ថា ដើម្បីរៀបចំគម្រោងការធ្វើឃាត អង្គពញ្ញាអន ដើម្បីយករាជបល្ល័ង ។ គ.សករាជ ១៦០០ អំឡុងពេលក្រមការរាជវាំង រៀបចំពិធីមហោស្រពសម្ដែងរបាំ ក្នុងព្រះបរមរាជវាំង ដើម្បីចំរើនព្រះជន្មដល់ អង្គពញ្ញាអន ពញ្ញាកែវ បាននាំបក្សពួករបស់ខ្លួនចំនួន ៧០០នាក់ បន្លំជាក្រមការរាជវាំង និង ក្រុមន្ត្រីជិតឆ្ងាយ មកចូលរួមក្នុងអង្គពិធីចំរើនព្រះជន្មនេះ (King Birth Day) អំឡុងពេលដែលព្រះមហាក្សត្រ យាងអុជភ្លើងកាំជ្រួច បក្សពួកពញ្ញាកែវ ដែលបន្លំខ្លួនទាំង ៧០០ នាក់ បានចូលទៅធ្វើឃាតអង្គពញ្ញាអន សោយទីវង្គត់ក្នុងពេលនោះ ក្រុមពញ្ញាកែវ ដែលឃាតព្រះមហាក្សត្របានហើយ ក៏ដកខ្លួនចេញបាត់អស់ អាស្រ័យដោយមានហេតុដូច្នេះហើយ បានជាក្រោយមកមានបំរាមលែងឱ្យអង្គម្ចាស់ផែនដី យាងចេញអុជកាំជ្រួចរន្ទាផ្ទាល់ព្រះហស្ថទៀតឡើយ គឺត្រូវតម្រូវឱ្យអង្គព្រះមហាក្សត្រ អុជកំណត់ថ្វាយនឹងឆ្នួន រួចហើយឱ្យប្រទានឆ្នួននោះទៅមន្ត្រីបរោហិត ទទួលយកទៅអុជស្នងព្រះអង្គរៀងមក ក្រោយមកក្រុមប្រឹក្សារាជបល្ល័ង ក៏ប្រជុំសម្រេចអញ្ជើញ អង្គពញ្ញាញោម ជាបុត្រាពៅរបស់ ព្រះសត្ថា ឡើងសោយរាជបន្តពីព្រះបរមរាមាទី៣ អង្គពញ្ញាញោម មានព្រះនាមក្នុងរាជថា ព្រះកែវហ្វាទី១ ។
No comments:
Post a Comment