ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ១) - វគ្គ២
Posted: Oct-10-2016
៦. ព្រះស្រីសុរិយោវង្ស (១៣៥៧-១៣៦៦)
ព្រះ ស្រីសុរិយោវង្ស ក្រោយពីច្បាំងដណ្ដើមយកបណ្ដាខែត្រដែលឯករាជ្យមិនព្រមចំណុះសៀម និងវាយសៀមឱ្យបរាជ័យរួចមក ក៏ត្រូវបានគេលើកឱ្យសោយរាជ្យសម្បត្ដិក្រោមព្រះអភិសេកនាមថា «ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះស្រីសុរិយោវង្សរាជាធិរាជ» (20) ។ ទ្រង់បានចាត់ចែងចែករង្វាន់ដល់នាយទាហានទៅតាមកិច្ចការដែលបាន បំពេញ រួចបានតែងតាំងនាម៉ឺនសព្វមុខមន្ដ្រីឱ្យកាន់កិច្ចការព្រះនគរ ។
មាន រាជពង្សាវតារមួយនោះនិយាយថា ក្នុងរជ្ជកាលរបស់ព្រះរាជាអង្គនេះ ព្រះរាជាណាចក្រកម្ពុជាមានព្រំប្រទល់ខាងកើតដល់ដុងណាយ ត្រូវនឹងខែត្របារាជសព្វថ្ងៃ គឺជាប់នឹងនគរចាម្ប៉ា ហើយព្រំប្រទល់ខាងលិច លាតសន្ធឹងទៅដល់នាងរោងអង្គររាជ នៅអាគ្នេយ៍ខែត្រកូរ៉ាតសព្វថ្ងៃ ខាងត្បូងទល់នឹងឈូងសមុទ្រសៀម ខាងជើងទៅទល់នឹងស្នាមខ្សាច់គោកខាន់ ពោលគឺវាលខ្សាច់គោកខាន់ ។
ព្រះរាជ វង្សានុវង្សបានត្រូវប្រមែប្រមូលឡើងវិញ ពួកព្រាហ្មណ៍បុរោហិតក៏បាននាំយកកេតនភណ្ឌមកវិញដែរ ព្រះស្រីសុរិយោវង្សបានតែងតាំងក្មួយព្រះអង្គបុត្ររបស់ព្រះ ស្រីសុរិយោទ័យដែលសុគតក្នុងសង្គ្រាមជាមួយសៀម ជាឧបរាជ ។
បន្ទាប់ មកទ្រង់បានបញ្ជូនទ័ពមួយកងឱ្យទៅកាន់កាប់ខែត្រនាងរោងនៅពីខាង ឦសាននគររាជសីមា យកទីនោះជាព្រំប្រទល់ដែនព្រះនគរខាងជើង ឯខែត្រ២ទៀតដែលស្ដេចសៀមឧទង (21) ឬព្រះចៅរាមាធិបតីដណ្ដើមបាន នៅតែជារបស់សៀមដដែល ។
នាពេល នោះពួកសៀមមានជំនឿលើខ្លួនឯងខ្លាំងណាស់ ហើយមើលទាបមើលថោកខ្មែរដែលខ្លួនបានវាយឱ្យបរាជ័យ ធ្វើឱ្យខ្មែរទ្រាំទ្រការព្រហើននេះដោយលំបាក ។ ដោយហេតុនោះហើយបានជានៅពេលដែលពួកសៀមចូលចាប់ខ្មែរប្រមាណជា១០០ នាក់ នៅក្នុងខែត្រជាយដែនជាប់នឹងមាត់សមុទ្រនាំយកទៅស្រុកសៀម ចៅហ្វាយខែត្រនោះបានសងសឹកដោយចូលចាប់ពួកសៀមហើយនាំយកមកដាក់នៅ ចុងខែត្រខាងត្បូងវិញ ។ ចៅហ្វាយខែត្រសៀមខឹង បានកេណ្ឌទ័ព២ពាន់នាក់ធ្វើដំណើរមកកាន់ទល់ដែន ។ ពេលទទួលបានដំណឹងនេះ ព្រះរាជាខ្មែរបានចេញបញ្ជាឱ្យកេណ្ឌទ័ព៥ម៉ឺននាក់ពីក្នុងខែត្រ ទ្រាំង បាសាក់ ព្រះត្រពាំង អូរម៉ូល ក្រមួនស ទឹកខ្មៅ ពាម កំពត និងកំពង់សោម (22) ចេញទៅទប់ទល់ ។ មេទ័ពធំគឺស្ដេចត្រាញ់ដែលជាចៅហ្វាយខែត្រទ្រាំង ឯមេទ័ពស្រួច គឺចៅហ្វាយខែត្របាសាក់ ។
ទ័ពសៀម ត្រូវបរាជ័យតាំងតែពីពេលជួបប្រយុទ្ធជាមួយទ័ពខ្មែរមុនដំបូង ហើយនៅក្នុងការដេញតាម ខ្មែរបានដណ្ដើមយកវាលធំ និងខែត្ររយ៉ង ចន្ទតាប៊ុន មង្គលបុរី (23) ហើយបាននាំយកឈ្លើយ៨ពាន់គ្រួសារមកកាន់កម្ពុជាវិញ ។
ក្រោយ ជ័យជម្នះនេះ ព្រះរាជាបានចែករង្វាន់ដល់អ្នកដែលមានស្នាដៃ ហើយបានចេញបញ្ជាឱ្យចៅហ្វាយខែត្រទាំងតូចទាំងធំប្រញាប់ប្រញាល់ កេណ្ឌទ័ព ហ្វឹកហាត់ឱ្យបានស្ទាត់ជំនាញ និងត្រៀមខ្លួនជានិច្ច ដោយបារម្ភខ្លាចសៀមត្រលប់មកវាយប្រហារទៀត ។
ពេល នោះត្រូវចំពេលដែលស្ដេចសៀមវិលត្រលប់មកពីឈៀងម៉ៃវិញ ដោយនាំយកលាវជាច្រើនគ្រួសារមកជាមួយផង ដល់ទទួលដំណឹងអំពីជ័យជម្នះរបស់ទ័ពខ្មែរមកលើទ័ពសៀមទ្រង់ក៏ចាត់ ឱ្យពញាពិជ័យដារ៉ុង ដឹកនាំទ័ពនាំមុខចេញលុកលុយកម្ពុជា ឯព្រះអង្គនាំទ័ពធំមកតាមក្រោយ ។ សៀមដណ្ដើមយកខែត្រទាំង៤នៅទិសនិរតីដែលខ្មែរទើបយកបានមកវិញយ៉ាង ឆាប់រហ័ស រួចបន្ដធ្វើដំណើរចូលមកក្នុងកម្ពុជាទៀត តែត្រូវទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះឧបរាជបានវាយកាត់ត្រឹម ស្ពានញែក ។ ការប្រយុទ្ធចាប់ផ្ដើមឡើងជាដំបូងរវាងទ័ពព្រះឧបរាជ ជាមួយទ័ពពញាពិជ័យដារ៉ុង ប្រយុទ្ធអស់ពេលជាច្រើនថ្ងៃដោយគ្មានចាញ់ឈ្នះ ស្រាប់តែទ័ពស្ដេចសៀមមកដល់ទ្រង់បញ្ជាឱ្យឡោមព័ទ្ធទ័ពខ្មែរ ។ ដោយឃើញទ័ពសៀមរាយចាក់មកចំហៀងដូច្នេះ ហើយដោយខ្លាចត្រូវគេព័ទ្ធជាប់ផង មេទ័ពខ្មែរក៏បញ្ជាឱ្យដកថយឆ្លងស្ពានប្រញិបប្រញាប់រួចចុះសំពៅចេញ ទៅ ។ ទ័ពជើងទឹកដែលមានសំពៅជាច្រើនកំពុងចតចាំក្នុងស្ទឹងក៏មិនអាចធ្វើ អ្វីបាន ក្រៅតែពីហែហមការពារសំពៅឧបរាជចេញទៅប៉ុណ្ណោះ ។ ចៃដន្យអ្វីស្រាប់តែរំសេវផ្ទុះឡើង ធ្វើឱ្យរបួសព្រះឧបរាជ និងសេនាការពារជាច្រើននាក់ (24) ។ ឆ្លៀតឱកាសដែលទ័ពខ្មែរកំពុងតែច្របូកច្របល់យ៉ាងនេះ សំពៅសៀមក៏ចូលមកដណ្ដើមយកសំពៅឧបរាជធ្វើឱ្យទ្រង់សុគតទៅ៣ថ្ងៃ ក្រោយមក ។
ពេលទទួលបានដំណឹង ស្ដីពីបរាជ័យនេះ ព្រះស្រីសុរិយោវង្សបានដឹកនាំទ័ពផ្ទាល់ព្រះអង្គតែម្ដង ចេញមករកទ័ពសៀមដែលទន់ដៃបន្ដិចហើយ មិនហ៊ានប្រឈមមុខនឹងព្រះរាជាទេ ក៏វាយដកថយទៅរកកន្លែងសម្រាក ។ ទ័ពខ្មែរបានតាមដេញប្រកិតពីក្រោយ មិនឱ្យទ័ពសៀមសម្រាកបាន ធ្វើឱ្យសៀមរត់បែកខ្ញែកគ្នាចូលទៅស្រុកសៀមវិញទៅ សល់ខ្លះត្រូវចាប់ខ្លួនបានជាឈ្លើយជាមួយអាវុធយុទ្ធភណ្ឌជា ច្រើន ។
បន្ទាប់ពីនោះមក ប្រទេសកម្ពុជាស្គាល់សុខសន្ដិភាពបានប៉ុន្មានឆ្នាំដែរ ។ ប្រជារាស្ដ្ររស់នៅសុខសប្បាយ ព្រះរាជាណាចក្រក៏មានសុវត្ថិភាពល្អ ។ ព្រះរាជាណាចក្រ កម្ពុជាពេលនោះមានព្រំប្រទល់ខាងលិចទល់នឹងខែត្របស្ចិម ខាងពាយ័ព្យទល់នឹងឈៀងរ៉ុង និងនគររាជសីមា ខាងជើងទល់នឹងស្នាមខ្សាច់ ខាងឦសានទល់នឹងគោកខាន់ ខាងអាគ្នេយ៍ទល់នឹងបារាជ ដុងណាយ ខាងត្បូងទល់នឹងសមុទ្រ ។ ព្រះស្រីសុរិយោវង្សបានសុគតដោយរោគាពាធនៅក្នុងឆ្នាំ១៣៦៦ ក្រោយពីសោយរាជ្យបាន១០ឆ្នាំ ។
៧. ព្រះបរមរាមា (១៣៦៦-១៣៧៣)
អស់ពីព្រះស្រីសុរិយោវង្សទៅ រាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ដ្រីបានជ្រើសតាំងព្រះរាជបុត្ររបស់ព្រះលំពង្សរាជាព្រះនាមបរមរាមា ដែលត្រូវជាក្មួយរបស់ព្រះរាជា ឱ្យឡើងសោយរាជ្យបន្ដ ។ អ្វីដែលគេបានដឹងអំពីព្រះរាជាអង្គនេះ គឺទី១ទ្រង់បានរៀបចំបូជាសពព្រះបិតុលា និងទី២ទ្រង់សុគតដោយរោគាពាធក្រោយពីសោយរាជ្យបាន៧ឆ្នាំ ។
ចំណែក ស្ដេចសៀមវិញ បានសុគតទៅនៅក្នុងឆ្នាំ១៣៦៩ ហើយរាជសម្បត្ដិត្រូវធ្លាក់ទៅលើព្រះរាជបុត្រច្បង ព្រះរាមាសួន ដែលសោយរាជ្យមិនដល់មួយឆ្នាំផង ក៏ត្រូវព្រះបិតុលាថ្លៃ ព្រះបរមរាជា ដែលជាស្វាមីរបស់ព្រះអនុជក្សត្រីព្រះរាជា ហើយដែលយើងឃើញដឹកនាំទ័ពមកវាយកម្ពុជាពីមុន ទម្លាក់ពីរាជសម្បត្ដិទៅ ។
ព្រះរាជា សៀមថ្មីនេះសោយរាជ្យបាន៨ឆ្នាំ ហើយបានធ្វើសង្គ្រាមទៅខាងជើងព្រះនគរ ដណ្ដើមយករាជាណាចក្រតូចៗនៅខាងជើងអយុធ្យា ដែលរក្សាបាននូវឯករាជ្យរហូតមកដល់ពេលនោះមួយម្ដងៗ មាន មឿងណាខនផាងខា និងមឿងសេងសាវ នៅក្នុងឆ្នាំ១៣៧២ មឿងភិស្ណុលោក ក្នុងឆ្នាំ១៣៧៣ មឿងជាកាងរ៉ាយ ក្នុងឆ្នាំ១៣៧៨ ក្រោយពីចម្បាំងដណ្ដើមយកបរាជ័យ២លើក គឺក្នុងឆ្នាំ១៣៧៣ម្ដង និង១៣៧៧ម្ដង មឿងទាំងអស់ក្នុងស្រុកលាវពោះខ្មៅ (ហៅដូច្នេះដោយពួកនេះលាបពណ៌ពោះ) ។ សៀមបរាជ័យក្នុងការដណ្ដើមយកឈៀងម៉ៃ២ដង ប៉ុន្ដែបរាជ័យនេះមិនបានធ្វើឱ្យគេបាត់បង់កិត្ដិស័ព្ទជាអ្នក ចម្បាំងពូកែស្វិតស្វាញ និងប៉ិនប្រសប់នោះទេ ពីព្រោះថារាជធានីនោះមានកំពែងការពារយ៉ាងរឹងមាំមិនអាចឱ្យសត្រូវ វាយចូលបាន ហើយនិងមានទេវតាជួយថែការពារទៀតផង (28) ។
៨. ព្រះធម្មសោកៈ (១៣៧៣-១៣៩៤)
ព្រះអនុជរបស់ព្រះបរមរាមា គឺព្រះអង្គម្ចាស់ធម្មសោកៈ បានឡើងសោយរាជ្យបន្ដពីព្រះរៀមក្រោមព្រះអភិសេកនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះធម្មសោកៈរាជាធិរាជ» ។
ព្រះរាជាអង្គនេះសោយរាជ្យបាន៩ឆ្នាំ នៅពេលដែលស្ដេចសៀមព្រះបរមរាជាសុគតទៅ ហើយព្រះរាជបុត្រព្រះនាមថា ថងឡាំ សោយរាជ្យបន្ដបាន៧ថ្ងៃ បន្ទាប់មកត្រូវធ្វើគុតដោយព្រះរាមាសួន ជារាជបុត្ររបស់ព្រះឧទងដែលត្រូវព្រះបរមរាជាដកចេញពីរាជសម្បត្ដិ នៅក្នុងឆ្នាំ១៣៦៩ បញ្ជូនឱ្យមកគង់នៅខែត្រលព្វបុរីវិញ ជាកន្លែងដែលទ្រង់ជាចៅហ្វាយខែត្រពីមុន ។ ព្រះរាមាសួនសោយរាជ្យបាន៦ឆ្នាំក៏សុគតទៅ ហើយព្រះរាជបុត្រព្រះនាម ព្រះចៅរាមា រាជពង្សាវតារខ្មែរហៅថា ចៅសំភ្យាចាន់ បានឡើងសោយរាជ្យបន្ដក្រោមព្រះនាមថា ព្រះចៅបរមរាជា ក្នុងឆ្នាំ១៣៨៨ ។
ព្រះរាជាសៀមនេះមានព្រះទ័យលោភលន់ចង់វាតទឹកដីណាស់ ក៏ចាត់ឱ្យកេណ្ឌទ័ពជាច្រើនដាក់ឱ្យព្រះរាជបុត្រព្រះនាមថា ព្រះឥន្ទ្ររាជា កាន់ រួចបានបញ្ជាឱ្យចេញមកវាយដណ្ដើមយកព្រះរាជាណាចក្រខេមរា ឬខ្មែរ (26) ។
តបទៅនឹងមហិច្ឆតារបស់សៀមនេះ ព្រះរាជាកម្ពុជាបានរៀបចំទ័ពជា៤កង ដាក់ក្រោមបញ្ជារបស់ពញាកែវ ពញាតី ចៅពញាយ៉ាត (ចៅពញានេះជាប់សាច់រាជវង្ស) និងចៅហ៊្វាទឡ្ហៈ (27) ជានាយករដ្ឋមន្ដ្រី ឱ្យចេញទប់ទល់នឹងទ័ពសៀម ។ រាជពង្សាវតារខ្មែរបានលើកសរសើរជាច្រើនអំពីមេទ័ពទាំង៤ ក៏ប៉ុន្ដែមិនបានរៀបរាប់ផងទេថាតើកងទ័ពនីមួយៗបានធ្វើ អ្វីខ្លះ ។ អ្វីដែលពិតប្រាកដនោះគឺថាទ័ពសៀមបានចូលមកដល់ជើងជញ្ជាំងរាជធានី ឥន្ទបត្ដដើររុករើរាជធានីចាប់ចាក់ដីបំពេញគូទឹក ហើយបើកការវាយប្រហារដំបូងៗសាហាវឃោរឃៅខ្លាំងណាស់ ។ សៀមបើកការវាយប្រហារ៣ផ្ទួនៗគ្នាក្នុងពេលតែមួយយ៉ាងខ្លាំងក្លា តែការទប់ទល់ពីខាងទ័ពខ្មែរ ក៏អង់អាចក្លាហានណាស់ដែរ ។ ទ័ពសៀមត្រូវរងរបួសយ៉ាងដំណំដោយដុំថ្ម ដែលប្រជាជនគប់ចេញពីលើជញ្ជាំងថ្មមក ។ ទ័ពសៀមព័ទ្ធរាជធានីអស់ពេល៧ខែ តែធ្វើអ្វីមិនបាន ។ នៅពេលនោះ ស្ដេចសៀមធ្វើកលជាចោទទាហាន៦នាក់ថា បានប្រព្រឹត្ដខុស ឱ្យគេដាក់ទណ្ឌកម្មដោយវាយនឹងរំពាត់ផ្ដៅ ម្នាក់៥០រំពាត់នៅមុខទ័ពខ្មែរ ។ យប់ឡើង គេឃើញសៀមទាំង៦នាក់នោះ ដែលមានគូសសញ្ញាជើងក្អែកលើថ្ងាស មកបង្ហាញខ្លួននៅនឹងទ្វារកំផែងរាជធានីនិយាយថាស្ដេចសៀមអយុត្ដិធម៌ ដាក់ទោសគេមិនត្រឹមត្រូវ គេកាច់ខ្នោះលួចរត់ចេញមក ហើយគេសូមបម្រើខ្មែរដើម្បីសងសឹកនឹងស្ដេចសៀមវិញ ។ គេបាននាំសៀមទាំង៦នាក់នោះ ទៅចូលគាល់ព្រះរាជា ហើយនៅពេលដែលព្រះរាជាកំពុងសណ្ដាប់របាយការណ៍របស់ពួកនោះ មានមន្ដ្រីមួយរូបបានចូលមករាយការណ៍ថ្វាយព្រះរាជាថា ពួកសៀមទើបតែលើកដើមឫស្សីមួយដើមនៅចំពីមុខច្រកទ្វារកំផែងខាងលិច ដើមឫស្សីនោះ មានដោតក្បាលអ្នកយាមដែលធ្វេសប្រហែសធ្វើឱ្យពួកក្បត់ទាំង៦នាក់ រត់ចេញរួច ។
ព្រះរាជារឹតតែជឿ លើរឿងទាំងអស់នេះថែមទៀត នៅពេលដែលមានទាហានសៀម២នាក់ក្នុងចំណោម៦នាក់នោះ ស្លាប់ប៉ុន្មានថ្ងៃក្រោយមក (28) ។ ទ្រង់ឱ្យរង្វាន់ដល់ពួក៤នាក់ទៀតដែលនៅរស់ រួចបានឱ្យនាម៉ឺនសព្វមុខមន្ដ្រីយកចិត្ដទុកដាក់ថែមទៀត ។ ពួកនេះបានចូលរួមប្រយុទ្ធក្នុងជួរទ័ពខ្មែរប្រឆាំងនឹងសៀមគ្រប់ លើក ហើយបានបង្ហាញស្នាដៃជាច្រើន ធ្វើឱ្យមេកងរបស់ពួកគេជឿទុកចិត្ដលើគេជាខ្លាំង ។ ក៏ប៉ុន្ដែ រាល់ពេលដែលទ័ពខ្មែររៀបចំចេញធ្វើប្រតិបត្ដិការ ពួកនេះតែងតែសរសេរលិខិតផ្ដល់ព័ត៌មានអំពីថ្ងៃខែ ទីកន្លែង និងម៉ោងពេលប្រតិបត្ដិការ ចងជាប់ជាមួយព្រួញមួយរួចបាញ់ព្រួញនោះចូលទៅក្នុងជំរំទ័ពសៀមជា និច្ច ។ ថ្ងៃមួយការប្រយុទ្ធចាប់ផ្ដើមតាំងពីព្រឹកព្រលឹមរហូតដល់ពេលល្ងាច ធ្វើឱ្យទាហានទាំងសងខាងស្លាប់ ដួលពេញគូទឹកទាំង៤ទិស ស្រាប់តែពួកសៀមទាំង៤នាក់ ដោយមានការជួយឧបត្ថម្ភពីពញាកែវ និងពញាតី ដែលពួកគេបានបញ្ចុះបញ្ចូលឱ្យចូលរួមក្បត់ បើកទ្វារទិសខាងលិចឱ្យខ្មាំងចូល ។ ពួកសៀមទាំង៤នាក់បានត្រូវសម្លាប់នៅនឹងកន្លែង ក៏ប៉ុន្ដែអ្វីៗបានកន្លងហួសទៅហើយ ទ័ពសៀមដែលរង់ចាំតែឱកាសនេះយូរណាស់មកហើយ បាននាំគ្នាសម្រុកបុកចូលមកក្នុងរាជធានី ហើយដណ្ដើមបានក្នុងពេលនោះទៅ ។ ព្រះរាជា ក៏ត្រូវទ័ពសៀមធ្វើគុតក្នុងការប្រយុទ្ធនោះដែរ ខ្មែរត្រូវដាក់អាវុធសុំចុះចាញ់នៅក្នុងគ្រិស្ដសករាជ១៣៩៤ ត្រូវនឹងមហាសករាជ៣១៦ ចុល្លសករាជ៦៥៩ ។
សៀម ចាប់បាននាម៉ឺនសព្វមុខមន្ដ្រី និងទ័ពជាឈ្លើយយ៉ាងច្រើន នាំយកទៅកាន់ស្រុកសៀម ប៉ុន្ដែមានអ្នកស្រុកមួយចំនួនធំបានគេចខ្លួនរួចជាមួយចៅពញាយ៉ាត និងពួកព្រាហ្មណ៍បុរោហិត ដោយនាំយកព្រះខ័នរាជ្យ លំពែងរាជ្យរបស់តាចាយ និងកេតនភណ្ឌរបស់រាជានិយមខ្មែរទៅជាមួយផង ។
៩. ចន្លោះរជ្ជកាល (១៣៩៤)
ស្ដេច សៀមបានឱ្យគេបោសសម្អាតប្រមូលខ្មោចទាហានដែលស្លាប់យ៉ាងច្រើន ក្នុងសង្គ្រាមចេញពីរាជធានីដើម្បីបំបាត់ក្លិនអសោច រួចព្រះអង្គបានលើកព្រះរាជបុត្រព្រះនាមពញាព្រែក (29) ឱ្យឡើងសោយរាជ្យសម្បត្ដិ ក្រោមព្រះនាមថា ព្រះឥន្ទ្ររាជា ។
រាជពង្សាវតារ ខ្មែររៀបរាប់ថា ក្រោយពីរៀបចំពិធីរាជាភិសេករួចបានបន្ដិច ស្ដេចសៀមបានយាងកាត់មហាប្រាសាទ ទ្រង់នឹកឆ្ងល់ក៏សួរថាហេតុអ្វីក៏ព្រះរាជដំណាក់ដ៏ល្អនេះមាន បន្ទប់ច្រើនម្ល៉េះ ? ពេលនោះ មន្ដ្រីខ្មែរម្នាក់បានទូលថ្វាយថាបន្ទប់ទាំងអស់នោះសម្រាប់ទទួល រាជបុត្ររបស់ស្ដេចសាមន្ដរាជទាំងឡាយដែលត្រូវបញ្ជូនមកកាន់រាជវាំង កម្ពុជា ។
ប្រទះឃើញព្រះគោ ស្ដេចសៀមសួរថាតើជាអ្វី ? មន្ដ្រីខ្មែរចាស់ម្នាក់ដែលចេះចាំអនុស្សាវរីយ៍ពីអតីតកាល បានទូលថ្វាយថា ព្រះបដិមាព្រះគោនេះកសាងឡើងតាំងពីយូរលង់ណាស់មកហើយ ក្នុងសម័យដែលកម្ពុជាជាមហាអំណាច សម្រាប់ដាក់គម្ពីរព្រះត្រៃបិដក ។ គេគោរពបូជាព្រះគោនេះ ហើយចាត់ទុកថា គឺជាព្រះផ្នូលនៃព្រះរាជាណាចក្រ ។
ស្ដេច សៀមពេញចិត្ដនឹងចម្លើយទាំងអស់នេះណាស់ ហើយនៅពេលដែលយាងត្រលប់ទៅស្រុកសៀមវិញ ទ្រង់បាននាំយកព្រះគោនោះ និងព្រះពុទ្ធបដិមាជាច្រើនដែលកសាងពីមាស និងប្រាក់ យកទៅជាមួយផង ។ ទ្រង់ក៏បាននាំយកទៅផងដែរនូវអ្នកកាន់សាសនាខ្មែរ ពួកក្បត់ពញាកែវ និងពញាតី និងអ្នកស្រុកជាឈ្លើយសឹកចំនួន៧ម៉ឺននាក់ ។
ចំណែកឯ ព្រះឥន្ទ្ររាជា ដែលស្ដេចសៀមបានលើកឱ្យសោយរាជ្យក្នុងរាជធានីកម្ពុជាវិញ ក្រោយមកបានតាមរកកេតនភណ្ឌរាជានិយមខ្មែរឃើញ ព្រោះថាបើគ្មានវត្ថុទាំងអស់នោះទេ គេមិនអាចសោយរាជ្យសម្បត្ដិពេញលក្ខណៈជាព្រះរាជាបានឡើយ ។ ដោយភ័យខ្លាចគេលួចយកទៅវិញ ទ្រង់បានពិចារណាថានឹងបញ្ជូនវត្ថុទាំងអស់នោះទៅទុកនៅឯក្រុង អយុធ្យា ស្រាប់តែផ្គរលាន់រំពងឡើង ហើយភ្លៀងក៏បង្អុរមកយ៉ាងខ្លាំងពេញមួយរាត្រីមុនថ្ងៃដែលត្រូវ បញ្ជូនចេញពីរាជធានីឥន្ទបត្ដ នេះបើតាមរាជពង្សាវតាររៀបរាប់ ធ្វើឱ្យព្រះឥន្ទ្ររាជាមានការភ័ន្ដភាំងជាខ្លាំង ហើយទ្រង់ស្រមៃថាមានអតីតព្រះរាជាខ្មែរមួយអង្គមកគង់ពីលើ ហើយព្រមានព្រះអង្គថា នឹងធ្វើបាបព្រះអង្គបើព្រះអង្គបញ្ជូនកេតនភណ្ឌទាំងនោះទៅស្រុកសៀម មែន ។ ព្រះអង្គភ័យខ្លាច ក៏សម្រេចទុកវត្ថុទាំងអស់នៅនឹងឥន្ទបត្ដវិញទៅ ។
គេ មិនដឹងថាតើព្រះឥន្ទ្ររាជាសោយរាជ្យនៅកម្ពុជាបានប៉ុន្មានឆ្នាំទេ ហើយក៏មិនដឹងថាមានមូលហេតុអ្វីដែលធ្វើឱ្យទ្រង់យាងត្រលប់ទៅ ស្រុកសៀមវិញ ។ អ្វីដែលគេដឹងគឺថា ព្រះអនុជរបស់ព្រះអង្គភ្យារាមា ដែលឡើងសោយរាជ្យសម្បត្ដិបន្ដពីព្រះរាមាសួននៅក្នុងឆ្នាំ១៣៧៥ បានត្រូវមន្ដ្រីមួយរូបទម្លាក់ពីរាជសម្បត្ដិនៅក្នុងឆ្នាំ១៣៨០ ហើយលើកព្រះឥន្ទ្ររាជាឱ្យសោយរាជ្យលើបល្ល័ង្ករាជសៀមវិញ ចំពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែរៀបចំប្រទេស បន្ទាប់ពីទទួលបានឯករាជ្យឡើងវិញដោយស្នាដៃព្រះអង្គម្ចាស់មួយអង្គ នៃរាជវង្សានុវង្ស ។
១០. ព្រះស្រីសុរិយោវង្ស (១៤០១-១៤១៧)
ផុតពីការត្រួតត្រារបស់សៀម នាម៉ឺនសព្វមុខមន្ដ្រីបានលើកព្រះស្រីសុរិយោវង្ស ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះសុរិយោទ័យដែលសោយរាជ្យពីឆ្នាំ១៣៥៣ ដល់១៣៥៩ ឱ្យឡើងគ្រងរាជបល្ល័ង្កកម្ពុជា នៅពេលដែលព្រះអង្គមានព្រះជន្មាយុ៤៣ព្រះវស្សា ។
រាជពង្សាវតារ និយាយថាទ្រង់សោយរាជ្យបាន១៦ឆ្នាំ ហើយសុគតនៅក្នុងឆ្នាំ១៤១៧ ក្នុងព្រះជន្ម៥៩ព្រះវស្សា ដោយបន្សល់ទូកព្រះរាជបុត្រាមួយអង្គព្រះនាមចៅពញាយ៉ាត មានព្រះជន្ម១៧ព្រះវស្សា ។
១១. ព្រះបរមសោកៈ (១៤១៧-១៤២១)
ព្រះរាជា ដែលត្រូវគេជ្រើសរើសឱ្យសោយរាជ្យបន្ដពីព្រះសុរិយោវង្ស គឺព្រះភាគិនេយ្យរបស់ព្រះអង្គដែលមានព្រះជន្ម២៩ព្រះវស្សា ក្រោមព្រះនាមថា «ព្រះបរមសោករាជា» ។
តាម រាជពង្សាវតារ សៀមបានវាយយកឥន្ទបត្ដបុរីម្ដងទៀតក្នុងរជ្ជកាលស្ដេចអង្គនេះ នៅក្នុងឆ្នាំ១៤២០ ហើយព្រះអង្គបានសុគតទៅក្រោយពីសោយរាជ្យបានប្រហែល៣ឆ្នាំ ក្នុងព្រះជន្ម៣២ព្រះវស្សា ។ ការចូលទិវង្គតរបស់ព្រះរាជាជាហេតុបណ្ដាលឱ្យពួកសៀមវាយចូលមកដល់ ក្នុងរាជធានី ។ ក៏ប៉ុន្ដែ រឿងរ៉ាវនេះហាក់ដូចជាច្របូកច្របល់បន្ដិច អាចនឹងថាពួកអ្នកដែលសរសេររាជពង្សាវតារមានការច្រឡំកាលវេលារវាង រជ្ជកាល២ គឺរជ្ជកាលស្ដេចធម្មសោកៈ និងបរមសោកៈ ពីព្រោះថាមានរាជពង្សាវតារខ្លះ មិនបានទាំងលើកអំពីស្ដេចបរមសោកៈ ឬសុរិយោវង្ស ផងទេ ម្ល៉ោះហើយវាអាចនឹងមានការលំបាកក្នុងការបន្ស៊ីកាលវេលា ។ តែទោះជាយ៉ាងណាក្ដី រាជពង្សាវតារទាំងអស់ឯកភាពគ្នាត្រង់ចំណុចដែលថារជ្ជកាលរបស់ស្ដេច ពញាយ៉ាត បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៤២១ (30) ។
១២. ព្រះស្រីសុរិយោពណ៌ ឬចៅពញាយ៉ាត (១៣៨៤-១៤៣១)
ព្រះចៅពញាយ៉ាត មិនបានធ្លាក់ក្នុងកណ្ដាប់ដៃសៀមទេ ទ្រង់បានចេញឃោសនាបញ្ចុះបញ្ចូលនាម៉ឺនមន្ដ្រី និងប្រជារាស្ដ្រឱ្យប្រឆាំងនឹងសៀមវិញ ។ ទ្រង់កទ័ពបាន រួចបោះជំរំនៅក្នុងបន្ទាយមានរបងការពាររឹងមាំមួយនៅក្នុងស្រុកស្រីសឈរ (ស្រីសន្ធរ) (31) ដែលរឿងនិទាននិយាយថា ជាកន្លែងព្រះបាទបក្សីចាំក្រុងគង់នៅ មុនពេលបានឡើងសោយរាជ្យ (32) ។ ទ្រង់បានចាត់ឱ្យកសាងរាជធានីតូចមួយមានរបងការពាររឹងមាំ ហើយមានប្រជារាស្ដ្រជាច្រើនមកពីខែត្រផ្សេងៗ ចូលមករួមរស់ក្រោមការគ្រប់គ្រងរបស់ចៅពញាយ៉ាត ក្នុងនោះ មួយចំនួនធំ ដែលមានបំណងបណ្ដេញសៀមចេញពីព្រះនគរ បានស្ម័គ្រចូលបម្រើក្នុងជួរកងទ័ពរបស់ព្រះអង្គ ។
ចៅ ពញាយ៉ាតមិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងទ័ពសៀម និងស្ដេចសៀមដែលសោយរាជ្យនៅលើរាជបល្ល័ង្កកម្ពុជាដោយចំហទេ ទ្រង់មានបំណងចង់លួចធ្វើឃាតវិញ ។ ទ្រង់បានចាត់មហាតលិក២នាក់ឱ្យធ្វើការងារនេះ ហើយបានសន្យាឱ្យរង្វាន់ច្រើនដល់អ្នកទាំង២នាក់ ដែលស្ម័គ្រចិត្ដធ្វើដំណើរទៅកាន់ឥន្ទបត្ដបុរី ជាមួយកម្លាំង១៥នាក់ទៀត។ ពួកនេះបានជួបមន្ដ្រីសៀមម្នាក់ រួចបានសុំចូលគាល់ស្ដេចសៀមដើម្បីសុំបម្រើស្មោះត្រង់អស់មួយ ជីវិត ។ ពេលនោះស្ដេចសៀមគង់នៅក្នុងសួនក្នុងព្រះបរមរាជវាំង មន្ដ្រីសៀមក៏នាំអ្នកទាំង១៧នាក់ ទៅរង់ចាំត្រង់ផ្លូវដែលព្រះរាជាយាងធ្វើដំណើររួចឆ្លៀតឱកាសបង្ហាញ ខ្លួនអ្នកទាំងនោះតែម្ដង ។ ស្ដេចសៀមនៅឥន្ទបត្ដ ត្រេកអរខ្លាំងណាស់ដោយមានព្រះបន្ទូលថាតាំងពីទ្រង់បានឡើងជាព្រះ ចៅក្រុងកម្ពុជាទើបតែមានអ្នកទាំង១៧នាក់នេះទេដែលភ្ញាក់រលឹកមក សុំបម្រើព្រះអង្គមុនគេ ម្ល៉ោះហើយទ្រង់យល់ព្រមទទួល ហើយនឹងឱ្យរង្វាន់ដល់អ្នកទាំងអស់គ្នា ។ ទ្រង់បានបញ្ជាឱ្យគេយកសម្លៀកបំពាក់មកឱ្យខ្មែរទាំង១៧នាក់ ស្រាប់តែពួកនេះដកយកកាំបិតស្នៀតដែលលាក់ក្នុងគល់ភ្លៅចេញមក ហើយព្រួតគ្នាចាក់ទៅលើព្រះរាជាសំដៅត្រង់ពោះ និងទ្រូងធ្វើឱ្យព្រះអង្គសុគតភ្លាមទៅ ។ ពួកសេនាការពារស្ដេចសៀមពេលនោះបានចេញមកជួយភ្លាមដែរ ប៉ុន្ដែបានត្រឹមតែកាប់សម្លាប់ពួកឃាតកប៉ុណ្ណោះ ឯស្ដេចសៀមបានសុគតផុតទៅហើយ (33) ។
ប៉ុន្មាន ថ្ងៃក្រោយមក ចៅពញាយ៉ាតដែលចេញដំណើរពីបន្ទាយមករង់ចាំតែដំណឹងនេះ ក៏បានបង្ហាញខ្លួនព្រះអង្គនៅមុខឥន្ទបត្ដបុរី ហើយចាប់ផ្ដើមបើកការប្រយុទ្ធ ។ ពេលនោះពួកខ្មែរដែលរស់នៅក្នុងរាជធានី ក៏នាំគ្នាចាប់កាន់អាវុធឡើងកាប់សម្លាប់ពួកសៀម រួចបើកទ្វាររាជធានីឱ្យទ័ពចៅពញាយ៉ាតចូល ។ នៅពេលដែលកំពុងតែមានការតាមកាប់សម្លាប់សត្រូវតាមផ្លូវផ្សេងៗនៃ ព្រះរាជធានី ចៅពញាយ៉ាតបានយាងចូលក្នុងព្រះរាជវាំង ហើយបានជួបនឹងស្រីសៀមស្អាតម្នាក់កំពុងតែយំ ។ ទ្រង់សាកសួរទៅនាងនោះ ដែលក្រាបថ្វាយបង្គំចោលកន្ទុយភ្នែកដៀងមើលព្រះអង្គ រួចទូលថា នាងមានឈ្មោះថា «នាងស្រងៀម» ជាបុត្រីអកខុន និងត្រូវជាព្រះជាយារបស់ស្ដេចសៀមដែលខ្មែរទាំង១៧នាក់ធ្វើគុត នោះ ។ ចៅពញាយ៉ាតពេញព្រះទ័យនឹងសម្រស់នាងស្រងៀមខ្លាំងណាស់ ក៏លើកនាងធ្វើជាស្នំឯក ។
ចៅ ពញាយ៉ាតបានត្រូវគេលើកឱ្យសោយរាជ្យក្នុងឆ្នាំ១៣៨៤នៃគ្រិស្ដសករាជ ក៏ប៉ុន្ដែទាល់តែ១២ឆ្នាំក្រោយមក គឺក្នុងឆ្នាំ១៣៩៦ ទើបទ្រង់បានរៀបចំអភិសេកក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបរមរាជាធិរាជរាមាធិបតី ព្រះស្រីសុរិយោពណ៌ធម្មិកមហារាជាធិរាជ ព្រះបរមនាថបរមបពិត្រ» ។
នៅ ឆ្នាំ១៣៨៨ នៃគ្រិស្ដសករាជ (34) ព្រះរាជាបានប្រជុំព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ដ្រី និងសេនាបតីទាំងឡាយ រួចទ្រង់មានព្រះបន្ទូលថា «ព្រះរាជាណាចក្រ កម្ពុជាយើងមានរាជាណាចក្រសៀម ជាសត្រូវ ។ ពីមុនបណ្ដាអាណាខែត្រភាគខាងលិចមានប្រជាជនច្រើនណាស់ ឥឡូវខែត្រភាគច្រើនត្រូវសៀមយកអស់ហើយ ។ សៀមក៏បានកៀរយកប្រជាជនពីខែត្រផ្សេងៗទៀតដែលយើងកាន់កាប់ នាំយកទៅជាឈ្លើយថែទៀត យើងពិបាកនឹងទៅរកប្រជាជនពីណាមកដាក់វិញណាស់ ។ បើនឹងចង់ដណ្ដើមយកអាណាខែត្រដែលសៀមយកទៅនោះមកវិញក៏មិនបាន ព្រោះមានការយាមកាមរក្សាម៉ឺងម៉ាត់ណាស់ ណាមួយយើងក៏ពិបាកនឹងធ្វើសង្គ្រាមតទៅទៀតផង ។ ខែត្រជាប់ព្រំដែនមិនអាចឱ្យរើសទ័ពសម្រាប់ទប់ទល់នឹងការលុកលុយ របស់សៀមបានទេ ។ រាជធានីយើងធំ មានរបងការពាររឹងមាំ តែមិនសូវមានប្រជាជន ដូច្នេះមិនគ្រប់គ្រាន់នឹងការពារឡើយ ។ បើសិនណាជាសៀមលើកទ័ពមកវាយម្ដងទៀត ទាំងសាសនិកទាំងពួកព្រាហ្មណ៍នឹងត្រូវរងទុក្ខវេទនាដូចគ្នា ។ យើងគួរតែចាកចោលរាជធានីនេះដែលយើងមិនអាចការពារបាន ហើយទៅកសាងរាជធានីថ្មីមួយនៅឯខែត្រស្រីសឈរ (ស្រីសន្ធរ) វិញ ។ បើពួកសៀមមកវាត្រូវឆ្លងកាត់ខែត្រផ្សេងៗដែលវាត្រូវប្រយុទ្ធជា ច្រើនកន្លែងអាចទុកពេលឱ្យយើងកេណ្ឌទ័ពទប់ទល់ទាន់មុននឹងបណ្ដោយ ឱ្យពួកវាចូលមកដល់ជើងរបងរបស់យើង» (35) ។
មាន ព្រះបន្ទូលរួច ទ្រង់សាកសួរយោបល់នាម៉ឺនសព្វមុខមន្ដ្រីដែលយល់ស្របតាមព្រះរាជ តម្រិះដែរ ហើយក៏សម្រេចឱ្យដឹកជញ្ជូនរាជទ្រព្យរាជបរិពារ និងសេនាបតីទៅកាន់ស្រីសន្ធរ ។ លុះដល់ឆ្នាំ១៣៨៨ក្រោយពីបានជ្រើសរើសពេលវេលាល្អរួចហើយ ទ្រង់បានយាងចាកចេញពីព្រះរាជវាំងឥន្ទបត្ដបុរីតាមព្រះរាជទីនាំង នាវាធំមួយ ហែហមទៅដោយនាវាតូចធំជាច្រើន ក្រោមសំឡេងគងឃ្មោះ និងស្គរលាន់ឮរំពង គួបផ្សំជាមួយសំឡេងហ៊ោកញ្ជ្រៀវរបស់កងទ័ពជើងគោក និងជើងទឹកអឺងកងដើម្បីធ្វើឱ្យព្រះរាជដំណើរប្រកបទៅដោយ ជោគជ័យ ។
នាវាព្រះរាជាបានមកចុះ ចតនៅនឹងទួលបាសាន ហើយភ្លាមៗនោះ គេក៏ចាប់កសាងរាជវាំងហ៊ុមព័ទ្ធទៅដោយកំផែងការពាររឹងមាំ សង់ក្រោលសេះ ក្រោលដំរី និងជម្រកព្រះរាជទីនាំងនាវា ។ ព្រះរាជវាំងបែរមុខទៅរកទន្លេ ។ ព្រះរាជបរិពារសេវកាមាត្យសង់ផ្ទះជុំវិញព្រះរាជដំណាក់ត្រង់កន្លែងណា ដែលមានទួល ហើយទ្រង់ប្រទាននាមឱ្យព្រះរាជធានីថ្មីថា «ក្រុងស្រីសន្ធរបវរធានី» ។
រដូវវស្សាមកដល់ភ្លៀងធ្លាក់ជោកជាំធ្វើឱ្យលិចលង់ទូទាំងព្រះនគរ ព្រះរាជាក៏សម្រេចមកគង់នៅឯចតុម្មុខវិញ គឺរាជធានីភ្នំពេញសព្វថ្ងៃ ត្រង់អាគ្នេយ៍ភ្នំតូចមួយ (36) ។
ព្រះរាជាបានបញ្ជាឱ្យឧកញ៉ាតេជោ កេណ្ឌកម្លាំងមនុស្សជាច្រើនជីកដីត្រង់កន្លែងមួយ ហើយរែកយកមកចាក់បំពេញមាត់ទន្លេខាងកើត និងខាងត្បូងភ្នំ ។ កន្លែងដែលគេជីកនោះបានក្លាយទៅជាបឹងមួយ ដែលក្រោយមកគេហៅថា «បឹងតេជោ» នៅខាងលិចមហាវិថីឌូដាដឺឡាក្រេសព្វថ្ងៃ ពីម្ខាងព្រែកជីកខាងនិរតី ។ បន្ទាប់មក ព្រះរាជាបានបញ្ជាឱ្យជីកព្រែកមួយដែលគេហៅថា «ព្រែកពាមផ្លុង»ដើម្បី នាំយកទឹកពីទន្លេមកប្រើនៅក្នុងរាជធានី ។ ព្រែកនោះ សព្វថ្ងៃនៅមានស្នាមត្រង់កន្លែងដែលមានពាមមួយ តម្រង់ទៅរកស្ពានឆ្មាំ៤នាក់ចន្លោះតីរវិថីវែណេវីល និងតីរវិថីពីកេ ។ គេចាក់បំពេញកន្លែងណាដែលទាបកន្លែងណាមានអូរគេធ្វើស្ពានតូច សម្រាប់ឆ្លងកាត់ ហើយគេកសាងប៉មមួយនៅពីខាងជើងសម្រាប់ការពាររាជធានី ។ រួចគេជីកអូរមួយព័ទ្ធជុំវិញប៉មនោះដែលគេហៅថា «អូរចិនដំដែក» ដោយមកពីមានពួកចិនរកស៊ីដំដែកនៅកន្លែងនោះ ។ អូរនោះសព្វថ្ងៃជាព្រំប្រទល់ខាងត្បូងនៃដីគរុភណ្ឌ តែត្រូវបានគេចាក់បំពេញធ្វើជាផ្លូវអស់ហើយ ។
សំណង់ ការពារសត្រូវរួមមានកំពែងព័ទ្ធជុំវិញរាជធានីមួយ ចាប់ផ្ដើមពីប៉មខាងជើងសំដៅទៅទិសខាងលិច រួចបត់ទៅត្បូងពីខាងក្រៅបឹងតេជោដែលគេទុកសម្រាប់ធ្វើស្រែ រួចហើយបែរមករកទន្លេវិញ កាត់តាមត្រពាំង អូរ ពោរពេញទៅដោយភក់ដែលប្រឡាយទឹកស្អុយហូរកាត់ពីខាងក្រោយវត្ដ ធម្មយុត្ដិ ធ្លាក់ទៅក្នុងបឹងវែងមួយនៅខាងត្បូងវត្ដព្រះពុទ្ធមរកត (37) ។ គេក៏បានលើកកំពែងព័ទ្ធតាមមាត់ទន្លេផងដែរ ដើម្បីបង្ការការវាយប្រហារពីសត្រូវតាមផ្លូវទឹក ។ នៅលើកំពូលភ្នំ ព្រះរាជាបានបញ្ជាឱ្យសង់វត្ដមួយ សាលាមួយ នៅតាមជើងភ្នំទ្រង់ឱ្យសាងអាស្រមតូចៗសម្រាប់ពុទ្ធសាសនិកជន ។ អ្នកតាម្ចាស់ទឹកដី ឬឃ្លាំងមឿងដែលមានឈ្មោះថា អ្នកតាប្រាប គេដាក់នៅក្បែរមាត់ពាមព្រែកពាមផ្លុង ។
សង់អ្វីៗរួចហើយ ព្រះរាជាបានយាងចូលគង់ក្នុងព្រះបរមរាជវាំង ហើយសម្រេចឱ្យគេហៅទន្លេដែលជាប់នឹងរាជធានីនេះថា «ទន្លេចតុម្មុខមង្គលសកលកម្ពុជាធិបតី» ។
នៅ ពេលនោះ ប្រទេសមានសន្ដិភាពសុខសាន្ដបានយូរល្អណាស់ ប្រជារាស្ដ្ររីករាយសប្បាយ ពាណិជ្ជកម្មរីកចម្រើន ហើយសាសនិកទទួលបានអំណោយទានជាស្បៀងជារឿយៗ ។ សាសនាចម្រុងចម្រើន សង្គមមានយុត្ដិធម៌សមស្របទៅនឹងព្រះទ័យរបស់ព្រះរាជា ។
សត្រូវ ទាំងឡាយ រួមទាំងពួកចោរលួចចោរប្លន់ផង ខ្លបខ្លាចអំណាចព្រះរាជាខ្លាំងណាស់ ។ មានជនបរទេសជាច្រើនចុះទូកកប៉ាល់ចូលមកកាន់រាជធានីដែលរីកធំ ឡើងៗ ។ កិត្ដិនាមរបស់រាជធានីល្បីរន្ទឺជាហេតុធ្វើឱ្យពួកចិន យួន ម៉ាឡេ សៀម ឥណ្ឌា លាវចេញចូលធ្វើពាណិជ្ជកម្ម ឬក៏មកតាំងទីលំនៅតែម្ដងក៏មាន ។
ស្ដេច សុរិយោពណ៌សោយរាជ្យបាន៤៧ឆ្នាំ បើគិតទាំងរយៈកាល១២ឆ្នាំដែលព្រះអង្គសោយរាជ្យមិនទាន់ទទួលអភិសេក ផង ។ ទ្រង់គង់នៅឥន្ទបត្ដ១៧ឆ្នាំ ក្នុងនោះ១២ឆ្នាំក្នុងព្រះនាមជារាជានុសិទ្ធិ និង២ឆ្នាំ ជាព្រះរាជា ។ បន្ទាប់ពីឥន្ទបត្ដ ទ្រង់បានយាងទៅគង់នៅបាសានក្នុងខែត្រស្រីសន្ធរមិនដល់១ឆ្នាំផង ក៏យាងមកគង់នៅចតុម្មុខបានជិត៣០ឆ្នាំ ។ ក្រោយពីសោយរាជ្យសម្បត្ដិបាន៤៧ឆ្នាំ ទ្រង់ក៏ដាក់រាជ្យថ្វាយព្រះរាជបុត្រាច្បង ព្រះនាមនរាយណ៍រាជា រួចទ្រង់ទទួលយកតំណែងជា «ព្រះមហាឧបយោរាជបរមបពិត្រ» (38) ។
ឯកសារពង្សាវតារចិនហៅចៅពញាយ៉ាតថា ភីងយ៉ា និងថាព្រះអង្គបានបញ្ជូនដំរីជាច្រើនក្បាលជាមួយនឹងផលិតផលពី កម្ពុជាមួយចំនួន ទៅថ្វាយស្ដេចក្រុងចិននៅក្នុងឆ្នាំ១៤១៩ ។ ឯកសារនោះបានលើកពីប្រវត្ដិសាស្ដ្របរទេសដែលឱ្យដឹងថា រាជទូតកម្ពុជាបានទៅដល់រាជវាំងស្ដេចចិនហើយបានផ្ដល់ព័ត៌មានលម្អិត អំពីរាជាណាចក្រថា «រាជធានីមានទំហំ៧០ លី (២៨គីឡូម៉ែត្រ) ហើយប្រទេសមានវិសាលភាពជាច្រើនពាន់លី (១លីស្មើនឹង៤០០ម៉ែត្រ) ។ នៅក្នុងរាជធានីមានប្រាង្គមួយ និងស្ពានមួយធ្វើអំពីមាស និងមានដំណាក់ស្ដេចចំនួន៣០ ។ រៀងរាល់ឆ្នាំព្រះរាជាតែងតែបើកសម័យប្រជុំនៅក្នុងដំណាក់លំហែមួយ នៅលើកោះប្រាង្គ១០០ ដែលមានសត្វស្វា ក្ងោក ដំរីស និងរមាស ចូលទទួលចំណីអាហារដែលដាក់ក្នុងស្នូក និងផើងមាស ។ មនុស្សប្រុសស្រីបួងសក់ និងស្លៀកសម្លៀកបំពាក់ខ្លីៗក្រវាត់ខ្សែក្រវាត់ធ្វើអំពី ក្រណាត់ ។ គេដាក់ទណ្ឌកម្មដោយកាត់ច្រមុះ កាត់ដៃជើង ឬសម្លាប់ចោល (សម្លាប់យឺតៗ ឬដោយពិបាក) ទៅតាមស្ថានទម្ងន់នៃទោស ។ ចំពោះពួកចោរគេដាក់ទោសកាត់ជើង ឬកាត់ដៃ» ។ មានចំណុចគួរឱ្យឆ្ងល់មួយ គឺត្រង់ដែលគេនិយាយថា «បើសិន ណាជាខ្មែរសម្លាប់ចិន ខ្មែរនោះត្រូវទទួលទោសប្រហារជីវិត តែបើសិនណាជាចិនសម្លាប់ខ្មែរវិញ ចិននោះទទួលទោសត្រឹមតែបង់ប្រាក់ពិន័យប៉ុណ្ណោះ ហើយបើគ្មានប្រាក់បង់ទេ គេលក់» ។
មាន ព័ត៌មានលម្អិតជាច្រើនទៀត ដែលយើងគួរតែពិនិត្យមើល ព្រោះវាអាចឱ្យយើងដឹងអំពីទំនៀមទម្លាប់ខ្មែរនៅសតវត្សរ៍ទី ១៥ ៖
«កាលណា មនុស្សពីរនាក់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា គេនៅតែ២នាក់ក្នុងផ្ទះចំនួន៨ថ្ងៃមិនចេញទៅណាទេ ហើយដុតចង្កៀង ឬទៀនជាប់មិនឱ្យរលត់ឡើយ ។»
«បើ មានមនុស្សស្លាប់ គេទុកខ្មោចចោលក្នុងទីរហោឋានឱ្យសត្វហែកស៊ីជាចំណី ។ ប្រុសៗកាន់ទុក្ខដោយកោរសក់ តែស្រីៗគ្រាន់តែកាត់សក់ខាងមុខពីខាងលើថ្ងាសបន្ដិចប៉ុណ្ណោះ ។»
«គេសរសេរអក្សរលើស្បែកប្រើស ឬសត្វផ្សេងទៀតដែលគេលាបពណ៌ខ្មៅ ។»
«ខែចន្ទគតិក្រោយគេជាខែទី១នៃឆ្នាំ» ។ ខ្មែរឆ្លាស់ខែនៅខែទី៩ (ចំណុចត្រង់នេះនៅមានរហូតដល់សព្វថ្ងៃ ព្រោះថាខែទុតិយាសាធ ត្រួតជាខែទី៩នៃឆ្នាំ ឆ្នាំថ្មីចាប់ផ្ដើមនៅក្នុងខែមិគសិរ ហើយខែមិគសិរនេះជាខែទី១០នៃឆ្នាំនក្ខត្ដយោគ ដែលចាប់ផ្ដើមនៅខែចេត្រ) ។
«រាត្រីមានចែកចេញជា៤យាម។»
«មានមនុស្សពូកែខាងតារាសាស្ដ្រ ចេះទស្សន៍ទាយសូរ្យគ្រាស និងចន្ទគ្រាសបានត្រឹមត្រូវ។»