ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៤) - វគ្គ២ Posted: Oct-12-2016
២-ពួកថៃ ឬសៀម
- ១៣៦៨ រាជធានីចិនចាប់ពីឆ្នាំ ១៣៦៨ ដល់ឆ្នាំ១៤១១ គឺ ណង់កាំង ដែលបន្ទាប់មកគេហៅថា ប៉េកាំង ។ ក្នុងរយៈពេលជិត១សតវត្សរ៍ចាប់ពីបានបណ្ដេញពួកតាកតារ-ម៉ុងហ្គោលចេញ ទៅ រដ្ឋាភិបាលចិននៅប៉េកាំងនេះគ្មានលទ្ធភាពនឹងគ្រប់គ្រងអាណាចក្រមួយ ដ៏ធំបែបនេះបានទេ ។ ពួកតាកតារបានបុករុកពីខាងជើងព្រោះចង់វិលត្រលប់មកវិញ ឯពួកអាណ្ណាមបានរំខានពីខាងត្បូងមកក៏ប៉ុន្ដែពួកអធិរាជចិនមិនដឹង ថាត្រូវធ្វើយ៉ាងណា ត្រូវរើសអ្នកណាឱ្យកាន់កិច្ចការទេទុកឱ្យអំណាចនោះស្ថិតនៅតែ ក្នុងដៃពួកមនុស្សកម្រៀវប៉ុណ្ណោះ ។
- ១៥៥០ ចិនបានវាយរុញច្រានពួកតាកតារដែលចង់ចូលមកលុកលុយអាណាចក្រឱ្យដកថយ ទៅវិញ ។ ក៏ប៉ុន្ដែនៅពេលដែលពួកតាកតារបានរួបរួមគ្នានៅក្រោមបញ្ជាការរបស់ មេតែម្នាក់ ពួកនេះបានវាយចិនឱ្យបរាជ័យវិញនៅក្នុងឆ្នាំ១៦១៨ ។ ដប់ឆ្នាំក្រោយមក ពួកម៉ាន់ជូបានវាយដណ្ដើមយករាជធានីលាវទុងបាន ហើយបង្ខំឱ្យចិនកោរសក់ក្បាលពីខាងមុខតែទុកសក់ខាងក្រោយវែង ហើយក្រងផងដែលជាម៉ូតរបស់ពួកតាកតារនាសម័យនោះ (17) ។ ចំពោះប្រទេសអាណ្ណាមវិញ ចិនមិនដែលបានផ្ដល់ជំនួយឱ្យច្បាស់លាស់ដល់សន្ដតិវង្សឡេ ឬក៏សន្ដតិវង្សម៉ាក់ដែលបានស្រែករកជំនួយនោះទេ ហើយក៏មិនដែលបានធ្វើអន្ដរាគមន៍ប្រឆាំងនឹងពួកជួរ ឬមន្ដ្រីធំនៅតុងកឹងដែលកាន់កាប់កិច្ចការជំនួសព្រះរាជា ឬក៏ធ្វើអន្ដរាគមន៍ប្រឆាំងនឹងពួកមន្ដ្រីនៅកូសាំងស៊ីនដែលបានធ្វើ ខ្លួនឱ្យទៅជាឯករាជ្យដាច់ចេញពីព្រះរាជាផងដែរ ។ តាមពិតទៅសន្ដតិវង្សមិញមានកិច្ចការជាច្រើនដែលត្រូវធ្វើនៅស្រុក ចិន ដូចជាត្រូវប្រឈមមុខជាមួយក្រុមពួកអ្នកបះបោរប្រឆាំងដែលកកើតឡើង ឥតដាច់ ម្ល៉ោះហើយគ្មានពេលឯណានឹងលូកដៃធ្វើអន្ដរាគមន៍ចូលក្នុងរឿងរ៉ាវ របស់អ្នកក្រៅ ឬអ្នកដែលនៅឯចុងអាណាចក្រនោះទេ ។ មិនតែប៉ុណ្ណោះចិនគ្មានទាំងឱកាសនឹងប្រមូលផ្ដុំកម្លាំងប្រឆាំង ទប់ទល់ជាមួយពួកតាកតារដែលលើកគ្នាមកវាយមហាកំផែងដូចជាទឹកបាក់ ទំនប់ថែមទៀតផង ។
- ១៥៥៥ ពួក ប៉េហ្កាន បានវាយដុតបំផ្លាញរាជធានីអយុធ្យាខ្ទេចខ្ទី រួចនាំជ័យភណ្ឌមួយចំនួនធំយកទៅ ហើយថែមទាំងបាននាំយកអ្នកស្រុកជាឈ្លើយទៅជាង១០ម៉ឺននាក់ផងរហូត ដល់ប៉េហ្គូ និងហង្សាវតី ។ ក៏ប៉ុន្ដែការដុតបំផ្លាញឈៀងម៉ៃ និងមឿង (ដី) របស់លាវ ឬសៀមឯទៀតៗនៅក្នុងអាងទន្លេមេណាមខាងលើជាពិសេសគឺការដណ្ដើមយក បានរាជធានីលង្វែក នៅក្នុងឆ្នាំ១៥៨៣ បានធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់ពួកសៀម និងស្ដេចរបស់គេឡើងខ្ពស់ត្រដែតនៅក្នុងដួងចិត្ដសាធារណជន ។
- ១៥៨៣ គេបាននិទានថាដើម្បីបំពេញបំណងសងសឹកជាមួយនឹងស្ដេចខ្មែរដែល ទ្រង់បានចោទថា ក្បត់សៀម ព្រះណារេតបានលាងព្រះបាទា នឹងឈាមរបស់ព្រះរាជាកម្ពុជានៅថ្ងៃស្អែកឡើងបន្ទាប់ពីដណ្ដើមយកលង្វែក រួច ។ រាជពង្សាវតារសៀម បានចាត់ទុកហេតុការណ៍ខាងលើថាជារឿងពិត ។ ក៏ប៉ុន្ដែយើងបានឃើញពីខាងលើរួចមកហើយថា ព្រះសត្ថាដែលបានដាក់រាជសម្បត្ដិថ្វាយព្រះជ័យជេដ្ឋាជាព្រះរាជ បុត្រាព្រះរាជាទាំង២អង្គនេះមិនដែលត្រូវសៀមចាប់បានទេ ពីព្រោះព្រះអង្គបានចាកចោលរាជធានីលង្វែកតាំងពីមុនពេលដែលសៀមចូល មកដល់ម្ល៉េះ ហើយបានសុគតនៅក្នុងឆ្នាំបន្ទាប់នៅឯ ស្ទឹងត្រែង ឬក៏នៅឯសម្បូរ (12) ឯណោះដែលគេឃើញមានចេតិយរបស់ព្រះអង្គរហូតមកដល់សព្វថ្ងៃ ។ ម្យ៉ាងទៀតគេមិនដែលប្រទះឃើញមានឯកសារណាមួយនៅកម្ពុជានិយាយពី អំពើឃោរឃៅនេះទេ ហើយគេមិនងាយនឹងបំភ្លេចបានដែរបើសិនជាមានកើតឡើងមែននោះ ។
- ១៥៥៨ នៅសម័យនោះពួកថៃ នៅមិនទាន់ចេញផុតពីភាពអនារ្យធម៌នៅឡើយ ព្រោះមានអារ្យធម៌ទាបជាងប្រជាជនកម្ពុជា ឬហោចណាស់ក៏ទាបជាងកម្ពុជាមុនពេលដែលចាកចោលឥន្ទបត្ដមហានគរ ឬមុនពេលដែលនាយត្រសក់ផ្អែមឡើងសោយរាជ្យដែរគឺនៅសតវត្សរ៍ទី១២ ។ នៅសម័យក្រោយនោះកម្ពុជាត្រូវធ្លាក់ចុះអាប់ឱន ឯសៀមបានរីកចម្រើនយឺតៗគឺយឺតណាស់ព្រោះថារហូតមកដល់សតវត្សរ៍ទី ១៧ទៅហើយទើបរាជធានីរបស់សៀមមានតែកំពែងធ្វើពីឥដ្ឋប៉ុណ្ណោះព័ទ្ធ ជុំវិញការពារមិនមានកំពែងធ្វើពីថ្មដូចរាជធានីខ្មែរពីមុននោះទេ ប៉ម និងគូទឹកព័ទ្ធជុំវិញដែលជារបាំងការពារពិតប្រាកដក៏គ្មានដែរ ។ គ្មានអ្វីដែលអាចប្រដូចបាននឹងប្រាសាទបាយ័ន ឬភិមានអាកាស ឬរាជវាំងផ្សេងៗទៀតដែលមានអាងទឹកមានទីលានដ៏គួរឱ្យស្ងើចសរសើរ ដូចនៅអង្គរធំទេ ។ បើពិចារណាបែបនេះរាជធានីអយុធ្យា ឬរាជធានីដទៃទៀតប្រហែលជាមិនល្អលើសពីរាជធានីលង្វែកប៉ុន្មានឡើយ បើល្អជាងគឺអាចល្អជាងឈៀងម៉ៃមួយប៉ុណ្ណោះ ។ ក៏ប៉ុន្ដែព្រះរាជាដូចជាមានតេជានុភាពខ្លាំងណាស់ ហើយមានទម្លាប់ពិធីការច្រើនដោយចម្លងតាមព្រះរាជាណាចក្រខ្មែរពី មុន ។ វាហាក់ដូចជាថាតេជានុភាពនេះបានត្រូវគេភ្លេចបាត់បង់អស់ទៅហើយនៅ ឯកម្ពុជាឯណោះ ហើយបែរជាមកសណ្ឋិតនៅឯស្រុកសៀមនេះវិញម្ដង ។
- ១៥៥៨ ប្រជារាស្ដ្រសៀមបានចាត់ទុកព្រះណារេតនេះដែលបានច្បាំងឈ្នះលាវ និងខ្មែរ ហើយដណ្ដើមយកឈៀងម៉ៃ និងលង្វែក បានថាជាព្រះរាជាដ៏អស្ចារ្យមួយអង្គរបស់គេ ណាមួយព្រះអង្គក៏ជាអ្នកដែលបានកសាងចេតិយនៅក្នុងរាជធានី ហើយម្យ៉ាងទៀតទ្រង់បានរៀបចំបទបញ្ជាសម្រាប់នាម៉ឺនសព្វមុខមន្ដ្រី កំណត់សក្ដិយស និងគ្រឿងឥស្សរិយយសឱ្យមន្ដ្រីម្នាក់ៗកែប្រែពិធីការសម្រាប់បណ្ដា រាជទូតព្រមទាំងរបៀបរបបសវនាការផងដែរដែលព្រះរាជាគង់នៅលើទីដ៏ ខ្ពស់ទតមកក្រៅតែតាមបង្អួចតូចមួយក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ ។ ពិធីការនេះគឺជាពិធីការនៅស្រុកខ្មែរកាលពីសម័យចុះអាប់ឱនដែល ព្រះរាជាទ្រង់ភ័យខ្លាចគេលួចធ្វើឃាតនៅពេលយាងចេញទៅណាម្ដងៗទ្រង់ ពាក់អាវក្រោះមានកងរក្សាព្រះអង្គហែហមច្រើនកុះករធ្វើយ៉ាងណាកុំ ឱ្យគេបាញ់ធ្នូស្នាដល់ ។ នេះមិនមែនជាពិធីការរបស់ព្រះរាជាវរ្ម័នទេដូចដែលយើងអាចពិនិត្យ មើលឃើញក្នុងចម្លាក់នៅប្រាសាទបាយ័ន ឬអង្គរវត្ដស្រាប់ដែលកាលនោះព្រះអង្គគ្មានខ្លាចរអាទាល់តែសោះ ក្នុងការបង្ហាញព្រះភ័ក្ដ្រចំពោះប្រជានុរាស្ដ្រប្រកបទៅដោយព្រះ តេជានុភាព និងប្រជាប្រិយភាព ។
- ១៥៥៨ ពិតប្រាកដណាស់ថាពួកសៀមទទួលបានជោគជ័យធំធេងនៅសតវត្សរ៍ទី១៧ ដែលជាហេតុធ្វើឱ្យអំណាចរបស់គេត្រូវបានពង្រឹងពង្រីក និងវាតទៅឆ្ងាយ ។ ក៏ប៉ុន្ដែនៅពេលដែលព្រះណារេតឡើងសោយរាជ្យនៅក្នុងឆ្នាំ ១៥៥៨ សៀមនៅជានគរសាមន្ដរាជមួយរបស់ប៉េហ្គូនៅឡើយទេតាំងតែពីពេលដែល ស្ដេចប៉េហ្គូមួយអង្គបានវាយយកអយុធ្យាដាក់ជាចំណុះមក ។ ក្រោយពីទទួលបានជ័យជម្នះលើពួកលាវ និងខ្មែរជាសត្រូវនៅពីខាងជើង និងខាងត្បូងរួចមក ព្រះណារេតបានមានបំណងចង់វាយពួកប៉េហ្កានឱ្យបរាជ័យវិញម្ដង ។ តាមពិតសៀមធ្លាប់បានវាយឈ្នះពួកនេះជាច្រើនលើករួចមកហើយ ក៏ប៉ុន្ដែពួកនេះនៅតែប្រកាន់ថាខ្លួនមានសិទ្ធិអធិរាជភាពលើស្រុក សៀមដដែល ។ ព្រះណារេតបានចាប់ផ្ដើមវាយយកម៉ាតាបាននៅលើផ្លូវតាមមាត់សមុទ្រ រួចវាយយកអតីតរាជធានីហង្សាវតីដែលមានរបងការពាររឹងមាំរួចបានបន្ដ ដំណើរទៅកាន់អវៈដែលជាទីតាំងព្រះរាជវាំងស្ដេចប៉េហ្គូ ។ ក៏ប៉ុន្ដែព្រះណារេតបានសុគតទៅនៅពាក់កណ្ដាលផ្លូវ ព្រះឯកទស្សរតន៍ជាព្រះរាជបុត្រាក៏កោះហៅទ័ពឱ្យវិលត្រលប់ចូល ក្នុងប្រទេសវិញ សោយរាជ្យបាន៦ឆ្នាំក៏ត្រូវព្រះបិតុលាដែលជាអនុជរបស់ព្រះណារេត ក្បត់ ហើយធ្វើឃាតដណ្ដើមយករាជសម្បត្ដិទៅ ។ ព្រះបិតុលានោះក្រោយមកក៏ត្រូវមន្ដ្រីម្នាក់ធ្វើឃាតដែរ មន្ដ្រីនោះបានឡើងសោយរាជ្យលើរាជបល្ល័ង្កក្រោមព្រះនាមថា ចៅប្រាសាទថោង ។
- ១៥៩៣ ការដែលសៀមដណ្ដើមយក ឈៀងម៉ៃ បានពី លាវ នៅរវាងឆ្នាំ១៥៧៣ និងការវាយបែកបន្ទាយលង្វែកខ្ចាត់ខ្ចាយនៅក្នុងឆ្នាំ ១៥៩៣ បានធ្វើឱ្យឈ្មោះស្ដេចសៀមព្រះណារេត និងពួកសៀមមានកិត្ដិនាមល្បីរន្ទឺ ។
- ១៥៥៨ ដូច្នេះយើងឃើញថាសៀមមិនមានទំនៀមទម្លាប់ផ្នែកនយោបាយល្អប្រសើរ ជាងកម្ពុជាប៉ុន្មានទេនៅសម័យនោះ ជាក់ស្ដែងដូចជាការលួចធ្វើឃាត ឬការលបវាយឆ្មក់គ្នាបានត្រូវគេចាត់ទុកដូចជាការប្រយុទ្ធធម្មតា មិនមានធ្វើឱ្យពួកអ្នកអង្គម្ចាស់ ឬមន្ដ្រីធំអាប់ឱនកេរ្ដិ៍ឈោះអ្វីឡើយ ។ វាហាក់ដូចជាថាប្រជាជន និងមន្ដ្រីតូចតាចនៅស្រុកសៀម និងស្រុកខ្មែរពេលនោះមិនបានយកចិត្ដទុកដាក់នឹងសង្គ្រាមរវាង គូប្រជែងដណ្ដើមអំណាចគ្នានោះទេ ហើយបានចាត់ទុកថានោះជារឿងរបស់ពួកស្ដេចគេមានភារកិច្ចត្រឹមតែ ចាំទះដៃអបអរទទួលយកអ្នកណាដែលឈ្នះលើគូបដិបក្ខប៉ុណ្ណោះ ហើយមិនបានគិតថាតើឈ្នះដោយប្រើមធ្យោបាយអ្វី មានសុជីវធម៌ ឬអត់នោះទេ ។ មានការប្លែកបន្ដិចនៅកម្ពុជាដែលជាប្រទេសមួយមានប្រពៃណីទំនៀម ទម្លាប់ល្អយូរមកហើយគឺប្រជាជនមានចិត្ដជំពាក់នឹងស្ដេចច្រើនជាង ពួកសៀម និងអាណ្ណាមដោយទទួលស្គាល់ការឈ្លោះប្រកែកដណ្ដើមយករាជបល្ល័ង្កបាន តែអ្នកណាដែលជាអ្នកអង្គម្ចាស់ដែលជាប់សាច់សារលោហិតរាជវង្សានុវង្ស ប៉ុណ្ណោះ ។ ដោយហេតុនោះហើយបានជាយើងពិនិត្យឃើញថាបើទោះជាមានភាពច្របូកច្របល់ មានសង្គ្រាមស៊ីវិលដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាត្រូវបំផ្លិច បំផ្លាញខ្ទេចខ្ទាំយ៉ាងណាក្ដី ក៏មានតែរាជវង្សានុវង្សមួយប៉ុណ្ណោះដែលគង់នៅលើរាជបល្ល័ង្កដឹកនាំ ប្រជារាស្ដ្រកម្ពុជាខុសពីនៅស្រុកសៀម និងអាណ្ណាមដែលបានផ្លាស់ប្ដូរសន្ដតិវង្សជាច្រើនលើកច្រើនសា ។ តើគេអាចសន្និដ្ឋានបានទេនៅពេលដែលបារាំងបានមកដល់ឥណ្ឌូចិនថានោះ ហើយគឺជាកត្ដាដែលធ្វើឱ្យពួកអាណ្ណាម និងពួកសៀមចេះតែពង្រីកទឹកដីរបស់គេធំទៅៗព្រោះគេមានចិត្ដ ស្រលាញ់ទឹកដីជាង ឯចំណែកពួកខ្មែរដែលស្រលាញ់រាជវង្សានុវង្សគិតតែការពាររាជវង្សានុវង្ស ប៉ុណ្ណោះមិនបានគិតដល់ការការពារទឹកដីទេ ឬយ៉ាងណា ? បើទោះជាយ៉ាងណាក្ដីការផ្លាស់ប្ដូរសន្ដតិវង្សសៀមនៅពេលនោះគឺជា លើកទីមួយហើយនៅក្នុងប្រវត្ដិសាស្ដ្រហើយនឹងមានការផ្លាស់ប្ដូរត ទៅទៀត ។
- ១៥៥៨អស់ពីចៅប្រាសាទថោងទៅ បុត្រាច្បងព្រះនាមថា ចៅហ្វ៊ាសាយ បានឡើងសោយរាជ្យបន្ដពីបិតាតែបានត្រូវព្រះនរាយណ៍ជាព្រះអនុជ និងព្រះបិតុលាមួយអង្គឃុបឃិតគ្នាធ្វើគុតចោលទៅ ។ ព្រះបិតុលានោះបានឡើងសោយរាជ្យបន្ដមានព្រះនាមថា សុទ្ធម្មរាជា រួចត្រូវបានព្រះនរាយណ៍ធ្វើគុតយករាជសម្បត្ដិនៅក្នុងឆ្នាំ១៦៥៥។ ព្រះនរាយណ៍បានឱ្យគេសម្លាប់អនុជ២អង្គទៀតដែលប៉ុនប៉ងក្បត់ព្រះ អង្គ ។
- ១៥៥៨ព្រះនរាយណ៍បានចាប់បន្ដគម្រោងការរបស់ព្រះណារេតដោយបានលើកទ័ពទៅ បោះទីតាំងនៅពីមុខរាជធានីអវៈ ។ ដល់មិនអាចធ្វើអ្វីបាន ព្រះអង្គក៏បែរមកវាយយកឈៀងម៉ៃដែលស្ដេចអវៈបានដណ្ដើមយកទៅ ហើយបានដាក់បញ្ចូលជាដីរបស់សៀមជារៀងរហូតមក ។
- ១៥៥៨ស្ដេចសៀមព្រះនរាយណ៍នេះមានព្រះទ័យទូលាយមិនដែលមានបុរេនិច្ឆ័យ ខាងសាសនាទេ ។ ទ្រង់បានទទួលស្វាគមន៍រាក់ទាក់ពួកអឺរ៉ុបដែលបានធ្វើដំណើរមកដល់ ស្រុកសៀម ។ ទ្រង់សព្វព្រះទ័យនឹងអ្នកផ្សងព្រេងមានដើមកំណើតជាក្រិកម្នាក់ដែល មានទំនាស់ជាមួយពួកអង់គ្លេសដែលគេធ្លាប់បានបម្រើអស់ពេលជាយូរមក ហើយ ។ ទ្រង់បានបង្ហាញឱ្យឃើញនូវព្រះទ័យមានអធ្យាស្រ័យល្អចំពោះពួក សាសនទូតកាតូលិក បើកទូលាយសេរីភាពខាងជំនឿដែលគេបានជួបប្រទះនៅឯស្រុកបារាំងដោយ ឱ្យគេសង់វិហារឱ្យហើយទ្រង់បានស្នើសុំចងមេត្រីភាពជាមួយបារាំង ។ ដោយត្រូវពួកសាសនទូតបារាំងបោកប្រាសជាពិសេសគឺអេវ៉ែកនៅសៀម ស្ដេចល្វីទី១៤ទ្រង់បានបញ្ជូនអគ្គរាជទូតម្នាក់មកកាន់អយុធ្យា ជាមួយនឹងលោកឪពុកសេស៊្វីត៦នាក់ ដោយបានជំនឿថានៅពេលដែលពួកសេស្វ៊ីតនេះមកដល់ព្រះនរាយណ៍នឹង បោះបង់ព្រះពុទ្ធសាសនាចោលប្ដូរកាន់សាសនាកាតូលិកវិញ ។ ព្រះនរាយណ៍បានសម្ដែងឱ្យឃើញថា ព្រះអង្គសព្វព្រះទ័យខ្លាំងណាស់ហើយមានមោទនភាពបំផុតនឹងបានចងស្ពាន មានមេត្រីជាមួយស្ដេចល្វីទី១៤ដែលពួករាជទូតអេវ៉ែកកុងស្តង់តាំង ហ្វូលកុង និងពួកសេស្វ៊ីតបានដាក់រហស្សនាមថ្វាយថា «ព្រះមហារាជសុរិយា»។ ទ្រង់បានប្រគល់ដីបាងកកឱ្យទៅបារាំង យល់ព្រមទទួលទាហានបារាំងជាច្រើនរយនាក់ជាមួយនឹងឧត្ដមសេនីយ៍ម្នាក់ ក៏ប៉ុន្ដែទ្រង់នៅតែកាន់ព្រះពុទ្ធសាសនាដដែល រក្សាទំនៀមទម្លាប់មានរាជបរិពារ និងស្រីស្នំក្រមការជាច្រើន ។ ទ្រង់បានអនុញ្ញាតឱ្យអភិវឌ្ឍន៍ពាណិជ្ជកម្មជាមួយបរទេសឡើងដើម្បីឱ្យ ប្រជារាស្ដ្រទទួលបាននូវអារ្យធម៌ថ្មីខិតខំបង្កបង្កើនផលធ្វើការងារ និងសិក្សារៀនសូត្រ ក៏ប៉ុន្ដែមិនដែលបង្ហាញឱ្យឃើញថាទ្រង់មានព្រះទ័យចង់ប្ដូរសាសនា ម្ដងណាទេ ។
- ១៥៥៨ការខិតខំប្រឹងប្រែងរបស់ព្រះនរាយណ៍នេះមិនត្រូវបានប្រជារាស្ដ្រ សៀមយល់ច្បាស់លាស់ទេ ជាពិសេសគឺពួកមន្ដ្រីដែលច្រណែននឹងអំណាចដែលកុងស្តង់តាំងហ្វូលកុង ទទួលបាន មិនពេញចិត្ដនឹងឥទ្ធិពលដែលពួកបរទេសមានមកលើព្រះរាជា ហើយភ័យព្រួយខ្លាចមានការប្រែប្រួលខ្លាំងដែលធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ពួកគេ ។ ពួកមន្ដ្រីនោះក៏នាំគ្នាឃុបឃិតប្រឆាំងនឹងកុងស្តង់តាំងហ្វូលកុងហើយ សម្លាប់គាត់ចោលទៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដែលព្រះរាជាសុគត ព្រោះភ័យខ្លាចហើយធ្លាក់ព្រះអង្គប្រឈួន ។
- ១៥៥៨ពេលនោះមានសន្ដតិវង្សថ្មីមួយទៀតឡើងសោយរាជ្យគឺឃាតកម្នាក់ក្នុង បណ្ដាឃាតកដែលបានសម្លាប់កុងស្តង់តាំងហ្វូលកុង បានឡើងគ្រងរាជបល្ល័ង្កនៅក្នុងឆ្នាំ១៦៨៨ មានព្រះនាមថា ព្រះភេទរាជា ។ ព្រះរាជាថ្មីនេះចាប់អារម្មណ៍នឹងការបំផ្លិចបំផ្លាញឱ្យអស់នូវ ស្នាដៃអារ្យធម៌ទាំងឡាយដែលព្រះរាជាមុនបានខិតខំកសាងឡើង ។ អស់ពីព្រះភេទរាជាទៅ ដៃគូម្នាក់របស់ព្រះអង្គគឺ ចៅឌួ បានឡើងសោយរាជ្យបន្ដនៅក្នុងឆ្នាំ១៦៩៧ បន្ទាប់មកគឺបុត្រារបស់ចៅឌួដែលឡើងសោយរាជ្យនៅក្នុងឆ្នាំ១៧០៦ ។ យើងបានឃើញពីខាងលើរួចមកហើយថា នៅសម័យនោះហើយដែលពួកសៀមបានលូកដៃចូលមកក្នុងរឿងកម្ពុជា ហើយបានជួយធ្វើសង្គ្រាមដេញកម្ចាត់ពួកអាណ្ណាមចេញពីកម្ពុជា ។
- ១៥៥៨នៅពេលដែលអស់ពីស្ដេចជ្រែករាជ្យនេះទៅ ចលាចលបានកើតមានឡើងទៀតនៅក្នុងស្រុកសៀមហើយបានបន្លាយរយៈពេលអស់ ប្រហែល២០ឆ្នាំ ។ រាជវង្សស្ដេចសោយរាជ្យបានត្រូវប្ដូរម្ដងទៀត ហើយសៀមក៏ត្រូវធ្លាក់ទៅជាចំណីមួយរបស់ភូមានៅពេលដែលស្ដេច អាឡោងផ្រា (13) បានមកឡោមព័ទ្ធរាជធានីអយុធ្យាក្រោយពីបានផ្ដួលរំលំអំណាចរបស់ពួក ប៉េហ្កាន រួចបានបង្រួបបង្រួមស្រុកដាក់មកក្រោមអំណាចរបស់ព្រះអង្គតែមួយ អង្គឯង ។ ពេលនោះភូមាដណ្ដើមយកអយុធ្យាមិនបានទេដោយស្ដេចអាឡោងផ្រា ធ្លាក់ខ្លួនប្រឈួនជាខ្លាំង ហើយត្រូវបង្ខំព្រះទ័យដកទ័ពចេញទៅវិញ ។ ក៏ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយមក ស្ដេចអវៈមួយអង្គដណ្ដើមយករាជធានីនេះបានក្រោយពីឡោមព័ទ្ធអស់ពេល ២ឆ្នាំរួចបានដុតបំផ្លាញខ្ទេចខ្ទីទៅជាផេះ ។ នេះគឺជាលើកទី២ហើយដែលអយុធ្យាត្រូវសត្រូវវាយដណ្ដើមយកបាន ។ ពួកប៉េហ្កានបានវាយយកបានម្ដងនៅក្នុងឆ្នាំ១៥៥៥ ក្រៅពីនោះមិនដែលមានសត្រូវណាដណ្ដើមយកបានទេ បានត្រឹមតែឡោមព័ទ្ធប៉ុណ្ណោះ ពួកខ្មែរក៏ធ្លាប់បានឡោមព័ទ្ធម្ដង ឬ២ដងដែរនៅក្នុងឆ្នាំ១៥៥៧ និងឆ្នាំ១៥៦០ ។
- ១៥៥៨រាជធានីអយុធ្យានេះស្ថិតនៅជិតពួកភូមាខ្លាំងណាស់ដែលជាសត្រូវ គួរឱ្យខ្លាចរអាមួយរបស់សៀមតាំងតែពីសម័យព្រះឧថងនៅក្នុងឆ្នាំ ១៣៥០មក ជាហេតុធ្វើឱ្យសៀមសម្រេចចិត្ដលើករាជធានីចេញពីសុខោទ័យចុះមកតាំង នៅអយុធ្យា នេះបើទោះជាថាត្រូវនៅឆ្ងាយពីសមុទ្របន្ដិច មានការលំបាកនឹងធ្វើពាណិជ្ជកម្មក៏ដោយ ។ ឥឡូវនេះក្រោយពីបានប្រគល់ឱ្យបារាំងចាប់ពីឆ្នាំ១៦៨៥មក បាងកកបានត្រូវគេចាក់ដីលុបកន្លែងជង្ហុក ហើយបានក្លាយទៅជាទីដែលអាចរស់នៅបានគ្មានជំងឺគ្រុនដែលធ្វើឱ្យគេ ខ្លាចដូចពីមុនទៀតទេ ។ ទីនេះអាចនឹងត្រូវយកធ្វើជាទីតាំងរាជធានីបានទៅអនាគត ។
- ១៥៥៨នៅពេលដែលកូនកាត់សៀម និងចិនកង់តុងម្នាក់គឺ ភ្យាតាក បានប្រមែប្រមូលកម្ទេចកម្ទីដែលសេសសល់ពីការដុតបំផ្លាញរបស់ភូមា ហើយឡើងសោយរាជ្យលើរាជបល្ល័ង្ក សៀមស្ដេចជ្រែករាជ្យនេះបានសម្រេចតាំងរាជធានីនៅនឹងបាងកកនេះឯង ស្របទៅតាមគំនិតពូកែរកស៊ីរបស់អ្នកមានសន្ដានជាចិនក្រោយពីវាយ ដណ្ដើមយកបានពីដៃភូមាមកវិញ បណ្ដេញទ័ពសត្រូវឱ្យដកថយចេញទៅ និងបានបោសសម្អាតពួកចោរព្រៃក្នុងស្រុករួចអស់ ។ ពេលនោះមែរគុយ និងតេណាស់សេរីមនៅជារបស់ភូមានៅឡើយ (14) ហើយសៀមត្រូវបាត់បង់អស់កំពង់ផែសំខាន់ៗពីរជាមួយនឹងការបាត់បង់ ទីក្រុងពីរនេះដែលស្ថិតនៅមាត់ឆ្នេរសមុទ្របឹងហ្កាល់ ហើយតភ្ជាប់ស្រុកសៀមទៅនឹងប្រទេសឥណ្ឌា និងលោកខាងក្រៅ ។ ម្ល៉ោះហើយគេត្រូវតែស្វះស្វែងរកទីតាំងរាជធានីយ៉ាងណាដើម្បីឱ្យគេ អាចមានច្រកចេញទៅក្រៅបាន បើហោចណាស់ក៏តាមឈូងសមុទ្រសៀមដែរ ។ ក្នុងន័យនេះ បាងកកគឺជាចម្លើយល្អព្រោះថាស្ថិតមិនឆ្ងាយប៉ុន្មានពីសមុទ្រ ហើយគឺបាងកកនេះឯងដែលបានធ្វើឱ្យស្រុកសៀមមានការអភិវឌ្ឍន៍ទាំង ខាងសម្ភារ និងស្មារតីសមស្របទៅតាមគំនិតរបស់ព្រះរាជាពីរអង្គចុងក្រោយដែល ចង់បើកទូលាយឱ្យទទួលអារ្យធម៌ពីខាងក្រៅ និងធ្វើឱ្យសង្គមមានការប្រែប្រួលឡើង ។
- ១៥៥៨យើងបានឃើញពីខាងលើរួចមកហើយថាព្រះរាជាកម្ពុជាព្រះនរាយណ៍រាជា (ព្រះឧទ័យ) បានមើលទាបមើលថោកមិនព្រមទទួលស្គាល់ភ្យាតាក ដែលកើតចេញពីចិនម្នាក់ជានឹងមួយទាសីសៀមម្នាក់ថាជាស្ដេចទេ ហើយហេតុការណ៍នេះបានធ្វើឱ្យកើតមានសង្គ្រាមមួយរវាងសៀម និងខ្មែរឡើង ។ សង្គ្រាមនេះប្រហែលជាមិនទាន់ចប់ទេបើសិនជាភ្យាតាកមិនទាន់សុគត ។ ព្រះអង្គត្រូវគេសម្លាប់ទាំងពូជដោយមកពីទ្រង់ហាក់ដូចជាស្រវឹង នឹងបានឡើងសោយរាជ្យ ធ្វើអ្វីៗជួយតែពួកអ្នកក្រីក្រដូចជាដាក់ទានឱ្យដើម្បីជួយសម្រាល ការលំបាកជាដើម ហើយតឹងរ៉ឹងចំពោះពួកអ្នកមាន និងមន្ដ្រីរហូតទាល់តែពួកនេះបះបោរឡើងទម្លាក់ព្រះអង្គពីលើ រាជបល្ល័ង្ក ហើយធ្វើគុតចោលទៅ ។ គឺមន្ដ្រីរបស់ព្រះអង្គម្នាក់ដែលបានឡើងសោយរាជ្យបន្ដពីព្រះអង្គ (15) ។
- ១៥៥៨មន្ដ្រីដែលដណ្ដើមរាជសម្បត្ដិពីភ្យាតាកនោះគឺ ព្រះភូទី ទ្រង់ជាអ្នកបង្កើតសន្ដតិវង្សដែលសោយរាជ្យនៅស្រុកសៀមរហូតមកដល់ សព្វថ្ងៃនេះ ។ គឺនៅក្នុងរជ្ជកាលរបស់ព្រះភូទីនេះ និងក្នុងរជ្ជកាលព្រះភេនឌិនក្លាង ជាបុត្រាព្រះអង្គ និងក្នុងរជ្ជកាលរបស់ព្រះប្រាសាទ ថោង ជាព្រះនត្ដា (ព្រះអង្គគឺជាស្ដេចជ្រែករាជ្យមួយអង្គទៀត) នេះហើយដែលសៀមបានលូកដៃខ្លាំងចូលមកក្នុងរឿងរ៉ាវកម្ពុជាបង្ក សង្គ្រាមជាមួយអាណ្ណាម ។ ពេលនោះថ្វីបើកម្ពុជាត្រូវអាណ្ណាមត្រួតត្រា អាណ្ណាមបានលើកក្សត្រីមួយអង្គឱ្យឡើងសោយរាជ្យ ហើយបានបង្ខំឱ្យព្រះរាជា និងនាម៉ឺនសព្វមុខមន្ដ្រីស្លៀកពាក់ និងបួងសក់តាមរបៀបអាណ្ណាមក៏ដោយ ក៏ប៉ុន្ដែនៅទីបញ្ចប់គឺអ្នកអង្គម្ចាស់រជ្ជទាយាទស្របច្បាប់មួយ អង្គដែលធ្លាប់រស់នៅស្រុកសៀមបានឡើងសោយរាជ្យនៅក្នុងឆ្នាំ១៨៤២ ។ ស្ដេចសៀមទី១គឺព្រះភូទី បានគាំទ្រព្រះអង្គអេង ហើយបានចាត់ឱ្យចៅហ្វ៊ាបែនជួយជ្រោមជ្រែងឱ្យព្រះអង្គបានឡើង សោយរាជ្យ បានកាត់យកខែត្របាត់ដំបង អង្គរ ស៊ីសូផុន និងមង្គលបុរីដាក់បញ្ចូលជាទឹកដីសៀម ។
- ១៦២១ ព្រះចៅអធិរាជថ្មីនេះបានចាប់ផ្ដើមធ្វើសង្គ្រាមជាមួយបណ្ដាអាណា ខែត្រភាគខាងត្បូងដែលប្រកែកមិនព្រមទទួលស្គាល់ការគ្រប់គ្រងរបស់ ព្រះអង្គ ហើយនៅស្មោះស្ម័គ្រជាមួយពួកមិញដោយវាយដណ្ដើមយកបានខែត្រឈេកាង ហ៊្វូគៀន បន្ទាប់មកគឺ កង់តុង ។ ពេលនោះមានបក្សពួករបស់ពួកមិញម្នាក់ឈ្មោះថា កុកស៊ីញហ្គា ដែលក្លាយទៅជាមេចោរសមុទ្របានដណ្ដើមយកកោះតៃវ៉ាន់ដែលពេលនោះនៅជា ទឹកដីរបស់ពួកហូឡង់នៅឡើយតាមសន្ធិសញ្ញាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ១៦២១ (18) ។ ព្រះចៅអធិរាជកាងហ៊ី បានត្រៀមប្រុងតែនឹងធ្វើសង្គ្រាមជាមួយទៅហើយទទួលកុកស៊ីញហ្គា ធ្លាក់ខ្លួនឆ្កួត ហើយស្លាប់បាត់ទៅនៅក្នុងថ្ងៃទី២ ខែកក្កដា ឆ្នាំ១៦៦២ ។ បុត្រារបស់កាងហ៊ី ព្រះនាមថា ឈេងគីង ដែលឡើងសោយរាជ្យបន្ដពីព្រះបិតាបានច្បាំងទប់ទល់នឹងពួកហូឡង់ដែលចង់ មកទាមទារយកបន្ទាយហ្សេឡង់ឌីយ៉ា និងហ្វាយ៉ូវ៉ាន ដែលកាងហ៊ីមានបំណងដណ្ដើមយកមកវិញ ។
- ១៦៤៣ នៅពេលដែលព្រះរាជាអង្គចន្ទសោយរាជ្យនៅកម្ពុជាប្រែព្រះទ័យទៅកាន់ សាសនាមហាម៉ាត់របស់ពួកម៉ាឡេ និងចាម ហើយនៅឯអាណ្ណាមប្រទេសបានត្រូវបែកបាក់គ្នាចែកចេញជាតុងកឹង និងកូសាំងស៊ីន នៅឯស្រុកចិនឯណោះជនកម្រៀវម្នាក់ដែលជាមេក្រុមបះបោរបានដណ្ដើមយក បានរាជធានីប៉េកាំងក្រោយពីការប្រយុទ្ធអស់ពេល៣ថ្ងៃ ធ្វើឱ្យព្រះចៅអធិរាជនៃសន្ដតិវង្សមិញទី១៦ និងចុងក្រោយគេធ្វើអត្ដឃាតទៅដោយទ្រង់អស់សង្ឃឹមខ្លាំងពេក ។
- ១៦៤៤ នៅពេលនោះមានមេទ័ពចិននៃរាជវង្សមិញម្នាក់ដែលមិនព្រមចុះចូល ជាមួយជនកម្រៀវថ្វីបើជាជាតិចិនដូចគ្នា បានស្រែកហៅរកជំនួយពីពួកតាកតារម៉ាន់ជូ (ពោលគឺពួកតាកតារនៅទិសខាងលិច) ហើយបានប្រគល់ស្រុកចិនឱ្យពួកនោះ ។ ពួកអ្នកគ្មានអារ្យធម៌ទាំងនោះបានលើកកូនរបស់មេទ័ពគេដែលទើបតែទទួល មរណភាពឱ្យឡើងសោយរាជ្យមានព្រះនាមថា ជេនឈី (១៦៤៤) ។
- ១៦៨១ ឈេងគីង បានបន្ដធ្វើសង្គ្រាមជាមួយពួកតាកតាររហូតដល់ឆ្នាំ ១៦៨១ ។ ពីរឆ្នាំក្រោយមក បុត្រារបស់ឈេងគីងដែលឡើងសោយរាជ្យបន្ដបានចុះចូលជាមួយអធិរាជ តាកតារ ។ ក្នុងចន្លោះពេលនោះ មានចិនម្នាក់ក្នុងបណ្ដាអ្នកដែលបានចុះចូលជាមួយពួកតាកតារមុនគេ ហើយជាស្ដេចត្រាញ់គ្រប់គ្រងលើទឹកដីយុនណាន និងសេឈន់មិនសប្បាយចិត្ដក៏លើកទង់ប្រឆាំងឡើងចំពេលដែលមាន បច្ឆាញាតិម្នាក់របស់ហ្សង់ស៊ីសខាន់បង្ហាញខ្លួនឡើងនៅឯទល់ដែន ហើយកុកស៊ិញហ្គាកំពុងតែរាតត្បាតឆ្នេរសមុទ្រភាគខាងត្បូងដែរ ។ មេបះបោរនោះត្រូវគេវាយឱ្យបរាជ័យរួចបានស្លាប់បាត់ទៅដោយអស់ សង្ឃឹម ។ នៅពេលនោះដែរ ពួកអេឡឺត ឬម៉ុងហ្គោលទិសខាងលិចកំពុងតែមានអំណាចនៅពីខាងជើងស្រុកចិនដោយមាន ពួកកុលខានៅបាំងចំកណ្ដាល ។ ដើម្បីអាចលូកដៃមកក្នុងស្រុកចិនបាន ពួកអេឡឺតក៏ចាប់វាយពួកកុលខា ។ ពេលនោះព្រះចៅអធិរាជកាងហ៊ីបានបញ្ជូនទ័ពទៅជួយពួកកុលខាដែលហៀប តែនឹងបរាជ័យទៅហើយ ធ្វើឱ្យពួកម៉ាន់ជូដែលបរាជ័យម្ដងរួចទៅហើយកាលពីឆ្នាំ១៦៩០ ត្រូវបរាជ័យម្ដងទៀតនៅក្នុងឆ្នាំ១៦៩៦ ហើយស្រុកចិនក៏រួចផុតពីការលុកលុយរបស់ពួកអ្នកមិនទាន់ស៊ីវីល័យ នេះម្ដងទៀត ។
- ១៧៦៩ ជាច្រើនឆ្នាំក្រោយមក មិនដឹងជាដោយហេតុអ្វីពួកចិនបានធ្វើសង្គ្រាមជាមួយនឹងភូមាចំពេល ដែលស្ដេចអាឡោងផ្រាទើបតែវាយដណ្ដើមយកប៉េហ្គូបាន ហើយដឹកនាំប្រទេសប្រកបទៅដោយការប៉ិនប្រសប់ និងយុត្ដិធម៌ ។ ចិនបានវាយលុកភូមា៤ដងពីឆ្នាំ១៧៦៥ ដល់ឆ្នាំ១៧៦៩ ក៏ប៉ុន្ដែត្រូវបរាជ័យរាល់លើក ។ នៅទីបញ្ចប់ ចិនក៏បោះបង់ចោលគម្រោងការដណ្ដើមយកភូមាដាក់ជាទឹកដីចិន ឬដាក់នៅក្រោមអធិរាជភាពរបស់ខ្លួន រួចបានចុះសន្ធិសញ្ញាសន្ដិភាព និងពាណិជ្ជកម្មមួយនៅក្នុងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ១៧៦៩ ។ សន្ធិសញ្ញានោះបានកំណត់មហិច្ឆតារបស់ចិនទៅលើភូមាត្រឹមពេលនោះជា រៀងរហូតមក ។ គេបាននិយាយថាមូលហេតុដែលធ្វើឱ្យពួកភូមាទទួលបានជ័យជម្នះទៅលើ ពួកប៉េហ្កានដែលតែងតែបង្កការលំបាកដល់ភូមាអស់កាលជាច្រើនឆ្នាំមក ហើយនោះគឺដោយសារនៅក្នុងជួរកងទ័ពភូមាមានពួកអ្នកកាន់កាំភ្លើងធំ បារាំងធ្វើដំណើរចេញពីឥណ្ឌាមក និងជាពិសេសគឺមានពួកអ្នកផ្សងព្រេង ឬពួកអ្នករត់ចោលជួរព័រទុយហ្គាល់ដែលរត់គេចមកក្រោយពីអាណាចក្រ ព័រទុយហ្គាល់ត្រូវដួលរលំទៅបានមកស៊ីឈ្នួលធ្វើសង្គ្រាមបម្រើស្ដេច ស្រុកណាក៏ដោយដែលយល់ព្រមឱ្យលុយ ។
- ១៨២៨ ស្ដេចសៀមចុងក្រោយគឺប្រាសាទថោងមានមេទ័ពម្នាក់មានថ្វីដៃពូកែ ល្បីល្បាញ ។ ទ្រង់បានចាត់ឱ្យមេទ័ពនោះទៅវាយដណ្ដើមយករាជធានីវៀងចន្ទរបស់លាវ ដែលមិនព្រមទទួលស្គាល់អធិរាជភាពរបស់សៀម (១៨២៨) ។ ភ្យាតាកធ្លាប់បានវាយយករាជធានីនេះម្ដងរួចមកហើយកាលពីឆ្នាំ១៧៧៧ ហើយបាននាំយកព្រះកែវមរកតមកស្រុកសៀម ប៉ុន្ដែមិនបានដុតបំផ្លាញ ឬចាប់យកប្រជាជនទេគឺគ្រាន់តែបានរុះរើកំពែងទីក្រុងប៉ុណ្ណោះ ។ ប្រាសាទថោងបានកាត់យកខែត្រទន្លេរពៅ និងម្លូព្រៃ ហើយមានបំណងចង់យកកំពង់ស្វាយ និងពោធិ៍សាត់ថែមទៀត ក៏ប៉ុន្ដែទ្រង់បានសុគតបាត់ទៅ ។
- ១៨៦៨ គឺព្រះអនុជរួមព្រះបិតាមួយអង្គជាបុត្រាជាមួយព្រះមហាក្សត្រី ដែលព្រះប្រាសាទថោងបានដណ្ដើមយករាជសម្បត្ដិ ហើយចង់បំបែកចេញពីរាជសម្បត្ដិទុកឱ្យបុត្រាព្រះអង្គវិញដែលបាន សោយរាជ្យបន្ដមកមានព្រះនាមថា ព្រះបរមមណ្ឌែមហាមង្គត ។ ព្រះរាជាអង្គនេះធ្លាប់បានបួសជាសង្ឃអស់ពេល២៥ឆ្នាំ ។ ទ្រង់ជាបញ្ញវន្ដម្នាក់មានគតិយុត្ដិធម៌ត្រឹមត្រូវ ចង់ចេះចង់ដឹងពីអ្វីៗដែលមាននៅអឺរ៉ុប ហើយមានចេតនាចង់កសាងប្រទេសជាតិបើហោចណាស់ក៏ឱ្យមានរដ្ឋាភិបាលមួយ ដូចបណ្ដាប្រទេសនៅបស្ចិមប្រទេសដែរ ។ ទ្រង់បានបើកស្រុកសៀមឱ្យបរទេសគ្រប់ជាតិសាសន៍ចេញចូលទូលាយ ហើយបានត្រៀមរៀបចំរជ្ជកាលដ៏ត្រចះត្រចង់មួយថ្វាយបុត្រាព្រះអង្គ គឺ ព្រះរាជាចុល្លាឡុងកន ដែលឡើងសោយរាជ្យបន្ដពីព្រះអង្គនៅក្នុងថ្ងៃទី១ ខែតុលា ឆ្នាំ១៨៦៨ (16) ។
- ១៨៦៦ ព្រះរាជាអង្គនេះគឺពិតជាតួអង្គសៀមម្នាក់ដែលវ័យឆ្លាតជាងគេ ទាំងអស់ ។ ដោយមានឈាមជ័រចេញពីក្រុមគ្រួសារសៀមក្នុងនោះមានជាប់ខ្សែចិនមួយ ចំណែកធំផងទ្រង់បាន និងកំពុងតែធ្វើអ្វីទាំងអស់ដែលព្រះរាជាមួយអង្គអាចធ្វើបាន ដើម្បីប្រជារាស្ដ្រមួយដែលមិនទាន់មានការរីកចម្រើននៅឡើយដោយធ្វើ ឱ្យពួកគេចេះស្រលាញ់ការងារ ចេះមានបំណងចង់បាននូវអ្វីដែលប្រសើរ និងបានស្លចិត្ដពួកគេឱ្យមានឆន្ទៈចង់ប្រែក្លាយប្រទេសឱ្យ ថ្កុំថ្កើងឡើង ។ ព្រះអង្គប៉ិនប្រសប់ណាស់ក្នុងការដោះស្រាយបញ្ហារវាងបារាំង និងអង់គ្លេសដែលនៅអមសងខាង ចេះប្រកែកនឹងសំណើរបស់ពួកនោះ ប៉ុន្ដែទ្រង់ក៏ចេះប្រគល់អ្វីទៅឱ្យដែរក្នុងករណីដែលជៀសមិនរួច ធ្វើយ៉ាងណាឱ្យតែអំណាចរបស់ព្រះអង្គនៅរឹងមាំ ។ ទ្រង់បានប្រមូលផ្ដុំបណ្ដាខែត្រទាំងអស់ឱ្យរួបរួមមូលនៅជុំវិញ រាជធានី ប្រមូលផ្ដុំកម្លាំងប្រជាជាតិឱ្យប្រជារាស្ដ្រ និងរាជវង្សគោរពព្រះអង្គ ហើយអ្វីដែលលំបាកនោះគឺធ្វើឱ្យពួកបរទេសគោរពព្រះអង្គផងដែរ ។ សព្វថ្ងៃនេះ ព្រះចុល្លាឡុងកនគ្មាននរណានឹងខ្លាចរអាទៀតទេ ពីព្រោះព្រះអង្គពូកែក្នុងការដឹកនាំ ហើយសម្រេចបាននូវតួនាទីដ៏សំខាន់មួយនៅលើពិភពលោក ។ កម្លាំងរបស់ប្រទេសសៀមសព្វថ្ងៃស្ថិតនៅលើការប្រណាំងប្រជែងរវាង បារាំង និងអង់គ្លេស ។ គឺជារដ្ឋ «ទ្រនាប់» មួយស្ថិតនៅចន្លោះប្រជាជាតិបដិបក្ខទាំងពីរដែលមិនយល់ព្រមឱ្យភាគី ម្ខាងទៀតលេបត្របាក់យកប្រទេសនេះទេ ពោលគឺបារាំងក៏មិនយល់ព្រមឱ្យអង់គ្លេសលេបយកសៀម ឯអង់គ្លេសវិញក៏មិនសុខចិត្ដឱ្យបារាំងលេបយកសៀមដែរ ។ ជួនកាលអ្នកទាំងពីរបានឯកភាពគ្នាសន្យាធានាអត្ថិភាពឱ្យសៀមថែមទៀត ផង ។ សៀមស្ថិតនៅចន្លោះទឹកដីដែលអង់គ្លេស និងបារាំងដណ្ដើមយកបានដូចគ្នានឹងកម្ពុជាកាលពីសតវត្សរ៍ទី១៨ និង១៩ អីចឹងដែរដែលកាលណោះស្ថិតនៅចន្លោះកូសាំងស៊ីនភាគខាងត្បូង ហើយនិងទឹកដីដែលសៀមដណ្ដើមយកបានតែខុសគ្នាត្រង់ថាបារាំង និងអង់គ្លេសមិនដែលមានគំនិតចង់យកទឹកដីសៀមដាក់ជារបស់ខ្លួន ឬក៏បែងទឹកដីសៀមចែកគ្នាទេ បើទោះជាថាពួកគេមានមហិច្ឆតាខ្លាំងក្លាយ៉ាងណាក៏ដោយ ហើយអ្នកទាំងពីរចង់ឃើញសៀមរស់រានមានជីវិតនៅចន្លោះគេទាំងពីរជា រៀងរហូត ។
- ១៨៦៧ នៅក្នុងឆ្នាំ១៨៦៧ សៀមបានប្រកាសបោះបង់អាណាព្យាបាល និងអធិរាជភាពមកលើកម្ពុជា ។ នៅឆ្នាំ១៨៩៣ ក្រោយពីត្រូវបារាំងបណ្ដេញចេញពីប៉ុស្ដិ៍ទាំងឡាយដែលគេបានបង្កើត ឡើងនៅស្រុកលាវលើច្រាំងទន្លេមេគង្គខាងឆ្វេងរួចមក ហើយបានឃើញកប៉ាល់ចម្បាំងរបស់បារាំងបើកឡើងតាមទន្លេមេណាមកាត់ របាំងគ្រាប់ដែលបាញ់ចេញពីបន្ទាយការពារ (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣) និងបានឃើញការគំរាមកំហែងរបស់កាំភ្លើងធំបារាំងមកលើរាជវាំងរបស់ ខ្លួន សៀមបានចុះសន្ធិសញ្ញាមួយយល់ព្រមប្រគល់ត្រើយខាងឆ្វេងទន្លេមេគង្គឱ្យ បារាំង ហើយបានប្រគល់ខែត្រចន្ទតាប៊ុនមួយឱ្យជាកិច្ចធានា ។ នៅក្នុងឆ្នាំ១៩០៤ សៀមបានយល់ព្រមប្រគល់ខែត្រម្លូព្រៃ និងទន្លេរពៅនៅត្រើយខាងស្ដាំទន្លេមេគង្គភាគខាងជើងកម្ពុជា និងខែត្រកោះកុង និងត្រាត នៅលើឆ្នេរឈូងសមុទ្រសៀមដែលសៀមគ្មានសិទ្ធិគ្រប់គ្រងសោះទៅឱ្យ បារាំងថែមទៀត ។ នៅក្នុងឆ្នាំ១៩០៧ សៀមបានយល់ព្រមប្រគល់ខែត្របាត់ដំបង ស៊ីសូផុន សៀមរាប មង្គលបុរី ព្រះរាជាណាចក្របាសាក់ ហើយទទួលស្គាល់ថាបារាំងមានព្រំដែនខាងពាយ័ព្យត្រឹមជួរភ្នំដងរែក ។ នៅភាគខាងលើទន្លេមេគង្គឯណោះវិញ សៀមបានយល់ព្រមប្រគល់ទឹកដីនៅលើត្រើយខាងស្ដាំដែលស្ដេចហ្លួងប្រាបាង បានទាមទារយកទៅវិញ ។ ដោយហេតុនេះសៀមបានបញ្ចប់ការលំបាកផ្សេងៗដែលគេបានបង្កឥតឈប់ឈរ កន្លងមកហើយមិនដែលបានដោះស្រាយរួចម្ដងណាទេ ។ ធ្វើបែបនេះព្រះរាជាសៀមបានសម្របសម្រួលទៅតាមការចាំបាច់មួយចំនួន ដែលព្រះអង្គមិនអាចជៀសវាងរួច ក៏ប៉ុន្ដែសម្បទានដែលសៀមបានប្រគល់ឱ្យបារាំងគឺត្រូវបានធ្វើឡើង ជាថ្នូរនឹងសិទ្ធិយុត្ដាធិការដែលបារាំងមានកន្លងមកទៅលើប្រជាជន បារាំង និងអាស៊ីមួយចំនួនដែលរស់នៅក្នុងទឹកដីជាកម្មសិទ្ធិរបស់បារាំង ក្រោមការត្រួតត្រារបស់កុងស៊ុលបារាំងនៅសៀម ។ ក្រោយមកបារាំងបានប្រគល់ទៅឱ្យសៀមវិញនូវខែត្រចន្ទតាប៊ុន ក្រោយពីគ្រប់គ្រងអស់ពេល១១ឆ្នាំ ខែត្រត្រាតដែលមានរ៉េស៊ីដង់បារាំងនៅតាំងពី៣ឆ្នាំមុន និងទឹកដីហ្លួងប្រាបាងមួយចំណែកដែលស្ដេចហ្លួងប្រាបាងបានកាន់កាប់ជា ច្រើនឆ្នាំមកហើយ ។ ព្រះរាជាសៀមបានប្រកបអាជីពសមស្របជាប្រជាជាតិមួយមានអារ្យធម៌ ជឿនលឿន ជាប្រជាជាតិដែលអាចដឹកនាំខ្លួនឯង បានធ្វើឱ្យប្រទេសជឿនលឿនទាំងឡាយទទួលស្គាល់យុត្ដាធិការរបស់សៀម ហើយដែលអាជ្ញាធរនយោបាយ និងយុត្ដិធម៌ត្រូវបានពង្រឹង និងពង្រីក ។ ដោយរួបរួមគ្នាបែបនេះ ពួកថៃបានទទួលបាននូវមធ្យោបាយគ្រប់គ្រាន់ដើម្បីកែប្រែទឹកដីដែលពួក គេកាន់កាប់ ហើយអំពើល្អរបស់រដ្ឋាភិបាលបានត្រូវផ្សព្វផ្សាយទៅសព្វទិសទីនៃ ព្រះរាជាណាចក្រ ។
- ១៨៦៧ នៅក្នុងពេលជាមួយគ្នានោះ ព្រះរាជាសៀមបានបោះបង់បណ្ដារដ្ឋសានទៅឱ្យអង់គ្លេសពីព្រោះថា រដ្ឋទាំងអស់នោះមិនដែលបានទទួលស្គាល់អធិរាជភាពរបស់សៀមម្ដងណាទេ បើទោះបីជាសៀមធ្លាប់បានប្រយុទ្ធចាប់បង្ខំ និងលើកហេតុផលថាសាន និងសៀមជាជាតិសាសន៍តែមួយ និងថាពាក្យសានជាការអានពាក្យសៀមមិនច្បាស់យ៉ាងណាក៏ដោយ ។ ម្យ៉ាងទៀតគឺដោយសារអង់គ្លេសបានដណ្ដើមយកប្រទេសភូមាភាគខាងក្រោមរួច ហើយកាលពីឆ្នាំ១៨២៨ និងដណ្ដើមយកប្រទេសភូមាភាគខាងលើទៀតនៅក្នុងឆ្នាំ១៨៨៥ ហើយមានបំណងចង់បើកផ្លូវមួយទៅកាន់ស្រុកចិន ។ សៀមក៏បានបោះបង់ទៅឱ្យអង់គ្លេសផងដែរនូវបណ្ដារដ្ឋភាគខាងត្បូង ទាំងឡាយដែលស្ថិតនៅតាមទៀបកោះម៉ាឡាកាដែលសៀមធ្លាប់មានអធិរាជភាពទៅ លើតាំងពីសតវត្សរ៍ទី១៤រៀងរហូតមកចាប់ពីពេលដែលកម្ពុជាអស់សិទ្ធិ អំណាចទៅ ។ អង់គ្លេសបានចូលកាន់កាប់សិង្ហបុរី រួចបានកាត់យករដ្ឋម៉ាឡេមួយម្ដងៗរួមមានត្រឹងហ្គា នូកេ ឡាន់តាន់រ៉ា ម៉ន កេដាក់ និងសាំសាំ ហើយរដ្ឋខ្លះ អង់គ្លេសដាក់រ៉េស៊ីដង់ឱ្យមើលខុសត្រូវ រដ្ឋខ្លះទៀតបញ្ចូលជាសហភាពរដ្ឋនៅក្រោមអាណាព្យាបាលរបស់អង់គ្លេស ។
- ១៨៦៧ បើពិនិត្យលើការរៀបរាប់ខាងលើវាហាក់ដូចជាថាសៀមបានយល់ព្រម បោះបង់ទឹកដីច្រើនហួសហេតុពេកហើយ ។ តាមពិតទៅបណ្ដារដ្ឋទាំងអស់នោះមិនមែនចំណុះសៀមពិតប្រាកដប៉ុន្មាន ទេ រដ្ឋមួយចំនួនបានទទួលឥស្សរភាពរួចចាកពីអនុត្ដរភាពរបស់សៀមជាយូរ មកហើយ ហើយរដ្ឋភាគច្រើនបានឈប់ទទួលស្គាល់សៀមថាជាមជ្ឈមណ្ឌលសកម្មភាព ឬជាប្រភពពន្លឺដែលទាក់ទាញពួកគេទៀតហើយ ។ ជាក់ស្ដែងដូចជាសិង្ហបុរីនាពេលនោះគឺជាមណ្ឌលទាក់ទាញខ្លាំងជាង បាងកកទៅទៀត ហើយពួកអ្នកស្រុកនេះដែលឱ្យតម្លៃតែទៅលើអ្នកណាដែលមានកម្លាំងបាន មើលឃើញពួកអង់គ្លេសថាខ្លាំងជាង មានអំណាចជាងសៀម ម្ល៉ោះហើយពួកគេត្រូវខ្លបខ្លាចហើយទទួលរាក់ទាក់ពួកនេះយ៉ាងល្អ បំផុត ។
- ១៨៦៧ចាប់ពីត្រឹមការរៀបរាប់ក្នុងសំណេរនេះមក ពួកអង់គ្លេសបានទទួលបាននូវទឹកដីមួយចំណែកយ៉ាងធំនៅខាងលិចលាត សន្ធឹងពីត្បូងទៅជើងនៅតាមឆ្នេរសមុទ្របឹងហ្កាល់ដែលអាចឱ្យពួកគេ កសាងផ្លូវរទេះភ្លើងមួយបានចាប់ពីសិង្ហបុរីទៅដល់រ៉ង់ហ្គូន ។ នេះគឺជាសម្បទានចុងក្រោយរបស់សៀមទៅឱ្យអង់គ្លេសដែលសៀមត្រូវតែយល់ ព្រមតាមពីព្រោះថាគេគ្មានកម្លាំងអ្វីនឹងប្រកែកប្រឆាំងបានទេ ណាមួយផ្លូវរទេះភ្លើងនោះក៏គួរឱ្យចាប់ចិត្ដ ហើយបានបម្រើផលប្រយោជន៍របស់សៀម និងអង់គ្លេសដូចគ្នា ។
- ១៨៦៧ -ស្រុកចិន នៅក្នុងឆ្នាំ១៣៦៦ ពួកចិនបានផ្ដួលរំលំសន្ដតិវង្សម៉ុងហ្គោល-យ៉េន ដែលគូប៊ីឡៃខាន់ ចៅរបស់ហ្សង់ស៊ីសខាន់ បានបង្កើតឡើងកាលពីឆ្នាំ១២៦០ ។ សន្ដតិវង្សថ្មីគឺសន្ដតិវង្សមៀង ឬមិញ ដែលអ្នកស្រុកទទួលស្គាល់ថាជាសន្ដតិវង្សជាតិព្រោះមានកំណើតជាចិន បានឡើងសោយរាជ្យបន្ដ ។ ប៉ុន្ដែថ្វីបើពួកម៉ុងហ្គោលមិនបានគ្រប់គ្រងស្រុកចិនក៏ដោយ ក៏ប៉ុន្ដែពួកនេះនៅកាន់កាប់ផ្លូវគមនាគមន៍នៅឡើយ ម្ល៉ោះហើយអាណាចក្រចិនពេលនោះបានត្រូវកាត់ផ្ដាច់ពីពិភពលោក ខាងក្រៅ ។ និគមកាន់សាសនាកាតូលិកត្រូវរលាយបាត់ទៅនៅក្នុងបណ្ដាខែត្រភាគ ខាងកើត ហើយការរីកចម្រើននៃសាសនាមហាម៉ាត់ក៏បានបំផ្លិចបំផ្លាញសាសនា កាតូលិកឱ្យនៅឯភាគខាងលិចឱ្យរលត់រលាយទៅដែរ ។
- ១២៨៨ ដោយជាប់រវល់នឹងរឿងផ្ទៃក្នុងច្រើនយ៉ាងនេះទើបបានជាចិនគ្មាន ពេលទំនេរនឹងគិតគូរពី អាណ្ណាមជាស្រុកជិតខាងទេ ណាមួយអាណ្ណាមនេះក៏មិនបានផ្ដល់ឱកាសឱ្យចិនធ្វើអន្ដរាគមន៍ផង ដែរ ។ ម្យ៉ាងទៀតពួក អឺរ៉ុប បានធ្វើដំណើរចូលមកដល់សមុទ្របឹងហ្កាល់ ម៉ាឡាកា ឈូងសមុទ្រសៀម សមុទ្រខាងត្បូង និង សមុទ្រជប៉ុន ហើយបានដណ្ដើមកាន់កាប់ពាណិជ្ជកម្មតាមសមុទ្រស្ទើរតែទាំងអស់នៅចុង បូព៌ាប្រទេស ។ ពួកអឺរ៉ុបបានបើកអគារពាណិជ្ជកម្មគ្រប់ទីកន្លែង ហើយក៏មិនញញើតនឹងវាយប្រហារមកលើសំពៅរបស់ចិន ដែលមកប្រជែងរកស៊ី ឬធ្វើការឆក់ប្លន់នៅតាមឆ្នេរសមុទ្រដែលគេចុះចតនោះដែរ ។ សរុបសេចក្ដីមក ការធ្វើដំណើរមកដល់របស់ ពួកអឺរ៉ុប និងការកើតមានពួកចោរសមុទ្រដោយអតីតបក្សពួករបស់ សន្ដតិវង្សមិញ បាន ធ្វើឱ្យពួកចិនបាត់បង់អស់នូវសេចក្ដីក្លាហាន ។ ចំនួនសំពៅពាណិជ្ជកម្មចិនថយចុះ ហើយមិនសូវហ៊ានធ្វើដំណើរផ្សងព្រេងទៅឆ្ងាយដូចពីមុនកាលនៅក្រោម សន្ដតិវង្សជាតិមិញ ឬនៅក្រោមសន្ដតិវង្សម៉ុងហ្គោលនោះទេ ។ ព្រះចៅអធិរាជតាកតារម៉ាន់ជូមិនអាចចេញបញ្ជាឱ្យស្ដេចប្រទេសឯទៀតៗ អនុវត្ដតាមឡើយដូចជាឱ្យបញ្ឈប់សង្គ្រាម ឬឱ្យរក្សាសន្ដិភាពដូចដែលគូប៊ីឡៃខាន់ បានចេញបញ្ជាមួយនៅក្នុង ឆ្នាំ១២៨៨ ឱ្យស្ដេចសៀមដាក់អាវុធចុះរួចបន្ទាប់មកធ្វើអន្ដរាគមន៍រវាងនគរ ចាម្ប៉ា និងតុងកឹងថែមទៀត ។ ព្រះអង្គគ្មានអំណាចអ្វីនឹងធ្វើការសងសឹកចំពោះការប្រមាថមកលើ ជនជាតិចិននៅម៉ាឡេស៊ីដូចដែលគូប៊ីឡៃខាន់បានធ្វើម្ដងនៅកោះជ្វា កាលពីឆ្នាំ១២៩៣ឡើយ ។ ហើយព្រះអង្គក៏គ្មានអំណាចអ្វីនឹងបញ្ជូនរាជទូតមកកម្ពុជាដើម្បី ទាមទារឱ្យកម្ពុជាបញ្ជូនពួកអ្នកភៀសខ្លួន ឬពួកអ្នកដើរសំពៅចិនទៅឱ្យវិញដូចដែលចិនធ្លាប់បានធ្វើម្ដង កាលពីឆ្នាំ១២៩៥ផងដែរ ។ មិនតែប៉ុណ្ណោះចិនក៏មិនដែលបានបញ្ជូនមន្ដ្រីជាន់ខ្ពស់ឱ្យនាំយក ត្រាអាយផាយ ឬសញ្ញាប័ត្របញ្ជាក់ថ្វាយដល់ព្រះរាជាដែលទើបឡើងគ្រងរាជ្យនៅតុងកឹង ឬកូសាំងស៊ីនសោះទេ ។ ១៣៦៨ ការដែលសន្ដតិវង្សម៉ុងហ្គោលត្រូវធ្លាក់ចេញពីអំណាចនៅក្នុងឆ្នាំ ១៣៦៨ គឺមិនបានបម្រើផលប្រយោជន៍របស់ចិននៅខាងក្រៅប្រទេសទេ ។ ដោយឡែកការមកដល់របស់ពួកអឺរ៉ុបបានធ្វើឱ្យឥទ្ធិពលខាងផ្នែក ស្មារតីរបស់ចិនទៅលើបណ្ដាប្រជាជាតិដែលមានអារ្យធម៌អន់ខ្សោយជាង បានថយចុះជាលំដាប់ពីព្រោះនៅពេលដែលបានជួបជាមួយពួកអឺរ៉ុប ប្រជាជាតិទាំងនោះដែលធ្លាប់តែទទួលស្គាល់ថាចិនល្អខ្ពង់ខ្ពស់ជាង បានបែរមកទទួលស្គាល់ថាមានពួកស្បែកសល្អប្រសើរជាងពួកស្បែកលឿង ទៅទៀត ។ អនុត្ដរភាពដែលចិនធ្លាប់តែមានមកលើប្រទេសទាំងឡាយណាដែលសំពៅចិន ធ្វើដំណើរទៅដល់បានត្រូវធ្លាក់ចុះយ៉ាងរហ័សជាហេតុធ្វើឱ្យចិន បិទកំពង់ផែរបស់គេមិនឱ្យនាវាបរទេសជាពិសេសគឺនាវាពួកអឺរ៉ុបចូល ចតទេដោយខ្លាចមិនអាចទប់ទល់បាន ។ មិនយូរប៉ុន្មាន កេរ្ដិ៍ឈ្មោះចិនក៏ត្រូវសាបរលាបទៅ បណ្ដាប្រទេសនៅចុងបូព៌ាប្រទេសបានស្គាល់ត្រឹមតែពួកចិនដែលរត់ចោល ស្រុកដែលភាគច្រើនៗតែបានក្លាយទៅជាចោរសមុទ្រនៅចាំតែឆក់ប្លន់សំពៅ ពាណិជ្ជកម្មតាមឆ្នេរសមុទ្រ ហើយនៅទីបញ្ចប់បានទៅរស់នៅអាណ្ណាម កម្ពុជា សៀម ឬនៅប្រជុំកោះអាំងស៊ូឡាំងបង្កបានជានិគមចិនធំឡើងៗរហូតដល់អាច ដណ្ដើមយកទីក្រុងបាតាវីយ៉ាបាន ។ ពួកចិនដែលមានដើមកំណើតនៅហៃណានច្រើនជាអ្នកពូកែរកស៊ីតែក៏ជាចោរ សមុទ្រដ៏អង់អាចក្លាហានណាស់ដែរដែលតែងតែធ្វើឱ្យពួកអ្នកដើរ សមុទ្រទាំងឡាយចងចាំឥតភ្លេចថាមានពួកចិន និងសំពៅចិនដែលមានកាំភ្លើងធំ និងកាំភ្លើងតូចជាច្រើន ។ រហូតមកដល់ឆ្នាំ១៨៦០ មុនពេលដែលកប៉ាល់ប្រើចំហាយរបស់ពួកអឺរ៉ុបមកដល់ គេនៅប្រទះឃើញមានសំពៅចោរសមុទ្រជាច្រើនសំពៅខ្លះបើកបរដោយបក្សពួក សន្ដតិវង្សមិញដែលមិនចុះចូលជាមួយសន្ដតិវង្សម៉ាន់ជូ សំពៅខ្លះទៀតបើកបរដោយពួកហៃណានបានធ្វើការឆក់ប្លន់នៅលើផ្លូវពី សិង្ហបុរីទៅស្រុកសៀម សាយហ្គន ម៉ាកាវ និងតុងកឹង ធ្វើឱ្យដំណើរត្រង់តំបន់នេះប្រកបទៅដោយគ្រោះថ្នាក់ និងការកាប់សម្លាប់រង្គាល ។ នៅលើផែនទីសម័យនោះ គេសង្កេតឃើញមានឈ្មោះកោះចោរឆក់ កោះចោរសមុទ្រ កោះចោរលួចជាច្រើននៅតាមផ្លូវដែលជាជម្រករបស់ពួកចោរចិនទាំង អស់នោះ ។
- ១៨២៨ ក្រៅពីពួកចោរសមុទ្រ និងចោរលួចប្លន់ទាំងអស់នោះបណ្ដាប្រទេសខាងក្រៅនៅចុងបូព៌ាប្រទេស និងអឺរ៉ុបដូចជាភ្លេចអំពីវត្ដមានរបស់ចិនអស់ទៅហើយនៅក្នុង សតវត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ ។ នេះក៏ដោយសារចិនខ្លួនឯងមានឆន្ទៈចង់ផ្ដាច់ខ្លួនឱ្យឆ្ងាយពីលោក ខាងក្រៅជាពិសេសគឺដោយសារគេបារម្ភខ្លាចពួកអឺរ៉ុបដែលប្រកបទៅដោយ ល្បិចកល និងសេចក្ដីក្លាហានហួសហេតុ ។ នៅក្នុងឆ្នាំ១៥៥៣ ចិនបានធ្វើសម្បទានប្រគល់កោះម៉ាកាវឱ្យទៅពួកព័រទុយហ្គាល់ដែលបាន កាន់កាប់កោះនេះតាំងតែពីឆ្នាំ១៥៨៣ មកម្ល៉េះ ។ នៅក្នុងឆ្នាំ១៥៨៣ ចិនបានយល់ព្រមឱ្យពួកសាសនទូតសេស្វ៊ីតចូលផ្សព្វផ្សាយសាសនានៅ ណង់កាំងក៏ប៉ុន្ដែក្រោយមកបានបណ្ដេញពួកនេះចេញទៅវិញដោយហេតុថា ពួកកាតូលិកនេះហាក់ដូចជាបានចូលដៃចូលជើងជាមួយសត្រូវដែលប្រឆាំង ប្រជែងយករាជសម្បត្ដិ ។ ព្រះចៅអធិរាជពេលនោះបានអនុញ្ញាតឱ្យពួកសេស្វ៊ីតតែ២-៣នាក់ ប៉ុណ្ណោះដែលគិតគូរតែខាងវិទ្យាសាស្ដ្រពិសេសគឺតារាសាស្ដ្រស្នាក់នៅ នឹងប៉េកាំង ។ បន្ទាប់មកចិនបានចាប់ផ្ដើមបើកទ្វារឱ្យពួកអឺរ៉ុបឡើងវិញបន្ដិច ម្ដងៗ ។ នៅរវាងឆ្នាំ១៧៨៨ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យពួកអង់គ្លេស និងបារាំងបើកអគារពាណិជ្ជកម្មនៅកង់តុងក៏ប៉ុន្ដែព្រះចៅអធិរាជមិន អាចធ្វើឱ្យពួកចៅហ្វាយខែត្រ និងមន្ដ្រីនៅក្រោមបង្គាប់ដាក់ទោសទណ្ឌដល់ពួកអ្នកដែលបានធ្វើបាប ជនរួមជាតិ និងពួកអង់គ្លេសបានទេ ។ បាតុភាពប្រឆាំងមិនមែនលេចចេញមកពីស្រទាប់ប្រជាជនដែលទទួលផលល្អ ពីវត្ដមានរបស់ពួកអឺរ៉ុបនោះទេតែលេចចេញមកពីស្រទាប់ពួកអ្នក បញ្ញវន្ដ និងពួកមន្ដ្រីដែលភ័យខ្លាចក្រែងទំនៀមទម្លាប់ របៀបរបប និងអារ្យធម៌អឺរ៉ុបមានឥទ្ធិពលអាចមកប្រែក្លាយរបៀបរបបចាស់ដែលពួក គេកំពុងតែរស់នៅព្រោះគេចង់រក្សានូវអ្វីៗដែលជីដូនជីតារបស់គេ បានបន្សល់ទុកមកឱ្យ ។ តាមពិតទៅពួកនោះបានដឹងច្បាស់ណាស់នូវអំពើដែលពួកអឺរ៉ុបកំពុងតែ ធ្វើនៅចុងបូព៌ាប្រទេស និងនៅឥណ្ឌា ហើយការដែលគេមានការភ័យព្រួយខ្លាចពួកបិសាចលោកខាងលិចមកដណ្ដើមយក ស្រុកចិននោះមិនខុសទេ ។ និយាយពីពួកពាណិជ្ជករចិនវិញពួកនេះភាគច្រើនចេះអាន និងចេះសរសេរ ក៏ប៉ុន្ដែគេមិនមែនជាបញ្ញវន្ដដែលស្នេហាជាតិប៉ុន្មានទេ ម្ល៉ោះហើយពួកនេះមិនសូវជាអភិរក្សណាស់ណាដែរ ។ ពួកនេះមានអធ្យាស្រ័យល្អចំពោះពួកបរទេស ហើយអាចនឹងបង្ខំឱ្យពួកមន្ដ្រី និងពួកបញ្ញវន្ដស្ដាប់មតិសាធារណជនផងបើទោះជាមានការចោទប្រកាន់ថា សាធារណជនគិតមិនបានឆ្ងាយប្រៀបដូចជាមនុស្សខ្វាក់ក៏ដោយ ។ ម្ល៉ោះហើយមានការតស៊ូផ្ទៃក្នុងមួយកើតឡើងរវាងម្ខាងគឺពួកអ្នក អភិរក្សនិយមដែលមានពួកមន្ដ្រី និងបញ្ញវន្ដ និងម្ខាងទៀតគឺពួកអ្នកដែលចង់ឱ្យស្រុកចិនបើកចំហ តែពួកក្រោយនេះមិនសូវជាអង់អាចប៉ុន្មានទេ ។ នៅទីបញ្ចប់ពួកអ្នកអភិរក្សនិយមក៏ឈ្នះ ហើយឆ្លៀតពេលដែលពួកបេសកជនកាតូលិកប្រព្រឹត្ដខុសឆ្គងខ្លះនៅក្នុង ឆ្នាំ១៨១៥ ក៏សម្រេចសុំបានការអនុញ្ញាតពីព្រះចៅអធិរាជឱ្យបណ្ដេញពួកនោះចេញ ទាំងអស់ទៅ ។ ពេលនោះរាជវាំងនៅឯប៉េកាំងមិនបានស្ដាប់តាមពួកមន្ដ្រី និងបញ្ញវន្ដដែលអភិរក្សនិយមជាងខ្លួនទៅទៀតនោះទាំងស្រុងទេ ថ្វីបើគេខ្លាចពួកអឺរ៉ុបធ្វើអន្ដរាគមន៍គាំទ្រដល់ជនរួមឈាមគេក្ដី ម្ល៉ោះហើយគេបានអនុញ្ញាតឱ្យបេសកជនកាតូលិកនៅនឹងប៉េកាំងជាបន្ដទៅ ទៀត ។ ក៏ប៉ុន្ដែនៅឆ្នាំ ១៨២៨ ដោយពិនិត្យឃើញថាប្រទេសបារាំងដែលធ្លាប់តែការពារពួកសាសនទូតបរទេស មិនយល់ទាស់ទេគេក៏បណ្ដេញពួកកាតូលិកចេញទៅតាមបំណងរបស់ពួកអ្នក អភិរក្សនិយម ។ ដល់មកឆ្នាំ១៨៣៤ រាជវាំងចិនបានប្រកែកមិនព្រមបន្ដសន្ធិសញ្ញាពាណិជ្ជកម្មដែលប្រគល់ សិទ្ធផ្ដាច់មុខឱ្យក្រុមហ៊ុនអង់គ្លេសនៅឥណ្ឌាភាគខាងកើតតទៅទៀតទេ ។ ពេលនោះដោយពិនិត្យឃើញថាប្រទេសឯទៀតនៅតែបន្ដធ្វើពាណិជ្ជកម្ម ជាមួយចិនបាន អង់គ្លេសបានឆ្លៀតឱកាសដែលស្ដេចត្រាញ់នៅកង់តុងចាប់អាភៀនចំនួន២ ម៉ឺន៤ពាន់កេសរបស់ពាណិជ្ជករអង់គ្លេសម្នាក់ដែលមានតម្លៃរហូតដល់ទៅ ៥០លានហ្វ្រង់ដុតបំផ្លាញចោលក៏ប្រកាសសង្គ្រាមនឹងស្រុកចិនឡើង ។ គេក៏នាំគ្នាហៅសង្គ្រាមនោះថាសង្គ្រាមអាភៀនទៅ ។
- ១៨៤២ ក្នុងសង្គ្រាមនោះប្រទេសចិនត្រូវបរាជ័យ ហើយត្រូវបានគេចាប់បង្ខំឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាណង់កាំង នៅ ក្នុងថ្ងៃទី២៩ ខែសីហា ឆ្នាំ១៨៤២ ដោយយល់ព្រមបើកកំពង់ផែសៀងហៃ និងប៉ូហ៊្វូឈូ និងអាម៉យឱ្យបរទេស ហើយប្រគល់ កោះហុងកុង ឱ្យអង់គ្លេស ។ ដល់ឃើញចិនយល់ព្រមបើកកំពង់ផែឱ្យតែអង់គ្លេសម្នាក់ឯងដូច្នេះ បារាំង និងអាមេរិកាំងច្រណែនក៏ឆ្លៀតពេលចូលធ្វើអន្ដរាគមន៍ ហើយទទួលបាននូវសន្ធិសញ្ញាពិសេសរៀងៗខ្លួន ។ នៅក្នុងសន្ធិសញ្ញាជាមួយបារាំងមានសេចក្ដីបញ្ជាក់ច្បាស់ថាប្រទេស ចិននឹងត្រូវបន្ដបើកចំហឱ្យមានការផ្សព្វផ្សាយទាំងសាសនាកាតូលិក ទាំងសាសនាគ្រិស្ដទៀតផង ។
- ១៨៥៣ ពួកសត្រូវរបស់សន្ដតិវង្សម៉ាន់ជូដែលតាមពិតទៅដូចជាមាន អធ្យាស្រ័យល្អជាមួយនឹងពួកបរទេស ហើយចង់បើកចំហប្រទេសចិនចំពោះពាណិជ្ជកម្មពិភពលោកបានឆ្លៀតយកឱកាស ដែលចិនបរាជ័យក្នុងសង្គ្រាមនេះដើម្បីបង្កើនការវាយប្រហារមកលើពួក តៃស៊ឹង បំផុសបំផុលមហាជនឱ្យងើបឡើងប្រឆាំង និងគាំទ្រសន្ដតិវង្សមិញ ដែលមានសញ្ជាតិជាជនជាតិចិន ហើយដែលគេនិយាយថានៅមានសេសសល់បច្ឆាញាតិនៅឡើយ ។ នៅភាគខាងត្បូងស្រុកចិនមានកើតសមាគមសម្ងាត់ជាច្រើនដែលមានបណ្ដាញ រហូតមកដល់អាំងស៊ូឡាំង និងឥណ្ឌូចិនទៀតផង ។ សមាគមសម្ងាត់ទាំងនោះបានចាប់កម្រើករំជើបរំជួលឡើង ហើយមិនយូរប៉ុន្មានក៏មានកុបកម្មមួយរបស់ពួកតៃពីងកើតឡើងនៅក្នុង បណ្ដាខែត្រភាគនិរតីបញ្ជាក់ឱ្យឃើញថាពួកគេជាសត្រូវរបស់សន្ដតិវង្ស ម៉ាន់ជូ គេប្រឆាំងនឹងការដែលពួកម៉ាន់ជូនេះបង្ខំឱ្យគេក្រងសក់ទៅក្រោយ ហើយកោរសក់ពីលើថ្ងាស និងក្រោមកញ្ចឹងក ។ ពួកនេះពន្លែងសក់ឱ្យនៅស៊ើងទ្រើងមិនក្រងទៀតទេ ។ មុនដំបូងពួកតៃពីងចាប់ផ្ដើមវាយប្រហារទៅលើទ័ពរបស់ព្រះចៅអធិរាជ ដែលគេបានជួបប្រទះបន្ទាប់មកបានវាយដណ្ដើមយកទីក្រុងមួយចំនួន ។ ពួកនេះបានត្រូវប្រជាជនទះដៃអបអរស្វាគមន៍គ្រប់ទិសទី ។ នៅទីបញ្ចប់ពួកតៃពីងដណ្ដើមយកអតីតរាជធានីណង់កាំងបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៨៥៣ ។
- ១៨៥៦ ឥឡូវនេះសន្ដតិវង្សម៉ាន់ជូហៀបតែដួលរលំទៅហើយ ។ នៅពេលដែលរាជវាំងកំពុងតែជួបនឹងវិបត្ដិអនាធិបតេយ្យដែលកើតមានជា ទូទៅ ហើយគំនិតស្មារតីកំពុងតែពុះកញ្ជ្រោលពួកបញ្ញវន្ដ និងមន្ដ្រីក៏បណ្ដោយខ្លួនឱ្យលង់ទៅតាមកំហឹងដែលគេមានចំពោះពួក បរទេស ហើយចាប់ប្រព្រឹត្ដអំពើឃោរឃៅដូចពីអតីតកាលវិញ ។ ឃាតកម្មទៅលើបេសកជនកាតូលិកម្នាក់នៅក្នុងឆ្នាំ ១៨៥៦ រួចបន្ទាប់មកការចាប់ខ្លួនពួកជនជាតិចិនជាអ្នកដើរកប៉ាល់របស់ អ្នកស្រុកអាយដែលមានដាក់ទង់ជាតិអង់គ្លេសបានធ្វើឱ្យកើតមាន សង្គ្រាមឡើងម្ដងទៀតរវាងម្ខាងគឺពួកបារាំង និងអង់គ្លេស ម្ខាងទៀតគឺចិន ។ សង្គ្រាមនេះមានរយៈពេលជាច្រើនខែ សម្ព័ន្ធភាពបារាំងអង់គ្លេសទទួលជោគជ័យជាបន្ដបន្ទាប់ ហើយបានធ្វើដំណើររហូតទៅដល់ប៉េកាំង ។ ចិនត្រូវបរាជ័យម្ដងទៀត ហើយត្រូវចាប់បង្ខំឱ្យចុះសន្ធិសញ្ញាសន្ដិភាពមួយទៀតនៅក្នុងខែ មិថុនា ឆ្នាំ១៨៥៨ទេ ។ មួយឆ្នាំក្រោយមក សង្គ្រាមបានផ្ទុះឡើងសាជាថ្មីពីព្រោះពួកចិនមិនចង់ឱ្យសច្ចាប័ន ទៅលើសន្ធិសញ្ញាខែមិថុនា ឆ្នាំ១៨៥៨ ។ រាជធានីប៉េកាំងត្រូវដណ្ដើមយកបាននៅក្នុងឆ្នាំ១៨៦០ ព្រះរាជដំណាក់រដូវរងាបានត្រូវគេបំផ្លាញចោលហើយគេបានលើកទង់ជាតិ បារាំង និងអង់គ្លេសដែលគេនិយាយថាជាតំណាងអារ្យធម៌ស៊ីវីល័យនៅក្នុងរាជធានី នៃអាណាចក្រចិន ។ គឺនៅពេលដែលវិលត្រលប់មកពីធ្វើសង្គ្រាមលើកទី១ជាមួយចិននោះឯង ដែលទ័ពបារាំងបានវាយប្រហារដោយកាំភ្លើងធំទៅលើទីក្រុងទួរ៉ាន ហើយដណ្ដើមយកបាន សាយហ្គន ដោយមានការគាំទ្រពីពួកអេស្ប៉ាញដែលមកពី ម៉ានីល ។ នៅពេលដែលវិលត្រលប់មកពីសង្គ្រាមលើកទី២ បារាំងដណ្ដើមយកបាន និងកាន់កាប់ខែត្ រ៣ របស់កូសាំងស៊ីនដែលតាមពិតទៅបារាំងគ្មានបំណង ចង់បានទេបើសិនជា អាណ្ណាម មិនបំបែកបំបាក់សាសនទូតកាតូលិក ហើយបើគ្មានទ័ពនៅក្នុងសមុទ្រចិនទេនោះ ។
- ១៨៦១ បរាជ័យផ្ទួនៗរបស់ចិនដោយ «ពួកអ្នកព្រៃមកពីបស្ចិម» បានធ្វើឱ្យមតិសាធារណជនអស់ជំនឿលើរដ្ឋាភិបាលនៃសន្ដតិវង្សម៉ាន់ជូ ដែលចុះខ្សោយណាស់ទៅហើយក្រោមសន្ទុះពួកបះបោរ ។ ការឃោសនាប្រឆាំងឱ្យទម្លាក់សន្ដតិវង្សនេះចោលបានផ្ទុះឡើងយ៉ាងកាច សាហាវ ។ ពួកអ្នកដែលកាន់ជើងសន្ដតិវង្សមិញបាននាំគ្នាទៅចូលបម្រើក្នុងជួរ កងទ័ពពួកតៃពីងយ៉ាងកុះករបង្កបានជាទ័ពដ៏ធំមួយមានទាំងទាហានបែប ជាកំណែនប្រញាប់ដែលនឹងត្រូវរំសាយទៅវិញកាលណាចប់សង្គ្រាម(19) ។ នយោបាយរបស់ពួកអ្នកមិនសប្បាយចិត្ដបានត្រូវពង្រឹងឱ្យកាន់តែរឹង មាំឡើងដោយភាពកំសាករបស់ប្រជារាស្ដ្រដែលគ្មានការទុកចិត្ដទៅលើ ព្រះអធិរាជិនីទាំង២អង្គដែលបានដណ្ដើមយកអំណាចជាពិសេសគឺពួក មន្ដ្រីដែលបានក្បត់នឹងបុព្វហេតុដែលពួកគេបានបម្រើកាលពីថ្មីៗហើយ ដែលកំពុងតែមានមុខតំណែងសព្វថ្ងៃ ។
- ១៨៦១ ពួកតៃពីងដណ្ដើមយកនីងប៉ូបាននៅក្នុងថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៨៦១ ហើយបានទៅបោះទ័ពនៅពីមុខកំពង់ផែសៀងហៃជាកំពង់ផែដែលអង់គ្លេស និងបារាំងដោះដូរទំនិញជាមួយចិននៅក្នុងខែមករា ឆ្នាំ១៨៦២ ។ ការដែលធ្វើយ៉ាងនេះមានន័យថាគឺចាប់បើកការវាយប្រហារមកលើពួក អឺរ៉ុប ហើយទាំងដែលពួកនេះបានខិតខំធ្វើខ្លួនជាអព្យាក្រឹតនៅក្នុងជម្លោះ ផ្ទៃក្នុងរបស់ចិននេះ និងទាំងដែលពួកនេះអាចចាត់ទុកបានថាជាសត្រូវបន្ទាប់បន្សំមួយ របស់សន្ដតិវង្សម៉ាន់ជូ ហើយថាពួកតៃពីងបានគ្រប់គ្រងទឹកដីអាណាចក្របានមួយចំណែករួចទៅហើយ ក៏ដោយ ។ ក៏ប៉ុន្ដែថ្វីបើពួកគេចង់បើកចំហស្រុកចិនក៏ដោយក៏ពួកតៃពីងចង់ បង្ហាញឱ្យឃើញតាមរយៈការវាយប្រហារមកលើពួកបរទេសដែលត្រួតត្រា ទឹកដីភាគខាងត្បូងនេះថាមានតែពួកគេនេះទេដែលអាចយកជ័យជម្នះលើ សត្រូវបរទេសហើយអាចការពារឯករាជ្យជាតិបាន ។ ពួកបារាំង និងអង់គ្លេសបាននាំគ្នារៀបចំកម្លាំងឡើងវិញប្រឆាំងនឹងការប្រយុទ្ធ របស់ពួកតៃពីងដែលធ្លាប់តែច្បាំងនឹងពួកចិនគ្នាឯង ហើយច្បាំងម្ដងៗមានមនុស្សស្លាប់តិចជាង១០០នាក់ធ្វើឱ្យពួកនេះ បរាជ័យដូចជាទ័ពរបស់ព្រះចៅអធិរាជដែរ ។ ពួកសម្ព័ន្ធមិត្របានដណ្ដើមកាន់កាប់បន្ទាយរបស់ពួកតៃពីងបានទាំងអស់ ហើយដណ្ដើមយកណង់កាំងបាននៅក្នុងខែឧសភា ឆ្នាំ១៨៦៤ ។
- ១៨៦១ ក្រោយសង្គ្រាមសន្ដិភាពក៏មានឡើងវិញនៅក្នុងមហាអាណាចក្រដោយ សន្ធិសញ្ញាសន្ដិភាពរវាងពួកអឺរ៉ុបនឹងរដ្ឋាភិបាលចិនដែលត្រូវអាម៉ាស់ ជាខ្លាំងព្រោះបរាជ័យជាច្រើនលើកច្រើនគ្រាក្នុងការប្រយុទ្ធជាមួយ ពួកតៃពីង និងជាមួយទ័ពបារាំងអង់គ្លេសដែលកន្លងមកចិនបានចាត់ទុកថាជាពួក មនុស្សព្រៃគ្មានអារ្យធម៌ ។ តាមពិតទៅពួកសាសនទូតកាតូលិកដែលទទួលបាននូវការការពារពីពួក សម្ព័ន្ធមិត្រក៏មានកំហុសផងដែរជាពិសេសគឺពួកគ្រិស្ដសាសនិកដែលចង់ គេចវេះឱ្យរួចផុតពីច្បាប់របស់ចិន ។ នៅពេលកំហឹងរបស់ពួកអ្នកបញ្ញវន្ដ និងប្រជាជនផ្ទុះឡើងហេតុការណ៍នេះបានបង្កឱ្យមានព្រឹត្ដិការណ៍ដ៏ គួរឱ្យភ័យរន្ធត់ ។ ចិននាំគ្នាកាប់សម្លាប់ពួកសាសនទូតចាប់ពួកគ្រិស្ដសាសនិកដាក់គុក ក្រោយពីមានការចោទប្រកាន់ទៅតុលាការថាមានការលួចពង្រត់កុមារ ការលាងបាបកុមារដោយលួចលាក់រួចហើយកុមារត្រូវគេអារកសម្លាប់ ចោល ។ បាតុភាពទាំងអស់នេះបានធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងរវាងពួក អឺរ៉ុប និងចិន ។ ពួកពាណិជ្ជករចិនមិនបានកាន់ជើងពួកអឺរ៉ុបទេព្រោះប្រកាន់ពូជសាសន៍ ក៏ប៉ុន្ដែចង់ឱ្យចិនបើកចំហស្រុកទទួលយកការរីកចម្រើនដែលមិនជាទី ពេញចិត្ដរបស់ពួកបញ្ញវន្ដទេ ។ និយាយពីសមាគមសម្ងាត់ដ៏ច្រើនសន្ធឹកសន្ធាប់ចាប់តាំងពីសម័យបះបោរ របស់ពួកតៃពីងមក ពួកនេះនៅតែមានឥទ្ធិពលដដែលហើយបានបន្ដធ្វើសង្គ្រាមសម្ងាត់ ប្រឆាំងនឹងពួកអឺរ៉ុបទាមទារឱ្យកាប់សម្លាប់ពួកអឺរ៉ុបឥតឈប់ឈរ ។ នៅចំពោះមុខនិន្នាការអច្ចន្ដិកនិយមបែបនេះដែលមានជាច្រើននៅក្នុង រាជវាំងរដ្ឋាភិបាលចិន ពួកចៅហ្វាយខែត្រ និងពួកស្ដេចត្រាញ់ចិនមិនអាចនឹងធ្វើអ្វីកើតឡើយដើម្បីបំពេញបំណង ឱ្យសមទៅនឹងចិត្ដរបស់ពួកអឺរ៉ុបក្រៅតែពីមានវិធានការទៅលើពួកមេ បះបោរផ្ទាល់ដែលក្នុងនោះជួនកាលក៏មានទាំងពួកសាសនទូត និងពួកអ្នកប្រាជ្ញអឺរ៉ុបផងដែរ ។ គេមិនហ៊ានប៉ះពាល់ពួកមន្ដ្រីដែលប្រឆាំងនឹងពួកអឺរ៉ុបទេ ។
- ១៨៦១ យើងបានឃើញពីខាងលើរួចមកហើយថាចិនបានគិតថាគេមានតួនាទីមួយ ក្នុងការធ្វើអន្ដរាគមន៍លូកដៃចូលមកក្នុងរឿងរវាងរាជវាំងវ៉េជាមួយ បារាំងព្រោះគេធ្លាប់មានសិទ្ធិអធិរាជភាពមកលើអាណ្ណាម និងជាអ្នកតែងតាំងស្ដេចនៅស្រុកនេះជាច្រើនសតវត្សរ៍មកហើយ ។ គេថាគេអាចបញ្ជូនទ័ពគេឱ្យមកវាយបារាំងបានហើយសន្ធិសញ្ញាទាំងឡាយ ជាមួយអាណ្ណាមត្រូវឱ្យចិនចុះហត្ថលេខាដែរ ។ ដើម្បីឱ្យចិនឈប់រវីរវល់រារាំងទំនាក់ទំនងរបស់បារាំងជាមួយតុងកឹង លះបង់អនុត្ដរភាពខាងផ្លូវសតិអារម្មណ៍មកលើអាណ្ណាម បារាំងត្រូវតែប្រកាសសង្គ្រាមជាមួយចិនដណ្ដើមយកកោះហ្វ័រម៉ូស និងកោះប៉េស្កាឌ័រ ហើយឱ្យនាវាចម្បាំងបារាំងបាញ់ពន្លិចកប៉ាល់ចិនជាច្រើន ។ ទីបញ្ចប់ចិនសុខចិត្ដចុះសន្ធិសញ្ញាសន្ដិភាព ហើយអ្វីៗហាក់ដូចជារៀបរយស្រួលបួលទៅហើយស្រាប់តែពួករុស្ស៊ីមក ទាមទារយកកំពង់ផែអាកធួរ អាល្លឺម៉ង់មកយកតេងឈាវហ៊្វូ ហើយជប៉ុនដែលចង់ដណ្ដើមយកប្រទេសកូរ៉េ បានប្រកាសសង្គ្រាមនឹងចិនឡើងនៅក្នុងឆ្នាំ១៨៩៣ ដណ្ដើមយកបានហ្វ័រម៉ូស ឯបារាំងយកបានក្វាងឈាវវ៉ាន ។ មកដល់ពេលនោះ នយោបាយចាស់គំរឹលប្រឆាំងនឹងអឺរ៉ុបត្រូវបរាជ័យទៅ ហើយប្រទេសចិនបានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ ហើយប្រទេសអឺរ៉ុបជាច្រើនបានទទួលសិទ្ធិកសាងផ្លូវដែកជាច្រើន ។
- ១៨៦១ នៅថ្ងៃមួយ ពួកបះបោរដែលមានឈ្មោះថា «ក្រុមបុកស័រ» បាននាំគ្នាក្រោកឡើងយ៉ាងសន្ធឹកសន្ធាប់ចាប់អគ្គរាជទូតអាល្លឺម៉ង់ សម្លាប់ ហើយបានបើកការវាយប្រហារមកលើស្ថានទូតបរទេសទាំងអស់បិទច្រកចេញចូល ហើយហ៊ុមព័ទ្ធជាប់ ។ បណ្ដាប្រទេសអឺរ៉ុបទាំងឡាយដែលមានតំណាងរបស់ខ្លួនត្រូវរងការវាយ ប្រហារក៏ចាប់បញ្ជូនទ័ពមកក្នុងនោះមានទាំងជប៉ុនចូលរួមផងដែរ ហើយគេក៏នាំគ្នាបើកការវាយប្រហារឆ្ពោះទៅរករាជធានីប៉េកាំង ។ បណ្ដាស្ថានទូតដែលត្រូវពួកបះបោរព័ទ្ធជាប់មានកម្លាំងទាហានជើងគោក និងជើងទឹកប្រមាណជា១០០នាក់នៅការពារបានត្រូវរងការវាយប្រហារ រាល់ថ្ងៃ រួចក្រោយពីមានការវាយលុកធំមួយក៏ស្ងប់ស្ងាត់បាត់ទៅវិញ ពីព្រោះពួកសត្រូវមិនចុះសម្រុងគ្នាដោយមានការបែកបាក់ជាបក្សពីរ នៅឯរាជវាំង ។ បក្សទី១គឺបក្សពួកអ្នកអភិរក្សនិយមដែលឃោរឃៅ ហើយមានបំណងចង់កាប់សម្លាប់ពួកអឺរ៉ុបឱ្យអស់បើទោះជាថាការធ្វើ ដូច្នេះនឹងនាំឱ្យប្រទេសចិនត្រូវប្រឈមមុខនឹងសង្គ្រាមជាមួយបណ្ដា ប្រទេសអឺរ៉ុប សង្គ្រាមតាមមាត់ឆ្នេរសមុទ្រអាចធ្វើឱ្យពួកអឺរ៉ុបចូលលុកលុយប្រទេស ទាំងមូលមកទម្លាក់សន្ដតិវង្សម៉ាន់ជូចេញហើយបែងចែកទឹកដីគ្នារវាង បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស ជប៉ុន ហើយក៏អាចមានអាមេរិកផងក៏ដោយ ។ បក្សមួយក្រុមទៀតគឺពួកអ្នកដែលចង់ចរចាជាមួយពួកអឺរ៉ុបហើយឱ្យចិន ធ្វើការកែទម្រង់ស៊ីជម្រៅតែម្ដង ។ ពេលនោះព្រះអធិរាជិនីដែលត្រូវជាព្រះអយ្យកាទ្រង់មិនសព្វព្រះទ័យ នឹងពួកអឺរ៉ុបទេហើយបារម្ភណាស់ភ័យខ្លាចតែបាត់បង់រាជបល្ល័ង្ក ។ ព្រះអង្គគិតថាត្រូវពួកទាំង២បក្សក្បត់ហើយ ហើយទ្រង់មិនមានទុកចិត្ដបក្សណាមួយទេ ។ ទ្រង់ក៏បង្អែបង្អង់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយម៉ោងទៅមួយម៉ោង រង់ចាំមើលក្រែងមានព្រឹត្ដិការណ៍ណាមួយកើតឡើងដើម្បីមកជួយសង្គ្រោះ ព្រះអង្គ ។ នៅទីបញ្ចប់ពួកសម្ព័ន្ធមិត្រក៏នាំគ្នាធ្វើដំណើរមកដល់មាត់ទ្វារ រាជធានីប៉េកាំងដណ្ដើមយករាជធានីនេះបានដោយគ្មានខូចខាតកម្លាំងអ្វី បន្ដិចរួចហើយក៏បែងចែកទឹកដីគ្នាគ្រប់គ្រង និងបំផ្លិចបំផ្លាញគ្មានសល់ ។ ចៃដន្យអាក្រក់រាជវាំងរដូវរងាដែលកាន់កាប់ដោយពួកអាល្លឺម៉ង់បានត្រូវ ភ្លើងឆេះភ្លឺរន្ទាល ។ ដំណាក់អគារស៊ីវិល និងប្រាសាទទាំងឡាយត្រូវភ្លើងឆេះដួលរលំខ្ទេចខ្ទីហាក់បីដូចជានាំ យកទៅជាមួយជារៀងរហូតនូវអារ្យធម៌ចាស់គំរឹលនិងអតីតកាលទាំងឡាយរួម ទាំងកម្រងសំណេរផ្សេងៗពង្សាវតារ និងស្នាដៃសិល្បៈរបស់ប្រជាជនមួយក្នុងប្រវត្ដិសាស្ដ្រ៤ពាន់ឆ្នាំ កន្លងមក ។
- ១៨៦១ ពេលនោះព្រះអធិរាជិនីបានរត់គេចភៀសព្រះកាយជាមួយព្រះរាជ វង្សានុវង្ស និងរាជបរិពារផងទៅភាគខាងជើង អស់សង្ឃឹមយ៉ាងខ្លាំងដែលត្រូវបាត់បង់ទឹកដី និងរាជសម្បត្ដិ ។ ក៏ប៉ុន្ដែបន្ដិចក្រោយមកព្រះអង្គបានឈ្វេងយល់ដឹងអំពីកំហុសឆ្គង ភាពខ្វះការប៉ិនប្រសប់ និងភាពញញើតញញើមរបស់ព្រះអង្គដែលនាំឱ្យមានការខូចខាតទាំង អស់នេះ ។ ប្រាជ្ញាស្មារតីរបស់ព្រះអង្គហាក់ដូចជាភ្លឺស្វាងឡើងវិញទ្រង់ក៏ បែរទៅរកបក្សពួកអ្នកដែលចង់ឱ្យមានការរីកចម្រើន ។ ព្រះអង្គបានយល់ព្រមទទួលយកសំណើសុំសន្ដិភាពរបស់ពួកសម្ព័ន្ធមិត្រ ដែលកាន់កាប់រាជធានីប៉េកាំង ក្រោយពីពួកនេះកម្ចាត់កម្ចាយក្រុមបុកស័រឱ្យបាត់បង់ទៅបន្ដិច ម្ដងៗ ។ ព្រះអង្គបានយល់ព្រមអនុវត្ដតាមមាគ៌ាដែលពួកនោះត្រួសត្រាយថ្វាយ ហើយទ្រង់ស្ដាប់តាមមតិរបស់ពួកមន្ដ្រីដែលឯកភាពដើរតាមពួកអឺរ៉ុប ។ ក៏ប៉ុន្ដែមានមនុស្សជាច្រើនដែលស្អប់ព្រះអធិរាជិនីកញ្ចាស់នេះ ព្រោះមិនកាន់ពាក្យសច្ចៈ ហើយកាចសាហាវ ។ ចំនួនពួកអ្នកមិនសប្បាយចិត្ដ ពួកអ្នកចេះដឹង ពួកអ្នកដែលត្រូវគេកាត់កាលចោលបានកើនឡើងជាលំដាប់ ហើយរំជើបរំជួលខ្លាំងឡើងៗជាពិសេសក្នុងចំណោមអ្នកដែលនៅជុំវិញព្រះ អង្គ ។ ព្រះអង្គមិនដឹងថាតើត្រូវធ្វើយ៉ាងណាទេក្រៅតែពីប្រព្រឹត្ដខុស កាន់តែច្រើនឡើងៗ ។ ក្រុមសមាគមសម្ងាត់ដែលបានចាប់កំណើតឡើងតាំងតែពីពេលសន្ដតិវង្សមិញ អស់អំណាចទៅហើយមានបណ្ដាញរហូតដល់ទៅខាងក្រៅស្រុកចិនដូចជាមាននៅ អាំងស៊ូឡាំង ឥណ្ឌូចិន សៀម និងអាមេរិកជាដើមបានពុះកញ្ជ្រោលកាន់តែខ្លាំងឡើងៗដែរ ។ ពួកនាយទុនចិនបានប្រមូលប្រាក់យ៉ាងច្រើនប្រគល់ឱ្យពួកអ្នក បដិវត្ដន៍ដែលកើតមានច្រើនឡើងៗនៅពាសពេញអាណាចក្រ ។ និយាយឱ្យខ្លីទៅបដិវត្ដន៍បានផុសចេញមកហើយ ហើយទម្លាប់ចាស់ពីមុនទាំងឡាយបានត្រូវគេថ្កោលថាមិនល្អ ។ គេនាំគ្នាកាត់សក់ក្រងចេញ នាំគ្នាស្លៀកពាក់តាមរបៀបអឺរ៉ុប ឈប់ជក់អាភៀន ហើយស្រីៗបានចាប់ផ្ដើមចូលរួមប្រឡូកក្នុងការប្រយុទ្ធយ៉ាង ស្វិតស្វាញធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងមិនត្រឹមតែក្នុង សំណាក់ប្រជាជនចិនខ្លួនឯងទេតែក្នុងចំណោមពួកអឺរ៉ុបផងដែរ ។ នៅទីបញ្ចប់គេបានបោះបង់ព្រះអធិរាជិនីចាស់ចោល ហើយប្រកាសប្រទេសចិនជាសាធារណរដ្ឋឡើងបើទោះជាមានអនាធិបតេយ្យ មានការងើបបះបោររបស់ពួកទាហានដែលគ្មានប្រាក់ខែខ្លះៗក៏ដោយ ។ សណ្ដាប់ធ្នាប់ចាប់កើតមានឡើងវិញបន្ដិចម្ដងៗ ។
- ១៨៦១ សព្វថ្ងៃនេះ ប្រទេសចិនកំពុងតែបោះជំហាននៅលើមាគ៌ាថ្មីសន្លាងមួយ ។ ពួកមន្ដ្រីរបស់ចិនតាំងតែពីឯកអគ្គរដ្ឋទូត រដ្ឋមន្ដ្រី និងអភិបាលខែត្រឡើងទៅសុទ្ធតែជាមនុស្សជំនាន់ថ្មីមានការរីក ចម្រើន ធ្លាប់បានរៀនសូត្រវិទ្យាសាស្ដ្រទំនើប ហើយបានបោះបង់ទម្លាប់នយោបាយ សង្គម និងគ្រួសារបែបចាស់ចោល ។ ពួកគេមានបំណងចង់ជួយស្រោចស្រង់ប្រទេសចិនឱ្យមានការរីកចម្រើនដូច ជាប្រទេសជប៉ុន ។ សភាតំណាងរាស្ដ្រទីមួយបានជួបប្រជុំគ្នាជាលើកដំបូងបើទោះជាមាន ការខ្វែងគំនិតគ្នារវាងបក្សនយោបាយ ហើយបើទោះជាថាបដិវត្ដន៍បានសម្រេចបណ្ដេញតំណាងជាង៣០០នាក់ចេញ (ចុងខែតុលា ឆ្នាំ១៩១៣) ក៏ដោយក៏វាជាពន្លឺនៃសេចក្ដីសង្ឃឹមមួយសម្រាប់អនាគតនៅលើពិភពលោក នេះដែរ ។
- ១៨៦១ នៅពេលដែលព្រឹត្ដិការណ៍ធំៗទាំងឡាយដូចដែលបានរៀបរាប់ខាងលើបាន ប្រព្រឹត្ដទៅចប់សព្វគ្រប់នៅក្នុងសតវត្សរ៍ទី១៨ ហើយប្រទេសចិនបានបើកទ្វារចំហឱ្យពិភពលោកខាងក្រៅ ចិនលែងហៅពួកអឺរ៉ុបថាជាពួកមនុស្សព្រៃទៀតហើយ ហើយបែរមកហៅត្រឹមតែថាជាពួកព្រាយទិសខាងលិចវិញប៉ុណ្ណោះ ។ ពេលនោះប្រជាជនចិនបាននាំគ្នាចាកចេញពីស្រុកតាមគ្រប់ច្រកល្ហក គ្រប់កំពង់ផែដែលបើកចំហទៅពាសពេញពិភពលោក ។ មានចិនមករស់នៅអាំងស៊ូឡាំងចំនួន១០ម៉ឺននាក់ នៅឥណ្ឌូចិន១០ម៉ឺននាក់ នៅម៉ាឡាកា១០ម៉ឺននាក់ដែរ ។ នៅសៀមមានចិន ឬកូនកាត់ចិន២លាននាក់ ។ ប្រទេសអូស្ដ្រាលីកាលនោះជាអាណានិគមអង់គ្លេស ដូចជាមិនបានដឹងថាអង់គ្លេសបានខិតខំធ្វើសង្គ្រាមដើម្បីបើកចំហ ស្រុកចិនទេ បែរជាបិទទ្វារមិនព្រមទទួលពួកចិនទៅវិញ ។ ចំណែកអាមេរិកដែលធ្លាប់បានចាប់បង្ខំឱ្យជប៉ុនបើកទ្វារចំហ និងគាំទ្រសកម្មភាពរបស់ពួកសម្ព័ន្ធមិត្រនៅស្រុកចិនក៏ដូចគ្នា ដែរគឺបានប្រកែកមិនព្រមទទួលយកជប៉ុន និងចិនទៅក្នុងស្រុកខ្លួនទេមិនតែប៉ុណ្ណោះបានទាំងហាមមិនឱ្យកូន ជប៉ុន និងចិនទៅរៀនក្នុងសាលារៀនរបស់គេថែមទៀត ហើយបានកំញើញថានឹងធ្វើឱ្យមានចលាចល និងការកាប់សម្លាប់ដូចដែលពួកសាន់ហ្វ្រង់ស៊ីស្កាំងបានធ្វើម្ដងមក ហើយលើពួកស្បែកលឿងនៅក្នុងឆ្នាំ១៨៨៦ ។
- ១៨៦១ បើទោះជាយ៉ាងណាក្ដីមានចិនជាចំនួនច្រើននៅចុងបូព៌ាប្រទេសដូច ជានៅកោះជ្វា កូសាំងស៊ីន ហ្វីលីពីន កម្ពុជា ហើយពួកនេះបានកាន់កាប់ពាណិជ្ជកម្មដុំ និងរាយឧស្សាហកម្មប្រហែលជា២ភាគ៣ និងកម្លាំងពលកម្មស្ទើរតែទាំងអស់ ។ ការដែលបារាំងខិតខំច្បាំងដណ្ដើមយកឥណ្ឌូចិនបានផ្ដល់ផលប្រយោជន៍ឱ្យ ចិនច្រើនជាងឱ្យបារាំង ។ ដូចដែលអេវ៉ែកក្លូវីសបាននិយាយរួចហើយថាពួកចិនអាចនឹងនិយាយមក កាន់បារាំងបានថា «ពួកអ្នកឯងបានប្រយុទ្ធដើម្បីពួកយើង» ។ តាមពិតទៅបើសិនជាគ្មានពួកចិន គ្មានពួកកម្មករចិនទេ បារាំងក៏គ្មាននរណាដើម្បីសាងសង់ផ្ទះនៅឥណ្ឌូចិនបានដែរ ។ បើសិនជាគ្មានពាណិជ្ជករចិនតូចតាចរកស៊ីនៅឆ្ងាយពីទីប្រជុំជនដែល បារាំងមិនអាចទៅរស់នៅបាន ហើយពួកបារាំងពេញចិត្ដនឹងទទួលយកតែប្រាក់ចំណេញបន្ដិចបន្ដួចនោះ ទំនិញមួយចំណែកធំរបស់បារាំងនឹងត្រូវសល់នៅក្នុងឃ្លាំង ហើយការរីកចម្រើននឹងប្រព្រឹត្ដទៅយឺតៗ ។
- ១៨៦១ ចំណុចគួរកត់សម្គាល់មួយគឺចិនលែងមានអនុត្ដរភាពផ្នែកនយោបាយនៅ ចុងបូព៌ាប្រទេសទៀតហើយ ហើយក៏គ្មានឥទ្ធិពលអ្វីផ្ទាល់ទៅលើប្រជាជាតិជិតខាងទៀតដែរ ។ ពោលគឺចិនត្រូវបាក់មុខបាត់កិត្យានុភាពដែលធ្លាប់តែមានអស់កាលជា យូរណាស់មកហើយ ។ ដូចដែលលោក ហ្ស៊ុលហ្វ៊ែរី បាននិយាយរួចមកហើយថាពេលនេះជាងពេលណាៗទាំងអស់ចិនលែងជាប្រទេសធំ មួយដែលមានអធិរាជភាពទៅលើប្រទេសជិតខាង លែងទទួលរាជទូត លែងផ្ញើត្រា និងលិខិតតែងតាំងទៅថ្វាយស្ដេចដែលទើបឡើងគ្រងរាជបល្ល័ង្កថ្មី លែងជាចំណុចកណ្ដាលនៃភពផែនដី និងលែងជាជាតិសាសន៍ល្អប្រសើរជាងអ្នកដទៃទៀតហើយ ។ ក៏ប៉ុន្ដែចិននៅតែជាអាណាចក្រដ៏ធំមួយជាមួយនឹងប្រជាជនសរុបជាង ៣៥០លាននាក់នៅរាយពាសពេញនគរដែលមានវិសាលភាពមិនតិចជាង៤លាន គីឡូម៉ែត្រក្រឡា និងមានចំណូលថវិកាមិនតិចជាង២កោដិហ្វ្រង់ទេ ។
- ១៨៦១ ប្រទេសចិនបានធ្លាក់ចូលក្នុងភាពថមថយក៏ប៉ុន្ដែចិនបានធ្លាក់ទៅ ដល់បាតរណ្ដៅហើយ ហើយឥឡូវនេះចិនកំពុងតែចាប់ផ្ដើមងើបឡើងវិញ ប្រាកដខ្លួន និងប្រកាន់ខ្ជាប់នូវមាគ៌ាឆ្ពោះទៅរកអនាគតល្អនាពេលដ៏ខ្លីខាង មុខសម្រាប់ប្រជាជនខ្លាំងក្លាមួយដែលនឹងធ្វើឱ្យពិភពលោកមានការ ភ្ញាក់ផ្អើលពីព្រោះថាគឺជាប្រជាជនអង់អាចក្លាហានបើទោះជារដ្ឋាភិបាល ពុករលួយក៏ដោយ ។ ចិនមានប្រជាជនច្រើន មានធនធានមនុស្ស និងប្រាក់កាសសម្បូរបែបដោយសារថាមពល និងការអត់ធ្មត់ក្នុងការងារ ថ្នាក់ដឹកនាំសព្វថ្ងៃស្រឡាញ់វិទ្យាសាស្ដ្រ និងការលូតលាស់ ។
- ១៨៥៩ នៅពេលដែលព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង សោយទីវង្គតទៅ ពួកមន្រ្ដី និងព្រាហ្មណ៍បុរោហិត បានលើកព្រះរាជបុត្រច្បងព្រះនាមអង្គច្រលឹង ឬ អង្គវតី អោយឡើងគ្រងរាជស្នងព្រះបិតានៅរាជធានីឧដុង្គ។ កិច្ចការដែលព្រះអង្គត្រូវបំពេញជាដំបូង គឺថ្វាយដំណឹងទៅព្រះចៅសៀម អំពីការជ្រើសរើសអោយព្រះអង្គឡើងគ្រងរាជ។ ព្រះចៅសៀមបានបញ្ជូនមន្រ្ដីម្នាក់មករាជធានីឧដុង្គ ដើម្បីបញ្ជាក់ពីការយល់ព្រមរបស់ព្រះអង្គ និងដើម្បីចូលរួមក្នុងរាជពិធីបុណ្យសពព្រះអង្គដួងផង។ នៅពេលជាមួយគ្នានោះ ព្រះអង្គស៊ីវត្ថា ព្រះរាជបុត្រទី៣ របស់ព្រះអង្គដួង ក៏បានយាងត្រលប់ចូលស្រុកវិញដែរ។
- ១៨៥៩ ការតស៊ូរបស់ខ្មែរនៅកម្ពុជាក្រោម៖ គួរកត់សំគាល់ថា តាំងពគ.ស.១៨៥៩ ព្រះអង្គដួងនិងបារាំងកំពុងវាយយកទីក្រុងព្រៃនគរ ចង្វាព្រះត្រពាំង និងព្រះសួគ៌ា។ ព្រះអង្គដួង បានបញ្ជាឲ្យ ឧកញ៉ា កែប ទៅវាយកកម្ពុជាក្រោមមកវិញ ដោយសហការជាមួយបារាំង ។ ទ័ពខ្មែរវាយយកបានខេត្តមាត់ជ្រូក ហើយជម្រុលទៅដល់ខេត្តក្រមួន-ស ហើយទៅដល់ខេត្តឃ្លាំង និងព្រះត្រពាំង។ គាប់ជួន ខ្មែរនៅកម្ពុជាក្រោមដែលដឹកនាំដោយ លោកសេនា សួស និងបក្សពួករបស់លោក បានក្រោកឡើងប្រយុទ្ធនឹងយួននៅមហាទប់ និង ចុងបល្លង្ក ក្នុងខេត្ដឃ្លាំង ជាមួយគ្នាផងដែរ។ រីឯយួនបានទាក់ទាញពួកចាមដែលភៀសទៅនៅមាត់ជ្រូក អោយចូលខាងខ្លួន និងជួយច្បាំងពួកគេ។
- ១៨៦០ រហូតដល់ខាងដើមរជ្ជកាលនៃព្រះបាទនរោត្ដម គឺ ក្នុងរយៈពេល ៣ឆ្នាំនៃការតស៊ូ ខាងខ្មែរបានទទួលជោគជ័យជានិច្ច ប៉ុន្តែអកុសលនៅទីបំផុតលោកសេនា សួស ត្រូវទទួលមរណភាពដោយថ្នាំបំពុលរបស់ពួកចាមដែលចាមលួចបំពុលក្នុងអាហារ។ ជាមួយគ្នានោះដែរ គឺនៅគ.ស. ១៨៦០ មានបងប្អូនពីរនាក់ឈ្មោះ សេនា ទា និង សេនា មន បានក្រោកឡើងប្រឆាំង នឹង យួនទៀតនៅលំពួយា ក្នុងខេត្ដឃ្លាំងដដែល។ ដំបូងទ័ពខ្មែរទន់ដៃជាងត្រូវដកថយចូលទៅខេត្ដពលលាវ នៅត្រង់តំបន់ត្រាខា។ ក្រោយមកក៏មានជោគជ័យវិញ ហើយដេញតាមកំចាត់ទ័ពយួនរហូតដល់ពាមពលលាវ។ ប៉ុន្ដែនៅទីនោះយួនមានទ័ពជំនួយមកជួយ ហើយលោក សេនាទា ក៏ត្រូវទទួលមរណភាពទៀត ដោយត្រូវគ្រាប់កាំភ្លើងរបស់ជ្វាបាញ់។ សពរបស់លោកត្រូវបានដឹកនាំយកទៅកប់នៅក្បែរវត្ដខ្វែងបបែល ក្នុងភូមិហ៊ឹងហូយសព្វថ្ងៃ។
- ១៨៦១ ការបះបោររបស់ព្រះអង្គស៊ីវត្ថា ១៨៦១ - ១៨៦២៖ លោក មួរ៉ា បានសរសេរថា ទោះបីព្រះបាទនរោត្ដម ទ្រង់បានទទួលរាក់ទាក់ និងជួយទំនុកបំរុងយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនអាចបំបាត់អោយអស់នូវការច្រណែនរបស់ព្រះអនុជពៅរបស់ព្រះអង្គដែរ។ ដោយពុំមានហេតុផលអ្វី អោយសមរម្យផង ព្រះអង្គស៊ីវុត្ថា បានគិតថាព្រះរៀមព្រះអង្គទាំងពីរ គឺ នរោត្ដម និង ស៊ីសុវត្ថិ មិនត្រូវមានសិទ្ធិឡើងសោយរាជ្យសម្បត្ដិទេ គឺត្រូវតែបានទៅព្រះអង្គជាដាច់ខាត។ ម្លោះហើយព្រះអង្គក៏បញ្ចេញអាកប្បកិរិយា រឹងរូសមិនគោរព មិនស្ដាប់ព្រះរៀម មិនឡើងគាល់ព្រះរៀម ហើយនៅទីបំផុតបានគេចបាត់ពីរាជធានីតែម្ដង គ.ស ១៨៦១។ ចំបាំងគ្នាឯងក្នុងស្រុកបានកើតឡើងជាថ្មីទៀត។ តែមិនបានយូរប៉ុន្មានព្រះអង្គស៊ីវត្ថាបានភៀសព្រះអង្គទៅប្រទេសសៀមជាមួយអនុជនាមសិរីវង្ស។
- ១៨៦១ ទោះបីព្រះអង្កភៀសព្រះកាយទៅហើយក្តី ក៏ចំបាំងនៅមិនទាន់ចប់ ព្រោះបក្សពួករបស់ព្រះអង្គ គឺស្នងសូរ និង កំហែងយុទ្ធា (ឯកសារខ្លះថា ឈ្មោះមនោកែវ) បានបន្ដសកម្មភាពតទៅទៀត។ មេដឹកនាំទាំងពីរនេះ បានទៅបំបះបំបោររាស្រ្ដនៅតំបន់បាភ្នំ ស្វាយរៀង ឯពួកចៅហ្វាយខេត្ដសឹងតែចុះចូលទាំងអស់។ ពួកបះបោរបានលើកទ័ពទៅវាយយកបានក្រុងភ្នំពេញ។ ពេលនោះដោយពុំមានទ័ពគ្រប់គ្រាន់ ព្រះបាទនរោត្ដមទ្រង់ភៀសព្រះអង្គទៅគង់នៅបាត់ដំបងសិន។ រាជធានីឧដុង្គត្រូវយកបានទៀត។ ប៉ុន្ដែចាមជ្វាដែលបានរត់ទៅមាត់ជ្រូកពីពេលមុន បានសុំសម្ដេចនរោត្ដម ធ្វើការរាជការថ្វាយ ហើយប្រយុទ្ធនឹងពួកបះបោរវិញ។ ពេលនោះព្រះចៅសៀមទ្រង់អោយយាងសម្ដេចនរោត្ដមទៅបឹងកក។ ការប្រយុទ្ធគ្នាបានបន្ដទៅទៀតនៅត្រើយខាងកើត។ ជោគជ័យត្រូវបានទៅខាងទ័ពព្រះនរោត្ដម ហើយព្រះនរោត្ដមបានយាងត្រលប់ចូលប្រទេសវិញនៅខែមិនា ១៨៦២ ដោយមានការគាំទ្រពីព្រចៅសៀម។
- ១៨៦១ នៅខែតុលា ឆ្នាំដដែល យុទ្ធា (មនោកែវ) ត្រូវគេសំលាប់បាន ឯស្នងសូរ ត្រូវរបួសបានភៀសទៅស្រុកក្រោមទៅពឹងមេទ័ពបារាំងនៅរោងដំរី បារាំងក៏ចាប់យកទៅដាក់ក្នុងកោះ។ ដូច្នេះវិបត្ដិក្នុងរាជវង្សក៏ត្រូវដោះស្រាយបានចាប់ពីពេលនោះមក។
- ១៨៦៣ សន្ធិសញ្ញា ថ្ងៃទី១១ សីហា ១៨៦៣៖ សន្ធិសញ្ញានេះបានបើកអោយបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរជាលើកដំបូង។ តំណាងអំណាចរបស់បារាំងនេះបានចោទជាចំណាទមួយចំពោះអ្នកប្រវត្ដិសាស្រ្ដ ដែលតែងតែចោទសួរថា តើស្ដេចខ្មែរ គឺសម្ដេចនរោត្ដម ទ្រង់បានហៅបារាំងអោយមកគ្រប់គ្រងស្រុកខ្មែរ រឺក៏បារាំងបានមកបង្ខំអោយព្រះអង្គទទួលយកអាណាព្យាបាលភាព របស់បារាំង ?
- ១៨៦៣បើតាមឯកសារសៀម (៨-៤៩) គេបានអះអាងថា បារាំងបានបង្ខំអោយសម្ដេចនរោត្ដមធ្វើសន្ធិសញ្ញា ដាក់ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង។ ប៉ុន្ដែខាងបារាំងបានប្រកែកថា ពុំបានធ្វើការកៀបសង្កត់អ្វីមួយក្នុងរឿងនោះទេ ព្រោះថាប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ ហើយមានសិទ្ធិធ្វើការចរចាតាមប្រយោជន៍របស់ខ្លួន។ ដូច្នេះ តើការពិតស្ថិតនៅត្រង់ណា?
- ១៨៦៣យើងនឹងសាកល្បងធ្វើការវិនិច្ឆ័យដោយផ្អែកទៅលើព្រឹត្ដិការណ៍ដែលបានកើតឡើងរួចមកហើយ យើងបានឃើញថា ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គដួង ទ្រង់មានបំណងចង់ចងស្ពានមេត្រីជាមួយមហាអំណាចអឺរ៉ុបណាមួយ មានដូចជាបារាំងជាដើម ដោយព្រះអង្គមានសង្ឃឹថា នឹងយកមហិទ្ធិរិទ្ធរបស់មហាអំណាចនោះមករំដោះប្រទេសព្រះអង្គ អោយរួចពីក្រញាំយួននិងសៀម។ ប៉ុន្ដែកាលណោះបារាំងពុំបានធ្វើអោយព្រះអង្គសំរេចព្រះបំណងបានឡើយ។ ក្រោយមកដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញ លើរូបអ្នកផ្សាយសាសនាជាតិបារាំង ក៏បារាំងបានវាយយកកំពង់ផែទូរ៉ាន Tourane នៅថ្ងៃទី ១ ខែកញ្ញា ១៨៥៨ រួចវាយយកបានបន្ទាយព្រៃនគរ នៅថ្ងៃទី១៧ ខែ កុម្ភៈ ១៨៥៩ ទៀត។
- ១៨៦២ តាមសន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេច ទឺឌឹក បានទទួលជាកម្មសិទ្ធិរបស់បារាំងនូវខេត្ដបៀនវ៉ាយ៉ាឌិញ ឌិញទឿង(មេសរ) និង កោះត្រលាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។ លុះបានចូលមកនៅជាអ្នកជិតខាងរបស់ខ្មែរលើដែនដីកូសាំងស៊ីនហើយ ទើបបារាំងបានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសខ្មែរ។ រាជការអាណានិគមនិយមបារាំងជឿថា ទន្លេមេគង្គជាផ្លូវទឹកមួយសំខាន់អាចអោយគេធ្វើការជ្រៀតចូលទៅក្នុងប្រទេសចិនខាងត្បូងបាន ហើយម្យ៉ាងទៀត គេត្រូវរកមធ្យោបាយកំចាត់អោយអស់នូវគ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេ ជាពិសេស គ្រោះថ្នាក់មកពីប្រទេសសៀម ដែលនៅខាងក្រោយនោះ មានអធិរាជនៃរាជាណាចក្ររបស់ពួកអង់គ្លេសថែមទៀត។
- ១៨៦១ គេបានដឹងថា នៅគ.ស. ១៨៦១ ក្រោយពីបានវាយបែកបន្ទាយព្រៃនគរ លោកឧត្ដមនាវី ហ្សានើរ Charner បានបញ្ជូននាយទាហានម្នាក់អោយទៅឧដុង្គ ធ្វើការទាក់ទងនឹងព្រះរាជាខ្មែរ ដើម្បីទូលប្រាប់ពីជោគជ័យរបស់បារាំងលើទ័ពយួន ពីបំណងរបស់បារាំងចង់តាំងនៅកូសាំងស៊ីន និងពីសេចក្ដីសង្ឃឹមថា នឹងអាចទាក់ទងជាមិត្ដភាពជាមួយខ្មែរ។
- ១៨៦២ ក្រោយមកនៅគ.ស ១៨៦២ លោកឧត្ដមនាវីត្រី បូណាដ Bonard ទេសាភិបាលនៃដែនដីកូសាំងស៊ីន បានធ្វើដំណើរមកប្រទេសខ្មែរ ដោយមានបំណងចង់ស្គាល់ច្បាស់ពីស្ថានភាពប្រទេសនេះ ជាពិសេសពីពួកមន្រ្ដីជាបរិវារនៅក្រុងឧដុង្គ ពីសារៈសំខាន់ក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម ពីទំនាក់ទំនងជាមួយប្រទេសសៀម ៘ លោកទេសាភិបាលក៏បានឆ្លៀតឱកាសនោះ សុំចូលគាល់សម្ដេចរោត្តម ដែលបានទទួលលោកយ៉ាងរាក់ទាក់។ លោកបានទៅទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ ហើយធ្វើដំណើរតាមដងទន្លេមេគង្គឡើងរហូតដល់ល្បាក់ទឹក(៤២)។ លុះត្រលប់ទៅដល់ព្រៃនគរវិញ លោកបានផ្ញើកំនត់មួយទៅជូនលោក Chasseloup Laubat រដ្ឋមន្រ្ដីក្រសួងទ័ពជើងទឹក និងអាណានិគម និយាយពីសិទ្ធិរបស់ប្រទេសបារាំងមកលើប្រទេសខ្មែរ។ បើតាមលោក ប្រទេសបារាំងមាន សិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសនេះបានទទួលមត៌កជាសិទ្ធអធិរាជ (droits de suzerai- neté) ប្រទេសអាណ្ណាម លើប្រទេសខ្មែរ ដោយមធ្យោបាយវៀចវេរមួយ ពីការបញ្ជូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធរបស់បារាំង។ ម្យ៉ាងទៀត លោកទេសាភិបាល បូណាដ Bonard ក៏បានអោយពត៌មានដល់លោក Chassloup Laubat ពីការប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ហើយលោកបានសង្កត់លើការចាំបាច់របស់ប្រទេសបារាំង ត្រូវតែការពារឯករាជភាពនៃប្រទេសនេះ ដែលមានទាក់ទងទៅនឹងសន្ដិសុខនៃដែនដីកូសាំងស៊ីន។
- ១៨៦៣ នៅឆ្នាំបន្ទាប់មកទៀត ១៨៦៣ ក្រោយពីត្រូវបានតែងតាំងជាទេសាភិបាលនៃដែនដីកូសាំងស៊ីនហើយ លោកឧត្ដមនាវី ដឺឡាក្រង់ឌីយែរ De la Grandière បានបញ្ជាអោយលោកអនុនាវីឯកឌូដាដដឺលាក្រេ ធ្វើដំណើរតាមកប៉ាល់ឈ្មោះ យ៉ាឌិញ មកធ្វើសង្កេតការណ៍ផ្សេងៗ នៅប្រទេសខ្មែរដើម្បីផ្ដល់ពត៌មានដ៏ជាក់លាក់ដល់លោកទេសាភិបាល។ លទ្ធផលនៃបេសកកម្មចុងក្រោយនេះបានបង្ហាញអោយឃើញថា សម្ដេចនរោត្ដម ទ្រង់មានការចងព្រះទ័យល្អ ទៅលើប្រទេសបារាំង។ ហើយទោះបីមានបញ្ជាដ៏ស្ទាក់ស្ទើរពីលោក Chasseloup Laubat ដែលប្រាថ្នាចង់រំដោះប្រទេសខ្មែរ ទុកជាប្រទេសទ្រនាប់មួយរវាងប្រទេសសៀម ដែលទទួលឥទ្ធិពលពីអង់គ្លេស និងដែនដីកូសាំងស៊ីនជាអាណានិគមរបស់បារាំងក៏ដោយ លោកទេសាភិបាលដីលាក្ហ្រង់ដីយែរ បានធ្វើដំណើរទៅក្រុងឧដុង្គនៅខែសីហា ឆ្នាំ១៨៦៣។ បើតាមលោក មួរ៉ា គឺការជ្រៀតជ្រែករបស់សៀមក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរនោះហើយ ដែលជាមូលហេតុញ៉ាំងលោកទេសាភិបាល អោយទៅគាល់ព្រះរាជាខ្មែរក្នុងពេលនោះ ព្រោះបារាំងបានសង្កេតឃើញថា គឺតំណាងសៀមនៅអមព្រះរាជាខ្មែរនោះទេ ដែលជាព្រះរាជាខ្មែរពិតប្រាកដ។ ដូច្នេះ គឺដើម្បីកំចាត់អោយអស់នូវឧបាយសំងាត់ទាំងឡាយ របស់សៀមដែលអាចគំរាមគំហែងដល់ជំហររបស់បារាំងនៅឥណ្ឌូចិន ដើម្បីបង្កើតអោយមានសន្ដិសុខនៅព្រំដែននៃអាណានិគមថ្មី និងដើម្បីត្រួតពិនិតមើលនូវដែនដីខាងក្នុងមួយដែលផ្ដល់ប្រយោជន៍ច្រើនដល់បារាំងដែលបានតាំងអាណាព្យាបាលភាពរបស់ខ្លួនលើប្រទេសខ្មែរ។ លោកទេសាភិបាល ដឺលាក្រ្ហង់ឌីយែ បានទទួលហេតុផលទាំងនោះយ៉ាងសព្វគ្រប់ដល់ព្រះរាជាខ្មែរ ហើយសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរអោយបារាំងជួយការពារ។ សម្ដេច មីស Mist ទ្រង់បានថ្វាយនូវគំរោងសន្ធិសញ្ញា មួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ ហើយនៅថ្ងៃទី១១ សីហា ១៨៦៣ លោកដឺលាក្រ្ហង់ឌីយែរ បានចុះហត្ថលេខាក្នុងនាមលោកផ្ទាល់ លើសន្ធិសញ្ញាមិត្ដភាពការការពារ និង ពាណិជ្ជកម្មមួយជាមួយសម្ដេចនរោត្ដម ដែលបានទទួលយល់ព្រមដោយមានការញញើតញញើមយ៉ាងច្រើន។
- ១៨៦៣ ដូច្នេះយើងឃើញថា ព្រះបាទនរោត្ដម ពុំបានហៅបារាំងអោយមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរទេ ហើយព្រះអង្គទ្រង់បានទទួលយកសន្ធិសញ្ញាថ្ងៃ១១ខែសីហា ១៨៦៣ នោះ គឺទំនងជាមានការកៀបសង្កត់ដោយមិត្ដភាព ពីសំណាក់លោកទេសាភិបាល ដឺលាក្រ្ហង់ដិយែរ ជាមិនខាន។
- ភស្ដុតាងមួយជាក់ស្ដែងក្នុងរឿងនេះ គឺសារលិខិតមួយដែលព្រះអង្គទ្រង់បានផ្ញើទៅថ្វាយព្រះចៅសៀម ក្រោយពេលដែលព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាខាងលើ។ ក្នុងសារលិខិតនោះព្រះអង្គទ្រង់ត្អូញត្អែរថា ព្រះអង្គត្រូវគេបង្ខំអោយធ្វើសន្ធិសញ្ញាជាមួយបារាំង។ តើមានអ្វីខ្លះជា «ខ» សំខាន់ក្នុងសន្ធិសញ្ញាចុះថ្ងៃទី១១ ខែ សីហា ១៨៦៣ ?
- ១៨៦៣ក្នុងមាត្រាទី១ មានសេចក្ដីចែងថា ព្រះចៅអធិរាជនៃជនជាតិបារាំង នឹងផ្ដល់នូវការការពារដល់ព្រះរាជាខ្មែរ។ ក្នុងមាត្រាបន្ដបន្ទាប់មកទៀតមានចែងថា ព្រះចៅនៃជនជាតិបារាំង នឹងតែងតាំងរេស៊ីដង់ខ្មែរម្នាក់អោយនៅអមលោកទេសាភិបាលនៃដែនដីកូសាំងស៊ីនវិញ។ ប៉ុន្ដែមានការតែងតាំងកុងស៊ុលដទៃក្រៅពីប្រទេសបារាំង នោះតំរូវអោយមានការយល់ព្រមពីលោកទេសាភិបាលកូសាំងស៊ីនផងដែរ។
- ១៨៦៣ ជនជាតិបារាំងដែលមករស់នៅលើទឹកដីខ្មែរក្ដី ជនជាតិខ្មែរដែលរស់នៅក្នុងអធិរាជណាចក្របារាំងក្ដី សុទ្ធតែមានសេរីភាពពេញលេញក្នុងការទៅមក និងក្នុងការរស់នៅអោយតែជនជាតិទាំងនោះ បានទៅសុំចុះឈ្មោះច្បាប់អនុញ្ញាតពីរេស៊ីដង់របស់ខ្លួន។ លោករេស៊ីដង់បារាំង មានសិទ្ធិជំនំជំរះវិវាទដែលបានកើតឡើងរវាងជនជាតិបារាំង និងជាតិអឺរ៉ុបដទៃទៀត។ ក្នុងករណីមានជំលោះរវាងជនជាតិបារាំង នឹងជាតិខ្មែរវិញនោះ នឹងមានមន្រ្ដីខ្មែរម្នាក់នៅអមលោករេស៊ីដង់បារាំងក្នុងការជំនំជំរះ។
- ១៨៦៣ កប៉ាល់របស់បារាំងមានសេរីពេញលេញ ក្នុងការធ្វើជំនួញក្នុងដែនទឹកខ្មែរ ដោយមិនបាច់បង់ពន្ធគយអ្វីទាំងអស់ លើកលែងតែពន្ធលើអាភៀនចេញ។ ឯកប៉ាល់ខ្មែរវិញក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជំនួញក្នុងកំពង់ផែទាំងឡាយនៃដែនកូសាំងស៊ីនវិញដែរ។
- ១៨៦៣ រដ្ឋាភិបាលខ្មែរត្រូវសន្យាថា ការពារអ្នកផ្សាយសាសនា ពួកអ្នកប្រាជ្ញបារាំង និងជនជាតិបារាំងជាទូទៅដែលរស់នៅ រឺដែលធ្វើជំនួញក្នុងទឹកដីខ្មែរ។ ចំណែកឯជនជាតិខ្មែរដែលរស់នៅ រឺធ្វើជំនួញក្នុងទឹកដីកម្មសិទ្ធបារាំង ក៏នឹងត្រូវបានទេសាភិបាលនៃទឹកដីនោះការពារវិញដែរ។
- ១៨៦៣ ព្រះចៅអធិរាជនៃជនជាតិបារាំងសន្យាថា នឹងរៀបចំអោយប្រទេសកម្ពុជាបានស្ថិតក្នុងសន្ដិភាពរបៀបរៀបរយ និងការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ និងផ្ដល់គ្រប់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍ជាមួយនឹងសមុទ្រ។
- ១៨៦៣ ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមអោយជាសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា ដើម្បីស្ថាបនាឃ្លាំងផ្ទុកធ្យូង ឃ្លាំងសំរាប់ផ្ដល់ស្បៀងដល់កប៉ាល់បារាំង និង បន្ទាយសំរាប់អោយទាហាននៅ។ ពិសេសទៅទៀត ដើម្បីជាការដឹងគុណចំពោះប្រទេសបារាំង ដែលបានផ្ដល់នូវការការពារដល់ប្រទេសកម្ពុជា ខ្មែរត្រូវបើកសិទ្ធិអោយបារាំងកាប់ឈើ ក្នុងព្រៃទាំងឡាយក្នុងព្រះរាជាណាចក្រ ដើម្បីយកទៅស្ថាបនាកប៉ាល់។
- ១៨៦៣ សរុបសេចក្ដីមក យើងឃើញថាទោះបីខាងគូភាគីខ្មែរចាញ់ប្រៀបខាងគូភាគីបារាំងខ្លះក៏ដោយ ក៏មានមតិភាគច្រើនយល់ឃើញថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃ ១១ខែសីហា១៨៦៣ បានល្អដែរ។ ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។
- ១៨៦៣ ប៉ុន្ដែ ទោះបីបារាំងបានសន្យាថា នឹងការពារប្រទេសកម្ពុជាប្រឆាំងនឹងអំពើវាយលុកពីក្រៅក៏ដោយ ក៏ព្រះបាទនរោត្ដមទ្រង់បានធ្វើសន្ធិសញ្ញាសំងាត់មួយជាមួយព្រះចៅសៀមចុះថ្ងៃទី១ ខែធ្នូ ១៧៦៣ ដោយទទួលស្គាស់ថា ប្រទេសកម្ពុជាជាសាមន្ដរដ្ឋរបស់សៀមដដែល និងដោយព្រមលះបង់អោយប្រទេសសៀមនូវខេត្ដបាត់ដំបង អង្គរ មង្គបុរី ស៊ីសុផុន កំពង់ស្វាយ និងពោធិសាត់ ជាដដែល(៤៨)។
- ១៨៦៣ គួរគប្បីជ្រាបថា សន្ធិសញ្ញាសំងាត់នេះ បានធ្វើឡើងក្នុងពេលដែលសន្ធិសញ្ញាថ្ងៃ ១១ខែសីហា ១៨១៣ ត្រូវផ្ញើទៅប្រទេសបារាំងសុំសច្ចាប័នពីព្រះចៅណាប៉ូលេអុងទី៣។ ប៉ុន្ដែលុះបានទទួលសន្ធិសញ្ញាដែលមានសច្ចាប័នពីព្រះចៅណាប៉ូលេអុងទី៣ហើយ លោកទេសាភិបាលបារាំងនៅកូសាំងស៊ីន បានតំរូវអោយព្រះចៅសៀមបញ្ជូនគ្រឿងសំរាប់រាជមកឧដុង្គ យ៉ាងឆាប់រហ័ស ដើម្បីធ្វើពិធីអភិសេកព្រះបាទនរោត្ដម នៅថ្ងៃទី៣ ខែមិថុនា ១៨៦៤។
- ១៨៦៤ បន្ទាប់ពីនោះរាជទូតសៀម ត្រូវចាកចេញពីក្រុងឧដុង្គ ហើយព្រះចៅសៀមក៏អស់អំណាចគ្រប់គ្រងមកលើប្រទេសខ្មែរចាប់តាំងពីពេលនោះដែរ។
- ១៨៦៤ នៅគ.ស.១៨៦៤ នោះដែរ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ គឺរយៈពេលបីខែក្រោយមក ព្រះអង្គបានយាងទៅព្រៃនគរជួបលោក ដឺឡាក្រង់ឌីយែរ Dela Grandiere ដើម្បីសុំឲ្យបារាំងបង្វិលសងមកខ្មែរវិញ នូវបណ្តាខេត្តពីលង់ហោរដល់ទឹកខ្មៅ ដែលបារាំងនៅដាក់មន្ត្រីយួនឲ្យកាន់កាប់នៅឡើយ។ គ្រានោះព្រះអង្គ ត្រូវបានបារាំងទទួលពាក្យសន្យាយល់ព្រមប្រគល់ តរៀងទៅ។
- ១៨៦៣ ការតស៊ូរបស់លោកអាចារ្យស្វា និងលោកពោធិកំបោរ៖ ទោះសន្ធិសញ្ញាថ្ងៃ ១១ ខែសីហា ១៨៦៣ ដែលស្ថិតលើដីកា ក្នុងការផ្ដល់ប្រយោជន៍អោយគ្នាទៅវិញទៅមក ក៏ដោយក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំង នឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។
- ១៨៦៣ គួរគប្បីជ្រាបថា បើតាមឯកសារបារាំង រឺតាមទស្សនៈរបស់អ្នកប្រវត្ដិសាស្រ្ដបារាំងភាគច្រើន គេពុំបានចាត់ទុកថា លោក អាចារ្យស្វា និងលោក ពោធិកំបោរ ជាវិរជនស្នេហាជាតិទេ។ តែគេនិយមទុកថា ជាមេចោរជាជនបោកប្រាស់(៥១) ជាមេឧទ្ទាមទៅវិញ(៩)។ អ្នកប្រវត្ដិសាស្រ្ដខ្លះទៀតបានយល់ថា ការតស៊ូរបស់លោកអាចារ្យស្វា និង ពោធិកំបោរ គឺបណ្ដាលមកពីជំលោះរាជវង្សវិញ ព្រោះគេបានឃើញថា លោកអាចារ្យស្វាបានតាំងខ្លួនលោកជាអង្គភិម ដែលត្រូវជារាជបុត្ររបស់ព្រះអង្គអិម ឯពោធិកំបោរបានតាំងខ្លួនជាចៅរបស់ព្រះអង្គចន្ទ។ ប៉ុន្ដែមានមតិខ្លះយល់ថា ការតាំងខ្លួនដូច្នេះ គឺគ្មានបំណងអ្វី ក្រៅពីទាក់ទាញអោយប្រជារាស្រ្ដចុះចូលអោយបានច្រើន គឺថាធ្វើស្របទៅតាមចិត្ដគំនិតរបស់ខ្មែរក្នុងសម័យនោះ ដែលនៅគោរពបូជាស្ដេចថា ជាអាទិទេពនៅឡើយ(៤៨)។
- ១៨៦៣ បើតាមឯកសារខ្មែរ(៥២) និងតាមពាក្យដំណាលតៗមក លោកអាចារ្យស្វានេះជាខ្ញុំបំរើរបស់នាម៉ឺនម្នាក់ក្នុងរាជធានីឧដង្គ។ លុះបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរនៅគ.ស. ១៨៦៤ លោកអាចារ្យស្វា បានភៀសទៅកទ័ពវាយយកបានខេត្ដទ្រាំង ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។ ប៉ុន្ដែលោកត្រូវវាយថយចូលទៅខេត្ដមាត់ជ្រូក។ តាមសំនូមពររបស់លោក ឌូដាដដឺលាក្ហ្រេ លោករូស ជាទេសាភិបាលនៃកូសាំងស៊ីន បានធ្វើអន្ដរាគមន៍ដោយសុំអោយអាជ្ញាធម៌យួន ប្រគល់ខ្លួនលោកអាចារ្យស្វាអោយទៅបារាំង។ ក្រោយមកលោក ឌូដាដដឺលាក្រ្ហេ និងលោកអនុសេនីឯក អូប្រាយ Obry បានធ្វើប្រតិបត្ដិការសឹកដេញតាមចាប់លោកនៅថ្ងៃទី ១៩ខែសីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចនៅកោះឡារេអុយនិញ៉ុង La Réunion ហើយនៅទីបំផុតនៅកោះអង់ទីល Antiles។
- ១៨៦៣ ចំណែកលោក ពោធិកំបោរ ជាព្រះសង្ឃមួយព្រះអង្គមានដើមកំណើតនៅរោងដំរី។ នៅគ.ស. ១៨៦៥ លោកទេសា ភិបាលដឺឡាក្ហ្រង់ឌីយែរ De la Gradière និង លោករូស Roze បានផ្ដល់មធ្យោបាយជាលុយកាក់អោយលោករស់នៅព្រៃនគរ ទំនងជាដើម្បីស្រួលឃ្លាំមើលសកម្មភាពរបស់លោកតែប៉ុណ្ណោះ។ នៅខែឧសភា ១៨៦៦ លោកបានភៀសចូលទៅក្នុងខេត្ដរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយ មេទាហានបារាំងពីរនាក់ត្រូវអ្នកស្នេហាជាតិសំលាប់។ ទ័ពបារាំងនៅព្រៃនគរបានលើកទ័ពទៅបំរុងនឹងកំចាត់លោក។ លោកក៏ឆ្លងចូលទៅប្រទេសខ្មែរ ហើយនៅខែធ្នូ ១៨៦៦ លោកបានលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និង ភ្នំពេញ។ បារាំងបានសុំជំនួយទ័ពពីក្រសួងទ័ពជើងទឹក និង អាណានិគម ហើយធ្វើអន្ដរាគមន៍ការពារក្រុងទាំងពីរនេះ។ ប៉ុន្ដែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង។ រាស្រ្ដក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។
- ១៨៦៧ នៅថ្ងៃទី៩ ខែមករា ១៨៦៧ បារាំងសុំជំនួយទ័ព និងថវិការថែមទៀត។ នៅខែកុម្ភៈ និងមិនានៅឆ្នាំដដែល ទ័ពបារាំងវាយឈ្នះទ័ពលោកពោធិកំបោរ នៅឧដុង្គលោកដកថយទៅនៅខេត្ដកំពុងស្វាយ តែបារាំងដេញតាមចាប់លោក លោកក៏ថយទៅខាងជើងទៀត។
- ១៨៦៧ គួរគប្បីជ្រាបថា នៅខែមិថុនា ១៨៦៧ ខេត្ដទាំង៣ គឺលង់ហោរ មាត់ជ្រូក និង ពាម ដែលយួនបានយកពីខ្មែរនោះ ត្រូវបារាំងវាយយកបញ្ចូលជាអាណានិគមកូសាំងស៊ីនរបស់ខ្លួនទៀត ព្រោះខេត្ដទាំង៣នោះ ជាទីតាំងរបស់ពួកយួនដែលប្រឆាំងបារាំង និងជួយគាំទ្រពួកអ្នកស្នេហាជាតិខ្មែរ ក្នុងការប្រឆាំងបារាំងដូចខ្លួនដែរ។ នៅពេលនោះ លោកពោធិកំបោរបានធ្វើសកម្មភាពជាថ្មីនៅខាងជើងខេត្ដរោងដំរី និង នៅតំបន់បាភ្នំ។ ប៉ុន្ដែលោកត្រូវទ័ពរបស់ព្រះកែវហ្វាស៊ីសុវត្ដិ រុញច្រានអោយភៀសទៅប្រទេសលាវ ហើយគេសំលាប់លោកបានក្នុងពេលភៀសខ្លួននោះ នៅថ្ងៃទី៣០ ខែវិច្ឆកា ១៨៦៧។
- ១៨៦៧ មានឯកសារខ្លះថា លោកត្រូវគេសំលាប់នៅខែធ្នូ (៧០) ហើយរាស្រ្ដដែលនឿយណាយនឹងការជិះជាន់របស់លោកនេះឯងដែលបានសំលាប់លោក(៩)។ ដូចជាឯកសារប្រវត្តិសាស្រ្ត ចងក្រងបែបវីរកថាដោយលោក ស៊ូ ចំរើននៅឆ្នាំ១៩៧២។ ពោធិកំបោរ ថាមានឈ្មោះដើមហៅថា គ្រូពៅ ឬអាចារ្យលាក់ ឬហៅថាពោធិកំបោរ ជាព្រះសង្ឃមួយអង្គមានដើមកំណើតនៅខេត្តរោងដំរី បានក្រោកឡើងប្រយុទ្ធតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង និងបរិវារ រហូតដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ ដោយគ្រាន់តែរយៈពេលប្រមាណជាង ៣ខែប៉ុណ្ណោះ បានវាយរំដោះយកនគរកម្ពុជាធិបតីស្ទើរតែទាំងមូល លើកលែងតែទីក្រុងភ្នំពេញ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង និងហ្លួងដដែល។ ការតស៊ូបានចាប់ផ្តើមពីសង្គ្រាមវាយលុក រហូតដល់សង្រ្គាមទ័ពព្រៃ ដោយសារបារាំងបានបញ្ជូនកងទ័ព និងអាវុធយុទ្ធភណ្ឌទំនើបៗមកជួយច្បាំងទ័ពហ្លួង ខណៈដែលកងទ័ព ប្រជារាស្ត្ររបស់ពោធិកំបោរមានតែឆន្ទៈស្នេហាជាតិប្តូរផ្តាច់ និងមានតែអាវុធបុរាណ ដូចជាដាវ ធ្នូ ស្នាជាដើម គួបផ្សំនឹងកាំភ្លើងតិចតួច ដែលត្រូវបានរឹបអូសពីទ័ពបារាំង។
- ១៨៦៦ នៅខែធ្នូ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពពោធិកំបោរបានបរាជ័យ នៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គ នៅខែ ធ្នូ ១៨៦៧។
- ១៨៦៧ គួរគប្បីជ្រាបម្យ៉ាងទៀតថា នៅពេលដំណាលៗគ្នានោះ គឺនៅថ្ងៃ ១៥ កក្កដា ១៨៦៧ ព្រះចៅសៀម និងព្រះចៅអធិរាជបារាំង បានធ្វើសន្ធិសញ្ញាមួយជាមួយគ្នា។ តាមរយសន្ធិសញ្ញានេះ ព្រះចៅសៀមទ្រង់ទទួលស្គាល់ជាឱឡារិក នូវអាណាព្យាបាលភាពរបស់បារាំងមកលើប្រទេសកម្ពុជា។ ចំណែកខាងបារាំងបានសន្យាថា មិនវាយយកប្រទេសនេះទៅបញ្ចូលជាមួយអាណានិគមកូសាំងស៊ីនរបស់ខ្លួន ហើយត្រូវទទួលស្គាល់ថាខេត្ដ បាត់ដំបង អង្គរ និង ស៊ីសុផុន ជាកម្មសិទ្ធិរបស់សៀមជាស្ថាពរ។ គឺនៅឆ្នាំ ១៨៦៧ ដដែលនេះដែរ ដែលព្រះបាទនរោត្ដមទ្រង់បានលើករាជធានីពី ឧដុង្គទៅតាំងនៅក្រុងភ្នំពេញវិញ។
- ១៨៧០ ការកែទំរង់លើកដំបូង៖ នៅគ.ស.១៨៧០ ព្រះកែវហ្វា ស៊ីសុវត្ដិ ព្រះអនុជព្រះបាទនរោត្ដម បានយាងពីព្រៃនគរចូលប្រទេសខ្មែរវិញ ហើយត្រូវបានតាំងជាមហាឧបរាជ។
- ១៨៧៦ នៅគ.ស. ១៨៧៦ ព្រះអង្គស៊ីវត្ថា ដែលភៀសទៅសៀមពីមុនបានត្រលប់ចូលស្រុកវិញ ហើយបំបះបំបោររាស្រ្ដម្ដងទៀតនៅត្រង់បាភ្នំ រំដួល ព្រៃវែង។ តាមរាជពង្សាវតារខ្មែរ ថានេះជាឧបាយកលថ្មីមួយទៀតរបស់សៀមដែលបានគិតថា បើបានបារាំងទំនុកបំរុងយូរទៅ មុខជាទាមទារយកទឹកដីដែលសៀមបានយករួចហើយនៅទៅវិញមិនខាន ទើបសៀមអោយព្រះអង្គស៊ីវត្ថាមកច្បាំងដណ្ដើមរាជ។ លើកនេះទៀតព្រះមហាឧបរាជស៊ីសុវត្ដិ ត្រូវចាត់អោយចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយទ័ពបារាំងផង។
- ១៨៧៦ លុះបានសន្ដិភាពឡើងវិញហើយ ក្រោយពីបានធ្វើទស្សនកិច្ចនៅក្រុងខ្លះដូចជាហុងកុង ម៉ាកាវ កង់តុង និង ម៉ានីល(១៨៧២) ដើម្បីទ្រង់ជ្រាបពីវឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារបច្ចេកទេសអ្នកគ្រប់គ្រង ពួកឈ្មួញ និងពួកអ្នកជំនួញ ខាងហិរញ្ញវត្ថុជាតិអឺរ៉ុប និង ក្រោយពីបានធ្វើការចរចាជាច្រើនលើក ជាមួយអ្នកដំណាងប្រទេសបារាំង ទើបព្រះបាទនរោត្ដម ទ្រង់បានសំរេចព្រះទ័យថា ត្រូវតែធ្វើការកែទំរង់តាមព្រះរាជបញ្ញត្ដិចុះថ្ងៃទី ១៥ ខែមករា ១៨៧៧ ដើម្បីអោយប្រទេសជាតិបានរីកចំរើនលូតលាស់ទាន់សម័យនឹងគេ។
- ១៨៧៦ បញ្ញត្ដិទាក់ទងនឹងរាជវង្សានុវង្ស៖ បញ្ញត្ដិនេះបានសំរេចលុបចោលនូវឋានៈ ជាឧភយោរាជ ឧបរាជ និងវររាជជិនីព្រមទាំងមន្រ្ដីទាំង៣ សំរាប់នៃក្សត្រទាំង៣នេះ ក្រោយពេលដែលក្សត្រក្នុងឋានៈនេះសោយទីវង្គតទៅ។ ប្រាក់បៀរវត្សនៃក្សត្រា ក្សត្រីក្នុងរាជវង្សានុវង្ស ត្រូវបានតំលើងដើម្បីអោយក្សត្រទាំងនោះ អាចមានជីវភាពរស់នៅដោយសមរម្យផង។ ឯប្រាក់ចំណូលមួយភាគធំត្រូវយកទៅចាយក្នុងកិច្ចការប្រយោជន៍រួមវិញ។ ព្រះមហាក្សត្រិយ ទ្រង់គង់នៅជាម្ចាស់នៃដីទាំងឡាយក្នុងព្រះរាជាណាចក្រ ប៉ុន្ដែ ព្រះអង្គទ្រង់បានសន្យាថា នឹងពន្យារយៈពេលនៃការជួលដីសំរាប់ធ្វើស្រែចំការអោយបានវែងជាងមុន។
- ១៨៧៦ បញ្ញត្ដិទាក់ទងនឹងរដ្ឋាភិបាល៖ មានការបង្កើតក្រុមប្រឹក្សា មួយដែលមានមន្រ្ដីជាន់ខ្ពស់៥នាក់ រដ្ឋមន្រ្ដីដែលអាចពិភាក្សាកិច្ចការរដ្ឋ ដោយគ្មានវត្ដមានរបស់ព្រះរាជា។ ក្រុមប្រឹក្សានេះត្រូវទទួលភារៈត្រួតពិនិត្យមើលការអនុវត្ដន៍ច្បាប់ សិក្សាពីការកែទំរង់ចាំបាច់ ដែលត្រូវធ្វើ និងពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយរវាងរដ្ឋាភិបាល និងជនទាំងឡាយណា ដែលចង់ធ្វើអាជីវកម្មអ្វីមួយក្នុងរាជាណាចក្រ។
- ១៨៧៦បញ្ញត្ដិទាក់ទងនឹងរដ្ឋបាល៖ ទឹកដីខ្មែរទាំងមូលត្រូវបែងចែកជា មណ្ឌលរដ្ឋបាលធំៗប្រាំ តាមចំនួននៃរដ្ឋមន្រ្ដីទាំងប្រាំ ដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ។ ចំនួនខេត្ដត្រូវបង្រួញពី ៥៧មកនៅត្រឹម ៥០វិញ។ អំនេះតទៅ ពួកនាម៉ឺនត្រូវទទួលប្រាក់បៀរវត្ស ដែលមានកំរិតជាក់លាក់ ហើយត្រូវហាមឃាត់មិនអោយធ្វើជំនួញ។ ពួកឧកញ៉ាហ្លួងដែលមានភារៈទៅត្រួតមើល ខេត្ដនានាត្រូវលប់ចោល ព្រោះពួកនេះបានទាញយកផលប្រយោជន៍ពីព្រះរាជាផង និងពីប្រជារាស្រ្ដផង(៥៣)។ ម្យ៉ាងទៀត ប្រជារាស្រ្ដមានសិទ្ធិជ្រើសរើស មេស្រុក មេឃុំ និង ជំទប់ របស់ខ្លួន។
- ១៨៧៦ បញ្ញត្ដិទាក់ទងនឹងពន្ធដារ៖ គេបានលុបចោលនូវរបបទារពន្ធតាមភាស៊ី លើកលែងតែភាស៊ីខាងអាភៀន និងស្រាចេញ។ ម្យ៉ាងទៀត ពន្ធមួយចំនួនក៏ត្រូវគេលុបចោលដែរ ជាពិសេសពន្ធលើល្បែងស៊ីសង ដែលត្រូវហាមឃាត់ក្នុងសម័យនោះ។ កំណែនអោយធ្វើការជូនរដ្ឋ ត្រូវរក្សាទុកនៅដដែល ប៉ុន្ដែថេរវេលាត្រូវបន្ថយមកនៅត្រឹម៩០ថ្ងៃក្នុង១ឆ្នាំ ហើយដែលគេអាចយកប្រាក់ទៅលោះបាន។ ពន្ធលើផលិតផលកសិកម្មខ្លះដូចជា ម្លូ ម្រេច ស្ករ ត្រូវបានបន្ធូរបន្ថយ(៥៣)។
- ១៨៧៦ បញ្ញត្ដិទាក់ទងនឹងតុលាការ៖ មានការគ្រោងបង្កើតនូវតុលាការជាន់ខ្ពស់មួយ ដែលមានមុខងារជាសាលាឧទ្ធរណ៍។ ពួកមន្រ្ដី ដែលទទួលសំណូកពីកូនក្ដីត្រូវទទួលទណ្ឌកម្មជាទំងន់។ ប្រាក់ពិន័យលែងបានទៅពួកចៅក្រមទៀតហើយ។ មន្រ្ដីប្រភេទនេះត្រូវទទួលប្រាក់បៀរវត្សដែលមានកំរិតជាក់លាក់ ដូចមន្រ្ដីឯទៀតៗដែរ។ ជីវភាពរបស់ជនជាប់គុកត្រូវបានរៀបចំអោយបានប្រសើរជាងមុន។
- ១៨៧៦ បញ្ញត្ដិទាក់ទងនឹងទាសភាព៖ ពួកទាសាទាសី ដែលត្រូវទៅនៅបំរើម្ចាស់បំណុលអស់មួយជីវិតពីមុននោះ អាចលោះខ្លួនអោយរួចពីខ្ញុំគេបាន។ ការលក់ដូរពួកមនុស្សព្រៃ និង កូនក្មេងត្រូវហាមឃាត់។
- ១៨៧៧ ក្រៅពីបញ្ញត្ដិចុះថ្ងៃទី១៥ ខែមករា ១៨៧៧នេះ គួរកត់សំគាល់ថា នៅមានអនុសញ្ញាមួយចុះថ្ងៃទី២៨ ខែមករា ឆ្នាំដដែល ហើយដែលធ្វើឡើងរវាងព្រះបាទនរោត្ដម និងលោកទេសាភិបាលកូសាំងស៊ីន។ អនុសញ្ញានេះបានបើកអំណាចយ៉ាងទូលាយថែមទៀតដល់តំណាងប្រទេសបារាំងនៅអមព្រះរាជាខ្មែរ ដោយអនុញ្ញាតអោយលោកចូលរួមក្នុងកិច្ចប្រជុំទាំងឡាយរបស់គណៈរដ្ឋមន្រ្ដី ដើម្បីផ្ដល់យោបល់ផ្សេងៗបាន។ ក្នុងករណីណាដែលមានបញ្ហាសំខាន់ៗត្រូវដោះស្រាយនោះ វត្ដមានរបស់តំណាងប្រទេសបារាំងជាការចាំបាច់។