Showing posts with label ២០០៨-២០០៩. Show all posts
Showing posts with label ២០០៨-២០០៩. Show all posts

Sunday, July 29, 2018

សង្រ្គាម ខ្មែរ សៀម ២០០៨-២០០៩ Khmer Siam War

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​១)
អស់​លោក​អ្នក​នាង​ជា​ទី​មេត្រី! ការ​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ កន្លង​ទៅ​រវាង​កង​ទ័ព​កម្ពុជា​និង​ថៃ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ទាំង​កម្ពុជា និង​ថៃ បាន​ស្លាប់​និង​របួស ដែល​នេះ​គឺ​ជា​លទ្ធផល​នៃ​ជម្លោះ​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ទាំង​ពីរ។ជា​បន្ត​ទៅ​នេះ វិទ្យុ​អាស៊ីសេរី​សូម​លើក​យក​ដំណើរ​រឿង​ត្រួសៗ​នៃ​ជម្លោះ​ចុង​ក្រោយ​បំផុត​នេះ ដែល​បាន​ចាប់​ផ្តើម​ឡើង​នៅ​លើ​ទឹក​ដី​នៃ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​មាន​ទី​តាំង​នៅ​ភូមិ​ស្វាយជ្រុំ  ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត នៅ​លើ​ជួរ​ភ្នំ​ដងរែក​ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ ក្នុង​ស្រុក​ខាន់ថារ៉ាឡាក់ ខេត្ត​ស៊ីសាកេត។

ជម្លោះ​នោះ​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​ថៃ បាន​ប្រកាស​ថា ទឹក​ដី​នៃ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ទំហំ​ប្រមាណ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ នៅ​មិន​ទាន់​មាន​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ទោះបីជា​មាន​ការ​សម្រេច​ដោយ​តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ថា តំបន់​ប្រាសាទ​ព្រះវិហារ​ជា​អធិបតេយ្យ​របស់​ខ្មែរ​នោះ​ក៏ដោយ។ មិន​​តែ​ប៉ុណ្ណោះ​ទេ ឥឡូវ​នេះ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រីក​រាល​ដាល​ម្តង​បន្តិចៗ ចាប់​តាំ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា កង​ទ័ព​ថៃ​បាន​ចូល​កាន់​កាប់​ប្រាសាទ​និង​តំបន់​នានា ដូច​ជា​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តា​ក្របី ដែល​ស្ថិត​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្មែរ និង​ខេត្ត​សុរិន្ទ​របស់​ថៃ។

ជាមួយ​គ្នា​នេះ​ដែរ តាម​អ្នក​ប្រវត្តិសាស្ត្រ និង​បុរាណ​វិទូ ទាំង​ខ្មែរ​និង​បរទេស​បាន​និយាយ​ថា ជម្លោះ​នេះ​អាច​នឹង​រាល​ដាល​ថែម​ទៀត​រហូត​ដល់​ប្រជុំ​ប្រាសាទ​តាម​ព្រំដែន​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ របស់​ថៃ គឺ​មាន​ប្រសាទ​ស្តុកកក់ធំ និង​ប្រាសាទ​ភ្នំលួញ​ជាដើម។

ដូច្នេះ​ជា​បន្ត​ទៅ​នេះ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ នៃ​ដំណើរ​រឿង​ត្រួសៗ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៨ នេះ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​រហូត​ដល់​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​បង្ហូ​ឈាម​រវាង​ខ្មែរ​និង​ថៃ អំពី​បញ្ហា​ព្រំដែន​នេះ ៖

ខែ​មករា ឆ្នាំ​២០០៨ ៖

នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០០៨ នៅ​ទីក្រុង​ភ្នំពេញ​មាន​ការ​ប្រារឰ​អង្គ​ប្រជុំ​របស់ គណៈ​កម្មាធិការ​ជាន់​ខ្ពស់ សម្រាប់​ការ​តាម​ដាន​សំណុំ​ឯកសារ នៃ​ការ​សុំ​ចុះ​ឈ្មោះ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវការ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ។ គណៈ​កម្មាធិការ​នេះ​មាន​លោក សុខ អាន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី និង​លោក​ឧប​នាយក​រដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​ទំនាក់​ទំនង​អន្ដរជាតិ ជា​សហ​ប្រធាន និង​មាន​សមាជិក​ដែល​ជា​សមាជិក​នៃ​គណៈ​ប្រតិភូ​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា ចូល​រួម​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣១ របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Christchurch ប្រទេស​ញូវហ្សេឡែន ពី​ថ្ងៃ​ទី​២៣ មិថុនា ដល់​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០០៧។

នៅ​ថ្ងៃ​ទី​២៤ មករា ២០០៨  ក្រសួង​ការពារ​ជាតិ​ថៃ បាន​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​មាន​ការ​ឯកភាព​ពី​ប្រទេស​ថៃ​នោះ។

តាម​សារព័ត៌មាន​ថៃ បាន​ដក​ស្រង់​សម្តី​របស់​មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ថៃ លោក​ឧត្តមសេនីយ៍​ទោ ភិត សៈនុ ពុជឆាកាន បាន​ថ្លែង​អំពី​លទ្ធផល នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កាពារ​ជាតិ​ថៃ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍​ឯក ប៊ុនរ៉ត សុំថាត់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ថា ការ​ប៉ុនប៉ង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​ឯកតោ​ភាគី​នោះ នឹង​ធ្វើ​ឲ្យ​ថៃ​ខូច​ប្រយោជន៍​នឹង​ទឹក​ដី​ជម្លោះ​ក្បែរ​ប្រាសាទ​នោះ។

​ខែ​មិនា ឆ្នាំ​២០០៨ ៖

រហូត​ដល់​ខែ​មិនា ឆ្នាំ​២០០៨ ប្រទេស​កម្ពុជា​បាន​ជូន​ដំណឹង​ដល់​ប្រទេស​ថៃ អំពី​គម្រោង​ការ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

នៅ​ថ្ងៃ​ទី​៣ ខែ​មិនា ២០០៨  ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត បាន​ព្រម​ព្រៀង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច សហ​ការ​គាំទ្រ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

ខែ​មេសា ឆ្នាំ​២០០៨ ៖

នៅ​ចុង​ខែ​មេសា ប្រទេស​កម្ពុជា បាន​ពិភាក្សា​ជាមួយ​ប្រទេស​ថៃ ចុង​ក្រោយ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ ប្រទេស​ថៃ បាន​ស្នើ​ថា គេ​យល់​ព្រម​ឲ្យ​មាន​ការ​ដាក់​តួ​ប្រាសាទ​ជា​បេតិកភណ្ឌ​ពិភពលោក ប៉ុន្តែ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ដោះស្រាយ​គ្នា​បន្ត​ទៀត។

ខែ​ឧសភា  ឆ្នាំ​២០០៨ ៖

រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០០៨ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា លោក សុខ អាន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ​លោក វីរ៉ាសាក់ ឌីហ្វូត្រាគុល លេខាធិការ​អចិន្ដ្រៃយ៍​នៃ​ក្រសួង​ការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​រាជធានី​ភ្នំពេញ។ 

ភាគី​ទាំង​ពីរ​បាន​ឯកភាព​អនុវត្ដ​សេចក្ដី​សម្រេច​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣១ ដើម្បី​សម្រេច​ឱ្យ​បាន​ការ​ចុះ​បញ្ជី​ជា​ផ្លូវការ​របស់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជា​ទី​សក្ការៈ​របស់​កម្ពុជា ដោយ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​សម័យ​ប្រជុំ​លើក​ទី​៣២ នា​ខែ​កក្កដា ឆ្នាំ​២០០៨។ 

ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ចុះ​បញ្ជី​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ជា​ទី​សក្ការៈ​ពុំ​មាន​ផល​ប៉ះ​ពាល់​ដល់​កិច្ចការ​ព្រំ​ខ័ណ្ឌ​សីមា​របស់​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ដី​គោក កម្ពុជា-ថៃ នោះ​ទេ រី​ឯ​ការ​កំណត់​តំបន់​ដែល​មាន​នៅ​ក្នុង​ឯកសារ​ដែល​កម្ពុជា​បាន​ដាក់​ជូន​ទៅ​អង្គការ​យូណេស្កូ ពុំ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្សែ​ព្រំដែន​នោះ​ឡើយ។

នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា  មាន​កិច្ច​ប្រជុំ​មួយ​រវាង​លោក សុខ អាន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក នុបប៉ាឌន ផាតាម៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ពិភាក្សា​ពី​ការ​ដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កិច្ច​ប្រជុំ​នោះ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​យូណេស្កូ​ផងដែរ។

ក្នុង​កិច្ច​ប្រជុំ​នោះ ប្រទេស​ថៃ បាន​គាំទ្រ​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា។ ភាគី​កម្ពុជា​បាន​ព្រម​ទទួល​យក​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​ពុំ​មាន​តំបន់​ទ្រនាប់​នៅ​ផ្នែក​ខាង​ជើង និង​ខាង​លិច​នៃ​ប្រាសាទ​ទេ៕

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​២)
នៅថ្ងៃទី១៥ ខែមិថុនា ប្រទេស​កម្ពុជា បានប្រារព្ធ​ទិវា​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ឆ្នាំទី​៤៦ នៃ​ទិវា​ដែល​កម្ពុជា​ឈ្នះក្តី​ជាមួយ​ប្រទេស​ថៃ ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ​នៅ​ទីក្រុង​ឡាអេ កាលពី​ឆ្នាំ​១៩៦២។
នុស្ស​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​ទិវា​នេះ ដោយ​បាន​បង្ហាញ​ពី​គោលបំណង​ដើម្បី​រំឭក​និង​បង្ហាញ​កូន​ខ្មែរ​បច្ចុប្បន្ន​និង​អនាគត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​នឹក​ដល់​ប្រវត្តិសាស្រ្ត​និង​បេតិក​ភណ្ឌ​ជាតិ​នា​សម័យ​មហា​នគរ​ដ៏​រុងរឿង និង​សម្តែង​កតញ្ញូតា​ធម៌​ដល់​មហា​បុព្វ​បុរស​ខ្មែរ ព្រះមហាក្សត្រ​ខ្មែរ អ្នក​ដឹកនាំ​ដ៏​ក្លាហាន​មុះមុត​គ្រប់​ជំនាន់ ដែល​បាន​កសាង​ប្រាសាទ​ព្រះវិហារ​និង​ការពារ​អធិបតេយ្យ​ជាតិ​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​១៨ មិថុនា   ប្រទេស​កម្ពុជា​និង​ថៃ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ទាក់ទង​នឹង​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក។

នៅ​ថ្ងៃ​ទី​១៩ មិថុនា  ឆ្នាំ​២០០៨  សមាជិក​សភា​ទទួល​បន្ទុក​ខាង​កិច្ចការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ស្នើ​សុំ​ឲ្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ខ្មែរ ផ្ញើ​ជា​បន្ទាន់​នូវ​ផែនទី​ប្រាសាទ​ព្រះវិហារ ដែល​រដ្ឋាភិបាល​កម្ពុជាទើបតែ​បាន​ផ្ញើ​ទៅឲ្យ​ភាគី​ថៃ។

ប្រធាន​គណៈកម្មការ​ទី​ប្រាំ​ទទួល​បន្ទុក​ខាង​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ លោក សុន ឆ័យ បាន​ចោទ​ប្រកាន់​ថា ខាង​រដ្ឋាភិបាល​មិន​បាន​ប្រើប្រាស់​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ដែល​បាន​កាត់​ឲ្យ​ប្រទេស​កម្ពុជា ឈ្នះ​ក្ដី​ក្នុង​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ។

នៅ​ថ្ងៃ​ទី​២០ មិថុនា  គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី។ កាសែត​ថៃ​បាន​រាយការណ៍​​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធ​សភា​ថៃ បាន​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពន្យារ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិក​ភណ្ឌ​ពិភពលោក​នោះ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា ក្រសួង​ការ​បរទេស​ធ្វើការ​ខ្វះ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​សមភាគី​កម្ពុជា​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ លោក ណុបផៈដុន ប៉ាតាម៉ា បដិសេធ​ការ​លើក​ឡើង​នោះ​ដោយ​ពន្យល់​ថា តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ទៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៦២​មក និង​ថា ការ​សម្រេច​ឲ្យ​កម្ពុជា​ប្រើ​ផែនទី​ថ្មី​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ការ​ការពារ​របស់​អង្គការ​យូណេស្កូ នឹង​មិន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹក​ដី​នោះ​ទេ។

លោក ណុបផៈដុន ប៉ាតាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ជោគជ័យ​របស់​ក្រសួង​ការ​បរទេស​គឺ​ថា វា​បាន​បញ្ឈប់​កម្ពុជា​ពី​ការដាក់​បញ្ចូល​ដី​របស់​ថៃ​នៅ​ក្នុង​សំណើ​ទៅ​អង្គការ​ពិភពលោក វា​ជា​ការចាំបាច់​ណាស់ ដែល​ជនជាតិ​ថៃ​ទាំង​អស់​ត្រូវ​យល់ ហើយ​វា​ត្រូវ​បាន​កត់ត្រា​ជា​ឯកសារ​និង​មិន​អាច​បំភ្លេច​បាន​ទេ»។

ទោះជា​យ៉ាង​នេះ​ក្តី សមាជិក​សភា​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​និង​សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ការប្រើ​ផែនទី​ថ្មី​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​មរតក​ពិភពលោក​នោះ គឺ​ជា​ការខាតបង់​សម្រាប់​កម្ពុជា​ទៅវិញ​ទេ។

នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ២០០៨ ឧត្តមសេនីយ៍ ប្រេម ទីនសូឡាណន់ ជា​ទីប្រឹក្សា​ព្រះមហាក្សត្រ​ថៃ បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​គាំទ្រ​បាតុករ​ថៃ​ដែល​បាន​ជំទាស់​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក។

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​២២​មិថុនា ប្រទេស​កម្ពុជា​បាន​បិទ​ច្រក​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ប្រឆាំង ក្នុង​ប្រទេស​ថៃ​នៅ​មាត់​ច្រក​ព្រំដែន​នោះ។

ក្រុម​បាតុករ​ថៃ​ដែល​ដឹកនាំ​ដោយ​លោក ស៊ុនធិ លឹមថុងគុល ជា​មេដឹកនាំ​ក្រុម​ស្តាំ​និយម​នៃ​សម្ព័ន្ធ​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​ប្រឆាំង​នឹង​លោក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះ ក៏​បាន​ចោទ​ប្រកាន់​ដល់​លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត ថា មាន​ពាក់ព័ន្ធ​ផល​ប្រយោជន៍​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា ទើប​បាន​ជា​កាត់​ទឹក​ដី​ឲ្យ​កម្ពុជា នៅ​ពេល​ដែល​មាន​ការ​ចរចា​អំពី​ផែនទី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​កិច្ច​ប្រជុំ​អង្គការ​យូណេស្កូ នា​ទីក្រុង​កេបិច នៅ​ប្រទេស​កាណាដា។

នៅ​ថ្ងៃ​អង្គារ ទី​២៤ មិថុនា  ឆ្នាំ​២០០៨ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​បិទ​ច្រក​នោះ​ដោយ​ភ័យខ្លាច​ថា អាច​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ភាគី​ខ្មែរ​និង​ថៃ។

នៅ​ថ្ងៃ​ទី​២៥ មិថុនា អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ការ​ដែល​មាន​បាតុកម្ម​របស់​អ្នក​នយោបាយ​និង​ប្រជាពលរដ្ឋ​ថៃ​ស្តីពី​ប្រាសាទ​ព្រះវិហារ​នោះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ខ្មែរ​បាន​សម្រេច​ចិត្ត​ខុស ដោយ​បានធ្វើ​ផែនទី​ថ្មី​ស្តីពី​បរិវេណ​ប្រាសាទព្រះវិហារ​នេះ​តាម​ឥទ្ធិពល​របស់​ថៃ។

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការគូរ​ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ​ថ្មី​ដើម្បី​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​សំណើ​របស់​ថៃ​នោះ គឺ​ជា​នយោបាយ​ខុសឆ្គង​របស់​រដ្ឋាភិបាល​ខ្មែរ​និង​ធ្វើ​ឲ្យ​បាត់​បង់​អធិបតេយ្យ​ជាតិ។

ប៉ុន្តែ​ឆ្លើយតប​ទៅ​នឹង​ការចោទ​ប្រកាន់​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ នោះ គឺ​ជា​រឿង​នយោបាយ​ដ៏​អាក្រក់​និង​មើលងាយ​ជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា តុលាការ​រដ្ឋបាល​ប្រទេស​ថៃ​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​និង​ក្រសួង​ការ​បរទេស​ថៃ ពន្យារ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល​ថា បាន​ធើ្វ​ឲ្យ​បាត់បង់​សិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​ក្នុង​ដំណើរការ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ដាក់​ប្រាសាទ​ព្រះវិហារ​និង​ផ្ទៃ​ដី​បរិវេណ​ជុំវិញ​ប្រាសាទ​ជា​សម្បត្តិ​ពិភពលោក។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​អះអាង​ថា «រដ្ឋាភិបាល​បាន​ចាញ់​កល​ថៃ​ដោយ​បាន​កំណត់​យក​ផ្ទៃ​ដី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទំហំ​ត្រឹមតែ ៣០​ម៉ែត្រ​ប៉ុណ្ណោះ»៕

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​៣)
នៅ​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​មិថុនា កាសែត​ជា​ភាសា​អង់គ្លេស​របស់​ថៃ​ឈ្មោះ The Nation បាន​សរសេរ​អត្ថបទ​រិះគន់​លោក ស៊ុនធិ លីមថុងគុល មេ​ដឹក​នាំ​នៃ​សម្ព័ន្ធ​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ​ថា បាន​យក​លេស​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​លោក សាម៉ាក់ ស៊ុនថរៈវេដ។
ខែ​កក្កដា ឆ្នាំ​២០០៨ ៖

ចូល​ដល់​ខែ​កក្កដា ឆ្នាំ ២០០៨ គឺ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា រដ្ឋាភិបាល​ថៃ​បាន​ដក​ការ​គាំទ្រ​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ដើម្បី​ចុះ​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា គេ​នៅតែ​មាន​សង្ឃឹម​អំពី​ជោគជ័យ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​ ទោះបី​ជា​មាន​ការជំទាស់​ពី​ប្រទេស​ថៃ​ក៏ដោយ។

នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​អង្គការ​យូណេស្កូ​ចាប់ផ្ដើម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​កេបិក​នៃ​ប្រទេស​កាណាដា កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​របាយការណ៍​មួយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​អាល្លឺម៉ង់ (D P-A) ដែល​បកស្រាយ​ដោយ​ខុសឆ្គង​ថា ប្រាសាទ​ព្រះវិហារ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។

តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​គាំទ្រ​សំណើ​របស់​ប្រទេស​កម្ពុជា​ដើម្បី​ចុះ​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ឥស្សរជន​ប្រឆាំង​នៃ​ប្រទេស​ថៃ​ ដែល​មាន​និន្នាការ​ប្រឆាំង​ចំពោះ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក ណុបផៈឌន ផាតាម៉ា ទៅ​តុលាការ។

ជា​ចុង​ក្រោយ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ធ្វើ​ការ​កាត់ក្ដី​កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ជាមួយ​នឹង​ការវិន្និច្ឆ័យ​ដោយ​សំឡេង​ ៨​ ទល់​នឹង​ ១ ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ជាមួយ​កម្ពុជា​គ្មាន​ធម្មនុញ្ញភាព។ ខណៈ​ដែល​អង្គការ​យូណេស្កូ​ជួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​កេបិក​នៃ​ប្រទេស​កាណាដា មាន​ប្រជាជន​ថៃ​ប្រហែល ២០​នាក់ បាន​ឈរ​តវ៉ា​នៅ​ខាង​ក្រៅ​ដោយ​មាន​កាន់​ទង់ជាតិ​ថៃ និងបដា​ដែល​សរសេរ​ថា​ "ណុបផៈឌន លោក​ឯង​ជា​មនុស្ស​កុហក"។

នៅ​ថ្ងៃ​ទី ៦ ខែ កក្កដា នាយក​រដ្ឋមន្រ្តី​ថៃ បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន ​ថា ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​ជា​សិទ្ធិ​សម្រេ​ច​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។ លោក សាម៉ាក់ ស៊ុនថរៈវេដ បាន​ថ្លែង​បន្ថែម​ថា ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​មរតក​ពិភពលោក​នោះ ក៏​មិន​បាន​ធ្វើ​ឲ្យ​ប្រទេសថៃ​បាត់បង់​ទឹកដី​ដែរ។

រហូត​ដល់​ថ្ងៃ​ទី៧ ខែកក្កដា ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា អង្គការ​យូណេស្កូ បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ទោះបី​ជា​មាន​ការ​ជំទាស់​ពី​ប្រទេស​ថៃ ក៏ដោយ។

នៅ​ថ្ងៃ​ទី​៨ កក្កដា ប្រជារាស្រ្ត​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ទីក្រុង​ភ្នំពេញ បាន​ហែ​ក្បួន​តាម​ដង​វិថី​នានា ដើម្បី​ជា​កិច្ច​អបអរសាទរ​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ សាលាក្រុង​ភ្នំពេញ​ក៏​បាន​រៀបចំ​ការ​ប្រគំ​តន្រ្តី​កំសាន្ត​មួយ​នៅ​វត្តភ្នំ ដើម្បី​អបអរ​សាទរ​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ ទោះបីជា​មាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​មាន​មនុស្ស​ម្នា​ជា​ច្រើន​នៅ​តែ​ចូល​រួម ហើយ​ការ​ប្រគុំ​តន្ត្រី​នោះ​ក៏​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់ និង​មាន​ការ​ចូល​រួម​ពី​តារា​ល្បី ទាំង​សិល្បៈ​បុរាណ និង​សម័យ និង​មាន​ការ​បាញ់​កាំជ្រួច​ទៀត​ផង។

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ ដែល​បង្ខំ​ឲ្យ​ប្រទេស​ថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​កម្ពុជា​វិញ តាមរយៈ​ការតវ៉ា​ផ្លូវ​តុលាការ​អន្តរជាតិ បាន​ស្វាគមន៍​ចំពោះ​ដំណើរការ​ដែល​កម្ពុជា​បាន​សម្រេច​​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ លោក អ៊ុំ ដារាវុធ បាន​មាន​ប្រសាសន៍​ថា​ព្រះរាជ​បន្ទូល​របស់​ព្រះ​មហាវីរក្សត្រ​ ​គឺ​នៅ​ក្រោយ​កិច្ច​ប្រឹងប្រែង​ខ្លះ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ប៉ុនប៉ង​មិន​បាន​សម្រេច​ក្នុង​កិច្ច​ព្យាយាម​ចង់​រារាំង​មិន​ឲ្យ​មាន​ការដាក់​ប្រាសាទ​ចូលក្នុង​បេតិកភណ្ឌ​ពិភពលោក។

លោក អ៊ុំ ដារាវុធ  បាន​ថ្លែង​ថា ព្រះ​មហាវីរក្សត្រ​តែង​មាន​បន្ទូល​ថា ក្នុង​ព្រះរាជ​ជីវិត​ព្រះ​អង្គ​ព្រឹត្តិការណ៍​ធំ​ៗ៣​ដែល​ព្រះអង្គ​តែង​ចាំ​មិន​ភ្លេច គឺ​មួយ​នៅ​ឆ្នាំ​១៩៤៧ ដែល​ប្រទេស​ថៃ​បាន​សង​មក​កម្ពុជា​វិញ​នូវ​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និង​ព្រឹត្តិការណ៍​ធំ​ទី​២ នៅ​ឆ្នាំ​១៩៥៣ ដែល​ខ្មែរ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង និង​ព្រឹត្តិការណ៍​ធំ​ទី​៣ គឺ​ថ្ងៃ​ដែល​ខ្មែរ​ឈ្នះ​ក្តី​ជាមួយ​ប្រទេស​ថៃ នៅ​ឆ្នាំ​១៩៦២ ដែល​បង្ខំ​ឲ្យ​ប្រទេសថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា​វិញ តាមរយៈ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ប្រទេស​ហុល្លង់។

នៅ​ថ្ងៃ​ទី​៩ កក្កដា ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​ ដោយ​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ខ្មែរ​រក្សា​មិត្តភាព​ប្រទេស​ជិត​ខាង ដោយ​កុំ​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ធ្វើ​ជា​ជម្លោះ​រវាង​ប្រជាជាតិ​ទាំង​ពីរ។ ព្រះ​មហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា ជា​ការ​គួរ​ឲ្យ​សោក​ស្តាយ ដែល​​ប្រជារាស្ត្រ​ថៃ​ខ្លះ​ដែល​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​រឿង​ជាមួយ​នឹង​ប្រជារាស្ត្រ​ខ្មែរ ហើយ​ព្រះអង្គ​ក៏​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ប្រជារាស្រ្ត​ខ្មែរ ខិតខំ​កសាង​មិត្តភាព​និង​សហ​ប្រតិបត្តិការ​ជាជាង​ការយក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​ជា​អរិភាព​នឹង​គ្នា​នោះ។

នៅ​ថ្ងៃ​ទី​១០ កក្កដា លោក នុបផាឌន ផាតាម៉ា រដ្ឋ​មន្រ្តី​នៃ​ក្រសួង​ការបរទេស​ថៃ បាន​លាលែង​ពី​តំណែង​ទាក់​ទង​នឹង​ការ​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ ការ​លាលែង​របស់​លោក គឺ​បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​ថៃ បាន​សម្រេច​ថា​ការ​ចុះ​ហត្ថលេខា​របស់​លោក​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ​នោះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

នៅ​ថ្ងៃ​ទី​១៣ កក្កដា ប្រធាន​ផ្នែក​ទេសចរណ៍​ថៃ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ ១,០០០​នាក់​​បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​មក​កាន់​តំបន់​ប្រាសាទ​អង្គរវត្ត ក្នុង​ប្រទេស​កម្ពុជា គឺចាប់តាំង​ពី​មាន​ជម្លោះ​ជុំវិញ​បញ្ហា​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ប្រធាន​សមាគម​លើក​ស្ទួយ​ទេសចរណ៍​ថៃ លោក សុងសាក់ ស្រីឃ្លឿប បាន​មាន​ប្រសាសន៍​ថា​ការ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ដ៏​ច្រើន​នេះ ភាគច្រើន​គឺ​ដោយសារ​មាន​ការ​ភ័យខ្លាច​បញ្ហា​សន្តិសុខ៕

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​៤)
ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី ៧ កក្កដា ឆ្នាំ​២០០៨ ហើយ​​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ចូល​រួម​ក្នុង​វេទិកា​ប្រគំ​តន្រ្តី​មួយ​ដើម្បី​អបអរ​សាទរ​នៃ​ជោគជ័យ​នេះ។ខែ​កក្កដា ឆ្នាំ​២០០៨ ៖

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ប្រជារាស្រ្ត​រាប់ម៉ឺន​នាក់​បាន​ចូល​រួម​ក្នុង​វេទិកា​ប្រគំ​តន្ត្រី​មួយ​នា​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​អបអរ​សាទរ​ការ​វិលត្រឡប់​របស់​គណៈ​ប្រតិភូ​ខ្មែរ​ពី​ទីក្រុង​កេបិច ប្រទេស​កាណាដា ដែល​នៅ​ទី​នោះ​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

នៅ​ថ្ងៃ​អង្គារ ទី​១៥ កក្កដា ជម្លោះ​តានតឹង​ស្តីពី​ការ​រំលោភ​ព្រំដែន​បាន​កើត​ឡើង បន្ទាប់​ពី​អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ខ្លួន​ជនជាតិ​ថៃ ៣​នាក់ ដែល​បាន​ឆ្លង​ព្រំដែន​ខុស​ច្បាប់​ក្នុង​បំណង​ដោត​ទង់ជាតិ​លើ​ប្រាសាទ​ព្រះវិហារ ហើយ​បន្ទាប់​មក​មាន​កងទ័ព​ថៃ​ជាច្រើន​នាក់​ក៏​បាន​ចូល​មក​តាម​ក្រោយ​ដែរ។ មាន​កង​ទ័ព​ថៃ​ម្នាក់​បាន​ជាន់មីន​ដាច់​ជើង​ក្នុង​ការ​ឆ្លង​ចូល​ដី​ខ្មែរ​នេះ។ បន្ទាប់​ពី​ឆ្លង​ព្រំដែន កងទ័ព​ថៃ​បាន​រក្សា​កម្លាំង​នៅ​ទី​នោះ ជាពិសេស​នៅ​តំបន់​ជុំវិញ​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​ហៅ​ថា​វត្ត​ប្រាសាទ​ព្រះវិហារ។

មេ​ទ័ព​ថៃ​និង​នាយក​រដ្ឋ​មន្រ្តី​ថៃ បាន​ប្រកាស​ថា​ដី​តំបន់​នោះ​គឺ​ជា​ទឹក​ដី​ក្នុង​ជម្លោះ ដែល​ជា​របស់​ថៃ ប៉ុន្តែ​ក៏​បាន​ទប់​ទល់​ដល់​ពួក​បាតុករ​មិន​ឲ្យ​ចូល​មក​តំបន់​នោះ​ដែរ។ អាជ្ញាធរ​ខ្មែរ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​៥០​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​លើក​គ្នា​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ។ កម្លាំង​ទ័ព​នេះ​ក្រោយ​មក​ភ្លាមៗ​បាន​កើន​ដល់​១០០​នាក់។

មន្ត្រី​សំខាន់​របស់​កង​រាជ​អាវុធហត្ថ​ប្រចាំ​ស្រុក​ជាំក្សាន្ត​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​លើក​គ្នា​ចូល​មក​ដល់​ទី​វត្ត​ខ្មែរ​មួយ​នៅ​ខាង​លិច​ប្រាសាទ​ព្រះវិហារ ហើយ​កងកម្លាំង​ថៃ​ជា​ច្រើន​បាន​កាន់កាប់​នៅ​លើ​តំបន់​ជណ្តើរ​បូរាណ​នៃ​ទឹក​ដី​ខ្មែរ ដោយ​បិទ​ច្រក​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ទៀត​ផង ៖ «ទាហាន​ឈុត​ខ្មៅ​វា​ប្រដាប់​ដោយ​អាវុធ​កំប៉្លេ​តែម្ដង នៅ​វត្ត​លើ​ប្រាសាទ​ហ្នឹង»។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​បាន​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​កំពុង​សំរុក​ចូល​មក​ច្រក​ខាង​លិច​នៃ​ប្រាសាទ កាលពី​វេលា​ម៉ោង​ប្រមាណ​​១២​ថ្ងៃ​ត្រង់ ហើយ​បាន​ចូល​ដល់​វត្ត​របស់​ខ្មែរ។

ប្រជាពលរដ្ឋ​ម្នាក់​បាន​បញ្ជាក់​ថា ៖ «គេ​ចូល​មក​ខាង​ទឹក​ដី​យើង​តែម្ដង ជណ្ដើរ​បូរាណ កន្លែង​វត្ត ទាហាន​ខ្មៅ​ប្រហែល​៥០​-​៦០​នាក់ សុទ្ធតែ​កាំភ្លើង... ថ្ងៃ​ហ្នឹង​ខ្លាំង​ណាស់។ ឥឡូវ​នាំ​គ្នា​ភ័យ ឥឡូវ​ខ្ញុំ​ឡើង​ទៅ​ប្រាសាទ​ទី​១ ទី​២»។

រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថៃ​បាន​បង្កើន​កម្លាំង​ទ័ព​ថែមទៀត​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ កក្កដា​នោះ បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​រក​វិធានការ​ដោះស្រាយ​សភាពការណ៍​បន្ទាប់ពី​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បង្កើន​កម្លាំង​ជិត​២០០​នាក់​ចូល​កាន់កាប់​វត្ត​ខ្មែរ​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ខ្មែរ គឺ​លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ដោយ​ដក​ស្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​មាន​ការអត់ធ្មត់ និង​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ៖ «យើង​ដាច់ខាត​មិន​ប្រើ​កម្លាំង​យោធា​ទេ លើកលែងតែ​យើង​ត្រូវ​គេ​វាយ​ប្រហារ​តែម្ដង។ ប៉ុន្តែ​យើង​ឃើញ​ថា​ប្រសិនបើ​ការវាយ​ប្រហារ យើង​ឃើញ​ថា​ចំណុច​គឺ​ថៃ​គឺ​ជា​អ្នក​នឹង​ទទួល​ការថ្កោលទោស​ខ្លាំង​ណាស់ ពីព្រោះ​ដោយសារ​ថា​ការងារ​យើង​ជា​សមាជិក​អាស៊ាន យើង​មាន​គោលការណ៍​គឺ​មិន​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ទេ»។

លោក ខៀវ កាញារីទ្ធ ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់ដែរ​ថា ភាគី​កម្ពុជា​ក៏​បាន​បញ្ជូន​កម្លាំង​កងទ័ព​ទៅ​ទី​នោះ​ផងដែរ ៖ «ប៉ុន្តែ​យើង​បាន​បន្ថែម​កម្លាំង​របស់​យើង​ឡើង​ដល់​៣០០​ជាង​ហើយ ជិត​៤០០​កម្លាំង​របស់​យើង ៣៨០​នាក់​ហើយ»។

ជាមួយ​គ្នា​នេះ លោក ខៀវ កាញារីទ្ធ ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ​ក៏​បាន​ទូរស័ព្ទ​មក​ភាគី​កម្ពុជា​ដើម្បី​ស្នើ​ឲ្យ​មាន​ការចរចា​អំពី​រឿង​នេះ​ទ្វេភាគីផងដែរ ។

នៅ​ថ្ងៃ​១៧ កក្កដា ថៃ បាន​បង្កើន​កម្លាំង​ទ័ព​រហូត​ដល់​ជាង​១,០០០​នាក់ ដែល​ក្នុង​នោះ​មាន​ប្រមាណ​ជាង​៤០០​នាក់​ស្ថិត​នៅ​ក្នុង​តំបន់​វត្ត​កែវសិក្ខាគិរីស្វារៈ​ជា​របស់​កម្ពុជា ប៉ុន្តែ​កង​ទ័ព​ថៃ​បាន​និយាយ​ថា​តំបន់​នោះ​មិន​មែន​របស់​កម្ពុជា​ឡើយ។

យោង​តាម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ភូមិ​ក្បែរ​វត្ត​កែវសិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ ព្រះសង្ឃ​ខ្មែរ​បី​អង្គ​នៅ​វត្ត​នោះ​ដែល​ថៃ​កំពុង​កាន់កាប់​ដោយ​ទាហាន​ថៃ បាន​ភៀស​ចេញ​ពី​វត្ត នៅ​សល់​តែ​ព្រះសង្ឃ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​គង់​នៅ។ ក៏ប៉ុន្តែ​មាន​ព្រះសង្ឃ​ថៃ​បី​អង្គ​និង​អាចារ្យ​ម្នាក់​បាន​ចូល​មក​នៅ​កាន់​វត្ត​នោះ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរៈវេដ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ដក​កង​ទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់​នោះ។

នៅ​ថ្ងៃ​១៨ កក្កដា នាយក​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ បាន​ឆ្លើយ​តប​លិខិត​មក​លោក ហ៊ុន សែន ដោយ​និយាយ​ថា កង​ទ័ព​ថៃ​ដែល​ដាក់​រាយ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​អធិបតេយ្យ​របស់​ថៃ​ទេ។ នៅ​ក្នុង​លិខិត​នោះ លោក សាម៉ាក់ បាន​បញ្ជាក់​ទៀត​ថា កង​ទ័ព​កម្ពុជា និង​ប្រជារាស្រ្ត​ខ្មែរ​ទេ​ដែល​មាន​ការ​សាងសង់​សំណង់​លើ​ទឹក​ដី​ដែល​មាន​ទំនាស់ ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ៤,៦​គីឡូម៉ែត្រ​ក្រឡា ដែល​ជា​ការ​រំលោភ​ដល់​បូរណភាព និង​អធិបតេយ្យ​របស់​ថៃ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​នៅ​តែ​ស្វែរ​រក​ដំណោះស្រាយ​បញ្ហា​ដោយ​ត្រឹមត្រូវ​និង​សន្តិ​វិធី។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ មន្ត្រី​ការពារ​នៅ​តំបន់​ព្រំដែន​ខ្មែរ​ដទៃ​ទៀត​បាន​ឲ្យ​ដឹង​ថា ទាហាន​​ឈុត​ខ្មៅ​ថៃ​បាន​ធ្វើ​សកម្មភាព​ជីក​រណ្តៅ​​ធ្វើ​ប៉ម​ការពារ​លើ​ទឹក​ដី​របស់​ខ្លួន ចំណែកឯ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​មាន​ការបារម្ភ​ពី​ស្ថានភាព​អសន្តិសុខ។

លោក ឈូក អាង ប្រធាន​វរ​ការពារ​ព្រំដែន​លេខ​៩១១ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ថ្លែងថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ផ្តើម​សកម្មភាព​ជីក​រណ្តៅ​ចំនួន​៥ ទំហំ​មួយ​ម៉ែត្រ​កន្លះ​បួន​ជ្រុង ៖ «អ៊ីចឹង​វា​មាន​៥​រណ្តៅ​ពី​ខាង​ជើង​ស្ពាន​មក ជាង​៥០០​ម៉ែត្រ​គឺ​មាន​រណ្តៅ​៥ ។ ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ១០០​ម៉ែត្រ» ។

រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​មាន​ការព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ទាហាន​ឈុត​ខ្មៅ​ថៃ ហាក់បី​ដូច​ជា​ត្រៀម​លក្ខណៈ​ចំពោះ​ស្ថានការណ៍​អ្វី​មួយ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​តាម​ព្រំដែន។

ប្រជាពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ៖ «ពី​ម្សិលម៉្ងៃ​វា​មាន​ឈុត​ខ្មៅ ហើយ​និង​ឈុត​ប៉ារ៉ាហើយ​និង​កម្មករ​ឈរ​ជីក​អ៊ីចឹង​ទៅ​ណា៎ ។ យើង​ចេះតែ​ភ័យខ្លាច​មួយៗ​ចេះតែ​មាន​អារម្មណ៍​តក់​ស្លុត»។

នៅ​ពេល​ជាមួយ​គ្នា​នោះ​បាតុករ​ថៃ​ដែល​បាន​លើក​គ្នា​មក​តវ៉ា​រឿង​ករណី​ប្រាសាទ​ព្រះវិហារ​បាន​ដក​ថយ ប៉ុន្តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​មិន​បាន​ដក​ថយ​ទេ។ ការ​កាន់​កាប់​របស់​ទាហាន​ឈុតខ្មៅថៃ​នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ​មាន​ចំនួន​៤​ថ្ងៃ​​ហើយ៕

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​៥)
នៅ​ថ្ងៃ​១៩ កក្កដា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​ក្រុម​អ្នកកាសែត​ជាច្រើន​នាក់​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ និង​បាន​ធ្វើ​សន្និសីទ​​កាសែត​​មួយ​នៅ​ទី​នោះ។
សមាជិក​សភា​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​នៃ​ប្រទេស​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្ទាន់​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដើម្បី​ធានា​នូវ​បូរណភាព​ទឹក​ដី​ខ្មែរ ។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពី​មាន​ការអះអាង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ ថា ទឹក​ដី​ត្រង់​តំបន់​វត្ត​កែវសិក្ខាគិរីស្វរៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទឹកដី​ថៃ មិនមែន​ជា​ទឹក​ដី​កម្ពុជា​នោះ​ឡើយ ។

នៅ​ថ្ងៃ​១៩ កក្កដា នោះ​ដែរ​ទាំង​ប្រទេស​កម្ពុជា​និង​ថៃ បាន​បង្កើន​កម្លាំង​ទ័ព​និង​មាន​ការ​ប្រឈម​មុខ​ដោយ​អាវុធ​ធុន​ធ្ងន់​ផង​នៅ​តំបន់​មាន​ជម្លោះ​នោះ ទោះបី​មាន​ការ​ប្រកាស​ពី​ដំណើរការ​ចរចា​រវាង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ខ្មែរ គឺ​លោក ទៀ បាញ់ និង​អគ្គ​មេ​បញ្ជាការ​កងទ័ព​ថៃ នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ២០០៨ នោះ​ក៏ដោយ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​មាន​ព័ត៌មាន​ស្តីពី​ប្រទេស​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​កោះ​ប្រជុំ​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​នេះ។

អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ឈ្នះក្តី​លើ​ប្រទេស​ថៃ និង​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ខ្មែរ​វិញ​កាល​ពី​ឆ្នាំ​១៩៦២ បាន​មាន​បន្ទូល​ប្រាប់​មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​ថា ប្រាសាទ​ព្រះវិហារ​គឺ​ជា​ប្រាសាទ​ខ្មែរ​ដែល​ប្រទេស​ថៃ​តែងតែ​ប្រាថ្នា​ចង់​បាន។

មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​រំឭក​បន្ទូល​អតីត​ព្រះមហាក្សត្រ​យ៉ាង​នេះ​ថា ៖ «[ព្រះមហា​វីរក្សត្រ]​លោក​មាន​ព្រះរាជ​តម្រិះ​មួយ គឺ​លោក​ថា រឿង​នេះ​មិន​អាច​ចប់​អ៊ីចឹង​ទេ វា​ត្រូវ​តែ​មាន​ការបន្ត ព្រោះ​ភាគី​ថៃ​តែងតែ​លួច​គយគន់​មក​លើ​ប្រទេស​កម្ពុជា​យើង កុំ​ថា​ឡើយ​ត្រឹម​ប្រាង្គ​ប្រាសាទ​ព្រះវិហារ សូម្បី​តែ​ខេត្ត​ដែល​ព្រះមហា​វីរក្សត្រ​លោក​ទាមទារ​បាន​ក្នុង​ឆ្នាំ​១៩៤៧ ក៏​ព្រះរាជាណាចក្រ​ថៃ​…»។

ចូល​ដល់​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០០៨ មន្ត្រី​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ឬ​ភាគី​ទី​៣​ណា​ក្នុង​ករណី​ទាហាន​ថៃ កំពុង​តែ​ឈរជើង​នៅ​ក្នុង​ដែនដី​របស់​កម្ពុជា​នោះ​ទេ​។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «​មិន​ដូច​អ្វី​ដែល​កាសែត​នៅ​ខាង​ក្រៅ ដែល​បាន​និយាយ​ថា កម្ពុជា​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ។ ព្រោះ​កន្លង​មក​នេះ យើង​គ្រាន់តែ​ឲ្យ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​លិខិត​ដើម្បី​ជម្រាប​ជូន​អំពី​សភាពការណ៍​នេះ​ទៅ​ប្រធាន​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ជម្រាប​ជូន​អំពី​សភាពការណ៍​និង​មូលហេតុ​នៃ​ទំនាស់​រវាង​កម្ពុជា​និង​ថៃ លើ​បញ្ហា​តំបន់​ជិត​ព្រំដែន​ព្រះវិហារ​នេះ ប៉ុន្តែ​គ្រាន់តែ​ជូន​ដំណឹង និង​សុំ​ឲ្យ​ផ្ញើ​លិខិត​នេះ ចែក​លិខិត​ផ្លូវការ​ជូន​សមាជិក​តែ​ប៉ុណ្ណឹង​ទេ គឺ​មិន​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ទេ»។

នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា រដ្ឋមន្រ្តី​ការពារ​ប្រទេស​ខ្មែរ​លោក ទៀ បាញ់ និង​អគ្គ​មេ​បញ្ជាការ​កងទ័ព​ថៃ លោក ប៊ុនស្រាង នីបប្រាឌីត បាន​បើក​កិច្ចចរចា​គ្នា​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ពុំ​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ ក្រៅពី​ការ​ឯកភាព​មិន​វាយ​ប្រយុទ្ធ​គ្នា​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​អំពាវនាវ​ឲ្យ​ភាគី​ខ្មែរ​និង​ថៃ មាន​ការអត់ធ្មត់​ឲ្យ​បាន​អតិបរមា​ចំពោះ​បញ្ហា​ប្រឈមមុខ​ដាក់​គ្នា​ផ្នែក​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

ប្រធាន​សមាគម​អាស៊ាន លោក George Yeo ដែល​ជា​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សិង្ហបុរី បាន​សម្ដែង​សេចក្ដី​បារម្ភ​ចំពោះ​ការប្រឈម​មុខ​ផ្នែក​យោធា​នោះ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​សងខាង​ដោះស្រាយ​បញ្ហា​ដោយ​មិត្តភាព​ក្នុង​ស្មារតី​សាមគ្គីភាព​អាស៊ាន និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​នឹង​គ្នា។

នៅ​ថ្ងៃ​ទី​២២ កក្កដា ប្រទេស​ថៃ បាន​បដិសេធ​ការ​ចូលរួម​ជួយ​ដោះស្រាយ​ជម្លោះ​ពី​បណ្តា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​នោះ។

ការ​ប្រកាស​របស់​ប្រទេស​ថៃ​នោះ គឺ​ស្របពេល​ដែល​មាន​ការ​បើក​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) លោក បាន គីមូន បាន​អំពាវនាវ​ដល់​កម្ពុជា​និង​ថៃ ឲ្យ​រក្សា​ភាព​អត់ធ្មត់ និង​សង្ឃឹម​ថា ការដោះស្រាយ​បញ្ហា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នឹង​ធ្វើ​តាម​ការ​ចរចា​ដោយ​សន្តិវិធី និង​ការ​ទូត និង​ការបញ្ចៀស​រាល់​អំពើហិង្សា។

នៅ​ថ្ងៃ​ដដែល​នោះ ស្ថានភាព​ប្រឈម​មុខ​គ្នា​ដោយ​កម្លាំង​យោធា​រវាង​កម្ពុជា​និង​ថៃ នៅតែ​មាន​សភាព​គួរ​ឲ្យ​កត់សម្គាល់​ជា​ដដែល ក្រោយ​ការចរចា​រវាង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ មិន​បាន​សម្រេច។

ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ការចរចា​បាន​ជាប់​គាំង​នៅត្រង់​ចំណុច​មួយ ដែល​ថៃ​ស្នើ​ឲ្យ​សើរើ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ​សា​ឡើង​វិញ ប៉ុន្តែ​ការសើរើ​នោះ មិន​បាន​ផ្អែកតាម​សន្ធិសញ្ញា​ព្រំដែន​ខ្មែរ​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដែល​អន្តរជាតិ​បាន​ទទួលស្គាល់​នោះ​ឡើយ។

យោងតាម​ឯកសារ​របស់​ថៃ ការស្នើ​ឲ្យ​សើរើ​ព្រំដែនខ្មែរថៃ ​ប្រវែង​៨០៥​គីឡូម៉ែត្រ​តាមតែ​ការចង់​បាន​របស់​ថៃនោះនឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ប្រាសាទ​ព្រះវិហារ​ដែល​​បាន​ទាមទារ​ពី​ថៃ​មក​វិញ​តាមរយៈ​ក្តី​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​ថា បាន​បំពាន​ដោយ​ខុសច្បាប់ ក្នុង​ការបញ្ជូន​ទ័ព​មក​កាន់​ទឹកដី​ដែល​មាន​ជម្លោះ​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ។ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ទៅ​ឲ្យ​អង្គការ​យូណេស្កូ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ការបញ្ជូន​ទ័ព​នោះ គឺ​ជា​ការគំរាម​កំហែង​ចំពោះ​សន្តិភាព​ក្នុង​តំបន់ ។ ស្របពេល​ជាមួយ​គ្នា​នេះដែរ រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ដល់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​កំពុងតែ​ធ្វើការ​ឈ្លានពាន​លើ​អធិបតេយ្យ​ជាតិ​ខ្មែរ​ហើយ៕

នៅថ្ងៃ​​នេះ គឺជា​ខួបលើក​ទី៥៥​ឆ្នាំ (១៥ មិថុនា ១៩៦២-១៥​ មិថុនា ២០១៧) ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បានចេញ​សាលដីកា​ ដោយ​ចែង​ថា ប្រាសាទ​ព្រះវិហារ​​គឺស្ថិតក្នុង​ដែនដី​នៃ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​។
  • ឆ្នាំ ១៩៥៤ កងទ័ព​ថៃ បាន​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ គឺ ១ឆ្នាំ​ក្រោយពេល​កម្ពុជា ទទួលបាន​ឯករាជ្យ​ពី​បារាំង។
  • ថ្ងៃទី៦ តុលា ​ឆ្នាំ១៩៥៩ កម្ពុជា ដាក់ពាក្យ​បណ្តឹង​ជាផ្លូវការ​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ។
  • ថ្ងៃទី២៦ ឧសភា ឆ្នាំ​១៩៦១ តុលាការ​ក្រុង​ឡាអេ បានចេញ​សេចក្តី​សម្រេច​ច្រានចោល​បណ្តឹង​ជំទាស់​របស់​ថៃ ហើយ​ប្រកាស​ថា តុលាការ​មាន​សមត្ថកិច្ច​ពេញលេញ​ក្នុងការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​របស់​កម្ពុជា។
  • ឆ្នាំ ១៩៦២ សម្តេច ព្រះ​នរោត្តម សីហនុ បាន​ដឹកនាំ​មន្រ្តី ទៅកាន់​ប្រាសាទ​ព្រះវិហារ ក្រោយការ​ប្រកាស​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ។
  • ឆ្នាំ ១៩៩២ ប្រាសាទ​ព្រះវិហារ ត្រូវបាន​បើក​សម្រាប់​អ្នក​ទេសចរ ប៉ុន្តែ​ត្រូវបាន​បិទវិញ ដោយ​ត្រូវខ្មែរ​ក្រហម​ដណ្តើម​កាន់កាប់ ពី​រដ្ឋាភិបាល។
  • ឆ្នាំ​១៩៩៨ ប្រាសាទ​ព្រះវិហារ ត្រូវបាន​បើក​ម្តងទៀត បន្ទាប់ពី​រដ្ឋាភិបាល បាន​គ្រប់គ្រង​ប្រាសាទ​នេះវិញ។
  • ថ្ងៃទី​២២​មិថុនា ២០០៨ កម្ពុជា​បាន​បិទ​ច្រក​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ប្រឆាំង ក្នុង​ប្រទេស​ថៃ​នៅ​មាត់​ច្រក​ព្រំដែន​នោះ។
  • ថ្ងៃទី ៧​កក្កដា ឆ្នាំ២០០៨ ប្រាសាទ​ព្រះវិហារ ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ។
  • ១សប្តាហ៍​ក្រោយ​មក គឺនៅ​ថ្ងៃទី១៥​កក្កដា ឆ្នាំ​២០០៨ កងទ័ព​ថៃ បានចូល​មក​ឈ្លានពាន​ប្រាសាទ​ព្រះវិហារ​សារជា​ថ្មី ដែល​បណ្តាល​ឱ្យមានការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​ទាំង២ ជា​បន្ត​បន្ទាប់។
  • ចុងឆ្នាំ ២០១២ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បកស្រាយ​សាលដីកា​ឆ្នាំ១៩៦២​ឡើងវិញ។
  • ថ្ងៃទី១១ វិច្ឆិកា ២០១៣ តុលាការ​នោះ បាន​បើក​សវនាការ​ជា​សាធារណៈ ដោយ​ប្រកាស​សេចក្តី​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្តី និងបាន​បង្គាប់​ឱ្យ​ភាគីថៃ​ដកទ័ព​ចេញពី​ព្រំដែន​ជម្លោះ នៅត្រង់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ៕


កាលបរិច្ឆេទសំខាន់ៗ
  • ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។
  • ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាកើប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។
  • ថ្ងៃទី១០ខែតុលាឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាមានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូនីស្កូ។
  • ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោកយូនីស្កូប៉ារីស។
  • ថ្ងៃទី២៣-២៩ខែតុលាឆ្នាំ២០០៦៖ បេសកម្មបច្ចេកទេសរបស់តំណាងក្រុមព្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបនើប្រាសាទព្រះវិហារ។
  • ថ្ងៃទី២១ខែមករាឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។
  • ថ្ងៃទី២៣ខែមិថុនា-ថ្ងៃទី២ខែកក្កដាឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របសើគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅហ្គ្រីសឆឺច(Christchuech) ប្រទេសណូវែលហ្សេឡង់។
  • ថ្ងៃទី១១ខែសីហាឆ្នាំ២០១០៖ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាក្រុងញ៉ូវយ៉ក ដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃមុំជាប់ប្រាសាទព្រះវិហារ។ ថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន ផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជា ដែលមានន័យថា ប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរ និងដែនអធិតេយ្យភាពរបស់កម្ពុជា។


  • In January 2008, the Thai Defense Ministry from the 56th Cabinet of Thailand protested Cambodia's attempt to register the temple as a UNESCO World Heritage Site without agreement from Thailand.[19]
  • In March 2008, Cambodia informed Thailand of their plan to register Preah Vihear Temple as a World Heritage Site.
  • In April 2008, Thailand (the 57th cabinet) and Cambodia planned a talk on the issue before the registration. Thailand insisted that it would support the registration of the temple, but that the process "must not affect the disputed borderline".[20]
  • On 18 June 2008, Thailand and Cambodia issued a joint communique regarding the temple registration.[21]
  • On 22 June 2008, Cambodia closed the border crossing to Preah Vihear in response to Thai protests held at the border crossing. The protests were championed by an anti-Thaksin opposition figure, Sonthi Limthongkul, who claimed the government of Thai Prime Minister Samak Sudaravej had gained business concessions in Cambodia in return for ceding Thai territory to Cambodia when negotiating over the Preah Vihear site map that would be presented to UNESCO in Quebec, Canada.[18][22]
  • On 20 June 2008 the Nation newspaper in Bangkok published an editorial online highly critical of the People's Alliance for Democracy for its use of Preah Vihear temple in its campaign against the People Power Party government of Prime Minister Samak Sudaravej.[23]
  • On 2 July 2008, as UNESCO began its annual meeting in Quebec, Canada, the Bangkok Post online published a Deutsche Presse-Agentur (German Press Agency) report that erroneously stated that Preah Vihear partially sits on Thai territory.[24] Following the Thai government's decision to support Cambodia's bid for World Heritage listing, anti-Thaksin Shinawatra opposition figures mounted a legal challenge against Thai Foreign Minister Noppadon Pattama.
  • The Thai Constitutional Court finally upheld the suit on 7 July 2008 in an eight to one judgment that the foreign minister's joint communique with Cambodia was "unconstitutional".[25][26] Whilst UNESCO met in Quebec, Canada, there were about 20 Thai people standing and protesting outside holding sign "Noppadon, you are a LIAR" and Thai flags.
  • On 8 July 2008, thousands of Phnom Penh residents marched through the streets in celebration of the inscription of Preah Vihear temple by UNESCO. On the same day, the Municipality of Phnom Penh held an evening outdoor concert at Wat Phnom to celebrate the inscription of Preah Vihear temple by UNESCO earlier in the day. The concert was nationally broadcast on CTN, emceed by Cambodia's biggest television star and featured traditional Khmer performances as well as a fireworks display. Despite persistent rain, thousands of Cambodians attended.[18]
  • On 10 July 2008, Thai Foreign Minister Nappadon Pattama resigned over the listing of Preah Vihear by UNESCO. His resignation followed the eight to one judgment by the Thai Constitutional Court that he had violated Article 190 of Thailand's 2007 Constitution, which calls for a public debate and cabinet-level approval before such authorization can take place.[18][27]
  • On 14 July 2008, 8,000 Cambodians filled Phnom Penh's Olympic Stadium Indoor Arena for a concert hosted by Deputy Prime Minister Sok An and simulcast on Bayon Television. Sok An had just returned from UNESCO's annual conference in Quebec, Canada, where Preah Vihear was inscribed as a World Heritage site.[28]
  • On 15 July 2008, cross-border tensions flared after Cambodian authorities arrested three Thai nationals who had attempted to plant the Thai flag near the temple. Cambodia claimed that several dozen Thai soldiers subsequently crossed the border. One Thai soldier lost his leg to a Cambodian landmine detonation.[29][30][31]
  • Thailand maintains its troops are deployed to protect its sovereignty and ensure that any protests by Thais near the temple remain orderly, although a senior Thai military official acknowledged that his troops were on "disputed" ground.
  • On 16 July 2008, Thailand increased the number of troops stationed in the border region[32] adjacent to Preah Vihear temple.
  • On 17 July 2008, the total number of troops at the temple increased to over 1,000, with some of the 400 Thai troops in the area occupying a Buddhist pagoda near the temple and claimed by Cambodia. Thai forces denied they were inside Cambodian territory.[30][33][34]
  • In a letter to the Thai Prime Minister, Cambodian Prime Minister Hun Sen called for the immediate withdrawal of Thai troops and protesters from the area.[35]
  • On 18 July 2008, the Thai government handed Cambodia a letter from Prime Minister Samak Sundaravej insisting Thai troops are deployed on Thai soil. In a letter to Hun Sen, the Thai PM said Cambodian troops and buildings on the disputed 4.6 km2 (1.8 sq mi) area were a "violation of Thailand's sovereignty and territorial integrity", but that his government was "resolved to seek a just and peaceful solution to the situation."[36][37]
  • On 19 July 2008, the Thai and Cambodian governments sent more troops and heavy guns to the disputed border[38] ahead of high-level talks scheduled for 21 July 2008 between the Cambodian defence minister and Thailand's supreme military commander.[39]
  • On 21 July 2008, Cambodian Defence Minister Tea Ban and Thai Army commander Boonsrang Niempradit held talks in Thailand. The talks achieved no outcome.[40]
  • On 22 July 2008, Thailand rejected the assistance of ASEAN in resolving the border dispute. Thailand's statement came as ASEAN foreign ministers began a meeting in Singapore. The BBC reported that Cambodia had requested UN assistance in resolving the border dispute. The previous week the Cambodian government denied it had made such a call after similar news stories were published.[41]
  • On 23 July 2008, a spokesman for Cambodia's prime minister suggested that Cambodia may take the case to the International Court of Justice, as was done in 1962.
  • On 24 July 2008, Cambodia announced it would postpone its request to the United Nations until the bilateral negotiation at Siem Reap on 28 July was finished.
  • Cambodia and Thailand held the meeting on 28 July without any results.
  • Reportedly, both sides are in favour of a troop withdrawal, beginning with Thailand's army; the date when Thailand would withdraw its troops was not agreed on, however.[42]
  • On 1 August 2008, Bun Rany, wife of Cambodian Prime Minister Hun Sen, conducted a Buddhist ritual at the temple; thousands of Cambodians also joined the ritual. On the same night, the Thai anti-Thaksin and anti-government People's Alliance for Democracy (PAD) led thousands of their supporters in a rival ritual, by praying Suttas that the Gautama Buddha gave to his monks; they claimed this was to prevent any negative effects from the Cambodian ritual. Many Thais accused Bun Rany of conducting black magic aimed to weaken Thailand.[43][44][45]
  • On 1 August 2008, The Nation newspaper in Thailand published an editorial criticizing Cambodia for calling on the international community to help resolve the Preah Vihear stand-off.[46]
  • On 3 August 2008, Cambodia claimed that Thailand occupied a second Angkorian-era temple complex, Ta Moan Thom and Ta Moan Touch, at 14°20′57″N 103°15′59″E on the border of Oddar Meanchey Province.[47]
  • On 5 August 2008, Kriengkrai Sampatchalit, Thailand Fine Arts Department director replied to Cambodia, claiming that "The Prasat Ta Moan Thom Temple is located just about 100 metres (330 ft) from the border on Thai soil."
  • According to the Thai authorities, the Ta Moan Thom complex is in Thai territory as evidenced by the Fine Arts Department's registration of the ancient ruin as a Thailand national archaeological site 73 years ago in 1935, despite the ruin being 300 metres (980 ft) south of the border's watershed ridgeline.
  • Tharit Charungvat, Thailand ministry's chief spokesman said, "Thailand has not boosted the number of its troops [in Ta Moan Thom Temple]."[8]
  • Thai army chief Anupong Paochinda said Thai troops would remain at Ta Moan Thom because the temple is in Thailand.[48]
  • On 7 August 2008, ASEAN reported that both Thailand and Cambodia have withdrawn their troops from the Ta Moan Thom temple area to their original bases, according to AFP (Agence France-Presse).[49]
  • Thai Prime Minister Samak Sundaravej reportedly is expected to visit the area near the Preah Vihear Temple, but not the temple itself, according to Cambodian sources. Cambodia and Thailand will hold a second foreign ministers' meeting in Thailand on 18 August 2008 to seek a peaceful solution to the 25-day-long military standoff over the border dispute.[50]
  • On 14 August 2008, both nations' militaries agreed to reduce troop levels at Preah Vihear Temple prior to a meeting between their foreign ministers.[51]
  • In September 2008, Cambodia accused Thailand of sending troops to occupy the Ta Moan Thom and Ta Kwai temples. Thailand responded that the temples belong to them and are part of Surin province and that The Thai Fine Arts Department have done a registration of the ancient ruins since 1935.[52]
Clashes 2008
October
  • On 3 October 2008, Thai and Cambodian troops exchanged fire with each other on the disputed territory near the Preah Vihear Temple. The fighting lasted for nearly three minutes, wounding two Thai soldiers and one Cambodian soldier.[53]
  • On 4 October 2008, commanders of the two countries met at their disputed border area amid accusations that each side had caused a border skirmish on the previous day. Hosted by the Cambodian commander in the area Srey Dek and his Thai counterpart Colonel Chayan Huaysoongnern, the two sides called for the situation to return to normal.[54]
  • On 6 October 2008, two Thai soldiers were wounded by landmines in the border area after allegedly wandering 1 kilometre (0.62 mi) into Cambodian territory.[55]
  • On 13 October 2008, Cambodian Prime Minister Hun Sen, issued an ultimatum to Thailand to withdraw troops from a disputed border area by noon Tuesday, 14 October. Hun Sen said Thai troops had advanced on a border area called Veal Intry (Eagle Field) near the temple in an attempt to occupy Cambodian land near Preah Vihear. "They must withdraw," he said. Thailand's Prime Minister, Somchai Wongsawat, said he had ordered the army to "take care of the situation so there is no violence." "We do not object to redeployment so there is no confrontation," Somchai told reporters, adding that he was not aware of Hun Sen's deadline.[56]
  • On 14 October 2008 in a televised interview, People's Alliance for Democracy leader (and future Foreign Minister) Kasit Piromya called Hun Sen "crazy", a "slave", and a "nak leng" (commonly translated as "gangster").[57]
  • On 15 October 2008, Cambodian and Thai forces opened fire on each other once again in the border area. Three Cambodian soldiers were killed and two wounded. Seven Thai soldiers were wounded, one of whom died of his injuries a week later.[58] The Cambodians claimed to have captured 10 Thai soldiers during the battle, but the Thais denied this. Still, Reuters published photos of the soldiers being held by Cambodian troops.[59] Although commanders from both sides were trying to negotiate a cease fire, Thailand urged Thai nationals to leave Cambodia.[60]
  • On 18 October 2008, a Thai soldier was accidentally killed by his own weapon at Phu Ma Khua.[61]
November-December
  • From 25 November to 3 December 2008, the People's Alliance for Democracy executed "Operation Hiroshima": the seizure of Suvarnabhumi Airport. During occupation of the airport, PAD leader Kasit Piromya gave a speech in which he said "I will use Hun Sen's blood to wash my feet," recalling the historic incident where King Naresuan of Siam did the same to King Lovek of Cambodia.[57] The siege ended when the constitutional court dissolved the government of Somchai Wongsawat, resulting in the rise to power of Abhisit Vejjajiva as prime minister and Kasit as foreign minister.

សង្រ្គាមព្រំដែន ខ្មែរ សៀម ឆ្នាំ ២០០៨-២០១១ បណ្តាលឲ្យ ទាហានខ្មែរ ច្រើនជាង ១៥០នាក់ស្លាប់លើសមរភូមិ និងទាហានសៀមប្រមាណ ៨៥០នាក់ទៅ ១០០០នាក់ស្លាប់ដោយការប្រយុទ្ធ។ តួរលេខនេះជាការប៉ាន់ស្មាន ប្រចាំថ្ងៃ តាមរបាយការណ៍ពីសមរភូមិមុខ មកសមរភូមិក្រោយ។ សង្រ្គាមនេះ បង្ករដោយ ជនជាតិថៃ មានជំលោះជាមួយ ជនជាតិ សៀម ធ្វើបដិវត្តន៍ពណ៍ រួចគេ បង្វែរ មកជាសង្រ្កាម តំបន់ព្រំដែន តែដោយ ការចល័តទ័ពផ្លាស់់ប្តូរ ពីរូបភាព យោធភូមិភាក ទៅជា ក្របខ័ណ្ឌទូទាំងប្រទេស ឧ កម្ពុជាចល័តទ័ពពី យោធភូមិភាគ ទី១ ដល់ ទី ៦ ចំណែកថៃ ក៍ចល័តទ័ពមកពី ព្រំដែនភូមារ ព្រំដែនម៉ាឡេ...ដូច្នេះ ដង់ស៊ីតេទ័ពខ្ពស់ ខ្មែរមានប្រមាណ ១៥ម៉ឺននាក់ សៀមប្រើទ័ពប្រមាណ ២០ ម៉ឺននាក់។ តួរលេខនៃការស្លាប់ មិនយកពីប្រភពផ្លូវការណ៍ទេ ដោយសារភាគី សងខាង សុទ្ធតែលាក់ការណ៍ ដូចជា ខ្មែរ ស្លាប់ ០៦នាក់ ថៃ ស្លាប់ ០២នាក់់ ក្នុងជំលោះព្រំដែនព្រះវិហារ!!!!  និងក្រោយមកដូរជា ថៃ ស្លាប់ ០៥ ខ្មែរស្លាប់ ២៦នាក់ (ពលី) តាមតួរលេខឆ្នាំ ២០១៨

https://royalcambodiaarmy.blogspot.com/2015/06/border-pass.html
https://royalcambodiaarmy.blogspot.com/2017/06/cmbodo-thais-boundary-3.html
https://royalcambodiaarmy.blogspot.com/2017/06/cambo-thais-troop-2008.html
https://royalcambodiaarmy.blogspot.com/2012/07/border-2008-vs-calendar-2008.html
https://royalcambodiaarmy.blogspot.com/2012/07/border-2009-vs-calendar-2009.html
https://royalcambodiaarmy.blogspot.com/2012/07/border-2010-vs-calendar-2010.html
https://royalcambodiaarmy.blogspot.com/2012/07/border-2011-vs-calendar-2011.html