Showing posts sorted by date for query ប្រាសាទអង្គរវត្ត. Sort by relevance Show all posts
Showing posts sorted by date for query ប្រាសាទអង្គរវត្ត. Sort by relevance Show all posts

Tuesday, August 26, 2025

ជនជាតិ ថៃ និង ជនជាតិ សៀម

ឯកសារពាក់ព័ន្ធប្រទេសថៃ រួមមាន៖👉ប្រវត្តិសាស្រ្តប្រទេសថៃ និង​ សៀម
គំនូសបំព្រួញ គណបក្សជនជាតិ The Ethnic Party និងការកាន់អំណាច ដឹកនាំរដ្ឋាភិបាល នៅប្រទេសថៃ
គំនូសបំព្រួញ គណបក្សជនជាតិ The Ethnic Party និងការកាន់អំណាច ដឹកនាំរដ្ឋាភិបាល នៅប្រទេសថៃ
ស្ថានការណ៍ ក្នុងប្រទេស សៀម ពេលនោះ មាន ៣ រដ្ឋាភិបាល ឬ ៣ អាណាចក្រផ្សេងគ្នា គឺ៖ អាណាចក្រសៀម ដឹកនាំដោយជនជាតិ សៀម ( អាយុធ្យា), ទី ២​ គឺ អាណាចក្រ ចិន ដឹកនាំដោយ ជនជាតិ ចិន ឬ ឡានណា ឬ ព្រះចៅ ឬ ព្រះតាបង ដែលនៅជាប់ចិន។ ទី ៣ គឺជា អាណាចក្រ ថៃ ដែលមានទីតាំង នៅ សុខោន ថៃ ។

ខាងក្រោមជា ពូជ អំបូរ សាសន៍ ក្នុងប្រទេសថៃ ឆ្នាំ ដែលសិក្សាស្រាវជ្រាវនៅឆ្នាំ  ២០១៦--
กลุ่ม ชาติพันธุ์ ใน ประเทศไทย បណ្តាជនជាតិ ក្នុងប្រទេសថៃ  Ethnic groups in Thailand - SAC ETHNIC
ជនជាតិ តៃ Tais និង ថៃ Thais (Siamese) – c. 53–57.5 million ប្រជាជនថៃ ឆ្នាំ ២០២៤ 👉 ដែលចែកចេញ ៤ ក្រុមផ្សេងៗគ្នា មានដូចជាជនជាតិ ថៃភាគកណ្តាល
  1.   Central Thai (Siamese) – c. 25 million ជនជាតិសៀម
  2. ជនជាតិ ថៃភាគ ឥសាន្ត Isan (Thai-Lao; Thai Isan; Isan Lao) – c. 18.5–20 million
  3. ជនជាតិ ថៃយួន Yuan(Thai Yuan; Lanna) – c. 6–7 million និង
  4. ជនជាតិ ថៃភាគខាងត្បូង Southern Thai (Thai Pak Tai) – c. 5.5 million
ចំណែក ជនជាតិអម្បូរ ចិន Chinese (primarily Teochew and Hakka) – c. 6–9 million ចែកជា ០២ ក្រុម
  1. Assimilated Sino-Thai អំបូរពូជសាសន័៍ចិន (Luk Chin) – > 4.5 million
  2. អំបូរមិនមែន ចិន Non-assimilated Chinese – c. 1.4 million 
បណ្តាពូជសាសន៍ អម្បូរជនជាតិដើមផ្សេងៗទៀតរួមមានដូចជា ៖
  1. អំបូរជនជាតិ ខ្មែរ ชาวเขมรไทย  ចំនួន ២ លាននាក់
  2. ជនជាតិ ម៉ាឡេស៊ី Malays – 2–4 million ថៃមូស្លីម ឬ ថៃម៉ាឡេ ឬ ថៃភាគខាងត្បូង
  3. Karen – c. 1 million ชาวกะเหรี่ยงไทย អំបូរ ការែន ថៃ រដ្ឋការែនក្នុងប្រទេសភូមារ
  4. Phu Thai – 470,000 អំបូរ ภูไท រស់នៅប្រទេស លាវ និង ប្រទេសវៀតណាម
  5. Kuy – 400,000 អម្បូរជនជាតិ កួយ ชาวกูย ដូចជាអ្នកប្រដាល់ជម្រើសជាតិថៃ
  6. Hmong – 250,070 អំម្បូរជនជាតិ ម៉ុង ชาวม้ง តាមព្រំដែន លាវ
  7. Lao – 222,000 អម្បូរពូជសាសន៍ ឡាវ ชาวลาวในประเทศไทย
  8. Phuan – 200,000 អម្បូរពូជសាសន៍ ชาวพวน ថៃពុន​ ឬ ឡាវពុន រស់នៅតាមព្រំដែន ថៃលាវ
  9. Mon – 114,500 អម្បូរពូជសាសន៍ មន ชาวมอญ​ នៅតាមព្រំដែន ភូមារ ថៃ និង ភាគកណ្តាលថៃ
  10. Lahu – 100,000 អម្បូរជនជាតិ ចិន និងភូមារ ชาวลาหู่ ហៅថា ឡាហូ
  11. Shan(Thai Yai)– 95,000 អម្បូរ ថៃ យ៉ៃ ชาวไทใหญ่ សព្វថ្ងៃនៅ រដ្ឋសាន្ត ប្រទេសភូមារ
  12. Lue (Thai Lü) – 83,000 នៅ ខេត្ត ឈៀង ម៉ៃ
  13. Sô – 70,000 អម្បូរពូជសាសន៍ ស ชาวโซ@ประเทศไทย  រស់នៅភាពខាងជើងប្រទេសថៃ 
  14. Nyaw – 50,000 អម្បូរជនជាតិ  ញ៉ាម ឬ ញ៉ាវ ชาวญวน@ประเทศไทย ដើមកំណើតវៀតណាម 
  15. Tai Ya – 50,000 អម្បូរជនជាតិ ចិន តៃយ៉ា  មកពីខេត្ត យូណាន ชาวไทญ่า@ประเทศไทย
  16. Lua – 48,000 អម្បូរជនជាតិ ល្វា ល្វេ ชาว ลัว ​@ประเทศไทย
  17. Lisu – 40,000 អម្បូរជនជាតិ លីឈូ ชาวลีซู@ประเทศไทย មកពីប្រទេសចិន ខេត្ត យូណាន
  18. Yao – 40,000 អម្បូរពូជសាសន៍ យ៉ាវ ชาว เย้า @ประเทศไทย មកពីប្រទេស ចិន 
  19. Bru – 25,000 អម្បូរជនជាតិ ព្រៅ ชาวบรู​ @ประเทศไทย ស្រដៀងជនជាតិ ព្រុយណេ
  20. Akha – c. 20,000 អម្បូរជាតិ អាខា ชาวอาข่า @ประเทศไทย រស់នៅតាមព្រំដែន ភូមារ ចិន China : 240,000 Laos : 112,979 Thailand : 80,000
  21. Phai – 20,000 ជនជាតិ អាផៃ ឬ ផៃ ชาวไผ่ @ไทย(ជនជាតិឬស្សី- ស្រុកមោងឬស្សី ខេត្តបាត់ដំបង
  22. Vietnamese – 17,662 ជនជាតិ វៀតណាម ชาวเวียดนาม@ไทย ក្នុងប្រទេសថៃ 
  23. Lawa – 17,000 អម្បូរជនជាតិ ល្វា ชุมชน ละว้า @ประเทศไทย
  24. Saek – 11,000 អម្បូរជនជាតិ ឯក ชนเผ่าแซก@ประเทศไทย ( ស្រុកឯកភ្នំ បឹងជើងឯក )
  25. Khmu – 10,000 អម្បូរជនជាតិ  ខ្មូរ ชนเผ่าขมุ @ประเทศไทย
  26. Khun(Thai Khun )– 6,280  អម្បូរជនជាតិ ថៃឃុន ชนเผ่าไทยขุน@ประเทศไทย
  27. Palaung (De'ang) – 5,000 ជនជាតិ បានលុង ปะหล่อง(เดออ่าง) ชาติพันธุ์@ประเทศไทย
  28. Cham – 4,000 អម្បូរជនជាតិ ចាម ชาติพันธุ์จาม@ประเทศไทย
  29. Urak Lawoi – 3,000 ជនជាតិ ល្វោភ្នំឪរ៉ាល់ อุรักลาโว้ย ชาติพันธุ์@ประเทศไทย
  30. Moken – c. 2,000 ជនជាតិ ជំពូរ ชนเผ่า @ประเทศไทย
  31. Nyahkur (Nyah Kur, Chao-bon) – 1,500 ជនជាតិ ចៅបុណ្យ ญัฮกุร, ชาวบอน)ชาติพันธุ์@ประเทศไทย
  32. Tai Dam (Black Tai) – 700 ជនជាតិ ថៃដើម ឬ ថៃខ្មៅ ไทดำ (ไทดำ) ชาติพันธุ์@ประเทศไทย
  33. Chong – less than 500
  34. Pear – less than 500
  35. Sa'och – less than 500
  36. Mlabri – less than 400
  37. Mani (Negrito) – 300
  38. Lolo (Yi) – unknown
  39. Sea Gypsies – Unknown
ផែនទីជនជាតិដើម និងភូមិសាស្រ្តនយោបាយប្រទេសថៃ
ជនជាតិ កាឈិន แผนที่@กะเหรี่ยง= 438,450
ជនជាតិ ក្លឹង แผนที่@กะเลิง = 70,000
ជនជាតិ កួយ แผนที่@กูย = 400,000
ជនជាតិ ខម แผนที่@ชาติพันธุ์@ ขม = 12,000
ជនជាតិ កឆិន แผนที่@ชาติพันธุ์@ คะฉิ่น ​= 15,000
ជនជាតិ ឆង แผนที่@ชาติพันธุ์@ ชอง = 4,000
ជនជាតិ សូថៈវឹង แผนที่@ชาติพันธุ์@ โซ่ทะวืง = 2,500
แผนที่กลุ่มชาติพันธุ์ในประเทศไทย
ไทย vs สยาม ความแตกต่าง@ชาวไท@ชาวสยาม

ផែនទី តំបន់ជំលោះព្រំដែន ព្រះរាជាណាចក្រថៃ និង ព្រះរាជាណាចក្រកម្ពុជា
ផែនទីភូមិសាស្រ្តនយោបាយនិង ចលនាបះបោរនៅប្រទេសថៃ
ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសសៀម ឆ្នាំ ១៨០៥- ឆ្នាំ ១៩៣២
ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសសៀម ឆ្នាំ ១៨០៥- ឆ្នាំ ១៩៣២
ផែនទី ភូមិសាស្រ្តនយោបាយ ប្រទេសសៀម ឆ្នាំ ១៨០៥- ឆ្នាំ ១៩៣២
ផែនទី ស្ថានការណ៍សឹក ប្រទេស សៀម ឆ្នាំ ១៩៣២

On 23 June 1939, Phibun changed the country's name from Siam to Prathet Thai (Thai: ประเทศไทย), or Thailand, said to mean "land of the free". This was a nationalist gesture: it implied the unity of all the Tai-speaking peoples, including the Lao and the Shan, but excluding the Chinese. The regime's slogan became "Thailand for the Thai."
  1. ประเทศไทยมีกลุ่มชาติพันธุ์หลากหลายกลุ่ม โดยมีการกระจายตัวอยู่ทั่วประเทศ ซึ่งสามารถแบ่งกลุ่มชาติพันธุ์ตามการตั้งถิ่นฐานได้เป็น 4 กลุ่มหลักๆ คือ กลุ่มที่อาศัยในป่า กลุ่มที่อาศัยบนพื้นที่สูง กลุ่มที่อาศัยในที่ราบ และกลุ่มที่อาศัยตามชายฝั่งทะเล
  2. กลุ่มชาติพันธุ์ในประเทศไทยสามารถแบ่งได้ตามลักษณะภูมิประเทศที่อยู่อาศัยดังนี้:
  3. กลุ่มชาติพันธุ์ที่อาศัยในป่า: เช่น มานิ, มลาบรี
  4. กลุ่มชาติพันธุ์ที่อาศัยบนพื้นที่สูง: เช่น กะเหรี่ยง, ม้ง, มูเซอ (ลาหู่), อาข่า, ลีซู, ไทลื้อ
  5. กลุ่มชาติพันธุ์ที่อาศัยในที่ราบ: เช่น ไท, ไทยวน (คนเมือง), ลาว, เขมร, มอญ, ไทยสยาม
  6. กลุ่มชาติพันธุ์ที่อาศัยตามชายฝั่งทะเล: เช่น มอแกน, มลายู
  7. กลุ่มชาติพันธุ์ที่สำคัญและมีการกล่าวถึงบ่อยครั้งในประเทศไทย:
  8. กะเหรี่ยง: เป็นกลุ่มชาติพันธุ์ที่มีจำนวนมากที่สุดในกลุ่มชาติพันธุ์บนพื้นที่สูงในประเทศไทย
  9. ม้ง: ป็นอีกหนึ่งกลุ่มชาติพันธุ์ที่อาศัยอยู่บนพื้นที่สูง
  10. มูเซอ (ลาหู่): ป็นกลุ่มชาติพันธุ์ที่อาศัยบนพื้นที่สูงและมีการตั้งถิ่นฐานในหลายพื้นที่ของประเทศไทย
  11. อาข่า:
  12. เป็นกลุ่มชาติพันธุ์ที่มีความโดดเด่นในเรื่องของวัฒนธรรมและประเพณี
  13. ลีซู:
  14. เป็นกลุ่มชาติพันธุ์ที่มีความหลากหลายทางวัฒนธรรม
  15. ไทลื้อ:
  16. เป็นกลุ่มชาติพันธุ์ที่มีประวัติศาสตร์ยาวนานในประเทศไทย
  17. มอแกน:
  18. เป็นกลุ่มชาติพันธุ์ที่อาศัยอยู่ตามชายฝั่งทะเล
  19. มลายู:
  20. เป็นกลุ่มชาติพันธุ์ที่มีความหลากหลายทางวัฒนธรรมและศาสนา
ផែនទី ការបាត់បង់ទឹកដី សៀម ទៅ ប្រទេសចិន ភូមារ លាវ កម្ពុជា ម៉ាឡេស៊ី
ផែនទី ការបាត់បង់ទឹកដី សៀម ទៅ  ម៉ាឡេស៊ី
ផែនទី ការបាត់បង់ទឹកដី សៀម និងសង្រ្គាមព្រំដែន ថៃ ឡាវ ឆ្នាំ ១៩៨៧
ផែនទី ការបាត់បង់ទឹកដី សៀម និងសង្រ្គាមព្រំដែន ថៃ ឡាវ ឆ្នាំ ១៩៨៧
រតនកូស៊ីន Ratanakoshin គឺជា មហាអាណាចក្រមួយធំ ប្រកួតប្រជែង ឥទ្ធិពលជាមួយ ចក្រភព ឥណ្ឌូចិនរបស់ បារាំង Indochine France នៅពេលដែល កងទ័ពសៀម បរាជ័យ ជាបន្តបន្ទាប់ជាមួយ កងទ័ពបារាំង ក្នុងសង្រ្គាម ឆ្នាំ ១៨៩៣ នោះ សៀម ត្រូវ កាត់ទឹកដី ភាគច្រើន ឲ្យ លាវ និង កម្ពុជាឡើងវិញ។ ដូច្នេះ នេះជាបរិបទ ដែលមេដឹកនាំជនជាតិ ថៃ កងទ័ពថៃ ត្រូវ ធ្វើរដ្ឋប្រហារយោធា ដណ្តើមប្រទេស យកពី ជនជាតិ សៀម និង ចិន។ ពេលបានអំណាច ពួក ថៃនេះ ចាត់ទុកជនជាតិ ចិនជា ខ្មាំង ជាសត្រូវ ដោយហាមប្រាមការធ្វើជំនួយជាមួយ ចិន និង ការបង្រៀនភាសាចិន ជាពិសេស រដ្ឋាភិបាលថៃ បានលើកទ័ពចូលទៅ វាយដល់ទឹកដី ប្រទេសចិន !។ ក្នុងន័យនេះ បានជា មានរដ្ឋប្រហារ ទំលាក់ មេដឹកនាំ ជនជាតិ ថៃ ឈ្មោះ ភិបុលសង្រ្គាម ចេញពីអំណាច បញ្ជូល និរន្ទេស ទៅ ប្រទេសជប៉ុន និងស្លាប់នៅជប៉ុន ឆ្នាំ ១៩៦៦ ក្រោយពី រដ្ឋប្រហារ ឆ្នាំ ( ១៩៤៨ និង ១៩៥៧ )
ផែនទី ស្ថានការណ៍សឹក ប្រទេស សៀម ឆ្នាំ ១៩៣២

ផែនទី ការបាត់បង់ទឹកដី ប្រទេសថៃ និង កត្តាជំលោះព្រំដែនជាមួយប្រទេសទាំង ៤ ជុំវិញ ថៃ
ផែនទី ការបាត់បង់ទឹកដី ប្រទេសថៃ និង កត្តាជំលោះព្រំដែនជាមួយប្រទេសទាំង ៤ ជុំវិញ ថៃ
ព្រះរាជាណាចក្រ ប៉ាតានី The Kingdom of Patani នេះ​ដើមឡើយ ជា អាណាចក្រ ប៉ាន់ ប៉ាន់ របស់ ជនជាតិ ចិន ដែលស្ថិតក្រោមអំណាច នគរភ្នំ។ តរៀងមកទៀត បានក្លាយជា រដ្ឋចំណុះ សៀម និង ចំណុះ ម៉ាឡេស៊ី ដោយ ដូរពី សាសនាព្រះពុទ្ធ ហិណ្ឌូទៅជា ឥស្លាមដូចសព្វថ្ងៃនេះ។ លុះឆ្នាំ ១៩៤០ ដោយ ប្រទែសថៃ ចងសម្ព័ន្ធមិត្តយោធា ជាមួយជប៉ុន ទើបបានជាថៃ វាយយកទឹកដីនានា ពីបារាំង អគ្លេស ចិន ភូមារ និង ម៉ាឡេស៊ី ចូលមកជាទឹកដីថៃ។ អ្វីដែលជាការកត់សំគាល់ គឺការប្រកាសឯករាជ្យ ជា សាធារណរដ្ឋ បាតានី ដែលមាន ៧ រដ្ឋចំណុះ រឿងនេះ វាដួចជា ការបង្កើតរបប សាធារណរដ្ឋខ្មែរដែរ គឺ បំំនង មានរដ្ឋចម្ប៉ា រដ្ឋយួន រដ្ឋកម្ពុជាក្រោម រដ្ឋសៀម រដ្ឋម៉ុងតាញ៉ា ជាដើម។ ករណី ការបះបោរបំបែករដ្ឋនៅ បាតានី ឈានដល់ការធ្វើរដ្ឋប្រហារយោធា ទំលាក់ស្តេច ដូរនាយករដ្ឋមន្រ្តី និង ការធ្វើឃាដ លើក្រុមប្រឹក្សាគណរដ្ឋមន្រ្តីរបស់ បាតានី....
ផែនទី ស្ថានការណ៍សឹក ប្រទេស សៀម ឆ្នាំ ១៩៣២




ផែនទីលើគេបង្អស់នេះ គឺផែនទីប្រវត្តិសាស្រ្តសៀម ដែលស្ថិតក្រោមអាណានិគមបារាំង ដែលបង្ខំចិត្ត កាត់ដីឲ្យមកខ្មែរវិញ ជនជាតិសៀម អ្នកនយោបាយសៀម ប្រឹងលាក់ការណ៍សំងាត់នេះណាស់ ព្រោះជារឿងអាម៉ាស់បំផុត


ដើមកំណើតនៃពាក្យ ‹សៀម និងតៃ/ថៃ› តាមការស្រាវជ្រាវថ្មី
==========================
ราชอาณาจักรสยาม

អ្នកប្រវត្តិសាស្ដ្រជាតិបារាំងបានឲ្យដឹងថា ការស្រាវជ្រាវថ្មីរបស់លោក ហ្វែកលូស នៅតែជាជំនួយស្មារតី ដ៏មានអត្ថន័យស៊ីជម្រៅ ក្នុងការស្វែងយល់អំពីប្រភពនៃពាក្យសៀម ឬស្យាម ។ តែការដែលមិនអាចរំលងបានផងដែរនោះ គឺមតិរបស់អ្នកស្រាវជ្រាវខាងលើនេះ បានផុសចេញពីមេគំនិតធំ គឺលោក រីស្បូ ដែលជាជនជាតិបារាំង ។


វាជាការពិតណាស់ ដែលការហៅឈ្មោះតាមជាតិពិន្ធុវិទ្យា ក្នុងសង្គមមនុស្ស គឺជាបញ្ហាស្មុគ​ស្មាញបំផុត។ ជាទូទៅប្រជាជនសុទ្ធសឹងតែមានឈ្មោះមួយ សម្រាប់តាំងអម្បូរខ្លួនឯង ហើយមួយទៀត ឬច្រើនជាងមួយ គឺមកពីអ្នកខាងក្រៅហៅ។ ដូច្នេះឈ្មោះមួយ អាចក្លាយ​ទៅជាឈ្មោះមួយទៀតក៏បាន។
ការតាំងឈ្មោះ មានការប្រែប្រួលតាមសម័យកាល ឬទីតាំង ពោលគឺមិនមានក្រឹត្យក្រមអ្វីទេ ហើយអាចចេញពីសហគមន៍មួយទៀតហៅ ដែលជាហេតុធ្វើឲ្យសំនៀង មានការប្រែប្រួល និងកែប្រែ ហើយមានលក្ខណៈមិនប្រាកដប្រជាផង។


ដោយឡែក ជនជាតិសៀម ​និង តៃ ដែលជាជនជាតិថ្មីថ្មោង មកពីភូមិភាគខាងត្បូងនៃប្រទេសចិន ជាពិសេស ម្តុំខាងជើងនៃប្រទេសភូមាបច្ចុប្បន្ន ក៏មានឈ្មោះផ្ទាល់ខ្លួនរបស់គេ តាំងពីកំណកំណើតពូជសាសន៍គេ មកម្ល៉េះដែរ។


ព័ត៌មានដែលអ្នកប្រវត្តិវិទូបានប្រមូលឯកសារ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវកន្លងទៅនេះ មានជាអាទិ៍៖ ភាសាសាស្ដ្រ ប្រភពនៃពាក្យសិលាចារឹកសាស្ដ្រ.. ។ល។ ការសិក្សាអំពីវប្បធម៌ ‹សៀម› បានជួយឲ្យយល់ដឹងកាន់តែច្បាស់ អំពីប្រភពនៃពាក្យនេះនៅក្នុងឧបទ្វីបឥណ្ឌូចិន។ ការយល់ដឹងអំពីវប្បធម៌បុរាណ, ប្រវត្តិសាស្ដ្រ ក៏បានផ្ដល់នូវលទ្ធភាព ដើម្បីកែតម្រូវនូវទស្សនៈខុសមួយចំនួន ដែលធ្លាប់តែមានទិន្នន័យមិនត្រឹមត្រូវជាមូលដ្ឋានគ្រឹះ។


ជាបឋមប្រវត្តិវិទូ បានផ្ដោតចំណាប់អារម្មណ៍ជាពិសេសទៅលើ ពាក្យ៣ គឺ សៀម ស្យាំ និងស្យាម ដែលគេឃើញ កំពុងតែពេញនិយមនៅប្រទេសថៃបច្ចុប្បន្ន។ ក្រុមអ្នកស្រាវជ្រាវបានជួបប្រទះការហៅយ៉ាងដូច្នេះ ក្នុងកម្មវិធី សិក្សាក្នុងប្រទេសថៃ។ ទន្ទឹមនឹងនេះ គេក៏មិនត្រូវភ្លេចដែរថា ពាក្យជាតិពន្ធុសៀមខាងលើនេះ មានប្រភពដូចគ្នា នឹងពាក្យស្សាន ឬសាន ដែលសំដៅលើជនជាតិតៃភាគតិច នៅប្រទេសភូមា និងអាស្សាម។


តាមការវិភាគខាងលើ គេក៏បានដឹងផងដែរថា ជនជាតិសៀម ឬសាន គឺជាជនជាតិតៃ ដូចជា តៃនៅភូមា និងនៅក្នុងអាស្សាម ដែលមានទាំងពូជសាសន៍ និងទាំងផ្នែកភាសាជាមួយគ្នាក្នុងដំណាក់កាលដំបូង នៃប្រវតិ្ដសាស្ដ្រ ដែលជនជាតិនេះ មិនទាន់បានបង្កើតរដ្ឋរបស់ខ្លួននៅឡើយ។
គេក៏បានដឹងដែរថា ចាប់តាំងពីសតវត្សរ៍ទី១២ និងទី១៣ តួនាទីរបស់ស្សាម មានលក្ខណៈយ៉ាងសកម្មឡើងៗ រហូតដល់ការបង្កើតរដ្ឋឯករាជ្យរបស់ខ្លួន នៅលើអតីតទឹកដីខ្មែរ ក្រោយពីផ្សំកាត់ជាមួយខ្មែរ ប្រារព្ធប្រពៃណីទំនៀមទម្លាប់ខ្មែរ។


គួររំលឹកថា ជនជាតិចិន ហៅជនជាតិ និងប្រទេសរបស់សៀមថា ‹សៀនឡូ ឬស្សានឡូ› ដែលជាឈ្មោះនៃព្រះរាជាណាចក្រតៃដំបូង​បង្អស់ នៅសុខោទ័យ។ ពាក្យនេះផ្សំផ្គុំរវាងពាក្យពីរម៉ាត់គឺ សៀន/ស្សាន និងឡូ មកពីលូ ឬ ល្វោ ឬលព្វបុរី គឺជាទីក្រុងខ្មែរ ដែលសៀមឈ្លានពានដណ្ដើមយកបាន នៅសតវត្សរ៍ទី១៤។ ឈ្មោះនេះត្រូវបានគេកត់ត្រាទុកនៅឆ្នាំ១២៩៧ ដោយអ្នកការទូតចិន ឈ្មោះ ជីវតាក្វាន់ នៃសន្ដតិវង្សយ័ន។


ក្នុងករណីនេះ យើងដឹងច្បាស់ថា ពាក្យសៀមនាសម័យទំនើបនេះ កើតចេញមកពីពាក្យ សៀន/ស្សាន យ៉ាងប្រាកដ ហើយបញ្ហានេះទាក់ទងទៅនឹងសិលាចារឹកខ្មែរ ដូចគេដឹងស្រាប់ហើយថា ពាក្យស្យាម ក៏ត្រូវបានគេឃើញតាមសិលាចារឹកខ្មែរនាសម័យបុរេអង្គរ (កុស្សាម/ស្យាំ) និងអង្គរ (ស្យាមកុក) ដែលភាគច្រើនគឺពួកគេជាទាសី ទាសា សៀម។
ក្នុងសង្គមចាម ស្ថិតក្នុងសតវត្សរ៍ទី១១ គេក៏បានឃើញវត្តមានរបស់ពាក្យស្យាមដែរ ដែលជាជនជាតិពន្ធុ ស្សាម ។


ជារួម ការស៊ើបអង្កេតបានបង្ហាញឲ្យឃើញថា ជនជាតិសៀម ឬតៃ ដែលដើមឡើយ រស់នៅម្ដុំម៉ងម៉ាវខាងជើង ឆៀងខាងកើត នៃប្រទេសភូមាបច្ចុប្បន្ន ក្នុងភូមិភាគខាងត្បូងនៃប្រទេសចិន មានទំនាក់ទំនងបន្ដិចបន្ដួចជាមួយខ្មែរ នៅរវាងសតវត្សរ៍ទី៦ និងទី១២ ក្នុងឋានៈជាអ្នកបម្រើ។ ក្នុងខណៈនោះដែរ ពួកអន្ដោប្រវេសន៍តៃទាំងនោះ ក៏បាន ក្លាយជាអ្នកបម្រើក្នុងជួរទ័ពខ្មែរ ឬគ្រាន់តែជាទ័ពស៊ីឈ្នួលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ឬក៏អាចជាព្រះរាជាក្រោយៗមកទៀត(សំអាងតួអក្សរ បែបសម័យបាយ័ន) មុននឹងមានការបង្កើតរដ្ឋ ដំបូងគេនៅលើទឹកដីខ្មែរនៅខេត្តសុខោទ័យ និងលព្វបុរី ។


ក្រៅពីប្រទេសកម្ពុជា និងចាម្ប៉ា គេឃើញនៅមានពាក្យសៀម(ស្យាម) ក្នុងប្រទសភូមាបច្ចុប្បន្នដែរ។ ក្រៅពីប្រភពនៃពាក្យសៀម/សាន ដែលសំដៅជនជាតិតៃនេះ នៅមានបញ្ហាពាក់ព័ន្ធទៅនឹងអត្ថន័យរបស់ពាក្យនេះ ដែលគេត្រូវតែធ្វើការស្រាវជ្រាវ ដើម្បីប្រមូលនូវទិន្នន័យឲ្យបានគ្រប់គ្រាន់ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ពន្យល់។

ខាងលើនេះ ជាប្រធានបទសំខាន់ណាស់ដែលផ្ដោតលើន័យរបស់ពាក្យសៀម/ស្យាម។ មានមធ្យោបាយតែមួយ ឲ្យគេយល់ពាក្យនេះបាន គឺការពិនិត្យវចនានុក្រមសំស្ក្រឹត-បារាំងរបស់លោកនិត និង រើនូ ។ ការពិនិត្យយ៉ាងដិតដល់ បានឲ្យដឹងថា ពាក្យសៀម/ស្យាម អាចយកពីពាក្យសំស្ក្រឹត ‹ស្យាម› ដែលមានន័យថា ខ្មៅ សម្បុរសណ្ដែកបាយ ដែលជាលក្ខណៈសម្បតិ្ដមួយ។ តែនៅទីនេះ ពាក្យនេះ គឺមិនសំដៅជនជាតិមានសម្បុរខ្មៅ ដូចមនុស្សព្រៃ ដែលរស់ក្នុងតំបន់ខ្ពង់រាប និងភាគកណ្ដាលនៃប្រទេសថៃបច្ចុប្បន្នទេ។ បន្ទាប់មកពាក្យសៀម/ស្យាមនេះ ក៏ត្រូវគេហៅ ដើម្បីសំដៅជនជាតិតៃផ្ទាល់តែម្ដង ដែលបានមកតាំងលំនៅស្ថាន ក្នុងតំបន់នេះ ហើយក៏មកត្រួតត្រាខ្មែរម្ចាស់ស្រុក។
តាមពិតពាក្យសៀម/ស្យាម មិនមែនមានអត្ថន័យខ្មៅកខ្វក់ ដែលខ្មែរបានហៅកុលសម្ព័ន្ធខ្មែរ-មន ឬសៀមនោះទេ ដូចវត្តមានរបស់ពាក្យ ‹ពញ› ដែរពាក្យ សៀម/ស្យាម ម្រតាញ គឺជាគោរម្យងារ ហើយថ្មីៗនេះ រហូតដល់ដើមសតវត្សរ៍ទី២០ ខ្មែរយើងនៅខេត្តបាត់ដំបង ពួកគាត់ហៅថៃថា ‹អ្នកសៀម› ដែរ ក្នុងន័យថាមនុស្សសៀម។

តាមការស្រាវជ្រាវខាងលើ គេអាចនិយាយបានថា ពាក្យសៀម/ស្យាម ឬសៀន ក្នុងបរិបទវប្បធម៌បុរេអង្គរ មិនសំដៅជនជាតិថៃ នៃប្រទេសថៃសព្វថ្ងៃនោះទេ ពីព្រោះជនជាតិតៃមិនទាន់កាន់ឥណ្ឌូចិន ឲ្យបានក្រាស់ក្រែលនៅឡើយ។ ខុសពីសតវត្សរ៍ទី១២ ដែលពាក្យស្យាមនេះ ពិតជាសំដៅឈ្មោះជនជាតិសៀម នៅខេត្តសុខោទ័យ និងលព្វបុរីមែន។


តែទោះជាយ៉ាងណាក៏ដោយ ក៏ពាក្យសៀម/ស្យាមនេះ ពិតជាកើតចេញពីពាក្យ កូសាំពីដែរ ​ដែលត្រូវបានគេបំព្រួញទៅ ឃើញក្រោមរូបភាព នៃស័ព្ទស្យាម/សៀម ក្នុងភាសាខ្មែរ ស្យាម ក្នុងភាសាចាម្ប និងស្យាម/ស្សាំ ក្នុងភាសាភូមាបុរាណ គឺពាក្យនេះហើយដែលបានឲ្យកំណើត ឲ្យជាតិពន្ធុនាម ឆាន សាន ផង និងសៀម/ស្យាម ផង។
ដូច្នេះ តាមវត្តមានរបស់ពាក្យសៀម ក្នុងភូមិភាគឥណ្ឌូចិន គឺជាសញ្ញានៃការចែកចាយ ឬការជម្លៀសខ្លួនរបស់ជនជាតិតៃ ក្នុងតំបន់យ៉ាងប្រាកដ។ តាមពិតទៅ ពាក្យសៀមនេះមិនមែនកើតចេញពីសំស្ក្រឹតនោះទេ ក៏ប៉ុន្ដែពិតជាបានមកពីពាក្យ(កូ) សាំ(ពី) ឬកូសានពី ដែលជាស័ព្ទជនជាតិភូមានៃទីក្រុងអាវា និងភូមិភាគខាងជើងឆៀងខាងកើតនៃប្រទេសភូមា ហៅរដ្ឋតៃ(ពួកសាន) ដែលមានមជ្ឈមណ្ឌលដ៏ធំមួយគឺ ម៉ងម៉ាវ។ ហើយពាក្យ កូសាំពី នោះ មកត្រូវបានកត់ត្រា ក្នុងព្រះរាជពង្សាវតារ នៃសន្ដតិវង្សតាំងរបស់ចិន ពី (៦១៨-៩០៦) មកម្ល៉េះ។
ពាក្យខាងលើនេះត្រូវបានខ្ចីពីពាក្យ កៅសាម ពី ភាសាសំស្ក្រឹតនៃប្រទេសឥណ្ឌា ដែលជាឈ្មោះទីក្រុងដ៏ល្បីល្បាញមួយ ដែលព្រះពុទ្ធអង្គទ្រង់បានប្រទាននូវធម្មតាទេសនាដំបូងបង្អស់។ ដូច្នេះហើយ បានជាជនជាតិភូមាបានយកឈ្មោះនៃទីក្រុងឥណ្ឌានេះ មកតាំងរដ្ឋសាន/ ស្សាន របស់ជនជាតិតៃនៅភូមា។ ហើយពាក្យ កូសាំពី ឬកូសាមពីនេះ មានន័យថា រដ្ឋសាន/ស្សាន ទាំង ៧ក្នុងភាសាភូមា។
ដូច្នេះពាក្យសាន/ស្សាន និងស្យាម ដែលជាពាក្យបំព្រួញមានប្រភពចេញពីពាក្យកូសានពី ឬកោសាំពី សម្រាប់សម្គាល់ជនជាតិថៃ ចាប់តាំងពីសតវត្សរ៍ទី១២-១៣មក ។

ដូច្នេះសរុបសេចក្ដីមក ចំណុចសំខាន់ទាំងប៉ុន្មាន ដែលទើបតែអធិប្បាយខាងលើ គឺជាលទ្ធផលនៃការស្រាវជ្រាវថី្មរបស់លោក ហ្វែកលូស ពីដើមកំណើតនៃពាក្យសៀម ឬតៃ ដែលមិនខ្វែងគំនិតនឹងយើងឡើយ។ ប៉ុន្ដែ ដើម្បីបំពេញនូវព័ត៌មានជុំវិញបញ្ហានេះ គប្បីត្រូវជ្រាបថា ប្រជាជនសៀម ដែលរស់នៅយ៉ាងកុះករ​ នៅប្រទេសយៀកណាមខាងជើងសព្វថ្ងៃនេះ ត្រូវបានជនជាតិវៀត ឬយួន ហៅថា ថាយ ឬថៃ នេះ គឺជាភស្តុតាងផ្សេងមួយ ក្នុងការសម្គាល់ប្រភពនៃពាក្យសៀម ឬតៃ ដែរ។
ខាងលើនេះ គឺជាលក្ខណៈសម្គាល់ដ៏ពិសេសរបស់ប្រជាជនសៀម ឬតៃ ហើយអ្វីៗទាំងអស់សុទ្ធសឹងតែមានមូលហេតុរបស់វា។
ដូច្នេះ មិនមែនដូចអ្នកស្រាវជ្រាវខ្លះអះអាងនោះទេ ជនជាតិសៀម ឬតៃ គឺជនជាតិមួយ ធំក៏មែនពិត តែជាអន្ដោប្រវេសន៍ដែលបានដណ្ដើមទឹកដីពីជនជាតិខ្មែរដើម ចាប់តាំងពីចុងសតវត្សរ៍ទី១៣ ពោលគឺខ្មែរ និងមន ជាម្ចាស់ស្រុក ដែលស្ថិតក្នុងអម្បូរតែមួយ(ខ្មែរ-មន) ទាំងពូជសាសន៍ ទាំងភាសា ៕
----------------------------------- ប្រភព៖ មីសែល ត្រាណេ

ថៃ សៀម ជាប្រធានបទដែលខ្មែរស្មានមិនដល ដែលខ្មែរគិតថា ជាពូជ ជាសាសន៍តែមួយ។ ថ្ងៃនេះខ្ញុំសរសេរជាថ្មីអំពី ប្រទេសថៃ ប្រទេសសៀម ដែលកាលនោះឆ្នាំ ២០០៨ ខ្មែរថា ប្រទេស ថៃ Thai-land ទើបកើតឆ្នាំ ១២០០ រឿងដីដែលមកទាមទារប្រសាទព្រះវិហារខ្មែរ? តាមពិត ខ្មែរ សៀម គឺជាអ្នកកសាងប្រសាទព្រះវិហាររួមគ្នា តែកាលនោះ សៀមប្រទេសចំណុះខ្មែរ ! មិនមែន សៀមទើបកើតទេ ក៍មិនមែន ថៃ ទើបកើតដែរ វាជារឿងដែល ពូជសៀម ពួជថៃ មានទំនាស់ក៍លើកយកព្រះវិហារ ដើម្បី ឲ្យថៃ សៀម ត្រូវគ្នាវិញ Nationalism ទស្សនៈជាតិនិយម។
ចំនុចខ្សោយនៃការសរសេរប្រវត្តិសាស្រ្តថៃ គឺ ប្រវត្តិថៃផ្សេង ប្រវត្តិសៀមផ្សឹង ដូច្នេះពិបាកសរសេរ ខ្លាចប្រទេសជិតខាងដឹងចំណុចខ្សោយ។ អ្នកប្រវត្តិសាស្រ្តគេចាប់សរសេរឆ្នាំ ១២០០ជាង គឺ នគរ សុខនថៃ Sokhonthai (មិនមែន សុខោទ័យទេ) ដែលជាហេតុនាំ កើតមាន ប្រទេសថៃ Thai-land បើសរសេរថា សុខោនទ័យ ដូចជាគ្មានទាក់ទង Thais or Thailand.
មុនឆ្នាំ ១២០០ គឺ សៀម និង ថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចខ្មែរ ! ដូច្នេះការទាមទារ ទឹកដីខ្មែរ ប្រសាទអង្គរវត្ត ប្រាសាទព្រះវិហារ ជារឿងពិបាកតាមផ្លូវច្បាប់ នេះជាហេតុផលដែល សៀម និង ថៃ លាក់ប្រវត្តិ និងសុខចិត្តប្រើប្រាស់ កំលាំងទ័ព។
របៀបនៃការវាយបក៖ ប្រាសាទព្រះវិហារសាងសង់ឆ្នាំ ១០៥០ ដល់ ឆ្នាំ ១១៥០ សូមសួរថា​ កាលនោះ ថៃ និង សៀម ស្ថិតនៅចំណុនណានៃផែនទី? (សូមអាន ប្រវត្តិ ប្រសាទព្រះវិហារ)

ជនជាតិ ថៃ និង ជនជាតិ សៀម 
ប្រជាជនថៃ សរុបមានជាង ៦០លាននាក់ ដែលមានជាង ១០០ ពូជសាសន៍ ៏(គិតតាមភាសា)
ជនជាតិ ថៃ និង ជនជាតិ សៀម 

Tuesday, July 15, 2025

កម្រងផែនទី ប្រាសាទ ព្រះវិហារ

ប្រាសាទតាមនធំ តាមនតូច --តំបន់ ៤ ដែលកម្ពុជា ប្តឹងទៅ តុលាការយុត្តិធម៍អន្តរជាតិ រួមមាន៖

  1. ឧត្តរមានជ័យ ផែនទី ១ប្រាសាទតាមនធំ- តាមនតូច 👉 រូបថត 👉 របង និង ផែនទី២ផែនទី 👉
  2. ឧត្តរមានជ័យ តំបន់ ប្រាសាទតាក្របី 👉 តំបន់ អូរស្មាច់ 👉
  3. ព្រះវិហារ ភ្នំ 500 ភ្នំ 481 ថៃ 👉 ផែនទីប្រាសាទព្រះវិហារ 👉តំបន់ច្រកអានសេះ👉 មុំ៣ មរកត
  4. បន្ទាយមានជ័យ 👉តំបន់ប៉ោយប៉ែត 👉 របងព្រំដែនស្រះកែវ👉
  5. តំបន់សមរភូមិ សង្រ្គាមកម្ពុជា ថៃ ឆ្នាំ ២០២៥ 👉
  6. ប្រវត្តិកងទ័ពកម្ពុជាក្នុង សង្រ្គាម ២០០៨ ដល់ ២០១១ 👉
  7. គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ 👉
  8. ផែនទីបោន ខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ខ្មែរ សៀម 👉
  9. ទីតាំងយោធាថៃ មូលដ្ឋានទ័ពថៃ 👉
Samdech Hun Sen of Cambodia  7 July 2020  · 
អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក
ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី ប្រាសាទ តាមន តាក្របី

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ


ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ

ផែនទី តំបន់ប្រាសាទ ព្រះវិហារ
https://iammanussite.com/2012/09/10/khaophrawiharn/
ជាដំបូងសូមចុចទីនេះ មើល បញ្ជីស្តេចខ្មែរសិន បន្ទាប់សូមចុចទីនេះ អានផែនទីប្រវត្តិសាស្រ្ត។ ដូច្នេះយើងបានជា គំនិត  ផែនទីក្នុងខួរក្បាល ដែលអាសង្ខេបដូចតទៅ៖


ផែនទី ភូមិសាស្រ្តនយោបាយ កម្ពុជា សៀម ឆ្នាំ ១៩០០
ផែនទី រាជវាំង្គអាណាចក្រខ្មែរបុរាណ និង ស្តេចត្រាញ់ អប្បគមន៍ទឹកដី


ផែនទី តំបន់ប្រាសាទ ព្រះវិហារ
  • ប្រាសាទព្រះវិហារសាងសង់ ចន្លោះឆ្នាំ ៨០២- ៩១០ តំណាលគ្នាប្រសាទវត្តភូនៅ ឡាវសព្វថ្ងៃ  ប្រាសាទកោះកេរ្តិ ប្រាសាទអង្គរវត្ត។ ចំណុចនេះចង់ថា សៀម នៅជារដ្ឋឬខេត្តចំណុះខ្មែរ ចំណុះមន នៅឡើយទេ។
  • ក្នុងផែនទី គឺសៀម/ថៃ ចែកជា ៤ដំណាក់កាល គឺ 
      1. សុខនថៃ (មិនមែន សុខោទ័យទេ) Sukhornthai!! ឆ្នាំ ១២៣៨ ដល់ ១៣៥០
      2. អាយុធ្យា Ayuthia ឆ្នាំ ១៣៥០ ដល់ឆ្នាំ ១៧៦៧
      3. ក្រោយអាយុធ្យា Post Ayuthia  ឆ្នាំ ១៧៦៧ ដល់ឆ្នាំ ១៨០០
      4. សម័យបាងកក Bangkok Era ឆ្នាំ​១៨០០ ដល់ ១៩០៤ 
  • ចំណុខខាងលើ ចង់ថា ការប្រែប្រែខុស គឺ Sokhornthai មិនមែនជា សុខោទ័យទេ ដោយសារ ឆ្នាំ ១៩៣២ មានការដូរឈ្មោះពី សៀម ទៅជា Thai-land (Thailand) គឺប្រទេសថៃ បើបកស្រាយថា សុខោទ័យ គឺមិនមាននៅក្នុងភាសាសៀម ភាសាថៃឡើយ ក៍ខុសជាមួយភាសាអគ្លេសដែរ។ មួយទៀត ចង់សរសេរថា ប្រាសាទព្រះវិហារ ជាស្នាដៃរបស់ខ្មែរ កម្ពុជាផ្តាច់មុខ
  • ឆ្នាំ ១៧៩៥ សៀមចូលកាន់កាប់ខេត្តមួយចំនួនរបស់ខ្មែរភាគខាងលិច
  • ជំលោះបារាំង អគ្លេស នាំឲ្យអគ្លេសចាញ់បារាំង ដែលអគ្លេសជាម្ចាស់លើសៀម ដែល សៀមព្រមដកទ័ពជា ៤ ដំណាក់កាលចេញពីកម្ពុជា ដោយប្រើពេល ១៧ឆ្នាំ គឺ
    1. ឆ្នាំ ១៨៩០ ទ័ពសៀមដកចេញពីខេត្តក្រចេះ ឆ្លូវលើ
    2. ឆ្នាំ ១៨៩៣ ទ័ពសៀមដកចេញពីខេត្តស្ទឹងត្រែង
    3. ១៩០៤ ទ័ពសៀមដកចេញពីខេត្តម្លូរព្រៃ ទន្លេរពៅ (ព្រះវិហារ)
    4. ឆ្នាំ ១៩០៧ ទ័ពសៀមដកចេញពីខេត្ត បាត់ដំបង ខេត្តស្វាយជ្រុំ ខេត្តសៀមរាប
  • ឆ្នាំ ១៩៤០ បារាំងចុះខ្សោយដោយសារអគ្លេសចូលវាយលុយប្រទេសបារាំង
  • ឆ្នាំ ១៩៤១ បារាំងឈ្នះជប៉ុន បារាំងយកដីឲ្យខ្មែរ
  • ឆ្នាំ ១៩៤១ ដដែល ជប៉ុនឈ្នះបារាំង ជប៉ុនកាត់ដីខ្មែរឲ្យ សៀម
  • ឆ្នាំ ១៩៤៥ ជប៉ុនវាយលុកចូលអាមេរិក នៅ ហាវ៉ៃ អាមេរិក ទំលាក់គ្រាប់បែកសម្លាប់ជប៉ុន ១៧ម៉ឺននាក់ 
  • ឆ្នាំ ១៩៥៣ ខ្មែរបានឯករាជ្យពីបារាំង
  • ឆ្នាំ ១៩៥៤ សៀម ចូលកាន់កាប់ប្រាសាទព្រះវិហារ 
  • ឆ្នាំ ១៩៥៩ សម្តេចតាទូត នរោត្តមសីហនុ ប្តឹងទៅតុលាការយុត្តិធម៍ក្រុងឡាអេទាមទារប្រាសាទព្រះវិហារ
  • ថ្ងែទី ១៥ ខែ ០៦ ឆ្នាំ ១៩៦២ តុលាការសម្រេចឲ្យខ្មែរឈ្នះក្តី ដោយសម្លេង ៧/៥ ឲ្យសៀមដកទ័ព និងសម្លេង ៩/៣ ឲ្យសៀមប្រគល់វត្ថុបុរាណមកខ្មែរវិញ
  • ថ្ងៃទី ១៥ ខែ ០៧ ឆ្នាំ ១៩៦២ ម៉ោង ១២ ថ្ងៃត្រង់ ទ័ពសៀមបង្ហូតទង់ជាតិចុះ ដកទ័ព (ចុះទៅជើងប្រាសាទ!!!)
  • ឆ្នាំ ១៩៦៣ សម្តេចតាទូត យាងទតប្រាសាទព្រះវិហារ
  • ថ្ងៃ ០៧ ខែ ០៧ ឆ្នាំ ២០០៨ ព្រះវិហារចូលជាសម្បត្តិបតិកភ័ណ្ឌជាតិ
  • ថ្ងៃទី ១៥ ខែ ០៧ ឆ្នាំ ២០០៨ ទ័ពសៀមចូលឈ្លានពានប្រាសាទព្រះវិហារ
  • ឆ្នាំ ២០១១ កម្ពុជាប្តឹងទៅ តុលាការអន្តរជាតិ ICJ បកស្រាយសាលក្រមឆ្នាំ ១៩៦២ឡើងវិញ
  • ថ្ងៃ ១១ ខែ ១១ ឆ្នាំ ២០១៣ តុលាការបកស្រាយឲ្យសៀមដកទ័ពចេញពីប្រាសាទ (តែសៀមនៅរក្សាកំលាំងនៅភ្នំទ្រព្យ ជាទឹកដីខ្មែរ) 
  • សង្រ្គាមព្រំដែនឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ កម្ពុជាពលី ប្រមាណ ១៥០នាក់ ទ័ពសៀមពលីច្រើនជាង ៨០០នាក់។ ទ័ពសៀមវាយលុកដណ្តើមទីតាំង ប្រើទ័ព ៥នាក់ ទល់ ទ័ពខ្មែរ ១នាក់ ដែល វាយការពារទីតាំង (រូមមន្ត ៥/១)។ រូបមន្តវាយ ទ័ពអាកាស គឺសៀម ប្រើកំាភ្លើងធំវាយ រយៈពេល ៣យប់៣ថ្ងៃ ចំណាយគ្រាប់ ៥ម៉ឺន គឺគ្រាប់បែកចង្កោម អាវុធគីមី ទ័ពខ្មែរប្រើ លេណដ្ឋានរឹងមាំ
  • ការដកថយ របស់សៀម ចេញពី តំបន់នោះ មានប្រវត្តិ ដ៏អស្ចារ្យមួយ។ មេបញ្ជាការ សៀមម្នាក់ ដែលបញ្ជា ទាហានឡាវ ៣៧០នាក់ ទាហាន សៀម២២នាក់ និងដំរី ១៤ក្បាល បានបោះ ទីតាំង នៅតំបន់ បាន់ដុង (ចម្ងាយ ៣០គីឡូម៉ែត ខាងកើត ព្រំដែន ខេត្តមណ្ឌលគិរី សព្វថ្ងៃ) នៅខែកុម្ភៈ ១៨៩០។​ លោកអនុសេនីយ៍ឯក បារាំងឈ្មោះ គុយប៉េ (Cupet)  ដែលអម ដំណើរដោយ ទាហាន ខ្មែរម្នាក់ ត្រូវបាន បញ្ជូនទៅកាន់ ទីនោះ ដើម្បី បញ្ឈប់ ដំណើរ របស់ទ័ពសៀម។ លោកអនុសេនីយ៍ឯក បានបញ្ជា ដាច់ណាត់ ឲ្យទ័ពសៀម ត្រឡប់ ក្រោយវិញ។ ទ័ពសៀម បានគោរពតាម ដោយ ដកថយក្រោយ ឆ្ពោះទៅកាន់ ស្ទឹងត្រែង នៅក្រោម ការវាយ ប្រហារពី អ្នកភូមិ ដែលនៅ ចងចាំ អំពីអំពើ ឃោរឃៅ របស់សៀម ហើយនៅ ឆ្នាំ១៨៩៣ ទ័ពសៀម បានឆ្លង ផុតទន្លេ    មេគង្គ ជាស្ថាពរ ទៅទិស ខាងលិច។ 
ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៣២

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៥០ សង្រ្គាម ខ្មែរ ចាម

ផែនទី ភូមិសាស្រ្ត សង្រ្គាម ខ្មែរ ចាម ឆ្នាំ ១០៧៤ ដល់ ១០៨០

ផែនទី ភូមិសាស្រ្ត សង្រ្គាម ខ្មែរ ចាម ឆ្នាំ ១០៧៤ ដល់ ១០៨០
  1. ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។
  2. សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​
  3. ឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែរ ប្រាសាទ​ព្រះ​វិហារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​កត់ត្រា​ថា ការ​សាង​សង់​នៃ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ត្រូវ​បាន​ផ្ដើម​ឡើង​ដោយ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១ ដែល​គ្រង​រាជ្យ​ពី​ឆ្នាំ​៨៨៩ ដល់​ឆ្នាំ​៩០០ នៃ​គ្រិស្ត​សករាជ។ ព្រះអង្គ​ជា​ព្រះ​ស្ថាបនិកទីក្រុង យសោធរបុរៈ ឬ​ទីក្រុង​អង្គរ​នៅ​សៀមរាប​សព្វ​ថ្ងៃ។
  4. ឯកសារ​ដដែល​បន្ត​ថា ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ស្ថាបនា​បង្ហើយ​តាម​ព្រះរាជ​បំណង​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ ដែល​សោយ​រាជ្យ​ពី​ឆ្នាំ​១០០២ ដល់​ឆ្នាំ​១០៥០ នៃ​គ្រិស្ត​សករាជ ដោយ​ព្រះ​បរមគ្រូ​របស់​ព្រះរាជា​ខ្មែរ​អង្គ​នេះ ឈ្មោះ​ថា ព្រាហ្មណ៍ទិវាករបណ្ឌិត។ ព្រះ​បរមគ្រូ​ទិវារកបណ្ឌិត គឺ​ជា​គ្រូ​បាធ្យាយ និង​ជា​ទីប្រឹក្សា​ចាស់​ទុំ​ជាង​គេ​ម្នាក់ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ដែល​បាន​បម្រើ​រាជការ​តាំង​តែ​ពី​សម័យ​ជីតា​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ មក​ម្ល៉េះ។ រីឯ​ព្រះបាទ សូរ្យវរ្ម័ន​ទី​២ ដែល​បាន​សោយ​រាជ្យ​ពី​ឆ្នាំ​១១១៣ ដល់​ក្រោយ​ឆ្នាំ​១១៤៥ នៃ​គ្រិស្ត​សករាជ ព្រះអង្គ​ក៏​បាន​សាង​សង់​បន្ថែម​លើ​ទម្រ​ចាស់​ដែរ។​ សាស្ត្រាចារ្យ​ផ្នែក​សិលា​ចារឹក​នៅ​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត យាង វីរបុត្រ ឲ្យ​ដឹង​បន្ថែម​ថា ទាំង​លក្ខណៈ​សំណង់​ប្រាសាទ ទាំង​អត្ថបទ​សិលាចារឹក​ដែល​បាន​កត់ត្រា​ទុក និង​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ស្ដីពី​រាជវង្សានុវង្ស​នៃ​មហា​ក្សត្រ ដែល​បាន​គ្រប់គ្រង​ប្រទេស​នា​ពេល​នោះ ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា សុទ្ធ​តែ​ជា​ស្នាដៃ​ខ្មែរ​ទាំង​អស់។
  5. ឯកសារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ ដដែល ឲ្យ​ដឹង​ទៀត​ថា ព្រះវិហារ​ជា​ប្រាសាទ​ដ៏​ធំធេង​អស្ចារ្យ​គួរ​ឲ្យ​ស្ញប់ស្ញែង​ក្រៃលែង ប្រកប​ដោយ​កម្រិត​បច្ចេកទេស​សាងសង់ និង​វិចិត្រ​សិល្បៈ​ក្បូរក្បាច់​រចនា​ល្អ​ប្រណីត ដែល​ត្រូវ​បាន​សាង​ឡើង​លើ​សំណង់​ប្រាសាទ​ចាស់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​តេជ​បារមី​របស់​ព្រះ​ស្រីសិខារេស្វរៈ ឬ​អាទិទេព​នៃ​កំពូល​ភ្នំ។ ព្រះ​ស្រីសិខារេស្វរៈ បាន​ប្រសូត​ចេញ​ពី​ព្រះដ្រេស្វរៈ ឬ ភទ្រេស្វរៈ ដែល​ជា​ព្រះ​នាម​មួយ​ទៀត​របស់​ព្រះ​សិវៈ តំណាង​ដោយ​ព្រះ​សិវៈលិង្គ។​ឯកសារ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ខ្លឹមសារ​សិលា​ចារឹក​នៃ​ប្រាសាទ​ភ្នំ​ព្រះ​វិហារ បាន​បញ្ជាក់​ផង​ដែរ​ថា បូជនីយដ្ឋាន​ដ៏​បវរ​ដែល​ស្ថិត​លើ​កំពូល​ភ្នំ​នេះ ត្រូវ​បន្ត​ការ​សាង​សង់​នៅ​ឆ្នាំ​១០២៤ ហើយ​ក្នុង​ឱកាស​ដ៏​មហា​អ៊ឹកធឹក​នេះ ព្រះ​មហាក្សត្រ​ខ្មែរ បាន​យាង​ព្រះ​ដ្រេស្វារៈ នៃ​ទីក្រុង​លិង្គបុរៈ ឲ្យ​យាង​មក​ប្រថាប់​នៅ​លើ​កំពូល​ភ្នំ​ដ៏​ស័ក្ដិសិទ្ធិ​នេះ ដើម្បី​បីបាច់​ថែ​រក្សា​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​គង់វង្ស និង​សម្បូរ​សប្បាយ​ដូច​ជំនាន់​មុន​ៗ។
  6. ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​ស្រីសិខារេស្វរៈ គឺ​ជា​ព្រះ​អាទិទេព​កំពូល​ថែ​រក្សា​នគរ​ខ្មែរ​ទាំង​មូល​នា​សម័យ​មហា​អង្គរ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​កាល​ពី​អតីត ព្រះ​រាជា​ខ្មែរ​គ្រប់​អង្គ​រមែង​យាង​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ ប្រារព្ធ​ពិធី​គោរព​បូជា​ចំពោះ​ព្រះ​អាទិទេព​ខាង​លើ ដើម្បី​និរន្តរភាព​របស់​ខ្មែរ និង​ពូជ​សាសន៍​ខ្មែរ៕
  7. ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេស​កម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទ​យសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។[១] កាលបរិច្ឆេទសំខាន់ៗ ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
  8. បណ្តឹង​របស់​កម្ពុជាទៅតុលាការ​ក្រុងឡាអេ ក្រោយ​ពី​​​ដំណើរការ​តាមផ្លូវទូត​ត្រូវ​​ទទួល​បរាជ័យ មិន​អាច​រក​ដំណោះស្រាយ​បាន កម្ពុជា​ក៏​បាន​ងាក​ទៅ​រក​យន្តការ​តុលាការ​វិញ​ម្តង។ កម្ពុជា​​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅថ្ងៃ​ទី៦ ​តុលា ឆ្នាំ​១៩៥៩ ដើម្បី​​​ស្នើសុំ​ឲ្យ​តុលាការ​ប្រគល់​អធិបតេយ្យ​ដែនដី​លើ​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា និង​ទាមទារ​ឲ្យ​ថៃ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំងអស់​ចេញ​ពី​​ប្រាសាទ។
  9. នៅ​ថ្ងៃ​ទី៨ ធ្នូ ឆ្នាំ​១៩៥៩ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ កំណត់​កាលបរិច្ឆេទ ដែល​​កម្ពុជា និង​ថៃ​​​​​ត្រូវ​បញ្ជូន​សារណា​ និង​សារណាតប​ទៅតុលាការ។ សារណា​របស់​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ តាម​ពេល​កំណត់។ ចំណែកថៃ​វិញ ដល់​ពេល​កំណត់​ត្រូវ​បញ្ជូន​សារណា​តប ថៃ​បែរ​ជា​បាន​បញ្ជូន​ពាក្យ​បណ្តឹង​មួយ បដិសេធ​មិន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​អន្តរជាតិ ក្នុង​ការ​ជំនុំជម្រះ​បណ្តឹង​របស់​កម្ពុជា។
  10. បណ្តឹង​របស់​ថៃ​ច្រានចោល​សមត្ថកិច្ច​របស់​តុលាការ សវនាការ​សាធារណៈ ដើម្បី​ជុំនំជម្រះ​លើ​បណ្តឹង​ទាស់​របស់​ថៃ ត្រូវ​បាន​បើក​ធ្វើ​ ចាប់ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​១៩៦០។ គណៈប្រតិភូ​តំណាង​​​ភាគី​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ទ្រឿង កាង សមាជិក​ឧត្តម​ក្រុមប្រឹក្សា​រាជបល្ល័ង្ក អម​ដោយ​អ្នក​ច្បាប់​ល្បីឈ្មោះ​ពីរ​នាក់៖ ម្នាក់​ជា​មេធាវី​ប្រចាំ​តុលាការ​កំពូល​អាមេរិក និង​ម្នាក់ទៀត​ជា​សាស្រ្តាចារ្យ​ច្បាប់​បារាំង​។ ចំណែក​ខាង​ភាគី​ថៃ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ វង់សាម៉ាហ៊ីប ចាយ៉ាន់គូរ៉ា (Vongsamahip Jayankura) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​ហូឡង់
  11. នៅថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​១៩៦១ តុលាការ​ក្រុងឡាអេ​បាន​ចេញ​សេចក្តី​សម្រេច​ច្រានចោល​បណ្តឹង​ជំទាស់​​របស់​ថៃ ហើយ​ប្រកាសថា តុលាការ​មាន​សមត្ថកិច្ច​ពេញលេញ​ក្នុង​ការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​កម្ពុជា។
  12. ការជំនុំជម្រះ​លើ​អង្គសេចក្តី នៅ​ក្នុង​សារណា​ជា​លាយលក្ខណ៍​អក្សរ ព្រមទាំង​នៅ​ក្នុង​អំឡុង​សវនាការ​​ផ្ទាល់មាត់​ជា​បន្តបន្ទាប់ កម្ពុជា​បាន​​លើក​យក​​​ “ផែនទីដងរែក” (ផែនទី​ឧបសម្ព័ន្ធ​ទី១) ដែល​ជា​ផែនទី​​កើតចេញ​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ មក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់។ តាមរយៈ​បន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១​នេះ បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា។
  13. ក៏ប៉ុន្តែ ភាគី​ថៃ​បាន​វិញ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពាក្យ​បណ្តឹង​​ដំបូង កម្ពុជាទាមទារ​​តែ​រឿង​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ មិនបាន​និយាយ​អំពី​បញ្ហា​ព្រំដែន​នោះទេ។ ដូច្នេះ តុលាការ​មិនអាច​សម្រេច​សេចក្តី​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​បានទេ។
  14. នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ ចៅក្រម​តុលាការ​ក្រុង​ឡាអេ​បាន​លើកឡើង​​ថា​ ដើម្បី​ទាមទារ​អធិបតេយ្យ​លើ​ប្រាសាទ​ព្រះវិហារ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគីថៃ សុទ្ធតែ​បាន​អះអាង​​រៀងៗខ្លួន​​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ ដូច្នេះ ធាតុពិត​នៃ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ដែល​នាំ​មក​ដល់​តុលាការ​នេះ គឺ​ជា​ជម្លោះ​ស្តីពី​អធិបតេយ្យ​ដែនដី។ ដើម្បី​កាត់សេចក្តី​​ទៅលើ​​អធិបតេយ្យ​ដែនដី នៅ​ក្នុង​តំបន់​ព្រះវិហារ តុលាការ​ចាំបាច់​ត្រូវ​តែ​​កំណត់​អំពី​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​តំបន់​នេះ (សាលក្រម ១៩៦២ ទំព័រទី១៤)។
  15. ដោយ​មិនអាច​រារាំង​តុលាការ​មិន​ឲ្យ​សម្រេច​សេចក្តី​លើ​ខ្សែបន្ទាត់​ព្រំដែន​បាន ភាគី​ថៃ​ក៏​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​មួយចំនួន ដើម្បី​​ច្រានចោល​ខ្សែបន្ទាត់​ព្រំដែន ​​​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១ ដែល​លើក​ឡើង​ដោយ​កម្ពុជា។ ​ថៃ​បាន​លើកហេតុផល​ថា ខ្សែបន្ទាត់​ព្រំដែន​ នៅ​ក្នុង​ផែនទី​នេះ ខុសពី​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។ យោងតាម​មាត្រា ១ នៃ​សន្ធិសញ្ញា​នេះ សៀម និង​បារាំង (ដែល​ពេលនោះ​ជា​អាណាព្យាបាល​របស់​កម្ពុជា) បាន​ព្រមព្រៀង​គ្នា​ថា ខ្សែបន្ទាត់​ព្រំដែន នៅ​តំបន់​ដងរែក គឺ​ត្រូវ​យក​តាម “​ខ្សែបែងចែក​ផ្លូវទឹក” (មាត្រា ១ នៃ​សន្ធិសញ្ញា ១៩០៤)។ ភាគី​ថៃ​យល់ថា បើ​មើល​ទៅ​លើ​ដីជាក់ស្តែង ខ្សែបែងចែក​ផ្លូវទឹក គឺ​ស្ថិត​នៅ​ខាង​ត្បូង​ប្រាសាទ​ព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះ​វិហារ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។
  16. ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​លើក​ឡើង​ថា មាត្រា ១ នៃ​សន្ធិសញ្ញា​ ឆ្នាំ​១៩០៤ បាន​ចែង​កំណត់​យក​​ខ្សែបែងចែក​ផ្លូវទឹក​ធ្វើ​​ជា​ព្រំដែនពិត​មែន ក៏ប៉ុន្តែ នៅ​ក្នុង​មាត្រា ៣ នៃ​សន្ធិសញ្ញា​ដដែលនេះ​ ចែងថា ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង-សៀម។
  17. ដូច្នេះ គេ​អាច​សន្និដ្ឋាន​បានថា មាត្រា​ ១ នៃ​សន្ធិសញ្ញា ឆ្នាំ​១៩០៤ កំណត់​ត្រឹមតែ​លក្ខណៈវិនិច្ឆ័យ​ជាគោលការណ៍​ប៉ុណ្ណោះ។ ចំណែក​ឯ​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ គឺ គណៈកម្មការ​ចម្រុះ ដែល​ជា​អ្នក​កំណត់។ ដូច្នេះ ខ្សែបន្ទាត់​ព្រំដែន​ដែល​គេ​អាច​យក​ជាផ្លូវការ​បាន គឺ​ព្រំដែន​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ។ នៅ​តំបន់​ដងរែក ខ្សែបន្ទាត់​ព្រំដែន​ ​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ​បារាំង-សៀម គឺ​មានតែ​មួយ​គត់ គឺ​ខ្សែបន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​​ឧបសម្ព័ន្ធទី១ ដែល​កម្ពុជា​បាន​លើក​យក​មក​ធ្វើ​ជា​សំអាង (ទំព័រ​ទី​២១ សាលក្រម ឆ្នាំ​១៩៦២)។ ដូច្នេះ គេ​​មិនចាំបាច់​ស្វែងរក​ទីតាំង​ខ្សែបែងចែក​ផ្លូវទឹក​អ្វី​នោះទេ។
  18. ភាគី​ថៃ​បាន​​បដិសេធ​ថា ផែនទីនេះ​មិនមែន​កើត​ចេញ​ពី​គណៈកម្មការ​ចម្រុះ​បារាំង-សៀម​ទេ ហើយ​ថៃ​ក៏​មិនដែល​​ទទួល​ស្គាល់​ផែនទី​នេះ​ដែរ។ ចៅក្រម​បាន​សម្រេច​ថា ផែនទី​ឧបសម្ព័ន្ធទី១ គឺ​ស្ថិត​ក្នុង​ចំណោម​ផែនទី​ទាំង​១១​ផ្ទាំង ដែល​ត្រូវ​​បានបោះពុម្ព​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងទូលំទូលាយ។ ផែនទី​នេះ​ត្រូវ​បាន​ចែក​ចាយ​ទៅ​ឲ្យ​រដ្ឋាភិបាល​បារាំងផង រដ្ឋាភិបាល​សៀមផង និង​ទៅ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ខាង​ភូមិសាស្រ្ត​​ផង ទាំង​អ្នក​ភូមិសាស្រ្ត​​បារាំង អ្នកភូមិសាស្រ្ត​​សៀម និង​អ្នក​ភូមិសាស្រ្ត​ធំៗ នៅ​ក្នុង​តំបន់។​ លើសពីនេះ​ទៅទៀត ផែនទី​ឧបសម្ព័ន្ធ​ទី១ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ចែកចាយ​ទៅ​តម្កល់​ទុក នៅ​ឯ​ស្ថានតំណាង​របស់​ថៃ ប្រចាំ​ប្រទេស​ធំៗ​មួយចំនួន រួមមាន​ ​អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក។ ឆ្លងកាត់​ការ​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​បែបនេះ ថៃ​មិន​អាច​អះអាង​ថា ខ្លួន​មិន​បាន​ដឹង​ មិនបាន​ទទួលស្គាល់​ផែនទី​ឧបសម្ព័ន្ធ​ទី១​បាន​ទេ។
  19. ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០​គុណ​នឹង​៤០០ ម៉ែត្រការ៉េ​)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោត​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ ។ ប្រាសាទព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែបើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំ​ក្សាន្ត ។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ​ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទព្រះវិហារ​ស្ថិត​នៅ ។
  20. សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មានឈ្មោះ​ថា «​សេ​ការី​ស្វា​រៈ » មាន​ន័យ​ថា «​អំណាច​នៃ​ភ្នំ​» ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០​ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ (​សាងសង់​ក្នុង គ​.​ស​៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ (​សាងសង់​ក្នុង​គ​.​ស​១០០២-១០៥០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (​សាងសង់​ក្នុង​គ​.​ស​១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (​សាងសង់​ក្នុង​គ​.​ស​១០៨០-១១០៩)​។ ប្រាសាទព្រះវិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់សេចក្ដី​ពី​តុលាការ​អន្តរ​ជាតិ ក្រុង​ទ្បា​អេ ១៥ មិថុនា ១៩៦២ ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​មហា​ក្ស​ត្រ​ខ្មែរ ។
កាលបរិច្ឆេទ សំខាន់​ៗ
  1. -​ថៃ្ង​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ៖ ប្រាសាទព្រះវិហារ​ត្រូវ​បាន​សាលក្រម​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះក្ដី រវាង​វិវាទ​កម្ពុជា​-​ថៃ​លើ​ប្រាសាទព្រះវិហារ ។
  2. -​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨៖ អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេ​បិ​ក ប្រទេស​កា​ណា​ដា ។
  3. ប្រវត្តិ​នៃ​ប្រាសាទព្រះវិហារ
  4. តាម​ការ​ស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ប្រាសាទព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយរាជ្យ នៅ​ពាក់កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅ​លើ​ទី​ខ្ពស់​ជាងគេ​នោះ​មាន​កម្ពស់​៦២៥​ម៉ែត្រ​(​ឯកសារ​បារាំង​)​ឬ​៦១៥​ម៉ែត្រ​(​ឯកសារ​អង់គ្លេស​) ។
  5. ប្រវត្តិ​នៃ​ការ​កសាង​ប្រាសាទព្រះវិហារ មាននៅ​លើ​សិលាចារឹក​ខ្មែរ នៅ​ឯ​ប្រាសាទបាពួន ក្នុង​ខេត្តសៀមរាប គឺ​កា​លេខ​៥៨៣ ៖ អ្នក​ដែល​សរសេរ​សិលាចារឹក​នោះ ឈ្មោះ​ហរិ​វា​ហៈ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​រា​ជិ​ន្ទ្រ​វ​រ័​ន្ម គ្រឹ​ស្ត​សករាជ ៩៤៤​ដល់​៩៦៨ ។ គេ​សរសេរ​ជា​ភាសាសំស្ក្រឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មានព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះ​នាម ឥន្ទ្រា​យុទ្ធ លោក​បាន​យក​លិង្គ​មួយ​ឈ្មោះ​ស្រី​សិ​ខៈ រិ​ស្វា​រៈ មក​តាំង​មក​ប្រតិស្ឋ​នៅ​ទី​នេះ​គឺ​ប្រាសាទព្រះវិហារ​នេះឯង ។ គេ​សរសេរ​ថា ព្រះ​អង្គ​លោក​ខ្លាំងពូកែ​ខ្លាំង​ណាស់ ។
  6. លោក​មាន​ម​ហិ​ទ្ធ​ឫទ្ធិ ទៅ​ច្បាំង​ជាមួយនឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលា​ចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ​ប្រហែលជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំងមូល​នោះ​ទេ។ ប្រហែលជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ ។
  7. ព្រះ​អង្គ​ម្ចាស់​ឥន្ទ្រា​យុទ្ធ អំពី​ជីវប្រវត្តិ សង្ខេប​របស់​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ ៖ «​ព្រះ​អង្គ​ម្ចាស់​ឥន្ទ្រា​យុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំងសីល​នៅ​លិង្គ​បូ​ៗ គឺជា​វត្ត​ភូ នៅ​ខាងត្បូង​ស្រុក​លាវ សព្វ​ថ្ងៃនេះ ។ រួច​ហើយ​លោក​បាន​កសាង​លិង្គ​មួយ​យក​ថ្ម​នោះ​ជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រី​សិ​ខៈ រិ​ស្វា​រៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទព្រះវិហារ​។ ឈ្មោះ​លិង្គ ស្រី​សិ​ខៈ រិ​ស្វា​រៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយមក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋ​ស្ថាន ស្រី​សិ​ខៈ រិ​ស្វា​រៈ ថ្ម​ហ្នឹង​គឺជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គ​បូ​នោះ នៅ​វត្ត​ភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទព្រះវិហារ​នោះ គឺ​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ ។ ពេល​នោះ​អ្នកប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទព្រះវិហារ​នោះ​គេ​សន្មត​ថា ទីនោះ​ប្រហែលជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជាទី​កន្លែង​សម្រាប់​ស្នាក់​នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រី​សិ​ខៈ រិ​ស្វា​រៈ នេះឯង​» ។
  8. ព្រាហ្មណ៍​តៈបៈ​ស្វិ​ន្ទ្រ​បណ្ឌិត បើ​តាម​អត្ថបទ​សិលាចារឹក នៅ​ឯ​ប្រាសាទព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង និង​សំស្ក្រឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​តៈបៈ​ស្វិ​ន្ទ្រ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រ​វ​តិ្ត​ប្រាសាទព្រះវិហារ ។ តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត​មាន​អាស្រម​មួយ​នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទព្រះវិហារ​នោះ ។ នៅ​អំឡុង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹងស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជា​ច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះ​អង្គ​ដឹងគុណ​ដល់​លោក តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត ដែល​បាន​ថែរក្សា​លិង្គ​ព្រះ​អាទិទេព ស្រី​សិ​ខៈ​រិ​ស្វា​រៈ ។
  9. ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះ​នាម​ស្រី​សិ​ខៈ រិ​ស្វា​រៈ ដែល​ធ្វើ​រួច​ហើយពី​វត្ត​ភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទព្រះវិហារ​លិង្គ​នេះឯង​តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ ប​ដិ​ហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ​តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​តទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ដល់​លោក និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ព្រះ​អង្គ​ម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់​។ អ្នក​ដែល​នៅ​បម្រើ​នៅ​ក្នុង​ប្រាសាទព្រះវិហារ នៅ​ដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១​មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នកខ្លះ​ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​នោះ គេ​មានឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើងភ្នំ​អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព​នៅ​បូជា​អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ​ដើម្បី​ថែរក្សា ។ អុ​ី​ចឹ​ង​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំងអស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នកបម្រើ យើង​ធ្វើ​តាម​ចិត្ត​ទេ ។
  10. សម្បថ​នោះ​មានអី​ខ្លះទៅ ? គឺថា សម្បថ​នោះ​មាន បើ​អ្នកឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដជា​យាម​ប្រាសាទ ។ បើ​អ្នកឯង​ថែទាំ​ប្រាសាទ ប្រាកដជា​ថែទាំ​ប្រាសាទ ។ បើ​អ្នកឯង​ជា​អ្នក​ថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង​សូ​ម្បី​តែ​នៅ​ក្នុង​ប្រាសាទ ក៏​ត្រូវការ​រ​ពារ អ្នកអស់ហ្នឹង សូ​ម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូច​ជា​ទៅ​ធ្វើស្រែ ឃ្វាលគោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើបាប​អ្នកស្រុក​អស់នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួក​អ្នករាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោងទ្វារ​ប្រាសាទវិមានអាកាស នៅ​អង្គរ​នោះ​មិន​ដូច​គ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិ​ខៈ រិ​ស្វា​រៈ នៅ​នឹង​ភ្នំ​ព្រះ​វិហារ​នេះ ។
  11. ស្រី​សុកៈ​រា​មា នៅ​ក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះ​អាទិទេព​ស្រី​សិ​ខៈ រិ ស្វា​រៈ កាល​ណោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ស្រី​សុកៈ​រា​មា ជា​មនុស្ស​សំខាន់​។ ស្រី​សុកៈ​រា​មា​នេះ មាន​ក្រុម​គ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុជា រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នា​ព្រះ​ហស្ត ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រី​ប្ប​វរ្ម័ន រហូត​មក​ដល់​ព្រះបាទ ស្រី​សុរិយ​វរ្ម័ន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ។ ទុក​នៅ​នឹង​ប្រាសាទព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយទៀត ដែល​សព្វ​ថ្ងៃនេះ​នៅ​នឹង​ប្រាសាទ​ខាងជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នក​គោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោសសំអាត រៀបចំ​គោរព ស្រី​សិខា​រិ​ស្វា​រៈ ។
  12. ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ លោក​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ថេរវាទ ។ លោក​នៅ​តែ​គោរព​ព្រះ​ឥសូរ ព្រោះ​នៅ​ក្នុង​សិលាចារឹក​នេះឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះអាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារ​មិ​ស្វា​រៈ គឺ​ឥសូរ​ដែល​មានឈ្មោះ​ហៅ​ថា សុរិយ​វរ្ម័ន​នេះឯង ។
  13. -​លិង្គ​មួយ​ត្រូវ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​ខេត្តបាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យ​ក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។-​នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះ​នាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះ​វិហារ កំណត់​បណ្តោះអាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅ​ផ្នែ​ខាង​ជើង។
  14. មាន​មួយទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ​សូ​រិ​យា​ទ្រិ គឺ​ភ្នំ​ព្រះ​ឥសូរ ភ្នំ​ឥសូរ​នៅ​ខេត្តតាកែវ​សព្វ​ថ្ងៃនេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាងត្បូង ។​ហើយ​មាន​មួយទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥ​សាន តិ​រថៈ ប្រហែលជា​នៅ​តាម​ដង​ទន្លេមេគង្គ ប្រហែលជា​នៅ​ខាង​ក្រចេះ​ស្ទឹង​ត្រែង ។​លិង្គ​ទាំង​បួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំង​បួន​ហ្នឹង នៅ​នឹង គ​.​ស​. ១០១៨ ។ នេះ​គឺជា​អ្វី​ដែល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទភ្នំព្រះវិហារ ។
  15. ព្រាហ្មណ៍​ទិវា​កា​រៈ ឬ​ទិវាក សិលាចារឹក​នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅ​ភ្នំ​ព្រះ​វិហារ​នេះ កា​លេខ​៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​ទិវាក ឬ​ទិវា​កា​រៈ ។ ហេតុ​អ្វី​ព្រាហ្មណ៍​នេះ​បម្រើ​ស្តេច​ខ្មែរ​តាំង​តែ​ពី​នៅ​វ័យក្មេង តាំង​តែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ​ឧ​ទ័​យៈ​ទិ​ត្យ​វរ្ម័ន​ទី​២ ដែល​លោក​កសាង​ប្រាសាទបាពួន ហើយ​រហូត​មក​ដល់​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២​។ លោក​បាន​ទទួល​ងារ​ធំ​ជាងគេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ ហើយ​លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើ​រាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន​។ សេចក្តី​សំខាន់​នៃ​សិលាចារឹក​ដែល​ទាក់ទង​នឹង​ព្រះ​វិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ មក ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់​នៅ​ក្នុងស្រុក​ខ្មែរ គឺ​លោក​ចាត់ចែង ។ ទ្រព្យសម្បត្តិ​ភាគច្រើន​ដែល​ព្រាហ្មណ៍​ទិវាក បាន​ទទួល​ជា​ព្រះ​រាជទាន​ពី​ព្រះមហាក្សត្រ រួម​មាន​គ្រឿង​អលង្ការ​​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ទាំងអស់ ។ ដូច្នេះ​ចំពោះ​ប្រាសាទភ្នំព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ហ្នឹង ព្រាហ្មណ៍​ឈ្មោះ​ទិវា​កា​រៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទព្រះវិហារ ។
  16. ព្រាហ្មណ៍​ទិវា​កា​រៈ ឬ​ទិវាក​នេះ លោក​ទៅ​សង់​រូប​អាទិទេព ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ​យក​អង្ករ យក​មក​បូជា​ធ្វើ​ពិធី ផ្សេង​ៗ នៅ​ក្នុង​ប្រាសាទព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ​លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ។ ពេល​ដែល​ចូល​ឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព​ស្រី​សិ​ខៈ រិ​ស្វា​រៈ  គឺ​លោក​យក​សំរឹទ្ធិ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វពាហនៈ មាន​ឲ្យ​ជា​ខ្ញុំបម្រើ ។ បន្ទាប់​មក​ទៀត លោក​ជួសជុល​សំណង់ ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យ​មើល​ប្រាសាទ​នានា ក្នុង​ព្រះរាជា​ណា​ចក្រ​។ អីុ​ចឹ​ង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​ប្រគល់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ​ទិវាក ឬ ទិវា​កា​រៈ នេះឯង ។
  17. គោលបំណង​នៃ​ការ​កសាង​ប្រាសាទព្រះវិហារ ប្រាសាទព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការ​កសាង​ប្រាសាទអង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្ណុរ ប្រាសាទបាពួន រំឭក​គុណ​ព្រះ​ឥសូរ​។ ប្រាសាទព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដើម្បី​ធ្វើ​ជាទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជា​ពិសេស​​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវធ្វើ​ម៉េច បន់ស្រន់ គោរព​បូជា យ៉ាង​ដាច់ខាត ។ ទីតាំង​ប្រាសាទភ្នំព្រះវិហារ​នេះ ៖
  18. -​ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ជួនកាល​គេ​សរសេរ ខ​រៈ ស្វា​រៈ ជួនកាល​គេ​សរសេរ សិ​ខៈ រិ​ស្វា​រៈ ប៉ុន្តែ​គឺជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគផល នាំ​សេចក្តីសុខ​មក​ដល់​ប្រទេស​ខ្មែរ ។
  19. -​ទី​២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជាទី​កន្លែង​សម្រាប់​ព្រះរាជា​គង់​នៅទេ​។ មិនមែន​មាន​ទី​ភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មាន​តែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំងសីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ​តទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោងទ្វារ​ទី​៣ រាប់​ពីក្រោម​ទៅ នៅ​ខ្លោងទ្វារ​ទី​៣ ហ្នឹង​មាន​សិលាចារឹក​កា​លេខ ៣៨១​នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព និង​ថែរក្សា​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ នោះ​តទៅ​ទៀត ។ ដូច្នេះ​ប្រាសាទភ្នំព្រះវិហារ ខុស​ពី​ប្រាសាទ ឯទៀត​ៗ ។
  20. ដំណាក់កាល​នៃ​ការ​សាងសង់ ការ​សាងសង់​ប្រាសាទព្រះវិហារ មាន​បី​ដំណាក់កាល ធំ​ៗ ៖​ដែល​ក្រុម​អ្នក​ប្រវត្តិវិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ ។
  21. -​តែ​មក​ដល់​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ យក​ថ្មភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្មភ្នំ ទៅ​កសាង​ជាទី​តាំង​ប្រាសាទ ផ្សេង​ៗ នៅ​ក្នុង​ដែនដី​នៃ​ប្រាសាទព្រះវិហារ ។ -​បន្ទាប់​មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទភ្នំព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយ​វរ្ម័ន​ទី​២​នោះ​ហើយ ដែល​ព្រះ​អង្គ​បាន​សាង​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប សព្វ​ថ្ងៃនេះ ។
  22. លក្ខណៈ​សំណង់​ប្រាសាទព្រះវិហារ បើ​គិត​ចាប់ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំងអស់​៨០៤​ម៉ែត្រ ។ មុន​នឹង​ឡើង​ពី​ដី​ទំនាប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លងកាត់​ខ្លោងទ្វារ​៥ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង​៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ​ស្រី​សិ​ខៈ រិ​ស្វា​រៈ ។
  23. ទី​មួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ​៥៤​ម៉ែត្រ​គេ​ធ្វើ ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើងជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ​២៥​ម៉ែត្រ​ហ្នឹង ចូល​មក​ខ្លោងទ្វារ​ទី​១ ។
-​សម្គាល់​១៖ បើសិនណា​អស់លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទី​មួយ ប្រាសាទធំ​បំផុត​មក​ឯខាង​ដើម ។
  1. បន្ទាប់​ពី​ខ្លោងទ្វារ​ទី​១​ហ្នឹង ត្រូវធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត​ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ​គេ​មាន​បោះគោល​តាម​សងខាង​ផ្លូវ ដើរមក​បាន​ចូល​ខ្លោងទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន​ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក​។ នៅ​ពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាងឆ្វេង​ដៃ​មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ព្រោះថា​កាលពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ គឺ​ព្រះបាទ​ភូមី​បុល អា​ឌុ​ល យ៉ា​ដេ​ត ឡើង​គ្រងរាជ្យ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេកព្រះ​មហាក្សត្រ​ថៃ នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។
  2. ឡើង​មក​ទៀត ហើយ​ចម្ងាយ​១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាងឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួ​ប្រាសាទ តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក​១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោងទ្វារ​ទី​៣ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការ​កសាង​ប្រាសាទ គឺ​នៅ​ក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ ប្រហែលជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំងសីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោងទ្វារ​ទី​បី​មកនេះ ។
  3. នៅ​ចន្លោះ​ពី​ខ្លោងទ្វារ​ទី​បី និង​ខ្លោងទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ​ប្រហែល​៤០​ម៉ែត្រ ។ ផ្លូវ​ដើរ​៤០​ម៉ែត្រ​នេះឯង ដែល​មាន​ធ្វើ​ជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោងទ្វារ​ទី​៤ ។ មក​ដល់​ខ្លោងទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរមុខ​ទៅ​ទិស​ខាងជើង ។ នៅ​ទិស​ខាងលិច ឬ​ក៏​នៅ​ស្តាំ​ដៃ​ហ្នឹង មាន​អគារ​មួយ នៅ​ខាងឆ្វេង​ដៃ​អត់​មាន​ទេ ។​អគារ​នេះឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី ធំ​ៗ​សំណាក់ ឬ​ក៏​តាំងសីល នៅ​ត្រង់​កន្លែង​ហ្នឹង ។
  4. ចម្ងាយ​ពី​ខ្លោងទ្វារ​ទី​៤ ទៅ​ដល់​ខ្លោងទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោងទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយបង្អស់ ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​នោះ មានកំ​ពស់ ៥២៥​ម៉ែត្រ ។ កន្លែង​នេះឯង គឺជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទព្រះវិហារ បើ​យើង​គិតតែ​តួ​ប្រាសាទធំ​ចុង​ក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង​៤៥​ម៉ែត្រ​តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរទៅ​ខាងក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាងក្រោយ​នេះឯង ប្រហែលជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ​ស្រី​សិ​ខៈ រិ​ស្វា​រៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨​នេះ មាន​បាត់បង់​ក៏​ច្រើន បាក់បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វ​ថ្ងៃនេះ យើង​មើលទៅ​តាំងពី​ក្បាច់ចម្លាក់​គួរ​ឲ្យ​ស្រឡាញ់​ជាទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់ ៕


រូបភាព ប្រាសាទព្រះវិហារ
ផែនទីភូមិសាស្រ្តនយោបាយ និង ផែនទីយោធភួមិសាស្រ្ត តំបន់ប្រាសាទព្រះវិហារ
តំបន់ភ្នំត្រប់ ប្រាសាទព្រះវិហារ
តំបន់ភ្នំត្រប់ ប្រាសាទព្រះវិហារ
តំបន់ភ្នំត្រប់ ប្រាសាទព្រះវិហារ
តំបន់ភ្នំត្រប់ ប្រាសាទព្រះវិហារ