បញ្ជាក់ខ្ញុំចូលចិត្តអានឯកសារប្រវត្តិសាស្រ្ត ចងក្រង ផ្សព្វផ្សាយឡើងវិញ ដោយរៀបចំឲ្យមានបែបផែន sexy ជាជាងដែលបងប្អូនយើងសរសេរ អក្សរតូចពេក ពិបាកអាន ឬ ប្រើ Facebook ដែលពិបាករក ចឹងបានជាខ្ញុំបានយក មកដាក់ក្នុង ប្លុក (http://khmersdach.blogspot.com/2018/05/blog-post.html) នេះ
ឈ្មោះ «ព្រៃនគរ» ព្រះមហាក្សត្រខ្មែរព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២ ដាក់ឱ្យកាលពីឆ្នាំ ១១៩០ នៃគ្រិស្តសករាជ
ឈ្មោះ «ព្រៃនគរ» ព្រះមហាក្សត្រខ្មែរព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២ ដាក់ឱ្យកាលពីឆ្នាំ ១១៩០ នៃគ្រិស្តសករាជ
- ទីក្រុងព្រៃនគរត្រូវបានគេស្គាល់ថាជាគុជពណ៌ទឹកក្រូច ដែលមានដើមកំណើតចេញពីទីក្រុងបៃហ្គ័រ «Bai Gaur» ជាឈ្មោះភាសាចម្ប៉ា ស្ថិតនៅភាគខាងត្បូងនៃប្រទេសចម្ប៉ាដែលគេហៅថា ទន្លេដុងណៃ ។ ទីក្រុងព្រៃនគរ គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្មែរនៅក្នុងសម័យកាលរបស់ហ្វ៊ូណន ដែលពេលនោះមានកំពង់ផែអូកែវជាចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មរវាងចិន និងឥណ្ឌា ។ ប៉ុន្ដែឈ្មោះទីក្រុងព្រៃនគរនេះទើបតែត្រូវបានដាក់ឈ្មោះដោយព្រះបាទឥន្ទ្រវរ្ម័នទី ២ បន្ទាប់ពីព្រះអង្គយាងទៅគ្រប់គ្រងនៅនគរចម្ប៉ានៅឆ្នាំ ១១៩០ គ.ស. ហើយនៅពេលនោះព្រះអង្គ បានកសាងរាជធានីមួយហៅថា «ក្រុងព្រៃនគរ» ព្រោះជាកន្លែងសម្បូរទៅដោយដើមគរ ហើយក៏ជាទីប្រសព្វនៃទន្លេជាច្រើនសម្រាប់តភ្ជាប់មកទន្លេចតុមុខនិងអង្គរផងដែរ ។
- ឈ្មោះទីក្រុងព្រៃនគរបានរក្សាជាប់គង់វង្សអស់ជាច្រើនសតវត្សរ៍ រហូតមកដល់សតវត្សរ៍ទី ១៧ ទើបទីក្រុងនេះបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ដាយវៀត រួចក៏ផ្លាស់ប្ដូរឈ្មោះពីទីក្រុងព្រៃនគរទៅជាទីក្រុងហ្សាឌីង ។ ប៉ុន្ដែទោះបីដាយវៀតបានផ្លាស់ប្ដូរឈ្មោះទីក្រុងព្រៃនគរក៏ដោយ ក៏ទីក្រុងនេះនៅតែរក្សាបាននូវអត្ថន័យដើមដដែល ព្រោះថាក្រុងព្រៃនគរមកពីភាសាខ្មែរថា «ព្រៃគរ» មានន័យថា នៅតំបន់នោះពោរពេញទៅដោយដើមគរដុះជាច្រើន ។
- ដូច្នេះបើតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ឱ្យតែមានរុក្ខជាតិអ្វីដុះជាច្រើននៅតំបន់ណាមួយ គេតែងតែហៅឈ្មោះតំបន់នោះទៅតាមឈ្មោះរុក្ខជាតិ ដូចជាបឹងដែលមានដើមកក់ដុះច្រើនគេហៅថា «បឹងកក់» ។ ដូច្នេះតំបន់នោះមានដើមគរដុះជាច្រើនទើបគេហៅថាព្រៃគរ ឬ ព្រៃដើមគរ ។ ប៉ុន្ដែក្រោយមកតំបន់នោះ ត្រូវបានព្រះបាទឥន្ទ្រវរ្ម័នទី ២ យកមកធ្វើជាទីក្រុងដោយហៅថា «ក្រុងព្រៃនគរ ហើយយូរៗទៅក្លាយទៅជាទីក្រុងព្រៃនគរ» ។
- បន្ទាប់មកនៅពេលស្ដេចង្វៀនគ្រប់គ្រងទីក្រុងព្រៃនគរក៏បានប្ដូរឈ្មោះដោយយកតាមភាសាម៉ាឡេហៅថា «ទីក្រុងហ្សាឌីង”នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា៖”ហ្សាឌីង គឺមកពីពាក្យម៉ាឡេ Gia: Ya”ភាសាម៉ាឡេ”: ទឹកឬទន្លេហើយពាក្យ Dinh: Digin ( ភាសាម៉ាឡេ : ត្រជាក់ , ថ្លា ) ដូច្នេះពាក្យហ្សាឌីងមានន័យថា «ទីក្រុងដែលមានទន្លេទឹកត្រជាក់ ។ ក្រោយមកទីក្រុងព្រៃនគរ ( ហ្សាឌីង ) ត្រូវបានប្ដូរឈ្មោះទៅជាទីក្រុង សៃហ្គន ( Saigon ) ដែលពាក្យនេះយកតាមភាសាចិន គឺមកពីពាក្យ Sai : អូសឬព្រៃ , Gon: គរឬកប្បាស ។ ដូច្នេះពាក្យសៃហ្គន «Saigon» មានន័យថាព្រៃសម្បូរទៅដោយដើមគរ ។
- ក្រុងព្រៃនគរ柴棍 ជាអតីតទឹកដី របស់ប្រទេសកម្ពុជា។ ក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន 西贡 (Saigon) ក្នុងសម័យយួនខាងត្បូង អាធីវគីកាន់កាប់។
- ព្រៃនគរ ជាទីក្រុងដ៏សំខាន់ និងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម និងជាអតីតកំពង់ផែពាណិជ្ជកម្ម ដ៏សំខាន់មួយនៃអាណាចក្រខ្មែរ មុនពេលជនជាតិ យួនភៀសខ្លួនមករស់នៅក្នុងអំឡុងសតវត្សរ៍ទី១៧ ។ ក្រោយពេល ស្តេចខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បានរៀបអភិសេកជាមួយស្នំស្តេច យួនមក ព្រៃនគរ ត្រូវបានជនជាតិយួនហៅថា ខេត្តយ៉ាឌិន (Gia Định Thành嘉定) នាឆ្នាំ១៧៩០ តាមស្តេចឈ្មោះ ង្វៀង-អាញ់(Nguyễn Ánh阮福映 )។ ក្រោយពេលបារាំង កាន់កាប់ បានទីក្រុងព្រៃនគរ នាឆ្នាំ ១៨៥៩ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតីបារាំងឈ្មោះ Jules Grévyបានចេញបទបញ្ជាមួយក្នុងការបង្កើត ព្រៃនគរ ទៅជាទីក្រុងសៃហ្គន (Thành Phố Sài Gòn西贡市 ) ។ ក្នុង សម័យអាណានិគមនិយមបារាំង ព្រៃនគរ ជាមជ្ឈមណ្ឌល ដ៏សំខាន់ មិនត្រឹមតែពាណិជ្ជកម្មទេវាថែមទាំងជា មជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំងសហព័ន្ធឥណ្ឌូចិន និងត្រូវបានគេចាត់ទុកថាជា «ទីក្រុងប៉ារីសនៃ បូព៌ាប្រទេស» (Paris in the Orient) ។
- ក្រោយពីរបបសាធារណរដ្ឋវៀតណាម ដែលមានសហរដ្ឋអាមេរិកគាំទ្រត្រូវ បានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុងព្រៃនគរ ត្រូវបានបក្សកុម្មុយនិស្ត វៀតណាម ប្តូរឈ្មោះជាភាសាយួនថា ទីក្រុងហូជីមិញ (Thành phố Hồ Chí Minh胡志明市 ) ដើម្បីរំឮក ដល់ឈ្មោះមេដឹកនាំ បក្សកុម្មុយនិស្តយួន ហូ-ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងជាមជ្ឈ មណ្ឌល សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដ៏សំខាន់របស់ប្រទេសបក្សកុម្មុយនិស្ត សាធារណរដ្ឋសង្គមនិយមវៀតណាម។
- ទីក្រុងព្រៃនគរ ឋិតនៅចំកណ្តាលបេះដូងនៃតំបន់ទាំងពីរគឺ តំបន់វាលទំនាប (Tây Nam Bộ 西南部) និងតំបន់ដូនណៃ ( Đông Nam Bộ东南部) របស់ដែនដី កម្ពុជាក្រោម និងមានទីតាំងខាងជើងជាប់នឹង ខេត្តទួលតាមោក (Thủ Dầu Một 土龙蒙特 ) បច្ចុប្បន្នជា ខេត្តបិនភឿក (Bình Phước平福) ,ពាយ័ព្យជាប់នឹងខេត្តរោងដំរី (Tây Ninh西宁) ,ខាងកើត និង ឦសាន ជាប់នឹងខេត្តដូនណៃ ( Đồng Nai同奈) , អាគ្នេយ៍ជាប់នឹងខេត្តអូរកាប់ ( Bà Rịa – Vũng Tàu 巴地头顿) , ខាងលិច និងទិសនិរតី ជាប់នឹងខេត្តកំពង់គោ (Long An隆安) និង ខេត្តមេ-ស (Tiền Giang前江)។ ពីទីក្រុងព្រៃនគរ ទៅទីក្រុងហាណូយភាគខាងជើងនៃប្រទេសវៀតណាម មានចម្ងាយប្រមាណ ១,៧៣ គីឡូម៉ែត្រ និងចម្ងាយ ៥០ គីឡូម៉ែត្រ ទៅសមុទ្រចិនខាងត្បូង (South China Sea 南海 ) ។ ចំពោះអាស៊ីអាគ្នេយ៍东南亚 ទីក្រុងព្រៃនគរ ជាចំណុចរួមនៃផ្លូវគមនាគមន៍ដ៏សំខាន់ រួមមាន ផ្លូវគោក ផ្លូវទឹក និងផ្លួវអាកាសតភ្ជាប់នឹងខេត្តនានានៅក្នុងតំបន់ និងជាច្រកអន្តរជាតិ ផងដែរ។
- ខ្មែរ ពាក្យ «ព្រៃនគរ» បើយោងតាម វចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃ រាជ ជួន ណាត (ជោតញ្ញាណោ) ដែលបានបោះពុម្ព ដោយវិទ្យាស្ថានពុទ្ធសាស នបណ្ឌិត្យ បានបញ្ជាក់ថា៖ ព្រៃនគរ ( ន. ) ឈ្មោះក្រុងជាទីប្រ ជុំកិច្ចការ នៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម ។ ដូចនេះ ពាក្យថា «ព្រៃនគរ» យើងអាចកាត់ចេញជាពីរសព្ទ គឺ «ព្រៃ» និង «នគរ» ។ បណ្តាសព្ទទាំងពីរនេះ សព្ទនីមួយៗ បើយោង តាមវចនានុក្រមខាងលើដដែល មានអត្ថន័យថា ៖ ព្រៃ ( ន. ) ប្រទេស ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល : ព្រៃតូច, ព្រៃធំ ។ ព្រៃរនាម ព្រៃក្នុងបឹង ឬក្នុងទីដែលមានទឹកលិចត្រាំនៅយូរ ។ ព្រៃរបោះ ព្រៃដែលមានដើមឈើរបោះៗ ។ ព្រៃរំលោង ព្រៃស្រោងក្នុងទំនាប ។ ព្រៃស្រោង ព្រៃក្នុងទីខ្ពស់ ដែលមានដើមឈើខ្ពស់ស្រោងៗ ។ ព្រៃហ័តព្រៃហោង ព្រៃ ធំដែលឆ្ងាយដាច់ស្រយាល អំពីស្រុកភូមិ គួរស្ញើបគួរស្បើម ព្រោះតែងមានសត្រូវចាំបៀតបៀន ។ល។ (ម. ព. ជាំ, ញៀតស្បាត, ផ្សៃ ផង) ។ ( គុ. ) ដែលកើត, ដែលមាននៅក្នុងព្រៃ : សត្វព្រៃ, ក្របីព្រៃ, គោព្រៃ, ឆ្កែព្រៃ, មាន់ព្រៃ…; មនុស្សព្រៃ…។ ព. ប្រ. ព្រៃៗ ដែលមានបែបបទឬសណ្ដាប់ធ្នាប់ឆ្គងៗ, ឆ្វេងៗ : ឫកព្រៃៗ, សម្ដីព្រៃៗ, និយាយព្រៃៗ ។ នាំឲ្យព្រៃគំនិត នាំឲ្យទើសគំនិត, ឲ្យចង្អៀតគំនិត ។ល។នគរ ន-គ សំ. បា. ( ន. ) បុរី, ក្រុង : អ្នកនគរ គឺអ្នកក្រុង ។សរុបមក ពាក្យ « ព្រៃនគរ» មានន័យថា «នគរ , ប្រទេស ឬ ទីដីដែលមានព្រៃ» ឬ « នគរដែលមានមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល » ។
- ភាសាយួន ក្រោយពីជនជាតិយួន ដែលបានភៀសខ្លួនពីតំបន់តុងកឹង东京 (Tonkin东京) ឬ ហាណូយ (Hà Nội河内) ភាគខាងជើងនៃប្រទេសវៀតណាម មករស់នៅក្នុងទីក្រុង ព្រៃនគរ នាសតវត្សរ៍ ទី១៧ ព្រៃនគរត្រូវបានស្តេចយួនឈ្មោះ ង្វៀង-អាញ់ (Nguyễn Ánh阮福映) ប្តូរឈ្មោះជាភាសាយួនថា យ៉ាដិន (អក្សរយួនៈGia Định嘉定) (អក្សរចិន:嘉定) ។ នៅឆ្នាំ ១៨៦២ ក្រោយពេលបារាំង បានចូលកាន់កាប់ទីក្រុងព្រៃនគរ ពួកគេបានលុបឈ្មោះ យ៉ាដិន ចេញ ហើយបានប្តូរឈ្មោះជាផ្លូវការថា សៃហ្គន (Sài Gòn西贡) វិញ ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាសាធារណៈរហូតមកដល់សព្វថ្ងៃ។ ទោះបីបារាំងបានលុបឈ្មោះយ៉ាដិន ហើយប្តូរទៅជា សាយហ្គន ហើយក្តី ក៏ឈ្មោះ យ៉ាដិនជាអក្សរចិន 嘉定 នៅតែត្រូវបានគេសរសេរនៅលើផែនទី sinitic រហូតដល់ឆ្នាំ ១៨៩១ ។ ពាក្យ«Sài Gòn» ក្នុងភាសាយួន នេះអ្នកខ្លះបានអះអាងថា ជនជាតិយួននិយាយពាក្យ «ព្រៃនគរ» តាមខ្មែរមិនច្បាស់ ពេលដែលពួកគេបានភៀសខ្លួនមកដល់ព្រៃនគរដំបូង ។ អ្នកដែលបានអះអាងយ៉ាងនេះ ដោយគេបានលើកហេតុផលថា ពាក្យ «សាយ» (Sài) នេះ ចេញមកពីពាក្យ «ព្រៃ» របស់ខ្មែរដែលជនជាតិយួននិយាយមិនច្បាស់ ។ ពាក្យ«ហ្គន» (Gòn) នេះ ជា ភាសាយួន ប្រែថា «ដើមគ» (Cây Gòn坤树) ឬ «ផ្កាគ» (Bông Gòn棉花) ដែលពួកជនជាតិយួនបានបកប្រែចេញពីពាក្យ «នគរ» របស់ខ្មែរ ។ តាមពិតពាក្យ «នគរ» ក្នុងភាសាខ្មែរមានន័យថា បុរី ឬ ក្រុង មិនមែនជា«ដើមគ» ឬ «ផ្កាគ» ទេ តែជនជាតិយួន ឮខ្មែរនិយាយថា«នគរ»ៗស្តាប់មិនច្បាស់ស្មានតែ «ដើមគ» ក៏នាំគ្នាហៅថា «សាយហ្គន» (Sài Gòn西贡 ) រហូតមកដល់បច្ចុប្បន្ន។ តាមន័យមួយទៀត អ្នកខ្លះថា បានជាជនជាតិយួនហៅទីក្រុងព្រៃនគរ ថា Sài Gòn 西贡នោះ មកពីពេលដែលជន ជាតិយួន បានភៀសខ្លួនចូលដល់ទឹកដីព្រៃនគរ បានឃើញ ដើមគ ជាច្រើនដែលពលរដ្ឋខ្មែរបានដាំនៅតំបន់នោះ។
- ប្រវត្តិ ទីក្រុងព្រៃនគរ ត្រូវបានគេស្កាល់ជាទូទៅថា ទីក្រុងហូជីមិញ (TP Hồ Chí Minh胡志明市) ឋិតនៅក្នុងតំបន់វាលទំនាបនៃដែនដី កម្ពុជាក្រោម ឬភាគខាងត្បូងនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម បច្ចុប្បន្ន។ មុនពេលជនជាតិយួនភៀសខ្លួនមករស់នៅ នាសតវត្សរ៍ ទី ១៧ ព្រៃនគរ ជាទីក្រុងដ៏សំខាន់របស់ខ្មែរ និងមានពលរដ្ឋខ្មែរក្រោមរស់នៅរាប់សតវត្សរ៍មកហើយ។ ឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ ឬ ព្រះពញាញោម (១៥៧៣-១៦២៧) សោយរាជ្យនៅក្រុងឧត្តុង្គ ចាប់ពីឆ្នាំ ១៦១៨ ដល់ ១៦២៨ របស់ខ្មែរបានផ្តល់ឱកាសឲ្យស្តេចយួនត្រកូលង្វៀង (Nguyễn阮) ឈ្មោះ ង្វៀង-ផុកង្វៀង (Nguyễn Phúc Nguyên阮福源) (១៥៦៣–១៦៣៥) សោយរាជ្យពីឆ្នាំ ១៦១៣ ដល់ ១៦៣៥ បោះជំរុំទ័ព និង ជនភៀសខ្លួនយួននៅព្រៃនគរ ដើម្បីធ្វើសង្គ្រាម ជាមួយស្តេចយួនត្រកូលទ្រិញ(Trịnh郑) នៅភាគខាងជើងប្រទេសយួនក្រោយពីស្តេចខ្មែរអង្គនេះ បានរៀបអភិសេកជាមួយបុត្រី ស្តេចយួនឈ្មោះ ង្វៀង-ផុកង៉ុកវ៉ាន (Nguyễn Phúc Ngọc Vạn阮福玉万) មកធ្វើជាមហេសីមក។ ដោយអំណាចនៃ ការរៀបអភិសេក បុត្រីយួនឲ្យស្តេចខ្មែរនេះហើយ បានធ្វើឲ្យស្តេចយួនត្រកូលង្វៀងខាងត្បូងធ្វើសឹកឈ្នះស្តេច យួនត្រកូលទ្រិញខាងជើង ហើយបន្ទាប់មកស្តេចយួនត្រកូលង្វៀង ក៏បានទទួលជោគជ័យនូវមហច្ឆិតាលេបទឹកដី របស់ខ្មែរតាមគោលនយោបាយ «ដំណើរឆ្ពោះទៅ ទិសខាងត្បូង»(Cuộc Nam Tiến向南进) យ៉ាងត្រចះត្រចង់ ។
- ដូច្នេះបើយោងទៅតាមភាសាចិនហៅថា «សៃហ្គន» នេះ គឺស្របទៅនឹងភាសាខ្មែរហៅថា «ព្រៃគរ ឬ ព្រៃនគរ» ។ ការបាត់បង់ក្រុងព្រៃនគរគឺជាការខាតបង់ដ៏ធំធេងរបស់ខ្មែរព្រោះបានបាត់បង់ផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺដាយវៀត បានប្រើប្រាស់តំបន់នេះធ្វើជាមូលដ្ឋានរដ្ឋបាល យោធា និង សេដ្ឋកិច្ចរបស់ខ្លួន ក្នុងការឈានមកយកទឹកដីខ្មែរជាបន្ដបន្ទាប់ទៀត ដូចជាដាយវៀតចូលមកគ្រប់គ្រងនៅខេត្តបារៀង ឆ្នាំ ១៦៥៨ , ក្រុងព្រៃនគរឆ្នាំ ១៦៩៨ , ខេត្តមីថូ និង ខេត្តវីងឡុង ឆ្នាំ ១៧៣១ ខេត្តទ្រាំងឆ្នាំ១៧៤៧ និង ខេត្តផ្សារដែក ( ចូវដុក ) នៅឆ្នាំ ១៧៥៧ ។ ការដែលដាយវៀតចូលមកកាន់កាប់ខេត្តទាំងអស់នេះ ពុំមានការបង្ហូរឈាមអ្វីទេ គឺខ្មែរចេះតែដកថយទៅទិសខាងលិចរហូតទៅដល់ខេត្តតាយនីញ ។
- បើយោងតាមកំណត់ត្រាប្រវត្តិសាស្ដ្រខ្មែរបានលើកឡើងថា ដាយវៀតបានបង្ខំឲ្យស្ដេចខ្មែរទទួលយកជនជាតិដាយវៀតទាំងឡាយ ដែលរត់គេចខ្លួនពីការចាប់ចងឬមករស់នៅលើទឹកដីខ្មែរ ត្រូវទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។ ក្រោយមកដាយវៀតចេះតែបន្ដការឈ្លានពានវាតទីយកទឹកដីខ្មែរជាបន្ដបន្ទាប់ ដូចជាការសង់បន្ទាយនៅផ្សារដែក ( សាដែក ) នៅ គូឡាវយ៉ាង ( កោះតេង ) និង ចូវដុក ( មាត់ជ្រូក ) ។ល។
- ក្រោយពេលរាជវង្សង្វៀន បានឡើងគ្រងរាជ្យ សៀមបានលើកទ័ពទ្រង់ទ្រាយធំ មកវាយខ្មែរដោយមាន កងទ័ពជើងគោក ចំនួន៥ម៉ឺននាក់ កងទ័ពជើងទឹកចំនួន២ម៉ឺននាក់ ចូលមកតាមច្រកហាទៀង តែស្របពេលនោះមេទ័ពសៀម មានជម្ងឺគ្រុនក្ដៅក៏បានដកថយតាមសំពៅទៅមុនហើយកងទ័ពដកចេញទៅតាមក្រោយ ។
- ចាប់ពីពេលនោះមកសៀម ពុំមានការវាយប្រហារមកលើកម្ពុជាទៀតទេរហូតដល់ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើបសៀមលើកកងទ័ពមកឈ្លានពានខ្មែរជាបន្ដបន្ទាប់ទៀត ប៉ុន្ដែរដ្ឋាភិបាលក្រុងវ៉េបញ្ជាឱ្យឧត្តមសេនីយ៍«ដាំ» ជំនួសឧត្តមសេនីយ៍«ខយ» លើកកងទ័ពចំនួន ១ ម៉ឺននាក់ រួមទាំងទូកសំពៅចម្បាំងចំនួន ៣០ ឡើងតាមដងទន្លេមេគង្គមកវាយកងទ័ពសៀមនៅជាយក្រុងភ្នំពេញ ពេលនោះមេទ័ពសៀម ភ្យាតាក បានដកកងទ័ពថយទៅវិញ ហើយស្វែងរកការចរចាសន្ដិភាពជាមួយក្រុងវ៉េ នៅឆ្នាំ១៧៧៤ ប្រទេសទាំងពីរបានចុះសន្ធិសញ្ញារួមគ្នាមួយ ដោយសៀមទទួលស្គាល់ឲ្យដាយវៀតគ្រប់គ្រងតំបន់ទន្លេមេគង្គផ្នែកខាងកើតនិងផ្នែកខាងលើ ចំណែកសៀមគ្រប់គ្រងនៅផ្នែកខាងលិចទន្លេមេគង្គ ហើយរហូតមកដល់ឆ្នាំ ១៧៨០ កងទ័ពដាយវៀតបានចូលមកក្នុងទឹកដីខ្មែរយ៉ាងជ្រៅ រហូតបានគ្រប់គ្រងនៅឧបទ្វីបកាម៉ៅ «ទឹកខ្មៅ» ទាំងមូល ។
- ការបែងចែកទឹកដីខ្មែររវាងសៀមនិងយួននៅសតវត្សត៍ទី ១៨ មិនបានសម្រេចដោយសារតែចរន្ដរ៍នយោបាយផ្ទៃក្នុងរបស់ដាយវៀត ព្រោះនៅកំពុងធ្វើការចរចាជាមួយសៀមមិនទាន់បានដាច់ស្រេចផង ក៏មានក្រុមចលនាតស៊ូតៃសឺង ធ្វើការបះបោរបំបែករដ្ឋប្រឈាំងទៅនឹងដាយវៀតយ៉ាងខ្លាំងក្លា ដូច្នេះសង្គ្រាមផ្ទៃក្នុងរបស់ដាយវៀតបានផ្ទុះឡើងជាបន្ដបន្ទាប់ ហេតុនេះហើយធ្វើឲ្យស្ដេចង្វៀន ងាកចេញពីកម្ពុជាទៅទប់ទល់ជាមួយពួកតៃសឺង ។
- ចំណែកនៅប្រទេសសៀមវិញ កងទ័ពភូមាបានវាយប្រហារជាបន្ដបន្ទាប់ ដូច្នេះស្ដេចង្វៀននិងសៀម បានខកខានលើការបែងចែកទឹកដីខ្មែរ ដោយសារការបះបោររបស់តៃសឺងនិងការឈ្លានពានរបស់ប្រទេសភូមាទៅលើសៀម ។ ចំណែកការបះបោររបស់តៃសឺង បានធ្វើឲ្យសង្គ្រាមផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យស្ដេចង្វៀនមិនអាចទប់ទល់បានដោយសារកងទ័ពតៃសឺងបានចូលទៅកាន់កាប់ទីក្រុងធំៗជាបន្ដបន្ទាប់រហូតមកដល់ឆ្នាំ ១៧៨៦ កងទ័ពតៃសឺងចូលទៅកាន់កាប់ទីក្រុងហាណូយនិងក្រុងព្រៃនគរ ហើយរជ្ជកាលរបស់ស្ដេចង្វៀនក៏ត្រូវបានបញ្ចប់។ ប៉ុន្ដែព្រះអង្គម្ចាស់អានបានរត់មកជ្រកកោនក្នុងទឹកដីខ្មែរកោះត្រល់ ហេតុនេះហើយធ្វើឲ្យសន្ធិសញ្ញាបែងចែកទឹកដីខ្មែររវាងសៀមនិងយួនសតវត្សរ៍ទី១៨នោះត្រូវបរាជ័យ ។
- បើយោងទៅតាមប្រវត្តិសាស្ដ្រវៀតណាម បានលើកឡើងថា «នៅខែមករាឆ្នាំ ១៧៨៥ សៀមបានផ្ដល់កងទ័ពចំនួន ២ ម៉ឺននាក់ និង នាវា ៣០០ គ្រឿងថ្វាយព្រះអង្គម្ចាស់ ង្វៀនអាន ដើម្បីវាយប្រហារពីរមុខព្រួញ នៅលើកងទ័ពបះបោរតៃសឺងនៅក្នុងទឹកដីកម្ពុជា ដោយឆ្លងកាត់តាមឈូងសមុទ្រសៀម ។ ប៉ុន្ដែកងទ័ពតៃសឺងបានត្រៀមលក្ខណៈរួចចាស្រេចរង់ចាំវាយប្រហារស្ទាក់នៅកណ្ដាលផ្លូវតាមដងទន្លេមេគង្គហើយបានកម្ទេចនាវារបស់កងទ័ពសៀម ព្រមទាំងបានសម្លាប់កងទ័ពងអស់ជាច្រើន រួមទាំងកងទ័ពរបស់ព្រះអង្គម្ចាស់ង្វៀនអានផងដែរ ធ្វើឲ្យកងទ័ពសៀមដកថយទៅ វិញអស់ ។
- ចំណែកព្រះអង្គម្ចាស់ង្វៀនអាន បានភៀសព្រះកាយមកនៅលើកោះត្រល់របស់ខ្មែរតាំងពីឆ្នាំ១៧៧៧ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយក្រុមបះបោរតៃសឺង ។ ព្រះអង្គម្ចាស់ង្វៀនអានក៏ធ្លាប់បានយាងមកក្រុងឧត្តុង្គ ដើម្បីសុំជំនួយពីចៅហ្វ៊ាបែនឲ្យបញ្ចូនកងទ័ពទៅជួយវាយកងទ័ពបះបះបោរតៃសឺងឲ្យចេញព្រៃនគរ ។ នៅត្រង់ចំណុចនេះ បើយោងតាមឯកសារប្រវត្តិសាស្ដ្រខ្មែរគឺជាស្ដេចសៀមបញ្ជាឲ្យចៅហ្វ៊ាបែន លើកកងទ័ពទៅជួយព្រះអង្គម្ចាស់ង្វៀនអានក្នុងការកម្ចាត់ពួកបះបោរតៃសឺង ប៉ុន្ដែត្រូវបរាជ័យ ។
- នៅពេលភៀសព្រះកាយមកដល់កោះត្រល់ ទ្រង់បានជួបជាមួយបេសកជនបារាំងឈ្មោះពិជនូ ឌឺ បេហីន ដែលបានមកដល់កោះត្រល់តាំងពីឆ្នាំ ១៧៦៥ រហូតដល់១៧៧៧ ហើយក៏មានទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ង្វៀនអាន ដែលបានភៀសព្រះកាយមកស្នាក់នៅលើកោះត្រល់នោះដែរ ។ បន្ទាប់មកលោកពិជនូ ឌឺ បេហីនបានណែនាំឲ្យព្រះអង្គម្ចាស់ង្វៀនអាន រួមជាមួយព្រះរាជបុត្រាព្រះនាមង្វៀនកាន់ ស្នើសុំចូលគាល់ព្រះចៅអធិរាជបារាំង លីសទី ១៦ «LOUIS XVI» ដើម្បីស្នើសុំជំនួយពីបារាំង ហើយបើយោងតាមកំណត់ត្រាឯកសារប្រវត្តិសាស្ដ្រវៀតណាម បានបញ្ជាក់ថាការសម្របសម្រួលរបស់បេសកជនបារាំងរូបនោះ បានចំណាយពេលរហូតមកដល់ឆ្នាំ ១៧៨៥ ទើបលោកពិជនូ ឌឺ បេហីន បានបញ្ចុះបញ្ចូលព្រះចៅអធិរាជបារាំង ល្វីសទី ១៦ ឱ្យង្វៀនអាននិងព្រះរាជបុត្រាចូលគាល់ដើម្បីស្នើសុំជំនួយយោធាពីបារាំង ។
- ដូច្នេះនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេសបារាំង កំឌឺម៉ុងម៉ូរីន បានចុះសន្ធិសញ្ញាជាមួយព្រះអង្គម្ចាស់ង្វៀនអាន ក្នុងការផ្ដល់កងទ័ពបារាំងចំនួន ១.៦៥០ នាក់ ឱ្យជូនព្រះអង្គម្ចាស់ង្វៀនអានមកកោះត្រឡាច «Poulo Condore» និង នៅកំពង់ផែទូរ៉ាន ។ ក្រោយពីមានជំនួយពីរដ្ឋាភិបាលបារាំង រួមទាំងកងទ័ពបារាំងផងនោះព្រះអង្គម្ចាស់ង្វៀនអាន អាចផ្ដួលរំលំក្រុមបះបោរតៃសឺងបានដោយជោគជ័យ ។ បន្ទាប់មកឡើងគ្រងរាជ្យក្នុងព្រះបរណនាមព្រះចៅយ៉ាឡុង នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំងបានផ្លាស់ប្ដូរទីក្រុងទៅទីទីក្រុងវ៉េវិញ ។ ក្រោយពីបានឡើងគ្រងរាជ្យព្រះចៅយ៉ាឡុង បានធ្វើការផ្លាស់ប្ដូររាជាណាចក្រដាយវៀតទៅជាវៀតណាមវិញ ។
- នៅក្នុងរជ្ជកាលរបស់ស្ដេចយ៉ាឡុងនេះដែរ បានផ្ដោតសំខាន់ទៅលើការកសាងកម្លាំងយោធាឲ្យបានខ្លាំងក្លា នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា «នៅទសវត្សរ៍ឆ្នាំ ១៨០០ ព្រះចៅង្វៀនអានបានពង្រឹងវិស័យកងទ័ពរបស់ខ្លួន រហូត ១៤.០០០នាក់ បែងចែកទៅតាមផ្នែកនីមួយៗ ដូចជាកងទ័ពជើងគោកមានចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹកមានចំនួន ២.៦៨០ នាក់ សរុបទាំងអស់មានចំនួន ១៣៩.៨០០នាក់…» ។
- យើងឃើញហើយថា ការពង្រីកវិស័យយោធារបស់ស្ដេចយ៉ាឡុង ក៏ដោយសារកំណើនប្រជាជនវៀតណាម ចេះតែកើនឡើងច្រើនទៅៗធ្វើឱ្យវៀតណាមចេះតែពង្រីកទឹកដីចូលមកម្ពុជាកាន់តែជ្រៅទៅៗជាបន្ដបន្ទាប់ ។ មានប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនរស់នៅក្នុងទឹកដីកូស័ងស៊ីន ត្រូវបានវៀតណាមបង្ខំឱ្យចាកចេញពីទឹកដីកេរដូនតារបស់ខ្លួន ។