Sunday, July 30, 2017

ប្រថិវេន្ទ្រវម៌្ម មិនស្គាល់ ៥៥០-?


  1. កុរុងប្រថិវេន្ទ្រវម៌្ម (អានថា: ប្រឹត-ថិ-វេន-ទ្រៈ-វ-រៈ-មៈ) (គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៥៥០-?) សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ 
  2. មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក) ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីមួយភាគធំកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ 
  3. ព្រះបាទប្រថិវេន្ទ្រវម៌្ម ព្រះអង្គក៏អាចជាក្សត្របុរីមួយអង្គដែរ ប៉ុន្តែមិនដឹងឈ្មោះក្សត្របុរីនោះ រឺ ក៏ជាអ្នកស្នងរាជ្យពីព្រះបាទរុទ្រវម៌្មទី១ រឺ ក៏មិនមែនទេ ព្រោះគ្មានសិលាចារឹកមួយណាផ្សេងទៀតមកបញ្ជាក់បន្ថែម។

No comments:

Post a Comment