- កុរុងគុណវម៌្ម (ចិន:ផ្វានថាងចឹង) (គ.ស ?-៥១៤) រជ្ជកាល (គ.ស ៥១៤) កុរុងកៅណ្ឌិន្យជយវម៌្មពុំបានបន្សល់ទុកនូវសិលាចារឹកទេ។ តែព្រះអគ្គមហេសីព្រះអង្គព្រះនាមកុលប្រភាវតី និងបុត្រព្រះនាមគុណវរ្ម័នបានបន្សល់ទុកនូវសិលាចារឹក។ ក្នុងសិលាចារឹកដំបងដែក(ខាងត្បូងខេត្តតាកែវ) ព្រះនាងកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យ សម្រាប់តម្កល់ ព្រះវិស្ណុបាទ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវម៌្មដែលជាបុត្ររបស់កុរុងកៅណ្ឌិន្យជយវម៌្ម ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាកុរុងរុទ្រវម៌្មទី១នេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ដើម្បី ដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មទី១ជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រវ្នំ។ ព្រះគុណវម៌្មបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។
- បុព្វហេតុចម្បាំងរវាងវ្យាធបុរ និង សម្ភុបុរ បុព្វហេតុនៃចម្បាំងរវាងអាណាចក្រភ្នំ និងចេនឡា នៅចុងសម័យនៃអាណាចក្រភ្នំកើតមានការដណ្តើមរាជ្យគ្នារវាងស្តេច គុណវម៌្ម និងស្តេចរុទ្រ្ទវម៌្ម។ តាមព្រឹត្តិការប្រវត្តិសាស្រ្ត អ្នកខ្លះយល់ថាព្រះភវម៌្មទី១ ដែលជាចៅរបស់កុរុងរុទ្រ្ទវម៌្មបានលើកទ័ពមកវាយអាណាចក្រវ្នំនេះ ដើម្បីប្រឆាំង នឹងការប៉ុនប៉ងរបស់ក្រុមស្តេចគុណវម៌្ម ត្រូវបានស្តេច រុទ្រ្ទវម៌្ម ធ្វើគត់ដោយខ្លាចក្រែង បក្សពួកស្តេចគុណវម៌្មធ្វើការសងសឹកដណ្តើមរាជ្យបល្ល័ង្កទៅវិញ។ សិលាចារឹកនៅប្រាសាទប្រាំល្វែង ដែលបានចារឡើងដោយព្រះរាជកុមារ គុណវរ្ម័ន នៅដើម សតវត្សរ៍ទី៦ នៃគ.ស. បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ហ្វាន់ តាង ចេង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យ ជ័យវម៌្ម ដែលបាន សោយទីវង្គត នៅឆ្នាំ៥១៤ នៃគ.ស.។
- គុណវម៌្ម ចិន:ផ្វានថាងចឹង ៤-ព្រះបាទរុទ្រ្ទវរ្ម័ន (៥១៤ -៥៥០) គឺជា ព្រះរាជបុត្រ របស់ព្រះបាទជ័យវរ្ម័ន។ តែម្តាយព្រះអង្គ គ្មាន ជាប់ឈាម ជ័រ ជាក្សត្រទេ។ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើង សោយរាជឡើយ។ ព្រះអង្គបានធ្វើឃាត ព្រះអង្គម្ចាស់ គុណវរ្ម័ន ព្រះរជ្ជ ទាយាទពេញច្បាប់ ដែល ត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្តាយខុស គ្នា។ មាតាព្រះគុណវរ្ម័ន ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលាប បរដ្ឋាវត្តី។ បន្ទាប់ពីកើតមាន ព្រឹត្តិការណ៏សោកនាដ្យកម្មនេះមក ព្រះនាង បានចូលទៅសាងសិល។
- ដូចជាក្សត្រខ្មែរជំនាន់មុនដែរ ព្រះបាទរុទ្រ្ទវរ្ម័ន រក្សាទំនាក់ទំនងជាប់ជានិច្ច នឹងប្រទេសចិន។ ការបញ្ជូនប្តូរ អង្គទូតគ្នាទៅវិញទៅមក មាន ជាញឹកញាប់ ។ គេបានចងចាំថា ព្រះអង្គបានបញ្ជួន ព្រះរាជតំណាង ទៅ ប្រទេសចិន ក្នុង គ.ស ៥១៧ និង ៥៣៩។ ហើយព្រះអង្គបានធ្វើអំណោ យ សក់ព្រះពុទ្ធ អង្គ មួយសសៃយ៉ាងវែង ដល់ស្តេចចិន។
- ក្នុងកាលះទេសះជាមួយគ្នានេះដែរ នគរហ្វូណន់ ឬ នគរភ្នំ មិប បានស្គាល់ សុខសនិ្តភាពទេ។ ការធ្វើឃាតព្រះរាជទាយាទ និង ការដណ្តើម យករាជ សម្បត្តិ របស់ព្រះបាទរុទ្រ្ទវរ្ម័ន មិនបានទទួលការគាំទ្រពេញចិត្តអំពើ សំណាក់ នាមឺនមន្រ្តីមេទ័ពគ្រប់គ្រងស្រទាប់ជាន់ថ្នាក់ជាទូទៅទេ។ ព្រះញ្ញាតិ វង្សដែល ជាទាយាទរបស់ព្រះគុណវរ្ម័ន កាលបើពេញវ័យដឹងក្តីកាលណា បានប្រមូល ម្តុំក្រុម បក្សពួកលើកកងទ័ពប្រហារ បង្កើតចលាចល រំជើបរំជួល អសនិ្តសុខ គ្រប់ទិសទី ក្នុងនគរ ដើម្បីទាមទារដណ្តើមយករាជបល្ល័ង្កមក វិញ។ សង្គ្រាម ផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០ -៥៥០ បានបណ្តាលអោយ នគរភ្នំបែរបាក់ ឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗរករាជ្យដាច់ពីគ្នា។
- ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គជាក្សត្រខ្មែងចុងក្រោយបង្អស់ ក្នុងសម័យនគរភ្នំ ឬ នគរហ្វូណន់។ កាលនោះកំពង់ផែខ្មែរដ៏ធំសិ្ថតនៅ អូរកែវ។ គឺជា កំពង់ផែ អន្តរជាតិ ដែលមានទូកសំពៅថប្រទេសជិតឆ្ងាយដូចជា ចិន ឥណ្ឌា បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡឹស៊ី ជាដើម ចេញចូល ទាក់ទងរក ស៊ីផ្តោះ ផ្តូវទំនិញ។
Sunday, July 30, 2017
គុណវម៌្ម ចិន:ផ្វានថាងចឹង ៥១៤
Subscribe to:
Post Comments (Atom)
No comments:
Post a Comment