- កុរុងចន្ទន (ចិន:旃檀, ភិងអ៊ិង:Zhāntán) (ប្រ.គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៣៥៧-?) ដល់មកក្នុងឆ្នាំ ព.ស. ៩០០ មានក្សត្រិយ៍ ១ អង្គព្រះនាមចន្ទនៈ ស្ដេចមកពីឥណ្ឌៀ បានឡើងសោយរាជ្យ បានព្រះបរមនាមថា ចន្ទន ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេច នឹងមានព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដី ការរដ្ឋប្បសាសន៍ ទ្រង់បានចាត់ការយ៉ាងណាបានចម្រើនយ៉ាងណាខ្លះ មិនមានដំណឹងជាក់លាក់ មានតែទ្រង់ជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងស៊ប់សួន។ ក្នុងឆ្នាំ ព.ស ៩៥៦ ទ្រង់បានទទួលគម្ពីរព្រះត្រៃបិដកពីលង្កាក្នុង ព.ស ៩០០ ប្លាយតែការបានមកនេះដោយទ្រង់ឲ្យទៅស្វែងរកមក ឬដោយមានអ្នកនិមួយនាំយកមកថ្វាយមិនមានពោលដល់។ ទោះបីយ៉ាងណាក៏ដោយ ការបានព្រះត្រៃបិដក គ្រានេះ ជាមង្គលលាភដ៏ខ្ពស់ដល់ប្រជាជាតិខ្មែរ។ តាំងអំពីនេះទៅការព្រះពុទ្ធសាសនាបានចម្រើនយ៉ាងណា អាចនឹងឃើញបានក្នុងរជ្ជសម័យនៃកុរុងកៅណ្ឌិន្យជយវម៌្មឯណោះ។
- ព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងអំឡុងខាងដើមសតវត្សទី៤ មិនសូវមានឯកសារអ្វីកត់ត្រាទុកទេ ទោះជាសិលាចារិក ឬឯកសារចិន ក៏ដោយ។ រហូតដល់ឆ្នាំ៣៥៧ អាណាចក្រភ្នំត្រូវគ្រប់គ្រងដោយព្រះរាជាមួយព្រះអង្គ ព្រះនាមចណ្ឌាល ដែលចិន អោយឈ្មោះថា ធៀនឈូឆានតាន ប្រែថាឥណ្ឌា ឈ្មោះ ឆានតាន។ ចណ្ឌាល នេះជាឋានន្តរនាមរបស់ពួកឥណ្ឌូសីថ ជាពិសេស គឺរបស់រាជវង្សកុសណៈ ដែលប្រហែលជាត្រូវភៀសខ្លួនចេញពីប្រទេសឥណ្ឌា ផ្នែកខាងត្បូង ដែលខ្លួនបានធ្លាប់កាន់កាប់មួយរយៈពេល ដែលព្រះរាជាឥណ្ឌា មួយព្រះអង្គ ព្រះនាម ព្រះបាទសមុទ្រគុប្តទ្រង់វាយលុករំដោះយកតំបន់នោះនៅឆ្នាំ៣៣៥-៣៧៥។
- ក្នុងរាជ្យរបស់ព្រះអង្គ កុរុងចណ្ឌាល បានមានទំនាក់ទំនងល្អជាមួយប្រទេសចិន ហើយព្រះអង្គបានលើកសួយជាដំរីផ្សាំង ទៅថ្វាយអធិរាជចិន ថែមទៀតផង។ “ព្រះចៅក្រុង ចិន នៃរជ្ជកាលស៊ីនពូព៌ា ក៏បានបញ្ជូនសត្វចម្លែកទាំងនោះ ឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញ” ព្រោះ គេបានចាត់ទុកថា ជាសត្វចង្រៃ។ឯកសារចិន ក៏បានកត់ត្រាទុកផងដែរថា ក្នុងចំណោមស្ដេចដែលសោយរាជ្យតៗមកពីកុរុងចណ្ឌាល មានស្ដេចមួយព្រះអង្គព្រះនាម កៅណ្ឌិន្យ ជាព្រាហ្មណ៍ជាតិឥណ្ឌា ដែលពេលមួយនោះមានសំឡេងអាថ៌កំបាំងមួយបានបញ្ជាអោយព្រាហ្មណ៍នេះទៅសោយរាជ្យនៅអាណាចក្រវ្នំ។
Sunday, July 30, 2017
ឆានតាន (旃檀) ប្រ.៣៥៧-?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment