Giáo Chén Chú 僑陳如
ឆ្នាំ ៤២០ មានព្រឹត្តិការណ៍
ឆ្នាំ ៤២០ មានព្រឹត្តិការណ៍
- របាំសត្វតោ (ម៉ុងសាយ) គឺជាការសម្ដែងក្បាច់រាំបែបប្រពៃណីចិន នៅក្នុងឱកាសពិសេសធំៗ ដូចជា ពិធីបុណ្យចូលឆ្នាំចិន ជាដើម ដើម្បីនាំមកនូវសំណាងល្អ ព្រោះគេជឿជាក់ថា តោ ជាសត្វដ៏វិសេសវិសាល។របាំមួយនេះតម្រូវឲ្យអ្នករាំ គ្រងសំលៀកបំពាក់សត្វតោ អមដោយតន្ត្រីនៃការវាយស្គរ គោះឆាប និង វាយឃ្មោះ។ របាំសត្វតោ បានយកតម្រាប់នានា តាមចលនារបស់សត្វតោ។មតិអំពីប្រភពដើមនៃរបាំសត្វតោ ត្រូវបានបែងចែកយ៉ាងទូលំទូលាយ ប៉ុន្តែមតិដែលគួរឲ្យទុកចិត្តបំផុតមួយគឺ៖ នៅក្នុងវប្បធម៌ប្រពៃណីចិន សត្វតោ ប្រៀបបានដូចជាសត្វនាគអីចឹង គឺជាសត្វដែលកើតមានតែនៅក្នុងទេវកថាប៉ុណ្ណោះ ពោលគឺគ្មានសត្វតោពិតប្រាកដ នៅក្នុងប្រទេសចិនឡើយ។នៅមុនសម័យរាជវង្សហាន (ឆ្នាំ២០២ មុនគ្រិស្តសករាជ ដល់ ២២០ ក្រោយគ្រិស្តសករាជ) មានសត្វតោតែប៉ុន្មានក្បាលប៉ុណ្ណោះ ដែលបានមកដល់តំបន់ភាគខាងលិច នៃប្រទេសចិនបុរាណ (បច្ចុប្បន្នគឺជាទីក្រុង Xinjiang) ដោយសារតែការធ្វើជំនួញសូត្រ។
- ផ្វានយ៉ាងម៉ាយទី២ផ្វានយ៉ាងម៉ាយទី២ រឺ ផាំជឿញម៉ៃទី២ (យួន:Phạm Dương Mại, ចិន:范陽邁, ភិងអ៊ិង:Fànyáng mài) គឺជាស្ដេចចាមសោយរាជ្យពីឆ្នាំ ៤២១ ដល់ប្រហែល ៤៤៦។ នៅឆ្នាំ ៤៣១ ស្ដេចអង្គនេះបដិសេធការជួយពីក្សត្រវ្នំកំឡុងសង្គ្រាមជាមួយចៅហ្វាយខេត្តចិននៅឈាំវចូវ។[១] នៅឆ្នាំ ៤៣៣ ផ្វានយ៉ាងម៉ាយទី២ បន្ទាប់ពីការបដិសេធមិនព្រមឱ្យទឹកដីទៅចិនហើយ បែរជាប្រឆាំងនឹងខ្មែរវិញ ហើយថែមទាំងដាក់បញ្ចូលស្រុកបណ្ឌុរង្គរបស់ខ្មែរចូលជាទឹកដីរបស់ខ្លួនទៀត។[២]ក្នុងឆ្នាំ ៤៤៦ ចៅហ្វាយខេត្តតុងកឹងចាប់ផ្ដើមវិធានការបង្ក្រាបយ៉ាងខ្លាំងក្លាប្រឆាំងនឹងចាម្ប៉ា។ សមរភូមិបានរំកិលទៅដល់ព្រះអង្គនៅរាជធានី។ ស្ដេចអង្គនេះបានសោយទិវង្គតដោយខូចព្រះហឫទ័យ។[
- សម័យ អ៊ូ ហ៊ូ (៣០៤–៤៣៩គ.ស.)អត្ថបទក្បោះក្បាយ:នគរទាំងដប់ប្រាំមួយ ការបះបោរ អ៊ូ ហ៊ូដោយទទួលបានផលចំណេញពីសង្គ្រាមផ្ទៃក្នុង ក្នុងរាជវង្សជិនក្រុមជនជាតិភាគតិច (អ៊ូ ហ៊ូ[Wu Hu])ដែលមិនមែនជនជាតិហានចិន ដែលស្ថិតក្នុងសម័យនោះដូចគ្នាដែរ បានកាន់កាប់ភាគច្រើននៃប្រទេស នៅក្នុងសតវត្សទី៤ហើយនិងរុកគួននាំឲមានការជំលៀសជនជាតិហានចិនមួយភាគធំ ទៅភាគខាងត្បូងនៃទន្លេយ៉ាងសេ ។ ក្នុងឆ្នាំ៣០៣ ពួកជនជាតិទី(Di)បានបះបោរហើយក្រោយមកទៀតបានកាន់កាប់បានឆឹងទូ(Chengdu) ដោយបង្កើតជារដ្ឋមួយឈ្មោះថា ឆឹង ហាន(Cheng Han) ។ ស្ថិតក្រោមការដឹកនាំរបស់ លាវ យាន(Liu Yuan) ពួកសួងនូ(Xiongnu)បានរើបំរះក្បែរៗស្រុក លីនផ្វិន(Linfen)សព្វថ្ងៃនេះហើយបង្កើតបានរដ្ឋមួយឈ្មោះថា ហាន ចាវ(Han Zhao) ។ អ្នកស្នងរាជ្យពី លាវ យាន លាវ ឆុង(Liu Cong)បានចាប់បានហើយនិងប្រហារជីវិតអធិរាជជិនខាងលិចពីរអង្គចុងក្រោយទៀតផង ។ នគរទាំងដប់ប្រាំមួយ គឺជាពហុតរភាពនៃរាជវង្សដែលមិនមែនចិនមានអាយុកាលខ្លីៗដែលបានមកគ្រប់គ្រងទាំងស្រុង រឺក៏ ផ្នែកខ្លះនៃប្រទេសចិនភាគខាងជើងក្នុងសតវត្សទី៤និងទី៥ ។ ក្រុមជនជាតិជាច្រើនដែលជាប់ពាក់ព័ន្ធរួមមានបុព្វបុរសនៃពួកថឺខ(Turk) ម៉ុងហ្គោលនិងទីបេ ។ ភាគច្រើននៃពួកពនេចរទាំងនេះបានមានអាណាខេត្តខ្លះដែរ ហើយបានធ្វើចិនភាវូនីយកម្មតាំងពីមុនការបានគ្រប់គ្រងអំណាចយូរមកហើយ ។ ជាការពិតទៅ មួយចំនួនក្នុងចំណោមពួកជនជាតិទាំងនោះគួរឲកត់ស្គាល់ដែរ គឺប្រជាជនឆៀង(Qiang)និងសួងនូ(Xiongnu)ត្រូវបានអនុញ្ញាតិឲរស់ នៅតំបន់ព្រំដែនក្នុងមហាកំផែងតាំងពីចុងសម័យរាជវង្សហានមកម៉្លេះ ។
- រាជវង្សខាងត្បូង និងខាងជើង (៤២០–៥៨៩គ.ស.)អត្ថបទក្បោះក្បាយ:រាជវង្សខាងត្បូង និងខាងជើងដោយបានសញ្ញានៃការដួលរលំនៃរាជវង្សជិនខាងកើតក្នុងឆ្នាំ៤២០ ប្រទេសចិនបានធ្លាក់ចូលដល់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង ។ ជនជាតិហានបានប្រមូលកងទ័ពដែលនៅរស់ពី ការវាយប្រហាររបស់កុលសម្ព័ន្ធពនេចរនៅភាគខាងជើងដូចជា សៀនប៉ី(Xianbei) ហើយនិងឲអរិយធ៌មរបស់ពួកគេបានបន្តការលូតលាស់រីកចំរើនតទៅទៀត ។ក្នុងប្រទេសចិនភាគខាងត្បូង ការតតាំងគ្នាយ៉ាងឃោរឃៅ ដោយសារថាព្រះពុទ្ធសាសនាគួរតែត្រូវបានអនុញ្ញាតឲមាន ដែលបានកាន់ជានិច្ចកាលដោយរាជវង្សានុវង្ស និងពួកអភិជនដែរ រឺ អត់ ។ នៅទីបញ្ចប់ ជិតដល់ចុងនៃសម័យរាជវង្សខាងត្បូងនិងរាជវង្សខាងជើង ទាំងបរិស័ទខាងពុទ្ធសាសនា និងសាសនាតាវបានស្រុះស្រួលហើងថែមទាំងកាន់តែចេះអត់ឱនឲគ្នាទៅវិញទៅមកទៀត ។ ក្នុងឆ្នាំ៥៨៩ សួយបានបញ្ចូលរាជវង្សខាងត្បូងចុងក្រោយ ឆិន តាមរយៈកងទ័ព ហើយបានដាក់បញ្ចប់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង ។
- រាជវង្សហុងបាង កាលពីមុនរហូតដល់២៥៧ ម.គ.
- រាជវង្សថាច់ ២៥៧–២០៧ ម.គ.
- រាជវង្សទ្រៀវ ២០៧–១១១ ម.គ.
- ការត្រួតត្រារបស់ចិនលើកទីមួយ ១១១ ម.គ.–៣៩ គ.ស.
- បងប្អូនស្រីទ្រុង ៤០–៤៣
- ការត្រួតត្រារបស់ចិនលើកទីពីរ ៤៣–៥៤៤
- រាជវង្សលីដំបូង ៥៤៤–៦០២
- ការត្រួតត្រារបស់ចិនលើកទីបី ៦០២–៩០៥
- ស្វ័យភាព ៩០៥–៩៣៨
- រាជវង្សង៉ោ ៩៣៩–៩៦៧
- រាជវង្សឌិញ ៩៦៨–៩៨០
- រាជវង្សឡេដំបូង ៩៨០–១០០៩
- រាជវង្សលី ១០០៩–១២២៥
- រាជវង្សថ្រាន់ ១២២៥–១៤០០
- រាជវង្សហូ ១៤០០–១៤០៧
- ការត្រួតត្រារបស់ចិនលើកទីបួន ១៤០៧–១៤២៧
- រាជវង្សថ្រាន់ចុងក្រោយ ១៤០៧–១៤១៣
- រាជវង្សឡេចុងក្រោយ (ឡេដំបូង) ១៤២៨–១៥២៧
- រាជវង្សម៉ាក់ ១៥២៧–១៥៩២
- រាជវង្សឡេចុងក្រោយ (ស្ដារឡេ) ១៥៣៣–១៧៨៨
- ពួកលោកម្ចាស់ទ្រិញ ១៥៤៥–១៧៨៧
- ពួកលោកម្ចាស់ង្វៀន ១៥៥៨–១៧៧៧
- រាជវង្សតៃសឺន ១៧៧៨–១៨០២
- រាជវង្សង្វៀន ១៨០២–១៩៤៥
- ចក្រពត្តិនិយមបារាំង ១៨៨៧–១៩៥៤
- ការបែងចែក ១៩៥៤–១៩៧៥
- សាធារណរដ្ឋប្រជាធិបតេយ្យ (ខាងជើង) ១៩៤៥–១៩៧៦
- រដ្ឋវៀតណាម (ខាងត្បូង) ១៩៤៩–១៩៥៥
- សាធារណរដ្ឋវៀតណាម (ខាងត្បូង) ១៩៥៥–១៩៧៥
- សាធារណរដ្ឋសង្គមនិយម ពីឆ្នាំ ១៩៧៦
No comments:
Post a Comment