ថ្លែងក្នុងទំព័របណ្ដាញសង្គម Facebook វេជ្ជបណ្ឌិត Beat Richner បានដាក់ចំណងជើងថា «មរតកនៃព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គមិនត្រឹមតែបានសាងសង់ប្រាសាទដ៏ច្រើននោះទេ ប៉ុន្តែព្រះអង្គក៏បានសាងសង់មន្ទីរពេទ្យជាច្រើនផងដែរ»។
ក្នុងសំណេរ ៨កថាខណ្ឌនេះ លោក Beat Richner បានផ្ដើមដោយរំលឹកពីស្នាព្រហស្តរបស់មហាវីរៈក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧។ ហើយខ្លឹមសារបន្តបន្ទាប់លើកឡើងអំពីប្រវត្តិនៃការដាក់ឈ្មោះ «មន្ទីរពេទ្យជ័យវរ្ម័នទី៧» សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានៅខេត្តសៀមរាប អង្គរ គោលការណ៍របស់មន្ទីរពេទ្យ ប្រភពថវិកាឧបត្ថម្ភ សេចក្ដីអំពាវនាវស្វែងរកការឧបត្ថម្ភ ជោគជ័យរបស់មន្ទីរពេទ្យ និងភាពងាយឆ្លងជំងឺរបស់កុមារកម្ពុជា។ សំណេរនេះត្រូវបានបញ្ចប់ដោយលើកជាពាក្យស្លោកថា «ពុំមែនតែប្រាសាទទាំងឡាយ ដែលគួរថែរក្សាឲ្យគង់វង្សទេ ប៉ុន្តែកុមារកម្ពុជាគ្រប់រូបក៏ត្រូវតែរក្សាឲ្យបានរស់រានមានជីវិតផងដែរ។ ពួកគេគឺជាអនាគតនៃរាជាណាចក្រកម្ពុជា។»
ខាងក្រោមនេះជាសំណេរអត្ថបទទាំងស្រុងរបស់លោក Beat Richner៖
JayavarmanVII_hospital
សូមបញ្ជាក់ផងដែរថា លោក Beat Richner ជាប្រធាន និងស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ ១៩៩២ និងជាវីរៈបុរសរបស់កុមារកម្ពុជារាប់លាននាក់។ បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប អង្គរ បានកំពុងនឹងផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដោយទទួលបានជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសតាមរយៈការសម្ដែងសិល្បៈលេងសូឡូ របស់លោក Beat Richner ដោយផ្ទាល់៕

No comments:
Post a Comment