Wednesday, July 19, 2017

វ្រះបាទជយវម៌្មទី៧

វ្រះបាទជយវម៌្មទី៧ (អានថា: ចី-វ-រៈ-មៈ) (១១២៥-១២១៨) រជ្ជកាល (គ.ស ១១៨១-១២១៨) ព្រះបរមមរណនាម វ្រះបាទមហាបរមសៅគតបទ។ ព្រះនាមព្រះអង្គពេលសោយរាជ្យ មិនមានចារឹកលើសិលាចារឹកភាសាខ្មែរ យើងមិនហ៊ានសន្មតយ៉ាងណាឡើយ ក្នុងកាលជាអំម្ចាស់ទ្រង់ព្រះនាម ជយវធ៌ន។ ម្យ៉ាងទៀត សិលាចារឹកស្ទើរតែទាំងអស់ ដែលគេបានរកឃើញនៅកំឡុងរាជ្យព្រះអង្គ សុទ្ធសឹងសរសេរជាភាសាសំស្រ្កឹត។ ព្រះអង្គកសាងប្រាសាទដ៏ច្រើនលើសលប់នៅតំបន់អង្គរ ដូចជា ប្រាសាទបាយ័ន (សំរាប់ឧទ្ទិសពុទ្ធរាជ) ព្រះខ័ន ឬជយស្រី (ឧទ្ទិសចំពោះព្រះបិតា) នាគព័ន្ធ តាព្រហ្ម (ឧទ្ទិសចំពោះព្រះមាតា) បន្ទាយក្ដី តាសោម ក្រោលគោ តានៃ បន្ទាយឆ្មារ តាព្រហ្មបាទី (តាកែវ) វត្តនគរបាជ័យ (កំពង់ចាម) ភ្នំបាណន់ (បាត់ដំបង)... ជាពិសេសគឺការកសាងក្រុងអង្គរទី៣ ប្រកបដោយកំពែងថ្មយ៉ាងក្រាស់ ដែលមួយជ្រុងៗមានប្រវែង ៣ សហាតិមាត្រ និងគូទឹកយ៉ាងធំសំបើម នៅព័ទ្ធជុំវិញ។ ក្រុងនេះមានផ្ចិតនៅត្រង់ប្រាសាទបាយ័ន។ រាជគ្រូនាម ជយកិរត្តិបណ្ឌិត។ ព្រះរាជវង្សនិង​ជីវប្រវត្តិរបស់វ្រះបាទជយវម៌្មទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំសិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលាចារឹកនៅប្រាសាទបាយ័ននៅបា្រសាទ តាព្រហ្មនិងជាពិសេសដោយសារសិលាចារឹកនៅប្រាសាទវិមានអាកាសដែលចងក្រងនិពន្ធតាក់តែងឡើងជាកំណាព្យ កាព្យឃ្លោងដោយព្រះអគ្គមហេសីរបស់វ្រះបាទជយវម៌្មទី៨ព្រះនាងឥន្រ្ទទេវី។ ទ្រង់ជាព្រះរាជបុត្រាវ្រះបាទធរណីន្ទ្រវម៌្មទី៣ (រ. ១១៥០-១១៦០) និងម្ចាស់ក្សត្រីឝ្រីជយរាជចូឌាមណី។ ទ្រង់រៀបអភិសេកនឹងព្រះនាងជយរាជទេវី ហើយក្រោយមកបន្ទាប់ពីព្រះនាងសោយទិវង្គត ទ្រង់រៀបអភិសេកជាមួយព្រះរៀមរបស់ព្រះនាងឥន្ទ្រទេវីទី២។ ស្ត្រីទាំងពីរអង្គនេះត្រូវបានគិតថាជាការជំរុញយ៉ាងធំរបស់ព្រះអង្គ ជាពិសេសក្នុងការគោរពបូជាទៅដល់ពុទ្ធសាសនា ជាក្សត្រខ្មែរមុនគេនៅអង្គរដែលបដិបត្តិពុទ្ធសាសនា។ ជយវម៌្មទី៧ត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូជាសកលថាជាក្សត្រខ្មែរមួយអង្គដែលមានឫទ្ធានុភាពបំផុតគ្រប់សម័យកាលទាំងអស់។ ទ្រង់ត្រូវជាព្រះភាតាមហយ្យកាមួួយរបស់វ្រះបាទសូយ៌្យវម៌្មទី២។

No comments:

Post a Comment