ចម្បាំងបានរុញច្រានពួកចាមចេញ នៅក្នុងសតវត្សទី១២ ។
ពួកចាមនៅទីបំផុតត្រូវបានរុញច្រានចេញដោយព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨)បានកត់សំគាល់ឃើញនូវចំនុចកំពូលនៃអំណាចរបស់កម្ពុជា ។ មិនដូចរាជ្យស្ដេចពីមុនទ្រង់ទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជបែបព្រហ្មញ្ញ ព្រះបាទជ័យវរ្ម័នទី៧គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន ។ ដោយឆ្លាក់ខ្លួនព្រះអង្គជាពោធិសត្វ ព្រះអង្គបានដាក់បញ្ចូលនូវភាពមមាញឹក នៃសកម្មភាពសំណង់ដែលរួមបញ្ចូលសំណង់ដ៏ស្មុគស្មាញនៃអង្គរធំ និងបាយ័ន ជាប្រាសាទមួយដែលគួរឲកត់សំគាល់ប៉មថ្មជាច្រើន របស់ប្រាសាទបានពិព៌ណនាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា ។ ទ្រង់ក៏បានសាងដែរនូវសាលាឆទាន២០០ និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ ។ ដូចព្រះចៅអធិរាជរ៉ូម៉ាំងដែរ ព្រះអង្គបានថែរក្សាទុកនូវប្រព័ន្ធផ្លូវរវាងរាជធានី និងទីរួមខេត្តនានារបស់ព្រះអង្គ ។ តាមរយៈប្រវត្តិវិទូ ចច សឺដិស គ្មានស្ដេចកម្ពុជាផ្សេងៗអះអាងពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ ។ ជាញឹកញាប់ គុណភាពសម្រាប់ហេតុផលនៃទំហំ និងសំណង់យ៉ាងលឿន តាមពេលនោះត្រូវបានសំដែងឲដឹងនូវការព្រួយបារម្ភ ក៏ប៉ុន្តែបាយ័នបានសង់ឡើងមិនសូវបានល្អសោះ ។
ចម្លាក់បង្ហាញថាសំណង់នៃអង្គរប្រចាំថ្ងៃគឺជាសំណង់ឈើមិនប្លែកគ្នាច្រើន ពីសំណង់ទាំងនោះដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះ ។ សំណង់ថ្មដែលគួរឲចាប់អារម្មណ៍គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួសាររាជវង្សឡើយ ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និងពុទ្ធសាសនាដែលប្រារព្ធលក្ខណៈអាទិទេព រឺ ភាពជាព្រះពុទ្ធ នៃមហាក្សត្រនិងព្រះញាតិវង្ស ។
លោកសឺដិសបានឲយោបល់ថាប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា និងជាព្រះសុសាន ។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡតាមបែបទេវកថាហិណ្ឌូ រឺ ព្រហ្មញ្ញ ។ ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្តតំណាងឲកំពូលភ្នំព្រះសុមេរុ ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲជួរភ្នំព័ទ្ធជុំវិញចុងបំផុតនៃពិភពលោក និងគោបុរៈពិព៌ណនាពីមហាសមុទ្រលោកធាតុ ។ ដូចនឹងមហាគ្រឹះបុរាណដ៏ទៃផ្សេងទៀតដែរ វិមានជាច្រើននៅតំបន់អង្គរបានស្រូបទាញការរក្សាថែទាំ ទំនុកបំរុងដ៏ធំធេងនៃធនធាន និងការងារនិងប្រយោជន៍របស់ប្រាសាទនៅតែលាក់បំពួនក្នុងអាថ៍កំបាំងដដែល ។
សង្គមអង្គរគឺប្រកបដោយឋានុក្រមតឹងរឹង ។ ស្ដេចត្រូវបានចាត់ទុកថាជាអាទិទេព ដែលមានសិទ្ធិទាំងលើដីធ្លីនិងប្រជានុរាស្ត្រព្រះអង្គ ។ បន្តបន្ទាប់ខាងក្រោមព្រះមហាក្សត្រ និងព្រះញាតិវង្សគឺភាពជាព្រាហ្មណ៍និងវណ្ណៈមន្ត្រីតូចតាច ដែលពួកគេមានចំនួនប្រហែល៤,០០០នាក់នៅសតវត្សទី១០ ។ បន្ទាប់មកទៀតគឺជនសាមញ្ញ ជាអ្នកដែលត្រូវទទួលបន្ទុកកិច្ចការកំនែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម) ។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានក៏សាងវិមានប្រាសាទនានាជារៀងរហូតមក ។
បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧មក កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះដ៏យូរអង្វែង ដែលបាននាំទៅដល់ការបែកបាក់គ្នានៅទីបំផុត ។ ពួកថៃគឺជាការគំរាមកំហែងមួយកំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិចនៃអាណាចក្រ ។ ការរីករាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជាចេញពីប្រទេសស្រីលង្កាតាមផ្លូវនៃនគរមកខ្លះ បានប្រជែងនឹងព្រហ្មញ្ញសាសនារបស់ស្ដេច (ហិណ្ឌូ) និងលទ្ធិពុទ្ធសាសនាមហាយាន ។ ដោយទេសនានូវការបដិបត្តិតឹងរឹង និងការជួយខ្លួនឯងតាមរយៈការខិតខំព្យាយាមដោយខ្លួនឯង ពុទ្ធសាសនាថេរវាទមិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង ដោយការបង្កើតឡើងដ៏ស្ដុកស្ដម្ភរបស់ព្រះរាជា ដែលត្រូបានថែរក្សាតាមរយៈទាសភាពដ៏ច្រើនសន្ធឹកសន្ធាប់ពិតមែននោះទេ ។
នៅឆ្នាំ១៣៥៣កងទ័ពថៃមួយទ័ពបានកាន់កាប់អង្គរបាន ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ជាច្រើនលើកច្រើនសារ ។ កំឡុងពេលដូចគ្នានោះ ទឹកដីខ្មែរភាគខាងជើងនៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរឡាវលានជាង ។ ក្នុងឆ្នាំ១៤៣១ ពួកថៃបានកាន់កាប់អង្គរធំ ។ តាំងពីពេលនោះមក តំបន់អង្គរក៏មិនបានដាក់ជារាជធានីម្ដងទៀតទេ ត្រាតែមកដល់សម័យកាលដ៏ខ្លីមួយនៅក្នុងដំណាក់កាលទីបីនៃសតវត្សទី១៦ ។

No comments:
Post a Comment