ព្រះកែវហ្វាទី២ អង្គជី ១៦៧៣ - ១៦៧៥
ព្រះអង្គជី បុត្រព្រះបរមរាជាទី៩ អង្គសូរ ត្រូវបានលើកអោយសោយរាជ្យក្នុងព្រះជន្មាយុ ២១វស្សា នៅក្រុងឧដុង្គមានជ័យ ដោយមាននាមសំរាប់រាជថា សម្ដេចព្រះកែវហ្វា។ ព្រះអង្គមានម្នាងម្នាក់ឈ្មោះអ្នកម្នាងពៅ។ ពីកាលពុំទាន់សោយរាជ្យនោះអ្នកម្នាងពៅបានប្រសូត្របុត្រា ១អង្គនាម ចៅពញាយ៉ង (អែកសារខ្លះហៅថា ព្រះអង្គយ៉ង)។
នៅគ.ស.១៦៧៣ គឺនៅពេលដែលព្រះអង្គឡើងសោយរាជ្យនោះ ព្រះឧភយោរាជអង្គតន់ និងអង្គទន់ ដែលបានរត់ទៅពឹងយួនពីមុន បានលើកទ័ពយួន ១០ ០០០នាក់ជាជំនួយរបស់ស្ដេចថៃតុង។ ព្រះកែវហ្វាអង្គជី ដោយទ្រង់បារម្ភខ្លាចព្រះបិតុលាអង្គតន់ដណ្ដើមយករាជសម្បត្ដិ ក៏ទ្រង់លើកទ័ពចេញទទួលច្បាំងនៅភ្នំពេញ តែមិនចាញ់មិនឈ្នះ។ ព្រះអង្គតន់ក៏ថយទៅនៅត្រើយល្វាអែម ក្រោយមកលើកទ័ពចូលវាយបែកបន្ទាយភ្នំពេញ ហើយបំរុងលើកបង្ហួសទៅវាយឧដុង្គទៀត តែប្រឈួនហើយសោយទីវង្គតទៅ។
ព្រះកែវហ្វាអង្គជី លើកទ័ពទៅច្បាំងទៀត យួនបាក់ទ័ពត្រលប់ទៅស្រុកវិញអស់ទៅ។ ប្រទេសពេលនោះត្រូវចែកជាពីរ : ខាងលិចបានទៅព្រះកែវហ្វា ខាងកើតបានទៅព្រះអង្គនន់ ដែលពួកមន្រ្ដីថ្វាយព្រះនាមថា សម្ដេចព្រះបទុមរាជាមហាអុភយោរាជ។ ព្រះកែវហ្វា លើកទ័ពទៅច្បាំងទៀត តែត្រូវប្រឈួនហើយសុគតទៅ។ អែកសារខ្លះថា ព្រះអង្គច្បាំងចាញ់យួន រត់ទៅសុគតនៅស្រុកប្រាំតំលឹង ខេត្ដសំរោងទង (ក្បួនវត្ដកោកកាក)។ អែកសារយួនថាព្រះអង្គភៀសព្រះអង្គចូលព្រៃហើយត្រូវបក្សពួកធ្វើគត (៣៧)។
ព្រះអង្គស៊ូ (រឺចៅពញាសូរ) ធ្វើចំបាំងប្រឆាំង នឹងអង្គទន់តទៅទៀត។ ការប្រយុទ្ធគ្នាកើតឡើងនៅពញាលឺ។ ព្រះអង្គនន់អុភយោរាជទទួលបរាជ័យភៀសព្រះអង្គទៅស្រុកយួនម្តងទៀត។ ក្នុងដំណើរនោះ អ្នកម្នាងអែមជាកូនចិន ចុងគុន បានប្រសូតបុត្រនាមអង្គអិម នាមដូចព្រះអយ្យកោ)។
គួរគប្បីបញ្ជាក់ថា អែកសារយួនច្រើននិយាយថានៅគ.ស ១៦៧៤ ព្រះអង្គជីបានទៅសុំជំនួយទ័ពសៀមមកច្បាំង នឹងអង្គនន់ (៣៧,៤០) ប៉ុន្ដែអែកសារខ្មែរទាំងអស់ពុំបាននិយាយពីជំនួយទ័ពសៀមនោះសោះ។ បើមានគឺអង្គស៊ូវិញទេជាអ្នកសុំជំនួយពីក្រុងស្រីអយុធ្យា ក្នុងការបន្ដចំបាំងជាមួយអង្គនន់។ ម្យ៉ាងទៀត អែកសារយួនបាននិយាយថា ព្រះអង្គស៊ូ បានចុះចូលនឹងយួន ហើយដោយសារព្រះអង្គជាវង្សស្ដេចពេញច្បាប់ ក៏ត្រូវបានលើកអោយសោយរាជ្យ ចំណែកឯអង្គនន់ ត្រូវបានតាំងជាអុភយោរាជ អោយឈរត្រួតព្រៃនគរ ហើយត្រូវលើកសួយថ្វាយព្រះអង្គរៀងរាល់ឆ្នាំ(៤០)។

No comments:
Post a Comment