- បកប្រែចុះឡើងៗ ឆ្កួតអ្នកអាន តាមពិតទៅ 范旃 គឺជា នគរភ្នំ (នគរ វ្នំ) ចំនែក ធរណីន្ទ្រវម៌្ម កឺជា នគរភ្នំដែរ !!
- 维基百科,自由的百科全书 跳到导航跳到搜索 范旃(?-?),字不詳。大概三國年間扶南國王。其舅父為第一位范姓扶南皇帝范蔓,另有兩表兄弟分別為范金生及范長。 其舅父范蔓早期為扶南王混盤況及其子混盤盤之大將,混盤況九十多歲死後立混盤盤為王,但每有國家大事均委託范蔓辦理。到混盤盤登基三年死後,扶南國國人推舉范蔓爲王,成為第一位范姓扶南皇帝。[1][2] 有一次范蔓征伐金鄰時染患,派遣范旃之表兄弟范金生太子代為出征。亦因此事當時為二千人將領之范旃謀朝篡位,奪去范蔓的王權,另派人詐騙范金生並將其殺害。[3][4] 范旃曾派遣親信出使東吳,從扶南出發,取道投拘利河口,經過灣邊數國,一年左右到恆河口再循陸路到東吳。[5][6] 三國東吳孫權赤烏六年(即公元243年)范旃曾派遣等使往東吳獻樂手及土產。[7] 范旃表弟范長在范蔓死時流落民間,直至范長二十歲結集扶南壯士將范旃殺死。但最後范長亦被范旃之大將范尋殺死,並自立為王。
- ប្រ.អាទិត្យវម៌្មផ្វានឆាង (范長)ព្រះបាទហ្វាន់ចាន់ កាលបើឡើងសោយរាជ្យ ភ្លាម ក៏ចាត់កងទ័ពអោយទៅធ្វើឃាត កូនព្រះបាទហ្វាន់ឆេម៉ាន់ គឺព្រះអង្គ គីនចេង ដើម្បីបំបាត់ កុំអោយមានគូប្រជែងត្រឹមត្រូវតាមច្បាប់ ដែលអាចនាំ មកនូវការសៅហ្មងទៅថ្ងៃក្រោយ។ព្រឹត្តិការណ៏នេះបានកើតនៅក្នុងគ្រឹស្គសករាជ ២៣០ ។ អ្នកប្រវតិ្តវិទូខ្លះមានជំនឿ ខ្មែរមួយជាភាសាសំស្រឹ្កត ដែលមាន អាយុចាស់ជាងគេ ហើយដែលគេរកឃើញនៅ វូកាញ់ ខេត្តញ៉ាត្រាង ប្រទេស
- វៀតណាម បានបញ្ជាក់រៀបរាប់អំពីទំនាក់ទំនងរវាងព្រះអង្គ និង ព្រះមហាក្សត្រឥណ្ឌាក្នុងព្រះរាជ្យវង្ស ម្សណទស។កាលនោះ ព្រះបាទហ្វាន់ឆេម៉ាន់ មានបុត្រមួយអង្គទៀត ដែលនៅ ជា ទារកនៅឡើយ។ អាយុបាន២០ឆ្នាំ ដឹងក្តីកាលណា ព្រះរាជបុត្រនេះប្រមែ ប្រមូលបក្សពួក កងទ័ពយោធា លើកមកធ្វើសង្រ្គាមហើយក៏បានសម្រេចធ្វើ ឃាតព្រះបាទហ្វាន់ចាន់ ដើម្បីសងសឹកឪពុក។ព្រះអង្គ បានដណ្តើមយករាជ្យ មក វិញ។ តែព្រះរាជបុត្រអង្គនេះមិនបានសោយរាជសម្បត្តិដូចក្តីបំណងទេ។ ព្រះអង្គត្រូវទ័ពធំម្នាក់របស់សេ្តចហ្វាន់ចាន់ ឈ្មោះស៊ីយុន ធ្វើឃាត។ មេទ័ព ស៊ីយុន បានលើកទ័ពមកច្បាំងដណ្តើមអំណាចដោយសំអាងយកលេស ថា មកសងសឹងជំនួសស្តេច។ ឆ្លៀតឪកាសដ៏ល្អនោះមេទ័ពស៊ីយុនក៏ប្រកាស តាំង ខ្លួនភា្លម ជាស្តេចនគរហ្វូណន់ ។ គឺ ប្រហែលជាក្នុង គ.ស ២៤០។
- កុរុងធរណីន្ទ្រវម៌្មទី១ (ចិន:范旃, ភិងអ៊ិង: Fàn Zhān) (គ.ស ?-២៤៨) រជ្ជកាល (គ.ស ២២៨-២៤៨) ព្រះរាជភាគិនេយ្យរបស់ព្រះឝ្រីមារៈ ព្រះនាមហៅតាមសំដីចិនថា ផ្វានចាន (ព្រះចន្ទ្រ?) កាលបើ ឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពឲ្យចេញទៅធ្វើឃាតកូនស្ដេចឝ្រីមារៈ ជិនឝឹង ដើម្បីបំបាត់កុំឲ្យមានគូប្រជែងត្រឹមត្រូវតាមច្បាប់ដែលអាចនាំមក នូវការសៅហ្មងទៅថ្ងៃក្រោយ។ ព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ្រឹស្តសករាជ២៣០។ ហើយឡើងគ្រងពិភព ប្រាកដព្រះបរមនាមថា ធរណីន្ទ្រវម៌្ម។ ស្ដេចមានព្រះអគ្គមហេសី នឹងព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដីកុរុងធរណីន្ទ្រវម៌្ម ទ្រង់បានតាំងវីរបុរស ១ នាក់ឈ្មោះអស្សាជយ ឲ្យជាសេនាឯករបស់ព្រះអង្គមានងារជាព្រះសង្គ្រាមជ័យ។
- ការទូត ទ្រង់បានចាត់ព្រះរាជវង្ស ១ អង្គឲ្យនាំព្រះរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ពន្ធមិត្រនឹងស្ដេចឥណ្ឌៀក្នុងវង្សមុរុណ្ឌស ស្ដេចនោះបានថ្វាយសេះទេស ៤ នឹងរាជបណ្ណាការតបមកវិញក្នុងពេលនោះ។ ក្នុងឆ្នាំ ព.ស ៧៨៦ ទ្រង់បានតែងរាជទូតឲ្យនាំរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ពន្ធមិត្រនឹងប្រទេសចិន ១ ទៀត។ ប្រាកដក្នុងប្រវត្តិសាស្ត្ររបស់យើងថា កុរុងធរណីន្ទ្រវម៌្មទ្រង់បានធ្វើនយោបាយក្នុងផ្លូវចងសម្ពន្ធមិត្រនឹងនានាប្រទេសជាដំបូង។ បើតាមពង្សាវតារនគរបីចិនធរណីន្ទ្រវម៌្មនេះហើយ បានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ ២៤៣ នៃ គ.ស ដើម្បីនាំភ្លេងនិងផលិតផលទៅថ្វាយស្ដេចចិន។ គេអាចចោទសួរថាតើធរណីន្ទ្រវម៌្មនេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃកុរុងឝ្រីមារៈ
- ក្រោយនោះ ស្ដេចបានលើកទ័ពជើងគោកចេញទៅពង្រីកព្រះរាជអាណាខែត្រប៉ែកខាងលើតាមជួរទន្លេមេគង្គ បានធំទូលាយចេញទៅទៀត តែមិនប្រាកដក្នុងសេចក្ដីកត់ហេតុថា បានស្រុកអ្វីខ្លះ។ តាមផ្លូវសន្និដ្ឋានរបស់អ្នកប្រវត្តិសាស្ត្រថា កុរុងធរណីន្ទ្រវម៌្មទ្រង់វាយយកបានរដ្ឋគោត្របុរី របស់លវៈ ព្រោះរដ្ឋគោត្របុរ នៅជាប់ព្រំប្រទល់ខ្មែរភាគខាងលើនេះ។
- សោយទិវង្គត ពេលដែលឝ្រីមារវម៌្មបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បីសងសឹកឱ្យឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារៈលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។ កុរុងធរណីន្ទ្រវម៌្មទី១ ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាងបានដណ្ដើមយករាជ្យមកវិញ។ តែព្រះរាជបុត្រអង្គនេះ មិនបានសោយរាជ្យសម្បត្តិដូចក្ដីបំណងទេ។ ព្រះអង្គត្រូវមេទ័ពធំម្នាក់របស់ស្ដេចធរណីន្ទ្រវម៌្មទី១ ឈ្មោះ អស្សាជយ ធ្វើឃាត។ មេទ័ពអស្សាជយបានលើកទ័ពមកច្បាំងដណ្ដើមអំណាច ដោយសំអាងយកលេសថាមកសងសឹកជំនួសស្ដេច។ ឆ្លៀតឱកាសដ៏ល្អនោះ មេទ័ពអស្សាជយ ក៏ប្រកាសខ្លួនភ្លាមជាស្ដេចនគរវ្នំ គឺប្រហែលជាក្នុងគ.ស ២៤០ (អ្នកប្រវត្តិវិទូខ្លះ សរសេរថាព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ.ស ២៥០)។
- 221–222 Battle of Xiaoting / Battle of Yiling Wu defeats Shu.
- 222–225 Cao Pi's invasions of Eastern Wu Wei attacks Wu three times.
- 224 Incident at Guangling
- 225 Zhuge Liang's Southern Campaign Shu pacifies its southern borders and compels the Nanman tribes into submission.
- 227–228 Xincheng Rebellion Wei general Sima Yi suppresses a revolt by Meng Da.
- 228–234 Zhuge Liang's Northern Expeditions Shu chancellor Zhuge Liang leads six campaigns to attack Wei but makes no significant territorial gains.
- 228 Battle of Shiting Wu defeats Wei.
- 228 Battle of Jieting Wei defeats Shu.
- 234 Battle of Wuzhang Plains Shu chancellor Zhuge Liang dies during a stalemate. Shu forces retreat.
- 238 Sima Yi's Liaodong campaign Wei general Sima Yi suppresses a revolt by Gongsun Yuan in Liaodong (northeastern China).
- 244 Battle of Xingshi Shu repels a Wei invasion.
- 244–245 Goguryeo–Wei War Wei defeats Goguryeo.
- 247–262 Jiang Wei's Northern Expeditions Shu general Jiang Wei leads nine campaigns to attack Wei but makes no significant territorial gains.
- 251–258 Three Rebellions in Shouchun Wei suppresses three consecutive revolts in Shouchun.
- 252 Battle of Dongxing Wu defeats Wei.
- 263 Conquest of Shu by Wei Wei conquers Shu.
មុខឆ្នាំ ៩៣៨ នៅប្រទេសវៀតណាម
ភស្តុតាងដំបូងបង្អស់ដែលបានបង្កើតសង្គមក្រៅពីវប្បធ៌ម ដុង សឺន(Đông Sơn)បុរេប្រវត្តិយុគដែកនៅវៀតណាមខាងជើងបានរកឃើញនៅកូឡាក់ (Cổ Loa) ទីក្រុងបុរាណមួយបានតាំងនៅក្បែរហានណូយ(Hà Nội)សព្វថ្ងៃនេះ ។
តាមរយះទេវកថា ប្រជាជនវៀតណាមបានជាប់ពូជពង្សពីលោកម្ចាស់នាគឡាក់ ឡុង ខ្វាន (Lạc Long Quân) និងទេពធីតាអមតៈ អៅ កូ (Âu Cơ) ។ ឡាក់ ឡុង ខ្វាន និង អៅ កូ មានកូនប្រុស ១០០នាក់ មុនពេលសម្រេចចិត្តចែកផ្លូវគ្នា ។ កូន៥០នាក់ទៅខាងម្ដាយតាមតំបន់ភ្នំ និង៥០នាក់ទៀតទៅខាងឪពុកនៅឯសមុទ្រ ។ កូនប្រុសច្បងគេបង្អស់ក្លាយជាខ្សែស្រឡាយទីមួយ នៃក្រុមស្ដេចវៀតណាមដំបូងដោយរួបរួមគ្នាជា ក្រុមស្ដេចហុង (ហុង វុង រឺ រាជវង្ស ហុង បាង) ។ ក្រុមស្ដេចហុង ហៅប្រទេសពួកគេ ដែលស្ថិតនៅតាមដីសណ្ដទន្លេក្រហម នៅវៀតណាមភាគខាងជើងថា វ៉ាន ឡាង ។ ប្រជាជន វ៉ាន ឡាង ត្រូវបានគេស្គាល់ថា ជាពួក ឡាក់ វៀត (Lạc Việt) ។
ផែនទីនៃ វ៉ាន ឡាង (Văn Lang) , ៥០០ ម.គ. ។
វ៉ាន ឡាង ត្រូវបានគេគិតថាធ្លាប់ជាសង្គមមាតាធិបតេយ្យស្រដៀងគ្នាទៅ នឹងសង្គមមាតាធិបតេយ្យមួយចំនួនផ្សេងៗ ជាធម្មតានៅអាស៊ីគ្នេយ៍ និងក្នុងប្រជុំកោះប៉ាស៊ីភ្វិក នៅពេលនោះដែរ ។ ស្ថានីយ៍បុរាណវត្ថុផ្សេងៗ នៅវៀតណាមខាងជើងដូចជា ដុង សឺន(Đông Sơn)[អសង្ស័យកម្មត្រូវការ]មានអាវុធនិងឧបករណ៍ ដែលបានផលិតក្នុងសម័យនោះ ។ ភាគច្រើននៃវត្ថុបុរាណដ៏ល្បីល្បាញទាំងនេះ គឺស្គរសំរិទ្ធធំៗប្រហែលជាបង្កើតឡើងសំរាប់គោលបំណងពិធីបុណ្យ ដែលមានការរចនាស្មុគស្មាញនៅលើផ្ទៃរបស់វា ដែលព៌ណនាទិដ្ឋភាពនៃជីវិត ជាមួយនឹង អ្នកចម្បាំង ទូក ផ្ទះសម្បែង បក្សី និងសត្វពាហនៈ ក្នុងរង្វង់ព័ទ្ធជុំវិញព្រះអាទិត្យកំពុងបញ្ចេញរស្មីនៅចំកណ្ដាល ។
រឿងព្រេងនិទានជាច្រើនពីសម័យនោះផ្ដល់គំនិតខ្លីៗចូលទៅកាន់ជីវិត នៃប្រជាជនសម័យនោះ ។ រឿងនិទាននំអង្ករគឺនិយាយ អំពីព្រះរាជបុត្រជាអ្នកដែលឈ្នះការប្រកួតធ្វើនំ ទ្រង់ក្រោយមកឈ្នះបានរាជ្យបល្ល័ង ពីព្រោះតែការបង្កើតថ្មីរបស់ទ្រង់គឺនំអង្ករ ដែលឆ្លុះបញ្ចាំងការយល់ដឹងយ៉ាងជ្រៅចំពោះដីគឺជាអាយុជីវិតនៃសេដ្ឋកិច្ច:ការដាំដុះស្រូវ ។ រឿងនិទានហ្គីអុង និយាយអំពីមាណពម្នាក់ទៅធ្វើសង្គ្រាមដើម្បីសង្គ្រោះជាតិដោយពាក់អាវក្រោះដែកជិះសេះក្រោះ និងកាន់ដំបងដែកមួយបានបង្ហាញពីការលុតដែក គឺជាការងារស្មុគស្មាញ ។ រឿងនិទានស្នាទិព្វនិយាយអំពីស្នាមួយ ដែលអាចដាក់បានព្រួញបានរាប់ពាន់ដើមបង្ហាញ ពីការប្រើប្រាស់ព្រួញយ៉ាងទូលំទូលាយក្នុងចម្បាំង ។
ការស្រាវជ្រាវថ្មីៗ បានដោះសោរដោយសាររបកគំហើញនៃដីលើកជារង្វង់បែបសិប្បនិមិត្ត ក្នុងតំបន់មួយចំនួន នៃវៀតណាមខាងត្បូងសព្វថ្ងៃ ហើយឆ្លងទៅដល់ព្រំដែននៃប្រទេសកម្ពុជាទៀត ។ សំណល់បុរាណវត្ថុទាំងនេះត្រូវប៉ាន់ស្មានថាជាអង្គវប្បធ៌ម សង្គម និងសេដ្ឋកិច្ចកាលពី សហវត្សទី១ម.គ. ។[៤]
នៅសតវត្សទី៣ម.គ. ពួកវៀត (Viet)ផ្សេងទៀត ឪ វៀត (Au Viet=Âu Việt) បានធ្វើចំនាកស្រុកពីចិនភាគខាងត្បូងសព្វថ្ងៃនេះ មកតំបន់ដីសណ្ដទន្លេក្រហម ហើយនៅលាយឡំ ជាមួយប្រជាជនដើម វ៉ាន ឡាង ។ ក្នុងឆ្នាំ២៥៨ម.គ. រាជាណាចក្រថ្មីមួយ ឪ ឡាក់ (Âu Lạc) បានលេចត្រដែតឡើង តាមការរួបរួមគ្នានៃពួក ឪ វៀត (Âu Lạc) និងពួក ឡាក់ វៀត(Lạc Việt)ដែលមានថាច់ ផាន់ (Thục Phán)ដែលប្រកាសខ្លួនឯងថាជា ស្ដេច អាន ដុង វុង (An Dương Vương) ។ នៅឯរាជធានីទ្រង់ កូ ឡូវ (Cổ Loa) ទ្រង់បានកសាងកំផែងរាងមូលព័ទ្ធជុំវិញក្រុងជាច្រើនដើម្បីគោលបំណងបង្ការការពារ ។ កំផែងទាំងនេះ រួមមានពួកខ្មាន់ធ្នូ ឪ ឡាក់ដែលស្ទាត់ជំនាញ ដែលចាំថែរក្សាការពាររាជធានីឲមានសុវត្ថិភាព ពីពួកឈ្លានពានភ្លាមៗ ។ ក៏ប៉ុន្តែ វាក៏បានផ្ដល់ការកើនឡើងនូវករណីចារកិច្ចសម្ងាត់ ដែលបានកត់ទុកលើកទីមួយក្នុងប្រវត្តិសាស្ត្រជនជាតិវៀតណាម ដែលជាលទ្ធផលនៃការដួលរលំនៃស្ដេច អាន ដុង វុង ។
នៅឆ្នាំ២០៧ ម.គ. ស្ដេចត្រាញ់ចិនដ៏មានមហិច្ឆតាម្នាក់ ដែលមាននាមថា ទ្រៀវ ដា (Triệu Đà,ចិន: ចាវ ធូវ = Zhao Tuo ) បានកម្ចាត់ ស្ដេច អាន ដុង វុង ដោយមានកូនប្រុសលោក ទ្រុង ធុយ (Trọng Thủy ,ចិន: ចុងស៊ឺ = Zhong Shi) ដើរតួជាគីញសម្ងាត់ម្នាក់ក្រោយមកបានរៀបអភិសេកជាមួយនឹងបុត្រី អាន ដុង វុង ។ ទ្រៀវ ដា បានបញ្ចូល ឪ ឡាក់ ក្រោមការត្រួតត្រារបស់ខ្លួន ដែលមានមូលដ្ឋាននៅគ័ងតុងបច្ចុប្បន្ន ប្រទេសចិនភាគខាងត្បូង ក្រោយមកបានប្រកាសខ្លួនឯងជាស្ដេចនៃរាជាណាចក្រឯករាជ្យមួយ ណាមវៀត (Nam Việt) (ចិន:南越, ណានយៀក = Nan Yue) ។ ទ្រុង ធុយ រាជបុត្រម្កុដរាជដែលគិតទុកជាមុន បានលង់ខ្លួន នៅ កូ ឡូវ ក្រោយពីវិប្បដិសារីចំពោះការចូលទីវង្គត់នៃមហេសីទ្រង់ ក្នុងសង្គ្រាម ។
ជនជាតិវៀតណាមខ្លះចាត់ទុក ការគ្រប់គ្រងរបស់ទ្រៀវជាសម័យកាលនៃការត្រួតត្រារបស់ចិនមួយដែរ ដោយហេតុថា ទ្រៀវ ដាជាអតីតមេទ័ពឈិន ។ អ្នកដ៏ទៃផ្សេងទៀតចាត់ទុកថាវាជាសម័យមួយ នៃឯករាជ្យភាពរបស់វៀត ពេល ដែលគ្រួសារទ្រៀវ នៅណាម វៀតត្រូវបាននៅលាយឡំគ្នាទៅ នឹងវប្បធ៌មក្នុងតំបន់ ។ ពួកគេបានកាន់កាប់ដោយឯករាជ្យនូវអ្វី ដែលក្រោយមកទៀតរួម នឹងរាជវង្សហានចិន ។ នៅចំនុចនោះ ទ្រៀវ ដា ថែមទាំងប្រកាសខ្លួនថាជាព្រះចៅអធិរាជ ស្មើនឹងព្រះចៅអធិរាជហានចិននៅភាគខាងជើង ។
No comments:
Post a Comment