- កុរុងផ្វានឆាង (ចិន:范長, ភិងអ៊ិង:Fàn Cháng) (គ.ស ២២៨-២៤៨) រជ្ជកាល (គ.ស ២៤៨) ពេលដែលឝ្រីមារវម៌្មបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បីសងសឹកឱ្យឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារៈលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។
- កុរុងធរណីន្ទ្រវម៌្មទី១ ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាងបានដណ្ដើមយករាជ្យមកវិញ។ តែព្រះរាជបុត្រអង្គនេះ មិនបានសោយរាជ្យសម្បត្តិដូចក្ដីបំណងទេ។ ព្រះអង្គត្រូវមេទ័ពធំម្នាក់របស់ស្ដេចធរណីន្ទ្រវម៌្មទី១ ឈ្មោះ អស្សាជយ ធ្វើឃាត។ មេទ័ពអស្សាជយបានលើកទ័ពមកច្បាំងដណ្ដើមអំណាច ដោយសំអាងយកលេសថាមកសងសឹកជំនួសស្ដេច។ ឆ្លៀតឱកាសដ៏ល្អនោះ មេទ័ពអស្សាជយ ក៏ប្រកាសខ្លួនភ្លាមជាស្ដេចនគរវ្នំ គឺប្រហែលជាក្នុងគ.ស ២៤០ (អ្នកប្រវត្តិវិទូខ្លះ សរសេរថាព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ.ស ២៥០)។
Sunday, July 30, 2017
ប្រ.អាទិត្យវម៌្ម ផ្វានឆាង (范長) ២៤៨
Subscribe to:
Post Comments (Atom)
No comments:
Post a Comment