ព្រះបរមរាជាទី៩ អង្គសូរ ១៦៥៩ - ១៦៧១
ក្រោយពីដេញទ័ពយួនអោយថយទៅវិញអស់ទៅ អង្គសូរ រាជបុត្រព្រះឧទ័យ បានឡើងគ្រងរាជនៅឧដុង្គមានជ័យ ក្នុងព្រះជន្មាយុ ២៦វស្សា។ ព្រះអង្គទ្រង់លើកអង្គឡីក្សត្រីជាព្រះអនុជ (មាតាដទៃ) ជាព្រះទេពី។ ព្រះអង្គនៅមានម្នាង២ទៀតគឺ៖
- អ្នកម្នាងពៅ មានបុត្រានាម អ្នកអង្គជី និង បុត្រីនាម អង្គស្រីធិតា
- អ្នកម្នាងទៃ មានបុត្រានាម ចៅពញាសូរ (អែកសារខ្លះថា អង្គស៊ូ) និង បុត្រីនាម អង្គអី។
លុះបានព្រះជន្ម ២៩វស្សា ព្រះអង្គទ្រង់ធ្វើពិធីប្រាប្ដាភិសេកឡើងសោយរាជ្យសម្បត្ដិ ដោយមាននាមសំរាប់រាជថាសម្ដេចព្រះបរមរាជាធិរាជរាមាធិបតី។ ព្រះអង្គទ្រង់បានលើកអង្គឡីជាអគ្គមហេសីព្រះនាមហៅ សម្ដេចព្រះភគវតីព្រះចមក្សត្រី។
នៅគ.ស ១៦៦៧ គ្រឹះស្ថានជំនួញពួកហុល្លង់នៅកំពង់ហ្លួង ដែលបានបើកធ្វើសកម្មភាពឡើងវិញនោះ ត្រូវពួកចិននៅជិតខាងប្លន់យកទ្រព្យសម្បត្ដិអស់។ ទោះបីយ៉ាងហ្នឹងហើយក៏ដោយ ក៏គ្រឹះស្ថាននោះ នៅបន្ដសកម្មភាពរបស់ខ្លួនតទៅទៀតយ៉ាងត្រដាបត្រដួសក្រោមកិច្ចដឹកនាំរបស់លោក យ៉ូហានែស បេសេលម៉ាន។ គេដឹងថា គ្រឹះស្ថាន ជំនួញនោះត្រូវបិទជាស្ថាពរនៅ គ.ស. ១៦៨២ ហើយចាប់ពីពេលនោះទៅ ទំនាស់រវាងពួកព័រទុយកល និងពួកហុល្លង់ក្នុងវិស័យជំនួញក៏ផុតរលត់អស់ទៅ។
គ្រានោះមានជនម្នាក់តាំងខ្លួនជាស្ដេចឈ្មោះ បារ៉ែន គិតដណ្ដើមរាជ។ ព្រះអង្គទ្រង់បញ្ចាអោយលើកទ័ពទៅបង្ក្រាប ហើយចាប់បានយកមកប្រហារជីវិតបង់ ហើយទ្រង់តាំងអង្គតន់ ព្រះអនុជជាអុភយោរាជ។ នៅគ.ស.១៦៧២ ព្រះអង្គទ្រង់សព្វព្រះទ័យផ្សំផ្គុំបុត្រីនាម អង្គស្រីធិតា និងក្មួយនាម ស្រីជ័យជេដ្ឋ ជាបុត្ររបស់អង្គទន់ទី១ ។ ប៉ុន្ដែអកុសល គឺបុត្រប្រសា និងក្មួយអង្គនេះបានបញ្ជូនបក្សពួកអោយចូលក្នុងរាជវាំង លួចធ្វើគតព្រះអង្គបានប៉ុន្មានខែក្រោយមក។ ចំណែកឯព្រះអុភយោរាជ អង្គតន់ ច្បាំងចាញ់ក៏ភៀសព្រះអង្គទៅស្រុកយួន ជាមួយក្មួយនាមអង្គនន់ (បុត្រអង្គអិម)។

No comments:
Post a Comment