ព្រះបាទរាមាធិបតីទី១ ចៅពញាចន្ទ ១៦៤១ - ១៦៥៩
ក្រោយពីបានធ្វើគតព្រះបិតុលា និងព្រះអនុជអយ្យកា១ហើយ ចៅពញាចន្ទបុត្រពៅព្រះជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យសម្បត្ដិនៅក្រុងឧដុង្គមានជ័យ ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសម្ដេចព្រះរាមាធិបតី នៅពេលដែលព្រះជន្មបាន ២៣វស្សា។ រាជពង្សាវតារខ្មែរបាននិយាយថា ថ្ងៃមួយព្រះអង្គយាងទៅក្រសាលនៅទន្លេធំ និងស្រីសន្ធរ ដល់ពេលត្រលប់មកវិញដល់កំពង់ហ្លួង ទ្រង់ទតឃើញស្រីចាម (ជ្វា) ឈ្មោះនាង វិះ (អែកសារខ្លះថាឈ្មោះនាងហ្វាតិមា) ហើយដោយចាមដាក់ស្នេហ៍បន្ថែមផង ក៏ទ្រង់ប្រតិព័ទ្ធយ៉ាងខ្លាំងលើរូបនាងវិះ ហើយលើកនាងជាស្នំឯកទៀតផង ប៉ុន្ដែប្រពៃណីតំរូវអោយព្រះអង្គកាន់សាសនាឥស្លាម កាត់ចុងអង្គជាតិ និងយកព្រះនាមថា អ៊ីប្រាហិម។ ដោយហេតុនោះហើយទើបមានឈ្មោះហៅថា ព្រះរាមចូលសាសន៍។ ព្រះអង្គទ្រង់បានប្រោសប្រណីពួកចាមជ្វា លើកតំកើងអោយឡើងជានាម៉ឺនធំៗ ទ្រង់បានលើកចៃសុន ព្រះបិតាក្មេកអោយឡើងជាសម្ដេចបរទេសរាជ។
វិវាទជាមួយពួកហុល្លង់
នៅពេលដែលបានឡើងសោយរាជ្យ ព្រះរាមាធិបតី ទ្រង់បានផ្ញើព្រះរាជសារលិខិតទៅជូនលោកទេសាភិបាល ហុល្លង់នៅបាតាវ្យា ដើម្បីសុំធ្វើការទាក់ទងយ៉ាងជិតស្និតជាមួយ នឹងក្រុមហ៊ុននៃប្រទេសឥណ្ឌាខាងកើត។ ជាការឆ្លើយតប លោកទេសាភិបាលបានបញ្ជូនលោក គនើល្វីសខ្លាំង Cornelius Clain អោយមកប្រទេសខ្មែរនៅ គ.ស.១៦៤២ ដើម្បីថ្វាយពរសរសើរចំពោះព្រះអង្គ ដែលទ្រង់មានជ័យជំនះលើកពួកស្ដេចជ្រែករាជ (ព្រះឧទ័យ និងអង្គនន់) និងដើម្បីសូមអោយព្រះអង្គប្រុងប្រយ័ត្នចំពោះពួកព័រទុយកលកាន់សាសនាកាតូលិក។
ឯកសារមួយទៀតបាននិយាយថា នៅគ.ស.១៦៤១ លោកវាន វុយស្ទុហ្វ Van Wuystoff បានធ្វើដំណើរតាមទន្លេមេគង្គទៅដល់ក្រុង វៀងចន្ទន៍ ដោយឆ្លងតាមក្រុងភ្នំពេញ ក្នុងដំណើរស្វែងរកទិញជ័រកំញាន និង ល័ក្ខ។ បើតាមពត៌មានដែលពួកឈ្មួញហុល្លង់ឈ្មោះ អិនដិក បានផ្ដល់ថា នៅសម័យនោះគេអាចទិញនៅភ្នំពេញជារៀងរាល់ ឆ្នាំនូវស្បែកប្រើស ១០០ ០០០ផ្ទាំង មាស ភ្លុកដំរី និងជ័រកំញាន។ ចំណែកទំនិញដែលគេនាំចូលពីប្រទេសក្រៅមាន ជាអាវស្ពាន់ ព័រសឺលែន និង កំរាលព្រំមកពីស្រុក គរ៉ូម៉ានដែល Coromandel។
នៅខែកញ្ញា ១៦៤៣ ឧប្បត្ដិហេតុមួយបានកើតឡើង។ លោក Pierre de Regemortes មេគ្រឹះស្ថានជំនួញហុល្លង់បានតវ៉ាចំពោះព្រះរាជាពីការខូចខាតដែលក្រុមហ៊ុនលោកបានទទួលរងគ្រោះ។ ដោយលោកនេះបានបញ្ចេញ រឹកពារកោងកាចពេក ពួកក្រុមរក្សាព្រះរាជាក៏បានសំលាប់លោក និងពួកបរិវាររបស់លោកទៅ។ នៅពេលជាមួយគ្នា គ្រឹះស្ថានរបស់លោកក៏ត្រូវគេប្លន់រិបអូសយកទ្រព្យសម្បត្ដិអស់ មនុស្ស៣៦នាក់ ត្រូវស្លាប់ ហើយមនុស្សប្រហែល៥០នាក់ទៀតត្រូវចាប់យកទៅឃុំឃាំង។
ដើម្បីជាការសងសឹក ក្រុមប្រឹក្សាប្រទេសឥណ្ឌា Conseil des Indes បានបញ្ជូនកងនាវាមួយនៅថ្ងៃ២៣ ខែមិនា ១៦៤៤ ក្រោមបញ្ជាការរបស់លោក ហិនដ្រិក ហារូស និងលោក ស៊ីមូន ចាកូប ដូមខិន។ កងនាវាដែលមានកប៉ាល់៥គ្រឿង និងទាហានទាំងអស់១៦០នាក់ បានមកដល់ក្រុងចតុមុខនៅថ្ងៃ ៦ខែកក្កដា ហើយស្ថិតនៅទីនោះរហូត ដល់ថ្ងៃទី២០ ខែមករា ១៦៤៥ ដោយពុំបានទទួលសំណងសោហ៊ុយជួសជុលពីព្រះរាជាខ្មែរសោះ។ ម៉្លោះហើយ មេបញ្ជាការក៏សំរេចថា ត្រូវតែបន្ដដំណើររហូតដល់រាជធានីឧដុង្គ។ ពេលដែលពួកហុល្លង់ទៅដល់ទ័ពខ្មែរយកសំរាស់រិស្សីទៅឃាំងផ្លូវទឹកហើយយកកាំភ្លើងធំទៅភ្ជង់ពីលើច្រាំងទាំងសងខាង។ ការប្រយុទ្ធតទល់គ្នាក៏បានផ្ទុះឡើង។ លោកមេបញ្ជាការត្រូវស្លាប់ អែពលទាហានហុល្លង់ក៏ស្លាប់អស់ជាច្រើន។ ប៉ុន្ដែនាវាបានខំពុះពារឧបសគ្គរត់រំដោះខ្លួនបាន ហើយនៅគ.ស ១៦៤៦ - ១៦៤៧ ពួកហុល្លង់បានធ្វើការចរចាសុំសន្ដិភាពជាមួយខ្មែរ។ ព្រះរាជាទ្រង់បានយល់ព្រមអោយដោះលែងពួកឈ្លើយហុល្លង់ និងសងទៅវិញនូវទំនិញដែលបានរិបអូស។ នៅ គ.ស.១៦៥៥ កិច្ចព្រមព្រៀងមួយត្រូវបានសំរេចឡើងជាមួយក្រុមហ៊ុនប្រទេសឥណ្ឌាខាងកើត ដោយមានការជួសជុសសោហ៊ុយដល់គ្រឹះស្ថានជំនួញហុល្លង់ដែលត្រូវខូចខាតយ៉ាងដំណំនោះ។
ទំនាក់ទំនងជាមួយយួន
ព្រះរាមាធិបតីទី១ ទ្រង់បានតឿនទារយកដីព្រៃគរ កំពង់ក្របីពីយួនមកវិញ ព្រះអគ្គមហេសីយួនរបស់ព្រះជ័យជេដ្ឋា បានធ្វើអន្ដរាគមន៍ជាថ្មី ដោយសុំពន្យារពេលអោយបានយូរតទៅទៀត។ នៅពេលដែលព្រះអង្គគ្រងរាជបាន ១៧វស្សា គឺនៅគ.ស.១៦៥៨ ព្រះអង្គសូរ និងព្រះអង្គតន់ ដែលជារាជបុត្រព្រះឧទ័យ ហើយដែលបានគេចផុតពីឧក្រិដ្ឋកម្មពីមុននោះក្រោយពីបានចាត់មន្រ្ដីអោយទៅបញ្ចុះបញ្ចូលរាស្រ្ដជាសំងាត់ បានលើកទ័ពទៅច្បាំងជាមួយព្រះរាមាធិបតី តែច្បាំងមិនឈ្នះក៏រត់ទៅពឹងពាក់ នឹងអតីតអគ្គមហេសីយួនរបស់ព្រះជ័យជេដ្ឋាទី២។ ក្សត្រីយួននេះមានព្រះទ័យក្រេវក្រោធយ៉ាងខ្លាំងចំពោះព្រះរាមាធិបតី ក៏បានទូន្មានស្ដេចខ្មែរទាំងពីរអង្គអោយសុំជំនួយពីព្រះចៅក្រុងវេ។
ត្រង់នេះ អ្នកប្រវត្ដិសាស្រ្ដយួនមានយោបល់ថា ជាអោកាសមួយយ៉ាងប្រសើរដើម្បីអោយពួកស្ដេចង្វៀង ធ្វើអន្ដរាគមន៍ពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសខ្មែរដែលដូនតាគេបានយកចិត្ដទុកដាក់ជាយូរមកហើយ(៣៧)។ ស្ដេចថៃតុង បានបញ្ជាអោយលើកទ័ព ៣០០០នាក់ មកជួយតាមសំណូមពររបស់ស្ដេចខ្មែរ។ ទ័ពយួនលើកមកប្រយុទ្ធ នឹងទ័ពខ្មែរនៅត្រង់បារា ចាប់បានព្រះរាមាធិបតីដាក់ទ្រុងដែកនាំយកទៅឃុំនៅក្វាងប៊ិញ អែអង្គអិមជាបុត្រព្រះឧទ័យដែរ តែចូលដៃខាងព្រះរាមាធិបតី ត្រូវក្ស័យព្រះជន្មលើសមរភូមិនោះទៅ។
ចំពោះព្រះរាមាធិបតី អែកសារខ្លះថា យួនឃុំព្រះអង្គទុករហូតដល់សុគត (៣៦) អែកសារខ្លះថាត្រូវលែងអោយមកវិញ យាងមកបានពាក់កណ្ដាលផ្លូវ ប្រឈួនហើយសុគតនៅស្រុកបាត់ចិញ្ចៀន អែកសារខ្លះទៀតថាត្រូវលែងមកវិញ តែត្រូវលើកសួយសារអាករថ្វាយស្ដេចយួន និងត្រូវការពារជនជាតិយួនដែលរស់នៅលើទឹកដីខ្មែរ(៤០)។ លុះមានជ័យជំនះលើ ព្រះរាមាធិបតីហើយ ទ័ពយួនបែរមកច្បាំងនឹងអង្គសូរ និងអង្គតន់វិញ។ ស្ដេចទាំងពីរតស៊ូច្បាំងឈ្នះដេញទ័ពយួនរត់វិលចុះទៅស្រុកវិញ។

យួនឈ្លានពានខ្មែរ ដំបូងនៅពេលណា ?
**** មុនឈ្លានពានខ្មែរ យួនមានទំនាក់ទំនងមិត្តភាពជាមួយខ្មែរសិន
នៅឆ្នាំ ១៦២២ ជនជាតិយួនបាន ចូលមករស់នៅលើដីខ្មែរដំបូងបង្អស់
តាមរយះ ស្តេចជ័យជេដ្ឋាទី២ ដែលបាន មហេសី ជាបុត្រីយួន ។ យួនមក
ដំបូង ជាមន្ត្រីទារពន្ធ ( ភូ - Phu ) ពិសេស នៅ វាលដូននៃ និងព្រៃនគរ។ នេះ
ជាហេតុ នាំអោយ មន្ត្រីយួនទាំងនោះ បាន លេស នាំប្រពន្ធកូនសាច់ញាតិ មករស់
នៅលើទឹកដីខ្មែរ បន្ថែមទៀតហើយ ជាការផ្សារភ្ជាប់ដីខ្មែរ ទៅនិងដីយួនដំបូង
ផងដែរ ។
*** ឯ ការឈ្លានពានដោយ ផ្លូវកងទ័ពលើកដំបូង គឺនៅឆ្នាំ ១៦៥៨
ដោយយកលេស ថា ខ្មែរឈ្លានពានព្រំដែនវា ទាំងខ្មែរ និងយួន
មិនទាន់មានព្រំដែនច្បាស់លាស់ផង ។ ចាប់ពីពេលនោះមក
ការឈ្លានពាន លេបទឹកដីខ្មែរ កើតមានឥតឈប់ឈរ ( ម៉ក់ ភឿន )។
** នៅឆ្នាំ ១៨២០ យួនឈ្លានពានម្តងទៀត ក្នុងទ្រង់ទ្រាយធំ ដោយ
ស្តេចយ៉ាឡុង ឈ្មោះដើម ង្វៀងអាន ។ កាលនោះដីខេត្តព្រះត្រពាំងនៅតែ
ជា ដីខ្មែរនៅឡើយ ហើយ ស្តេចយួនយ៉ាឡុងនេះហើយដែលកាត់ក្បាល
តា សឺន គុយ ចៅហ្វាយខេត្ត ព្រះត្រពាំង នោះ ។
*** នៅឆ្នាំ ១៨៤១ យួនយកបាន ក្រុងភ្នំពេញ ហើយ ខ្មែរបាត់បង់
លក្ខណះ ជាប្រទេស ទៅហើយ ។ ស្តេចអង្គដួង ព្រះអង្គ បានដឹក
នាំរាស្ត្រ ងើបតស៊ូប្រឆាំង តែក្នុងរយះពេល ៤ឆ្នាំ ទេ យួនព្រម
ដកចេញពីស្រុកខ្មែរ ជាស្ថាពរ ហើយទទួលស្គាល់ឯករាជ្យ ខ្មែរពេញទី ។
*** នៅឆ្នាំ ១៩៦៦ យួន ឥតមានឈ្លានពានខ្មែរ ទេ គឺយួន ជាប់ដៃ
ធ្វើសង្គ្រាមជាមួយអាមេរិច កាំង គឺ មេដឹកនាំខ្មែរ ខ្លួនឯងទេ ដែលដឹក
ដៃយួន មកនៅលើដីខ្មែរ ហើយ យកភ្លើងសង្គ្រាម មកដុតស្រុកខ្លួន
ឯង ព្រោះ មេដឹកនាំនោះ ចង់មានឈ្មោះ ជា មហាបុរសរដ្ឋ មានស្នា
ដៃ វាយឈ្នះ អាមេរិចកាង ដូច ហូ ជីមីញដែរ ។
*** ឆ្នាំ ១៩៧៩ យួនឈ្លានពានខ្មែរ ជាចំហរ និងចេញមុខ តាមយុទ្ធសាស្ត្រ
សង្គ្រាមផ្ការីក គឺ កម្លាំងយួនដែលបង្កប់សម្លាប់ខ្មែរ ជិតដាច់ពូជហើយ
ងើបឡើង ធ្វើលេសសង្គ្រោះខ្មែរ តាមល្បិចស្វាស៊ីបាយរួចលាបមាត់ពពែ ។
*** ឆ្នាំ ១៩៨៩ យួនដកទ័ព ចេញពីស្រុកខ្មែរ ហើយគ្មានសង្ឃឹមថាបាន
មកឈ្លានពានខ្មែរទៀតទេ តែយួនទុកបញ្ហាច្រើនណាស់ អោយខ្មែរ
ដោះស្រាយពិសេស « មនោគមវិជ្ជាយួន ដែលធ្វើអោយខ្មែរ មិនទុកចិត្ត
គ្នា និងទុកគ្នាជាត្រូវ ទៅវិញ » រហូតសព្វថ្ងៃ ។
មានតែមនោគមវិជ្ជាខ្មែរ ទេ ដែលអាចទប់ទល់ជាមួយ
មនោគមវិជ្ជាយួនបាន ។ យួនអស់ឪកាសហើយ ព្រោះយុវជនខ្មែរ
សម័យនេះ គេចេះ គ្រប់គ្រង ព័ត៍មាន និងប្រវត្តិសាស្ត្រ បានយ៉ាង
ច្បាស់លាស់ ។ យួនរង ចាំ តែថ្ងៃវិនាស ក្លាយជាជនជាតិភាគតិច
របស់ចិនវិញ នៅពេលដែលចិនអស់ភាពអត់ធ្មត់ ។
No comments:
Post a Comment