Wednesday, July 19, 2017

ប្រវិត្តរបស់​យសោធបុរៈ រាជធានី​ដំបូងនៃ​ក្រុងអង្គរ


ថ្ងៃ សុក្រ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ ម៉ោង ១៥:២៩
 

បន្ទាប់ពីរំដោះប្រទេស​ខ្មែរ​ ចេញពី​អំណាច​របស់ ​ពួក​ជ្វា​ឈ្លានពាន​រួចហើយ ព្រះបាទ​ជ័យវរ្ម័ន​ទី២ទ បាន​ប្រារព្វ​ពិធី​ទេវរាជ ​នៅលើ​ កំពូលភ្នំ​គូ​លេន ឬ​ម​ហេ​ន្ទ្រ​ប​ព៌​ត ហើយ​បាន​តាំង​រាជធានី​នៅទីនោះ។

ប៉ុន្តែ​ដោយសារ​ស្ថានភាព​ទីតាំង​ មានការ​លំបាក​ច្រើន ​ក្នុងការ​ធ្វើដំណើរ​ ចេញចូល​រាជធានី និង​លំបាក ​ក្នុងការ​ប្រា​ស្រ័យ​ទាក់ទង​ជាមួយ​ប្រជារាស្ត្រ​ខ្មែរ​ ព្រះបាទ​ជ័យវរ្ម័ន​ទី២ក៏​​ផ្លាស់​រាជធានី​ ពមក​ត្រង់​ ហរិ​ហ​រា​ល័យ ឬ​រលួស​ ម្តង​ទៀត ​ដោយ​នាំយក​​លិង្គ​ទេវរាជ​ មកជា​មួយ​ផង។

ការពិត ព្រះបាទ​ជ័យវរ្ម័ន​ទី២ ​ធ្លាប់បាន​តាំង​រាជធានី​ នៅ​រលួស​ម្តង​រួចទៅហើយ ​មុននឹង ​ទៅធ្វើ​ពិធី​ទេវរាជ​នៅ​ម​ហេ​ន្ទ្រ​ម​ព៌​ត ​ក្នុង​ឆ្នាំ៨០២។ ក្រោយមក ​នៅក្នុង​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី១(៨៩៩-៩១៧) ទ្រង់​បាន​រើ​រាជធានី​ ជា​បន្តទៀត ហើយ​តាំងនៅ​តំបន់​អង្គរ​សព្វថ្ងៃ​ ដែលជា​រាជធានី​ទី១ ឬ​ហៅថា ​រាជធានី ​យសោធបុរៈ។

នៅពេល​រើ​ទៅ​កន្លែង​ថ្មី​នេះ ​ព្រះអង្គ​ក៏បាន​នាំយក​សិវលិង្គ​ មក​តម្កល់​នៅលើ​កំពូលភ្នំ​ព្រះ​សុមេរុ (លំនៅ​របស់​អា​ទិទេព​ក្នុង​ សាសនាព្រាហ្មណ៍) ដែល​គេ​ស្គាល់​ថា ​ជា​ភ្នំ​កណា្ត​ល ឬ​ភ្នំ​បាខែង​នេះឯង។

លុះដល់​ក្រោយមកទៀត ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៤ នៅ​សតវត្ស​ទិ១០ ឆ្នាំ៩២១ ទ្រង់​បានធ្វើការ​ផ្លាស់ប្តូរ​រាជធានី​ បន្តទៀត​ទៅ​តំបន់​កោះកេរ្តិ៍​ ក្នុង​ខេត្តព្រះវិហារ​សព្វថ្ងៃ មាន​ចម្ងាយ​ប្រមាណ​ ជាង៧០គីឡូម៉ែត្រ​ ពី​តំបន់​អង្គរ ដោយចង់បង្ហាញ​ពី​ម​ហិ​ទ្ធិ​រិ​ទ្ធ ​​ឱ្យ​ប្រជារាស្ត្រ​មានការ​ខ្លបខ្លាច ព្រោះ​ទ្រង់ជា​ស្តេច​ជ្រែករាជ្យ​ក្មួយប្រុសរបស់ខ្លួន គឺ​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័នទី។

នៅ​កន្លែង​ថ្មី​នេះ ​ព្រះអង្គ​បាន​ខិតខំ​កសាង​នូវ​ សមិទ្ធិផលធំៗ ជាច្រើន​ដូចជា​ប្រាសាទ​កោះកេ​រ្តិ៍ ឬ​ប្រាសាទធំ​ ដែលមាន​កម្ពស់៣៥ម៉ែត្រ មាន​ខឿន៧ជាន់ ​សម្រាប់​តម្កល់​សិវលិង្គ​ ឈ្មោះ​ត្រី​ភូ​វ​នេ​ស្វរៈ ជាដើម។

​ក្រោយពី​ការចូល​ទីវ​ង្គ​តរបស់​ទ្រង់ ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ​​រាជធានី​កោះកេ​រ្តិ៍ ឬ​ ឆោ​កគ​គ៌្យ​រ ក៏ត្រូវ​បាន​ផ្លាស់​ បែរចូលមកក្នុង​រាជធានី​យ​សោធ​បុ​រៈ​វិញ។

បន្ទាប់ពី​មានការ​កសាង​អង្គរវត្ត​អច្ឆរិយវត្ថុ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​ ក្នុង​រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី២ នៅ​ពាក់កណ្តាល​សតវត្ស​ទី១១រួចមក បុត្រ​ច្បង​របស់​សូរ្យ​វរ្ម័នទី២ នាម​ឧទ​យា​ទិ​ត្យ​វរ្ម័នទី២ បាន​រំកិល​រាជធានី​បន្តិច​ដោយ​ដៅ​យក​ ចំណុច​កណ្តាល​​ត្រង់​ប្រាសាទបាពួន នៅ​ខាង​ជើងភ្នំ​បាខែង។

រីឯ​ក្រុង​អង្គរ​ទី៣វិញ​ កកើតឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នៅ​ចុង​សតវត្ស​ទី១២ ក្រោយ​ការរំដោះ​រាជធានី​អង្គរ ​ពី​ពួក​ចំប៉ា។ រាជធានី​ថ្មី​នេះ​ត្រូវបាន​សាង​ឡើង ​ដោយមាន​កំពែង​ថ្មបាយក្រៀម ​ព័ទ្ធជុំវិញ មាន​ប្រវែង៣គីឡូម៉ែត្រ​ តាម​ជ្រុងនីមួយៗ និង​ មាន​ប្រាសាទបាយ័ន សង់​នៅ​ចំកណ្តាល។

រាជធានី​យ​សោធ​បុ​រៈ​ មានទីតាំង​នៅ​រយៈពេល​វែងជាងគេ​ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គឺ​រហូតដល់​ទៅ ជា​ង៦សតវត្ស​ឯណោះ ពី​ចុង​សតវត្ស​ទី៩ ប្រហែល​ឆ្នាំ៨៩៣ ក្នុង​រាជ​ព្រះបាទ​យ​សោធ​វរ្ម័ន រហូតដល់​សតវត្ស​ទី១៥ឆ្នាំ១៤៣១ ក្នុង​រាជ​ព្រះបាទ​ព្រះ​បរម​ពញាយ៉ាត។

​មូលហេតុ​ដែលនាំឱ្យ ​មហាក្សត្រ​ខ្មែរ​បោះបង់ចោល​ទីក្រុង​ដ៏​អស្ចារ្យ​ ទៅកាន់​កន្លែង​ថ្មី​នោះ ​នៅ​សតវត្ស​ទី១៥នោះ គឺដោយសារ រត់គេចពី​ពួកចោរ​សៀម​ដែលចូលលុកលុយ​ប្រទេស​ខ្មែរ​ជា​បន្តបន្ទាប់។

No comments:

Post a Comment