Wednesday, July 19, 2017

ស្ថានទូត​ថៃ​ប្រកាស​ថា

ជ័យ​វរ្ម័ន​ទី៧​ជា​វីរក្សត្រ​ខ្មែរ ស្ថានទូត​ថៃ​ប្រកាស​ថា​មិន​ដែល​បាន​ចាត់​ទុក​ព្រះអង្គ​ជា​មហាក្សត្រ​ថៃ​ទេ ថ្ងៃអង្គារ 18 ខែធ្នូ 2007
រាជធានី​ភ្នំពេញ៖ គណៈកម្មការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​មឿន សុន ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ភ្លាមៗ​មួយ​ក្នុង​នាម​ជា​ខ្មែរ ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ដែល​និយាយ​ថា មាន​អ្នក​ស្រាវជ្រាវ​ថៃ​កំពុង​រៀប​ចំ​ឯកសារ​ថត​ខ្សែ​ភាពយន្ត​បន្ត​ពី​ប្រវត្តិ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧។ អ្វី​ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​នេះ​មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត​នោះ គឺ​បន្ទាប់​ពី​មាន​ការសរសេរ​ចុះ​ផ្សាយ​ដោយ​កាសែត​ក្នុង​ស្រុក​មួយ​ថា គ្រប់​អ្នក​ស្រាវជ្រាវ​របស់​ថៃ មាន​បំណង​ពិពណ៌នា​ពី​ប្រវត្តិ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដ៏​ល្បីល្បាញ​ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ក្លាយ​ជាមហានគរ ជា​មហាក្សត្រ​របស់​ប្រទេស​ថៃ។

តាម​សេក្ដី​ប្រកាស​ព័ត៌មាន​បាន​ចាប់​អារម្មណ៍​ថា ព័ត៌មាន​នេះ​បាន​កើត​ឡើង​រយៈ​ពេល​១២​ថ្ងៃ ក្រោយ​ពី​គណៈកម្មការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​បាន​រៀប​ចំ​សិក្ខាសាលា​មួយ​ស្ដី​អំពី “​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ” ដែល​បាន​ប្រព្រឹត្តឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​កន្លង​ទៅ​ដែល​សិក្ខាសាលា​នេះ​មាន​ការ​ជួប​ប្រជុំ​​ដោយ​បណ្ឌិត​សាស្ត្រាចារ្យ បញ្ញវ័ន្ត ប្រវត្តិវិទូ សិលា​ចារិក និស្សិត និង​តំណាង​អង្គការ​សង្គម​ស៊ីវីល​ជា​ច្រើន ហើយ​បាន​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់ និង​គ្រប់​ជ្រុង​ជ្រោយ ផ្អែក​តាម​ឯកសារ​ជាតិ អន្តរជាតិ ព្រម​ទាំង​សិលាចារិក​ផង បាន​គូស​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះមហាវីរក្សត្រ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​ដើម​កំណើត​ជា​រាជ​វង្សានុវង្ស​ខ្មែរ​ពិតៗ ហើយ​គ្រប់គ្រង​មហា​នគរ​ដោយ​ធ្វើ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ ហេតុ​ដូច្នេះ​ក្នុង​នាម​គណៈកម្មការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​មេត្តា​ស្រាវជ្រាវ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​ឲ្យ​មាន​ដំណោះស្រាយ​ឲ្យ​បាន​រួសរាន់​បំផុត ដោយ​យក​មូលដ្ឋាន​លទ្ធផល​នៃ​សិក្ខាសាលា​ដ៏​មាន​តម្លៃ​ផុសចេញ​ពី​ការ​ស្រាវជ្រាវ​ប្រវត្តិវិទូ​ខ្មែរ​សុទ្ធសាធ រួម​ទាំង​សំណូមពរ​ផ្សេងៗ​របស់​សមាជិក​ចួលរួម ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​សតិ​អារម្មណ៍​រវាង​ប្រជាជាតិ​ទាំង​ពីរ (កម្ពុជា ថៃ)។ គណៈកម្មការ​ទ្រទ្រង់​អរិយធម៌ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ដោះស្រាយ​លើ​បញ្ហា​នេះ​ដោយ​សមស្រប​ទទួល​បាន​ជោគជ័យ​ជាក់​ជា​ពុំ​ខាន។

ការ​បែក​ធ្លាយ​នូវ​ព័ត៌មាន​ដែឡ​អាច​ចាត់​ទុក​ថា “រសើប” មួយ​នេះ​គឺ​ជា​ការ​ដក​ស្រង់​ប្រសាសន៍​លោក​សាស្ត្រាចារ្យ រស់​ ចន្ត្រា​បុត្រ ជា​អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ថៃ​បាន​ស្នើ​លោក​ដើម្បី​ចង​ក្រង​ព្រះ​ជីវ​ប្រវត្តិ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​រៀប​ចំ​ជា​សេណារីយ៉ូ ថត​ខ្សែ​ភាពយន្ត។ ទោះ​បី​ជា​បែប​ណា ចេតនា​នោះ​ត្រូវ​ប្រឆាំង​រួច​ទៅ​ហើយ​រាល់​និន្នាការ​នេះ ហើយ​អ្វី​ដែល​នៅ​មិន​ទាន់​ដឹង​ថា តើ​នោះ​ជា​ចេតនា​ពិត​ឬ​បែប​ណា​ពី​ភាគី​ថៃ ខណៈ​ដែល​មាន​ការ​ជំទាស់​រួច​ទៅ​ហើយ​ពី​ប្រវត្តិ​វិទូ​កម្ពុជា​នោះ។ មុន​នេះ​ប្រតិកម្ម​ការពារ​ព្រះមហា​វីរក្សត្រ​អង្គ​នេះ​គឺ​បាន​ធ្វើ​ឲ្យ​លោក​សាស្ត្រាចារ្យ​កេង វ៉ាន់សាក់ ដែល​រស់​នៅ​ប្រទេស​បារាំង​បាន​ធ្លាក់​ប្រជាប្រិយភាព សម្រាប់​ក្រុម​អ្នក​ប្រវត្តិវិទូ​ខ្មែរ និង​និស្សិត​ខ្មែរ ដោយ​សារ​តែ​ការ​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដោយ​បាន​សំអាង​ទៅ​លើ​សៀវភៅ​របស់​លោក ហ្សក សឺដេស ដែល​បាន​បោះ​ពុម្ព​នៅ​ក្នុង​ឆ្នាំ​១៩៣៥ និង​សៀវភៅ​មួយ​ទៀត​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩៤៧ ដែល​អត្ថបទ​សំអាង​នោះ​ត្រូវ​បាន​ច្រាន​ចោល ព្រោះ​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​មហាវីរក្សត្រ​ដ៏​អស្វារ្យ​ជាង​គេ​មួយ​អង្គ​នេះ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ប្រតិកម្ម​ពេល​នោះ​ក៏​បាន​បង្ហាញ​ថា ការ​ពឹង​ផ្អែក​ទៅ​លើ​ប្រភព​ព័ត៌មាន​ពី​សិលាចារិក​នៅ​សាយហ្វុង​ ភិមាន​អាកាស គុកសាយហំ វត្ត​សង្កែ​ព្រៃ​ឈរ ប្រាសាទ​ព្រះខ័ន ប្រាសាទ​តាព្រហ្ម ប្រាសាទ​បន្ទាយ​ឆ្មារ​។ល។ មិន​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​ថ្មី​បន្ថែម​ទាក់ទង​ទៅ​នឹង​ព្រះរាជ​កិច្ច​ដឹកនាំ​របស់​ព្រះអង្គ​នោះ​ទេ។ ដូច្នេះ​អវី​ដែឡ​អាច​និយាយ​បាន គឺ​ពឹង​ផ្អែក​ទៅ​លើ​ប្រភព​តែ​មួយ គឺ​មូលដ្ឋាន​ឯកសារ​ដែល​ធ្លាប់​បាន​ប្រើប្រាស់​រួច​ហើយ។ ពិត​ណាស់​ដែល​ថា ការ​សិក្សា​នានា​បាន​បង្ហាញ​នូវ​គំនិត​វិភាគ​តាម​របៀប​មួយ​ដែល​មាន​ចំណុច​ខ្លះ​ផ្ទុយ​គ្នា​លើ​ការ​សន្និដ្ឋាន​ទុក​របស់​អ្នក​ប្រវត្តិ​វិទូ​នានា។ ថ្វី​បើ​បែប​នេះ​ក្ដី​ការ​ប្រមាថ​ទៅ​ដល់​មហាវីរក្សត្រ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មិន​មែន​ជា​ការ​លើក​ស្ទួយ​នូវ​ឧត្ដមភាព​របស់​ប្រជាជាតិ​ខ្លួន​នោះ​ទេ។

ប្រតិកម្ម​ថ្មី​នេះ​អាច​ជា​បញ្ហា​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​គ្នា​ ប្រសិន​បើ​មិន​មាន​ការ​បង្ហាញ​អ្វី​មួយ​ពី​ភាគី​ថៃ​ថា តើ​ចេតនា​ណា​មួយ​នោះ ពិត​ជា​ចាត់​ទុក​ថា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​ព្រះមហាក្សត្រ​របស់​ថៃ ឬ​បែប​ណា?

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជុំវិញ​បញ្ហា​ខាង​លើ​នេះ ដែល​កោះ​សន្តិភាព​សូម​ថត​ចម្លង​ដូច​ខាង​ក្រោម​នេះ៖

No comments:

Post a Comment