ប្រវត្តិសាស្រ្ត&ស្រាវជ្រៅវ ខ្មែរមានមហាវិទ្យាល័យតាំងពីស.វ ទី ១២ ដែលបង្កើតឡើងដោយ ប្រមុខសាស្ត្រាចារ្យផ្នែកពុទ្ធចក្រ និង អាណាចក្រ គឺ ព្រះនាងឥទ្ទ្រទេវី និង ព្រះនាងជ័យរាជទេវី
42
June 19, 2017
ព័ត៌មានដ៏សំខាន់មួយទៀត គឺព្រះនាងឥទ្ទ្រទេវី ត្រូវបានប្រសិទ្ធិនាមជាប្រមុខសាស្ដ្រាចារ្យនៃពុទ្ធិកៈមហាវិទ្យាល័យ នជេន្ទ្រទុង្គ ជាមហាវិទ្យាល័យទីមួយ បង្រៀនអំពីសិដ្ឋវិជ្ជានៃលទ្ធិព្រះពុទ្ធសាសនា និង ជាប្រមុខសាស្ដ្រាចារ្យនៃមហាវិទ្យាល័យពីរទៀត មានឈ្មោះ និលោកុត្ដរ និង នរិន្ទ្រាអាស្រម ដែលរៀងរាល់ថ្ងៃព្រះនាងបានបង្រៀនស្រី្ដនានា រួមទាំងស្ដ្រីក្នុងព្រះរាជវង្សានុវង្សផង ។ នេះបញ្ជាក់ថា ខ្មែរយើងមានមហាវិទ្យាល័យតាំងពីស.វ ទី ១២ នៃ គ.ស មកម្ល៉េះ ហើយដោយស្ថានភាពវប្បធម៌នេះ មិនខុសប៉ុន្មានពីអរិយប្រទេសនានាក្នុងសម័យបុរាណទេ ។
យើងក៏បានដឹងហេតុការណ៍បន្ថែមទៀតថា ព្រះនាងបានបំពេញភារកិច្ចយ៉ាងថ្លៃថ្លារបស់ព្រះនាង ដូចជា ប្រស្នាស្វតីទេវតាខាងប្រជ្ញា ។ មហាវិទ្យាល័យ ជេន្ទ្រទុង្គ ត្រូវបានពណ៌នាថា ជាមហាវិទ្យាល័យទីមួយ នៅលើផែនកម្ពុជា ហើយជាមហាវិទ្យាល័យទីមួយសម្រាប់នារីកម្ពុជា ។ ជាការសោកស្ដាយបំផុត ដែលមួយភាគនៃក្បួនខ្នាតជាតិយើងត្រូវរលត់រលាយដោយភ្លើងសង្គ្រាម ក៏ប៉ុន្ដែក្បួនខ្នាតតារាសាស្ដ្រ ហោរាសាស្ដ្រ និង ច្បាប់ពិធីការនានា ក្រឹត្យក្រមក៏អាចបញ្ជាក់នូវភាពថ្កុំថ្កើនកប់កំពូលរបស់ខ្មែរនាសម័យបុរាណដែរ ដោយហេតុថាមរតកវប្បធម៌បច្ចុប្បន្ន ចេញពីខឿនវប្បធម៌បុរាណ ពោលគឺពុំមែនកើតឡើងដោយឯកឯងទេ ។
គេសន្និដ្ឋានសិលាចារិកថា ព្រះនាងជ័យរាជទេវី បានខិតខំធ្វើការប្រឹងប្រែងយ៉ាងខ្លាំងក្លាចំពោះការបំពេញឥទ្ធិពលរបស់ព្រះរាជា ក្រោយពេលព្រះអង្គវិលត្រឡប់មកពីប្រទេសចម្ប៉ាវិញជាពិសេសតាមរយៈការសម្ដែងរឿង ជាតក ជាចំណេះដឹងមួយដែលព្រះនាងមានភាពប៉ិនប្រសប់ ។ តើនេះជាការខិតខំប្រឹងប្រែងមួយរបស់ព្រះនាង ដែលជាអ្នកសងសឹកគ្មានមេត្ដាចំពោះជនជាតិចាមដ៏ឃោរឃៅ ទៅជាអលោភៈដូចព្រះនាងដែរ ?
ការសាងសង់មន្ទីរពេទ្យចំនួន ១០២កន្លែង និង ភោជនាល័យ ១០២កន្លែង របស់ព្រះបាទជ័យវរ្ម័នទី ៧ ក៏ដូចជាមេត្ដាធម៌របស់ព្រះអង្គចំពោះជីវិតដែលកើតមានឡើងជាការដើរតាមលំអានស្ដេចសោករាជនៃប្រទេសឥណ្ឌា ដែលជាស្ដេចចក្រពត្ដិ ដ៏ឃោរឃៅ ហើយបានភ្ញាក់រឮកដើរតាមលទ្ធិព្រះពុទ្ធសាសនា ។ ឧទាហរណ៍ អ្នកស្រុកនៅក្បែរមន្ទីរពេទ្យ ត្រូវបានផ្ដល់អភ័យឯកសិទ្ធិឲ្យជាពិសេស អ្នកស្រុកទាំងនេះត្រូវបានរួចផុតពីការបង់ពន្ធអាករ ។ សំខាន់ជាងនេះទៅទៀត ពួកគេត្រូវបានផ្ដន្ទាទោសតែក្នុងករណីគ្នានមេត្ដាធម៌ចំពោះការរស់នៅរបស់សត្វទាំងឡាយតែប៉ុណ្ណោះ ។
រួមសេចក្ដីមក អ្វីៗដែលពោលខាងលើអាចបញ្ជាក់ឲ្យយើងដឹងនូវគុណសម្បត្ដិដ៏ធំធេងនៃស្ដ្រីខ្មែរក្នុងសម័យបុរាណកាល ដែលបានបំពេញតួនាទីជាប្រវិត្ដិសាស្ដ្រ ដែលពុំអាចកាត់ថ្លៃបាន ។ ស្ដ្រីខ្មែរគឺជាមាតានៃសង្គមខ្មែរ ។ សូមរឮកថា ក្រោយពីព្រះសា្វមីរបស់ព្រះនាងបានទទួលនូវជោគជ័យបានពេញលេញជាស្ថាពរព្រះនាងរីករាយព្រះទ័យ ដោយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រះនាងបានធ្វើព្រះរាជអំណោយដ៏ច្រើនលើសលប់ដល់ប្រជានុរាស្ដ្រ និង វត្ដអារាមទួទាំងព្រះរាជនគរខ្មែរ ។ ក៏ប៉ុន្ដែជាការសោកស្ដាយ ព្រះនាងសុគតមុនព្រះស្វាមីជាទីស្រឡាញ៉របស់ព្រះនាង ធ្វើអភិសេកជាផ្លូវការ ។
ចំពោះរូបចម្លាក់របស់ព្រះនាងទាំងពីរដែលជាអគ្គមហេសីរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី ៧ តើយើងអាចបញ្ជាក់នៅទីនេះដោយឥតភ័ន្ដច្រឡំបានដែរឬទេថា រូបចម្លាក់មួយណាជារូបចម្លាក់របស់ព្រះនាងឥទ្ទ្រទេវី ហើយណាមួយទៀតជារួបចម្លាក់របស់ព្រះនាងជ័យរាជទេវី ? ។ ចំពោះសំណួរនេះយើងពិបាកនឹងឆ្លើយ ដោយហេតុថាព្រះនាងទាំងពីរនេះជាបងប្អូននឹងគ្នា ។ មួយវិញទៀត ចំពោះខ្មែរបុរាណ រូបចម្លាក់បុព្វបុរស ដែលជា
ព្រះរាជវង្សានុវង្សរបស់មហាក្សត្រខ្មែរ ត្រូវបានគេស្ថាបនាឡើងក្រោមរួបភាពរបស់ព្រះវិស្ណុ ព្រះសិវៈ ឬ ព្រះព្រហ្ម ឬ ទេវតាផ្សេងទៀត ។ តាមពិតគឺតាមរយៈរូបចម្លាក់ទាំងនោះ ហើយដែលយើងអាចឃើញនូវលក្ខណៈទេវៈ ឬ ពិសិដ្ឋនិងភាពអមតៈរបស់ដូនតាដែលបានក្លាយទៅជាព្រះអាទិទេព ក្រោយពីសោយទីវង្គត ឬ ទទួលអនិច្ចកម្ម ហើយដែលគេត្រូវគោរពសក្ការៈបូជា ។
តែទោះបីយ៉ាងណាក៏ការវិភាគនូវរូបរាងរបស់ចម្លាក់ទាំងពីរ ពោលគឺរូបទីមួយ នៅសារមន្ទីរជាតិភ្នំពេញ និង មួយទៀតនៅសារមន្ទីរហ្គីមី ( ទីក្រុងប៉ារីស ) អាចធ្វើឲ្យយើងកត់សម្គាល់ថា រូបទី ២ ដែលស្ថិតនៅសារមន្ទីរភ្នំពេញ ដែលមានរូបរាងស្គមកំព្រឹង ប្រហែលជាចម្លាក់របស់ព្រះនាងជ័យរាជទេវី ។ រីឯរូបមួយទៀត ដែលសព្វថ្ងៃនៅទីក្រុងប៉ារីសនោះគឺជាចម្លាក់តំណាងព្រះនាងឥទ្ទ្រទេវី ពីព្រោះមានលក្ខណៈស្រស់ប្រិមប្រិយជាង ព្រះភ័ក្ដ្រក៏ញញឹមញញែមជាង។
. ទិន្នន័យប្រវត្ដិសាស្ដ្រ
ទិន្នន័យគ្រឹះដែលទាក់ទង់នឹងព្រះជីវប្រវត្ដិរបស់ព្រះនាងជ័យរាជទេវី ដែលបានចារឹកទុកលើផ្ទាំងសិលាចារឹកបុរាណសរសេរជាភាសាសំស្រឹ្កត គឺសិលាចារឹកភិមានអាកាស ដែលប្រែជាខ្មែរដោយព្រះភិក្ខុសង្ឃ ប៉ាង ខាត់ ហើយក្រោយមកនេះបន្ដិចត្រូវបានវិភាគដោយលោក ឌ.គាម នៅឆ្នាំ ១៩៦៦ ក្នុងសៀវភៅរបស់លោក ដែលមានចំណងជើងថា » ព្រះនាងឥន្ទ្រទេវី » ។ ដូចនេះយើងសួមដកស្រង់នូវចំណុចមួយចំនួនដែលជាស្នាដៃរបស់អ្នកប្រាជ្ញខ្មែរខាងលើនេះ ដើម្បីជាព័ត៌មានចំពោះអ្នកអាន ហើយក៏ដើម្បីបញ្ជាក់នូវលក្ខណៈជាប្រវត្ដិសាស្ដ្រនៃឯកសារផង ។
. ព្រះនាងជ័យរាជទេវី
សិលាចារឹកភិមានអាកាស » បានបញ្ជាក់ថា ព្រះនាងជ័យរាជទេវី ជាព្រះកនិដ្ឋា បង្កើតនៃព្រះនាងឥន្ទ្រទេវី ហើយជាចៅរបស់ព្រាហ្មណ៍ម្នាក់ឈ្មោះ រុន្ទ្រវរ្ម័ន ដែលមាននាងរាជជេន្ទ្រលក្សី ជាភរិយា ។ ព្រះនាងមានព្រះអនុជមួយព្រះអង្គ ព្រះនាមថា ឥន្ទ ។
ព្រះជ័យរាជទេវី បានសម្រេចឲ្យធ្វើជាភរិយាជាមួយព្រះបាទជ័យវរ្ម័នទី ៧ តាំងពីព្រះនាងនៅព្រះជន្មក្មេងម្ល៉េះ ប៉ុន្ដែពុំទាន់ធ្វើរាជពិសេកនៅឡើយទេ ។
» គ្រិន្ទ្រទេវ្យគ្រភវានុគិស្ដា វុទ្ធំ ប្រិយំ សាធ្យម វេក្សមាណា ទុះខាំ វុត្ថាបានមធ្យវត្ដិ-វត៌្មា ចរត្សា សុគតស្ស គាន្ដាម » ។
នេះជាការប្រែរបស់អាចារ្យ ប៉ាង ខាត់ ៖ » ការទទួលការអប់រំពីព្រះនាងឥន្ទ្រទេវី នូវពុទ្ធវចនៈហើយទទួលយក ជសរណវត្ថុ ជាទីកាន់ព្រះទ័យរបស់ព្រះនាង ព្រះនាងក៏បានយាងតាមមាគ៌ារបស់ព្រះសុគត ដែលអាចធ្វើឲ្យព្រះនាងបន្សាត់បង់នូវសេចក្ដីទុក្ខសោកដូចព្រះអគ្គីទុក្ខ រលត់ដោយមហាសមុទ្រ »។
ខ្លឹមសាសិលាចារឹកដែលប្រែដោយព្រះភិក្ខុ ប៉ាង ខាត់ នៅមានទៀតថា ៖ » ព្រះនាងមានព្រះរាជបុត្រដែលនៅមានឃើញព្រះនាមតាមឯកសារតែ ៣ ព្រះអង្គ គឺ សុរិយកុមារ ឥន្ទ្រវរ្ម័ន និង ស្រិន្ទ្រកុមារ » ។
ព្រះអង្គ » បានទទួលការសិក្សាពីសំណាក់ផ្ទាល់នៃ ព្រះរៀមរបស់ព្រះអង្គ គឺព្រះនាងឥទ្ទ្រទេវី ព្រះនាងក៏បាននៅជាអ្នកប្រាជ្ញមួយព្រះអង្គខាងពុទ្ធចក្រ និង អាណាចក្រ ។ ព្រះនាងសោយព្រះទ័យជាប់ជំពាក់តែនឹងព្រះពុទ្ធសាសនា ពេលដែលព្រះនាងមានទុក្ខសោក ព្រះនាងតែងតែយកពុទ្ធឳវាទមកពិចារណាជាដរាប ។ ព្រះនាងទ្រង់ពិចារណាឃើញតែផ្លូវព្រះពុទ្ធសាសនាទេ ដែលអាចបន្សាត់ទុក្ខបាន » ។
» ដោយទទួលការអប់រំពីព្រះនាងឥទ្ទ្រទេវី នូវពុទ្ធវចនៈ ដោយទទួលយកជា សរណវត្ថុ ជាទីគាប់ព្រះទ័យរបស់ព្រះនាងនោះព្រះនាងក៏បានយាងតាមសន្ដិមាគ៌ារបស់ព្រះតថាគត ដែលអាចធ្វើឲ្យព្រះនាងបន្សាត់នូវទុក្ខសោកដូចព្រះអគ្គីទុក្ខ រលត់ដោយមហាសមុទ្រ » ។
ដោយព្រះនាងមានព្រះទ័យយល់ច្បាស់នូវច្បាប់ព្រះពុទ្ធសាសនាព្រះនាងមានព្រះទ័យស្មោះចំពោះព្រះស្វាមីនិង ព្រះជាយាឥតមានខ្ចោះមានខ្វះចន្លោះត្រង់ណាឡើយ ៕

No comments:
Post a Comment