Wednesday, July 19, 2017

ប្រាសាទនាគព័ន្ធ ជាប្រភពកំណើតនិមិត្តសញ្ញាពេទ្យក្នុងពិភពលោក

ប្រាសាទនាគព័ន្ធ ជាប្រភពកំណើតនិមិត្តសញ្ញាពេទ្យក្នុងពិភពលោក

សម្រួលអត្ថបទ៖ ផាន់ ច័ន្ទរស្មី
ប្រាសាទនាគព័ន្ធ ព្យាបាលមនុស្សទៅតាមលោកធាតុវិជ្ជា។​ ​ប្រាសាទ​នេះ ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​រជ្ជកាល​ ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧​ នា​ឆ្នាំ​១១៩១​ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​ពុទ្ធសាសនា​មហាយាន។​ ប្រាសាទ​នេះ​ ត្រូវ​​បានគេ​សង់​​នៅ​លើ​កោះ​ទំហំ​ ៣៥០ម​ បួន​ជ្រុង​ ដែល​មាន​ស្រះ​សន្សំ​ទឹក​បរិសុទ្ធ៨​ ដោយ​រៀប​ចំ​ឱ្យ​មាន​ជា​​​​សញ្ញា​​លេខ​បូក​ ​ជា​និមិត្ដ​រូប​នៃ​​សញ្ញា​មន្ទីរ​ពេទ្យ។​ រូបចម្លាក់​ទាំង​៤ទិស​សម្រាប់​ជា​តំណាង​ឱ្យ​ធាតុ​ទាំង​៤​ គឺធាតុ​ដី​ តំណាង​ដោយ​រូប​ចម្លាក់​ក្បាល​មនុស្ស ស្ថិត​នៅ​ទិស​​ខាង​​កើត​។ ធាតុភ្លើង តំណាង​ដោយ​ រូប​ចម្លាក់​ក្បាលតោ​ស្ថិត​នៅ​ទិស​​ខាង​​ត្បូង​។ ធាតុខ្យល់ តំណាង​ដោយ​រូប​ចម្លាក់​ក្បាល​សេះ​ស្ថិត​នៅ​ទិស​​ខាង​​លិច​។ ធាតុ​ទឹក​តំណាង​ដោយ​រូប​ចម្លាក់​ក្បាល​ដំរី​ ស្ថិត​នៅ​ទិស​​​ខាង​​ជើង​។​​ រូប​កាយ​នៃ​​សត្វ​លោក​ផ្សំ​ឡើង​ដោយ​ធាតុ៤​ ​គឺធាតុដី ​ភ្លើង ខ្យល់ ​​ទឹក​ ​ហើយ​សត្វ​លោក​ដែល​មាន​ជំងឺ​ តែង​តែ​បាត់​បង់​នូវ​ធាតុ​ណា​មួយ​នៃ​ធាតុ​ទាំង៤។​ កាល​បើគេ​ពិនិត្យ​ឃើញ​ថា​ អ្នក​ជំងឺ​ខ្វះ​ធាតុ​ណា​មួយ​នៃ​ធាតុ​ទាំង៤​ គេ​តម្រូវ​អោយ​អ្នក​ជំងឺ​នោះ​ទៅ​ធ្វើ​ការ​រក្សា​រោគ​នៅទិសមួយទៅ​តាម​ធាតុ​នៃ​ទិស​ទាំង៤​។
1
កំណើតឡើង​នៃ​ចម្លាក់​សេះ​ថ្ម​​ឱប​ព័ទ្ធ​ដោយ​មនុស្ស​ជាច្រើន​នោះ ​ដោយសារ​​មាន​រឿង​មួយ​តំណាល​ថា ​មាន​ហ្វូង​មនុស្ស​ប្រុស​មួយ​ក្រុម​បាន​ជិះ​សំពៅ​ឆ្លង​មហា​សាគរ​ ​ហើយ​បាន​ជួប​នឹង​យក្ខិនី​កំណាច​មួយ។​​ វា​បាន​បង្ក​ជា​ព្យុះ​​ភ្លៀង​ធ្វើ​ឱ្យ​សំពៅ​លិចលង់។​ នាយ​សំពៅ​ឈ្មោះ ​សេមហៈ​ ក៏​បាន​បន់​ស្រន់​អស់​ទេព្ដា​ឱ្យ​ជួយ។​ ដោយ​បារមី​ព្រះ​ពោធិ​សត្វ​លោកេស្វរៈ​ ព្រះអង្គ​បាន​ប្រមើ​មើល​ឃើញ​មនុស្ស​កំពុង​ជួប​ភ័យន្ដរាយ​ ហើយ​ទ្រង់​ក៏​ប្រើ​ឱ្យ​អាមាត្យ​ម្នាក់​ក្លែង​ខ្លួន​ជា​សេះ​ បាលហៈ ​ទៅ​ជួយ​ដល់​អ្នក​លិចលង់​សំពៅ​នោះ។ ​អ្នកលិច​លង់ទាំង​ឡាយ​ក៏​បាន​តោង​ជើង​ និង​កន្ទុយ​សេះ ហើយសេះនោះក៏​នាំអ្នកទាំងអស់នោះ​មក​​ដល់​ត្រើយ​ បាន​សុខ​សាន្ដ​ទៅ។​
សូមជម្រាប​ជូន​ថា​ ប្រាសាទ​នាគព័ន្ធ ​ក៏​ជាដើម​ប្រភព​នៃ​និមិត្ត​សញ្ញា​មន្ទីរ​ពេទ្យ​​ទាំងអស់​ទូទាំង​ពិភព​លោក​ផ​ង​ដែរ។​ មាន​សារ​ខ្លះ​បង្ហាញ​ថា ​និមិត្ត​សញ្ញា​មន្ទីរ​ពេទ្យ​ទាំងនេះ​​ មាន​កំណើត​ចេញ​ពី​ប្រាសាទ​នាគព័ន្ធ​នេះឯង​។ សញ្ញា​បូក​ ​ដូច​ប្លង់​ស្រះ​ទឹក​ទាំង​បួន ​និងរូប​ពស់​ដែល​ព័ន្ធ​គ្នា​ក្នុង​ប៉ម​កណ្ដាលប្រាសាទ៕
2
3
4
5
ប្រពភ៖ វីគីភីឌា

No comments:

Post a Comment