ព្រហ្មញ្ញសាសនា មានន័យថា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសឥណ្ឌា។
ការបែងចែកវណ្ណៈ
ពួកព្រាហ្មណ៍ បានបែងចែកមនុស្សក្នុងវណ្ណៈបួនផ្សេងគ្នាគឺ៖
វណ្ណៈព្រាហ្មណ៍
វណ្ណៈព្រាហ្មណ៍ ជាវណ្ណៈខ្ពស់បំផុតកើតពីព្រះឱស្ឋរបស់ព្រះព្រហ្ម ជាអ្នកថែរក្សា និងនាំពាក្យរបស់អាទិទេព។ ព្រាហ្មណ៍ស្លៀកពាក់ស មានសិទ្ធិរៀនសូត្រគម្ពីរវេទគ្រប់បែបយ៉ាង។
វណ្ណៈក្សត្រ
វណ្ណៈក្សត្រ កើតពីព្រះហស្តរបស់ព្រះព្រហ្ម ជាអ្នកគ្រប់គ្រងប្រទេស ជាអ្នកចម្បាំង ព្រមទាំងរៀនយុទ្ធវិធីនានាផង។ វណ្ណៈក្សត្រស្លៀកពាក់ក្រហម ជានិមិត្តរូបនៃសេចក្ដីក្លាហាន។
វណ្ណៈវៃស្យ
វណ្ណៈវៃស្យ ឬ វេស្សៈ ជាវណ្ណកណ្ដាល កើតពីភ្លៅរបស់ព្រះព្រហ្ម ដែលមានចំនួនភាគច្រើនក្នុងសង្គមជាប្រជាពលរដ្ឋទូទៅមានសិល្បករ សិប្បករ កសិករ ពួកឈ្មួញ ជាដើម។ វណ្ណៈវៃស្យស្លៀកពាក់ពណ៌លឿង។
វណ្ណៈសូទ្រ
វណ្ណៈសូទ្រ ជាវណ្ណៈទាបបំផុតក្នុងសង្គម កើតពីបាតជើងរបស់ព្រះព្រហ្ម ជាខ្ញុំបម្រើគេ ជាទាសករ ស្លៀកពាក់ពណ៌ខ្មៅ។
ទេវៈក្នុងលទ្ធិព្រាហ្មណ៍
ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។
ក្នុងចំណោមទេវៈទាំងអស់នោះ មានតែបីអង្គប៉ុណ្ណោះដែលធំជាងគេគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ។
ព្រះព្រហ្ម
ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ សរស្វតី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។
លក្ខណៈរបស់ព្រះព្រហ្មមាន៖
ព្រះកាយសម្បុរក្រហម
ទ្រង់ព្រះពស្ត្រស
មានព្រះភក្ត្រ ៤ ព្រះហស្ត ៤
ព្រះហស្តកាន់ផ្កាឈូក
គង់លើហង្សជាពាហនៈ
ទ្រង់មានញាណពិសេស អាចជ្រាបហេតុក្នុងកាលទាំងបី មានអានុភាពសក្ដិសិទ្ធិ អាចបំពេញចិត្តនៃអ្នកប្រព្រឹត្តតាមឱ្យសម្រេចប្រយោជន៍តាមតម្រូវការ ។
ព្រះព្រហ្ម ជាបិតារបស់លោក ព្រោះគម្ពីរព្រាហ្មណ៍បុរាណសម្ដែងថា៖ «មុនដែលនឹងកើតលោក ព្រះព្រហ្មជប់ឱ្យកើតពងមួយសិន ហៅថាពងព្រហ្ម រួចហើយទ្រង់បែងភាគឱ្យកើតជាមនុស្ស២នាក់គឺ ប្រុស១ ស្រី១ ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា គូស្វាមីភរិយាទាំងនេះបានរួមរសប្រវេណីជាមួយគ្នា កើតជាពូជធារពាសពេញសកលលោក»។ ហេតុនោះបានជាពួកព្រាហ្មណ៍ប្រកាន់ពួកខ្លួនថាជាវង្សខ្ពស់បំផុត ព្រោះជាវង្សរបស់ព្រះព្រហ្ម។
ព្រះវិស្ណុ
ព្រះវិស្ណុ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា ។ ព្រះវិស្ណុ ឬព្រះនារាយណ៍ មានមហេសីពីរអង្គគឺ៖ លក្ស្មី (ទេវីតំណាងទ្រព្យសម្បត្តិ) និង ស្រី (ទេវីតំណាងសោភណភាព) ហើយព្រះវិស្ណុមានបុត្រមួយអង្គគឺព្រះកាម។
ព្រះវិស្ណុ មានលក្ខណៈដូចជា៖
រូបឆោមសម្បុរខ្មៅ
ព្រះហស្តប្រក្រតីតែពីរ តែអាចបែងភាគចេញទៅជា ៤ ឬ ៨ ក៏បាន
ព្រះឧរាមានលាយលក្ខណ៍ឆ្នូតៗ ហៅថាស្រីវ័ត្ស
ទ្រង់អាភរណៈទិព្វពណ៌លឿង
ទ្រង់ស័ង្ខឈ្មោះបញ្ចជន្យជាអាវុធ
ចក្រឈ្មោះសុទស្សនៈ
គទាឈ្មោះកោមាទតី
ធនូសាង្ក្រ ព្រះសែងខាន់ឈ្មោះនន្ទកៈ
កាន់ផ្កាឈូកជាគ្រឿងសម្គាល់
មានគ្រុឌរាជបក្សីជាពាហនៈ
មានវិមាននៅស្ថានវៃកុណ្ឋ
មានអវតារ ១០។
ព្រះវិស្ណុ ជាអ្នករក្សាលោក ជួយស្រោចស្រង់ពិភពលោកឱ្យផុតពីភយន្តរាយ ទើបមាននាមថា ហវិ (ករុណា) នារាយណ៍ (ជាដែនកើតនៃនរជន)។ នៅពេលផែនដីជួបគ្រោះថ្នាក់ម្តងៗ ព្រះអង្គតែងតែបែងភាគជាអវតារចុះមកសង្គ្រោះផែនដីជានិច្ច។
ព្រះសិវៈ
ព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ សិវៈ មានន័យថា ករុណា ក្សេមចាកទុក្ខភ័យ។ ព្រះសិវៈ ឬព្រះឥសូរ កើតឡើងអំពីលោហិតដែលស្រក់ចាកចិញ្ចើមព្រះព្រហ្ម មានមហេសី៩អង្គគឺ៖ នាងទុគា ឧមា គោរី កាលី ទេវី កុមារី ចន្ទី បវ៌តី មហាទេវី។ មានបុត្រពីរអង្គគឺ៖ ព្រះវិយនេស (គណេស) និងព្រះកត្រិកេយ (ស្កន្ទកុមារ)។
លក្ខណៈរបស់ព្រះអង្គមានដូចជា៖
ព្រះកាយសប្បុរស
មានព្រះភក្ត្រមួយ ព្រះហស្តពីរ តែអាចបែងភាគបានព្រះភក្ត្រ ៥ ព្រះហស្ត ១០
ព្រះសុរង្គសម្បុរខៀវ
ទ្រង់ស្បែកខ្លា ស្បែកដំរីជាព្រះពស្ត្រ
មានព្រះមោលីសម្បុរលឿងកួចផ្គុំគ្នាលើព្រះសិវៈ
មានព្រះនេត្រ ៣ គឺពីរដូចមនុស្សធម្មតា មួយទៀតចំកណ្ដាលថ្ងាស បិទជានិច្ចសម្រាប់ក្រឡេកឆេះហៅថាអគ្គីនេត្រ។
មានពុកចង្កាវែងជាងបែបព្រាហ្មណ៍
មាននាគជាសង្វារ (ជាគ្រឿងរាប់ឆ្នាំ)
មានពិណព្រះចន្ទចាំងរស្មីព្រាតៗ (ជាគ្រឿងសម្គាល់រាប់ខែ)
មានឆ្អឹងលលាដ៍ក្បាល (ជាគ្រឿងសម្គាល់កល្ប ឬ យុគៈ)
មានភេរីឈ្មោះ ឌមរូ
ទ្រង់ស្ទាត់ជំនាញខាងសិល្បសាស្ត្រ និងនាដសាស្ត្រ
ជាមហាយោគី ទ្រទ្រង់នូវអានុភាពនឹងព្រះគុណ
មានគោឧសភៈឈ្មោះនន្ទិយៈ ជាពាហនៈ
ស្ថិតនៅក្នុងវិមានលើភ្នំកៃលាស។
តាមគម្ពីរឫគ្វេទ ចែងថាព្រះសិវៈជាអាទិទេពបំផ្លាញលោក។ តែក្រោយមក នៅពេលមួយទំនាស់សាសនារវាង អ្នកគោរពព្រះព្រហ្ម អ្នកគោរពព្រះវិស្ណុ និងអ្នកគោរពព្រះសិវៈបានផ្ទុះឡើង ដោយសិវបរិស័ទ មានចំនួនច្រើនជាង បានទទួលជ័យជម្នះ ទើបគេបន្ថែមងារថា ព្រះសិវៈជាអ្នកបង្កើតលោកផង និងបំផ្លាញលោកផង។
ព្រះសិវៈ ជាបិតារបស់ពិភពលោក ជាអ្នកកសាងពិភពលោក មានសេចក្ដីក្នុងគម្ពីរព្រាហ្មណ៍ឈ្មោះសិវបុរាណណ៍ម និងឈ្មោះកថាសរិតសាគរ សម្ដែងថា៖ «ទ្រង់វះសាច់ភ្លៅ ឱ្យឈាមហូរមួយតំណក់ស្រក់ចុះក្នុងទឹក កើតឡើងជាពងមួយ ហើយបែកទៅជាពីរចំហៀង មួយចំហៀងកើតជាសួគ៌លោក មួយចំហៀងទៀតកើតជាមនុស្សលោក ទើបកើតជាបុមៈ (បុរស)។ បុមៈនោះបង្កើតជាប្រជាបតីៗ បង្កើតមនុស្សតៗមក»។
អាស្រ័យជំនឿថា ព្រះសិវៈជាបិតាលោក ទើបព្រាហ្មណ៍និយាយប្រឌិតសាងអនុស្សាវរីយ៍ទុកជាទីរលឹក គឺធ្វើរូបសិវលិង្គ (លិង្គព្រះឥសូរ) តម្កល់លើ ឧមាយោនី ទុកសម្រាប់ធ្វើពិធីសិវរាត្រី លាងបាប លាងចង្រៃឧបទ្រពទាំងឡាយ។
គម្ពីរត្រៃវេទ
គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជាគម្ពីរសម្រាប់ប្រតិបត្តិក្នុងព្រហ្មញ្ញសាសនា។ ក្នុងសម័យដើម គម្ពីរវេទមានតែបីទេគឺ៖
គម្ពីរឫគ្វេទ
គម្ពីរឫគ្វេទ ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។ សម្ដែងអំពីពិធីតុស្ដី សូមឱ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្មប្រទានពរឱ្យសម្រេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗ តាមតម្រូវការ។
យជុវ៌េទ
យជុវ៌េទ ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង។ សម្ដែងអំពីពិធីយុទ្ធពលិកម្មដល់ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូមឱ្យមានឫទ្ធតេជះជោគជ័យ។
គម្ពីរសាមវេទ
គម្ពីរសាមវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹក សោម... ។ សម្ដែងអំពីពិធីអារក្ខពលិកម្ម បួងសួងសូមឱ្យព្រះឥន្ទ និងព្រះពិរុណជួយអភិបាលមនុស្សលោក ឱ្យមានភ្លៀងតាមរដូវកាល។
លុះចំណេរតមក កើតមាន អថព៌វេទ ឬ អថព្វ “វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង។ ប៉ុន្តែនៅតែហៅថាត្រៃវេទដដែល។
ការនាំចូលមកប្រទេសខ្មែរ
ព្រហ្មញ្ញសាសនា បានចូលមកក្នុងប្រទេសខ្មែរ តាំងតែពីសតវត្សទី១នៃគ្រិស្តសករាជមកម៉្លេះ តាមរយៈជនជាតិឥណ្ឌា ដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរយើងមុនគេ។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌាបានចូលមកធ្វើឥណ្ឌាកម្មមុនដំបូងគេ នៅកោះជ្វា ហើយក្រោយមកទៀតក៏ឈានចូលមកដល់ប្រទេសខ្មែរ ដែលកាលនោះមានឈ្មោះថា "គោកធ្លក" ដឹកនាំដោយក្សត្រី "លីវយី"។ ការចូលមកនៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះម្ចាស់ស្រុក ហើយបានតាំងខ្លួនជាស្តេចព្រមលើកក្សត្រី "លីវយី" ជាអគ្គមហេសី។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំសង្គមខ្មែរ តាមបែបឥណ្ឌា ហើយសាសនាព្រាហ្មណ៍ក៏បានចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក។

No comments:
Post a Comment